ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Wednesday, October 29, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២៥

 យុវជនក្រៅប្រទេស

ថ្ងៃនេះជា ថ្ងៃទី៩២ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ 

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

It has been 92 days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law.

It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible.

The Royal Government and the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.

គិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥

As of October 29, 2025


Seng Dara 333 3m  · ទាំងនាយករដ្ឋមន្រ្តីនិងមេទ័ពភូមិភាគ1របស់ថៃ បាននិយាយប្រាប់កាសែតថា ថៃគ្មានផែនការ ឬគំរោងបើកព្រំដែនឡើងវិញទេ រីឯទាហានខ្មែរ18នាក់ ក៏មិនបានបញ្ជាក់ថាដោះលែងថ្ងៃណាដែរ..RFIយប់មិញ


សង្គមថ្ងៃនេះ 35m  · កងទ័ពយើងទៅម្នាក់ទៀតហើយ🥹  វីរកងទ័ពកម្ពុជាដែលមាន Acc Facebook ឈ្មោះ Raa Raa បានបា.ត់បង់ជីវិ.ត នៅក្នុងហេតុការជួបគ្រ.ោះថ្នាក់ចរាចរណ៍រវាង ម៉ូតូនឹងឡានធំនៅ ខេត្តស្ទឹងត្រែង កាលពីថ្ងៃ២៨/១០/២០២៥ ។ សូមបង្ហាញការគោរពដឹងគុណចំពោះការខិតខំការពារទឹកដីកន្ល!ងទៅ😭🕊️🫡 ប្រភព: វុន្នី - Vunny


Sothea Phon ឧត្តមសេនីយឯក ស្រី ឌឹក មេកាំភ្លើងធំ ដែលពួកអគតិថា ស្លាប់នោះគឺបានចេញមុខ ផ្ញើសារចូលរួមអបអរសាទរ នៃសទ្ធិសញ្ញា សន្តិភាព ២៦ តុលា ២០២៦ ថ្មីៗនេះ ។ ពួកមួយក្តាប់តូច ចេះតែលាបពណ៍ថា គាត់ស្លាប់ ចង់ឲ្យគាត់ចេញមុខ តាមការញុះញុងរបស់សៀម ដែលវាតែងតែចង់រកមុខមេទ័ពជួរមុខខ្មែរ អង់អាចក្លាហាន ស្គាល់ទីតាំងភូមិសាស្ត្រ យុទ្ធសាស្ត្រវាយបែកបន្ទាយវា ។ តែថ្នាក់ដឹកនាំយើង មិនឆោតល្ងង់ បញ្ចេញតួរអង្គតាមការញាក់របស់សត្រូវនោះឡើយ ។


ទ័ពមកលេងស្រុកគួរសុំលាម្ចាស់ទឹកម្ចាស់ដី សុំព្រះធរណីតាមថែរក្សា ដោយសារយើងជាខ្មែរ ក៥ គួរប្រាប់គ្នីគ្នា សង្រ្គាមមិនអីបែអីពេលទៅផ្ទះ


HR News TV 1h  · កងទ័ពថៃដករថក្រោះពីរគ្រឿង ចេញពីតំបន់ព្រំដែនមានជម្លោះ យកត្រឡប់ទៅមូលដ្ឋានវិញ  ទីបញ្ជាការកងយោធពលភូមិន្ទថៃ បានចេញផ្សាយវីដេអូ នៃការចល័តរថក្រោះ M60A3 ចំនួនពីរគ្រឿងត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ នៅខេត្តSaraburi ស្របតាមសេចក្តីប្រកាសសន្តិភាពរួម រវាងថៃ-កម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានThe Nation។ លោកWithai Laithomya អ្នកនាំពាក្យទីបញ្ជាការកងយោធពលភូមិន្ទថៃនិយាយថា ប្រតិបត្តិការនេះបានប្រព្រឹត្តទៅយ៉ាងរលូននៅថ្ងៃទី ២៨ ខែតុលា ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ See less


ក្រសួងការពារជាតិ   27m  · សេចក្តីប្រកាសព័ត៌មាន  ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក (ADMM-Plus) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ Press release  His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defence, will lead a high-level delegation from the Ministry of Defence to attend the 19th ASEAN Defence Ministers' Meeting (ADMM) and the 12th ASEAN Defence Ministers' Meeting-Plus (ADMM-Plus), which will be held from 31 October to 1 November 2025 in Kuala Lumpur, Malaysia.


Smeyy   3m  · 🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai Suvari បានបញ្ជាក់សាជាថ្មី ពីទីបញ្ជាការកងទ័ពភូមិន្ទថៃ នៅវេលាព្រឹក ថ្ងៃទី២៩ តុលា ២០២៥នេះថា៖ «កងទ័ពភូមិន្ទថៃ 🇹🇭 ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ជូនកងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្តែ លោកត្រូវប្រាកដចិត្តជាមុនសិនថា ភាគីកម្ពុជា 🇰🇭 ត្រូវតែសហការដោយស្មោះត្រង់ជាមួយនឹងថៃ លើបញ្ហាលក្ខខណ្ឌសំខាន់ៗចំនួនបួន»។ *លោកបន្ថែមថា៖ «បន្ទាប់ពីចុះ កិច្ចព្រមព្រៀងសន្តិភាពរួចរាល់ ភាគីទាំងពីរ បានដកអាវុធធុនធ្ងន់ចេញពីព្រំដែនរៀងៗខ្លួន ចំពោះការដោះគ្រាប់មីន ក៏បានចាប់ផ្តើម នៅតំបន់ចំនួន៤ រីឯការបង្ក្រាបការឆបោកតាមអនឡាញ ក៏នគរបាលថៃ កំពុងសហការជាមួយនឹងកម្ពុជាបានយ៉ាងល្អប្រសើរផងដែរ»៕ (Smeyy)


So Naro

👉 ក្នុងគ្រោះ កម្ពុជាពិតមានលាភ គឺទទួលបានទាំងសន្តិភាពមិនអាចកាត់ថ្លៃបាន និងទទួលបានពន្ធបដិការចុះបានច្រើនជាងគេបំផុតលើពិភពលោកគឺពី៤៩% មក១៩% ហើយមានទំនិញមួយចំនួនទៀតនឹងមានអត្រាពន្ធទាបជាងនេះ។ លើសពីនេះគឺ សម្តេចធិបតី  ហ៊ុន ម៉ាណែត មានឱកាសចងចំណងទាក់ទងយ៉ាងជិតស្និតដោយផ្ទាល់ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដ៏មានអំណាចឥទ្ធិពលលើពិភពលោក។

👉 ឆ្លងតាមរយះការតស៊ូលះបង់ “ស្ងាត់តែមិនស្ងៀម”នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រៀបដូចតារានយោបាយរះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងគួឡាឡាំពួរ ម៉ាឡេសុី ដោយទទួលបានការចាប់អារម្ម ការសរសើរពីថ្នាក់ដឹកនាំប្រទេសជាច្រើន រាប់ទាំងប្រទេសអាមេរិក ចិន ម៉ាឡេសុី ថៃ។ល។ ថាជាបុគ្គលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមរយៈការសន្ទនា ឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឈានទៅរកសន្តិភាពនៅទីបញ្ចប់ និងធានាគោលការណ៍ឯកភាព សាមគ្គីភាពរបស់អាស៊ាន។

👉 មានឥស្សរជនខ្មែរជាច្រើនដែលអមដំណើរ និងជាសេនាធិការជួយសម្តេចធិបតី មានជាអាទិ ៖

១- កំពូលអ្នកការទូតដ៏ចំណាន និងពោពេញដោយបទពិសោធគឺឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ។

២- ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានក្រុមអ្នកចរចារដ៏ចំណាន និងរស់រវើកលើពន្ធបដិកាជាមួយសហរដ្ឋអាមេរិក ជាស្ពានចម្លងទំនាក់ទំនងកម្ពុជា-អាមេរិក។

៣- មេទ័ពកំពូលដ៏អង់អាចក្លាហាន និងឈ្លាសវៃ ឯកឧត្តម នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC ដោះស្រាយភាពស្មុគ្រស្មាញគ្រប់យ៉ាងតាមបណ្តោយខ្សែព្រំដែន។

៤- ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីកិច្ចការព្រំដែនដែលជាមនុស្សដែកថែប មុឺងម៉ាត់ មានគោលការណ៍ច្បាស់ជួយដល់សម្តេចធិបតីក្នុងការការពារព្រំដែនសីមា និងជាប្រធានគណៈកម្មការព្រំដែនចំរុះ JBC។

៥- លោកជំទាវ ចម និម្មល់ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពោពេញដោយភាពសកម្ម រស់រវើក និងក្តាប់ណែនដង្ហើមសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយគ្រប់ប្រទេស។

👉 ក្រៅពីនេះ នៅមានអ្នកជំនាញដ៏ពូកែម្នាក់ទៀតគឺឯកឧត្តម គង់ ភោគ។ ការសរសេរនេះរៀបរាប់តែអ្នកអមដំណើរសម្តេចធិបតីទៅប្រជុំនៅម៉ាឡេសុីទេ។ នៅមានឥស្សរជនសំខាន់ៗ អាជ្ញាធរដែនដី មេទ័ព មេនគរបាល ជាច្រើននៅក្នុងប្រទេសដែលបានរួមចំណែកលះបង់កម្លាំងកាយចិត្តជួយដល់ប្រមុខរដ្ឋាភិបាល សម្រេចបេសកកម្មជូនជាតិមាតុ នាំមកនូវសន្តិភាព និងពន្ធបដិកាសមរម្យជួយដល់វិស័យសេដ្ឋកិច្ចកម្ពុជាមានឱកាសរីកចម្រើនទៅមុខដ៏ខ្លាំងក្លាបន្ថែមទៀត។


Peng Bunroth 1h  · វីរៈកងទ័ពរបស់យេីងមិនទាន់ត្រូវបានគេដោះលែងទេ ខ្ញុំទទួលបានវីដេអូនេះតាំងពីថ្ងៃទី១០ខែ១០មកម៉្លេះ។


Men Kimseng 2h  · យោធាថៃឆ្លើយតបនឹងព័ត៌មានថាអាមេរិកចង់ឲ្យដោះលែងយុទ្ធជនកម្ពុជាទាំង១៨រូប​ភ្លាមៗ ដោយបញ្ជាក់នៅថ្ងៃពុធ ទី២៩ ខែតុលា នេះថា ពួកគាត់នឹងត្រូវបានដោះលែងដរាបណាលក្ខខណ្ឌទាំង៤ដែលថៃដាក់ត្រូវបានបំពេញ ក្នុងនោះមានការដកអាវុធនិងដោះមីន។ (ប្រភព៖ កាសែតបាងកកប៉ុស្តិ៍)


Prak Vanda 6h  ·  ហេតុអ្វីបានជាយោធាថៃ ទម្លាយវីដេអូវីរកងទ័ពខ្មែរទាំង១៨នាក់? បែរជាមិនដោះលែង? បងប្អូនយកទៅបង្ហោះព្រោងព្រាតគួរពិចារណា


Yous Sitha 3h  · 🔴ក្រោយកម្ពុជា ឈប់ទិញភ្លើងពីថៃ ពេលនេះ រោងចក្រ អគ្គិសនីថៃ ត្រូវបិទទ្វារ ៤ទីតាំងនៅជុំវិញក្រុងបាងកក​ ហេីយមួយកន្លែងទៀតបម្រុងហ្នឹងបេីកក៏ត្រូវផ្អាកវិញ!

សៀមមានរយះពេល ៥ថ្ងៃ ក្នុងការដោះលែងទាហានកម្ពុជាទាំង១៨រូប ក្រោយពេលកិច្ចព្រមព្រៀង"សន្តិភាព"ក្រោមអធិបតីភាពលោក ដូណាល់ត្រាំ


Rithy Hangmeas 8h  · កន្លងមកខ្ញុំមិនដែលឆ្លើយតបអ្នកដែលសួរខ្ញុំថា តើមេទ័ពស្រី ឌឹក ស្លាប់មែនទេលោកធី...ថ្ងៃនេះសូមប្រាប់តាមត្រង់ទៅចុះគាត់មានសុខភាពល្អហើយរឹងមាំខ្លាំងជាងមុនទៀតផង...៥នាទីមុននេះខ្ញុំជួបជាមួយឯកឧត្តមតាមទូរសព្ទ័ណាត់រកពេលវេលាបាយសាមគ្គីជាមួយគាត់ក្រោយពីស្ថានការណ៍ព្រំដែនល្អប្រសើឡើងវិញ....ដំំណឹនេះគ្រាន់តែចង់ឲ្យបងប្អូនជ្រះស្រលះអស់បន្ទិលសង្ស័យជាមួយព័ត៌មានបំពុលកន្លងមកតទៅទៀត..(29-10-2025)


បើតាមកាសែតTheNation ចេញផ្សាយមុននេះ៤៥នាទី វរកងទ័ពយើង18នាក់ដែលសត្រូវចាប់ជំរិតក្រោបទឈប់ចាញ ត្រូវបានដោះលែងមកវីញថ្ងៃនេះយើយ ហេតុអី ស្ងាត់ជ្រៀបម្លះ? បើបងប្អូនបានដឹង សូមខមិនប្រាប់ផង។


ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានថ្លែងទៅកាន់សាធារណជនអំពីការព្រួយបារម្ភដែលលើកឡើងទាក់ទងនឹងការដោះលែងឈ្លើយសឹកនៅថ្ងៃពុធ (ថ្ងៃទី 29 ខែតុលា) នៅទីបញ្ជាការកងទ័ព។ នេះធ្វើឡើងបន្ទាប់ពីការពិភាក្សារវាងប្រទេសថៃ និងកម្ពុជាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2025។


Maj Gen Winthai Suvaree, spokesperson for the Royal Thai Army, addressed concerns raised by the public regarding the release of prisoners of war on Wednesday (October 29) at the Army Headquarters. This follows discussions between Thailand and Cambodia during the ASEAN Summit held in Kuala Lumpur, Malaysia, on October 26, 2025.


Keat Chanpisith   7h  · ដំណឹងបន្ទាន់ 🫡 ទាហានទាំង ១៨ នាក់បានផ្ដាំផ្ញើរទៅជនរួមជាតិទាំងអស់ថាពេលដែលឃើញវីដេអូរបស់ពួកគាត់ហើយសុំកុំផុសបន្តទៀតផ្ដេសផ្ដាសហេតុអ្វីបាននាំគ្នាតែចែកចាយបន្ត ពួកគាត់នៅក្នុងដៃគេ 🙏


Keat Chanpisith   7h  · ដំណឹងបន្ទាន់ 🫡 ទាហានទាំង ១៨ នាក់បានផ្ដាំផ្ញើរទៅជនរួមជាតិទាំងអស់ថាពេលដែលឃើញវីដេអូរបស់ពួកគាត់ហើយសុំកុំផុសបន្តទៀតផ្ដេសផ្ដាសហេតុអ្វីបាននាំគ្នាតែចែកចាយបន្ត ពួកគាត់នៅក្នុងដៃគេ 🙏


Smeyy 🚨*ខ្ញុំសូមជម្រាបបញ្ជាក់ជាថ្មីម្តងទៀតថា៖ «វីដេអូដែលបែកធ្លាយ គឺជាវីដេអូព័ត៌មានសម្ងាត់ សម្រាប់តែក្រុមគ្រួសារកងទ័ព ដឹងតែប៉ុណ្ណោះ អ្នកមិនជាប់ពាក់ព័ន្ធ គឺមិនអាចដឹងបានឡើយ»។ ដូច្នេះ គ្រប់ព័ត៌មាន រូបភាព ឬវីដេអូក្តី មិនទាន់អនុញ្ញាត ក្នុងការបង្ហោះចេញជាព័ត៌មានសាធារណៈបាននៅឡើយទេ បើយកមកបង្ហោះជាសាធារណៈបែបនេះ គឺវាបំពានទៅលើគោលការណ៍ នៃព័ត៌មានសម្ងាត់ថ្នាក់ដឹកនាំកម្ពុជាយើង ដែលកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំជាមួយនឹងភាគីថៃ។ មួយវិញទៀត ភាគីខាងថៃ អាចនឹងក្រឡាស់ពាក្យសម្តីបានគ្រប់ពេល នៅពេលដែលយើងនាំគ្នាចែកចាយ ដោយទង្វើបំពានធ្វើបែបនេះ គឺរឹតតែធ្វើឱ្យថ្នាក់ដឹកនាំ លោកត្រូវឈឺក្បាល ហត់នឿយបន្ថែមមួយតង់ទៀត ហើយអ្វីៗដែលជិតបានផលសម្រេច នឹងប្រែត្រូវជាខូចបង់ទៅវិញ សូមមេត្តាមុននឹងធ្វើអ្វីមួយ ពិចារណាឱ្យដល់ឫសគល់ និងតម្កល់ប្រយោជន៍ជាតិជាធំផង៕

No comments:

Post a Comment