ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Wednesday, July 30, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៥

ទូច សុខៈ 3m  · គិតមួយៗវាយមួយៗ«ងើបមួយវាយមួយ» សៀមកាន់តែបង្ហាញការបំភាន់មួលបង្កាច់ គឺកាន់តែអន្តរជាតិកត់ត្រា ព្រោះយន្តការស៊ើបអង្កេតរបស់អន្រជាតិកំពុងនៅសរភូមិ។ នេះជាកលវិធី«កូរទឹកឱ្យត្រីពុល និងបាត់ភាពអត់ធ្មត់»។

លោកផ្កាយមួយ នាគ រង្ស អតីតទាហានខ្មែរក្រហមគឺជាអ្នកដឹកនាំការប្រយុទ្ធប៉ុន្មានថៃ្ងនេះរហូតទាល់តែទាហានកម្ពុជាអាចគ្រប់គ្រងប្រាសាទតាមាន់ធំបាន១០០%។ មុនការផ្ទះអាវុធ ទាហានខ្មែរនិងទាហានថៃគ្រប់គ្រងរួមគ្នានៅប្រាសាទតាមាន់ធំនិងប្រាសាទតាក្របី រីឯប្រាសាទតាមាន់តូចត្រូវបានទាហានថៃគ្រប់គ្រងផ្តាច់មុខ ប៉ុន្តែពេលនេះទាហានខ្មែរគ្រប់គ្រងនៅប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីទាំងស្រុង។ ដូច្នេះ ការចរចាររវាងគណៈកម្មការព្រំដែនទូទៅ(GBC) និងគណៈកម្មការព្រំដែនចំរុះ (JBC) នាពេលឆាប់ៗនេះគឺរដ្ឋាភិបាលកម្ពុជាកុំយល់ព្រមអោយទាហានថៃគ្រប់គ្រងរួមគ្នាជាមួយទាហានខ្មែរនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីដូចកន្លងមក។ ប្រសិនបើរដ្ឋាភិបាលខ្មែរយល់ព្រមអោយទាហានថៃគ្រប់គ្រងរួមគ្នាជាមួយទាហានខ្មែរនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ប្រាកដជាមានការរិះគន់ខ្លាំងពីពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយហើយព្រលឹងរបស់វីរៈកងទ័ពដែលបានពលីជីវិតក្នុងសង្រ្គាមនេះក៏នៅមិនស្ងប់ដែរ។ ម្យ៉ាងទៀត ក្នុងការចរចានេះ កម្ពុជាមិនត្រូវយល់ព្រមជាមួយថៃក្នុងការឈប់ប្តឹងតំបន់ទាំង៤ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះទេ។ យើងក៏ស្នើអោយរដ្ឋាភិបាលប្តឹងតំបន់ជម្លោះដទៃទៀតរួមទាំងកោះគុតទៅ ICJ ។

Sports Kh 9h  · និយាយត្រង់ សៀមពូកែសម្ដែងណាស់ វាទិញអាវកងទ័ពកម្ពុជាមកពាក់ រួចថតសម្ដែង។ វាចង់ឲ្យពិភពលោកថាវាល្អ វាជាទ័ពមនុស្សធម៌។ ទៅបោកគេផ្សេងទៅ កុំមកបោកអញ អញស្កាល់ក្រយៅហែងច្បាស់ណាស់ តាមបណ្ដាញសង្គមផ្សេងៗ ហែងទួចសោកសម្បើមណាស់ ថាកម្ពុជារំលោភបំពានហែង បំពានម្រាយហែងស្អី? ប្រទេសអ្នកក្រ ទៅឈ្លានពាន រំលោភបំពានប្រទេសអ្នកមានកើតដែរឬ? 

គណបក្ស ឆន្ទ:ខ្មែរ ខេត្តបាត់ដំបង

30 July at 14:57

ឯកឧត្តម សេង ម៉ារឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធាន គណបក្ស ឆន្ទ:ខ្មែរ និងអមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត និងគណ:ប្រតិភូអញ្ជើញចូលរួគោរពវិញាណក្ខន្ធ លោក ឈឿន ចាន់ណា មានឋានន្តរស័ក្តិជា ព្រិន្ទបាលឯក នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥ លោកបានបូជាសាច់ស្រស់ឈាមស្រស់ការពារជាតិ កម្មវិធីនេះព្រិទ្ធទៅ នៅឃុំ ខ្នាចរមាស ស្រុក បវេល ខេត្តបាត់ដំបង

ស្ថានការណ៍សឹកព្រំដែន កម្ពុជា ថៃ៖ គ្មានរបាយការណ៍អំពី ការប្រយុទ្ធចេញមកទេ ដល់ម៉ោងនេះ។ ពលរដ្ឋខ្មែរនៅបរទេសព្រួយបារម្ភអំពីការឈ្លានពានជាថ្មីរបស់កងទ័ព សៀម ដោយសារ សហគមន៍ សៀមនៅបរទេសគេនិយាយអំពី បទផ្អាកបាញ់ និង បទឈប់បាញ់ Pauses and ceasefires . កងទ័ពថៃ និង កងទ័ពសៀមមានចំនួនច្រើនជាង កម្ពុជាប្រមាណជា ៣០ ដង ទាំងទ័ពនិងអាវុធ ដូច្នេះ ពួកគេចង់បាន លំនាំ អ៊ីស្រាអែល គឺបទ ផ្អាកបាញ់ ចំណែកមេដឹកនាំកម្ពុជាយើង ទាមទារជាមួយ ម៉ាឡេស៊ី ចិន អាមេរិក...ស្នើរបទឈប់បាញ់។ ចុះបើថៃ រំលោភ តើអាមេរិកនឹងធ្វើបែបម៉េចជាមួយថៃ ? តាមប្រភពពី លោក ដូណលត្រាំ ថាគាត់នឹងដាក់ពន្ធលើប្រទេសថៃ ៥០០% តែប់ើតាម ច្បាប់សង្រ្គាម ករណីថៃបន្តរំលោភ នោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងដកប្រទេសថៃ ចេញពីសមាជិក ពីព្រោះច្បាប់សង្រ្គាម តម្រូវឲ្យ គ្រប់ភាគីគោរពច្បាប់សង្រ្គាម The Law of War ដែលចែងថា ហាមប្រើអាវុធលើស គួរបដិបក្ខ --បើចោរកាន់កាំភ្លើងខ្លី ប៉ូលីសកាន់ត្រឹម AK មិនអាចប្រើ B-40 !! កម្ពុជាប្រើត្រឹម BM 21 ទំហំ ១២២មម ដូច្នេះ ថៃមិនអាចប្រើ DTI ទំហំ ៣០២ មម...។ ទាំងនេះជាមូលហេតុដែល អគ្គបញ្ជាការម៉ាឡេស៊ី និង បណ្តាញចារកម្មអាមេរិក ចុះមកកម្ពុជាជាបន្ទាន់ដើម្បីតាមដានស្ថានការណ៍សឹក និងបទឈប់បាញ់..៕

រាជបុត្រ សូរ្យកាយ្យ

🙏អបអរសាទ ♥️🇰🇭តាមាន់ តាក្របី អូរស្មាច់ ជប់គរគី ថ្មដូន នៅខេត្តឧត្ដរមានជ័យលែងមានការផ្ទុះអាវុ.ធ.ហើយ ខណៈសព្វមួយដងម៉ោងស្មើនេះកំពុងដេកស្ដាប់គ្រា.ប់ ។

Khmer Knowledge 18h  · ផេកអាកំសាក Khoadsod បិទប្រទេសកម្ពុជាហេីយ​ ក្រោយពីមេៗ​ MMO លេងយប់មិញ​ មានន័យថាវាកំពុងជាប់ហេីយ​ យេីងដាក់ VPN លេងបន្ថែមទៀត។

 Facebook menu Your shortcuts Privacy  · Terms  · Advertising  · Ad choices   · Cookies  ·   · Meta © 2025 Home Create a post Stories News Feed posts Jompay Media 14m  · អញ់តាមស៉ើបទ័ពអាកាសឯងច្រើនថ្ងៃហើយ។ ទីបំផុតអញ់ស៉ើបដឹងហើយ ឯងអះអាងថា F-16 ពួកឯងមកទម្លាក់គ្រាប់បែកលើទឹកដីអញ់ហើយ ហោះទៅមូលដ្ឋានវិញដោយសុវត្ថិភាព ប៉ុន្តែថ្ងៃនេះបែកធ្លាយរូប ទ័ពអាកាសឯងងាប់ ៣នាក់។ 😂 កុំចង់កុហកអញ់ ឯកសណ្ឋានពណ៌ស ជាមួយរូបសញ្ញាទ័ពអាកាសរបស់ឯងមានច្បាស់នៅលើអ៉ីនធើណេត។  សរុបមក យើងពិតជាបានបាញ់ទម្លាក់ F-16 របស់វាចំនួន ៣គ្រឿងយ៉ាងតិច គ្រាន់តែកម្ទេចយន្តហោះអាចនឹងធ្លាក់ក្នុងព្រៃជ្រៅ ឬធ្លាក់ទៅលើទីតាំងណាមួយដែលទាហានយើងពិបាកចូលទៅផ្តិតរូប៕ 🫵🏼 ប្រភព៖ MC Aroon

ស៊ន សុភក្រ្ត-Sorn Sopheak 6m  · អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ីនៅកម្ពុជា និងថៃជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ, យប់នេះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចេញទៅព្រំដែនទាំងយប់!

Kampuchea Thmey Daily   3m  · អគ្គមេបញ្ជាការទ័ពកម្ពុជា និងម៉ាឡេស៊ី ជជែកពីការសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៉ី នាយឧត្តមសេនីយ៍ ដាតុ ម៉ូហាម៉េត នីហ្សាម ចាហ្វា  ជួបប្រជុំជាមួយ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន ពិភាក្សាលើការងារសំដៅសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។  អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានធ្វើដំណើរមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ពោលគឺរយៈពេលមួយថ្ងៃបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងនាយករដ្ឋមន្ត្រីស្ដីទីថៃ ជួបប្រជុំនៅលើទឹកដីម៉ាឡេស៊ី និងសម្រេចបានបទឈប់បាញ់រវាងជម្លោះកម្ពុជា-ថៃ។ រូបភាពផ្ដល់ឱ្យដោយ អគ្គបញ្ជាការដ្ឋាន

ស៊ន សុភក្រ្ត-Sorn Sopheak 5m  · អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី កំពុងធ្វើដំណើរទៅព្រំដែនទាំងយប់ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា!

Wang Wenbin Chinese Ambassador to the Kingdom of Cambodia 汪文斌   13m  · ក្នុងនាមជាមិត្តភក្តិនិងជាប្រទេសជិតខាងដ៏ជិតស្និទ្ធរបស់កម្ពុជានិងថៃ ភាគីចិននឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធរួមទាំងមានកម្ពុជានិងថៃ ប្រទេសចិននឹងបន្តធ្វើការតាមវិធីខ្លួនដោយស្របតាមការចង់បានរបស់ភាគីកម្ពុជានិងថៃ ដើម្បីដើរតួនាទីស្ថាបនាក្នុងការពង្រឹងកុងសុងស៊ីសបទឈប់បាញ់។   — អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបនឹងសំណួរសារព័ត៌មានស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ

Fresh News   9m  · អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងបង្កើតក្រុមសង្កេតការណ៍ដែលមានអនុព័ន្ធយោធាម៉ាឡេស៊ីនៅកម្ពុជា និងថៃជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ, យប់នេះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានចេញទៅព្រំដែនទាំងយប់ (ភ្នំពេញ)៖ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ដំណើរបំពេញទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដើម្បីសម្របសម្រួលការអនុវត្តបទឈប់បាញ់ និងវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។ អគ្គមេបញ្ជាការ បានសំណូមពរនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការជួយតាមដានសភាពការណ៍ និងសម្របសម្រួលក្រុមសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ដើម្បីកម្ពុជាឈានទៅទទួលបានសន្តិភាព គណនេយ្យភាព និងនិរន្តរភាព។  ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍  នីហ្សាម ចាហ្វា បានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ក្នុងគោលបំណងសំខាន់គឺធ្វើឲ្យប្រាកដនូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបញ្ជាក់ថា លោកនឹងបង្កើតក្រុមសង្កេតការណ៍ចំនួនពីរក្រុម ដែលមួយក្រុមមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី ប្រចាំកម្ពុជា ជាប្រធាន ហើយមួយក្រុមទៀត មានអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំប្រទេសថៃ ជាប្រធាន ដើម្បីចេញសង្កេតការណ៍នៅថ្ងៃស្អែកនេះ។  អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សានេះរួច លោកនឹងចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះ ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤, ទី៥ កម្ពុជា។ ជាចុងបញ្ចប់ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានសម្ដែងនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿទុកចិត្តគ្នា៕

ធី សុវណ្ណថា Thy Sovantha   45m  ·    បងប្អូនដែលប្រកាច់ ចង់ដឹងរឿង ចំនួនទ័ពពលី គង់តែដឹងទេ ប្រញាប់ទៅណា? មេៗកំពុងធ្វើការញាប់ដៃ ទ័ពខ្លះកំពុងសង្គ្រោះជីវិត ទ័ពខ្លះដើរកក្នុងព្រៃ...

Khmerglobal and ស៊ែរមួយចែកគ្នាមើល 2h  · ប្រាប់តៗគ្នាផង បងប្អូនទាក់ទងសាច់ញាតិនៅសមរភូមិមិនបាន កុំអាលបារម្ភ មុននេះបន្តិចហ្វេសប៊ុកកងទ័ពថៃ បានប្រកាសថា ទាហានកម្ពុជា ១៨រូបដែលពួកគេឃាត់យកទៅ កំពុងទទួលការមើលថែ និងព្យាបាល ខណៈ ២រូបបានពលី.លម្អិតក្នុងខំមិន

 Van NY ជំរាបសួរបង ប្រជាជនយើងកំពុងមានចម្ងល់នឹងពណ៌មានដែលថា ទាហ៊ានថៃព័ទ្ធចាប់ទាហ៊ានយើង តើរឿងនេះមេចដែរបង ? 40m Reply  Author អរគុណ សន្តិភាព Van NY មិនមានព័ត៌មានដូចបាននិយាយនោះទេរូបភាពដែលថានោះគឺជាព័ត៌មានចាស់តាំងពីឆ្នាំ 2008 មកម៉្លេះ។ ទាំងអស់នោះសុទ្ធសឹងតែជាព័ត៌មានក្លែងក្លាយ។

The Cambodia Daily Khmer   3d  · អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការផ្សាយព័ត៌មាន DAP News ដែលបានផ្សាយជាបន្តបន្ទាប់។ លោកស្រី ម៉ាលី សុជាតា ហៅថា ជាព័ត៌មានបំពុល។

ស៊ន សុភក្រ្ត-Sorn Sopheak ប្រធានាធិបតី ដូណាល់ ត្រាំ «ខ្ញុំប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ក្នុងរយៈពេលមិនដល់មួយថ្ងៃ»

Chan Born សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ កាសែតគាំទ្រកងទ័ពសៀម រាយការណ៍អំពីការរំលោភបទឈប់បាញ់របស់ភាគីកម្ពុជា !៖ ពួកគេផ្សាយថា កងទ័ពសៀមតស៊ូធ្វើពលិកម្មស្លាប់អស់ ១៥ នាក់ របូសជាង ១០០ នាក់ការពារអធិប្បតេយ្យភាព បាន ៥ ថ្ងៃពេញ តែ កម្ពុជាបែរជាបញ្ជូន កងអង្គរក្សនាយករដ្ឋមន្រ្តី ទៅវាយប្រហារពួកគេ ផុតម៉ោង ១២ យប់ ដូច្នេះ បានជា ពួកគេសុខចិត្តដកថយសិន !!! សួរថា ពត៍មាននេះពិតដែរអី? អ្នកណាអ្នកនិយាយ? គឺ អាក្របីម្នាក់ ជាកីឡាប្រដាល់ ជនជាតិខ្មែរយើងរស់នៅជំរំ រួចទៅរស់នៅ បាងកក ឆ្នាំ ១៩៨៥ ចូលសញ្ជាតិថៃ ក្លាយជា ជនជាតិកួយ សញ្ជាតិថៃ ។ ម្នាក់នេះពីមុនជា កូនខ្មែរ ឈ្មោះ អាសម្បត្តិ និយាយខ្មែររអិលដូចទឹក អាលូវវាថាវាជា កួយ Kuy Ethnic  មានឈ្មោះ ប៊ូ ខាវ ឬ អាក្របីៗ 🤣😎

ធី សុវណ្ណថា Thy Sovantha ទ័ពថៃមិនទាន់ដកចេញពីព្រំដែនទេ ទ័ពខ្មែរបន្តប្រុងជើងការ...

Town News 28m  · នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី, ឯកអគ្គរាជទូតអង់គ្លេស, ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានាប្រចាំនៅកម្ពុជាបានចុះត្រួតពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីរៀបចំនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។

ហ៊ុល ម៉ារ៉ា is with Hul Mara. 53m  · #អគ្គមេញ្ជាការកងទ័ពម៉ាឡេស៊ី ឯកអគ្គរាជទូតអង់គ្លេស ឯកអគ្គរដ្ឋទូតសិង្ហបុរី រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ចុះត្រួតពិនិត្យ និងសង្កេតការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ប្រកបដោយលទ្ធផលល្អ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ The Malaysian Army Chief of Staff, the British Ambassador, the Singaporean Ambassador, and various attachés and regiments in Cambodia, on the morning of July 30, inspected and observed along the Cambodian-Thai border and the Cambodian temple of Preah Vihear to ensure the procedures and successful implementation of the ceasefire agreement between the Cambodian and Thai armies.

Sophal Battambang 2m  · គេល្អគេអាក្រក់យើងត្រូវប្រុងប្រយ័ត្នខ្ពស់តែអ្វីដែលទទួលបានព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា និងថៃ ជួបគ្នានៅច្រកអានសេះ ពង្រឹងស្មារតីអនុវត្តបទឈប់បាញ់។ ទ័ពថៃស្រួលចិត្តពេលលែងផ្ទុះអាវុធដាក់គ្នា។

Sruong Pheavy  · ឃើញរូបគាត់ពេញហ្វេសប៊ុកតាំងពីម្សិលមិញ តែប្រហែលមិនមានអ្នកស្គាល់ឈ្មោះគាត់ទេ គាត់ឈ្មោះ ស៊ុន វណ្ណៈ ជានគរបាលការពារព្រំដែនដែលជាប់ដៃប្រយុទ្ធតស៊ូអស់រយៈ៥យប់ ៦ថ្ងៃ លើសមរភូមិតាថាវ ទិសព្រះវិហារដែលជាសមរភូមិប្រទាញប្រទង់ខ្លាំងចុងក្រោយ មើលតែខោអាវគាត់ក៏ដឹងដែរ ។ វីរៈភាពនេះដែលយុវជនជំនាន់ក្រោយត្រូវរៀនសូត្រតាម បើខ្លាំងត្រូវខ្លាំងជាមួយសត្រូវកុំខ្លាំងជាមួយខ្មែរគ្នាឯង។🙏

Khmerglobal 4m  · គ្រួសារសាច់ញាតិធូរចិត្តបន្តិច ពេលឃើញរូបថតឪពុក ឬស្វាមី មានសុវត្ថិភាព សង្ឃឹមថ្នាក់ដឹកនាំនឹងដោះស្រាយនាំយកពួកគាត់មកមាតុភូមិវិញ, ចំពោះបងប្អូនចង់រកប្រភព អាចមើលសេចក្ដីប្រកាសព័ត៌មានលើហ្វេសប៊ុកកងទ័ពថៃ ឬហ្វេសប៊ុកអ្នកនាំពាក្យកងទ័ពថៃបាន (Link ក្នុងខំមិន) បញ្ជាក់៖ ផេកទាំងនេះអាចចូលមើលបាន លុះត្រាតែអ្នកនៅក្រៅប្រទេស ឬប្រើ VPN ប៉ុណ្ណោះ ព្រោះផេកទាំងនេះបានបិទប្រទេសកម្ពុជា បារម្ភទ័ព Digitalខ្មែរកម្ទេច


Khmer News  Bangkok ឯណោះវិញទឹកក្ដៅកំពុងពុះតែខំប្រឹងសង្កត់គំរប ! .Pita ចោទពួកទាហ៊ាន និង ស្ដេច ថា : តើត្រូវប្រាប់ប្រជាជនថៃ ឪពុកម្ដាយបងប្អូនអ្នកស្លាប់ដោយសង្គ្រាមជាមួយខ្មែរនេះថាដូចម្ដេចទៅ ? នយោបាយចាញ់ខ្មែរទាំងខាងការទូត ទាំងសឹកគួរអោយអាម៉ាស់ណាស់ .ជាសំដីប្រធានបក្សប្រឆាំងកាវក្លៃ Move forward party កំពុងរញ្ជួយក្រុងបាងកក !  ( លោកថា ទាហ៊ាន & រដ្ឋាភិបាលព្យាយាមលាក់បាំងតួលេខមនុស្សស្លាប់ និងរបួសដែលមិនតិចជាង ៥.០០០ នាក់ ឡើយ

Fresh News   32m  · អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ (ព្រះវិហារ)៖ អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានា សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ មហាអំណាចដែលបានចូលរួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី និងប្រទេសសមាជិក ម៉ាឡេស៊ី ឥណ្ឌូេនស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ា៕

Aplus Tripz សារព័ត៌មានសៀមប្រកាសមុននេះគេនឹងនាំ អនុពន្ធ័យោធាបរទេស និងទូតបរទេសឡើងទៅមើលព្រំដែនខ្មែរ-សៀម ដែរ ឆាប។ ថែមចោទកម្ពុជាសហការជាមួយរុស្សី ទៀត

Fresh News

 BREAKING: មេទ័ពកម្ពុជាប្រាប់អនុព័ន្ធយោធានិងទូតនានា១៣ប្រទេសថា ថៃចាប់ទាហានកម្ពុជា២០នាក់ (រត់រួចម្នាក់ សង្ស័យស្លាប់២នាក់) ! ក្រោយបទឈប់បាញ់ ទាហានថៃធ្វើជាមកចាប់ដៃជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ រួចហើយភ្ជង់ចាប់ខ្លួនតែម្តង, មកទល់ពេលនេះមិនទាន់ដោះលែង

(ព្រះវិហារ)៖ មេកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេសអំពីហេតុការណ៍ ដែលទាហានថៃចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ (រត់រួចម្នាក់, សង្ស័យស្លាប់២នាក់) ក្រោយបទឈប់បាញ់ចូលជាធរមាន។ ការចាប់ខ្លួននេះ នៅពេលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ នៅសមរភូមិជាំតែ។

តាមការបញ្ជាក់របស់កងទ័ពកម្ពុជា ធ្វើឡើងក្នុងឱកាសដែល មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសនៅកម្ពុជា និងអ្នកពាក់ព័ន្ធទៅពិនិត្យព្រំដែនកម្ពុជា-ថៃ ដើម្បីឃ្លាំមើលទីតាំង និងសភាពការណ៍ជាក់ស្តែង ជុំវិញការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ។

កងទ័ពកម្ពុជា បានបញ្ជាក់ប្រាប់អនុព័ន្ធយោធាទាំង១៣ប្រទេសថា នៅពេលបទឈប់បាញ់ចូលជាធរមាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានកម្ពុជា បានដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ លុះពេលដើរត្រឡប់មកវិញ ស្រាប់តែទាហានថៃភ្ជង់កាំភ្លើង និងចាប់ខ្លួនទាហានកម្ពុជាតែម្ដង។

បើតាមការអះអាងថា របស់មេទ័ពកម្ពុជា រហូតមកទល់រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជានៅឡើយទេ៕

ស៊ន សុភក្រ្ត-Sorn Sopheak 20m  · ទ័ពយើង២០នាក់ (រួចម្នាក់, សង្ស័យស្លាប់២នាក់) ដែលទាហានថៃចាប់ខ្លួននៅជាំតែ មិនទាន់ដោះលែងនៅឡើយទេ! ក្រោយបទឈប់បាញ់ ទាហានថៃធ្វើមកចាប់ដៃជាមួយទ័ពយើង រួចហើយភ្ជង់ចាប់តែម្តង!

Thmey Thmey   39m  · កាសែតមួយរបស់ថៃ ដែលបានបិទព័ត៌មានមិនឱ្យពលរដ្ឋនៅកម្ពុជាមើលឃើញ បានសរសេរថា កម្ពុជាមានជំនួយពី «ទាហានស៊ីឈ្នួលរុស្ស៊ី» ក្នុងការ​បាញ់ទម្លាក់ដ្រូន។  តាមពិត មនុស្សទាំងអស់ក្នុងរូបភាព ក្រៅពី​នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្ស បុរសពីរនាក់ដែលពាក់មួក BHQ ដែលកាសែតថា ធ្វើឱ្យគេយល់ថា ជាទាហានស៊ីឈ្នួលរុស្ស៊ី នោះ គឺជាមន្ត្រីអង្គរក្ស ដោយក្នុងនោះមាន​ លោក ឈាង ជីវែង កីឡាករបាល់ទះមួយរូបរបស់បញ្ជាការដ្ឋានអង្គរក្សផងដែរ។

Khmer News ក្តៅៗ ! 🔥(ព្រះវិហារ)៖ មេកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រាប់អនុព័ន្ធយោធា និងមន្រ្តីទូតនានាចំនួន ១៣ប្រទេសអំពីហេតុការណ៍ ដែលទាហានថៃចាប់ខ្លួនទាហានកម្ពុជាចំនួន២០នាក់ (រត់រួចម្នាក់, សង្ស័យស្លា.ប់២នាក់) ក្រោយបទឈប់បា.ញ់ចូលជាធរមាន។ ការចាប់ខ្លួននេះ នៅពេលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ នៅសមរភូមិជាំតែ។ ប្រភព៖ Fresh News

វ៉ាន់ សារាយ Vann Saray 28m  · ឃើញមានអ្នកចេញមតិថា បង្ហោះទិដ្ឋភាពសមរភូមិក្រោយប្រយុទ្ធធ្វើឱ្យគេដឹងកន្លែងទ័ព។ ចុះគេវ៉ៃខ្ទេចព្រៃដ្រូនផង យន្តហោះផង គេអត់ដឹងមែន? អង្គុយកណ្តាលភ្នំពេញ តែយុទ្ធសាស្ត្រពេញគូថ

Aplus Tripz 41m  · ម៉ាឡេស៊ីប្រាប់ថា កំពុងធ្វើការងារដើម្បីអោយសៀម ដោះលែងទាហានទាំង១៨នាក់ (សរុប២០នាក់ រត់រួចម្នាក់និងប្រហែលស្លា.ប់២នាក់) ក្នុងពេលដែលកម្ពុជាបានដឹកនាំអនុពន្ធ័យោធាបរទេសទៅដល់ទីតាំងនៃការឈ្លានពានរបស់ភាគីសៀម មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ។ សៀមបានប្រើល្បិចដ៏អាក្រក់ ដោយគិតថាជាការចចារ ក្រោយមានបទឈប់បាញ់គ្នា តែបែជាចាប់ផ្ជង់ចាប់ទាហានកម្ពុជាយកទៅ តែម្តង។ ដោយការគោរព ដល់ថ្នាក់ដឹកនាំ ប្រទេសម៉ាឡេស៊ី ដែលនៅបន្តជួយ ដោះស្រាយ ក្នុងនាមជាប្រធានអាស៊ាន និងសង្ឃឹមថា បងៗទាហានកម្ពុជាត្រូវបានដោះលែង ដោយសុខសុវត្ថិភាព🙏🇰🇭

Thmey Thmey 40m  · ទាហានកម្ពុជា២០នាក់ ត្រូវបានទាហានថៃចាប់ខ្លួន  ឧត្តម​សេនីយ៍ទោ ច័ន្ទ សុភ័ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រាប់អនុព័ន្ធយោធា និងទូតនានា១៣

Khan Chan Sophal 📡ទម្លាយជាផ្លូវការ គឺពិតប្រាកដមែន ទ័ពយើង២០នាក់ (រួចម្នាក់, សង្ស័យស្លាប់២នាក់) ដែលទាហានថៃចាប់ខ្លួននៅជាំតែ មិនទាន់ដោះលែងនៅឡើយទេ! ក្រោយបទឈប់បាញ់ ទាហានថៃធ្វើមកចាប់ដៃជាមួយទ័ពយើង រួចហើយភ្ជង់ចាប់តែម្តង! 

Share ឲ្យពិភពលោក រកយុត្តិធម៍ឲ្យកងទ័ពយើងវិញផង ! ចោរទាំងលួច ដី លួចប្រាសាទ លួចព្រះគោ ព្រះកែវ ឥឡូវ ចោរទាំងល្បិចថោកទាប សុំធ្វើជាមកចចារ ត្រូវគ្នា ចាប់ដី រួចហើយ ១ក្រុមទៀត ថត់ចេញពីព្រៃ ទាញកាំភ្លើងវែង ឡោមពទ្ធ័ ទាហានយើង និងបាញ់ អ្នករត់រួច ព្រោះនៅឆ្ងាយពីវាដែរ ។ 

សូមដោះលែង ចំណាត់ខ្មាំងឲ្យកម្ពុជាវិញមក ! អាថោកទាបសៀម🫵🏻

Post Khmer   1h  · យោធា​ថៃ ៧​នាក់​បានបំពាន​​បទ​ឈប់​បាញ់​ដោយពួកគេ​ដើរ​​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា។ លោក ​វិបុលសុភ័ក្រ្ត បាន​បង្ហាញ​រូបថត​បង្ហាញដល់​អនុព័ន្ធ​​យោធា​នូវ​ពី​សកម្មភាព​​ទាហាន​ថៃ​ទាំង​នោះ​អង្គុយ​ក្នុង​ដីកម្ពុជា ដោយ​មិន​ព្រមចាកចេញ​រហូត​ដល់​ពេល​យប់​ទើប​ត្រឡប់​ទៅវិញ​។

I Love Cambodia Hot News  នេះគឺជាកងទ័ពយើងម្នាក់ដែលរួចខ្លួនរស់រៀនមានជីវិត ដោយសារគាត់ធ្វើពុតជាស្លា./ប់   កងទ័ពយើងម្នាក់ក្នុងក្នុងចំណោម 20 នាក់ដែលបានរួចខ្លួនពីការប្រើល្បិចដ៏ថោ.កទាបបំផុតរបស់សៀម 

ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK   1h  · អនុពន្ធយោធានិងអង្គទូតបណ្តាប្រទេសនានា មកស្តាប់សេចក្តីថ្លែងការណ៍សង្ខេបដោយឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ៣  ក្រោយបានចូលរួមអង្កេតស្មារតីបទឈប់បាញ់ កម្ពុជា-ថៃ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ Military attachés and diplomats from various countries hear a brief statement by Lieutenant General Rat Dararath, Secretary of State of the Ministry of National Defense, at the 3rd Intervention Division Headquarters after participating in the Cambodia-Thailand ceasefire observation.

RFA Khmer   59m  · ទ័ពកម្ពុជាទទួលស្គាល់ថា ទាហានថៃពិតជាប្រើល្បិចបក់ដៃហៅទាហានខ្មែរ២០នាក់ទៅចាប់ដៃ ហើយបានភ្ជង់ព័ទ្ធចាប់ខ្លួន --- មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារលោក ច័ន្ធ សុភ័ក្រ្ដា បានទទួលស្គាល់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ទាហានថៃបានប្រើកលល្បិចបក់ដៃហៅទាហានកម្ពុជា២០នាក់ ទៅចាប់ដៃស្វាគមន៍គ្នា បន្ទាប់ពីមានបទឈប់បាញ់ ប៉ុន្តែក្រោយពីបាននិយាយសំណេះសំណាលដោយញញឹមរាក់ទាក់ ហើយសុំថតរូបជុំគ្នាជាមួយទាហានកម្ពុជា ស្រាប់តែទាហានថៃដែលបង្កប់ខ្លួននៅក្នុងព្រៃខាងក្រោយ ចេញមកព័ទ្ធភ្ជង់ទាហានខ្មែរទាំង២០នាក់ ដើម្បីចាប់ខ្លួន ប៉ុន្តែក្នុងនោះ មានទាហានខ្មែរម្នាក់បានរត់រួច។  លោក ច័ន្ទ សុភ័ក្ដ្រា បានប្រាប់បណ្ដាអនុព័ន្ធយោធាស្ថានទូតបរទេសចំនួន១៣ប្រទេស ដែលចុះពិនិត្យស្ថានភាពនៃការអនុវត្តបទឈប់បាញ់នៅព្រំដែនចក្រអានសេះ នៅថ្ងៃទី៣០ ខែកក្កដាទៀតថា នៅក្នុងចំណោមទាហានខ្មែរទាំងនោះ អាចមានទាហានពីរនាក់ ត្រូវបានទាហានថៃបាញ់សម្លាប់ បន្ទាប់ពីបានព័ទ្ធចាប់ខ្លួន។ សូមរង់ចាំអានព័ត៌មានពិស្ដារ! រូបភាព៖ ហ្វេសប៊ុកក្រសួងព័ត៌មាន និងរូបភាពបណ្ដាញសង្គម

Vath Ta Na 10m  · ចោរសៀមស្លរឈាមណាស់ ព្រោះតែទីតាំងវាធ្លាប់ឈរជើង២០០៨ ត្រូវកងទ័ពយើង វាយដណ្តើមបានទាំងស្រុង តាមាន់តូច-ធំ តាក្របី និងតំបន់សំខាន់ផ្សេងទៀត

ធី សុវណ្ណថា Thy Sovantha ម៉ោងនេះ... ក្នុងកិច្ចចរចា មេទ័ពថៃ សម្ដែងឬកពា មិនខ្វល់ ពីអនុព័ន្ធយោធា និងទូតទាំង១៣

ស៊ីស៊ីថាមស៍   11m  · ពេលមានសង្គ្រាម រឿងដំបូងដែលគេសម្លាប់ គឺព័ត៌មានពិត ហើយទាហានថៃតែងតែធ្វើរឿងនេះរហូតមកក្នុងប្រវត្តិសាស្ត្រ។ ស្ថានការណ៍នេះកងទ័ពមិនបានផ្ដល់ភាពយុត្តិធម៌ឲ្យខ្លួនឯងនោះទេ សូមកុំជឿព័ត៌មានគ្រប់យ៉ាងដែលចេញពីកងទ័ពថៃ។  ប្រសាសន៍លោក Swaswat Kumkong តំណាងរាស្រ្តបក្សប្រឆាំងថៃប្រចាំខេត្តឈុនបុរី គួរកត់សម្គាល់ថាក្រោយលោកសរសេរបែបនេះមានប្រជាពលរដ្ឋថៃប្រមាណជិត ៣ ម៉ឺននាក់នាំគ្នាជេដាក់បណ្តាសសាលោក និងថ្កោលទោសលោកទាមទារឲ្យលោកសុំទោសចំពោះមុខកងទ័ពថៃ។

The Best News គ្រួសារសាច់ញាតិធូរចិត្តបន្តិច ពេលឃើញរូបថតឪពុក ឬស្វាមី មានសុវត្ថិភាព សង្ឃឹមថ្នាក់ដឹកនាំនឹងដោះស្រាយនាំយកពួកគាត់មកមាតុភូមិវិញ, ចំពោះបងប្អូនចង់រកប្រភព អាចមើលសេចក្ដីប្រកាសព័ត៌មានលើហ្វេសប៊ុកកងទ័ពថៃ ឬហ្វេសប៊ុកអ្នកនាំពាក្យកងទ័ពថៃបាន (Link ក្នុងខំមិន)

បញ្ជាក់៖ ផេកទាំងនេះអាចចូលមើលបាន លុះត្រាតែអ្នកនៅក្រៅប្រទេស ឬប្រើ VPN ប៉ុណ្ណោះ ព្រោះផេកទាំងនេះបានបិទប្រទេសកម្ពុជា បារម្ភទ័ព Digitalខ្មែរកម្ទេច

Jean-François Tain   1h  ·    កុំទាន់ភ្លេចខ្លួន បទឈប់បាញ់ជាលក្ខខណ្ឌមួយចាំបាច់ តែមិនច្បាស់ជាគ្រប់គ្រាន់ សម្រាប់សន្តិភាព

ធី សុវណ្ណថា Thy Sovantha   2h  ·    រឿងព័ទ្ធថៃចាប់ទ័ពខ្មែរ២០នាក់ ក្រោយបទឈប់បាញ់ អាមេរិច លូកដៃហើយ... ចាំស្តាប់ដំណឹង🙏

Apsara TV11 1h  · ក្រសួងការបរទេសកម្ពុជាបង្ហាញ ការសោកស្តាយដែលប្រទេសថៃនៅតែបន្តបង្កើនការចោទប្រកាន់ទម្លាក់កំហុសមកកាន់កម្ពុជា ជាជាងការផ្តោតទៅលើយន្តការរួម និងកិច្ចសន្ទនាសុច្ចចិត្តដូចដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី។ក្រសួងការបរទេសកម្ពុជាបានរំលឹកដល់ភាគីថៃថាសកម្មភាពបែបនេះវាគ្រាន់តែជាការគ្រោះថ្នាក់ ធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការផុយស្រួយដែលសម្រេចបានរបស់ប្រទេសទាំងពីរ រហូតមកដល់ពេលនេះ។   ជាមួយគ្នាក្រសួងការបរទេសបានបញ្ជាក់ដែរថាកម្ពុជាបាន ប្រើប្រាស់ជាបន្ទាន់នូវក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលមិនលំអៀង ភាគីណាមួយដើម្បីធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ កិច្ចឈប់បាញ់គ្នានៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ។ The Cambodian Ministry of Foreign Affairs expressed regret that Thailand continues to escalate accusations and shift blame onto Cambodia, rather than focusing on joint mechanisms and sincere dialogue as agreed upon during the special meeting held in Malaysia. The ministry reminded the Thai side that such actions are detrimental and could jeopardize the progress both countries have achieved so far. At the same time, the ministry confirmed that Cambodia has promptly deployed a team of impartial international observers to monitor and verify the ceasefire implementation along the shared border between the two countries.

Kou Samedy is with Kou Samedy. 3d  ·   កុំ​ទទួល​យក​សម្ភារៈ​បែបអេឡិចត្រូនិច ដែល​មិនស្គាល់ប្រភព និង​មានបច្ចេក​ត្រួតពិនិត្យ សូម្បីសូឡាសាកថ្ម ថាមពល​សាក​ទូរស័ព្ទ វិទ្យុ​ទាក់ទង​..

Han Xin 3h  ·   កងទ័ពថៃក្នុងសង្គ្រាម៥ថ្ងៃនេះគឺស្លាប់ប្រមាណ ៧០០០-៨០០០នាក់ (ចារកម្មបានផ្តល់ព័ត៌មានមក) តែយោធាថៃព្យាយាមលាក់បាំង។

Aplus Tripz 1h  · មិនមែនកម្ពុជានៅស្ងៀមមិនបកស្រាយ តែកម្ពុជា រងចាំឱកាសទំលាយរឿងសៀម ចាប់ទាហានខ្មែរ២០នាក់ នៅចំពោះមុខអនុពន្ធ័យោធាបរទេសតែម្តង 🙏🇰🇭

Ly Sivmeng is with Donald Trump For President.

Dear Mr. Donald Trump For President

Subject: Thai Army ignored to ceasefire, and detained 18 Cambodian Soldiers at Sam Tae Area, Cambodia-Thailand Border where ceasefire dateline was applied after 12:00AM on 29 July 2025 following to KL ceasefire agreement.

The Royal Thai Army breached to the ceasefire and attacked and detained 18 Cambodian soldiers who respected to ceasefire at  Sam Tae Area , Kantaralak District, Sisaket Province when Royal Thai Army showed a welcome sign and walked to meet and shake hands Cambodian soldiers and talked about ceasefire. Immediately, they captured and detained all Cambodian soldiers.

Fully respect to ceasefire, Cambodian soldiers showing no signs or intentions of threatening the Thai side because they lay down all the guns , then Thai soldiers detained and seized them. 

Currently, all Cambodian soldiers are under control in a safe area of the 2nd Army Region since early morning of 29 July 2025. Thai side has not proceed to return them to Cambodia side. 

The Royal Thai Army  must respect to international practices for treating corpses in wartime, with due respect and return them to Cambodia side as soon as possible. The Royal Thai Army must committed to human rights principles, international humanitarian law, and the obligations' Thailand adheres to under the Geneva Conventions concerning the treatment of soldiers and the bodies of the opposing side.

Please Mr. Donald Trump kindly help to urge Thailand government to proceed to return all 18 Cambodian soldiers to Cambodia side.

Sincerely your 🙏❤️

ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK   18m  · ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស​ សហប្រតិបត្តិការអន្តរជាតិ​ និងព័ត៌មាននៃរដ្ឋសភា. បាននាំយកបាយតេជោ ដែលងាយស្រួលចង្អិន ពិសារជួយបង្កើនថាមពលដល់កងទ័ព ។ ដោយ៖ទទក

 Kosal Chum 3m  · សម្តេចតេជោហ៊ុន សែន ៖ « បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ បានយ៉ាងល្អ។ សូមអរគុណចំពោះអនុព័ន្ធយោធានៃ បណ្តាប្រទេសដែលបានអញ្ជើញទៅ ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។ សូមអរគុណផងដែរ ដល់ក្រុមអ្នកយក ព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ ព្រំដែនដោយផ្ទាល់។ បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។  ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺនិងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក។ »

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២៥

No comments:

Post a Comment