ធី សុវណ្ណថា Thy Sovantha 16m · ១០តុលា ផ្ទុះ💥 ថៃរៀបចំ.ច្បាស់លាស់ណាស់ ប្រកាសច្បាប់អាជ្ញាសឹក លើកបដាជូនដំណឹង ត្រៀមកម្លាំង១៤០០នាក់ ថៃនឹងធ្វើសកម្មភាព១០០% ត្រៀម...@ថា
Vanndy ForKhmer 17m · ពួកហេងមកវាស់វែងដីស្អីនៅលេីទឹកដីប្រជាពរដ្ឋខ្មែរអាញ់និង🇰🇭 ពួកអាធរណីស្រូបទាន់ហន់😡👊 រូបភាពព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ សកម្មភាពទាហានថៃនាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។ តែត្រូវកងកម្លាំងយេីងរុញចេញមិនអោយពួកវាមកវាស់បានទេ ។ ពួកទាហានថៃបានដកថយបន្តិចទៅក្បែរដេីមស្វាយ ។ ចំណែកគ្នាវាមួយក្រុមទៀតចង់ទៅអុកឡុកនៅបង្គោលព្រំដែនលេខ ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋយើងត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី ។ នេះជាសកម្មភាពបង្ករហេតុរបស់ទាហានថៃ រំលោភបំពានមកលេី បូរណភាពទឹកដីកម្ពុជា និងបានរំលោភបទឈប់បាញ់គ្នាផងដែរ ។ គិតមកត្រឹមម៉ោង ៨:១៥ នាទី ព្រឹកនេះ មិនទាន់មានសភាពការណ៍ធ្ងន់ធ្ងរនៅឡេីយទេ តែខាងយេីងត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី ។
ធី សុវណ្ណថា Thy Sovantha 15m · ម៉ោងនេះ គ្មានរូបថត រឺ Video ទ័ពថៃចូលរុះរើផ្ទះខ្មែរ៣ខ្នង នៅពោធិ៍សាត់.ទេ បើមានព័ត៌មាន.បន្ថែម ខ្ញុំនឹងផ្សាយ ...@ថា
ស៊ន សុភក្រ្ត-Sorn Sopheak 13m · រូបភាពព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ សកម្មភាពទាហានថៃនាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តែត្រូវកងកម្លាំងយេីងរុញចេញមិនអោយពួកវាមកវាស់បានទេ។ តើរំខានយើងដល់ពេលណាទៀត?
វ៉ាន់ សារាយ Vann Saray 7m · នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃ បាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ។ បន្ទាប់កម្លាំងមិនប្រដាប់អាវុធរបស់កម្ពុជារារាំង ទាហានថៃក៏បានដកថយ។ នៅព្រឹកនេះ ទាហានថៃមួយក្រុមទៀត ចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។ ក្រោយទាហានថៃ ត្រឡប់ទៅវិញសភាពការណ៍បានប្រែជាស្ងប់ស្ងាត់ តែទោះជាយ៉ាងណាប្រជាពលរដ្ឋជាម្ចាស់ដីត្រៀមខ្លួនជានិច្ចការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់៕
Pheng Vannak News 1h · ស្ថានភាពនៅបង្គោលព្រំដែនលេខ ៤៦ ចំការអំពៅ ភូមិ ជោគជ័យ ស្ងប់ស្ងាត់វិញហើយ បន្ទាប់ពីកម្លាំងជួរមុខយេីងប្រាប់អោយថៃដកថយ !
BTV News នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យពួកវាមកវាស់បានទេ ពួកទាហានថៃក៏បានដកថយ។ ចំណែកគ្នាវាមួយក្រុមទៀតចង់ទៅបង្គោលព្រំដែនលេខ ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋដែលជាម្ចាស់ដី និងជាអ្នករស់នៅផ្ទាល់បានត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។ សភាពការណ៍ពេលនេះមិនធ្ងន់ធ្ងរនោះទេ តែកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី។
ពូ ការ៉េបួន 1h · នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទាហានចោរសៀមបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យពួកវាមកវាស់បានទេ ពួកទាហានចោរសៀមក៏បានដកថយ។ ចំណែកគ្នាវាមួយក្រុមទៀតចង់ទៅបង្គោលព្រំដែនលេខ ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋដែលជាម្ចាស់ដី និងជាអ្នករស់នៅផ្ទាល់បានត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។ សភាពការណ៍ពេលនេះមិនធ្ងន់ធ្ងរនោះទេ តែខាងយេីងត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី ។
I Love Cambodia Hot News
មាននិន្នាការពីរក្នុងស្ថានភាពបច្ចុប្បន្នកាលនេះគឺ ៖
១-និន្នាការចេញពីអ្នកប្រឆាំងជ្រុល ពួកនេះគេសំដែងធ្វើជាការព្រួយបារម្ភខ្លាចបាត់បង់ទឹកដី តែពួកគេប្រើវិធីដុតកម្តៅ ញុះឲ្យកងទ័ពកម្ពុជាវ៉ៃថៃ នៅពេលមានការរាយបន្លាលួស ឬ សកម្មភាពបំពានណាមួយ ។ គេដៀមដាម ឌឺដង ផ្លែផ្កាដល់ថ្នាក់ដឹកនាំប្រទេស គេបង្កើតព័ត៌មានក្លែងក្លាយក្នុងបំណងបំភិតបំភ័យ បំបាក់ស្មារតី ដើម្បីឲ្យប្រជាជនកម្ពុជាបាត់បង់ទំនុកចិត្តរាជរដ្ឋាភិបាល គេយកព័ត៌មានពីថៃមកផ្សព្វផ្សាយបន្ថែម ។
២- និន្នាការចេញពីប្រជាពលរដ្ឋមួយចំនួន ពួកគាត់មានការព្រួយបារម្ភពិត ដោយខ្លាចថៃវាព័ទ្ធយកដីខ្មែរហើយពិបាកយកមកវិញ ដោយឃើញរដ្ឋាភិបាលមិនមានការពុះកញ្ជ្រោលក្នុងការប្រឆាំងតប និងឲ្យកងទ័ពអត់ធ្មត់ ។ ក្នុងនិន្នាការទី២នេះគឺជាការបង្ហាញឲ្យឃើញពីមនសិការស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ទឹកដីពិតប្រាកដមែន គ្រាន់តែពួកគាត់យល់មិនបានសុីជម្រៅចំពោះកិច្ចការថ្នាក់ដឹកនាំលើដំណោះស្រាយ និងមួយផ្នែកទៀតពួកគាត់ទទួលយកព័ត៌មានពីអ្នកប្រឆាំងជ្រុល ដែលបានបំភិតបំភ័យផងក៏នាំគ្នាជ្រួលច្របល់ ។
គោលបំណងរបស់ក្រុមនិន្នាការទី១ គេចង់តែឲ្យមានសង្គ្រាមផ្ទុះសារជាថ្មី ដោយផ្តើមចេញពីកងទ័ពកម្ពុជាបើកការបាញ់ប្រហារថៃពេលចូលមករាយលួស និងសកម្មភាពបំពានផ្សេងៗ បែបនេះហើយបានជាពួកគេប្រើពាក្យ អត់ធ្មត់ដល់ណាទៀត ? ទ្រាំដល់ណាទៀត ? ទុកឲ្យគេព័ទ្ធយកដីខ្មែរដល់ណាទៀត ? ម៉េចក៏មិនបាញ់ទៅ។ល។ តែពួកគេមិនខ្វល់ពីផលប៉ះពាល់នៃសង្គ្រាម គេមិនគិតដល់អាយុជីវិតយោធិនកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតក្នុងដៃថៃ គេមិនខ្វល់ពីការបំពានបទឈប់បាញ់ និងការបាត់បង់ទំនុកចិត្តពីអន្តរជាតិឡើយ ៕
Smeyy 1h · 🚨*ហ៉ឺម ! អត់ការងារធ្វើ ទៅបង្ហោះថ្ងៃទី ១០ តុលា ផ្ទុះសង្គ្រាម បងប្អូនអ្នកមិនដឹង chatមកខ្ញុំទាំងហូរទឹកភ្នែករហាម គាត់នៅព្រំដែន គាត់ភ័យណាស់ សូមអង្វរ បើថាដឹងគ្រប់រឿងក៏ដឹងចុះ ពាក្យសរសេរមិនគិត អ្នកភ័យគឺប្រជាជន៕
Bro Yuth
សន្វិសញ្ញាដែលបានចុះបញ្ចី អសប ហើយមិនអាចលុបឬប្រជាមតិលុបចោលដោយឯកតោភាគីទេ។ សរសើរខាងសៀមដែរដោយសារហេតុផលនយោបាយ អ្នកចេះច្បាប់អន្តរជាតិនិងការទូតត្រូវបិទមាត់ លិទជើងពួកយោធា។ រដ្ឋាភិបាលស៊ីវិលអោនក្បាលដាក់រដ្ឋាភិបាលស្រមោល។ កុំត្មិលពេកអ្នកសៀម កម្លាំងអន្តរជាតិខ្មែរមិនទាន់ប្រើអស់ទេ នៅមហាសន្និបាតថ្ងៃយើងទុកមុខអោយច្រើនតែអ្នកដូចរាងភ័យៗ។
Genocide Education in Cambodia
រំឭកមួយសម្រាប់ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាង របស់ថៃ
និងរដ្ឋមន្ត្រីការបរទេសថៃ សីហស័ក្ដិពួងកេតកែវ
ដោយ ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥
នៅពេលថ្មីៗនេះ អ្នកវិភាគវិស័យយោធាម្នាក់បានលើកឡើងនូវចំណុចដ៏ល្អមួយថា កងទ័ពថៃកំពុងអនុវត្តបែបយុទ្ធសាស្ត្រមួយហៅថា «ការបង្កហេតុជាយុទ្ធសាស្ត្រ» នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា។ តាមខ្លឹមសារសំខាន់ យុទ្ធសាស្ត្រនេះផ្តោតលើគោលដៅនៃការបង្វែរប្រធានបទ និងទាមទារ «ភាពរងគ្រោះ» តាមរយៈការគំរាមកំហែង ការវាយប្រហារ និងសកម្មភាពផ្សេងទៀតដែលត្រូវបានសម្របសម្រួលយ៉ាងល្អិតល្អន់ ដើម្បីបង្កហេតុឱ្យកម្ពុជាធ្វើការវាយប្រហារជាមុន។
ខ្ញុំយល់ស្របនឹងការវាយតម្លៃនេះ និងការណែនាំថា កម្ពុជាមិនត្រូវធ្លាក់ចូលទៅក្នុងអន្ទាក់នៃសង្គ្រាមរបស់ថៃនោះទេ។ កម្ពុជាមានជំហរខ្ពស់ជាង។ អធិបតេយ្យភាពរបស់កម្ពុជាចំពោះតំបន់ព្រំដែនដែលថៃព្យាយាមគ្រប់គ្រង ត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងក្នុងកម្រិតមួយតាមរយៈសាលដីកានៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ បើនិយាយក្នុងន័យធៀប កម្ពុជាគួរតែមានការទាមទារលើការពិត អំពីអ្វីដែលកំពុងកើតឡើងនៅតាមព្រំដែន ទោះបីជាកងទ័ពថៃមានភាពប៉ិនប្រសប់ក្នុងការបញ្ជាក់ផ្ទុយពីនេះក៏ដោយ (ឧទាហរណ៍៖ ការជជែកដេញដោលនៅមហាសន្និបាតអង្គការសហប្រជាជាតិនាសប្ដាហ៍នេះ)។ ជម្លោះតាមបណ្តោយព្រំដែន គឺជាជម្លោះដែលកម្ពុជាអាចបរាជ័យ ប្រសិនបើកម្ពុជាធ្លាក់ចូលទៅក្នុងអន្ទាក់នៃការបង្កហេតុជាយុទ្ធសាស្ត្ររបស់កងទ័ពថៃ។
ប៉ុន្តែការដែលគ្រាន់តែបដិសេធយុទ្ធសាស្ត្ររបស់គូសត្រូវ គឺមិនមែនជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនវានោះទេ។ កម្ពុជាត្រូវតែអនុវត្តគោលនយោបាយ កិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែងជាយុទ្ធសាស្ត្រយោធា។ នៅពេលដែលប្រទេសជិតខាងធ្វើសកម្មភាពដោយសន្តិភាព សមស្រប និងអនុលោមតាមច្បាប់អន្តរជាតិ នោះយើងគួរតែសហការ។ ប៉ុន្តែនៅពេលដែលប្រទេសនានាមិនធ្វើសកម្មភាពសមស្រប យើងគួរតែត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង និងសូម្បីតែការប្រឈមមុខដាក់គ្នា ដោយចៀសវាងជម្លោះទ្រង់ទ្រាយធំ។ ការបង្កហេតុជាយុទ្ធសាស្ត្រគឺមានគោលបំណងរំខានដល់ការរីកចម្រើនរបស់កម្ពុជា និងការអភិវឌ្ឍន៍ផ្ទៃក្នុងរបស់ខ្លួន ហើយយើងមិនត្រូវធ្លាក់ចូលក្នុងអន្ទាក់នេះទេ។ ផ្ទុយទៅវិញ វាជាការចាំបាច់ដែលយើងត្រូវស្វែងរកដំណោះស្រាយចំពោះជម្លោះតាមបណ្តោយព្រំដែននេះ ឱ្យបានឆាប់រហ័ស ដោយសន្តិវិធី និងតាមរយៈមធ្យោបាយផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងអ្នកសង្កេតការណ៍ភាគីទីបី ដើម្បីទប់ស្កាត់ការបង្ខូចសេចក្តីពិតណាមួយ។
ស្របតាមយុទ្ធសាស្ត្រនេះ យើងត្រូវតែធានានូវការវិលត្រឡប់របស់វីរកងទ័ពខ្មែរដែលត្រូវបានឃុំខ្លួនទាំងអស់ ដែលថៃបានហៅថាជាឈ្លើយសឹក។ វីរកងទ័ព ១៨ នាក់ ដែលបានឃុំខ្លួនត្រូវតែប្រគល់មកវិញភ្លាមហើយរាល់ថ្ងៃវីរកងទ័ពដែលត្រូវបានឃុំខ្លួន ថៃគួរតែត្រូវបានថ្កោលទោសចំពោះការមិនអនុលោមតាមច្បាប់អន្តរជាតិ។ យើងមិនគួរភ្ញាក់ផ្អើលទេថា វានឹងជាការលំបាកខ្លាំងណាស់ក្នុងការនាំយកវីរកងទ័ពដែលត្រូវបានឃុំខ្លួនទាំង១៨ នាក់នេះមកវិញ សម្រាប់ការពិតដ៏សាមញ្ញមួយថា ដរាបណាវីរកងទ័ពកម្ពុជាត្រូវបានឃុំខ្លួន ថៃនៅមានឱកាសមួយទៀតដើម្បីជះឥទ្ធិពលដល់បរិយាកាសនយោបាយរបស់កម្ពុជាដោយប្រើអ្នកដែលត្រូវបានឃុំខ្លួនទាំងនេះជាចំណាប់ខ្មាំង។ កម្ពុជាមានជំហរខ្ពស់ជាង ពីព្រោះចំណាយពេលកាន់តែយូរក្នុងការឃុំខ្លួនវីរកងទ័ព ជាពិសេសនៅចំពោះមុខការខ្វះខាតការឆ្លើយតបជាយោធារបស់កម្ពុជាចំពោះការបង្កហេតុរបស់ថៃ នោះធ្វើអោយការបន្តឃុំខ្លួនរបស់រដ្ឋាភិបាលថៃកាន់តែបាត់បង់ភាពស្របច្បាប់។
អនាគតរបស់កម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងមិនងាយស្រួល និងគ្មានជម្លោះនោះទេ ប៉ុន្តែវាអាចមានសន្តិភាព ស្ថិរភាព និងវិបុលភាព ប្រសិនបើយើងងើបផុតពីជម្លោះតូចតាច ភាពមិនចាស់ទុំ និងភាពអវិជ្ជាកាល ពីអតីតកាល។ ទោះបីជាកម្ពុជានៅតែជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ កម្ពុជាអាចអនុវត្តភាពជាអ្នកដឹកនាំរបស់ប្រទេសលំដាប់ទីមួយបានដែរ។ នៅសតវត្សរ៍ទី២១ កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត ដោយការអនុវត្តការប្រកួតប្រជែងជាយុទ្ធសាស្ត្រដោយសន្តិវិធី ហើយមិនធ្លាក់ទៅជាជនរងគ្រោះនៃការបង្កហេតុជាយុទ្ធសាស្ត្រយោធាថៃនោះឡើយ។
Smeyy
*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើការបញ្ជាក់ នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះថា៖
«ប្រទេសថៃ 🇹🇭 នឹងធ្វើប្រជាមតិប្រជាជនថៃទូទាំងប្រទេស ដើម្បីធ្វើការសម្រេចថា តើថៃត្រូវលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ជាមួយនឹងកម្ពុជា 🇰🇭 ដែរឬក៏អត់?»។*លោកអះអាងថា៖ «ខ្លឹមសារនៃអនុស្សរណៈ (MOU)នេះ មិនបានបម្រើផលប្រយោជន៍ដល់ប្រទេសថៃ ទាល់តែសោះ នៅក្នុងការដោះស្រាយវិវាទព្រំដែនថៃជាមួយនឹងភាគីកម្ពុជា»៕ (Smeyy)
ព្រំដនកម្ពុជា ថៃ៖ នាយករដ្ឋមន្រ្តីថៃថ្មីនេះគ្រោងប្រកាសផែនការនយោបាយព្រំដែនជាមួយកម្ពុជា នៅក្នុងរដ្ឋសភាពក្នុងសប្តាហ៍នេះ ដើម្បីឡើងកាន់ដំណែងជាផ្លូវការ ដូច្នេះ គាត់កំពុងតែពិបាកចិត្តថា ត្រូវលុប MOU 43, 44 ចោលដែរឬអត់? ជាចុងក្រោយ គាត់ថា នឹងយករឿងនេះ ទៅធ្វើជា សមាជមហាជន !! ។ MOU ឆ្នាំ ២០០០ និង ២០០១ នេះវាក្លាយជាសន្ធិសញ្ញាមួយ ដោយសារ មានរដ្ឋសភាអនុមត្តិ ដូច្នេះ បើរដ្ឋសភាពថៃគេកំណត់ថាលុបចោល នោះគេនិងលុបតាមសំណើររដ្ឋាភិបាលថៃ តែ លទ្ធផល Impact មកវិញគឺ ធ្ងន់ធ្ងរ ដូចជា សកលលោក គេត្រូវ ប្រកាសដក ទុន ដកក្រុមហ៊ុនចេញពីប្រទេសថៃ ពីព្រោះថៃ ក្លាយជា រដ្ឋផ្តាច់ការ។ មួយទៀត កាលលុបចោល នោះ សង្រ្គាមនិង ផ្ទុះនៅតាមខេត្ត បន្ទាប់់វា រាល់ដាលចូលក្នុងប្រទេស ដែលទ័ពថៃ នឹងវាយចូលកម្ពុជា ចំណែកកម្ពុជាក៍នឹងវាយចូលទឹកដីថៃវិញ គឺដូចជា លំនាំ ដែល ហ្សាណែនស្គី ឃោសនាឆ្នាំ ២០១៩ ថា បើគាត់ជាប់ឆ្នោត គាត់លុប MOU ជាមួយរុស្សី អាល្លឺម៉ង អ៊ុយក្រែន ចោល គាត់លើកទ័ពវាយកំទេចរុស្សី ដណ្តើមយកទឹកដីមកវិញ គាត់នឹងហៅទ័ព ណាតូចូលមកជួយច្បាំង..ជាលទ្ធផល គាត់ជាប់ឆ្នោតមែន គាត់លុបមែន តែ សង្រ្គាមផ្ទុះមែន ហើយអ៊ុយក្រែន គឺជាអ្នកឃ្លានពានរុស្សីពិតមែន !!!
VAYO FM Radio
កងទ័ពថៃរក្សាមហិច្ឆតាចង់កាន់កាប់ទីតាំង១៧តាមបណ្តោយព្រំដែនដោយគោលដៅចុងក្រោយគឺអគារកាស៊ីណូ
អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ លោក Parat Rattanachaiphan បាននិយាយនៅថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥នេះថា ផ្ទះរបស់ប្រជាជនកម្ពុជាចំនួន៣ខ្នង ដែលខ្លួនអះអាងថាបានទន្ទ្រានចូលដីថៃ ត្រូវបានវាយកម្ទេចរួចហើយ ដោយហៅថា ជាជំហានដំបូងដ៏ជោគជ័យមួយ។ អ្នកនាំពាក្យរូបនេះ បានអះអាងទៀតថា មានទីតាំងមួយចំនួនទៀត ដែលនៅតែបន្តរំលោភខ្សែបន្ទាត់ព្រំដែន ដែលកំណត់ដោយប្រទេសថៃ។ ក្នុងចំណោមទីតាំងទាំងនោះ ក៏មានអគារកាស៊ីណូមួយ ដែលខ្លួនអះអាងថាស្ថិតនៅក្នុងស្រុកមឿង( Mueang) ខេត្តត្រាតផងដែរ។
លោក Parat បានបន្តថា កងទ័ពជើងទឹកប្តេជ្ញាបញ្ចប់ការវាយកម្ទេចទីតាំងទាំង ១៧ នោះ ដោយធានាថា ដំណើរការត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌ ដែលអាចទទួលយកបានសម្រាប់កម្ពុជា។ អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃរូបនេះបន្ថែមទៀតថា កាស៊ីណូនោះ ប្រហែលជាគោលដៅចុងក្រោយ ដែលអាចនឹងត្រូវការកិច្ចសហប្រតិបត្តិការពីភ្នាក់ងារជាច្រើន ដោយសារតែវាមានទំហំធំ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានThe Nation នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥។
យ៉ាងណាមិញ នេះជាការអះអាងតែម្ខាងរបស់ភាគីថៃ ដោយផ្អែកលើផែនទីដែលថៃគូសដោយខ្លួនឯង។ទាក់ទងនឹងការផ្សព្វផ្សាយថា យោធាថៃរុះរើផ្ទះនៅភូមិសាស្រ្តខេត្តពោធិ៍សាត់ គឺមិនមែនជាការពិតទេ។ នេះបើតាមប្រភពព័ត៌មានពីកងការពារព្រំដែន នៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ នៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥។ កងទ័ពយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ដែលឈរជើងនៅតាមបណ្តោយព្រំដែន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ នៅក្នុងការការពាអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត។
ថ្មីៗនេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហាញនូវការព្រួយបារម្ភ ចំពោះសេចក្តីរាយការណ៍ តាមរយៈគេហទំព័រផ្លូវការនានារបស់ថៃ ពិសេសគេហទំព័រការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹក និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែតThe Nation ថៃ ដែលហាក់បានបង្ហាញថា ពលរដ្ឋខ្មែរកំពុង«ឈ្លានពាន»ទឹកដីថៃ នៅទីតាំងចំនួន ១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុង រួមទាំងតំបន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលស្ថិតនៅទល់មុខស្រុកមឿង ខេត្តត្រាត។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមថា វាគឺជារឿងសំខាន់ ដែលត្រូវទទួលស្គាល់ការពិតថា ខណៈពេលដែលប្រទេសទាំងពីរ(កម្ពុជា-ថៃ) មិនទាន់បានកំណត់ខណ្ឌសីមា នៅតំបន់មួយចំនួននៃព្រំដែនរួមគ្នា ប្រជាជនទាំងសងខាងបានរស់នៅ និងបង្កបង្កើនផលអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន។ ការណ៍នេះ បានបង្កឱ្យមានជម្លោះ ឬខ្វែងគំនិតគ្នា ដែលភាគីទាំងពីរបានដោះស្រាយប្រកបដោយស្មារតីមិត្តភាព តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ និងបានឯកភាពបញ្ជូនបញ្ហាស្មុគស្មាញទាំងនេះ ទៅគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) ដើម្បីដោះស្រាយ ស្របតាមអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០០(MOU2000)។
នៅក្នុងកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរ ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមុនៗ ដើម្បីបញ្ចៀសសកម្មភាព ដែលអាចបង្កើនភាពតានតឹង ឬពង្រីកតំបន់ជម្លោះ។ កម្ពុជាបាននិងកំពុងអត់ធ្មត់ជាទីបំផុត និងអនុវត្តយ៉ាងតឹងរ៉ឹង ចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ តាមសេចក្តីប្រាថ្នាដែលភាគីទាំងពីរបានលើកឡើងដូចគ្នាថា នេះគឺជាពេលដែលភាគីទាំងសងខាង គួរតែរួមគ្នាខិតខំលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ការបន្ធូរបន្ថយភាពតានតឹងបន្ថែមទៀត កសាងទំនុកចិត្តរវាងគ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅរកភាពប្រក្រតីភាពឡើងវិញ។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេស។
ក្រសួងការបរទេស បានបញ្ជាក់បន្ថែមទៀតថា វាមិនមែនជាកាយវិការស្ថាបនាទេ ដែលមានការបំផុសបញ្ហាដូចបានប្រកាសជាសាធារណៈ ដោយកងទ័ពជើងទឹកថៃ ដែលបញ្ហានេះត្រូវបានដោះស្រាយសម្របសម្រួលរួចហើយ ជាមួយនឹងការប្រាស្រ័យទាក់ទងគ្នាចុងក្រោយ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ កម្ពុជាសូមអំពាវនាវឱ្យថៃលើកបញ្ហានេះ មកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដែលគ្រោងនឹងជួបគ្នានៅខែក្រោយ៕
Sophanna Moa
អាមួយនេះកើតនៅដីខ្មែរ តែសៀមវាចិញ្ចឹមឲ្យធំ មានការងារជាទាហាន។
វាថា បើខ្មែរចង់បានសុខ ចង់បានមិត្តភាពជាមួយសៀមវិញ ត្រូវព្រមតាមវាចង់បាន ឬមិនចឹងទេ សៀម និង កម្ពុជា ប្រឈមមុខដាក់គ្នាទៀត (វៃគ្នា)។
ហែងសួរខ្លួនឯងសិន ថាខ្មែរ ៖
១/ តើចង់បានមិត្តទុចរិកដូចសៀមចឹងទេ?
២/ តើចង់បើកព្រំដែនវិញទេ? ទោះហែងបិតទាំង ទឹក និង អាកាសក៏បិទទៅ ព្រោះទំនិញចោរសៀមហែងរាល់ថ្ងៃលួចចូលដីខ្មែរតាមផ្លូវ ទឹក និង អាកាស។
៣/ បើហែងចង់វៃខ្មែរម្ដងទៀត ហែងមើលគម្រូ អ៊ុយក្រែន វៃរូស្សីឲ្យហើយ ថាតើហែងអាចវៃចូលដីខ្មែ ៣ ម៉ោង ដល់ភ្នំពេញទេ?
ពួកមេទ័ព ហែងមិនមែនមានជីវិត ១០០ ទេវើយ។
@highlight
រងភូមិភាគទី ២ ឈ្មោះ ណេត ស្រី អិន សៀម គេប្រើវាមក សម្លាប់ខ្មែរ តែសៀមមិនទុកចិត្តវាទេ បើខ្មែរដូចគ្នាវាហ៊ានក្បត់ វាហ៊ានចាប់ទាហានខ្មែរ រឿងអីវាហ៊ានមិនហ៊ានក្បត់ជាមួយ សៀម !!!
ស៊ន សុភក្រ្ត-Sorn Sopheak 6m · អាវក្រោះដ៏រឹងមាំរបស់យើង សម្រាប់ដោះស្រាយព្រំដែនជាមួយប្រទេសថៃ គឺមាន២ធំ រួមមាន៖ ផែនទីបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ និង MoU 2000។ ពេលនេះនាយករដ្ឋមន្រ្តីថៃ បានព្រមានចង់លុបចោល MoU2000 ចោល។ កិច្ចព្រមព្រៀងនេះ មានការទទួលស្គាល់យ៉ាងត្រឹមត្រូវ និងរហូតដល់ស្ថាប័នកំពូលរបស់ពិភពលោក UN ដូច្នេះវាមិនអាចធ្វើតាមទំនើងចិត្តរបស់ថៃបានឡើយ។
Insophal Khmer Author
តើកម្ពុជា អាចនឹងប្រឈមអ្វីខ្លះ បើលុប MoU ឆ្នាំ២០០០?
១.កម្ពុជាមិនអាចលុប MoU ឆ្នាំ២០០០ទេ ព្រោះ MoU នេះ បានចងថៃភ្ជាប់ជាមួយអនុសញ្ញា និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយអ្វីដែលសំខាន់បំផុតនៅក្នុង MoU នេះ គឺសង្កត់កថៃឱ្យជាប់ជាមួយផែនទី ដែលគូសដោយគណៈកម្មាធិការព្រំដែនចម្រុះបារាំងសៀមឆ្នាំ១៩០៨ ខ្នាត១/២០០០។
២.MoU ឆ្នាំ២០០០ បានការពារអនុសញ្ញា និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និង១៩០៧ យ៉ាងរឹងមាំ និងបានការពារអធិបតេយ្យភាពកម្ពុជាពីមហិច្ឆតាឈ្លានពានរបស់ថៃមកលើប្រាសាទព្រះវិហារ និងតំបន់ផ្សេងទៀតនៅតាមបណ្តោយព្រំដែន។
៣.បើកម្ពុជាលុបចោល MoU ឆ្នាំ២០០០ ប្រៀបបាននឹងលុបចោលសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និង១៩០៧ តើកម្ពុជានឹងយកសន្ធិសញ្ញា និងផែនទីណាមកចរចាជាមួយសៀម?
៤.ចេតនារបស់សៀមចង់លុប MoU ឆ្នាំ២០០០ គឺមិនចង់ទទួលស្គាល់សន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ ព្រោះសៀមធ្លាប់បានលើកឡើងកន្លងមកហើយថា សន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ គឺសៀមធ្វើជាមួយបារាំង ពុំមែនធ្វើជាមួយកម្ពុជាទេ ដូច្នេះសៀមពុំដែលមានសន្ធិសញ្ញាព្រំដែនជាមួយកម្ពុជាទេ។(ស្អីក៏សៀមអាចនិយាយចេញដែរ)
៥.បើលុប MoU នេះបានសម្រេចសៀម ប្រើប្រាស់ផែនទីឯកតោភាគី ខ្នាត១/៥០.០០០ របស់ខ្លួន រួចឈ្លានពានយកតំបន់ប្រាសាទព្រះវិហារ និងតំបន់ផ្សេងទៀតជាច្រើននៅតាមបណ្តោយព្រំដែនខ្មែរសៀម។
ហ៊ីម! ពិតជាពិបាកណាស់ផ្ទះយើងមានរបងជាប់ផ្ទះចោរ ទោះបីធ្វើរបងខ្ពស់យ៉ាងណាក៏វានៅតែលួច ជី ស្លឹកគ្រៃ ម្ទេសនៅមុខផ្ទះដែរ ! តែបើវាអត់អីលួយសោះក៏វាជុះនោមដាក់របងយើងដែរ។
៣០ កញ្ញា ២០២៥ !
………………………………………..
What Challenges Might Cambodia Face if It Cancels the 2000 MoU?
1. Cambodia cannot simply annul the 2000 MoU, because this agreement is intrinsically linked to the Franco–Siamese Treaties of 1904 and 1907. Most importantly, the MoU binds Thailand to the map drawn by the Franco–Siamese Mixed Commission of 1908, at a scale of 1:200,000.
2. The 2000 MoU provides strong protection for the Franco–Siamese Treaties of 1904 and 1907 and safeguards Cambodia’s sovereignty against Thailand’s expansionist ambitions, particularly with respect to Preah Vihear Temple and other areas along the border.
3. If Cambodia cancels the 2000 MoU, it would be tantamount to canceling the Franco–Siamese Treaties of 1904 and 1907. In such a case, with what treaties and maps could Cambodia negotiate with Siam?
4. Siam’s underlying intention in seeking to nullify the 2000 MoU is its refusal to recognize the Franco–Siamese Treaty of 1907. Siam has previously argued that this treaty was concluded with France, not with Cambodia. Therefore, Siam claims that it has never entered into a boundary treaty with Cambodia. (This is the type of argument Siam could potentially put forward.)
5. If Siam succeeds in having the MoU annulled, it could then employ its own unilateral 1:50,000 scale maps to justify encroachment and seize the Preah Vihear Temple area along with numerous other zones along the Khmer–Siamese frontier.
Indeed, it is extremely difficult for our house to share a fence with a thief. No matter how high we build the fence, he will still steal our bananas, lemongrass, and chilies from the front yard. And even if he refrains from stealing, he will still urinate against our fence.
30 September 2025
គ្រូ 1h · ព័ត៌មានពីខាងសៀម កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ សៀមបាននាំអ្នកសារព័ត៌មាន អ្នកវាស់វែងដី និងបញ្ជូនកងកម្លាំងទាហានមកបន្ថែមទៀត នៅភូមិជោគជ័យ និងភូមិព្រៃចាន់ សូមបងៗកងកម្លាំងខ្មែរ និងបងប្អូនពលរដ្ឋខ្មែរដែលរស់នៅទីនោះបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់🙏 គួរបញ្ជាក់ផងដែរថា ព្រឹកមិញ វាមកអើតប្រុងចូលមកដីខ្មែរយើងម្តងទៀតមែន ប៉ុន្តែ ពេលឃើញកងម្លាំងកម្ពុជា និងប្រជាជនយើងនៅគ្នាច្រើន ជាមួយអ្នកសារព័ត៌មាន វាក៏ដកថយត្រឡប់ទៅវិញអស់៕
Pheng Vannak News 57m · នាយករដ្ឋមន្ត្រីថៃ និយាយស្រវឹងកញ្ឆាមែន ? ចង់លុប អនុសារណៈយោគយល់រវាងរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា និង រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រថៃ ស្ដីពីការវាស់វែង និង ខ័ណ្ឌសីម៉ាព្រំដែនគោក ចុះថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០០០ ? ដរាបណាការវាស់វែង និងខ័ណ្ឌព្រំដែនរវាងប្រទេសទាំងពីរមិនទាន់បញ្ចប់ជាស្ថាពរទេ គ្មានប្រទេសណាមួយនៃប្រទេសទាំងពីរដែលជាភាគីហត្ថលេខី មានសិទ្ធិលុប អនុសារណៈយោគយល់នេះទេ ។ កុំអាងតែមានមាត់ចេះតែនិយាយ មុននឹងនិយាយមេីលហត្ថលេខារបស់ខ្លួនឯងផង ។
វិបត្តិព្រំដែនកម្ពុជា ថៃ vs វិបត្តិ MOU 2000-MOU 2001: មេដឹកនាំធំៗនៃប្រទេសថៃ ក៍ដូចជា រដ្ឋាភិបាលសៀម កងទ័ពសៀម សុទ្ធតែបានអះអាងរួមគ្នាអំពី MOU ឆ្នាំ ២០០០ ថាបានរំលោភទៅលើ ព្រះរាជក្រិតរបស់ សៀម ដែល កំណត់អំពីដែនព្រៃការពារបរិដ្ឋាន National Protection Park or Historical Park ឧទ្យាន្តប្រវត្តិសាស្រ្ត របស់ ស្តេចសៀម ដូចជាករណី ឧទ្យាន្តជាតិព្រះវិហារ គឺគូសចូលមកក្នុងទឹកដីកម្ពុជា ដូច្នេះ MOU 2000 នេះ ដែលកំណត់យកព្រំដែនឆ្នាំ ១៩០៤ ជាគោល តាមផែនទី ១/២០០ ០០០។
Smeyy 43m · 🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានធ្វើការប្រកាស នៅថ្ងៃទី៣០ កញ្ញា ២០២៥នេះថា៖ «លោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាជាមួយនឹងគណបក្សប្រឆាំងថៃ ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងនោះ កងទ័ពថៃ និងកិច្ចសហប្រតិបត្តិការការទូត ភាគីទាំងពីរ ត្រូវយឹតយោងគ្នាទៅវិញទៅមក»។ *លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ 🇹🇭 ត្រៀមខ្លួនក្នុងការចរចា ប៉ុន្តែនឹងមិនសម្របសម្រួលលើអធិបតេយ្យភាព និងបូរណភាពទឹកដីជាមួយនឹងកម្ពុជាឡើយ»៕ (Smeyy)
Sophal Battambang 2h · ស្តេចសៀមសម័យមុនទទួលស្គាល់ផែនទីសន្ធិសញ្ញាបារាំងសៀម ដល់អារដ្ឋាភិបាលក្រោយៗមកវាថាវាអត់ទទួលស្គាល់ទេត្រូវធ្វើ MOUថ្មី វាស់វែងសាដើម សម័យរដ្ឋាភិបាល ថាក់ស៉ីន និងប្រាយុទ្ធ ដល់ពួកនោះអស់អំណាចទៅ ដូររដ្ឋាភិបាលថ្មីចូលវគ្គអានុទីន វាថាផែនទីបារាំងសៀម និង MOUចាស់វាអត់ទទួលស្គាល់ទេវាឱ្យលប់ចោលត្រូវធ្វើថ្មី បើកម្ពុជាធ្វើថ្មីហើយនិយាយត្រូវគ្នាជាមួយនឹងអាយុធីន ស្រាប់បន្តិចទៀតអាយុធីនអស់អំណាចទៅរដ្ឋាភិបាលថ្មីមកទៀតវានឹងថាអត់ទទួលស្គាល់អាចាស់ទៀតហើយ សរុបមកតើជាតិសាសន៍នេះជាមនុស្សបែបណា ស្អីទៅជាច្បាប់ ស្អីទៅដំណាងឱ្យអំណាចប្រទេស ហើយពាក្យថាច្បាប់ មានតម្លៃអីទៅ តើជាតិសាសន៍មួយនេះទុកចិត្តបានដូចម្តេចទៅនៅថ្ងៃក្រោយ បើក្រឡិចក្រឡុចដូចសម្តែងល្ខោន ?
RFA Khmer 2h · #កម្រងរូបភាព៖ តុលាការព្រហ្មទណ្ឌថៃបើកសវនាការសំណុំរឿងឃាតកម្មលើលោក លិម គិមយ៉ា --- ប្រពន្ធលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី បានរួមដំណើរជាមួយមេធាវីជនជាតិបារាំង ទៅចូលរួមការបើកសវនាការរបស់តុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៣០ ខែកញ្ញា ពាក់ព័ន្ធនឹងករណីឃាតកម្មលើប្ដីអ្នកស្រី។ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែមករា។ ទោះជាយ៉ាងណា ការបើកសវនានៅពេលនេះ ធ្វើឡើងទាំងជនសង្ស័យសំខាន់ចំនួនពីររូប គឺលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ីន បន្តបាត់ខ្លួននៅឡើយ។ ក្រុមសាច់ញាតិសង្ស័យថា បុគ្គលទាំងពីរនាក់ អាចកំពុងសម្ងំលាក់ខ្លួននៅកម្ពុជា និងតែងទទូចឱ្យរដ្ឋាភិបាលកម្ពុជាជួយស្វែងរកចាប់ខ្លួន ដើម្បីឱ្យលាងត្រដាងពីមេខ្លោងនៅខាងក្រោយនៃករណីឃាតកម្មលើលោក លិម គិមយ៉ា។
Khmer News 4h · 🚨ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើការបញ្ជាក់ នៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះថា៖ «ប្រទេសថៃ 🇹🇭 នឹងធ្វើប្រជាមតិប្រជាជនថៃទូទាំងប្រទេស ដើម្បីធ្វើការសម្រេចថា តើថៃត្រូវលុបចោលនូវអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ជាមួយនឹងកម្ពុជា 🇰🇭 ដែរឬក៏អត់?»។ *លោកអះអាងថា៖ «ខ្លឹមសារនៃអនុស្សារណៈ (MOU)នេះ មិនបានបម្រើផលប្រយោជន៍ដល់ប្រទេសថៃ ទាល់តែសោះ នៅក្នុងការដោះស្រាយវិវាទព្រំដែនថៃជាមួយនឹងភាគីកម្ពុជាឡើយ»៕ (Smeyy)
រំលឹកប្រវត្តិសាស្រ្តជំរុំ ខាងអ៊ុដាង ស្ថិតនៅក្នុងប្រទេសថៃ តែ មេដឹកនាំថៃ បានបោកប្រាស់សកលោក ដោយគូសផែនទីថ្មី ដាក់ជំរុំជនភៀសខ្លួនទាំងអស់ ក្នុងដីខ្មែរ រួចផ្សព្វផ្សាយផែនទីនោះតាម online ដើម្បីបោកប្រាស់គេថា (១) ព្រំដែនសព្វថ្ងៃតាមផែនទី Google Map គឺជាព្រំដែនពិតប្រាកដ (២) ផ្នែកលើផែនទី google map នេះ ប្រជាជនកម្ពុជារំលោភដែនដីប្រទេសថៃ !! Dont'Thais To Me !!!








































No comments:
Post a Comment