ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Wednesday, October 8, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២៥

 យូ សារ៉ាវុឌ្ឍន៏ 5m  · ថ្ងៃនេះជា ថ្ងៃទី៧០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។ គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥


Prak Vanda 3h  · ថ្ងៃនេះជា ថ្ងៃទី៧០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។  រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ It has been 70days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law. It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible. The Royal Government and the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances. គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ As of October 07, 2025


Vita វីតា   1h  · មកដល់ពេលនេះភូមិព្រៃចាន់ ម៉ោង 11:20នាទីព្រឹក ថ្ងៃទី7/10/25 បងប្អូនមកពីភូមិផ្សេងៗច្រេីនណាស់ ហេីយបេីតាមពត៍មានចោសៀមវាក៏មានប្រជាជនវាមកច្រេីនដែរតែសភាពការណ៍ពេលនេះស្ងប់ស្ងាត់ល្អទេ៕


Phatriya Yuen Yong 6m  · កងទ័ពតំបន់ទី១ថៃព្រមានរំលងកិច្ចប្រជុំRBCបើកម្ពុជាមិនបង្ហាញផែនការបណ្តេញពលរដ្ឋខ្មែរ​ ....................... កងទ័ពតំបន់ទី១របស់ប្រទេសថៃនិយាយថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC)កម្ពុជា-ថៃ នាពេលខាងមុខទេ លុះត្រាតែយោធភូមិភាគទី៥របស់កម្ពុជា បង្ហាញផែនការបណ្តេញជនស៊ីវិលកម្ពុជា ចេញពីតំបន់ជម្លោះចំនួនបី ដែលខ្លួនអះអាងថាស្ថិតនៅក្នុងខេត្តស្រះកែវប្រទេសថៃ។ កងទ័ពតំបន់ទី១បានបញ្ជាក់ជំហរបែបនេះ នៅថ្ងៃចន្ទទី០៦ខែតុលាឆ្នាំ២០២៥ ដោយចោទអ្នកភូមិកម្ពុជាថាបានតាំងទីលំនៅរំលោភចូលក្នុងទឹកដីថៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានThe Nation។ នៅក្នុងរបាយការណ៍ស្ថានភាពប្រចាំថ្ងៃរបស់ខ្លួនចុះថ្ងៃចន្ទ ទី០៦ តុលាឆ្នាំ២០២៥ កងទ័ពតំបន់១ បាននិយាយថា ខ្លួនបានស្នើសុំឱ្យយោធភូមិភាគទី៥កម្ពុជា រៀបចំផែនការបណ្តេញជនស៊ីវិលកម្ពុជាចេញពី ភូមិបានណងចាន់(Ban Nong Chan) និងបានណងយ៉ាកែវ( Ban Nong Ya Kaeo) ក្នុងស្រុកគោកស៊ុង( Khok Sung )និង បានខ្លងផែង(Ban Khlong Phaeng) នៅស្រុកតាផ្រាយ៉ា( Ta Phraya )ខេត្តស្រះកែវ មុនពេលចូលរួមកិច្ចប្រជុំ RBC ។  យ៉ាងណាក៏ដោយ យោធភូមិភាគទី៥របស់កម្ពុជា បានឆ្លើយតបកាលពីថ្ងៃអាទិត្យ ទី០៥ ខែតុលាឆ្នាំ២០២៥ ថា ខ្លួនមិនអាចធ្វើតាមសំណើនេះបានទេ។ ឆ្លើយតបនឹងការបដិសេធរបស់យោធភូមិភាគទី៥របស់កម្ពុជា កងទ័ពតំបន់ទី១របស់ថៃបានបញ្ជាក់ជាថ្មីនៅថ្ងៃចន្ទម្សិលមិញថា បើគ្មានកិច្ចសហការពីកម្ពុជា ក្នុងការតាក់តែងផែនការបណ្ដេញជនស៊ីវិល ដែលខ្លួនចោទថា រស់នៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសថៃ កិច្ចប្រជុំRBCមិនអាចដំណើរការទៅមុខបានទេ ព្រោះវានឹងមិនមានរបៀបវារៈ ដើម្បីដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្តនោះឡើយ។


Bro Yuth 19m  · មើលមុខលោកប្រែតដែល ពេល ICJកាត់អោយខ្មែរឈ្នះ រួមទាំងតម្រូវប្រគល់សមុច័យនិងវត្ថុបុរាណមកខ្មែរ។ គ្នាវានេះថាគេអោយតែតួប្រាសាទទេ ចឹងតំបន់ជុំវិញជារបស់វាចឹងហើយបានមានឬកគល់ឈ្លោះគ្នាឆ្នាំ 2008 ដែលមានការប្តឹងម្តងទៀតអោយបកស្រាយសាលក្រមថាតំបន់ជុំវិញហ្នឹង 4.6 អោយខ្មែរ តែវានៅតែមានព្រម ហើយសមុច័យនិងវត្ថុបុរាណនៅតែមិនប្រគល់រហូតមកដល់សព្ចថ្ងៃ។ ប្រែតហើយចោរទៀតជូនពរកុំអោយចាប់ជាតិ ដូចបណ្តាសារសិលាចារឹកប្រាសាទ


Domra History - តម្រាប្រវត្តិសាស្ត្រ 40m  · តើអ្នកណាជាស្ថាបនិករាយបន្លាលួសព័ទ្ធយកដីកម្ពុជាមុនគេបង្អស់? ---------------------------- * មេគំនិតមុនដំបូងគេដែលប្រើឧបាយរាយបន្លាលួសព័ទ្ធយកប្រាសាទនិងដីរបស់កម្ពុជា គឺអតីតរដ្ឋមន្ត្រីក្រសួងមហាថៃ ឧត្តមសេនីយ៍ ប្រភាស ចារុសេដ្ឋីន (អក្សរថៃសរសេរថា ประภาส จารุเสถียร ឯកសារបរទេសសរសេរថា Praphat Charusathien)។ សង្ខេប៖ សកម្មភាពរំលោភលើអធិតេយ្យប្រទេសកម្ពុជា កាន់តែមានសភាពខ្លាំងឡើងៗ បន្ទាប់ពីប្រទេសថៃបានទទួលស្គាល់សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ។ ជាក់ស្ដែង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦២ ឧត្តមសេនីយ៍ ប្រភាស ចារុសេដ្ឋីន រដ្ឋមន្រ្តីក្រសួងមហាថៃ បានធ្វើដំណើរដោយផ្ទាល់ឡើងមកកាន់ប្រាសាទព្រះវិហារ ដើម្បីកំណត់ព្រំដីតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជាយើង។ ក្នុងចេតនាស្រេកឃ្លានទឹកដីនិងប្រាសាទរបស់កម្ពុជា ពួកសៀមវាបានរាយបន្លាលួសព័ទ្ធរំលោភលើដែនដីកម្ពុជាឆៅៗតែម្ដង។ ទង្វើដ៏គឃ្លើនរបស់ទមិឡសៀមទាំងនេះ បានបង្ហាញឱ្យឃើញលើគោកនូវការមិនអនុវត្តតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឬប្រៀបដូចជាហែកចោលនូវ «ផែនទីឧបសម្ព័ន្ធ» របស់តុលាការ ICJ ស្តីពីប្រាសាទព្រះវិហារ។ ឧបាយកលដ៏ថោកទាបនេះ ក៏ត្រូវបានកូនចៅសៀមគ្នាវាយកមកប្រើប្រាស់ក្នុងការរំលោភយកដែនដីកម្ពុជាបន្តទៀត ក៏ដូចជាប្រទេសជិតផ្សេងទៀត ដូចជារំលោភយកដែនដីឡាវឆ្នាំ១៩៨៤ រំលោភលើដែនដីម៉ាឡេស៊ីឆ្នាំ១៩៩១ រំលោភលើដែនដីភូមាឆ្នាំ២០០១ រំលោភលើដែនដីកម្ពុជាឆ្នាំ២០០៨ ពិសេសគឺពេលថ្មីៗនេះនៅភូមិជោគជ័យ ភូមិព្រៃចាន់ជាដើម។


Chan Born 1m  · Shared with Public ព្រំដែនកម្ពុជា ថៃ៖ មានពត៍មានថា កងកម្លាំងប្រដាប់អាវុធ ថៃ សៀម កំពុង នៅ រារាំង បាតុករ ថៃ ដែលមានផែនការចូលមក បណ្តេញប្រជាជនកម្ពុជា ចេញពីភូមិព្រៃចាន់។ បាតុករប្រឆាំង ជាក្រុមរបស់ សម្ព័ន្ធអាវក្រហម ឬ បក្សពួករបស់ តាក់ស៊ីន និង កូនស្រី ផៃថុងឋាន  ពួកគេក្លាយជា បក្សប្រឆាំងដ័ធំ ក្រោយពី ពួកគេ ត្រូវបានទំលាក់ចេញពីអំណាច កាលខែ មុន។


ពូ ការ៉េបួន 7m  ·  ស្ថានភាពព្រំដែនភូមិព្រៃចាន់ គិតត្រឹមម៉ោង ២:៣០នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានសភាពស្ងប់ស្ងាត់ធម្មតាទេ


Chan Born 1m  · Shared with Public ព្រំដែន កម្ពុជា ថៃ៖ ដល់ម៉ោងនេះ មិនមានឃើញសកម្មភាពឃ្លានពាន ចូលភូមិព្រៃចាន់ ដូចការព្រមានរបស់ ផៃថុងឋាន នៅឡើយទេ។ រដ្ឋាភិបាលកូនស្រី តាក់ស៊ីន សំដីវោហារ ខ្ពស់ហួសមេឃ តែរាងរៅ នាង ២ បានកំពស់ ៣ មែត្រ ទំងន់ ៥០ គក ថ្លឹងទាំងអាចម៍ តែសំដី ថ្លោសៗណាស់។ កាល នាងធ្វើជា នាយករដ្ឋមន្រ្តី ក៍នាងខ្លាំង ឥលូវក្លាយជា បក្សប្រឆាំង នៅតែខ្លាំង បញ្ជាទាហានសៀម !! ឲ្យ វ៉ៃយកភូមិ ព្រៃចាន់...!!!


Chan Born 1m  · Shared with Public ព្រំដែន កម្ពុជា ថៃ៖ ដល់ម៉ោងនេះ មិនមានឃើញសកម្មភាពឃ្លានពាន ចូលភូមិព្រៃចាន់ ដូចការព្រមានរបស់ ផៃថុងឋាន នៅឡើយទេ។ រដ្ឋាភិបាលកូនស្រី តាក់ស៊ីន សំដីវោហារ ខ្ពស់ហួសមេឃ តែរាងរៅ នាង ២ បានកំពស់ ៣ មែត្រ ទំងន់ ៥០ គក ថ្លឹងទាំងអាចម៍ តែសំដី ថ្លោសៗណាស់។ កាល នាងធ្វើជា នាយករដ្ឋមន្រ្តី ក៍នាងខ្លាំង ឥលូវក្លាយជា បក្សប្រឆាំង នៅតែខ្លាំង បញ្ជាទាហានសៀម !! ឲ្យ វ៉ៃយកភូមិ ព្រៃចាន់...!!!


ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ 21m  · អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាង​ខ្លាំង​ក្លាចំពោះសកម្មភាព​អសីលធម៌របស់ជនជាតិថៃមួយចំនួន ដែលបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដោយចាត់ទុកទង្វើនេះជាអំពើថោកទាប និងខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបាន។


Nean VanNim   1h  · វគ្គចោររុញគ្នាទៅវិញទៅមក ខណ:ពេលនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិឆ្លេីយមកកាន់អ្នកសារព័ត៍មាន អំពីមូលហេតុនៃការផ្អាកកិច្ចប្រជុំRBC និងផ្អាករាល់កិច្ចប្រជុំរវាងមេភូមិភាគថៃ និងកម្ពុជាទាំងអស់ រដ្ឋមន្រ្តីការពារជាតិរបស់ពួកវាឆ្លេីយថា “មូលហេតុផ្អាកកិច្ចប្រជុំRBC និងកិច្ចប្រជុំនានា គឺត្រូវសួរទៅមេភូមិភាគ១ និងមេភូមភាគ២ ព្រោះខ្ញុំប្រគល់ភារកិច្ចឱ្យទៅទាហានអស់ហេីយ”។ ចុះប្រទេសឆ្កួតនេះ រដ្ឋមន្រ្តី ជាមេបញ្ជាលេី ទាហាន ឬ ទាហានបញ្ជាលេី រដ្ឋមន្រ្តី? ? ? ? សុំអត់យល់….


Kdaily News 5m  · ប្រជាពលរដ្ឋក្មេង​ ចាស់​ ប្រុស​ ស្រី​ ជាច្រើននាក​់​ បានបន្តធ្វេីដំណេីរជាហូរហែទៅលេីកទឹកចិត្តកងទ័ព​ និងប្រពលរដ្ឋ​នៅភូមិព្រៃចាន់​ ឃុំអូបីជាន់​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ចាប់តាំងពីព្រឹករហូតដល់រសៀលថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០២៥​ ដែលពួកគាត់កំពុងការពារអធិបតេយ្យភាពកម្ពុជា​ ពីការឈ្លានពានទឹកដីពីសំណាក់យោធាថៃ​ តាមរយៈការរាយលួសបន្លាព័ទ្ធយកផ្ទះសម្បែង​ និងដីចម្ការរបស់ពលរដ្ឋកម្ពុជានៅតាមព្រំដែន។


VAYO FM Radio   6m  · អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសថ្កោលទោសចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនដែលយករូបសម្តេចហ៊ុនសែន ទៅធ្វើជាផ្ទាំងបាញ់ស៊ីបយករង្វាន់និងដាក់តាំងជារូបទីងមោង៕


Smeyy 44m  · 🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានធ្វើការថ្កោលទោស ទៅលើក្រុមបះបោរផ្តាច់ទឹកដី នៅខេត្ត Narathiwat នៃភាគខាងត្បូងប្រទេសថៃ នៅថ្ងៃទី៧ តុលា ២០២៥នេះថា៖ «ស្របពេលដែលប្រទេសថៃ 🇹🇭 កំពុងជាប់រវល់ រុះរើមេទ័ពថៃ នៅតំបន់កងទ័ពទី៤ ក្រុមឧទ្ទាមបះបោរផ្តាច់ទឹកដី ចំនួន ៨នាក់ ដែលបានធ្វើសកម្មភាពប្ល.ន់យកគ្រឿងអលហង្ការមាសរបស់ថៃ ដែលមានតម្លៃចំនួន ៣៦លានបាត កាលពីម្សិលមិញនេះ បានរត់គេចខ្លួនបាត់ស្រមោល ចូលទៅក្នុងទឹកដីប្រទេសម៉ាឡេស៊ី 🇲🇾 បានដោយសុវត្ថិភាពបាត់អស់ទៅហើយ»៕ (Smeyy)


Ren Chanrith - រិន ចន័្ទរិទ្ធិ 21m  · នៅពេលត្រូវបានអ្នកសាព័ត៌មានសួរថា ប្រសិនបើប្រជាជនកម្ពុជាមិនជម្លៀសចេញពីភូមិព្រៃចាន់(Ban Nong Chan)និងភូមិជោគជ័យ(Ban Nong Ya Kaew)នៅថ្ងៃទី១០ខែតុលា២០២៥ទេនោះ តើលោកនឹងធ្វើយ៉ាងណា នាយករដ្ឋមន្ត្រីថៃ លោកអនុធិន ចាន់វីរៈគុល បានបញ្ជាក់ច្បាស់ថា ផ្តល់អំណាចទាំងស្រុងដល់អាជ្ញាធរខេត្តស្រះកែវនិងយោធាថៃ ដើម្បីធ្វើតាមគោលការណ៍និងនិងច្បាប់ដែលមានស្រាប់ ដើម្បីការពារដែនអធិនតេយ្យភាពរបស់ថៃ។ KS


VAYO FM Radio   3m  · យោធភូមិភាគទី៤កម្ពុជាផ្ញើលិខិតជាលើកទីពីរទៅកាន់កងទ័ពភូមិភាគទី២ថៃ ដើម្បីអញ្ជើញឱ្យមកចូលរួមកិច្ចប្រជុំRBC ដែលគ្រោងរៀបចំពីថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២៥នៅខេត្តឧត្តរមានជ័យ។(ប្រភព៖ក្រសួងការពារជាតិ)


ធី សុវណ្ណថា Thy Sovantha ព្រឹកមិញ មេទ័ពអាកាសថៃ ក្រុមF16 ប្រជុំជួរ ប្រកាស÷ ត្រៀមចេញបេសកម្ម ✈️F16 សេរីចាស់.ហោះឲ្យស្រួល... ប្រយ័ត្ន.សំណាញ់មេឃសេរីថ្មី.ចាំ @ថា


RFI ខេមរភាសា / RFI Khmer   19m  · នៅថ្ងៃទី៧តុលានេះ យោធភូមិភាគទី៤របស់កម្ពុជាបានផ្ញើលិខិតអញ្ជើញកងទ័ពភូមិភាគទី២របស់ថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងធ្វើនៅថ្ងៃទី១៥-១៧តុលាខាងមុខ ក្នុងខេត្តបន្ទាយមានជ័យ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការ ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី៧តុលានេះ។ ជាការអញ្ជើញលើកទី២ បន្ទាប់ពីភាគីកម្ពុជាបានអញ្ជើញថៃមកចូលរួមកិច្ចប្រជុំ RBC លើកទី១ កាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ប៉ុន្តែភាគីថៃបានឆ្លើយតបវិញក្នុងថ្ងៃទី៣តុលា ដោយបានគំរាមពន្យារពេលកិច្ចប្រជុំ ប្រសិនបើគ្មានរបៀបវារៈស្តីពីការជម្លៀសប្រជាជនខ្មែរចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ឡើងវិញថា កិច្ចប្រជុំ RBC នេះអនុវត្តតាមស្មារតី នៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំង កម្ពុជា-ថៃ ក៏ដូចជាការកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពភូមិភាគទី២ របស់ ថៃ៕  រូបភាពតំណាង៖ Fresh News


Khaosod English   1h  · BREAKING: Pheu Thai Party leader Paetongtarn Shinawatra said on Tuesday afternoon that the party has chosen their PM candidates for the next general election, and none is from the Shinawatra family. She added that the names are still a secret as of now. #Thailand #Paetongtarn #PheuThai


Cambonomist 3h  · ធនាគារពិភពលោក នៅថ្ងៃទី៧ខែតុលានេះ បានចេញរបាយការណ៍ថ្មីដោយបាន ព្យាករកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជានៅឆ្នាំ២០២៥ នៅត្រឹម ៤,៨% ខណៈវៀតណាម ៦,៦% និងថៃ ២% ។


AMS One-minute ប្រធានាធិបតីអាមេរិក Donald Trump បង្ហាញឆន្ទៈក្នុងការចូលរួមធ្វើជាអធិបតីផ្ទាល់ ក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី២៦-២៨ តុលា ២០២៥នេះ - Politico

No comments:

Post a Comment