នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, October 20, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៥

តាមការវិភាគពត៍មាន និងការវិភាគ សមីការសង្រ្គាម The Equartion of War កន្លងមកនេះ យើងសន្ធិដ្ឋាននិង វាយតម្លៃ Conclusion and Implicatation បានថា រដ្ឋាភិបាលថៃ និង រដ្ឋាភិបាលសៀម កំពុងប្រើក្បួនសឹកសង្រ្គាម ស៊ុន អ៊ូ Sun Tzu, The  Art of War និង កំពុងតែ មានទំនាស់ផ្ទៃក្នុង សម្រាប់ការដណ្តើមជ័យជំនះលើ កម្ពុជា ៖ កងទ័ពសៀម រដ្ឋាភិបាលសៀម Siamese Government  មានទស្សនៈថា (១)​ការប្រើកម្លាំងវាយលុក brute force និង (២) ការបញ្ជូនកម្លាំងច្រើន អាវុធធុនធ្ងន់ច្រើនសន្លឹកសន្ធាប់ ដើម្បីប្រឈមមុខជាមួយកម្ពុជា Confrontation  គឺជាជំរើសល្អបំផុត។ ចំណែក រដ្ឋាភិបាល ថៃ Thais Government មានទស្សនៈថា (១) ការអត់ធ្មត់ Patience  (២) យុទ្ធសាស្រ្ត និង (៣) ស្ថានការណ៍ជាក់ស្តែង គឺជាជំហានទៅរកជ័យជំនៈ។ 

ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK   2m  · រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ពីការចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group)ដឹកនាំរបស់គណៈប្រតិភូសភាកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៥   និងបដិសេធចំពោះពត៌មាន The Nations របស់ប្រទេសថៃដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជាថា បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិ។

Kampuchea Thmey Daily

ក្រុមហ៊ុន OCIC គ្រោងជីកព្រែកប្រវែង១០គីឡូម៉ែត្រតម្លៃ១០០លាន ភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ប្រភព៖ លោកអ្នកឧកញ៉ា ពង់ ឃាវ សែ។

Fresh News   40m  · យុទ្ធសាស្រ្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត «ស្ងាត់តែមិនស្ងៀម» បញ្ចៀសសង្រ្គាម បង្កើតសន្តិភាព ! ព័ត៌មានលម្អិត Fresh Exclusive

សប្បាយមើលតាមចិត្ត 5m  · នាយករដ្ឋមន្ត្រី ៖ កម្ពុជាចាយ១ឆ្នាំ$៣លានថែទាំព្រលានយន្តហោះពោធិ៍ចិនតុងចាស់ ដោយមិនលក់ឱ្យឯកជន ហើយអាចក្លាយជាសួនសាធារណៈនៅឆ្នាំក្រោយ ។

Kampuchea Thmey Daily   5h  · សម្ដេចធិបតី សន្យាថា នៅពេលដោះស្រាយបញ្ហាព្រំដែនចប់ សម្ដេចនឹងពន្យល់ពលរដ្ឋគ្រប់យ៉ាងអំពីកិច្ចការដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធ និងយន្តការទាំងអស់

Shopping KH 25 August  · ព័ត៌មានក្តៅៗ : កងទ័ពថៃ ធ្វើតេស្តសាកល្បងបានយ៉ាងជោគជ័យលើដ្រូន ឬយន្តហោះគ្មានមនុស្សបើកក្នុងស្រុកចំនួន ២ប្រភេទ នៅវេលាព្រឹកថ្ងៃទី២៥ សីហា ២០២៥នេះ រួមមាន៖ • ដ្រូនវាយប្រ.ហារ ទម្លាក់គ្រាប់បែក • យន្តហោះគ្មានមនុស្សបើក ប្រភេទកាមីកាហ្សេ (Kamikaze)។ យន្តហោះគ្មានមនុស្សបើកនេះ ត្រូវបានសហការផលិតរួមគ្នាដោយ សាលាបណ្តុះបណ្តាលកងទ័ពភូមិន្ទថៃ ការិយាល័យស្រាវជ្រាវកងទ័ពជើងទឹកថៃ និងទីស្នាក់ការកណ្តាលកងកម្លាំងប្រដាប់អាវុធថៃ៕

Mutita Ros   14m  · ព័ត៌មានក្តៅៗ : ទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ប៊ុនស៊ីន ផាតក្លាង បានធ្វើការបញ្ជាក់អំពីគោលជំហររបស់លោកសាជាថ្មី នៅរសៀលថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥នេះថា៖ «ប្រសិនបើ ប្រជាពលរដ្ឋខ្មែរ  មិនព្រមចាកចេញពីប្រទេសថៃទេ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul គឺជាអ្នកទទួលខុសត្រូវលើរឿងនេះ ដោយលោកចង់ឱ្យនាយករដ្ឋមន្ត្រីថៃ  ត្រូវតែចេញបញ្ជាតាមក្រសួងនីមួយៗ ដើម្បីទប់ស្កាត់ពលរដ្ឋខ្មែរ កុំឱ្យចូលមករស់នៅលើទឹកដីថៃបន្តទៀត»។ *លោកសង្កត់ធ្ងន់ថា៖ «រដ្ឋាភិបាលថៃ  មានវិធីសាស្ត្រជាច្រើនទៀត ក្នុងការរុញច្រានពលរដ្ឋខ្មែរ ឱ្យត្រឡប់មកកម្ពុជាវិញ ប៉ុន្តែ គប្បីពិគ្រោះយោបល់ជាមួយនឹងថ្នាក់លើសិន ចៀសវាង ដើម្បីកុំឱ្យប៉ះពាល់ដល់ កិច្ចទំនាក់ទំនងអន្តរជាតិ»៕ (Smeyy)

Han Xin 7h  · កម្ពុជាមិនមែនជាអ្នកបង្កើតសង្គ្រាមឈ្លានពានទេ កម្ពុជាអាចមានវិធីបង្ខំឲ្យថៃបញ្ឈប់សង្គ្រាមបាន គឺស្មើនឹងឈ្នះ គុណសម្បត្តិប្រទេសធំៗដែលបានជួយកម្ពុជា ត្រូវទទួលស្គាល់ ប៉ុន្តែបើមេដឹកនាំយើងមិនខ្លាំងតើអាចគេមកជួយយើងស្រុះដៃគ្នាបែបនេះទេ? 

News4Khmer 8h  · 🔴នាយករដ្ឋមន្ត្រីថៃ ៖ កន្លងមក ភាគីកម្ពុជា មិនបានគោរពទៅតាមលក្ខខណ្ឌថៃចង់បាននោះឡើយ ចំពោះកិច្ចប្រជុំ (JBC), លោកកំពុងធ្វើការសន្និដ្ឋានថា តើភាគីកម្ពុជា ចង់បន្តការប្រយុទ្ធគ្នា ចង់ប្រឈមមុខជាមួយគ្នាសាជាថ្មី ឬ ក៏យល់ព្រមទទួលយកលក្ខខណ្ឌរបស់គ្នាទៅវិញទៅមក..?

News4Khmer 8h  · 🔴នាយករដ្ឋមន្ត្រីថៃ ៖ កន្លងមក ភាគីកម្ពុជា មិនបានគោរពទៅតាមលក្ខខណ្ឌថៃចង់បាននោះឡើយ ចំពោះកិច្ចប្រជុំ (JBC), លោកកំពុងធ្វើការសន្និដ្ឋានថា តើភាគីកម្ពុជា ចង់បន្តការប្រយុទ្ធគ្នា ចង់ប្រឈមមុខជាមួយគ្នាសាជាថ្មី ឬ ក៏យល់ព្រមទទួលយកលក្ខខណ្ឌរបស់គ្នាទៅវិញទៅមក..?

No comments:

Post a Comment