ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Friday, October 10, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៥ (1)

  1. ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៥ (1)
  2. ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៥  (2)

ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK)

ថ្ងៃ១០ ស្អែកនេះ សៀមប្រហែលជាមិនវ៉ៃខ្មែរច្រើនជាង ដោយសារស្ថានការណ៍អាមេរិកបានគៀបសៀមមុនរួចទៅហើយ។ ម្យ៉ាងទៀត ក្រុមសង្កេតការណ៍ដែលម៉ាឡេស៊ីជាអ្នកសម្របសម្រួល ក៏គេត្រៀមរួចហើយដែរ។

Kdaily News 22m  · ក្តៅៗមេក្រុមទាហានសៀម២នាក់ ត្រូវកូនទាហានបាញ់សម្លាប់  លោក Pita ដែលជាមេគណបក្សប្រឆាំងដ៏ធំមួយរបស់ប្រទេសថៃ បានបង្ហោះជាសំណេរថា ៖ ក្រុមទាហានមួយក្រុមអត់ទ្រាំនឹងការឈរជើងនៅតាមព្រំដែនយូរពេក មិនបានទៅផ្ទះក៏ផ្ទុះកំហឹងបាញ់សម្លាប់មេក្រុមទាហានខ្លួនឯងស្លាប់ ២នាក់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ហើយត្រូវបានក្រុមយោធាសៀមលាក់ព័ត៌មានជិតឈឹង លោក Pita  នេះគឺជាអ្វីដែលខ្ញុំមិនចង់ឃើញ! ខ្ញុំបានប្រាប់ហើយ សង្គ្រាមមិនមានអ្វីចំណេញទេ ឥលូវនេះដោយសារតែជម្លោះព្រំដែនបានអូសបន្លាយ មានករណីក្រុមទាហានមួយក្រុមអត់ទ្រាំនឹងការឈរជើងនៅតាមព្រំដែនយូរពេក មិនបានទៅផ្ទះក៏ផ្ទុះកំហឹងបាញ់សម្លាប់មេក្រុមទាហានខ្លួនឯងស្លាប់ ២នាក់កាលពីថ្ងៃទី៧ ខែតុលា  ហើយត្រូវបានក្រុមយោធាលាក់ព័ត៌មានជិតឈឹង។ បើតាមការបញ្ជាក់ពីគ្រួសារសពបានឱ្យដឹងថែមទៀតថា ក្រៅពីកំហឹងក្នុងការឃាត់មិនឱ្យទាហានមកផ្ទះវិញនោះ ក្រុមទាហានដែលនៅប្រចាំការនោះមិនមានស្បៀងអាហារគ្រប់គ្រាន់ មានតែមីនិងត្រីខ មិនមានរបបអាហារគ្រប់គ្រាន់ដូចអ្វីដែលមេទាហាននិងរដ្ឋាភិបាលបានអះអាងនោះទេ ទាំងនេះវាបានស្តែងឱ្យយើងឃើញយ៉ាងច្បាស់ថា តើទាហានយើងដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខនោះ គ្នាកំពុងតែលំបាកយ៉ាងណា ហើយក៏គ្មានការយកចិត្តទុកដាក់ពីមេទាហានទេ ទើបគ្នាដាច់ចិត្តបាញ់មេទាហានខ្លួនឯងចោលបែបនេះ។ សូមប្រជាជនថៃទាំងអស់ចូលរួមចែករំលែកដើម្បីផ្ញើសារទៅរដ្ឋាភិបាល និងមេៗយោធាទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ទាហានជួរមុខផង កុំទុកឱ្យគ្នាត្រូវរងទុក្ខយ៉ាងនេះ គ្នាគឺជាអ្នកដែលឈរជើងការពារទឹកដីយ៉ាងពិតប្រាកដ។ ប្រភព ៖ Pita មេគណបក្សប្រឆាំងដ៏ធំមួយរបស់ប្រទេសថៃ

NHIM NAK 5m  · ថៃមានផ្កាយរណបខ្មែរយើងក៏មានដែរបងប្អូនបាញ់បង្ហោះតាំងពីឆ្នាំដែលខ្ញុំចាំឆ្នាំ 2018ត្រូវទេបងប្អូន

ពូ ការ៉េបួន 31m  · សៀមបញ្ជូនទាហាន ប៉ូលីសនិងក្រុមដោះមីនរាប់ពាន់នាក់មកភូមិជោគជ័យ-ព្រៃចាន ដើម្បីប្លន់យកដីកម្ពុជា ឯកម្ពុជាមានប្រជាពលរដ្ឋ ព្រះសង្ឃ អ្នកព័ត៌មានជាតិ-អន្តរជាតិ រួមគ្នាការពារ និងចាំថតសកម្មភាពចោរសៀមបង្ហាញអន្តរជាតិ


สถานี RTV1 สำนักข่าวออนไลน์ 24 ชั่วโมง 11h  · ข่าว เกาะติดสถานะการ์ชายแดนไทย/กัมพูชา 9 ตุลาคม 2568 สถานการณ์บริเวณชายแดนจังหวัดสระแก้วยังคงตึงเครียดสูง และกำลังได้รับความสนใจอย่างใกล้ชิดจากประชาชน โดยเฉพาะก่อนถึงวันที่ 10 ตุลาคม มวลชนแห่ให้กำลังใจทหารแนวหน้า มีการรายงานว่า มวลชนจำนวนมากได้เดินทางไปยังพื้นที่บ้านหนองจาน จังหวัดสระแก้ว เพื่อมอบขวัญและกำลังใจให้กับกำลังพลทหารที่ประจำการอยู่แนวหน้า พื้นที่เป้าหมาย: บ้านหนองจาน เป็นหนึ่งในพื้นที่สำคัญที่ถูกเน้นย้ำว่าเป็นเขตอธิปไตยของไทย และมีข้อเรียกร้องให้กัมพูชาถอนกำลังและบุคคลออกไป เส้นตาย 10 ตุลาคม: การเคลื่อนไหวนี้เกิดขึ้นก่อนถึงกำหนดเส้นตายตามที่ทางการไทยได้ย้ำเตือนไปถึงกัมพูชาให้ดำเนินการถอนบุคคลออกจากพื้นที่ดังกล่าว เสียงสะท้อนจากชาวบ้านชำราก นอกจากมวลชนที่มาให้กำลังใจแล้ว ชาวบ้านในพื้นที่ใกล้เคียงอย่าง ชาวบ้านชำราก ก็ได้แสดงความรู้สึกและจุดยืนที่ชัดเจนต่อสถานการณ์นี้: ข้อเรียกร้องต่อทหาร: ชาวบ้านเรียกร้องให้กำลังพลดำเนินการ ผลักดันชาวกัมพูชาให้ออกจากพื้นที่อธิปไตยไทยให้หมด ความพร้อมรับสถานการณ์: ชาวบ้านแสดงความเข้าใจและยอมรับต่อความเสี่ยง โดยระบุว่า พร้อมที่จะอพยพทันทีหากเกิดการปะทะด้วยอาวุธขึ้น ซึ่งแสดงให้เห็นถึงความตระหนักในความรุนแรงของสถานการณ์และความพร้อมที่จะปฏิบัติตามแผนป้องกันภัยฝ่ายพลเรือน การเฝ้าระวังและการดำเนินการของรัฐบาลไทยตาม 4 เงื่อนไขที่นายกฯ อนุทินได้ย้ำไปก่อนหน้านี้ จะเป็นจุดที่ต้องจับตาดูอย่างใกล้ชิดในวันพรุ่งนี้ครับ สื่อออนไลน์สร้างเครือข่ายไร้พรมแดน ติดตามรับข้อมูล ข่าวสารต่างๆ ได้ที่นี่ 24 ชั่วโมง ขอขอบคุณ ที่มาแหล่งข่าว  ทีม A1.3656

News. Stick to Thai/Cambodia border guard status. 9 OCTOBER 2014 The situation around the border area of Sakaew province remains highly tense and is receiving close attention from the public, especially before October 10. Masses parade to support the frontline soldiers. It is reported that many people have traveled to Ban Nong Chan area, Sakaew province to give gifts and encouragement to the military forces stationed on the frontline. Target Area: Ban Nong Chan is one of the key areas emphasized as the sovereign territory of Thailand, and there is a demand for Cambodia to withdraw troops and personnel. Deadline October 10: The move comes ahead of the deadline as Thai officials have reiterated Cambodia to withdraw personnel from the area. Echo from Chamrak villagers. In addition to the crowd that came to support, the residents of the nearby areas like Chamrak villagers have expressed their clear feelings and stand on the situation: CALL TO MILITARY: Villagers call for action forces to push Cambodians out of Thai sovereignty. SITUATION READINESS: Residents expressed understanding and risk acceptance, stating that they are ready to evacuate immediately in case of an armed confrontation, indicating awareness of the severity of the situation and readiness to follow the civilian defense plan. Thai government's vigilance and action according to 4 conditions that Prime Minister Anutin has repeated before will be a point to watch closely tomorrow. ONLINE MEDIA BUILDING A NETWORK WITHOUT BORDERS Stay tuned for information and news here 24 hours. Thank you. News source The A1.3656 Team "Radio and television news stations, 24-hour online system" 


Sports Kh ជាល្បិចសៀមឬយ៉ាងណា?

លើកមុនថាបណ្ដេញពលរដ្ឋខ្មែរថ្ងៃទី១០ ចេញពីភូមិជោគជ័យ និងព្រៃចាន់។ ឥឡូវលិខិតសៀមផ្ដល់ឲ្យកម្ពុជាមួយច្បាប់ ថាក្រុមអធិការកិច្ច ចុះទស្សនកិច្ចព្រំដែន? 🙂


ដើមរាំង-Dermrang daily 12m  · Breaking៖ ទ័ពកម្ពុជា ជូនដំណឹងដល់ទ័ពថៃ ឱ្យផ្អាកសកម្មភាពដោះមីននៅភូមិជោគជ័យ(កម្ពុជា)ទល់មុខនិងភូមិបានណងចាន់(ថៃ)!  (ភ្នំពេញ)៖ ឆ្លើយតបនិងការជូនដំណឹងរបស់ថៃ ដែលគ្រោងដាក់កម្លាំង ចុះដោះមីន នៅភូមិជោគជ័យ(កម្ពុជា) ទល់មុខភូមិបានណងចាន់(ថៃ) និងតំបន់ភូមិព្រៃចាន់(កម្ពុជា) ទល់មុខតំបន់ភូមិបានណងយ៉ាកែវ(ថៃ) ចាប់ពីថ្ងៃទី១០.១០.២០២៥ តទៅ។ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ កម្ពុជា កាលពីថ្ងៃទី០៩.១០.២០២៥ បានចេញលិខិត១ផ្ញើជូនទ័ពថៃ ។ ដោយអះអាងថា លិខិតរបស់ទីបញ្ជាការកងកម្លាំងបូព៌ា លេខ កហ ០៤៨១.២/៦០២ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សូមធ្វើការឆ្លើយតបទៅនឹងលិខិតដូចដែលមាននៅក្នុង យោងខាងលើរបស់ទីបញ្ជាការកងកម្លាំងបូព៌ា ថា៖ យោងតាមចំណុចទី៦ ក្នុងកំណត់ហេតុព្រមព្រៀងនៃ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ការងារដោះមីនមនុស្សធម៌ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តជាជំហានៗដូចខាងក្រោម៖ ១. ភាគីកម្ពុជា និងភាគីថៃត្រូវបង្កើតឱ្យមានក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ហើយដែលក្រុមការងារ នេះត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ២. បន្ទាប់ពីមានក្រុមការងារ JCTF ភាគីទាំងពីរត្រូវពិភាក្សារៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP)។ រហូត មកដល់ពេលនេះ និយាមនីតិវិធីប្រតិបត្តិ (SOP) ត្រូវបានផ្លាស់ប្តូរកែសម្រួលចំនួន ២ លើករួចមកហើយ។  នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ JCTF បានរៀបចំកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បី ពិភាក្សាកែសម្រួលលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់ សម្គាល់។  ចំណែកចំណុចដែលនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែម ទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។ ៣. ក្រោយពីមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ក្រុមការងារ JCTF នឹងបន្តពិភាក្សា ដើម្បីឈានដល់ការព្រម ព្រៀងគ្នាលើការកំណត់តំបន់អាទិភាព និងទីតាំងសាកល្បងសម្រាប់ការដោះមីនមនុស្សធម៌។ ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុង កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ ដូចនេះ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាព ដូចដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើ ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយ រង់ចាំការសម្រេចពីថ្នាក់លើ របស់ក្រុមការងារ JCTF។  និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP) បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សង្ឃឹមយ៉ាងមុតមាំថា ទីបញ្ជាការកងកម្លាំងបូព៌ាទទួល បានការឆ្លើយតបនេះ និងផ្តល់កិច្ចសហការបានល្អ៕

Nhoem Pheakdey 1h  · 🚨*នៅវេលាព្រឹក ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ខាងទាហានសៀ.ម 🇹🇭 វាបន្តពង្រាយកម្លាំងត្រៀមតាមដានមកលើយើងជាប់ជានិច្ច រីឯខាងកម្ពុជាយើង 🇰🇭 ក៏បានត្រៀមកម្លាំងការពារដូចគ្នា រួមមាន៖ ទាហាន នគរបាល អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកសង្កេតការណ៍អន្តរកាល (IOT)ជាដើម ដូច្នេះ វាមិនហ៊ានធ្វើអ្វីផ្តេសផ្តាសនៅឡើយទេ។ *បញ្ជាក់៖ គិតត្រឹមម៉ោងនេះ សភាពការណ៍ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យរបស់យើង នៅមានសភាពស្ងប់ស្ងាត់ធម្មតា ពុំមានអ្វីគួរឱ្យព្រួយបារម្ភឡើយ៕ (Smeyy)

News4Khmer 1h  · 🔴នៅព្រឹកនេះ កំពូលៗអ្នកសារព័ត៌ប្រចាំប្រទេសកម្ពុជាបាន​មកដល់​ ភូមិ​ព្រៃចាន់​ ឃុំ​ អូរបីជាន់​ ស្រុក​ អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​។ ថ្ងៃ 10/10/2025 ពួកយើងជាទ័ពជួរក្រោយរងចាំអ៊ុតមើលទាំងអស់គ្នាពុកម៉ែបងប្អូន តើចោរថ្ងៃនេះនឹងធ្វើសកម្មភាពអីខ្លះ!


Troryorng - ត្រយង

(៦ ចំណុចដែលក្រុមរាជវាំង ទាហាន និងអ្នកនយោបាយថៃ កំពុងនាំជាតិថៃទាំងមូលវិលទៅកំណើតដើម គឺមនុស្សព្រៃ!)

๖ ประเด็นที่กลุ่มราชวัง ทหาร และนักการเมืองไทย กำลังนำพาประเทศไทยทั้งมวลย้อนกลับไปสู่จุดเริ่มต้น คือความเป็นคนป่าเถื่อน! 

១/ (ការមិនគោរពការកំណត់ព្រំដែនតាមអាណានិគមនិយម ដែលជាគោលការណ៍នៃនីតិអន្តរជាតិ)

๑/ การไม่เคารพการกำหนดเขตแดนตามหลักอาณานิคม ซึ่งเป็นหลักการของกฎหมายระหว่างประเทศ 

២/ (ការគូសផែនទីកំណត់ដែនដីដោយខ្លួនឯង ផ្ទុយពីគោលការណ៍នីតិអន្តរជាតិ ដែលសូម្បីតែព្រំដីប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ក៏ចាំបាច់ឱ្យមានការព្រមព្រៀងទាំងសងខាង និងអាជ្ញាធរទទួលស្គាល់ដែរនោះ)

๒/ การขีดแผนที่กำหนดอาณาเขตด้วยตนเอง ขัดต่อหลักการกฎหมายระหว่างประเทศ ซึ่งแม้แต่เขตแดนระหว่างประชาชนกับประชาชน ก็จำเป็นต้องมีการตกลงร่วมกันทั้งสองฝ่ายและการรับรองจากหน่วยงานที่มีอำนาจ 

៣/ (ការរាយបន្លាលួសវាតទីយកដី រួចកំណត់ជាខ្សែព្រំដែន ឈ្មោះថារំលោភបូរណភាពទឹកដី)

๓/ การวางรั้วลวดหนามบุกรุกยึดครองที่ดิน แล้วกำหนดเป็นแนวชายแดน ถือเป็นการละเมิดบูรณภาพแห่งดินแดน 

៤/ (ការប្រើវិធានការបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជា ចាកចេញពីការកាន់កាប់ រស់នៅ អាស្រ័យផល តជំនាន់តាំងពីសម័យបារាំង-សៀមមក គឺជាការដណ្ដើមកាន់កាប់ខុសច្បាប់អន្តរជាតិ រំលោភសមត្ថកិច្ចគណៈកម្មព្រំដែនចម្រុះកម្ពុជា-ថៃ ដែលគោលការណ៍ច្បាប់អន្តរជាតិទទួលស្គាល់ និងជាការធ្វើទុក្ខបុកម្នេញជនស៊ីវិល ដែលប្រឈមនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ)

๔/ การใช้มาตรการบังคับให้ประชาชนกัมพูชาออกจากพื้นที่การครอบครอง, การอยู่อาศัย และการทำมาหากิน ซึ่งสืบทอดกันมาตั้งแต่สมัยฝรั่งเศส-สยาม เป็นการแย่งชิงการครอบครองที่ผิดกฎหมายระหว่างประเทศ, ละเมิดอำนาจของคณะกรรมการชายแดนร่วมกัมพูชา-ไทย ที่ได้รับการยอมรับตามหลักกฎหมายระหว่างประเทศ, และเป็นการข่มเหงพลเรือน ซึ่งเข้าข่าย อาชญากรรมต่อมนุษยชาติ 

៥/ (ការប្រកាសប្រើច្បាប់អាជ្ញាសឹកឬច្បាប់ផ្ទៃក្នុងរបស់ថៃលើពលរដ្ឋកម្ពុជានៃដែនអធិបតេយ្យកម្ពុជា គឺរឹតតែខុសច្បាប់អន្តរជាតិ និងក៏ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែរ ដែលថៃមិនអាចប្រើច្បាប់អាជ្ញាសឹកថៃលើអធិបតេយ្យកម្ពុជាដូចសព្វថ្ងៃបានឡើយ)

๕/ การประกาศใช้กฎอัยการศึกหรือกฎหมายภายในของไทยเหนือพลเมืองกัมพูชาในเขตอธิปไตยกัมพูชา ยิ่งเป็นการผิดกฎหมายระหว่างประเทศอย่างมาก และยังเป็น อาชญากรรมต่อมนุษยชาติ ซึ่งไทยไม่สามารถใช้กฎอัยการศึกไทยเหนืออธิปไตยกัมพูชาได้เช่นที่เป็นอยู่ทุกวันนี้

៦/ (ការប្រើកម្លាំងប្រដាប់អាវុធ អាវុធហាមប្រាម យុទ្ធោបករណ៍ខុសលក្ខខណ្ឌ វាយដណ្ដើមកាន់កាប់ រឹតតែខុស គឺជាការឈ្លានពាន ដែលជាបទឧក្រិដ្ឋកម្មអន្តរជាតិ)

๖/ การใช้กำลังอาวุธ, อาวุธที่ถูกห้าม, และยุทโธปกรณ์ที่ผิดเงื่อนไขเข้าโจมตียึดครอง ยิ่งผิดหนัก ถือเป็น การรุกราน ซึ่งเป็น อาชญากรรมระหว่างประเทศ 

(វិធីដែលថៃស្ដារមុខមាត់ឡើងវិញមាន)

วิธีที่ไทยจะกอบกู้ชื่อเสียงกลับคืนมาได้

(ទី១ នៅស្ងៀមទុកសមត្ថកិច្ចជូន«គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ធ្វើការ)

วิธีที่ ๑ ให้อยู่นิ่ง ๆ ปล่อยให้ “คณะกรรมการชายแดนร่วมกัมพูชา-ไทย” ทำงานตามอำนาจหน้าที่ 

(ទី២ ទទួលយកការស្នើរបស់ត្រាំដោយកិត្តិយសទៅ កុំខ្មឺត បើថាខ្លួនចង់ដណ្ដើមឋានៈជាជនរងគ្រោះ ជួបត្រាំផ្ទាល់ តែមុនរៀបរាប់ យកម្ទេសញីភ្នែកសិនផង!)

วิธีที่ ๒ จงยอมรับข้อเสนอของทรัมป์ด้วยเกียรติเสีย อย่าดื้อดึง หากคิดจะแย่งชิงสถานะเป็นเหยื่อ ให้ไปพบทรัมป์โดยตรง แต่ก่อนจะเล่าเรื่องใด ๆ จงนำพริกขี้หนูมาทาตาเสียก่อน! 

(អូរជ្រៅ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥)

វ៉ាន់ សារាយ Vann Saray 34m  · នេះជាការផ្សាយបំភ្លៃ ខុសពីសភាពការណ៍ពិត។ នៅព្រឹកថ្ងៃទី១០ ខែតុលា នេះ មិនមានទិដ្ឋភាពបែបនេះនៅព្រៃចាន់ និងជោគជ័យនោះឡើយ។ រូបភាពដែលគេផ្សាយ ជារូបភាពចាស់យូរថ្ងៃមកហើយ។ ការផ្សាយនេះមានចេតនាអាក្រក់ ដើម្បីទម្លាក់កំហុសណាមួយលើកម្ពុជា។ មកដល់ត្រឹមម៉ោង ១០៖៣៩នាទីព្រឹកថ្ងៃនេះ សភាពការណ៍បន្តស្ងប់ស្ងាត់ តែពង្រឹងស្មារតីការពារ។ This is a misleading broadcast, not reflective of the actual situation. On the morning of October 10, such a scenario did not occur in Prey Chan and Chouk Chey. The images being circulated are old and outdated. This broadcast was made with ill intent, aiming to attribute some form of wrongdoing to Cambodia. As of 10:39 a.m. today, the situation remains calm, while vigilance and defensive readiness continue to be strengthened.

Chan Born 1m  · Shared with Public ព្រំដែនកម្ពុជា ថៃ៖ ពួកខ្មាំងសៀមកំពុងតែ ជួបជុំគ្នា យំទួញសោក ប្រាប់ថាខ្មែរលួចដីពួកវា។  កម្ពុជាធ្លាប់បាត់បង់ កោះត្រល់ និង កម្ពុជាក្រោម ដោយសារ យើងគិតថា គាត់ជាខ្មែរដូចយើងដែរ យើងយោគយល់ ដល់ពេលបានដី បានកោះ បែរជាទៅចូលរួមជាមួយប្រទេសគេផ្សេង !! ។ ពួកខ្មែរ សៀម ដូចគ្នាពេលនេះ កំពុងយំទាមទារទឹកដី បើបានសម្រេច ពួកគេធ្វើផែនទីថ្មី ....

Thmey Thmey   2m  · ថៃ បន្តសកម្មភាពទន្ទ្រានទឹកដីកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែតុលា នេះ។  ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP)

Sothea Phon🚨អូរបីជាន់÷មុននេះបន្តិច ទាហានសៀម ឈូសដីហេីយ ទេីបដេីររាវមីនជាជួរ បេីផ្ទុះដាច់ជេីង តាំងស្រែកចោទកម្ពុជាថាដាក់មីន!

ក្របីរាវមីន..

Kou Samedy  is with Kou Samedy. 12m  · ពួកចោរចម្រុះរបស់ថៃ បន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥

HENG Ratana ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០២៥​នេះ​ កងកម្លាំងសៀមនិងគ្រឿងចក្រ បានបំពានដែនអធិបតេយ្យភាពកម្ពុជា​ជាថ្មី ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ​ ដែលសកម្មភាពនេះ​ ស្ថិតក្រោមក្រសែភ្នែក​ជាតិ​និងអន្តរជាតិ​ ជាពិសេសក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យសកម្មភាពល្មេីសនៅទីតាំងជាក់ស្តែងតែម្តង! ។ 

ទង្វេីនេះមិនមែនជាការដោះមីនមនុស្សធម៌ទេ​ តែជាការដោះគ្រាប់មីនដេីម្បីឈ្លានពាន!! 

This demining is NOT for humanitarian, but for invasion!. 

(10 October 2025).

CPNTV Online Cambodiaសកម្មភាពឈូសឆាយរបស់យោធាថៃ នៅភូមិព្រៃចាន់បានផ្អាកហើយ នៅម៉ោង៣៖៣៥នាទីរសៀលនេះ

(បន្ទាយមានជ័យ)៖ គិតត្រឹមម៉ោង៣៖៣៥នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ សកម្មភាពឈូសឆាយទន្ទ្រានចូលទឹកដីកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់ភាគីថៃ បានផ្អាកហើយ។​នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន Fresh News ដែលចុះរាយការណ៍នៅទីតាំងជាក់ស្តែង។


TEA Seiha/ទៀ សីហា

នៅថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ 

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី និងប្រទេសសមាជិកអាស៊ានដទៃទៀត បានចុះទៅបំពេញភារកិច្ចនៅទីកន្លែងដែលភាគីថៃ កំពុងធ្វើសកម្មភាពរំលោភបំពាននៅភូមិព្រៃចាន់ ដូចជា ធ្វើការឈូសឆាយដី ការរាវមីនដោយក្រុមទាហានថៃប្រដាប់ដោយអាវុធចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ចំនួនពីរលើកគឺ៖ លើកទី១៖ នៅវេលាម៉ោង ១១:០៥នាទីព្រឹក និងលើកទី២៖ នៅវេលាម៉ោង ១៣:៥៥នាទីរសៀល

និងចាប់តាំងពីវេលាព្រឹកមកទល់ពេលនេះនៅតែបន្តតាមដានដោយយកចិត្តទុកដាក់លើសភាពការណ៍នៅទីនោះនៅឡើយ ដើម្បីអាចស្វែងយល់ និងវាយតម្លៃហេតុការណ៍ខាងលើឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

សូមគូសបញ្ជាក់ថា បើយោងតាមផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំនៅភូមិខាងលើនេះ។

On Friday, October 10, 2025, the Ministry of National Defence of the Kingdom of Cambodia, in coordination with the Interim Observer Team (IOT), conducted a field mission to Prey Chan village in O'Bei Chon commune, O'Chrov district, Banteay Meanchey province. This visit is conducted in order to observe, verify, and report on the border situation after the Ceasefire came into effect.

It is important to emphasize that the Interim Observation Team (IOT), led by Malaysia and other ASEAN member countries, has conducted its mission at the location where Thai forces are committing the encroachment activities upon Cambodian sovereignty in Prey Chan village. The encroachment activities by the Thai armed forces include land clearing, mine-clearance operations within the Cambodian sovereignty occurred twice: at 11:05 AM, and at 01:55 PM. The IOT team has continued to monitor the situation closely, since this morning, to accurately and thoroughly understand and evaluate the above-mentioned situation, ensuring compliance with their mandate to uphold full and effective implementation of the ceasefire.

In accordance with the plan, the Interim Observer Team (IOT) would conduct frequent visit to the aforementioned village throughout the whole week in order to monitor the prevailing situation.


PVN News 1m  · ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ចេញ​ប្រកាស​សម្រេចផ្អាកការងារ​ និង​ ផ្អាក​ប្រាក់​បៀវត្ស​បណ្ដោះអាសន្ន​ ចំពោះ​ មន្ត្រី​នគរបាល​ចំនួន​ ៤​ នាក់​ នៃ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធ​បទល្មើស​ នាំមនុស្សឆ្លងដែនខុសច្បាប់​ ដេីម្បី​បេីកផ្លូវ​អោយ​តុលាការ​បន្តនិតិវិធី​តាមផ្លូវ​ច្បាប់​ ។  ដោយឡែក​លោក​ វរសេនីយ៍​ត្រី​ សុខ​ សំអុល​ មេ​បញ្ជាការរង​វរៈសេនាតូច​ការពារ​ព្រំដែនលេខ​ ៨៩១​ ត្រូវបាន​ដកហូត​តួនាទី​ ឋានន្តរស័ក្តិ​ និង​ បណ្ដេញចេញ​ពី​ក្របខណ្ឌ​នគរបាលជាតិ​ ។


Khaosod English   31m  · BREAKING: The National Police Chief deployed 6 companies of police along with equipment to reinforce security at the border villages of Ban Nong Chan and Nong Kaeo after the deadline expired, to strictly enforce the law.

RFA Khmer​ វិទ្យុអាស៊ីសេរី

Hok Nave លោក ម៉ៅ សេទុង ជាស្ដេចសង្គ្រាមនិងស្ថាបនិកនៃប្រទេសចិន បាននិយយថា ចំនួនកងទ័ពតែមួយមិនអាចយកប្រៀបបានទេ ចំណែកអាវុធក៏មិនមែនជាកម្លាំងស្នូលនៃកងទ័ពដែរ ប៉ុន្តែអ្វីដែលសំខាន់គឺអ្វីៗទាំងអស់នៅស្ថិតក្នុងកណ្ដាប់ដៃដែលយើងបានកំណត់។

ការដែលស្គាល់សត្រូវ មិនមែនត្រឹមដឹងថាសត្រូវមិនល្អនោះទេ ហើយក៏មិនមែនត្រឹមតែដឹងពីចិត្តគំនិតរបស់សត្រូវដែរ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺសត្រូវស្ថិតនៅក្នុងផែនការរបស់យើង ឬសត្រូវ ត្រូវតែគ្មានជម្រើសត្រូវតែធ្វើតាមយើង ទើបចាត់ទុកជាការស្គាល់សត្រូវពិតប្រាកដ។

នៅក្នុងការអំណត់អត់ធ្មត់របស់រាជរដ្ឋាភិបាលយើងបច្ចុប្បន្ន ខ្ញុំគ្រាន់តែចង់ឱ្យយោបល់បន្តិច ក្នុងចំណុចមួយចំនួន គឺតែងតែយកបទពិសោធន៍ដើម្បីការពារ មិនមែនជារឿងដែលត្រឹមត្រូវទេ ដូចជារឿងដោះមីន សៀមបានប្រើប្រាស់ករណីនៃរឿងមីននេះតាំងពីមុនសង្គ្រាមប្រាំថ្ងៃរហូតដល់មានសង្គ្រាមប្រាំថ្ងៃ មិនសម ចុះហត្ថលេខី ឱ្យគេដោះមីននោញទេ ទើបបានជាសៀមយកថ្ងៃនេះ ក្រោមហេតុផល ដោះមីន ទោះបីជាខ្មែរបានចេញនៅជាលិខិតប្រកាសកាលពីយប់មិញ គឺវាបានហួសទៅពេលហើយ បើសិនជាក្រោមហេតុផលថា សហប្រតិបត្តិការការទូតដើម្បីដោះស្រាយវិវាទព្រំដែនក៏មិនត្រូវដែរ គួរតែសន្ទនាធ្វើជាការពន្យារពេលវែង ដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងជាមុនរួចសិន។ 

នៅក្នុងពេលឥឡូវខ្មែរមិនទាន់ហួសពេលទេ ខ្ញុំយល់ឃើញនៅមានរឿងជាច្រើន ដែលខ្មែរនៅមានប្រៀបលើសៀម អាចធ្វើឱ្យសៀម ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្មែរ គឺនៅក្នុងសង្គ្រាមមួយនេះខ្មែរត្រូវតែឈ្នះ។ ដូចជាសង្គ្រាម លោក វ៉ូ ង្វៀងយ៉ាប់ បានយកឈ្នះអាមេរិច តាមរយៈនយោបាយ សង្គ្រាមស៊ូទ្រាំចាញ់ដើម្បីឈ្នះរវាង អ៊ីរ៉ង់និងអ៊ីស្រាអែល និងសង្គ្រាមទល់មុខដូចកូរ៉េខាងជើងនិងខាងត្បូង ដើម្បីអភិវឌ្ឍន៍យោធានិងសេដ្ឋកិច្ច បើនិយាយឱ្យស៊ីជម្រៅទៅនៅក្នុងសង្គ្រាមខ្មែរ.សៀម មួយនេះ មានចំណុចច្រើនណាស់ដែលយើងអាចឈ្នះសៀម ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយើង គឺខ្មែរត្រូវតែឈ្នះ៕ 

សូមគោរពអរគុណបងប្អូននៅក្នុងការចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានដល់ចប់ និងសូមគោរពសុំការអធ្យាស្រ័យទុកជាមុនបើសិនជាមានចំណុចដែលលើសលួសខ្វះខាត អ្វីដែលខ្ញុំសរសេរ គឺដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា៕ចប់.

រូបភាព ÷ Ai

News4Khmer 16m  ·  🚨ដំណឹងល្អ វិរកងទ័ពទាំង១៨នាក់ នោះមិនទាន់បាត់បង់ជីវិតទេ ប៉ុន្តែត្រូវបានឃុំខ្លួនទទួលបានការថែទាំយ៉ាងពេញលេញ ស្របច្បាប់សិទ្ធិមនុស្សអន្តរជាតិ និង ច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន!👇


No comments:

Post a Comment