ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Thursday, October 30, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៥

Feed posts Khan Chan Sophal   48m  · ចេះខ្លាចសំណាញ់មេឃរបស់កម្ពុជា BM21 ដែរតើ!  អូសក្រឡា សុីពេលវេលាម្ល៉េះ ? នៅត្រាំត្រែង ចង់បោកសុីលុយ រាជវង្ស បានយូរបន្តិច?  អរគុណកម្ពុជាទៅ បង្រៀនដឹកដៃ រដ្ឋាភិបាល ពួកឯង ឲ្យចាប់ផ្តើមចេះធ្វើការ លើឆាកអន្តរជាតិ បន្តិចៗម្តង ព្រោះពួកឯង បើជាសត្វពស់ មិនដឹងក្បាល២ ឬ ៣ទេ ? បើប្រៀបទៅជា សត្វក្តាម វិញ ឲ្យរវាមក្នុងចង្អេរ ។

Bron Sambor  មន្ត្រីអង្គភាពប្រតិបត្តិការពិសេសថៃម្នាក់ បានរងបួសធ្ងន់ ដោយសារ ក្រុមខ្មាន់កាំភ្លើង បានបើកការវាយប្រហារ លើមូលដ្ឋានប៉ូលីស នៅអង្គភាពប្រតិបត្តិការពិសេស៤១ ក្នុង ខេត្តណារ៉ាធីវ៉ាត  បណ្តាលអោយ រងរបួសនៅដៃឆ្វេង ជើងឆ្វេង និងជើងស្តាំ កាលពីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៥ម្សិលមិញនេះ ត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យចាណែ ក្រោយមកបញ្ជូនបន្ត ទៅមន្ទីរពេទ្យណារ៉ាធីវ៉ាតរាជនគរិនដ្រា។

The News ថៃបន្តឃុំទាហាន ១៨ នាក់ បង្កើនភ្លើងជាតិនិយម និងជំរុញការស្អប់គ្នា

នៅពេលកំពុងធ្វើសង្រ្គាម ភាគីម្ខាងៗ បំពាក់មនោគមន៍វិជ្ជាឱ្យពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងសត្រូវ និងធ្វើការគាំទ្រភាគីខាងខ្លួន។ ការបំបែកបំបាក់ គឺអាចធ្វើដោយប្រើមនោគមន៍វិជ្ជាសង្គម ដូចជាខ្មែរក្រហមបំផុសឱ្យអ្នកក្ររើសអើងនឹងវណ្ណៈមូលធន ដែលមានអ្នកមាន អ្នកចេះដឹង មន្រ្តីដែលធ្វើធំ ជាដើម ឬ បំពាក់មនោគមន៍វិជ្ជាជាតិនិយម ដូចជាឱ្យស្អប់ពូជសាសន៍វៀតណាម ពូជសាសន៍ថៃជាដើម។ 

ប៉ុន្តែប្រសិនបើពេលចប់សង្រ្គាម គឺត្រូវបន្សាបមនោគមន៍វិជ្ជានោះវិញ ទើបមនុស្សក្នុងសង្គមអាចរស់នៅជាមួយគ្នា រាប់អានគ្នាបាន។ កាលបើមិនបន្សាបមនោគមន៍វិជ្ជានោះទេ យើងឃើញជាលទ្ធផល ប្រជាជនចាស់ក្នុងរបបខ្មែរក្រហម ស្អប់ខ្ពើមប្រជាជនថ្មី ក្នុងរបបខ្មែរក្រហមជាដើម ដែលជាលទ្ធផលមានការសម្លាប់ដោយស្អប់ខ្ពើមគ្នាស្លាប់រាប់លាននាក់ក្នុងរបបខ្មែរក្រហមជាដើម។ 

ក្នុងសង្រ្គាម ៥ថ្ងៃរវាងខ្មែរ និង សៀម បណ្តាលឱ្យប្រជាជនម្ខាងៗស្អប់ខ្ពើមប្រជាជនម្ខាងទៀត។ ខ្មែរនៅកម្ពុជាលែងចាត់ទុកខ្មែរនៅប្រទេសថៃ មានខ្មែរសុរិន្ទ ខ្មែរបូរីរ័ម ខ្មែរប្រាជិន ជាដើម ជាខ្មែរដូចគ្នា ហើយនាំគ្នាគិតថាពួកគេក្លាយជាសៀមអស់ហើយ។ 

នៅពេលបញ្ចប់សង្រ្គាមឆ្នាំ ១៩៩៣ អង្គការសហប្រជាជាតិ ឱ្យទាហានទាំងបីភាគីចូលសាលាហ្វឹកហាត់ជាមួយគ្នា គឺជាកម្មវិធីសមាហរណកម្ម ពោលគឺលុបមនោគមន៍វិជ្ជាឱ្យស្អប់គ្នា និង ងាកមករួមរស់ជាមួយគ្នាវិញ។ 

នៅពេលចប់សង្រ្គាម ប្រសិនបើរដ្ឋាភិបាលទាំងសង្ខាងមិនរិះរកមធ្យោបាយបន្សាបមនោគមន៍ជាតិនិយមរបស់ខ្លួនដែលបានបំពាក់ក្នុងពេលសង្រ្គាមនោះទេ ប្រជាជនទាំងពីរនឹងនៅតែចងគំនុំនឹងគ្នា និង មិនអាចចុះសម្រុងគ្នាវិញបានឡើយ។ ការមិនបន្សាបទាំងសង្ខាង ហើយបណ្តោយឱ្យអ្នកស្នេហារជាតិជ្រុលនៅតែប្រើសំដីដៀមដាមដាក់ម្ខាងៗនោះ ការស្អប់ និង ការើសអើងនឹងបន្តនៅតែមាន។ ការមិនដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ រឹងរឹតតែធ្វើឱ្យការប្រកាន់រើសអើងជាតិសាសន៍សៀមក្នុងដួងចិត្តខ្មែរកាន់តែជ្រៅ ហើយបើអញ្ចឹងកុំចោទថាប្រជាជនខ្មែរធ្វើពហិការនឹងផលិតផល បន្លែផ្លែឈើដែលមកពីថៃ។ 

ប្រភព៖ មេធាវី សុក សំអឿន

CMAC wishes to inform an explosion’s case occurred in Bongkol 8 Village, Sra'em Commune, Choam Ksant District, Preah Vihear Province at 5:20 PM on 25 October 2025, resulting in the death of a 10-year-old boy, Suon Sovann and severe injury to his father, Sien Son, 43 years old.

Based on CMAC's investigation report, dated 30 October 2025, with the results of fragments analysis at the scene, forensic evidence, the wound marks and field inspections of the affected location where the boy picked up the explosive device, and detailed testimony from Mrs. Sin Chantheang, the deceased boy's mother, the CMAC investigation team concluded that the explosive causing the death

and injury was M-85 cluster sub-munition that dispended from 155mm M396 projectile. This M-85 cluster sub-munition as Explosive Remnant of War was fired by Thai armed forces into Cambodia's territory during the 24-28 July 2025 war. It is important to note that CMAC deployed technical teams on

28 August 2025 to survey those areas and confirmed as cluster munitions contaminated areas and this incident area has recorded as Field Number: "BS18134_B1.2+". 

On this occasion, CMAC expresses its deepest condolences to the victim's family and at the same time CMAC urges all citizens to exercise extreme caution, especially in rice fields, farmland, residential areas and forest areas affected by the 24-28 July's war. It is vital to remind that when encountering landmines or unexploded ordnance (UXO), do not touch, move, play with, or attempt to dismantle them, as they can explode at any time, causing death, injury, or disability. Please report any such findings to the nearest local authorities or CMAC experts for safety assistance and clearance. 

CMAC's contacts:

• Oddar Meanchey province: 097 200 1141

• Preah Vihear province: 097 222 2735

Karpit ·

ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់បណ្តាឲ្យកុមារម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ ជាសំណល់យុទ្ធភណ្ឌសង្រ្គាមកងទ័ពថៃបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាម ៥ថ្ងៃ

ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង១៧និង២០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានបណ្តាលឲ្យកុមារា សឿន សុវណ្ណ អាយុ១០ឆ្នាំ(កូន)បានស្លាប់ និងលោក សៀន ស៊ុន អាយុ៤៣ឆ្នាំ(ឪពុក)រងរបួសធ្ងន់ គឺជាសំណល់យុទ្ធភណ្ឌសង្រ្គាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។

ផ្អែកតាមរបាយការណ៍ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥របស់អង្គភាពCMAC បានសន្និដ្ឋានថា គ្រាប់ដែលបង្កផ្ទុះស្លាប់និងរបួសនេះជាគ្រាប់បែកចង្កោមប្រភេទM-85 នៃគ្រាប់កាំភ្លើងធំ១៥៥មម ជាសំណល់យុទ្ធភណ្ឌសង្រ្គាមដែលកងទ័ពថៃបានបាញ់មកលើទឹកដីកម្ពុជាក្នុងសង្គ្រាមថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ក្រុមជំនាញអង្គភាពCMAC បានស្រាវជ្រាវ និងកំណត់ទីតាំងភូមិសាស្រ្ដចំណុចនេះជាចម្ការគ្រាប់បែកចង្កោមលេខ “BS18134_B1.2+”។​ ការសន្និដ្ឋានខាងលេី​ ដោយផ្អែកលេីលទ្ធផលនៃការធ្វេីវិភាគសំណាកអំបែងនៅកន្លែងកើតហេតុ ស្លាកស្នាមរបួស ចុះត្រួតពិនិត្យទីតាំងភូមិសាស្ដ្ររងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម​  និងការរៀបរាប់លម្អិតរបស់អ្នកស្រី ស៊ិន ចាន់ទាង ជាម្ដាយរបស់ សឿន សុវណ្ណ អំពីភិនភាគគ្រាប់ និងសកម្មភាពពាក់ព័ន្ធក្នុងការយកគ្រាប់នោះមកដល់ផ្ទះ រហូតបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ 

ឆ្លៀតឱកាសនេះ ឯកឧត្តម ហេង រតនា សូមចូលរួមរំលែកទុក្ខក៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្ដាប្រុងប្រយ័ត្នខ្ពស់ជាពិសេសនៅតាមតំបន់ស្រែចម្ការ ព្រៃ និងភូមិលំនៅដ្ឋាន ដែលទទួលរងផលប៉ះពាល់ក្នុងសង្គ្រាមកាលពីថ្ងៃទី២៤-២៨  ខែកក្កដា ឆ្នាំ២០២៥។ ករណីបានឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬវត្ថុសង្ស័យជាគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ វាយដំ គប់លេង ឬយកទៅកែច្នៃផ្សេងៗ ដែលអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACដើម្បីបោសសម្អាតគ្រាប់ទាំងនោះ។

Army Military Force  · Following 8h  · ข่าวจากวงใน เชลยเขมร 18 ราย ครึ่งหนึ่ง ขอลี้ภัยในไทย เพราะรู้ตัวว่า หากกลับไปจะโดนอะไร จริงๆ ทางการไทยพร้อมปล่อยตัว 18 เชลย แต่เขมรต้องทำตาม 4 ข้อที่ทางการไทยเสนอเสียก่อน ได้แก่ 1.ถอนอาวุธหนักออกจากพื้นที่ชายแดน 2.เก็บกู้ทุ่นระเบิดเพื่อความปลอดภัยของประชาชนไทย 3.ปราบปรามกลุ่มสแกมเมอร์ที่หลอกลวงข้ามชาติ 4.แก้ไขปัญหาการรุกล้ำพื้นที่ของประชาชนกัมพูชาเข้ามาในไทย

Fresh News   51m  · បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនបានភ្លឺឡើងវិញ, បេសកកម្មផ្គត់ផ្គង់ម្ហូបជូនជនភៀសសឹក របស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបិទបញ្ចប់ត្រឹមថ្ងៃនេះ

No comments:

Post a Comment