Feed posts ធី សុវណ្ណថា Thy Sovantha 1h · ❄️បងប្អូនអើយ ម៉ោងនេះ ភ្នំដងរែក-ថ្មដា ត្រជាក់ណាស់ 10-17°C យើងគេញក្នុងបន្ទប់ ទ័ពយើងជ្រកតង់ កណ្តាលវាលព្រៃ "រងារញ័រ" យាម២៤ម៉ោង😢..@ថា
Fresh News 3h · នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាឲ្យបែងចែកឲ្យច្បាស់ចំពោះបញ្ហា ចៀសវាងមានការភ័ន្តច្រឡំ ! ទី១៖ អាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការស៊ើបអង្កេតមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ។ ទី២៖ អាវុធហត្ថលើផ្ទៃប្រទេស សូមកោតសរសើរលោក តាន់ គីមសួរ ដែលបានរាយការណ៍ពីបទល្មើសព្រៃឈើ។ ទី៣៖ អាវុធហត្ថលើផ្ទៃប្រទេស មិនអាចទទួលយកបានពាក្យសំដី និងការជេរប្រមាថខ្លាំងៗរបស់លោក ផែង វណ្ណៈ។
Ly Ly 32m · ពិតជាសោកស្ដាយណាស់ត្រូវបា..ត់..ប..ង់..ធុនធានមនុស្សដល់កម្រ😥សូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះគ្រួសារលោកពលបាលឯក ស៊ឹម ពិសាល នាយទាហ៊ានរងកងវិស្វកម្មសម្ដេចតេជោហ៊ុនសែន បញ្ជាការដ្ឋានអង្គរក្ស ដែលពលីជីវិតនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងសមរភូមិជួមុខទិសថ្មដា ខេត្តពោធិ៍សាត់ ក្នុងពេលបំពេញបេសកកម្ម ស/ពតម្កល់ធ្វេីបុណ្យតាមប្រពៃណីស្ថិតនៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សូមបញ្ជាក់ស/ពត្រូវជាចៅប្រុសបង្កើត លោក សាត់ សាឯម អតីតប្រធានក្រុមប្រឹក្សាឃុំចារ ។
Smeyy is with Smeyy Smeyy. 7m · 🚨*អ្នកនាំពាក្យរដ្ឋាភិបាលថៃ៖ ចំនួនពលរដ្ឋថៃ ដែលបានស្លា.ប់ នៅទូទាំងខេត្ត នៅភាគខាងត្បូង ប្រទេសថៃ 🇹🇭 ដោយសារគ្រោះទឹកជំនន់ កើនឡើងដល់ចំនួន ១៤៥នាក់ហើយ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕
បញ្ហាបន្លាលួសខ្មាំងសៀម៖ ប៉ុន្មានថ្ងៃនេះឃើញមានពត៍មានថា កងទ័ពសៀម គេមកសុំយកបន្លាលួសជិត ១ តោននោះទៅវិញ ដែលភាគីកងទ័ពកម្ពុជា បដិសេធ ថាមិនឲ្យទៅវិញទេ។ តើអ្វីជា សមីការ នៃការប្រើបន្លាលួសក្នុងសង្រ្គាម ថៃកម្ពុជាឆ្នាំ ២០២៥ ? មុនពេលផ្ទុះសង្រ្គាមធំ កងទ័ពភាគីសៀម ទាមទារទឹកដី ២០០ មែត្រ ពីចំណុចដែលពួកគេកំពុងឈជើង គ្រប់គ្រង។ បើតាមទិន្ធន័យរាយការណ៍ដោយ វិទ្យាស្ថានសិក្សាសង្រ្គាម រុស្សីអ៊ុយក្រែន២០២៥នេះ គេរកឃើញថា កងទ័ពរុស្សី ចំណាយ ១០០០លានដុល្លា/ថ្ងៃ ដែលធ្វើឲ្យកងទ័ពរុស្សី រំកិលទៅមុខ Advanced បានប្រវែងជាមធ្យម ១២០ មែត្រ/ថ្ងៃ នេះបង្ហាញថា តម្លៃដី ១ មែត្រ បណ្តោយ ១៥០០ គម មានតម្លៃ ៨,៣ លានដុល្លា/ម។ តាមតួរលេខនេះ កងទ័ពសៀម ចំណាយ ៣០០ លានដុល្លា/ ថ្ងៃ នោះ កំរិតដែលកងទ័ពសៀម រំកិលទៅមុខ គឺ ៣០០ លានដុល្លា ចែក ចំនួន ៨,៣ លានដុល្លា/ម គឺ កងទ៍ពសៀម ត្រូវគេរំពឹងថា នឹងរំកិលទៅមុខបាន ៣៦ មែត្រ/ថ្ងៃ ដូច្នេះ សង្រ្គាម ៥ ថ្ងៃ ពួកគេអាច ចំណេញដីបាន ១៨០ មែត្រ គុណនឹងប្រវែងព្រំដែនកម្ពុជា ថៃ នឹងឃើញ ផ្ទៃក្រឡា។ ខាងលើនេះជាសមីការបស់ កងទ័ពសៀម តែជាក់ស្តែង ពូកគេមិនអាចរំកិលបានតាមការព្រៀងទុក គឺ មានតែ ពង្រាយបន្លាលួស កន្លែងណាដែលពួកគេអាចធ្វើទៅបាន ដើម្បី យកទៅបង្ហាញ អ្នកនយោបាយ អ្នកជំនាញផ្នែកយោធាថៃ យោធាសៀម ដើម្បីស្វែងរកសន្លឹកឆ្នោតឆ្នាំ ២០២៦ ខាងមុខនេះ។ ជារួម ខាងកម្ពុជា ត្រូវតែ យល់ដឹងអំពី សមីការសង្រ្គាម និង ដាច់ខាត កុំឲ្យបន្លាលួសនោះទៅពួកវាវិញជាដាច់ខាត! ៕
ព្រះខ័នញូស៍ Preah Khan News · Following 19h · 🚨ព័ត៌មានក្តៅៗ: កងវរសេនាធំថៃ លេខ២២២ ដឹកនាំដោយ លោកវរសេនីយ៍ឯក ភិរម្យ ឃៀមរ៉ាម ប្រធានកងវរសេនាធំទី២២២ នៃកងវរសេនាធំទី២២២ នៃកងវរសេនាធំស្ម័គ្រចិត្តបានគ្រួសទី៥ និងកងវរសេនាធំនគរបាលព្រំដែនលេខ២១៦ - បានធ្វើវគ្គបណ្តុះបណ្តាលឆ្មាំសន្តិសុខភូមិលេខ៥ (VSC) ដើម្បីបង្កើនសមត្ថភាព និងវិន័យរបស់សិក្ខាកាម និងរៀបចំពួកគេសម្រាប់ស្ថានភាពដែលអាចកើតមាននៅក្នុងភូមិព្រំដែនថៃ-កម្ពុជា។ - វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅអង្គភាពប្រតិបត្តិការទំនាក់ទំនងសាធារណៈ កងវរសេនាធំនគរបាលព្រំដែនលេខ២១៦ ឃុំប្រាសាទ ស្រុកបានគ្រួស ខេត្តបុរីរម្យនៃប្រទេសថៃ៕
Pu ពី 13m · ទឹកជំនន់នៅថៃចាប់ផ្ដើមស្រក់បណ្ដើរៗហើយ តែនៅដើរប្រមូលសាកសពនិងឡានម៉ូតូដែលលិច និងសំរាមពេញក្រុងនិងខាតបង់ប្រាក់370$លាន
Viral Post 2h · កម្រឃើញ លោក សាន្ត ប៊ុនធឿន អួលដើម ក ស្រក់ទឹកភ្នែក សំពះសុំទោសឯកឧត្តម សៅ សុខា ជំនួសលោក ផែង វណ្ណៈ បន្ទាប់ពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថជាច្រើន ចេញញត្តិថ្កោលទោស លោក ផែង វណ្ណៈ 😢😭🙏
ធី សុវណ្ណថា Thy Sovantha 9h · 🚨💀សាហាវ... ព្រឹកនេះ ទឹកស្រក ថៃ.រកឃើញសាកសព១០៥នាក់ បន្តបន្ទាប់ ក្លិនស្អុយ សាយពេញក្រុង ៣០០នាក់.បាត់ខ្លួន ព្យុះភាគខាងត្បូង@ថា
ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK 1m · ការផ្សាយរបស់គណនីហ្វេសប៊ុក VOD Khmer ដោយស្រង់សម្តីរបស់ អ៊ុ សំអាន អតីតទណ្ឌិតជាប់គុកដោយសារតែក្លែងផែនទី ជាព័ត៌មានក្លែងក្លាយ បំភ្លៃបំផ្លើសនិងញុះញង់។ ការវាស់វែងនិងការបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ ៤២ និង៤៧ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន- សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។ សូមសាធារណជនកុំជឿការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ។
VAYO FM Radio
លោកអានុទិនរងសម្ពាធឱ្យចុះចេញពីតំណែងនិងទទួលខុសត្រូវចំពោះការគ្រប់គ្រងទឹកជំនន់មិនបានល្អ
លោក Somchai Srisutthiyakorn អតីតសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថៃ បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃលោកអានុទិន ឆាន់វីរ៉ាគុលទទួលខុសត្រូវ និងលាលែងពីតំណែង ចំពោះការដោះស្រាយបញ្ហាគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសមិនបានល្អ។ លោក Somchai បានរិះគន់រដ្ឋាភិបាល ចំពោះការផ្តល់អាទិភាពលើរូបភាពនយោបាយ និងការបោះឆ្នោត ជាជាងការគ្រប់គ្រងទឹកជំនន់ប្រកបដោយប្រសិទ្ធភាព។
លោកថា ភ្លៀងធ្លាក់ខ្លាំងគឺជារឿងធម្មជាតិ ហើយទឹកជំនន់អាចកើតឡើង ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងរហ័សទាន់ពេលវេលាដើម្បីជួយសង្គ្រោះជីវិតមនុស្ស គឺអាចសម្រេចបានដោយមនុស្ស។ អាជ្ញាធរមូលដ្ឋានអាចវិនិច្ឆ័យខុស អំពី ស្ថានភាពដែលមិននឹកស្មានដល់ ប៉ុន្តែពួកគេមានដែនកំណត់លើមធ្យោបាយ និងកម្លាំងមនុស្ស។ ដូច្នេះ វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកណ្តាល ក្នុងការចល័តធនធាន និងសម្របសម្រួលជំនួយ។
ទឹកជំនន់ហក់ឡើងខ្លាំង តែរដ្ឋាភិបាលបានពន្យារពេល និងផ្តោតលើរូបភាពនយោបាយ ជាជាងការសង្គ្រោះជាបន្ទាន់។ លោក Somchaiថា គ្រប់នាទី គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនរាប់ពាន់នាក់ ដែលជាប់គាំង គ្មានទឹក ឬអាហារ រួមទាំងអ្នកជំងឺ មនុស្សចាស់ និងទារក។ លោកបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងមិនបានល្អបែបនេះ បានរួមចំណែកដល់ការស្លាប់មនុស្សជាង១០០នាក់។
អតីតសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថៃរូបនេះ បាននិយាយទៀតថា នាយករដ្ឋមន្ត្រីអានុទិន និងគណៈរដ្ឋមន្ត្រីគួរតែសុំទោសជាសាធារណៈ ចំពោះការខកខានមិនបានប្រើប្រាស់យន្តការរដ្ឋបាល ប្រកបដោយប្រសិទ្ធភាព។ លោកបានគូសបង្ហាញថា ការលាលែងពីតំណែង និងការអនុញ្ញាតឱ្យសភាជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺជាការបង្ហាញពីការទទួលខុសត្រូវដោយសេចក្តីថ្លៃថ្នូរខាងនយោបាយ។ប្រសិនបើសភាយល់ឃើញថា លោកអានុទិន នៅតែស័ក្តិសមជានាយករដ្ឋមន្ត្រី លោកអាចត្រូវបានជាប់ឆ្នោតឡើងវិញ។
លោកSomchaiនិយាយទៀតថា គណបក្សនយោបាយជាច្រើនក៏អាចចងសម្ព័ន្ធភាពជាមួយគ្នានិងបង្ហាញពីសមត្ថភាពរដ្ឋបាល ក្នុងការដោះស្រាយទាំងបញ្ហាព្រំដែន ការបោកប្រាស់តាមអ៊ីនធឺណិត និងការសង្គ្រោះទឹកជំនន់ប្រកបដោយប្រសិទ្ធភាព ដោយមិនប្រញាប់ប្រញាល់រំលាយសភា ឬរៀបចំការបោះឆ្នោតនោះទេ តែគួរផ្តោតលើការជួយជននរងគ្រោះដោយទឹកជំនន់ជំនួសវិញ។
រដ្ឋាភិបាលរបស់លោកអានុទិន បានរងការរិះគន់ថាផ្តល់ការជួយសង្រ្គោះយឺតយ៉ាវ នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ នៅខេត្តភាគខាងត្បូងចំនួន១០ តែខេត្តសុខក្លារងគ្រោះខ្លាំងជាងគេតាំងពីថ្ងៃទី១៩ខែវិច្ឆិកាមក។ ប៉ុន្តែរដ្ឋាភិបាលទើបតែអនុម័ត ជំនួយយ៉ាងទូលំទូលាយ កាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។
យ៉ាងណាមិញ លោកអានុទិនថា ការចេញអន្តរាគមន៍របស់រដ្ឋាភិបាលមិនយឺតពេលទេ។ មន្រ្តីខ្លះបានចេញមកការពារលោកអានុទិន និងបន្ទោសពលរដ្ឋថាមិនព្រមចាកចេញ បើទោះបីជាអាជ្ញាធរចេញការព្រមានឱ្យជម្លៀសចេញក៏ដោយ។ លុះដល់ទឹកហក់ឡើងកាន់តែខ្លាំង ប្រជាជនក៏ចាប់ផ្តើមប្រកាសរកជំនួយក្នុងពេលដំណាលគ្នា។
បើទោះជាបែបនេះក្តី ក្រោយរងការរិះគន់ជាបន្តបន្ទាប់ លោកអានុទិនបានធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូង ដើម្បីត្រួតពិនិត្យដោយផ្ទាល់ ចំពោះស្ថានភាពទឹកជំនន់ និងជំរុញដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ កាលពីថ្ងៃពុធ។ លោកបានសន្យាស្នាក់នៅហាតយ៉ៃខេត្តសុងក្លា ជាកន្លែងដែលរងការវាយប្រហារដោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុត រហូតដល់ស្ថានភាពប្រសើរឡើង ដោយលុបចោលការណាត់ជួបផ្សេងទៀតទាំងអស់រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា។
ទាក់ទងនឹងទឹកជំនន់ធំនេះ ប្រធានផ្នែកព្យាករណ៍អាកាសធាតុកណ្តាល នៃនាយកដ្ឋានឧតុនិយមថៃ បានពន្យល់ថា មានកត្តាជាច្រើនបានរួមចំណែកដល់ការលិចលង់ដ៏អាក្រក់បំផុតនៅក្នុងតំបន់នេះ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទស្សវត្ស។ ភ្លៀងធ្លាក់ខ្លាំងនៅចុងឆ្នាំនៅភាគខាងត្បូង ជាធម្មតាបណ្តាលមកពីខ្យល់មូសុងខ្លាំង តែវាបានរួមផ្សំជាមួយនឹងប្រព័ន្ធសម្ពាធទាប ដែលបានបង្កើតកម្រិតទឹកភ្លៀងខ្លាំងលើសពីកម្រិតធម្មតា។ អ្នកជំនាញក៏បានបង្ហាញដែរថា ទឹកភ្លៀងចាប់ផ្តើមថយចុះបន្តិចម្តងៗចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា។ ឥឡូវនេះ ទឹកជំនន់ក៏បានស្រកចុះជាលំដាប់ផងដែរ។
គ្រោះមហន្តរាយនេះ តំណាងឱ្យគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយ ដែលវាយប្រហារភាគខាងត្បូងប្រទេសថៃ មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សមកហើយ និងជាវិញ្ញាសារដ៏លំបាក ដើម្បីធ្វើតេស្តសមត្ថភាពគ្រប់គ្រងវិបត្តិរបស់រដ្ឋាភិបាលលោកអានុទិន និងជំហរនយោបាយរបស់ខ្លួន នៅក្នុងតំបន់ដែលមានសារៈសំខាន់ចំពោះស្ថិរភាពជាតិ៕
Pu Titya 14m · ទឹកជំនន់នៅថៃបានបំផ្លាញទ្រព្យសម្បត្តិជា៣០០លានដុល្លារ និងគ្រោងចំណាយស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញអស់៤០០០លានដុល្លារ។ (នេះជាវិនាសកម្ម)
Kdaily News 30m · ក្រុមហ៊ុនPTTអាចនឹងចាកចេញពីប្រទេសកម្ពុជាទាំងស្រុង បើសិនស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយបានវាយតម្លៃកម្ពុជាថាជា «តំបន់ដែលមានហានិភ័យខ្ពស់» ដោយការលក់ធ្លាក់ចុះ 50-60%។ The Nation
Neth Pheaktra 13m · របាយការណ៍៖ ក្រុមបុរសរួមភេទបុរសមាន ២ ក្រុម៖ MSM1 ចំនួន៥៣ ៥៤៧ នាក់និងក្រុម MSM2 ដែលជាដៃគូក្រុមទី១ មាន៣៥៦៩៦ នាក់។ សរុបទាំង ២ ក្រុមមាន ៨៩ ២៤៣នាក់ អត្រាផ្ទុកមេរោគអេដស៍មាន ៥,៥%
Ministry of Environment 3h · លិខិតបដិសេធ៖ មន្ទីរបរិស្ថានខេត្តក្រចេះ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមប្រកាសបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់ លោក ផែង វណ្ណៈ តាមរយៈបណ្តាញសង្គមឈ្មោះ Pheng Vannak News កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលពុំមានមូលដ្ឋាន ភ័ស្តុតាង និងមានភាពមួលបង្កាច់ និងបង្ខូចកិត្តិយសដល់សមត្ថកិច្ចរបស់មន្ទីរបរិស្ថានខេត្តក្រចេះ ក្នុងការអនុវត្តតួនាទីភារកិច្ច លើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ មន្ទីរបរិស្ថានខេត្តក្រចេះ តែងតែផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរ មូលដ្ឋាន អង្គការសង្គមស៊ីវិល សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ៕
Khmer Sovannaphumi 5h · និយាយពីប្រវត្តិគឺ វ៉ា គីមហុង អ៊ំ សំអាន ប៉ាង សុខឿន និង ម៉ែន ណាត មានគ្រូតែមួយទេស្តីអំពីការសិក្សារលើកិច្ចការព្រំដែន នោះគឺលោក ស៊ាន ប៉េងសែ។ ដោយឡែក ឡាំ ជា ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនបច្ចុប្បន្នគឺជាកូនសិស្សរបស់ វ៉ា គិមហុង។ ពួកយើងគ្រូតែមួយ ហើយមានជំនាន់ខុសគ្នា តែឧត្តគតិក៏មិនដូចគ្នាដែរ។ វ៉ា គីមហុង ដើម្បីអំណាចបុណ្យស័ក្កិ និងលាភសក្ការៈ ក៏រត់ពីបារាំងមកបម្រើ ហ៊ុន សែន និងនិងធ្វើតាម ហ៊ុនសែន។ ចំពោះពួកយើងមិនអាចទេ ព្រោះយើងតម្កល់សច្ចភាព និងប្រយោជន៍ជាអទិភាព។
KPT International 10m · នាយករដ្ឋមន្ត្រី លោក អានុទីន ឆានវីរៈគុល នៅថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥នេះ បានប្រកាសទទួលស្គាល់កំហុសសម្រាប់ការដោះស្រាយរបស់រដ្ឋាភិបាលចំពោះទឹកជំនន់នៅភាគខាងត្បូងមិនបានល្អ ហើយបានសុំទោសដល់សហគមន៍ដែលរងផលប៉ះពាល់ ដោយនិយាយថា អាជ្ញាធរត្រូវតែ«ស្តាប់ រៀន និងកែតម្រូវនូវអ្វីដែលបានខុស» ខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់ Khaosod។ ថ្លែងនៅក្នុងទីជម្រកបណ្តោះអាសន្នមួយនៅសាកលវិទ្យាល័យ Prince of Songkla ក្នុងក្រុងហាដយ៉ៃ លោកអានុទីន បានលើកឡើងថា រដ្ឋាភិបាលកំពុងពន្លឿនការកំណត់អត្តសញ្ញាណសាកសពជនរងគ្រោះជាជនជាតិម៉ូស្លីម និងបញ្ជូនពួកគេទៅកាន់ក្រុមគ្រួសារវិញ។ លោកបានបន្ថែមថា លោកត្រូវបានគេប្រាប់ថា ចំនួនសាកសពគឺ«មានជាង១០០នាក់» ហើយក្រុមជំនាញកោសល្យវិច្ច័យបន្ថែមទៀតកំពុងត្រូវបានដាក់ពង្រាយ។ នៅពេលត្រូវបានសួរអំពីការត្អូញត្អែរដោយកំហឹងពីអ្នករស់នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក លោកអានុទីន បានប្រាប់ថា អារម្មណ៍ខកចិត្តនេះអាចយល់បាន។ លោករៀបរាប់ថា «អ្នកណាក៏ខឹងដែរ។ នេះគឺជាភាពតានតឹង។ ខ្ញុំបានសុំទោសរួចហើយ។ ការនាំពលរដ្ឋចូលក្នុងទីជម្រកនេះគឺជាកំហុសមួយដែលបានកើតឡើងទៅហើយ។ យើងត្រូវតែធានាថាមិនមានអ្វីអាក្រក់ជាងនេះកើតឡើងនោះឡើយ»។ លោកអានុទីន បានបញ្ជាក់ទៀតថា លោកក៏មានការសោកសៅចំពោះអ្នកដែលបានបាត់បង់ផ្ទះសម្បែង និងសាច់ញាតិផងដែរ ដោយនិយាយថា «ខ្ញុំមានអារម្មណ៍តានតឹងនៅពេលឃើញប្រជាជនរងទុក្ខបែបនេះ។ ខ្ញុំរងទុក្ខមិនតិចជាងពួកគេទេ»។ លោកបន្តថា មូលនិធិសំណងសម្រាប់ជនរងគ្រោះដោយទឹកជំនន់ត្រូវតែចែកចាយនៅសប្តាហ៍ក្រោយ។ សូមជម្រាបថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានបញ្ជូនថង់រុំសាកសពរាប់ពាន់ថង់ និងទូសម្រាប់ដាក់សពបន្ថែមទៀតទៅកាន់ក្រុងហាដយ៉ៃ ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងបានកើនឡើងដល់១៤៥នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ។ ក្រុមសង្គ្រោះបន្តប្រតិបត្តិការនៅទូទាំងតំបន់ ដោយសារតែកម្រិតទឹកជំនន់នៅតែខ្ពស់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ អាជ្ញាធរបានព្រមានថា ចំនួនជនរងគ្រោះអាចកើនឡើងបន្ថែមទៀត នៅពេលដែលការស្វែងរកត្រូវបានពង្រីកចូលទៅក្នុងតំបន់ដាច់ស្រយាល៕
ចម្រុះថ្មីៗក្នុងដៃ 1h · សង្វេគណាស់! វីរកងទ័ពម្នាក់ឈ្មោះ ស៊ឹម ពិសាល អាយុ ២៤ឆ្នាំ បានជួបឧបទ្ទវហេតុក្រ/ឡឡា/ប់/រថយន្ត ក្នុងពេលចុះបេសកកម្មការងារនៅសមរភូមិមុខ ទិសថ្មដា ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥.ស/ពបានដឹកបញ្ជូនទៅធ្វើបុណ្យ នៅនៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។💐🙏🥹😭🕊️


































































































No comments:
Post a Comment