ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Wednesday, September 24, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០២៥

 ព្រំដែនកម្ពុជា ថៃ៖ ថ្ងៃនេះ ទ័ពសៀមជំនាញកំម្មុងដូរ Commando បានត្រូវគេរាយការណ៍ថាបានបាន និងកំពុងដាក់ពង្រាយតាមព្រំដែនកម្ពុជា ថៃ។ គោលបំណងពួកគេ ចង់បង្ហាញថា ចិន ថៃ សៀម ឥស្លាម គឺរួមគ្នាតែ១ តែ សារជាតិពិត គឺ ជាការពង្រាយកងទ័ពសៀម ប្រឆាំងការបេះបោរកងទ័ពថៃ កងទ័ពចិន ពីព្រោះកងទ័ពថៃ កងទ័ពចិន ជាអតីតពួកកំម្មុយនីស្តិ រួមទាំង កងទ័ព តាក់ស៊ីន ក៍ជា ពួកចិនកម្មុយនីស្តិដែរ៕

ក្រសួងការបរទេស៖ ក្រុមការងារ​បច្ចេកទេស​កម្ពុជា-ថៃ ធ្លាប់បាន​ឯកភាព​លើ​បង្គោលលេខ ៤៣ តែ​មិន​បាន​ឯកភាព​លើ​បង្គោល​លេខ ៤២

ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​អ្នកនាំពាក្យក្រសួងការបរទេសថៃ ដែល​ថាអ្នកភូមិព្រៃចាន់​របស់​កម្ពុជា បានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ា ដែលជំរុញឱ្យប្រទេសថៃត្រូវអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថ្ងៃទី២៣ កញ្ញា ក្រសួង​ការបរទេស​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​រស់​នៅ​ទីនោះជាយូរ​មក​ហើយនៅ​ចន្លោះ​បង្គោល​លេខ៤២ ដែល​មិន​ទាន់​ឯកភាពគ្នា និង​បង្គោលលេខ ៤៣។

ក្រសួងការបរទេស​ថ្លែង​ថា ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍​រស់នៅក្នុងតំបន់មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ ជាពិសេស ពេលបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពរក្សាឱ្យនៅឋិតថេរ ដោយមិនធ្វើសកម្មភាពបង្កហេតុ។ ពេលវេលានៃការអនុវត្តច្បាប់ថៃទាំងខុសក្រិតក្រមនេះគឺជារឿងគួរឱ្យបារម្ភជាខ្លាំង។

បើ​តាម​ក្រសួងការបរទេស សហគមន៍ខ្មែរបានរស់នៅលើដីនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា តាំងពីយូរយារណាស់មកហើយ គឺមុនពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០០០ (MOU 2000)។ អនុស្សរណៈ​នេះ​តម្រូវ​ឲ្យ​​ភាគីទាំងសងខាងបាន ឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។

ពាក់​ព័ន្ធ​នឹង​ការតវ៉ារបស់អ្នកភូមិកម្ពុជា ក្រសួង​បញ្ជាក់​ថា៖ «វា​គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យ សម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ជាមួយនឹងលួសបន្លាឡោមព័ទ្ធភូមិ និងរបាំងបិទផ្លូវចូលផ្ទះ និង ដីស្រែចម្ការរបស់ពួកគេ»។

ក្រសួង​បញ្ជាក់​ថា ភូមិ​ព្រៃចាន់ ដែល​ស្ថិត​នៅចន្លោះ​បង្គោល​ព្រំដែន​លេខ ៤២ និង ៤៣ គឺ​ជា​ចំណុច​មាន​វិវាទ ដោយ​ក្រុម​ការងារ​បច្ចេកទេស​ប្រទេស​ទាំង​ពីរ​បានឯកភាព​គ្នា​ទៅលើ​តែ​បង្គោល​ព្រំដែន​លេខ ៤៣ ប៉ុណ្ណោះ។ ដូច្នេះ​ការ​អូស​បន្ទាត់​​ពី​បង្គោលលេខ​ ៤២ ទៅលេខ ៤៣ គឺ​ជា​រឿង​មិន​ត្រឹម​ត្រូវ ហើយ​សូម្បី​តែ​បន្ទាត់​បំភ័ន្ត​​នេះ​ ក៏​មាន​បង្ហាញ​ដី​ស្រែ​ចម្ការ​របស់​ថៃ​ជា​ច្រើន​ហិតា​ស្ថិត​ក្នុង​ដែនដី​កម្ពុជា​ដែរ។ ដោយសារ​ភាព​ស្មុគ​ស្មាញ​នេះ ទើប​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ទុក​ឲ្យ​គណៈកម្មការ​ព្រំដែន​ចម្រុះ JBC ដោះស្រាយ។

ក្រសួងការបរទេស៖ «ភាពតានតឹងនាពេលបច្ចុប្បន្ននេះ បង្ហាញពីតម្រូវការបន្ទាន់សម្រាប់ភាគីទាំងពីរក្នុងការលើកទឹកចិត្តគណៈកម្មការព្រំដែនចម្រុះឱ្យផ្តល់អាទិភាព និងពន្លឿនការបញ្ចប់កិច្ចការខណ្ឌសីមាលើកំណាត់ព្រំដែននេះ ដោយស្របពេលគ្នានេះ រក្សាបាននូវបរិយាកាសអំណោយផលសម្រាប់ឱ្យគណៈកម្មការព្រំដែនចម្រុះបន្តការងារ ស្របតាមអនុស្សារណៈយោគយល់គ្នាឆ្នាំ ២០០០»។

ដោយ​ថ្លែង​ពី​ការ​គោរព​របស់​កម្ពុជា​ទៅ​លើ​​បទ​ឈប់​បាញ់​ ក្រសួង​ការបរទេស​ថ្លែង​ថា៖ «កម្ពុជាសង្ឃឹមថា ភាគីថៃក៏ប្រកាន់ខ្ជាប់ដោយសុទ្ធចិត្តផងដែរនូវលក្ខខណ្ឌឈប់បាញ់ ដូចដែលបានអះអាង និងតាមរយៈ ការបញ្ឈប់នូវផែនការបណ្តេញប្រជាជនរាប់រយគ្រួសារចេញផ្ទះសម្បែង និងដីធ្លីដែលគេបានរស់នៅ អស់ជាច្រើនទស្សវត្សរ៍មកហើយ ហើយអនុញ្ញាតឱ្យអ្នកដែលត្រូវបានបណ្តេញចេញរួចហើយត្រឡប់ ទៅភូមិដ្ឋាន និងដីរបស់ពួកគេវិញ ដោយសូមអត់ធ្មត់រង់ចាំគណៈកម្មការព្រំដែនចម្រុះធ្វើការបញ្ចប់លើ កិច្ចការខណ្ឌសីមាំព្រំដែន»។

កម្ពុជា​ក៏​បញ្ជាក់​ជា​ថ្មី​ថា ព្រំដែន​មិន​ត្រូវ​ផ្លាស់​ប្ដូរ​ដោយ​កម្លាំង​នោះ​ទេ៕

N-1531964.5120m 8-257427.3500m

News Feed posts

ស្អែកនេះ ក្រសួងការបរទេសនឹងរៀបចំបទបង្ហាញពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ភូមិព្រៃចាន់និងភូមិជោគជ័យ ជូនអង្គទូតបរទេសនិងទីភ្នាក់ងារUN👇

Fresh News 

ផែនទីឯកតោភាគីរបស់ថៃបង្ហាញអំពីការកាន់កាប់របស់ថៃ ចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ យោងតាមផែនទីរូបភាពពីផ្កាយរណបដែលមានបន្ទាត់ព្រំដែនគូសជាឯកតោភាគី និងផ្សព្វផ្សាយដោយកងទ័ពថៃ បានបង្ហាញថា ក្រៅពីតំបន់ជម្លោះនោះ ផ្នែកខ្លះនៃទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺមួយផ្នែកកំពុងត្រូវបានពលរដ្ឋថៃកាន់កាប់ និងប្រើប្រាស់។

យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ក្នុងខេត្តបន្ទាយមានជ័យដោយសន្តិវិធីជាមួយប្រទេសថៃ ដោយបានគូសបញ្ជាក់ជាថ្មីទៀតអំពីការប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)។

ផ្ទុយទៅវិញ កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវ បានប្រើប្រាស់ផែនទីឯកតោភាគី ជាមួយរូបភាពផ្កាយរណប ដើម្បីទាមទារទឹកដីក្នុងតំបន់ជម្លោះ។ ទង្វើទាំងនេះរួមមានការដំឡើងរបងលួសបន្លា ដាក់កង់ឡាន និងការគំរាមបណ្តេញពលរដ្ឋកម្ពុជាចេញដោយបង្ខំ ពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលទង្វើទាំងនេះជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងខ្លឹមសារនៃសេចក្តីបំភ្លឺមួយរបស់ក្រសួងការពារជាតិកម្ពុជាលើករណីព្រៃចាន់ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករង នាយកដ្ឋានភូមិសាស្ត្រក្រសួងការពារជាតិ បានពន្យល់ថា បើទោះជាគេផ្អែកលើខ្សែបន្ទាត់ព្រំដែនមិនផ្លូវការដែលបានគូសដោយឯកតោភាគី លើផែនទីរូបភាពផ្កាយរណបរបស់ថៃ ចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ក៏ដោយ តែនៅក្នុងភូមិសាស្ត្រជាក់ស្តែងក្នុងមូលដ្ឋានបង្ហាញឱ្យឃើញការពិត៖ «ការស៊ើបអង្កេតជាក់ស្តែងនៅនឹងកន្លែងបង្ហាញយ៉ាងច្បាស់ថា មានការកាន់កាប់ និងការប្រើប្រាស់ទឹកដីកម្ពុជាពិតប្រាកដ ដោយពលរដ្ឋថៃ»។

លោកក៏បានកត់សម្គាល់ថា អាជ្ញាធរថៃកំពុងអនុវត្តស្តង់ដារពីរក្នុងបញ្ហានេះ។ លោកបានថ្លែង «ជាមួយគ្នានេះ ខ្ញុំគួរសង្កត់ធ្ងន់ថា កន្លងមកយោធាថៃ និងអាជ្ញាធរខេត្តថៃបានជ្រើសរើសយកការប្រើប្រាស់ផែនទីឯកតោភាគី ដើម្បីធ្វើការទាមទារដោយបានបង្ហាញតែកន្លែងដែលពួកគេចោទថា ពលរដ្ឋខ្មែរទន្ទ្រានចូលទឹកដីថៃ ខណៈដែលពុំបានបង្ហាញទីតាំងដែលពលរដ្ឋ និងទាហានថៃបានរំលោភចូលទឹកដីកម្ពុជាសោះឡើយ»៕

Unilateral Thai Map Reveals Thai’s Occupation into Cambodian Territory in Prey Chan Village

According to a satellite image map with boundary line unilaterally drawn and released by the Thai army shows that beside the disputed area, some parts of the Cambodian territory in Prey Chan Village, O Bei Chorn Commune, O Chrov District are being partly occupied and used by Thai citizens.

However, Cambodian authorities have reaffirmed their commitment to peacefully resolving border issues in Banteay Meanchey province with Thailand, reiterating their adherence to resolving the matter through Joint Boundary Commission (JBC) meetings.

In contrast, the Thai army and Sa Kaeo Provincial Administration have used unilateral the satellite image map to claim territory in the disputed area. These actions included the installation of barbed wire fences and threats of mass forced eviction against Cambodian villagers in Prey Chan and Chuok Chey villages, in violation of Cambodia’s sovereignty.

In the clarification made by the Ministry of National Defense of Cambodia on case of Prey Chan, Lt Gen Khun explained that even if one were to rely on the unofficial unilateral lines drawn on the Thai satellite image map between border markers 42–43, the reality on the ground proves otherwise: “Actual on-site investigation clearly shows that thereare also actual occupations and use of Cambodian territory by Thai citizens.”

He also noted that Thai authorities were applying double standards.

“Furthermore, I must stress that in the past the Thai military and Thai provincial authorities have selectively used unilateral maps to make claims, showing only areas where they allege Cambodians encroached into Thai territory, while omitting areas where Thai citizens and soldiers have themselves encroached into Cambodian territory,” he added.

Smeyy 41m  · 🚨*ក្រសួងការពារជាតិ បានប្រកាសមុននេះថា៖ ភាគីថៃបានលើកពេលប្រជុំទៅខែតុលា ខែក្រោយឯណោះ, ខ្ញុំយកព័ត៌មានថៃប៉ុន្មានថ្ងៃមកនេះ អាក្លាងវាមិនចង់ប្រជុំទេ ថ្ងៃទី៣០ កញ្ញា វាចូលនិវត្តន៍ គិតលេងៗ ចាំមើលបន្ត៕

Prak Vanda 55m  · កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១របស់ថៃ

Fresh News   12m  · យោធាជើងគោកថៃ ឃាត់ខ្លួនសួរនាំទាហានបញ្ជូនផែនទី ទីតាំងយោធាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ (ថៃ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានការប៉ុស្តិ៍ផ្សព្វផ្សាយទីតាំងរបស់កងទ័ពថៃ ដោយគ្មានការបិទបាំង Sensor ពីការប្រឈមមុខនឹងគ្រោះថ្នាក់របស់កងទ័ពថៃនៅជួរមុខ ពីការផ្សព្វផ្សាយដោយគ្មានការទទួលខុសត្រូវពីអ្នកសារព័ត៌មានប៉ុស្តិ៍ល្បីៗធំៗរបស់ថៃ ។  ក្នុងផែនទីនោះចង្អុលបង្ហាញអំពីទីតាំងសំខាន់ចំនួន ៣ ដែលដាក់ពង្រាយកាំភ្លើងធំ ។ ទោះបីជាមាន Drones ហោះដើម្បីថតទីតាំងកងទ័ពក៏ដោយ ក៏វាមិនច្បាស់ដូចការបង្ហាញរូបភាពនៅលើផែនទីមួយនេះទេ ដែលអាចធ្វើឲ្យភាគីកម្ពុជាយកទៅធ្វើការវិភាគ ហើយស្គាល់ទីតាំងពិតប្រាកដច្បាស់តែម្ដង។  ដូចជាហួសពេលទោះបីលុបវិញ បុគ្គលនេះរងការចោទប្រកាន់ពីបទក្បត់ជាតិ ដោយធ្វើជាក្រុមស៊ើបការសម្ងាត់ផ្ដល់ព័ត៌មានឲ្យសត្រូវ។  តទៅទៀតនៅពេលដែលមានការថ្លែងជាមួយនឹងអ្នកសារព័ត៌មាន មិនគួរបង្ហាញរូបភាពផែនទីពីទីតាំងកងទ័ពបន្តទៀតនោះទេ៕

RFA Khmer

 មេទ័ពភូមិភាគ២ថៃព្រមានឈប់ចរចាជាមួយកម្ពុជា ខណៈត្រូវជជែករឿងកែសម្រួលកងទ័ពនិងសព្វាវុធ

មេទ័ពភូមិភាគ២ថៃបានព្រមានថា នឹងឈប់ជជែកជាមួយភាគីកម្ពុជា ដោយចោទថា កម្ពុជាមិនមានឆន្ទៈដកកងទ័ពចេញពីព្រំដែន និងចោទថា កម្ពុជាបន្តដាក់មីនថ្មី និងបង្ហោះដ្រូនចូលដីថៃជាដើម។ ការចោទប្រកាន់នេះ ធ្វើឡើងស្របពេលក្រុមមេបញ្ជាការភូមិភាគកម្ពុជា-ថៃ ត្រៀមជួបគ្នាដើម្បីពិភាក្សារឿងដកចំនួនទ័ព និងយុទ្ធោបករណ៍ដើម្បីបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន។ 

មេទ័ពភូមិភាគ២របស់ថៃលោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) បាននិយាយថា ភាគីថៃនឹងអាចបញ្ឈប់ការជជែកគ្នាជាមួយភាគីកម្ពុជាដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី២២ ខែកញ្ញា។

មេទ័ពថៃប្រចាំភូមិភាគរូបនេះ បានព្រមាននេះ ដោយសារលោកបន្តចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្ហោះដ្រូនចូលទឹកដីថៃ និងបន្តដាក់មីនថ្មីជាដើម ខណៈការចោទប្រកាន់ទាំងនេះ ត្រូវបានក្រសួងការពារជាតិកម្ពុជា ចេញបដិសេធជាបន្តបន្ទាប់ និងអះអាងថា ជាការផ្សាយព័ត៌មានមិនពិត ដើម្បីធ្វើជាលេសប្រើកម្លាំងយោធាឈ្លានពានទឹកដីកម្ពុជាជាថ្មី។

ការលើកឡើងពីមេទ័ពភូមិភាគ២របស់ថៃបានកើតឡើង ស្របពេលកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងចាប់ផ្ដើមក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាជុំវិញផែនការសកម្មភាព ដែលមានលក្ខណៈជាក់ស្ដែង និងជាជំហានៗ ហើយស្ថិតក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន ក្នុងការសម្រេចកែសម្រួលយុទ្ធោបករណ៍ និងសម្ភារៈយោធា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែន។ ការប្រជុំដើម្បីកែសម្រួលកងទ័ពឬសព្វាវុធធន់ធ្ងន់នៅតាមព្រំដែននេះ ធ្វើឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញានៅក្នុងខេត្តកោះកុង។ 

ទន្ទឹមការព្រមានពីមេភូមិភាគ២របស់ថៃ នៅថ្ងៃទី ២៣ ខែកញ្ញា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា កម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។ 

អ្នកស្រីក៏បានបដិសេធចំពោះការលើកឡើងរបស់កងទ័ពថៃ និងសារព័ត៌មានថៃដែលបានចុះផ្សាយថា កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច៣ទៅ៥គ្រាប់ចូលទឹកដីថៃ ដើម្បីញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន ក្រោយពីមានសេចក្ដីរាយការណ៍ថា គេបានលឺសំឡេងគ្រាប់កាំភ្លើងផ្ទុះឡើងនៅជិតភ្នំខ្មោច។ អ្នកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា កងកម្លាំងកម្ពុជាបានរៀលកៃផ្ទុះអាវុធទៅលើមេឃប៉ុណ្ណោះ មិនបានបាញ់ចូលទៅក្នុងទឹកដីថៃ ហើយត្រូវបានដោះស្រាយជាមួយភាគីថៃរួចហើយដែរ៕ 

រូបភាពពីហ្វេសប៊ុកក្រសួងការពារជាតិ

Pheng Vannak News 21m  · ម៉ោង​១៣:៤៥នាទី​ថ្ងៃទី​២៤​ កញ្ញា​២០២៥​ នៅមុខបង្គោលសីម៉ាលេខ៤៤​ ឮសូមសម្លេងផ្ទុះ៣គ្រាប់ក្នុងទឹកដីថៃទល់មុខភូមិអូរបីជាន់

Smeyy 58m  · 🚨*ព័ត៌មានក្តៅៗ : មេបញ្ជាការយោធភូមិភាគ២ ប៊ុនស៊ីន ផាតក្លាង បានបញ្ជាក់ប្រាប់ សារព័ត៌មានថៃ នៅថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា៖ «លោកបានប្រកាសទ្រព្យសម្បត្តិ ជូនដល់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) ជារៀងរាល់ឆ្នាំរួចរាល់ហើយ ព័ត៌មានថៃ ដែលចុះផ្សាយថា មានការបញ្ជាឱ្យស៊ើបអង្កេតមកលើលោក គ្រាន់តែជាព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យប្រជាជនថៃ 🇹🇭 យល់ច្រឡំមកលើរូបលោកតែប៉ុណ្ណោះ»៕ (Smeyy)

ប្រាសាទ​ស្ដុក​កក់​ធំ​

อุทยานประวัติศาสตร์สด๊กก๊อกธม

Pheng Vannak News 49m  · មុននេះ​ចោរសៀមឈ្លាន​មក​អេីត​ឡេមឡឺមនៅ​ចំណុច​ចំការ​អំពៅ​ ភូមិ​ជោគជ័យ​ បន្តិច​ក៏ដកថយទៅវិញ​ ។  សភាពកាណ៍នៅ​ពេលនេះ​ស្ងប់​ស្ងាត់ល្អ​ តែ​កងកម្លាំង​ជួរមុខ​ និង​ ប្រជាពលរដ្ឋយេីង​ត្រៀមខ្លួន​ការពារ​បូរណភាពទឹកដី​គ្រប់​វិនាទី​ ។


ព្រំដែនកម្ពុជា ថៃ៖ ថ្ងៃនេះខាងខ្មាំងសៀម តែងតាំង មេបញ្ជាការប្រចាំទិសស្រះកែវ ដើម្បីគ្រប់គ្រងសភាពការណ៍សឹក ដែលពួកគេ យក ភូមិ ណងយ៉ាកែវ ជាប់ជាមួយ ភូមិ ព្រៃចាន់ ធ្វើជាទីបញ្ជាការស្រាល។ ភូមិព្រៃចាន់ គឺជាភូមិចាស់ ពីសម័យសង្គមរាស្រ្តនិយម តែប្រាសាទស្តុកកក់ធំ ស្ថិតនៅម្ខាងនៃ អូរជ្រៅទី ២ ដូច្នេះ ប្រាសាទនេះ អាចត្រូវបាន ពួកខ្មាំងសៀម គ្រប់គ្រងជាផ្លូវការ? ក្រៅពីការឈ្លានពាន ដោយបង្កើតជំរុំជនភៀសខ្លួនខ្មែរ តំបន់នោះមក ពួកសៀមវាបាន បង្ខំធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរណាដែល មិនចូលសញ្ជាតិ ថៃឲ្យមកកម្ពុជាវិញ ចំណែកអ្នកព្រម ពួកគេបន្តរស់នៅ និងធ្វើសកម្មភាពឈ្លានពានទឹកដីជាបន្តបន្ទាប់ ដូចជា គូសខ្សែ Google Map ដើម្បី ច្បាមយកទឹកដី បន្ទាប់គូសខ្សែព្រំដែន ឃុំសង្កាត់ ដើម្បី ពង្រីកទឹកដី នាំទ័ពសៀមចូលមក ឈ្លានពានក្នុងន័យថា ទាហានសៀមល្អ មកជួយការពារខ្មែរ ឈាមខ្មែរ !! 


អ៊ុំ រាត្រី Oum Reatrey 1d  · ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត​ ព្រមទាំងសេដ្ឋកិច្ចសង្គម​ ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ​ ភូមិអូរបីជាន់​ និងភូមិព្រៃចាន់​ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា​ យកចិត្តទុកដាក់បំផុត​ចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះ ព្រមទាំងបានចាប់ផ្តេីមនិងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖ ១.​ ឆ្នាំ១៩៩២-១៩៩៨​៖​ ដំណាក់កាលធ្វេីការបោសសម្អាតមីនដេីម្បីបេីកផ្លូវសុវត្ថិភាពក្នុងការធ្វេីមាតុភូមិវិវត្តន៍និងគាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២​-៩៣​ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។  ២.​ ឆ្នាំ១៩៩៨-២០០៣​៖​ ដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម!!  ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងលឺនិងចងចាំការពិតនេះ​ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។  រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ​ ក្រុមការងារព្រំដែនទាំងខ្មែរនិងសៀមបានជួបពិភាក្សាគ្នាច្រេីនលេីកច្រេីនសារហេីយ​ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡេីយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់!!  ប្រសិនពិតជាអ្នកជិតខាងគ្នាល្អ​មែននោះ​ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម​ មិនត្រូវប្រេីប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ​ ព្រោះទង្វេីបែបនេះបង្កេីនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត!! ។ ប្រភព : ឯកឧត្តម ហេង រតនា


Cambonomist

នាយករដ្ឋមន្ត្រីថៃ លោក អានុធិន លុបចោលការធ្វើដំណើរទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីស្រាយបំភ្លឺអំពីជម្លោះព្រំដែន

នាយករដ្ឋមន្រ្តីថៃលោក អានុធិន ឆេនវីរៈគុល (Anutin Charnvirakul) បានសម្រេចចិត្តមិនទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉កឡើយ ដោយសារព្រួយបារម្ភថា ការធ្វើដំណើរនេះអាចប៉ះពាល់ដល់ផែនការរបស់លោកក្នុងការឡើងថ្លែងនូវសេចក្តីថ្លែងការណ៍ស្ដីពី គោលនយោបាយរបស់លោកទៅកាន់សភា ដែលគ្រោងនឹងធ្វើនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្ដិ៍ចុះផ្សាយនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥។ 

ការជជែកពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ នឹងដំណើរការចាប់ពីពីថ្ងៃទី ២៣ ដល់ ២៧ ខែកញ្ញា និងត្រូវបិទបញ្ចប់នៅថ្ងៃទី ២៩ ខែកញ្ញា។ 

នាយករដ្ឋមន្ត្រីថៃរូបនេះក៏និយាយដែរថា ការសម្រេចចិត្តនេះ គឺដោយសារតែការខ្វែងគំនិតគ្នាអំពីថាតើ លោកអាចតំណាងឱ្យប្រទេសថៃដែរ ឬយ៉ាងណា នៅមុនពេលលោកបានប្រកាសអំពីគោលនយោបាយនៃរាជរដ្ឋាភិបាលថ្មីរបស់លោកនៅចំពោះមុខសមាជិកសភាជាប់ឆ្នោត។

ការលុបចោលការធ្វើដំណើរទៅចូលរួមមហាសន្និបាតរបស់លោក អានុធិន នេះ បានធ្វើឡើងចំពេលលោកគ្រោងនឹងធ្វើការបកស្រាយអំពីទស្សនៈរបស់ប្រទេសថៃជុំវិញជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ទៅកាន់ថ្នាក់ដឹកនាំពិភពលោកនៅក្នុងសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ 

លោក Anutin បាននិយាយថា ទោះជាលោកមិនបានទៅចូលរួមក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថ្មីលោក Sihasak Phuangketkeow នឹងឡើងថ្លែងសុន្ទរកថានៅ UN ជំនួសរូបលោក៕

No comments:

Post a Comment