ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Sunday, October 19, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២៥

 BTV News -  សម្ដេចធិបតីបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌ និងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំឱ្យមានការបាញ់គ្នាឡើងវិញ។ ចំណែកកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណ និងក្រមប្រតិបត្តិនានាសម្រាប់បង្កើត និងធានានូវបរិយាកាសអំណោយផលដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។  សារសម្ដេចធិបតី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។


វ៉ាន់ សារាយ Vann Saray 3m  · ព័ត៌មានពីអ្នកបម្រើការល្បែងអនឡាញមួយរូបនៅប៉ោយប៉ែត បានឱ្យដឹងថា ក្រុមហ៊ុនដាក់ផែនការរកឱ្យបានមួយខែ៤៦ម៉ឺនបាត ឬស្មើនឹងជាង ១ម៉ឺនដុល្លារ។


BTV Cambodia   8m  · -  សម្ដេចធិបតីបញ្ជាក់ថា ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជា និងថៃ។  សារសម្ដេចធិបតី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។


Cambodianess 

Hun Manet Denies Peace Deal with Thailand Involves Territorial Losses

PHNOM PENH – Prime Minister Hun Manet has rejected claims circulating on social media that a forthcoming peace agreement with Thailand could result in Cambodia losing territory.

In a Facebook post on Oct. 19, Manet clarified that no such agreement would compromise Cambodia’s sovereignty or its legal rights over national territory.

The prime minister explained that while the July 28 ceasefire was aimed at halting clashes, the anticipated peace accord, expected to be signed on the sidelines of the ASEAN Summit from Oct. 26, seeks to establish conditions for restoring relations and ensuring lasting peace along the border.

“The peace agreement to be concluded in the future is about setting conditions and codes of conduct to create a favorable environment to end the conflict and restore relations between the two countries,” Manet wrote.

He emphasized that the document has nothing to do with sovereignty or unsettled border areas still under discussion.

“Although neither of these agreements mentions territorial or border issues, this does not mean that either party agrees to give up its legal right to control territory under its sovereignty,” he added.


ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP   13m  · សម្តេចធិបតី៖ «កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ»។


BTV Cambodia   39m  · - សម្ដេចធិបតីបញ្ជាក់ថា ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ មិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថា ភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ សារសម្ដេចធិបតី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។


PVN News   25m  · រួមគ្នា​ជួយសង្គ្រោះ​ជនរងគ្រោះ​ ដែល​រត់​ចេញ​ពី​អាគារ​ អ្នកបង្ក្រាប​ នៅ​ អូរបីជាន់​ ស្រុក​ អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ ។   សូម្បីតែ​ ព្រះរាជអាជ្ញា​រងម្នាក់​ ដែល​ទៅដល់​ក៏ចោរម្សៀតដែរ​ ទាល់​តែ​ ផែង​ វណ្ណៈ​ ស្រែក​ជេរ​ឡូឡា​ ផ្អេីល​ដល់​ទេវតា​ បាន​យល់ព្រម​ចូល​ឆែកឆេរ​ រក​វត្ថុតាង​ រក​ជនសង្ស័យ​ ។   ខ្ជិល​រៀបរាប់​ច្រើន​ សុំត្រឹម​តែ​រួមគ្នា​ជួយសង្គ្រោះ​ជនរងគ្រោះ​បាន​ដោយ​សុវត្ថិភាព​គ្រប់​គ្រាន់​ហើយ​ ។  មន្ត្រី​ថោកទាប​មិនគិតពី​មុខមាត់​ប្រទេស​ទេ​ គិតតែ​ប្រមូល​លុយ​ មិនដឹងថា​ប្រមូល​លុយ​ចង់​បង្កើត​តំបន់​អប្បគមន៍នៅ​ អូរជ្រៅ​ ឬ​ យ៉ាងណា​ទេ​ ។


Fresh News   10m  · នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង អះអាងថា មានអ្នកនយោបាយថៃចំនួន៧នាក់ ជាប់ពាក់ព័ន្ធបណ្តាញឆបោកតាមប្រពន្ធបច្ចេកវិទ្យា


ស៊ីស៊ីថាមស៍ ·

ថៃថាខ្លួនពិតជាខុស«ច្បាប់អន្តរជាតិ»ក្នុងការចាក់សម្លេងរំខានពលរដ្ឋកម្ពុជា


ថៃ៖ កាសែតថៃ Thai Enquirer បានរាយការណ៍ថាកងទ័ពថៃនៅតែបន្តអនុញ្ញាតឱ្យមានការចាក់សំឡេងខ្លាំងៗរខានដល់ពលរដ្ឋកម្ពុជានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយនេះគឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីការការពារជនស៊ីវិល និងកាតព្វកិច្ចរបស់ប្រទេសថៃក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។ ច្បាប់ទាំងនេះការពារជនស៊ីវិលពីការយាយី ការបំភិតបំភ័យ និងការបង្កគ្រោះថ្នាក់ និងកាតព្វកិច្ចរដ្ឋក្នុងការធានាសិទ្ធិរបស់បុគ្គលទាំងអស់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ច្បាប់។


កាសែតថៃដដែលបានរៀបរាប់ទៀតថាក្រុមជនស៊ីវិលថៃមកពី Ratchaburi, Kanchanaburi និង Nonthaburi រួមទាំងក្រុមរាជានិយមជ្រុលដែលដឹកនាំដោយលោក Guntouch Pongpaiboonwet ត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ព្រំដែនម្តងទៀត ទោះបីជាមានការប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ក៏ដោយ៕


សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខណ្ឌព្រែកព្នៅ 3m  · ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តសូមគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានិត ក្នុងឪកាសចម្រើនអាយុវឌ្ឍនមង្គល ។


MU 15m  · នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ កម្លាំងយោធាកម្ពុជា និងយោធាថៃ បានជួបគ្នា៥នាក់ទល់៥នាក់នៅច្រកអានសេះ ដើម្បីជជែកពិភាក្សាពីការអនុវត្ត និងគោរពតាមបទឈប់បាញ់។ ភាគីទាំងពីរ បានឯកភាពអនុវត្តបទឈប់បាញ់ទាំងអស់គ្នា៕សូមបញ្ចេញមតិម្នាក់មួយ


NHIM NAK 1h  ·  បានដឹងហើយពិតជារន្ធត់ស្លុតចិត្តអាណិតយោធិនខ្មែរ ដែលនាំគ្នាសរសេរសំបុត្រផ្ញើរចេញក្រៅពីមន្ទីរឃុំឃាំង សេចក្តីយ៉ាងខ្លីថា :... បើមានការដោះដូរទឹកដីជាថ្មូរនឹងការដោះលែងពួកគាត់ នោះមិនចាំបាច់ទេព្រោះពួកគាត់បានដាក់ជីវិតលើចុងកាណុងរួចហើយដើម្បីការពារជាតិមូយនេះ ! តើពួកគាត់បំរុង🥲 😰


News4Khmer

🔴តារាចម្រៀង-ម៉ូដែល Vira ជនជាតិបេឡារុស ត្រូវឧក្រិដ្ឋជនសម្លា..ប់វះលក់សរីរា/ង្គ ក្រោយត្រូវគេបញ្ឆោតទៅសម្តែង នៅប្រទេសថៃ!


ថៃ ជាប្រទេសឧក្រិដ្ឋកម្មធំបំផុតនៅលើសកលោកនេះ- តារាចម្រៀង-ម៉ូដែល Vira ជនជាតិបេឡារុស ត្រូវឧក្រិដ្ឋជនសម្លា..ប់វះលក់សរីរា/ង្គ ក្រោយត្រូវគេបញ្ឆោតទៅសម្តែង នៅប្រទេសថៃ! នាងមានឈ្មោះថា Vera Kravtsova អាយុ ២៦ ឆ្នាំ មកពី បែលឡារុស្សី សម្ព័ន្តមិត្តរុស្សី។ គេបោក នាងថា មកធ្វើការនៅ បាងកក មានការងារ Part Time ជាអ្នកសម្តែង បង្ហាញមូដ ជាតារាចម្រៀង។ ពេលនាង មកដល់ គេ នាំនាងយកទៅ ព្រំដែន ភូមារ ដែលជា ជំរុំធំបំផុតលើសកលោក សម្រាប់ផលិត សម្ភារៈទំនិញផ្សេងៗ ដូចថា ជនជាតិណាមួយ គេកំម្មុង ភ្នែក ឬ ក្រលៀនមនុស្ស នៅ ចិន ឬ ឥណ្ឌា ដែលមានតម្លៃ ៧ ម៉ឺនដុល្លា ពេលនោះ សេវាកម្មបោកប្រាស់នៅព្រំដែន ភូមារ ទទួលការបញ្ជាទិញ រួចបញ្ជូនទំនិញឲ្យគេ និងទទួលលុយ។ កន្លែងធ្វើការបែបហ្នឹង ហៅថា Call Center . មូលហេតុដែលនាំឲ្យមាន បញ្ហានេះ ដោយសារ ពីដើមឡើយ ឆ្នាំ ១៩៤០ ជាង ពួកសេរី ដូចជា ជប៉ុន តៃវ៉ាន់ អគ្លេស អាមេរិក គេនាំទ័ព ដឹកនាំចលនានៅ តាមព្រំដែន ចិន ដើម្បីវាយប្រហារចិន ពីខាងក្រោយ គឺគេចូលតាម ឈូងសមុទ្រ ថៃ ចូលតាម ឈូងសមុទ្រភូមារ ទៅព្រំដែនចិន ( តំបន់ត្រីកោណមាស)។ នៅសម័យនេះ ដូចគ្នាដែរ ក្រុមអ្នកប្រឆាំងចិន មិនចូលចិត្តគេទៅ បង្កើតទីក្រុងតាមព្រំដែនចិន បង្កើតជាចិនសេរី ធ្វើជំនួញជួញដូរអាវុធ ជួញដូរមនុស្ស ភ្រឿងញៀន។ ប្រទេសថៃ ជាប្រទេសដែល ស្អប់ចិនបំផុត ដោយសារ ប្រទេសថៃ ពីដើម នៅឆ្នាំ ១៩៤០ ដល់ ១៩៤៥ ប្រទេសថៃ យកបានភូមារ ១ ចំហៀងប្រទេស ធ្វើឲ្យថៃជាប់ព្រំដែន ចិន តែសព្វថ្ងៃនេះ ចិន គាំទ្រភូមារ ដូច្នេះ បានជា ថៃ ក្លាយជាប្រទេស រកស៊ី ឧក្រិដ្ឋកម្មធំបំផុតលើលោកនេះ ៕ 


ធី សុវណ្ណថា Thy Sovantha   44m  ·    🚨 ម្ចាស់Ptt Amason ១៩០ទីតាំង សម្រេច.ដោះក្រណាត់បាំងស្លាក.ចេញ លក់ជាចំហរ ត្រៀមលុយខាត១ឆ្នាំ សង្ឃឹមប្រេនថៃ រស់ឡើងវិញ ...@ថា


Netra Post 7m  · ពលករ​ថៃ​៤​នាក់​​ត្រូវ​ចាប់ខ្លួន​នៅចំការអំពៅ បន្ទាប់ពីរត់​គេច​ពី​ប្រទេស​កម្ពុជា ទាហាន​ថៃ​នៃ​កម្លាំង​ប៊ូរ៉ាផា បាន​ចាប់​ខ្លួន​បុរស​ថៃ ៤ នាក់​ដែល​ដើរ​កាត់​ចម្ការ​អំពៅ​ចម្ងាយ ១០០ ម៉ែត្រ​ពី​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ស្រះកែវ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​តុលា។  នេះបើតាមការចុះផ្សាយរបស់កាសែតខៅសូត នៅរសៀលថ្ងៃទី ១៩ តុលានេះ។ បើតាមប្រភពដដែល បុរស​ទាំង​នោះ​បាន​សារភាព​ថា​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ពី​ក្រុង​ប៉ោយប៉ែត។ ​​ ពួកគេធ្វើ​ការ​ជា​អ្នក​គ្រប់គ្រង​គេហទំព័រ​លេង​ល្បែង​តាម​អ៊ីនធឺណិត​ដែល​ទទួល​បាន​ប្រាក់​ខែ​ចំនួន ៣ ម៉ឺន​បាត​ក្នុង​មួយ​ខែ។  ការ​ភៀស​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​បន្ទាប់​ពី​អាជ្ញាធរ​បើក​ការ​បង្ក្រាប​នៅ​កម្ពុជា។ ប្រភព៖ Khaosod


Town News 5m  · អាម៉េចទេស! កងទ័ពថៃបដិសេធថា ខ្លួននឹងមិនដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់នោះទេ ហើយពួកគេកំពុងត្រូវបានឃុំខ្លួនស្របតាមស្តង់ដារអន្តរជាតិ ហើយសង្កត់ធ្ងន់ថាកម្ពុជាត្រូវតែអនុវត្តតាមកិច្ចព្រមព្រៀង៤ចំណុច ដើម្បីបញ្ឈប់សកម្មភាពអរិភាពប្រឆាំងនឹងប្រទេសថៃ។ ប្រភព÷ Khaosod


Aplus Tripz

ថ្ងៃនេះចំលែក សារព័ត៌មានសៀម Thai Enquirer បានបញ្ចេញព័ត៌មានពី ថា Chen Zhi ធ្លាប់ត្រូវបានចាប់នៅក្រុងបាងកក ដោយមានការទាប្រាក់លួស១០០លានបាត ដែលមានជាប់ពាក់ពន្ធ័នឹងមន្ត្រីប៉ូលីសនៅក្នុងប្រទេសសៀម តែសារព័ត៌មាននេះមិនបានបញ្ជាក់ថា មន្ត្រីសៀមដែលជំរិតលុយពី Chen Zhi ជាអ្នកណានោះទេ ស្រាប់តែសុខៗ Chen Zhi ក៏រួចខ្លួនមកដល់ប្រទេសកម្ពុជា ។ 

Chen Zhi ជាពាណិជ្ជករជនជាតិចិនដែលមានសញ្ជាតិអង់គ្លេស និងកម្ពុជា ដែលប្រឈមមុខនឹងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជុំវិញតួនាទីរបស់គាត់នៅក្នុងបណ្តាញមជ្ឈមណ្ឌលឆបោក និងការលាងលុយកខ្វក់នៅក្នុងប្រទេសកម្ពុជា ត្រូវបានចាប់ពង្រត់នៅទីក្រុងបាងកកកាលពី 11 ឆ្នាំមុន ដោយទារប្រាក់លោះចំនួន 100 លានបាតនៅក្នុងករណីដែលពាក់ព័ន្ធនឹងមន្រ្តីគ្រាក់ៗជា ប៉ូលីស សៀម។

 ការចាប់ពង្រត់នេះបានកើតឡើងនៅថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2014 នៅពេលដែល Chen ដែលបន្ទាប់មកត្រូវបានគេស្គាល់ថា Chen Ji បានចាកចេញពីសណ្ឋាគារមួយនៅជិត Pratunam ក្រុងបាងកក។  រថយន្ត SUV ពណ៌ខ្មៅ និងម៉ូតូស្ទាក់ចាប់គាត់ ហើយបុរសដែលអះអាងថាគាត់មានដីកាចាប់ខ្លួនជនជាតិចិនបានរុញគាត់ចូលទៅក្នុងរថយន្ត។  ក្រោយមក គាត់ត្រូវបានដោះលែងនៅកម្ពុជា ហើយមិនបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរថៃទេ។

 ពេលនេះ Chen Zhi ប្រឈមមុខនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិក ពីបទក្លែងបន្លំតាមខ្សែ និងការលាងលុយកខ្វក់ ដែលពាក់ព័ន្ធនឹងការបោកប្រាស់រូបិយប័ណ្ណគ្រីបតូនៅកម្ពុជា។  អាជ្ញាធរសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងទាមទារសំណងប្រឆាំងនឹង $15 ពាន់លានដុល្លារនៅក្នុង Bitcoin ដែលភ្ជាប់ទៅនឹងគម្រោងរបស់គាត់ និងដាក់ទណ្ឌកម្មលើគាត់ និងសហការី 146 នាក់ បង្កកទ្រព្យសម្បត្តិ និងការដាក់កម្រិតអាជីវកម្មជាមួយមនុស្សអាមេរិក ហើយអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 40 ឆ្នាំប្រសិនបើត្រូវបានកាត់ទោស។


DP cambodia 20m  ·   SBS News : នៅថៃមានជនជាតិជាច្រើនបានបាត់ខ្លួន(ប្រហែល ៥៣,០០០ នាក់) ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹង 👉 ជួញដូរមនុស្ស , ចាប់ជំរិត និង ឧក្រិទ្ឋកម្មអនឡាញ 🥲🥲🥲


Bayon TV News 7m  · [WATCH] ទិដ្ឋភាពទូទៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបន្តរក្សាស្ថានការណ៍ព្រំដែនដោយអត់ធ្មត់ ខណៈថ្ងៃនេះ ថៃមិនបង្កហេតុអ្វីទេ។


ធី សុវណ្ណថា Thy Sovantha   10m  ·    មេៗដឹងច្បាស់ណាស់ ថៃនឹងបដិសេធ.ដោះលែងទ័ពខ្មែរ ចឹងហើយ.បានបញ្ចេញព័ត៌មាន គឺដើម្បីឲ្យអាមេរិក ម៉ាឡេ ជួយចេញអន្តរាគមន៍ ...@ថា


Smeyy ·

🚨*ថ្ងៃនេះ ខ្ញុំបាទចង់សរសេរនូវបទវិភាគមួយ ជូនពុកម៉ែបងប្អូនខ្មែរ 🇰🇭 ដើម្បីធ្វើការពិចារណារួមគ្នាថា៖ «តើការគិតរបស់ខ្ញុំ ស្រដៀងទៅនឹងគំនិត ពុកម៉ែបងប្អូនគិត ដែរឬក៏អត់?»។

*រាប់គិតចាប់តាំងពី មេបញ្ជាការយោធភូមិភាគ១ និងមេភូមិភាគ២ចាស់ថៃ ចូលនិវត្តន៍ ឡើងជំនួសដោយមេបញ្ជាការថៃថ្មីមក មេទ័ពថ្មីទាំងពីររូបរបស់ថៃនេះ ពួកវាចូលចិត្តប្រើប្រាស់ភាសាសម្លុត គំរាមកំហែង ដូចតែអាមេចាស់ដដែលទេ ប៉ុន្តែ ពួកវាចិត្តមិនដាច់ និងមិនលះខ្លាំង ដូចជា «អាផាតក្លាង» (មេភូមិភាគ២) ចាស់ឡើយ តួយ៉ាងដូចជា៖

• អាមេភូមិភាគ១ថ្មីថៃ «Worayos Luangsuwan» ដែលទើបតែឡើងកាន់តំណែងភ្លាមៗ រឿងវាចង់សម្រេចមុនគេ គឺចង់បណ្តេញអ្នកភូមិខ្មែរ 🇰🇭 នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ចេញឱ្យអស់ ដើម្បីយកស្នាដៃ ប៉ុន្តែ ចុងក្រោយទន់ដៃ បាក់អំនួត ហក់មិនរួច (សម្តីខ្យល់ ចិត្តចង់ធ្វើតែមិនហ៊ាន ខ្លាចអន្តរជាតិព្យួរក គឺមានតែញុះខ្មែរគ្រប់ទម្រង់ ដើម្បីឱ្យខ្មែរ ផ្ទុះមកលើពួកវាមុន) រឿងនេះ យើងគ្រប់គ្នាសុទ្ធតែបានដឹង។

• មេភូមិភាគ២ថ្មី Weerayuth Raksil ឡើងកាន់តំណែងភ្លាម ក៏គំរាមដូចគ្នា គំរាមវាយយកប្រាសាទតាក្របី និងប្រាសាទខ្នាររបស់កម្ពុជា 🇰🇭 សម្តីអានេះ ស្រដៀងគ្នានឹងអាក្លាងដែរ ប៉ុន្តែ ធាតុពិត វាធ្វើអ្វីមិនទាន់បានជាដុំកំភួន បានត្រឹមតែបង្កបញ្ហា រាវមីន តែប៉ុណ្ណឹង ប៉ុន្តែ មិនទាន់កើតជាសង្គ្រាម ឬការផ្ទុះអា.វុធណាមួយនៅឡើយទេ។

*ម្សិលមិញនេះសុខៗ ក៏លេចមុខ «អាផាតក្លាង» ចេញមុខមកសាជាថ្មី ដើម្បីប្រកាសធ្វើការតាមដានសភាពការណ៍ព្រំដែនកម្ពុជា-ថៃជាថ្មី ហើយវាគំរាមប្រឆាំងតបត ចង់បង្កសង្គ្រាមជាមួយកម្ពុជាជាថ្មី ដូច្នេះ សេណារីយ៉ូខ្ញុំនេះ គិតថា ថៃកំពុងរកមេទ័ព ដែលចិត្តឆៅ ចិត្តដាច់សា.ហា.វដូចជា «អាផាតក្លាង» មិនទាន់បាននៅឡើយទេ ដូចនេះ មានតែឱ្យអាក្លាងចេញមុខ ដុតកម្តៅមេទ័ពភូមិភាគទាំងពីរ ឱ្យអារម្មណ៍ពុះកញ្ជ្រោលឡើងវិញ បង្កសង្គ្រាមនឹងកម្ពុជា។

បើទោះបីជាសង្គ្រាម ៥ថ្ងៃកន្លងមក អាក្លាង ដឹកនាំកូនទាហានវាងា.ប់តៃហោងលើសមរភូមិច្រើនក៏ដោយ ប៉ុន្តែ បច្ចុប្បន្ន ក្រុមពួកអាមាត្យវាំងសៀ.ម 🇹🇭 កំពុងតែពេញចិត្តនឹង «អាផាតក្លាង» ខ្លាំងដដែល និងកំពុងរកមេទ័ព ដែលគាប់ចិត្ត មានចិត្តដាច់ ដៃឆើត ដូចជាអាក្លាង នៅរកមិនទាន់បាននៅឡើយទេ ពេលនេះ។

*ដូច្នេះ ពុកម៉ែបងប្អូន រង់ចាំសង្កេតមើលជាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃកម្ពុជាយើង ចុះកិច្ចព្រមព្រៀងសន្តិភាពចំពោះមុខសហរដ្ឋអាម៉េរិក 🇺🇸 និងម៉ាឡេស៊ី 🇲🇾 ជាផ្លូវការចុងខែនេះ តើនឹងមានអ្វីកើតឡើងបន្តទៀត? ខណៈដែលរដ្ឋាភិបាលស៊ីវិលថៃ មិនមានអំណាច (ទីងមោង) ទៅលើពួកយោធាថៃឡើយ យោធាថៃ មានសិទ្ធិអំណាច ស្វ័យសម្រេចដោយ (ទំនើងចិត្ត) លើប្រតិបត្តិការយោធារបស់ខ្លួន ជាប់ជាប្រចាំជានិច្ច ដោយវាំងននខ្មៅបើកដៃនៅពីក្រោយគឺ «ក្រុមស្តេច និងក្រុមអាមាត្យវាំង»។

*តើនឹងមានការផ្លាស់ប្តូរមេទ័ពថ្មីទៀតដែរឬទេ? តើសៀ.ម នឹងរៀបចំផ្លាស់ប្តូរយុទ្ធសាស្ត្រអ្វីបន្ថែមទៀត ដើម្បីឈ្លា.នពានមកលើកម្ពុជាបន្ត? សូមរង់ចាំតាមដានទាំងអស់គ្នា៕

                                          ដោយក្តីគោរពអំពីខ្ញុំបាទ : Smeyy៚

Chan Born 2m   រយាលរឿងកម្ពុជា ឥលូវឆ្លៀតទៅមើល អ៊ុយក្រែន៖ ប្រធានាធិបតីអាមេរិក ដូណល ត្រាំ បង្ខំ ហ្សាឡែនស្គីឲ្យ ចុះកិច្ចព្រមព្រៀងសន្តិភាពឈប់បាញ់ ដោយឲ្យ អ៊ុយក្រែន កាត់ទឹកដីឲ្យរុស្សី ២៥%។ អាមេរិក មានហេតុផលថា សង្រ្គាម៤ ឆ្នាំ ឮសូរតែ អ៊ុយក្រែនកំទេចរុស្សី អ៊ុយក្រែនវាយចូលដល់ មូស្គូ តែ ជាក់ស្តែងសព្វថ្ងៃនេះ អ៊ុយក្រែន បាត់បង់ទឹកដី ២៥% បើនៅតែធ្វើសង្រ្គាម អាចបាត់បង់ដីដល់ ៥០%។ កិច្ចព្រៀមព្រៀងសន្តិភាពដែលរៀបចំដោយអាមេរិក គឺអាមេរិកចំណេញ បានប្រទេស អ៊ុយក្រែន ជាសមាជិកអាមេរិក ដោយសារ អ៊ុយក្រែនមិនចូលជាសមាជិក ពួកអឺរ៉ុប។ ទ្វីបអាមេរិក និង ទ្វីបអឺរ៉ុប មានជំលោះជូរចត់ជាមួយគ្នា ដោយសារ អឺរ៉ុប ចង់គ្រប់គ្រងសកលលោកផ្តាច់មុខ និងចង់គ្រងលើ អាមេរិកទៅទៀត ៕

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០២៥

No comments:

Post a Comment