ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, October 14, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៥ កាន់ ចមផ្លាំង

 វ៉ាន់ សារាយ Vann Saray 9m  · នេះជារថយន្តដឹកឧបករណ៍បំពងសំឡេងរបស់ថៃ ដឹកយកមកចាក់រំខានដំណេកប្រជា​ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ រថយន្តដឹកឧបករណ៍បំពងសំឡេង ត្រូវបាននាំមុខរថយន្តបើកផ្លូវរបស់ប៉ូលិសថៃ ដែលជាការបង្ហាញច្បាស់ថា បើគ្មានការ​អនុញ្ញាតពីយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បុគ្គលជនជាតិថៃ កាន់ ចមផ្លាំង មិន​អាច​ធ្វើសកម្មភាពបាននោះឡើយ។ នេះស្តែងឱ្យឃើញច្បាស់ថា យោធាថៃ អាជ្ញាធរ​ខេត្តស្រះកែវ បានរួមគ្នាជាមួយបុគ្គល កាន់ ចមផ្លាំង ធ្វើទង្វើរំលោភបំពាន​យ៉ាង​ធ្ងន់​ធ្ងរ​បំផុតលើសិទ្ធិប្រជាពលរដ្ឋខ្មែរ ដែលជាការធ្វើខុសទៅនឹងច្បាប់ស្តីពី​សិទ្ធិមនុស្ស​អន្តរ​ជាតិ។ ភូមិព្រៃចាន់ និងភូមិជោគជ័យ មានប្រជាពលរដ្ឋសរុប ៩៩០គ្រួសារ ស្មើនឹងជាង៣ពាន់​នាក់​។ ក្នុងភូមិនេះមានជនចាស់ជរា ជនមានពិការភាព អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ ស្ត្រី​ទើប​សម្រាលកូន និងក្មេងៗផងដែរ។ ការចាក់សំឡេងរំខានលាន់ឭយ៉ាងកងរំពងរយៈ​ពេល៤យប់កន្លងទៅនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណេក ផ្លូវចិត្ត និងស្មារតីរបស់ពួកគេ៕

Thmey Thmey   50m  · នៅថ្ងៃទី១៤ ខែតុលានេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)  ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក  ចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់ តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់ MK-84 នៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមិនលម្អៀង ស្របតាមអាណត្តិរបស់ខ្លួននៅក្នុងការធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ រូបភាព៖ ក្រសួងការពារជាតិ

Fresh News   9m  · ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វើដំណើរមកម៉ាឡេស៉ី ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ

យូ សារ៉ាវុឌ្ឍន៏ 3h  · នេះជារថយន្តដឹកឧបករណ៍បំពងសំឡេងរបស់ថៃ ដឹកយកមកចាក់រំខានដំណេកប្រជា​ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ។  ភូមិព្រៃចាន់ និងភូមិជោគជ័យ មានប្រជាពលរដ្ឋសរុប ៩៩០គ្រួសារ ស្មើនឹងជាង៣ពាន់​នាក់​ ។  ការចាក់សំឡេងរំខានលាន់ឭយ៉ាងកងរំពងរយៈ​ពេល៤យប់កន្លងទៅនេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណេក ផ្លូវចិត្ត និងស្មារតីរបស់ពួកគេ ៕

Mekong News 5m  · ម៉ាឡេស៊ី និងសហរដ្ឋអាមេរិកកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានពង្រីករវាងប្រទេសថៃ និងកម្ពុជា ដែលពួកគេសង្ឃឹមថានឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ីអាគ្នេយ៍នៅខែក្រោយ។ #បទឈប់បាញ់ #ថៃកម្ពុជា #ម៉ាឡេស៊ី #សហរដ្ឋអាមេរិក #អាស៊ាន

ហ៊ុល ម៉ារ៉ា is with Hul Mara. 20m  ·   អ្នកកាសែតនិងអ្នកនយោបាយមួយ ចំនួនបានសួរអនុធីននិងមេទ័ពថៃថាតំបន់នោះបានប្រកាសច្បាប់អា ជ្ញាសឹកហេតុអ្វីជនសុីវិលចូលបាន ?

Fresh News   1h  · កិច្ចព្រមព្រៀងថ្មីនៅម៉ាឡេស៊ីក្រោមវត្តមាន ដូណាល់ ត្រាំ ជាសញ្ញាជ័យជំនះនៃយុទ្ធសាស្រ្តអត់ធ្មត់របស់កម្ពុជា ! ព័ត៌មានលម្អិត Fresh Exclusive

Sovan Love is in USA. 56m  · មិញនេះ ថៃដឹកកុងទីនឺ ចេញពីតំបន់ប្រឈម.ភូមិព្រៃចាន់.វិញ ចំនួន១០ និងកំពុងចេញបន្តបន្ទាប់ ដោយប្រាប់ថា÷ អត់កន្លែងដាក់😂😁... @

No comments:

Post a Comment