ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Saturday, August 23, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៣​ ខែ សីហា ឆ្នាំ២០២៥

Thmey Thmey   6m  · ក្រោយធ្វើដំណើរទស្សនកិច្ចតាមព្រំដែន អង្គទូត បង្ហាញការព្រួយបារម្ភពីការរំលោភបំពាន​បទឈប់បាញ់របស់ថៃ ។ នេះបើតាមអ្នកនាំពាក្យការបរទេស

 ស៊ន សុភក្រ្ត-Sorn Sopheak 6m  · បណ្តាទូត និងអង្គការអន្តរជាតិ ដែលចុះសង្កេតការណ៍ បានសម្តែងការព្រួយបារម្ភ ដោយឃើញមានការរំលោភដែនអធិបតេយ្យកម្ពុជា ដោយរាយបន្លាលួស ព័ទ្ធផ្ទះប្រជាពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ !

Pheng Vannak News 12m  · ពីថ្ងៃ​នេះ​តទៅ​បង្រៀន​កូនចៅ​អោយ​ចេះ​ផលិត​ដ្រូន​ការពារ​ជាតិ​ ផលិត​អាវុធ​ និង​ទិញរថក្រោះ​ យន្តហោះ​ និងកាំជ្រួច​ទំនើប​ៗទុកការពារជាតិ​នៅថ្ងៃ​អានាគត

Cambodia VisitFood 14m  · អ្នករងគ្រោះទាហ៌ានជួរមុខ..នឹងប្រជាជននៅតំបន់នោះ🇰🇭🥹..មិចបានចេះបិតពត៏មានបែបនេះ.អ្នកនៅតំបន់ផ្សេង.មិនអីទេ..ចុះគ្រួសារខ្ញុំ.នឹងបងៗទាហ៌ានជួរមុខ.សុខភាពទៅជាយ៉ាងណា🥹មិចបានចេះតែបិតពត៏មាន🥲

ឡាយវីដេអូចម្រុះ 22m  បើយើងខ្លាចធ្វើសង្គ្រាមជាមួយពួកវាគឺវាកាន់តែព្រហើនយកបន្លាលួសមកព័ទ្ធយកដីខ្មែរម្ដងបន្តិចម្ដងៗតាមព្រំដែនឯណាទៅពាក្យថាស៊ូស្លាប់ខ្លួនឲ្យតែជាតិរស់បើខ្លាចស្លាប់ទឹកដីប្រាកដជាបាត់បង់ហើយ

អរគុណ សន្តិភាព 28m  · តាមពិតទៅបន្ទាត់ក្រហមបានលោតសញ្ញាយូរណាស់មកហើយក៏ប៉ុន្តែដោយសារតែកម្ពុជាស្រឡាញ់សន្តិភាព និងស្រឡាញ់ប្រជាជន ទើបយើងអត់ធ្មត់បន្តិចទៀត ដំណាក់កាលចុងក្រោយបើគេមិនទុកយើងក្នុងក្រសែតភ្នែកទេផ្លូវមួយគត់គឺវ៉ៃការពារ។

វឿន៚ សូយទ្រី

អ្វីដែរខ្ញុំគិត ប្រហែលជាសម្ដេចគាត់ ចង់បានកង់ទ័ព18នាក់ មកវិញសិនហើយ បានគាត់ឲថៃធ្វើតាមតែអំពើចិត្តបែបនេះ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំគិតទេ យើងមិនអាចធ្វើអីផ្ដេផ្ដាសបានទេ ព្រោះកង់ទ័ពយើងនៅក្នុងដៃគេ18នាក់

ទឹម ចន

ខន្តី អត់ធ្មត់ មិនមែនធ្វើចាញ់ទេ។តែក្នុងការធ្វើឲ្យឈ្នះ មនុស្សវ៉ៃយើងក្បាលមួយពូថៅ មិនឈឺស្មើនឹងសម្ដីមួយម៉ាត់ទេ។ ហ្នឹងបើអ្នកមានខួរ ពិសេសគឺអាសៀម អាស៊ីបាត់ខ្លាំងអាសុីបាតឃ្លាំង។សមរង្ស៊ីនៅជាមួយនឹងអាប្រធានភូមិភាគ 2 របស់ថៃហ្នឹងអញ្ចឹងហៅវាឲ្យបាន 2 តែម្តងអាស៊ីបាត់ឃ្លាំង។ដល់ពេលណាបាត់ឃ្លាំងនោះ។ចង់បានប្រទេសអ្នកដទៃ

រស់ ដើម្បីក្តីសង្ឃឹម

ប្រជាជនត្រៀមខ្លួនរួចរាល់ហើយបានសន្តិភាពដោយការប្រមាថបានសន្តិភាពដោយការឈ្លានពាន ជាតិសាសន៍របស់យើងត្រូវគេប្រមាថ និងឈ្លានពានយូរណាស់មកតើយើងត្រូវទ្រាំដល់ណាទៀត ចង់បានសន្តិភាពពីចោរ ឈ្លានពានប្រៀបដូចជាពាក្យចាស់លោកពោលថា ទាល់តែចេះដោះស្នែងត្រីអណ្ដែងដុះប្រការ។

Sophal Battambang 12m  · ស្ងប់ស្ងាត់ដោះស្រាយតាមការទូតពេលគេមានប្រៀបមិនខុសទេ អ្វីដែលខុសគឺប្រឹងជេរប្រមាថដៀល ត្មេះគេ ទាំងគេកំពុងមានប្រៀប

Sunrise Forward 1h  · *យុទ្ធសាស្រ្តបំបែកកម្លាំងយោធាថៃ ត្រូវសម្តេចតេជោ សម្ដេចធិបតីមើលដឹងមុន  👉នៅថ្ងៃទី22/08/25 លោកមេទាហានភូមិភាគទី1ថៃ ប្រចាំខេត្តស្រះកែវនិយាយថា លោកបានទប់ស្កាត់ រំខាន និងធ្វើគ្រប់មធ្យោបាយ ដើម្បីមិនអោយកម្លាំងយោធាភូមិភាគទី5កម្ពុជា ទៅជួយដល់កម្លាំងយោធាភូមិភាគទី4កម្ពុជា  លោកនិយាយបែបនេះក្រោយ អ្នកការសែតសួរសំនួរទៅលោក ដោយប្រជាជនថៃចោទថាលោក មិនបានធ្វើអ្វី មិនបានជួយអ្វីដល់ មេទាហានភូមិភាគទី2ថៃ ពេលប្រយុទ្ធ ជាមួយកម្ពុជាប៉ុន្មានថ្ងៃកន្លងទៅ *ភូមិសាស្រ្ត ការគ្រប់គ្រង -ភូមិភាគ5កម្ពុជាមានខេត្ត៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធ៍សាត់ -ភូមិភាគ4កម្ពុជាមានខេត្ត៖ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ -ភូមិភាគ1ថៃមានខេត្ត៖ ស្រះកែវ ចាន់បុរី -ភូមិភាគ2ថៃមានខេត្ត៖ សុីសាកេត សុរិន្ទ បុរីរាំ ឧប៊ុនរាជធានី -កងទ័ពជើងទឹកថៃ៖ ខេត្តត្រាត (ជាប់ខេត្តកោះកុង)   សំរាប់ប្រទេសថៃខ្ញុំស្រង់យកតែខេត្ត ដែលជាប់ប្រទេសកម្ពុជាតែប៉ុណ្ណោះ

Bee Taily កាលកំពុងវ៉ៃគ្នា5ថ្ងៃ ភូមិភាគ1ថៃ ការចល័តទ័ពចូលមុខប៉ោយប៉ែត បាញ់កាំភ្លើងធំចូលពោធ៌សាត់ នេះជាការរំខានបំបែកកម្លាំងមកត្រៀមទុករបស់ភូមិភាគ5ខ្មែរ តែយើងដូចមិនបានទៅត្រៀមកម្លាំងខ្លាំងអីដែរទេ ព្រោះមើលដឹងថាវាមិនវ៉ៃចូល

DAP News 41m  · លោក ឃួង ស្រេង ឱ្យសមាជិកគណបក្សប្រជាជន ត្រូវធ្វើឱ្យពលរដ្ឋជឿលើ​ សម្តេចធិបតី ថាពិតជាដឹកនាំកម្ពុជា ឆ្ពោះទៅរកការរីកចម្រើន​យ៉ាងពិតប្រាកដ នៅឆ្នាំ២០៥០

Sovan Love 1h  · បេីចង់បេីកច្រកព្រំដែន ត្រូវកំណត់ខ្សែបន្ទាត់ព្រំដែនឲ្យបានដាច់ស្រាច់សិន កាត់ក្ដីនៅ ICJ ឲ្យរួចរាល់សិន និងដាំបង្គោល ឬធ្វេីរបងអោយបានរឹងមាំ ហ្នឹងដោះលែង 18នាក់មកវិញដោយគ្មាន លក្ខខណ្ឌ បេីពីរចំណុចនេះធ្វេីមិនបាន មានអីកេីតឡេីងម្ដងទៀត ឲ្យអ្នកបេីកច្រកទៅច្បាំងនៅព្រំដែនម្ដងទៅ

I Love Cambodia Hot News TV 18m  · 🔴 កងយោធភូមិភាគទី១ របស់ប្រទេសថៃ កាលពីយប់ថ្ងៃសុក្រ ចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ពួកគេមិនយល់ព្រមដកបន្លាលួសនៅតាមព្រំដែនកម្ពុជា-ថៃ ដូចដែលកម្ពុជាបានអះអាងនោះទេ៕ Khaosod 👇🏻

Fresh News   47m  · អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ កិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា-ថៃ កំពុងបោះជំហានទៅមុខ ខណៈកិច្ចប្រជុំ GBC RBC ទទួលលទ្ធផលជាវិជ្ជមាន

The Nation Thailand   14m  · Thailand insists Ban Nong Chan in Sa Kaeo is Thai territory, rejecting Cambodia’s claims. MFA cites past protests over encroachment and flag-raising. The Ministry of Foreign Affairs on Friday clarified Cambodia’s accusations that Thailand violated its sovereignty by erecting barbed wire in the Ban Nong Chan area of Khok Sung district, Sa Kaeo province, along the Thai-Cambodian border. Foreign Ministry spokesman Nikorndej Balankura said the area was originally used as a temporary shelter for Cambodian refugees fleeing conflict in 1981. Over time, however, Cambodia expanded settlements beyond the designated area, in violation of the 2000 Memorandum of Understanding (MOU 43). Thailand repeatedly lodged protests against this encroachment, but Cambodia failed to respond.

One Player 15m  ·  ឈប់បន្ទោសច្បាប់នាំចូលព្រោះជាគោលការណ៍ច្បាប់អន្តរជាតិ បន្ទោសអ្នកប្រើ ព្រោះយើងមានសិទ្ធមិនទិញ។ បើយើងមិនប្រើក៏គ្មានអ្នកយកមកលក់ដែរ៕

Ourn Sarath   40m  ·   ស្អែកនេះគឺ១ខែហើយ 24 កក្កដា 2025 24 សីហា 2025

Meas Sara មាស សារ៉ា 5m  · ប៉ា.មក.ពី.បំពេញ.បេសកកម្ម.វិញហើយ.កូន.ប៉ុន្តែការចុះបេសកកម្មរបស់ប៉ាលើកនេះគឺបរាជ័យទាំងស្រុងបាត់បង់អ្វីគ្រប់យ៉ាងទាំងអស់..!! ប៉ុន្តែប៉ាមិនអស់សង្ឃឹមទេប៉ានៅតែបន្តនៅក្នុងនាមជាយុវជនដែលស្រឡាញ់ប្រទេសជាតិដដែល..!! ( យើង.ជា.ពងមាន់.មិនអាច.ជល់.និង.ថ្មឈ្នះទេ )

ដើមរាំង-Dermrang daily 4m  · Breaking៖ ថៃបន្តបដិសេធថា ខ្លួនពុំបានរាយ"ខ្សែលួសឡាម"រំលោភយកដីកម្ពុជានោះឡើយ ដោយថា ដីនោះថៃធ្លាប់ផ្ដល់ជម្រកឱ្យជនភៀសខ្លួនកម្ពុជា ដែលរត់គេចពីជម្លោះនៅឆ្នាំ១៩៨១! អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយនៅថ្ងៃទី២២.០៨.២០២៥ថា តំបន់ព្រំដែនកម្ពុជា.ថៃ នៅស្រុកកក់ស៊ុង ខេត្តស្រះកែវ ជាទឹកដីរបស់ថៃ។ ប្រភពពី the nation ។ លោក Nikorndej បន្តថា តំបន់នេះត្រូវបានគេប្រើប្រាស់ ជាជម្រកបណ្តោះអាសន្ន សម្រាប់ជនភៀសខ្លួនកម្ពុជា ដែលរត់គេចពីជម្លោះនៅឆ្នាំ១៩៨១។  យូរៗទៅ កម្ពុជាបានពង្រីកទីលំនៅ ហួសតំបន់ ដែលបានកំណត់ ដោយរំលោភលើអនុស្សរណៈយោគយល់ ២០០០(MOU 43).ថៃធ្លាប់តវ៉ាផ្ទួនៗ ប្រឆាំងការរំលោភនេះ។ ទោះជាថៃ ប្រឹងដោះសារបែបនេះក្ដី ប៉ុន្តែកម្ពុជា មានផែនទីច្បាស់លាស់និងត្រឹមត្រូវ ដែលអាចបង្ហាញថា ថៃរំលោភយកដីខ្មែរ ខណៈថៃប្រើប្រាស់ផែនទីដោយឯកតោភាគី៕

ស៊ីស៊ីថាមស៍ 12m  · ថៃសម្រេចផលិត«ស្បែកជើងការពារមីន»ក្រោយទាហានខ្លួនជាន់ដាច់ជើងអស់ជាច្រើននាក់  ថៃ៖ ប្រទេសថៃកំពុងតែសំងំផលិតស្បែកជើងការពារមីនដោយយកគំរូតាមស្បែកជើងរបស់ទាហានរុស្ស៊ី-អ៊ុយក្រែនពាក់នៅសមភូមិដែលមានមីន។ កាសែតថៃ THE NATION បានរាយការណ៍កាលពីល្ងាចថ្ងៃទី ២២ ខែ សីហាថា លោក Wuttipong Pongsuwan ប្រធានអនុគណៈកម្មាធិការនៃព្រឹទ្ធសភាថៃ ស្តីពីប្រព័ន្ធ Cyber និង បច្ចេកវិទ្យា បានបញ្ជាក់ថាពេលនេះប្រទេសលោកកំពុងតែមមាញឹកក្នុងការឈានទៅដល់ការបង្កើតស្បែកជើងការពារមីនក្រោយពីទាហានថៃមិនតិចជាង ៥នាក់នោះទេបានដើរជាន់មីនដាច់ជើង និងមួយចំនួនឈានទៅដល់ការស្លាប់។  បើតាមលោក Wuttipong Pongsuwan ពេលនេះក្រុមជំនាញលោកបានកំពុងតែវិភាគនឹងរកគំរូផលិតតាមស្បែកជើងការពារមីនដែលប្រើក្នុងអំឡុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយថៃនឹងច្នៃតាមគំរូស្បែកជើងចាស់ក្នុងឆ្នាំ ២០០០ នឹងឈានទៅដល់ការផលិតស្បែកជើងការពារមីនជំនាន់ថ្មី។ លោក បន្តថាពេលក្រុមការងារកំពុងប្រើប្រាស់បច្ចេកវិទ្យាបោះពុម្ព 3D ដោយសហការជាមួយរោងចក្រដែលគាំទ្រ និងបានយល់ព្រមជួយក្នុងការរចនា និងដំឡើងដោយមិនគិតថ្លៃ។  សម្រាប់លោកផ្ទាល់គំរូស្បែកជើងការពារមីនថ្មីនេះនៅមិនទាន់រួចរាល់ជាផ្លូវការនៅឡើយទេ ដោយមានការកែសម្រួលចុងក្រោយលោករំពឹងថានៅសប្តាហ៍ក្រោយនឹងមានគំរូជាផ្លូវការ ហើយពេលនេះអ្នកជំនាញផលិតកំពុងបញ្ចូលរូបមន្តបន្ថែមដែលមានសមត្ថភាពទប់ទល់នឹងកម្លាំងផ្ទុះការពារកុំឲ្យដាច់ជើងពេលជាន់។  លោកថាប្រសិនបើទាហានពាក់ស្បែកជើងកវែងប្រយុទ្ធ ជាធម្មតាការផ្ទុះនឹងបណ្តាលឱ្យដាច់កជើង។ ប៉ុន្តែប្រសិនបើពួកគេពាក់ស្បែកជើងការពារមីនថ្មីនេះដែលមានជើងទម្រឡើង ទាហានដែលកំពុងល្បាតនៅពេលជាន់នឹងរងរបួសតិចតួច មិនបណ្តាលឲ្យធ្ងន់ធ្ងរនោះទេ។  គួរកត់សម្គាល់ថារាប់ចាប់តាំងពីមុននឹងក្រោយទាហានឈ្លានពានថៃបើកការវាយប្រហារមកលើប្រទេសកម្ពុជាមានទាហានថៃមិនតិចជាង ៥នាក់នោះទេដែលបានជាន់មីនពេលកំពុងតែល្បាតតាមព្រំដែនក្នុងនោះទាហានដែលជាន់មីនមួយចំនួនដាច់ជើងទាំងសងខាង និងមួយចំនួនឈានទៅដល់ការស្លាប់បាត់បង់ជីវិត៕ រក្សាសិទ្ធិអត្ថបទប្រែសម្រួលដោយ៖ ស៊ីស៊ីថាមស៍ See less

វ៉ាន់ សារាយ Vann Saray 2m  · ក្រៅពីបន្លែផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័ន មកដល់ម៉ោងនេះ រាជរដ្ឋាភិបាលមិនធ្លាប់ប្រកាសបិទទំនិញថៃនោះទេ។ ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក យើងត្រូវតែគោរពច្បាប់ទម្លាប់នៃការធ្វើពាណិជ្ជកម្ម។ ក្នុងនាមម្ចាស់ស្រុកប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសទំនិញក្នុងការប្រើប្រាស់ ឬបរិភោគ។ បើបងប្អូនមានស្មារតីជាតិ ត្រូវតែប្រើផលិតផលជាតិឱ្យបានច្រើន ឱ្យអស់លទ្ធភាព មុនជ្រើសផលិតផលប្រទេសដទៃ។ ការជំរុញឱ្យរាជរដ្ឋាភិបាលបិទទំនិញប្រទេសដទៃ យើងនឹងអនុវត្តខុសពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដែលគេអាចចាត់វិធានការលើរាជរដ្ឋាភិបាល។ ដូច្នេះបងប្អូនមិនអាចដាក់សម្ពាធរាជរដ្ឋាភិបាលបិទទំនិញរបស់គេឡើយ។

I Love Cambodia Hot News TV 52m  · 🔴រឿងថៃចង់ដោះមីននៅព្រំដែន៖ប្រមុខការទូតកម្ពុជាតបថា មីនអាចដោះបានលុះត្រាតែត្រូវបោះបង្គោលព្រំដែនច្បាស់លាស់ជាមុនសិន

Chhon Bunhea 1h  · សម្ដេច​តេជោ​ ធិបតី​ប្រគល់​រថយន្តចំនួន​១០គ្រឿង និង វិទ្យទាក់ទងចំនួន​ ៣៣៣ដើម​ទៀតជូនដល់អង្គភាពកងទ័ពជួរមុខ ដែលកំពុងតែមានតម្រូវការ ចាំបាច់បំផុត ក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី ។

ធី សុវណ្ណថា Thy Sovantha   5m  · ថៃសិក្សាបើករោងចក្រ ផលិតស្បែកជើងការពារមីន ម៉ូដែលរុស្សីឆ្នាំ២០០០ អ្នកជំនាញអាឡឺម៉ងថា÷ស្បែកជើងមីន រុស្សីឈប់ប្រើហើយ ព្រោះគ្មានប្រសិទ្ធភាព...@tha

Sunrise Forward 42m  · *ហេតុផល់ឈ្លានពានរបស់ថៃ៖ បងប្អូនមួយចំនួន ឆ្ងល់ថាហេតុអ្វីថៃហ៊ានដាក់បន្លាលួស ព័ទ្ធដោយផ្ទះប្រជាពលរដ្ឋខ្មែរទាំងកណ្ដាលថ្ងៃ មិនខ្លាចច្បាប់អន្តរជាតិ ហើយហ៊ាននាំអ្នកអង្កេតការណ៍ ទៅមើលទីតាំងនោះថែមទៀត? 👉ទាហានថៃ អ្នកសារពត៍មានថៃ បានប្រាប់ប្រជាជនថៃ និងអ្នកអង្កេតការណ៍ថា ទីនោះជាទឹកដីរបស់ថៃ  តែត្រូវពលរដ្ឋខ្មែរចូលមកសាងសង់ផ្ទះ និងសំណង់ខុសច្បាប់ រំលោភដែនអធិបតេយ្យរបស់ថៃ កាលដើមឡើយក្រោយសង្រ្គាមនៅប្រទេកម្ពុជា ពលរដ្ឋខ្មែរបានរត់ភៀសខ្លួន មកជ្រកកោណនៅក្នុងប្រទេសថៃ ជាប់ព្រំដែនកម្ពុជា  ហើយកន្លែងតំបន់ដាក់លួសបន្លានេះ មានជំរុំមួយគឺ ជំរុំនងចាន់ ដែលពលរដ្ឋខ្មែរមកជ្រកកោណ ក្រោយជំរុំត្រូវរំសាយ ប្រជាជនខ្មែរមួយចំនួនបានត្រឡប់ទៅ ស្រុកកំណើតវិញហើយមួយចំនួនទៀត មិនបានត្រឡប់ទៅស្រុកកំណើតវិញទេ គឺសាងសង់ផ្ទះ ខ្ទម រស់នៅតំបន់និងតែម្ដង    ដោយក្ដីអាណិតរដ្ឋាភិបាលនិងទាហានចេះតែអនុគ្រោះ ទើបពេលនេះដល់ពេលរៀបចំសណ្ដាប់ធ្នាប់ និងយកទឹកដីថៃត្រឡប់មកវិញ ហើយការរាយបន្លាលួសបន្លានេះមិនមែន បង្ហាញថាជាការកំណត់ព្រំដែនជាអចិន្ត្រៃយ៍ទេតែជាការ រក្សារសណ្ដាប់ធ្នាប់សន្តិសុខជាតិថៃ    នេះជាហេតុផល់ និងជាលេះនៃការឈ្លានពាន នៅតំបន់នោះ។    ប្រទេសមួយត្រូវការឈ្លានពាន ប្រទេសមួយទៀតត្រូវមានហេតុផល់ ដ៏សមរម្យមួយមិនថាអតីតកាល រឺបច្ចុប្បន្ន ទោះប្រទេសនោះធំមានអំណាចប៉ុណ្ណាក៏ដោយ។

Hout Songhak 3m  · រាជរដ្ឋាភិបាលយើងមិនដែលនៅស្ងៀមចំពោះមុខបញ្ហា រាយបន្លាលួស និងសំបកកង់ឡានពីសំណាក់កងទ័ពថៃនោះឡើយ! ខ្ញុំសូមបងប្អូនយើងរក្សាភាពនឹងនរបំផុត រក្សាឱ្យបាននូវស្មារតី សាមគ្គីឯកភាពជាតិដ៏រឹងមាំដែលកំពុងតែកើតមាននៅពេលនេះ ហើយសូមជឿទុកចិត្តលើរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំរបស់យើងក្នុងការដោះស្រាយរឿងនេះដោយសន្តិវិធី ដោយប្រើប្រាស់យន្កការការទូត បច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ។ -អ្នកនាំពាក្យរាជរដ្ឋាភិបាល, ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ Our Royal Government has never remained silent in the face of the Thai army’s provocations, including the laying of barbed wire and the throwing of tires! I urge all our brothers and sisters to remain calm and steadfast, to uphold the unbreakable spirit of national unity, and to place full trust in the Government and our leaders. We are unwavering in our determination to resolve this issue through peaceful means, using every available diplomatic, technical, and international legal mechanism.

Thai Enquirer 13m  · Foreign Ministry and First Army Area have reaffirmed that the barbed wire recently installed in Ban Nong Chan, Sa Kaeo Province, lies within Thai territory and was placed as a defensive measure, rejecting Cambodia’s claim of sovereignty over the area.

Nhoem Pheakdey 1h  · កងទ័ពថៃ បន្តរកឃើញគ្រាប់មីនថ្មី (PMN-2) មិនទាន់ផ្ទុះ ចំនួន ១គ្រាប់ទៀត ដែលមានចម្ងាយប្រមាណ ១០០ម៉ែត្រ នៅក្នុងទឹកដីថៃ នៅក្នុងខេត្តសុរិន្ទ ដោយពួកវាចោទប្រកាន់ថា គឺជាគ្រាប់មីនកម្ពុជា៕

Fresh News   24m  · ថ្នាក់ដឹកនាំខេត្តព្រៃវែង ព្រះសង្ឃ និងពលរដ្ឋចំនួន៣ស្រុក ប្រមាណជាង២៦០០០អង្គ/នាក់ ដង្ហែរក្បួនថ្មើជើងដើម្បីសន្តិភាព (ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង,លោកហុី ធួក អភិបាលរងខេត្តព្រៃវែង និងលោក ងុិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ នៅព្រឹកថ្ងៃទី២៣ ខែសីហាឆ្នាំ ២០២៥បានអញ្ជើញដឹកនាំព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ប្រជាពលរដ្ឋប្រមាណជាង២៦៦០៦អង្គ/នាក់ នៅស្រុកពាមរក៌ ស្រុកបាភ្នំ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដង្ហែរក្បួនថ្មើរជើង និធម្មយាត្រាលើការគាំទ្របទឈប់បាញ់រវាង កងទ័ពកម្ពុជា នឹងកងទ័ពថៃ អរគុណសន្តិភាព កម្ពុជាត្រូវការសន្តិភាព។ លោក សួន សុម៉ាលីន បានថ្លែងថា ថ្ងៃនេះពិជាមានក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង សិស្សានុ សិស្ស ប្រជាពលរដ្ឋ ដើម្បីហែរក្បួន និងធម្មយាត្រា គាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។  លោកអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីវៈកង ទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ លោកបានគូសបញ្ជាក់ថា ជាការពិតណាស់ ការរៀបចំក្បួនដង្ហែរនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញយ៉ាងច្បាស់នូវស្មារតី ស្នេហាជាតិ សាមគ្គី ឯកភាពជាតិ ជាពិសេសបង្ហាញពីឆន្ទះទៅកាន់ពិភពលោកទាំងមូលពីការស្រលាញ់សន្តិភាព របស់ ប្រជាជនកម្ពុជា។ តាមរយៈ សកម្មភាពជាស្មារតីជាតិនិយម ឆន្ទៈមនសិកា ការរួបរួមសាមគ្គីគ្នា នាថ្ងៃនេះ ប្រជាជនខ្មែរ សូមបង្ហាញ និងចែករំលែកទៅកាន់ពិភពលោកថា កម្ពុជាស្រលាញ់សន្តិភាព (Cambodia Love Peace Cambodia Needs Peace. Cambodia Wants Peace)។ លោកអភិបាលខេត្ត បានបន្ថែមថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីស្ថិតក្នុងស្ថានភាពណាក៏ ដោយក៏សម្តេច តែងតែនៅរួមសុខទុក្ខជានិច្ចជាមួយប្រជាពលរដ្ឋ ពិសេសជាមួយនាយទាហាន នាយទាហានរង ពលទាហាន និងមិនអាចបំភ្លេចបាននូវ គុណូប្បការៈ និងការលះបង់ដ៏ធំធេងរបស់វីរៈយុទ្ធជនយើងឡើយ និងបានដោះស្រាយបញ្ហាការលំបាក និងលើកកម្ពស់ជីវភាពរបស់យុទ្ធជនជាមួយក្រុមគ្រួសារ។ ដែលនេះបានបង្ហាញពីឆ្លើយ តបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់យុទ្ធជនក្នុងបុព្វហេតុជូនប្រទេសជាតិមាតុភូមិ។ ជាមួយនេះ លោក សួន សុម៉ាលីន បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដែលកំពុងកើត មានប្រកបដោយចក្ខុវិស័យ និងការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ សូមបន្តចូលរួមរក្សាឲ្យបាននូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដើម្បីរួមគ្នាការពារសន្តិភាព និង ភាពរីកចម្រើនសម្បូរសប្បាយ។ យើងទាំងអស់គ្នា នៅជួរក្រោយនៅតែបន្តជួយគាំទ្រ និងផ្តល់កម្លាំងចិត្តជូនសមរភូមិជួរមុខ ទោះក្នុងតម្លៃណាក៏ដោយ យើងនៅតែរួមរស់ជាមួយកងកម្លាំងសមរភូមិមុខជានិច្ច៕

ទ័ពកម្ពុជាមានតែ១ គឺទ័ពរាជរដ្ឋាភិបាល កុំថតឆ្វេកឆ្វាចជាមួយបក្សប្រឆាំងជ្រុលនិយមចង់បានជំនួយគេ ប្រយ័ត្នមានទុក្ខ។ នៅថៃគេមានទ័ព ២ បក្ស ! 

Pheng Vannak News 52m  · សាលាដំបូង​ខេត្ត​កំពង់ចាម​ ប្រគល់ម៉ូតូ១០០គ្រឿង​ ដែលរឹបអូសបាន​ឱ្យទៅកងទ័ពជួរមុខ ស្របពេលដែល​សមរភូមិ​ជួរមុខ​ កំពុង​ជួប​បញ្ហា​ខ្វះខាត​  រដ្ឋបាល​ខេត្ត​កំពង់ចាម ពិសេស​ក្រោម​ការ​សម្របសម្រួល​ពី​លោក​ កើត រិ​ទ្ធ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បាន​ផ្ដល់​ជូន​ម៉ូតូ​ច្រើន​ប្រភេទ​រហូត​ដល់​ចំនួន​ ១០០​គ្រឿង​ សម្រាប់​កងកម្លាំង​ជួរ​មុខ​យក​ទៅ​បំពេញការងារ​បម្រើ​ក្នុង​អង្គភាព​ងាយស្រួល​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន។​ ម៉ូតូ​ទាំងនេះ​ ​ត្រូវបាន​សាលាដំបូង​ខេត្ត​កំពង់ចាម​ រឹបអូសចូលជា​សម្បត្តិ​រដ្ឋ​។  ​ រូបភាព​ពី​រដ្ឋបាល​ខេត្ត​កំពង់ចាម

KBN News 11m  · កងទ័ពថៃចោទប្រកាន់ទៀតហើយថា កងកម្លាំងពិសេសកម្ពុជា (BHQ) បង្កប់មីនថ្មីនៅខាងលិចភ្នំ៣៥០

Thmey Thmey   15m  · ស្អែកនេះ កម្ពុជា​ នឹងធ្វេីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលេខា​ធិការ​ដ្ឋាននៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-ថៃ(RBC) រវាង​យោធភូមិភាគ​ទី៥កម្ពុជា​ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ

Fresh News   19m  · អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅថ្ងៃស្អែកនេះ កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំក្រុមលេខា RBC នៅខេត្តប៉ៃលិន

សង្រ្គាមចិត្តសាស្រ្ត៖ កំពុងមានការផ្សព្វផ្សាយថា សម័យលង្វែករលំរលាយដោយសារ ខ្មែរកាប់ដើមឬស្សី យកប្រាក់ឌួងរបស់សៀម។ នេះជាសង្រ្គាមចិត្តសាស្រ្តរបស់សៀមផង ជាគំនិតស្នេហារជាតិជ្រុលនិយមផង។ តាមប្រវត្តិសាស្រ្ត សៀម ប្រើទ័ព ៣០ នាក់ ចូលតាម កំពត បាត់ដំបង និង កំពង់ធំ ដោយឡោព័ទ្ធវាំង្គខ្មែរ ៣ ឆ្នាំ វាយមិនចូល ដូច្នេះ ទ័ពវិស្វកម្មសៀមគេវិភាគពត៍មានយោធា បន្ទាប់មកគេ កងទ័ពជាង ឬ ទ័ពវិស្វកម្ម មក ជីកដីលើជា កូនភ្នំ តម្លើងកាំភ្លើងធំ បាញ់ស្រោចជុំវិញ រយៈពេល ៣ ខែ បន្ទាប់ គេបញ្ជូនទ័ពដំរី ចូលបន្ទាយ ដោយសារ ទ័ពវិស្វកម្មពួកគេបានជីកទំលុះទំនប់ កំពែងក្រុង។ ដូច្នេះ ការផ្សព្វផ្សាយថា សៀមឲ្យខ្មែរកាប់ដើមឬស្សី ផ្សាយថាខ្មែរក្រីល្ងង់ខ្លៅចង់បានប្រាក់ឌួង នេះជាសំដីពួកខ្មែរក្បត់ជាតិជំនាន់នោះ ដោយសារខាងក្នុងឲ្យដៃ បានជា សៀមវាដឹង វាចាប់ខ្មែរ ចាប់ស្តេចខ្មែរ ចាប់អ្នកប្រាជ្ញខ្មែរ យកលួសដោតស្លឹកត្រចៀក សំដែងដូចពិតៗ តាមពិតទៅដល់ស្រុកសៀម វាលើកឲ្យធ្វើ ចៅហ្វាយខេត្ត ធ្វើស្តេចអាយ៉ង ធ្វើមេទ័ព...រហូតមានដល់ បាត់ដំបងសម័យលោកម្ចាស់ ឆ្នាំ ១៩៤០ !!! គឺជាពូជខ្មែរក្បត់ជាតិ !!។ ពេលនេះ បងប្អូនភ័យណាស់ ខ្លាចទ័ពខ្មែរល្ងង់ដោះមីន ដូចកាប់ដើមឬស្សីសម័យលង្វែក...សម័យនេះ គេមាន ដាំមីនដោយបាញ់កាំជ្រួចពីលើរថក្រោះ យន្តយុទ្ធ ឧទ្ធម្ភាចក្រ គឺអាចបង្កើតចំការមីនភ្លាមៗបានរាប់រយគីឡូមែត្រ !!!

CHHUN military 2m  ·  ដល់ម៉ោងខ្មែរជាន់ខ្មែរទៀតហើយព័ត៌មានក្លែងក្លាយថាពិត ព័ត៌មានពិតថាក្លែងក្លាយចឹងតាស់បានចេះតែចាញ់មនោគមគេរហូត ត្រូវចាំថារឿងខ្លះរដ្ឋាភិបាលមិនអាចបញ្ចេញអោយដឹងបាននោះទេ

Chan Born ការវិវត្តន៍នយោបាយផ្ទៃក្នុងប្រទេសថៃ៖ តុលាការសៀមប្រកាសលើកលែងការចោទប្រកាន់មកលើ តាក់ស៊ីន ពីបទតាក់ស៊ីន បំពានកិត្តិនាមព្រះមហាក្សត្រសៀម។ មូលហេតុនៃការលើកលែងការចោទប្រកាន់នេះ ដោយសារ (១) ម្ចាស់ពាក្យបណ្តឹងគឺជា ប្រាវីដ វង្សសុវណ្ណ អតីត រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជា អតីតនាយករដ្ឋមន្រ្តីថៃ ដែលគាត់ប្តឹង ទៅលើ តាក់ ស៊ីន ៦ ករណី  និង ព្រះមហាក្សត្រសៀមថា រំលោភលទ្ធិប្រជាធិប្បតេយ្យ។ ដូច្នេះ សាលក្រមថ្ងៃនេះ លើកលែងទោសតាក់ស៊ីនផង លើកលែងទោសព្រះមហាក្សត្រសៀមផង ។ ទី(២) មូលហេតុនៃការប្តឹង ដោយសារមុនសង្រ្គាមព្រំដែនជាមួយកម្ពុជា តាក់ស៊ីន និង កូនស្រី ផៃថុងឋាន មិនព្រមចំណាយលុយ ធនធានផ្ទាល់ខ្លួនក្នុងការ ទិញអាវុធ កសាងលេណដ្ឋានសម្រាប់ជនភៀសសឹកជាង ១,៥ លាននាក់ដែលនឹងត្រូវភៀសសឹក។ ទើបតែពេលផ្ទុះសង្រ្គាមថ្ងៃទី ២៤ ដល់ ២៨ កក្កដា ទើបគេឃើញ តាក់ស៊ីន និងកូនស្រីនេះ ប្រញាប់ប្រញាល់ចុះសួរសុខទុក្ខចែកអំណោយ ដល់ជនភៀសសឹក និង ទិញអាវុធ ដ្រូន កាំភ្លើងធំ តូច ឲ្យកងទ័ពសៀម។ ក្នុងបរិបទនេះ ទើបដំណើរការកាត់មានដដែល តែ គេ លើកលែងការចោទប្រកាន់ ។ ជាការសន្ធិដ្ឋាន តាក់ស៊ីននឹងបន្តចំណាយផុយថែមទៀតដើម្បី បង្ករសង្រ្គាមតាមព្រំដែនជាមួយកម្ពុជា។ ខាងសហរដ្ឋ អាមេរិក គេតបវិញ តាមរូបថតនេះ....

ហួត សុងហាក់ 2h  · ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជក្រឹត្យបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន (ហៅ Love Riya) តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

វ៉ាន់ សារាយ Vann Saray 34m  · ពលករមកពីថៃ ជិត១លាននាក់ ក្នុងវិស័យឧស្សាហកម្មអាចស្រូបបានរង្វង់៤០ម៉ឺននាក់។ ដូច្នេះនៅមានពលករច្រើនទៀត ដែលគាត់ត្រូវការការងារធ្វើ។ បងប្អូនជាម្ចាស់សិប្បកម្ម ការដ្ឋានសំណង់ កសិដ្ឋាន ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ឬការងារតាមផ្ទះជាដើម ទាំងនៅរាជធានី និងខេត្ត រួមគ្នាជួយពលរដ្ឋយើងឱ្យគាត់មានការងារ។ បន្ថែមពីលើក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ធនាគារអភិវឌ្ឍន៍ជនបទ អាចពិនិត្យលទ្ធភាពបង្កើតគម្រោងតូចៗដូចជាចិញ្ចឹមសត្វ និងដាំដុះបន្លែបង្កា សម្រាប់អ្នកដែលគាត់មានដី មានពិសោធន៍ទទួលបានពេលធ្វើការនៅថៃ ដើម្បីគាត់អាចមានចំណូលទ្រទ្រង់ជីវភាព។

Chantha Muth   4m  · តុលាការសៀមទម្លាក់បទចោទទាំងអស់ប្រឆាំងនឹងលោកថាក់ស៊ីន គឺមានន័យពីរ៖  ទី១-បង្ហាញពីការបង្រួបបង្រួមផ្ទៃក្នុងជាតិ ក្នុងគ្រាប្រទេសមានជម្លោះព្រំដែនជាមួយនឹងកម្ពុជា។ ទី២-បង្ហាញឱ្យឃើញថាតុលាការសៀមមិនសម្រេចកាត់ទោសតាមការចង់បានរបស់លោក ហ៊ុន សែន ដែលបានចោទលោកថាក់ស៊ីន ថាបានប្រនាថស្តេចសៀម។  នេះជាយុទ្ធសាស្រ្តឈ្នះរបស់សៀម ដែលមានចេតនាបថ្រួបបង្រួបកម្លាំងផ្ទៃក្នុង ដើម្បីទប់ទល់ជាមួយខ្មែរ។ លោកថាក់ស៊ីន ប្រាកដណាស់នឹងបកក្បាលមកខាំសងសឹកលោកហ៊ុន សែន និងកម្ពុជាវិញ។ រីឯករណីព្យួរតំណែងនាយករដ្ឋមន្រ្តីនៃកូនស្រីរបស់លោកថាក់ស៊ីន ក៏ទំនងទម្លាក់ចោលផងដែរ។ ខ្មែរវិញគួរល្មមធ្វើការបង្រួបបង្រួមផ្ទៃក្នុង ដើម្បីពូនផ្តុំកម្លាំងជាតិទប់ទល់ជាមួយសៀមឈ្លានពាន។ ករណីចោទប្រកាន់មកលើឯកឧត្តម កឹម សុខា ភ្ជាប់ជាមួយអាមេរិក គួរតែទម្លាក់ចោល ដើម្បីប្រយោជន៍ពីរ គឺ ៖ ទី១-បង្រួបបង្រួមជាតិ និងឯកភាពជាតិត៊ខ្មែរតែមួយធ្វើឱ្យខ្មែរខ្លាំង។ ទី២-ស្តារនិងពង្រឹងទំនាក់ទំនងល្អឡើងវិញជាមួយនឹងសហរដ្ឋអាមេរិក ក្នុងគ្រាដែលយើងត្រូវការអាមេរិក ដើម្បីជួយបញ្ចប់សង្រ្គាមឈ្លានពានបង្កឡើងដោយសៀម៕

វិទ្យុអាស៊ីសេរី-RFA Khmer Sokun Yong  · 12m  · បើតាមការទូតនិងតាមច្បាប់អន្តរជាតិមិនជោគជ័យនៅពេលខាងមុខ ជម្រើសចុងក្រោយគឺបង្ហូរឈាមរំដោះទឹកដីនិងរំដោះចំណាត់ខ្មាំង ទោះគេមានប្រៀបផ្នែកយោធាក៏ដោយ🖕

ធី សុវណ្ណថា Thy Sovantha   35m  ·  សូមបងប្អូន អង្កេត÷ មន្ត្រីថៃចរចា ទ័ពថៃចល័ត រដ្ឋថៃទិញអាវុធ ទូតថៃសម្តែង ព័ត៌មានថៃក្លែង រាស្ត្រថៃឆេះ នយោបាយថៃក្តៅ /កុំទុកចិត្តចោរ...@

ธรรมศาสตร์พิทักษ์ธรรม 14m  · IOT ลงพื้นที่บ้านหนองจาน สำรวจหมู่บ้านเขมรปลูกรุกล้ำอธิปไตยไทย ชาวบ้านบอกแค้นใจ โดนเขมรยึดแผ่นดิน . เมื่อเวลา 16.00 น. ที่ ต.หนองจาน อ.โคกสูง จ.สระแก้ว กองทัพไทยนำคณะผู้สังเกตการณ์ชั่วคราว (IOT) 8 ประเทศ ลงพื้นที่ชายแดนไทย–กัมพูชา ตรวจสอบข้อเท็จจริงถึงการรุกล้ำอธิปไตยแผ่นดินไทยของกัมพูชา และรายงานถึงหลักเขตที่ 46 - 48 ที่อยู่ด้านในพื้นที่ พร้อมรับทราบมาตรการควบคุมและป้องกันการกระทำผิดกฎหมายข้ามชาติ เช่น อาชญากรรมออนไลน์ และการลักลอบเข้าเมืองอย่างผิดกฎหมาย . ทันทีที่คณะผู้สังเกตการณ์ชั่วคราว เดินสำรวจพื้นที่ ได้พบกับหมู่บ้านขนาดเล็ก พร้อมซากอาคาร บ้านเรือน และโรงงานที่ชาวกำพูชาได้ลักลอบมาสร้างไว้กว่า 200 ครอบครัว โดยก่อนหน้านั้นทหารได้ผลักดันให้ออกนอกพื้นที่โดยไม่ได้มีการใช้อาวุธแต่อย่างใด หลังจากดำเนินการเรียบร้อยแล้วได้มีการนำสแลน และวางแนวรั้วลวดหนาม เพื่อเป็นแนวป้องกัน ไม่ใช่การวางเพื่อกำหนดเส้นเขตแดน  . ผู้สื่อข่าวรายงานด้วยว่า ช่วงที่คณะผู้สังเกตการณ์ชั่วคราว และสื่อมวลชนลงพื้นที่ มีชาวกัมพูชาพยายามที่จะมาแอบดูตามแนวปิดกั้น ทำให้เจ้าหน้าที่ทหารต้องขอความร่วมมือไม่ให้เข้าไปใกล้ในบริเวณดังกล่าวมากจนเกินไป(เมื่อวันที่ 21 สิงหาคม 2568) Cr. PPTV  HD  36 #กัมพูชายิงก่อน  #กัมพูชาละเมิดอนุสัญญาออตตาวา #ไทยนี้รักสงบแต่ถึงรบไม่ขลาด  #CambodiaOpenedFire #TruthFromThailand #ไม่เอา2ตระกูลหนักแผ่นดิน #ธรรมศาสตร์พิทักษ์ธรรม #ThammasatPitakTham IOT went to Ban Nong Chan area to explore Khmer villages to invade Thai sovereignty. The villagers said revenge that the land was taken over by Khmer. . At the time of 4 pm At ต. Nongjan district. Kok Sung province. Sakaew, Thai army leads the Temporary Observer Team (IOT) of 8 countries to the Thai-Cambodia border area to check the facts of Cambodia's sovereignty invasion of Thailand and report the 46-48 main districts in the area and recognize measures to control and prevent transnational crimes such as online crime and smuggling. . As soon as the interim observers surveyed the area, they encountered a small village with the debris of buildings, houses and factories that Cambodians had smuggled to build over 200 families. Earlier, the soldiers had pushed them out of the area without any weapons. After the operation was done, slans were carried out and barbed wire fence was placed as a defensive line, not a boundary line. . The reporters also reported that during the interim observers and the press landed, Cambodians tried to sneak a peek along the blockade, forcing military officials to ask for cooperation not to get too close to the area. (On August 21, 2568).

Ren Chanrith 27m  · វាមិនមែនជារឿងចម្លែកទេ ដែលនៅថ្ងៃនេះតុលាកាព្រហ្មទណ្ឌថៃបានលើកលែងការចោទប្រកាន់លោក ថាក់សុីន សុីណាវ៉ាត្រ លើការប្រមាថព្រះមហាក្សត្រ ដោយហេតុផលថាគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់គាត់។ នេះសបញ្ជាក់ឱ្យឃើញថាជម្លោះក្តីក្តាំនៅតុលាការបស់វង្សត្រកូលថាក់ សុីន ពិតជាជាប់ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយរហូតមកទល់ពេលនេះ ក្រុមអាម៉ាត្រដែលនៅកៀកនឹងស្តេចថៃមានចេតនាចង់ផ្សះផ្សារជាមួយវង្សត្រកូលតាក់សុីន ដើម្បីបង្កើនកម្លាំងសាមគ្គីនិងខ្លាំងក្លាជាងមុនដើម្បីប្រយុទ្ធតតាំងជាមួយកម្ពុជាលើជម្លោះព្រំដែន។ ប៉ុន្តែ យើងកុំទាន់អាលភ្លេច យោងតាមReuters លោក ថាក់សុីន សុីណាវ៉ាត្រកំពុងជាប់ពាក់ព័ន្ធនឹងរឿងក្តីមួយទៀតនៅតុលាកាកំពូល ដែលមិនទាន់ត្រូវបានលើកលែងការចោទប្រកាន់នៅឡើយទេ ទាក់ទងនឹងសំណុំរឿងរំលោភពអំណាច កាលគាត់កាន់កាប់អំណាចជានាយករដ្ឋមន្ត្រីថៃ(២០០១ដល់២០០៦)។ ដូច្នេះក្រុមអាម៉ាត្រ ក្រៅពីបានប្រើសន្លឹកបៀរ៍មួយដោយឱ្យតុលាកាព្រហ្មទណ្ឌសម្រេចលើកលែងលោក ថាក់សុីន សុីណាវ៉ាត្រ ពីបទប្រមាថព្រះមហាក្សត្រ ក្នុងគោលបំណងដើម្បីបង្កើនកំលាំងទប់ទល់ជាមួយ(សុី)កម្ពុជា ប៉ុន្តែក្រុមអាម៉ាត្រនៅមានសន្លឹកបៀរ៍មួយទៀតដើម្បីលេងជាមួយថាក់សុីន ទាក់ទងនឹងបណ្តឹងមួយទៀតនៅតុលាកាកំពូល។ វង្សត្រកូល សុីណាវ៉ាត្រ គឺជាវង្សត្រកូលដែលមានរឿងក្តីក្តាំច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃតុលាកាថៃគ្រប់ជាន់ថ្នាក់។ លោក ថាក់សុីន សុីណាវ៉ាត្រ អតីតៈនាយករដ្ឋមន្ត្រីថៃ កំពុងប្រឈមនឹងបណ្តឹងចំនួន២ មួយបណ្តឹងនៅតុលាកាព្រហ្មទណ្ឌពីបទប្រមាថព្រះមហាក្សត្រ(ទើបត្រូវបានលើកលែងនៅថ្ងៃនេះ) និងមួយបណ្តឹងទៀតនៅតុលាកាកំពូលពីបទរំលោភអំណាច(មិនទាន់ត្រូវបានលើកលែង) ចំណែកលោកស្រី ផែថង់ថាន សុីណាវ៉ាត្រ នាយរដ្ឋមន្ត្រីព្យួរឈ្មោះនិងជារដ្ឋមន្ត្រីវប្បធម៌ កំពុងប្រឈមនឹងបណ្តឹងនៅតុលាកាធម្មនុញ្ញ(កំពុងរងចាំសាលក្រម)។ The Nation ដោយ រិន ច័ន្ទរិទ្ធិ

ស៊ីស៊ីថាមស៍  10h  · ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រាប់មន្ត្រីតំណាងទូតអន្តរជាតិ និង អង្គការអន្តរជាតិថា  "វិធីសាស្ត្ររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន គឺម៉ឺងម៉ាត់ប្រកាន់ភ្ជាប់ឈរលើ ច្បាប់អន្តរជាតិ និង អនុសញ្ញា សន្ធិសញ្ញា ជាប្រវត្តិសាស្ត្រ ដែលកម្ពុជា-ថៃ បានទទួលស្គាល់ជាយូរមកហើយ"

VOK.TV ទូរទស្សន៌សម្លេងរបស់ពលរដ្ឋខ្មែរ 14m  · កាសែតThe Nation របស់ថៃបានចុះផ្សាយសំដីអ្នកនាំពាក្យកងទ័ពថៃថា : អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក Winthai Suvaree បានបញ្ជាក់កាលពីថ្ងៃសុក្រថា លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC) មិនបានរួមបញ្ចូលសំណើណាមួយពីកម្ពុជាក្នុងការរុះរើរបងលួសតាមព្រំដែនជាថ្នូរនឹងការបោសសម្អាតមីននោះទេ។ លោក​បាន​ថ្លែង​បែប​នេះ​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ពី​លោក​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​បាន​ស្នើ​ឲ្យ​ថៃ​ត្រូវ​រុះរើ​របង​លួស​បន្លា​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ មុន​នឹង​យល់ព្រម​ជួយ​បោស​សម្អាត​មីន។

Soy Sopheap Official 32m  · ថៃយកតាមលំនាំលង្វែក កាប់ដើមឬស្សីគៀរអ្នកប្រាជ្ញ- ចាប់១៨នាក់ប្រើល្បិចឱ្យខ្មែរដោះមីន

Chan Born 30 June

តើការបិទច្រកព្រំដែនកម្ពុជា ថៃ មានផលវិបាក impact បែបណា? កងទ័ពសៀម មើលឃើញអំពីគ្រោះថ្នាក់ផ្ទៃក្នុងរបស់ខ្លួន ធំជាង គ្រោះថ្នាក់ដែលបង្ករដោយ កម្ពុជា។ ឆ្នាំ ២០២៤ រដ្ឋាភិបាលថៃ នាំចូលទំនិញ ៥០០០ លានដុល្លា មកកម្ពុជា នាំឲ្យទំនាក់ទំនង កម្ពុជា ថៃ កាន់តែល្អឡើងៗជាលំដាប់ វាធ្វើឲ្យ បាត់អត្តសញ្ញាណជនជាតិសៀម ដែលជាម្ចាស់ប្រទេសដើម ។ នៅលើសកលលោកនេះ អ្នកណាក៍គេស្គាល់ប្រទេសថៃ ប្រជាជនថៃ តែ សឹងគ្មានអ្នកស្គាល់់ជនជាតិ សៀម ដូច្នេះ ដើម្បីកំចាត់ខ្មាំងផ្ទៃក្នុង រដ្ឋាភិបាលស្រម៉ោលសៀម បញ្ជាឲ្យរដ្ឋាភិបាលថៃ បិទព្រំដែនទាំងអស់ជាមួយកម្ពុជា បើសិនជាបិទពេញមួយឆ្នាំ នោះ  រដ្ឋាភិបាលត្រកូល តាក់ស៊ីនខាតបង់អស់ ៥០០០ លានដុល្លា និងកម្ពុជាខាតអស់ ១,៤០០ លានដុល្លា។ បន្ថែមលើការខាតបង់ជាមួយ កម្ពុជា រដ្ឋាភិបាលថៃ នៅមានភារកិច្ចចិញ្ចឹមកងទ័ពជាង ១ លាននាក់ ធ្វើបែបនេះ គ្រួសារតាក់ស៊ីន ដែលមានលុយ ២០០០ លានដុល្លាត្រូវតែរលាយអស់ ពេលនោះ ស្តេចសៀម នឹងក្តាប់អំណាចទូទាំងប្រទេស។ នេះជារូប ធនាគារ សៀម Siam Bank

ខឹមជា សាឃឿន - KhemChea Sakhoeun 7h  · ថ្ងៃសុក្រ ១៣ រោច ខែស្រាពណ៏  ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩  ត្រូវនឹងថ្ងៃទី22 ខែសីហា ឆ្នាំ2025 ខេត្តព្រះវិហារ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ខឹមជា សាឃឿន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសំភារៈប្រើប្រាស់មួយចំនួនធំ ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ នៅខេត្តព្រះវិហារ, ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងការផ្តាំសួរសុខទុក្ខរបស់ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជូនចំពោះវិរកងទ័ពជួរមុខ ដែលបានប្តេជ្ញាពុះពារប្រយុទ្ធការពារបូរណ៌ភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, អោយទទួលបាននូវជ័យជំនៈឈ្នះអស់មារសត្រូវឈ្លានពានទាំងឡាយ ព្រមទាំងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Soem Sophea 20m  · ២២ សីហា ២០២៥ ប្រភពផេកផ្សាយព៌តមានក្លែងក្លាយ ជុំវិញស្ថានភាពព្រំដែន។ The source of the page is spreading false information about the border situation. #Cambodia #vietnam #UN #Hunmanet #PPA #khmer #HunSen Hun Manet Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស Hun Sen Samdech Thipadei Hun Manet, Prime Minister of Cambodia @

Kuoy Pheap   7h  · ការអត់ធ្មត់របស់សម្តេចតេជោធិបតី  ១.មិនឲ្យសង្រ្គាមផ្ទុះជាថ្មី  ២.មិនចង់ឲ្យវីរយុទ្ឋពលី  ៣.បង្ហាញពីភាពចាស់ទុំរបស់កម្ពុជា  ៤.បង្ហាញពីការគោរពបទឈប់បាញ់  ៥.បង្ហាញថាកម្ពុជាជាជាតិសាសន៍ស៊ីវិល័យ និងគោរពច្បាប់។

DAP News 4m  · ថៃយកតាមលំនាំលង្វែក កាប់ដើមឬស្សីគៀរអ្នកប្រាជ្ញ- ចាប់១៨នាក់ប្រើល្បិចឱ្យខ្មែរដោះមីន

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៣​ ខែ សីហា ឆ្នាំ២០២៥

No comments:

Post a Comment