វ៉ាន់ សារាយ Vann Saray 24m · ថ្ងៃនេះជាខួប៤៩ឆ្នាំ នៃការសម្លាប់រង្គាលយ៉ាងសាហាវព្រៃផ្សៃលើក្រុមបាតុករថៃជានិស្សិត និងសាស្ត្រាចារ្យ ពីសំណាក់ប៉ូលិស និងទាហានរបស់ថៃ។ —— The 6 October 1976 massacre, also known as the 6 October event in Thailand, was a violent crackdown by Thai police and lynching by right-wing paramilitaries and bystanders against leftist protesters who had occupied Bangkok's Thammasat University and the adjacent Sanam Luang, on 6 October 1976.
CTV9 HD 3m · មេទ័ពយោធភូមិភាគទី១ បានផ្ញើលិខិតមកសមភាគីកម្ពុជា ដើម្បីបញ្ជាក់ពីការត្រៀមខ្លួនចូលរួម កិច្ចប្រជុំគណៈកម្មាធិការព្រំដែនភូមិភាគ (RBC) ជាមួយយោធភូមិភាគទី៥ របស់កម្ពុជា ដែល គ្រោងធ្វើនៅថ្ងៃទី១០-១២ ខែតុលា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ________________ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ តុលា ២០២៥ សារពត៍មាន The nation Thailand បានសសេរថា មេទ័ពភូមិភាគ១ថៃ បានផ្ញើលិខិតមកសមភាគីកម្ពុជា ពាក់ព័នថ្ងៃណាត់ប្រជុំ (RBC) ដោយក្នុងលិខិតនោះបានបញ្ជាក់យ៉ាងច្បាស់ថា ការចូលរួមរបស់ ថៃនឹងដំណើរការ លុះត្រាតែកម្ពុជារៀបចំ និងដាក់ផែនការជម្លៀសពលរដ្ឋខ្មែរដែលរស់នៅក្នុង តំបន់ជម្លោះចំនួនបី គឺបានណងចាន់ បាណងយ៉ាកែវ ក្នុងស្រុកខុកស៊ុង និងបានតាប្រាយ៉ា ស្រុក តាប្រាយ៉ា ខេត្តស្រះកែវ។ កម្ពុជាត្រូវបានស្នើឱ្យដាក់ផែនការជម្លៀសទៅតំបន់កងទ័ពទីមួយ ត្រឹមថ្ងៃទី ៧ ខែតុលា មុនពេលថៃនឹងបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំ។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាបានបដិសេធមិនរៀបចំផែនការជម្លៀសចេញនោះទេ ដោយ បានជំរុញឱ្យមានសេចក្តីថ្លែងការណ៍ជាសាធារណៈពីលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ដោយបានលើកឡើងពីបញ្ហាពាក់ព័ន្ធមួយចំនួន។ ជាការឆ្លើយតប អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree បាន ចេញសេចក្តីបំភ្លឺមួយថា៖ ១-ការកត់សម្គាល់របស់កម្ពុជាថា កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៥ របស់កម្ពុជា និង តំបន់កងទ័ពទី១ របស់ប្រទេសថៃ គឺស្របតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បាននិយាយថា តំបន់កងទ័ពទី១ មិនមានចេតនាបដិសេធក្នុង ការប្រជុំ ឬការមិនយកចិត្តទុកដាក់ចំពោះដំណោះស្រាយរបស់ GBC នោះទេ។ ភាគីថៃគ្រាន់តែចង់ឱ្យកិច្ចប្រជុំនីមួយៗទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និង ជាក់ស្តែង ដែលនឹងនាំទៅរកដំណោះស្រាយជាក់ស្តែង មិនមែនគ្រាន់តែជាការប្តេជ្ញា ចិត្តដោយពាក្យសំដីដែលបម្រើឱ្យការពន្យារវឌ្ឍនភាពដោយមិនមានការអនុវត្តជាក់ស្តែង ដូចដែលតែងតែកើតមាននាពេលកន្លងមកនោះទេ សម្រួលអត្ថបទ : ខេន វណ្ណាថាត
Amra Premium 42m · ឃើញនាំគ្នាជជែកវែកញែកគ្នាថារូបនេះ ពិតឬកាត់តគឺរូបរបស់នាយករដ្ឋមន្ត្រីថ្មីរបស់សៀ.មទៅទស្សនកិច្ចនៅប្រាសាទតាមាន់...។ សូមបញ្ជាក់ថារូបនេះគឺរូបពិត តែមិនមែនរូបថ្មីទេ គឺរូបជិត៤ខែហើយ គឺថតតាំងពីចុងខែ៦ មកម្ល៉េះ ពោលគឺមុនផ្ទុះអា.វុធទៀត.. ហើយសូមបញ្ជាក់បន្ថែមថា ក្នុងពេលនេះតំបន់ប្រាសាទទាំងនេះគឺកម្លាំងយោធាទាំងសងខាងកំពុងតែនៅប្រឈមមុខដាក់គ្នានៅឡើយ និងជាតំបន់ក្តៅ តើអ្នកណាភ្លើ យកជិវិតទៅនាំគ្នាកម្សាន្តលេងរាប់រយនាក់យ៉ាងសប្បាយកើត ហើយទ័ពទាំងសងខាងរឹតតែមិនអោយប្រជាជនចូលផ្តេសផ្តាសទេ ព្រោះអាចថតជាប់លេណដ្ឋាននិងទីតាំងយុទ្ធភណ្ឌរបស់យោធា ៕
Amra Premium 42m · ឃើញនាំគ្នាជជែកវែកញែកគ្នាថារូបនេះ ពិតឬកាត់តគឺរូបរបស់នាយករដ្ឋមន្ត្រីថ្មីរបស់សៀ.មទៅទស្សនកិច្ចនៅប្រាសាទតាមាន់...។ សូមបញ្ជាក់ថារូបនេះគឺរូបពិត តែមិនមែនរូបថ្មីទេ គឺរូបជិត៤ខែហើយ គឺថតតាំងពីចុងខែ៦ មកម្ល៉េះ ពោលគឺមុនផ្ទុះអា.វុធទៀត.. ហើយសូមបញ្ជាក់បន្ថែមថា ក្នុងពេលនេះតំបន់ប្រាសាទទាំងនេះគឺកម្លាំងយោធាទាំងសងខាងកំពុងតែនៅប្រឈមមុខដាក់គ្នានៅឡើយ និងជាតំបន់ក្តៅ តើអ្នកណាភ្លើ យកជិវិតទៅនាំគ្នាកម្សាន្តលេងរាប់រយនាក់យ៉ាងសប្បាយកើត ហើយទ័ពទាំងសងខាងរឹតតែមិនអោយប្រជាជនចូលផ្តេសផ្តាសទេ ព្រោះអាចថតជាប់លេណដ្ឋាននិងទីតាំងយុទ្ធភណ្ឌរបស់យោធា ៕
News4Khmer 8m · 🛑កងទ័ពសៀ.មបង្ហាញប្លង់ និងទីតាំងធ្វើរបងខ្សែកាបតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ប្រវែងជាង២៣គីឡូម៉ែតនៅចន្លោះបង្គោល លេខ៤៩, ៥១ នៅក្នុងខេត្តស្រះកែវជាប់ក្រុងប៉ោយប៉ែត។ របងនេះមានបំពាក់កាមេរ៉ា៤៣គ្រឿង និងកាំភ្លើ..ងយន្ត! (មានវិដេអូ👇)
Chan Born 1m · Shared with Public ប្រាសាទតាមន៖ ប្រទេស មន The Mon State ពីដើមជាមហាអំណាច មន ចូលឈ្លានពានពាសពេញតំបន់ទាំងនៅ ថៃ លាវ កម្ពុជា វៀតណាម។ នៅថៃ មានទន្លេ មន The Mon River នៅ កម្ពុជា មាន ឃុំ គោកមន ចំការមន ច្បារមន ស្រែមន...និង ប្រាសាទ តាមន។ ប្រាសាទតាមន មាន ០៤ កម្រង ដែលតាមផែនទីចាស់ តាមបង្គោលព្រំដែនចាស់ គឺ ប្រាសាទតាមន ទាំង ០៤ ស្ថិតនៅក្នុងដែនអធិប្បតេយ្យរបស់ កម្ពុជា។
SMC 8m · សម្ដេចតេជោ ហ៊ុន សែន៖ «ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង ៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែនក៏បានបន្ថែមថា ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង» ៕
Cambonomist 1h · សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន អាចនឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុច ដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ សម្តេចតេជោ គូសបញ្ជាក់ទៀតថា «ឈប់ប្រើប្រាក់បាត មកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង។» នេះបើយោងតាមការបង្ហោះសាររបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥។
BVTV plus news 1h · សូមចូលរួមពហិការ ឈប់ប្រើ ប្រាក់បាតរបស់ចោរសៀមបន្តទៀត និងសូមគាំទ្រប្រាក់រៀលខ្មែរដើម្បីរូបិយប័ណ្ណជាតិកាន់តែរឹងមាំ!
VAYO FM Radio សម្ដេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋពិសេសអ្នកនៅជិតព្រំដែនថៃ សូមប្រញាប់ប្តូរប្រាក់បាតជាមួយប្រាក់រៀលឬដុល្លារ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលថៃយកធ្វើជាចំណុចខ្សោយដូចការគំរាមករណីអគ្គិសនី អ៊ីនធើណែត និងប្រេងឥន្ធនៈ។
Smeyy 1h · 🚨*ព័ត៌មានក្តៅៗ : នៅថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥នេះ មេបញ្ជាការយោធភូមិភាគទី១ថៃ លោក Worayos Luangsuwan បានធ្វើការដាក់ពង្រាយកងទ័ពថៃ ចំនួន ៨០០នាក់ ទៅឈរជើងបន្ទាន់ នៅតាមបន្ទាត់ព្រំដែនភាគខាងត្បូងនៃប្រទេសថៃ។ *លោកបញ្ជាក់ថា៖ «ការដាក់ពង្រាយកងទ័ពថៃ 🇹🇭 ច្រើនបែបនេះ ក្នុងគោលបំណង ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធា ក្នុងការរក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់របស់ប្រទេសថៃ»។ *គួរបញ្ជាក់ថា៖ បច្ចុប្បន្ននេះ ក្រុមឧទ្ទាមផ្តាច់ទឹកដីម៉ាឡេស៊ី 🇲🇾 រួមមានខេត្ត Yala ខេត្ត Narathiwat ខេត្តPattani និងទឹកដីមួយភាគនៃខេត្ត Songkhla កំពុងតស៊ូទាមទារសិទ្ធិផ្តាច់ខ្លួនពីថៃ ដោយសារពួកគេទទួលបានការធ្វើទុក្ខបុកម្នេញពីកងទ័ពថៃ ក្នុងការគោរពប្រណិប័តន៍ជំនឿ សាសនា អក្សរសាស្ត្រ ការស.ម្លា.ប់រង្គាល និងការចាប់ធ្វើទា.រុណកម្ម ដាក់ពន្ធនាគារជាដើម៕ (ប្រែសម្រួលដោយ :
Keat Chanpisith 1h · ដំណឹង 🎉 ប្រទេសថៃអាចនឹងតបតជាមួយសម្តេច ដោយមិនទទួលលុយបាតចេញពីប្រទេសកម្ពុជា ដូច្នេះអ្នកដែលមានលុយបាតឆាប់ដូរភ្លេម ប្រយ័ត្នក្លាយជាក្រដាស លុយសែន 🤪
ក្រសួងការពារជាតិ 6m · លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia On the morning of Monday, 6 October 2025, The Ministry of National Defence of the Kingdom of Cambodia has facilitated the Interim Observer Team (IOT), visited O'Bei Choan Border Checkpoint, O' Bei Choan Commune, Ou Chrov District, Banteay Meanchey Province in order to observe, verify, and report on the border situation after the Ceasefire came into effect.
Wasana Supthamrong 22m · เตรียมพร้อมใช้กำลังอีกครั้ง! “ผบ.ทร.”เยี่ยมกำลังพล นย.ชายแดน จันทบุรี-ตราด ขอให้อดทน ยังไม่ได้พักกลับบ้าน เหตุต้องพร้อมรับมือ หวั่นผลัดเปลี่ยน คนมาใหม่จะไม่รู้จักพื้นที่ดีเท่าทีมเดิม จับตาคำสั่งเด็ดขาดพร้อมsบยก 2 Getting ready to use the force again! “Commander. ทร. "Great for the military forces of Noy. Chanthaburi-Trat border. Please be patient. I haven't had a break to go home yet. I have to be ready to deal with it. Afraid of changing. Newcomers won't know the area as good as the previous team. Keep an eye on the command. Ready to s round 2.
ลี่ กันทรลักษ์ ทันข่าว 7m · ▪️จับ 27 แรงงานเขมร ลักลอบเข้าไทยโดยยอมเสียหัวละเกือบหมื่น เพื่อหลีกหนีความแล้นแค้น เข้าไทยดีกว่าอดตาeที่เขมร 6 ต.ค.68 เวลา 4 นาฬิกา กกล.บูรพาสะเเก้ว ได้ออกตรวจตามพื้นที่เสี่ยงบังเอิญพบกับ กลุ่มแรงงานเขมรจำนวน 27 คน (ช.15คน,ญ.9คน,ผู้ติดตาม 3คน) จึงเข้าปิดล้อมและตรวจสอบหาพาสปอร์ตสรุปว่าทั้งไม่มีพาสปอร์ตจึงได้ควบคุมตัวทั้งหมดให้การรับสารภาพว่าหนีจากความแรงแค้นที่เขมรเพื่อหวังหางานทำที่ไทยโดยมีนายหน้ามาส่งที่ชายแดนเสียค่าใช้จ่าย 10,000 บาทต่อคน เจ้าหน้าที่จึงนำตัวส่ง สภ.บ้านทัพไทย เพื่อดำเนินการตามกฏหมายต่อไป ▪️Arrest 27 Khmer workers smuggling into Thailand by sacrificing almost ten thousand per head to avoid revenge. It's better to go to Thailand than to ignore Khmer. 6 ต. ค. 68 at 4 o'clock lol. Burapa Sakeo has been out to check the risk area. Accidentally met with 27 Khmer workers group (Cho. 15 people, female. 9 people, 3 followers) So they encircled and checked for passports. They concluded that without passport, so they took control of themselves to confess that they fled from the Khmer anger in order to look for a job in Thailand. There are agents sending them to the border for 10,000 Baht per person. Therefore, the authorities sent them to the police station. Thai army to continue to follow the law.
Smeyy 3m · 🚨*ព័ត៌មានក្តៅៗ : មេបញ្ជាការយោធភូមិភាគទី១ថៃ លោក Worayos Luangsuwan បានចេញលិខិតបញ្ជាក់ នៅវេលារសៀល ថ្ងៃទី៦ តុលា ២០២៥នេះថា៖ «យោធភូមិភាគទី១ថៃ 🇹🇭 នឹងមិនចូលរួមប្រជុំជាមួយនឹងកម្ពុជា 🇰🇭 នៅក្នុងកិច្ចប្រជុំថ្នាក់យោធភូមិភាគ (RBC) ឡើយ ដោយសារតែភាគីកម្ពុជា មិនបានបញ្ចូលអំពីវិធានការ និងបដិសេធចំពោះសំណើរបស់ថៃ ក្នុងការជម្លៀសទៅលើអ្នកភូមិខ្មែរ»។ *លោកសង្កត់ធ្ងន់ថា៖ ដំណោះស្រាយ នៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ អាចនឹងត្រូវបន្តអូសបន្លាយ ដោយសារ មិនមានរបៀបវារៈបន្ថែម ធ្វើឱ្យកិច្ចប្រជុំ មិនអាចប្រព្រឹត្តទៅបានឡើយ៕
KBN News 6h · ហួសចិត្ត! អ្នកសារព័ត៌មានថៃជំរុញរដ្ឋាភិបាលខ្លួនដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជាឱ្យខ្លាំងបំផុត និងដោះស្រាយជម្លោះព្រំដែនទ្វេភាគី ដោយពុំចាំបាច់មានប្រទេសផ្សេងៗចូលរួម ឬប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឡើយ
Smeyy 55m · 🚨*នាវាទ័ពជើងទឹកចិន 🇨🇳 ២គ្រឿង ប្រភេទនាវា Qi Jiguang (PLAN 83) និងនាវាYi Mengshan (PLAN 988) នឹងចូលសំចតទស្សនកិច្ច នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុពីថ្ងៃទី១០ ដល់១៤ តុលា ២០២៥៕
COMFREL 10m · វេទិកាឆ្លើយតបមនុស្សធម៌ ហៅកាត់ HRF បានឲ្យដឹងនៅក្នុងរបាយការណ៍ចុងក្រោយមួយថា អស់រយៈពេល៩សប្តាហ៍នៃការឈប់ផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានបទឈប់បាញ់ ស្ថានភាពមនុស្សធម៌នៅតាមព្រំដែនប្រទេសទាំងពីរបន្តមានភាពប្រសើរឡើង។ តែយ៉ាងណាមិញ និងបើតាមរបាយការណ៍ដដែល ពលរដ្ឋភៀសសឹក ដែលបានធ្លាក់ចុះនៅត្រឹមចំនួន ១ម៉ឺន១ពាន់នាក់ គិតនៅត្រឹមថ្ងៃទី២២កញ្ញា បែរជាកើនឡើងមកចំនួនជាង១ម៉ឺន៦ពាន់នាក់ នៅត្រឹមថ្ងៃទី២តុលា។
មេផ្ទះ Housewife 7h · ថៃ! ប្រកាសថាការនាំចូលទំនិញមកកម្ពុជាធ្លាក់ចុះរហូត 77% ហើយនឹងធ្លាក់បន្ថែមទៀតបើមិនមានចំណាត់ការនោះទេ ។ តិចទៀតធ្លាក់ចុះ 100% ហើយ 😙😙
TEA Seiha/ទៀ សីហា 5m · ការបង្ហោះវីដេអូ មានសមត្ថកិច្ច និងប្រជាជនមួយចំនួន បានយករូបថ្នាក់ដឹកនាំប្រទេសកម្ពុជាមកលេងសើចបែបនេះ តើមានបំណងអ្វី? ១-ចង់បង្ហាញថា ប្រជាជនថៃ និងកងកម្លាំងស្អប់ថ្នាក់ដឹកនាំកម្ពុជា? ២-មិនចង់ឱ្យបញ្ចប់ការប៉ះគ្នានៅព្រំដែនកម្ពុជា-ថៃ ដែលបាននាំគ្នាអនុវត្តបទឈប់បាញ់ ៦៩ថ្ងៃមកនេះ ៣-ក្រុមអគតិមួយចំនួន ចង់ឱ្យប្រជាជាតិខ្មែរស្អប់ប្រជាជនថៃ ដល់កម្រិតមួយដែលមិនអាចវិលមកវិញបាន ខ្ញុំតែងតែគិតថា ប្រជាជនថៃមានការសិក្សាល្អ មានភាពថ្លៃថ្នូរ ប្រទេសជឿនលឿនជាប់លំដាប់ថ្នាក់ក្នុងអាស៊ាន តែមើលទៅខ្ញុំគិតខុសហើយ វាក៏នៅមានក្រុមដែលមិនបានស្គាល់ពិភពលោកខាងក្រៅដែរតើ។ ប្រជាជនកម្ពុជាលែងប្រកាន់ហើយ ចំពោះពួកក្រុមទាំងនេះ រឿងបង្អាប់ រឿងសម្តែង មើលងាយគេ(Bully) ឬ don't thai to me គឺដោយសារក្រុមនេះហើយ ដែលធ្វើឱ្យពិភពលោកមើលឃើញជ្រុងខ្មៅងងឹតរបស់ប្រទេសថៃ(dark side of thailand)។ សូមបងប្អូនជនរួមជាតិ កុំយកតម្រាប់តាម កម្ពុជាយើងមិនឈានដល់កម្រិតអសីលធម៌ គ្មានសុជីវធម៌ បែបក្រុមនេះទេ។ ខ្ញុំស្រឡាញ់ រាប់អានមនុស្ស មិនប្រកាន់ជាតិសាសន៍នោះទេ សូមបងប្អូនជនជាតិថៃ និងជនជាតិដទៃទៀតដែលរស់នៅកម្ពុជា បន្តរួមរស់ដោយសុវត្ថិភាព និងសន្តិភាព៕ What is the underlying purpose of posting a video that shows both authorities and civilians ridiculing Cambodian leaders? Does this action intend to: 1-Demonstrate the hatred of both Thai civilians and armed forces toward the Cambodian leadership? 2-Undermine the ceasefire that has been in place for the past 69 days on the Cambodian-Thai border? 3-Incite an irreparable level of hatred between the Cambodian and Thai peoples? I had always believed that the Thai people were well-educated, dignified, and belonged to a progressive nation within ASEAN, but it appears my perception was flawed. Evidently, there are also groups that are ignorant of the outside world. The Cambodian people are no longer concerned with these groups. This degrading behavior, this mockery, bully and this sense of superiority (the 'Don't Thai To Me' sentiment) stem directly from this faction, which consequently reveals the dark side of Thailand to the world. I implore my fellow compatriots: do not emulate this example. We must not descend to the level of immorality and lack of decency exhibited by this group. I maintain my love and respect for people of all races and nationalities. May Thai citizens and all other ethnic groups residing in Cambodia continue to live together in safety and peace.
Chan Born 1m · Shared with Public ព្រំដែន ថៃ ម់ាឡេស៊ី៖ ពីម្សិលមិញ មានក្រុមចោរប្លន់ ចូល ប្លន់ហាងមាសដ៍ធំ នៅ ភូមិភាគខាងត្បូង។ ថ្ងៃនេះ កងទ័ពថៃ បានដាក់ពង្រាយថែមនៅ តំបន់នោះ។ នៅ បាងកក កំពុងមានភ្លើងឆេះហាងទំនិញដោយសារ មាន មនុស្ស ដុតកំណត់ម៉ោង ( ដាក់សារធាតុផ្ទុះឆេះ ៣០ នាទីក្រោយទើបភ្លើង ឆេះ)។ ស្ថានភាពនៅប្រទេសថៃ វឹកវរខ្លាំង....។ ទីក្រុង បាងកក មានមនុស្សរស់នៅ ប្រមាណ ១២ លាននាក់ ដែលការបោះឆ្មោតមាន ៥០ អាសនៈ។ គណបក្សភឿថៃ របស់ តាក់ស៊ីន ជាប់លេខ ១ ក្នុងការបោះឆ្នោត សភាក្រុងបាងកក។ ចោរកម្ម ឧក្រិដ្ឋកម្ម ភេវកម្ម ត្រូវបាន បក្សប្រឆាំង រៀបចំដើម្បីទំលាក់ ប្រជាប្រិយភាពរបស់ ពួកចិន ថៃ Chinese-Thais.
តាំង គីមឡេង 32m · បន្ទាប់ពីសម្តេចមានប្រសាន៍រួចរាល់ លុយធ្លាក់ពី 12.43មកនៅ10.00 មានតែខ្មែររួមគ្នាគឺឈ្នះគ្រប់សត្រូវ🙏💪 ប្រភព បងស្រី @Giita dara
Sophy Svayrieng 1d · ១-កម្ពុជាត្រូវដកកងទ័ពចេញពីតំបន់ព្រំដែន ២-ដោះមីនក្នុងទឹកដីខ្លួនឯងដែលមានជម្លោះ ៣-ជម្លៀសប្រជាជនចេញពីទឹកដីខ្លួនឯង នៅតំបន់ដែលសៀមគូសផែនទីរំលោភយក។ បើអ្ហែងដាក់លក្ខខណ្ឌដល់ថ្នាក់ហ្នឹង ម្តេចអ្ហែងមិនបង្គាប់ឲ្យកម្ពុជាយកទឹកដីដែលអ្ហែងចង់បាន ដាក់លើពានមាសដំណាងប្រគល់ឲ្យអ្ហែងតែម្តងទៅអ្ហា..អាកំពូជចោរ..អាក្របី
ព្រំដែន កម្ពុជា ថៃ៖ ឮគេថា ទ័ពសៀម នឹងមិនមកចូលរួមប្រជុំជាមួយ កម្ពុជាទេ ដោយសារ កម្ពុជាមិនព្រមដេញពលរដ្ឋខ្មែរចាកចេញពីលំនៅដ្ឋានតាមការបញ្ជារបស់ទ័ពសៀម។ រដ្ឋាភិបាលថៃ គ្មានអំណាច គ្មាន Power គ្មាន Authory ចំណែក រដ្ឋាភិបាលសៀម មានទ័ពសៀម មានស្តេចសៀម....។ ប្រជាជនថៃ ភាគច្រើនស្អប់ស្តេចសៀម តែមិនហ៊ានតវ៉ា ដូច្នេះ ពួកគេប្រើប្រាស់កម្ពុជា ប្រឆាំង ស្តេចសៀម -- យុទ្ធវិធីខ្ចីដៃខ្មាំង សម្លាប់សត្រូវ !។ កម្ពុជា ក៍មិនអាច ធ្វើអ្វីបាន ក្រៅតែពី ថតឲ្យ បរទេស អនុព័ន្ធយោធា អ្នកសង្កេតការណ័យោធា ប្រធាន IMF, ADB, World Bank, UN គេមើល ទង្វើរថោកទាប បែបភេរវកម្មរបស់ ថៃ និង សៀម ដើម្បី អន្តរជាតិគេ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដូចជា ដូចជា ទំនិញថៃ នាំទៅអាមេរិក គេចោទថៃរំលោភសិទ្ធមនុស្ស គេហាមទំនិញចូលពី ថៃ....គេលួចប្រាប់កិច្ចការកងទ័ពថៃ មកប្រាប់ខាង កម្ពុជាយើង....៕
វ៉ាន់ សារាយ Vann Saray 48m · ប្រហែលជាអត់លុយបានត្រឡប់ត្រឡិនរហូត។ ម្តងគ្រោងធ្វើរបង ឥឡូវដូរមកធ្វើត្រឹមបន្លាលួសម្តង។ តាមការផ្សាយរបស់ថៃ បានឱ្យដឹងថា កងទ័ពថៃ គ្រោងធ្វើរបងបន្លាលួសប្រវែងជា៥គីឡូ ក្នុងខេត្តស្រះកែវ ជាប់ជាមួយខេត្តបន្ទាយមានជ័យរបស់កម្ពុជា។
Cam Post Media 3m · កងទ័ពថៃត្រៀមសាងសង់របងតាមបណ្តោយព្រំដែនថៃ-កម្ពុជា --- កងទ័ពភូមិន្ទថៃ បានចាប់ផ្តើមរៀបចំដីនៅជុំវិញតំបន់ ឃ្លង ព្រហ្ម ហូត (Khlong Phrom Hod) ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា នៅថ្ងៃចន្ទ ដើម្បីសាងសង់របងលួសបន្លាដែលមានប្រវែង ៥,១ គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជាតិថៃ ហើយទទួលបានថវិកាពីអគ្គបញ្ជាការកងទ័ពភូមិន្ទថៃ ជាមួយនឹងថវិកាចំនួន ៦,៥ លានបាត សម្រាប់ឆ្នាំនេះ។ កងទ័ពថៃរំពឹងថា របងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរខែ ហើយមានគោលបំណងពង្រឹងសន្តិសុខនៅក្នុងតំបន់ "ហានិភ័យខ្ពស់" តាមបណ្តោយព្រំដែនថៃ-កម្ពុជា។ របងនេះនឹងក្លាយជារបងព្រំដែនបណ្តោះអាសន្នលើកដំបូងរបស់ប្រទេសថៃ នៅតាមព្រំដែនថៃ-កម្ពុជា ហើយវាក៏ត្រូវបានគេរំពឹងថានឹងទប់ស្កាត់សកម្មភាពឆ្លងដែនខុសច្បាប់ផងដែរ ដោយនឹងមានការបំពាក់កាមេរ៉ាសុវត្ថិភាព (CCTV) សម្រាប់ឃ្លាំមើល។ The Nation
ធី សុវណ្ណថា Thy Sovantha 5m · ថ្ងៃស្អែក.ទី៧ ជាថ្ងៃកំណត់ ទ័ពថៃឲ្យប្រជាជនខ្មែរ ជម្លៀសចេញពីភូមិ មិនដឹង យ៉ាងណា.យ៉ាងណី.ទេ ពូមីងបងប្អូន.អើយ សូមប្រុងប្រយ័ត្ន🙏... @ថា
Um Sam An Page អ៊ុំ សំអាន 54m · ម៉ោង៧យប់នាថ្ងៃទី៦ខែតុលាឆ្នាំ២០២៥ ទាហានថៃបានចល័តរថក្រោះ៥ទៅ៦គ្រឿងចូលមកមុខប្រាសាទតាមាន់ធំហើយ នេះបើតាមទាហានខ្មែរឈជើងនៅក្បែរប្រាសាទតាមាន់ធំ។ សូមទាហានខ្មែរប្រុងប្រយ័ត្ននិងទទួលបានជោគជ័យក្នុងការការពារទឹកដីពីការឈ្លានពានរបស់សត្រូវ។

















































































No comments:
Post a Comment