Samdech Hun Sen of Cambodia ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។
ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់។
ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស្រ៉ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖
- ១. ធ្វើកោលសល្យវិច្ច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។
- ២. ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។
សូមកងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច្ឆ័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ខ្ញុំសង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕
Today, a ceasefire violation occurred involving the use of mortars and machine guns. Prime Minister Hun Manet and I convened an emergency online meeting, instructing our armed forces to exercise restraint and refrain from retaliation.
After the gunfire subsided, both sides accused each other of violating the ceasefire. Each party filed complaints to the Interim Observer Team (IOT), with Cambodia in particular making an urgent request for the IOT to conduct an on-site investigation.
To ensure integrity, transparency, neutrality, and credibility, I have submitted a proposal to the leadership of the Malaysian military, who currently chairs the ASEAN-member-led IOT team, to undertake two critical tasks:
1. Conduct ballistic forensics, as both countries use different types of ammunition.
2. Most importantly, inspect the sites where the shells landed to determine the origin and direction of fire whether it came from Cambodia towards Thailand or vice versa. Shell trajectories cannot be manipulated after impact.
Cambodian forces are properly preserving shell craters and creating favorable conditions for IOT observers to perform accurate forensic analysis and inspections. I hope the Thai side will demonstrate the same level of cooperation. Just as pure gold does not fear fire, any refusal to allow inspections by IOT observers would imply guilt on either side, Cambodia or Thailand.
Fresh News អ្នកនាំពាក្យក្រសួងការពារជាតិ៖ ស្ថានភាពព្រំដែន មានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃបានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា
(ភ្នំពេញ)៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ជាក់ថាស្ថានភាពព្រំដែន មានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃបានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា។
លោកស្រី បានបញ្ជាក់បន្តថា បន្ទាប់ពីយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន ២លើក៖
- - លើកទី១ ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី
- - លើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី
នៅក្នុងហេតុការណ៍ដែលយោធាថៃបានបង្កខាងលើ កងកម្លាំងរបស់កម្ពុជា មិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។
កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចៃយ៉ា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម និងការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលរហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានរយៈពេល ៦០ថ្ងៃហើយ។
ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា ការវិវត្តន៍នៃស្ថានការណ៍នៅជួរមុខ ចាប់តាំងពីម៉ោង ១២:៤៦ នាទីរសៀល មកដល់ម៉ោង ១៨:៣០នាទីនេះ តាមការផ្តល់ស្ថានភាពមានសភាពស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីខាងយោធាថៃបានបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា និងបានបង្កឱ្យខូចខាតសំណង់មួយចំនួន។
ជាមួយគ្នានេះ កងកម្លាំងរបស់យើងបាននឹងបន្តតាមដានសភាពការណ៍ ដោយប្រុងប្រយ័ត្នលើការវិវត្តន៍នេះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាឱ្យខាងតែបាន។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា ដោយស្មារតីស្ថាបនា និងស្មោះត្រង់៕
Kosal Chum ត្រូវដឹងពីគោលបំណងរបស់ថៃ តើថៃចង់បានអ្វីពីកម្ពុជាក្នុងពេលនេះដើម្បីឈានទៅបញ្ចប់ភាពតានតឹងបញ្ហាជម្លោះព្រំដែន ? ។ រឿងដែលថៃចង់បានបំផុតវាក៏ជារឿងដែលកម្ពុជាមិនអាចយល់ព្រមដាច់ខាតដែរ ។
សំណុំរឿងប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបីដែលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិICJ ប្រៀបបានដូចជាពិសដែលបានចាក់ចូលក្នុងសរសៃឈាមថៃ ហើយពិសនេះវានឹងបង្កការឈឺចាប់នៅពេលខាងមុខយ៉ាងដូច្នោះ ។ ថៃដឹងច្បាស់ថា សំណុំរឿងនេះICJ នឹងកាត់ក្តីឲ្យកម្ពុជាឈ្នះដូចប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ ទោះបីជាគេដកខ្លួនចេញពីICJ យ៉ាងណា សាលក្រមនេះនឹងនាំភាពអាម៉ាស់ដល់គេដែរ ហើយកម្ពុជាមានសិទ្ធប្តឹងតាមនីតិវិធីអន្តរជាតិបានទោះបីជាថៃមិនទទួលស្គាល់អំណាចយុត្តាធិការICJក៏ដោយ ។ នេះហើយដែលជាដើមហេតុតែមួយគត់ធ្វើឲ្យថៃប្រើកម្លាំងយោធាដាក់សម្ពាធកម្ពុជា បដិសេធយន្តការច្បាប់អន្តរជាតិ ។
-ថៃនឹងទន់ជាមួយកម្ពុជាភ្លាមប្រសិនបើកម្ពុជាបញ្ឈប់គម្រោងប្តឹងថៃទៅICJ ហើយស្ថានការណ៍នឹងវិលទៅរកប្រក្រតីភាពឡើងវិញដូចមុនថ្ងៃទី២៨ ឧសភា ២០២៥ ។
- តើកម្ពុជាបញ្ឈប់ការប្តឹងថៃទៅICJទេ ដើម្បីបញ្ចប់ការរុកកួនពីថៃ ? ចម្លើយគឺ ទេ ! មិនបានជាដាច់ខាត ! កម្ពុជាត្រូវតែប្តឹងដោយគ្មានការយោគយល់ ។ កម្ពុជាសម្រេចចិត្តប្តឹងថៃគឺជាការសម្រេចជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់អំពើលោភលន់របស់ថៃ ដែលចិញ្ចឹមមហិច្ឆតាឈ្លានពានកម្ពុជាតាមរយ:ការប្រើផែនទីឯកតោភាគីលើមាត្រដ្ឋាន១/៥០.០០០ដែលកម្ពុជាហៅថា« ផែនទីចោរ» នេះ ។ មកដល់ម៉ោងនេះថៃទាល់គំនិតមិនអាចនិយាយជាមួយកម្ពុជាឲ្យដកពាក្យបណ្តឹងបានគេមានតែប្រើមធ្យោបាយបែបនេះគឺ ៖
- ១-មិនទាន់ដោះលែងយោធិនកម្ពុជាទាំង១៨នាក់ត្រឡប់មកវិញ ។
- ២-ដើរដាក់បន្លាលួសលើដីកម្ពុជា ។
- ៣-ប្រើវិធីញុះឲ្យកម្ពុជាផ្ទុះអាវុធក្នុងពេលអនុវត្តបទឈប់បាញ់ ដើម្បីគេយកលេសប្រើកម្លាំងយោធាវ៉ៃកម្ពុជា
- ៤-បំភ្លើ បំផ្លើស បំប៉ោង សំអុយ កម្ពុជាគ្រប់រឿង ។
- តើកម្ពុជាត្រូវធ្វើយ៉ាងណាក្នុងស្ថានភាពពេលនេះ ?
អ្វីដែលកម្ពុជាបាន និងកំពុងធ្វើគឺជាជម្រើសដ៏ល្អបំផុតហើយ សូមបន្តបែបនេះតទៅទៀត ។
* ជាយោបល់ ៖ បើជ្រុលតែថៃធ្វើដល់ថ្នាក់នេះជាមួយយើងហើយ ស្នើឲ្យរាជរដ្ឋាភិបាលបន្ថែមបណ្តឹងនៅអូបីជាន់ និង១៧កន្លែងទៀតនៅក្នុងខេត្តពោធិសាត់ និងកោះកុង ដែលថៃគេថាជាដីរបស់គេមួយកញ្ចប់តែម្តងទៅដើម្បីឲ្យអស់រឿង ។
* នៅក្នុងពេលវេលានេះ កម្ពុជាកំពុងទទួលយកវិញ្ញាសាដ៏លំបាកបំផុតមួយមកដោះស្រាយ ដូច្នេះដើម្បីដោះស្រាយបានគឺ - ត្រូវការពេវេលា រួមគ្នាជាធ្លុងមួយក្រោមដំបូលរាជរដ្ឋាភិបាល និងជួយដល់ថ្នាក់ដឹកនាំរបស់យើង ៕ ( មតិក្នុងនាមពលរដ្ឋកម្ពុជា ដែលឈឺចាប់នឹងការឈ្លានពាន )
MECH SEYHA 8h · សៀមរស់ក្នុងក្រទ្បាអុកកម្ពុជា សៀមខំសើច យំ ដកស្រង់ព័ត៌មានពីជនលក់ក្បាល ធ្វើព័ត៌មានលួងចិត្តរាស្រ្តក្នុងស្រុកដើម្បីពន្យាពេល ជួសជុលការបែកបាក់ផ្ទៃក្នុងនយោបាយសៀម
ធី សុវណ្ណថា Thy Sovanthaព័ត៌មានខ្ញុំ១.ៗ ប្រយ័ត្នណាស់ មុនផ្សាយ.ឆ្លង៤ដំណាក់កាល
- ១.រកប្រភព
- ២.វិភាគ
- ៣.រកព័ត៌មានពាក់ព័ន្ធ
- ៤.ដើម្បីប្រយោជន៍ជាតិ🇰🇭 @tha
ព្រំដែន កម្ពុជា ថៃ៖ ខាងទ័ពសៀម បង្កើនសន្ទុះផ្សាយពត៍មានបំពុលមកក្នុងប្រទេសកម្ពុជា តាមរយៈក្រុមប្រឆាំង ដែលមានបណ្ឌិត កឹម សុះ ជាបណ្ឌិតគណិតវិទ្យា តែតាំងខ្លួនជាបណ្ឌិតនយោបាយ។ ជំលោះរវាង ក្រុម រង្សី និង លឹម កឹមយ៉ា នៅលើទឹកដីថៃ បង្ករជាឃាតកម្ម ដោយសារក្រុម លឹម គឹមយ៉ា ទាមទារបង្កើតរដ្ឋខ្មែរក្នុងទឹកដីថៃ ទាមទារកោះគុត ចំណែក ក្រុមរង្សី ទាមទារបង្កើតរដ្ឋក្នុងទឹកដីកម្ពុជា រណបជាមួយ ប្រទេសថៃ ហើយជាលទ្ធផលចុងក្រោយ គឺកងទ័ព សៀម ទ័ពថៃ សម្រេចយកតែ ពត៍មានចេញពីក្រុម រង្សី ។ ប្រជាជនខ្មែរភាគច្រើនអង្វរទទូចសុំការរួមគ្នាប្រឆាំង ខ្មាំងឈ្លានពាន តែក្រុមប្រឆាំង ទាំង ២ ក្រុមខាងលើ មិនបន្ធូរដៃឡើយ ៕
Lor Krem
អនុស្សារណៈនៃការយោគយល់គ្នា រវាងកម្ពុជា ថៃស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក ហៅកាត់ថា MOU ឆ្នាំ២០០០
👉ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ ត្រូវធ្វើឡើងរួមគ្នា ដោយសំអាងលើឯកសារដូចតទៅ៖
✅(ក)-អនុសញ្ញារវាងបារាំង-សៀម ដែលបានកែប្រែអត្ថន័យ នៃសន្ធិសញ្ញា ថ្ងៃទី៣ ខែតុលា ឆ្នាំ ១៨៩៣ ទាក់ទងទៅនិងដែនដី និងការព្រមព្រៀងដ៏ទៃទៀត ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស នៅ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ ។
✅(ខ)-សន្ធិសញ្ញារវាងព្រះមហាក្សត្រសៀម និងលោកប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង ដែល បានចុះហត្ថលេខា នៅទីក្រុងបាងកក នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ និងពិធីសារស្តីពីការកំណត់ព្រំដែន ដែលជាឧបសម្ព័ន្ធ នៃសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ និង
✅(គ)-បណ្តាផែនទីដែលជាលទ្ធផល នៃកិច្ចការខ័ណ្ឌព្រំសីមារបស់គណៈកម្មការកំណត់ព្រំដែន ឥណ្ឌូ ចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម និង ឯកសារដទៃទៀត ដែលទាក់ទងទៅនិងការអនុវត្តន៍នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាង បារាំង-សៀម ។
👉សម្រង់សន្ធិសញ្ញាបារាំង សៀម ឆ្នាំ១៩០៤ និង ១៩០៧
Um Sam An
សេចក្តីថ្លែងការរបស់លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ថៃបានរំកិលបង្គោលឡាក់លេខ៤២និងលេខ៤៣ ចូលមកដីខ្មែរប្រមាណជាង២គីឡូម៉ែត្រ។ សព្វថ្ងៃនេះបង្គោលឡាក់លេខ៤២និងលេខ៤៣ ត្រូវបានថៃរំកិលចូលមកដល់ភូមិព្រៃចាន់និងភូមិជោគជ័យ។ សេចក្តីថ្លែងការរបស់លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ប្រាសាទស្តុកកក់ជាប្រាសាទខ្មែរដែលស្ថិតនៅក្នុងដីខ្មែក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យព្រោះលោក ញឹក ប៊ុនឆៃ បញ្ជាក់ថា កម្លាំងយោធារបស់គាត់បានបង្កើតមូលដ្ឋានយោធានៅខាងប្រាសាទស្តុកកក់ ក្បែរបង្គោលឡាក់លេខ៤២ ដែលមូលដ្ឋានគេហៅថា ជំរំរិទ្ធីសែន។ ប្រសិនបើកម្ពុជាអាចទាមទារយកភូមិព្រៃចាន់និងភូមិជោគជ័យមកវិញក៏ដោយ ក៏កម្ពុជានៅតែបាត់បង់ទឹកដីទៅថៃនៅតំបន់នោះប្រមាណ២គីឡូម៉ែត្រទៀតដែរ។ យ៉ាងណាក៏ដោយ យើងគ្មានសង្ឃឹមថានឹងទាមទារយកភូមិព្រៃចាន់និងភូមិជោគជ័យបានមកវិញនោញទេ។
កាលពីសង្រ្គាមសុីវិលនាទសវត្សទី៨០ ប្រាសាទស្តុកកក់ធំជាប្រាសាទខ្មែរដែលស្ថិតនៅក្នុងដីខ្មែក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រាសាទនេះក្នុងពេលសង្គ្រាមសុីវិលគឺស្ថិតក្នុងការគ្រប់គ្រងដោយកងទ័ព(កជរបខរបស់លោកតា ស៉ឺន សាន) ដែលក្នុងតំបន់អូរបីជាន់កាលនោះដឹកនាំដោយឧត្តមសេនីយ៍ ឡៃ វីរៈ ។ ប្រាសាទស្តុកកក់ធំ
ត្រូវបានថៃចូលមកកាន់កាប់នៅឆ្នាំ១៩៩១ បន្ទាប់ពីសមាហរណកម្មនិងការបញ្ចប់សង្គ្រាមសុីវិល។ ក្រោយមកទៀត ទាហានថៃបានចូលមកឈ្លានពានជាបន្តបន្ទាប់ដោយរំលោភយកដីខ្មែរហួសប្រាសាទស្តុកកក់ធំនេះទៅទៀតគឺឈ្លានពានរហូតមកដល់ភូមិព្រៃចាន់និងភូមិជោគជ័យនាពេលសព្វថ្ងៃនេះ។
ពលរដ្ឋខ្មែរបានរស់នៅជំរំរិទ្ធីសែនស្គាល់ប្រាសាទស្តុកកក់ធំគ្រប់គ្នាហើយដឹងថាប្រាសាទនេះស្ថិតក្នុងទឹកដីខ្មែរ។ ពលរដ្ឋខ្មែរដែលរស់នៅជំរំតែងតែហៅឈ្មោះប្រាសាទនេះថាគឺប្រាសាទរិទ្ធីសែន ឬប្រាសាទស្តុកកក់ធំស្ថិតនៅក្នុងជំរំថ្មីឬជំរំរិទ្ធីសែន។ ប្រាសាទស្តុកកក់ជាប្រាសាទរបស់ខ្មែរដែលស្ថិតនៅក្នុងទឹកដីខ្មែរ ប៉ុន្តែថៃបានដណ្តើមគ្រប់គ្រងប្រាសាទនេះក្នុងឆ្នាំ១៩៩១។ ហេតុនេះ ប្រាសាទស្តុកកក់ធំបានបាត់បង់ក្នុងកំឡុងឆ្នាំ១៩៩១។
តំបន់វត្តប្រាសាទសិរី ហៅវត្តព្រះអង្គខ្មៅ (ប្រាសាទស្តុកកក់ធំ) ដែលជាទឹកដីខ្មែរនៃអតីតចលនាតស៊ូរណៈសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ) របស់លោកតា សឺន សាន ដែលជាអតីតជំរំរិទ្ធីសែន ជាអតីតបរិវេណវត្តអារាម ដែលលោកឪ ពិន សែម ធ្លាប់បានគង់នៅជាអតីតព្រះចៅអធិការវត្ត ក្នុងដើមទសវត្សឆ្នាំ៨០ មុនសង្រ្គាមកងទ័ពយួនវ៉ៃបែកជំរំតាមជាយដែនថៃក្នុងទឹកដីខ្មែរ ផ្លាស់ប្តូរទៅរស់នៅអតីតជំរំសាយធូ ក្នុងទឹកដីថៃ នាអំឡុងឆ្នាំ១៩៨៥ ។
សូមបញ្ជាក់ថា ប្រាសាទស្តុកកក់ធំចូលជ្រៅទៅក្នុងទឹកដីថៃសព្វថ្ងៃគឺហួសភូមិព្រៃចាន់និងភូមិជោគជ័យទៅទៀតគឺមានន័យថាថៃរំកិលចូលដីខ្មែរនៅកន្លែងនោះជាង២គីឡូម៉ែត្រគីឡូម៉ែត្រ។
រដ្ឋាភិបាលត្រូវតែពន្លឿនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីទាំង៤ហើយត្រូវតែដាក់បញ្ចូលបន្ថែមករណីភ្នំទ្រព្យ ច្រកអានសេះ ភូមិជោគជ័យ ភូមិព្រៃចាន់ ប្រាសាទស្តុកកក់ធំនិងកោះគុត។
ព្រំដែនកម្ពុជា ថៃ៖ រដ្ឋាភិបាលសៀម កងទ័ពសៀម ស្តេចសៀម សភាសៀម បានរួមគ្នាចេញព្រះរាជក្រិត តែងតាំង មេទ័ពធំៗចំនួន ២៧ នាក់ ដែលអស់តំណែងក្នុង រដ្ឋាភិបាលថៃ កងទ័ពថៃ ក្នុងនោះរួមមាន ឈ្មោះ ប៊ុនស៊ីន ប៉ាកខ្លង ផងដែរ "พล.ท.บุญสิน พาดกลาง"។ កម្ពុជាធ្លាប់មានពិសោធន៍ជាមួយ រដ្ឋាភិបាល ៤ កាលសង្រ្គាមស៊ីវិល ឆ្នាំ ១៩៧៩ ដល់ ១៩៩៨ ដូច្នេះ នេះជា បទពិសោធន៍ល្អសម្រាប់កម្ពុជា ទប់ទល់ជាមួយ ពួក ថៃចិន ថៃថៃ ថៃសៀម ថៃម៉ាឡេ ថៃខ្មែរ ថៃភូមារ ថៃឡាវ !!!
"ในหลวง" ทรงพระกรุณาโปรดเกล้าฯ แต่งตั้ง "พล.ท.บุญสิน พาดกลาง" เป็น "นายทหารราชองครักษ์พิเศษ" ทั้งนี้✨️ตั้งแต่วันที่ 1 ตุลาคม 2568 เป็นต้นไป His Majesty the King has graciously appointed Lt. Gen. Boonsin Phadklang as a "Special Royal Bodyguard" effective from October 1, 2025 onwards.
Pheng Vannak News 10m · សកម្មភាពទាហានថៃនាំអ្នកកាសែតប្រមាណដប់ម្ភៃនាក់ មកថតរូបនិងអេីតក្បាលឡេមឡឺមនៅភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ វេលាម៉ោង ១២:២០នាទី ថ្ងៃត្រង់ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៥ រួចក៏ត្រលប់ទៅវិញ បន្ទាប់ពីឃេីញកងកម្លាំងជួរមុខ និង ប្រជាពលរដ្ឋភូមិព្រៃចាន់យេីង ឈរការពារទឹកដីយ៉ាងរឹងមាំអង់អាចក្លាហាន ។
Chan Born 1m · Shared with Public ព្រំដែនកម្ពុជា ថៃ៖ ឃើញមានការផ្សាយពត៍មានបំពុលពីខាងក្រៅប្រទេសមកថា ថៃលួចរំកិលបង្គោលលេខ ៤៣ និង ៤២ តាំងពីឆ្នាំ ១៩៧៩ មក ដើម្បី បំពុលឲ្យឃើញថា ការបាត់បង់ទឹកដីដោយ រដ្ឋាភិបាលស្របច្បាប់កម្ពុជា។ តាមឯកសារ គឺ កម្ពុជា ថៃ ទទួលស្គាល់ថា បង្គោលលេខ ៤៣ គេយល់ព្រមទទួល អូខេ Okay ជាមួយគ្នា តែបង្គោលលេខ ៤២ ខាងកម្ពុជាយើងមិនព្រម Not Okay ដូច្នេះ ពួកខ្មាំងសៀម ទាញខ្សែបន្ទាត់ខ្លួនឯងតម្រង់មក បង្គោលលេខ ៤៣ ដើម្បីកាត់យកទឹកដីភូមិ ព្រៃចាន់។
DAP News 57m · យោធភូមិភាគទី៥ ៖ ការចោទប្រកាន់ពីការរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរីថា ជាការកាត់ដីកម្ពុជាឱ្យថៃ ជារឿងមិនពិត ភ្នំពេញ ៖ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានធ្វេីការបំភ្លឺចំពោះការចោទប្រកាន់ ពាក់ព័ន្ធនឹងករណីរុះរើផ្ទះ១ខ្នង នៅចំណុចអូរភ្លុកដំរីថា ជាការកាត់ដីកម្ពុជា ទៅឱ្យប្រទេសថៃនោះ គឺជាការមិនពិត និងប្រាស់ចាកទាំងស្រុងពីស្មារតី នៃខ្លឹមសារលិខិតចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ និងគ្មានមូលដ្ឋានផ្លូវច្បាប់ ដោយហេតុថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ៕
KPT International 7m · 🚨ប្រទេសថៃត្រូវខ្មាសគេពេញពិភពលោក បន្ទាប់ពីរឿងស្រ្តីជាជនជាតិរបស់ខ្លួន រួមភេទជាមួយទេសចររុស្ស៊ីនៅលើរថយន្តបើកបរតាមផ្លូវ ត្រូវបានសារព័ត៌មានបរទេសជាច្រើនចុះផ្សាយព្រោងព្រាត។ តាមរយៈវីដេអូដែលថតបាន គេឃើញនារីថៃនិងទេសចររុស្ស៊ី បានប្រព្រឹត្តអំពើអនាចារនៅលើគូទរថយន្តភីកអាប់ កំពុងបើកបរតាមទីសាធារណៈក្នុងខេត្តភូកេត ដែលនេះជាការបង្ហាញពីភាពអនាធិបតេយ្យរបស់ប្រទេសថៃឲ្យពិភពលោកបានឃើញ។ សារព័ត៌មានបរទេសជាច្រើនដូចជា Straits Times, The Star និង VN Express សុទ្ធតែចេញផ្សាយអំពីរឿងនេះ ដែលធ្វើឲ្យប្រទេសថៃ ត្រូវអាម៉ាស់និងខ្មាសគេពេញពិភពលោក មិនដឹងយកមុខទៅទុកឯណា។ បើយោងតាមសេចក្តីរាយការណ៍របស់ Khaosod កាលពីថ្ងៃសុក្រទី២៦ខែកញ្ញាឆ្នាំ២០២៥ ស្រ្តីរូបនោះមានវ័យ៤១ឆ្នាំជាអ្នកខេត្តភូកេតផ្ទាល់ ដោយទទួលបានប្រាក់ ១ ០០០បាតពីជនជាតិរុស្ស៊ី ដើម្បីថតវីដេអូនេះបង្កើតជាមាតិកាសម្រាប់បង្ហោះក្នុងបណ្តាញសង្គម។ ក្រោយមកប៉ូលិសក៏បានឃាត់ខ្លួនបុរសជនជាតិរុស្ស៊ីនៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ពេលរូបគេប៉ុនប៉ងចាកចេញពីប្រទេសថៃ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព៖ Khaosod
ព្រំដែនកម្ពុជាថៃ --បទវិភាគវិចារណកថា/វិចារណញាណ/ បដិច្ចសមុប្បាទ៖ តើ អ្នកនយោបាយថៃ កំពុងធ្វើនយោបាយបែបណាជាមួយ បញ្ហាព្រំដែនជាមួយកម្ពុជា? ប្រទេសថៃ គឺជាប្រទេសដែលប្រែធាតុ គឺលែង ទទួលស្គាល់នយោបាយចិនតែមួយដូចមុនឡើយ គឺថៃទទួលស្គាល់ប្រទេស តៃវ៉ាន់ ប្រទេសហុងកុង ប្រទេសម៉ាក់កាវ ប្រទេសទីបេ...។ នេះជានយោបាយបំបែកទឹកដីចិនឲ្យទៅជាបំណែកៗ។ ប្រទេសហ្វីលីពីន គេចង់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងជាមួយ តៃវ៉ាន់។ វៀតណាម ក៍ចង់ដោះស្រាយបញ្ហាសមុទ្រ ជាមួយ ចិនតៃវ៉ាន់ដែរ។ ដូច្នេះ នយោបាយថៃ សព្វថ្ងៃនេះ គឺដូចគ្នាអីចឹងដែរ ពួកគេព្យាយាម ដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ដោយយកចៅហ្វាយខេត្តទាំង ៧ ធ្វើការចរចារជាមួយ ចៅហ្វាយខេត្តខាងកម្ពុជា យកមេភូមិភាគថៃ មកចរចាររឿងព្រំដែនជាមួយ មេភូមិភាគកម្ពុជា ដែលវាខុសជាមួយ ច្បាប់ខណ្ឌសីម៉ា របស់ថៃ របស់កម្ពុជា គឺមានតែ ក្រសួងកិច្ចការព្រំដែនមួយគត់ ដែលមានសិទ្ធិសំរេចកិច្ចការព្រំដែន។ ប្រទេសថៃ ដោយមិនអាចបង្កើតក្រសួងកិច្ចការព្រំដែនបាន ក៍យក ការិយាល័យតូចមួយ ក្នុងក្រសួងការបរទេស មកធ្វើកិច្ចការព្រំដែន។ ហេតុនេះដើម្បី អាស៊ាន មានសន្តិភាពជាមួយគ្នា នោះមេដឹកនាំអាស៊ាន ត្រូវតែបង្ខំ ថៃ ឲ្យបង្កើតក្រសួងកិច្ចការព្រំដែនឲ្យបានឆាប់។
Kampuchea Thmey Daily 27m · អាមេរិក ទាញថៃចូលប្រជុំជាមួយកម្ពុជា និងម៉ាឡេស៊ី លើបញ្ហាជម្លោះព្រំដែន ដើម្បីឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានផ្តួចផ្តើម និងរៀបចំកិច្ចប្រជុំ ១+៣ ដែលជាកិច្ចប្រជុំដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសកម្ពុជា ម៉ាឡេស៊ី និងថៃ ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្ត ឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។ នេះបើតាមក្រសួងការបរទេសកម្ពុជា បញ្ជាក់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា នេះ។ កិច្ចប្រជុំបានប្រព្រឹត្តនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក កាលរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ ដោយ÷ ង៉ិល ណារ៉ាត់
ចក្រភពខ្មែរ - Khmer Empire 2h · បើតាមសេចក្តីរាយការណ៍របស់លោក ញឹក ប៊ុនឆៃ សៀមបានរំកិលបង្គោលព្រំដែនខ្មែរប្រមាណ ២គម ដែលធ្វើឲ្យខ្មែរបាត់បង់ប្រាសាទស្តុកកក់ធំ
A JA A-អាចារ្យ អេ 18m · បន្ទាន់ “ថ្ងៃនេះមេទ័ពសៀមភាគ2 អាបាតឃ្លាំង ត្រូវបានតែងតាំងជា អង្គរក្សពិសេសរបស់ស្ដេចសៀមហើយ ទើបម្សិលមិញវាហ៊ាននិយាយថា ពេលចូលនិវត្តន៍ បើវាឡើងធ្វើជានាយករដ្ឋមន្ត្រី វានិងធ្វើយ៉ាងមិច” ចាអេធ្លាប់វិភាគថា ពេលអាបាតឃ្លាំងពេលវាចូលនិវត្តន៍ហើយ អាចបានតំណែងខ្ពស់បំផុតត្រឹមរដ្ឋមន្ត្រីក្រសួងការពារជាតិ តែនេះវាផ្លោះរហូតដល់តំណែងអង្គរក្សពិសេសរបស់ស្ដេចសៀម អាចមានអំណាចធំជាងនាយករដ្ឋមន្ត្រីទៅទៀត
Samut Siem Reap Angkor 8m · ក្តៅគគុក , ច្រកអានសេះកំពុងប្រឈមការឡើងកំដៅមានស្រោចគ្រាប់ទៅវិញទៅមករវាងទ័ពយើង និងទ័ពសៀម មើលខាំមិនខាងក្រោម
Prachaya Nongnuch 6m · 12.03น. 27ก.ย.68 ที่ช่องอานม้า จ.อุบลฯ ‘กัมพูชา’ ยิงปืนกล เข้ามาฝั่ง ‘ทหารไทย’ ก่อนที่ จนท.ไทย ยิง’ปืนกล’ กลับไป จากนั้น ‘ฝ่ายกัมพูชา’ ใช้เครื่องยิงลูกระเบิดยิงเข้ามา ‘ฝ่ายไทย’ จึงตอบโต้กลับ 12.03 a.m. 27 ก. ย. 68 at the Saddle Channel, province. Ubon 'Cambodia' shoots machine guns towards 'Thai soldiers' before police officers. Thai fired 'machine gun' back. Then 'Cambodia' used a grenade to shoot 'Thai' retaliated.
តាំង គីមឡេង 32m · ពួកវាតែងតែរករឿង សុីយ៉ន់ អធិ អច្ចរា 1h · ខាងអានសេះ ផ្ទុះហើយខាងវាបាញ់ច្រើន១២:០០.២៧/០៩ ខាងយើងនៅចិត្តធ្ងន់រងចាំបងបញ្ជារ
Somchai Song Pongbokul 12m · ด่วน! ช่องอานม้าเดือด กัมพูชา ยิงปืนกลสลับยิงระเบิดใส่ฝ่ายไทย โดนโต้กลับด้วยอาวุธเช่นเดียวกัน Urgent! Horse Saddle Channel is boiling in Cambodia. They fired a machine gun and fired bombs at Thai side. They were repelled with the same weapon.
Somchai Song Pongbokul Urgent!! Horse saddle channel is boiling "Cambodia" firing machine guns, switching bombs to Thai soldiers. The reporter reported that at 12.03 p.m. At the horse saddle channel, district. Ban Nam Yuan province. Ubon Ratchathani. The Cambodian side used machine gun to shoot Thai military officers before the Thai side retaliated by firing machine gun as well. Then the Cambodian side used bombers to shoot into the Thai side. Now the Thai army is retaliating. However, more details are being investigated.
ប្រវត្តិសាស្រ្តតំបន់ព្រះវិហារ៖ ហេតុអ្វីប្រទេសសៀម សោកស្តាយការបាត់បង់ទឹកដីដែលពួកគេគ្រប់ជាង ៣០០ ឆ្នាំ? កងទ័ពសៀម បានធ្វើសង្រ្គាម កំទេច រដ្ឋាភិបាលក្រុងលង្វែកចោល បន្ទាប់ មកទ័ពចូលឈ្លានពានគ្រប់គ្រងកម្ពុជា ប្រហែល ៣០០ ទើប កងទ័ពបារាំង ចូលមកធ្វើសង្រ្គាម ២៥ ឆ្នាំ ដើម្បី វាយបណ្តេញ កងទ័ពសៀម ស្តេចសៀម ចាកចេញពី ប្រទេសចាមបាសាក់ (ចំប៉ាសក្តិ)ប្រទេសលាវសព្វថ្ងៃនេះ រត់ទៅរស់នៅ លាក់ខ្លួននៅក្រុង បាងកក ដល់សព្វថ្ងៃ។ ក្នុងន័យនេះ បានជា មេដឹកនាំធំៗ ស្តេចសៀម ខ្មាស់ខ្មែរ អន់ចិត្តមិនគួរមានប្រវត្តិថោកទាបចាញ់សង្រ្គាមបារាំង បាត់បង់ទឹកដី ដែលពួកសៀមគ្រប់គ្រង រហូតដល់ ព្រៃនគរកម្ពុជាក្រោមទាំងមូល...
ខេត្តព្រះវិហារ ឆ្នាំ ១៩០២ គឺជាខេត្ត ម្លូរព្រៃ ដែលជា បន្តុំជនជាតិ ចាម ម៉ាឡេស៊ី ជ្វា។ ពាក្យថា ម៉ាឡាយូ គឺជា រដ្ឋាភិបាលមួយនៃ ប្រទេស ម៉ាឡេស៊ីសព្វថ្ងៃនេះ ពួកម៉ាឡេស៊ីនេះ ចូលមកគ្រប់គ្រងប្រទេសកម្ពុជាទាំងមូល ដោយសារ ស្តេចសៀម យកប្រពន្ធ យកប្តីសុទ្ធតែជាជនជាតិ ម៉ាឡេស៊ី ដូច្នេះ បានជាម៉ាឡេ នៅ ពាសពេញកម្ពុជា ដូចជា ស្រុក ម៉ាឡៃ ខេត្តបាត់ដំបង កឺជាស្រុក ម៉ាឡេ ដែរ។ ខេត្ត ម៉ាឡេ ព្រៃ នេះ ក៍ដូរទៅជាខេត្ត ម្លូរព្រៃ រហូតដូរមកជា ខេត្ត ព្រះវិហារឡើងវិញ ក្រោយកម្ពុជា បារាំង ទាមទារយកបាន ពីការធ្វើសង្រ្គាមរបស់បារាំង ឆ្នាំ ១៨០០ ជាងរហូតឆ្នាំ ១៨៩៣ ទើបសៀម ព្រមស៊ីញ៉េ ប្រគល់ដីតំបន់នោះ មកកម្ពុជាវិញ ឆ្នាំ ១៩០៤។
ក្រសួងការពារជាតិ 21m · សេចក្តីប្រកាសព័ត៌មាន រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។
ស៊ន សុភក្រ្ត-Sorn Sopheak 6m · កងកម្លាំងយើងនៅសមរភូមិជួរមុខទាំងអស់ បានត្រៀមកម្រិតខ្ពស់បំផុត ដើម្បីវាយបកសត្រូវឈ្លានពាន ពេលទទួលបានបទបញ្ជា! សូមបន់ស្រន់ និងជូនពរម្នាក់មួយម៉ាត់ផង! ២៧ កញ្ញា ២០២៥!
เจริญยิ่ง ดินด่วน 27m · 27/9/68ได้ข่าวมาว่า เดือด!!!เนิน527ช่องอานม้าเเนิน600กัมพูชา ได้ยิงปืนคอใส่10กว่าลูกแล้วแต่ทหารไทยยังไม่ตอบโต้ รอความชัดเจน#จบข่าว# 27/9/68 got the news that. Boiling!!! Hill 527 Saddle Channel. Hill 600 Cambodia. I have shot more than 10 bullets in the neck but Thai soldiers have not responded.
ស៊ន សុភក្រ្ត-Sorn Sopheak 2m · កំណត់ហេតុរបស់ក្រសួងការពារជាតិកម្ពុជា ថ្ងៃទី២៧ ខែកញ្ញា ២០២៥ ដោយបានបញ្ជាក់ថា នៅវេលាម៉ោង ១១៖៥២នាទី ទាហានថៃ បានបាញ់កាំភ្លើងដៃ និងកាំភ្លើងត្បាល់មកទីតាំងឈរជើងរបស់កងកម្លាំងយើង នៅសមរភូមិអានសេះ។។
Meas Saborn 24m · ថៃ បន្តរំលោភបទឈប់បាញ់ បាញ់កាំភ្លើងចូលតំបន់អានសេះ ខេត្តព្រះវិហារ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១៖៥២នាទី យោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ កងទ័ពកម្ពុជាបានឈរលើគោលការណ៍អត់ធ្មត់ខ្ពស់ និងមិនបានតបតទៅវិញទេ។ រហូតមកដល់ម៉ោងនេះ ភាគីថៃ នៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ។ កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្តនិងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។ Thailand continues to violate ceasefire, firing into An Ses area, Preah Vihear province. Lieutenant General Maly Socheata, Undersecretary of State and Spokesperson for the Ministry of National Defense of Cambodia, said that on the morning of September 27, 2025, at approximately 11:52 a.m., the Thai military began firing at Cambodian forces, firing mortars and small arms at the Cambodian army base in An Ses area. The Cambodian army has maintained a high level of restraint and has not retaliated. Up to this time, the Thai side has continued to fire at the Cambodian army and has not stopped. The Cambodian forces would like to reaffirm their firm commitment to fully and consistently respect and implement the ceasefire agreement between Cambodia and Thailand, continuing to closely cooperate at all levels and seeking practical cooperation to promote peace and stability between the two countries, as well as a speedy return to normalcy, and calling on the Thai side to strictly implement and respect the same.
Sar Sokha 11m · យោធាថៃ បើកការបាញ់ប្រហារទាំងអាវុធធន់ធ្ងន់ និងស្រាល លើកម្ពុជា នៅតំបន់អានសេះ តែកម្ពុជា អត់ធ្មត់គោរពបទឈប់បាញ់! …………………… យោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ម៉ោងប្រមាណ ១១:៥២នាទី យោធាថៃ បានចាប់ផ្តើមធ្វើការបាញ់ប្រហារមុន មកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើនគ្រាប់ មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ។ នៅពេលនេះ កងទ័ពកម្ពុជា បាននិងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី។ ក្រសួងការពារជាតិ បញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃ អនុវត្តនិងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នា៕
San Prum 9m · #ផ្អាកបាញ់វិញហើយ??? តាមប្រភពព័ត៌មានពីខៅសុទ្ធថៃថា: ការប៉ះទង្គិចគ្នារវាងទាហានថៃនិងទាហានកម្ពុជានៅច្រកអានសេៈ រយៈពេល 30 នាទី ត្រូវបានបញ្ឈប់ហើយ នៅវេលាម៉ោង 2:00 នាទីនៅថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2025
Pheng Vannak News 15m · នេះជាព័ត៌មានក្លែងក្លាយដែលខាងថៃផ្សាយបំភ្លៃការពិត ធាតុពិតជាក់ស្ដែង ទាហានថៃជាអ្នកចាប់ផ្ដេីមបាញ់ប្រហារមកលេីមូលដ្ឋានទ័ពកម្ពុជានៅច្រកអានសេះ ដោយប្រេីកាំភ្លើងត្បាល់ ៦០មម DK75 និងកាំភ្លើងយន្ត 12,7 រហូតមកដល់ពេលនេះមិនទាន់ឈប់បាញ់នៅឡេីយទេ ។ ប៉ុន្តែកងទ័ពកម្ពុជាបន្តរក្សាភាពអត់ធ្មត់មិនតបតទេ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងមេត្តាជ្រាប ។ ខ្មែរមិនចង់បានសង្គ្រាមទេ ខ្មែរចង់បានសន្តិភាព !
ព្រំដែនកម្ពុជា ថៃ៖ កាសែតស្រុកសៀម ផ្សាយបំពុលពត៍មាន ស្តីពីការដែលកម្ពុជា បាញ់ចូលដីថៃជាមុន បន្ទាប់មក កងទ័ពថៃ ពួកគេបើកការវាយតបវិញ រយៈពេល ៣០ នាទី....។ ពួកគេសំអាងលើប្រភព Source ពីខាងយោធា ថៃ និង សារពត៍មានពី កម្ពុជារបស់ក្រុមអាស៊ីសេរី។ រូបថត ដែលពួកសៀមប្រើ ១០០% សុទ្ធតែ រូបថតចាស់ៗ។ ខ្មែរកុំគប្បី ជឿលើប្រភព ត្រូវជឿលើ ការវិភាគប្រភព។ ក្រុមប្រឆាំងលើកឡើងរាល់ថ្ងៃថា សារពត៍មានរដ្ឋាភិបាលសុទ្ធតែកុហក ! ចំណែកយើងក៍ថា ពួកប្រឆាំងផ្សាយសុទ្ធតែកុហក ដូច្នេះ ការពិតនៅកន្លែងណា? គឺការប្រើវិចារណញាណ ដើម្បីវិភាគ !!
Fresh News
ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ស្របពេលដែលយោធាថៃ បាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ
(ឧត្តរមានជ័យ)៖ នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន។ នេះបើតាម លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។
ការចុះមកសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ស្របពេលដែលយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើន គ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី៕
ស៊ន សុភក្រ្ត-Sorn Sopheak 8m · សូមកម្លាំងយើងនៅជួរមុខ កុំថតបង្ហោះ និងចែកចាយកន្លែងលេណដ្ឋាន និងទីតាំងឈរជើងរបស់យើង ដែលនាំឲ្យសត្រូវចាប់បាន។ សូមអរគុណសម្រាប់ការលះបង់ចំពោះជាតិ
ទឹកដី និងប្រជាជនយើង។
News4Khmer 11m · 🔴នេះជាភស្តុតាងច្បាស់ៗ សៀ.មបានបំពានបទឈប់បា..ញ់ ដោយនៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៥ យោធាថៃបានចាប់ផ្តើមធ្វើការបា..ញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបា..ញ់កាំភ្លើ..ងត្បាល់និងកាំភ្លើ..ងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ប៉ុន្តែទាហានកម្ពុជាមិនបានបា..ញ់តបវិញទេដោយអោយទាហានថៃផ្លោ..ងនិងបាញ់ម្នាក់ឯង។ កម្ពុជាបន្តអត់ធ្មត់និងគោរពបទឈប់បាញ់! សូមអន្តរជាតិជួយមើលផង🙏🙏🙏
Smeyy 50m · 🚨*ព័ត៌មានក្តៅៗ : អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ Winthai Suvaree បានធ្វើការថ្លែងបញ្ជាក់ជាថ្មី នៅថ្ងៃទី២៧ កញ្ញា ២០២៥នេះថា៖ «សកម្មភាពរបស់ភាគីកម្ពុជា 🇰🇭 ក្នុងការនាំយកនូវអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះមកធ្វើការត្រួតពិនិត្យស្ថានការណ៍ នៅតំបន់មានជម្លោះ គឺជាទង្វើញុះញង់ ដើម្បីឱ្យកងទ័ពថៃផ្ទុះអាវុ.ធមកលើកម្ពុជា»។ (Smeyy) *បញ្ជាក់៖ កងទ័ពថៃ 🇹🇭 គឺជាអ្នកផ្ទុះអា.វុធ និងបា.ញ់មកលើកម្ពុជាមុន នៅតំបន់អានសេះ កាលពីវេលាម៉ោង ១១:៥២នាទី នៅថ្ងៃនេះ៕
Hout Songhak 33m · ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែន នៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ---- - នៅថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅវត្តប្រាសាទតាមាន់សែនជ័យ ខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់បានចូលជាធរមាន៕
Chan Born 1m · Shared with Public ព្រំដែនកម្ពុជា ថៃ៖ ជនភៀសសឹកទាំងខាង ថៃ និង ខាងកម្ពុជា កំពុងរត់ភៀសសឹកទៅរកតំបន់សុវត្ថិភាពរៀងខ្លួន ដោយសារ ភាគីប្រទេសថៃ គ្មានចេទនា ឆន្ទះបញ្ចប់សង្រ្គាម រៀបចំដោយ អាមេរិក និង ម៉ាឡេស៊ី។ ផែនការសន្តិភាព ដែលប្រទេសទាំង ២ ចុះហត្ថលេខារួមគ្នា គឺ (១)រក្សាកងទ័ពនៅទីតាំងដដែល (២) ដកកាំភ្លើងធំចម្ងាយ ៣០ គម ពីព្រំដែនរៀងខ្លួន ( ៣) ដកអាវុធពីកងទ័ព ទៅជា កងទ័ពគ្មានអាវុធ ដោយសំអាងហេតុផលនេះ ប្រទេសថៃ នៅតែព្យាយាមបង្ករហេតុរាល់ថ្ងៃ រាល់ម៉ោង ដើម្បី រក្សាកងកាំភ្លើងធំ កងរថក្រោះនៅកៀកខ្សែព្រំដែនជាមួយកម្ពុជា។
ប្រវត្តិតំបន់ភ្នំខ្មោច អានសេះ៖ នៅសម័យឆ្នាំ ១៩៧៩ ប្រជាជនកម្ពុជា កងទ័ពរដ្ឋាភិបាលត្រីភាគី រត់ចូលទៅក្នុងទឹកដីថៃ ជំរៅប្រមាណជា ៣០ គម ដើម្បីគេចចេញពីការវាយលុករបស់ កងទពវៀតណាមនិងកងទ័ពរដ្ឋកម្ពុជា។ ពេលនោះ សភាថៃ បានកោះប្រជុំជាបន្ទាន់ សុំជំនួយពី អង្គការ NATO មកជួយការពារប្រទេសថៃ ពីព្រោះ កងទ័ពថៃ និង ណាតូ ធ្លាប់ឈ្លានពានប្រទេសវៀតណាម តាំងពីឆ្នាំ ១៩៤០ ដល់ ឆ្នាំ ១៩៧៥ ដូច្នេះ កងទ័ពវៀតណាម គេត្រូវវាយគ្រប់គ្រងលើប្រទេសថៃវិញនៅឆ្នាំ ១៩៧៩ នេះ។ ដូច្នេះ សភាថៃ កោះប្រជុំនៅ UN ជាបន្ទាន់ រួច ដឹកប្រជាជនកម្ពុជា ជាង ៥ ម៉ឺននាក់ យកមក ទំលាក់ចោល ដោយ ប្រើរថយន្ត បែន ទំលាក់ ដូច ទំលាក់ជ្រូក គោ ទីលើឡាន រួចបាញ់រះសម្លាប់ប្រជាជនខ្មែរទាំងនោះ ខ្លះនៅរស់ ខ្លះស្លាប់យ៉ាងរង្គោល អ្នកដែលនៅរស់ គេបានទៅដល់ អាមេរិក គេក៍ថតរឿង ភ្នំខ្មោចនេះឡើងមក ទៅជា ខ្សែភាពយន្តហូលីហ្វូត ភ្នំខ្មោចៗ គឺសំដៅថា ជាវាលពិឃាដ។ ភ្នំខ្មោចនេះជាអតិតជំរុំ PKNLF របស់ សឺនសាន តែជុំវិញនោះជា ជំរុំសំងាត់ គ្រប់គ្រងដោយ កងទ័ព ថៃ ដើម្បី លួចជំនួយបរទេសផង ដើម្បី បង្កើតកងទ័ពខ្មែរសញ្ជាតិថៃផងសម្រាប់ធ្វើសង្រ្គាមប្រឆាំងកម្ពុជា ប្រឆាំងជាមួយ ទ័ពរដ្ឋាភិបាលត្រីភាគីផង។ ទ័ពសៀម តែងតែសហការណ៍ជាមួយទ័ពត្រិភាគីប្រឆាំងរដ្ឋាភិបាលភ្នំពេញ និងជាមួយគ្នា សហការណ៍ជាសម្ងាត់ជាមួយ កម្ពុជា ប្រឆាំងទ័ពតស៊ូវិញ នេះជាល្បិចដែលសៀមប្រើដើម្បី រុញច្រានឲ្យមានកច្ចព្រមព្រមសន្តិភាព ២៣ តុលា ១៩៩១ ដើម្បីខ្មែរយើងចាកចេញពី ជាយដែន រួចពួក សៀមវាចួលគ្រប់គ្រងជំរុំទាំងនោះ បង្ករជាហេតុនៃការឈ្លានពានកម្ពុជា នៅថ្ងៃនេះ ដោយសៀមវា ចោទថា ខ្មែររមិលគុណពួកវា ខំជួយយើង !!
THAI PRESS 8m · ตามติดชีวิตขแมร์ : ทหารเขมรระบุว่า "เราพร้อมอย่างเงียบ ๆ รอเวลาที่เหมาะสม และได้รับคําสั่ง ให้ดําเนินการทันที! Following Khmer life: Khmer soldier stated that "We are quietly ready, waiting for the right time and being ordered to act immediately!" "
គ្រូ 52m · ពេលខ្លះការមិនតបតក៏ជារឿងល្អដែរ បងប្អូនគិតមើលបើពីថ្ងៃត្រង់ខាងយើងតដៃ ម៉្លេះមកទល់ម៉ោងនេះមានរឿងអ្វីខ្លះកើតឡើងលើបងៗកងទ័ពជួរមុខកម្ពុជាយើង «សង្គ្រាមមិនបានជួយអ្វីដល់មនុស្សជាតិទេ»
What is seven ខ្លាចតែនយោបាយ ថៃ-កម្ពុជា បាញ់អោយ ប្រជាជនរត់អស់, អនុញ្ញាតអោយសៀមចូលយកដី ដែលស៊ីញេ អោយសៀមហើយ, បើមិនធ្វើអញ្ចឹង ពលរដ្ឋមិនចេញ។ លេខ៧
Kosal Chum
ទុកឲ្យថៃវាស្រាតខោខ្លួនឯងដើរបង្ហាញគូថកណ្តាលវាលចុះ ។ គ្មានហេតុផលណាមួយដែលគេជឿថាកម្ពុជាជាអ្នកបាញ់ប្រហារថៃមុននោះទេ ។ ថៃខ្លួនឯងបានធ្វើអីខ្លះគេដឹងខ្លួនច្បាស់ហើយ ។ ថៃកាន់តែចោទកម្ពុជាគឺថៃកាន់តែអាក្រក់ ៕
Let Thailand take off its pants and walk around showing its ass in the middle of the field. There is no reason to believe that Cambodia was the one who shot Thailand first. Thailand itself is well aware of what it did. The more Thailand accuses Cambodia, the worse it gets.
Khmer News 1h · ដឹងការពិតហើយ ដែលនាំឱ្យទាហានថៃបើកការបា.ញ់ប្រហារមកលើទាហានកម្ពុជានៅថ្ងៃទី២៧ កញ្ញា ២០២៥នេះ គឺគេបានត្រៀមថតទុកជាភស្តុតាង ដោយបានបង្ហោះដ្រូន ចាំថតពេលទាហានខ្មែរតបតវិញ ហើយចោទថាកម្ពុជាបា.ញ់មុន តែកម្ពុជាមិនតបត ទាហានថៃបានបង្ហោះដ្រូនចាំថត ហើយបានបា.ញ់មកលើទ័ពកម្ពុជា ក្នុងគោលបំណងឱ្យកម្ពុជាបា.ញ់តបត រួចថតទុកជាភស្តុតាង ដើម្បីចោទកម្ពុជាថាបា.ញ់វាមុន !
VAYO FM Radio 51m · យោធាថៃនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបើកការបាញ់ប្រហារមកលើទីតាំងមូលដ្ឋានយោធាកម្ពុជានៅតំបន់អានសេះ ខេត្ដព្រះវិហារ ដែលសកម្មភាពនេះបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទឈប់បាញ់។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកទង្វើដ៏គឃ្លើននេះបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ថៃពិតជារដ្ឋពាលមិនគោរពច្បាប់ទម្លាប់ ហើយរដ្ឋពាលមួយនេះហាក់ដូចជាកំពុងព្យាយាមបំបែកការរួបរួមរបស់អាស៊ានផងដែរ។



































































































No comments:
Post a Comment