ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Saturday, November 1, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ២០២៥

 អវតារ ស.Anutin និយាយ ត្រង់ៗ ..បើយោធាសៀមអោយដោះលែង នោះខ្លួនបញ្ជារអោយលែងយោធិន ១៨ រូបភ្លាម..និយាយដូចអាចម៏ឆ្កែ ? 😄

Prak Vanda 13m  · នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជា-ថៃ បានសម្រេចកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ចេញពីព្រំដែនក្នុងភូមិសាស្រ្តខេត្តព្រះវិហារជាផ្លូវការ បន្ទាប់ពីមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលប្រព្រឹត្តនៅកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។


BTV News 1d  · កងទ័ពអាវសមិនខុសពីកងទ័ពជួរមុខនោះឡើយ ខណៈពួកគាត់ត្រៀមព្យាបាល និងសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទាំងយប់ទាំងថ្ងៃ ពោលគឺ២៤ ម៉ោងលើ២៤ ម៉ោង។  សូមបញ្ជាក់ថា ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នេះ ស្ថានភាពនៅភូមិព្រៃចាន់ មានលក្ខណៈស្ងប់ស្ងាត់ធម្មតា ហើយប្រជាពលរដ្ឋខ្លះប្រកបមុខរបរប្រចាំថ្ងៃធម្មតា៕


Thmey Thmey   3h  · កម្ពុជា បញ្ជូននគរបាល ១៣រូប ចូលរួមកិច្ចសហការលើការបង្ក្រាបបទល្មើសឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយនគរបាលថៃ


News Today 12m  · ការដកអាវុធធុនធ្ងន់ដំណាក់កាលទី១កំពុងចាប់ផ្តើមហើយនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ ការដកអាវុធរួមបញ្ចូល ៣ ប្រភេទ:  - ប្រភេទ ( ក )មានប្រព័ន្ធកាំជ្រួចហ្វូងដែលមានចាប់ពី២កាណុងឡើងទៅ - ប្រភេទ ( ខ ) មានកាំភ្លើងធំគ្រប់ប្រភេទ ដូចជាប្រភេទអូសណ្ដោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ  -ប្រភេទ ( គ ) សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែក ជាពិសេសរថក្រោះប្រយុទ្ធ (MBTs) ដែលផ្តល់នូវការការពារចល័ត កម្លាំងបាញ់សង្រ្កាប និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើង  ទាំង ៣ ដំណាក់កាលនៃការដកអាវុធត្រូវធ្វើឡើងទាំងខាងភាគីកម្ពុជា និងថៃក្រោមផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) និងស្របតាមផែនការសកម្មភាពដកអាវុធចុះហត្ថលេខាដោយប្រទេសទាំងពីរនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។ ការដកអាវុធទាំងអស់រំពឹងថានឹងបញ្ចប់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ។ រូបភាពពីទទក / ក្រសួងព័ត៌មាន


กองทัพภาคที่ 4

🌈 ร.15 พัน.1 กระบี่ เปิดบ้านต้อนรับ ‘น้องคนเล็ก’ 2/68 เปิดโอกาสให้ญาติเยี่ยมชม คลายกังวลในเรื่องความเป็นอยู่ พร้อมสร้างควาเชื่อมั่นว่า “เราจะดูแลบุตรหลานของท่านให้ดีที่สุด”

🔺เมื่อวันที่ 1 พฤศจิกายน 2568 เวลา 10.00 น. กองพันทหารราบที่ 1 กรมทหารราบที่ 15 เปิดบ้านต้อนรับทหารใหม่ ผลัดที่ 2/2568 ซึ่งรายงานตัวเข้ากองประจำการเมื่อวันที่ 1 พฤศจิกายน 2568 โดยเมื่อน้องทหารใหม่เดินทางมาถึงหน่วยแล้ว ได้ดำเนินกระบวนการรับทหารใหม่ อาทิ การตรวจคัดกรองโรคตอนแรกรับ การรับฝากของมีค่าและเอกสารที่ติดตัวมากับน้องทหาร พร้อมกับการดำเนินการด้านธุรการต่างๆ และการตรวจหาสารเสพติดในร่างกาย เพื่อคัดแยกกลุ่มทหารใหม่ในการเข้ารับการฝึกเบื้องต้น 6 สัปดาห์แรกได้อย่างเหมาะสม

   พร้อมกันนี้ทางหน่วยยังได้เปิดโอกาสให้ผู้ปกครองและญาติของน้องทหารใหม่ ได้เข้าชมสถานที่กินอยู่ที่หลับนอนของน้องทหารใหม่ เพื่อให้ทางครอบครัวและญาติเกิดความอบอุ่นใจ พร้อมสัมผัสความเป็นอยู่ของบุตรหลาน และคลายความกังวลเมื่อบุตรหลานเข้ามาอยู่ภายในหน่วย โดยญาติทหารใหม่ทุกคนบอกกันว่ามีความรู้สึกสบายใจที่ทางหน่วยทหารได้ให้การต้อนรับผู้ปกครองและญาติของทหารใหม่เป็นอย่างดี โดยมี ร้อยเอก ธราเวช วัฒนะจำนงค์ ผู้แทนผู้บังคับกองพันทหารราบที่ 1 กรมทหารราบที่ 15 ให้การต้อนรับ ซึ่งบรรยากาศในวันนี้เป็นไปด้วยความเรียบร้อยและอบอุ่น

   ทั้งนี้ กองพันทหารราบที่ 1 กรมทหารราบที่ 15 ขอต้อนรับและขอบคุณชายไทยที่เสียสละเข้ามาร่วมทำงานเพื่อมาร่วมดูแลประเทศ ซึ่งการเข้ามาเป็นครอบครัวเดียวกันกับกองทัพบกนั้น เราพร้อมที่จะดูแลทุกคนให้อยู่ในกองทัพบกอย่างมีความสุข พร้อมที่จะทำหน้าที่ด้านความมั่นคงของชาติและช่วยเหลือประชาชนในทุกโอกาสต่อไป

#กองทัพบก #กองทัพภาคที่4 #ศูนย์ประชาสัมพันธ์กองทัพภาคที่4

🌈 R.15 Pan.1 Krabi. Open house to welcome ‘little brother’ 2/68. Open a chance for relatives to visit. Relieve worries about well-being. Together with building confidence that “We will take care of your children the best.”

🔺On 1 November 2568 at 10.00 a.m. The 1st Infantry Battalion, 15th Infantry Division, opened the house to welcome the new soldiers, shift 2/2568 who reported that they entered the unit on November 1, 2016. When the new soldiers arrived at the unit, they carried out the process of recruiting the new soldiers, including the initial disease screening, the deposit of valuables and documents attached to the soldiers, along with administrative operations and physical drug detection to separate the new soldiers for training. Ton's first 6 weeks on point.

At the same time, the unit has also given an opportunity for parents and relatives of new soldiers to visit the sleeping place of new soldiers to provide comfort to their families and relatives, to feel the well-being of their children and to relieve their worries when they come into the unit. All new soldiers' relatives said that they have a feeling of comfort that the unit has given a warm welcome to their parents and relatives of the new soldiers. With Lieutenant Commander Thrawet Watthanajong. On behalf of the supervisor of the 1st Infantry Division, 15th Infantry Division, welcome the atmosphere today was nice and warm.

Both, 1st Infantry Regiment, 15th Infantry Division would like to welcome and thank the Thai men who have sacrificed their lives to serve the country. In which they have become one family with the army. We are ready to take care of everyone in the army happily. Ready to serve national security and help the people at any future opportunity.


RFI ខេមរភាសា / RFI Khmer   31m  · ការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) បានប្រកាសនៅថ្ងៃសុក្រទី៣១ តុលា ថា ខ្លួនបានបញ្ជាឲ្យរឹបអូស និងបង្កកទ្រព្យសម្បត្តិដែលមានទំនាក់ទំនងទៅនឹងលោក លី យ៉ុងផាត់មានតម្លៃប្រមាណ ៣៥០ លានបាត ឬប្រមាណជា ១០.៨ លានដុល្លារអាមេរិកក្នុងការស៊ើបអង្កេតដែលកំពុងបន្តលើបណ្តាញឆបោកឆ្លងដែនដ៏ធំមួយពាក់ព័ន្ធនឹងលោក Taweesak Sujaritwattananont និងជនសង្ស័យដែលរួមគំនិតផ្សេងទៀតរបស់លោក។ ទ្រព្យសម្បតិ្តដែលរឹបបានទាំងនោះ រួមមានខុនដូ ដីជាច្រើនក្បាល និងប្រាក់តម្កល់ក្នុងធនាគារ សរុបទាំងអស់មាន១១ប្រភេទ។ នេះបើតាមសារព័ត៌មាន The Star របស់ម៉ាឡេស៊ី។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងបាងកក បានសម្រេចដកសញ្ជាតិថៃពី អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា និងជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅប្រទេសកម្ពុជា។ តាមការពន្យល់របស់រដ្ឋាភិបាលថៃលោក លី យ៉ុងផាត់ មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញតាមបណ្តោយព្រំដែនថៃ និងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃឈ្មោះ Thai Enquirer៕ រូបភាព៖ AP


มังกร ซ่อนตัว

 is at Preah Vihear Town ក្រុង ព្រះវិហារ.

Phnom Tbeng Meanchey

 ·

ผู้สื่อข่าวด้านความมั่นคงรายงานว่า คณะผู้สังเกตการณ์อาเซียน (AOT) ได้ลงพื้นที่ตรวจสอบและยืนยันกระบวนการถอนกำลังยุทโธปกรณ์หนัก รวมถึงอาวุธทำลายล้างสูง ออกจากแนวชายแดนกัมพูชา–ไทยอย่างเป็นทางการ เมื่อช่วงเย็นวันที่ 1 พฤศจิกายน 2568 ที่ผ่านมา

การเคลื่อนไหวครั้งนี้ถือเป็นส่วนหนึ่งของมาตรการลดความตึงเครียดหลังสถานการณ์ชายแดนช่วงที่ผ่านมา ซึ่งแม้จะมีทิศทางผ่อนคลายลง แต่ฝ่ายไทยยังคงจับตาอย่างใกล้ชิด โดยเฉพาะความพร้อมรบและการจัดวางกองกำลังในพื้นที่รอยต่อสำคัญ เพื่อป้องกันเหตุไม่คาดฝันและรักษาผลประโยชน์ด้านความมั่นคงของประเทศ

ทั้งนี้ หน่วยงานความมั่นคงไทยยังคงเฝ้าระวังสถานการณ์อย่างรอบด้าน พร้อมประสานความร่วมมือกับอาเซียนและกัมพูชาอย่างต่อเนื่อง เพื่อให้แนวชายแดนกลับสู่ภาวะปกติอย่างยั่งยืน และสร้างความเชื่อมั่นต่อประชาชนในพื้นที่

Security media reported that the ASEAN Observer Team (AOT) has inspected and confirmed the process of withdrawing heavy tactics, including highly destructive weapons, formally leaving the Cambodia-Thai border line on the evening of November 1, 2568.

This move is part of a measure to reduce tensions following the recent border situation. Despite the easing direction, the Thai side continues to keep a close eye on, especially on combat readiness and deployment of troops in key link areas, to prevent unforeseen events and preserve the security interests of the country.

Meanwhile, Thai security agencies continue to monitor the situation comprehensively and coordinate cooperation with ASEAN and Cambodia to permanently return the border to normalcy and build confidence in the people in the area.


កម្ពុជា បង្ហាញរូបភាពនៃការកែសម្រួលកាំភ្លើងធំ ចាប់ពី ១០៥មម ដល់ ១៥៥មម ចូលអង្គភាពដើមឡើងវិញ ដោយផ្សាយតាម Social media,TV..ដល់មហាជនបានដឹងឮ និង ភ្នាក់ងារសង្កេតការណ៍អន្តរជាតិ។ ភាគីប្រទេសថៃ នៅបន្តតាមដាន វិភាគរូបភាពអាវុធដែលដកចេញ តែខាង ថៃ គេមិនទាន់បង្ហាញ។ កងទ័ពថៃ កងទ័ពសៀម បញ្ជូនពត៍មាន ជា ២ ក្រុមទៅ បាងកក ដែលទី ១ ពួួកគេមើល ហ្វេសប៊ុក ពីកម្ពុជា និង ប្រភពទី ២ ពួកគេ ទំនងជា ទិញពត៍មាន ដោយសារ អាវុធខ្លះ នៅខ្មែរអតផ្សាយទេ តែ ថៃដឹង !!


มังกร ซ่อนตัว   8m  · 🐉 Short News : มังกรซ่อนตัว กองกำลังผสมแห่งกองทัพกัมพูชา เริ่มปฏิบัติการถอนอาวุธหนักออกจากแนวปะทะบริเวณชายแดนไทย-กัมพูชาแล้วในวันนี้ โดยเป็นไปตามข้อตกลงร่วมด้านความมั่นคงและการสร้างความเชื่อมั่นระหว่างสองประเทศ เจ้าหน้าที่ทหารกัมพูชาดำเนินการเคลื่อนย้ายยุทโธปกรณ์ขนาดใหญ่ ทั้งปืนใหญ่ติดรถและยานเกราะ ออกจากพื้นที่เสี่ยง เพื่อเปิดทางสู่บรรยากาศสันติภาพมากขึ้น การถอนกำลังครั้งนี้อยู่ภายใต้การติดตามของผู้สังเกตการณ์จากอาเซียน หรือ AOT เพื่อให้การดำเนินงานโปร่งใสและเป็นไปตามมาตรฐานสากล ด้านฝ่ายไทยติดตามสถานการณ์อย่างใกล้ชิด พร้อมยืนยันว่ามาตรการดังกล่าวเป็นก้าวสำคัญสู่การลดความตึงเครียดบริเวณพรมแดน นักวิเคราะห์ด้านความมั่นคงประเมินว่า การเคลื่อนไหวครั้งนี้เป็นสัญญาณบวกต่อเสถียรภาพในภูมิภาค และอาจนำไปสู่ความร่วมมือด้านความมั่นคงที่ลึกซึ้งยิ่งขึ้นในอนาคต See translation


អវតារ ស. 16m  · ធុនធ្ងន់ BM-21 និង ១៥៥ ម.ម ប្រមាណ ៥០ គ្រឿងរបស់កម្ពុជាចាកចេញពីព្រុំដែនមកឆ្ងាយហើយ នៅតែខាងថៃធ្វើមិនដឹង ? 🤔


Thmey Thmey កងទ័ព​កម្ពុជា​-ថៃ​ សម្រេច​កែ​សម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់​ នៅ​ម៉ោង​ ៦​ និង៤៥នាទីល្ងាចនេះ

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បាន​ឱ្យដឹងថា​ កងទ័ព​កម្ពុជា​-ថៃ​ បានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា វេលាម៉ោង ១៨:៤៥នាទី ជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវអនុវត្តដូចគ្នា នៅក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ 

បេីតាម​អ្នកនាំពាក្យ​  ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់​ សម្រាប់ដំណាក់កាលទី១នេះ នឹងធ្វើឡើងក្នុងរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១-២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់ភាគីកម្ពុជា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី១នេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន ០២ រួមមាន៖ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ 

ដោយឡែក ភាគី​ថៃ​ ក៏នឹងធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះផងដែរ។ «កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ​ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព...»។ លោកស្រី​ ម៉ាលី​ សុជាតិ​ បន្ថែមដូច្នេះ។ 

ប្រភព​៖​ ក្រសួង​ការពារ​ជាតិ​


Wassana Nanuam   27m  · กัมพูชา โชว์ ถอน จรวดหลายลำกล้อง Type 90  จาก อุดรมีชัย และ Type 81 ขนาด 122 มม. ตาม ข้อตกลงการถอนอาวุธหนัก Type A วันแรก ขณะที่ยังไม่เห็นภาพการถอนอาวุธหนักของฝ่ายกองทัพไทย See translation


ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ | ការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃ ក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ

(AKP) ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជា និងភាគីថៃក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ទើបនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយបានឯកភាពគ្នាលើផែនការជាដំណាក់កាល នៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

តាមរយៈផែនការដែលបានឯកភាពគ្នានេះ ភាគីទាំងពីរបានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទី គឺជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលភាគីទាំងពីរត្រូវអនុវត្តដូចគ្នា នៅក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ 

សូមគូសបញ្ជាក់ផងដែរថា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដើម្បីបង្ហាញពីការកាយវិការប្រកបដោយសុច្ឆន្ទៈ ភាគីទាំងពីរបានធ្វើការដកដោយផ្នែកនៃជំហានទីមួយ សម្រាប់ជានិមិត្តរូប ដោយបានដករថពាសដែកចំនួន ២គ្រឿងរបស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់។

សម្រាប់ភាគីកម្ពុជា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន ០២ រួមមាន៖ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។ ដោយឡែក ភាគីថៃក៏នឹងធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះផងដែរ។ 

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរជាច្រើនជំនាន់តទៅមុខទៀត។

No comments:

Post a Comment