Bron Sambor 2h · អាវ និងមួកកាពារគ្រាប់ ដែលជាអំណោយ របស់ ថ្នាក់ដឹកនាំ ក្រុមរំពេរ និងបងប្អូនសប្បុរជន តាមរយៈ បងប្រុស សាយ សុខគង់ Sokkong Say បានទៅដល់ដៃបងប្អូន កងកម្លាំងយោធាសឹករងក្រុងសៀមរាប ដែលកំពុងឈរជើង នៅទួល៩៣ ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយ។ ជាថ្មីម្តងទៀតសូមអរគុណ ចំពោះថ្នាក់ដឹកនាំ ក្រុមរំពេរ និងបងប្អូនសប្បុរជនទាំងអស់ ដែលបានរួមចំណែកក្នុងបុព្វហេតុដើម្បីប្រទេសជាតិយើង និងសូមជូនពរ អោយមានសុខភាពល្អ ជោគជ័យការងារ គ្រប់ភារកិច្ច និងមានសុភមង្គល ក្នុងក្រុមគ្រួសារជានិច្ចនិរន្តរ៍ ។
SMC 2h · កម្ពុជា ត្រូវសៀមរំលោភបំពាន ដូច្នេះកម្ពុជា បានប្ដឹងថៃទៅតុលាការអន្តរជាតិរួចហើយ។ ចំណែកថៃ ស្រែកប្រាប់ពិភពលោក ដោយចោទថាកម្ពុជាថារំលោភបំពានដែនដីថៃ ចុះម៉េចមិនហ៊ានប្ដឹងកម្ពុជាទៅតុលាការដែរទៅ? អាងអីថា កម្ពុជានិងថៃ ជាបងប្អូន មិត្តល្អជិតខាងគ្នា បានថៃមិន ប្ដឹង។ នែ!អារន្ទះបាញ់ អាខ្យល់ព្យុះគួច អាព្រះធរណីស្រូប អាលិចលុងផុងវេទនាពេញប្រទេស អាវិនាសអន្តរាយមួយប្រទេស អាចោរមួយប្រទេស បើកម្ពុជា ជាមិត្តជិតខាងល្អមែន ពួកអារន្ទះបាញ់ងាប់មួយប្រទេសឯង ចាំបាច់បាញ់យោធាកម្ពុជាមុន បង្កររឿងទំនាស់ជាមួយកម្ពុជាមុន ព័ទ្ធរំលោភយកដីប្រជាជនកម្ពុជាមុន អ្វីៗពួកឯងធ្វើមុនទាំងអស់ធ្វើអី? យី!ពួកអាថោកទាបក្រឡប់ផែនដីមួយប្រទេសនេះ!
Um Sam An 7h · លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើដំណើរទៅកាន់ប្រាសាទតាមាន់ធំ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តដល់ទាហានជួរមុខរបស់ថៃ។ លោក Anutin បន្ថែមថា នៅសប្តាហ៍ក្រោយ រដ្ឋាភិបាលថៃនឹងចែកប្រាក់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។ រដ្ឋាភិបាលក៏នឹងបែងចែកថវិកាចំនួន ៦០០លានបាត ដើម្បីផ្តល់ជំនួយដល់កសិករក្នុងខេត្តសុរិន្ទ។ មេទ័ពថៃធ្លាប់ប្រកាសថា បើពលរដ្ឋខ្មែរចង់ទៅលេងប្រាសាទតាមាន់ធំនាពេលខាងមុខ ត្រូវប្រើប្រាស់លិខិតឆ្លងដែន។ ភ្លាមៗបន្ទាប់ពីបទឈប់បាញ់ទាហានខ្មែរបានគ្រប់គ្រងប្រាសាទតាមាន់ធំផ្តាច់មុខដោយបណ្តេញទាហានថៃអោយចេញពីប្រាសាទតាមាន់ធំប្រហែល៤០០ម៉ែត្រប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេសុី ទាហានថៃបានចូលមកវាយបន្លាលួសនិងសាសង់លេណដ្ឋានក្នុងប្រាសាទតាមាន់ធំ ព្រោះមេដឹកនាំខ្មែរបានបញ្ជាអោយទាហានខ្មែរដកថយ។ សព្វថ្ងៃនេះ ទាហានថៃកំពុងគ្រប់គ្រងប្រាសាទតាមាន់ធំ។
Phan Phana 16m · មេបញ្ជាការភូមិភាគ១ថ្មីថៃបានចេញ សេចក្តីប្រកាសបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់ នៅត្រឹមថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ។ លិខិតនោះបញ្ជាក់ថា កម្ពុជាត្រូវដាក់ផែនការជម្លៀសពលរដ្ឋរបស់ខ្លួនត្រឹមថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥។ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក៏បានបញ្ជាក់ជាថ្មីនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ថា ភូមិព្រៃចាន់ នៅតែជាទឹកដីថៃ ដោយលោកបានសង្កត់ធ្ងន់ថា ការជម្លៀសពលរដ្ឋខ្មែរ ត្រូវតែអនុវត្តទៅតាមច្បាប់ថៃ។ យើងចាំមើលតើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជម្លៀសពលរដ្ឋខ្មែរតាមសំណើរបស់ថៃដូចការវាយកម្ទេចប៉ុស្តិ៍នគរបាល វាយកម្ទេចផ្ទះបាយកងទ័ពនិងលុបលេណដ្ឋានដូចនៅខេត្តពោធិ៍តាមសំណើរបស់ថៃឬអត់? ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជម្លៀសពលរដ្ឋខ្មែរតាមសំណើរបស់ថៃឬមិនអាចទប់ស្កាត់ការបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីភូមិព្រៃចាន់បានទេ លោក ហ៊ុន ម៉ាណែត គួរតែចុះចេញពីតំណែងទៅហើយទុកអោយអ្នកមានសមត្ថភាពទៅការពារពលរដ្ឋនិងការពារទឹកដីខ្មែរជំនួសវិញ។ រដ្ឋាភិបាលត្រូវតែប្រើសិទ្ធស្វ័យការពារពលរដ្ឋខ្មែរនិងទឹកដីខ្មែរ រួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធផងដែរ។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជារដ្ឋាភិបាលទន់ជ្រាយនិងអន់បំផុតក្នុងប្រវត្តិសាស្រ្តខ្មែរក្នុងការទប់ទល់នឹងការឈ្លានពានរបស់ថៃ។ ត្រកូលហ៊ុនខ្លាំងបានតែជាមួយខ្មែរគ្នាឯង ជាមួយថៃខ្លាចគេឡើងញ័រហើយថៃស្នើអ្វីក៏យល់ព្រមដែររួមទាំងការដោះមីន វាយកម្ទេចប៉ុស្តិ៍នគរបាល វាយកម្ទេចផ្ទះបាយកងទ័ពនិងលុបលេណដ្ឋាន ព្រមទាំងបណ្តោយអោយថៃបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងនិងបណ្តោយអោយថៃរាយបន្លាលួសយកដីខ្មែរស្រេចចិត្ត។
ធី សុវណ្ណថា Thy Sovantha 42m · 💥អាវុធខ្មែរ ថៃបារម្ភជាងគេ PHL03(១៥០km) ១ឡាន១២គ្រាប់ ១គ្រាប់កម្ទេច ១km* នេះជាមូលហេតុ ថៃមិនហ៊ានប្រកាសសង្គ្រាម
ជាមួយកម្ពុជា...@ថា
KBN News Plus
អីយ៉ាស់! នាយករដ្ឋមន្ត្រីថៃ ដែលអាចមានសិទ្ធិអាចកាន់ដំណែងត្រឹម៣-៤ខែ បានបើកភ្លើងខៀវ និងបានប្រាប់កងទ័ពខ្លួនឲ្យបំពេញភារកិច្ចនៅព្រំដែនឱ្យជោគជ័យ ឆាប់បានត្រឡប់ទៅផ្ទះវិញ ហើយគ្មានពាក្យថាចុះចាញ់។
ស្តាប់ទៅដូចជាទំនងដែរ តែដូចជាធូរថ្លៃទាំងអស់គ្នា ព្រោះចេត្តនា រកលេសបន្តសង្គ្រា.ម ជាមួយកម្ពុជា (រាប់តាំងពីថ្នាក់ នាយករដ្ឋមន្ត្រី រហូតដល់កងទាហ៊ានតូចតាចតាមព្រំដែន ហាក់គ្មានចេត្តនារកវិធីរំលត់ភ្លើងសង្គ្រា.មឡើយ)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។
ប្រទេសថៃ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២រសៀល នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានធ្វើដំណើរទៅពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសួរសុខទុក្ខកងទ័ពនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ហើយលោកប្រាប់ទៅកងទ័ពថៃយកឈ្នះឱ្យបាន កុំចុះចាញ់ដាច់ខាត ។ បើកងទ័ពថៃបំពេញភារកិច្ចនៅព្រំដែនជោគជ័យ លោកនឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញឆាប់ៗ និងយកអធិបតេយ្យទៅជូនពលរដ្ឋ ។
នាយករដ្ឋមន្ត្រីថៃបាននិយាយមកកាន់កងទ័ពថា លោកគាំទ្រការបំពេញភារកិច្ចកងទ័ពឱ្យទទួលបានជោគជ័យយ៉ាងមានប្រសិទ្ធភាពបំផុត និងដោះស្រាយគ្រប់បញ្ហាក្នុងជីវិតរបស់កងទ័ព ក៏ដូចជាពលរដ្ឋថៃឱ្យមានសុវត្ថិភាព ។ លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយសង្ឃឹមថា ភាពជិតស្និទ្ធ និងការទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយកងទ័ព គឺជាផលប្រយោជន៍ខ្ពស់បំផុតក្នុងការបំពេញភារកិច្ចរបស់កងទ័ព ។
នាយករដ្ឋមន្ត្រីថៃបន្តថា កងទ័ពថៃត្រូវតែឈ្នះក្នុងការបំពេញភារកិច្ចនៅព្រំដែន និងទន្ទេញឱ្យចាំមាត់ កងទ័ពថៃមិនចុះចាញ់ដាច់ខាត ពីព្រោះមានកងទ័ពតិចតួចប៉ុណ្ណោះដែលទទួលបានកិត្តិយសខ្ពស់បំផុតដើម្បីការពារទឹកដីថៃអស់មួយជីវិត ហើយខ្ញុំមានកិត្តិយសដែលបានចូលរួមក្នុងការបំពេញភារកិច្ចកងទ័ពឱ្យទទួលបានជោគជ័យ ។ ខ្ញុំពុំធ្លាប់គិតថា កងទ័ពថៃចុះចាញ់ទេ ខ្ញុំនឹងធ្វើគ្រប់យ៉ាងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យកងទ័ពនៅព្រំដែនបានត្រឡប់ទៅផ្ទះវិញឆាប់ៗ និងនាំមកនូវជ័យជម្នះ អធិបតេយ្យជាតិជូនពលរដ្ឋ ។
ក្រៅពីនេះ លោក អនុថីន ក៏បានសន្យាផ្តល់ប្រាក់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែនផងដែរ ដោយសារពលរដ្ឋមួយចំនួនធំពុំទាន់ទទួលបានប្រាក់សំណងពីរដ្ឋាភិបាលនៅឡើយទេ ៕
Chan Born 1m · Shared with Public ព្រំដែន កម្ពុជា ថៃ៖ រដ្ឋាភិបាលថៃនិងទ័ពសៀម កំពុងគំរាមឲ្យប្រជាជនកម្ពុជា ចាកចេញពី ស្រុកកំណើតទឹកដីដូនតា ដើម្បី ពួកគេយកដី។ ប្រទេសថៃ ដោយសារ មានជនជាតិច្រើនពេក too many ethnic group ពួកគេមិនអាច បោះបង្គោលព្រំដែន Demarcation បានឡើយ ដោយសារ ប្រទេសថៃ ពីដើម មានទំហំធំ ចាប់ជាមួយ ចិន តែ ប្រទេសភូមារ ឡាវ វៀតណាម កម្ពុជា ម៉ាឡេស៊ី ប្រកាសឯករាជ្យផ្តាច់ទឹកដី ធ្វើឲ្យប្រទេស សៀម មានការអាម៉ាស់ ឈឺចាប់ បាត់បង់ទឹកដី The land Loss of Siam កើតចិត្ត មិនព្រម ចរចាររឿង បោះបង្គោលព្រំដែនជាមួយប្រទេស ជិតខាង។
Prak Vanda 34m · - ព្រឹកមិញនេះ មេទ័ពភូមិភាគ១ថៃ ដែលទើបកាន់តំណែងថ្មីៗនេះ ចេញមកអួតក្អេងក្អាងដោយបានចេញលិខិតផ្លូវការដាក់លក្ខខណ្ឌឱ្យកម្ពុជាត្រូវរៀបចំផែនការជម្លៀសប្រជាជននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឱ្យបានត្រឹមថ្ងៃ៧ ខែតុលា។ - ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ អះអាងថា គាត់នៅតែតស៊ូគ្រប់ពេល ដើម្បីចាំរារាំងទប់ស្កាត់សកម្មភាពបំពាននានារបស់ភាគីថៃ - មកដល់ម៉ោងនេះកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់ដោយអាវុធ នៅតែបន្តឈរការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី។
គ្រូ 44m · កម្ពុជាបដិសេធមិនធ្វេីតាមស្នើសុំរបស់សៀម ដែលទាមទារឱ្យជម្លៀសពលរដ្ឋខ្មែរនៅ ភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិបឹងត្រកួន យ៉ាងយូរបំផុតនៅថ្ងៃទី០៧ តុលា២០២៥ខាងមុខនេះ ទោះបីសៀមពហិការក្នុងកិច្ចប្រជុំបញ្ហាព្រំដែនទ្វេភាគីក៏ដោយ!
Smeyy 13m · 🚨*ប៉ុន្មានថ្ងៃមុន ខ្ញុំស្ងាត់ស្ងៀម យើងនាំគ្នារិះគន់ ជេរប្រទេចរដ្ឋាភិបាលឡើងដូចទឹកបាក់ទំនប់ ឥឡូវ មេទ័ពភូមិភាគ២ថៃ ជាអ្នកបញ្ជាក់ដោយផ្ទាល់ថា កម្ពុជា 🇰🇭 មិនយល់ព្រមនឹងសំណើថៃ ក្នុងការដោះគ្រាប់មីនទេ ❤️🙏🏻
ធី សុវណ្ណថា Thy Sovantha 22m · ខេត្ត.បន្ទាយមានជ័យ ឆ្លើយទៅថៃ ថា÷ អាជ្ញាធរខេត្ត.មិនធ្វើតាមសំណើរថៃ.ទេ ដែលថៃស្នើឲ្យ ជម្លៀសប្រជាជនខ្មែរ.ចេញពីភូមិទាំង៣... No No @ថា
គ្រូ 7m · មេភូមិភាគ២ថ្មីរបស់សៀម បង្ហើបថា កិច្ចប្រជុំ RBC អាចត្រូវពន្យារពេលដល់ពាក់កណ្ដាលខែតុលា។ បន្ទាប់ពីកម្ពុជាមិនបានទទួលយកសំណើរបស់ថៃ ឱ្យដកកម្លាំងយោធា ដកអាវុធ ជម្លៀសពលរដ្ឋ និងមិនព្រមដោះមីនតាមព្រំដែនឡើយ
BVTV plus newsភូមិជោគជ័យ ឃុំអូរបីជាន់ ជាទឹកដីរបស់កម្ពុជាមិនមែនជារបស់ចោរសៀមទេ មិនទៅណាជាដាច់ខាត ថ្ងៃទីប្រាំពីររង់ចាំមើលពួកឯងឈ្លានពានយើងនៅប្រមាញ់សកម្មភាពគ្រប់យ៉ាងទាំងអស់!
Chan Born 1m · Shared with Public ភូមិសាស្រ្តតំបន់ បឹងត្រកួន៖ បឹងត្រកួន មានឈ្មោះដើម ថា បឹងតាគោគ ជាបណ្តុំបឹងធំៗរបស់ នគរគោកសីម៉ា ឬ រាជសីម៉ារបស់ខ្មែរពីដើម។ អំឡុងមានសង្រ្គាម បារាំង សៀម ឆ្នាំ ១៨៩៣ គេឃើញមាន ឈ្មោះភូមិនីមួយៗ បង្ហាញពី វត្តិមានកងទ័ព ដូចជា ភូមិទ័ពសៀម ភូមិទ័ពថៃ ភូមិទ័ពស្តេច ជាពិសេស ភូមិខ្មែន !!
The Cambodia Morning Post 7m · អគារកាស៊ីណូសង់លើដីខ្មែរ បែរជាចោរសោមថាសង់លើដីវា ! បើសង់លើហែង ម៉េចក៏មិនឃាត់តាំងពីដំបូង ចាំបាច់ទាល់តែមានទំនាស់នឹងគ្នាទើបចេញមកនិយាយភ្លើអញ្ចឹង ។ សមាជិកសភាសៀមម្នាក់ ក៏បានសុំឱ្យកម្ពុជារុះរើអគារនេះចេញ ព្រោះគេថាសង់លើដីគេ ។ តិចទៀតសង្ស័យវាឱ្យកម្ពុជារុះរើអង្គរវត្តចេញដែរទេ !អាចោរសៀម
ធី សុវណ្ណថា Thy Sovantha 22m · ទៅ.ហើយ... មកវិញ.ហើយ បាតឃ្លាំង មិនអស់អាល័យ ត្រឡប់មកធ្វើជា.ទីប្រឹក្សាទ័ព.ភូមិភាគ២ បង្កជាជម្លោះផ្ទៃក្នុង ជាមួយមេទ័ព.ថ្មី @ថា
បាងកក៖ ជនជាតិ ថៃឥស្លាម ធ្វើបាតុកម្មនៅ បាងកក ប្រឆាំងប្រទេសអ៊ីស្រាអែល ចោទអ៊ីស្រាអែលថា សម្លាប់ ប្រល័យពូជសាសន៍លើ ជនជាតិប៉ាឡេស្ទីន។ ពួកថៃឥស្លាមនេះ ដែលលើកទ័ពចូលមកឈ្លានពានមកធ្វើសង្រ្គាមនៅព្រំដែន កម្ពុជា ថៃឆ្នាំំ ២០០៨ ដល់ ២០១១ និង ឆ្នាំ ២០២៥ នេះ ក៍សុទ្ធតែជនជាតិ ថៃឥស្លាមនេះដែរ។ ពួកគេប្រឹងប្រែងឈ្លានពានទឹកដីកម្ពុជា ដើម្បី បានសមានចិត្តពីប្រទេសសៀម ដើម្បីសៀមបើកឲ្យមាន ឯករាជ្យ ផ្តាច់ទឹកដី !!!
NS News
ថៃប្រាប់ក្រុមអ្នកសង្កេតការណ៍IOTថា គ្រាប់មីន PMN2 ជាង 200 គ្រាប់ត្រូវបានកម្ពុជាដាក់ក្នុងចន្លោះខែមិថុនា ដល់ខែកញ្ញា សរុបចំនួន 36 ឧប្បត្តិហេតុដែលបណ្តាលឱ្យកងទ័ព
3 នាក់បានរងរបួសក្នុងនោះ 1 នាក់បានរងរបួសធ្ងន់ធ្ងរបណ្តាលឱ្យបាត់បង់ជើង។
ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដឹកនាំដោយអនុព័ន្ធការពារជាតិម៉ាឡេស៊ីប្រចាំប្រទេសថៃ បានទៅទស្សនាប្រតិបត្តិការរបស់ក្រុមការងារ Suranaree នៃតំបន់កងទ័ពទី 2 ចាប់ពីថ្ងៃទី 4-5 ខែតុលា ឆ្នាំ 2025។
ក្នុងអំឡុងពេលបេសកកម្មនេះ ក្រុមការងារបានទទួលការសង្ខេបអំពីស្ថានភាពព្រំដែននៅបន្ទប់សន្និសីទមន្ទីរពេទ្យ Sapphasitthiprasong Camp មុនពេលធ្វើដំណើរទៅកាន់ Chong Bok ស្រុក Nam Yuen ខេត្ត Ubon Ratchathani ដែលជាតំបន់មួយដែលត្រូវបានគេកំណត់ថាត្រូវបានគេរកឃើញពីមុន (ជុំវិញដើមPhaya Sattaban ទីតាំងដែលបានរកឃើញគ្រាប់មីន)។
៤/តុលា/២៥
Um Sam An 11 September at 08:46 · សារពីទាហានខ្មែរឈរជើងនៅជាប់ប្រាសាទតាមាន់ធំ៖ ទាហានខ្មែរបានពុលផ្សែងពុលនិងគីមីហើយកើតរោគរមាស់ពេញខ្លួនហើយអង្គភាពមិនអើពើ ព្រមទាំងបណ្តាលអោយទាហានខ្មែរបានស្លាប់បណ្តើរៗ។ ទាហានថៃបានបាញ់រំខានមកលើទាហានខ្មែរដែលឈរជើងនៅក្បែរប្រាសាទតាមាន់ធំប៉ុន្តែមិនត្រូវចំទាហានខ្មែរនោះទេហើយទាហានខ្មែរទទួលបទបញ្ជាមិនអោយបាញ់តបទាហានថៃវិញនោះទេ។ ទាហានថៃតែងតែបាញ់រំខានមកលើទាហានខ្មែរជាញឹកញាប់។ ទាហានថៃតែងតែបង្ហោះដ្រូនរំខាននិងបាញ់ផ្សែងពុលនិងសារធាតុគីមីមកលើទាហានខ្មែរ។ ហេតុនេះ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កម្ពុជា-ថៃ បានពិភាក្សាអំពីការបើកច្រកទ្វារព្រំដែនមួយចំនួនឡើងវិញសម្រាប់ការដឹកជញ្ជូនទំនិញគឺជាការប្រមាថចំពោះអាយុជីវិតរបស់ទាហានខ្មែរនៅពេលដែលទាហានថៃនៅតែបន្តឈ្លានពានដីខ្មែរនិងធ្វើទុក្ខមុកម្នេញដល់ទាហានខ្មែររាល់ថ្ងៃ។ ទាហានថៃកំពុងគ្រប់គ្រងនៅប្រាសាទតាមាន់ធំដោយរាយបន្លាលួសព័ទ្ធ័ប្រាសាទតាមាន់ធំនិងបានសាងសង់លេណដ្ឋានក្នុងប្រាសាទតាមាន់ធំ។
CNC TV 31 July · ប្រាសាទតាមាន់ត្រូវបានទាហានកម្ពុជាគ្រប់គ្រងទាំងស្រុង ដោយមិនមានវត្តមានទាហានថៃនៅលើប្រាសាទនោះទេ ដោយលោក ច័ន្ទ ដារុណ អ្នករាយការណ៍ព័ត៌មានCNC បានទៅដល់ផ្ទាល់ និងផ្តិតយករូបភាពនៅក្រោយបទឈប់បាញ់។



















































































































No comments:
Post a Comment