ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Tuesday, October 21, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២៥

 PVN News   47m  · សម្តេច​តេជោ​ ហ៊ុន​ សែន​ សំដែង​ការខកចិត្តចំពោះ​អំពើ​មិនគប្បី​របស់​ K01 និង​ស្នេីអោយ​ K01 បញ្ឈប់​សកម្មភាព​ឆ្កួត​ៗនេះជាបន្ទាន់​ !  សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​បង្ហោះ​សារ​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​ដែល​មានខ្លឹមសារ​ថា​ ៖​ ខ្ញុំទើបបានមើលវីដេអូមានរយៈពេល ជាង៨នាទីរបស់ក្រុមដែលដឹកនាំដោយលោកKO1ទាក់ទងដល់ការធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ។ ខ្ញុំពិតជាមានការខកចិត្តចំពោះអំពើ មិនគប្បីរបស់បងប្អូនទាំងនេះពិសេស សម្រាប់លោកKO1តែម្តង។ ការដុតចោលទំនិញថៃ ការដាក់បណ្តាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់ គឺជាអំពើទៅហួសពីស្នេហាជាតិនិងជា របៀបក្រុមនិយមជ្រុលហួសហេតុ។ ប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើ ពហិការមិនប្រើប្រាស់ទំនិញថៃមាន ស្ទើរតែ៩៩ភាគរយទៅហើយមិនថា ប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរ នៅក្រៅប្រទេសនោះទេ។ ចំណោទបញ្ហានៅត្រង់អាជីវករលក់ដូរ ដែលមានទំនិញថៃនៅសល់តើឲ្យពួក គាត់យកទៅណា? ដុតបំផ្លាញចោល ឬបន្តលក់ដើម្បីប្រមូលដើមទុនមកវិញ?ប្រសិនបើKo1មានប្រាក់សូម យកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វ ប្រសើរជាងដុតចោលដូចKo1បានធ្វើ ដែលមានក្នុងវីដេអូនេះ។បើមនុស្សមិន ទទួលទាន ទុកឲ្យសត្វសុីប្រសើរជាង ដុតឬកំទេចចោល។ ខ្ញុំសូមឲ្យKo1បញ្ឈប់សកម្មភាពបែប ឆ្កួតៗនេះជាបន្ទាន់និងចូលរួមពង្រឹង តម្លៃសីលធម៌ សុជីវធម៌ គុណធម៌និង ភាពថ្លៃថ្នូររបស់ជាតិ។ ខ្ញុំសរសេរបន្ថែមបន្ទាប់ពីបានអានខមិន។ ខ្ញុំគាំទ្រការលក់ទំនិញចាស់ឲ្យអស់តែមិនត្រូវនាំចូលទំនិញថ្មីមកបន្ថែមទៀតទេ។សូមកុំឲ្យមានឈ្មោះថាទំនិញចាស់លក់មិនចេះអស់តែវាជាទំនិញនាំចូលថ្មីមក បោកអតិថិជន។ ឯអ្នកទិញក៏គួរពិនិត្យតើជាទំនិញចាស់ឬទំនិញថ្មី?ព្រោះទំនិញមានកាលកំណត់របស់វា។ ត្រូវខិតខំផលិតទំនិញក្នុងស្រុកនិងជួយទិញ ផលិតផលក្នុងស្រុកដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ Ko1សូមចូលរួមយុទ្ធនាការជុំរុញការប្រើប្រាស់ទំនិញក្នុងស្រុកវិញប្រសើរជាង។

វ៉ាន់ សារាយ Vann Saray 58m  · ម៉ោង៧ព្រឹកថ្ងៃទី២១ ខែតុលា លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន ដឹកនាំប្រតិភូកម្ពុជា ចាកចេញពីកម្ពុជា តាមច្រកព្រំដែន ក្នុងខេត្តប៉ៃលិន ទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅក្នុងខេត្តចន្ទបុរី ប្រទេសថៃ។ កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) កម្ពុជា-ថៃ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា។ កិច្ចប្រជុំនេះ នឹងពិភាក្សាលើកិច្ចការខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ។ ប្រតិភូកម្ពុជា ត្រូវបានភាគីថៃ រៀបចំរថយន្តមកទទួលចេញច្រកព្រំដែនខេត្តប៉ៃលិន របស់កម្ពុជា ទៅកាន់កន្លែងនៃកិច្ចប្រជុំដែលមានចម្ងាយជិត ១០០គីឡូម៉ែត្រ ក្នុងខេត្តចន្ទបុរី របស់ថៃ ដោយធ្វើដំណើរជិតមួយម៉ោង។ ចាប់តាំងពីមានភាពតាន់តឹងនឹងគ្នាពាក់ព័ន្ធកិច្ចការព្រំដែន, គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) កម្ពុជា-ថៃ បើកកិច្ចប្រជុំជាមួយគ្នាពីរលើកហើយ បូករួមទាំងលើកនេះផង។ លើកទី១ ធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា៕

DAP News 55m  · រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឧត្តមសេនីយ៍ Natthaphon Narkphanit នៅថ្ងៃអង្គារនេះ បានចេញឱសានវាទដល់កម្ពុជាថា ប្រសិនបើកិច្ចប្រជុំ GBC-JBC មិនទទួលជោគជ័យ នាយករដ្ឋមន្ត្រីនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយប្រកាសថានឹងមិនមានកិច្ចប្រជុំទៀតទេ នាំតែខ្ជះខ្ជាយលុយអ្នកបង់ពន្ធ។ Khaosod English

NHIM NAK 1h  ·  និស្សិតមុខចាស់ៗរបស់ថៃ😬🤣😅 ពួកគេបានអំពាវនាវឱ្យពន្យារពេលកិច្ចប្រជុំគណៈកម្មការព្រំដែនរួមថៃ-កម្ពុជា និងជំរុញឱ្យដកហូតអនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំ២០០០ និងឆ្នាំ២០០១

DAP News 8m  · សមាជិកសភាពីររូបមកពីគណបក្សប្រឆាំងរបស់ថៃ ចោទថា Sino-Thai Tower ជាមជ្ឈមណ្ឌលបោកប្រាស់

Samdech Thipadei Hun Manet, Prime Minister of Cambodia  37m  · កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់ កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។  កិច្ចប្រជុំប្រព្រឹត្តទៅដោយមានសមាសភាព កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។  សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។  កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។ CAMBODIA-THAILAND JOINT BOUNDARY COMMISSION (JBC) MEETING UNDERWAY October 21, 2025 – The plenary meeting of the Cambodia-Thailand Joint Boundary Commission (JBC) began at 12:12 p.m. today in Chanthaburi Province, Thailand, with respective representatives from both sides shaking hands to officially commence the meeting. The meeting is being held with the Cambodian delegation led by His Excellency Lam Chea, Minister in charge of the Secretariat of State for Border Affairs and Chairman of the Cambodia-Thailand Joint Border Commission, together with inter-ministerial and provincial officials bordering the Cambodia-Thailand border. The Thai delegation was led by His Excellency Prasas Prasasvinitchai, Advisor to the Ministry of Foreign Affairs and Chairman of the Thailand-Cambodia Joint Boundary Commission, together with other relevant officials. The two-day meeting from 21st to 22nd October 2025 in Chanthaburi Province, Thailand.


NHIM NAK 2h  · នៅម៉ោង 8.30am ថ្ងៃអង្គារ៍ (21 តុលា) បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ដឹកនាំដោយ ពិឈិត ឆៃមង្គល បានប្រមូលផ្តុំគ្នានៅមុខរមណីយដ្ឋាន Maneechan Resort នៅ Chanthaburi ដើម្បីដាក់ញត្តិទៅអភិបាលខេត្ត។ . ពួកគេបានអំពាវនាវឱ្យពន្យារពេលកិច្ចប្រជុំគណៈកម្មការព្រំដែនរួមថៃ-កម្ពុជា និងជំរុញឱ្យដកហូតអនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំ២០០០ និងឆ្នាំ២០០១។ . រមណីយដ្ឋានកំពុងបម្រើជាកន្លែងសម្រាប់កិច្ចប្រជុំ JBC ថៃ-កម្ពុជា ដែលគ្រោងសម្រាប់ថ្ងៃទី 21-22 ខែតុលា ឆ្នាំ 2025 ។ . ក្រេឌីតរូបថត៖ សុផុន ស៊ូសេនា (រូបថតជាតិ)

Fresh News   19m  · ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងបន្តបើកកិច្ចប្រជុំសម្រាប់ថ្ងៃទី២ នៅទីក្រុងកូឡាឡាំពួរ  (ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:១០នាទីព្រឹកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។  អ្នកនាំពាក្យក្រសួងការពារជាតិ បានកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព  ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។  សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)  នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕

VAYO FM Radio   15m  · លោកអានុទិនអន្ទះសាចង់រំលាយសភាមុនកំណត់ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ...................... អស្ថិរភាពនយោបាយ បានធ្វើឱ្យគេមើលឃើញថា ប្រទេសថៃបានផ្លាស់ប្តូរនាយករដ្ឋមន្រ្តីរហូតដល់ទៅ៣រូប ក្នុងរយៈពេល២ឆ្នាំ គឺឆ្នាំ២០២៤និងឆ្នាំ២០២៥។ អស្ថិរភាពនយោបាយនេះដែរ ឃើញថាអ្នកនយោបាយថៃ បានអូសទាញប្រទេសកម្ពុជាឱ្យចូលពាក់ព័ន្ធ តាមរយៈការបញ្ឆេះជម្លោះព្រំដែន ដើម្បីបង្វែរប្រជាជនថៃដែលត្រូវបានពង្វក់ឱ្យឈ្លក់ងប់ងុលនឹងប្រវត្តិសាស្រ្តខុសឆ្គង ឱ្យងាកមកចាប់អារម្មណ៍រឿងទឹកដី ស្អប់កម្ពុជា ជំនួសឱ្យការស្តីបន្ទោសលើអ្នកនយោបាយថៃ។ នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីថៃលោកអានុទិន ឆាន់វីរ៉ាគុល (Anutin Charnvirakul) បានបង្ហើម ពីគម្រោងរំលាយសភាមុនកំណត់ នៅមុនដំណាច់ខែមករាឆ្នាំ២០២៦ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ខណៈលោកទើបកាន់តំណែងបានជាង១ខែប៉ុណ្ណោះ។ 

រមណីយដ្ឋាន សង្រ្គាម The War Resort 14m  · ថៃ គម្រាមថា បើទាមទា 4ចំណុច នៅ GBC-JBC មិនបាន គឺថៃ មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពនោះទេ! ចាំមើលថៃ ២៦ ១០ ២០២៥ វាអើតក្បាល ទៅប្រជុំអាស៊ាន ឬអត់?

Sambath Show 5h  · ដីដែលថៃខំ-ដោះ-មីន-និងឈូសឆាយតំបន់ប្រឈម Nong Chan ប្រគល់ជូនប្រជាជនថៃ២នាក់ ២៨រៃ/ជិត៥ហិតា ជាផ្លូវការ ២០តុលា...  ឧត្តមសេនីយ៍ឯក Worayot Leuangsuwannakorn មេបញ្ជាការតំបន់កងទ័ពជើងគោកទី១ និងលោកស្រី Parinya Phothisat អភិបាលខេត្តស្រះកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ដីចំនួន២ប្លង់ទី១ នៅភូមិណងយ៉ាកែវ ភូមិ៩ ឃុំ ខុកស៊ុង ខេត្តស្រះកែវ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្រោយការបោសសម្អាតមីន។ #Cambodia #thailand #ThailandStartedTheWar #ព័ត៌មានថ្មីៗ


រមណីយដ្ឋាន សង្រ្គាម The War Resort 1h  · សារព័ត៌មាន Bloomberg របស់អាមេរិក បានផ្សាយ សេដ្ឋកិច្ចថៃខាតបង 3,100លានដុល្លារ សេដ្ឋកិច្ចប្រ!មការដួលរលំ!


ធី សុវណ្ណថា Thy Sovantha   30m  ·   មិនគួរសោះ ថៃបណ្តោយឲ្យក្រុមបាតុករផ្តុំគ្នា មុខច្រកចូលទីតាំងប្រជុំJBC មានឡានមេក្រូស្រែកដេញ.ជេរ គណៈប្រតិភូយើង... 🇰🇭ស៊ូៗ @ថា

ស៊ីស៊ីថាមស៍   1h  · ថៃខាតបង់លុយ«៣,១ពាន់លានដុល្លារ»ក្នុងការឈ្លានពានលើប្រទេសកម្ពុជា ថៃ៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃដឹកនាំដោយ លោក Anutin Charnvirakul ព្យាករណ៍ថា ថៃកំពុងតែរងការខាតបង់ទឹកលុយសេដ្ឋកិច្ចដល់ទៅ ១០០ ពាន់លានបាត (៣.១ ពាន់លានដុល្លារ) ពីការប៉ះពាល់ពាណិជ្ជកម្មឆ្លងព្រំដែនជាមួយប្រទេសកម្ពុជា ចាប់តាំងពីថៃបានបើកការឈ្លានពានមកលើប្រទេសកម្ពុជាកាលពីចុងខែកក្កដាមក។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bloomberg ។  យោងតាមកាសែត Bloomberg ដដែលបន្ទាប់ពីការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ ធុរកិច្ចថៃបានខាតបង់ប្រមាណ ១៥ ពាន់លានបាត (៤៥៨ លានដុល្លារ) ក្នុងមួយខែ នេះ របាយការណ៍បានបង្ហាញថាការខាតបង់សរុបអាចឈានដល់ ១០០ ពាន់លានបាត ប្រសិនបើស្ថានភាពនៅតែបន្តរហូតដល់ចុងឆ្នាំនេះ។ ជាមួយគ្នានេះដែរក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកាលពីថ្ងៃទី ១៥ ខែតុលា លោក Anutin បានអំពាវនាវឱ្យមានការពិភាក្សាជាមួយសហរដ្ឋអាម៉េរិកធ្វើឡើងដោយប្រុងប្រយ័ត្នដោយលោកអះអាងថាជម្លោះព្រំដែនអាចប៉ះពាល់ដល់ការចរចារពន្ធរបស់ប្រទេសថៃជាមួយនឹងសហរដ្ឋអាម៉េរិកខ្លាំង៕


ដើមរាំង-Dermrang daily 15m  · Breaking៖ រដ្ឋមន្ត្រីការពារជាតិថៃ អះអាងថា បើកិច្ចប្រជុំGBCនិងJBC មិនជោគជ័យ នឹងលែងមានកិច្ចប្រជុំជាមួយកម្ពុជា ទៀតហើយ! នាយឧត្តមសេនីយ៍ Natthaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នៅថ្ងៃទី២១.១០.២០២៥ បានប្រកាស.ថា បើកិច្ចប្រជុំGBCនិងJBC មិនជោគជ័យ។  នោះនាយករដ្ឋមន្ត្រីថៃ នឹងមិនចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ដែលគ្រោងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ដល់ទី២៨ ខែតុលា ឆ្នាំ២០២៥ឡើយ!។  ប្រភពពីkhaosod។ បើតាមនាយឧត្តមសេនីយ៍ Natthaphon Narkphanit ថៃ នឹងលែងមានកិច្ចប្រជុំ ជាមួយកម្ពុជាទៀតហើយ ប្រសិនបើកិច្ចប្រជុំGBCនិងJBC បរាជ័យ!។ សូមជម្រាបថា កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃ ធ្វើជាម្ចាស់ផ្ទះ៕

KBN News 21m  · មីយ៉ាន់ម៉ាឆ្មក់បង្រ្កាបសំបុកក្រុមឆបោ.កក្បែរព្រំដែនថៃ ឃា.ត់ខ្លួនមនុស្សបានជាង២ពាន់នាក់

Benz 35m  · កាំភ្លើងកាណុងបាញ់បានចម្ងាយ ៤០គីឡូម៉ែត្រ ហើយបន្តរបន្ទាប់៨គ្រាប់ទុំហុំ ១៥៥មីលីម៉ែត្រ។ជាកាំភ្លើងផលិទ្ធនៅបារាំងល្បីល្បាញលក់ចេញទៅពេញពិភពលោកដោយបាញ់ត្រង់មិនខុស(មានបញ្ចេកទេសច្រើនសឹងតែគ្រាប់មានបញ្ញារត់រកកន្លែងធ្លាក់ចំសំខាន់ៗ)។ដាក់លើឡានកង់មិនចេះខូចឬបែកផ្លាស់ប្ដូរទីកន្លែងរហ័ស។កាណុងនេះគេហៅថាកាណុងសេសា ។

រដ្ឋបាលខេត្តកណ្តាល 12m  · កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។  សមាសភាព កម្ពុជា ដឹកនាំដោយឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។  សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។  កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរបៀបវារៈដូចជា៖ ១-ពិនិត្យ និងតាមដានវឌ្ឍនភាព កិច្ចប្រជុំJBC លើកទី6 នៅភ្នំពេញ (14-15 មិថុនា 2025)  ២-របៀបវារៈជាអាទិភាពដែលប្រគល់ជូនដោយ (GBC) ក្នុងកិច្ចប្រជុំពិសេសលើកទី1 នៅខេត្តកោះកុង (10-9-2025) ជាពិសេសករណីភូមិជោគជ័យ ៣-របៀបវារៈផ្សេងៗទៀត។


Chan Born 1m  · Shared with Public ថៃ៖ នាយករដ្ឋមន្រ្តីថៃគំរាមរំលាយសភាមុនកំណត់ខែ មករា ២០២៦ ដោយសារ រដ្ឋសភា គៀបសង្កត់ ផ្តួលរំលំរដ្ឋាភិបាលថៃ។ កម្លាំង សៀម និង កំលាំង ថៃ ពេលនេះ ៥០_៥០ ស្មើរគ្នា។ បើសិនជាការចរចាររបស់ រដ្ឋាភិបាលថៃ បានជោគជ័យ នោះ Credit នឹងបានទៅ ខាងភាគី ថៃ ដូច្នេះ ពួក ទ័ពសៀម ដាច់ខេត្តត្រូវតែប្រឆាំង រាល់កិច្ចការរដ្ឋាភិបាល ថៃ។

https://royalcambodiaarmy.blogspot.com/2023/09/blog-post_10.html

Chan Born

2 October at 20:11

សមីការសង្រ្គាម ភាសាអគ្លេសគេថា Equation of War គឺជាការថ្លឹងសមីការលើ អញ្ញត្តិណាមួយដើម្បីយកឈ្នះខ្មាំងសត្រូវ ឧ. ប្រទេសថៃ ធ្វើទំនើបកម្មទ័ពអាកាស ដែលការបង្កើតទ័ពអាកាសទៅបាន លុះត្រាមានលុយ ១០០០ លានដុល្លា ដើម្បីកសាង ផ្លូវរត់ ព្រលានយន្តហោះ ទិញយន្តហោះ ទិញអាវុធ ដែលសមីការនេះ កម្ពុជាមិនអាច រត់ប្រណាំងជាមួយថៃទេ ពីព្រោះ បើចំណាយលុយ ១០០០ លានដុល្លាតាមថៃ ចឹងថៃគេនឹងតម្លើង ១០០០ លានដុល្លាទៀត តើកម្ពុជារត់រួចអត់? ពេលនោះ សមីការត្រូវតែដូរអញ្ញត្តិ មកជា កាំជ្រួច បាញ់ព្រលានយន្តហោះវិញ ដោយសារ ព្រលានយន្តហោះវាអត់រត់ អត់ចេះគេច ។ ជាក់ស្តែង កងទ័ព អ៊ីស្រាអែល បំពាក់សុទ្ធតែយន្តហោះទំនើបៗ F-35 ត្រូវ បាន កងទ័ពអ៊ីរង់ បាញ់កាំជ្រួចកំទេស ព្រលានយន្តហោះ...។ ប្រទេសខ្លះគេ កាំភ្លើងធំ ប្រទេសខ្លះប្រើ កាំជ្រួច.....


Chan Born 5 March 2023  · Shared with Public សមីការ សង្រ្គាមអ៊ុយក្រែន៖  War Equation in Ukraine  តាមច្បាប់សមីការ បើកម្លាំងទ័ព កម្លាំងអាវុធ ស្មើរគ្នា នោះ អ្នកណាវាយមុននឹងឈ្នះ។ បើ កម្លាំងទ័ពរុស្សី ធំជាង កំលាំងទ័ពអ៊យក្រែន នោះ រុស្សីឈ្នះសង្រ្គាម និង ផ្ទុយមកវិញ។ ដូច្នេះ ដើម្បី ឈ្នះសង្រ្គាមអ៊ុយក្រែន គឺ អាមេរិក ព្រមាន ចិន កុំជួយផ្តល់អាវុធឲ្យ រុស្សី ដើម្បី អាមេរិក អឺរ៉ុបឈ្នះសង្រ្គាម។ ចំណែក រុស្សី ព្រមាន ហាម អឺរ៉ុប កុំជួយអាវុធ ទ័ពថែមទៀតឲ្យ អ៊ុយក្រែន ដើម្បីរុស្សីឈ្នះសង្រ្គាម ៕

ចៅ សុខា 26 September at 11:57  · ព្រំដែនកម្ពុជា ថៃ៖ ឃើញមានការសម្តែងការព្រួយបារម្ភថា សង្រ្គាមនឹងផ្ទុះឆាប់ៗនេះ ដោយសារ កងទ័ពខ្មាំង កំពុងតែ ព្យាយាមចាក់ឲ្យផ្ទុះតាមក្បូនសឹកថ្មី ដែលពួកគេ ហែកកម្លាំងកងទ័ពកម្ពុជាយើងទៅ ១៧ ចំណុចនៅ កោះកុង ពោធិសាត់ ដើម្បី ពួកវា ច្បាមយក តំបន់ព្រះវិហារ មុំ ៣ តាមន តាក្របី ។ គិតច្រើននាំឲ្យ សូញសាច ត្រូវខ្មាំងវាបានចិត្តគិតថា កម្ពុជាគ្មានដៃបាញ់ គ្មានគ្រាប់បាញ់ ! បើតាម សមីការសង្រ្គាម The Equartion War ពួកខ្មាំងត្រូវការទ័ពប្រមាណជា ៩០,០០០ នាក់ នៅព្រំដែនព្រះវិហារ ប្រវែង ២៨៩ គម ដោយ ពង្រាយទ័ព ឃ្លាតគ្នា ១០មែត្រ/ទាហាន១នាក់ គុណនឹង ៣ ជួរ ដើម្បី វាយលុកដណ្តើមទីតាំង។ខ្ញុំបានសិក្សាវិភាគច្រើនអំពី សមីការសង្រ្គាម រុស្សី អ៊ុយក្រែនតាំងពីឆ្នាំ ២០២២ មក ដែល លទ្ធផលនៃការវិភាគមានការខុសតិចតួច ធៀបជាមួយ អ្នកកាសែតធម្មតាៗ មិនដែលសិក្សាផ្នែក វិទ្យាសាស្រ្តយោធា ដូច្នេះ បើខ្មាំងសៀម ចង់ធ្វើសង្រ្គាមម្តងទៀត ខ្ញុំរីករាយនឹងបង្ហាញ សមីការសង្រ្គាមដល់ ពួកសៀម។ ខាងក្រោមជា សមីការសង្រ្គាម រុស្សី អ៊ុយក្រែនផ្នែក ប្រាក់ខែទ័ពនិង ប្រាក់ប្រយុទ្ធ Salary and Combat Allowance in Ukraine-Russia War.


ធី សុវណ្ណថា Thy Sovantha   4h  ·  🚨ប៉ូលីសចារកម្មកូរ៉េ រកឃើញអាគារ Sino thai របស់លោក.អនុទីន ជួលឲ្យមេធំឧក្រិដ្ឋកម្មOnline ជាប់ពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ថៃ៧នាក់ ...@ថា

Cambonomist 19m  · រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល បានព្យាករថា សេដ្ឋកិច្ចថៃ អាចនឹងរងការខាតបង់រហូតដល់ជាង៣ពាន់លានដុល្លារអាម៉េរិក ប្រសិនបើច្រកទ្វារព្រំដែនកម្ពុជា-ថៃ បន្តបិទរហូតដល់ដំណាច់ឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ថា ក្រោយមានជម្លោះព្រំដែនជាមួយកម្ពុជា យោធាថៃ បានបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា ទាំងស្រុងជាឯកតោភាគី ដែលធ្វើឱ្យការដោះដូរពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសទាំងពីរត្រូវបានជាប់គាំង។ បច្ចុប្បន្នថៃ កំពុងបង្វែការដឹកជញ្ជូនទំនិញពីផ្លូវគោកមកផ្លូវទឹក និងបានប្រើប្រាស់ប្រទេសឡាវ ធ្វើជាច្រករបៀបសម្រាប់នាំទំនិញចូលមកទីផ្សារកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។  លម្អិត

VAYO FM Radio   25m  · ខណៈដែលគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នាថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ នាខេត្តចន្ទបុរី ប្រទេសថៃ គេក៏ឃើញមានពលរដ្ឋថៃមួយចំនួន បានឈរស្រែកនៅក្បែរសណ្ឋាគាររៀបចំកិច្ចប្រជុំថា “ខ្មែរវាមកហើយ”។ ទាក់ទងនឹងពាក្យសម្តីដែលពលរដ្ឋថៃមួយចំនួននាំគ្នាស្រែកដាក់គណៈប្រតិភូកម្ពុជាដូច្នេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់តាមរយៈវិទ្យុវាយោថា សកម្មភាពអ្នកជ្រុលនិយមថៃដូច្នេះ បានបង្ហាញឱ្យឃើញពីភាពច្រឡោងខាម ប្រមាថមកលើប្រជាជាតិកម្ពុជា។ លោកបន្ថែមថា គណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំJBCនាថ្ងៃនេះ គឺសុទ្ធតែមានការអញ្ជើញត្រឹមត្រូវ មិនមែនជាទស្សនកិច្ចចៃដន្យនោះទេ។ ទន្ទឹមនឹងការលើកឡើងខាងលើនេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ឥរិយាបថរបស់ជនជាតិថៃមួយចំនួនខាងលើនេះ គឺផ្ទុយស្រឡះពីឥរិយាបថរបស់ពលរដ្ឋខ្មែរ ព្រោះការពីអំឡុងកិច្ចប្រជុំJBC នៅកម្ពុជា មិនមានពលរដ្ឋខ្មែរណាម្នាក់រំខានឬបង្ហាញឥរិយាបថមិនសមរម្យដល់គណៈប្រតិភូថៃនោះទេ នេះសបញ្ជាក់ថាខ្មែរមានឥរិយាបថថ្លៃថ្នូរជានិច្ច។

News4Khmer 7m  · ថៃចាប់ដៃជាន់ជេីង​! នៅរសៀល​ថ្ងៃ​ទី​ ២១​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ ក្រុមទាហានថៃ​ប្រដាប់​ដោយ​អាវុធ​ បានយក​គ្រឿងចក្រ​ឈូសឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ពួកវា​ព័ទ្ធ​បន្លាលួសកន្លងមក​នៅភូមិ​ជោគជ័យ​ ឃុំ​ អូរបីជាន់​ ស្រុក​ អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ ។  ទង្វើ​ទាហាន​ថៃ​បាន​បង្ហាញ​អោយ​ពិភពលោក​មេីលឃេីញ​កាន់តែច្បាស់ថា​ ថៃ​មិនបាន​គោរព​ច្បាប់​អន្តរជាតិ​ ថៃ​រំលោភបំពាន​បំពាន​បូរណភាពទឹកដី​កម្ពុជា​ ជាពិសេស​ទាហាន​ថៃ​បានរំលោភ​បទឈប់បាញ់​គ្នា​ និង​ រំលោភ​លេី​កិច្ច​ប្រជុំ​ GBC កន្លង​មកផងដែរ​ ។   អ្វី​ដែល​កម្ពុជា​ហួសចិត្ត​នោះ​ នៅថ្ងៃទី​ ២១​ ខែ​ តុលា​ ឆ្នាំ​ ២០២៥​ ក្រុម​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែនគោក​ កម្ពុជា-ថៃ​ កំពុង​ប្រជុំនៅ​ខេត្ត​ច័ន្ទ​បូរី​ និង​ ក្រុម​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ កម្ពុជា-ថៃ​ GBC កំពុង​ប្រជុំ​នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ ម៉ាឡេស៉ី​ ស្រាប់តែ​ទាហានថៃ​យក​គ្រឿង​ចក្រមកឈូសឆាយផ្ទះ​ប្រជាពលដ្ឋ​កម្ពុជា​នៅភូមិ​ជោគជ័យ​ទៅវិញ​ ។   អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ បាន​ធ្វើ​លិខិត​តវ៉ា​ជាបន្តបន្ទាប់​ ចំពោះ​ទង្វើ​ដ៏គគ្លេីន​របស់​ទាហាន​ថៃ​ដែល​បាន​រំលោភ​បំពាន​មកលេី​បូរណភាពទឹកដី​កម្ពុជា​ ។  កម្ពុជា​មិនប្រេី​ហឹង្សា​តបតទេ​តែ​ប្រេី​យន្ត​ការការទូត​ និង​ច្បាប់​អន្តរជាតិ​ ដេីម្បី​ដោះស្រាយ​ដោយសន្តិវិធី​ ។

BTV News

អ្នកភូមិជោគជ័យ បន្តអត់ធ្មត់រស់នៅក្នុងភូមិ

 ខណៈថៃផ្អាកចាក់សំឡេងរំខានកម្រិតខ្ពស់នៅម៉ោង១៨ និង១៨នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ ល្ងាចនេះថៃចាប់ផ្ដើមចាក់សំឡេងរំខាននៅម៉ោង១៧ និង៣០នាទី ផ្អាកចាក់នៅម៉ោង១៨ និង១៨នាទី ហើយមកដល់ម៉ោង២១យប់ថ្ងៃដដែលនេះ ថៃមិនចាក់សំឡេងរំខានទៀតទេ។


The Morning is live now. 🚨 នេះជាយប់ទីបួននៃភាពភ័យរន្ធត់នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ វាជាយប់ទីបួនជាប់គ្នាហើយនៃការ ភ័យខ្លាច។ កងកម្លាំងថៃកំពុងប្រើឧបករណ៍បំពងសំឡេងចាក់សំឡេងស្រែកយំ និងសំឡេងភ័យរន្ធត់នៅតាមព្រំដែនកម្ពុជា-ថៃ។ ប្រជាជនរនៅភូមិជោគជ័យ និងព្រៃចាន់មិនអាចគេងលក់បានទេក្នុងរយៈពេលបីយប់កន្លងមកនេះ ក្មេងៗបានកំពុងយំស្រែករហូតឈឺ រឺឯចាស់ជរាមានការភិតភ័យជាខ្លាំង នេះមិនមែនជាសន្តិភាពទេ — នេះគឺជា សង្គ្រាមចិត្តសាស្ត្រ។ ពិភពលោកមិនត្រូវនៅស្ងៀមទេ ខ្ញុំសូមអំពាវនាវដល់ប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) លោក ហ្វ្រេងគ្លីន ក្រាហាម (Franklin Graham) ប្រធានអាស៊ាន និងអង្គការសហប្រជាជាតិឱ្យចូលអន្តរាគមន៍ និងទាមទារឱ្យប្រទេសថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងបញ្ឈប់ការវាយប្រហារលើជនស៊ីវិលស្លូតត្រង់បន្តទៀត

🎙️ រាយការណ៍ពីជួរមុខ — សាងលី សារ៉ាក់ (The Morning)


VD7NEWS

ICRC បញ្ជាក់ថា យោធិនកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា

(AKP ភ្នំពេញ) ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារបញ្ជាការដ្ឋានសមរភូមិព័ត៌មាន ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

     នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី៣នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ 

     ចំពោះការចុះសួរសុខទុក្ខលើកទី៣ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះ បានបញ្ជាក់ថាទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ ជាមួយគ្នានេះលោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹងគ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី២ តាមរយៈការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។

     សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ 

     រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

Tara Om

ឥឡូវនេះឃើញសារព័ត៌មានក្នុងស្រុកយើងខ្លះចាប់ស្រែកថាការចុះហត្ថលេខាសន្តិភាពរវាងកម្ពុជា ថៃ នាពេលខាងមុខគឺជាជ័យជំនះនៃយុទ្ធសាស្រ្តអត់ធ្មត់កន្លងមក។ ប៉ុន្តែពួកគេអត់ឃើញបង្ហាញលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានចរចាគ្នានោះថាមានស្អីខ្លះទេ។

 អ្វីដែលពលរដ្ឋជាម្ចាស់ប្រទេសចង់ដឹង គឺថាតើក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ បានដោះស្រាយបញ្ហាដែលជាប់ជំពាក់នោះអ្វីខ្លះ :

១-តើកងទ័ពទាំង១៨នាក់ដែលសៀមចាប់ទៅដោះលែងពេលណា ?

២-តើកងទ័ពសៀមព្រមដកកម្លាំងទ័ពចេញពីប្រាសាទខ្មែរទាំងប៉ុន្មានដែលខ្លួនរំលោភចូលក្រោយបទឈប់បាញ់ឬអត់ ?

៣-តើទីតាំងដែលកងទ័ពសៀមរាយលួសបន្លាក្នុងទឹកដីខ្មែរ សៀមដកចេញវិញឬអត់?

៤-តើកងទ័ពសៀមព្រមដកសព្វាវុធធុនធ្ងន់ និងកម្លាំងទ័ពចេញពីព្រំដែនដែរអត់ ?

ប្រសិនជា៤ចំណុចនេះមិនបានដោះស្រាយទេ កុំទាន់ទះដៃស្រែកថាយើងជោគជ័យ បើមិនចំណេញក៏សៀមវាមិនទៅចុះហត្ថលេខាជាមួយយើងដែរ ទាល់តែវាមានប្រៀបអ្វីមួយ។

យើងមើលតែកិច្ចព្រមព្រៀងឈប់បាញ់តើសៀមគោរពបានកំរឹតណា? ក្រែងកាលណោះដូណាល់ត្រាំជាអ្នកផ្តួចផ្តើមដែរតើហី លើកនេះខ្ញុំគិតថាវាមិនប្លែកស្អីជាងមុនទេ បើរឿងដែលជាប់ជំពាក់មិនបានស្រាយ ត្រឹមតែមកបង្កើតរឿងថ្មីដោះមីនរួមគ្នានិងដកកាំភ្លើងធំ ដដែលជាដដែល។

ព្រំដែនកម្ពុជា ថៃ៖ ល្ងាចមិញ ឃើញមានការកោះប្រជុំជាបន្ទាន់មួយ រវាងមេទ័ពសៀមធំៗ ជាមួយ ម្ចាស់មូលនិធិ កសាងរបងព្រំដែន ដែលជា ព្រះបុត្រី ស្តេចសៀម ដើម្បីពន្លឿនកិច្ចការកសាងរបងព្រំដែនជាមួយ កម្ពុជា ជាបន្ទាន់។ រដ្ឋាភិបាលសៀម ធ្លាប់មានធ្វើការវិភាគ ភូមិសាស្រ្តនយោបាយជាមួយកម្ពុជា ដែលគេរកឃើញថា ក្រុងប៉ោយបែត មានការរីកចម្រើនខ្លាំងមហិមារ មានប្រជាជនច្រើន មានជនបរទេសច្រើន មានឧស្សាហកម្មខ្លាំង ជាគ្រោះថ្នាក់សម្រាប់ បណ្តាក្រុង ភូមិឃុំ របស់ ពួកគេទៅអនាគត ដូច្នេះទាមទារ​ ការបង្រ្កាប ការរារាំង និងការធ្វើ របងការពារព្រំដែនជាមួយកម្ពុជា។ MOU 43, MOU44 មិនអាចការពារទឹកដីដែល សៀមទន្រ្ទានយកបានតាំងពីឆ្នាំ ១៩៥០ មកនោះទេ ពីព្រោះ កម្ពុជា ប្រើប្រាស់ផែនទី បារាំង សៀម ឆ្នាំ ១៩០៤ និង ១៩០៧។

Lath Lan   11m  · ព្រះអង្គម្ចាស់ក្សត្រី Chulabhorn Walailak Srisavangavadhana បានផ្តល់ការចូលគាល់ដល់អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ និងគណៈប្រតិភូ ដើម្បីផ្តល់ការណែនាំអំពីគោលនយោបាយរបស់ព្រះអង្គលើគម្រោងគាំទ្រគំនិតផ្តួចផ្តើមសាងសង់ផ្សេងៗនៅតំបន់ព្រំដែន។ កិច្ចប្រជុំនេះធ្វើឡើងនៅបន្ទប់សន្និសីទ ជាន់ទី១១ នៃអគារ Princess នៃមន្ទីរពេទ្យ Chulabhorn នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2025។ #កូនខ្មែររស់នៅអាមេរិក #NewsUpdate


PVN News

បន្ទាប់​ពី​មានការ​ថ្កោលទោស​ជាសកល​អំពី​ទង្វើ​របស់​ជនជាតិ​សៀមថោកទាបឈ្មោះ​ ចម​  ផាឡាំង​ ដែល​យកធុងបាសចាក់សម្លេងខ្មោចរំខានដល់ការដេកពួនរបស់​ប្រជាពលរដ្ឋ​នៅភូមិ​ជោគជ័យ​ ភូមិ​ព្រៃ​ចាន់​ រាល់យប់​នោះយប់ម៉ិញ​ ជនជាតិ​សៀមថោកទាបរូបនេះបានដឹកធុងបាសត្រលប់ទៅវិញ​ហេីយ​ ។  

ស្ថានភាព​ទូទៅ​នៅភូមិ​ព្រៃ​ចាន់​ ភូមិ​ជោគជ័យ​ យប់​ថ្ងៃ​ទី​ ១៤​ ខែ​តុលា​ ឆ្នាំ​ ២០២៥​ គឺស្ងប់ស្ងាត់ល្អ​  ។


ត្រាំ ដាក់សម្ពាធសេដ្ឋកិច្ចលើថៃ ដើម្បីឲ្យចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាបានផុស ៥៣ វិនាទី មុន នៅ ថ្ងៃពុធ ១៥ តុលា ២០២៥ដោយ Sok Sovann

តាមការបញ្ជាក់ចេញពីមាត់ផ្ទាល់របស់លោក Siripong Angkasakulkiat ដែលជាអ្នកនាំពាក្យរដ្ឋបាលនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul កាលពីថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥, ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសថៃ ដើម្បីឲ្យឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។

អ្នកនាំពាក្យរដ្ឋបាលថៃ លោក Siripong Angkasakulkiat (រូបថត៖ The Nation)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Siripong ប្រាប់អ្នកកាសែតក្នុងទីក្រុងបាងកកថា​៖ «សហរដ្ឋអាមេរិកបានប្រើប្រាស់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីចរចាជាមួយរដ្ឋាភិបាល។ នេះគឺជាបញ្ហាប្រឈមថ្មីមួយសម្រាប់ក្រុមចរចាថ្មីរបស់ថៃ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃអង្គារនិងដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Ekniti Nitithanprapas ដើម្បីដោះស្រាយជាមួយអាមេរិក។ ជាមួយនឹងតម្រូវការថ្មីរបស់សហរដ្ឋអាមេរិកនេះ ការឈានដល់កិច្ចព្រមព្រៀងជាមួយកម្ពុជាបានក្លាយជាអាទិភាពមួយសម្រាប់រដ្ឋាភិបាល ដែលកំពុងព្យាយាមជំរុញសេដ្ឋកិច្ច មុនការបោះឆ្នោតនៅដើមឆ្នាំក្រោយ»។


កាលពីពេលកន្លងទៅ សហរដ្ឋអាមេរិកបានដាក់ពន្ធ១៩%រួចទៅហើយ លើការនាំចេញរបស់ថៃ ដែលវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចប្រទេសនេះ។


លោក ត្រាំ នឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមជាអធិបតីដោយផ្ទាល់ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

បើតាមការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan អំឡុងសន្និសីទកាសែតក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥, មេដឹកនាំអាមេរិកនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ហើយធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងគូឡាឡាំពួ»។


លោក Mohamad និយាយថា «ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ យើងសង្ឃឹមថានឹងឃើញមានការចុះហត្ថលេខាលើសេចក្តីប្រកាសរវាងប្រទេសជិតខាងទាំងពីរ ដើម្បីធានាបាននូវសន្តិភាពនិងបទឈប់បាញ់ប្រកបដោយនិរន្តរភាព»។


សូមជម្រាបជាថ្មី កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ក្នុង​ទីក្រុងគូឡាឡាំពួ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែតុលា​៕

Daily Sabay

អ្នកម្នាង ជូឡាផន វរល័យលក្ខណ៏ បានបែករូបភាព ប្រជុំអង្គមន្ត្រីឲ្យបង្កើត មូនិធិ រ៉ៃអង្គាស់លុយសង់របង(កំផែង)តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ។ 

ព្រះរាជតំរិះ របស់ព្រះនាងម្ចាស់ ជូឡាផន វរល័យលក្ខណ៏ ទំនងចង់បានលុយពី ប្រជានុរាស្ត្រក្រីក្រ ខណ ខ្លួនឯងបង្កើតបញ្ហាហើយ ស្រូបទាញយកផលពី ហេតុការណ៏នោះផង ។ 

ការសង់របងឬ កំផែង ប្រទេសជាសិទ្ធិ របស់ភាគីថៃ ប៉ុន្តែតើ មានការឯកភាព ពីកម្ពុជាហើយឬនៅ ? ឬថា ថៃ ចង់ធ្វើអ្វីតាមតែនឹកឃើញម្នាក់ឯង ? ។ 

គេមានការសង្ស័យជាច្រើនថា ទង្វើរបស់ ចមផ្លាំង អាចជាសេនារីយោ របស់អ្នកមានឥទ្ធពលនៅក្នុងប្រទេសថៃ បើពុំនោះទេ ចម ផ្លាំង អាចនឹងមានទោសក៏ថាបាន តែនេះ ទង្វើដ៏លីលា របស់ ចម ផ្លាំងត្រូវបាន លោក អនុធីន កោតសសើរទៀតផង ។\


Veng Sambo   5h  · នៅទិសព្រះវិហារ ចំណុចផ្ទះក្រហមថៃទល់មុខប្រាសាទព្រះវិហារ ពួកសៀមវា ចុះគ្រាប់បំផ្ទុះចោល! ចំពោះស្ថានភាព ប្រុងជើងការខ្ពស់គ្រប់សមរភូមិមុខ!

No comments:

Post a Comment