ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Sunday, September 14, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២៥

 នាយករដ្ឋមន្រ្តីថៃ បង្ហើរដំណឹងចង់ចូលមក ចរចារសុំបើកព្រំដែនឡើងវិញខ្លះៗ តាំងពី ជំនាន់ ផៃ ផុងឋាន កូនស្រីពៅ តាក់ស៊ីន គឺមានបំណងបើកព្រំដែន ដែលនេះជា គំនិត ពួកចិន ពួកថៃ មិនមែនជា គំនិតពួក សៀមទេ ពីព្រោះទ័ព សៀម វាជាអ្នកបិទ បើសៀមវាមិនឲ្យបើក គ្មានអ្នកណាហ៊ានបើកទេ។ តាមទ្រឹស្តី  បដិច្ចសមុប្បាទ បានន័យថា ពួកនេះ សុទ្ធតែចោរគ្នាវាទាំងអស់ គ្រាន់តែ អាមួយធ្វើជាល្អ ស្លូត អាមួយទៀតដើរតួរកាច....តែ តាមទ្រឹស្តីពិភពគុណ គេថា ទោះបី ឯងចេញក្បាច់ លោតចុះលោតឡើង ២៤ ម៉ោងក៍ដោយ  គ្រូធំ អង្គុយផឹកតែ លេងអុក...នោះឯងនឹងដាច់ខ្យល់ងាប់មិនខាន !!!

និយាយរឿងនៅស្រុកសៀម គេនិយាយរឿង អាភីថា រៀបការជាមួយ តាក់ស៊ីន តែអត់បាន រួមរក្សគ្នាទេ  ដោយសារ នោះជាការរៀបការនយោបាយ គឺ តំណាងរាស្រ្តរបស់ ភីថា ជាស្រី ទៅរៀបការជាមួយ តំណាងរាស្រ្ត តាក់ស៊ីន ខាងកូនកំលោះ ដល់ចឹងទៅ ពួកគេ ក្លាយជា មេបា !! គឺរៀបការឲ្យកូនផង និងចងសម្ព័ន្ធមិត្តជាមួយគ្នាផង។ ទាំង អាភីថា ទាំង តាក់ស៊ីន ទាំងកូនស្រី ចូលមក ព្រំដែនថ្ងៃទី ២៥ កក្កដា ២០២៥ មកជួយលើកទឹកចិត្តកងទ័ពសៀម គេថា ផឹកស៊ី អរ សប្បាយ ថា ទ័ពសៀមគេខ្លាំង បង្រ្កាបទ័ពខ្មែរ បានសម្រេច.....

Hok Nave 18m  · ព័ត៌មានសៀមផ្សាយថា ខ្មែរយើងបានចែកlogo បិតអាវ អោយទៅអនុព័ន្ធយោធា IOT ហើយជនជាតិសៀមសម្ដែងការមិនពេញចិត្តការដាក់រូបចាប់ដៃបែបហ្នឹង។ ហើយវាមានសួរខ្មែរអត់ ថាខ្មែរសប្បាយចិត្តអត់?

ស៊ន សុភក្រ្ត-Sorn Sopheak 54m  · រដ្ឋមន្រ្តី កែវ រតនៈ៖ ការរីកចម្រើនក្នុងវិស័យថាមពល និងបានកំពុងបង្កើតសមត្ថភាព ផលិតច្រើន ធ្វើឱ្យកម្ពុជាអាចឈរជើងឯករាជ្យ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាមិនតបណ្តាញអគ្គិសនីពីថៃ!

Phalla-News Sharing  · Follow 7h  · ប្រមុខរដ្ឋមេភូមិភាគ២ថៃ ផ្តល់យោបល់ ដូចជាការបញ្ជាឲ្យរដ្ឋាភិបាល បើចរចាបើកច្រក ទល់តែកម្ពុជាឯកភាពតាមផែនទីដែលថៃគូសខ្លួនឯង ១/៥០០០០

Nhim Phoeung is with Nhim Phoeung. 36m  · ឃើញព័ត៌មានថៃចង់បើកច្រកដោយភ្ជាប់លក្ខខណ្ឌដល់កម្ពុជា៣ចំនុច ចង់ប្រាប់ថាពលរដ្ឋកម្ពុជាមិនគាំទ្រឲ្យបើកទេ ហើយទំនិញរបស់ថៃក៏ពហិកាមិនប្រើដែរ។

ស៊ន សុភក្រ្ត-Sorn Sopheak 36m  · កម្លាំងបះបោរផ្តាច់ខ្លួននៅភាគខាងត្បូងប្រទេសថៃ កំពុងងើបប្រឆាំងជាមួយរដ្ឋាភិបាល យ៉ាងខ្លាំង ក្រោយទាហានថៃ បាញ់សម្លាប់សមាជិកពួកគេ២នាក់។

Khiev Thy 57m  · ទាល់តែប្តឹងទៅ ICJ ហើយ បើនៅតែចេះ ខ្មែរមិនបានសុខទេរាល់ជំនាន់។ សង្ឃឹមថា រាជរដ្ឋាភិបាល លោកនឹងអនុវត្តន៌ការងារច្បាប់អន្តរជាតិ ដូចបានលើកកន្លងមក។ មុនផ្ទះអាវុធ ចោរសៀមអុកឡុកនៅប្រាសាទតាមាន់តូច-ធំ, ប្រាសាទតាក្របី, និងមុំបី, តែឥលូវពួកវា ពង្រីកជម្លោះមកអូរបីជាន់, អានសេះ និងអូរដារបន្ថែមទៀត។ ចឹងទេ សូមរដ្ឋាភិនាល មេត្តាប្តឹងទៅ ICJ អោយលឿន លើករណីយ៌ខាងលើ ព្រោះបើមិនដូច្នេះទេ អធិតេយ្យជាតិខ្មែរ ត្រូវពពួកសៀមមើលងាយមើលថោក មិនឈប់ឈរទេ។

Sopheak Sorn 6m  · អភិបាលខេត្តកណ្តាល លោក គួច ចំរើន បានឲ្យដឹងថា ត្រឹមម៉ោង​ ១២ថ្ងៃត្រង់នេះ អ្នកមកលេងកំសាន្តក្នុង​ អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ​ ណែនណាន់តាន់តាប់ណាស់។  លោកអភិបាលខេត្ត បានជូនយោបល់ថា អ្នកចង់មកទៀត​ គួរចាំពេលក្រោយ​ ព្រោះចំណតក៏ពេញ​ ផ្លូវថ្នល់ក៏ពេញ​ស្ទះ។  បងប្អូនខ្មែរយើង ពិតជារីករាយ និងចង់ឃើញសមិទ្ធផលជាប្រវត្តិសាស្រ្តក្នុងសម័យតេជោ-ធិបតី។ ខ្មែរយើងរួបរួមគ្នា ខ្មែរយើងខ្លាំង មិនឲ្យប្រទេសជិតខាងមើលងាយនោះឡើយ។

Lam Lay 1h  · ការសែត ស្រុកថៃ (Khoadsod English, 14 September 2025) បានផ្សាយដាក់ចំណងជើងធំៗថា “អ្នកភូមិថៃ ប្រឆាំងយ៉ាងខ្លាំងចំពោះការបើកព្រំដែនឡើងវិញ ដោយនិយាយថា កម្ពុជាមិនអាចទុកចិត្តបាន”? យប់មិញខ្ញុំបានផ្សាយពី “សីតុណ្ហភាពព្រំដែនកម្ពុជា-ថៃ ជប៉ុនជាអ្នកបន្ថយកម្ដៅ”? របាយការណ៍ដែលខ្ញុំបានសរសេរ យប់មិញនេះ គឺជាការឆ្លុះបញ្ចាំងថា “ជប៉ុនកាន់លុយទៅរកស៊ីនៅស្រុកថៃ ច្រើនជាងកម្ពុជា ខណៈដែលកម្ពុជា ជាច្រកដែលអ្នករកស៊ីជប៉ុនឆ្លងកាត់”។ ហេតុផលនេះហើយ ដែលភាគីជប៉ុនចង់ឃើញការបើកច្រកព្រំដែនឡើងវិញ ហើយកិច្ចការចរចានេះ មិនទាន់មានការសម្រេចណាមួយឡើយ។ អ្នកស្នើឱ្យបើក មិនមាត់មិនក តែបែរជា “ប្រជែងលក្ខខណ្ឌទាំងសងខាង ពិសេស គឺភាគីថៃ ដែលនិយាយមក ហាក់ដូចជាចោទថា កម្ពុជាអ្នកសុំបើក”?  ការមើលមកកម្ពុជា ក្នុងផ្លូវអាក្រក់ជានិច្ច នៃក្រសែភ្នែកសាសន៍ថៃខ្លះ គឺបង្ហាញកាន់តែច្បាស់ថា “យើងត្រូវតែខ្លាំង រៀបចំស្រុកទេសឱ្យមាំ” ដ្បិតពេលណាដែលយើងខ្លាំងមាំ សត្រូវលែងហ៊ានក្បែរ។ ប្រវត្តិសាស្រ្ត រវាងជប៉ុននិងថៃ ក្នុងសង្រ្គាមលោកលើកទី២ ក៏ជាផ្នែកមួយដែលកូនខ្មែរត្រូវចងចាំ ប៉ុន្តែក្នុងកាលៈទេសៈគឺ “ជប៉ុន” ជាអ្នករកស៊ី ហើយមិនចង់ ឱ្យមានបញ្ហាខណៈដែលរបងព្រំដែននៃប្រទេសទាំងពីរ ជាប់គាំងព្រោះក្រុមយោធាថៃ? ជារឿងចំពេលមួយដែរ! កម្ពុជាអាចនឹងយករឿងនេះ ទៅចរចាជាមួយជប៉ុន ដើម្បីដាក់សម្ពាធថែមលើការដោះលែង កងទ័ពកម្ពុជាមកវិញ និងការដើរចូលដីកម្ពុជាខុសច្បាប់ជាដើម? ក្នុងសេណារីយូនេះ! ដូចអ្វីដែលខ្ញុំបានសរសេរកន្លងទៅគឺ “កត្តាសេដ្ឋកិច្ច អាចនឹងរុញច្រាន ភាពតានតឹងឱ្យធូរស្រាល លុះត្រាណាតែអនុទិន ដកឃ្លាពីខ្សែទឹកខាងក្នុងសិន? យ៉ាងណាក៏ដោយ ចាំមើលតទៀត!  ប្រជាជនខ្មែរ ជាទីស្រឡាញ់រាប់អាន! យើងនៅឆ្ងាយគ្នាមែន តែសូមទាញ “ភាពសាមគ្គីមក នៅក្បែរគ្នា” ហើយពេលខ្លះ យើងមិនអាចផ្លាស់ប្ដូរ នរណាទៅជានរណាតាមការគិតរបស់យើងទេ តែយើងអាចប្រឡាក់ឈាម ច្បាំងជាមួយនឹងសត្រូវ ក្នុងការការពារដែនដីកម្ពុជាជាមួយគ្នាបាន។ ប្រើរបស់ខ្មែរ! សាមគ្ដីជាកូនសោ!

Chan Born 1m  · Shared with Public កម្ពុជា មិនបើកព្រំដែន មុន ថៃ ឡើងវិញទេ។ ទោះបីថៃ បើកមុនក៍ដោយ ត្រូវ បើកទាំងអស់ ១០០% គ្មានការបើក ខ្លះៗដាច់ខាត។ កម្ពុជានឹងខាតបង់ប្រមាណ ៤០០ លានដុល្លា ពីការបិទព្រំដែន តែ ថៃ នឹងខាតបង់ ១៤០០ លានដុល្លា ពីការបិទព្រំដែន ក្នុង ១ ឆ្នាំ ។

ធី សុវណ្ណថា Thy Sovantha   1h  ·   ម៉ោងនេះ រោងចក្រថៃព្រំដែន៧០%បិទទ្វាបន្តគ្នា បើបិទច្រក២ខែទៀត.បិទទ្វាទាំងអស់ ដោយសារខ្វះកម្មករ និងសល់ទំនិញពេញៗឃ្លាំង.ជិតហួសឌឺឡេ...@t

Veng Sambo   3h  · ពីរបីយប់ជាប់គ្នាដ្រូនរបស់សៀមនៅតែហោះចូលស៊ើបការណ៍លើទឹកដីកម្ពុជា ទិសតាក្របី តាមាន់ ថ្មដូនជានិច្ច! តែកម្លាំងយើងត្រៀម ចាំបទបញ្ជារ!

Smeyy 10m  · 🚨*សូមគោរពពុកម៉ែបងប្អូន នាំគ្នាបញ្ចេញនូវសារលើកទឹកចិត្ត ក្រុមផ្តាច់ទឹកដីម៉ាឡេស៊ី ភាគខាងត្បូងប្រទេសថៃផង ពេលនេះពួកគេ កំពុងងើបឡើងតស៊ូប្រឆាំងនឹងរដ្ឋាភិបាលថៃហើយ សូមទទួលបានជោគជ័យ 🇰🇭❤️🇲🇾

យុវជន កម្ពុជា 50m  ·   នាយករដ្ឋមន្ត្រីថៃ ដាក់លក្ខខណ្ឌបី ឲ្យកម្ពុជាបើចង់បើក ច្រកព្រំដែនឡើងវិញ៖ ដកអាវុធធុនធ្ងន់ចេញពីព្រំដែន ដោះមីន និងបង្ក្រាបល្បែងអនឡាញ។ ប៉ុន្តែកាសែត Khaosod ថាពាណិជ្ជករថៃតាមព្រំដែនអង្វរសុំបើកច្រកឡើងវិញដោយសារខាត១ថ្ងៃ១០០លានបាត។ តើភាគីខាងណាគួរតែជាអ្នកដាក់លក្ខខណ្ឌ?

ពូ ការ៉េបួន 56m  · អ្នកជំនួញថៃប្រកាសអាសន្នមួយថ្ងៃខាតជាង៣លានដុល្លារ និង ព្រមានបិទរោងចក្របើមិនបើកព្រំដែន

លោកគ្រូ ផាន់ណា 13m  · ជិតបានសម្រេចហើយ ព្រោះវាបានបញ្ចេញលុយបម្រុងរដ្ឋ មកស្តារសេដ្ខកិច្ច។ តិចទៀត អស់អាលុយបម្រុងនឹងទៀតហើយ ឲ្យតែយើងពហិកាបន្ត,,,, ធី សុវណ្ណថា Thy Sovantha   1h  ·   ម៉ោងនេះ រោងចក្រថៃព្រំដែន៧០%បិទទ្វាបន្តគ្នា បើបិទច្រក២ខែទៀត.បិទទ្វាទាំងអស់ ដោយសារខ្វះកម្មករ និងសល់ទំនិញពេញៗឃ្លាំង.ជិតហួសឌឺឡេ...@t

ព្រំដែនថៃ ម៉ាឡេស៊ី៖ កំពុងមានចលនាបះបោរប្រដាប់អាវុធ ផ្តាច់ទឹកដីចេញពីប្រទេសថៃ ចូលជាមួយ ប្រទេស ម៉ាឡេស៊ីឡើងវិញ ដូចមុនឆ្នាំ ១៩២០។ ចាប់តាំងពីខែ មករា ឆ្នាំ ២០២៥ មក ចារកម្មយោធា សៀម បានដើរតួរជា ស៊ីវិល ប្រមូលថវិការ ធនធាន សព្វបែបយ៉ាង ដើម្បី កសាងថ្នល់ លេណដ្ឋាន ជំរុំ ជំរក អាវុធ គ្រឿងចក្រ..ស្បៀងអាហារសម្រាប់ កងទ័ពនៅ ទិសភូមិភាគទី ១ និង ទីសទី២ បូករួមជាមួយ ការចល័តកងទ័ព ថៃឥស្លាមពីខាងត្បូង ចូលមកធ្វើសង្រ្គាមតាមព្រំដែន ជាមួយកម្ពុជា ដើម្បី ជាថ្នូរ ឲ្យ សៀមព្រមឲ្យពួកគេ មាន ស្វ័យភាពរដ្ឋ Autonomous State  តែ ពួកសៀម វាមិនបានធ្វើតាមកិច្ចសន្យាឡើយ សូម្បីអ្នកងាប់រាប់ពាន់នាក់ ក៍មិនប្រកាសឈ្មោះ មិនបង់លុយឲ្យគ្រូសារ ដោយ យោធាសៀម បើកលុយឲ្យ ទាហានងាប់ តែ ១៥​ នាក់ ប៉ុណ្ណោះ យកទៅចែកគ្នា...ដូច្នេះ ស្ថានភាពនេះ នាំឲ្យ ទាហានជនជាតិ ថៃ សញ្ជាតិ ម៉ាឡេ ទាំងនោះ បះបោរ កាន់អាវុធ រត់ចូលព្រៃ តស៊ូ...៕

The Kanitha Show   28m  · រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth នឹងមកដល់មូលដ្ឋានទ័ពជេីងទឹករាមរបស់កម្ពុជានៅចុងឆ្នាំ 2025 នេះ កម្ពុជាកំពុងតែបង្ហាញឱ្យមួយពិភពលោកមេីលឃេីញថា​ មូលដ្ឋានទ័ពជេីងទឹករាមគឺមិនមែនសម្រាប់តែប្រទេសចិននោះទេ​ ប៉ុន្តែក៏សម្រាប់ប្រទេសផ្សេងៗទៀតផងដែរ ពេលនេះខ្ញុំចង់វិភាគអំពីរឿងនេះ​ តេីសហរដ្ឋអាមេរិកចង់បានអ្វី? ទី 1. សហរដ្ឋអាមេរិកគឺចង់បានតុល្យភាពប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅអាសុីអាគ្នេយ៍ ទី 2. រដ្ឋបាលលោក ដូណាល់​ ត្រាំ​ មិនមែនជាមនុស្សដែលមានមនោគមវិជ្ជាខ្លាំងនោះទេ​ ប៉ុន្តែគឺជាមនុស្សប្រតិបត្ដិការច្រេីនជាង អ្វីដែលសហរដ្ឋអាមេរិកខិតខំធ្វេីនៅពេលនេះគឺធ្វេីដេីម្បីបានផលប្រយោជន៍ដល់ប្រទេសជាតិរបស់គេ​ដែរ​ មិនធ្វេីឱ្យដោយឥតគិតថ្លៃដូចជំនាន់មុនទៀតនោះទេ ថ្មីៗនេះប្រទេសអាមេនី​ និងប្រទេសអាស៊ែបៃហ្សង់​ បានចុះហត្ថលេខាទៅលេីកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា​ ដោយលោក​ ដូណាល់​ ត្រាំគឺជាអ្នកសម្របសម្រួល ប្រទេសទាំងពីរបានចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មីមួយដែលហៅថា​ TRIPP (Trump Regional Infrastructure Peace Project) ជាភាសាខ្មែរហៅ​ថា​ គម្រោងសន្តិភាពហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ត្រាំ TRIPP នេះគឺអនុញ្ញាតឱ្យសហរដ្ឋអាមេរិកធ្វេីប្រតិបត្ដិការ​ និងផ្លូវដែក​ និងសាងសង់បំពង់បង្ហូរឧស្ម័នពីប្រទេសអាស៊ែបៃហ្សង់​ឆ្លងកាត់ទឹកដីប្រទេសអាមេនី​ ចូលទៅក្នុងប្រទេសទួរគី​ ដោយបង្កេីតអត្ថប្រយោជន៍សេដ្ឋកិច្ចរាប់សិបពាន់លានដុល្លារសម្រាប់ប្រទេសទាំងអស់នោះ ទី 1. TRIPP គឺប្រៀបដូចជាការធានាសុវត្តិភាពសម្រាប់ប្រទេសអាមេនី​ ដេីម្បីកុំឱ្យប្រទេសអាស៊ែបៃហ្សង់មកវ៉ៃទៀត​ ដោយសារតែមានសហរដ្ឋអាមេរិកគឺជាអ្នកគ្រប់គ្រងគម្រោងហ្នឹង ប្រសិនបេីមានផលប្រយោជន៍សេដ្ឋកិច្ចជាមួយគ្នាដ៏ធំបែបនេះ​ នោះប្រទេសអាស៊ែបៃហ្សង់មិនវាយប្រហារទៅលេីប្រទេសអាមេនីនាពេលអនាគតទេ ទី 2. ប្រទេសអាស៊ែបៃហ្សង់អាចទទួលបានអត្ថប្រយោជន៍ដោយការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសទួរគីក្នុងចំងាយខ្លីជាងមុន​ ដោយនឹងសន្សំបានលុយចំនួនរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំ ទី 3. ប្រទេសទួរគីនឹងទទួលបានផលិតផលក្នុងតម្លៃថោកពីប្រទេសអាស៊ែបៃហ្សង់​ ដេីម្បីលក់ទៅឱ្យអឺរ៉ុប តេីនេះវាមានអ្វីពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជា? កម្ពុជាគឺត្រូវការ TRIPP ជាមួយសហរដ្ឋអាមេរិក​ និងថៃ កម្ពុជាអាចស្នេីសុំឱ្យសហរដ្ឋអាមេរិកជួយធ្វេីជាអ្នកកណ្ដាល​ ដេីម្បីឱ្យកម្ពុជា​និងថៃបានចុះកិច្ចព្រមព្រៀងជាមួយគ្នា​ដេីម្បីអភិវឌ្ឍឧស្ម័ននៅឈូងសមុទ្រថៃដែលមានតម្លៃ 300​ ពាន់លានដុល្លារ ធ្វេីដូចប្រទេសអាស៊ែបៃហ្សង់​ និងប្រទេសអាមេនីបានធ្វេីអញ្ចឹង​ ហេីយឱ្យសហរដ្ឋអាមេរិកគឺជាអ្នកគ្រប់គ្រងគម្រោងហ្នឹង​ ដោយមានលក្ខណ្ឌថា​ ហាមមិនឱ្យប្រទេសថៃវ៉ៃប្រទេសកម្ពុជាទៀតឡេីយ បែបនេះវានឹងផ្ដល់ការធានាសន្តិសុខសម្រាប់ប្រទេសកម្ពុជា ដូចនេះនៅពេលដែលលោក​ Pete Hegseth​ បានមកដល់កម្ពុជា​ នោះខ្ញុំគិតថាកម្ពុជាគួរតែយកឱកាសដ៏ធំនេះ​ លេីកយករឿងហ្នឹងទៅនិយាយជាមួយនឹងលោក Pete Hegseth ថា​ កម្ពុជាក៏ចង់បាន TRIPP ដែរ​ សូមលោកយករឿងហ្នឹងទៅប្រាប់លោកប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ផង សូមអរគុណ

Stephen Row : អ្នកវិភាគឯករាជ្យ 35m  ·   🔴គិតឡើង ៣ថ្ងៃ ផលិតផលអី របស់ជប៉ុនដឹកតាមថៃ ខ្មែរអត់បើកឲ្យចូល ដែលសៀមកំពុងរអ៊ូរ.. ត្រៀមខាត 3.15លានដុល្លារ... ដល់អានខម្មិនពត៌មាន បានដឹង អាគោយន្តគូប៊ូតា!

Fresh News   4m  · ម៉ូតូអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំនួន ៧០០គ្រឿង ក្នុងចំណោម១ពាន់គ្រឿង បានបញ្ជូនដល់ដៃទ័ព និងអង្គភាពទ័ពជួរមុខ, ៣០០គ្រឿងនឹងបញ្ជូនបន្តនៅចុងខែកញ្ញានេះ

ម៉ូតូអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំនួន ៧០០គ្រឿង ក្នុងចំណោម១ពាន់គ្រឿង បានបញ្ជូនដល់ដៃទ័ព និងអង្គភាពទ័ពជួរមុខ, ៣០០គ្រឿងនឹងបញ្ជូនបន្តនៅចុងខែកញ្ញានេះ 14-09-2025 14:42  (ភ្នំពេញ)៖ មកដល់ដើមខែកញ្ញានេះ ម៉ូតូជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំនួន៧០០គ្រឿង ក្នុងចំណោម ១ពាន់គ្រឿង ត្រូវបានបញ្ជូនដល់ដៃកងទ័ព និងអង្គភាពទ័ពជួរមុខ។  ការលំបាករបស់កងទ័ពនៅជួរមុខមិនរំលងពីកែវភ្នែក និងការគិតគូររបស់ រាជ រដ្ឋា ភិបាល កម្ពុជានោះឡើយ ជាពិសេសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវ បណ្ឌិត ។ កំលុងពេលសង្គ្រាមឈ្លានដោយកងទ័ពថៃ បានធ្វើឱ្យកងទ័ពជួរមុខ របស់ កម្ពុជាមួយចំនួន រងការខូចខាតម៉ូតូ ហើយកងទ័ពខ្លះ ព្រមទាំងនៅតាមអង្គភាព ទ័ពមួយចំនួនមានតម្រូវការម៉ូតូសម្រាប់ធ្វើជាមធ្យោបាយផងដែរ។  ដោយមើលឃើញពីតម្រូវការទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានរៀបចំទិញម៉ូតូហុងដាវ៉េវ ដោយមានការបង់ពន្ធត្រឹមត្រូវចំនួន ១ពាន់គ្រឿង ចែកជូនដល់កងទ័ពដែលម៉ូតូត្រូវខូចខាតកំលុងពេលផ្ទុះអាវុធជាមួយថៃ ក៏ដូចជាអង្គភាពទ័ពជួរមុខសម្រាប់ប្រើប្រាស់។  បន្ទាប់ពីបានទិញ និងរៀបចំបង់ពន្ធរួចរាល់ហើយនោះ ម៉ូតូត្រូវបានដឹកជញ្ជូនយកទៅចែកជូនកងទ័ព និងអង្គភាពទ័ពជួរមុខជាបន្តបន្ទាប់។ មកដល់ពេលនេះម៉ូតូចំនួន៧០០គ្រឿងហើយ បានបញ្ជូនដល់ដៃកងទ័ព និងអង្គភាពទ័ពស្ថិតនៅជួរមុខ។ ដោយឡែក៣០០គ្រឿងទៀត គ្រោងនឹងដឹកជញ្ជូនទៅកងទ័ព និងអង្គភាពទ័ពជួរមុខនៅចុងខែកញ្ញានេះ។  អំណោយម៉ូតូរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បានបង្ហាញច្បាស់ពីការគិតគូរយកចិត្តទុកដាក់របស់សម្តេច និងលោកជំទាវបណ្ឌិតលើសុខទុក្ខ និងការលំបាករបស់កងទ័ព។  កងទ័ព និងអង្គភាពដែលទទួលបានម៉ូតូ បានសម្តែងក្តីរីករាយ និងគោរពអរគុណ ដឹងគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតយ៉ាងខ្លាំងក្លាបំផុត។ កងទ័ព ក៏ដូចជាថ្នាក់ដឹកនាំអង្គភាពទ័ពជួរមុខ បានគូសរំលេចថា សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាមេដឹកនាំដែលតម្កល់សុខទុក្ខរបស់កងទ័ពនៅក្នុងបេះដូង ហើយតែងជួយផ្គត់ផ្គង់ដល់កងទ័ពជាប់ជានិច្ច៕

Galay Paiz  · Follow 18h  · ដោយក្តីគោរពសុំផ្តល់កម្លាំងចិត្តមួយមកសកម្មភាពជញ្ជូនស្បៀងឡើងលើភ្នំពិតជាមិនស្រួលទេត្រូវប្រុងប្រយ័ត្នជានិច្ចគោរពជូនពរបងៗសំណាងល្អឃើញពួកគាត់លីស្បៀងឡើងភ្នំចឹងអាណិតណាស់។

Fresh News   2h  · ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល ផ្ដាំផ្ញើកម្លាំងនាយកដ្ឋានអង្គរក្សទាំងអស់ ត្រូវត្រៀមសម្ភារសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីកើតឡើងក្នុងពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ

Kosal Chum 5h  · « មីន នៅតែជាកម្មវត្ថុសំខាន់ដែលថៃប្រកាន់យកដាក់ជាបញ្ហាជាមួយកម្ពុជា »។ គួរឲ្យអស់សំណើច

Amra Premium 1h  ·  ៣ថ្ងៃនេះ ខេត្តសៀ.មនៅ ភាគខាងត្បូងដូជា ស៊ុងក្លា ណារ៉ាធីវ៉ាត់ និង ប៉ាតានី មានការផ្ទុះអាវុ.ធ និងការ បំផ្ទុះគ្រា.ប់បែកញឹក 💣

នាគ ទេព is with នាគ ទេព សន្តិភាព. 3m  · បាតុកម្មនៅកូរ៉េព្រឹកមុិញមានមនុស្សចូលរួមប្រហែលជាង​ ៤០នាក់​ ចប់ឈឹង

Saroeurn Som 16h  · ក្តៅៗសៀមកាន់តែធ្ងន់ធ្ងរធនាគារកណ្តាលថៃទទួលស្គាល់ថាមនុស្សជាច្រើនរងផលប៉ះពាល់ ការបិទគណនីមន្ត្រីរដ្ឋាភិបាលថៃ ដោយសារប្រជាជនថៃជាច្រើនបានចាប់ផ្តើមដកសាច់ប្រាក់ពីធនាគារប្រភព Khaosod

Chham Chhany   20m  · រូបភាពពីប្រទេសកូរ៉េខាងត្បូង៖ យុវជននៅកូរ៉េខាងត្បូងបានធ្វើបាតុកម្មនាថ្ងៃទី ១៤ កញ្ញា ២០២៥ ទាមទារឲ្យប្រទេសថៃដោះលែងយុទ្ធជន១៨នាក់ និងទាមទារឲ្យរបបក្រុងភ្នំពេញលើកយកករណីថៃឈ្លានពានប្តឹងទៅតុលាការអន្តជាតិ ជាផ្លូវការ ព្រមទាំងទាមទារឲ្យរបបក្រុងភ្នំពេញកោះប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារី ដើម្បីដោះស្រាយវិវាទព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង៕

Samut ទោះនៅឬបាត់បង់ ខ្ញ៉ំជាជនជាតិខ្មែរម្នាក់សូមគោរពនូវការលះបង់របស់វីរកងទ័ពទាំងអស់ និងសូមជូនពរអោយកងទ័ពកម្ពុជាទាំងអស់ទទួលបានជ័យជំនះ និងអាចយកត្រលប់នៅដែនដីរបស់យើងនៅថ្ងៃណាមួយមកវិញ។

Um Sam An   7h  · លោក កាន់ចម ផៈឡាំង បានមកពិនិត្យមើលលេណដ្ឋានដែលទាហានថៃធ្វើរួចរាល់ហើយនិងប្រកាសអោយប្រើប្រាស់ជាផ្លូវការនៅភូមិជោគជ័យរបស់ខ្មែរ រីឯរដ្ឋាភិបាលខ្មែរនៅបន្តអត់ធ្មត់និងចាស់ទុំ នៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៥។ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

Jarm - จาม รองโฆษกกองทัพไทย ย้ำ นอกจากภูมะเขือแล้ว ปราสาทตาเมือนธม เขมรจะเข้ามาแบบเมื่อก่อนไม่ได้แล้วนะ ต้องมีวีซ่า ผ่าน ตม.

Thai army deputy spokesman reiterates. In addition to Phuma Khuea, Ta Muen Thom castle, Khmer will not come in as before. They must have a visa through Communist Party.

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២៥

No comments:

Post a Comment