ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា។
ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។
ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។
សូមជម្រាបជូនផងដែរថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើត ហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
Press Release
Her Excellency Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence, would like to inform the general public, both national and international media outlets, as follows:
The Ministry of National Defence expresses its regret regarding the recent mine explosion incident on November 10, 2025, that resulted in injuries to Thai soldiers while they were patrolling into the minefield that is the remnants of past conflicts.
In the meantime, it was observed that from yesterday until today, several Thai media outlets published reports citing Thai leaders’ and Thai military officials’ assertions accusing Cambodia of laying new landmines, causing Thai soldiers to be trampled and seriously injured in Preah Vihear province. The Ministry of National Defence of the Kingdom of Cambodia firmly rejects accusations made by the Thai side against Cambodia.
The Ministry of National Defence strongly affirms that since Cambodia became a State Party to the Ottawa Convention, it has remained fully and consistently in compliance with the principles and obligations of international law. Cambodia reaffirms that it has not used or placed any new landmines that threaten the security and safety of civilians.
It is true that despite relentless efforts over the past several decades to clear landmines, the unexploded ordnance that are the remnants of past conflicts still pose threats to the security and safety of the Cambodian civilian in various areas, especially along the border areas between Cambodia and its neighboring countries, including Thailand.
In this context, the Ministry of National Defence urges Thailand to avoid patrolling in old minefield areas, particularly in areas internationally recognized as mine-contaminated zones resulting from past conflicts, to prevent the potential danger of exploding old landmines that could cause unnecessary tensions.
According to the Cambodian 4th Military Region, after the incident, both military forces on the front lines had communicated with each other, and, as of now, the situation remains calm, with no tension having been reported.
The Ministry of National Defence of the Kingdom of Cambodia remains committed to working closely with Thailand to promote peace and stability between the two countries, especially ensuring the security and safety of civilians, in accordance with the Joint Declaration between Cambodia and Thailand signed on October 26, 2025.
Tuesday, November 11, 2025.
Sony Sin ពីចោរសៀម ដណ្ដើមគ្នាធ្វើធំអស់ហើយ ទ័ពអាកាសថៃប្រកាសបដិសេធ មិនស្ដាប់បញ្ជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិសៀម... កម្ពុជាយើងរង់ចាំមើលល្បិចចោរសៀមបន្តទៀត !
The voice of the Cambodian people 1h · បន្ទាន់ កាលពីម្សិលមិញ មានហេតុការណ៍ទាហានថៃម្នាក់បានដើរជាន់គ្រាប់មីននៅក្នុងតំបន់ជម្លោះ ដែលមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបទឈប់បាញ់។ ហេតុការណ៍នេះបានធ្វើឱ្យនាយករដ្ឋមន្ត្រីថៃមិនពេញចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបញ្ជាឱ្យបញ្ឈប់សេចក្តីថ្លែងការណ៍សន្តិភាពរវាងថៃ-កម្ពុជា និងបានពន្យារពេលការបញ្ជូនទាហានកម្ពុជា ១៨ នាក់ទៅវិញដោយគ្មានកំណត់។ លោកបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវតាមកិច្ចព្រមព្រៀង។ លើសពីនេះ រដ្ឋលេខាធិការក្រសួងការពារជាតិថៃក៏បានលើកឡើងថា ទាហានកម្ពុជាមួយចំនួនមិនចង់ត្រឡប់ទៅវិញទេ ហើយស្នើសុំស្នាក់នៅប្រទេសថៃបន្តទៀត។
Huy Vannak 41m · ក្នុងគោលបំណងថែរក្សាសន្តិភាព និងកសាងព្រំដែនមិត្តភាព ១- កិច្ចព្រមព្រៀងមួយកើតឡើងដោយមាន «ហត្ថលេខា ៤»។ មិនមែន២ ឬទ្វេភាគី ប៉ុន្តែគឺ «៤រូប» ដែលតំណាងអាស៊ាន និងពិភពលោក។ ២- ខ្ញុំមិនលើកពីសិទ្ធិដកខ្លួន ឬការព្យួរជាឯកតោភាគីទេ។ ខ្ញុំក៏មិនបកស្រាយទម្ងន់នៃឧប្បត្តិហេតុជាអ្វីនោះដែរ? ហើយក៏គ្មានឃ្លាណាមួយចែងពីការរំលាយកិច្ចព្រមព្រៀងនេះដែរទេ។ ៣- នៅទីនេះ អ្វីដែលខ្ញុំចង់និយាយពិតប្រាកដ គឺជាមួយ សាធារណជនកម្ពុជាយើង។ នៅក្នុងករណីណាក៏ដោយ ហើយដែលបង្ហាញពីរបៀបធ្វើការច្បាស់លាស់និងថ្លៃថ្នូរ នោះគឺតាមរយៈ «លិខិតផ្លូវការ»។ ប៉ុន្តែ អ្វីដែលយើងឮ គឹត្រឹមសម្តីខ្យងនៅលើសារព័ត៌មាន។
Thai Enquirer 1h · [Update] After a three-hour National Security Council (NSC) meeting, the government and armed forces confirmed their decision to suspend the Thailand-Cambodia peace declaration following an incident in which four Thai soldiers were injured by a landmine in Huai Tamaria, Sisaket province. Prime Minister Anutin Charnvirakul said he would first consult with the Cabinet before making an official announcement and did not provide a timeline for how long the suspension would last. He indicated that any decisions regarding retaliatory measures would follow the Cabinet meeting. On whether the peace declaration was being canceled, he replied succinctly: “suspended.”
VAYO FM Radio បន្ទាប់ពីថ្នាក់ដឹកនាំរួមទាំងមន្ដ្រីជាន់ខ្ពស់របស់ថៃបានបញ្ចេញប្រតិកម្ម និងប្រកាសផ្អាកការអនុវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួស្ដីពី សន្ដិភាពកម្ពុជា-ថៃ ក្រោមហេតុផលចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីនៅព្រំដែន អ្នកវិភាគនៅកម្ពុជាចាត់ទុកសកម្មភាពនេះគ្រាន់ជាល្បិចសាច់កម្មរបស់ថៃដើម្បីទម្លាក់កំហុសលើកម្ពុជាប៉ុណ្ណោះ។ អ្នកវិភាគបន្ថែមថា ប្រសិនបើចង់ដឹងថាជាមីនថ្មីឬចាស់ មីននៅក្នុងទឹកដីថៃឬកម្ពុជា គួរតែអនុញ្ញាតឱ្យអន្ដរជាតិចូលរួមចុះទៅពិនិត្យ វាយតម្លៃដោយផ្ទាល់ដើម្បីបង្ហាញតម្លាភាព។
ព័ត៌មានលម្អិតក្នុងខមិន...
ក្រសួងការពារជាតិ
ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖
- ១. ទំព័រ Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 15M
- ២. ទំព័រ Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 4.9M
- ៣. ទំព័រ Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr)ដែលមានអ្នកតាមដាន 2.3M
- ៤. ទំព័រ TEA Seiha/ទៀ សីហា (https://www.facebook.com/share/1CExR9rxFc/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 307K
- ៥. ទំព័រ ក្រសួងការពារជាតិ (https://www.facebook.com/share/1D1AuHwGjb/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 1.2M
- ៦.ទំព័រ ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation (https://www.facebook.com/share/16DayhneoN/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 328K
- ៧.ទំព័រ ក្រសួងព័ត៌មាន - Ministry of Information (https://www.facebook.com/share/1JhF4da5dx/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 1.6M
- ៨. ទំព័រ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit (https://www.facebook.com/share/1Mnc67jhLJ/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 307K
- ៩. ទំព័រ PR Cambodian Government (https://www.facebook.com/share/1A6vzWR42j/?mibextid=wwXIfr (https://www.facebook.com/share/1A6vzWR42j/?mibextid=wwXIfr)) ដែលមានអ្នកតាមដាន 88K
- ១០. ទំព័រ Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស (https://www.facebook.com/share/1FC95VLfyK/?mibextid=wwXIfr (https://www.facebook.com/share/1FC95VLfyK/?mibextid=wwXIfr)) ដែលមានអ្នកតាមដាន 219K
- ១១. ទំព័រ អាជ្ញាធរមីន - Cambodian Mine Action Authority (https://www.facebook.com/share/1Faqcmhq1k/?mibextid=wwXIfr (https://www.facebook.com/share/1Faqcmhq1k/?mibextid=wwXIfr)) ដែលមានអ្នកតាមដាន 29K
- ១២. ទំព័រ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC (https://www.facebook.com/share/1HnakuTXgx/?mibextid=wwXIfr (https://www.facebook.com/share/1HnakuTXgx/?mibextid=wwXIfr))ដែលមានអ្នកតាមដាន 22K
In order to obtain accurate, timely, and credible official information, the general public and members of the national and international press are advised to follow updates exclusively from the following major official pages of the national leadership and the relevant ministries and agencies, as follows:
- 1. Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) – 15M followers
- 2. Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) – 4.9M followers
- 3. Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr) – 2.3M followers
- 4. TEA Seiha/ទៀ សីហា (https://www.facebook.com/share/1CExR9rxFc/?mibextid=wwXIfr) – 307K followers
- 5. ក្រសួងការពារជាតិ (https://www.facebook.com/share/1D1AuHwGjb/?mibextid=wwXIfr) – 1.2M followers
- 6. Ministry of Foreign Affairs and International Cooperation (https://www.facebook.com/share/16DayhneoN/?mibextid=wwXIfr) – 328K followers
- 7. Ministry of Information (https://www.facebook.com/share/1JhF4da5dx/?mibextid=wwXIfr) – 1.6M followers
- 8. អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit (https://www.facebook.com/share/1Mnc67jhLJ/?mibextid=wwXIfr) - 307K followers
- 9. PR Cambodian Government (https://www.facebook.com/share/1A6vzWR42j/?mibextid=wwXIfr (https://www.facebook.com/share/1A6vzWR42j/?mibextid=wwXIfr)) - 88K followers
- 10. Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស (https://www.facebook.com/share/1FC95VLfyK/?mibextid=wwXIfr (https://www.facebook.com/share/1FC95VLfyK/?mibextid=wwXIfr)) - 219K followers
- 11. អាជ្ញាធរមីន - Cambodian Mine Action Authority (https://www.facebook.com/share/1Faqcmhq1k/?mibextid=wwXIfr (https://www.facebook.com/share/1Faqcmhq1k/?mibextid=wwXIfr)) - 29K followers
- 12. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC (https://www.facebook.com/share/1HnakuTXgx/?mibextid=wwXIfr (https://www.facebook.com/share/1HnakuTXgx/?mibextid=wwXIfr)) - 22K followers
ស៊ន សុភក្រ្ត-Sorn Sopheak 3h · ទាហានរបស់អ្នកចង់បង្កហេតុ ដែលនាំឲ្យលំបាក ត្រូវចាកចេញពីផ្ទះសម្បែង។ នេះជារូបភាព ដែលប្រជាជនថៃ ត្រូវចាកចេញពីផ្ទះរបស់ពួកគាត់ នៅទល់មុខភូមិសាស្រ្តខេត្តព្រះវិហារ នាវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ យើងកម្ពុជាប្រឹងគ្រប់យ៉ាង ដើម្បីចង់ឲ្យព្រំដែនមានសន្តិភាព ដើម្បីសេចក្តីសុខប្រជាជនទាំង២។ សូម្បីតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ថៃមិនស្តាប់ និងធ្វើតាមដែរ។
Noy Shoung 27m · ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ចោរឈ្លា/នពា/នសៀ/មអាចនឹងមានរ/ដ្ឋប្រ/ហារទំលា/ក់ស្ដេចវា "តាមពាក្យចចាមអារ៉ាម"
VAYO FM Radio 5h · បន្ទាប់ពីក្រសួងការបរទេស ពេលនេះគឺក្រសួងការពារជាតិកម្ពុជាវិញម្ដង បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាបានដាក់គ្រាប់មីនថ្មីបណ្តាលឱ្យយោធារបស់ថៃជាន់ផ្ទុះនិងរងរបួសធ្ងន់នៅខេត្តព្រះវិហារ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ អ្នកនាំពាក្យបន្ថែមថា ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជានិងប្រទេសជិតខាងក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថា ជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។
សភាពការណ៍នៅកម្ពុជា៖ ដោយសារឃើញនៅកម្ពុជា ពេលនេះមានស្ថានភាពបែបហ្នឹង គឺ ពួកសៀលបង្ហាញថា ពួកគេត្រៀមធ្វើសង្រ្គាម ពួកគេជំលៀសប្រជាជនចេញពីតំបន់ព្រំដែន...ដូច្នេះ ខ្ញុំលើកពីការ ឃោសនាបោះឆ្នោតនៅ អ៊ុយក្រែន ឆ្នាំ ២០១៩ ដែលនៅលើលោកនេះ មានតែ អ៊ុយក្រែន ១ គត់ដែល ជាប្រទេសមាន លទ្ធិប្រជាធិប្បតេយ្យលេខ ១ លើសកលោក ពីព្រោះមាន បក្សឃោសនាបោះឆ្នោតជាង ២០០ បក្ស។ តំលៃ នៃការឃោសនា តាម TV គឺ ២០០ ដុល្លា/វិនាទី ដូច្នេះ បើគេផ្សាយការឃោស ម្តង ៣០ នាទី ឬ ១ ម៉ោង តើអស់តម្លៃប៉ុន្មាន? ហេតុនេះ អ្នកនយោបាយផ្សេងៗ ខ្លះគេនាំគ្នា ជួលអង្គការ NGOs មកពី អឺរ៉ុប ដូចជា បក្សលេខ ១ ឃោសនាអំពី ការការពារបរិស្ថាន បើសិនជា បក្សខ្ញុំជាប់ឆ្នោត គឺបិទចោលអស់ឡានប្រើសាំង ម៉ាស៊ូត គឺប្រើសុទ្ធតែ សូឡា អាគុយស្ងួត ដូចមានក្នុង រូបភាពនេះ ! រួចហើយ មេបក្សគេជិះឡាន មូតូអាគុយ...ចំណែកហ្សាណែនស្គី គាត់ឃោសនាអំពី កាំភ្លើងទំនើបៗ នៅ NATO ដោយសារគាត់ចេះភាសាអគ្លេស មានមិត្តភ័ក្រនៅអឺរ៉ុប នៅ ណាតូ គេនឹងមកបើក ស្នាក់ការ NATO នៅ អ៊ុយក្រែនតែម្តង គឺប្រើពេល ៥ នាទី វាយកំទេចរុស្សី រាបដល់ដី !! ជាលទ្ធផល គឺ ហ្សាឡែនស្គី ជាប់ឆ្នោត ៩៨% ! ។ ឥលូវ យើង ងាកមកមើលការឃោសនាបោះឆ្នោត នៅប្រទេសថៃ ម្តង ដែលពួក តាក់ស៊ីន គឺឃោសនាវាយប្រហារសម្តេច ហ៊ុនសែន ។ បក្សស្តេចសៀម ឃោសនាថា ខ្មែរមានប្រាសាទមិនចេះថែទាំង ខ្មែរយកប្រាសាទធ្វើជា លេណដ្ឋានទ័ព...។ នាយករដ្ឋមន្រ្តីថៃ ឃោសនាថា បើគាត់ជាប់ជានាយករដ្ឋបន្តទៀត គឺគ្មានថ្ងៃបើកព្រំដែនជាមួយកម្ពុជាជាដាច់ខាត !!ឯ ពួក យោធា សៀម ឃោសនា បើសិនជាយោធាគ្រប់គ្រងអំណាច ប្រជាជនសៀមតាមព្រំដែន រស់នៅក្នុងសន្តិភាព គ្មានចាំបាច់ ភៀសសឹកដូចពេលនេះ !! សរុបរួមទៅ រាល់ព្រឹត្តិការណ៍ ទាំងអស់ ដែលកើតមានតាមព្រំដែន កម្ពុជា ថៃ គឺសុទ្ធតែជា ការឃោសនាបោះឆ្នោតរបស់ ពួកថៃ ពួកសៀម ពួកចិន ពួកខ្មែរមន ខ្មែរសៀម ពួកសៀមម៉ាឡេ...ដែលជាក់ស្តែង ពួកគេ បានត្រឹមតែ គំរាមៗៗៗៗ !!
KPT International
🚨ម៉ាឡេស៊ី ព្រមាន ក្រោយថៃ ផ្អាកកិច្ចព្រមព្រៀងសន្តិភាព និងទាមទារឲ្យរកមូលហេតុពិតនៃការផ្ទុះមីន
ក្រោយពេលទាហានថៃដើរជាន់មីនដាច់ជើងធ្វើឲ្យទីក្រុងបាងកក ឈានដល់ការប្រកាសផ្អាកជាឯកតោភាគីនូវកិច្ចព្រមព្រៀងសន្តិភាពដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានអាស៊ានឆ្នាំ២០២៥ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីនោះ ពេលនេះទីក្រុងគូឡាឡាំពួ បានព្រមានថា ការផ្អាកកិច្ចព្រមព្រៀង អាចបង្កហានិភ័យរុញភាពតានតឹងកម្ពុជា-ថៃឲ្យឈានដល់កម្រិតឡើងកម្តៅខ្ពស់ដូចកាលពីមុន។
ថ្លែងនៅថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី Mohd Nizam Jaffar ព្រមានថា កាលបរិច្ឆេទច្បាស់ៗជាច្រើនត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើមិនមានអ្វីត្រូវបានអនុវត្តតាមកាលបរិច្ឆេទទាំងនោះទេ ស្ថានការណ៍អាចនឹងវិលទៅរកសភាពដើមវិញ។
ពាក់ព័ន្ធរឿងទាហានថៃដើរជាន់មីន លោក Mohd Nizam Jaffar និយាយថា៖ «យើងដឹងអំពីហេតុការណ៍ផ្ទុះមីននាពេលថ្មីៗនេះ។ យ៉ាងណាត្រូវថ្មមសភាពការណ៍សិន ដើម្បីរកមូលហេតុពិតឲ្យឃើញ»។
តាមសម្តីលោក Mohd Nizam Jaffar, ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មិនត្រូវបានអនុញ្ញាតឲ្យចូលជិតតំបន់កើតហេតុទេ ខណៈ AOT កំពុងឈរជើងចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីកន្លែងផ្ទុះ។ ប្រសិនបើភាពតានតឹងឡើងដល់កម្រិតដូចមុនពេលមានកិច្ចព្រមព្រៀងសន្តិភាព ក្រុមអ្នកសង្កេតការណ៍ទាំងនៅខាងកម្ពុជានិងថៃ នឹងត្រូវត្រឡប់ទៅទីក្រុងបាងកកនិងភ្នំពេញ រៀងៗខ្លួន។
យ៉ាងណា លោក Mohd Nizam Jaffar អះអាងថា ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ហើយខ្លួននៅតែរក្សាជំហរ ចង់ឃើញដំណើរការសន្តិភាពនិងបទឈប់បាញ់បន្តទៅមុខដូចការគ្រោងទុក៕
ប្រភព៖ The Star
Bron Sambor 11m · លោកអនុធីន នាយករដ្ឋមន្ត្រីថៃ បានចេញ ដំណើរទៅសួរសុខទុក្ខ ទាហាន ដែលរងរបួស ដោយសារ ជាន់គ្រាប់មីន ហើយនិងសួរសុខទុក្ខ ទាហានតាមព្រំដែន ក្នុងខេត្តសុីសាកេត នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។ យោងតាមរូបភាព ដែលផ្សាយចេញពី អាកាសយានដ្ឋានយោធាដនមឿន ក្រុងបាងកក ចំណុចដែលគួរអោយ ចាប់អារម្មណ៍ គឺលោក នាយករដ្ឋមន្ត្រី រូបនេះ ស្លៀកសំលៀកបំពាក់អាសារស្ម័ក្រយោធា។
ស៊ន សុភក្រ្ត-Sorn Sopheak 22m · សភាពការណ៍ព្រំដែនគ្រប់សមរភូមិទាំងអស់ បន្តស្ងប់ស្ងាត់! សូមបងប្អូនយើង កុំចែកចាយព័ត៌មានដែលគ្មានមូលដ្ឋាន និងគ្មានប្រភពច្បាស់លាស់ថា ផ្ទុះអាវុធ! ១១ វិច្ឆិកា ២០២៥!
VAYO FM Radio
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា ក្រោយឯកភាពគ្នាឱ្យមានការបង្កើតក្រុមការងារសម្របសម្រួលចម្រុះ(Joint Coordinating Task Force-JCTF) កម្ពុជា-ថៃ ភាគីទាំងពីរបានកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ សម្រាប់ធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌។ ក្នុងនោះភាគីទាំងពីរត្រូវដោះមីនមនុស្សធម៌ ដោយឯករាជ្យ និងដាច់ដោយឡែកពីគ្នា ក្នុងតំបន់អាទិភាពដែលត្រូវបានកំណត់និងឯកភាពគ្នា ហើយមិនអនុញ្ញាតឱ្យមានប្រតិបត្តិការនៃការដោះមីនមនុស្សធម៌ជាលក្ខណៈឯកតោភាគីក្រៅពីតំបន់អាទិភាពដែលត្រូវបានកំណត់និងឯកភាពឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ការងារដោះមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុម ការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) និងមិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ ដោយឯកតោភាគីឡើយ។ ភាគីកម្ពុជា និងភាគីថៃ ត្រូវគោរពឱ្យបាននូវគោលការណ៍ដែលបានឯកភាពគ្នា និងនិយាមនីតិវិធីប្រតិបត្តិ (Standard Operating Procedures-SOP) ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។
ក្នុងនោះក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ មានភារកិច្ចកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែន ព្រមទាំងអនុម័តលើផែនការសកម្មភាពសម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌។ ក្រោយពីផែនការសកម្មភាពសម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនត្រូវបានអនុម័តដោយក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ (JCTF) មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) នឹងសម្របសម្រួលជាមួយនឹងប្រតិបត្តិករដោះមីន ដើម្បីធ្វើការដោះមីនមនុស្សធម៌ដោយឯករាជ្យ និងដាច់ដោយឡែកពីគ្នា ក្នុងតំបន់អាទិភាពដែលត្រូវបានកំណត់ និងឯកភាពនោះ។
ក្រៅពីតំបន់អាទិភាព ដែលត្រូវបានកំណត់ និងឯកភាព គឺមិនអនុញ្ញាតឱ្យមានប្រតិបត្តិការនៃការដោះមីនមនុស្សធម៌ជាលក្ខណៈឯកតោភាគី នៅតំបន់ព្រំដែន ដែលមិនទាន់មានការកំណត់ខណ្ឌសីមាច្បាស់លាស់ឡើយ (not yet demarcated) ដោយរង់ចាំការ សម្រេចពីក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF)។
រាល់សកម្មភាពដោះមីនមនុស្សធម៌ និងនិយាមកាពហុកោណចម្ការមីននៅតំបន់សាកល្បងបន់អាទិភាពនៅព្រំដែន មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជានិងប្រទេសថៃឡើយ ឬ មិនត្រូវបង្កើតជាអង្គហេតុនៃការទទួលស្គាល់លើទីតាំង (Faits Accomplis) ជាមូលដ្ឋានការទាមទារសិទ្ធិលើខ្សែបន្ទាត់ព្រំដែននោះទេ។ ការងារវាស់វែងនិងខណ្ឌសីមាព្រំដែន ជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះឆ្នាំដែន កម្ពុជា-ថៃ (JBC)។
ចំពោះតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែនដែលបានដោះមិនរួច ត្រូវគោរពគោលការណ៍ និងលក្ខខណ្ឌ ក្នុងការរក្សាស្ថានភាពដើម (Status Quo)។ ពោលក្រោយការបោសសម្អាតមីនមនុស្សធម៌ ភាគីទាំងពីរមិនត្រូវធ្វើសកម្មភាពណាមួយដែលអាចធ្វើឱ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែននោះឡើយ ដូចមានចែងក្នុងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ស្តីពីការវាស់វែងនិងខ័ណ្ឌសីមាព្រំដែនគោកចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (MOU ឆ្នាំ២០០០)។
គួរឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ (JCTF) បានកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែនដែលស្ថិតនៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្ត ស្រះកែវប្រទេសថៃ និងបានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំគ្នានិងបន្តការងារបច្ចេកទេស៕
ស៊ន សុភក្រ្ត-Sorn Sopheak 18m · មេទ័ពកំពូលម៉ាឡេស៊ី ចេញមកប្រកាសថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវតែបន្ត ហើយម៉ាឡេស៊ី នៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីធានាលើការអនុវត្តកិច្ចព្រមព្រៀងនេះ។ លោក Mohamad Nizam Jaffar មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី នៅថ្ងៃទី១១ ខែវិច្ឆិកា បាននិយាយថា ម៉ាឡេស៊ីនៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំដើម្បីធានានូវការបន្តអនុវត្តតាម កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ ការចេញមកបញ្ជាក់របស់ប្រមុខកងកម្លាំងជាន់ខ្ពស់ម៉ាឡេស៊ីរូបនេះ បានធ្វើឡើងក្រោយមេដឹកនាំថៃទាំងនាយករដ្ឋមន្រ្តី និងអគ្គមេបញ្ជាការកងទ័ព បានចេញមកផ្អាកកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ដោយមិនខ្វល់ពីម្ចាស់ហេត្ថលេខីនោះឡើយ។ យើងរង់ចាំប្រតិកម្ម និងការចេញមកបញ្ជាក់ពីរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះភាពគឃ្លើន និងការសម្រេចចិត្តទាំងបំពានរបស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំកងកម្លាំងរបស់ថៃ។
អវតារ ស. 22m · ចំការមីនទាំងអស់ទាំងចាស់ថ្មី ខ្មែរធ្វើរបាយការណ៍ទៅ Ottawa អស់ហើយ , ប្ដឹងផេះស្អី ? បើចូលជំរុំមីនហើយមីនមិនផ្ទុះនោះទើបចំឡែក ! 😅
Bron Sambor 9m · លោកអនុទីន នាយករដ្ឋមន្ត្រីថៃ នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានទៅដល់លើភ្នំម៉ាក់ឃឿ ដើម្បីពិនិត្យទិដ្ឋភាព សមរភូមិមុខ និងស្តាប់របាយការណ៍ ស្តីពីស្ថានភាពមីន កោតសរសើរ និងសន្យា ជាមួយពួកទាហាន ថានឹងទៅទីនោះ អោយបានញឹកញាប់ ។
Daily Sabay 2h · កម្រងរូបភាពមុនទាហានថៃផ្ទុះមីន ! ថ្ងៃទី០៨ខែវិច្ឆិកា២០២៥ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិថៃ មកពិនិត្យស្ថានភាពជាក់ស្តែង តំបន់តាក្របី ខេត្តឧត្តរមានជ័យ ទៅវិញថ្លែងថា ថៃនឹងឲ្យទាហានទៅរឹបអូសប្រាសាទតាក្របី និងប្រាសាទខ្នា ព្រោះជា របស់ចោរសៀម ។ ព្រឹកថ្ងៃទី១០ខែវិច្ឆិកា២០២៥ ថៃបានដេញឲ្យទាហាន របស់ខ្លួន ខ្លះដើរលើផ្លូវ ហើយខ្លះទៀតដើររុករានព្រៃផ្នែកខាងក្នុងទឹកដី កម្ពុជា តំបន់វាលឥន្ទ្រិយ៏ ខេត្តព្រះវិហារ ហើយក៏ប៉ះគ្រាប់មីនផ្ទុះដាច់កជើងទាហានម្នាក់ កាសែតញុះញ៉ង់ថៃ ផ្សាយថា ទាហានខ្លួនយ៉ាងហោច៩នាក់រងរបួសដោយសារគ្រាប់មីនកម្ពុជាដាក់ថ្មីៗ ។ នៅក្នុងសេចក្តីថ្លែងការ របស់អ្នកនាំពាក្យទាហានថៃ បានលើកឡើងថា ថ្ងៃទី១២វិច្ឆិកា២០២៥ ខាងមុខនេះ ថ្ងៃមិនទាន់បញ្ជូនទាហាន ១៨នាក់កម្ពុជា នៅឡើយទេ ព្រោះស្ថិតក្នុងលក្ខណ្ឌ ២ ដែលកម្ពុជា មិនទាន់ធ្វើបានតាមការចង់បាន របស់ថៃ ។ ១- ដោះមីនលើដីតំបន់ជម្លោះជាមុន ។ ២- កម្ពុជាត្រូវតែបង្ក្រាបក្រុមអនឡាញឲ្យអស់ពីកម្ពុជាជាមុនសិន ។ យ៉ាងណា អ្នកតាមដានព្រឹត្តិការណ៏ សង្គមថៃ បានលើកឡើងថា ថៃធ្វើសត្វជ្រូកសោះ តែខ្លាចទឹកក្តៅ (ធ្វើពេស្យាតែនៅរុញរានិងបារាំង)50% លើ50% ថ្ងៃស្អែក ពាក្យចាស់ពោលថា ឆ្កែទម្លាប់វាព្រួស មនុស្សនៅតែដើរ។
Michael B Alfaro
The ASEAN observers need to observe the border using 24-hour drones to put to rest whether Cambodians are planting new mines or not. If this peace deal fails to uphold, I blame the ASEAN observers for not delivering accountability and transparency. The Thais have the right to know if there are mines in the open forest. The Cambodians need to know if their homes will be returned to them or at least where the border lines are drawn. The ASEAN observers need to observe the Thais' drone activity since they are operating drones at the border and the Cambodians are not. My contacts tell me that Thai drones can read body heat at night, which is why they have been successful at capturing illegal crossings; however, the Thais have yet to catch Cambodians red-handed planting any mines. If the Thais are demanding mine clearance, why are they surprised when they look for mines and find out they are there? Why have the ASEAN observers yet to order both militaries to jointly work together to remove the mines, meaning every other soldier should be one from the other country? Do you agree? Each day that goes on, I believe we need a new government agency that can provide baby-sitting-like support for emotional and reckless run kingdoms. Let me remind everyone this border dispute will hurt the entire SE Asian region. All countries need to speak up, or don't be surprised as investors and tourism drive down.
អ្នកសង្កេតការណ៍អាស៊ានត្រូវតែសង្កេតព្រំដែនដោយប្រើយន្តហោះគ្មានមនុស្សបើក ២៤ ម៉ោង ដើម្បីបញ្ចប់ការសង្ស័យថាតើប្រជាជនកម្ពុជាកំពុងដាំគ្រាប់មីនថ្មីឬអត់។ ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពនេះបរាជ័យក្នុងការអនុវត្ត ខ្ញុំត្រូវស្តីបន្ទោសអ្នកសង្កេតការណ៍អាស៊ានដែលមិនបានធ្វើឲ្យមានភាពទទួលខុសត្រូវ និងភាពថ្លៃថ្នូរតាមស្តង់ដារ។ ភាគីថៃមានសិទ្ធិដឹងថាតើមានគ្រាប់មីននៅក្នុងព្រៃឆ្ងាយឬអត់។ ខណៈដែលប្រជាជនកម្ពុជាត្រូវតែដឹងថា ផ្ទះរបស់ពួកគេនឹងត្រូវបានសងវិញឬយ៉ាងហោចណាស់ ត្រូវដឹងថា បន្ទាត់ព្រំដែនត្រូវបានគូរទៅណា។ អ្នកសង្កេតការណ៍អាស៊ានត្រូវតែសង្កេតសកម្មភាពយន្តហោះគ្មានមនុស្សបើករបស់ថៃ ដោយសារថៃកំពុងប្រើវានៅតាមព្រំដែន ខណៈដែលកម្ពុជាមិនមាន។ ការទាក់ទងរបស់ខ្ញុំបានប្រាប់ថា យន្តហោះគ្មានមនុស្សបើករបស់ថៃអាចមើលឃើញកំដៅរាងកាយនៅពេលយប់ ដែលជាមូលហេតុធ្វើឲ្យពួកគេអាចចាប់អ្នកឆ្លងព្រំដែនខុសច្បាប់បានជោគជ័យ ប៉ុន្តែរហូតមកដល់ពេលនេះ ថៃមិនទាន់ចាប់ប្រជាជនកម្ពុជាដែលកំពុងដាំគ្រាប់មីនជាក់ស្តែងបានទេ។ ប្រសិនបើថៃទាមទារឲ្យសម្អាតគ្រាប់មីន តើហេតុអ្វីពួកគេចាប់អារម្មណ៍អស់សំណើចនៅពេលរកឃើញថាមានគ្រាប់មីននៅទីនោះ? ហេតុអ្វីបានជាអ្នកសង្កេតការណ៍អាស៊ានមិនទាន់បញ្ជាឲ្យទ័ពទាំងពីរប្រទេសធ្វើការរួមគ្នា ដើម្បីយកគ្រាប់មីនចេញ ដែលមានន័យថា រាល់ទាហានម្នាក់ម្នាក់គួរតែធ្វើការជាមួយទាហានពីប្រទេសមួយទៀត? តើអ្នកយល់ព្រមទេ?
រាល់ថ្ងៃដែលកន្លងផុតទៅ ខ្ញុំយល់ថា យើងត្រូវការការបង្កើតអង្គភាពរដ្ឋាភិបាលថ្មីមួយ ដែលអាចផ្តល់នូវការគាំទ្រដូចជាអ្នកថែទាំក្មេងសម្រាប់អន្ដរជាតិ ដែលមានអារម្មណ៍ខ្លាំង និងសកម្មភាពប្រកបដោយភាពមិនចេះទប់ខ្លួន។ ខ្ញុំចង់រំលឹកដល់មនុស្សគ្រប់គ្នាថា ការជម្លោះព្រំដែននេះនឹងប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ប្រទេសទាំងអស់ត្រូវតែមានសំឡេង ឬក៏កុំភ្ញាក់ផ្អើលនៅពេលវិនិយោគនិងទេសចរណ៍ធ្លាក់ចុះ
- https://royalcambodiaarmy.blogspot.com/2012/06/thailand-cluster-bomb.html
- https://royalcambodiaarmy.blogspot.com/2021/08/atmg-155mm.html













































































































No comments:
Post a Comment