ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Friday, September 26, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៥

 ពូ ការ៉េបួន ចោរសៀមបានប្រើគ្រប់យុទ្ធវិធីគំរាមកំហែងញុះញង់យើងព្រោះវាចង់ឲ្យយើងផ្ទុះអាវុធរួចវាចោទយើងថារំលោភបទឈប់បាញ់ បើវាចង់វាយយើងលើកទី២ វាវាយយូរហើយមិនមែនវាប្រើវិធីញុះញង់ដូច្នេះទេ រក្សាភាពអត់ធ្មត់ស្ដាប់ថ្នាក់ដឹកនាំជាជោគជ័យរបស់កម្ពុជាឈ្នះចោរសៀម


ទ័ពថៃត្រូវធ្វើសមយុទ្ធយោធាជាមួយទ័ពចិន និងទ័ពអាមេរិក ដូច្នេះ មហាអំណាចយោធា២ហ្នឹងដែលគេគៀបសង្កត់លើទ័ពថៃនិងទ័ពសៀម !


Chham Chhany   13m  · អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានប្រកាសទុកពេលចំនួន ២សប្តាហ៍រហូតដល់ថ្ងៃទី១០ ខែតុលាឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរបស់កម្ពុជាផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនខ្មែរក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ បើមិនដូច្នោះទេ ថៃនឹងអនុវត្តច្បាប់របស់ខ្លួន។  អ្នកជំនាញចាត់ទុកការដាក់ឱសានវាទរបស់ភាគីថៃបែបនេះថាជាការរំលោភច្បាប់អន្តរជាតិទាំងស្រុង។ តាមអ្នកជំនាញ មានតែច្បាប់អន្តរជាតិមួយប៉ុណ្ណោះដែលអាចឆ្លើយតបនឹងទង្វើរបស់ភាគីថៃ។ RFI


Cambonomist ប្រទេសថៃ គ្រោងចំណាយជាង ២លានដុល្លារ សាងសង់របងតាមព្រំដែនចម្ងាយ១០គីឡូម៉ែត្រ នៅក្នុងខេត្តស្រះកែវ នៅជាប់ព្រំដែនកម្ពុជា-ថៃ ដោយក្នុងនោះ ម្ចាស់ក្សត្រី ជូឡាផន ដែលជារាជបុត្រីច្បងរបស់ ព្រះមហាក្សត្រ មហា វជិរាលង្ករណ៍ នឹងបរិច្ចាគទឹកប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារ។ នេះបើតាមសេចក្ដីរាយការណ៍ដោយកាសែតថៃ The Nation នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលបានស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឧត្តមសេនីយ៍ Nattaphon Narkphanit។


Town News ក្រសួងការពារជាតិបានធ្វើការអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ទាន់ហេតុការណ៍ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ និងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖

១. ទំព័រ Samdech Hun Sen of Cambodia ដែលមានអ្នកតាមដាន 15M 

២. ទំព័រ Samdech Thipadei Hun Manet, Prime Minister of Cambodia  ដែលមានអ្នកតាមដាន 4.9M 

៣. ទំព័រ Hun Manet ដែលមានអ្នកតាមដាន 2.3M 

៤. ទំព័រ TEA Seiha/ទៀ សីហា ដែលមានអ្នកតាមដាន 307K

៥. ទំព័រ ក្រសួងការពារជាតិ ដែលមានអ្នកតាមដាន 1.2M 

៦. ទំព័រ ក្រសួងព័ត៌មាន - Ministry of Information ដែលមានអ្នកតាមដាន 1.6M 

៧. ទំព័រ ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation ដែលមានអ្នកតាមដាន 328K

In order to obtain accurate, timely, and credible official information, the general public and members of the national and international press are advised to follow updates exclusively from the following major official pages of the national leaderships and the relevant ministries, as follows:

1. Samdech Hun Sen of Cambodia – 15M followers

2. Samdech Thipadei Hun Manet, Prime Minister of Cambodia – 4.9M followers

3. Hun Manet – 2.3M followers

4. TEA Seiha/ទៀ សីហា – 307K followers

5. Ministry of National Defense – 1.2M followers

6. Ministry of Information – 1.6M followers

7. Ministry of Foreign Affairs and International Cooperation – 328K followers


ព័ត៌មានជាតិភូមិ​ជោគជ័យ​រងគ្រោះ​ដោយ​ថៃ​រាយ​បន្លា​លួស​ឈ្លាន​​ពាន មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ ៧៣២ គ្រួសារបានផុស ១ minute មុន នៅ ថ្ងៃសុក្រ ២៦ កញ្ញា ២០២៥ដោយ Dy Bunnara

ភូមិ​ជោគជ័យ​ជា​ភូមិ​សមរភូមិ​ក្តៅ​មួយ ដែល​ថៃ​បាន​រាយ​បន្លា​លួស​ឈ្លាន​ពាន​ចូល​ទឹកដី​កម្ពុជា មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ ៧៣២ គ្រួសារ។


«ដោយសារ​ជា​ភូមិ​សមរភូមិ​ក្តៅ បច្ចុប្បន្ន​នេះ​ពលរដ្ឋ​មិន​ហ៊ាន​ដើរ​ចាក​ឆ្ងាយ​ពី​លំនៅដ្ឋាន​នោះ​ទេ ដោយ​សារ​ភ័យ​ខ្លាច​ពី​ការ​លួច​ចូល​ទន្ទ្រាន​ពី​កងទ័ព​ថៃ​។ លោក ប៉ែន ឫទ្ធី មេភូមិ​ជោគជ័យ​បាន​ប្រាប់​កម្ពុជា​ថ្មី។


លោក ប៉ែន ឫទ្ធី មេភូមិ​ជោគជ័យ​ ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ថា ភូមិ​នេះ​មាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ពី​ទី​ប្រជុំជន​ក្រុង​ប៉ោយប៉ែត។ បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៥៨ គឺ​នៅ​ត្រង់​បង្គោល​លេខ ២០ តែ​ម្តង។


មេភូមិ​ដែល​ទទួល​ខុសត្រូវ​ក្នុង​មូលដ្ឋាន​រូប​នេះ​បានអះអាង​ថា ការ​រាយ​បន្លា​លួស​របស់​យោធា​ថៃ​បាន​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ចំនួន ៦ ខ្នង​ រួម​ទាំង​ដី​និង​​ស្រែ​ចម្ការ​មួយ​ចំនួន​ទៀត។


លោក​ថា បើ​គិត​ពី​ចម្ងាយ​​ពី​ទីតាំង​ចាស់​ដែល​ជា​ទឹកដី​កម្ពុជា​ធ្លាប់​ឈរ​ជើង មក​ដល់​ទីតាំង​រាយ​បន្លា​លួស​មាន​ចម្ងាយ​ប្រហែល ១៤៥ ម៉ែត្រ។


ដោយសារ​ពលរដ្ឋ​ក្នុង​ភូមិ​ភ័យខ្លាច​ការ​បន្ត​ចូល​មក​ទន្ទ្រាន​បន្ថែម​ទៀត ពលរដ្ឋ​ជាង ៧០០ គ្រួសារ​បាន​ប្រមូល​ផ្តុំ​គ្នា​មិន​ចាក​ចោល​ពី​លំនៅដ្ឋាន ហើយ​មួយ​ចំនួន​ត្រូវ​ចោល​ការងារ​ ចោល​ស្រែ​ចម្ការ​មិន​អាច​ទៅ​ណា​បាន។ លោក ប៉ែន ឫទ្ធី បញ្ជាក់។


ដោយ​សារ​មើល​ឃើញ​ការ​ប្រឈម​បែប​នេះ លោក ប៉ែន ឫទ្ធី បានបញ្ជាក់ថា អាជ្ញាធរ​ក៏​បាន​ឧបត្ថម្ភ​ជា​ស្បៀង​អាហារ​មួយ​ចំនួន​ដល់​ពលរដ្ឋ​ ដើម្បី​គាំទ្រ​ដល់​ជីវភាព​រស់នៅ​សម្រួល​ការ​លំបាក​ខ្លះ​ក្នុង​ពេល​ប្រឈម​ការ​ឈ្លាន​ពាន​ពី​ទាហាន​ថៃ។



ភូមិ​ជោគជ័យ​ជា​ភូមិ​សមរភូមិ​ក្តៅ​មួយ ដែល​ថៃ​បាន​រាយ​បន្លា​លួស​ឈ្លាន​ពាន​ចូល​ទឹកដី​កម្ពុជា មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ ៧៣២ គ្រួសារ។


«ដោយសារ​ជា​ភូមិ​សមរភូមិ​ក្តៅ បច្ចុប្បន្ន​នេះ​ពលរដ្ឋ​មិន​ហ៊ាន​ដើរ​ចាក​ឆ្ងាយ​ពី​លំនៅដ្ឋាន​នោះ​ទេ ដោយ​សារ​ភ័យ​ខ្លាច​ពី​ការ​លួច​ចូល​ទន្ទ្រាន​ពី​កងទ័ព​ថៃ​។ លោក ប៉ែន ឫទ្ធី មេភូមិ​ជោគជ័យ​បាន​ប្រាប់​កម្ពុជា​ថ្មី។



សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន ឫទ្ធី មេភូមិ​ជោគជ័យ​ ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ថា ភូមិ​នេះ​មាន​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ​ពី​ទី​ប្រជុំជន​ក្រុង​ប៉ោយប៉ែត។ បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៥៨ គឺ​នៅ​ត្រង់​បង្គោល​លេខ ២០ តែ​ម្តង។


មេភូមិ​ដែល​ទទួល​ខុសត្រូវ​ក្នុង​មូលដ្ឋាន​រូប​នេះ​បានអះអាង​ថា ការ​រាយ​បន្លា​លួស​របស់​យោធា​ថៃ​បាន​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ចំនួន ៦ ខ្នង​ រួម​ទាំង​ដី​និង​​ស្រែ​ចម្ការ​មួយ​ចំនួន​ទៀត។


លោក​ថា បើ​គិត​ពី​ចម្ងាយ​​ពី​ទីតាំង​ចាស់​ដែល​ជា​ទឹកដី​កម្ពុជា​ធ្លាប់​ឈរ​ជើង មក​ដល់​ទីតាំង​រាយ​បន្លា​លួស​មាន​ចម្ងាយ​ប្រហែល ១៤៥ ម៉ែត្រ។


ដោយសារ​ពលរដ្ឋ​ក្នុង​ភូមិ​ភ័យខ្លាច​ការ​បន្ត​ចូល​មក​ទន្ទ្រាន​បន្ថែម​ទៀត ពលរដ្ឋ​ជាង ៧០០ គ្រួសារ​បាន​ប្រមូល​ផ្តុំ​គ្នា​មិន​ចាក​ចោល​ពី​លំនៅដ្ឋាន ហើយ​មួយ​ចំនួន​ត្រូវ​ចោល​ការងារ​ ចោល​ស្រែ​ចម្ការ​មិន​អាច​ទៅ​ណា​បាន។ លោក ប៉ែន ឫទ្ធី បញ្ជាក់។


ដោយ​សារ​មើល​ឃើញ​ការ​ប្រឈម​បែប​នេះ លោក ប៉ែន ឫទ្ធី បានបញ្ជាក់ថា អាជ្ញាធរ​ក៏​បាន​ឧបត្ថម្ភ​ជា​ស្បៀង​អាហារ​មួយ​ចំនួន​ដល់​ពលរដ្ឋ​ ដើម្បី​គាំទ្រ​ដល់​ជីវភាព​រស់នៅ​សម្រួល​ការ​លំបាក​ខ្លះ​ក្នុង​ពេល​ប្រឈម​ការ​ឈ្លាន​ពាន​ពី​ទាហាន​ថៃ។



ភូមិ​ជោគជ័យ​ក្នុង​ចំណោម​ភូមិ​ទាំង ១១ ក្នុង​ឃុំ​អូរ​បីជាន់ ស្ថិតនៅ​ក្នុង​​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ ភូមិនេះមាន​ភូមិសាស្រ្ត​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ​តាមបណ្តោយផ្លូវជាតិលេខ ៥៨ មាន​​ចម្ងាយប្រមាណ​ ២០ គីឡូម៉ែត្រ​ពី​ទី​ប្រជុំជន​ក្រុង​ប៉ោយប៉ែត។


កាលពីពេលថ្មីៗ​នេះ​ ថៃ​បាន​បង្ហាញ​ផែនទី​រូបភាព​ផ្កាយរណប​ដែល​គូស​ដោយ​ឯកតោ​ភាគី ផ្សាយ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយមានជ័យ​​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤៤ និងលេខ៤៧។


ក្នុងការស្រាយ​បំភ្លឺជុំវិញករណីភូមិជោគជ័យនេះ លោក​ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករងនាយកដ្ឋាន​ភូមិសាស្ត្រ ក្រសួង​ការពារជាតិ​បានពន្យល់ថា ផែនទីដែលត្រូវបានបង្ហាញនិងផ្សព្វផ្សាយដោយ​អ្នកនាំ​ពាក្យ​រង​យោធា​ថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ​បង្ហាញពីខ្សែបន្ទាត់ព្រំដែន​ឯកតោភាគី​ខុសលក្ខណៈបច្ចេកទេស និង​បង្កឱ្យមានការយល់ច្រឡំ ។



«ខ្សែដែលមានពណ៌ក្រហម និងខ្សែពណ៌ខៀវនៅលើផែនទី​រូប​ភាព​ផ្កាយរណបរបស់ថៃនេះ គឺមិនមែនជា​ខ្សែព្រំដែនផ្លូវការ​ដែលបានឯកភាព​គ្នានោះទេ ប៉ុន្តែវា​គឺជា​ខ្សែតភ្ជាប់ដែលភាគីថៃយកមកគូសក្រៅផ្លូវការជាឯកតោភាគីប៉ុណ្ណោះ ហើយប្រើប្រាស់​ផែនទី​ដើម្បី​ពន្យល់​ទៅ​សាធារណជនឱ្យមាន​ការយល់ច្រឡំ និងទាមទារឱ្យកម្ពុជាទទួលស្គាល់ថាជាខ្សែព្រំដែន​ដែល​បានឯកភាពគ្នាទ្វេភាគី»។ លោក​ឧត្តមសេនីយ៍ទោ ឆេង ឃុន បញ្ជាក់។



បន្ថែមពីនេះបើក​ផ្អែក​លើផែនទីរបស់ថៃ តាមការអង្កេត​របស់ក្រុមការងារ​មូលដ្ឋាន​នៅ​លើដី​ជាក់ស្ដែង នៅចន្លោះបង្គោលព្រំដែន​លេខ ៤៤ ដល់បង្គោលលេខ៤៧ ឃើញថា ប្រជាពលរដ្ឋ​ថៃ​ក៏​បាន​កាន់កាប់និង​អាស្រ័យផលចូលមកក្នុងទឹកដីកម្ពុជា ព្រម​ទាំង​មានផ្លូវកៅស៊ូ​ថៃ​ស្ថាបនា​ចូលក្នុងទឹកដីកម្ពុជាផងដែរ។


​លោក​ឧត្តមសេនីយ៍ទោ ឆេង ឃុន បញ្ជាក់ថា ចំពោះប្លង់បង្ហាញ​​ពី​ទីតាំង​ភូមិសាស្ត្រ និងបង្គោលព្រំដែន ដែល​អ្នក​នាំពាក្យរង​យោធាថៃក៏ដូចជារដ្ឋបាលខេត្តស្រះកែវ និង​បណ្តាញ​ព័ត៌មានថៃ យកមក​បង្ហាញ​និងផ្សព្វផ្សាយ​មានចុះហត្ថលេខាដោយលោក ឡាយ សៀងលី (អតីត​ប្រធាន​ក្រុម​វាស់វែង​ខាងកម្ពុជា) និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាក់ឌី (អតីតប្រធានក្រុមវាស់វែង​ខាងថៃ) គឺជា​ប្លង់​ដែល​បញ្ជាក់​អំពីទីតាំង​បង្គោលព្រំដែន​ប៉ុណ្ណោះ។


លោកឧត្តមសេនីយ៍ទោ ឆេង ឃុន បន្ថែមថា ជារួមកម្ពុជានិងថៃមានមូលដ្ឋានគ្រប់​គ្រាន់និង​ច្បាស់លាស់ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានបច្ចេកទេស​សម្រាប់​ដោះ​ស្រាយ​​បញ្ហា​ព្រំដែនរវាង​ប្រទេសទាំងពីរ ជាពិសេស​ផែនទីមាត្រដ្ឋាន ១/២០០.០០០ យោង​តាម​អនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការ​បោះបង្គោល​ព្រំដែន​ជាមួយគ្នា​បាន​ចំនួន ៧៤ បង្គោល ហើយ​ភាគីទាំងពីរ កម្ពុជា-ថៃ បានទទួលស្គាល់ និង​បញ្ជាក់​ឡើង​វិញ​នៅក្នុង MOU ឆ្នាំ២០០០ ផងដែរ។


ក្នុងការដោះស្រាយ​បញ្ហាព្រំដែននេះ កម្ពុជាប្រកាន់ជំហរ​ការពារអធិបតេយ្យរ​បស់ខ្លួន​ដោយ​គោរព​តាម​ផែនទីមាត្រដ្ឋាន១/២០០.០០០ និង មិនចង់បានទឹកដីថៃឡើយ ហើយ​ស្នើភាគីថៃ​គោរពនូវ​អធិបតេយ្យរ​បស់កម្ពុជាវិញដូចគ្នា៕


បូ ពា៌

បើយោងលិខិតនេះថានះត្រឹមវរសេនាតូចការពារហ៊ានសំរេចរុះរើផ្ទះ លេណដ្ថានចេញពីការគ្រប់គ្រងដោយមិនបានសុំយោបល់ថ្នាក់លើ ចុះហត្ថលេខាខ្លួនឯងទៀត តើថ្នាក់លើដឹងឬនៅ បើថ្លើមធំយ៉ាងនេះ


Sopheak Sorn 8m  · សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរវីរភាពកងទ័ព និងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងបញ្ជាក់ជំហរដ៏ម៉ឺងម៉ាត់ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី «បទពិសោធកម្ពុជា សង្គ្រាមមិនអាចបញ្ចប់ ដោយការធ្វើសង្គ្រាមបានទេ» Fresh News   30m  · សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរវីរភាពកងទ័ព និងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងបញ្ជាក់ជំហរដ៏ម៉ឺងម៉ាត់ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី «បទពិសោធកម្ពុជា សង្គ្រាមមិនអាចបញ្ចប់ ដោយការធ្វើសង្គ្រាមបានទេ»


Kim Sok

មុនសង្គ្រាម ខ្ញុំជម្រាបបងប្អូនរួមជាតិ ថា សង្គ្រាមនោះ នាំតែយុទ្ធជនខ្មែរ ទៅស្លាប់ទេ ព្រោះបន្ទាប់ពីការប្រយុទ្ធគ្នា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត សម្រួលកាត់ដីឲ្យថៃហើយ ។ ពេលនោះ ខ្ញុំមានយោបល់ថា វិធីដែលល្អបំផុត គឺប្ដូររដ្ឋាភិបាលរបបភ្នំពេញឪកូនចេញសិន ។ តើអ្នកជេរខ្ញុំទាំងឡាយ និង ហៃអើតាមរដ្ឋាភិបាលហ៊ុនឪកូន យល់ឃើញយ៉ាងណាដែរ ពេលនេះ ?


Hun Manet

 

6m

 ·

Cambodia and Thailand have been neighbors for centuries and will continue to be so for centuries to come.

It is important to acknowledge the fact that while both countries have yet to demarcate the shared border, people on both sides have lived on and cultivated the lands for decades in many un-demarcated areas. This has given rise to disputes or differences that both sides have been able to amicably address through the General Border Committee (GBC), and have agreed to refer the complicated boundary issues to the Joint Commission for Demarcation of Land Boundary (JBC) for settlement, in accordance with the Memorandum of Understanding between the Government of the Kingdom of Cambodia and the Government of the Kingdom of Thailand on the Survey and Demarcation of Land Boundary signed in 2000 (MOU 2000). The MOU is registered with the United Nations and can be accessed through the UN Treaty collection series. 

According to this MOU, both sides agreed to maintain the status quo until the demarcation work is completed. The Terms of Reference (TOR) of 2003 stipulates that the demarcation comprises 5 stages to be completed and outcome to be ratified: 

Step 1: Refixation, Repair and Replacement

               of the Boundary Pillars (BP)

Step 2: Production of Orthophoto maps

Step 3: Plotting the line to be surveyed

Step 4: Terrain inspection

Step 5: Emplacement of Boundary Pillars

Recently, the Deputy Spokesperson of the Thai army and Thailand’s Sa Keo Governor, along with various other sources, presented to the public satellite maps and some official documents showing the location of BP in the areas of Prey Chan Village and Chouk Chey Village of Cambodia. Similarly, a Facebook under the name "Royal Thai Army: Update" posted, on 19 September, a satellite map together with the record of BP findings co-signed by Mr. Lay Sieng Ly, Head of the Cambodian Survey Team and his Thai counterpart, Colonel Chakhorn Bunphadey, showing a borderline connecting BP 42 and BP 43 (Prey Chan village) to claim that the boundary in the area is settled. 

These claims are not true for 2 simple facts:  1) the survey teams of both countries agreed only on the location of BP 43, not BP 42; and 2) the survey teams have neither the mandate nor the authority to decide on the borderline.  

The signed record constitutes only Step 1 of the five Steps required (as explained above).

But even by the virtue of this unofficial unilaterally drawn borderline between BP 42-43 (Prey Chan Village) and BP 44-47 (Chouk Chey Village) in the infographics presented by the Thai side, the reality on the ground is that Thai people have been occupying and farming for years many hectares of land situated well within Cambodian territory— as shown in the attached maps / infographics of the areas.

This demonstrates the complexity of the border issue in these segments. It underscores the need for both countries to peacefully resolve the deputed areas through the existing Joint Commission for Demarcation of Land Boundary (JBC), the very mechanism through which both countries have been working together constructively for many years. 

The Royal Government of Cambodia is committed to seeking an amicable and fair resolution to all boundary disputes with Thailand, as with all its neighbours, through peaceful means in accordance with international law, while remaining resolute in upholding its principled position that borders must not be changed by force.

Cambodia fully respects the sovereignty and territorial integrity of our neighbours, but we also demand that our own sovereignty and territorial integrity be fully respected.

#ហ៊ុនម៉ាណែត #Hunmanet 

#កម្ពុជា #cambodia


មជ្ឈមណ្ឌលនីតិក្រម កាស៊ីណូ​(Casino)​ដ៏ធំនៅថ្មដា ត្រូវថៃដាក់កំហិតឱ្យរើចេញនិងវាយចោលត្រឹមថ្ងៃទី២៦នេះ បើមិនដូច្នេះទេវាផ្លោងកំទេច ....ចាំមើលៗហ៊ានមិនហ៊ាន ? ផុតម៉ោង ១២ យប់នេះ !


News4Khmer

🔴កាស៊ីណូដ៏ធំ នៅថ្មដា ខេត្តពោធិសាត់ ត្រូវសៀមដាក់កំហិតឱ្យរុះរើចោលត្រឹមថ្ងៃ26នេះ បើមិនចឹងទេ វាហ្នឹងផ្លោ.ងគ្រា.ប់កម្ទេចចោល! រងចាំមើលដល់ម៉ោង12យប់នេះ តើចោរវាហ៊ានកម្ទេចរបស់ម្ចាស់ផ្ទះដែរទេ.?


Um Sam An

 កន្លែងសញ្ញាព្រួញនេះជាប៉ុស្តិ៍ប៉ូលីស«ច១»របស់ខ្មែរ(ប៉ុស្តិ៍នគរបាលព្រំដែនច្រកជ័យជំនះ«ច១») នៅខេត្តពោធិ៍សាត់ វាមិនមែនជាផ្ទះប្រជាជនធម្មតាទេ។ កន្លែងគូសរង្វង់នៅខាងមុខប៉ុស្តិ៍ប៉ូលីសមានដងទង់ជាតិនិងទង់ជាតិខ្មែរ។ ផ្ទះប្រជាជនគ្មានដងទង់ជាតិធំដូចនេះទេ។ ហេតុនេះកម្ពុជាមិនមែនធ្វើការរុះរើផ្ទះចំនួន១ខ្នង នៅចំណុចអូរភ្លុកដំរីនោះទេ គឺធ្វើការរុះរើប៉ុស្តិ៍ប៉ូលីសចោល។ អតីតប៉ូលីសធ្លាប់ឈរជើងនៅប៉ុស្តិ៍ប៉ូលីសនោះនិយាយថា ប៉ុស្តិ៍ប៉ូលីស«ច១» ត្រូវបានសាងសង់នៅឆ្នាំ២០០០ ហើយពីប៉ុស្តិ៍ប៉ូលីស «ច១» ទៅព្រំដែនកម្ពុជា-ថៃ មានចម្ងាយប្រហែល៥០០ម៉ែត្រទៅ៨០០ម៉ែត្រ។ 

តាមលិខិតលេខ០០២/២០២៥ ចុះថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៥របស់លោក ចាន់ ប៊ុនឌី មេបញ្ជាការនៃកងការពារព្រំដែនលេខ៥០១ នៃយោធភូមិភាគទី៥ ផ្ញើជូនមេបញ្ជាការប្រតិបត្តិការសឹកខេត្តត្រាតរបស់ថៃ បានបញ្ជាក់ថា កម្ពុជាបានឯកភាព៖

«១. ធ្វើការរុះរើផ្ទះចំនួន១ខ្នង នៅចំណុចអូរភ្លុកដំរីលើសំណើរបស់ភាគីថៃស្នើសុំរុះរើចំនួន២ខ្នង។ 

២. ធ្វើការកែសម្រួលបច្ចេកទេសលេណដ្ឋាន(លុបលេណដ្ឋាន) ប៉ុស្តិ៍នគរបាលព្រំដែនច្រកជ័យជំនះ(ច១) តាមសំណើសុំរបស់ភាគីថៃ។ » ប៉ុន្តែបានទុកផ្ទះពីរខ្នងទៀតដែលត្រូវសម្រេចដោយគណៈកម្មការព្រំដែនរួម (JBC)។ 

កម្ពុជាទទួលស្គាល់ថា ប៉ុស្តិ៍ប៉ូលីសនិងលេណដ្ឋានយោធាខ្មែរស្ថិតក្នុងទឹកដីថៃហើយកម្ពុជាយល់ព្រមរុះរើប៉ុស្តិ៍ប៉ូលីសនោះចេញទោះបីដឹងថាវាស្ថិតក្នុងទឹកដីខ្មែរក៏ដោយនិងយល់ព្រមលុបលេណដ្ឋានយោធាខ្មែរ។ 

ថៃទាមទារចំនួន១៧ចំណុច(កន្លែង)ដោយអោយកម្ពុជារុះរើផ្ទះ លុបលេណដ្ឋាននិងវាយកម្ទេចកាសុីណូ(នៅថ្មដា) ពីខេត្តពោធិសាត់ដល់ខេត្តកោះកុង ហើយឥឡូវនេះ កម្ពុជាយល់ព្រម១ចំណុចក្នុងចំណោម១៧ចំណុចហើយដោយការយល់ព្រមរុះរើប៉ុស្តិ៍ប៉ូលីសនិងលុបលេណដ្ឋានយោធាខ្មែរ។

កាត់ទឹកដីអោយថៃដូរយកសន្តិភាពនិងអំណាច!


Ren Chanrith 29m  · កងទ័ពថៃកំពុងប្រុសជើងការ២៤ម៉ោងលើ២៤ម៉ោង នេះបើយោងតាមអ្នកនាំពាក្យយោធាថៃ ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉៉ារី។ លោកអះអាងបែបនេះ បន្ទាប់ពីយោធាថៃបានឭសម្លេងនៃគ្រាប់ផ្ទុះមួយគ្រាប់នៅទីតាំងប្រាសាទតាក្របី និងការផ្ទុះគ្រាប់កាំភ្លើ់ងដៃជាច្រើនគ្រាប់ទៀត។ ប្រភព៖The Nation


สำนักข่าวไทย   16m  · เจ้าหน้าที่ตั้งจุดตรวจ เพิ่มความเข้มงวดตามแนวชายแดนไทยกัมพูชา ขณะที่ชาวบ้านบางส่วนทยอยอพยพออกนอกพื้นที่ หลังกระแสข่าวกัมพูชาหันปากกระบอกปืนมาฝั่งไทย หวั่นปะทะอีก #TruthFromThailand  #ชายแดนไทยกัมพูชา Authorities set up a checkpoint to increase the tightness along the Thai-Cambodia border line while some villagers migrate out of the area. After the news of Cambodia, they turn their guns to Thailand. They are afraid of fighting again.


ស៊ន សុភក្រ្ត-Sorn Sopheak សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ និងចាត់ទុកហុងកុង តៃវ៉ាន់ ទីបេ ស៉ីនជាំង ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន !

No comments:

Post a Comment