ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Saturday, September 6, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០២៥

 News Feed posts Amra Premium 2m  ·     ប្រទេសចិន ៣លាន$🇨🇳 អាមេរិក ៥០មុឺន$🇺🇲 ជប៉ុន ១.២លាន$🇯🇵 អឺរ៉ុប ៧០មុឺន€🇪🇺

Kimry Mot   4h  · សារព័ត៌មានថៃបានបញ្ជាក់នៅរសៀលថ្ងៃសុក្រនេះថា លោក Anutin Charnvirakul ទទួលបានការបោះឆ្នោតគាំទ្រក្លាយជានាយករដ្ឋមន្ត្រីទី ៣២ របស់ប្រទេសថៃ។  លោកក៏ធ្លាប់មកធ្វើទស្សនកិច្ចនៅកម្ពុជាកាលពីចុងឆ្នាំ២០២៤ ផងដែរ។  សង្ឃឹមថាលោកនឹងមានសមត្ថភាពអាចដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសថៃ និងកម្ពុជាបានដោយសន្តិវិធី។

Chan Born 1m  · Shared with Public នយោបាយបក្សប្រឆាំងនៅកម្ពុជា៖ ក្រុមខាងប្រឆាំងសម្តែងការមិនពេញចិត្តចំពោះ នាយករដ្ឋមន្រ្តីថៃថ្មីនេះ។ ពួកគេពេញចិត្តជាមួយ ក្រុមតាក៊ស៊ីន ដែលសច្ចារប្តូរផ្តាច់ប្រឆាំងផលប្រយោជន៍កម្ពុជា។ ពួកគេ ក៍មិនពេញចិត្តជាមួយ មេភូមិភាគឡើងថ្មីនេះដែរ ពីព្រោះពួកគេគាំទ្រ ណាត ស្រីអិន ដែលជា ជនជាតិខ្មែរ សញ្ជាតិថៃ។ មានពត៍មានខ្លះផ្សាយថា នាយករដ្ឋមន្រ្តីថៃថ្មីនេះ ក៍ជា ជនជាតិខ្មែរ សញ្ជាតិថៃផងដែរ ។

សភាពការណ៍នយោបាយប្រទេសថៃ៖​ ខាងបក្សប្រឆាំងនៅថៃ គេកំពុងផ្សព្វផ្សាយ អំពី ជនជាតិ ចិន កាត់ថៃ Chinese Thais ( SINO_THAIS) បានឡើងជា នាយករដ្ឋមន្រ្តីថៃថ្មី ដែល កូនប្រុសគាត់ រត់ទៅ អោបប៉ា ប្រាប់ប៉ាថា ប៉ា កូនប៉ា បានសម្រេចកិច្ចការធំ តាមប៉ា !! ។ ប្រជាជនកម្ពុជា មានតែ ១៧ លាននាក់នាក់ ប្រឈមជាមួយ ប្រជាជនថៃ​មានដល់ទៅ ៧១ លាននាក់​ ដូច្នេះ ខ្មែរត្រូវរក្សាការអត់ធ្មត់ ទិញអាវុធ ទិញគ្រាប់ បណ្តុះបណ្តាលធនធានយោធា រង់ចាំឪកាស សហការណ៍ជាមួយ ស្តេច សៀម ដើម្បីបង្រ្កាបការបេះបោរ ជនជាតិ ចិន ថៃ នៅប្រទេសថៃ។ ជនជាតិ សៀម កើតដំណាល ជនជាតិខ្មែរ សាងអង្គរវត្ត សាងប្រាសាទរួមគ្នា ចំណែក ជនជាតិថៃ ប្រទេសថៃ កើតឆ្នាំ ១២៣៨ ឯប្រទេស ណានឡា ចិន នេះកើតឆ្នាំ ១៨៧៨ ដោយ ស្តេច តាក់ស៊ីន ។

RFA Khmer​ វិទ្យុអាស៊ីសេរី Long Sokunthearak  · 23h  · ស្តេចថៃប្រើក្បាល ថាក់ស៊ីន ដើម្បីកំចាត់ ភីថា ថាក់ស៊ីនអស់តម្លៃប្រើហើយបើមិនរត់ចាំអីទៀត ក្បាច់លោកប៉ាធានយើងចឹង😜

 News Feed posts Chhay Thi 11m  ·  មេទ័ព ឬមេដឹកនាំខ្លាំង សំខាន់គឺត្រូវចេះប្រើយុទ្ធសាស្ត្រ ឬល្បិចកល ! ភាពស្ងប់ស្ងាត់ជាមួយសត្រូវ មិនមែនខ្លាចសត្រូវនោះទេ គឺជាវិធីផ្តួល់សត្រូវដោយភាពស្ងប់ស្ងាត់

NP 22m  · BREAKING: ប្រធានាធិបតីអាមេរិក​ លោក​ ដូណាល់ត្រាំ សម្រេចចុះហត្ថលេខាផ្លូវការលើបទបញ្ជាប្រតិបត្តិផ្លាស់ប្តូរក្រសួងការពារជាតិទៅជានាយកដ្ឋានសង្គ្រាម👇

ភូមិសាស្រ្តតំបន់ ណង ចាន់៖ ចន្លោះឆ្នាំ ១៩៧៩ ដល់ ១៩៩៣ អង្គការសហប្រជាជាតិ UNs គេបានចំណាយលុយជាច្រើនរយលានដុល្លា ដើម្បី ជួលដី ថៃ ឲ្យ កងទ័ពតស៊ូខ្មែរ ៣ ភាគី ឬ ៣ រដ្ឋាភិបាលរស់នៅ កសាងកម្លាំង ធ្វើសង្រ្គាមស៊ីល។ ដំបូងឡើយ កងទ័ពថៃ ចោទថា កម្ពុជាឈ្លានពានទឹកដីថៃ ៣០ គម ជម្រៅ ដូច្នេះ UNs ត្រូវតែចំណាយលុយជួលទំហំដី ជម្រៅ ៣០ គម តែក្រោយពីការ តវ៉ាមក ថៃ ព្រមជួលត្រឹមតែ ១៥ គម ពីខ្សែព្រំដែន​ បារាំង សៀម Franco-Siam border line លុះពេលប្រជាជនកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ទ័ពសៀម បានចូលលុកលុយ រហូតមកដល់ ព្រំដែន Google Map សព្វថ្ងៃនេះ ។ សំអាងលើហេតុផលនេះលើខ្សែ Google Map នោះរដ្ឋាភិបាលថៃថ្មី នឹងដឹកនាំទ័ពធ្វើសង្រ្គាមទាមទារទឹកដីតាមខ្សែ Google Map ជាបន្តទៀត ៕

ទ័ពសៀម​ ផ្លាស់ប្តូរសញ្ញាទ័ព ពីទ័ពសៀម ទៅជាទ័ពថៃ។ យោងតាមច្បាប់ តាមរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៨ តម្រូវឲ្យមានការផ្លាស់ប្តូរ សញ្ញាទ័ព ឈ្មោះប្រទេស ឈូងសមុទ្រ ទៅជា ថៃទាំងអស់ ហៅថា ថៃនីយកម្ម Thairization ដូច្នេះ ការដែល ស្តេចសៀមរក្សា កងទ័ពសៀម សណ្ឋាគារសៀម ស៊ីមង់សៀម ធនាគារសៀម..គឺជារំលោភរដ្ឋធម្មនុញ្ញថៃ ។ ខ្ញុំធ្លាប់បានផ្សព្វផ្សាយច្រើនដងអំពី ទ័ពសៀម តែត្រូវបាន ស្ថាបនប្រឆាំងសង្រ្គាម Cyber គេលុបចោលវិញទាំងអស់ គេចង់ឲ្យសកលលោក ប្រជាជនខ្មែរ ស្គាល់តែ ថៃ !! ៕

ធី សុវណ្ណថា Thy Sovantha   40m  · ផ្ទះខ្មែរ៦ខ្នង ដែលទ័ពថៃបាំងរាំងសំណាញ់ខ្មៅបន្លាលួស ពេលនេះទ័ពថៃរុះរើកម្ទេចរាប់ដល់ដី.បន្តគ្នា ...ខ្លោចផ្សាណាស់🥹@tha Sreynin Ny បើរដ្ធាភិបាល មិនអាចធ្វើអ្វីគេបាន គួររកទីជម្រកសមរម្យអោយគាត់នៅសិនទៅ ឃើញគេវៃកូននៅនឹងមុខហើយ សុខចិត្តឈរអោយគេវៃសិន ហើយអាងប្តឹងក្រោយ ទំរាំគេដោះស្រាយអោយកូនបិះនឹងស្លាប់ ហើយបញ្ហាផ្លូវចិត្តទៀត

ធី សុវណ្ណថា Thy Sovantha   14h  ·  🚨មិញនេះ នាយករដ្ឋមន្ត្រីថ្មី.ថៃ មិនទាន់ចូលកាន់តំណែង.ផង ថ្លែងសារឲ្យថៃសាមគ្គីគ្នា វាយខ្មែរ...ពួកនេះអាក្រក់ណាស់@tha

Nean VanNim   9m  · នៅម៉ោង ១៣'៤៥នាទី ថ្ងៃទី០៥.០៩.២០២៥  មានប្រភេទដ្រូនកែច្នៃ របស់ទាហានសៀម ០១គ្រឿង ត្រូវបានទាញផ្ដាច់សេវា ធ្លាក់នៅភូមិសាស្ត្រភូមិហនុមាន  ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដមានជ័យ ខាងកងកម្លាំងអង្គភាព(គ)ដឹកជញ្ជូនវរៈ៤២២ កងពល ៤២មកពីប្រាសាទតាមាន់ធំចំនួន ០៧ នាក់បានចុះត្រួតពិនិត្យទ្រូនសៀមដែលបានធ្លាក់មួយគ្រឿងនៅត្រង់ចំណុចUA (16814-84231) ។

THAI PRESS   36m  · เมื่อวานนี้ (5 ก.ย.)  เวลาประมาณ 13:45 น. ทหารเขมรได้อ้างว่า พบอากาศยานไร้คนขับของไทย เป็นชนิดเครื่องยนต์น้ำมัน ถูกเครื่องแจมเมอร์ยิงตกที่ ต.บ็อนเตียย์อ็อมปึล จ.อุดรมีชัย พิกัด UA (16814-84231) ใกล้ปราสาทตาเมือน . ป.ล. เครื่องบินบังคับแบบนี้ ปีกยังรัดด้วยหนังยาง แอดมินเลิกเล่นตั้งแต่ช่วงประถมแล้วนะ สมัยนั้นใช้ไม้บัลซ่าหุ้มตัวลำ ราคาถูกกว่าโฟม

តាំង គីមឡេង 12m  ·  សេចក្តី​រាយការណ៍​ បញ្ជាក់ពីមេភូមិជោគជ័យ ថៃផ្សាយព័ត៌មានមិនពិត ផ្ទះខ្មែរ៦ខ្នងដែលថៃព័ទ្ធសំណាញ់លួស មិនមានការរុះរើទេ

DP cambodia 7m  · យើងភ្លេចខ្លួនតែសៀមអត់ភ្លេចទេ វានៅតែបន្តរ ប្រើគណនីក្លែងក្លាយជាច្រើនបង្ហោះព័ត៌មានក្លែងក្លាយ ហើយអ្វីដែរគួអោយបារម្មណ៍គឺខ្មែរខ្លះចាប់ផ្តើមជឿរចោរ 😢😢

Anuchit Photinun 6m  · ด่วน‼️ๆๆครับมีข้อมูลสำคัญเผยออกมาว่าทางฝั่งกัมพูชากำลังเร่งเสริมกำลังพลครั้งใหญ่ประชิดชายแดนไทย-กัมพูชา Urgent!! ️There is important information revealed that the Cambodia side is boosting a large number of military forces near the Thai-Cambodia border.

Nhoem Pheakdey 20m  · សេចក្តី​រាយការណ៍​ បញ្ជាក់ពីមេភូមិជោគជ័យ ថៃផ្សាយព័ត៌មានមិនពិត ផ្ទះខ្មែរ៦ខ្នងដែលថៃព័ទ្ធសំណាញ់លួស មិនមានការរុះរើនៅឡើយទេ

យង់ ពៅ is with រាជបណ្ឌិត្យសភាកម្ពុជា - Royal Academy of Cambodia and Yang Peou. 2h  · បង្គោលព្រំដែន  កម្ពុជា-ថៃ នៅច្រកជាំ-សាង៉ាំ (អន្លង់វែង) ជាមរតកនៃសន្ធិសញ្ញាបារាំង-សៀម។ ខ្ញុំធ្វើដំណើរលើវិថីស្រាវជ្រាវ ជាង២៥ឆ្នាំមកហើយ ពិតជាបានដើរស្វែងយល់ និងពន្យល់ តរៀងមក…! ហើយក៏ជួបនូវរឿងខកចិត្តជាដរាបរៀងមកផងដែរ។  ✍🏽ប៉ុន្តែនៅបន្តធ្វើក្នុងភាពនៃប្រជាជាតិពូជពង្សខ្មែរ ត្រូវថែទឹកដី តាមវិជ្ជាជីវៈ 🇰🇭❣️ រូបនេះខ្ញុំថត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០០១ កាលហ្នុងនៅលីវ។ ឥឡូវមិនដឹងថាបង្គោលព្រំដែននេះទៅជាដូចម្តេចទេ (ជាពិសេសទីតាំងធៀបនឹងកាលណោះ)...? ថ្ងៃសៅរ៍ ៦ កញ្ញា ២០២៥

វ៉ាន់ សារាយ Vann Saray 6m  · នាយករដ្ឋមន្ត្រីដូរហើយ មេទ័ពពូកែបង្ករឿងក៏ដូរហើយ សមល្មមបញ្ចប់បញ្ហាព្រំដែនហើយ។ ប្រទេសមានកម្រិតណាក៏ដោយ ហ៊ានតែធ្លាក់ក្នុងអន្លង់សង្គ្រាមហើយ គឺសុទ្ធតែមកនាំនូវឱនភាពសេដ្ឋកិច្ច។ ថៃ ច្បាស់ជាយល់លើបញ្ហានេះ។ បំណងចង់កម្ចាយត្រកូល ថាក់ស៊ីន ពីអំណាចរដ្ឋបាល ពេលនេះបានសម្រេចហើយ។ មិនគួរយកព្រំដែនកម្ពុជា ចិញ្ចឹមបញ្ហាទៀតនោះទេ។

Hun Manet   3h  · ជាទូទៅមិនមានសំណេរច្រើនទេដែលខ្ញុំជក់ចិត្តអានពីដើមរហូតចប់។ ក្នុងមួយរយៈនេះ មានសំណេរនៅលើហ្វេសប៊ុកផេកមួយឈ្មោះ "មេទ័ព លីពូ" ដែលខ្ញុំបានតាមដាន ព្រោះអត្ថបទជាច្រើនដែលបានសរសេរ គឺមានហេតុផល ដោយផ្អែកលើអំណះអំណាងសមរម្យ គួបផ្សំជាមួយបទពិសោធន៍ផ្ទាល់ខ្លួននៅជួរមុខ។ សំណេរមិនផ្អែកជ្រុលតាមអារម្មណ៍ផ្ទាល់ខ្លួន ឬទិដ្ឋភាពមួយជ្រុងណានោះទេ ហើយសំណេរភាគច្រើនក៏មិនសរសេរដើម្បីលើកសរសើរអ្នកនេះ ឬវាយប្រហារអ្នកនោះទេ។  អ្វីដែលខ្ញុំចូលចិត្តអានសំណេរនៅលើផេកនេះ គឺអ្នកសរសេរ ធ្វើការបកស្រាយសាមញ្ញៗ (សាបៗ) ខ្លីៗ ងាយយល់ ប៉ុន្តែមុតស្រួច។  សូមយកសំណេរ ដែលបានដាក់ចេញថ្ងៃនេះ ដើម្បីចែករំលែកបងប្អូនអានកំសាន្តថ្ងៃសៅរ៍ ។ (ខ្ញុំសុំសិទ្ធិម្ចាស់សំណេរ ដើម្បីយកអត្ថបទនេះមកបង្ហោះ)

ពូ ការ៉េបួន 4h  ·  ទ័ពកម្ពុជា បើវៃគ្នាទៀតក៏មិនអីដែរ មានដៃអីតែសៀម ខ្មែរក៏មានដៃដែរតើ លើកទី១សៀមសន្លប់ លើកទី២សៀមសន្លប់ហើយបាក់ធ្មេញទៀត បើវាហ៊ានវៃលើកទី៣ ដឹងតែវៃអោយចូលម្ឍូសហ្មង សូមសរសើរភាពក្លាហានរបស់កងទ័ពយើង

ធី សុវណ្ណថា Thy Sovantha   5h  ·   មិញ.ថៃផ្សាយ 1:45pm 5-9-25 ទ័ពខ្មែរបាញ់ធ្លាក់ដ្រូនថៃ ស្លាប4m ជិតតាមាន់ ទ័ពថៃថា÷គ្រាន់តែជាដ្រូនក្មេងលេង មិនមែនដ្រូនទ័ពថៃ.ទេ..@tha

Long Cover 6h  · ព្រឹកមិញម៉ោង 8:30 ថៃបាញ់កាំភ្លើងអាហុកចំនួន 3 គ្រាប់ ក្នុងដីខ្លួនឯង ក្បែរ ប្រាសាទតាមាន់ ធ្វើឲ្យប្រជាពលរដ្ឋស្រុកបន្ទាយអំពិលផ្អើល

Sothea Phon 21m  · ថ្ងៃដំបូងបន្ទាប់ពីធ្លាក់ពីតំណែង ក្មេងតូចអ៊ុងអ៊ីង អេាយគេមកដឹកយកគ្រឿងសំភារៈការិយាល័យផ្ទាល់ខ្លួននៅការិយាល័យសភា យ៉ាងក្រៀមក្រំ 😂

The Cambodia Morning Post 2m  · នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ តែងតាំងប្រធានក្រុមហ៊ុន PTT ជារដ្ឋមន្ត្រីក្រសួងថាមពល !

MECH SEYHA 20m  ·   ធ្លាប់ចាក់សាំង PPTអត់? មេធំPtt អាចក្លាយជារដ្ឋមន្រ្តីក្រសួងថាមពល។ នរណាបន្តគាំទ្រផលិតផលថៃ សូមblockខ្ញុំចោលពីពេលនេះចុះ ខ្ញុំអត់ខឹងទេ

DAP News 3h  · Breaking news: វិសោធនកម្មច្បាប់ ពាក់ព័ន្ធការដកសញ្ជាតិខ្មែរ ត្រូវបានប្រកាសឱ្យប្រើជាផ្លូវការ។ 

ត្រូវជឿលើរដ្ឋាភិបាល ! កុំជឿលើ សមរង្សី កុំជឿលើ លឹម គឹមយ៉ា កុំជឿលើ រ៉ុងឈុន កុំជឿលើ កឹម សុខា !! ដោយសារ រឿង ឃាតកម្មរបស់ក្រុមសមរង្សី លើ លឹមគឹមយ៉ានៅខែ មករា ២០២៥ ហ្នឹង ដែលជាឈ្នួលនៃការឈ្លានពានថ្ងៃនេះ។ ត្រូវមើលថា ថៃ សៀម វាឈ្លោះគ្នា កុំមើលលើបក្សប្រឆាំងកម្ពុជា ឈ្លោះគ្នាជាមួយ រាជរដ្ឋាភិបាលកម្ពុជា ។

Vanna Tha 7m  · បន្ទាន់ អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ ស៊ីន ត្រូវបានឃាត់ខ្លួននៅព្រលានយន្តហោះ ដនមឿង ដោយប៉ូលិសអន្តោប្រវេសន៍ និងត្រូវរឹបយក Passport។

MECH SEYHA 15m  ·    ប៉ុន្មានខែមុន សម្តេចតេជោ មានប្រសាសន៍ថា ថាក់សុីន កុំប្រមាថ កុំព្រហើន ម៉ោងនេះថាក់សុីន មិចហើយ?


អ៊ុក ចន្ថា កវីនិពន្ធនាយសមុទ្រ 21m  · #ទឹកឡេីងត្រីសុីស្រមោចទឹកហោចស្រមោចសុីត្រីនេះហេីយនយោបាយស្រុកសៀមថាក់សុីនត្រូវចាប់ខ្លួនភ្លាមៗ!  លោក ថាក់ ស៊ីន ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅព្រលានយន្តហោះ ដនមឿង ដោយប៉ូលិសអន្តោប្រវេសន៍ និងត្រូវបានដកយកលិខិតឆ្លងដែន… ជីវិតនយោបាយគ្រួសារថាក់សុីនអាចត្រូវចប់នៅពេលនេះ!

Hssixokj Ehcotwotreeone 8m  · บาย บายไทยแลนด์ ชีวิตนี้ หาความสุขกายสบายใจไม่ได้ ..ถึง มีเงินมากมายแต่ก็ ต้องทุกข์กาย ทุกข์ใจ ตลอดชีวิต เพราะไม่รู้จักปล่อยวาง !เครื่องบิน “ทักษิณ” ไม่ได้มุ่งหน้าสิงคโปร์แล้ว หลังบินเข้ามาเลเซีย หักทิศมุ่งหน้า.ดูไบ ที่ความสูง 40,000 ฟุต ความเร็วกว่า 500 นอต Bye bye Thailand. In this life, you can't find happiness physically and comfortably .. Even though I have a lot of money, I have to suffer physically and mentally for the rest of my life because I don't know how to let go. ! The "Taksin" airplane is no longer heading to Singapore after flying to Malaysia. It turns out to be heading. Dubai at 40,000 feet. 500 knots faster.

វ៉ាន់ សារាយ Vann Saray 5m  · លោក ថាក់ស៊ីន ទៅដល់ឌូបៃហើយ។ លោកបានពន្យល់ថា ពេលចេញពីថៃ ប៉ូលិសសួរនាំ២ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជននៅសិង្ហបុរី ដែលគេបិទម៉ោង១០យប់។ ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ លោក ថាក់ស៊ីន អះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី៩ ខែកញ្ញា។

Meatophoum News 10h រឿងក្នុងស្រុកឯងធំប៉ុនភ្នំដោះមិនទាន់បានផងគ្រាន់តែថាក់ស៊ីនសត្រូវសម្តេចតេជោត្រូវនគរបាលអន្តោរប្រវេសថៃហៅសួរនាំមុននឹងជិះយន្តហោះឯកជនទៅសឹង្ហបុរីអ្នកលេងបណ្តាញសង្គមខ្មែរជ្រួលដូចបាយពុះ។

 News Feed posts វ៉ាន់ សារាយ Vann Saray 8h  · នេះជាសម្រស់ផ្ទៃខាងក្នុងនៃយន្តហោះ ដែលលោក ថាក់ស៊ីន ជិះហោះចេញពីប្រទេសនៅល្ងាចថ្ងៃទី៤ ខែកញ្ញានេះ។ យន្តហោះនេះ តម្លៃប្រមាណ ៧០លានដុល្លារ អាចផ្ទុកអ្នកដំណើរ១៩នាក់ ចាក់សាំងមួយពេញ អាចហោះបានប្រមាណ ១ម៉ឺន ៤ពាន់គីឡូម៉ែត្រ ពោលអាចហោះទៅគ្រប់ប្រទេសនៅអាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុប។

Sotheasila Moek រឿងព្រុំដែន អ្នកភូមិ ថៃរាយបន្លាលួស សំខាន់ជាង តាកសុីនហោះហើ ត្រាតចរ ឆ្ងាយ

A JA A-អាចារ្យ អេ   4h  · Update លោក ថាក់ ស៊ីន ត្រូវបានប៉ូលិសអន្តោប្រវេសន៍ដោះលែង ដោយឆែកបញ្ជាក់ថា លោក ថាក់ ស៊ីន អាចហោះចេញក្រៅប្រទេសបាន  លោក ថាក់ ស៊ីន បានប្រាប់ថាទៅពិនិត្យសុខភាព នៅប្រទេសសង្ហបុរី ថ្ងៃស្អែកពេលថ្ងៃត្រឡប់មកវិញ តែខណះគេប្រទះឃើញថា យន្តហោះផ្ទាល់ខ្លួនរបស់លោក ថាក់ ស៊ីន មិនបានចុះនៅសង្ហបុរីទេ តែចុះចតនៅប្រទេសឌូបៃ បញ្ជាក់: លោក ថាក់ ស៊ីន ត្រូវឡើងតុលាការថ្ងៃទី9 ខែកញ្ញានេះ ដើម្បីកាត់ក្ដីរឿងពេទ្យជាន់ទី14  ( ករណី ពេលដែល ថាក់ ស៊ីន ចូលប្រទេសថៃដំបូង ធ្វើពត់ថាឈឺ ហើយអត់បានចូលគុក )

Wasana Supthamrong 6m  · เวลา 00.15 น. วันที่ 5 ก.ย. 2568 เครื่องบินเจ็ทส่วนตัว ทักษิณ ชินวัตร อดีตนายกรัฐมนตรี บินพ้นน่านฟ้าอินเดียแล้ว โดย Flightradar24 ระบุปลายทางไปลงดูไบ สหรัฐอาหรับเอมิเรตส์ มีกำหนดถึงในเวลา 23.25 น. (ตามเวลาท้องถิ่น) Time 00.15 AM On the 5th of August ย. 2568 Former Prime Minister Takshin Chinwat's private jet has flown over India by Flightradar24. Destination to Dubai, United Arab Emirates. It's scheduled for 11.25 pm. (According to local time)

ធី សុវណ្ណថា Thy Sovantha   4m  ·    យន្តហោះលោកថាក់ស៊ីន ហោះផុតប្រទេសថៃ.ភ្លាម បត់ទៅឌូបៃ.ភ្លាម ខណ:នេះ, គ្រួសារត្រកូលថាក់ស៊ីន បាត់ដំណឹងទាំងអស់ ...@tha

Michael B Alfaro   8h  · If you say I am not a fair reporter, then tell me—how is this a fair fight? A Cambodian boy, barefoot and shirtless, stands with nothing but a stick to defend his home, his family, and his village. On the other side—Thai soldiers with full military gear, rifles, and the power of an army. This is not balance. This is not justice. This is the human cost of aggression. Chorchey / Nong Chan Village  When 04/09/25 The world cannot look away.

សភាពការណ៍ព្រំដែនកម្ពុជា ថៃ៖ ពីម្សិលមានការប្រឈមមុខដាក់គ្នាជាខ្លាំងរវាង ប្រជាជនកម្ពុជា និង ប្រជាជនថៃ រវាងកម្លាំងកម្ពុជា និង កងកម្លាំងប្រដាប់អាវុធនៅថៃ ដោយសារ រដ្ឋាភិបាលតាក់ស៊ីន បានលើកទ័ព បិទព្រំដែន ធ្វើសង្រ្គាម រាយបន្លាលួស រាយកង់ឡានចាស់ រំលោភខ្សែព្រំដែន បារាំង សៀម ១៩០៤ ដល់ ១៩០៧ និង រំលោភលើខ្សែ MOU 2000 ដែលកំណត់ថា រក្សាស្ថានភាពដដែល ។ រដ្ឋាភិបាលដែលដឹកនាំដោយ គ្រូសារតាក់ស៊ីននេះ បានគំរាមលុប MOU 43 ដើម្បីលើកទ័ពឈ្លានពានកម្ពុជា បោះបង្គោលព្រំដែនថ្មី ធ្វើរបងព្រំដែន ទៅតាម ខ្សែលួសបន្លាដែលពួកគេបាន រាយចូលកន្លងមកនេះ។ ក្នុងស្ថានការណ៍វឹកវរបែបនេះ  ស្តេច សៀម បញ្ជាឲ្យ តាក់ ស៊ីន ភៀសខ្លួនទៅក្រៅប្រទេស តែបក្សប្រឆាំងផ្សេងៗទាមទារ កាត់ទោសប្រហារជីវិតក្រុមគ្រួសារតាក់ស៊ីន ពីបទ ក្បត់ជាតិ ក្បត់ព្រះមហាក្សត្រសៀម។ ស្ថានការណ៍នៅព្រំដែន បន្ថុយកំដៅ គឺតាមរយៈ ការរត់ភៀសខ្លួនរបស់ តាក់ស៊ីន។

Daro Smile 26m  · ព៌តមានចុងក្រោយបង្អស់ លោក ថាក់ស៊ីន អត់ត្រូវបានចាប់ខ្លួនទេ ប៉ុន្តែត្រូវបានប៉ូលិសអន្តោរប្រវេសន៍សួរនាំនៅព្រលានយន្តហោះសៀម រយៈពេល 2 ម៉ោង ។ ដោយសារតែមានការយឺតយ៉ាវ យន្តហោះ លោកថាក់ស៊ីន មិនអាចចុះចតនៅ សឹង្ហបុរី បានទេធ្វើអោយយន្តហោះបានប្តូរទៅដៅទៅ ព្រលានយន្តហោះ ឌូបៃ ហើយដើម្បីចុះចតនៅ ឌូបៃ បានគឺត្រូវរងចាំការអនុញ្ញាតពីខាងព្រលានយន្តហោះនៅឌូបៃ ដូច្នេះយន្តហោះត្រូវហោះក្រលឹងរងចាំការអនុញ្ញាតពីព្រលាន។ ចំពោះការប្តូរទៅ ឌូបៃ គឺពេទ្យជំនាញខាងឆ្អឹងនិងខាងសន្លាក់ប្រចាំការ24ម៉ោង ហើយលោកថាក់ស៊ីន មានមិត្តចាស់នៅ ឌូបៃ ដែលបានបែកគ្នាជាង2ឆ្នាំ។ លោកថាក់ស៊ីន គ្រោងវិលចូលប្រទេស សៀម វិញនៅថ្ងៃទី 09/09/2025 មុនថ្ងៃសាវនការដើម្បីស្តាប់លទ្ធផលរបស់ចៅក្រម។

Chavarat Charnvirakul ชวรัตน์ ชาญวีรกูล

Anutin Charnvirakul อนุทิน ชาญวีรกูล

CHN Channel News   6m  · ផ្លូវដើរនៅវែងឆ្ងាយ តែស្បៀងក៏ជិតអស់ អាវុធក៏ខូចខាតច្រើន​សេះក៏ថម​ថយ​កម្លាំង សំខាន់កងទ័ពមានជម្ងឺ និងការហូបចុកខ្វះខាត​, [ ដកថយស្មើ​នឹងបរាជ័យពាក់កណ្តាល បើទៅមុខមានតែក្តីស្លាប់​] ,,, (​មេទ័ព ស៊ុន អ៊ូ​)

Han Xin 12m  ·    កុំរំពឹងថាអ្នកណាឡើងកាន់តំណែងជាមេដឹកនាំថៃ មួយណានឹងល្អជាមួយខ្មែរ ត្រូវចាំ!បើយើងមិនខ្លាំងទេ អាណាឡើងមកក៏វានៅតែមើលងាយនៅតែបំពានលើយើងរហូត

Men Kimseng 4h  · លោកអនុទីន បានក្លាយជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ។ តាមអ្នកសារព័ត៌មានជើងចាស់របស់កាសែតKhaosod វាយតម្លៃថានេះអាចជាការដើរថយក្រោយ១០ឆ្នាំសម្រាប់លទ្ធិប្រជាធិបតេយ្យនិងសង្គមស៊ីវិលនៅថៃ។ រីឯជំនឿរបស់អ្នកបោះឆ្នោតលើបក្ស​ភឿថៃនិងបក្សប្រជាជនគឺមិនដូចមុនទៀតទេ។  (បើដូច្នេះមែនមិនខុសពីគេចពីក្រពើចូលមាត់ខ្លាទេ។ តៃឡែវ)

Sopheak Sorn

មកស្គាល់មេទ័ពភូមិភាគថ្មីទាំង៤នាក់របស់ថៃ៖ 

*ទី១៖ ឧត្តមសេនីយ៍ទោ វ៉នសាក់ លឿងសុវណ្ណ ជាមេទ័ពភូមិភាគ១

*ទី២៖ លោកឧត្តមសេនីយ៍ត្រី វិរៈយុទ្ធរាក់ស៊ីន មេទ័ពភូមិភាគ២

*ទី៣៖ លោកឧត្តមសេនីយ៍ត្រី វ៉នថេប ប៊ុនយ៉ាក់ មេទ័ពភូមិភាគ៣

ទី៤៖ ឧត្តមសេនីយ៍ត្រី ប្រាក់ធិប ភួយនោក មេទ័ពភូមិភាគ៤។

សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ ឃើញខាង ថៃថ្ងៃនេះ គេបង្ហាញរូបថតស្តីពីការរៀបចំសែនព្រេន នៅភ្នំ ៥០០ តំបន់មុំ៣ ព្រំដែន កម្ពុជា ថៃ ឡាវ។ នាយករដ្ឋមន្រ្តីថៃថ្មីនេះ ជា សិស្សជំនិត របស់ តាក់ស៊ីន ជា ជនជាតិថៃ កាត់ចិន Chineses-Thais ដែលឪពុករបស់គាត់ជា នាយករដ្ឋមន្រ្តីថៃស្តីទី ឆ្នាំ ២០០៨ កាលសង្រ្គាមព្រំដែនកម្ពុជា ថៃ ឆ្នាំ ២០០៨។ ទោះបីយ៉ាងណាក្តី ក៍ផែនការធ្វើសឹកត្រូវការរូបមន្ត ៣/១ គឺផែនការសឹក ៣ខែ និង ធ្វើសង្រ្គាម ១ ខែ ដែលពួកខ្មាំង វាមិនអាចខ្លាំង ដល់ថ្នាក់ ១/៣ គឺរៀបចំឡូជីស្ទីក ១ខែ ធ្វើសង្រ្គាម ៣ ថ្ងៃ ៕

សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ ប្រទេសថៃ ជ្រើសតាំងបាន នាយករដ្ឋមន្រ្តីថ្មី ទី ៥ ក្នុងឆ្នាំ ២០២៥ នេះ។ វិបត្តិពូជសាសន៍ Ethnic Crisis នៅប្រទេសថៃ កំពុងមានការវិវត្តន៍រាល់ម៉ោងទៅរកការប្រកាសឯករាជ្យ បះបោរ ផ្តាច់ទឹកដី តាមគំរូ Model ប្រទេស ភូមារ-- គ្រួសារ អ៊ុងសានស៊ូជី នៃជនជាតិ ភូមារ  Burmese គ្រប់គ្រង រដ្ឋាភិបាលក្រុង យ៉ង់ហ្គោន បង្ខំឲ្យ ជនជាតិ មីយ៉ានម៉ា Myanmar រើទីក្រុងនៅកសាងក្រុងថ្មីនៅ ណៃពិដោ។ ដូចគ្នានេះដែរ ជនជាតិចិនរបស់ ពួកតាក់ស៊ីន ទាមទារឲ្យ ស្តេចសៀម រើរាជធានី ទៅនៅ ឈាងម៉ៃ ដោយសារ ទឹកលិច បាងកករាល់ឆ្នាំ និង ដើម្បី ឈ្លាតឆ្ងាយពី ផលវិបាកនៃសង្រ្គាម ជាមួយកម្ពុជា ករណីកម្ពុជា ប្រើកាំជ្រួចចម្ងាយឆ្ងាយ បាលីស្ទីក នេះជាការពន្យល់ហេតុផល របស់ យីងឡាក់ ថ្វាយស្តេចសៀម តែតាមការពិត គឺ ចិន មានបំណងបះបោរផ្តាច់ទឹកដី ហេតុនេះ បានជា គ្រួសារតាក់ស៊ីន ត្រូវបានស្តេចសៀម កំណត់មុខសញ្ញាថាជាជន ក្បត់ជាតិ។

សង្រ្គាមសាយប៊ើ Cyber War នៅកម្ពុជាគេផ្សាយផែនទីក្លែងក្លាយដែលមានខ្សែ Google Map ដើម្បីបែងចែក កម្ពុជា ថៃ មានមនុស្ស Share 12 K ដោយសារពួកគាត់ គិតថា ត្រឹមត្រូវ ពីព្រោះ Google Map ជាផែនទីអាមេរិក ចំណែកការផ្សាយផែនទី ត្រឹមត្រូវ មានមនុស្សមិនលើស ៣ នាក់ឡើយ ដែលចុច like. យុទ្ធសាស្រ្តការពារជាតិ ការពារទឹកដី មិនមែនជាកិច្ចការស្ម័គ្រចិត្តឡើយ Voluntary គឺជា កត្តាសន្យានុម័ត្ត Compulsory ដាច់ខាត ចាប់បង្ខំ...មិនអាចនិយាយថា បក្សឯងយល់ផ្សេង បក្សអញយល់ផ្សឹង ! បក្សឯងប្រើកងទ័ព មានអាវុធ មានកំាជ្រួច ការពារទឹកដី បក្សអញ ប្រើ​តែដំបង !!!

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០២៥

No comments:

Post a Comment