ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Wednesday, November 19, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២៥

Bron Sambor 15m  · ដៃស្តាំកាន់កាំភ្លេីង ដៃឆ្វេងក្តាប់គ្រាប់បែកដៃ យ៉ាងណែន និយាយតប ទៅទាហានថៃយ៉ាងម៉ឺងម៉ាត់ថា កុំមកភ្ជុងសម្លុតអញ អញមិនដែលខ្លាចទេ ! យ៉ាងច្រេីនប្តូរជីវិតជាមួយគ្នា បានមេីលវិដេអូដែលខាងថៃបង្ហោះ ឃើញពូ ទឹកភ្នែកហូរ មិនដឹងខ្លួន ចិត្តមួយអាណិតព្រោះគាត់មានវ័យចំណាស់ ចិត្តមួយគោរពនូវវិរះភាព ដ៏អង់អាចក្លាហាន របស់គាត់ ដែលយកអាយុជីវិត និងខ្លួន ទៅឈរពាំងការពារទឹកដីជាតិមាតុភូមិ យើង អង់អាចក្លាហាន និងគោរពបទបញ្ជារបំផុត ។ សូមទទួលនូវការគោរពពីយើងខ្ញុំពីចម្ងាយផង

យូ សារ៉ាវុឌ្ឍន៏ 10m  · 🔴 ក្រសួងព័ត៌មាន សម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន ដែលបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកាម្សិលមិញនេះ ។

គេហទំព័រសារព័ត៌មានអរគុណសន្តិភាព 48m  · មានករណីផ្ទុះអាវុធនៅខាងភាគីថៃ ពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ចុះទៅពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់

ធី សុវណ្ណថា Thy Sovantha   1h  ·    💥ផ្ទុះហើយ មិញនេះ ថ្មដា ផ្ទុះអាវុធពីខាងថៃ ពេល AOT មកពិនិត្យ នៅថ្មដា អាជ្ញាធរយើង.ផ្អាកការពិនិត្យ AOTដកថយមកវិញ ...@ថា

ស៊ន សុភក្រ្ត-Sorn Sopheak 51m  · តាមពិតខ្ញុំមិនចង់បង្ហោះវីដេអូនេះបន្ថែមទេ ព្រោះជាសកម្មភាពប្រឈមគ្នារវាងកងកម្លាំងទ័ពយើង និងថៃ មុនផ្ទុះអាវុធដាក់គ្នាមួយថ្ងៃ តែវីដេអូនេះ ត្រូវបានពួកថៃយកទៅចែកចាយ ហើយបងប្អូនយើងនៅក្នុងស្រុក ក៏បានយកទៅចែកចាយបន្ត។  អ្វីដែលបងប្អូនយើង យកវីដេអូនេះមកបង្ហោះ ខ្ញុំគិត និងអាចវាយតម្លៃថា បងប្អូនដូចតែខ្ញុំដែរ ពីព្រោះមិនអាចអត់នឹងបង្ហោះបានទេ ដោយសារតែភាពក្លាហាន ការមិនចាញ់សម្លុត និងមិនរត់ចោលទីតាំងរបស់ទាហានយើង តទល់ជាមួយទ័ពថៃ។  តើយុទ្ធជនដ៏អង់អាចក្លាហាន និងសំដីមុតម្នាក់នេះជានរណា? គាត់គឺយុទ្ធជន ឈុំ ស្រេង មេបញ្ជាការអនុសេនាតូច វរសេនាតូចលេខ៤៤៦ នៃតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ។ យុទ្ធជនយើងរូបនេះ ឈរជើងការពារទឹកដី នៅសមរភូមិអូរផ្កាស្នេហ៍ ខេត្តព្រះវិហារ។  សម្រាប់ហេតុការណ៍តានតឹងនេះ តាមពិតទៅ បានកើតឡើងតាំងពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥មកម្ល៉េះ ពោលមុនមួយថ្ងៃ នៃការបាញ់គ្នា ដែលបង្កដោយទាហានថៃ។  ការប្រឈមគ្នាយ៉ាងតឹងសសៃកនេះ បានកើតឡើង ក្រោយទាហានខ្មាំង បានដើរជាន់មីន រហូតបង្កជាការប្រទាំងប្រទើសគ្នាមួយប្រាវតែម្តង។  ឆ្លងកាត់ការប្រយុទ្ធគ្នា ៥ថ្ងៃ យុទ្ធជន ឈុំ ស្រេង ហៅបងចាម បានក្រាញននៀលនឹងសមរភូមិ ហើយឈរជើងយ៉ាងរឹងមាំនៅទីតាំងប្រយុទ្ធជាមួយកម្លាំងយើងផ្សេងទៀត មិនឲ្យសត្រូវអាចចូលមកឈ្លានពានបានឡើយ។ យើងទាំងអស់គ្នាពេញចិត្ត និងរំភើបរហូតទឹកភ្នែករលីងរលោងនូវពាក្យគាត់ឆ្លើយតបជាមួយខ្មាំងថា អញគ្មានទៅទៅខ្លាចទេហា! ជាមួយដៃម្ខាងកាន់គ្រាប់បែក និងស្ពានកាំភ្លើង ខ្ញុំសូមសម្តែងនូវការគោរពយ៉ាងក្លៀវក្លាពីចម្ងាយផងលោកពូ ឈុំ ស្រេង។ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងការពារជាតិ នឹងតម្លើងស័ក្តិគាត់បន្ថែម ពីព្រោះស័ក្តិនៅទាបនៅឡើយ តែអាយុក៏កាន់តែជ្រេដែរហើយ។

ហ៊ុល ម៉ារ៉ា is with Hul Mara. 1h  ·   ហេតុអ្វីថៃនៅតែជំរិញរឿងមីន ?សង្គ្រាម៥ថ្ងៃថៃចំណាយទ័ពធ្វេីចំ ណីត្មាតរាប់ពាន់លេីងមិនរួចដោយ សារមីនយេីងដឹងច្បាស់ពីបំណងវា

NHIM NAK 1h  ·   ថៃផ្ទុះអាវុធម៉ោង 11:08នាទីនៅថ្ងៃទី 19 ខែ11ឆ្នាំ 2025 ប្រភពពីក្រសួងការពារជាតិ នៅច្រក1ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់

ក្រសួងការពារជាតិ  1h  · នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។  សូមគូសបញ្ជាក់ផងដែរថា គិតមកដល់ម៉ោងនេះស្ថានភាពមានភាពស្ងប់ស្ងាត់វិញហើយ។ On the morning of 19 November 2025 at 11:08 AM, the ASEAN Observers Team (AOT), coordinated by the Cambodian Ministry of National Defense, conducted an inspection and verification of the ceasefire implementation in the Checkpoint CH1 in Thmorda Commune, Veal Veng District, Pursat Province. During the inspection, there was the sound of weapon fired on the Thai side. For safety reasons, the ASEAN Observers Team decided to suspend the verification mission in that area and withdraw. It should be noted that, as of now, the situation has calmed down.

Smeyy  is with Smeyy Smeyy. 39m  · 🚨*ពេលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ឃើញនឹងភ្នែក ឮនឹងត្រចៀកផ្ទាល់ ថៃគឺជាអ្នកផ្ទុះអាវុ.ធមុន សូមធ្វើសាក្សីឱ្យ កម្ពុជាផង 🇰🇭 លើកនេះ បើកម្ពុជាលេងទៅវិញ គឺស្របតាមច្បាប់អន្តរជាតិ យ៉ាងពេញទំហឹង 🙏🏻❤️💐

Jay Darareaksmey 2h  · ដៃម្ខាងកាន់គ្រា/ប់បែ/ក ដៃម្ខាងកាន់កាំ/ភ្លើ/ង ដេញសត្រូវ 😢😭លោកពូ ឈុំ ស្រេង ពិតជាអង់អាចក្លាហានណាស់។ មើលវីដេអូនេះហើយ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ចិត្តមួយអាណិតព្រោះគាត់មានវ័យចំណាស់ ចិត្តមួយគោរពនូវវីរៈភាព ដ៏អង់អាចក្លាហាន របស់គាត់ ដែលយកអាយុជី/វិតនិងខ្លួន ទៅឈរពាំងការពារទឹកដីជាតិមាតុភូមិ យើង យ៉ាអង់អាចក្លាហាន និងគោរពបទបញ្ជារ។ សូមទទួល នូវការគោរពពីយើងខ្ញុំ🫡🫡🫡 នេះហើយជាទាហានកម្ពុជា ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងមាតុភូមិកម្ពុជាយើង !

Cambodia Channel 7m  · ថៃនេះវាមិនចប់សោះ! ក្រោយមាន​ការផ្ទុះអាវុធនៅខាងភាគីថៃ ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចដក​ថយ​ពី​ច្រកច១ ឃុំថ្មដា ស្រុកវាលវែង

C&N 12m  ·  🚨🇹🇭មុននេះបន្តិច កាន់ ចមផៈឡាំង ប្រកាសត្រូវការសំបកកង់ឡាន ជាបន្ទាន់ដើម្បីយកទៅធ្វើលេណដ្ឋាន នៅតាមព្រំដែន *នេះជារឿងខុសប្លែក ពីធម្មតាគួរតាមសង្កេតមើល

ហ៊ុល ម៉ារ៉ា is with Hul Mara. 54m  · ដោយសារមានការផ្ទុះអាវុធនៅខាងថៃជិតច្រកថ្មដាពោធិសាត់និងដេីម្បីសុវត្ថភាពក្រុមAOTខាងកម្ពុជាសំរេចផ្អាកចុះផ្ទៀងផ្ទាត់ !

Ros Saray ទាហានសៀមបាន​ផ្ទុះអាវុធ​ ចំពេល​ អ្នកសង្កេតការណ៍​ AOT ចុះទៅដល់ទីតាំង​ ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធ៌សាត់🥺(19/11/25)

មិនបាច់ហត់រាយការណ៏ជូន​AOTទេ

នាយកដ្ឋានព័ត៌មាន News Department 3m  · #ច្បាប់គឺច្បាប់  អ្នកកាសែត២នាក់ដែលក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណឈ្មោះ៖   ១. ផាត់ ហ៊ន (ប្រើពាក្យសំដីបៀតបៀនស្រ្តីជាសហចារី) ២.ខាន់ សារ័ត្ន (ប្រើកាយវិការលូកលាន់ស្រ្តីជាសហចារី)  នាព្រឹកថ្ងៃពុធទី១៩ខែវិច្ឆិកានេះ ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀងនាំខ្លួនទៅសួរនាំ ពាក់ព័ន្ធនឹងការប្រើកាយវិការមិនសមរម្យ បៀតបៀនទៅលើនារីជនជាតិវៀតណាមម្នាក់ ដែលជាអ្នកផ្តល់អាវុធទៅឱ្យឧក្រិដ្ឋជន នៅក្នុងតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញ។

Amra Premium 35m  · មុននេះមានការផ្ទុះអាវុ.ធ 💣💥 បង្ករដោយភាគីសៀ.ម🇹🇭នៅខាងច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលលើកនេះផ្ទុះអាវុ.ធចំពេលក្រុមអ្នកអង្កេតការណ៍អាស៊ានចុះទៅពិនិត្យផ្ទាល់តែម្តង។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។ នេះបើយោងតាមការបង្ហោះដោយក្រសួងការពារជាតិ៕  ចាំមើលវាបានលេសអីដោះសារទៀត.. 🧐

#ថៃបំផ្ទុះអាវុធនៅខាងទឹកដីរបស់ខ្លួន (ដីថៃ) ដែលប្រឈមគ្នានឹងច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១១:០៨នាទីព្រឹក ចំពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងចុះពិនិត្យការអនុវត្តបទឈប់បាញ់ ។ ដើម្បីសុវត្ថិភាព ក្រុម AOT សម្រេចដកថយត្រឡប់ក្រោយ ផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ ។ នេះបើយោងតាមក្រសួងការពារជាតិ ។

ធី សុវណ្ណថា Thy Sovantha   14m  ·    🎁ឆ្លើយត្រូវ រង្វាន់ ករណី AOT ឃើញ.ថៃផ្ទុះអាវុធនៅថ្មដា... ទ័ពថៃឆ្លើយ.ថាម៉ិច? ១.ច្រឡំបាញ់ ២.អត់ដឹង ៣.សមយុទ្ធ ...@ថា

Ourn Sarath   36m  · ថៃបា..ញ់នៅខាងទឹកដីរបស់ខ្លួនច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១១:០៨នាទីព្រឹកខណពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន AOTកំពុងចុះពិនិត្យការអនុវត្តបទឈ..ប់បា..ញ់។

Chuon Hem 29m  · សម្លេងផ្ទុះគ្រាប់ក្នុងដីសៀមទល់មុខថ្មដាមិនដឹងថាវាស្រវ៉ឹងកញ្ឆាឬកូនទាហ៊ានបា.ញ់មេវាក៏មិនដឹង កុំផ្យាយថាផ្ទុះអាវុធមិនត្រូវទេ!

Netra Post ព្រឹកនេះ ថៃបំផ្ទុះអាវុធដោយខ្លួនឯង។ រូបភាពដែលបានឃើញនេះ ត្រូវបានចែកចាយបន្តតាមតេឡេក្រាមពីឈ្មោះ Za Ra។ យ៉ាងណាក៏ដោយរូបភាពនេះមិនទាន់ដឹងថាថ្មី ឬចាស់ទេ។ Netra Post កំពុងធ្វើទំនាក់ទំនងទៅកាន់មន្រ្តីជំនាញដើម្បីបញ្ជាក់ឲ្យច្បាស់ការណ៍ថា ជារូបភាពថ្មី ឬចាស់។

តាមប្រភពពីក្រសួងការពារជាតិ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ វេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់«ការអនុវត្តបទឈប់បាញ់»នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ៕

Neth Pheaktra 13m  · ព្រឹកមិញ ពេល AOT ចុះពិនិត្យបទឈប់បាញ់នៅច្រកច១ ពោធិ៍សាត់ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព AOT ផ្អាកនិងដកថយ។ គិតមកដល់ម៉ោងនេះស្ថានភាពស្ងប់ស្ងាត់វិញហើយ។ ប្រភព DN

ព្រំដែនកម្ពុជា ថៃ៖  ព្រឹកមិញ ពេល AOT ចុះពិនិត្យបទឈប់បាញ់នៅច្រកច១ ពោធិ៍សាត់ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព AOT ផ្អាកនិងដកថយ។ គិតមកដល់ម៉ោងនេះស្ថានភាពស្ងប់ស្ងាត់វិញហើយ។ ប្រភព DN។ នៅខាងប្រទេសកម្ពុជា គេបានផ្សព្វផ្សាយថា វីដេអូដែលផ្សាយនោះជាវីដេអូចាស់ សូមកុំផ្សព្វផ្សាយបន្តជៀសវាងការភ័ន្តច្រលំ។ នៅខាងប្រទេសថៃ ដូចគ្នាដែរ មានការព្រមានផង គំរាមឲ្យ លុបចេញវីដេអូនោះជា បន្ទាន់ ដោយសារ វាបញ្ជាក់ថា ភាគីថៃ ជាអ្នកបាញ់ (ផ្ទុះអាវុធមុន) ថែមទាំងចោទថា កម្ពុជា បំពាក់ CCTV ចាំលួចថតសកម្មភាពកងទ័ពថៃ...។

ហ៊ុល ម៉ារ៉ា is with Hul Mara. 44m  · #លើកនេះកុំអោយពិបាក AOT រកមុខអ្នកណាអ្នកផ្ទុះអាវុ-ធមុន !   នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការ ផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។ ប្រភព : ក្រសួងការពារជាតិ

News4Khmer 14m  · ***រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭 បានព្រមានមកលើកម្ពុជាថា ៖ ប្រសិនបើ ទាហានកម្ពុជា 🇰🇭 ឆ្លងកាត់ខ្សែបន្ទាត់ ហួសពីព្រំដែន ដំបូងឡើយ ពួកគេ(យោធាថៃ) នឹងបា-ញ់ព្រមានមួយគ្រា*ប់ ហើយបន្ទាប់មក គឺបា..ញ់ដាក់ឲចំៗយោធាកម្ពុជាតែម្តង!


C&N 3h  · 🚨🇹🇭នៅថ្ងៃទី19/11/25នេះ កងទ័ពថៃនិងធ្វើការនាំ អនុព័ន្ធយោធាប្រចាំប្រទសថៃ ចំនួន17ប្រទេស ធ្វើដំណើរនៅកាន់ ខេត្តស្រះកែវ ដើម្បីបង្ហាញពីការវិវត្តន៍ ស្ថានការណ៍នៅតាមព្រំដែននៅ ភូមិនងយ៉ាកែវនិង ភូមិនងចាន់ ហើយនិងតាមដានការប្រើដ្រូន ដើម្បីបោះបង្គោលព្រំដែន បណ្ដោះអាសន្នរវាងប្រទេស នៅចន្លោះបង្គោលព្រំដែន លេខ42-47ក្នុងថ្ងៃនេះផងដែរ៕ ប្រភព៖ Thai PBS

 សារព័ត៌មាន អង្គរជ័យ Angkorchey News 34m  · កងទ័ពថៃ បាននាំអនុព័ន្ធយោធាប្រចាំប្រទេសថៃចំនួន ១៧ ប្រទេស មកកាន់ព្រំដែន ខ្លងលឹក-ប៉ោយប៉ែត ដោយចោទប្រកាន់ថាអាគារខ្ពស់ៗ គឺជាកន្លែងឧក្រិទ្ធជនឆ្លងដែននិង បោកប្រាស់តាមអុីនធឺណិត នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃបាននាំអនុព័ន្ធយោធាប្រចាំប្រទេសថៃចំនួន ១៧ ប្រទេស មកកាន់ច្រកខ្លងលឹក  ស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ព្រំដែនច្រកប៉ោយប៉ែត ខេត្តឧត្តរមានជ័យ ដើម្បីចង្អុរបង្ហាញពីអគារខ្ពស់ៗក្នុងក្រុងប៉ោយប៉ែត ដែលកងទ័ពថៃ បានចោទប្រកាន់ និងអះអាងថាជាអគារធ្វើការរបស់ក្រុមឧក្រិទ្ធជនឆ្លងដែននិង បោកប្រាស់តាមអុីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយការសែត ខាវឆុងប៉ែត របស់ថៃ នេះថ្ងៃទី១៩ វិច្ឆិកា នេះ។ ក្រៅពីបង្ករឿងជម្លោះព្រំដែន ភាគីថៃតែងតែបង្កើតរឿងនេះរឿងនោះ ដើម្បីចោទប្រកាន់មកលើកម្ពុជាមិនចេះចប់មិនចេះ


NS News 5m  · ព័ត៌មានក្តៅ៖ ថៃចោទកម្ពុជា ថាបាននាំយក "ក្រុមអ្នកសង្កេតការណ៍អាស៊ានក្លែងក្លាយ" មកកាន់តំបន់នោះ ។ ហើយវាគ្រាន់តែជាការ ដុតផាវ មិនដូចការចោទប្រកាន់មិនពិតដូចភាគីកម្ពុជា ថាថៃបានគប់គ្រាប់បែកដៃដើម្បីបង្កើតស្ថានភាពឡើយ ។ មេបញ្ជាការនៃក្រុមការងារសមុទ្រត្រាត បានរិះគន់កម្ពុជាចំពោះការប្រើប្រាស់យុទ្ធសាស្ត្រ និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមអាក្រក់ៗ។ ១៩/១១/២៥ ប្រភព កាសែតថៃ khaosod


ស៊ន សុភក្រ្ត-Sorn Sopheak 3m  · ពួកវាចោទយើងថា បង្កើតក្រុម AOT ក្លែងក្លាយទៅថ្មដា ! សូមក្រុម AOT ដែលជួបហេតុការណ៍បំផ្ទុះគ្រាប់របស់ទាហានថៃ ជួយចេញមកបញ្ជាក់ការពិតផង! AOT កាន់តែឃើញច្បាស់ពីអំពើពុតត្បុតរបស់ទាហានថៃហើយ!


Sports Kh 50m  ·  បងប្អូនឆ្ងល់អត់? ហេតុអ្វីសៀមខ្វះពេលបាញ់ មកបាញ់ចំពេលអ្នកសង្កេតការណ៍អាស៊ានចុះមកថ្មដា? ពីព្រោះសៀមមិនចង់ឲ្យអ្នកសង្កេតការណ៍អាស៊ានឃើញសព្វាវុធរាប់ពាន់គ្រឿងលាក់ក្នុងព្រៃ😁


ធី សុវណ្ណថា Thy Sovantha   5m  ·  🚨សាហាវ ថ្ងៃមិញ,ពេល AOT ចុះពិនិត្យថ្មដា ថៃហោះដ្រូន.លើAOT រួចផ្ទុះអាវុធ💥 ពេលនេះ,ថៃឆ្លើយ÷ ជាAOTក្លែងក្លាយ ដុតផាវ រត់សម្តែង...@ថា


Sothea Phon 1h  · ⚠️BREAKING:មេបញ្ជាការកងម៉ារីនខេត្តត្រាតរបស់ថៃ លោក ថាមនុន វ៉ាន់ណា បានចោទ ថាកម្ពុជាដុតផាវ ដើម្បីចោទថាថៃបំផ្ទុះអាវុធ និងAOTក្លែងក្លាយ


Sophanna Moa   2h  · ថៃចោទកម្ពុជាដុតផាវនៅពោធិ៍សាត់ និងបង្កើតក្រុម AOT ក្លែងក្លាយ  មេបញ្ជាការកងម៉ារីនខេត្តត្រាតរបស់ថៃ លោក ថាមនុន វ៉ាន់ណា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចោទកម្ពុជាថាយកក្រុមសង្កេតការណ៍អាស៊ានក្លែងក្លាយទៅខេត្តពោធី៍សាត់ ហើយដុតផាវ ដើម្បីចោទថាថៃបំផ្ទុះអាវុធ ។ នេះបើយោងតាមកាសែត Khaosod ។  មេបញ្ជាការរូបនេះ និយាយទៀតថា ពេលកើតហេតុលោកកំពុងត្រួតពិនិត្យតំបន់នោះសម្រាប់ប្រតិបត្តិការបោសសម្អាតមីននៅខេត្តត្រាត។ ក្នុងអំឡុងពេលត្រួតពិនិត្យ មានពលរដ្ឋកម្ពុជាប្រហែល ៣០នាក់បានប្រមូលផ្តុំគ្នានៅមូលដ្ឋានរបស់ពួកគេនៅក្នុងតំបន់នោះ ដោយពាក់មួកពណ៌ខៀវ ។ លោកបានប្រើកែវយឹតដើម្បីសង្កេតមើល ហើយបានបង្ហោះដ្រូនដើម្បីថតរូបពីប្រទេសថៃ។ បន្ទាប់មក សំឡេងខ្លាំងមួយបានផ្ទុះឡើង ។  លោកចោទថា នេះជាការរៀបចំឡើង ដោយកម្ពុជាបានដុតផាវ ហើយបន្ទាប់មកផ្តល់ព័ត៌មានថាទាហានថៃបានបំផ្ទុះអាវុធ ។  គួរបញ្ជាក់ថា យោងតាមក្រសួងការពារជាតិកម្ពុជា មានការផ្ទុះអាវុធនៅខាងភាគីថៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១១:០៨នាទីព្រឹក ចំពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងចុះពិនិត្យការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ដើម្បីសុវត្ថិភាព ក្រុម AOT សម្រេចដកថយត្រឡប់ក្រោយ ផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ ។ នេះបើយោងតាមក្រសួងការពារជាតិ ។ ចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា និងចោទថា AOT ក្លែងក្លាយ អ្នកជំនាញរំពឹងថា ក្រុម AOT ដែលស្ថិតក្នុងហេតុការណ៍ផ្ទុះអាវុធនោះអាចបញ្ជាក់បានពីការពិត ៕ @highlight


Vanna Tha ខេត្ត​ស្វាយរៀង​ ៖​ សមត្ថកិច្ច​បាន​អនុញ្ញាតិ​អោយ​នាក់ទាំងពីរ​ ត្រលប់​ទៅផ្ទះ​វិញ​ហេីយ​ដោយ​គ្រាន់​តែ​អប់រំ​ណែនាំ​ និង​អោយ​ចេញ​វីដេអូ​សុំទោស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន


LIV SOTY 51m  · ព័ត៌មានច្បាស់ការណ៌ហើយ បងប្អូន ផ្ទុះខាងថៃ ខាងយើងមិន តរទៅវិញទេ។ នៅពេលនេះស្ងប់ស្ងាត់ធម្មតាវិញ ការពង្រាយទ័ពថៃនៅតែបន្ត លាន់ឮពេញព្រៃ។


Khmer press   12m  · មេសិទ្ធិមនុស្សកម្ពុជា ព្រលះអ្នកនាំពាក្យកងទ័ពថៃ ជុំវិញការបំភ្លឺករណីទាហានថៃ រំលោ-ភ សេពសន្ថវៈលើពលការិនីកម្ពុជាថា ជាព័ត៌មានក្លែងក្លាយ


MGR PHOTO 2h  · สุรินทร์ - ซ้อมเผชิญเหตุปะทะ ครูโรงเรียนตามแนวชายแดนไทย - กัมพูชา นำนักเรียนซักซ้อมแผนเผชิญเหตุ หลังเหตุการณ์ชายแดนเพิ่มระดับความตึงเครียดขึ้นเรื่อยๆ วันที่ 19 พ.ย. 2568 จากสถานการณ์ชายแดนไทย-กัมพูชา ด้าน อ.พนมดงรัก จ.สุรินทร์ ที่ยังคงตึงเครียด กำลังทหารทั้งสองฝ่ายยังประจันหน้ากัน และมีคลิปการกระทบกระทั่งกันรายวัน ด้านเจ้าหน้าที่ฝ่ายปกครองเองก็มีการแจ้งเตือนชาวบ้านในพื้นที่ให้เฝ้าติดตามสถานการณ์อย่างใกล้ชิด และคอยรับฟังข่าวสารจากทางราชการ หากสถานการณ์มีความรุนแรงจนต้องอพยพ เช่นเดียวกับที่โรงเรียนที่อยู่ตามแนวชายแดนหลายโรงเรียน ในพื้นที่ อ.พนมดงรัก จ.สุรินทร์ นาย อดิศักดิ์ ถูกคะเนย์ รอง ผอ. โรงเรียนแห่งหนึ่ง ก็ได้มีการเตรียมความพร้อมเช่นกัน โดยคณะครูได้นำมีการเตรียมซักซ้อมแผนเผชิญเหตุ หากมีการปะทะกันของกำลังทหารทั้งสองฝ่าย ซึ่งการซักซ้อมแผนเหล่านี้ ทางโรงเรียนในพื้นที่ชายแดนไทย-กัมพูชา ส่วนใหญ่ก็จะมีการซักซ้อมแผนอยู่เป็นระยะๆเพื่อความไม่ประมาท MGRphoto #สันติเต๊ะเปีย #ซ้อมเผชิญเหตุปะทะ #โรงเรียนติดแนวชายแดนไทย - กัมพูชา 


Surin - Practice incident vs. school teachers along the Thai-Cambodia border line. Students are led to practice incident plan. After the border incident, the tension level is increasing. On 19 Nov. 2568 from the Thai-Cambodia border situation in Phanom Dongrak district, Surin province, which is still tense. The military forces of both sides are still fighting each other and there are clips of the daily clash. The government officials themselves have notified the locals to closely monitor the situation and listen to news from the government. If the situation is so severe that they have to evacuate. As well as many borderline schools in the district area. Phanom Dong Rak province. Surin. Mr. Adisak Kane. Deputy Director. One school has also been prepared. The teachers have led to practice incident plan. If there is a clash between the two sides of the military forces, which will practice these plans. In the schools in the Thai-Cambodia border area, most of them will practice the plan for carelessness.


ឃើញខាងសៀម ថៃ កំពុងផ្សព្វផ្សាយពត៍មានក្លែងក្លាយ ស្តីពីការធ្វើសមយុទ្ធយោធាតាមព្រំដែន។ តាមច្បាប់កិច្ចព្រមព្រៀងបទឈប់បាញ់ គេហាម ការពង្រាយកម្លាំងសារជាថ្មី ដូច្នេះ ទ័ពសៀម រដ្ឋាភិបាលថៃ ពួកគេ រៀបចំជា សេណារីយោធ្វើ សមយុទ្ធយោធា ដើម្បី ពង្រាយកម្លាំង អាវុធ គ្រាប់ ស្បៀង ថ្នាំពេទ្យ ទីតាំងសើបការណ៍...ពេលទ័ពអាស៊ានចូលទៅសួរ វាថា ធ្វើលេង ធ្វើសមយុទ្ធ ធ្វើចប់ដកទៅវិញ តាមពិត ជាកល្បយុទ្ធ គឺចូលទ័ព ១០០ នាក់ ដកទៅវិញ ១០ នាក់..


C&N 3h  · 🚨🇹🇭គេកែពត៍មានហើយ! មុនដំបូងគេថា ខ្មែរបន្លំធ្វើជាអ្នកអង្កេតការណ៍AOT តែឥឡូវគេនិយាយថា ខ្មែររៀបចំផែនការ ទម្លាក់កំហុសមកថៃ ដោយដុតផាវហើយគប់មកខាងថៃ ដើម្បីអោយក្រុម អ្នកអង្កេតការណ៍AOT យល់ច្រឡំថាខាងថៃ គប់គ្រាប់បែកទៅខាងខ្មែរ🤷‍♂️ 

No comments:

Post a Comment