China, Thailand to hold ‘Falcon Strike-2025’ joint air force training in Thailand
According to the Chinese Defense Ministry, the previous joint air force training sessions were held in August 2022, July 2023 and August 2024, respectively, all at a Thai air force base.During the "Falcon Strike-2024," the Chinese People's Liberation Army Air Force sent multiple types of military aircraft including the J-10C fighter jets, while the Thai side sent the JAS39 Gripen aircraft, according to a China Military Online report at the time.Zhang said that with the export version of the J-10C having scored real combat results in foreign air combat this year, if the J-10C participates in this year's joint training, the Thai side may express extra interests.
What’s Behind the China-Thailand ‘Strike-2024’ Exercise?
At first glance, these exercises may appear routine, following the established pattern since 2005. However, one thing sets the Strike-2024 exercises apart.
Sunrise Forward 1m · អត់ចេះអស់រឿងមែន ព្រឹកនេះ16/09/25 សារពត៍មានថៃនាំគ្នាផ្សាយថា កម្ពុជារំលោភអធិបតេយ្យថៃ3កន្លែង នៅខេត្តត្រាត(ជាប់ខេត្តពោធិ៍សាត់) យោងតាមផែនទី1.50,000 ហើយកម្ពុជាក៏កំពុងធ្វើលេណដ្ឋាន
News Feed posts
A JA A-អាចារ្យ អេ បងប្អូនខ្មែរត្រូវតែដឹងការពិត MOU 43-44 កិច្ចព្រមព្រៀងរវាង ខ្មែរ-ថៃ ដែលពួកសៀមវាគំរាមហែកចោល វាមិនមែនជា MOU ទៀតទេ តែគេហៅថាជា សន្ធិសញ្ញា នៅក្នុងអង្គការសហប្រជាជាតិ ដែលកាលពីឆ្នាំ 2011 បានចុះបញ្ជីដោយអតីតនាយករដ្ឋមន្ត្រីសៀម អភិសិទ្ធ វិជ្ជាជីវះ និងសម្ដេចពុក ដូច្នេះទោះបីកូនប្រុសរបស់ ណេវិន ឆិតឆប នៅក្នុងបក្សអនុធិន គំរាមហែកចោល ឬមិនហែកចោល MOU វាក៏គ្មានផលអីទៀតដែរ
ដោយសាេរឿងនេះទើបវាមិនព្រមឡើងតុលាការអន្តរជាតិ ព្រោះវាដឹងថាក្នុងសន្ធិសញ្ញានេះទទួលស្គាល់ផែនទី 1/200000 ដូច្នេះបើឡើងតុលាការគឺ សៀមចាញ់ខ្មែរ 100% ហើយវានិងត្រូវសងអ្វីជាច្រើនមកអោយខ្មែរដូចជា៖
1.សៀមត្រូវសងទឹកដីដែលវាឈ្លានពាន មកអោយខ្មែរវិញ
2.សៀមត្រូវតែសងលុយមហាសាល និងអ្វីៗទាំងអស់ ដែលខ្មែរបាត់បង់ ឬខូចខាត ក្នុងពេលដែលធ្វើសង្គ្រាម ខ្មែរ-សៀម ទាំងជីវិតទាហាន ទាំងទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរ វត្ត ប្រាសាទ ផ្ទះសម្បែង ចម្ការដំណាំ និងសូម្បីតែជីវិតសត្វ រួមទៅមិនតិចជាង លានលានបាត ដែលសៀម និងប្រជាពលរដ្ឋសៀម ត្រូវតែសងខ្មែរ
3.ក្លាយទៅវិបិត្តអាក្រក់របស់ប្រទេសសៀម ដែលនាំអោយប្រទេសសៀមដួលរលំទូទាំងប្រទេស ដោយសារពិភពលោកលែងទុកចិត្តសៀមតទៅទៀត
លើកលែងតែសៀមធ្វើខ្លួនដូចអាមេរិក និងអ៊ីស្រាអែល ប្រែភាពជាសត្វសាហាវ មិនទទួលស្គាល់អង្គការពិភពលោក ឬលាចេញពីសមាជិកអង្គការសហប្រជាជាតិតែប៉ុណ្ណោះ នោះហើយដែលហាក់បីដូចពួកវាកំពុងធ្វើដូចមេរបស់វា
បងប្អូនជនរួមជាតិជួយស៊ែរចែករំលែកផង ដើម្បីអោយបងប្អូនខ្មែរយើងយល់ច្បាស់ពាក់ព័ន្ធជាមួយ MOU 43-44 ដែលពួកសៀមវាគំរាមហែកចោលគ្រប់ពេល
បញ្ជាក់៖ MOU ហែកបាន តែបើក្លាយជាសនិ្ធសញ្ញានៅក្នុងអង្គការសហប្រជាជាតិហើយ ហែកលែងបានហើយ
Vorng Ky តម្លៃនៃMOUនេះនៅតែជាធរមានដដែលរហូតគ្រប់ជំនាន់ទោះជាខ្មោចសៀមងាប់ប៉ុន្មានតំណរក៍ដោយ លើកលែងតែសៀមក្លាយខ្លួនជាចោររស់នៅលាក់មុខរង់ចាំតែឆក់ប្លន់រហូត។ស។សុំត្រឹមផែនទីបារាំងសៀមបានហើយបើសៀមថាបាត់ដីតើផែនទីរបស់សន្ធិសញ្ញាបារាំងសៀមនៅឯណាម្តេចមិនយកមកវាស់វែងទៅ។ បើអ្នកឯងគូសផែនទីខ្លួនឯងបានចោទថាដីអ្នកឯងចឹងខ្ញុំគូសយកបាងកកឬខេត្តខ្មែរទាំង៣៧មកវិញតើអ្នកឯងព្រមទេ?
Ponlu Kheam
MOU គឺចុះហេត្ថលេខារួចហើយ សំរេចយកផែនទី ១លើ២០០០០០ ចុះហេតុអ្វីនៅមិនទាន់ដាច់ស្រាច់ តំបន់ តាមាន់ តាក្របី អានសេះ មុំបី ខ្ញុំឆ្ងល់ដល់កហើយ បើមានអ្នកជំនាញខាងផែនទីសូមជួយពន្យល់ផងទាន គូសជាខ្សែរអាក់បន្ទាត់ហ៊ុំពទ្ធបន្តិចមកទាន ចំណែកតំបន់ព្រះវិហារ មានភ្នំទ្រព្យ វាលឥន្ទ្រី ក៍តុលាការ ICJ ចេញសារក្រមរួចដែរ តែថៃវានៅតែឈ្លានពានចូលមកភ្នំទ្រព្យទៀត បាននៃថាគ្មានអីត្រូវឆ្ងល់ទេ គឺសៀមវាមិនខ្វល់អន្តរជាតិអីទេ វាដឹងតែយកតាមផែនទីរបស់វា១លើ៥០០០០ បើចឹងយើងត្រូវធ្វើយ៉ាងមិចបន្តរ ប្ដឹងទៅណា បើវាមិនខ្លាចផង តាំងពីផ្ទុះសង្គ្រាមមក មិនទាន់ឃើញប្រទេសមួយណាចេញសារថ្កោលទោសសៀមនៅឡើយទេ ថាជាជនឈ្លានពានខ្មែរ ទោះត្រូវស្ទួចត្រីក៍គួតែវាត់សង្ទួចហើយ ព្រោះត្រីសុីនុយហើយទាន
Sarin Thavy
យើងមិនអាចមិនទទួលស្គាល់ការពិតបានទេ ! សង្រ្គាមមួយនេះ( សៀម- ឈ្លានពានកម្ពុជា) បើគ្មានអាមេរិកជួយកម្ពុជាបានទាន់ពេលទេ យើងពឹងលើប្រទេសដ៏ទៀតនោះ គឺស្ពៃបាត់ទៅហើយ …! សូមចាំថា មានតែអាមេរិកមួយគត់ដែលសៀមស្តាប់ ធ្វើតាម ហើយខ្លាចអាមេរិក..! 💐💐💐 បើចង់ឈ្នះសៀម ចង់កុំឲ្យសៀមមកឈ្លានពានទេកដីខ្មែរបន្តទៀត និងឲ្យសេដ្ឋកិច្ចខ្មែររីកចំរើនជឿនលឿនជាងសៀម សូមបញ្ឃប់ការស្អប់អាមេរិក សូមកុំចាត់ទុកអាមេរិកជាអមិត្ត..!
San Prum 2h · #ដល់ម៉ោងថៃទៅរករឿងនៅព្រំដែនខេត្តកោះកុងទៀតហើយ!! កងនាវាថៃបានទាមទារឲ្យកងទ័ពជើងទឹកកម្ពុជា ដកចេញពី៣ចំណុច ដែលវាថា បានរំលោភបំពាន ចូលក្នុងទឹកដីវា នៃខេត្តត្រាត ដោយយោងតាមផែនទី ១/៥០០;០០០។ សូមបញ្ជាក់ថាផែនទី១/៥០០០០០ មិនមានប្រទេសណា ទទួលស្គាល់ទេ។
VAYO FM Radio 31m · ជុំវិញការងារដោះមីននៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ អ្នកតាមដានបញ្ហាសង្គមនិងនយោបាយនៅកម្ពុជាយល់ឃើញថា កាលៈទេសៈនេះមិនទាន់សមស្របក្នុងការដោះឡើយ។ មិនទាន់សមស្របដោយហេតុថាមិនដឹងព្រំដែននៅត្រង់ណាឱ្យប្រាកដ ខណៈថៃបែរជាថាព្រំដែនរបស់គេនៅក្នុងដែនអធិបតេយ្យកម្ពុជា។ ដូច្នេះបើចង់ធ្វើការងារនេះត្រូវតែកំណត់ខ្សែបន្ទាន់ព្រំដែនឱ្យច្បាស់លាស់សិន។ ការបញ្ជាក់ដូច្នេះ បន្ទាប់ពីស្ថានទូតបារាំងប្រចាំកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ស្វាគមន៍ការសម្រេចចិត្ដរបស់កម្ពុជា-ថៃក្នុងការបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន។
តាំង គីមឡេង 1h · ប្រជាពលរដ្ឋ រួមទាំងទាហាន កម្ពុជានៅអូរបីជាន់បានទប់ស្កាត់ចោរសៀ.ម នាំគ្នាមកទៀតហើយបងប្អូន ប្រជាជនយើងកំពុងទប់ស្កាត់មិនឲ្យសៀ.មធ្វើអ្វីបានតាមតែចិត្តឡើយ! 16/09/2025
San Buntheoun 1h · 16-09-2025ព័ត៌មានថ្មីៗទាន់ហេតុការណ៍.-រសៀលនេះយោធោថៃប្រមាណជាង30នាក់ចូលមករាយបន្លាលួសត្រូវបានកម្លាំងប្រជាពលរដ្ឋរួមគ្នាជាធ្លុងមួយរុញច្រានយោធាថៃឲ្យដកថយក្រោយវិញត្រង់ចំណុច ភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ.SBT NEWS. នឹងធ្វើសេចក្តីរាយការណ៍ជាបន្តបន្ទាប់ជូនប្រិយមិត្តយើងទៀត.
Um Sam An 5h · ថៃកំពុងពង្រីកនិងបង្វែរទិសដៅការឈ្លានពានមកកាន់កាប់តំបន់ចំនួន៣បន្ថែមទៀតនៅខេត្តត្រាតជាប់នឹងខេត្តពោសាត់ធិ៍បន្ទាប់ពីដណ្តើមកាន់កាប់ភូមិជោគជ័យនិងភូមិព្រៃចាន់បានទាំងស្រុងជាស្ថាពរនិងធ្វើលេណដ្ឋានរួចរាល់ដោយជោគជ័យ។ ថៃចោទពលរដ្ឋកម្ពុជាបានសាងសង់ផ្ទះនិងប្រើប្រាស់ដីកសិកម្មលើទឹកដីថៃចំនួន៣តំបន់(សូមមើលផែនទី) ដែលទាហានថៃនឹងបណ្តេញពលរដ្ឋកម្ពុជាចេញពីតំបន់ទាំង៣និងរុះរើផ្ទះចោលដូចនៅភូមិជោគជ័យ។ បញ្ជាការដ្ឋានការពារព្រំដែនថៃបានរុញកងកម្លាំងកម្ពុជាចេញដោយជោគជ័យហើយ។ ទោះយ៉ាងណាភាគីកម្ពុជាមិនទាន់រុះរើផ្ទះ សំណង់ឬលុបលេណដ្ឋាននៅឡើយទេ។ ថៃអាចនឹងពង្រីកការឈ្លានពានទៅកាន់គ្រប់ខេត្តទាំងអស់ជាប់ព្រំដែន បើកម្ពុជានៅតែអត់ធ្មត់និងស្ងាត់ស្ងៀម។ សារព័ត៌មានថៃ៖ កងទ័ពជើងទឹកថៃត្រៀមបង្កើនវិធានការ ប្រសិនបើកម្ពុជាមិនអើពើនឹងកិច្ចព្រមព្រៀង RBC ក្នុងការរុះរើរចនាសម្ព័ន្ធ និងចាក់បំពេញលេណដ្ឋានឡើងវិញនៅតំបន់ចំនួនបីនៅខេត្តត្រាត។ កាលពីថ្ងៃទី១៦ ខែកញ្ញា ឧត្តមនាវីឯក Parach Rattanaichaiyapan អ្នកនាំពាក្យរងនៃកងទ័ពជើងទឹកថៃ បានបង្ហើបថា ឆ្លើយតបនឹងព័ត៌មានថា កងកម្លាំងកម្ពុជាបានរំលោភបំពាន និងបង្កើតមូលដ្ឋានប្រតិបត្តិការ ហើយពលរដ្ឋកម្ពុជាបានសាងសង់ផ្ទះ និងកំពុងប្រើប្រាស់ដីកសិកម្មតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់ចំនួន៣ នៅស្រុកមឿង ខេត្តត្រាត។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ទោះបីជាពួកគេដឹងថាតំបន់នេះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ថៃក៏ដោយ ក៏កងកម្លាំងកម្ពុជាបានទន្ទ្រានកាន់កាប់ និងកាន់កាប់ជាច្រើនឆ្នាំមកហើយ ដោយគ្មានអ្នកណាម្នាក់ហ៊ានចាត់វិធានការឡើយ។ គេគ្រាន់តែដឹងថា ភាគីថៃបានជូនដំណឹងដល់ភាគីកម្ពុជាហើយ ប៉ុន្តែមិនមានការផ្លាស់ប្តូរ ឬដកចេញទេ។ យោងតាមបញ្ជាការដ្ឋានការពារព្រំដែន Chanthaburi និង Trat (CTBDC) តំបន់ដែលកម្ពុជាបានឈ្លានពាន គឺផ្អែកលើការទាមទារទឹកដីនៃផែនទីខ្នាត 1:50,000។ លោក Parach បានពន្យល់ថា តំបន់នេះស្ថិតក្នុងទឹកដីដែលថៃទាមទារតាម MOU 43។ បន្ទាប់ពីរកឃើញការសាងសង់សំណង់ទាំងនេះ បញ្ជាការដ្ឋានការពារព្រំដែនចាន់ថាបុរី និងត្រាត (CTBDC) បានដាក់លិខិតតវ៉ាជាច្រើនដងឱ្យភាគីកម្ពុជាចាកចេញពីតំបន់ដែលមិនទាន់កំណត់ព្រំដែន។ នាពេលថ្មីៗនេះ នៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនភូមិភាគថៃ-កម្ពុជា (RBC) ជាមួយយោធភូមិភាគទី៥ CTBDC បានលើកឡើងពីបញ្ហានៃការទន្ទ្រានម្តងទៀត។ បច្ចុប្បន្ននេះនៅតំបន់ដែលត្រូវបានទន្ទ្រានកាន់កាប់ CTBDC បានរុញកងកម្លាំងកម្ពុជាចេញដោយជោគជ័យ។ ទោះយ៉ាងណាភាគីកម្ពុជាមិនទាន់រុះរើសំណង់ឬចាក់បំពេញលេណដ្ឋាននៅឡើយទេ។ ពេលនេះកងកម្លាំងមូលដ្ឋានកំពុងតាមដានសកម្មភាពដែលបានព្រមព្រៀងគ្នារបស់កម្ពុជា ហើយកំពុងរៀបចំបង្កើនវិធានការ ប្រសិនបើមិនទទួលបានកិច្ចសហប្រតិបត្តិការ។ ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៥ ប្រភព៖ The Nation និង Khaosod English
Pheng Vannak 48m · មកដល់ភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ យកព័ត៌មានអំពី សកម្មភាពទាហានឈុតខ្មៅថៃធ្វើសកម្មភាពរំលោភបំពានបទឈប់បាញ់ និងបានមករាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ នៅវេលាម៉ោង ២:២៤នាទី រសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៥ ។ ប៉ុន្ដែត្រូវបានកងទ័ព និង នគរបាលជួរមុខ រួមទាំងប្រជាពលរដ្ឋ បានរារាំងនិងបានដកហូតលួសបន្លាចេញ ។ ទីបំផុតទាហានឈុតខ្មៅថៃបរាជ័យបានដកថយទៅវិញយ៉ាងអាម៉ាស់ នៅវេលាម៉ោង ៤រសៀលថ្ងៃដដែល ។ ចំណែកលួសបន្លាត្រូវបានប្រជាពលរដ្ឋរេីយកមកទុកក្នុងជាភស្តុតាង ។ សូមគោរពកោតសរសើរ វីរភាពអង់អាចក្លាហានរបស់កងទ័ព និងនគរបាលជួរមុខ រួមទាំងប្រជាពលរដ្ឋ ដែលបានតស៊ូគ្រប់បែបយ៉ាងដេីម្បីការពារបូរណភាពទឹកដី ។
ធី សុវណ្ណថា Thy Sovantha 35m · 🚨មកទៀតហើយ កំពុងក្តៅ តម្រួតថៃ៥០នាក់ តំបង ខែល កាំភ្លើងយន្ត ប្រឈមជាមួយប្រជាជនខ្មែរ ភូមិព្រែកចាន់ ឃុំអូបីជាន់...@tha
Kampuchea Thmey Daily បញ្ហាចោទប្រកាន់របស់ថៃនៅឃុំថ្មដា ស្រុកវាលវែង ក្រសួងការពារជាតិកម្ពុជាប្រាប់ភាគីថៃឱ្យជៀសវាងការធ្វើសកម្មភាពដែលនាំឱ្យកើនឡើងភាពតានតឹង
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖
កាលពីពេលថ្មីៗនេះ មានគេហទំព័រផ្លូវការមួយចំនួនក្នុងនោះរួមមានគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត បានលើកឡើងពីបញ្ហានៃការឈរជើង និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់នឹងភូមិបានចំរៀក ឃុំចំរក់ ស្រុកមឿង ខេត្តត្រាត។
ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ កម្ពុជាបានផ្តល់ការបកស្រាយយ៉ាងច្បាស់លាស់រួចមកហើយ ហើយតាមរយៈលិខិតឆ្លើយតបរបស់យោធភូមិភាគទី៥កម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ យើងក៏បានដោះស្រាយបញ្ហាមួយចំនួនចប់រួចរាល់ផងដែរ។ ដោយឡែក បញ្ហាដែលនៅសេសសល់ដទៃទៀតដែលមិនស្ថិតនៅក្រោមអាណត្តិរបស់អង្គភាពតាមព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែន កម្ពុជាបានលើកសំណើរួចហើយថា បញ្ហាទាំងនេះគួរបញ្ជូនទៅឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) ពិភាក្សា និងដោះស្រាយ ស្របតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌព្រំសីមាព្រំដែនគោក (MOU 2000)។
ក្នុងពេលដំណាលគ្នានេះ កម្ពុជាស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផល ដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃនៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនយើងទាំងពីរ៕









































































No comments:
Post a Comment