ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Sunday, November 16, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥

 សប្បាយមើលតាមចិត្ត

🚨🇹🇭ឈ្មោះរបស់វាគឺDTI-1G និងD11A ស្នាដៃកូនថៃ ផលិតនៅប្រទេសថៃ វាមានសម្ថភាព បាញ់បានរយៈចំងាយ40-300គីឡូម៉ែត្រ

*ឥទ្ធិពលអាវុធទាំង2

1.ពេលបំពាក់គ្រាប់122មម បាញ់បានចំងាយ40គម

2.ពេលបំពាក់គ្រាប់170មម បាញ់បានចំងាយ150គម

3.ពេលបំពាក់គ្រាប់306មម បាញ់បានចំងាយ300គម

🚀គ្រាប់បញ្ជារដោយ ប្រព័ន្ធGPS វាផលិតឡើងដោយកិច្ចសហការ ជាមួយប្រទេសចិន វាប្រើរថយន្តជាជើងទម្រ សំរាប់បាញ់គ្រាប់រ៉ុកែត ដូចនិងPHL-03ដែរ។

✍️អាវុធទាំង2ប្រភេទនេះត្រូវបាន ស្ថាប័នតិចណូឡូជីការពារប្រទេសថៃ ទើបធ្វើការប្រគល់អោយទៅ កងទ័ពថៃដាក់ប្រើប្រាស់ ក្នុងពេលប៉ុន្មានថ្ងៃមុននេះ ក្រោយអភិវឌ្ឈន៍ កសាងរួចរាល់៕


nsophal Khmer Author

សួស្តីថ្ងៃសៅរ៍ !

១.អត់មានអីនិយាយទេ ! គ្រាន់តែចង់ញ៉ាំកាហ្វេមួយកែវ កុំឱ្យឆ្អើមឫកពួកអាចោរសៀម មួយថ្ងៃៗឃើញតែអួតពីសព្វាវុធ អួតយន្តហោះ ! 

២.តែមានខ្មែរអ្នកផ្សាយព័ត៌មានមួយចំនួនជួយអួតសៀម ខ្លាំងជាងសៀមទៅទៀត សុទ្ធតែកាណុងផ្លោងមានប្រព័ន្ធនាំផ្លូវបាញ់ចំគោលដៅ១០០% យន្តហោះ F-16 បាញ់មីស៊ីលមានប្រព័ន្ធនាំផ្លូវបាញ់ចំគោលដៅ១០០% ! ចង់ប្រាប់ថា “ខ្ពើម!” ឈប់និយាយបំបាក់ស្មារតីកងទ័ព ! វាមិនផេះទេ !

៣.ក្មេងកើតក្រោយសម័យគ្រាប់បែក នៅមិនទាន់ដឹងថា ខ្មែរធ្លាប់ទទួលគ្រាប់បែក B-52 របស់អាម៉េរិក ទម្លាក់ម្តងៗ៥២គ្រាប់ ! អាម៉េរិកទម្លាក់រាប់លានតោន ក៏ខ្មែរអាចទ្រទ្រង់បានដែរ ! ទៅខ្លាចអីអា F-16 អីណុង ទម្លាក់ម្តងៗបានពីរបីគ្រាប់ ទម្លាក់១០គ្រាប់ ងាប់គោមួយក្បាល ! ឱ្យវាលោតមក !

៤.សៀមពុំមែនរុស្សីទេ ! មើលតែរុស្ស៊ីនឹងអ៊ុយក្រែនទៅដឹងហើយ តើរុស្ស៊ីមានសព្វាវុធទំនើបយ៉ាងណា មានសព្វាវុធច្រើនយ៉ាងណា ! ក៏បីបួនឆ្នាំហើយ ធ្វើអីអ៊ុយក្រែនមិនកើតផង ! អាសៀមហ្នឹងស្អីដែរ? ឱ្យតែវាឆ្លងផុតភ្នំដងរ៉ែកមិនផុតផង !

៥.បើជៀសមិនផុត មានសង្គ្រាមកើតឡើងម្តងទៀត គឺជាសង្គ្រាមស៊ីសាច់ហុតឈាមហើយ ! ដូច្នេះកងទ័ពកម្ពុជា ត្រូវតែតាំងចិត្តឱ្យសាហាវ គ្មានក្តីមេត្តា ប្រហារគ្មានយោគយល់ ! ត្រូវតែកម្ទេចឱ្យខ្ទេច !

១៥ វិច្ឆិកា ២០២៥ !


បណ្ឌិតស៊ីវិល៖ កាល ១០ ឆ្នាំ ធ្លាប់ជួបជាមួយ បណ្ឌិតខាងស៊ីវិល គាត់កាន់ទូរស័ព្ទ ៣ គ្រឿង និង ស្ពាយកំព្យុទ័រ ១ គ្រឿងទៀត ពាក់វែនតា របៀបជាអ្នកចេះដឹង គាត់សុំទោសខ្ញុំជាមុនថា ចង់សួរថា ខ្មែរយើងមានកាំភ្លើងអាទំនើបដូចគេដែរទេ? ខ្មែរចេះបាញ់អត់ ឬ ជួលទ័ពបរទេសមកបាញ់ឲ្យ? ធ្វើម៉េចបានដឹងថា​បាញ់ ចំគោលដៅ ឬ មិនចំ? ខ្ញុំប្រាប់គាត់ថា តាមទ្រឹស្តី គណិតវិទ្យា គេថា ចំណុច ៣ រត់ត្រង់គ្នា បង្កើតជាបន្ទាត់ ដូច្នេះ ភ្នែកយើង (១) ក្បាលរុយតម្រង់ (២) និង គោលដៅដែលយើងត្រូវបាញ់ (៣) កាលណា ៣ ចំណុចនេះរត់ត្រង់គ្នា កេះកៃទៅវាត្រូវ ។ សម្រាប់ការបាញ់ចម្ងាយឆ្ងាយៗ គេមិនអាចបាញ់ចំៗទេ គេប្រើគ្រាប់តម្លៃ ៥០០០ ដុល្លា/គ្រាប់ ដែលអំបែងវា ឃ្ទាត ៥០ មែត្រ ជុំវិញ ...អ្នកបញ្ជាបាញ់គេរើសយកចាប់ពីថ្នាក់ បរិញ្ញាប័ត្រ អនុបណ្ឌិត បណ្ឌិត ដើម្បី បង្រៀន មុំទិស មុំកម្ពស់ រយៈចម្ងាយ មុំបេតា ហ្សីន កូស ឡូហ្គារីត....គាត់ អូស ខ្ញុំស្មានតែ ទាហានទាហាន អត់ចេះអក្សរ !! 


អ្នកសារពត៍មានឈ្លោះគ្នា៖ ១ក្រុមផ្សាយពត៍មានពិត ឃើញស្អីថាហ្នឹង ឃើញថៃបញ្ជូននាវាចម្បាំងចូលមក ទឹកដីខ្មែរ ផ្សាយប្រាវ ! មួយក្រុមទៀតឃើញ ថៃបញ្ជូននាវាចម្បាំងចូលមក គាត់សួរទៅជំនាញយោធាថា ផ្សាយអត់បង? ខាងជំនាញគេថា កុំផ្សាយអី ពីព្រោះ ខ្មាំងសៀម ចង់ដឹងថា យើងបាញ់​ វាអត់ ពេលដែល វាយក នាវាចម្បាំង ជ័រ ក្លែងភេទ ចូលមកអីចឹង?......សរុបរួម គេស្គាល់កម្ពុជា គេគាំទ្រកម្ពុជា ដោយសារ​ យើងមានពត៍មាន បុរាណផង ទំនើបផង និងមានពត៍មាន ពីមហាជន មិនសាហាវ មិនផ្តាច់ការ ដូចនៅ អ៊ុយក្រែន អាណាផ្សាយរឿង រុស្សីទំនើបជាងអ៊ុយក្រែន អត់បាន !! គឺត្រូវតែផ្សាយថា អ៊ុយក្រែនឈ្នះៗៗៗៗៗៗ ខិខិ ហាហាសហាស រុស្សីឈ្លានពានអ៊ុយក្រែនៗៗ  បើមានអ្នកណាផ្សាយថា អ៊ុយក្រែនឈ្លានពាន រុស្សីចោទភ្លាមថា ឆ្កួត ឬ ក្បត់...។ លោក ត្រាំ ជាមនុស្សល្អ លើលោកនេះ សំណាងអាមេរិក មានមេដឹកនាំ ល្អ ដូចជា លោក ត្រាំ គាត់ថា អញមិនចាញ់បោក ហ្សាណែនស្គីទេ !! --ជាអ្នកសារពត៍មាន ត្រូវតែ សួរថា ម៉េចចឹង ហេតុអី ៗៗៗ កុំសរសេរតាមចិត្តប្រជាជន កុំចង់បាន Like share ពីព្រោះ ប្រជាជនឃើញគោថា គោ ឃើញក្របីថាក្របី ចំណែកទាហាន ឃើញអី ក៍សង្ស័យ ! ឃើញដោះធំ សង្ស័យតែ ដោះគីមី សង្ស័យដោះមានកូន?.....


Insophal Khmer Author

អត្ថបទស្រាវជ្រាវ ជូនបងប្អូនកងទ័ព និងប្រជាពលរដ្ឋ សូមកុំតក់ស្លុត !

១.សមត្ថភាព F-16  & Gripen មិនខ្លាំងដូចថៃមានអំនួតនោះទេ ! F-16 & Gripen បំពាក់គ្រាប់បែកប្រភេទ MK-84 (2,000 lb)បានចំនួន៤គ្រាប់ប៉ុណ្ណោះ។  គ្រាប់បែកនេះមានសមត្ថភាពបំផ្លាញអគារតូចៗ, រថយន្ត និងសម្រាប់ផ្តាច់ផ្លូវថ្នល់ប៉ុណ្ណោះ ។

២.សមត្ថភាពគ្រាប់បែក MK-84  អាចកម្ទេចបរិវេណពី១៥ម៉ ទៅ២០ម៉ និងអំបែងនិងខ្យល់អាចប៉ះពាល់បរិវេណពី៤០ម៉ទៅ៥០ម៉ ។ ដូច្នេះគ្រាប់បែកនេះអាចគ្រោះថ្នាក់លុះត្រាទម្លាក់ចំលាណដ្ឋាន (ត្រង់សេ) បើទម្លាក់ក្បែរត្រង់សេបួនដប់ម៉ែត្រមិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែសំឡេងខ្ទរខ្លាំង។ 

៣.ក្នុងសង្គ្រាមពីថ្ងៃទី២៤-២៨ កក្កដា នេះ យើងបានរកឃើញស្លាកស្នាមនៃការទម្លាក់គ្រាប់បែកពី F-16 & Gripen ចំនួន១.៦០០គ្រាប់ តែអាចមានច្រើនជាងនេះ ដែលយើងមិនទាន់រកឃើញអស់។ ប៉ុន្តែការទម្លាក់គ្រាប់បែកនេះ អត់មានចំលាណដ្ឋានកងទ័ពកម្ពុជាទេ ត្រូវចំវត្តបណ្តាលឱ្យស្លាប់លោកតាអាចារ្យម្នាក់។  MK-84 (2,000 lb) មួយគ្រាប់តម្លៃប្រហែលជា ៤ទៅ៥ម៉ឺនដុល្លារ។

៤.វិធីការពារគឺធ្វើលានដ្ឋានឱ្យរឹងមាំ និងធ្វើឱ្យបានច្រើន នៅពេលឃើញយន្តហោះមក សូមចូលក្រាបក្នុងត្រង់សេ និងយកកាសចុកត្រចៀក បងប្អូននឹងពុំមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ សូមកុំតក់ស្លុត ព្រោះឥទ្ធិពលវាមិនខ្លាំងដូចសៀមអួតប្រជាជនគេនោះទេ។

៥.សូមបងប្អូនសប្បុរសជន ងាកមកជួយសាងសង់លាណដ្ឋាន ធ្វើពីបេតុងរឹងមាំ និងយកកង់ឡានចាស់ និងបាវខ្សាច់ឱ្យបងប្អូនកងទ័ពជួរមុខឱ្យបានច្រើន ហើយបើអាច ធ្វើត្រង់សេជូនបងប្អូនរស់នៅតាមបណ្តាយព្រំដែនមួយគ្រួសារត្រង់សេបេតុងមួយ គឺជាការប្រសើរណាស់។   

៦.សូមអ្នកដែលជួយអួតពីសព្វាវុធរបស់សៀម ឈប់បានឈប់ទៅ ព្រោះអត់ចំណេញសម្រាប់កងទ័ព និងប្រជាជនកម្ពុជានោះទេ មានតែធ្វើឱ្យពួកគាត់បាក់ស្មារតីប៉ុណ្ណោះ ! 

៧.បើទំនេរជួយផ្សព្វផ្សាយបន្តជូនបងប្អូនកងទ័ព និងប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនឱ្យពួកគាត់បានយល់ផង កុំឱ្យពួកគាត់បារម្ភ ភ័យខ្លាច ឬបាក់ស្មារតី ពីអាយន្តហោះ F-16 & Gripenពីនោះ ! ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់ B-52 ខ្លាំងលើសនេះដប់ដង។

បំណងល្អពីរាជធានីភ្នំពេញ ១៥ វិច្ឆិកា ២០២៥ !


ស៊ន សុភក្រ្ត-Sorn Sopheakម៉ោងនេះ ខ្មែរត្រូវរួមគ្នា ដើម្បីទប់ជាមួយខ្មាំង។ គួរលះបង់ និងថយ ដើម្បីបញ្ចប់ជម្លោះគ្នាឯង។ សូមអរគុណទុកជាមុនបងប្រុស និងប្អូនស្រី។ យើងមានគោលដៅបម្រើជាតិតែមួយទេ។


ធី សុវណ្ណថា Thy Sovantha   1h  ·   💥ផ្អើល មិញនេះ ថៃទទួលលិខិត.គយអាមេរិក បង្គាប់ឲ្យទំនិញថៃ បង់ពន្ធពេញ មិនអនុគ្រោះពន្ធ.ទេ លុះត្រាថៃគោរពកិច្ចព្រមព្រៀងសន្តិភាព👍..@ថា


Fresh News   44m  · BREAKING: សហរដ្ឋអាមេរិក ផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃ អនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា (បាងកក)៖ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយជូនដល់ភាគីថៃ​ ដើម្បីជូនដំណឹងពីការផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃអនុវត្តពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។ នេះបើតាមកាសែតថៃ Khaosod ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ លោក Nikorndej Balankura ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បានធ្វើបទបង្ហាញខ្លីស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ លោកបានកត់សម្គាល់ថាកាលពីថ្ងៃសុក្រ ម្សិលមិញ មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ តាមលោក Nikorndej កាលពីយប់ថ្ងៃសុក្រ ថៃទទួលបានការជូនដំណឹងពីតំណាងរងពាណិជ្ជកម្មអាមេរិក ថាភាគីអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងថៃ។ កិច្ចចរចាអាចចាប់ផ្ដើមឡើងវិញ នៅភាគីថៃប្ដេជ្ញាចិត្តចំពោះការអនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ សហរដ្ឋអាមេរិកសង្ឃឹមថានឹងមានដំណោះស្រាយមួយក្នុងពេលឆាប់ៗ។   គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីប៉ុន្មានថ្ងៃមុននេះបានអះអាងថា ថៃនឹងមិនខ្វល់ជាមួយសហរដ្ឋអាមេរិកនឹងយកពន្ធគយកម្រិតណាពីថៃនោះទេ ហើយថាលោកនឹងធ្វើអ្វីៗដើម្បីផលប្រយោជន៍សម្រាប់ថៃ៕ *** សូមប្រើប្រាស់កម្មវិធីឆ្លាតវៃ Fresh AI ចុចសួរនាំអំពីសភាពការណ៍ព័ត៌មានថ្មីៗរវាងកម្ពុជា និងថៃ !


Sar Sokha   38m  · [English below] អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ផ្ដើមស្រាវជ្រាវ ស៊ើបអង្កេត និងប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងអ្នកជំនាញបរទេស។  The Spokesperson for the Ministry of Interior has issued a press release confirming the commencement of research, investigation, and collection of evidence regarding the incident on November 12 where the Thai army opened fire on Cambodian citizens in Prey Chan village, with the participation of the ASEAN Observer Team (AOT) and foreign experts.


សម្រាយ វីដេអូពីរខេត្តខ្ញុំ ប៉ៃលិន 🚨ក្តៅៗ ក្រសួងពាណិជ្ជកម្មអាមេរិក ប្រកាសឲ្យថៃបង់ពន្ធ១០០% ព្រមានថៃឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ជាកំហិត👍

សែ៊១បងប្អូន


Bron Sambor 50m  · សហរដ្ឋអាមេរិកផ្អាកការចរចាពន្ធគយជាមួយថៃបណ្តោះអាសន្ន រហូតថៃអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ វិញ


BVTV plus news 5m  · កម្ពុជានឹងពិចារណាប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យមានការផ្តល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាដែលបាន ទទួលរងគ្រោះពីការបាញ់ប្រហាររបស់ទាហានថៃ


BREAKING- ប្រទេសថៃប្រកាសជាផ្លូវការថា៖ ខកចិត្តនិងទង្វើររបស់សហរដ្ឋអាមេរិក🇺🇸 ដែលយកកិច្ចព្រមព្រៀងសន្តិភាពខ្មែរ-ថៃ មកគាបពន្ធនាំចូល ដោយអាមេរិកនិងផ្អាកការចរចាពន្ធនាំចូលជាមួយថៃ បើថៃមិនព្រមធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពខ្មែរ-ថៃ ដោយមានត្រាំជាសាក្សី!

Amra Premium 3h  ·  អានុទីន កាលមុនវាថា៖ ថៃមិនខ្វល់ពីអាមររិកទេ ចង់ដាក់ពន្ធប៉ុន្មានក៏ដាក់ ទៅវាអត់ខ្វល់! ឥលូវខល ជួបដូណាល់ ត្រាំ អង្វរឲ្យចុះពន្ធទៀតមក 😆


ខេត្តបន្ទាយមានជ័យ  ·  Sann-neaksor  · 8h  · ព្រឹកមិញម៉ោង 9 នៅមុខវិមានឧកញ៉ា សុរិន្ទភក្តី ស៊ីណារ៉ុង ឆាងវ៉ាង (ពុម) ក្រុមចលនានិសិ្សតប្រជាជនកំណែទម្រង់ប្រទេសថៃ ប្រមូលផ្ដុំគ្នាដើម្បីបង្ហាញជំហរទាមទារ "យកប្រាសាទតាក្របី" បន្តធ្វើដំណើរទៅ ស្រុកភ្នំដងរ៉ែក ខេត្តសុរិន្ទ


DBT News 9m  · ភាគីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ​ រហូតដល់កម្ពុ​ជាសុំទោសថៃ។ ការឆ្លេីយរបស់អាម៉េរិក​ ផ្អាកការចរចាព​ន្ធគយជាមួយថៃជាបណ្តោះអា​សន្ន រហូតថៃគោរពតាមកិច្ចព្រម​ព្រៀ​ង​ ២៦/១០/២៥​ ​ឱ្យ​បានខ្ជាប់ខ្ជួន


Vicheth Soy 41m  ·  មេដឹកនាំកំពូលខ្មែរខ្លាំង ឈ្នះសង្គ្រាមការទូត ភូមិសាស្ត្រនយោបាយប្រែប្រួល ចិនមិត្តដែកថែប អាមេរិចសម្លឹកខ្មែរមានអត្ថប្រយោជន៍ល្អ យុត្តិធម៍មានពិតសម្រាប់កម្ពុជា ខ្ញុំនៅរក្សាការសរសេរខ្ញុំរហូត ពិភពលោកមហាអំណាចពិតគឺ ចិន អាមេរិច មិនមែនថៃបងធំនៅអាស៊ាន


William Thida 8h  · នាយទាហានរបស់ខ្មែរ អោយប៉ូលីសសៀមចាប់ ល្អជាងស្លាប់ក្នុងព្រៃ។ រឿងនេះខ្ញុំអត់ទាន់យល់ ថាម៉េចបានអោយគេចាប់ ឬពួកវាចាប់បានទាហ៊ានខ្មែរទៀត។ បើបងប្អូនដឹងប្រាប់ផង។


សភាពការណ៍នយោបាយថៃ៖ ប្រធានាធិបតីអាមេរិកប្រកាសយកពន្ធធម្មតាឡើងវិញជាមួយថៃ លុះត្រា ថៃ គោរពតាមបទឈប់បាញ់ជាមួយកម្ពុជា។ មេដឹកនាំថៃទាំងអស់តាំងពី ស្តេចដល់ មេទ័ពសុទ្ធតែប្រកាសយក អាមេរិកធ្វើជាសត្រូវ តាំងពី លោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ថៃ ជាប្រទេសដែលប្រើនយោបាយឯករាជ្យ ដោយព្យាយាមដេញកងទ័ពអាមេរិកចេញពីទឹកដីថៃ ដូច្នេះ មេដឹកនាំថៃ ធ្វើទំនាក់ទំនងជាមួយ បារាំង ដែលជា មេធំនៅ អឺរ៉ុប ទំនាក់ទំនងជាមួយ ចិនផង ឥណ្ឌាផង ដែលជា មេធំនៅអាស៊ី ដើម្បី មេធំៗឈ្លោះគ្នា ថៃសៀម អង្គុយចាំយកចំណេញ។ ប្រទេសខ្លះចែងរដ្ឋធម្មនុញ្ញហាម មូលដ្ឋានទ័ពនៅក្នុងប្រទេសគេ ប្រទេសខ្លះចែងច្បាប់ថា យកទ័ពបរទេសក្នុងប្រទេសរបស់គេ ដូចជាជប៉ុន កូរ៉េខាងត្បូង.។ ប្រទេសថៃ ចង់ក្លាយជា បងធំក្នុង អាស៊ាន ដោយសារថៃ ជាច្រកតែមួយគត់ សម្រាប់អាស៊ាន ASEAN និង ប៊ីតិច BIMSTEC។ ប្រទេសឥណ្ឌា យកអាមេរិកជាសត្រូវ ដោយចោទអាមេរិកឈ្លានពានទឹកដីឥណ្ឌានៅសមុទ្រឥណ្ឌា ចំណែក ថៃ ទៅយក ឥណ្ឌា មកពាំងពីមុខ ដើម្បីឥណ្ឌា ឈ្លោះជាមួយ អាមេរិក ពេលនោះ ថៃក្លាយជា ឋានសួរគ៍សេដ្ឋកិច្ច ( សូមមើលផែនទីភូមិសាស្រ្តនយោបាយ)។ អាមេរិក ត្រូវតែ បង្រ្កាប ថៃ ពីព្រោះថៃ ថ្ងៃក្រោយ អាចក្លាយជា អ៊ុយក្រែន ខ្លាំង សាហាវ ព្រៃផ្សៃ សេដ្ឋកិច្ចខ្លាំង ផលិតអាវុធក៍ខ្លាំង ទឹកដីក័ធំជាងគេបង្អស់នៅអឺរ៉ុប អ៊ុយក្រែនមិនចូល អឺរ៉ុប មិនចូល អាមេរិក  អ៊ុយក្រែនចង់ក្លាយជា សហរដ្ឋអ៊ុយក្រែន ! ថៃ ក៍ដូចគ្នាដែរ ពេលនេះ ថៃនាំអាវុធចេញសម្បើមណាស់...


ធី សុវណ្ណថា Thy Sovantha   39m  ·   🔥ម៉ោងនេះ ថៃក្តៅ ត្រាំខឹង.អនុទីន បិទពន្ធទំនិញថៃ មន្ត្រីធំៗថៃ ផ្អើលបន្ទោស.អនុទីន អនុទីន ប្រហែលនៅមិនផុត ៤៨ម៉ោង.ទេ 🇰🇭👍 ...@ថា


ហ៊ុល ម៉ារ៉ា 29m  · មាត់អត់គំរប ក្រែងប្រកាសថាមិនពឹងទីផ្សាអាមេរិកមិចក៏ស្លន់ស្លោម៉េស ហេីយយកថ្នាំក្រហមលាបច្រមុះប្រាប់កុងថាកម្ពុជាវៃបែកច្រមុះនឹងកុងជឿឬអី សាងអ្វីបានហ្នឹង ។


Smeyy  is with Smeyy Smeyy. 22m  · 🚨*ព័ត៌មានក្តៅៗ : រដ្ឋាភិបាល របស់ថៃ 🇹🇭 បន្ទន់ឥរិយាបថរបស់ខ្លួនវិញហើយ ថៃថា៖ ខ្លួននឹងងាកមកចរចាទ្វេភាគី ជាមួយនឹងកម្ពុជា 🇰🇭 ឡើងវិញ បន្ទាប់ពីមុននេះសហរដ្ឋអាម៉េរិក 🇺🇸 ប្រកាសផ្អាកការចរចាពន្ធគយ ជាមួយនឹងថៃ៕


Chan Born

ពាក្យចចាមអារាម rumor នៅថៃ ឮគេថា នឹងមានរដ្ឋប្រហារទំលាក់នាយករដ្ឋមន្រ្តីថៃ ថ្ងៃទី ១៣ /១១/២០២៥ តែថ្ងៃនេះ ១៥/១១/២០២៥ នៅតែមិនឃើញកើតមានរឿង។ ថ្ងៃនេះ គេថា រដ្ឋាភិបាលថៃចង់បើកការចរចារជាមួយកម្ពុជាឡើងវិញ ពីព្រោះអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ថ្ងៃមុន ៤ ក្រុមហ៊ុន ចំណែកចិន ដាក់ទ័ពសេដ្ឋកិច្ចថៃ មួយចំនួនដែររួចហើយ។ បើសិនជា​ អានុទីន មិនព្រម ចរចារជាមួយកម្ពុជាទេ អីចឹង អ្នកធ្វើរដ្ឋប្រហារ ប្រាកដជា រដ្ឋមន្រ្តីការបរទេសថៃ ពីព្រោះ ជាង ២ ខែនេះ បើ នាយករដ្ឋមន្រ្តីថា ឆ្វេង នោះ រដ្ឋមន្រ្តីការបរទេសថា ស្តាំ ជួលកាល រដ្ឋមន្រ្តីការពារជាតិថាទៅ លើ !!! អានុទីន សម្រេចចិត្ត ប្រើទ័ព ក្នុងការឃោសនារកសម្លេងឆ្នោត ដោយ បក្សអានុទីន មានពេលវេលាខ្លី និង ខ្វះថវិការឃោសនា។ ការចំណាយលុយឃោសនានៅថៃ មានដល់់ជាង ៧ លានដុល្លា/ កៅអីសមាជិកសភា ដូច្នេះ ពួកយោធាគេប្រើ ទ័ពចូលមកឃ្លានពានកម្ពុជា ដើម្បីជាប់ឆ្នោត អាណត្តិ ២០២៦៕


Kham Phouri

សំណេររបស់លោកប្រាវីដអតីតអ្នកសារព័ត៌មានជេីងចាស់ថៃ៖

បន្ទាន់! សហរដ្ឋអាមេរិកបានប្រើប្រាស់យុទ្ធសាស្ត្រមហាអំណាចចុងក្រោយរបស់ខ្លួនដើម្បីដាក់សម្ពាធលើប្រទេសថៃ។ លោក Trump បានបញ្ជាឱ្យផ្អាកការចរចាពន្ធគយជាមួយថៃរហូតដល់ប្រទេសថៃគោរពតាមសេចក្តីប្រកាសសន្តិភាព។

ខ្ញុំសូមអំពាវនាវដល់សង្គមថៃទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់។ ប្រសិនបើអ្វីមួយអាចសងវិញបាន វាត្រូវតែសងវិញ។ បើមិនដូច្នោះទេ ផលប៉ះពាល់សេដ្ឋកិច្ចនឹងធំធេងណាស់។ នៅឆ្នាំ 2024 ប្រទេសថៃមានអតិរេកពាណិជ្ជកម្មចំនួន 1.2 ពាន់ពាន់លានបាតជាមួយសហរដ្ឋអាមេរិក។

អ្នកដែលជាតិនិយមងងឹតងងល់គួរតែភ្ញាក់ឡើង ហើយដឹងថាប្រទេសថៃមិនមែនជាមហាអំណាចទេ សូម្បីតែប្រទេសដែលមានអំណាចដូចរុស្ស៊ីក៏មិនមែនដែរ។ ប្រសិនបើពួកគេមិនចង់រស់នៅក្នុងភាពគ្រប់គ្រាន់ដោយខ្លួនឯងទេ ពួកគេត្រូវតែដកថយ។

ចំណាំ៖ នេះគឺជាភាពឆោតល្ងង់ ភាពក្រអឺតក្រទម ចង់ឈ្នះការបោះឆ្នោតរបស់អ្នកជាតិនិយមដោយមិនចាំបាច់វិនិយោគ និងមិនយល់ពីវិសាលភាពនៃអំណាចរបស់ប្រទេសថៃនៅលើឆាកពិភពលោក។ ពួកគេប៉ាន់ស្មានអំណាចរបស់ប្រទេសថៃហួសហេតុពេកនៅក្នុងពិភពលោកដែលពឹងផ្អែកលើពាណិជ្ជកម្ម។ ដូច្នេះ Anutin បានប្រកាសយ៉ាងក្លាហានថាគាត់នឹងមិនព្រួយបារម្ភអំពីពន្ធគយរបស់ Trump កាលពីបួនថ្ងៃមុនទេ ហើយបន្ទាប់មកបានអង្វរ Trump ឱ្យបន្ថយពន្ធគយរបស់គាត់ ដោយគ្រាន់តែរកឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពសោកនាដកម្មមួយដោយចៀសវាងការចរចាពន្ធគយ។

ប្រសិនបើលោកអនុទីន និងក្រសួងការបរទេសយល់ពីវិសាលភាព និងដែនកំណត់នៃអំណាចរដ្ឋថៃ ពួកគេនឹងមិនធ្លាក់ចូលទៅក្នុងជ្រុងមួយ ហើយអនុញ្ញាតឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដល់ចំណុចអាម៉ាស់ដែលបានក្លាយជាព័ត៌មានសកលនោះទេ។ ហើយនេះគឺជានាយករដ្ឋមន្ត្រីដែលមេដឹកនាំគណបក្សពណ៌ទឹកក្រូចគាំទ្រ។ ហើយពួកគេបាននិយាយថា ពួកគេគ្រាន់តែជ្រើសរើសអ្នកតំណាងប្រជាជនឱ្យអង្គុយក្នុងសភា និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប៉ុន្តែឥឡូវនេះពួកគេប្រឈមនឹងការខូចខាតយ៉ាងធំធេង។

ហេតុអ្វីបានជារដ្ឋាភិបាលថៃនាំប្រទេសនេះទៅដល់ចំណុចមួយដែលជាប់គាំងនៅក្នុងឆាកអន្តរជាតិ? មានតែនាយករដ្ឋមន្ត្រីឆោតល្ងង់ រដ្ឋមន្ត្រីការបរទេស និងក្រសួងការបរទេសប៉ុណ្ណោះដែលអាចឆ្លើយសំណួរនេះបាន។ ក្នុងនាមជាជនជាតិថៃ ខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់។ 


ធី សុវណ្ណថា Thy Sovantha   50m  ·   🚨ល្ងាចនេះ ប្រជាជនថៃ.ជាច្រើន ខេត្តសុរិន្ទ បាតុកម្មឲ្យ.អនុទីន ចុះចេញពីតំណែង.. មិញនេះ,ត្រូវមន្ត្រីធំៗបន្ទោស រឿងធ្វើឲ្យ.ត្រាំខឹង@ថា


NS News

សូមអាន៖ លោកអានុទីនបញ្ជាក់លម្អិតក្រោយបញ្ចប់ការសន្ទនាជាមួយលោកអាន់វ៉ា នឹងលោកត្រាំ ! យប់មិញ ខ្ញុំបានទទួលការហៅទូរស័ព្ទពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ អ្នកទាំងពីរបានពិភាក្សាអំពីស្ថានភាពជម្លោះរវាងប្រទេសថៃ និងកម្ពុជា ហើយបានជំរុញឱ្យរដ្ឋាភិបាលថៃបន្តអនុវត្តគោលដៅកសាងសន្តិភាពរបស់ខ្លួន ដូចដែលបានរៀបរាប់នៅក្នុងសេចក្តីប្រកាសដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ។ ខ្ញុំក៏បានបង្ហាញពីជំហររបស់រដ្ឋាភិបាលថៃ ដែលអាចសង្ខេបបានដូចខាងក្រោម៖

១. ខ្ញុំបានថ្លែងអំណរគុណដល់មេដឹកនាំទាំងពីរចំពោះដំបូន្មានរបស់ពួកគេ និងសម្រាប់ការស្តាប់ទស្សនៈរបស់ពួកគេក្នុងនាមជាសាក្សីនៃសេចក្តីប្រកាស។ មតិយោបល់ទាំងនេះនឹងត្រូវបានពិចារណា រួមជាមួយនឹងព័ត៌មានដែលមានសម្រាប់ភ្នាក់ងារសន្តិសុខថៃ ដើម្បីកំណត់សកម្មភាពបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការខកខានរបស់កម្ពុជាក្នុងការអនុវត្តតាមតម្រូវការ និងការរំលោភលើលក្ខខណ្ឌដែលមានចែងក្នុងសេចក្តីប្រកាស។

២. ខ្ញុំបានជម្រាបសាក្សីទាំងពីរថា អ្នកសង្កេតការណ៍មកពីប្រទេសជាច្រើនដែលបានត្រួតពិនិត្យកន្លែងកើតហេតុបានបញ្ជាក់ថា មីនទាំងបួនគឺជាមីនថ្មីដែលត្រូវបានដាក់ដោយខុសច្បាប់នៅក្នុងទឹកដីថៃ បន្ទាប់ពីប្រទេសថៃ និងកម្ពុជាបានចុះហត្ថលេខាលើសេចក្តីប្រកាសនៅទីក្រុងគូឡាឡាំពួរនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។

៣. ខ្ញុំបានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងផ្អាកប្រតិបត្តិការក្រោមសេចក្តីប្រកាសរហូតដល់កម្ពុជាទទួលស្គាល់ការខកខានរបស់ខ្លួនក្នុងការអនុវត្តតាម និងរំលោភលើលក្ខខណ្ឌរបស់ខ្លួន។ ហើយត្រូវតែមានសេចក្តីថ្លែងការណ៍សុំទោសដល់ប្រជាជនថៃចំពោះឧប្បត្តិហេតុនៅភូម៉ាក់ឃឿ ដែលបណ្តាលឱ្យទាហានថៃរងរបួស និងបាត់បង់អវយវៈ។

៤. ខ្ញុំបានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលថៃមានសិទ្ធិ និងអំណាចក្នុងការចាត់វិធានការណាមួយដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស និងធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនថៃ ដូចដែលប្រទេសដទៃទៀតគួរធ្វើដើម្បីការពារប្រទេស និងប្រជាជនរបស់ពួកគេពីការគំរាមកំហែងពីបរទេស។

៥. ខ្ញុំបានជំរុញឱ្យមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងនាមជាសាក្សីនៃសេចក្តីប្រកាសនេះ សូមជម្រាបជូននាយករដ្ឋមន្ត្រីកម្ពុជាឱ្យគោរព និងប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវកិច្ចព្រមព្រៀង និងស្មោះត្រង់ចំពោះប្រទេសទាំងបួនដែលបានចុះហត្ថលេខាលើសេចក្តីប្រកាសនេះនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ។ ខ្ញុំក៏បានជំរុញឱ្យមេដឹកនាំទាំងពីរសង្កត់ធ្ងន់ទៅកាន់មេដឹកនាំកម្ពុជាថា មិនត្រូវមានការរារាំងណាមួយពីកម្ពុជាទាក់ទងនឹងប្រតិបត្តិការដោះមីនដែលធ្វើឡើងដោយយោធាថៃនោះទេ។ កូអរដោនេ និងតំបន់ត្រូវបានកំណត់រួចហើយ។

៦. ខ្ញុំបានជម្រាបជូនប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ការខកខានរបស់កម្ពុជាក្នុងការគោរពសេចក្តីប្រកាស និងការខកខានរបស់ខ្លួនក្នុងការទទួលស្គាល់ការទទួលខុសត្រូវចំពោះឧប្បត្តិហេតុដែលបណ្តាលឱ្យទាហានថៃរងរបួស និងបាត់បង់អវយវៈ នឹងធ្វើឱ្យប្រជាជនថៃបាត់បង់ទំនុកចិត្ត និងទំនុកចិត្តលើរដ្ឋាភិបាលកម្ពុជា ដែលនឹងធ្វើឱ្យស្មុគស្មាញយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព។

៧. ខ្ញុំបានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលថៃត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយប្រជាជាតិទាំងអស់ ដើម្បីលើកកម្ពស់សន្តិភាពនៅក្នុងតំបន់អាស៊ាន។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលថៃមិនចង់បន្តទំនាក់ទំនងជាមួយប្រទេសជិតខាងដែលមិនស្មោះត្រង់ និងគំរាមកំហែងអធិបតេយ្យភាពរបស់ប្រទេសថៃជានិច្ចនោះទេ។

៨. មេដឹកនាំទាំងពីរត្រូវបានខ្ញុំជម្រាបជូនថា រដ្ឋាភិបាលថៃ និងប្រជាជនថៃមានការសោកសៅ និងខកចិត្តចំពោះឧប្បត្តិហេតុធ្ងន់ធ្ងរនេះ។ កាលពីអតីតកាល ប្រទេសថៃបានផ្តល់ជំនួយ និងជម្រកដល់ជនភៀសខ្លួនកម្ពុជាដែលរត់គេចពីសង្គ្រាមដោយសុច្ឆន្ទៈ និងមនុស្សធម៌។ ដូច្នេះ ពួកគេមិនរំពឹងថារដ្ឋាភិបាលកម្ពុជានឹងធ្វើសកម្មភាពអរិភាព និងបង្កការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសថៃ សូម្បីតែធ្វើឱ្យប្រជាជនថៃរងរបួសដល់កម្រិតនេះក៏ដោយ។

៩. ខ្ញុំបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃមិនដែលមានបំណងឈ្លានពានកម្ពុជាឡើយ។ ប៉ុន្តែយើងត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការសងសឹកដើម្បីការពារអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិ និងធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនថៃតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

១០. ប្រធានាធិបតីអាមេរិកបានសួរខ្ញុំថាតើមានបញ្ហាអ្វីជាមួយនឹងការចរចាពាណិជ្ជកម្មរវាងប្រទេសថៃ និងសហរដ្ឋអាមេរិកដែរឬទេ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំចង់ឱ្យគាត់កាត់បន្ថយអត្រាពន្ធសម្រាប់ប្រទេសថៃបន្ថែមទៀត។ គាត់បានឆ្លើយតបដោយរីករាយថា អត្រា ១៩% ដែលប្រទេសថៃទទួលបានគឺទាបណាស់។ ខ្ញុំបានប្រាប់គាត់ថា ប្រសិនបើវាទាបមែនទែន ខ្ញុំនឹងមិនទៅប្រទេសកូរ៉េខាងត្បូងដើម្បីស្នើសុំការកាត់បន្ថយបន្ថែមទៀតទេ ព្រោះប្រទេសថៃបានសហការយ៉ាងល្អជាមួយសហរដ្ឋអាមេរិកគ្រប់ទិដ្ឋភាព។ ខ្ញុំបានសុំឱ្យគាត់បង្ហាញមុខខ្ញុំ។ គាត់បានឆ្លើយតបថា គាត់នឹងនិយាយជាមួយប្រទេសកម្ពុជា ហើយប្រសិនបើកម្ពុជាមិនរារាំងការដោះមីនរបស់ប្រទេសថៃ ហើយប្រទេសថៃអាចពន្លឿនការដោះមីន ប្រធានាធិបតីអាមេរិកនឹងពិចារណាកាត់បន្ថយពន្ធបន្ថែមទៀត។ គាត់បានឆ្លើយតបដោយសម្លេងដែលខ្ញុំអាចចាំបានថា "ប្រសិនបើអ្នកធ្វើឱ្យការដោះមីនដំណើរការបានលឿន ខ្ញុំនឹងពិចារណាកាត់បន្ថយភាគរយបន្ថែមទៀតសម្រាប់អ្នក"។ វាប្រហែលជាមិនពិតប្រាកដទេ។ ប៉ុន្តែវាស្ថិតនៅក្នុងសម្លេងនេះ។

១១. នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានមានប្រសាសន៍ផងដែរថា លោកនឹងពន្លឿនការរៀបចំឯកសារនេះក្នុងនាមប្រធានអាស៊ាន ដើម្បីពង្រឹងការយល់ដឹង និងធានាថាប្រទេសទាំងពីរគោរពយ៉ាងតឹងរ៉ឹងចំពោះលក្ខខណ្ឌដែលមានចែងក្នុងសេចក្តីប្រកាស។

មុនពេលដាក់ទូរស័ព្ទចុះ ទាំងប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានស្នើសុំឱ្យខ្ញុំផ្ញើសារជូនពរដល់ប្រជាជនថៃទាំងអស់ ដែលខ្ញុំបានថ្លែងអំណរគុណដល់ពួកគេ។

ខ្ញុំសូមអភ័យទោសដល់ប្រជាជនចំពោះការយឺតយ៉ាវបន្តិចបន្តួចក្នុងការផ្ញើសារនេះ ដោយសារខ្ញុំកំពុងបំពេញបេសកកម្មសំខាន់មួយនៅសាធារណរដ្ឋប្រជាមានិតចិន។


Chuon Hem 50m  · អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសថៃអំពីការផ្អាកការចរចាជាបណ្តោះអាសន្នក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគ (TIFA) រវាងប្រទេសថៃ និងសហរដ្ឋអាមេរិក។ ប្រភព👇


Neth Pheaktra 2h  · អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា «សមត្ថកិច្ចបាននិងកំពុងធ្វើការស៊ើបអង្កេត និង ស្រាវជ្រាវប្រមូលភស្តុតាងចំពោះករណីដែលភាគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់កាលពីថ្ងៃទី១២ ខែវិច្ឆិកាដែលបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់ស្លាប់បាត់បង់ជីវិត ១ នាក់ និងរងរបួសធ្ងន់ចំនួន ៣ នាក់ ដោយមានការចូលរួមពីសង្កេតការណ៍ពី AOT និង អ្នកជំនាញបរទេស។ បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ និង ការស៊ើបអង្កេត ព្រមទាំងការប្រមូលព័ត៌មាន និង ភស្តុតាងគ្រប់ជ្រុងជ្រោយ, ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ, កម្ពុជានឹងពិចារណាពីការប្ដឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឲ្យមានការទទួលខុសត្រូវ និង ការផ្ដល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលបានទទួលរងគ្រោះពីឧក្រិដ្ឋកម្មនេះ»។

So Naro   54m  · ពួកឧទ្ទាមជ្រុលនិយមរុញឱ្យកងទ័ពខ្មែរ ផ្ទុះអាវុធដើម្បីចូលអន្ទាក់ថៃ។ សម្តេចតេជោធិបតីវាងវៃ ប្រើក្បាច់ការទូត រុញថៃអុកគូទ មិនបាច់ច្បាំង

Huy Vannak 4h  ·    ខ្មែរយើងត្រូវចងចាំឱ្យជាក់! ហេតុផលមិនមែនរឿងគ្រាប់មីនទេ ប៉ុន្តែវាជាសារជាតិពិតនិងមហិច្ឆតា របស់ «អាត្រូវមីន»

Kin Phea is with លោកគ្រូ គិន ភា - Kin Phea. 3h  · មានបងប្អូនខ្លះ ក្រោយពេលអានសំណេររបស់អានុទីនអំពីកិច្ចសន្ទនារបស់បុគ្គលម្នាក់នេះជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងប្រធានាធិបតីអាម៉េរិករួច មានអារម្មណ៍ក្ដៅក្រហាយនឹងភាពពុតត្បុតនិងការបំភ្លៃការពិតរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋយូកូមមួយនេះយ៉ាងខ្លាំង។ ទៅក្តៅក្រហាយធ្វើអី បើរដ្ឋយូកូម គឺនាយករដ្ឋមន្ត្រីរបស់គេយូកូមបែបហ្នឹងហើយ។ ទៅចង់បានពាក្យពិតពីមនុស្សយូកូមដោយរបៀបណាក្រៅពីភាពពុតត្បុតនិងការបំភ្លៃការពិតនោះ? រឿងដែលយើងត្រូវគិត គឺថាតើត្រូវចាត់ការជាមួយមនុស្សយូកូម ពុតត្បុត និងក្រឡេចក្រឡុចបែបហ្នឹងដោយរបៀបណា?

M Borin Cooking 3h  · 🔥🇹🇭🛑សៀមបានដាក់កំលាងពង្រាយនៅ​ព្រំដែន​សុរិន្ទ​ ស្រុក Phanom Dong Rak មន្ត្រីយោធា ប៉ូលីស និងអ្នកស្ម័គ្រចិត្តការពារភូមិ (VDV) និងមន្ត្រីរដ្ឋាភិបាលក្នុងតំបន់កំពុងរៀបចំផែនការការពារសន្តិសុខ និងជម្លៀសប្រជាជនដើម្បីទប់ទល់ភាពតានតឹង 15/11/2025🇹🇭

BVTV plus news 25m  · វីរកងទ័ពឈ្មោះ លឹម សំអេង ដែលត្រូវពួកទាហានថៃចាប់ខ្លួន ក្រោឋយបទឈប់បាញ់ហើយដោះលែងមកវិញនោះ ពេលនេះជាសះស្បើយ និងបាន ត្រឡប់ទៅជួរមុខ ដើម្បីការពារព្រំដែនយើងវិញហើយ សូមជូនពរមានសុខភាពល្អ កម្លាំងមាំមួន អាយុយឺនយូរ បន្តការពារជាតិមាតុភូមិរបស់យើង

No comments:

Post a Comment