ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Monday, August 11, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២៥

Veng Sambo នៅម៉ោង៨ ៣០យប់ និងម៉ោង១១យប់ ថ្ងៃទី១០ សីហា យន្តហោះ និងដ្រូនរបស់សៀម ហោះចូលដីកម្ពុជាយើង នៅទិសប្រាសាទតាក្របី តាមាន់ និងថ្មដូន!

News Feed posts Raiya Kung 5m  · ឧត្តមសេនីយ៍​ត្រី​ នាក់ វង្ស បាននិយាយថា ថៃបានសង់​លេណដ្ឋាន​នៅលើប្រាសាទ និងដាក់របងលួសក្នុងប្រាសាទតាមាន់ធំ ហើយក៏បានបាញ់គ្រាប់ចម្ពាមប្រមាណ១០០គ្រាប់ ចូលលេណដ្ឋានទាហានខ្មែរផងដែរ។

Um Sam An ឥឡូវនេះ ទាហានថៃកំពុងគ្រប់គ្រងប្រាសាទតាមាន់ធំដូចមុនផ្ទុះសង្គ្រាមវិញហើយ។ លោកឧត្តមសេនីយ៍​ត្រី​ នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទិសប្រាសាទតាមាន់ បានប្រាប់ក្រុមអនុព័ន្ធយោធាបរទេសថា កំឡុងពេលបាញ់គ្នាប៉ុន្មានថ្ងៃណឹង ទាហានថៃអត់ចូលមកប្រាសាទតាមាន់ធំកើតទេ ប៉ុន្តែក្រោយបទឈប់បាញ់ ទាហានថៃរំលោភបទឈប់បាញ់ដោយក្នុងនោះទាហានថៃបានដាក់បាវខ្សាច់ដើម្បីសាងសង់​លេណដ្ឋាន​នៅក្នុងប្រាសាទតាមាន់ធំនិងដាក់របងលួសក្នុងប្រាសាទតាមាន់ធំ។ 
ប្រសិនបើមេដឹកនាំខ្មែរមិនមានវិធានការច្បាស់លាស់ក្នុងការទប់មិនអោយទាហានថៃដើរចូលមកក្នុងប្រាសាទតាមាន់ធំនោះទេ ទាហានថៃនឹងមកគ្រប់គ្រងរួមជាមួយទាហានខ្មែរនៅប្រាសាទតាមាន់ធំដូចមុនការផ្ទុះអាវុធហើយបើអញ្ចឹងមែន សង្រ្គាមប៉ុន្មានថ្ងៃដែលកងទ័ពខ្មែរពលីជីវិតនោះគឺឥតន័យទេ។
ក្រោយបទឈប់បាញ់ ទាហានខ្មែរគ្រប់គ្រងប្រាសាទតាមាន់ធំទាំស្រុងហើយបានដេញទាហានថៃអោយចេញពីប្រាសាទតាមាន់ធំប្រមាណពី៧០០ម៉ែត្រទៅ១គីឡូម៉ែត្រពីប្រាសាទ​តាមាន់ធំ។ ឥឡូវនេះ ទាហានថៃដើរចូលមកឈរជើងជិតលេណដ្ឋានទាហានខ្មែរនៅប្រាសាទតាក្របីហើយទាហានថៃនឹងមកគ្រប់គ្រងរួមជាមួយទាហានខ្មែរនៅប្រាសាទតាក្របីដូចមុនការផ្ទុះអាវុធ ប្រសិនបើមេដឹកនាំខ្មែរនៅតែបណ្តោយអោយទាហានថៃដើរមកយកដីខ្មែរដោយសេរីដើម្បីប្តូរយកសន្តិភាព។

Vanndy ForKhmer 2m  · ខ្ញុំគិតថា...សៀមវានឹងចំណាយទព័ដើម្បី..ចោទមកកម្ពុជា..បន្តទៀត.ខណះលានដ្ថាន.របង.គ្រាប់.ទព័.វាត្រៀមហើយ...កំលាំងវាបានត្រៀមទល់មុខយើង40ម៉ែត្រពីគ្នារ.​

Koh Santepheap Daily   12m  · កម្ពុជាចាត់ទុកការប្រកាសរបស់មេបញ្ជាការយោធភូមិភាគទី២ថៃ ជាភស្តុតាងមិន អាចប្រកែកបានពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានកម្ពុជាដោយចេតនា និងគិតទុកជាមុន

Pheng Vannak News 1h  · អាសត្វ​ សម​ រង្សី​ បន្ទាប់​ពី​ទទួល​លុយ​ ១០០​ លានបាត​ពីថាក់​ស៉ី​ អាសត្វនេះ​ ចាប់​ផ្ដើម​វាយ​ប្រហារ​កងទ័ព​ខ្មែរ​ សរសេីរ​កងទ័ព​ថៃ​ ។  អាសត្វនេះ​ថា​ កងទ័ព​ខ្មែរ​អត់​ចេះបាញ់​ បាញ់​តាពីសតាពាស​ ?  ឥលូវ​សាក​អាសត្វ​ សម​ រង្សី​ មក​ឈរ​អោយ​កងទ័ព​ខ្មែរ​ បាញ់​សាកមេីល​ តេី​ត្រូវ​ក្បាល​ អាសត្វ​ សម​ រង្សី​ ទេ​ ?   កងទ័ព​ខ្មែរ​មិនអស្ចារ្យទេ​ មានត្រឹម​ AK47 និង​ B40 ក៏​អាចហៅអ្នកមាន​ យន្តហោះ​ចម្បាំង​ F16 មកអង្គុយ​តុ​ចរចារ​បានដែរ​ ។  បេី​កងទ័ព​ខ្មែរ​ខ្សោយ​ដូច​ អាសត្វ​ សម​ រង្សី​ មេីលងាយ​ ស្មានតែ​ចោរ​ឈ្លានពាន​ព្រម​ចរចារ​  ?

DAP News 33m  · CMAC ៖ ខេត្តឧត្តរមានជ័យ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពសៀម ចំនួន ១.៥៤៩គ្រាប់

Aplus Tripz 59m  · អាឡេឡើ គ្រាប់មិនទាន់ផ្ទុះ គ្រាប់សៀមហែង ខ្លាចបារមីពាងខ្មែរ បានអីអោយពាងបែកកើត បែកតែចាន១ទេ .. អនុពន្ធ័យោធាបរទេស គេមិនមែនភ្លើរ គេច្បាស់ៗណាស់ ជំនាញបច្ចេកទេស បើមិនមែនជាការពិត គេមិនខ្វល់ទេ គេមិនមែនចេះតែជឿៗ ទេ ម្យ៉ាង ការចុះត្រួតពិនិត្យដោះគ្រាប់និមួយៗ គឺមានជំនាញខ្មែរ និងបរទេស សហការគ្នា ពិនិត្យមើលបទាំងបាកូធ លេខកូដ ដើម្បីអោយដឹងថា ប្រទេសផលិតនៅទីណា ហើយលក់អោយប្រទេសណា កុំភ្លើពេក.. សៀមភ្លាវៗ មាននៅច្រើនទៀត ដែលធ្វើអោយប្រជាជនសៀមមិនអាចទទួលព័ត៌មានពិតប្រាកដបាន..

ខុនហ្លួងតេជៈ 7h  · យន្តហោះ៤០គ្រឿងដែលគេថាខ្មែរគ្រោងទិញនោះគឺជា j10c

 Korakot Ketkaew 2m  · “บังเกอร์ป้อมรบบนเนิน 350” ภาพทั้งหมดนี้เขมรแอบขึ้นมาทำไว้ที่เนิน 350 พื้นที่ด้านตะวันตกของปราสาทตาควาย ห่างขึ้นไปราว500เมตร เป็นเนินยุทธศาสตร์ทางทหารที่เราจะต้องยึดให้ได้เพื่อควบคุมการยุทธ์ให้เบ็จเสร็จ จากนั้นก็เข้ายึดปราสาทตาควายให้ได้ เพราะตาควายเป็นของไทย ขอฝากแม่ทัพภาคที่2 ยึดคืนให้ได้ก่อนท่านเกษียณด้วยนะครับ ถ้าท่านทำได้ท่านคือวีรบุรุษของคนไทยทั้งประเทศ เป็นโอกาสทองของท่านแล้วครับ "เกิดมาใช่อื่นเพื่อผืนดินไทย" ภาพทั้งหมดนี้เขมรขึ้นมาทำไว้ในปี 2554 ต่อมาทหารพราน กรม 26 ค่ายปักธงชัย ก็ขึ้นยึดเนิน 350 คืนมาและลากลวดหนามหีบเพลงยาวไปตามเส้นเขตแดนแสดงเส้นเขตแดนชัดเจนเรื่อยมา จนวันที่ 24 ก.ค.68 เขมรได้เข้ามายึดไว้อีก “Battle fortress bunker on hill 350” All of these pictures are taken by Khmer at 350 hill, the area west of Prasattak Wai, about 500 meters away. It is a military strategy hill that we need to capture to complete control of the strategy. Then they can capture Prasattakwai because Ta Kwai belongs to Thailand. I would like to ask the commander of the 2nd division to take it back before you retire. If you can, you are a hero of the whole Thai people. This is your golden opportunity. "Born to serve for Thailand" All of these photos were made by Khmer in 2015. Later, Pran soldiers, 26th division, Pak Thongchai camp took over 350 hill and dragged the barbed wire along the border, showing the border clearly until 24 Aug. ค. 68 Khmer have conquered again.

Kham Phouri 7m  · បើ ឧត្តមសេនីយ៍ Boonsin ជា​នាយករដ្ឋមន្ត្រី​ស្តីទី នោះពិភពលោកនឹងមិនច្របូកច្របល់ទេ! នេះជាការលើកឡើងរបស់ លោក Pravit Rojanaphruk គាត់បន្តថា ហេតុអ្វី​បាន​ជា​ខ្ញុំ​គិត​ថា គាត់​គួរ​ធ្វើ​ជា​មេ​បញ្ជាការ​ភូមិភាគ​ទី​២ ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី អ្នកនាំពាក្យ​រដ្ឋាភិបាល រដ្ឋមន្ត្រី​ការបរទេស និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស? ថ្ងៃនេះ យើងត្រូវសួរសាធារណជនថា ហេតុអ្វីបានជាយើងមានក្រសួងការបរទេស និងរដ្ឋាភិបាល? យើង​បាន​ព្យាយាម​ប្រាប់​សហគមន៍​អន្តរជាតិ​ថា ថៃ​គោរព​កិច្ច​ព្រមព្រៀង​ឈប់​បាញ់។ ប៉ុន្តែ​កាល​ពី​ម្សិល​មិញ មេ​បញ្ជាការ​កង​ទ័ព​ទី​២​បាន​ប្រកាស​ថា​នឹង​រឹប​អូស​ឬវាយដណ្តើម ប្រាសាទតាក្របី។ នេះ​បើតាម​អ្នកនាំពាក្យ​ការពារជាតិ​កម្ពុជា​ថ្កោលទោស​ថៃ​កាលពី​យប់​ថ្ងៃអាទិត្យ ដោយ​ហៅ​វា​ថា​ជា​រឿង​បង្កហេតុ​។  នេះ​ជា​ភស្តុតាង​ច្បាស់​លាស់៖ «ការ​ប្រកាស​នេះ​ជា​ភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​នៃ​ការ​ញុះញង់ និង​ជា​ការ​ប៉ុនប៉ង​គិត​ទុក​ជា​មុន និង​ចេតនា​ក្នុង​ការ​ដណ្តើម​យក​ទឹក​ដី​កម្ពុជា»។ (បកប្រែពីសារព័ត៌មានកម្ពុជា Cambodianess) ក្នុងករណីនោះ សូមផ្តល់ឲ្យតំណែងនាយករដ្ឋមន្ត្រីស្តីទី អ្នកនាំពាក្យរដ្ឋាភិបាល និងរដ្ឋមន្ត្រីការបរទេស ដល់ ឧត្តមសេនីយ៍ឯក Boonsin ។ សហគមន៍អន្តរជាតិនឹងលែងមានការភាន់ច្រលំថាអ្នកណាកាន់អំណាចក្នុងប្រទេសថៃ និងអ្វីជានយោបាយការបរទេសរបស់ប្រទេសថៃពិតប្រាកដ (ព្រោះមិនថារដ្ឋាភិបាលស៊ីវិលប្រាប់ពិភពលោកយ៉ាងណានោះទេ (កាលពីយប់មិញនេះ Boonsin បានប្រកាសរឿងបែបនេះ។ វាជាកំហុសទាំងស្រុង ក្លាយជាការសើចចំអកក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ)។

ប្រយុទ្ធ
ឯកឧត្តម សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
១- អ្នកខ្លះនៅក្រៅប្រទេសសោះ = តែដឹងនោះដឹងជាងអ្នកដែលកំពុងគ្រប់គ្រងប្រទេសទៅទៀត?
២- អ្នកដែលនិយាយលំអៀងទៅខាងសៀម = គួរទៅរស់នៅឯស្រុកសៀមទៅ កុំនៅស្រុកខ្មែរនាំធ្ងន់ដីស្រុកខ្មែរ?
៣- ខ្មែរឯងនិយាយពិតត្រង់មិនព្រមជឿទេ = ទៅជឿអាសៀមដែលដឹងថាវាភូតកុហក់?
៤- អា តាំង សារ៉ាដា ពេលវាធ្វើកម្មវិធីពិភាក្សាវាតែងតែហៅគ្នាវាមកឲ្យមានមតិ = ដើម្បីឲ្យស៊ីសង្វាក់គ្នាក្នុងការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា?
៥-  អ្នកដែលថាប្រជាជនយកចោរធ្វើម្ចាស់ = អ្នកនោះហើយជាចោរ?
៦- ប្រទេសមួយគេយកមតិភាគច្រើនរបស់ប្រជាជន = មតិបុគ្គលម្នាក់២នាក់មិនមែនជាមតិភាគច្រើនទេ?
៧- ប្រជាជនកម្ពុជាគាំទ្រមេដឹកនាំប្រទេសតាមរយៈការបោះឆ្នោត = អ្នកដែលប្រឆាំងនឹងមតិភាគច្រើនរបស់ប្រជាជនគឺអ្នកនោះហើយជាជនអគតិដែលមានទស្សនៈផ្ទុយពីឆន្ទៈប្រជាជន។
៨- ការដកនិងដាក់រដ្ឋមន្ត្រីមាននៅក្នុងច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី = ការធ្វើរបស់នាយករដ្ឋមន្ត្រីគឺស្របតាមច្បាប់នេះ?
៩- ការដែលថៃមិនព្រមប្រគល់ទាហ៊ានខ្មែរ១៨នាក់មកកម្ពុជាវិញ = ជាអំពើខុសច្បាប់និងខុសនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយជាការធ្វើឲ្យអន្តរជាតិមើលឃើញកាន់តែច្បាស់ពីចរិតល្មើសច្បាប់របស់ថៃ។
១០- អាបាតឃ្លាំងថា៣ម៉ោងវ៉ៃដល់ភ្នំពេញ ឥឡូវថាត្រឹម៥០ថ្ងៃវ៉ៃយកប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំ = សំដីអាបាតឃ្លាំងអាចឲ្យជឿបានទេ?

Soy Sopheap Official 14m  · សម្ដេចតេជោ ហ៊ុន សែន៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់! នៅពេលប្រជាជននិងកងទ័ពយើងបាន និងកំពុងរងទុក្ខវេទនាដោយការឈ្លាន ពានរបស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជន រហូតដល់ប្រាសាទបូរាណរាប់ទាំង ប្រាសាទព្រះវិហារត្រូវកងទ័ពថៃ បាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺន គ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយ ជាជនភៀសសឹកដែលជាការឈឺចាប់ របស់ជាតិទាំងមូលនោះហេតុអ្វីបានជា មានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់ កងទ័ពខ្មែរទៅវិញ។ តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូន ស្តាប់និងគិតខ្លួនឯងផងចុះ។ ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែល មានមនុស្សតាម១៥លាននាក់ជួយ ផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមាន ភ្ជាប់ជាមួយ។

ស៊ន សុភក្រ្ត-Sorn Sopheak 14m  · តបសម្តីលោក សម រង្ស៊ី សរសើរទ័ពឈ្លានពានថៃ បង្អាប់ទ័ពខ្មែរ, សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើគេជាមនុស្ស ឬជាសត្វ? តើគេស្នេហាជាតិ ឬក្បត់ជាតិ?

News4Khmer 11m  · Thai News : មន្ត្រីល្បាតអនុរក្សថៃ ចំនួន (៣រូប) ត្រូវបានបាត់បង់ជីវិត ឋិតនៅព្រំដែនភាគខាងត្បូងនៃប្រទេសថៃ ដោយសារការតស៊ូប្រដាប់អាវុធ ពីក្រុមផ្តាច់ទឹកដី នៅជាប់ព្រំដែនម៉ាឡេស៊ី !

សម្ពន្ធហ្វេសប៊ុកកម្ពុជា CFA 8m  · 🔥ច្បាស់​ការណ៍​ហើយ​ ភ្នំទ្រព្យ​ពិត​ជា​ថៃ​ដណ្ដើម​គ្រប់គ្រង​បាន​នៅថ្ងៃ​ទី​ ២៥-២៦​ ខែកក្កដា​​,​ ប៉ុន្តែ​ថ្ងៃ​ទី​ ២៧-២៨​ ខែកក្កដា​​ កម្ពុជា​វាយ​ដណ្ដើម​គ្រប់គ្រង​រឹងមាំ​ទាំង​ស្រុង​ មកដល់​ពេលនេះ​។ នេះ​ជាការ​បញ្ជាក់​ពី​វីរៈ​កងទ័ព​ជូរមុខ​ដែល​ឈរជើង​នៅ​ភ្នំទ្រព្យ​ 🇰🇭✊

ន់ សារាយ Vann Saray 59m  · ឃើញបងប្អូនជជែកច្រើនរឿងភ្នំទ្រព្យ! ខ្ញុំមិនជជែកលើអ្វីដែលបងវែកញែកនោះទេ តែខ្ញុំសូមបង្ហាញវីដេអូឃ្លីបមួយនេះ វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង បានបង្ហាញនូវភក្តីភាពដ៏ជ្រាលជ្រៅចំពោះជាតិ និងទឹកដីមួយនេះ។ ពួកគេបានក្រាញននៀលក្រោមទម្ងន់គ្រាប់របស់បច្ចាមិត្តដូចគ្រាប់ភ្លៀង រហូតដល់ដង្ហើមចុងក្រោយ។ សមរភូមិភ្នំទ្រព្យជាសមរភូមិដែលសាហាវជាងសមរភូមិដទៃក្នុងរយៈពេល៥ថ្ងៃនៃការប្រយុទ្ធ។ បងប្អូននៅខាងក្រោយគ្រាន់តែទទួលបានព័ត៌មានអ៊ីចេះអ៊ីចុះមិនទាន់ច្បាស់ផង បងប្អូនហាក់បាក់ទឹកចិត្តសម្បើមណាស់ ចុះបងប្អូនកងទ័ពដែលតស៊ូរហូតដល់ដង្ហើមចុងក្រោយនោះ តើទឹកចិត្តគាត់យ៉ាងណាទៅ? ធ្វើជាមនុស្សកុំចេះត្រឹមបន្ទោស សូមបន្តស្មារតីជាតិ ស្មារតីសាមគ្គី រិះរកគ្រប់វិធីការពារជាតិ និងទឹកដីរបស់យើង។ វីដេអូបន្សល់ទុករបស់វីរយុទ្ធជន ទេព ម៉ាឡា ជាស្មារតីនៃអ្នកអង់អាចក្លាហានពិតប្រាកដ ដែលកូនខ្មែរគ្រប់រូបត្រូវប្រកាន់យកនូវស្មារតីមួយនេះ។ ដើម្បីជាតិមាតុភូមិហ៊ានពលីជីវិតដោយឥតញញើត បើគ្រប់គ្នាមានស្មារតីនេះជាតិយើងរឹងរឹតតែរឹងមាំ។

ជា ចំរើន សូមបងប្អូនទាំងអស់គ្នាឈប់សួររឿងទីតាំងណា ខាងណាអ្នកគ្រប់គ្រងទៀតទៅ ទោះខាងគេគ្រប់គ្រងក៏មិនអីដែរ ព្រោះបងវីរះកងទព័យើងគាត់ប្រឹងប្រែងយ៉ាងខ្លាំងហើយ គាត់សុខចិត្តស្លាប់ក៏មិនរត់ចោលលេណដ្ឋានដែរប៉ុណ្ណឹងហើយនៅមិចទៀត។ យើងនៅខាងក្រោយគួរដឹងពីតួនាទីយើងថាត្រូវធ្វើបែបមិច ដើម្បីរួមចំណែកជួយប្រទេសជាតិបាន។ ជាដំបូងត្រូវគាំទ្រផលិតផលជាតិ ទៅជាមានគេចូលនាំចូលមកក៏យើងកុំទិញ យូរៗទៅលែងមានអ្នកយកចូលហើយ។ ខុសត្រូវអីសូមកុំប្រកាន់នេះជាការយល់ឃើញរបស់ខ្ញុំទេ។

News4Khmer 23m  · Hot News Thailand: តាមបណ្តាញសង្គមថៃ អំពាវនាវឱ្យបន្តអាណត្តិរបស់មេភូមិភាគ២ ប៊ុនស៊ីន ផាតក្លាង រហូតដល់បញ្ចប់ជម្លោះកម្ពុជា-ថៃ ខណៈដែលលោកត្រូវចូលនិវត្តន៍នៅចុងខែកញ្ញា ឆ្នាំ២០២៥ គឺនៅសល់តែ៥០ថ្ងៃទៀតប៉ុណ្ណោះ !

Samdech Hun Sen of Cambodia   3h  · បងប្អូនជនរួមជាតិជាទីស្រឡាញ់! នៅពេលប្រជាជននិងកងទ័ពយើងបាន និងកំពុងរងទុក្ខវេទនាដោយការឈ្លាន ពានរបស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជន រហូតដល់ប្រាសាទបុរាណរាប់ទាំង ប្រាសាទព្រះវិហារត្រូវកងទ័ពថៃ បាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺន គ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយ ជាជនភៀសសឹកដែលជាការឈឺចាប់ របស់ជាតិទាំងមូលនោះហេតុអ្វីបានជា មានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់ កងទ័ពខ្មែរទៅវិញ។ តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូន ស្តាប់និងគិតខ្លួនឯងផងចុះ។ ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែល មានមនុស្សតាម១៥លាននាក់ជួយ ផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមាន ភ្ជាប់ជាមួយ។

Um Sam An   3h  · ទាហានថៃកំពុងបន្តគ្រប់គ្រងច្រកអានសេះផ្តាច់មុខដោយរំលោភចូលដីខ្មែរនៅច្រកអានសេះនេះជាង៥០០ម៉ែត្រ។ ទាហានថៃបានរាយបន្លាលួសនៅច្រកអានសេះជាលើកទី២ហើយរហូតមកដល់ថ្ងៃនេះមិនទាន់មានការរើចេញនៅឡើយទេ។ ទាហានថៃបានរាយបន្លាលួសហ៊ុំព័ទ្ធយកផ្ទះនិងតូបដែលជាផ្សាររបស់ពលរដ្ឋខ្មែរនៅច្រកអានសេះនេះ។ រូបថតទី១បន្ទាប់ពីវីដេអូជារូបថតដែលថតមុនការផ្ទុះអាវុធ រូបថតទី២ជារូបថតដែលថតពេលអនុពន្ធ័យោធាបរទេសនិងអ្នកសារព័ត៌មានបានទៅពិនិត្យមើលបទឈប់បាញ់នៅច្រកអានសេះដែលភ្លាមៗបន្ទាប់ពីការឈប់បាញ់ហើយរូបថតទី២នេះបង្ហាញថា ទីកន្លែងនោះទាហានខ្មែរគ្រប់គ្រងនិងទាហានថៃមិនបានគ្រប់គ្រងនៅតំបន់នោះទេហើយទាហានថៃមិនទាន់រាយបន្លាលួសនៅទីនោះផងដែរហើយបើទាហានថៃបានគ្រប់គ្រងនៅតំបន់នោះ ក៏ទាហានថៃមិនអនុញ្ញាតិអោយអនុពន្ធ័យោធាបរទេសទៅកាន់កន្លែងនោះបានដែរ។ រូបថតទី៣ដល់ទី៦ជារូបថតដែលទាហាន​ថៃ​បានដាក់​ពង្រាយបន្លាលួសនៅ​ច្រកអានសេះឡើងវិញកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ នេះមានន័យថា ទាហាន​ថៃ​បានចូលមកគ្រប់គ្រងនៅច្រកអានសេះនិងដាក់​ពង្រាយបន្លាលួសនៅ​ច្រកអានសេះនេះបន្ទាប់ពីក្រោយបទឈប់បាញ់ច្រើនថ្ងៃនិងហើយបន្ទាប់ពីអនុពន្ធ័យោធាបរទេសបានទៅតំបន់នោះ។ ទាហានខ្មែរត្រូវតែរើបន្លាលួសចេញជាថ្មីម្តងទៀតដែលបន្លាលួសនេះពង្រាយលើដីខ្មែរ។

Um Sam An   3h  · ទាហានថៃកំពុងបន្តគ្រប់គ្រងច្រកអានសេះផ្តាច់មុខដោយរំលោភចូលដីខ្មែរនៅច្រកអានសេះនេះជាង៥០០ម៉ែត្រ។ ទាហានថៃបានរាយបន្លាលួសនៅច្រកអានសេះជាលើកទី២ហើយរហូតមកដល់ថ្ងៃនេះមិនទាន់មានការរើចេញនៅឡើយទេ។ ទាហានថៃបានរាយបន្លាលួសហ៊ុំព័ទ្ធយកផ្ទះនិងតូបដែលជាផ្សាររបស់ពលរដ្ឋខ្មែរនៅច្រកអានសេះនេះ។ រូបថតទី១បន្ទាប់ពីវីដេអូជារូបថតដែលថតមុនការផ្ទុះអាវុធ រូបថតទី២ជារូបថតដែលថតពេលអនុពន្ធ័យោធាបរទេសនិងអ្នកសារព័ត៌មានបានទៅពិនិត្យមើលបទឈប់បាញ់នៅច្រកអានសេះដែលភ្លាមៗបន្ទាប់ពីការឈប់បាញ់ហើយរូបថតទី២នេះបង្ហាញថា ទីកន្លែងនោះទាហានខ្មែរគ្រប់គ្រងនិងទាហានថៃមិនបានគ្រប់គ្រងនៅតំបន់នោះទេហើយទាហានថៃមិនទាន់រាយបន្លាលួសនៅទីនោះផងដែរហើយបើទាហានថៃបានគ្រប់គ្រងនៅតំបន់នោះ ក៏ទាហានថៃមិនអនុញ្ញាតិអោយអនុពន្ធ័យោធាបរទេសទៅកាន់កន្លែងនោះបានដែរ។ រូបថតទី៣ដល់ទី៦ជារូបថតដែលទាហាន​ថៃ​បានដាក់​ពង្រាយបន្លាលួសនៅ​ច្រកអានសេះឡើងវិញកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ នេះមានន័យថា ទាហាន​ថៃ​បានចូលមកគ្រប់គ្រងនៅច្រកអានសេះនិងដាក់​ពង្រាយបន្លាលួសនៅ​ច្រកអានសេះនេះបន្ទាប់ពីក្រោយបទឈប់បាញ់ច្រើនថ្ងៃនិងហើយបន្ទាប់ពីអនុពន្ធ័យោធាបរទេសបានទៅតំបន់នោះ។ ទាហានខ្មែរត្រូវតែរើបន្លាលួសចេញជាថ្មីម្តងទៀតដែលបន្លាលួសនេះពង្រាយលើដីខ្មែរ។

ធី សុវណ្ណថា Thy Sovantha   1h  ·   អ្នកនាំពាក្យទ័ពថៃ ចេញមុខបដិសេធ សម្តីមេភូមិភាគ២ រឿងប្រកាសវាយយកប្រាសាទតាក្របី ៥១ថ្ងៃ "ដល់ម៉ោងថៃវាយគ្នាហើយ" ចាំមើលបន្ត...@tha

Hun Many   1h  · សំដីរបស់លោក ធ្វើឱ្យខ្ញុំ មាន ” ការខ្មាសអៀន តូចចិត្ត និងខឹងសម្បា”។  តើលោកសមជាខ្មែរ ទេ - ខ្មាសអៀន ៖ ដោយខ្ញុំមិននឹកស្មានថា លោកជាជនជាតិខ្មែរមួយរូប ប៉ុន្តែនិយាយមិនឱ្យតម្លៃសញ្ជាតិខ្លួនឯងទាល់តែសោះ។ លោកធ្វើឱ្យអាប់អន់ដល់ ខ្មែររាប់លាននាក់ ដែលខិតខំប្រឹងប្រែងទប់ស្កាត់ពីការឈ្លានពានរបស់ពួកខ្មាំងសត្រូវ។ លោកមានបានយល់ពីជម្រៅនៃ ទឹកចិត្ត ឆន្ទៈ និងស្មារតីអង្គអាចក្លាហានរបស់វីរៈយុទ្ធជន យើង បើទោះមិនមានភាពទំនើបដូចទាហានឈ្លានពានក៏នៅតែការពារទឹកដីយើងមកដល់ពេលនេះ - តូចចិត្ត ៖ ដោយសារ មានខ្មែរដូចរូបលោក ដែលមិនត្រឹមតែមិនគាំទ្រប៉ុណ្ណោះទេ តែបែរជាម៉ោងនេះ ពេលនេះ មកនិយាយមួលបង្កាច់ ចំអកពីខឿនការពារជាតិខ្លួន និងធ្វើឱ្យអាប់អន់កិត្តិយសជាតិទៅវិញ។  - ខឹងសម្បា ក្តៅក្រហាយ៖ រាជរដ្ឋាភិបាល និងយុទ្ធជនខ្មែរបានលះបង់គ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងសមរភូមិក្ដៅ។ លោកនិយាយបែបនេះ តើលោកបានយល់និងនឹកឃើញដល់យុទ្ធជនជួរមុខគ្រប់រូបដែលបានឃ្លាតឆ្ងាយពីប្រពន្ធកូន ហើយខ្លះបានរងរបួស ខ្លះពលីដើម្បីការពារទឹកដីខ្មែរ។  ខ្ញុំបានជួបនិងស្តាប់ដោយផ្ទាល់ជាមួយបងៗរបួសដែលបានឆ្លងកាត់ ការវាយប្រហាររបស់ពួកឈ្លានពាន លោកពិតជាមិនអាចយល់នូវស្មារតីលះបង់និងភាពអង្គអាចក្លាហានរបស់ពួកគាត់ដែលនៅសមរភូមិផ្ទាល់នោះទេ លោកនៅក្រៅប្រទេសនិយាយដោយ រីករាយដោយមិនខ្វល់ពី ការពលីឬសុខទុក្ខរបស់ពូៗបងៗកងកម្លាំងរបស់យើងនៅជួរមុខ។ និយាយអោយខ្លី ហើយម្តងទៀត លោកសមជាខ្មែរ ទេ

យូ សារ៉ាវុឌ្ឍន៏ 1h  · មានជនអនាមិកយកឈ្មោះនិងរូបថតរបស់លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ដើម្បីក្លែងបន្លំនិងបង្កើតគណនីក្លែងក្លាយក្នុងចេតនាទុច្ចរិត ផ្ទុយនឹងច្បាប់! សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំនិងឈប់បន្តចែកចាយនូវអ្វីដែលគណនីនេះបានបង្ហោះ!

ស៊ន សុភក្រ្ត-Sorn Sopheak 3h  · មេភូមភាគ២ ចេញមកចង់វ៉ៃយកប្រាសាទតាក្របីរបស់ខ្មែរទៅគ្រប់គ្រង តែថ្ងៃនេះអ្នកនាំពាក្យជើងគោក ចេញមកអះអាងថា ថៃគ្មានបំណងបង្កបញ្ហា និងគ្មានផែនការប្រើកម្លាំងវ៉ៃយកនោះទេ។ មិនយល់ពីជំហររបស់ពួកគេ តើកំពុងលេងយុទ្ធសាស្រ្តអ្វី?

Pheng Vannak News គាំទ្រ​ទេ​បេី​យេីង​សំណូមពរ​ មន្ត្រី​អនុវត្តន៍​ច្បាប់​ចាត់​ការ​តាមច្បាប់​ដក​សញ្ជាតិ​អាសត្វ​សមរង្សី?

យង់ ពៅ is with យង់ ពៅ YANG PEOU and Yang Peou. 9h  · ខ្ញុំសាទរ និងគាំទ្រ ចំពោះលោកជំទាវ ម៉ាលី សុជាតា ដែលបានបញ្ជាក់ថា «បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធដាច់ខាត គឺបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ»។ យើងត្រូវតែប្រកាន់ជំហរនេះ និងប្រឹងប្រែងទាំងអស់គ្នាធ្វើឱ្យបាន ជាប្រយោជន៍ជាតិកម្ពុជា។ (រូបភាព ព័ត៌មានពី Fresh News)

ข่าวทหาร 2h  · เสียงจากกัมพูชา…กำลังตั้งคำถามต่อผู้นำของตัวเอง  สภาต่อต้านแห่งชาติกัมพูชา (CNRC) นำโดยนายสม รังสี อดีตแกนนำฝ่ายค้าน ออกแถลงการณ์เรียกร้องให้รัฐบาลกัมพูชาเปิดเผยความจริงที่ประชาชนควรรู้  • พื้นที่ที่กองทัพกัมพูชาควบคุมได้หลังหยุดยิง • จำนวนทหารและพลเรือนที่เสียชีวิต–บาดเจ็บ • จำนวนครอบครัวที่ต้องอพยพ • จำนวนแรงงานที่กลับจากไทย  พร้อมเน้นย้ำให้รัฐบาลต้องมีมาตรการช่วยเหลือ เยียวยา จ้างงาน และบรรเทาหนี้สิน  นี่คือเสียงจากคนกัมพูชาเอง ที่กำลังตั้งคำถามต่อความสามารถและความชอบธรรมของผู้นำ เมื่อผู้นำไม่สามารถปกป้องและดูแลประชาชนได้ ความไว้วางใจย่อมร่วงโรย และเสียงเรียกร้องการเปลี่ยนแปลงจะยิ่งดังขึ้นทุกวัน  Voices from Cambodia… questioning their own leaders  On 10 August 2025, the Cambodia National Resistance Council (CNRC), led by former opposition leader Sam Rainsy, issued a statement demanding the Cambodian government to disclose facts that the people deserve to know: • Areas under Cambodian military control after the ceasefire • Numbers of military and civilian casualties • Families forced to evacuate • Cambodian migrant workers returning from Thailand  The CNRC also urged the government to implement relief measures, employment programs, and debt alleviation for those affected.  This is the voice of Cambodians themselves, challenging the competence and legitimacy of their leaders.  When leaders cannot protect and care for their people, trust crumbles — and the call for change grows louder every day.

ប្រយុទ្ធ 2h  · សេចក្តីថ្លែងការណ៍ | រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលបានចុះផ្សាយជាភាសាថៃនៅក្នុងគេហទំព័រ រដ្ឋសភានៃព្រះរាជាណាចក្រថៃ និងកាសែត The Nation កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់ ៥១ ថ្ងៃទៀតដោយ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា ទី២) ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។  ការប្រកាសនេះជា ភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន បញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ដោយចេតនា និងដោយគិតទុកជាមុន។

Chan Born 1m  · Shared with Public រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះការប្រកាសគាំទ្ររបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ និងជាប្រធានរដ្ឋសភាថៃ ចំពោះលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ដែលបានចុះផ្សាយជាភាសាថៃនៅក្នុងគេហទំព័រ រដ្ឋសភានៃព្រះរាជាណាចក្រថៃ និងកាសែត The Nation កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដែលលោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសពីផែនការមុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់ ៥១ ថ្ងៃទៀតដោយ ទី១) ដណ្តើមកាន់កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងដោយស្របច្បាប់របស់កម្ពុជា ទី២) ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។  ការប្រកាសនេះជា ភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន បញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា ដោយចេតនា និងដោយគិតទុកជាមុន។
Phan Phana
យើងបាត់ភ្នំទ្រព្យគឺបាត់ទីតាំងយុទ្ធសាស្រ្តដ៏សំខាន់ ព្រោៈវានៅខ្ពស់ជាង និងងាយវាយយក ចាក់ច្រែង ,វាលឥន្រ្តីយ៍ ,ប្រាសាទព្រះវិហារ, ៥មករា តាថាវ,ជាំតែ ,អានសេះ ដូច្នេះទើបទឹកចុងក្រោយ វាស្រោចលើភ្នំទ្រព្យយកឲ្យបាន
សម្ពន្ធហ្វេសប៊ុកកម្ពុជា CFA 13m  · ប្រជាជនថៃធ្វើបាតុកម្មប្រឆាំងនឹងសង្គ្រាមជាមួយកម្ពុជា និង ទាមទារឱ្យនាយករដ្ឋមន្ត្រីព្យួរពីតំណែង លោកស្រី Paetongtarn Shinawatra ចុះចេញពី​ដំណែង។
Chan Born 1m  · Shared with Public សភាពការណ៍នយោបាយនៅបាងកក ថ្ងៃនេះ មានបាតុកម្មទំលាក់នាយករដ្ឋមន្រ្តី ផៃថុងឋាន  លោកស្រី Paetongtarn Shinawatra ចុះចេញពី​ដំណែង។ តាមការវិភាគ ទំនងជា រដ្ឋាភិបាលសៀមគាំទ្រ តារាស៊ិចស៊ីម្នាក់ឡើងជា នាយករដ្ឋមន្រ្តី ។ តារាស៊ិចស៊ីនេះ ទទួលការគាំទ្រពី កងទ័ពសៀមថែមទាំងបាន បន្លំវីដេអូឯកសារថាបានចុះទៅប្រាសាទតាមនថែមទៀត....

ក្រសួងការពារជាតិ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា៖
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។ 
ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។
កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។ 
ជាមួយគ្នា ក្រសួងការពារជាតិសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ 
អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ផងដែរថា ស្ថានភាពនៅព្រំដែនជាទូទៅមានសភាពស្ងប់ស្ងាត់ល្អ ហើយយើងគួរបន្តធ្វើឱ្យស្ថានភាពនេះរឹតតែប្រសើរឡើង ជាជាងការធ្វើទង្វើដែលបង្កការរាំងស្ទះដល់ការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលក៏ចង់ឃើញផងដែរ ដូចដែលបានស្តែងចេញតាមរយៈការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃជាដើម៕
Press Release of the Spokesperson of the Ministry of  
National Defense of the Kingdom of Cambodia 
On August 10, 2025, General Boonsin Padklang, the Commander of Military Region 2 announced his retirement plan which is only 51 days away with the following actions:  
Firstly: to seize the Ta Krobei Temple which is under the legitimate control of Cambodia, and Secondly: declare the closure of the Tamoan Thom Temple which is situated within the Cambodian sovereignty and territorial integrity. This statement constitutes an undeniable  evidence of a provocative and premeditated attempt to invade Cambodian sovereignty and territorial integrity.  
The above-mentioned actions of Military Commander Region 2, Boonsin Padklang amounts to a violation of the ceasefire agreement reached during the special meeting on July 28, 2025, and the spirit of the extraordinary meeting of the General Border Committee (GBC) held on August 7, 2025, in Malaysia. During this GBC Extraordinary meeting, Cambodia and Thailand agreed mainly on Point 2, which states that both parties must not move their troops, including refraining from patrolling beyond their current positions. 
Cambodia emphasizes its firm stance on peaceful resolution and adherence to the principle of peace and strictly implements the ceasefire agreement. Cambodia hopes that Thailand 
will also uphold these principles with sincerity to resolve the border disputes so as to restore peace for the peoples of both countries. 
Furthermore, the Ministry of National Defense launches appeal to the international community, especially the partner countries that have worked diligently which led to  achieving this hard-earned ceasefire and also urges Thailand to respect this ceasefire agreement not only verbally but also through concrete actions, including halting all violations and provocations, and to immediately remove the barbed wires covertly  
laid on Cambodian territory.  
The Spokesperson reaffirms that the overall situation at the border remains calm, and both sides should continue to maintain this stability, to work towards improving this situation, avoiding any action that could hinder peace, stability and good relationship between the two countries which are not only the common aspirations of our two peoples, but also of the global community as clearly proven through many congratulatory messages and support for this ceasefire agreement as well as the positive outcomes resulting from the GBC Extraordinary meeting between Cambodia and Thailand.

Raiya Kung
ចប់សង្គ្រាមជាមួយថៃ ខ្មែរពិតជាបានបាត់បង់ដីទៅថៃពិតមែន ហើយហេតុអ្វីយើងនិយាយការពិតមិនបាន? មើលតែច្រកអានសេះដឹងហើយ ចុះនៅកន្លែងផ្សេងដែលយើងមិនដឹងនោះ ជាពិសេសភ្នំទ្រព្យ។

Ah Song Ha ភ្នំទ្រព្យបានទៅថៃបាត់ហើយ សារសំឡេងពីកងទ័ពដែលឈរជើងនៅទីនោះ នឹងស្លាប់ទាហានខ្មែរ១២នាក់នឹងឆេះម៉ូតូ024មួយគ្រឿងផងដែរ។
Jean-François Tain   4h  ·    សំដីមេភូមិភាគ២របស់ថៃ, ថ្ងៃនេះ ទី១០សីហា, លាន់ឮ ដូចស្នូរកាំភ្លើង, មានក្លិនឈ្ងៀម ដូចរំសេវ…

Rin Short Film 1d  · ស្នើសុំ អោយ មេទ័ព ប្រចាំការ នៅ ភ្នំទ្រព្យ ឡាយ វិឌីអូ ផ្ទាល់ ដើម្បី បញ្ជាក់ ថា ភ្នំទ្រព្យពិតជាខ្មែរយើងកាន់កាប់មែន ហ៊ានអត់ ព្រោះអីឡូវ យើង ឈប់បាញ់ហើយ ដើម្បីស្រាយចម្ងល់ប្រជាពលរដ្ឋខ្មែរ ទាំងប្រទេស

Reachsey ChnamThmey    · Following 1d  · ភ្នំទ្រព្យ ដែលជាភ្នំរបស់ខ្មែរ ស្ថិតនៅក្នុងជួរភ្នំដងរែក ជិតប្រាសាទព្រះវិហារ ជាប់ស្រុកកាន់ថាឡាក់ (อำเภอกันทรลักษ์) ខេត្តសុីសាកេត។ ភ្នំទ្រព្យ ជារបស់ខ្មែរយូរមកហើយ ខ្មែរកំពុងកាន់កាប់១០០%។  ✍️ ឯរឿងគេឡើងទៅដោតទង់ ដូរទង់អីនឹង គឺនៅ ภูมะเขือ ខេត្ត អ៊ូប៊ុន Ubon ឯណោះទេ។ គេថតបង្ហោះ បង្អួត កុហក បោកប្រាសប្រជាជនគេនឹងណា៎ ព្រោះគេអួតប្រាប់ប្រជាជនគេថា វាយបាន ភូម:ខឿ!  🙏 បងប្អូនអាចស្វែងរកពាក្យ ภูมะเขือ នៅក្នុង google map បាន។

Savdy Aiyara
3 August at 14:26
សៀមវាសរសេរថា. កម្ទេចផ្តាច់ផ្លូវអាងសេះ. កុំអោយទាហ៊ានខ្មែរឆ្លងកាត់ទៅភ្នំទ្រព្យបាន.     រូបភាពវាកម្ទិចថ្ងៃសង្គៀមដំបូងនៃការចាប់ផ្តើម………🙏
 ទេសភាពស្អាតណាស់.  សង្ឃឹមថ្ងៃមួយខ្ញុំនិងបានស្គាល់អ្នក.💖💖💖🙏

Song Sarith
រូបភាព ដែលថៃដាក់ទង់ជាតិនៅលើភ្នំទ្រព្យ គឺ រូបភាពពិត កាលពីថ្ងៃទី២៥ ច្បាំងថ្ងៃទី២  ពួកវាបានចាប់ទាហានខ្មែរ ក្នុងត្រង់សេ និងបាញ់សម្លាប់១២នាក់ យកទៅដាក់នៅច្រកជាំ បានប្រគល់អោយមកខ្មែរវិញ។ ក្រោយពីការវាយបានភ្នំទ្រព្យ ពួកវាបាន បង្ហូតទង់ជាតិវា ហើយច្រៀងចំរៀងជាតិវាទៀត ។ តែក្រោយប៉ុន្មានម៉ោងមក ថ្ងៃទី ២៥ ដដែល កងទ័ពខ្មែរ បានបាញ់សម្រុកចូល ហើយ សម្លាប់ទាហានថៃ ច្រើន ខ្ទង់រយ  រួច បានដកទង់ជាតិសៀម ទាំងស្រុង សាកសព ទាហានសៀម ពេលឈប់បាញ់ ពួកវាក៏យកឡានពេទ្យមកដឹកច្រើនដែរ។ តែយើង ក៏មានរបួស នឹងពាលី កងទ័ពម្នាក់ដែលឡើងស្រាយទង់ជាតិ គឺ ទេព ម៉ាឡា  ចាំគាត់បាននូវអ្នកទាំងអស់គ្នា  ។ ក្រោយបញ្ចប់ សង្គ្រាមយើងក៏នៅគ្រប់គ្រង ភ្នំទ្រព្យទាំងស្រុង  ទោះថៃ ប្រឹង បាញ់សម្រុក ទម្លាក់គ្រាប់បែក បាញ់ថ្នាំពុល ក៏យើងនៅឈរជើងយ៉ាងរឹងមាំដែរ។🙏🙏 អរគុណបងប្អូនកងទ័ព យើងទាំងអស់គ្នា គួរជឿលើសម្តី កងទ័ព និង រដ្ឋាភិបាលយើង ។ ពេលដែលសង្គ្រាមចប់បរិបូណ៌ លែងមាន យើងនឹង ដឹង ច្បាស់ នឹងភ្នែក អត់ទ្រាំបន្តិចទៅ ....។ 
 ប៉ុន្តែប៉ុណ្ណឹងហើយ នៅមានបងប្អូនជាច្រើន នៅតែសួរជីកឬសជីកគល់ ទាំងដែររដ្ឋាភិបាល និងកងទ័ពបញ្ជាក់ប្រាប់ថា យើងគ្រប់គ្រងគ្រប់សមរភូមិ ចង់អោយបង្ហាញវិដេអូ។ ខ្ញុំសូមសួរបងប្អូន  ឧទាហរណ៍ បើសិនជា បានលើថៃ បងប្អូនឆ្លេឆ្លា សួរពេញនឹង យើងអាចបានមកវិញមែន?  ប៉ុន្តែបើ ខ្មែរគ្រប់គ្រង បងប្អូនកំពុងតែបង្ខំអោយកងទ័ពបញ្ចេញរូបភាព ភ្នំទ្រព្យ ដែលថៃវាយបែកម្តងហើយ វាចង់ដឹង ហេតុអ្វីលើកនេះវាវៃមិនបែក ឡើងមិនរួច តើមានលានដ្ឋាន ត្រង់សេ កន្លែងណាខ្លះ កន្លែងណាវាគួរទម្លាប់គ្រាប់ ពិតអ្នកចង់ដឹងនេះ បង្ហាញរូបត្រង់នេះ ចង់បានត្រង់នោះទៀតមិនចេះចប់។ បើរូបភាពដែលយើងថតមិនជាប់លានដ្ឋាន ចឹងវាក៏ ដឹងថាលានដ្ឋានប្រាកដជានៅកន្លែងដែលយើងមិនបានបង្ហាញ ចឹងវាកាន់តែងាយស្រួល កំណត់ទីតាំងជាងមុន ដូចមានគេញ ប្រាប់ វាម្តងហើយ ចាប់ និង សម្លាប់ទាហានខ្មែរ ១២នាក់នុង។ គ្រប់តំបន់សមរភូមិ មិនអនុញ្ញាតអោយនរណាចូលទេ ក្នុងភូមិដាច់ខាត មិនអោយជនដទៃក្រៅពី អ្នកភូមិនិងចូលទេ បើគ្មានបញ្ជា ។
 ភ្នំទ្រព្យជាសមរភូមិក្តៅខ្លាំង ដោយសារនរណាកាន់កាប់តំបន់នេះ គឺមានប្រៀបលើសមរភូមិទាំង១១ នៅ ភ្នំដងរែក ខ្ពស់ជាងគេ។ មើលឃើញសត្រូវ ងាយបាញ់ផ្លោង ។ ចឹងបងប្អូនចង់សួរ ចម្លើយធ្វើរណុកក្នុងអោយសៀម ។ ទ្រាំបន្តិចការពិតនឹងបង្ហាញ 🙏🙏🙏🙏 សូមជួយស៊ែរផង ខ្ញុំដឹងថា Facebook ខ្ញុំមិនល្បីទេ ដំបូងខ្ញុំ មិនចង់សរសេរលើ Facebook ខ្ញុំទេ គឺ សរសេរគ្រប់page ដែលនិយាយ ពី ភ្នំទ្រព្យ ប៉ុន្តែpage មួយចំនួនធំ បានបិតខំមិនរបស់ខ្ញុំ ឆ្លើយតមមិនបាន ក្រោយខ្ញុំសរសេរពត៌មាន ប្រាប់  ហើយ មានអ្នកខំមិនសួរ តែខ្ញុំឆ្លើយមិនកើត ព្រោះគេបិត ហើយឃើញមានខំមិនសៀមជាច្រើនចូលសើចចម្អក។។។ ខ្ញុំគិតវាជាpage សៀមអ៊ុកលុក។ គួរបញ្ជាក់ថា យើងចង់ចប់សង្គ្រាមណាស់ តែ វាមិនចង់ចប់ទេ ។

ញូង សារឿន អរគុណសន្តិភាព 3h  · ដំណឹងច្បាស់ការហើយ ជនក្បត់ជាតិសម រង្ស៊ី បានទទួលលុយចំនួន ១០០លានបាត ពីចោរសៀមថាក់ស៊ីន ជាអ្នកចំណាយ ដើម្បីឲ្យក្រុមរបស់ខ្លួនធ្វើសកម្មភាពញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរ

ស៊ន សុភក្រ្ត-Sorn Sopheak
អ្នកកាសែតល្បីម្នាក់នៅស្ថាប័ន The Khaosod ហើយក៏ជាអតីតនៅស្ថាប័ន The Nation បានសម្តែងការមិនគាំទ្រ និងឆ្ងល់ចំពោះសម្តីរបស់មេភូមិភាគ២របស់ខ្លួន ដែលប្រកាសចង់គ្រប់គ្រងប្រាសាទតាក្របី។ 
ខ្ញុំយល់ឃើញថា ប្រជាជនថៃច្រើនលើសលប់បំផុត ដែលចង់បានសន្តិភាពជាមួយកម្ពុជា ដើម្បីសេចក្តីសុខ និងការរកស៊ីយ៉ាងស្រួលជាមួយគ្នា តែមានក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះ ចង់ធ្វើសង្គ្រាម ហើយគាំទ្រសម្តីមេភូមិភាគ២ម្នាក់នេះ។ 
សំដីក្អេងក្អាងរបស់មេបញ្ជាការភូមិភាគ២នៅថ្ងៃនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា គាត់កំពុងដឹកនាំទាហាន និងប្រទេសជាតិរបស់ខ្លួនឲ្យដើរខុសពីការចង់បានរបស់ប្រធានាធិបតីអាមេរិក ប្រធានអាស៊ាន និងសហគមន៍អន្តរជាតិ។ 
គាត់កំពុងចាប់ផ្តើមបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ហើយ សូមឲ្យអន្តរជាតិ ជាពិសេសលោក ដូណាល់ ត្រាំ ជួយទប់ស្កាត់មហិច្ឆតាទាំងកម្រោលរបស់មេភូមិភាគម្នាក់នេះផង។ 
យើងជាប្រជាជាតិខ្មែរ ពិតជាធន់ទ្រាន់នឹងការបង្កហេតុ និងនាំរឿងមិនឈប់ឈររបស់លោក។ យើងចង់បានព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍ពេញលេញមួយសម្រាប់ប្រជាជនទាំង២។
A well-known journalist at The Khaosod, who is also a former journalist at The Nation, expressed his disapproval at the words of his 2nd Region Chief, who declared his desire to control the Takrabei Temple.
I know that the majority of Thai people want to make peace with Cambodia for the sake of happiness and business, but there are only a handful of extremist groups who want to have a war and support the words of this 2nd commander
The arrogant speech of the commander of Region 2 today clearly show that he is leading his soldiers and his country in a direction that is contrary to the wishes of the US President, the ASEAN Chairman, and the international community.
He is now violating the ceasefire agreement. We need an international community, especially Donald Trump, to help halt the ambitions of this regional leader.
We, Cambodian people, are truly resilient to your constant provocations and gossip. We want a peaceful border and full development for both peoples.
นักข่าวชื่อดังของ The Khaosod และเป็นอดีตที่เคยอยู่สำนักข่าวThe nation ได้แสดงความไม่พอใจและประลาดใจกับคำพูดของแม่ทัพภาค 2 ที่เขาประกาศความ ปรารถนาที่จะควบคุมประสาทตาควายฯ

ព្រំដែនកម្ពុជា ថៃ៖ កងទ័ពសៀមបង្ហាញផែនទីវាយលុកជាលើកទី២ តាមរយៈមេទ័ពភូមិភាគទី២ របស់សៀម។ មេទ័ពភូមិភាគទី២នេះ មានអំណាចត្រឹមបញ្ជាទ័ពភូមិភាគទី២ ជាង ២០ ខេត្តប៉ុណ្ណោះ តែដើម្បីធ្វើសង្រ្គាមដូច ថ្ងៃទី ២៤ ដល់ ២៨ កក្កដា ២០២៥ ទ័ពសៀម ត្រូវប្រមូលផ្តុំ ប្រមាណ ២០ ម៉ឺននាក់ គឺ ១០ ម៉ឺនវាយលុក និង ១០ ម៉ឺនបម្រុង Reserve  លទ្ធផលនៃសង្រ្គាមមិនបានតាមការរំពឹងទុកឡើយ ដោយ រដ្ឋាភិបាលថៃ និង សៀម បានប្រើទ័ពអាកាស ថ្មើរជើង ជើងទឹក មានយន្តហោះ F-16, Gripen គ្រាប់បែក បេ ៥២ បំពាក់ប្រព័ន្ធបញ្ជាខ្លះ គ្មានប្រព័ន្ធបញ្ជាខ្លះ ក៍មិនអាចច្បាមយកទីតាំងតាមផែនការសឹក ខណៈដែល កម្ពុជា ត្រៀមប្រើ ទ័ពអាកាស និងកាំជ្រូចធុនធំ តបវិញ ស្ថិតក្នុងស្ថានការណ៍បែបនេះ ពួកថៃ និងសៀម ព្រមទទួលយកបទឈប់បាញ់ ថ្ងៃទី ២៨ ពីព្រោះ អាមេរិក ចិន ម៉ាឡេស៊ី មិនចង់ឲ្យមានសង្រ្គាមរីកធំដល់ សង្រ្គាមទ័ពអាកាស។ ក្នុងន័យនេះ បានជា រដ្ឋាភិបាលសៀម ព្យាយាមប្រមូលទ័ពថ្មីៗ ស្នើរធ្វើសង្រ្គាមជាលើកទី២ គេសុំធ្វើសង្រ្គាម ៧ ថ្ងៃថែមទៀត ដែលនេះជាការំលោភបទឈប់បាញ់។​ រដ្ឋាភិបាលសៀម កងទ័ពសៀម ជាក្រុមខុសច្បាប់ គ្មានសិទ្ធិធ្វើនយោបាយ ឬចរចារឡើយ គឺមានតែ រដ្ឋាភិបាលស៊ីវិលថៃ ទើបមានសិទ្ធិធ្វើបទឈប់បាញ់ និងការចរចារនានា។ ខាងកម្ពុជាក៍បានផ្សព្វផ្សាយបញ្ហានេះដល់ សកលលោកជ្រាបជាពត៍មាន ៕

សភាពការណ៍ព្រំដែន៖ ប្រជាជនថៃ ប្រជាជនសៀមដែលចំណាយធនធានសឹងខ្សោះខ្លួនជាង ៥ខែតាំងពីមុនសង្រ្គាមផ្ទុះ ដល់ពេលនេះ កំពុងទាមទារឲ្យ កងទ័ពសៀម ដែលជាបក្សប្រឆាំងជាមួយ រដ្ឋាភិបាលថៃសព្វថ្ងៃនេះធ្វើរបង រាយបន្លាលួស ដើម្បីការពារទឹកដីដែលពួកគេកំពុងកាន់កាប់។ ទំហំតំបន់ជំលោះមានទំហំធំ គិតពីខ្សែព្រំដែនឆ្នាំ ១៩០៧ ធៀបខ្សែព្រំដែន Google Map ដែលជាខ្សែសៀមគូសជាឯកតោភាគី ដោយសារសកលលោកគេមិនទទួលស្គាល់ខ្សែព្រំដែន Google Map ដូច្នេះ សៀមកំណត់ បង្គោល ឬ របងលួស ឬ ស្បៃពណ៍ខៀវៗ ធ្វើជាខ្សែព្រំដែនរបស់ពួកគេ ដូចជា នេះជាបង្គោលដែល សៀមបោះនៅ ប្រាសាទតាមន ធ្វើជាបង្គោលព្រំដែន !! 
ผมเข้าใจว่าคนไทยส่วนใหญ่ต้องการสันติภาพกับกัมพูชาเพื่อความสุขเเละการค้าขายที่ราบรื่น แต่ก็มีกลุ่มหัวรุนแรงกลุ่มเล็กๆที่รับฟังและต้องการทำสงครามและพวกเขาสนับสนุนคำพูดของผู้นำแม่ทัพภาค2คนนี้ฯ
คำพูดที่ไม่เหมาะสมของผู้บัญชาการ แม่ทัพภูมิภาค2 วันนี้ แสดงให้เห็นชัดเจนว่าเขากำลังนำทหารและประเทศของเขาไปในทิศทางที่ขัดต่อความต้องการของประธานาธิบดีสหรัฐและประธานอาเซียนและชุมชนระหว่าประเทศฯ
เขากำลังเริ่มละเมิดข้อตกลงหยุดยิง ขอให้ประชาคมโลก โดยเฉพาะคุณโดนัลด์ทรัมป์ ได้โปรดช่วย ยับยั้งความทะเยอทะยานอันหุนหัน พลันเเล่นของผู้นำแม่ทัพภูมิภาค2คนนี้ด้วยครับฯ
พวกเราชาวเขมรเหนื่อยหน่ายกับการยั่วยุและการก่อเหตุอย่างต่อเนื่อง เราต้องการพรมแดนที่สงบสุขและการพัฒนายางเต็มที่สำหรับทั้ง2ประเทศครับผมฯ

No comments:

Post a Comment