ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Sunday, October 12, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២៥

 លេខកូដភូមិសាស្រ្ត រកឃើញគ្រាប់មីន ភូមិព្រៃចាន់ ឃុំអូរ ៣ ជាន់

48 P 255119 1528748

គ្រូ 58m  · ថៃប្រកាសជម្លៀសប្រជាជនតាមព្រំដែនក្នុងខេត្តស្រះកែវចេញជាបន្ទាន់ឱ្យបានមុនម៉ោង១០ព្រឹកស្អែក ថ្ងៃទី១២តុលា២០២៥ ដើម្បីបង្កាគ្រោះអាសន្នណាមួយដែលកើតឡើងជាយថាហេតុ!

The Nation Thailand   57m  · Thailand’s Border Patrol Police have sent personnel to reinforce army and provincial police units in Sa Kaeo’s Ban Nong Chan to ensure public safety and protect national sovereignty. Pol Lt Gen Rungroj Thagoonpunyasiri, Commissioner of the Border Patrol Police (BPP), revealed on Saturday that amid the ongoing border situation at Ban Nong Chan, Sa Kaeo Province, Pol Gen Kitrat Panphet, Commissioner-General of the Royal Thai Police, expressed concern for both civilians and personnel on duty. He ordered the BPP Headquarters to deploy forces to integrate operations with the Second Army Area and provincial police. Personnel have now been deployed to Sa Kaeo, where they are assisting in maintaining order and monitoring the situation at Ban Nong Chan.

Ren Chanrith - រិន ចន័្ទរិទ្ធិ 58m  · សូមបងប្អូនកុំទាន់អាលភ្ញាក់ផ្អើល។ មុននេះ អាជ្ញាធរខេត្តស្រះកែវមិនបានប្រកាសជម្លៀសប្រជាជនទេ។ ប៉ុន្តែ អាជ្ញាធរខេត្តស្រះកែវ បានប្រកាសឱ្យប្រជាជនថៃដែលនៅខេត្តស្រះកែវជាប់ព្រំដែនកម្ពុជាចូលរួមហាត់សមជម្លៀសខ្លួន នៅថ្ងៃស្អែកចាប់ពីម៉ោង២ថ្ងៃ ត្រៀមក្រែងលមានការប៉ះទង្គិចគ្នាជាមួយកម្ពុជា ជាយថាហេតុ។

រមណីយដ្ឋាន សង្រ្គាម The War Resort

សមាជិកព្រឹទ្ធសភាថៃ (ត្រកូល អាប់ឌុល) លោកស្រី Angkhana Neelapaijit បានធ្វើការព្រមានលើរដ្ឋាភិបាលថៃ ឱ្យគិតគូរ ចំពោះសកម្មភាពក្រុមជ្រុលនិយមរបស់ថៃឡើងវិញ នៅថ្ងៃទី១២ តុលា ២០២៥នេះថា៖ «ភាគីកម្ពុជា បានដាក់ពាក្យបណ្តឹងប្តឹងថៃ ទៅកាន់អង្គការសហប្រជាជាតិ (UN) រួចរាល់អស់ហើយ អំពីសកម្មភាពរបស់ថៃ ក្នុងការចាក់ភ្លេងខ្មោច សំឡេងឆ្កែលូ និងសំឡេងយន្តហោះ រំខានដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត បង្កការថប់អារម្មណ៍ដល់កុមារ ស្ត្រី ចាស់ជរា អ្នកជំងឺ ជនពិការ ពិសេសពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់។»

លោកស្រីសង្កត់ធ្ងន់ថា៖ «សកម្មភាពដែលថៃ កំពុងធ្វើពេលនេះ គឺកំពុងតែរំ.លោ.ភយ៉ាងធ្ងន់ធ្ងរលើបទឈប់បា.ញ់ និងបំពានលើគោលការណ៍ធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ (UN) ។

លោកស្រីចង់ដឹងថា តើរដ្ឋាភិបាលថៃ នឹងដោះស្រាយបញ្ហានេះជាមួយនឹងកម្ពុជា លើឆាកអន្តរជាតិ ក្នុងទឹកមុខបែបណាវិញ បើអន្តរជាតិដឹងឮអំពីរឿងនេះ?»៕

Fresh News

ទស្សនៈ៖ កងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវ គប់គិតបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង ធ្វើទង្វើរំលោភសិទ្ធិមនុស្ស និងធ្វើឱ្យអ័ព្ទឱនកិត្តិយសថៃមួយប្រទេស

(បន្ទាយមានជ័យ)៖ កងទ័ពរបស់ថៃ និងអាជ្ញាធរខេត្តស្រះកែវ បានគប់គិតគ្នាបើកដៃឱ្យបុគ្គល «កាន់ ចមផ្លាំង» ធ្វើទង្វើរំលោភសិទ្ធិរបស់មនុស្សជាតិខុសនឹងច្បាប់អន្តរជាតិ ដែលជាការធ្វើឱ្យកិត្តិយសរបស់ជនជាតិថៃពេញមួយប្រទេសត្រូវអ័ព្ទឱនព្រោះតែទង្វើគ្មានភាពថ្លៃថ្នូរ គ្មានសីលធម៌ និងគ្មានសតិជាមនុស្ស។

បុគ្គល កាន់ ចមផ្លាំង ដែលជាមនុស្សមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមរបស់ថៃ ត្រូវបានគេមើលឃើញថា បានធ្វើ និងកំពុងបន្តធ្វើនូវទង្វើជាច្រើនដែលរំលោភបំពានសិទ្ធិមនុស្សជាតិ ជាពិសេសសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 

កាលពីចុងខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ បុគ្គល កាន់ ចមផ្លាំង ធ្លាប់បានផ្តើមគំនិត និងរៀបចំរថយន្តដឹកលាមកបំណងយកមកបាញ់លើប្រជាពលរដ្ឋខ្មែរ និងភូមិឋានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងព្រៃចាន់។ ជាពិសេសតាមរថយន្តដឹកលាមកនោះ ពួកគេបានចងទង់ជាតិរបស់ថៃថែមទៀតផង។

បើទោះបីរថយន្តដឹកលាមកត្រូវបានបើកមកដល់ព្រំដែន តែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ ហើយទង្វើនោះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានសាធារណមតិនៅក្នុងប្រទេសថៃ នៅកម្ពុជា និងប្រទេសនានា ពិព័ណ៌នាថា ជាទង្វើមួយរំលោភដល់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ហើយក៏ជាការបន្ទាបបន្ថោកកិត្តិយសជាតិសាសន៍ថៃពេញមួយប្រទេស។ អ្នកខ្លះពិព័ណ៌នាថា ទង់ជាតិ ដែលធ្លាប់តែជាគោរព និងបង្ហាញសម្រាប់ភាពមោទនភាពនោះ ត្រូវបានបុគ្គល កាន់ ចមផ្លាំង យកទៅចងលើលាមកជាកន្លែងស្អប់ខ្ពើមទៅវិញ។

បន្ទាប់ពីរងការរិះគន់នោះទៅ សកម្មភាពរបស់បុគ្គល កាន់ ចមផ្លាំង បានស្ងប់ស្ងាត់មួយរយៈ។ នៅពេលនេះបុគ្គលរូបនេះ បានចេញមកធ្វើសកម្មភាពធ្វើឱ្យអ័ព្ទឱនកិត្តិយសរបស់ជាតិសាសន៍ថៃជាថ្មីទៀតហើយ។

នៅយប់ថ្ងៃទី១០ ១១ និង១២ ខែតុលា ឆ្នាំ២០២៥ បុគ្គល កាន់ ចមផ្លាំង ដោយមានការគប់គិត និងបើកដៃពីកងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវផងនោះ បានយកឧបករណ៍បំពងសំឡេងដែលលាន់ឭខ្លាំង យកមកចាក់សំឡេងរំខានដំណេករបស់ប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ សំឡេងដែលពួកគេចាក់នោះ មានដូចជាសំឡេងខ្មោចលង សំឡេងយន្តហោះ និងសំឡេងផ្សេងជាច្រើនទៀត។

សំឡេងលាន់ឭដ៏ខ្លាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ដល់ដំណេក ផ្លូវចិត្ត ផ្លូវអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែររួមមានចាស់ជរា ជនមានជំងឺ ជនមានពិការភាព ក្មេងតូចៗ ស្ត្រី ស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះជាដើម។ ទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកជាទង្វើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការ បំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្តឹងសកម្មភាពនេះ ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។

ថៃ ត្រូវបានគេចាត់ទុកជាជាតិសាសន៍មួយស៊ីវិល័យ និងមានភាពថ្លៃថ្នូរនៅអាស៊ីអាគ្នេយ៍ តែទង្វើរំលោភបំពានរបស់យោធាថៃ បូករួមនឹងទង្វើថ្មីៗរបស់ កាន់ ចមផ្លាំង មកលើពលរដ្ឋខ្មែរនេះ កំពុងទាញទម្លាក់កិត្តិយស និងភាពថ្លៃថ្នូររបស់ថៃឱ្យធ្លាក់ចុះខ្លាំង។ ទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ក្រោមការសមគំនិតរបស់យោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយទៅកាន់ពិភពលោក ក្នុងនោះទីភ្នាក់ងារសារព័ត៌មានរបស់ពិភពលោក AFP ក៏បានផ្សាយនូវការចាក់សំឡេងផ្សាយរំខានអ្នកភូមិជោគជ័យ និងព្រៃចាន់ផងដែរ។

តាមរយៈការផ្សាយយ៉ាងទូលំទូលាយនេះ ធ្វើឱ្យមនុស្សលើពិភពលោក បានរិះគន់នូវឥរិយាបថ និងទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ក៏ដូចជាយោធាថៃ អាជ្ញាធរខេត្តស្រះកែវ ដែលបើកដៃឱ្យមានសកម្មភាព គឺជាការរំលោភបំពានសិទ្ធិរបស់មនុស្សជាតិ ជាទង្វើខ្វះសីលធម៌ និងខ្វះភាពថ្លៃថ្នូរ។ ទង្វើរបស់បុគ្គល កាន់ ចមផ្លាំង ដែលបើកដៃដោយយោធាថៃ អាជ្ញាធរខេត្តស្រះកែវ ប្រៀបបាននឹងការយកកិត្តិយសរបស់ជនជាតិថៃមួយប្រទេសមកជាន់ឈ្លី និងការវិនិច្ឆ័យក្នុងតម្លៃមិនល្អពីមនុស្សជាតិនៅលើពិភពលោកផងដែរ។

ផ្តើមចេញពីរឿងទាំងនេះ តើយោធាថៃ អាជ្ញាធរខេត្តស្រះកែវ ជាពិសេសប្រជាពលរដ្ឋថៃ ជាអ្នកមិនជ្រុលនិយម ជាអ្នករៀនសូត្រចេះដឹង ជាបញ្ញវន្ត បន្តទុកឱ្យបុគ្គល កាន់ ចមផ្លាំង ធ្វើទង្វើបំផ្លាញកិត្តិយសរបស់ជនជាតិថៃមួយប្រទេស បន្តទៀតឬយ៉ាងណា?

Fresh News

5h

 ·

Prak Vanda 38m  · នៅថៃ នៅមានលោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃម្នាក់ដែរ ដែលមានចំណេះដឹង និងបានមើលឃើញការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥

Bro Yuth

បន្ទាប់ពីកម្ពុជាដាក់ពាក្យបណ្តឹងទៅកាន់ UNHCR។ សូម្បីតែអ្នកសារពត៌មានម្នាក់មិនមែនជាមន្ត្រីផងយល់ថាជាការអាម៉ាសមុខចុះទម្រាំបរទេស។ ស្រមៃអត់ចេញទេពេលដែលអ្នករួមការងាររបស់គាត់ហ្នឹងគេសួរថា ប្រទេសអ្នកឯងរំលោភសិទ្ធិមនុស្សដល់ប្រជាជនប្រទេសជិតខាងបែបលប់ៗចឹងផង។ what makes education of your leader? បើខ្ញុំវិញគាំងអាចម៏ឆ្លើយមិចទៅ?

Fresh News 

លោក Pravin Rojanaphruk ជាអ្នកកាសែតល្បីម្នាក់នៅថៃ បានបញ្ចេញប្រតិកម្មចំពោះសកម្មភាពចាក់សំឡេងខ្មោចនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ហើយអំពាវនាវឲ្យរដ្ឋាភិបាល បញ្ឈប់ជាបន្ទាន់។ 

លោកបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាល លោក Anutin ធ្វើអន្តរាគមន៍ជាបន្ទាន់ និងបញ្ឈប់ការចាក់សំឡេងរំខានដូចជាសំឡេងខ្មោចជាដើមនៅឯតំបន់ព្រំដែនពីសំណាក់អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម ម្នាក់ អស់រយៈពេល២យប់មកហើយ។ 

នេះមិនត្រឹមតែជាការបំពានលើសិទ្ធិ និងដំណេកអ្នកជិតខាងរបស់យើង ជាសង្រ្គាមចិត្តសាស្ត្រមួយមួយប៉ុណ្ណោះទេ តែពាក្យបណ្ដឹងមួយក៏ត្រូវបានដាក់ជូន ទៅកាន់អង្គការសហប្រជាជាតិផងដែរ។

សូមកុំធ្វើឱ្យថៃក្លាយជាឃ្លាំងផ្ទុកសំណើចនៅក្រោមក្រសែភ្នែកសហគមន៍អន្តរជាតិ ក៏ព្រោះតែមនុស្សស្មោគគ្រោគមួយចំនួនដែលគ្មានប្រយោជន៍៕

Ren Chanrith - រិន ចន័្ទរិទ្ធិ 22m  · ពួកអាស្វា កំពុងទទួលស្គាល់ថា(ដោយភ្លាត់មាត់ថា) តំបន់ដែលពួកគេចូលទៅរុករកមីននៅភូមិជោគជ័យពិតជាទឹកដីកម្ពុជាមែន តាមរយៈចេញរបាយការណ៍ថា មីនដែលពួកគេបានរកឃើញទាំងនេះគឺជាមីនចាស់ដែលត្រូវបានដាក់បង្កប់តាំងពីសម័យសង្គ្រាមសុីវីលនៅកម្ពុជា ។ គ្មានពួកអា🙈ណាយកមីនទៅដាក់នៅលើដីថៃទេ បើនៅលើដីថៃមានមីន មានតែពួកអា🙈នោះ ដាក់មីនខ្លួនឯង(បើមីនថ្មី)។ ប៉ុន្តែច្បាស់ណាស់ បើមីនចាស់នៅទីតាំងណា មានន័យថាទីតាំងនោះជាទឹកដីកម្ពុជា។ សមហេតុផល(Logical)។ តាមរយៈការរុករកមីនរបស់កងកំលាំងរុករកមីនថៃរួចរាយការណ៍ទៅកងកំលាំងបូរ៉ាផា កងកំលាំងបូរ៉ាផាបានចេញរបាយការណ៍ ជូនថ្នាក់លើ(បញ្ជាការកងទ័ពសៀម)ថា រកឃើញមីនប្រឆាំងមនុស្ស៣គ្រាប់នៅភូមិជោគជ័យ Ban Nong Ya Kaeowនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២៥នេះ ហើយថាមីនទាំងនេះគឺជាមីនចាស់ដែលត្រូវបានដាក់បង្កប់តាំងពីសម័យសង្គ្រាមសុីវីលនៅកម្ពុជា ប៉ុន្តែនៅមានលទ្ធភាពផ្ទុះ។ (The Nation)

Lim Cheavutha

 “កិច្ចខិតខំប្រឹងប្រែងរបស់យើងដែលធំជាងគេ គឺបញ្ចៀសសង្គ្រាម! មិនមែនយើងខ្លាចច្បាំងនោះទេ តែយើងដឹងថាសង្គ្រាមបង្កវិនាសកម្ម! យើងក៏មិនមែនជាអ្នកចង់បានដីពីអ្នកណាដែរ ហើយយើងក៏មិនមែនជាអ្នកធ្វើសង្គ្រាមដើម្បីដណ្តើមទឹកដីអ្នកណាទេ! យើងត្រូវបង្ខំចិត្តកាន់អាវុធដើម្បីការពារបូរណភាពទឹកដីរបស់យើងតែប៉ុណ្ណោះ! យើងធ្វើប៉ុណ្ណឹងហើយ យើងនៅមិនបានសុខទៀត!”

—ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

“Our greatest effort is to avoid war! It is not because we fear war, but because we know that war brings only destruction. We are not those who covet others’ land, nor are we aggressors seeking to seize what is not ours. We are compelled to take up arms solely to defend the integrity of our territory. We have done so much—and yet, we are no longer safe.”

—H.E. Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation

ច្បាស់ណាស់ 10m  · មិនរៀង! ស្ថាបនឹកដឹកអាចន៍ Kan Chom Phalang ប្រកាសបន្ថែមឡានចាក់សំឡេងដើម្បីចាក់ឱ្យប្រជាជនខ្មែរស្តាប់ទាំងពេលថ្ងៃទៀត ហើយយប់នេះនឹងមានរឿងល្អមើល!! ចាំមើលយប់នេះប្រុងធ្វើអីទៀត!! 🤔🤔🤔🤔

ចៅ សុខា សមាជិកព្រឹទ្ធសភាថៃ លោកស្រី Angkhana Neelapaijit បានធ្វើការព្រមានលើរដ្ឋាភិបាលថៃ ឱ្យគិតគូរចំពោះសកម្មភាពក្រុមជ្រុលនិយមរបស់ថៃឡើងវិញ នៅថ្ងៃទី១២ តុលា ២០២៥នេះថា៖ «ភាគីកម្ពុជា 🇰🇭 បានដាក់ពាក្យបណ្តឹង ប្តឹងថៃ ទៅកាន់អង្គការសហប្រជាជាតិ (UN) រួចរាល់អស់ហើយ អំពីសកម្មភាពរបស់ថៃ ក្នុងការចាក់ភ្លេងខ្មោច សំឡេងឆ្កែលូ និងសំឡេងយន្តហោះ រំខានដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត បង្កការថប់អារម្មណ៍ដល់កុមារ ស្ត្រី ចាស់ជរា អ្នកជំងឺ ជនពិការ ពិសេសពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់»។

លោកស្រីសង្កត់ធ្ងន់ថា៖ «សកម្មភាពដែលថៃ កំពុងធ្វើពេលនេះ គឺកំពុងតែរំលោភយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ និងបំពានលើគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ។ លោកស្រីចង់ដឹងថា តើរដ្ឋាភិបាលថៃ នឹងដោះស្រាយបញ្ហានេះជាមួយនឹងកម្ពុជា លើឆាកអន្តរជាតិ ក្នុងទឹកមុខបែបណាវិញ បើអន្តរជាតិដឹងឮអំពីរឿងនេះ?»៕

(English below)

ผมขอเรียกร้องให้รัฐบาลอนุทิน เข้าไปห้ามเรื่องเปิดเสียงผีๆที่ชายแดนโดยอินฟลูด่วน เพราะนั่นมิเพียงเป็นการละเมิดสิทธิในการนอนหลับอย่างสงบของคนอีกฝั่ง เป็นสงครามจิตวิทยาที่ไม่จำเป็น หากล่าสุดมีการร้องไปถึงยูเอ็น >อย่าให้ไทยกลายเป็นตัวตลกในสายตาของชาวโลกเพียงเพราะอาการปลาเน่าเพียงไม่กี่ตัว  #ป #ไทยกมพูชา  

I urge the Anutin government to immediately intervene and stop the broadcasting of 'ghost' sounds at the border by a social media influencer which went on for two nights now. This is not only a violation of our neighbours' right to peaceful sleep, a psychological warfare, but a complaint has also been filed with the UN. Do not let Thailand become a laughing stock in the eyes of the international community just because of a few rotten apples who are senseless. #ThailandCambodia

Chan Born 1m  · Shared with Public ការវិវត្តន៍នយោបាយ ប្រទេសថៃ៖ ដោយ សកលលោកកំពុងចាប់អារម្មណ៍រិះគន់អំពីថោកទាប របស់ កងទ័ពថៃ កងទ័ពសៀម ដែលកំពុងតែឈ្លានពានទឹកដីកម្ពុជា និង កំពុងតែ ចាក់មេក្រូ រំខានប្រជាជនកម្ពុជា បង្ខំប្រជាជនកម្ពុជាឲ្យចាកចេញពីទឹកដី ភូមិឋាន ស្រែចំការរបស់ខ្លួននោះ គេឃើញមាន ចលនានៅថៃ ចេញមក រិះគន់ស្ថាបនិកចលនាសង្រ្គាម យ៉ាងផុលផុស។ ម្ចាស់ចលនាសង្រ្គាមនេះ គឺជា ជនជាតិ ថៃ ឥស្លាម ដែល ថៃឥស្លាមដូចគ្នា ក៍រិះគន់ អាម្សៀហ្នឹង កាសែតសៀម ក៍រិះគន់អាម្សៀហ្នឹងដែរ។ នេះមានន័យថា ពួកសៀម បាននិង កំពុង សំឡះ ចោល ម្តងមួយៗ ចំពោះជនក្បត់ជាតិនៅប្រទេសថៃ។ តាក់ស៊ីន កំពុង បេះបោរផ្តាច់ទឹកដី ពួក ឥស្លាម កំពុងបះបោរដែរ ឯ ពួកខ្មែរសៀម កំពុងកៀកស្មារជាមួយសៀម ប្រឆាំងប្រទេសកម្ពុជា កំពុងឲ្យកូនចៅចូលបំរើទ័ពសៀម ឃ្លានពានកម្ពុជាយើង។ ជាការវាយតម្លៃសភាពការណ៍ Implication ថ្ងៃក្រោយសៀម នឹងកំចាត់ ពួកខ្មែរសៀម ដែលបង្កប់ខ្លួននៅក្នុងជួរកងទ័ពសៀម រដ្ឋាភិបាលសៀមដែរ ។ នេះជារូបភាព ការរំលោភសិទ្ធិមនុស្ស ដែលចែងដោយច្បាប់ UN គឺកម្រិតលើសពី ៨៥ ដេស៊ីបែល គឺជារំលោភ និងសម្លេងបំភ័យ ជាខ្មោច ជាឆ្កែលូ សុទ្ធតែជាទម្រង់នៃការ រំលោភសិទ្ធិកុមារ និង សិទ្ធិមនុស្ស ៕

Smeyy 1h  · 🚨*ព័ត៌មានក្តៅៗ : មេបញ្ជាការ នៃកងកម្លាំងប៊ូរ៉ាផាថៃ (Burapha) លោក Benjapol Dechatiwong Na Ayutthaya បានធ្វើការឆ្លើយតបមកកាន់កម្ពុជាវិញ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥នេះថា៖ «លោកមិនអើពើនឹងពាក្យបណ្តឹងកម្ពុជា 🇰🇭 ប្តឹងថៃទៅកាន់អង្គការសហប្រជាជាតិឡើយ លោកបើកសិទ្ធិឱ្យកម្ពុជាប្តឹងថៃដល់ណាក៏បានដែរ ដោយសារតែសកម្មភាព ដែលថៃចាក់សំឡេងខ្មោច សំឡេងឆ្កែលូ និងសំឡេងយន្តហោះ រំខានអ្នកភូមិខ្មែរ កងទ័ពថៃ 🇹🇭 ចាក់នៅលើទឹកដីថៃ មិនមែនចាក់នៅលើទឹកដីរបស់កម្ពុជាឡើយ»។ *លោកសង្កត់ធ្ងន់ថា៖ «កូនទាហានរបស់លោក មានកម្រិតវិន័យសីលធម៌យោធាខ្ពស់ លោកក៏អំពាវនាវឱ្យពលរដ្ឋថៃ ចូលរួមសហការក្នុងការលាក់កំបាំងកន្លែងលាក់ខ្លួនរបស់កងទ័ពថៃផងដែរ»៕ (Smeyy)

C&N ជួយស៊ែរបន្ទាន់! អោយអ្នកអង្កេតការណ៍រៀបចំចុះមក 12/10/25 ម៉ោង16:30 កាន់ចមផៈឡាំង យកឡានដឹកបាស ខ្នាតធំមកបន្ថែម2គ្រឿងទៀត ពីលើឡានដែលមានស្រាប់4គ្រឿង ក្រោយមេទាហានថៃ បើកដៃល

RN News ទង្វើរបស់ កាន់ ចមផៈឡាំង ត្រូវសមាជិកព្រឹទ្ធសភាថៃ លើកឡើងថាបានរំលោភបំពានអនុសញ្ញា CAT ពោលគឺជាការធ្វើទារុណកម្មផ្លូវចិត្ត!

សារព័ត៌មានថៃ ជាច្រើនបានចេញផ្សាយរឿងរ៉ាវដ៏ក្ដៅគគុកពាក់ព័ន្ធនឹងការចាក់សំឡេងខ្មោច និងសំឡេងយន្តហោះចម្បាំង F-16 នៅថ្ងៃអាទិត្យទី១២ ខែតុលា ឆ្នាំ២០២៥ នេះថា លោកស្រី អាំងខៈណា នីលៈភៃចិត្រ (Angkhana Neelapaijit) សមាជិកព្រឹទ្ធសភា ថៃ បានចេញមុខព្រមានរដ្ឋាភិបាលយ៉ាងខ្លាំង ចំពោះករណីដែលអនុញ្ញាតឲ្យបុគ្គលសាធារណៈ និងអ្នកមានឥទ្ធិពល (Influencer) ដូចជា «កាន់ ចមផៈឡាំង» ប្រើប្រាស់រថយន្តដឹកធុងបាសបើក សំឡេងខ្មោចលង និងសំឡេងយន្តហោះចម្បាំង F-16 នៅតាមតំបន់ព្រំដែនថៃ-កម្ពុជា ដើម្បីដាក់សម្ពាធលើប្រជាពលរដ្ឋខ្មែរនៅត្រើយម្ខាង។

លោកស្រី បានបង្ហោះសារព្រមានរដ្ឋាភិបាលថា ទង្វើនេះអាចបង្កបញ្ហាធ្ងន់ធ្ងរ ហើយបានគូសបញ្ជាក់ដូចតទៅ៖

១• ការរំលោភបំពានអនុសញ្ញា CAT៖ ទង្វើណាមួយដែលបង្កឲ្យមានការភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ជនស៊ីវិល ទោះបីជាជាគូជម្លោះក្នុងសង្គ្រាមក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ (កុមារ មនុស្សចាស់ និងអ្នកជម្ងឺ) អាចចូលទៅក្នុងនិយមន័យនៃ ការធ្វើទារុណកម្មផ្លូវចិត្ត (Psychological Torture) ក្រោម អនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម (CAT) ដែលប្រទេសថៃជាភាគី។

២• ផលប៉ះពាល់ផ្លូវចិត្ត៖ សំឡេងរំខានខ្លាំងៗក្នុងពេលយប់បានបង្កឲ្យមានការភ័យស្លន់ស្លោ ភាពភ័យខ្លាច និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់ជនស៊ីវិល។

៣• ប៉ះពាល់ទំនាក់ទំនងអន្តរជាតិ៖ ការអនុញ្ញាតឲ្យសាធារណជនចូលទៅដាក់សម្ពាធលើភាគីម្ខាងទៀតបែបនេះ អាចបង្កបញ្ហា និងផលប៉ះពាល់ផ្នែកការទូតដល់រដ្ឋាភិបាលថៃក្នុងឆាកអន្តរជាតិបាន ដោយសារតែបញ្ហានេះត្រូវបានគេ ប្តឹងទៅអង្គការសហប្រជាជាតិ (UN) រួចហើយ។

សមាជិកព្រឹទ្ធសភារូបនេះ ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលលោក អនុទិន គួរតែដឹងអំពីផលប៉ះពាល់នៅកម្រិតអន្តរជាតិ ហើយត្រូវត្រៀមខ្លួនជាស្រេចដើម្បីបកស្រាយរឿងនេះនៅលើវេទិកាពិភពលោក ព្រោះវាជាបញ្ហាដែលទាក់ទងនឹង សិទ្ធិមនុស្ស និងអាចធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរឡើង៕

Smeyy 34m  · 🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើការបញ្ជាក់សាជាថ្មី នៅវេលារសៀល ថ្ងៃទី១២ តុលា ២០២៥នេះថា៖ «ករណីចាក់សំឡេងខ្មោច សំឡេងឆ្កែលូ និងសំឡេងយន្តហោះ រំខានលើអ្នកភូមិខ្មែរ 🇰🇭 នៅភូមិព្រៃចាន់ លោកបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះ Gun Jompalang ថៃធ្វើបែបនេះ គឺដើម្បីបង្ហាញអន្តរជាតិថា ទឹកដីដែលថៃចាក់សំឡេងខ្មោច គឺជាទឹកដីរបស់ថៃ»៕  *លោកបញ្ជាក់ថា៖ «បុគ្គល Gun Jompalang គឺជាមនុស្សល្អ និងគួរឱ្យគោរពបំផុតនៅក្នុងសង្គមថៃ ដូច្នេះ ប្រជាជនថៃ 🇹🇭 មិនត្រូវរិះគន់ចំពោះសកម្មភាពរបស់ Gun Jompalang ឡើយ»៕ (Smeyy)

No comments:

Post a Comment