ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Friday, August 29, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៥

 AMS One-minute 31 May  · #សម្តេចធិបតី៖ សូមបងប្អូនយល់ពីយុទ្ធវិធីរបស់កងទ័ព 🪖🌿🇰🇭 ៣១ ឧសភា ២០២៥

AMS One-minute 31 May  · #សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់បណ្ដាកងទ័ពទាំងអស់ ពិសេសតំបន់ព្រំដែន សូមកុំថតពីការត្រៀមកម្លាំងរបស់កងទ័ព ការត្រៀមយុទ្ធោបករណ៍នានា បង្ហោះនៅលើបណ្ដាញសង្គម ព្រោះនេះជាការសម្ងាត់របស់កងទ័ព។ ៣១ ឧសភា ២០២៥

Choun Hem 31 May 2019  · នៅពេលនេះ សម្តេចតេជោបានកំពុងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបានមកបំពេញបេសកកម្មការងារនៅប្រទេសជប៉ុនដោយជោគជ័យ ចាប់ពីថ្ងៃទី ២៨ ដល់ ៣១ ឧសភា កន្លងមកនេះ។ វត្តមានរបស់សម្តេចនៅលើទឹកដីជប៉ុន គឺបានពង្រឹងនូវមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អជិតស្និទ្ឋជាមួយមិត្តជប៉ុន។ សម្តេចបានអរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុនដែលតែងតែចូលរួមជួយដល់ការកសាងប្រទេសកម្ពុជា។ អរគុណក្រុមហ៊ុនឯកជនជប៉ុនទាំងអស់ដែលកំពុងវិនិយោគផ្តល់ការងាររាប់ម៉ឺនដល់ពលរដ្ឋខ្មែរ។ សម្តេចសូមអរគុណដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលផ្តល់នូវទំនុកចិត្តនិងគាំទ្រចំពោះសម្តេច ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង អោយកាន់តែរីកចម្រើនលឿនទៅមុខ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។

Samdech Thipadei Hun Manet, Prime Minister of Cambodia   31 May  · ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព ។ រាជធានីភ្នំពេញ ល្ងាចថ្ងៃសៅរ៍ ទី៣១ ឧសភា ២០២៥ The Royal Government of Cambodia delegation safely returned to the Kingdom of Cambodia.   Phnom Penh, Saturday evening, May 31, 2025

Samdech Thipadei Hun Manet, Prime Minister of Cambodia  31 May  · រួមជាមួយភរិយា ជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ និងនិស្សិត ដែលកំពុងរស់នៅ និងសិក្សា ក្នុងប្រទេសជប៉ុន ។ ទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រឹកថ្ងៃសៅរ៍ ទី៣១ ឧសភា ២០២៥ Together with First Lady, met with the Cambodian community living and studying in Japan. Tokyo, Japan, Saturday morning, May 31, 2025

អ្នកនាំពាក្យកងទ័ពថៃ ៖ ផែនការបិទព្រំដែននេះ នឹងត្រូវប្រើប្រាស់លុះត្រាតែស្ថានការណ៍តានតឹងខ្លាំង

ព័ត៌មានសង្គម

 ជុំ ពេជ្រវណ្ណារ៉ាJune 1, 2025

កងទ័ពថៃ បានច្រានចោលរបាយការណ៍ដែលថា ប្រទេសថៃ កំពុងរៀបចំបិទព្រំដែនរវាងកម្ពុជា-ថៃ ចំនួន១៦ទីតាំង ដោយនិយាយថា ផែនការនេះត្រូវបានអនុម័តលុះត្រាតែមានហានិភ័យសន្ដិសុខធ្ងន់ធ្ងរកើនឡើង ជាពិសេសពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាដោយអាវុធធុនធ្ងន់ជាដើម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០២៥។

អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ Winthai Suvaree កំពុងឆ្លើយតបចំពោះការចេញផ្សាយរបស់ព័ត៌មានសារព័ត៌មានស្រុក ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ នេះ ពាក់ព័ន្ធនឹងការបិទច្រកព្រំដែនរវាងថៃ -កម្ពុជា ចំពេលមានភាពតានតឹងរវាងប្រទេសទាំង២ នៅតំបន់មុំបី។

លោកឧត្ដមសេនីយ៍ បានបន្ដថា «ឥឡូវនេះ យើងមិនទាន់ទទួលបានរបាយការណ៍ណាមួយអំពីការបិទច្រកព្រំដេននៅឡើយទេ»។

បច្ចុប្បន្នស្ថានភាពព្រំដែននៃប្រទេសទាំង២ នៅតែមានស្ថិរភាពធម្មតា និងមានទំនាក់ទំនងល្អ ទាំងអាជ្ញាធរថៃ និងកម្ពុជា នៅតែបន្ដប្រើប្រាស់យន្ដការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ ទោះបីជាយ៉ាងណាក៏ដោយ តំបន់មួយចំនួនអាចមានបញ្ហាខ្លះ ប៉ុន្ដែពួកគេមិនមានការព្រួយបារម្ភនោះទេ។

ក្រុងព្រះវិហារ៖ មេទ័ពប្រមុខកម្ពុជា-ថៃ នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការផ្ទុះអាវុធមួយប្រាវកាលពីព្រហ៊ាមស្រាងៗនៅព្រឹកថ្ងៃពុធទី២៨ឧសភាម្សិលមិញ ក្រោយយោធាថៃលួចឆ្មក់បាញ់រះមកលើកងទ័ពការពារព្រំដែនកម្ពុជានៅតំបន់មុំបី-ឆងបក (ช่องบก) បណ្ដាលឱ្យយោធិនកម្ពុជាម្នាក់ពលីជីវិតនៅនឹងកន្លែង...។

បើតាមការឱ្យដឹងពីបញ្ជាការដ្ឋានកងទ័ពជើងគោកនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ឧសភានេះ បញ្ជាក់ថា រថយន្ត និងកងកម្លាំងបើកបរនៅទីបញ្ជាការស្រាលទិសទី១ ប្រាសាទព្រះវិហាររបស់កងពលតូចដឹកជញ្ជូនលេខ៩០ នៃកងទ័ពជើងគោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្ត ពេលមានបទបញ្ជា២៤ម៉ោងលើ២៤ម៉ោង។ លោកវរសេនីយ៍ឯក វឿន វិចិត្រ មេបញ្ជាការរងកងពលទទួលបន្ទុកការងារនៅទីបញ្ជាការស្រាល ស្ថិតនៅទិសទី១ ប្រាសាទព្រះវិហារ បញ្ជាក់ថា៖«ក្រោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បទបញ្ជាមកកាន់អង្គភាព លោក និងកងកម្លាំងយោធិនទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច និងកំពុងរង់ចាំនូវបទបញ្ជារបស់ថ្នាក់ដឹកនាំជានិច្ច»។

ដោយឡែក បើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងសារនៅព្រឹកថ្ងៃព្រហស្បតិ៍ដដែលនេះ បញ្ជាក់ថា មេទ័ពកម្ពុជា-ថៃ នឹងជួបចរចាគ្នាផ្ទាល់ ជុំវិញករណីទាហានថៃបាញ់មកលើលេណដ្ឋានកងទ័ពកម្ពុជា បណ្ដាលឱ្យយោធិនខ្មែរម្នាក់ពលី កាលពីថ្ងៃពុធទី២៨ឧសភាកន្លងទៅ។ សូមបញ្ជាក់ថា បើតាមការគ្រោងទុក នៅរសៀលថ្ងៃនេះ ប្រមុខមេទ័ពជើងគោកកម្ពុជា លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នឹងជួបចរចាដោយផ្ទាល់ជាមួយមេទ័ពជើងគោកថៃ ជុំវិញករណីទាហានថៃ លួចចូលមកបាញ់លើលេណដ្ឋានកងទ័ពកម្ពុជា បណ្ដាលឱ្យយោធិនកម្ពុជាម្នាក់បាត់បង់ជីវិត។ ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ក្ដីសង្ឃឹមថា ជំនួបចរចារវាងប្រមុខមេទ័ពទាំងពីរប្រទេស នឹងមានលទ្ធផលវិជ្ជមាន ធ្វើឱ្យស្ថានការណ៍កងទ័ពថមថយកម្ដៅ និងមានទំនាក់ទំនងល្អដូចមុន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំសង្ឃឹមថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃ នៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។» ដោយឡែក ចាប់តាំងពីការផ្ទុះអាវុធមួយប្រាវនោះមក ទាំងភាគីថៃ និងកម្ពុជា បានបញ្ជូនកងទ័ព យុទ្ធោបករណ៍ និងអាវុធធន់ធ្ងន់ជាច្រើនទៅកាន់តំបន់ព្រំដែនដែលកំពុងមានការប៉ះទង្គិច។ សូមរំឭកថា កាលពីវេលាម៉ោង៥ៈ៤៥នាទីព្រឹកព្រហ៊ាមស្រាងៗថ្ងៃពុធទី២៨ ខែឧសភា ឆ្នាំ២០២៥ ទាហានថៃបំពាក់ដោយសម្ភារសឹកប្រមាណ២៥នាក់ បានលួចចូលមកកាន់លេណដ្ឋានកងទ័ពកម្ពុជា ហើយបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជា បណ្ដាលឱ្យយោធិនកម្ពុជាម្នាក់ឈ្មោះ សួន រោន មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលមរណភាពនៅនឹងកន្លែង។  


យោធិនពលីកម្ពុជាឈ្មោះ សួន រោន ដែលរងការបាញ់ប្រហារដោយយោធាថៃ

យោធិនពលីកម្ពុជាឈ្មោះ សួន រោន ដែលរងការបាញ់ប្រហារដោយយោធាថៃ

ភ្លាមៗ ភាគីថៃហាក់ដូចជាត្រៀមផែកការទុកជាមុន ដោយលោករដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ភូមិថាំ វិជ្យៈឆ័យ (ภูมิธรรม เวชยชัย) បានធ្វើសន្និសិទកាសែត ដោយបញ្ជាក់ប្រាប់ The Nation ​ថា ទាហានកម្ពុជា បានបាញ់ទៅលើទាហានថៃមុន ទើបទាហានថៃ ចាំបាច់ត្រូវតែបាញ់​តដៃវិញ​ដើម្បី​ការពារ​ខ្លួន និងការពារ​អធិបតេយ្យភាព។ លោករដ្ឋមន្ត្រីរូបនេះថែមទាំងចោទទាហានកម្ពុជា ថា ហេតុការណ៍កើត​ឡើងនៅ​តំបន់​ជម្លោះដែល​ភាគី​ទាំង​សងខាង​ទាមទារតំបន់ត្រួតស៊ីគ្នា ហើយកន្លង​មកភាគី​កម្ពុជា​ បាន​ជីក​លេណដ្ឋាន​ ឬត្រង់សេនៅ​តំបន់​ភ្នំ​៧៤៥ នៅ​ច្រកព្រំដែនឆងបក ដោយមិនព្រមស្ដាប់ការហាមឃាត់ពីសំណាក់យោធាថៃ។ យ៉ាងណា ការលើកឡើងរបស់លោករដ្ឋមន្ត្រីការពារជាតិថៃ វាហាក់មិនឆ្លុះបញ្ចាំងពីហេតុការណ៍ពិត នៃការផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបី-ឆងបក រវាងយោធាកម្ពុជា និងយោធាថៃឡើយ។ មិនឆ្លុះបញ្ចាំងពីហេតុការណ៍ពិត នៅត្រង់ថា លេណដ្ឋានឈរជើងរបស់កងទ័ពកម្ពុជានោះ គឺមានតាំងពីយូរយាណាស់មកហើយ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វិជ្យៈឆ័យ (ภูมิธรรม เวชยชัย)   

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វិជ្យៈឆ័យ (ภูมิธรรม เวชยชัย)   

ក្រោយពីភាគីថៃព្យាយាមបំប៉ោងសំឡេងបំភ្លៃ កាលៃហេតុការណ៍ តាមរយៈការស្រែកប្រាប់អន្តរជាតិលើបណ្តាញសារព័ត៌មានបរទេសធំមួយចំនួនៗ ថាខ្លួនជាជនរងគ្រោះពីការបាញ់ប្រហាររបស់យោធាកម្ពុជា ហើយបានប្រើសិទ្ធិត្រឹមការពារខ្លួននោះ នៅល្ងាចថ្ងៃពុធទី២៨ឧសភាដដែល ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា៖«ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ»។ ចំណែក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានធ្វើការថ្កោលទោស និងហៅការលួចវាយឆ្មក់ដោយយោធាថៃមកលើយោធាកម្ពុជានៅតំបន់មុំបី-ឆងបក បណ្ដាលឱ្យយោធិនកម្ពុជាម្នាក់ពលីជីវិត គឺជាការឈ្លានពាន៕

No comments:

Post a Comment