ពាក់ព័ន្ធជាមួយសង្រ្គាម ថៃ កម្ពុជា ឆ្នាំ ២០២៥ នេះ កើតមានចលនាទាំងនៅ ថៃ និង កម្ពុជា ស្តីភាព តើអាច ឬ មិនអាច ក្នុងការដែលនាយករដ្ឋមន្រ្តីថៃ សមាជីកសភាខ្លះ ក្នងប្រទេសថៃ ទាមទារលុប កម្ពុជា ថៃ MOU 2000 - MOU 2001 ជាមូយ កម្ពុជា? ទោះបី ពួកគេវិភាគថា មិនអាចលុបទេ ឬ ថា អាចលុបបាន ក៍វានៅតែចោទជាបញ្ហាដដែល ពីព្រោះ កម្ពុជា មិនចង់ឲ្យមានការលុប តែ ប្រទេសថៃ គេសន្យាថា បើគេជាប់ឆ្នោតជានាយករដ្ឋមន្រ្តីថៃ គេនឹងលុបវាចោល។ យើងងាកទៅមើល នាយករដ្ឋមន្រ្តី អ៊ុយក្រែន ឆ្នាំ ២០១៩ គាត់ឃោសនាថា បើគាត់បានឡើងធ្វើជានាយករដ្ឋមន្រ្តីអ៊ុយក្រែន គាត់លុបសន្ធិសញ្ញា បទឈប់បាញ់ នោះចោលវិញ គឺលុបគាត់លុបបាន ដោយសារគាត់ជាប់ឆ្នោតមានសមាជិកសភាគ្រប់គ្រាន់ តែលទ្ធផល គឺស្មើរនឹងការលើកទ័ពចូលទៅឈ្លានពានប្រទេសរុស្សី និងជាឈ្នាន់ដល់ការផ្ទុះសង្រ្គាម រុស្សី អ៊ុយក្រែន ឆ្នាំ ២០២២- ដល់ ២០២៥ នេះ ។
កម្ពុជា ថៃ MOU 2000 - MOU 2001 vs ព្រះរាជក្រិតស្តេចសៀម ឈ្លានពានទឹកដីកម្ពុជា_តើថៃលុប MOU 43 44 ឬ លុបព្រះរាជក្រិត ព្រះមហាក្សត្រសៀម?
មេដឹកនាំធំៗនៃប្រទេសថៃ ក៍ដូចជា រដ្ឋាភិបាលសៀម កងទ័ពសៀម សុទ្ធតែបានអះអាងរួមគ្នាអំពី MOU ឆ្នាំ ២០០០ ថាបានរំលោភទៅលើ ព្រះរាជក្រិតរបស់ សៀម ដែល កំណត់អំពីដែនព្រៃការពារបរិដ្ឋាន National Protection Park or Historical Park ឧទ្យាន្តប្រវត្តិសាស្រ្ត របស់ ស្តេចសៀម ដូចជាករណី ឧទ្យាន្តជាតិព្រះវិហារ គឺគូសចូលមកក្នុងទឹកដីកម្ពុជា ដូច្នេះ MOU 2000 នេះ គឺកំណត់យកព្រំដែនឆ្នាំ ១៩០៤ ជាគោល តាមផែនទី ១/២០០ ០០០។
Dyna Seng យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិស្តីពីសន្ធិសញ្ញា (Customary international law of treaties) និងយុត្តិសាស្ត្រនៃតុលាការអន្តរជាតិ ICJ (សាលដីកាក្នុងសំណុំរឿង Somalia v. Kenya, 2017), កិច្ចព្រមព្រៀងអន្តរជាតិជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខារវាងរដ្ឋ និងរដ្ឋ ដោយអនុលោមតាមច្បាប់អន្តរជាតិ គឺជាសន្ធិសញ្ញា បើទោះកិច្ចព្រមព្រៀងនោះត្រូវបានភាគីដាក់ចំណងជើងបែបណាក៏ដោយ។
ផែនទី តំបន់ព្រៃការពារបរិស្ថាន តំបន់ឧទ្យាន្តជាតិថៃ មុន MOU 2000-MOU 2001 និងបញ្ហានៃការព្យាយាមលុប
Insophal Khmer Author
តើកម្ពុជា អាចនឹងប្រឈមអ្វីខ្លះ បើលុប MoU ឆ្នាំ២០០០?
- ១.កម្ពុជាមិនអាចលុប MoU ឆ្នាំ២០០០ទេ ព្រោះ MoU នេះ បានចងថៃភ្ជាប់ជាមួយអនុសញ្ញា និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយអ្វីដែលសំខាន់បំផុតនៅក្នុង MoU នេះ គឺសង្កត់កថៃឱ្យជាប់ជាមួយផែនទី ដែលគូសដោយគណៈកម្មាធិការព្រំដែនចម្រុះបារាំងសៀមឆ្នាំ១៩០៨ ខ្នាត១/២០០០។
- ២.MoU ឆ្នាំ២០០០ បានការពារអនុសញ្ញា និងសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និង១៩០៧ យ៉ាងរឹងមាំ និងបានការពារអធិបតេយ្យភាពកម្ពុជាពីមហិច្ឆតាឈ្លានពានរបស់ថៃមកលើប្រាសាទព្រះវិហារ និងតំបន់ផ្សេងទៀតនៅតាមបណ្តោយព្រំដែន។
- ៣.បើកម្ពុជាលុបចោល MoU ឆ្នាំ២០០០ ប្រៀបបាននឹងលុបចោលសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និង១៩០៧ តើកម្ពុជានឹងយកសន្ធិសញ្ញា និងផែនទីណាមកចរចាជាមួយសៀម?
- ៤.ចេតនារបស់សៀមចង់លុប MoU ឆ្នាំ២០០០ គឺមិនចង់ទទួលស្គាល់សន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ ព្រោះសៀមធ្លាប់បានលើកឡើងកន្លងមកហើយថា សន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ គឺសៀមធ្វើជាមួយបារាំង ពុំមែនធ្វើជាមួយកម្ពុជាទេ ដូច្នេះសៀមពុំដែលមានសន្ធិសញ្ញាព្រំដែនជាមួយកម្ពុជាទេ។(ស្អីក៏សៀមអាចនិយាយចេញដែរ)
- ៥.បើលុប MoU នេះបានសម្រេចសៀម ប្រើប្រាស់ផែនទីឯកតោភាគី ខ្នាត១/៥០.០០០ របស់ខ្លួន រួចឈ្លានពានយកតំបន់ប្រាសាទព្រះវិហារ និងតំបន់ផ្សេងទៀតជាច្រើននៅតាមបណ្តោយព្រំដែនខ្មែរសៀម។
………………………………………..
What Challenges Might Cambodia Face if It Cancels the 2000 MoU?
1. Cambodia cannot simply annul the 2000 MoU, because this agreement is intrinsically linked to the Franco–Siamese Treaties of 1904 and 1907. Most importantly, the MoU binds Thailand to the map drawn by the Franco–Siamese Mixed Commission of 1908, at a scale of 1:200,000.
2. The 2000 MoU provides strong protection for the Franco–Siamese Treaties of 1904 and 1907 and safeguards Cambodia’s sovereignty against Thailand’s expansionist ambitions, particularly with respect to Preah Vihear Temple and other areas along the border.
3. If Cambodia cancels the 2000 MoU, it would be tantamount to canceling the Franco–Siamese Treaties of 1904 and 1907. In such a case, with what treaties and maps could Cambodia negotiate with Siam?
4. Siam’s underlying intention in seeking to nullify the 2000 MoU is its refusal to recognize the Franco–Siamese Treaty of 1907. Siam has previously argued that this treaty was concluded with France, not with Cambodia. Therefore, Siam claims that it has never entered into a boundary treaty with Cambodia. (This is the type of argument Siam could potentially put forward.)
5. If Siam succeeds in having the MoU annulled, it could then employ its own unilateral 1:50,000 scale maps to justify encroachment and seize the Preah Vihear Temple area along with numerous other zones along the Khmer–Siamese frontier.
Indeed, it is extremely difficult for our house to share a fence with a thief. No matter how high we build the fence, he will still steal our bananas, lemongrass, and chilies from the front yard. And even if he refrains from stealing, he will still urinate against our fence.
30 September 2025
MOU ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ៖
👉ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា
👉ត្រូវបានចុះបញ្ជីនៅអ.ស.ប. និងផ្សព្វផ្សាយជាផ្លូវការដោយអ.ស.ប. ស្របតាមមាត្រា ១០២ នៃធម្មនុញ្ញសហប្រជាជាតិ
👉មិនមានកាលបរិច្ឆេទផុតកំណត់
👉មិនមានបទប្បញ្ញត្តិចែង ឬបង្កប់ដោយតណ្ហីភាព (Imply) អំពីលទ្ធភាពក្នុងការលុបចោលជាឯកតោភាគី
📝ដូច្នេះ MOU2000 ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ ដោយមិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ។
Chan Born 20 June · Shared with Public សភាពការណ៍ព្រំដែន៖ ថ្ងៃនេះ នាយករដ្ឋមន្រ្តីថៃ ជាកូនស្រី ព្រះបាទ តាក់ស៊ីន ចុះទៅមើល តំបន់ប្រាសាទព្រះវិហារ។ ស្តេចសៀម បានបង្កើតឧទ្យាន្តជាតិប្រាវិហារ ឆ្នាំ ១៩៩៨ ដោយរំលោភលើទឹកដីប្រទេសកម្ពុជា និងបាន នាំ នាយករដ្ឋមន្រ្តី តាក់ស៊ីន កាលណោះ មកណែនាំឲ្យស្គាល់ផែនទីឧទ្យាន្តជាតិព្រះមហាក្សត្រសៀម ដូច្នេះ ប្រទេសកម្ពុជា និងថៃ ក៍ឈានដល់ MOU 43 ឬ MOU ឆ្នាំ ២០០០ ដើម្បីទប់ រារាំង កុំឲ្យ សៀមរំកិលចូលមកថែមទៀត រង់ចាំ គណកម្មាធិការកិច្ចការព្រំដែនចុះវាស់វែង តាមផែនទីដើម ដែលកាត់កាត់នៅ ICJ ឆ្នាំ ១៩៦២ តែ ពួកយោធាសៀម និង រដ្ឋាភិបាលថៃ មិនបានគោរពតាមសេចក្តីសម្រេចរបស់ ICJ បែរជាចូលឈ្លានពានកម្ពុជានៅឆ្នាំ ២០០៨។ ថ្ងៃនេះ ២០២៥ កូនស្រី របស់ តាក់ស៊ីន ដដែល បានមកទស្សនកិច្ចផែនទីប្រាសាទព្រះវិហារ ដែលជា ស្នាដៃឪពុករបស់ខ្លួន ជាមួយ ស្តេច សៀមកន្លងមក។ សង្រ្គាមព្រំដែន ឆ្នាំ ២០០៨ ប្រទេសថៃ ចំណាយអស់ ៣០០០ លានដុល្លា ដូច្នេះ បើសង្រ្គាមឆ្នាំ ២០២៥ នេះផ្ទុះ យោធាសៀម ត្រូវការយ៉ាងហោច ក៍ ៥០០០ លានដុល្លាដែរ ដើម្បី មកឈ្លានពានទឹកដីកម្ពុជា !!!៕
Chan Born 28 February · Shared with Public ថៃ កម្ពុជា៖ ឃើញសារពត៍មានថៃសរសេរថា ខាងកម្ពុជារំលោភលើ MOU 43 និង MOU 44 រឿងថាទ័ពខ្មែរកាត់ខ្សែលួសដែលទ័ពថៃលួចពង្រាយ។ ជាផ្លូវច្បាប់ កិច្ចការព្រំដែន ជាកិច្ចការរបស់ គណកម្មាធិការព្រំដែនរវាងថៃ កម្ពុជា មិនមែនជាកិច្ច កងរក្សាព្រះអង្គ ឬ កងទ័ពជើងគោក ឬ កងនគរបាលឡើយ។ នេះជាខ្លឹមសាររួម MOU 43 and MOU 44 dated back to year 2000 and 2001 respectively !
Chan Born 11 June · Shared with Public បញ្ហាព្រំដែនទឹករវាង កម្ពុជា និង ថៃ៖ ជារូម ពួកថៃក្តី ពួកសៀម ក្តី សុទ្ធតែមានបំណង លុបចោល MOU លេខ ៤៤ ឆ្នាំ ២០០១ ចោល ដើម្បី ចល័ត នាវាមុជទឹកចូលមក កៀកជាមួយ កោះកុង កំពង់សោម របស់កម្ពុជា ដើម្បីការពារខ្លាច កម្ពុជាយើង វាយយក កោះគុតនេះមកវិញ។ គ្រាន់តែកម្ពុជាធ្វើសមយុទ្ធយោធា នៅសមុទ្រមានការជូនដំណឹងផង បែរជាកងទ័ពថៃ ប្រកាសអាសន្នផ្អើលពេញប្រទេសថៃ ថាកម្ពុជាចូលគ្រប់គ្រងកោះគុតអស់ទៅហើយ តើនេះជាពត៍មានបំភ្លៃឬ? មិនបំភ្លៃទេ ពីព្រោះ បណ្តាអតីតរដ្ឋនានានៅ ប៉ាតានី កំពុងបេះបោរផ្តាច់ទឹកដីចេញពី ថៃ នេះរឿងទី១ ចំណែករឿងទី២ គឺផែនការសឹករបស់ សៀម ត្រូវប្រើយន្តហោះចម្បាំងច្រើនគ្រឿង ហោះចេញពី ថៃ ភាគខាងត្បូង ចូលមកវាយប្រហារភ្នំពេញ កោះកុង សៀមរាប ដូច្នេះ ពេលទ័ពខ្មែរធ្វើសមយុទ្ធនៅសមុទ្រ នាំឲ្យពួកគេភ័យ គិតថា កម្ពុជាបានដឹងផែនការសម្ងាត់នេះ !
The Publisher
June 12
📝MOU 2000
Subject: Demarcating the “land route”
• Year signed: 2000
• Target: Territory on land
• Reference map: 1:200,000
• Condition: Do not change the terrain (e.g. dig a canal, change a river)
• Controversy: Thailand accepts the map that was previously rejected (before the World Court decision)
• Related events: Ta Muen Thom Temple
• Government stance: Confirming the use of the original mechanism, the military continues to monitor.
—-
🌊MOU 2001
Subject: “Sea” demarcation
• Year signed: 2001
• Target: Sea/continental shelf area around Koh Kood
• Reference map: Still under negotiation.
• Conditions: Set up a negotiating committee. If no agreement is reached, develop a joint development model (JDA).
• Controversy: Pressure to change to using 1:50,000 maps.
• Related events: Koh Kood
• Government stance: No change yet. Some parties propose "cancellation".
The Publisher
12 June
📝 MOU 2543
เรื่อง: ปักปัน “ทางบก”
• ปีลงนาม: 2543
• เป้า: เขตแดนบนแผ่นดิน
• แผนที่อ้างอิง: 1:200,000
• เงื่อนไข: ห้ามเปลี่ยนภูมิประเทศ (เช่น ขุดคลอง, เปลี่ยนลำน้ำ)
• ข้อถกเถียง: ไทยรับแผนที่ที่เคยปฏิเสธ (ก่อนศาลโลกตัดสิน)
• เหตุการณ์เกี่ยวข้อง: ปราสาทตาเมือนธม
• ท่าทีรัฐบาล: ยืนยันใช้กลไกเดิม ฝ่ายทหารติดตามต่อเนื่อง
🌊 MOU 2544
เรื่อง: ปักปัน “ทางทะเล”
• ปีลงนาม: 2544
• เป้า: เขตทะเล/ไหล่ทวีป รอบเกาะกูด
• แผนที่อ้างอิง: ยังอยู่ระหว่างเจรจา
• เงื่อนไข: ตั้งคณะเจรจา หากไม่ตกลง ให้พัฒนาแบบร่วม (JDA)
• ข้อถกเถียง: กดดันให้เปลี่ยนใช้แผนที่ 1:50,000
• เหตุการณ์เกี่ยวข้อง: เกาะกูด
• ท่าทีรัฐบาล: ยังไม่ปรับเปลี่ยน บางฝ่ายเสนอ “ยกเลิก”a
លទ្ធភាពនៃការផ្តាច់ទឹកដីចេញពី ប្រទេសថៃ Thailand បច្ចុប្បន្ន vs គំរូប្រទេស Ukraine Model អ៊ុយក្រែន ១៩៩១ ដែលមានប្រទេស គ្រីមៀ អ៊ុយក្រែន ម៉ុលដូវ៉ា Transnitria ,Belarus, Estonia,latvia, Lithuania
កម្ពុជា ថៃ MOU 2000 - MOU 2001 ជាភាសាអគ្លេស











































No comments:
Post a Comment