ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Thursday, October 2, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៥

 Pheng Vannak · ម៉ោង២២:៤៣នាទីយប់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៥ ឮសំឡេងថៃផ្ទុះអាវុធចំនួន៣គ្រាប់នៅក្នុងទឹកដីថៃទល់មុខភូមិអូរ៣ជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតបង្គោលសីមាលេខ៤៤។ ខ្ញុំបាទ​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ភូមិ​ជោគជ័យ​ ឃុំ​អូរបីជាន់​ ស្រុក​ អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ 

យើងមិនដឹងថាបង្គោល​ព្រំដែនថ្មីចែសនេះត្រូវបានបោះដោយមានការឯកភាពពីភាគីកម្ពុជាឬអត់ទេ? ឬក៏ថៃលួចរកិលបង្គោលព្រំដែននេះចូលមកដីខ្មែរឬអត់?តើបង្គោល​ព្រំដែនថ្មីចែសនេះស្ថិតក្នុងចំណោម​បង្គោល​ព្រំដែន​ចំនួន ២៤ ដែលភាគីប្រទេសទាំង​ពីរ​បាន​ឯកភាព​គ្នា​ជួសជុល​បង្គោល​ព្រំដែន​ចំនួន ២៤ បង្គោល ក្នុង​ចំណោម ៤២ បង្គោល ដែល​បាន​ឯកភាព​គ្នា ដោយ​ជួសជុល​ឱ្យ​ដូច​គំរូ​ដើម​នៃ​បង្គោល​ព្រំដែន​សម័យ​បារាំងឬយ៉ាងណា?

ចាប់តាំង​ពី​ឆ្នាំ​២០០៦ ភាគី​ទាំងពីរ​បាន​ចុះ​វាស់វែង​ និង​ស្វែង​រក​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​ទាំង ៧៤ ដែល​បាន​បោះ​ដោយ​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម ​ចន្លោះឆ្នាំ​១៩១៩-១៩២០ ដោយ​ទទួល​បាន​លទ្ធផល​បាន​ឯកភាព​គ្នា​លើ​ទីតាំង​ពិតប្រាកដ​នៃ​បង្គោល​ព្រំដែន​ចំនួន ៤២ បង្គោល និង​ពុំ​ទាន់​ឯកភាព​គ្នា​ចំនួន ៣២ បង្គោល។

មានបង្គោល​ព្រំដែនចំនួន៣២ មិនទាន់​ឯកភាព​ទេ ដោយសារ​ទីតាំង​បង្គោល​ខ្លះ​បានបាត់បង់ និង​កន្លែង​ខ្លះ​ទីតាំង​មិន​ពិតប្រាកដ(មានន័យថាថៃរំកិលបង្គោលចូលដីកម្ពុជា) ជាមួយ​គ្នា​នេះ ភាគីប្រទេសទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​ជួសជុល​បង្គោល​ព្រំដែន​ចំនួន ២៤ បង្គោល ក្នុង​ចំណោម ៤២ បង្គោល ដែល​បាន​ឯកភាព​គ្នា ដោយ​ជួសជុល​ឱ្យ​ដូច​គំរូ​ដើម​នៃ​បង្គោល​ព្រំដែន​សម័យ​បារាំង។

នៅ​ពេល​បារាំង​ធ្វើ​ព្រំដែន​ជាមួយ​សៀម​នៅ​ឆ្នាំ ១៩០៨ និង ១៩០៩ ​ប្រើប្រាស់​បន្ទះ​ដែក​ក្រាស់​ធំ​បោះ​នៅ​លើ​ដើមឈើជា​តម្រុយ​ព្រំដែន ទើប​ ១០ ឆ្នាំ​ក្រោយ​មក​ នៅ​ឆ្នាំ ១៩១៩ ដល់ ១៩២០ បាន​ចុះ​បោះ​បង្គោល​ព្រំដែនដោយចាក់ជាបេតុង​នៅ​លើ​ដី​ជាក់ស្តែង​។


Um Sam Anស្ថានិកដឹកអាចម៍និងលោក ណាត ស្រ៊ីអ៊ីន មេបញ្ជាការរងភូមិភាគទី២ បានចុះពិនិត្យផ្លូវបេតុងដែលមានប្រវែងជាច្រើនគីឡូម៉ែត្រដែលទាហានខ្មែរបានសាងសង់មុនផ្ទុះសង្រ្គាមនៅលើភ្នំទ្រព្យ។ យើងអាចមើលឃើញទាហានខ្មែរសរសេរអក្សរលើផ្លូវបេតុងនេះ «២៩-១២-២៤» ដែលមាន័យថា ផ្លូវបេតុងនេះបានសាងសង់ដោយទាហានខ្មែរតាំងពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤។ ផ្លូវបេតុងនេះឡើងពីទឹកដីខ្មែរដោយវែងឆ្ងាយហើយឆ្លងកាត់តំបន់តាសុឹមនិងចាក់ច្រែងដែលខុសពីជណ្តើររ៉តនិងជណ្តើរដែកដែលជាផ្លូវកាត់។ សព្វថ្ងៃនេះ ទាហានថៃកំពុងគ្រប់គ្រងនៅលើកំពូលភ្នំទ្រព្យ រីឯទាហានខ្មែរគ្រប់គ្រងនៅចង្កេះភ្នំទ្រព្យ។ 

គ្មានសម័យណា ដែលថៃហ៊ានឈ្លានពានទឹកដីខ្មែរស្រេចចិត្តដោយគ្មានការរារាំងដូចសម័យសម្តេចធិបតីនោះទេ។ រដ្ឋាភិបាលបន្តលាក់បាំងព័ត៌មានពីការបាត់បង់ភ្នំទ្រព្យដើម្បីងាយស្រួលក្នុងការកាត់ភ្នំទ្រព្យអោយថៃដើម្បីដូរយកសន្តិភាពនិងអំណាច។


Smeyy 11m  · 🚨*ព័ត៌មានក្តៅៗ : មុននេះបន្តិច នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានធ្វើការថ្លែងបញ្ជាក់ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ ជាលើកដំបូងរបស់ខ្លួន នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥នេះថា៖ «រដ្ឋាភិបាលថៃ បានធ្វើការបញ្ជូនគោលនយោបាយទៅកាន់សភាថៃរួចរាល់អស់ហើយ ដោយប្រទេសថៃ 🇹🇭 សម្រេចអនុម័តក្នុងការបែងចែកនូវកញ្ចប់ថវិកាបន្ទាន់ចំនួន ៨៦៤លានបាត ក្នុងការរៀបចំដើម្បីពង្រឹងដល់កងទ័ពថៃ សម្រាប់ការត្រៀមលក្ខណៈ ក្នុងស្ថានភាពនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ»៕ 


Bron Sambor 5m  ·   សហរដ្ឋអាមេរិក សម្រេច បិទស្ថានទូត នៅប្រទេសថៃ តែសេវា​ ធ្វើ​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ នៅ​តែ​បន្ត​ធ្វើ បន្ទាប់​ ពី​បិទ​ទ្វារ


ស៊ន សុភក្រ្ត-Sorn Sopheak 2h  · នាយករដ្ឋមន្ត្រី Anutin Charnvirakul នៅថ្ងៃនេះ បានចេញមកអួតថា រដ្ឋាភិបាលខ្លួនបានអនុញ្ញាតឱ្យជនភៀសខ្លួនមីយ៉ាន់ម៉ា ធ្វើការនៅក្នុងប្រទេសថៃ និងបានជូនសារមកកម្ពុជាថា​ ថៃមិនប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម ដោយគ្មានកម្មករកម្ពុជានោះទេ។  គណៈរដ្ឋមន្ត្រីថៃ អនុញ្ញាតឱ្យជនភៀសខ្លួនមីយ៉ាន់ម៉ា ចាកចេញពីជំរំរបស់ពួកគេ និងធ្វើការជាកម្មកររហូតដល់មួយឆ្នាំ។ តែជាច្រើនឆ្នាំ សេដ្ឋកិច្ចមួយផ្នែកធំ និងមានការរីកចំរើន គឺដោយសារកម្លាំងពលកម្មរបស់ជនជាតិខ្មែរនេះឯង។


Smeyy 57m  · 🚨*សូមកុំពុលជាមួយនឹងពួក Page MMO ជជុះ ស្ថានទូតអាម៉េរិក ប្រចាំទីក្រុងបាងកកមិនបានធ្វើការបិទស្ថានទូតខ្លួននៅលើដីថៃទេ គ្រាន់តែគេផ្អាក ធ្វើបច្ចុប្បន្នភាពលើគេហទំព័រ បើស្អប់គេ សូមកុំបំពុលប្រជាជនឯង 🙏🏻❤️


Sony Sin 2h  · 01.10.2025. យោងតាមកាសែត The Nation ដ៏ធំរបស់ថៃ បានចុះផ្សាយថា សហរដ្ឋអាមេរិក បានសម្រេចបិទស្ថានទូត របស់ខ្លួននៅប្រទេសថៃ ដោយរក្សាត្រឹមមន្ត្រីប្រចាំការប៉ុណ្ណោះ ! មូលហេតុខ្លីខ្លឹម ដោយប្រកាសថា «កង្វះថវិកា»  តែសម្រាប់សេវា​ធ្វើ​លិខិតឆ្លងដែន និង​ទិដ្ឋាការ​នៅ​តែ​បន្ត​ធ្វើបានធម្មតា...!


Smeyy 1h  · 🚨*ព័ត៌មានផ្លូវការពីស្ថានទូតអាម៉េរិក 🇺🇸 ប្រចាំនៅទីក្រុងបាងកក : នៅពេលនេះ សេវាលិខិតឆ្លងដែន និងទិដ្ឋាការ ដែលបានកំណត់ពេលនៅសហរដ្ឋអាម៉េរិក, ស្ថាតទូត និងស្ថានកុងស៊ុលសហរដ្ឋអាម៉េរិក នៅបរទេស នឹងបន្តដំណើរការ នៅពេលដែលស្ថានភាពអនុញ្ញាត ដោយរង់ចាំការយល់ព្រមពីសភា អំពីថវិកាប្រចាំឆ្នាំ។ ដូច្នេះ ស្ថានទូតអាម៉េរិកប្រចាំទីក្រុងបាងកក នឹងលែងធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័រនេះបន្តទៀតហើយ រហូតដល់មានកិច្ចប្រតិបត្តិការរបស់រដ្ឋាភិបាលបន្តឡើងវិញ (លើកលែងតែព័ត៌មានចាំបាច់ ដែលពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពបន្ទាន់)៕ (Smeyy)


ពលរដ្ឋខ្មែរ 🥰🇰🇭 សុវណ្ណ រតនៈ  · 6m  · តើសហរដ្ឋអាមេរិច អាចនៅពីក្រោយសៀម ដូចនៅពីក្រោយអ៊ីស្រាអែល ប្រកាសឲ្យគោរពបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែលនៅតែបន្តឈ្លានពាន ដូចដែលសៀមនៅតែមិននៅគោរពបទឈប់បាញ់ នៅបន្តឈ្លានពានខ្មែរមែនដែរឬទេ?  ចម្លើយ÷ អាចជាការពិត ព្រោះហេតុផលពីរយ៉ាង ទី1. នៅក្នុងសង្គ្រាម ខ្មែរ.សៀម រយ:ពេល 4យប់ 5ថ្ងៃ នៅថ្ងៃទី3 និងទី4 សៀមស្ទើរតែបរាជ័យនៅក្នុងសមរភូមិប្រយុទ្ធទៅហើយ ទើបតាត្រាំ ចេញមុខមកធ្វើជាអ្នកមកអន្តរាគមន៍ឱ្យមានបទឈប់បាញ់ បើសិនជាតាត្រាំ ពិតជាចង់មកអន្តរាគមន៍ពិតមែន គឺមិនលើសថ្ងៃទី3ឡើយ តែក្រោយសៀម ប្រើប្រាស់យន្តហោះចម្បាំងអាមេរិចF-16 ទម្លាក់គ្រាប់បែកគ្រប់ធុន និងប្រើប្រាស់គ្រាប់បែកចង្កោម ( ខុសច្បាប់សង្គ្រាម ) ហើយខ្មែរនៅតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់ជាប់ ដោយមិនប្រើប្រាស់សព្វាវុធចិន KS-1C បាញ់ទម្លាក់ ទើបឃើញតាត្រាំចេញមុខធ្វើជាប្រកាសអោយមានបទឈប់បាញ់ ( បើតាមការមើលឃើញរបស់ខ្ញុំ ទី1. តាត្រាំ ចង់ដឹងពីសមត្ថភាពកងទ័ពរបស់កម្ពុជា ដែលធ្លាប់ធ្វើសមយុទ្ធជាមួយចិននិងសមត្ថភាពអាវុធរបស់កម្ពុជា ទិញមកពីចិន និងទី2. ខ្លាចកម្ពុជាប្ដឹងព្រោះលក់យន្តហោះឲ្យទៅសៀមយកមកធ្វើសង្គ្រាមឈ្លានពានខ្មែរ និងខ្លាចជាប់ការសង្ស័យថានៅក្រោយសៀម ពីព្រោះនៅក្នុងប្រទេសសៀមគឺមានមូលដ្ឋានទ័ពអាមេរិក)។  ទី2. សៀមបំពានបទឈប់បាញ់និងឈ្លានពានខ្មែរ ថ្ងៃទី 27 ខែ09 ឆ្នាំ2025 ប៉ុន្តែខាងសហរដ្ឋអាមេរិក បែរជាស្ងប់ស្ងាត់ ទាំងប្រធានាធិបតីអាមេរិក ជាអ្នកអន្តរាគមន៍ បទឈប់បាញ់ ហើយឥឡូវនេះពាក់ព័ន្ធនឹងការអាប់ដេតព័ត៌មាននៅស្ថានទូតអាមេរិកនៅប្រទេសខ្មែរនិងប្រទេសសៀម ខាងស្ថានទូតអាមេរិច បានប្រកាសថា ការធ្វើបច្ចុប្បន្នភាពព័ត៌មាន គឺសម្រាប់តែសុវត្ថិភាពនិងព័ត៌មានបន្ទាន់ ( ចំណុចនេះខ្ញុំយល់ថា អាមេរិច កំពុងគេចវេស មិនហ៊ានថ្កោលទោសសៀម ដែលបំពានបទឈប់បាញ់ ដែលជាថែរក្សាភាពស្ងប់ស្ងាត់ អាមេរិច មិនសាកសមជាមហាអំណាចសោះ )។ ទាំងអស់នេះគ្រាន់តែជាការសរសេររៀបរាប់ដើម្បីបងប្អូនបានស្វែងយល់ ខ្ញុំមិនមែនចោទសហរដ្ឋអាមេរិកទេ ប៉ុន្តែខ្ញុំពិតជាសង្ស័យមែន បើខ្មែរបំពានបទឈប់បាញ់វិញ ខ្ញុំយល់ថា មិនលើសពី 24 ម៉ោងទេ គេប្រាកដជាថ្កោលទោសមកលើយើង ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើយើង និងគាំទ្រសង្គ្រាមសៀមស្របច្បាប់តែម្ដង ប៉ុន្តែសម្រាប់យើងវិញ ខ្ញុំខំតាមដានរហូត រយៈពេលបួនថ្ងៃហើយ បែរជាថ្ងៃនេះទទួលបានព័ត៌មានពីស្ថានទូតថាមិនមានការធ្វើបច្ចុប្បន្នភាពព័ត៌មាន ព្រោះបញ្ហាខ្វះលុយទៅវិញ។ ប៉ុន្តែបងប្អូនកុំទោរម្នេញ ពួកយើងមានរាជរដ្ឋាភិបាលយើង កងទ័ពយើង ប្រជាជនយើង ចិត្តមួយ គំនិតមួយ ដើម្បីការពារជាតិយើង ខ្ញុំក៏បន្តមើលអនុព័ន្ធយោធា ដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ផងដែរ ដែលកំពុងសង្កេតបទឈប់បាញ់ និងមិនចាញ់មហាអំណាចដែលខ្លាចថៃ ហើយកន្លងមកថៃក៏ញញើតអនុព័ន្ធយោធាដែរ បើគ្មានអានុព័ន្ធយោធាមិនដឹងទៅជាយ៉ាងណាទេថៃ បង្ករឿងមិនចេះចប់ឡើយ។  សូមគោរពអរគុណក្នុងការចំណាយពេលវេលាអាន បើអ្វីដែលខ្ញុំសរសេរមានចំណុចលើសលួសខ្វះខាតនៅត្រង់ចំណុចណា សូមមេត្តាអធ្យាស្រ័យ នឹងជួយកែលម្អមសូមគោរពអរគុណ៕


ស៊ន សុភក្រ្ត-Sorn Sopheak 5m  · យើងរួមគ្នាផ្សាយព័ត៌មានពិត មានឯកសារយោងត្រឹមត្រូវ និងច្បាស់លាស់។ អាមេរិកមិនបានដកទូតចេញពីថៃ កម្ពុជា និងឡាវនោះឡើយ គ្រាន់តែផ្អាកមិនធ្វើបច្ចុប្បន្នភាពព័ត៌មានជាទៀងទាត់លើ Facebook ដោយសារបញ្ហាថវិកា !


Pheng Vannak News 21m  · កុំទម្លាប់​ផ្សាយ​ព័ត៌មាន​មិនពិត​កុំអោយ​គេមេីលងាយ​យេីងសហរដ្ឋអាមេរិក​មិនបានបិទ​ស្ថានទូត​ឬដកទូតចេញពីថៃទេ​ សូុមកុំផ្សាយព័ត៌មានក្លែងក្លាយ


ឈី វ៉ា "Ms Chhi Va" 24m  ·  រដ្ឋបាលខេត្ត សូមជម្រាបថា ÷ នៅត្រឹមវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានភាពព្រំដែន(កម្ពុជា-ថៃ) ក្នុងភូមិសាស្ត្រខេត្តកោះកុង ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ធម្មតា។ សូមបងប្អូនប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន !



Smey

🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានធ្វើការថ្លែងបញ្ជាក់ អំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនថៃ នៅថ្ងៃទី២ តុលា ២០២៥នេះថា៖

«បច្ចុប្បន្ន លោកកំពុងរង់ចាំរបាយការណ៍ពីភ្នាក់ងារសន្តិសុខថៃ 🇹🇭 ដោយទទូចឱ្យមានការឃ្លាំមើលលើកម្ពុជា 🇰🇭 មួយវិញទៀត ថៃកំពុងពន្លឿនការរៀបចំកិច្ចពិភាក្សា បង្កើតគណៈកម្មាធិការចរចាជាមួយនឹងក្រុមផ្តាច់ទឹកដីម៉ាឡេស៊ី 🇲🇾 ដើម្បីស្វែងរកសន្តិភាពឡើងវិញ នៅតំបន់ភាគខាងត្បូងប្រទេសថៃ»៕ (Smeyy)


 Feed posts ធី សុវណ្ណថា Thy Sovantha   30m  ·   🚨អនុទីន កោះប្រជុំបន្ទាន់ ក្រោយទទួលព័ត៌មានចារកម្ម÷ ចិនបញ្ជូនអាវុធជាច្រើន មកដល់កម្ពុជា... ថៃកំពុងផ្អើលរឿង.នំអន្សមខ្មែរ @ថា


Khmer News ព័ត៌មានក្តៅៗ : អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានធ្វើការបញ្ជាក់ នៅកាលពីរសៀលថ្ងៃទី១ តុលា ២០២៥ ថា៖

«ប្រទេសថៃ 🇹🇭 មិនចង់មានបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាឡើយ ដោយថៃប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនតាមយន្តការទ្វេភាគីជាមួយកម្ពុជា»។

*លោកបានសួរមកកាន់កម្ពុជាថា៖ «តើកម្ពុជា  នឹងជ្រើសរើសផ្លូវសន្តិភាព ដូចដែលថៃបានជ្រើសរើស ឬក៏ចង់ប្រឈមមុខដាក់គ្នាជាមួយនឹងថៃបន្តទៀត?»៕ (Smeyy)


สำนักข่าวไทย   20m  · “บิ๊กเล็ก” ยัน จีนสนับสนุนอาวุธให้กัมพูชาเป็นข่าวเก่าตั้งแต่ต้นปี เหตุซ้อมรบร่วมกันและไม่ได้เอากลับ เชื่อหากจีนรู้ว่าสถานการณ์จะตึงเครียด คงตัดสินใจอย่างรอบคอบ โอดเขมรรู้หมด ไทยใช้อาวุธอะไร หลังถูกซักในสภา พร้อมคาดเร็วๆ นี้ ไทยได้อาวุธทดแทน "Big Small" when China supports arms for Cambodia is old news since the beginning of the year. The reason for joint war practice and not taking it back. If China knows that the situation will be tense, they will make a careful decision. Od Khmer knows everything. What kind of weapon Thailand uses after being washed in the parliament. We are expecting that Thailand will get a replacement weapon soon.


រមណីយដ្ឋាន សង្រ្គាម The War Resort 1m  · នាយករដ្ឋមន្រ្តីលើកបន្តុប ៤ខែ របស់ថៃ អនុធិន បានបង្ហាញក្តីព្រួយបារម្ភ ព្រោះចារកម្មរបស់ថៃ បានអោយដំណឹងថា កម្ពុជា បាននាំអាវុធថ្មីៗជាច្រើន ដែលថៃមិនទាន់អាចស្មានដឹងពីកំលាំងរបស់វា!


Sophy Svayrieng 2d  · ចាប់តាំងពីចោរសៀមឈ្លានពានព័ទ្ធបន្លាលួសប្លន់ដីអ្នកភូមិខ្មែរ គិតមកដល់ម៉ោងនេះ មានតែទាហានសៀមប៉ុណ្ណោះដែលលើកប៉ាណូដាក់ឱសាន្តវាទបណ្តេញប្រជាជនខ្មែរឲ្យចេញពីទឹកដីកំណើតរបស់ខ្លួន មិនទាន់ឃើញអាជ្ញាធរកម្ពុជា លើកប៉ាណូបញ្ជាក់ថាទីនោះជាដីខ្មែរ ហើយទាមទាឲ្យទាហានសៀមរើបន្លាលួសនិងដកកងទ័ពចេញពីដែនអធិបតេយ្យរបស់ខ្មែរទេ


វ៉ាន់ សារាយ Vann Saray 1h  · អតីតមេភូមិភាគ២ ត្រូវបានសារព័ត៌មានថៃដកស្រង់សម្តីថា ទោះចូលនិវត្តន៍ តែបេះដូងបន្តនៅជាមួយទ័ព និងប្រជាជនតាមព្រំដែន ហើយក៏នៅតែបន្តជួយជ្រោមជ្រែងលើកិច្ចការទ័ពតាមទល់ដែន។


Sony Sin 5m  · ក្ដៅគគុក៖ ចោរសៀមចាប់ផ្ដើមរករឿងចិន ដោយចោទចិនថា បានលួចផ្ដល់អាវុធធុនធ្ងន់ជាច្រើនមកឲ្យកម្ពុជា ជាពិសេសសារព័ត៌មានធំៗ នៅថ្ងៃ 02.10.2025 បានផ្សព្វផ្សាយព្រោងព្រាត ពីវត្តមានយន្តហោះប្រភេទដឹកធុនធ្ងន់ Y-20 របស់ចិនហោះមកកម្ពុជា😀


Saroeurn Som 20m  · 🤫បណ្តារដ្ឋាភិបាលថៃ នឹងគ្រប់សារព័ត៌មានថៃទាំងអស់ផ្អើលថាសារព័ត៌មានអាមេរិក ទម្លាយរឿងសម្ងាត់! ចិន​បាន​ដឹក​ជញ្ជូន​សព្វាវុធ​យ៉ាង​ច្រើន​មក​កម្ពុជា​មុន​ការ​ប៉ះ​ទង្គិច​ព្រំដែន​ថៃ


រមណីយដ្ឋាន សង្រ្គាម The War Resort 1h  · ជនជាតិថៃ ម្នាក់ឈ្មោះថា ចតុផន ព្រំផាន់ ជាអតីតមេបក្សក្រុមអាវក្រហម  បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដោយបានប្រាប់ទៅកាន់ជនជាតិថៃថា «អ្នកថៃ ដែលនិយាយថាកម្ពុជា គឺជាប្រទេសក្រីក្រ អ្នកកំពុងគិតខុសហើយ ព្រោះកម្ពុជា នៅក្នុងទីក្រុងភ្នំពេញអាគារខ្លះ មានកម្ពស់ខ្ពស់ជាងអគារនៅទីក្រុងបាងកក ប្រទេសថៃ ទៅទៀត!»  គាត់បានបន្តថា «ក្រោយបញ្ចប់ ជាង៤០ឆ្នាំមកនេះ ខ្មែរត្រៀមកសាងប្រទេស… ហើយនៅកម្ពុជា ចាយលុយដុល្លារ ជារូបិយបណ្ណគ្រឹះ សម្រាប់សេដ្ឋកិច្ចនៅកម្ពុជា ដែលលុយដុល្លារនោះ មានតម្លៃថ្លៃជាងលុយបាតរបស់ថៃ… ហេតុដូច្នោះហើយ ទើបការអភិវឌ្ឍន៍ប្រទេសនៅកម្ពុជា ឃើញប្លែកមុខមាត់រហូតជារៀងរាល់ឆ្នាំ។»


RFA Khmer​ វិទ្យុអាស៊ីសេរី កេ្មង ក្បាលឌឺ  · 47m  · The News 48m  · BREAIKING- រដ្ឋមន្ត្រីការពារជាតិថៃ បកស្រាយរឿងចិនបញ្ជូនអាវុធឲ្យកម្ពុជា ----- លោកឧត្តមសេនីយ៍ Natthapol Nakpanich រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានឆ្លើយតបទៅនឹងរបាយការណ៍របស់កាសែត New York Times ដែលថា ប្រទេសចិនបានបញ្ជូនអាវុធទៅឱ្យកម្ពុជាមុនពេលមានការប៉ះទង្គិចជាមួយប្រទេសថៃ។ លោកបានថ្លែងថា៖ «បន្ទាប់ពីបានត្រួតពិនិត្យជាមួយអង្គភាពស៊ើបការណ៍ បញ្ហានេះគឺជាព័ត៌មានចាស់ ហើយជារឿងដែលសាធារណជនដឹងឮរួចហើយ»។ លោកបានបន្តថា៖ «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានបំភ្លឺរួចហើយដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីដើមឆ្នាំ ២០២៥ ថា ប្រទេសចិនបានគាំទ្រកម្ពុជាដោយអាវុធ ដែលជាបញ្ហាទំនាក់ទំនងទ្វេភាគី ហើយនៅពេលនោះ ប្រទេសថៃនិងកម្ពុជាមិនទាន់មានជម្លោះអ្វីនោះទេ»។


ស៊ន សុភក្រ្ត-Sorn Sopheak 11m  · សភាពការណ៍តាមសមរភូមិជួរមុខនៅព្រះវិហារ និងឧត្តរមានជ័យ បន្តស្ងប់ស្ងាត់។ កម្លាំង៥ + ៥ កម្ពុជា-ថៃ នៅអានសេះ បន្តជួបគ្នាធម្មតាទាំងព្រឹក និងល្ងាច។ សូមបន់ស្រន់ឲ្យស្ងាត់រហូត។


ព្រំដែនកម្ពុជា​ ថៃ៖ ថ្ងៃនេះ បក្សប្រឆាំងម្នាក់នៃក្រុមអាវក្រហមរបស់់ តាក់ស៊ីន ចេញមក វាយប្រហារទៅលើ នាយករដ្ឋមន្រ្តីថៃថ្មីនេះថា មិនស្គាល់កម្ពុជាច្បាស់ទេ។ ចតុផន ព្រំផាន គឺជា សត្រូវធំរបស់ តាក់ស៊ីន ដោយ តាក់ស៊ីន ក្បត់បក្ស UDD ទៅបង្កើតបក្សថ្មីដែលសុទ្ធតែជាក្រុមគ្រួសាររបស់ តាក់ស៊ីន។ ក្រុមអាវក្រហម Red Shirt ត្រូវបានគេចាត់ទុកថាជាបក្សក្បត់ជាតិ បំបែករដ្ឋនឹងត្រូវ រលំលាយបក្សចោល ដូច្នេះ ដើម្បីបានរួចក្បត់ជាតិ តាក់ស៊ីន បង្កើតបក្សថ្មី ចូលរំណបជាមួយ ស្តេចសៀម ចំណែក ចតុផន ព្រំផាន ទៅជាប្រឆាំងតាក៊សីនវិញ ដើម្បីបានរួចទោសដែរ។ ទោសក្បត់ជាតិ គឺការបង្កើតប្រទេស ឡានណា The State of Lanna ដូចកាល ជនក្បត់ជាតិខ្មែរ បង្កើតរដ្ឋ Degar កាត់ដី ៤ ខេត្តទៅចូលជាមួយ ចាមយួន អីចឹងដែរ។


Lam Lay

ល្បិចការទូត របស់អនុទីន? 

ទី១- ដោះតាមការទូត? ខ្ញុំធ្លាប់បានសរសេរថា “កៅអីរបស់អនុទីន” ស្រួលមិនស្រួលនឹងបាក់ជើងមួយ ហើយពេលនេះ យើងដឹងច្បាស់ថា អនុទីនកំពុងដោះស្រាយការងារខាងក្នុង ខណៈដែលខ្លួនអាចនឹងទាញប្រជាប្រិយភាព ពីអ្នកជ្រុលនិយមស្ដេចថៃសិន ហើយចាំដោះជាមួយកម្ពុជាក្រោយ។ អនុទីន បានប្រកាសថា ខ្លួននឹងបង្កើតគណៈកម្មការមួយ ដើម្បីសិក្សាអំពីការរំលាយ MOU ឆ្នាំ២០០០ ដែលទំនងជានឹងរុញបញ្ហាឱ្យទៅក្រោយ យកការទូតបាំងមុខ ដើម្បីប្រើប្រាស់កម្លាំងបាយជាមួយនឹងកម្ពុជា? សំណួរសួរថា បើខ្លួនមានឆន្ទៈ ដោះស្រាយជម្លោះនេះតាមការទូតមែន តើទង្វើណាដែលបង្ហាញថា ខ្លួនបានបន្ធូរខ្សែ? ទាំងរឿងរំលាយ MOU ឆ្នាំ២០០០ មានអ្នកជំនាញច្បាប់អន្តរជាតិកម្ពុជា បានលើកឡើង មិនអាចទៅរួចទេ ទោះបីជាថៃបានបោះឆ្នោតប្រជាមតិជាតិខ្លួនក៏ដោយ ក៏ MOU ឆ្នាំ២០០០ នៅតែមានសុពលភាពដដែល ព្រោះលក្ខខណ្ឌរំលាយមិនគ្រប់គ្រាន់ ពិសេស គឺត្រូវការភាគីកម្ពុជា និងបានតម្កល់នៅ UN? 

ទី២- ទាញរឿងទូត ទៅក្រោយ? មួយករណីទៀត! អាចទេ? ការដែលអនុទីនយក “ការរំលាយ MOU ឆ្នាំ២០០០” មកគំរាមកកម្ពុជា ជាថ្នូរឱ្យកម្ពុជា មិនដាក់ពាក្យបណ្ដឹងទៅ ICJ ហើយច្រានចោល អ្វីដែលកម្ពុជានឹងលើកយកទៅប្ដឹង ICJ ទាក់ទងនឹងតំបន់ព្រំដែន បូកទាំងប្រកាសថា “ប្រាសាទតាមាន់ តាក្របី ជារបស់ថៃជាដើម ដើម្បីទាញស្ថានការណ៍ទៅក្រោយ? បន្ទាប់មកប្រកាសថា “ខ្លួនត្រូវការចរចាជាមួយកម្ពុជា ទ្វេរភាគី ហើយសម្លុតកម្ពុជាថា ព្រមឬមិនព្រម?”។ ប្រសិនជាកម្ពុជាព្រម នោះខ្លួនបានចំណេញទូតមួយដំណើរធំ តែបើកម្ពុជាមិនព្រម អនុទីន នឹងអាចរុញស្ថានការណ៍ឱ្យកាន់តែក្ដៅ ពិសេសគឺបោះដៃទៅខាងទ័ពវិញ? របៀបដែលអនុទីន កំពុងតែសាកនេះគឺ “ទាញប្រយោជន៍ឱ្យបានច្រើនច្រកទាំងថៃគ្នាឯង និងខាងកម្ពុជា ហើយបើបានមួយណា យកមួយនេះ ដ្បិតខ្លួនមិនខាតអ្វីទាំងអស់ ហើយប្រសិនបានបានសម្រេច អនុទីន នឹងចំណេញ ដោយព្រួញ១ បាញ់បានសត្វ២? ទី១-គាត់នឹងក្លាយជាមនុស្សម្នាក់ ដែលអាចទាញផលចំណេញពីជម្លោះព្រំដែននេះ តាមរយៈការប្រើប្រាស់ “ក្បួនអ្នកមុនដោះតាមអ្នកមុន! អ្នកក្រោយដោះតាមអ្នកក្រោយ! ហើយអ្នកចងនិងអ្នកស្រាយ គឺជាខ្លួនឯងតែមួយ”។ ទី២-ក្នុងការំលាយ MOU ឆ្នាំ២០០០ មានមួយករណីទៀត គឺបានផលត្រង់ការប្រមូលធនធាន ពីព្រំដែនទឹក នៅតំបន់ត្រួតស៊ីគ្នា? បើអនុទីន ដើរតាមផ្លូវនេះ ខ្លួនអាច “ចំណេញ៣ច្រក” ប៉ុន្តែប្រហែលជាមិនអាចទៅរួច។ ភាពខ្លាំងរបស់កម្ពុជា គឺការប្រើប្រាស់ខ្សែទូត ដើម្បីចងការឈ្លានពានរបស់ថៃ ខណៈដែលថៃ “គំរាម” កម្ពុជា ឱ្យចរចាតែពីរនាក់បានហើយ ហើយជំហានបន្ទាប់ គឺពន្លឿនកិច្ចការទូត ពិសេស គឺជម្រុញក្រុម IOT និង AOT ដ្បិតល្បែងដែលអនុទីនលេងនេះ គឺប្រៀបបានដូចជា “ល្បិចទិញពេល” ឱ្យអន្តរជាតិឆាប់ភ្លេច និងបន្លប់កម្ពុជា មិនឱ្យនិយាយរឿង ភូមិជោគជ័យ អូរបីជាន់ និងពិសេសទ័ពដែលទាហានថៃបាន ចាប់ទៅខុសច្បាប់? ការរក្សាចំណងមិត្តភាពបន្ថែម គឺជារឿងសំខាន់ ខណៈដែលទ័ពកម្ពុជា ទំនងជាដើរតាមគ្នា គឺ “ទ័ពការពារ ទូតចេញក្បួន”។ 

ទី៣- បង្អាក់ដំណើរកម្ពុជា? ជារឿងធម្មតា! សង្រ្គាម១ទៅ ១មក ហើយបើសិន ជាអាចបង្អាក់ដំណើរនរណាបាន គេនឹងបង្អាក់ ដ្បិតភាពខ្លាំងរៀងៗខ្លួននឹងអាចសង្កត់ លើភាពខ្សោយរបស់ដៃគូរម្ខាងទៀត? ប៉ុន្តែប្រសិនជាក្បួនដែលអនុទីន លេងនេះ មិនជោគជ័យ អនុទីន នឹងអាចប្រឈមបាត់កៅអីខ្លួនឯងក្នុងដំណែងនាយករដ្ឋមន្រ្តីព្រោះសំឡេងដែលគាំទ្រខ្លួនក្លាយជានាយករដ្ឋមន្រ្តីពេលនេះ គឺបានមួយផ្នែកធំ ពីគណបក្ស ប្រជាជន។ តើល្បិចការទូតអនុទីន នឹងទៅបែបណាទៀត? 

ទី៤៖ សាមគ្ដី ជាកូនសោ។ សង្រ្គាមមិនទាន់ចប់ សាមគ្ដីចំពោះមុខ គឺសំខាន់ណាស់។ សូមកុំឆាប់ភ្លេច ហើយសូមកុំចូលអន្ទាក់ធ្វើឱ្យឆាប់ភ្លេចរបស់សាសន៍ថៃ។ ពហិការមិនប្រើប្រាស់របស់ថៃ គឺជារឿងចំបាច់។ ពាក្យថា “សង្រ្គាម” គឺគ្មាននរណាចំណេញទេ តែការរក្សាជំហរច្បាំង ទាំងផ្នែកទ័ព ទូត និងសេដ្ឋកិច្ច ប្រាកដណាស់ គឺបានន័យថា “យើងមិនព្រមចុះចាញ់យករួចខ្លួនខណៈនេះ ហើយថ្ងៃក្រោយទៅ កូនចៅយើងវេទនាឡើយ” ដូច្នេះហើយ “សំឡេងតែ១ ក្នុងការដោះស្រាយបញ្ហាចំពោះមុខ គឺជារឿងសំខាន់”។ បញ្ហាចំពោះមុខ សាមគ្គី គឺជាកូនសោ។ គំនិតច្រើន យល់ឃើញច្រើន ល្អច្រើន តែគិតច្រើន យល់ច្រើន ត្រូវតែធ្វើឱ្យច្រើន។ ទស្សនៈ ខុង មិញថា មនុស្សគិតច្រើនមានផ្លូវច្រើន តែដាច់ខាត ជ្រើសរើសផ្លូវណា ដែលឈ្នះបានហើយ។ គប់មិត្ត បំបែកមិត្ត សង្រ្គាម សន្តិភាព? សាមគ្គីជាកូនសោ! មានភាគត…….

ពីខ្ញុំបាទ ឡាំ ឡាយ ចុងប៊ិកអង្គរ! 

(មានឯកសារយោង)


ធី សុវណ្ណថា Thy Sovantha   1h  · 🚨មិញនេះ ក្រុមប្រឹក្សាសន្តិសុខជាតិ.ថៃ អនុម័ត.ឲ្យសង់របងព្រំដែន ខេត្តស្រះកែវ ឲ្យទ័ពពិនិត្យការដ្ឋាន ទោះខ្មែរប្រឆាំង ក៏ត្រូវសង់... @ថា


Um Sam An Page អ៊ុំ សំអាន 15m  · ថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ លោក Worayot Leungsuwan មេបញ្ជាការភូមិភាគទី១ថ្មីរបស់ថៃ បានធ្វើដំណើរទៅភូមិព្រៃចាន់របស់ខ្មែរ ដើម្បីពិនិត្យមើលរបងបន្លាលួស តាមដានស្ថានការណ៍និងត្រួតពិនិត្យសន្តិសុខព្រំដែន។ មេបញ្ជាការភូមិភាគទី១ថ្មីរបស់ថៃទៅភូមិព្រៃចាន់របស់ខ្មែរបន្ទាប់ពីថៃបានឈូសឆាយផ្លូវក្រួសក្រហមរួចរាល់និងបន្ទាប់ពីគាត់ទើបចូលកាន់តំណែងថ្មី។ ថៃកំណត់អោយពលរដ្ឋខ្មែរចាកចេញអោយអស់ពីភូមិព្រៃចាន់និងភូមិជោគជ័យត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២៥។ មេបញ្ជាការភូមិភាគទី១ថ្មីចាត់ទុកភូមិព្រៃចាន់និងភូមិជោគជ័យជាទឹកដីថៃផ្តាច់មុខ។  អង្ករក្លាយជាបាយហើយ! លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត អាចនឹងកាត់ភូមិព្រៃចាន់និងភូមិជោគជ័យអោយថៃដូរយកសន្តិភាពនិងអំណាច។


A JA A-អាចារ្យ អេ

 “មេទ័ពសៀមភាគ1ថ្មី ទើបតែទទួលតំណែងបានក្ដៅៗអ៊ុនៗ ថ្ងៃនេះមកទស្សកិច្ចភូមិព្រៃចាន់ អូបីជាន់ ដើម្បីប្រូម៉ូតខ្លួនឯង ហើយអ្នកសារព័ត៌មានសៀមសួរថា កាលណាចាត់ការប្រជាជនខ្មែរ មេទ័ពភាគ1 ឆ្លើយថា បានប្រៀបពេលណា ចាត់ការពេលហ្នឹង” 

មានន័យថា ពួកវាកំពុងរកចន្លោះដាក់ បងប្អូនអើយវាដាក់មិចនិងបាន បើអ្នកសាងផ្លូវ 50លានបាតចូលកាស៊ីណូគឺ ប្រាយុទ្ធ ចាន់អ៊ូឆា ដែលមានតំណែងបច្ចុប្បន្នជាអាមាត្យក្នុងវាំង ចាត់ការទៅ ចាត់ការមក ប៉ះតែបក្សពួកខ្លួនឯង


Sports Kh 9m  ·   ផ្ទៃដីជាង៤១លានម៉ែត្រការ៉េក្នុងខេត្តជាប់ព្រំដែនថៃចំនួន៦ ត្រូវបានចុះហត្ថលេខាបោសសម្អាតមីន 🙂💔 មានមីនផង នៅចោរបំពាន ចោរឈ្លានពាន 😆 ចុះទំរាំផ្ទៃដីរលោងព្រិល?🙂


A JA A-អាចារ្យ អេ   5h  · ហត់ណាស់លោកអើយ សៀមចោទតាំងពីម្សិលមិញ រហូតថ្ងៃនេះមិនទាន់ឈប់ គ្រប់ប៉ុស្តិ៍គ្រប់ពេល ចោទថាចិនផ្ដល់អាវុធអោយខ្មែរ វ៉ៃជាមួយសៀម ចុះក្រែងកងទ័ពសៀម ជាអ្នកជួលសារព័ត៌មានអាមេរិកសោះ ហេតុអីគ្រប់សារព័ត៌មានសៀមអាងថា សារព័ត៌មានអាមេរិក The New York Time ជាអ្នកបង្ហាញឯកសារសំងាត់ទៅវិញ ទាំងដែលសៀមខ្លួនឯងជាអ្នកបោះព័ត៌មានអោយសារព័ត៌មានអាមេរិកសោះ ស្នៀតចឹងៗអីគឺសៀមពូកែណាស់ (ល្បិចសៀម) បើជ្រុលជាចឹងហើយកងទ័ពសៀមមិនផ្សាយផងថា ថៃទិញអាវុធពីចិនមកប៉ុន្មាន តាមដែលចាអេដឹង គ្រាន់តែឆ្នាំ 2024 មួយឆ្នាំ កងទ័ពសៀមទិញអាវុធពីចិន រហូតជិតដល់ 1000លានដុល្លារ បើប្រៀបធៀបជាមួយខ្មែរ ខុសត្រូវគ្នាជាង 100ដង ទើបចាអេធ្លាប់និយាយថា បើចិនជាមហាអំណាច អាចសាហាវជាងអាមេរិកទៅទៀត តែដែលចាអេ លេងអាមេរិកមករហូតគឺដោយសារ ទី1 CIA អាមេរិក រួមដៃជាមួយសៀម ទម្លាក់គ្រាប់ B52 លើទឹកដីខ្មែរ ធ្វើអោយស្លា*ប់ជាង 5សែនជីវិត យុគឥណ្ឌូចិន ទី2 អាមេរិកនៅពីក្រោយខ្នង អ៊ីស្រាអែល ដែលកំពុងសម្លា*ប់ប្រជាជនប៉ាឡេស្ទីនផ្ដា*ច់ពូជ -ល- ជីវិតអ្នកសារព័ត៌មានចាអេ មិនមែនចេះតែរេតាមចុងស្រល់ទេ គឺមានគោលជំហរផ្ទាល់ខ្លួន

No comments:

Post a Comment