ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Friday, October 3, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ២០២៥

 Viral fun 23m  · ដំណឹងថ្មីបន្ទាន់ជួយចែករំលែកទាំងអស់គ្នា ក្រុមលេខា RBC រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងយោធភូមិភាគទី២ របស់ភាគីថៃ បើកកិច្ចប្រជុំ នៅមាត់ច្រកអន្តរជាតិអូរស្មាច់ (ឧត្តរមានជ័យ)៖ ក្រុមលេខា គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងយោធភូមិភាគទី២ របស់ភាគីថៃ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំ នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ នាមាត់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ភាគីកម្ពុជាមានចំនួន០៧នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី និត ណារុង នាយសេនាធិការរង យោធភូមិភាគទី៤ និងភាគីថៃចំនួន០៨នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ យោធភូមិភាគទី២ ប្រធានក្រុមលេខា៕

ลี่ กันทรลักษ์ ทันข่าว 20m  · ▪️ถามจริงๆ พวกมึvจะตรวจสอบอะไรนักหนา สงครามก็จบลงได้ระยะหนึ่งแล้วแล้ว ขยันเหลือเกินนะมีอะไรหมกเม็ดกันหรือเปล่าระหว่างมาเลเซียกับเขมรเห็นลงพื้นที่ทุกอาทิตย์   วันนี้กระทรวงกลาโหมเขมรได้ประสานทีมผู้สังเกตการณ์ระหว่างกาล (IOT) เข้าตรวจสอบพื้นที่หมู่บ้านโชคปึก ชุมชน Slkram District เขต Svay Chek จังหวัด Banteay Meanchey เพื่อสังเกตการณ์ ตรวจสอบรายงานสถานการณ์หลังจากการหยุดยิv  #ที่เขมรตรวจทุกอาทิตย์  ที่ไทยไม่เห็นมึvมาตรวจเลย พอทางการไทยประสานไปมึvก็นิ่งเฉยพวกมึvให้ความสำคัญกับเขมรเป็นอันดับแรกนะมาเลเซีย มี5432 กันหรือเปล่า.🤣 ▪️Seriously, what are you going to check? The war is over for a while. You're so diligent. Is there anything happening between Malaysia and Khmer every week? Today, the Khmer Ministry of Defense has coordinated the Interim Observer Team (IOT) to inspect Chok Pak Village, Slkram District, Svay Chek District, Banteay Meanchey Province to observe. Check the situation report after the break.v #ที่ค มมรตร์วจทุกอามอิต์ In Thailand, I didn't see them, I came to check at all. When the Thai system is coordinated, I'm still quiet. You guys prioritize Khmer first. Do you have 5432 in Malaysia? 🤣


TEA Seiha/ទៀ សីហា   1h  · នៅព្រឹក ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅ ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។  On the morning of Friday, 3 October 2025, The Ministry of National Defence of the Kingdom of Cambodia has facilitated the Interim Observer Team (IOT), visited Chok Pouk Village, Slor Kram Commune, Svay Chek District, Banteay Meanchey Province in order to observe, verify, and report on the border situation after the Ceasefire came into effect.


Angkor Ek Daily 53m  · មេទ័ពភូមិភាគ១ថ្មីរបស់ថៃឲ្យកម្ពុជាបញ្ចូលរបៀបវារៈពិភាក្សាគ្នាគម្រោងបណ្ដេញពលរដ្ឋខ្មែរនៅភូមិព្រៃចាន់និងភូមិជោគជ័យ ប្រសិនបើចង់បន្តកិច្ចប្រជុំRBC --- មេបញ្ជាការភូមិភាគ១របស់ថៃលោក វរៈយុ លួងសុវណ្ណ (Worayos Luangsuwan) បានលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលានេះ នឹងត្រូវពន្យារពេលបន្តទៀត ដរាបណាភាគីកម្ពុជាមិនបញ្ចូលរបៀបវារៈជជែកពិភាក្សាគ្នាពីគម្រោងបណ្ដេញពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលភាគីថៃចោទថា បានរស់នៅក្នុងទឹកដីថៃ ស្ថិតក្នុងភូមិបានណងចាន់ និងភូមិបានណងយ៉ាកែវ។  សារព័ត៌មានថៃ The Nation ចុះផ្សាយនៅថ្ងៃទី០៣ ខែតុលានេះ ដោយដកស្រង់សម្ដីរបស់មេបញ្ជាការភូមិភាគ១ថ្មីរបស់ថៃថា កិច្ចប្រជុំនេះ នឹងត្រូវពន្យារពេលរហូតភាគីកម្ពុជាយល់ព្រមលើកយកបញ្ហាគម្រោងបណ្ដេញពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ទៅជជែកពិភាក្សាគ្នា។  កិច្ចប្រជុំ (RBC) រវាងមេទ័ពភូមិភាគទី៥របស់កម្ពុជា ជាមួយមេទ័ពភូមិភាគទី១របស់ថៃ គ្រោងជួបប្រជុំគ្នានៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីតាមដានពីការព្រមព្រៀងគ្នាពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើប្រធានបទបង្ក្រាបក្រុមឆបោកអនឡាញ ការបោសសម្អាតគ្រាប់មីន និងការគ្រប់គ្រងតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។  ក្រសួងការពារជាតិកម្ពុជាបានប្រកាសដែរថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅពេលខាងមុខនេះ គឺមានគោលបំណង ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។  រដ្ឋបាលខេត្តស្រះកែវរបស់ថៃបានដាក់ឱសានវាទឱ្យពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវតែចាកចេញពីលំនៅដ្ឋាននិងដីស្រែចម្ការរបស់ពួកគាត់ត្រឹមថ្ងៃទី១០ ខែតុលា បើពុំដូច្នេះទេ កងកម្លាំងប្រដាប់អាវុធថៃនឹងអនុវត្តទៅតាមច្បាប់អាជ្ញាសឹករបស់ខ្លួន។  ពាក់ព័ន្ធនឹងការព្រមាននេះ រដ្ឋបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជាបានលើកឡើងតាមរយៈលិខិតឆ្លើយតបមួយថា រដ្ឋបាលខេត្តស្រះកែវគ្មានសមត្ថកិច្ចកំណត់ព្រំដែន និងអនុវត្តច្បាប់មកលើពលរដ្ឋកម្ពុជា ដែលរស់នៅលើដីរបស់ខ្លួនតាំងពីយូរយារណាស់មកហើយទេ ហើយថា តាមអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និងកំណត់ហេតុកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកាលពីថ្ងៃទី១០ ខែកញ្ញា នៅខេត្តកោះកុង គឺភាគីទាំងពីរបានឯកភាពត្រូវរក្សាស្ថានភាពដើមនៅដដែល រហូតការងារខណ្ឌសីមាព្រំដែនត្រូវបញ្ចប់៕ រូបភាព៖ ហ្វេសប៊ុកយោធភូមិភាគទី១ថៃ និងក្រសួងការពារជាតិកម្ពុជា


TEA Seiha/ទៀ សីហា   41m  · នៅព្រឹក ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។  On the morning of Friday, 3 October 2025, The Ministry of National Defence of the Kingdom of Cambodia has facilitated the Interim Observer Team (IOT), visited Prey Chan Village, O' Bei Choan Commune, Ou Chrov District, Banteay Meanchey Province in order to observe, verify, and report on the border situation after the Ceasefire came into effect.


VAYO FM Radio   1h  · លោកស្រី កុយ ពិសី រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការព្រំដែននិងទេសចរណ៍ បានចោទជាសំណួរពាក់ព័ន្ធនឹងការចង់លុប MOU ឆ្នាំ២០០០របស់ភាគីថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រីលើកជាសំណួរថា៖ “សូមសួរទៅអ្នកចង់លុប MOU ឆ្នាំ២០០០ ថា លុបហើយធ្វើព្រំដែនជាមួយកម្ពុជាវិញអត់? បើធ្វើ តើធ្វើតាមការចរចាដោយសន្តិភាព តាមឯកសារបារាំងសៀមដែលប្រទេសទាំងពីរបានអនុវត្ត ២៥ ឆ្នាំមកហើយ ឬតាមការរំលោភយកដោយអាវុធ? បើយកតាមការចរចាដោយសន្តិភាព វាគ្មានជម្រើសណាល្អក្រៅពីបន្តអនុវត្ត MOU នេះទេ ប៉ុន្តែបើរំលោភយកដោយអាវុធ មានតែទទួលយកនូវភាពអាម៉ាស់ ថោកទាប និងការបង្ហូរឈាម។”


Choun Hem ផែនទីគុសខ្លួនឯងស្រេចតែចិត្តធ្វើរបងស្រេចតែចិត្តដោយគ្មានការឯកភាពគ្នាពីភាគីកម្ពុជាចង់មិនចង់លើកនេះថៃបានភ្លក់នំអន្សមយក្យខុសរដូវហើយ.!.

ថៃចាប់ផ្តើមធ្វើរបងលួសកំពស់2ម៉ែត្រ មានបណពាក់កាមមេរ៉ា CCTV ជាមួយព្រំដែន កម្ពជា នៅចន្លោះបង្គោលព្រំដែន ៥០ និង ៥១ នៅឃុំបានកក់ស្បែង ឃុំថាខាំ ស្រុកអារញ្ញប្រាថេត ខេត្តស្អាកែវ។


KPT International 7m  · យោង​ការ​ចុះផ្សាយ​របស់ Khaosod មន្ត្រីយោធាថៃ បាន​ឲ្យ​ដឹង​​នៅថ្ងៃសុក្រ​ទី០៣​ខែតុលានេះថា ប្រទេសរបស់​ខ្លួន​បានចាប់ផ្តើមសាងសង់របងព្រំដែនដំបូង​ជាមួយ​កម្ពុជា ដែលមានប្រវែង ៥,១គីឡូម៉ែត្រ ក្នុងស្រុកអារញ្ញប្រាថេត ក្នុងគោលបំណងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងឧក្រិដ្ឋកម្ម។ លោក Withai Laithomya អ្នកនាំពាក្យទីបញ្ជាការកងយោធពលខេមរភូមិន្ទថៃ (RTAFH) បាននិយាយថា គម្រោងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) កាលពីថ្ងៃព្រហស្បតិ៍។ របង​ដែល​ចំណាយ​ថវិកា​អស់​៦,៥​លាន​បាត​នឹង​ត្រូវ​សាងសង់​ដោយ​អង្គភាព​អភិវឌ្ឍន៍​ចល័ត​លេខ​១២ របស់​បញ្ជាការដ្ឋាន​ជាតិ​អភិវឌ្ឍន៍​ដោយ​មានការ​សម្របសម្រួល​ជាមួយ​កងវរសេនាធំ​ ​Thap Phran ទី​១២​។ ការ​សាងសង់​នឹង​ចាប់​ផ្តើម​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ៥០ និង​លេខ៥១ ក្នុង​ភូមិ​ Ban Khok Sabaeng ស្រុក​ Tha Kham ក្នុង​តំបន់​ដែល​គ្មាន​ជម្លោះ​សកម្ម។ របង​នេះ​នឹង​មាន​បង្គោល​បេតុង និង​លួស​បន្លា​កម្ពស់​ជាង​២​ម៉ែត្រ​ដែល​រុំ​ជា​៩ខ្សែ​​២​ស្រទាប់​ ហើយ​នឹង​មាន​បំពាក់​កាមេរ៉ា CCTV។ ការដំឡើងរបង​ព្រំដែន​នេះ រំពឹង​នឹង​បញ្ចប់​​ក្នុងរយៈពេលពី១ទៅ​២​ខែខាង​មុខ។ ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក៏​បាន​អនុម័ត​ថវិកា​បន្ថែម​ដើម្បី​ពង្រីក​ការ​សាង​សង់​ក្នុង​ដំណាក់​កាល​អនាគត​ផង​ដែរ ទោះ​បី​ជា​សេចក្តី​លម្អិត​នៃ​ដំណាក់​កាល​បន្ទាប់​មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ៕


គ្រូ 3m  · មន្ត្រីយោធាថៃ បាន​ឱ្យដឹង​​នៅថ្ងៃសុក្រ​ទី០៣​ខែតុលានេះថា ប្រទេសថៃ​បានចាប់ផ្តើមសាងសង់របងព្រំដែនដំបូង​ជាមួយ​កម្ពុជា ដែលមានប្រវែង ៥,១គីឡូម៉ែត្រ ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលនឹងរំពឹងថារួចរាល់នៅចន្លោះ១ទៅ២ខែទៀត


Chan Born 6m  · Shared with Public ព្រំដែនកម្ពុជា ថៃ៖ កាសែតសៀម គេរាយការណ៍ថា គឹនឹងសាងសង់របងព្រំដែន ប្រវែង ៥១០០ មែត្រ នៅចន្លោះបង្គោលលេខ ៥០ និង ៥១ ដើម្បីស្ទាបស្ទង់ ការប្រតិកម្មពីខាងកម្ពុជា។ កិច្ចការព្រំដែន ជាកិច្ចការរបស់ គណកម្មាធិការជាតិកិច្ចការព្រំដែន មិនមែនខ្ញុំទេ !! ខ្ញុំគ្រាន់តែ និយាយក្នុងនាមប្រជាជន ធ្លាប់សិក្សាអំពី ប្រព័ន្ធរបងការពារជាតិ Border Defensive System  ប្រព័ន្ធផ្លូវក្រវ៉ាត់ព្រំដែន ប្រព័ន្ធរបងព្រំដែន Border Fence System គេតម្រូវឲ្យមានការ ចរចារ ២ ប្រទេស ដែលជាទូទៅ ត្រូវឃ្លាតពី អក្សរព្រំដែន ៦មែត្រ ឬ ៨ មែត្រ ! អត់មានធ្វើ ចំលើអ័ក្ស ទេ ។ សៀម ចង់ដើរខ្សែលើ ធ្វើរបងរួមគ្នាជាមួយ ម៉ាឡេស៊ី តែ ម៉ាឡេស៊ី គ្រហឹម អាម៉េបញ្ជូលគ្រាប់ ប្រាប់ទៅ ថៃ ថា ចង់ធ្វើរបងធ្វើនៅដី ឯងទៅ កុំធ្វើលើអ័ក្ស ! ដូច្នេះ សៀម ក៍ផ្អាកផែនការកសាងរបងព្រំដែនតាំងនោះមក។


សម្ពន្ធហ្វេសប៊ុកកម្ពុជា CFA 1h  · ថៃ​អនុម័ត​ថវិកា​ជាតិ​ ជិត​ ១ពាន់​លាន​ដុល្លារ​ ដេីម្បី​ទិញ​អាវុធ​បន្ថែម​។


Meatophoum News

ថៃប្រកាសសង់របងយកដីកម្ពុជានាំក្រុមIOTទៅមើល!

នៅព្រឹក ថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។ 

សម្រាប់ប្រទេសថៃវិញបើយោងការចុះផ្សាយរបស់ Khaosod មន្ត្រីយោធាថៃ បានឲ្យដឹងនៅថ្ងៃសុក្រទី០៣ខែតុលានេះថា ប្រទេសរបស់ខ្លួនបានចាប់ផ្តើមសាងសង់របងព្រំដែនដំបូងជាមួយកម្ពុជា ដែលមានប្រវែង ៥,១គីឡូម៉ែត្រ ក្នុងស្រុកអារញ្ញប្រាថេត ក្នុងគោលបំណងទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងឧក្រិដ្ឋកម្ម។

លោក Withai Laithomya អ្នកនាំពាក្យទីបញ្ជាការកងយោធពលខេមរភូមិន្ទថៃ (RTAFH) បាននិយាយថា គម្រោងនេះត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) កាលពីថ្ងៃព្រហស្បតិ៍។ របងដែលចំណាយថវិកាអស់៦,៥លានបាតនឹងត្រូវសាងសង់ដោយអង្គភាពអភិវឌ្ឍន៍ចល័តលេខ១២ របស់បញ្ជាការដ្ឋានជាតិអភិវឌ្ឍន៍ដោយមានការសម្របសម្រួលជាមួយកងវរសេនាធំ Thap Phran ទី១២។

ការសាងសង់នឹងចាប់ផ្តើមនៅចន្លោះបង្គោលព្រំដែនលេខ៥០ និងលេខ៥១ ក្នុងភូមិ Ban Khok Sabaeng ស្រុក Tha Kham ក្នុងតំបន់ដែលគ្មានជម្លោះសកម្ម។ របងនេះនឹងមានបង្គោលបេតុង និងលួសបន្លាកម្ពស់ជាង២ម៉ែត្រដែលរុំជា៩ខ្សែ២ស្រទាប់ ហើយនឹងមានបំពាក់កាមេរ៉ា CCTV។ ការដំឡើងរបងព្រំដែននេះ រំពឹងនឹងបញ្ចប់ក្នុងរយៈពេលពី១ទៅ២ខែខាងមុខ។

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ក៏បានអនុម័តថវិកាបន្ថែមដើម្បីពង្រីកការសាងសង់ក្នុងដំណាក់កាលអនាគតផងដែរ ទោះបីជាសេចក្តីលម្អិតនៃដំណាក់កាលបន្ទាប់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕


ឯ. វុឌ្ឍី

ទង្វើរបស់យោធភូមិភាគទី១ថៃ ដែលទាមទារឱ្យមានការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិ ជោគជ័យ និងភូមិ ព្រៃចាន់ ជាលក្ខខណ្ឌសម្រាប់ការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះច្បាប់អន្តរជាតិ គោលការណ៍មនុស្សធម៌ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

១. ការបំពានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នានៅម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រុះសម្រួលដោយប្រទេសម៉ាឡេស៊ី មានគោលបំណងកាត់បន្ថយភាពតានតឹង និងផ្ដល់ផ្លូវសម្រាប់ការចរចាសន្តិភាពតាមរយៈយន្តការដូចជា RBC ជាដើម។

 ១.១. ការបំផ្លាញការចរចា៖ តាមរយៈការដាក់លក្ខខណ្ឌលើការប្រជុំ RBC ដោយភ្ជាប់ជាមួយបញ្ហាដ៏រសើប ដូចជាការជម្លៀសប្រជាពលរដ្ឋកម្ពុជា ថៃកំពុងតែ រារាំងយន្តការដែលបានព្រមព្រៀងគ្នា ជាសារវន្តសម្រាប់ការអនុវត្ត និងពង្រឹងបទឈប់បាញ់។ ការប្រជុំ RBC មានគោលបំណងដោះស្រាយបញ្ហាតំបន់បែបនេះដោយសន្តិវិធី មិនមែនត្រូវដាក់ជាចំណាប់ខ្មាំងនោះទេ។

 ១.២. ទង្វើបង្ករឿង៖ ការទាមទារឱ្យជម្លៀសជនស៊ីវិលជាបន្ទាន់ ដែលកម្ពុជាចាត់ទុកថាជាពលរដ្ឋខ្លួននៅក្នុងទឹកដីអធិបតេយ្យរបស់ខ្លួន គឺជាទង្វើ បង្កើនស្ថានការណ៍តានតឹង និងបង្ករឿង ដែលផ្ទុយពីស្មារតីនៃបទឈប់បាញ់ ដែលតម្រូវឱ្យភាគីទាំងពីរ «ជៀសវាងការប៉ះទង្គិច» និង «ខិតខំដោះស្រាយរាល់បញ្ហាទាំងអស់ដោយសន្តិវិធី»។

  ១.៣. ភស្តុតាងនៃការបំពាន៖ របាយការណ៍ជាច្រើនបានបង្ហាញថា កងទ័ពថៃបានចូលទៅក្នុងភូមិទាំងនេះ តម្លើងរបងបន្លាលួស និងបានបង្ខំឱ្យគ្រួសារចំនួន ១២ គ្រួសារចាកចេញភ្លាមៗក្រោយបទឈប់បាញ់ ដែលកម្ពុជាថ្កោលទោសថាជាការបំពានដោយផ្ទាល់លើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងប្រឆាំងនឹងការចល័តទ័ពជាឯកតោភាគី និងការឈ្លានពាន។

២. ការបំពានអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០

MOU ឆ្នាំ២០០០ គឺជាក្របខណ្ឌគតិយុត្តដ៏សំខាន់សម្រាប់ដោះស្រាយវិវាទព្រំដែនតាមរយៈការបោះបង្គោលរួមគ្នា។

  ២.១. មាត្រា ៥ នៃ MOU ឆ្នាំ២០០០ ជាទូទៅ ហាមឃាត់ភាគីទាំងពីរមិនឱ្យធ្វើការងារណាមួយដែលបណ្ដាលឱ្យមានការផ្លាស់ប្ដូរបរិស្ថាននៃតំបន់ព្រំដែន រហូតដល់ការវាស់វែង និងបោះបង្គោលចុងក្រោយត្រូវបានបញ្ចប់។

  ២.២. សកម្មភាពឯកតោភាគី៖ ការទាមទារឱ្យមានការជម្លៀសចេញ ដែលភាគីកម្ពុជាចាត់ទុកថាជាការបណ្តេញចេញពីដីរបស់ខ្លួន និងការតម្លើងស្លាកសញ្ញាព្រមាន និងរបងបន្លាលួស ត្រូវបានកម្ពុជាមើលឃើញថាជា សកម្មភាពឯកតោភាគី ដែលផ្លាស់ប្ដូរស្ថានភាពដើមនៅក្នុងតំបន់ព្រំដែនដែលមានជម្លោះ និងមិនទាន់បានបោះបង្គោលរួចរាល់។ នេះបានបំពានដោយផ្ទាល់លើគោលការណ៍នៃការរក្សានូវស្ថានភាពដើម ខណៈដែលគណៈកម្មាធិការចម្រុះព្រំដែន (JBC) ត្រូវធ្វើការបោះបង្គោលព្រំដែនឱ្យបានរួចរាល់នាពេលខាងមុខ។

៣. ការបង្ខំឱ្យផ្លាស់ទីលំនៅរបស់ជនស៊ីវិល គឺជាការរំលោភបំពានធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្ស

ទង្វើនៃការបណ្ដេញចេញដោយបង្ខំ និងភ្លាមៗ ចំពោះពលរដ្ឋកម្ពុជា ដោយយោធភូមិភាគទី១ថៃ ចេញពីតំបន់មានជម្លោះ ក្រោមការគំរាមកំហែងពីយោធា គឺជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់ប្រជាជនស៊ីវិល។

ការទាមទារ និងការពន្យារពេលការប្រជុំ RBC ជាបន្តបន្ទាប់ គឺជាទង្វើនៃការបង្ខិតបង្ខំផ្នែកការទូត និងយោធា នៅក្នុងតំបន់ព្រំដែនដែលមានជម្លោះ និងភាពតានតឹងខ្ពស់។

The action by the Thai First Army Command—demanding the evacuation of Cambodian citizens from the villages of Chork Chey and Prey Chan as a precondition for holding the Regional Border Committee (RBC) meeting—raises serious concerns across international law, humanitarian principles, and existing agreements.

1. Breach of the Ceasefire Agreed on 28 July 2025 in Malaysia

The ceasefire agreement brokered in Malaysia was meant to de-escalate tensions and provide a pathway for peaceful dialogue through mechanisms like the RBC.

 1.1. Undermining Dialogue: By making the RBC meeting conditional on a highly sensitive and contested issue like population evacuation, Thailand is essentially blocking the agreed-upon mechanism for implementing and solidifying the ceasefire. The RBC meetings are meant to resolve such local issues peacefully, not be held hostage by them.

 1.2. Provocation: Demanding the immediate evacuation of civilians, which Cambodia views as its citizens on its sovereign territory, is an escalatory and provocative act that runs counter to the spirit of the ceasefire, which requires both sides to "avoid clashes" and "strive to resolve all issues peacefully."

 1.3. Evidence of Violations: Earlier reports already indicated that Thai forces had entered these villages, erected fencing, and reportedly forced 12 families to leave shortly after the ceasefire, which Cambodia denounced as a direct violation of the agreement's terms against unilateral troop movements and encroachments.

2. Breach of the 2000 Memorandum of Understanding (MOU)

The 2000 MOU is the key legal framework for resolving the border dispute through joint demarcation.

 2.1. Article 5 of the 2000 MOU generally prohibits both sides from carrying out any work resulting in changes of the environment of the frontier zone pending the final survey and demarcation.

 2.2. Unilateral Action: Thailand's demand for evacuation, which the Cambodian side views as an expulsion from their land, and the installation of warning signs and fencing are seen by Cambodia as unilateral actions that change the status quo in the disputed, undemarcated border area. This directly violates the principle of maintaining the status quo as the Joint Boundary Commission (JBC) works to finalize the border.

3. The forced displacement of civilians is a grave violation of international human rights and humanitarian law

The immediate act of forced eviction against Cambodian villagers by Thailand's First Army Command from disputed areas, under military threat, is a grave violation of the rights of the civilian population. 

The demand and subsequent postponement of the RBC meeting are clear acts of diplomatic and military coercion in a highly tense and disputed border area.


Chan Born 1m  · Shared with Public សង្រ្គាមប្រឆាំងដ្រូន Counter Drone Warfare ជាប្រភេទសង្រ្គាមថ្មី ដែលទើបតែត្រូវបានគេប្រើប្រាស់ជាលើកដំបូង នៅក្នុងសង្រ្គាម រុស្សី អ៊ុយក្រែន ឆ្នាំ ២០២៣ ក្រោយពី យន្តហោះចម្បាំង អ៊ុយក្រែនប្រមាណ ជាង ៤០០ គ្រឿង ត្រូវបានកំទេចចោលដោយកងទ័ពរុស្សី។ ដើម្បីកំទេច កងដ្រូនច្រើនមហាសាល ពីប្រទេស អ៊ុយក្រែន គេឃើញ កងទ័ពរុស្សី ប្រើសំណាញ់គ្រប់ពីលើ រថក្រោះ លេណដ្ឋាន និងតាមផ្លូវជាតិ ដោយសារវាមានតម្លៃថោក។ ចំណែកការប្រើប្រាស់កំាភ្លើងធំ កាំជ្រួច បាញ់ស្រោចចូលទៅ ទីតាំងទីបញ្ជាការរបស់ អ្នកបញ្ជាដ្រូន ក៍ជាវិធីដ៍មានប្រសិទ្ធិភាពដែរ។ កាលពីម្សិលមិញ កងទ័ពសៀម គេបានធ្វើពិធីបង្ហាញកងពលដ្រូន ដើម្បីជាការគំរាមមកលើកងទ័ពកម្ពុជា។


Ren Chanrith 9m  · ភាសារសឹកសង្គ្រាមរបស់ស៊ុន ជឺ៖ "ត្រូវស្គាល់ខ្លួនឯង និងស្គាល់សត្រូវ"។ ដូច្នេះ ខ្ញុំសម្រេចចិត្តផ្សព្វផ្សាយព័ត៌មានពីខាងថៃ។ នៅថ្ងៃនេះ លោក អនុធិន ចាន់វីរ៉ាកុល នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានសរសេរលើបណ្តាញសង្គមរបស់លោកថា៖ "នេះគឺជាមោទកភាពនិងកិត្តិយសដ៏ធំធេងរបស់ខ្ញុំ ដែលបានចាប់ម្ហូប(ខជើងជ្រូកនិងពងមាន់)ជូនវីរៈបុរសរបស់យើង"។  ការលើកឡើងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៣ខែតុលា ខណៈពេលដែលលោកកំពុងធ្វើដំណើរចុះទៅពិនិត្យកងទ័ពនិងលើកទឹកចិត្តដល់ កងទ័ពស្រួចសាមយ៊ែក(FOB) កងពលធំថ្មើរជើងលេខ២១ កងទ័ពពិសេសលេខ២ និងកងកំលាំងស៊ូរ៉ាណារី(Suranaree) ស្ថិតនៅក្នុងតំបន់ជួរភ្នំដងរែកនៃខេត្តសុរិន្ទ។ ជាពិសេស គាត់ក៏បានញុាំអាហារថ្ងៃត្រង់ជាមួយកងទ័ពដែលឈជើងនៅទីតាំងនោះផងដែរ។ លោកបានសួរនាំកងទ័ពអំពីកិច្ចការសឹកសង្គ្រាម ហើយបានសង្កត់បញ្ជាក់ថា រដ្ឋាភិបាលរបស់លោកត្រៀមខ្លូនដើម្បីជួយគាំទ្រដល់កងទ័ព ទាំងកិច្ចការសឹកសង្គ្រាមនិងការចំណាយលើប្រតិបត្តការណ៍នានា ដើម្បីការពារដែនអធិបតេយ្យភាពរបស់ថៃ។ លោកជូនពរឱ្យកងទ័ពទាំងអស់អនុវត្តនូវភារកិច្ចរបស់ពួកគេដោយសុវត្ថិភាព។ ~KHAOSOD


ធី សុវណ្ណថា Thy Sovantha   27m  ·  🚨ទៀតហើយ មិញនេះ ភូមិភាគ២.ថៃ ចោទ÷ មានដ្រូន ៥៨គ្រឿង បង្កការគំរាមកំហែងទ័ពថៃ ប្រាសាទតាក្របី... (មេថ្មី.ថៃ ចង់រកលេសរករឿងយើងទៀត.ហើយ) @ថា


ពូ ការ៉េបួន 2m  ·  អ្នកនាំពាក្យកងទ័ពជើងគោកថៃ Winthai Suvaree បានធ្វើការបញ្ជាក់ថា «លោកមិនអើពើនឹងសំណើរបស់ភាគីកម្ពុជា ក្នុងការទាមទារឱ្យកងទ័ពថៃដោះលែង ទាហានកម្ពុជាទាំង ១៨នាក់ឡើយ កងទ័ពថៃ នៅតែបន្តឃុំខ្លួនទាហានកម្ពុជាទាំង ១៨រូបដដែល»


ធី សុវណ្ណថា Thy Sovantha   15m  · អនុទីន ដាក់លិខិត ទៅUN ប្រាប់ថា÷ ថៃមិនបានឈ្លានពាន កម្ពុជា.ទេ កម្ពុជាឈ្លានពានថៃ ថៃកំពុងអត់ធ្មត់ ព្យាយាមដោះស្រាយដោយ សន្តិវិធី ...@ថា

No comments:

Post a Comment