ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Saturday, October 25, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២៥

A JA A-អាចារ្យ អេ ABC សូមប្រកាសថាលុយចំនាយនៅសល់ 5605.63$ ក្រោយពីពួកយើង ABC បញ្ចប់ការដឹកជញ្ជូនស្បៀង អាវក្រោះមួកស្ពាន់ និងសម្ភារះផ្សេងៗជូនទៅ ជនភៀសសឹក និងវីរកងទ័ពជួរមុខ ដែល ABC បានធ្វើការងារនេះអស់រយះពេលជាង 3ខែ តាំងពីចាប់ផ្ដើមកើតជម្លោះជាយដែនខ្មែរ-ថៃមកម្លេះ. ពួកយើង ABC ប្រមូលមិនបានច្រើនរាប់សិបម៉ឺនដុល្លារដូចគេទេ តែសូមធានាថាគឺ គ្រប់យ៉ាងបានទៅដល់ដៃកងទ័ពខ្មែរជួរមុខពិតប្រាកដ សូម្បីតែទឹកត្រីមួយដបក៏ ABC ជញ្ជូនទៅដល់វីរកងទ័ពយើងដែរ

សម្រាប់ថវិកាដែលសល់ 5605.63$ ចាអេសូមយោបល់ពីមហាគ្រួសារ ABC ផង ព្រោះពេលនេះប្រទេសយើងក៏មានសន្តិភាពហើយ តើយើងគួរយកធ្វើអី ដើម្បីជួយសង្គម?

សូមក្រាបអរគុណ ក្រាបដល់បេះដូងមហាគ្រួសារ ABC ដែលបានរួមជាមួយ ABC ដូចជា សម្ភារះផ្សេងៗ អាវក្រោះ មួកស្ពាន់ ស្បៀង និងថវិកា ដើម្បីជួយប្រទេសជាតិយើង

ថវិការដែល ABC ទទួលបាន: 158917.33$

ចំនាយទិញអាវក្រោះ មួកស្ពាន់: 113814$

ចំនាយជូនទៅវីរះកងទ័ពជួរមុខ និងទិញសម្ភារះ ដូចជា អាយកូម ផ្ទាំងសូឡា ទូរស័ព្ទ -ល-: 23106.04$

ចំនាយជួលឡាន ជួលតាកុង ធ្វើឡាន និងការធ្វើដំណើរ 34ជើង: 16391.66$

សូមបញ្ជាក់ថា ABC ទទួលបានការបរិច្ចាគនេះ គឺដោយមិនមានការផុស QR code ជាសាធារណះទេ បងប្អូនណាដែលចង់ជួយសុទ្ធតែត្រូវទាក់ទងមកវិទ្យុ ABC មុន ព្រោះពួកយើង ប្រកាន់គោលជំហរថា មិនទទួលថវិកាពីបងប្អូនណា ដែលមានជីវភាពខ្វះខាតទេ ព្រោះជឿថា គ្រាន់តែពួកគាត់មានត្រឹមបេះដូង ដែលចង់ជួយគឺគ្រប់គ្រាន់ហើយ

ក្រុមការងារ ABC បានដឹកជូនស្បៀង អាវក្រោះ មួកស្ពាន់ និងសម្ភារះផ្សេងៗជាច្រើនទៀតទៅជាយដែនចំនួន 34ជើង ក្នុងមួយជើង ប្រើឡាន ដឹកទំនិញ ABC ឡានសម្ដេចពុក ដែលប្រគល់អោយ ABC ដើម្បីអន្តរាគមន៍បន្ទាន់ និងជួលឡានដឹកទំនិញមកបន្ថែម និងមានការជួលតាកុងឡាន 

បងប្អូនមហាគ្រួសារ ABC អាចឆែកបញ្ជីចំនូលចំនាយទាំងអស់ ដោយលំអិតនៅក្នុង Link ខាងក្រោមបាន ហើយបើសិនជាមានបងប្អូនណា ដែលចូលរួម តែរកឈ្មោះមិនឃើញ ឬមានចំនាយណាដែលមិនយល់ ឬមិនពេញចិត្ត អាចទាក់ទងមកតវ៉ា ឬ សួរនាំបានតាមរយះលេខទូរស័ព្ទ៖ 010 842 323

បងប្អូនអាចចុចចូលពិនិត្យបញ្ជីចំនាយចំនូលទាំងស្រុង

News4Khmer 32m  ·  🔴ជាលើកដំបូង កម្ពុជាបង្កើនថវិការដ្ឋសម្រាប់ចំណាយក្នុងឆ្នាំ ២០២៦ រហូតដល់ជាង ១០ពាន់លានដុល្លារ កើនជិត ៨% ធៀបនឹងឆ្នាំ ២០២៥ ដោយផ្តល់អាទិភាពលើការពង្រឹងសមត្ថភាព ការពារជាតិ!

បណ្តាមូលនិធិនៅប្រទេសថៃ៖ តាំងពីខែមករាដល់ តុលា ២០២៥ នេះ បើតាមការអង្កេតលើបណ្តាញសង្គម ឃើញថា ប្រទេសថៃ បង្កើតមូលនិធិ Foundation ចំនួន ០៤ ដូចជា (១) មូលនិធិសង្រ្គាមដឹកនាំដោយ អាបាតឃ្លាំង, (២) មូលនិធិចិត្តល្អដឹកនាំដោយ នាងដោះធំ (៣) មូលនិធិដ្រូន ដឹកនាំដោយពួកអាក្រហមតាក់ស៊ីន និងទី (៤) មូលនិធិរបងព្រំដែន ដឹកនាំ ប្អូនពៅស្រីស្តេចសៀមតែម្តង។ នេះជា សកម្មភាពមូលនិធិដ្រូន ដែលកន្លងមក បង្ករវិនាសកម្មតាមព្រំដែន។  សព្វថ្ងៃ គេហ៊ាន ប្តឹងមូលនិធីអាបាតឃ្លាំងនិងនាងដោះធំ ចំណែក២ នាក់ទៀត ទំនងធំពេកគេមិនហ៊ានប្តឹង !!!

Khan Chan Sophal

ឆាកនយោបាយ ដែលប្រជាជនថៃ នាំគ្នាថាមេដឹកនាំខ្លួនចោលម្សៀត គេចវេស្តពីការពិត មិនហ៊ានចូលប្រជុំ ដោយយកខ្មោច យាយមាំមី មកដាក់មុខ ដោយគេដឹងថា យាយនេះ ស្លាប់តាំងពីជាង ២ខែមុនមកម្ល៉េះ ខណះ សៀមវា ឈ្លានពានខ្មែរ  ,  ក៏ប៉ុន្តែស្តេចញៀនថ្នាំ វាប្រឹងបិទពត៍មាន ដោយដាក់អុកសុីសែនម្តាយវា ទុកដល់ថ្ងៃនេះ បានវាដក និងប្រកាស ជាផ្លូវការ ដើម្បីយកឡេស កុំឲ្យ អានាយករដ្ឋមន្ត្រី គូសវៀស ចូលរួមប្រជុំ អាស៊ាន + អាមេរិក នៅម៉ាឡេសុី ដែលនិងមានវត្តមានលោកត្រាំ ចូលរួមចុះហត្ថលេខា បញ្ជាឲ្យដោះលែង ទាហានខ្មែរ ទាំង១៨ រូបផងដែរ ។ 

រឿងដ៏ថោកទាបមួយនេះ ត្រូវបានឆាកជាតិរបស់វាផ្ទាល់ និងឆាកអន្តរជាតិ ដឹងពីគំនិត ខ្លាំងបានតែមាត់ តែធាតុពិតដូចសត្វឌួង សង្ងំបានតែក្នុងរុន្ធឈើ ។ 

បើខ្ញុំទាយមិនខុសទេ អំពីភូមិសាស្ត្រនយោបាយ គឺថៃ គេចមុខពីអាមេរិក ដោយរត់ទៅចាប់ដៃជាមួយចិន រឿងជីកព្រែក ក្រា នៅឈូងសមុទ្រទឹកជ្រៅ ភាគខាងត្បូង ដែលម៉ាឡេសុី ក៏ត្រៀម ទបាមទាដី ៣ខែត្ត របស់ខ្លួនយកមកវិញដែរ ព្រោះបើព្រែកនេះជីក អ្វីដែល បានផលប្រយោជន៍មហាសាល គឺ ចិន_សៀម  អ្វីដែលបាត់បង់ធំ គឺ អាមេរិក សាំងហ្គាពួ _ម៉ាឡេសុី ។ 

ដូច្នេះទស្សនះខ្ញុំ ចង់ឬមិនចង់ ផលប្រយោជន៍ៃការជីកព្រែក គឺត្រូវចែក ម៉ាឡេសុី 50% បើចង់សុខ ! ហើយ អាមេរិក ក៏មិនឲ្យសុខដែរ !

នយោបាយសៀម នាយករដ្ឋមន្ត្រីសៀម និងជួបភាពហ្វឹកហ្វរ យ៉ាងហោច ណាស់ ៣ខែ ត្រូវដូរនាយករដ្ឋមន្ត្រី កោសខ្យល់ ចេញម្តង ស្ថានភាពផ្ទៃក្នុង និងក្តៅគគុកដូចបាយពុះ គណបក្សប្រឆាំង និងកកើតច្រើនជាងមុន មិនខាន ដើម្បីធ្វើឲ្យរដ្ឋសភាថៃ ទាំងមូល ឡប់សតិ ធ្វើស្អីមិនកើត ។

រឿងស្តេចសៀម៖ ឃើញមានការផ្សាយច្រើននៅស្រុកខ្មែរដែលជាពត៍មានបំភ្លៃ បំភ័ន្ត ទាក់ទងជាមួយ ព្រះនាង ស៊ូរិគិត។ តាមប្រវត្តិ ព្រះនាងជា ជនជាតិ ថៃឥស្លាមនៅ អាណាចក្រសុងក្លា ប៉ាតានី។ ស្តេច សៀម ៩៩% សុទ្ធតែជា ឥស្លាម ដូចជា ព្រះបាទ ជូឡាឡុងកន គឺសុទ្ធតែ ខ្សែ ព្រះបាទអាប់ឌុល រៀបការ ជាមួយ ខ្សែ ស្តេច នគរ ស៊ូម៉ាត្រា បង្កើតជា អាណាចក្រសុខក្លា អាណាចក្រប៉ាតានី ។ នៅឆ្នាំ ១៩៣០ ជាង គេបាន រៀបការ ស្តេច សៀមនៅ បាងកក ជាមួយ កូនស្រីស្តេច សុខក្លា ដើម្បី កុំឲ្យមានការ ផ្តាច់ទឹកដីចូលជាមួយ ម៉ាឡេស៊ី។ ព្រះនាង សុគត កាលពី ៣ ខែ មុនគេអំឡុងពេលផ្ទុះសង្រ្គាមព្រំដែន ជាមួយ កម្ពុជាយើង តែ គេការពារកុំឲ្យមានការបេះបោរផ្ទៃក្នុង ពីព្រោះ មិនដឹងត្រូវធ្វើបុណ្យតាម ព្រះពុទ្ធសាសនា ឬ ឥស្លាមសាសនា? ដូច្នេះគេពន្យាៗៗៗ រង់ចាំប្រកាស មុនពេលប្រជុំ អាស៊ាន ស្អែកនេះដើម្បី កុំឲ្យពួកមន្រ្តីនានាទៅប្រជុំ !!!

Vath Ta Na 20m  · អាចោរថៃគំនិតខូច និងចង់គេចវេស ម៉ែស្តេចថៃ ស្លាប់តាំងពីថ្ងៃទី២៥កក្កដា សង្រ្គាមថ្ងៃទីពីរ ម៉េចមកធ្វើបុណ្យចំថ្ងៃគេជិតប្រជុំសន្តិភាពទៅវិញ

ស៊ីស៊ីថាមស៍

BREAKING NEWS៖ នាយករដ្ឋមន្រ្តីថៃប្រកាសមិនចូលរួមកិច្ចប្រជុំអាស៊ាន លើកហេតុផលកាន់ទុក្ខព្រះមហាក្សត្រីថៃ សិរីគិត

ថៃ៖ នាយករដ្ឋមន្ត្រី អនុទីន ឆាន់វីរៈគុល នៅព្រឹកថ្ងៃទី ២៥ ខែ តុលានេះ បានសម្រេចប្រកាសលុបចោលក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានរបស់លោកដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ២៦-២៨ ខែ តុលាខាងមុខនេះ លោកអនុទីនលើកហេតុផលថាលោកនឹងឆ្លៀតពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីកាន់ទុក្ខព្រះមហាក្សត្រីយានី សិរិគិត ដែលបានយាងសោយទិវង្គតក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅម៉ោង៩យប់ ថ្ងៃទី២៤ ខែតុលាម្សិលមិញនេះ។

យោងតាមកាសែតថៃ THE NATION បានរាយការណ៍ថាស្ថិតក្នុងបរិយាកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ គឺពេញទៅដោយអាប់អួរ ដោយរដ្ឋមន្ត្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានទាំងអស់ស្លៀកពាក់ខ្មៅ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រីយានី សិរិគិត ព្រះមហាក្សត្រីយានី ដែលបានសោយទិវង្គតនៅល្ងាចថ្ងៃសុក្រ ទី ២៤ ខែតុលា។

ប្រភពព័ត៌មានពីវិមានរដ្ឋាភិបាលថៃបានបញ្ជាក់ទៀតថា លោកនាយករដ្ឋមន្ត្រីថៃនឹងត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃស្អែកនេះ ដោយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ដោយមានប្រធានាធិបតីអាម៉េរិកធ្វើជាអ្នកសង្កេតការណ៍។ គេរំពឹងថា ការចុះហត្ថលេខានឹងត្រូវបានកំណត់ពេលឡើងវិញពីពេលរសៀលទៅពេលព្រឹកនាថ្ងៃបន្ទាប់ ប៉ុន្តែប្រសិនបើសហរដ្ឋអាម៉េរិកមិនយល់ព្រមនោះ លោក អនុទីន នឹងប្រគល់ភារកិច្ចនេះទៅឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសចុះហត្ថលេខាជំនួសលោក៕

ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK) 21m  · សេណារីយោងាយយល់ទេ អាមេរិកនឹងអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ទៅចុះហត្ថលេខានៅសេតវិមានជាក់ជាមិនខាន ដូចអ្វីដែលអាមេរិកធ្លាប់បានធ្វើជាមួយថ្នាក់ដឹកនាំប្រទេសដ៏ទៃទៀតដែរ។ ថៃគ្មានជម្រើសទេ ក្រៅពីធ្វើតាមអាមេរិក។ (CC - KDNK, USA)

ធី សុវណ្ណថា Thy Sovantha   28m  ·   🚨អនុទីន ប្រកាស÷ ស្នើសុំប្តូរពេល.ចុះហត្ថលេខា កិច្ចព្រមព្រៀងសន្តិភាព ដោយធិបតីភាព.លោកត្រាំ... អាមេរិកមិនទាន់ឆ្លើយតប @ថា

Fresh News   2h  · ព្រះមហាក្សត្រីថៃ សិរីគិត ដែលជាព្រះមាតារបស់ព្រះមហាក្សត្រថៃ យាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា (បាងកក)៖ យោងតាមការប្រកាសរបស់ព្រះបរមរាជវាំងថៃបានឲ្យដឹងថា ព្រះមាតារបស់ព្រះមហាក្សត្រថៃ ព្រះនាម សិរីគិត ព្រះមហាក្សត្រី បានយាងសោយទិវង្គតក្នុងព្រះជន្មាយុ៩៣ព្រះវស្សា នេះបើយោងតាមសាររព័ត៌មាន The Nation ចេញផ្សាយនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ។ ព្រះមហាក្សត្រី Sirikit បានបាត់ព្រះភក្រ្តចេញពីក្រសែភ្នែកសាធារណជន ចាប់តាំងពីទ្រង់បានទទួលរងជំងឺស្រ្តូក ឬដាច់សរសៃឈាមខួរក្បាល កាលពីឆ្នាំ២០១២មកម្ល៉េះ។ បើតាមសេចក្តីប្រកាសខាងលើរបស់ព្រះរាជវាំងថៃ ស្ថានភាពព្រះរាជសុខភាពរបស់ម្ចាស់ក្សត្រី Sirikit បានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ រហូតទីបំផុតធ្វើឱ្យទ្រង់ឈានចូលទិវង្គតតែម្តង កាលពីម៉ោង៩យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅឯមន្ទីរពេទ្យ King Chulalongkorn Memorial Hospital។ សូមជំរាបថា ព្រះស្វាមីរបស់ទ្រង់ គឺអតីតព្រះមហាក្សត្រ ព្រះបាទ Bhumibol Adulyadej ដែលជាស្តេចថៃគ្រងរាជ្យយូរបំផុត រយៈពេលសរុប៧០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៤៦។ បុត្រាតែមួយអង្គគត់របស់ម្ចាស់ក្សត្រី Sirikit និងព្រះបាទ Bhumibol គឺព្រះមហាក្សត្រថៃ បច្ចុប្បន្ន ព្រះបាទ Maha Vajiralongkorn បានឡើងសោយរាជ្យ បន្ទាប់ពីព្រះបាទ Bhumibol បានយាងចូលទិវង្គត កាលពីឆ្នាំ២០១៦។ ព្រះបាទ Maha Vajiralongkorn បានព្រះរាជអនុញ្ញាតឱ្យសមាជិកសៃរាជរង្ស និងអ្នកបម្រើការក្នុងព្រះរាជវាំងទាំងអស់ កាន់ទុក្ខរយៈពេលសរុប១ឆ្នាំ គិតចាប់តាំងពីថ្ងៃសោយទិវង្គតរបស់ម្ចាស់ក្សត្រី Sirikit៕

Bron Sambor 48m  · ប្រភព ពីវិមានរដ្ឋាភិបាលថៃ បានបង្ហើបថា ពេលនេះ លោកនាយករដ្ឋមន្ត្រីថៃ អាចនឹងអវត្តមាន ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក ជាអ្នកសង្កេត ការណ៍។ ការចុះហត្ថលេខា គ្រោងនឹងត្រូវកំណត់ពេល ពីរសៀល ទៅព្រឹកបន្ទាប់វិញ ប៉ុន្តែប្រសិនបើអាមេរិក មិនអាចកែសម្រួលបាន លោក Anutin នឹងប្រគល់ភារកិច្ចនេះ ទៅរដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីចុះហត្ថលេខាជំនួសវិញ ៕ ក្នុងគ្រាកំពុងកាន់ទុក្ខបែបនេះ យើងគួរយោគយល់ នឹងកុំយកត្រឹមចំណងជេីង​ព័ត៌មាន មកផ្សព្វផ្សាយ ដែលអាចនាំឱ្យមានការយល់ច្រលំ។

Sambath Show added a post to the album ព័ត៍មានជាតិ.  · Follow 3h  · ថៃឲ្យកម្ពុជាដកទ័ពនិងសភាវុធ-ធុនធ្ងន់ តែខាងថៃខ្លួនឯងបង្កើនកម្លាំងដល់ទៅ 6,000 នាក់បន្ថែមទៀត នៅទល់មុខភូមិជោគជ័យ-ព្រៃចាន់កម្ពុជា។ តើថៃមានចេតនាអ្វី?

The Cambodia Morning Post តើការ​ចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀង​រវាង​កម្ពុជា និងថៃ​ ដើម្បីស្វែងរក​សន្តិភាព​​នៅម៉ាឡេស៊ី​ក្រោមវត្ត​មានលោក​ត្រាំ អាចទៅរួចទេ ខណៈ​នាយករដ្ឋមន្ត្រីថៃ លោកអនុទីន បានប្រកាស​លុប​ចោល​ចូលរួម​កិច្ចប្រជុំអាស៊ាន ក្រោមហេតុផល​ចូលរួមបុណ្យ​​ ព្រះមាតា​ស្ដេច​ថៃដែលសោយទិវង្គត​នៅព្រឹកថ្ងៃទី​២៥ តុលា ២០២៥​នេះ ?

សភាពការណ៍ប្រទេស ថៃ៖ ទាំងនៅថៃ និងកម្ពុជា កំពុងវិភាគថា នាយករដ្ឋមន្រ្តីអាចទៅប្រជុំស្អែកនេះ បានអត់? បើ ស្តេចសៀមប្រកាស ថា មហាក្សត្រីសៀម សុគត កាលកាលពីម្សិល?-- តាមប្រវត្តិ បើសិនជា សៀម រារាំង គឺ ថៃ មិនអាចធ្វើអ្វីបានទេ ដូចជា កន្លងមក យីងឡាក់ ចូលមកចរចារជាមួយ កម្ពុជា គឺ កងទ័ពសៀម មិនឲ្យយក យន្តហោះដឹកមក ដូច្នេះ រឿងចប់ត្រឹមណឹង គឺអត់មាន អីជិះធ្វើដំណើរ។ ករណី នៅ អ៊ុយក្រែន ដែល អ៊ុយក្រែនប្រឆាំងអាមេរិកយ៉ាងងប់ងុល គេ អ៊ុយក្រែន ព្រមទៅប្រជុំ តែស្លៀកពាក់ខ្មៅ ខោអាវនៅផ្ទះធម្មតា ដើម្បីបញ្ជាក់ប្រាប់ពលរដ្ឋអ៊ុយក្រែនថា គាត់ទៅចុះហត្ថលេខាជាមួយ អាមេរិកដោយសារ អាមេរិកបង្ខំ !! ។លោកត្រាំ ជាមនុស្ស ម៉ឺងមាត់ ច្បាស់លាស់ ធ្វើការតាម FACT ការពិត គាត់ថា បើអ៊ុយក្រែនត្រូវការសន្តិភាពពេលណា មករកគាត់វិញពេលហ្នឹង !! ។ ដូចគ្នានេះដែរ បើសិន ជាសៀម ចង់បានសន្តិភាព ជាមួយ អាមេរិកពេលណា នោះ សៀមនឹង ចុះហត្ថលេខាជាមួយអាមេរិក អាចនៅ ម៉ាឡេស៊ីក៍បាន អាចធ្វើនៅ អាមេរិកក៍បានដែរ។

ព័ត៌មានថ្មី ទាន់ហេតុការណ៍ 1h  ·  BREAKING នាយករដ្ឋមន្រ្តីថៃប្រកាសមិនចូលរួមកិច្ចប្រជុំអាស៊ាន ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ២៦-២៨ ខែ តុលាខាងមុខនេះ​ លេីកហេតុផលកាន់ទុក្ខព្រះមហាក្សត្រីថៃ សិរីគិត

KPT International 1h  · នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានលុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ី ​នា​ថ្ងៃសៅរ៍​ទី​២៥​ខែ​តុលា​នេះ​ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីកាន់ទុក្ខចំពោះ​ម្ចាស់ក្សត្រី Sirikit ដែលជាព្រះមាតាស្តេច Vajiralongkorn ដែលសោយទិវង្គតកាលពីថ្ងៃសុក្រ។ បរិយាកាស​នៅ​វិមាន​រដ្ឋាភិបាល​ថៃ​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​មាន​សភាព​ស្ងប់ស្ងាត់ ខណៈ​រដ្ឋមន្ត្រី មន្ត្រី​រាជការ ​និង​អ្នក​សារព័ត៌មាន​សុទ្ធ​តែ​ស្លៀកពាក់​ខ្មៅ​ចូល​គោរព​វិញ្ញាណក្ខន្ធ។ នៅ​ម៉ោង​៨​ព្រឹក ទង់ជាតិត្រូវ​បាន​បន្ទាបមកត្រឹម​ពាក់កណ្តាល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធម្ចាស់ក្សត្រី Sirikit។ យ៉ាង​ណា​មិញ បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ The Nation ប្រភពពីវិមានរដ្ឋាភិបាលថៃ​បាននិយាយថា ឥឡូវនេះលោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យ​ស្អែកវិញ ជាកន្លែងដែលលោកត្រូវបានគេរំពឹងថានឹងចូលរួម​កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន និងធ្វើជាសាក្សីក្នុង​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមាន​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាអ្នកសង្កេតការណ៍។ ពិធីចុះហត្ថលេខាដែលបានគ្រោងទុកដំបូងសម្រាប់ពេលរសៀល អាចត្រូវបានផ្លាស់ប្តូរទៅពេលព្រឹក ដើម្បីសម្រួលដល់ការចូលរួមរបស់​លោក Anutin។ ប្រសិន​បើ​អាមេរិក​មិន​អាច​សម្រប​បាន នោះ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសថៃ​ ​នឹង​ចុះ​ហត្ថលេខា​តាំង​នាម​ជំនួស​ឲ្យ​​នាយក​រដ្ឋមន្ត្រី Anutin។ សូមជម្រាប​ថា ម្ចាស់ក្សត្រី Sirikit សោយទិវង្គតនាវេលាម៉ោង៩:២១នាទី​ ថ្ងៃសុក្រទី២៤ខែតុលាឆ្នាំ២០២៥ នៅមន្ទីរពេទ្យ King Chulalongkorn Memorial។ ទ្រង់​មានជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Ischemic កាលពីឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក គេមិនសូវបានឃើញព្រះរាជវត្តមានរបស់ទ្រង់​នោះ​ទេ៕

ធី សុវណ្ណថា Thy Sovantha

អាមេរិក ឆ្លើយតបថៃ÷

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ត្រូវតែចុះហត្ថលេខា តាមពេលកំណត់ មិនអាចកែប្រែបាន.ទេ👍 ...@ថា

Han Xin 37m  · ថៃមិនអាចគេចវេសមិនចូលរួមចុះហត្ថលេខាដែលមានលោកត្រាំធ្វើជាសាក្សីទេ គ្រាន់តែអាចប្តូរពីពេលរសៀលទៅពេលព្រឹកតែត្រូវរង់ចាំអាមេរិកយល់ព្រមឬអត់?


ប្រវត្តិស្តេចសៀម៖ប្រទេសសៀម មានប្រមាណជា ៦០ រដ្ឋ ធ្វើសង្រ្គាមសម្លាប់គ្នាចែកទឹកដីគ្នា។ បន្ទាប់មក មាន ស្តេច មន មួយអង្គ បួសនៅលើភ្នំ និមន្តទៅជួប ស្តេច សៀម រួចសន្យាថា​ បានទ្រង់បង្រ្កាបការបះបោរបាន សូមឲ្យទ្រង់ ឡើងសោយរាជ្យ។ រយៈពេល ៣ ក្រោយមក ការបះបោរត្រូវបាន បង្រ្កាប ដោយសារ ទ័ពដែលបះបោរនោះជាទ័ពព្រះអង្គ។ ពេលបានឡើយសោយរាជ្យ ក៍ប្រកាសថា ជា រាមាទី១ RAMA 1 ដែលជា ការបួកចូលគ្នា រវាង ស្តេចជនជាតិ មន MON និង ស្តេចជនជាតិ សៀម SIAMESE។ រហូតដល់ រាមាទី ៤ គឺជា ស្តេច ចិនសុទ្ធ ចិនឆៅ ដូច្នេះប្រទេសៀម មានសង្រ្គាមស៊ីវិលទៀត...ដល់ ស្តេច ជូឡាឡុងកន ជាស្តេចជនជាតិម៉ាឡេស៊ី ធ្វើឲ្យបាត់ទឹកដីអស់ ១៤ រដ្ឋ គឺសម័យបារាំងចូលកម្ពុជា។ សរុបរូម ដែនដីសៀម គឺចម្រុះពួជសាសន៍ កាត់ ៗៗៗ កូនកើតមក មុខស្រដៀង ហ៊ីងតិច ដូចកង្កែបតិចទៅ...

Meas Saborn

បញ្ហានៃការសោយទិវង្គតរបស់ព្រះមហាក្សត្រសៀម គឺជាបញ្ហាផ្ទៃក្នុងសៀម ដែលរាជវង្សសៀមត្រូវតែដោះស្រាយ មិនមែននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ាននោះទេ។

ទាក់ទងនឹងបញ្ហានៃកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ីថ្ងៃស្អែក ប្រទេសថៃមិនអាចបដិសេធមិនចូលរួមបានទេ។ ក្នុងករណីដែលនាយករដ្ឋមន្ត្រីមិនចូលរួម អាចឱ្យតំណាងម្នាក់ត្រូវតែមកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-សៀមជំនួស​ ។ 

កិច្ចប្រជុំអាស៊ាននេះមិនអាចលេងសេីចបានទេ មិនថាអ្នកចង់ទៅឬអត់នោះទេ ព្រោះនាយករដ្ឋមន្ត្រីចិន លី ឃឺឈាំង និងប្រធានាធិបតី ដូណាល់ ត្រាំ ព្រមទាំងតំណាងមកពីសហរដ្ឋអាមេរិក ជប៉ុន អឺរ៉ុប មជ្ឈិមបូព៌ា រុស្ស៊ី ឥណ្ឌា អាមេរិកឡាទីន អូស្ត្រាលី នូវែលសេឡង់ និងអាហ្វ្រិកខាងត្បូង នឹងចូលរួមកិច្ចប្រជុំកំពូលលើកទី៤៧ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

កុំលេងជាមួយលោកត្រាំ ប្រយ័ត្នការដំឡើងពន្ធ ១០០%...

The issue of the death of the Siamese King is an internal Siamese matter that the Siamese royal family must resolve, not on the agenda of the ASEAN meeting. 

Regarding the issue of the meeting in Malaysia tomorrow, Thailand cannot refuse to participate. In the event that Anutin does not participate, a representative must come to sign the Cambodia-Siam peace agreement on his behalf. 

Because this ASEAN meeting cannot be played with, whether you want to go or not, because Chinese Prime Minister Li Keqiang and President Donald Trump and representatives from the United States, Japan, Europe, the Middle East, Russia, India, Latin America, Australia, New Zealand and South Africa will attend the 47th Summit of the Association of Southeast Asian Nations. 

Don't play with Trump, beware of 100% tax increases ...


A JA A-អាចារ្យ អេ   1h  · ពេលនេះនាយករដ្ឋមន្ត្រីសៀម អនុធិន សុំផ្អាកការធ្វើដំណើរថ្ងៃនេះ ដែលត្រូវទៅប្រជុំសន្តិភាពជាមួយត្រាំ ហេតុអីក៏គាំជួនល្អម្លេះ ព្រោះតាមអីដែលចាអេដឹង ព្រះមហាក្សត្រីថៃ ម្នាក់នេះ ក្លាយជាមនុស្សរុក្ខជាតិយូរហើយ តែហេតុម្ដេចក៏យកថ្ងៃនេះ មកប្រកាសផ្លូវការថាជាថ្ងៃចូលទីវង្គតទៅវិញ អាចដូចដែលពួកម៉ាកឯកឧត្តមម្នាក់គិតដែរ  នេះគឺជាល្បិចកលសៀម ដើម្បីគេចវេសពីការប្រជុំនៅម៉ាឡេចុះហេត្ថលេខាសន្តិភាព រវាងខ្មែរ-ថៃ ដោយមានត្រាំធ្វើជាសាក្សីដែរឬទេ?


ប្រយុទ្ធ លោក Anutin Charnvirakul នាយករដ្ឋមន្រ្តីថៃ នឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានប្ដូរវេនអាស៊ាន។ នេះបើយោងតាមប្រភពរដ្ឋាភិបាលថៃ៕

News4Khmer 37m  · ដំណឹងល្អ ៖ ពីសេតវិមានបានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ត្រូវតែចុះហត្ថលេខា ទៅតាមពេលវេលាដែលកំណត់ សៀ.មគ្មានលេសណាមួយអាចប្រកែកបានទេ!

ល្បិចចោរសៀមគេចវេស មិនទៅចុះកិច្ចព្រមព្រៀងសន្តិភាព 

ខ្លាច3 យ៉ាងរបស់សៀម

ទី1. ខ្លាចមិនហ៊ានទទួលយកការពិត 

មានន័យថា កន្លងមកចោទថាខ្មែរឈ្លានពាន ប៉ុន្តែចុងក្រោយបែរជាភាគីខ្មែរត្រូវការសន្តិភាពទៅវិញ បញ្ជាក់នូវបានពីភាពត្រឹមត្រូវរបស់ខ្មែរ ឱ្យអន្តរជាតិបានដឹង មិនដូចសៀម សម្ដែងទាមទារបែបនេះ បែបនោះ មិនព្រមទទួលយកការពិត។

ទី2. ខ្លាចបាត់បង់ទឹកដីដែលលួចបានពីខ្មែរ

មានន័យថា ការចុះហត្ថលេខាឯកភាព GBC&JBC និងបន្តនីតិវិធី MOU ឆ្នាំ2000 ផ្នែកលើផែនទីព្រំដែនបារាំង-សៀម ឆ្នាំ1904-1907 ខ្នាត1/200 000ធ្វើឱ្យបាត់បង់ទឹកដីដែលសៀមលួចបានពីខ្មែរកន្លងមក ត្រូវប្រគល់ឱ្យខ្មែរវិញ។

ទី3. ខ្លាចជនជាតិសៀមឈប់គាំទ្រ 

មានន័យថា រាល់កិច្ចព្រមព្រៀងសន្ធិសញ្ញាដែលបានឯកភាពរួច បើបន្តចុះហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាព ទៀត ពួកអ្នកនយោបាយសៀម គ្មានអ្វីបកស្រាយដល់ជនជាតិសៀមទេ ទើបគេព្យាយាមគេចវេសអូសបន្លាយពេលវេលា។

ហ៊ាន 3 យ៉ាងរបស់ខ្មែរ

ទី1. ហ៊ានប្រឈមនឹងការពិត

មានន័យថា ជាការបញ្ជាក់ថាសៀមជាអ្នកឈ្លានពានខ្មែរ ទើបខ្មែរព្រមទៅចូលយកនីតិវិធីអន្តរជាតិ ថែមទាំងជំរុញនិងផ្ដល់ការជឿទឹកចិត្តដល់អន្តរជាតិ ឱ្យមើលឃើញកាន់តែច្បាស់ថាជនជាតិខ្មែរជាជនជាតិត្រឹមត្រូវ។

ទី2. ហ៊ានការពារនិងថែរក្សាទឹកដី

មានន័យថា កត្តាច្បាស់លាស់នៃព្រំដែន ខ្មែរគ្មានចិត្តចង់បានដីសៀមនោះទេ សុំត្រឹមតែដីរបស់ខ្មែរត្រឡប់មកវិញ ផ្អែកលើភាពច្បាស់លាស់ យោធាការពារទឹកដី ការទូតការពានីតិវិធី ឯប្រជាជនការពារកិត្តិយសភាពត្រឹមត្រូវរបស់ជាតិ។

ទី3. ហ៊ានទទួលខុសត្រូវលើភារកិច្ចជាតិ 

មានន័យថា រាល់ការរៀបចំយុទ្ធវិធី យុទ្ធសាស្ត្រ យោធា និងការទូតរបស់រាជរដ្ឋាភិបាលខ្មែរ ផ្អែកលើការទទួលខុសត្រូវនូវចំពោះមុខប្រជាជននិងអន្តរជាតិ ការបង្ហាញនូវលទ្ធផល ផ្ដល់ផលប្រយោជន៍ឱ្យប្រជាជនពិតប្រាកដ។ 

សូមសរុបឱ្យខ្លី អ្វីដែលសៀមបានកំពុងធ្វើគឺជាទង្វើ ធ្វើឱ្យអាប់អោនកិត្តិយសប្រទេសសៀមទាំងមូល និងបង្ហាញអំពីភាពដ៏ខ្ពង់ខ្ពស់កិត្តិយសរបស់ខ្មែរ ឱ្យអន្តរជាតិបានដឹង។ ពេលនេះគេយកលេសម្ចាស់ក្សត្រីសោយទិវង្គត ពេលចប់យកលេសបន្តរំលាយសភា ពេលចប់ទៀតក៏យកលេសបន្តដើម្បីបោះឆ្នោតនាយករដ្ឋមន្ត្រីថ្មី រាល់អ្វីៗ ដែលពួកសៀមកំពុងធ្វើនិងសម្ដែងមិនមែនរាជរដ្ឋាភិបាលខ្មែរយើង មើលមិនដឹងនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលយើង មានយុទ្ធសាស្ត្ររាជាស្រេចដើម្បីទប់ទល់ទង្វើថោកទាបផ្សេងៗ របស់សៀម ទោះបីជាសៀម វារត់ចេញតាមច្រកណាក៏ដោយ។

ជាចុងក្រោយខ្ញុំសូមគោរពជូនបងប្អូន ត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង ដើម្បីយើងឈ្នះទាំងអស់គ្នា ដូចជាការគេចវេសរបស់សៀមនេះ យើងរង់ចាំថារដ្ឋាភិបាលយើងចាប់សៀមរបៀបណា ហើយសៀមកុំសង្ឃឹមថាគេរួចឱ្យសោះ គ្មានប្រឡោះឬច្រកចេញនោះទេ។ ខ្ញុំសូមគោរពអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានដល់ចប់៕ចប់.


KPT International 1h  · ក្រោយ​​ប្រកាស​លុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនា​ថ្ងៃសៅរ៍​ទី​២៥​ខែ​តុលា​នេះដើម្បីកាន់ទុក្ខចំពោះព្រះករុណាព្រះមហាក្សត្រី Sirikit ព្រះមហាក្សត្រី ដែលបានសោយទិវង្គតកាលពីល្ងាចថ្ងៃសុក្រ, នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នឹង​​ដឹកនាំ​គណៈប្រតិភូ​​ទៅ​ចូលរួម​​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ​នា​ថ្ងៃ​អាទិត្យ​ស្អែក​វិញ។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​ The Nation។ ប្រភពពីវិមានរដ្ឋាភិបាលបាននិយាយថា ពេលនេះលោក Anutin នឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃស្អែក ដើម្បីចូលរួមក្នុង​កិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានគេរំពឹងថានឹងស្របពេលជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមាន​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាអ្នកសង្កេតការណ៍។ ការចុះហត្ថលេខានេះទំនងជាត្រូវផ្លាស់ប្តូរពីពេលរសៀលទៅសម័យប្រជុំ​ពេល​ព្រឹក ហើយ​ប្រសិន​បើ​គណៈប្រតិភូអាមេរិកមិនអាចកែសម្រួលពេលវេលាតាម នាយករដ្ឋមន្ត្រីថៃ​នឹងផ្ទេរភារកិច្ចនេះទៅ​ឲ្យ​រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បី​ចុះហត្ថលេខាជំនួសគាត់។ សូម​ជម្រាប​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ប្រទេស​កម្ពុជានិងថៃ ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដ៏ធំ ដើម្បីនាំមកនូវសន្តិភាព បញ្ចប់ជម្លោះព្រំដែន។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោក ត្រាំ បាន​ជួយ​សម្រុះសម្រួល​បទ​ឈប់​បាញ់​បឋម កាលពី​ថ្ងៃទី២៨ ខែ​កក្កដា។ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​​ថ្លែងថា លោក ត្រាំ ទន្ទឹង​រង់ចាំ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន​នេះ៕


BVTV plus news 2h  · វិមានរដ្ឋាភិបាលថៃបង្ហើបថា ពេលនេះលោកនាយករដ្ឋមន្ត្រីថៃ អាចនឹងអវត្តមានក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកជាអ្នកសង្កេតការណ៍។ គេរំពឹងថាការចុះហត្ថលេខានឹងត្រូវកំណត់ពេលពីរសៀលដល់ព្រឹក ប៉ុន្តែប្រសិនបើអាមេរិកមិនអាចកែសម្រួលបាន លោក Anutin នឹងប្រគល់ភារកិច្ចនេះទៅរដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីចុះហត្ថលេខាជំនួស៕ The Nation


Cambonomist 3h  · ភាគីថៃ ដែលកន្លងមកតែងតែបង្កបញ្ហា និងយកលេសពន្យារពេលកិច្ចប្រជុំជាមួយកម្ពុជា ម្តងហើយម្តងទៀតត្រូវបានគេឃើញថា នៅមួយរយៈចុងក្រោយនេះហាក់បន្ទន់ឥរិយាបថក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា តាមរយៈការឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីពេលថ្មីៗនេះ។ អ្នកជំនាញវាយតម្លៃថា ការបន្ទន់ឥរិយាបថរបស់នេះអាចដោយសារថៃ រងសម្ពាធពីអាម៉េរិក គួបផ្សំលក្ខខណ្ឌដែលភាគីទាំងពីរបានឯកភាពអាចត្រូវតាមអ្វីដែលថៃទាមទារ។


បណ្ឌិត សេង សារី  1h  · បងចាប់ផ្តេីមនិយាយរឿងសង្គម-នយោបាយខ្លះៗជាល្បោយព្រះធម៌ក្នុងអំឡុងឆ្នាំ​ ២០២៥​ ពេលកម្ពុជា​ និងថៃមានជម្លោះ។  ខ្ញុំ​ក៏ដឹងច្បាស់ថា​ បងប្រាកដជាដឹងថានឹងជួបបញ្ហាអ្វី​ នៅពេលបងចាប់ផ្តេីមនិយាយរឿងទាំងអស់នេះ។  បច្ចុប្បន្នមានអ្នកនយោបាយ​ និងអ្នកស្នេហាជាតិតាមរបៀបអត់ពូជ​ តាមរបៀបអត់ខួរ​ តាមបែបពាល​ និងបែបឆ្កូតលីលាច្រេីន​ណាស់​ ហេីយពួកគេតែងតែប្រេីការជេរប្រមាថ​ ការលាបពណ៌​ និងការប្រេីសំដីអសុរស់​  ជាមធ្យោបាយក្នុងការរិះគន់​។  ព្រះធម៌គ្មានពណ៌​ និងគ្មានបក្សទេបង​ តែនយោបាយមាន​ ទោះបីយ៉ាងណា​ សូមលេីកទឹកចិត្តបងក្នុងការផ្សព្វផ្សាយព្រះធម៌​ បញ្ហាសង្គ​ម​ និងនយោបាយបន្ថែមទៀត!  ដោយក្តីគោរព​ពីចំងាយ!


Meas Saborn ប្រសិនបើសៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ចោរសៀមមិនអាចចាប់ផ្តើមសង្គ្រាមបានទេ។ ប្រសិនបើពួកគេមិនអាចចាប់ផ្តើមសង្គ្រាមបានទេ វាមានន័យថាដីដែលសៀមលួចពីខ្មែរពីមុន មិនត្រឹមតែភូមិព្រៃចាន់​ និងភូមិជោគជ័យ (បូករួមទាំងតំបន់ធំៗពីរនៅក្នុងភូមិទាំងពីរដែលសៀមបានគ្រប់គ្រងអស់ជាច្រើនទសវត្សរ៍) ព្រំដែនសមុទ្រ និងព្រំដែនគោក ដីតាមបណ្តោយភ្នំដងរែក រាប់រយគីឡូម៉ែត្រ ត្រូវតែប្រគល់ជូនខ្មែរវិញ ដោយផ្អែកលើបង្គោលព្រំដែនដែលបានសាងសង់ឡើងវិញ ព្រំដែនទឹកចំនួន ៣ និងព្រំដែនគោកចំនួន ១៥។

ដូច្នេះតើគួរធ្វើដូចម្តេចដើម្បីឱ្យសៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព? តើអ្នកណាខ្លាចសៀមបាត់បង់ដីដែលសៀមលួចពីខ្មែរជាងគេ?

ដើម្បីឲ្យសៀមយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយផ្អែកលើរឿង ៣ យ៉ាង៖

១. ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានបង្ខំសៀមឱ្យចុះហត្ថលេខា ពីព្រោះវាជាអ្វីដែលលោក​ ដូណាល់ ត្រាំ រំពឹងថានឹងផ្តល់កិត្តិយសដល់គាត់ជាអ្នកដែលបានបញ្ចប់សង្គ្រាមខ្មែរ-សៀម និងដើម្បីបញ្ជាក់ពីកម្លាំងនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងនយោបាយអាស៊ី។ ប្រសិនបើគាត់មិនធ្វើដូច្នេះទេ គាត់នឹងខ្មាស់អៀនយ៉ាងខ្លាំងចំពោះប្រទេសចិន។

២. យុទ្ធសាស្ត្រ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា តាមរយៈទំនាក់ទំនងការទូតអន្តរជាតិ និងទ្វេភាគី ខ្ញុំមិនអាចនិយាយដោយបើកចំហអំពីចំណុចនេះបានទេ ប៉ុន្តែខ្ញុំចង់លើកឧទាហរណ៍មួយ៖ ១. ប៉ូលីសប្រើដីកាកោះហៅ។ ២. ចាប់ខ្លួននៅផ្ទះ។ ៣. ប្រសិនបើអ្នករត់គេចខ្លួន ប៉ូលីសប្រើកម្លាំងដើម្បីឡោមព័ទ្ធអ្នក។

៣. ដើម្បីឱ្យដឹងពីល្បិចរបស់សៀម យេីងត្រូវខិតខំប្រឹងប្រែងដើម្បីជួយលើកកម្ពស់ផ្សព្វផ្សាយពីជាតិយេីងឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យសហគមន៍អន្តរជាតិដឹង ហើយប្រទេសថៃគ្មានជម្រើសអ្វីក្រៅពីខ្លាចរងទុក្ខវេទនាកាន់តែធ្ងន់ធ្ងរនោះទេ ដូច្នេះយើងទាំងអស់គ្នាព្យាយាមផ្សព្វផ្សាយឱ្យខ្លាំងជាងនេះ​ ។ 

អ្នកដែលខ្លាចសៀមបាត់បង់ទឹកដីបំផុតគឺអ្នកដែលនៅបរទេស។ ខ្ញុំមិនហៅពួកគេថាជនជាតិកម្ពុជាទេ ព្រោះជនជាតិកម្ពុជាមិនដែលខ្លាចជនជាតិកម្ពុជាទទួលបានផលប្រយោជន៍ទេ ដូច្នេះខ្ញុំមិនដឹងថាត្រូវហៅពួកគេថាអ្វីទេ? ឥឡូវនេះ ចូរយើងហៅពួកគេថាជនជាតិសៀម ព្រោះដរាបណាយើងផ្សព្វផ្សាយថាជនជាតិកម្ពុជាទទួលបានទឹកដី ពួកគេប្រកាសថាសៀមមិនមែនជាមនុស្សល្ងង់ទេ ដូច្នេះជនជាតិសៀមត្រូវតែសរសើរសៀម។

ដកស្រង់​ពីអត្ថបទ​ Hok Nave


Cambonomist 5h  · ភាគីថៃ ដែលកន្លងមកតែងតែបង្កបញ្ហា និងយកលេសពន្យារពេលកិច្ចប្រជុំជាមួយកម្ពុជា ម្តងហើយម្តងទៀតត្រូវបានគេឃើញថា នៅមួយរយៈចុងក្រោយនេះហាក់បន្ទន់ឥរិយាបថក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា តាមរយៈការឯកភាពគ្នាលើចំណុចសំខាន់ៗមួយចំនួននៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) និងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីពេលថ្មីៗនេះ។ អ្នកជំនាញវាយតម្លៃថា ការបន្ទន់ឥរិយាបថរបស់នេះអាចដោយសារថៃ រងសម្ពាធពីអាម៉េរិក គួបផ្សំលក្ខខណ្ឌដែលភាគីទាំងពីរបានឯកភាពអាចត្រូវតាមអ្វីដែលថៃទាមទារ។


អវតារ ស. 2h  · បិទផ្លូវគោកចូលតាមទឹកកើនឡើង ៦ ដងស្មើ ២០.០០០ Containers ត្រឹមជាង៣ខែ..ស៊ីទៅចុកទៅ ..បើមិនចូលបានលុយពីណាមកដាក់ឃ្លាំងពន្ធគយ


វ៉ាន វុធ 1h  · អតីតអគ្គស្នងការនគរបាលជាតិថៃ និងបក្ខពួក ២០០នាក់ ជាប់ពាក់ព័ន្ធនិងសុីសំណូកលុយល្បែងអនឡាញ រឿងក្ដីនេះជាប់រយីងរយោង-ដូចសម្លកំពិស ផ្អើលពេញក្រុងបាងកក។


Um Sam An   5m  · ថ្ងៃទី២៥ខែតុលាឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យុទ្ធផុន ស៊ូចារិត ប្រធានផ្នែកវាស់វែង និងកំណត់ព្រំដែនរួមគ្នារវាងថៃ-កម្ពុជា បានបង្ហាញថា បង្គោលព្រំដែនដែលខូចខាតត្រូវការជួសជុលនៅក្នុងតំបន់ដែលអាចទទួលយកបានដោយភាគីទាំងពីរ គឺបង្គោលព្រំដែនលេខ ៤៣។ ...ចំពោះ... - បង្គោលព្រំដែនលេខ ៤៦ និង ៤៧ នៅភូមិណងចាន់(ភូមិជោគជ័យ) ជាកន្លែងដែលមិនទាន់ឈានដល់កិច្ចព្រមព្រៀង ពួកវាបានប្រេះស្រាំ និងច្រេះ។ - បង្គោលព្រំដែនលេខ ៤៧ ត្រូវបានកម្ទេចចោល ដែលសល់តែគ្រឹះប៉ុណ្ណោះ។ - បង្គោលព្រំដែនលេខ ៤៨ ត្រូវបានទម្លាក់គ្រាប់បែកចំ។  ទាហានថៃប្រើផែនទីពីផ្កាយរណបដែលបញ្ជាក់ថា ភូមិជោគជ័យនិងព្រៃចាន់ស្ថិតនៅក្នុងដីថៃ។ ទាហានថៃមិនបានប្រើផែនទីខ្នាត ១/២០០ ០០០ នោះទេ។ ព័ត៌មានលម្អិត សូមមើលក្នុងខមិន


News Today 4h  · កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធកំពុងប្រព្រឹត្តិឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែតុលា ឆ្នាំ២០២៥ ។ នេះជាជំនួបមេដឹកនាំដ៏ធំបំផុតមួយ ដែលនឹងមានវត្តមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខរដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងដែលទើបតែងតាំងថ្មីបង្ហាញខ្លួនជាលើកដំបូងលើឆាកអន្តរជាតិ ។ មេដឹកនាំមកពីប្រទេសកាណាដា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនេះផងដែរតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ។ រូបភាព ៖ The Star

ថៃ ទាមទារដកភូមារចេញពី អាស៊ាន បើ ថៃមិនទៅប្រជុំអាស៊ានទៀត ចឹង ដកថៃចេញដែរ?--ផ្សារអាស៊ានធំណាស់ ជាផ្សារថ្មី ថៃមិនអាចពឹងឥណ្ឌាបានទេ

ក្រសួងការពារជាតិ សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖  

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីកាលពីព្រឹកមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ 

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួបណែនាំឱ្យភាគីទាំងពីរបានស្គាល់គ្នាទៅវិញទៅមកក្រោយពេលដែលភាគីថៃទើបទទួលបានការតែងតាំងក្នុងមុខតំណែងថ្មីនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា បង្កើនទំនាក់ទំនងគ្នាឱ្យប្រសើរឡើងវិញ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តការងាររផ្សេងៗ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចរួមគ្នា។ តាមការគ្រោងទុក យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ គ្រោងនឹងជួបគ្នាសាជាថ្មីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។

Press Release

Unofficial Translation 

Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public and both domestic and international media outlets of the following: 

On October 25, 2025, at 10:00 AM, His Excellency Lieutenant General Pov Heng, the Commander of the 4th Military Region of the Royal Cambodian Armed Forces, met with His Excellency Major General Weerayut Raksin, the Commander of the 2nd Army Area of Thailand, at the O'Smach International Checkpoint. 

The meeting served as an introduction between the Commander of the 4th Military Region of the Royal Cambodian Armed Forces and the Commander of the 2nd Army Area of Thailand, following the Thai commander's recent appointment to the position. During the discussion, both sides agreed to strengthen practical cooperation, increase mutual trust, and improve overall relations. Both sides also committed to implementing various tasks as agreed upon by the leaders of their respective countries. According to the plan, both parties have tentatively scheduled their next meeting for October 28, 2025.


Phan Phana   9m  · បង្គោលព្រំដែនលេខ ៤៣ នៅណនម៉ាក់មុន «មិនលិចក្នុងទឹកទេ ប៉ុន្តែកប់ក្នុងដី»។ វាត្រូវបានហ៊ុំព័ទ្ធដោយលូ។ ក្នុងរដូវវស្សា បង្គោលព្រំដែនលេខ៤៣នេះត្រូវបានគ្របដណ្ដប់ដោយទឹកនិងស្មៅ ដែលធ្វើឱ្យវាមើលមិនឃើញ។ បង្គោលនេះគឺជាបង្គោលព្រំដែនមួយក្នុងចំណោមបង្គោលព្រំដែនដែលត្រូវសាងសង់ថ្មីចំនួន១៥បង្គោល ដែលស្របតាមសេចក្តីសម្រេចរបស់ JBC ដើម្បីធានាបាននូវភាពមើលឃើញរបស់វាច្បាស់លាស់។ កម្ពុជានិងថៃបានឯកភាពគ្នាលើបង្គោលព្រំដែនលេខ ៤៣នេះរួចហើយ។  លោក ញឹក ប៊ុនឆៃ បាននិយាយថា បង្គោលព្រំដែនលេខ ៤៣ នេះត្រូវបានថៃរំកិលចូលដីខ្មែរប្រមាណជាង២គីឡូម៉ែត្រកន្លះ ព្រោះបង្គោលព្រំដែនលេខ ៤៣នេះស្ថិតនៅជិតប្រាសាទស្តុកកក់នាសម័យសង្រ្គាមសុីវិលនាទសវត្សទី៨០។

ពូ ការ៉េបួន 5h  · នាយករដ្ឋមន្ត្រីសៀមអនុធិន ប្រកាសថា៖ ការចុះហត្ថលេខាសន្តិភាពរវាងខ្មែរ-ថៃ ដែលមានសាក្សីនាយករដ្ឋមន្ត្រីម៉ាឡេ និងប្រធានាធិបតីដូណាល់ត្រាំ ត្រូវធ្វើឡើងនៅព្រឹកស្អែក អនុធិន និងធ្វើដំណើរទៅ ហើយប្រញ៉ាប់ត្រឡប់មកវិញ

Phu Makhuea ภูมะเขือ ភ្នំត្រប់

 តាំង គីមឡេង 8m  · ប្រភពពត៌មានច្បាស់លាស់​ អ្នកភូមិជំរាបថា​ ផ្ទះដែលសៀមបានវៃនិងឈូសនៅលេីដីខ្មែរគឺផ្ទះខ្ទមទុកចោលពុំមានអ្នករស់នៅយូរហេីយ​ ពួកវាពុំហ៊ានវៃផ្ទះរបស់ពលរដ្ឋរស់នៅពិតឡេីយ​ ព្រោះវាថតវិដេអូដេីម្បីអោយខ្មែរយេីងបែកបាក់គ្នាឈ្លោះគ្នាថាវាយកផ្ទះបាន​ ដេីម្បីចង់អោយយេីងពុំទុកចិត្ត​ រដ្ឋាភិបាល​និងកងទ័ព​  ជំរាបថាទង្វេីនេះសៀមបានបំពានមកកាន់ប្រទេសកម្ពុជាពិតប្រាកដមែន​ បងៗជឿជាក់ថាកាទូតយេីងគឺឈ្នះសៀមដោយភាពស្អាតស្អំ​ និងដោយការគោរពសន្ធិសញ្ញាអន្តរជាតិ

ក្ដៅៗ !!  លោកស្រី អ៊ុង អីង ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ភឿថៃ នៅ​ថ្ងៃ​ទី ២២ ខែ​តុលាស្អែកនេះហើយ !! នៅថ្ងៃទី 21 ខែតុលា ឆ្នាំ 2025 នេះអ្នកសារព័ត៌មាន បានរាយការណ៍ថា នៅថ្ងៃទី 22 ខែតុលា ២០២៥ ស្អែកនេះ លោកស្រី Paethongtarn Shinawatra អតីតនាយករដ្ឋមន្ត្រី និងជាមេដឹកនាំ គណបក្សភឿថៃ នឹងកោះប្រជុំសមាជិកសភានៅគណបក្សភឿថៃ នៅម៉ោង 8:30 ព្រឹក ដើម្បីជូនដំណឹងដល់សមាជិកសភាថា លោកស្រីនឹងលាលែងពីតំណែងប្រធានគណបក្ស ។ បន្ទាប់មក គណៈកម្មាធិការប្រតិបត្តិរបស់គណបក្សនឹងកោះ ប្រជុំនៅម៉ោង ៩ និង ៣០ នាទីព្រឹក ដើម្បីត្រួសត្រាយផ្លូវសម្រាប់ ការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សភឿថៃថ្មី។ កាលបរិច្ឆេទ​ប្រជុំ ពិសេស​នឹង​ត្រូវ​កំណត់​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន គណបក្ស​ថ្មី និង​គណៈកម្មាធិការ​ប្រតិបត្តិ។ អ្នកសារព័ត៌មានក៏បានបញ្ជាក់ដែរថា មូលហេតុដែល លោកស្រី Paethongtarn ប្រកាសលាលែងពីដំណែងជាប្រធានគណបក្ស គឺដោយសារ សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញកាលពីថ្ងៃទី២៩ ខែសីហា ក្នុងការដកលោកស្រី Paethongtarn ចេញពីតំណែងនាយក រដ្ឋមន្ត្រី ដោយសារលោកស្រីខ្វះលក្ខណៈសម្បត្តិ និងបំពានក្រមសីលធម៌ ធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងខ្សែអាត់សំឡេងនៃការសន្ទនា បើទោះបីជាបទប្បញ្ញត្តិ របស់គណបក្សមិនបានបញ្ជាក់នេះក៏ដោយ។ សម្រួលអត្ថបទ : ខេន វណ្ណាថាត


Biography-kh BREAKING NEWS❗ផែថងថាន លាលែងពីតំណែងប្រធានបក្សភឿថៃ ជាផ្លូវការចាប់ពីថ្ងៃទី២២ ខែតុលា តទៅ និងត្រៀមប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីចំនួនបីនាក់សម្រាប់ការបោះឆ្នោតនៅដើមឆ្នាំក្រោយ។ ការលាលែងនេះ ធ្វើឡើងក្រោយប្រជាប្រិយភាពរបស់គណបក្សភឿថៃបានធ្លាក់ចុះយ៉ាងខ្លាំង ហើយក្រុមគ្រួសារត្រកូលស៊ីណាវ៉ាត់បានជួបប្រទះរឿងរ៉ាវផ្ទួនៗ ក្នុងនោះមានរឿងបែកធ្លាយសារសំឡេង, តុលាការដកហូតតំណែងនាយករដ្ឋមន្ត្រី, ការជាប់ពន្ធនាគារឡើងវិញរបស់លោកថាក់ស៊ីន, ការចាញ់ឆ្នោតនៅថ្នាក់មូលដ្ឋានជាបន្តបន្ទាប់ និងការចាកចេញរបស់មេដឹកនាំគណបក្សសំខាន់ៗជាបន្តបន្ទាប់។ គណបក្សភឿថៃដែលធ្លាប់កាន់អំណាចសឹងតែមួយគ្រួសារ នៅពេលនេះត្រូវបានគេមើលឃើញថាកំពុងធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង ក៏ព្រោះតែកើតមានបញ្ហាដូចដែលបានរៀបរាប់ខាងលើមក កំពុងត្រដរស្វះស្វែងរកវិធីស្ដារប្រជាប្រិយភាពឡើងវិញ។ គេនៅមិនទាន់ដឹងថាតើនរណានឹងចូលមកធ្វើជានាវិកដឹកនាំបក្សដែលកំពុងរងគ្រោះពីខ្យល់បោកបក់កណ្ដាលសមុទ្រមួយនេះនៅឡើយទេ ដោយរង់ចាំមើលការប្រកាសសមាសភាពមេដឹកនាំថ្មីជាផ្លូវការសិន។ តាំងពីដើមសហសវត្សរ៍ថ្មីមក គណបក្សភឿថៃធ្លាប់បានតួនាទីជានាយករដ្ឋមន្ត្រីជាច្រើនដងមកហើយដែលក្នុងនោះភាគច្រើនសុទ្ធតែជាសមាជិកគ្រួសារត្រកូលស៊ីណាវ៉ាត់ ដូចជា លោកថាក់ស៊ីន ស៊ីណាវ៉ាត់, លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (ត្រូវជាប្អូនស្រីលោកថាក់ស៊ីន), លោកស៊ុមឆាយ វង់សាវ៉ាត (ជាប្អូនថ្លៃលោកថាក់ស៊ីន) និងចុងក្រោយគឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត (កូនស្រីលោកថាក់ស៊ីន)។ ក្រៅពីអ្នកស្រីផែថងថាន ដែលត្រូវតុលាការដកហូតតំណែងព្រោះតែខ្វះសុច្ចរិតភាពជាទីប្រចក្សក្នុងការដឹកនាំនោះ លោកថាក់ស៊ីន នៅសល់កូនប្រុសស្រី និងកូនប្រសារជាច្រើននាក់ទៀត ក្នុងនោះមានដូចជា លោក ផានថងថែ, លោកស្រី ភិនថងថា ស៊ីណាវ៉ាត់ និងលោក ពិដុក ស៊ុកសាវ៉ាត់ (ស្វាមីអ្នកស្រីផែថងថាន) ជាដើម៕


ថៃ៖​ កូនស្រី តាក់ស៊ីន ឈ្មោះ ផៃថុងឋាន ប្រកាសលាលែងពីប្រធានគណបក្សភឿថៃ ថ្ងៃស្អែក ២២ តុលា ២០២៥ នេះ។ គោលបំណងនៃការលាលែង គឺដើម្បី គេចផុតពីការ រំលាយ គណបក្សភឿថៃ ដោយសារ បក្សនេះជាប់ចោទពី បទក្បត់ជាតិ។ ទោសក្បត់ជាតិ ទាមទាររំលាយគណបក្ស ដកសញ្ជាតិថៃ និង ការរឹបអូសយក កូតា ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខេត្ត ក្រុង។ ទោសក្បត់ជាតិថ្មី ដែលគេចោទ បក្សភឿថៃ គឺការចុះ MOU 43 and MOU 44.....ស្ថានភាពបច្ចុប្បន្ន ជាតិ ថៃ និង ជនជាតិ ចិន កំពុងក្តោបក្តាប់អំណាច ៨០% ដែល ២០% ស្ថិតក្នុងដៃ ស្តេច សៀម ឬ ជនជាតិសៀម។ ថៃធ្លាប់ធ្វើរដ្ឋប្រហារ ឆ្នាំ ១៩៣២ ដូរឈ្មោះប្រទេសទៅជា ប្រទេសថៃ ដែលស្ថានភាព ពេលនេះ ស្តេចសៀម កំពុងព្រួយបារម្ភ មានរដ្ឋប្រហារ ផ្តាច់ទឹកដី បង្កើតប្រទេស ឡាន ណា នៅ ឈៀង ម៉ៃ ដែលជា នគរចិន បុរាណ ៕


DAP News

យុទ្ធសាស្ត្រ ប៉ះ យុទ្ធសាស្ត្រ-9

ប្រយ័ត្នយុទ្ធសាស្ត្របន្លាលួស! 🤟👍🤫

1-ខែឧសភា១៩៤១ បារាំងបានចុះហត្ថលេខាប្រគល់ដី៣ខេត្តឲ្យសៀមនៅតូក្យូ ដោយជប៉ុន-សៀមបានក្លាយជាសម្ព័ន្ធមិត្តក្នុងសម័យសង្គ្រាមលោកលើកទី២។ 

2-លោកនាយករដ្ឋមន្ត្រីថៃ ផ្លេក ភិប៊ុលសង្គ្រាម បានហែកចោលនូវសន្ធិសញ្ញាបារាំង-សៀម ១០៩៤, ១៩០៧ និង វាយកាន់កាប់ខេត្តទាំបីរបស់កម្ពុជា ក្រោមផ្លាកសម្ព៍ន្ធមិត្រ សៀម-ជប៉ុន ។ 

3-ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦, ក្រោុយជប៉ុនចាញ់សង្គ្រាម, សៀមត្រូវបានបង្ខំឲ្យគោរពដល់សន្ធិសញ្ញាបារាំង-សៀម ១៩០៤, ១៩០៧ ឡើងវិញនៅវ៉ាស៊ីងតោន ដោយមានការសម្របសម្រួលពី សរអ។ 

4-ឆ្នាំ១៩៥៤ ក្រោមកាដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីថៃ ផ្លេក ភិប៊ុលសង្គ្រាម បានរឹបអូសយកប្រាសាទព្រះវិហារម្តងទៀត ក្រោយបារាំងចាកចេញ។

5-១៥មិថុនា១៩៦២ តុលាកា ICJ បានសម្រេចក្តីឲ្យកម្ពុជាឈ្នះក្តី។

6-2008 ផ្ទុះជម្លោះបញ្ហាដីនៅជុំវិញប្រាសាទព្រះវិហារ។ (នាយករដ្ឋមន្ត្រី អាប់ភីសុីត)។

7-ឆ្នាំ២០១៣ តុលាកា ICJ បានបកស្រាយម្តងទៀត ប្រាសាទព្រះវិហារនិងដីជុំវិញប្រាសាទជាកម្មសិទ្ធរបស់កម្ពុជា។

8-២០២៥ កម្ពុជាដាក់បណ្តឹងទៅតុលាកា ICJ ដើម្បីសុំការបញ្ជាក់ភាពជាកម្មសិទ្ធ៖ មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី។ 

9-ក្នុងខែតុលា ២០២៥ នាយករដ្ឋមន្ត្រី អានុទីន ចង់លុប MOU-43 ឆ្នាំ2000, និង  MOU-44 ឆ្នាំ2001 ដើម្បីបំបាត់ដាន។ 

10-សំណួរ និង ចម្លើយ៖ 

សំណួរ-១. តើថៃ ចង់លុប MOU-43 ឆ្នាំ2000, និង  MOU-44 ឆ្នាំ2001 បានឬទេ? 

ចម្លើយ៖ 

-លុបមិនបាន។ បើលុបបាន មានតែ ICJ ទៀត។

- ឬមួយបងប្អូនមានចម្លើយផ្សេង?សូមបងប្អូនជួយឆ្លើយ។

សំណួរ-២. លោកនាយករដ្ឋមន្ត្រីថៃ ផ្លេក ភិប៊ុលសង្គ្រាម ដែលបានហែកចោលនូវសន្ធិសញ្ញាបារាំង-សៀម ១៩០៤, ១៩០៧ និង រឹបអូសប្រាសាទព្រះវិហារឆ្នាំ១៩៤១ មានវាសនាដូចម្តេច? 

ចម្លើយ៖ រត់ចោលស្រុកថៃ តាមរយៈកម្ពុជា រួចបន្តទៅតូក្យូ និង មរណៈភាពនៅទីនោះ ។

សំណួរ-៣. ថៃបានចូលជាសម្ព័ន្ធមិត្រជាមួយជប៉ុន ហើយវាយកាន់កាប់ពង្រីកទឹកដីប្រទេសជិតខាងជំនាន់សង្គ្រាមលោកលើកទី២ ហេតុអីបានជារួចខ្លួនពីការសំណងសង្គ្រាមជិតខាង? 

ចម្លើយ៖ 

-អាចសម្តេចព្រះនរោត្តមបរមកោដិអនុគ្រោះទាំងជប៉ុននិងសៀមមិនឲ្យសង។ 

- ឬមួយបងប្អូនមានចម្លើយផ្សេង?សូមបងប្អូនជួយឆ្លើយ។

សំណួរ-៤. លុប១៩០៤, ១៩០៧, MOU-43, MOU-44 មិនបាន តែទ័ពថៃមានជំនាញមួយ ដែលមិនចេះអៀនខ្មាស់ ដែលកម្ពុជាយើងត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។ 

ចម្លើយ៖ តើទ័ពថៃមានជំនាញអ្វី? ដែលមិនចេះអៀនខ្មាស់? សូមបងប្អូនជួយឆ្លើយ។

*ប្រជាពលរដ្ឋទាំងអស់ត្រូវអត់ធ្មត់គ្រប់បែបយ៉ាង។ អត់ធ្មត់គឺជាគ្រឹះ នៃស្ងៀមតែមិនស្ងាត់ បញ្ចៀសសង្គ្រាម បង្កើតសន្តិភាព។ 

 *ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែទុកចិត្ត និង ស្តាប់អ្នកដឹកនាំជាតិរបស់យើង * 

បណ្ឌិត ហេង វ៉ាន់ដា សាកលវិទ្យាល័យ វ៉ាន់ដាគណនេយ្យ សវនកម្ម ពន្ធដារ បែបឌីជីថល និង ស្រាវជ្រាវ! ❤️❤️❤️

No comments:

Post a Comment