ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Monday, October 27, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២៥

 Kou Samedy 5m  · ថ្ងៃនេះជា ថ្ងៃទី៩០ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។  សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។  It has been 90 days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law.  It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible. The Royal Government and the Ministry of National Defence, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.  គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ As of October 27, 2025 See less — with Kou Samedy.


SBM News 38m  · ជាលិខិតអ្វី ដែលសម្តេចធិបតី ជូនលោកត្រាំ? ក្រោយចប់ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងរៀបដើរចេញពីពិធី សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានងាកទៅនិយាយកាន់មន្រ្តីម្នាក់ ឱ្យហុចលិខិតជូនសម្តេច ហើយបន្ទាប់មក សម្តេចក៏ប្រគល់លិខិតនោះជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក។ ពេលនោះ មេដឹកនាំទាំង២ បានឈរនិយាយគ្នាបណ្តើរ និងបើកមើលលិខិតនោះបណ្តើរ អស់រយៈពេលប្រមាណជិត១នាទី មុនដើរចាកចេញ។  មនុស្សមួយចំនួន ដែលកំពុងងឿងឆ្ងល់ពីរឿងនេះ បាននាំចែករំលែកវីដេអូនេះ និងសួរថា ជាលិខិតអ្វី? ហើយក៏មានសារព័ត៌មានបរទេស កាត់វីដេអូត្រង់កន្លែងនេះទៅបង្ហោះដែរ ដោយសរសេរក្នុងវីដេអូថា "What did Cambodian PM given to US President?" មានន័យថា តើនាយករដ្ឋមន្រ្តីកម្ពុជា ជូនអ្វីទៅប្រធានាធិបតីអាម៉េរិក? មិនទាន់មានមន្រ្តីកម្ពុជា ឬបុគ្គលរូបណា ចេញមកទម្លាយថា ជាលិខិតអ្វីនោះទេ។


RFI ខេមរភាសា / RFI Khmer   36m  · ប្រតិបត្តិការបង្ក្រាបរបស់កងទ័ពភូមាទៅលើមជ្ឈមណ្ឌលឆបោក​អនឡាញដ៏ធំមួយនៅក្នុងប្រទេស បានបណ្តាលឲ្យមនុស្សជាង ១ពាក់នាក់ ដែលភាគច្រើនជាជាតិចិនរត់ចេញពីប្រទេសភូមា ឆ្លងចូលទឹកដីថៃ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរថៃ កាលពីល្ងាចថ្ងៃសុក្រទី២៤តុលា។


អវតារ ស. 58m  · ចល័តសព្វាវុធធុនធ្ងន់និងយោធាចូលបន្ទាយរៀងៗខ្លួនគឺមិនមានការប្រយុទ្ធគ្នាទៀតទេ ..តែបញ្ហាព្រុំដែន ទឹកដីនៅដោះស្រាយបន្ត JBC GBC RBC ,...!


 Ren Chanrith 30m  · បងប្អូនកងទ័ពកម្ពុជាដែលឈជើងតាមព្រំដែនជិតមានឱកាសវិលត្រឡប់មកជួបជុំគ្រួសារវិញហើយ។ កងទ័ពកម្ពុជាទាំង១៨នាក់អាចត្រូវបានដោះលែងឆាប់ៗនេះ។ បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងត្រូវដោះស្រាយជាឧភតោភាគី ដោយសន្តិវិធី ផ្អែកលើយន្តការណ៍GBC JBC និងRBCs ដោយយោងតាមកិច្ចព្រមព្រៀងនិងឯកសារផ្លូវច្បាប់ ដែលប្រទេសទាំង២មានស្រាប់។ សូមបងប្អូនតាមបណ្តាញសង្គមឈប់ផ្សព្វផ្សាយខ្លឹមសារដែលនាំឱ្យមានការស្អប់ខ្ពើមឬរើសអើង រវាងកម្ពុជានិងថៃ។


DAP News 8m  · នាយករដ្ឋមន្រ្តី កម្ពុជានិងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង៨ចំណុច


Ren Chanrith - រិន ចន័្ទរិទ្ធិ

ក្រោយត្រឡប់មកពីចុះកិច្ចព្រមព្រៀងលើសេចក្តីប្រកាសរួមកម្ពុជា-ថៃ មកដល់ថៃវិញភ្លាម លោក អនុធិន បានដាក់លក្ខខណ្ឌ៤ឱ្យកម្ពុជាត្រូវតែអនុវត្ត  មុននឹងថៃដោះលែងទាហានខ្មែរ១៨នាក់។

ទី១ ដកអាវុធធុនធ្ងន់ចេញពីព្រំដែន

ទី២ ត្រូវដោះមីនមនុស្សធម៌

ទី៣ រួមគ្នាបង្រា្កបឧក្រិដ្ឋកម្មឆបោក Call Centre 

ទី៤ រៀបចំរបៀបរៀបរយតាមមូលដ្ឋានតំបន់ព្រំដែន។


លោក អនុធិន បញ្ជាក់ថា ដំណើរការទាំងអស់អាស្រ័យលើភាគីកម្ពុជាត្រូវអនុវត្តមុន ហើយភាគីថៃថ្លឹងថ្លែងពីលទ្ធផលនឹងអនុវត្តតាមក្រោយ។

លោកបន្តថា មិនមានការបើកច្រកព្រំដែន, អត់ទទួលស្គាល់ផែនទីថ្មី ដែលអាចធ្វើឱ្យបាត់បង់ទឹកដីថៃទេ។

លោកនិយាយថា «ថៃស្រឡាញ់សន្តិភាព តែបើមានសង្រ្គាមក៏មិនខ្លាច»។

លោកអះអាងថា សូមបងប្អូនប្រជាពលរដ្ឋថៃជឿជាក់លើរដ្ឋាភិបាល មិនធ្វើឱ្យបាត់បង់អធិបតេយ្យភាពថៃឡើយ។

លោកនិយាយថា យល់ព្រមតាមសំណើកម្ពុជានិងលោកត្រាំរឿងទាមទារឱ្យដោះលែងទាហានខ្មែរ១៨នាក់ ប៉ុន្តែសូមឱ្យកម្ពុជាអនុវត្តលក្ខខណ្ឌទាំងនោះ៕

ប្រភព Thai PBS News Bright TV


Men Kimseng 45m  · លោកអនុធិន នាយករដ្ឋមន្ត្រីថៃប្រកាសថា​ដំណើរការដោះលែងយុទ្ធជនកម្ពុជាទាំង១៨រូបចាប់ផ្តើមហើយ។ នេះបើតាមការផ្សាយរបស់កាសែតKhaosod English។


RFA Khmer​ វិទ្យុអាស៊ីសេរី Dara San  · 22m  · កងទ័ព​ក៏​វា​មិនដោះលែង​ ភ្នំ​ទ្រព្យ​ ភូមិ​ព្រៃ​ចាន់​ ភូមិ​ជោគជ័យ​ក៏​បាត់​បង់​ ប្រាសាទ​ខ្មែរ​ក៏​វា​យក​ តើខ្មែរចំនិញអីពីកាចុះហត្ថលេខាជាមួយថៃបងប្អូន?


អ៊ុយក្រែន៖ ពីម្សិលកងទ័ពដ្រូន អ៊ុយក្រែនវាយប្រហារភាគខាងលិចក្រុង មូស្គូរបស់រុស្សី ធ្វើឲ្យមានការបិទទីក្រុង។ ថ្ងៃនេះ កងទ័ពដ្រូនរុស្សី វាយប្រហារទីក្រុង គៀវវិញដែរ។ អ៊ុយក្រែន បង្កើតកងទ័ពដ្រូន ដែលមានទ័ពសរុប ៨ ម៉ឺននាក់ ជាកងទ័ពដ្រូន ដោយសារ កងទ័ពអាកាសគ្មានយន្តហោះ ពីព្រោះអាមេរិកបិទមិនឲ្យប្រើយន្តហោះអាមេរិក។


Chhorvirith Theng Cambodian peoples thank you so much to Excellency President Trump for witnessing the signing peace statement between Cambodia and Thailand! Your dedication and support for this process will be in the heart ❤️ of Cambodian people forever! Long live, Cambodia and USA! It is an historical moment to have Mr. President engagement for ASEAN of ceasefire agreement between Cambodia and Thailand. USA has continued playing active and great role in ASEAN region and others.


PVN News   19m  · កិច្ចព្រមព្រៀង​អាម៉េរិក-កម្ពុជា សម្រេចការលើកលែងពន្ធគយ ១០០% លើទំនិញឧស្សាហកម្ម និង កសិកម្មរបស់អាម៉េរិក។នេះបើយោងតាមការបង្ហោះ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោកត្រាំ​ ។


A JA A-អាចារ្យ អេ ថ្ងៃនេះ វីរះ សំគ្វាមគិត ប្រកាសថាថ្ងៃទី 31 ខែតុលា និងប្រមូលប្រជាជនសៀមគ្រប់ខេត្ត មកដេញខ្មែរចេញ”

ចាអេជឿថា បើត្រឹមតែ វីរះ និងប្រជាជនសៀម ធ្វើដោយខ្លួនឯង នោះទាហាននិងមិនបណ្ដោយអោយចូលមកបានទេ តែបើទាហានសៀម នៅពីក្រោយវីរះ រឿងនេះនិងផ្ទុះម្ដងទៀត ស្មើរនិងការប្រជុំម្សិលមិញគឺ សូន្យ

ធម្មតាកងទ័ពសៀម ជឿអាមេរិក ច្រើនជាងជឿរដ្ឋាភិបាល តែជើងនេះត្រាំជាអ្នកសាងសន្តិភាពរវាងខ្មែរ-ថៃ សង្ឃឹមថានិងគ្មានអ្វីកើតឡើងទៅចុះ


Smeyy

🚨ព័ត៌មានក្តៅៗ : យោធភូមិភាគទី១ថៃ ដោយមានលោក Worayos Luangsuwan ជាមេបញ្ជាការ បានបដិសេធចំពោះព័ត៌មានក្លែងក្លាយ និងបំភ្លឺអំពីបច្ចុប្បន្នភាព នៃច្រកព្រំដែនរវាងកម្ពុជា-ថៃជាថ្មីម្តងទៀត នៅរសៀល ថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥នេះថា៖

«កងទ័ពថៃយោធភូមិភាគ១ មិនបានបើកច្រកព្រំដែនជាមួយនឹងកម្ពុជា 🇰🇭 នៅច្រកព្រំដែនអចិន្ត្រៃយ៍ ឋិតនៅចំណុច Ban Khao Din ឃុំ Khlong Hat,ស្រុក Khlong Hat ខេត្តស្រះកែវឡើយ»។

*យោធភូមិភាគ១ថៃ សង្កត់ធ្ងន់ថា៖ «យោធភូមិភាគ១ថៃ 🇹🇭 នៅតែប្រកាន់ខ្ជាប់នូវ គោលនយោបាយបិទច្រកព្រំដែនជាមួយនឹងកម្ពុជា ក្នុងតំបន់ទទួលខុសត្រូវរៀងៗខ្លួនដូចមុនដដែល ពោលគឺមិនមានការបើកច្រកព្រំដែនឡើងវិញនោះឡើយ»៕ (Smeyy)


ធី សុវណ្ណថា Thy Sovantha   1h  ·    🛣️មិញនេះ ទ័ពភូមិភាគ១.ថៃ ប្រកាស÷ គ្មានបញ្ជាឲ្យបើកច្រកព្រំដែន.ទេ ម្សិលមិញ ឈ្មួញថៃផ្អើលរីករាយ.រឿងបើកច្រកថ្ងៃ១នេះ... ឥឡូវ.No👍@ថា


Questioncam ប៉ុស្តិ៍ខ្សឹបដំណឹង 2h  · នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១១:០០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុ.ធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុ.ធធុ(នធ្ង)ន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។


TEA Seiha/ទៀ សីហា   2h  · នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១១:០០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។  សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ។  ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។ On October 27, 2025, at 11:00 AM, the Observer Coordination Team of the Ministry of National Defence of the Kingdom of Cambodia continued to coordinate with the ASEAN Observer Team (AOT) to inspect the weapons (armored vehicles) that returned to the base located in Banteay Srei District, Siem Reap Province, after being removed from the Cambodia–Thailand border dispute area at Tormacheat Village, Sra’Aem Commune, Choam Ksant District, Preah Vihear Province, on October 26, 2025, at 9:00 PM, following the agreement between the Cambodian and Thai sides to begin the partial removal of the first phase of the planned withdrawal of heavy and destructive weapons, as a symbolic demonstration of the implementation of the Joint Declaration adopted in Kuala Lumpur.  The above action is a clear demonstration of a firm and unwavering commitment of Cambodia to implementing the Joint Declaration adopted in Kuala Lumpur between Cambodia and Thailand, which was signed on October 26, 2025, by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and Prime Minister of the Kingdom of Thailand, and witnessed by President Donald J. Trump and His Excellency Prime Minister Anwar Ibrahim.  At the same time, Cambodia sincerely hopes that this positive step will contribute to the joint efforts of both countries in promoting peace, stability, and a swift return to normalcy.


Um Sam An លោក​នាយករដ្ឋមន្រ្តីថៃ អនុទីន​ បាន​សង្កត់ធ្ងន់​ថា «នឹង​មិន​មាន​ការ​បើក​ច្រកព្រំដែន គ្មាន​សម្បទាន​ទឹកដី និង​គ្មាន​ការ​ប្រើប្រាស់​ផែនទីខ្នាត 1/200 000 នោះទេ។ ថៃ​មិន​ត្រូវ​បាន​ចង​ដោយ​លក្ខខណ្ឌ​បែប​នេះ​ទេ»។ ហេតុនេះ ថៃនៅបន្តប្រើប្រាស់​ផែនទីខ្នាត 1/50 000 ដែលថៃគូរដោយឯកតោភាគីហើយថៃមិនប្រើប្រាស់​ផែនទីខ្នាត 1/200 000 នោះទេ ដែលជាហេតុនាំអោយថៃនឹងមិនព្រមប្រគល់ភ្នំទ្រព្យ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ  ច្រកអានសេះ ភូមិព្រៃចាន់ និងភូមិជោគជ័យមកអោយកម្ពុជាវិញនោះទេ។

ព័ត៌មានលម្អិត សូមមើលក្នុងខមិន


บ่าวริน อี-สาน live 2h  · กองทัพภาคที่ 1 ขอเรียนชี้แจงว่า ไม่มีการสั่งการให้เปิดด่านชายแดนไทย-กัมพูชา ในความรับผิดชอบของ กกล.บูรพา ในพื้นที่ จ.สระแก้ว Army Region 1 would like to clarify that there is no order to open Thai-Cambodia border checkpoint in the responsibility of the National Security Service. Burapa in the province area. Glass pool.


Smeyy   1h  · 🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម Anutin Charnvirakul បានបញ្ជាក់ប្រាប់សារព័ត៌មាន និងប្រជាជនថៃ នៅរសៀលថ្ងៃទី២៧ តុលា ២០២៥នេះ ឱ្យបានជ្រាបថា៖ «លោកកំពុងលាតត្រដាងអំពី ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអាម៉េរិក 🇺🇸 ក្នុងការអភិវឌ្ឍន៍ (រ៉ែកម្រ) របស់ថៃ 🇹🇭 ដោយការចុះហត្ថលេខាអភិវឌ្ឍន៍រ៉ែកម្រថៃ ឋិតនៅក្រោមរដ្ឋធម្មនុញ្ញរបស់ថៃ ដូច្នេះ ប្រជានជនថៃ សូមកុំមានការព្រួយបារម្ភឡើយ»។ *លោកបន្ថែមថា៖ «លោកជឿជាក់ថា ការចុះហត្ថលេខានេះ នឹងបង្កើនការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យារបស់ថៃ ដើម្បីពង្រឹងកិច្ចទំនាក់ទំនងទ្វេភាគី និងចរចាពន្ធគយបន្ថែមទៀតជាមួយនឹងអាម៉េរិក 🇺🇸 លោកសង្ឃឹមថា ឯកឧត្តមប្រធានាធិបតី Donald Trump នឹងបន្ធូរបន្ថយពន្ធគយមកលើប្រទេសថៃ 🇹🇭 បន្ថែមទៀត ដើម្បីកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក»។ *លោកសង្កត់ធ្ងន់ថា៖ «លោកចង់ឱ្យប្រជាជនថៃ កុំទម្លាប់ស្តាប់តែចំណងជើងព័ត៌មាន ហើយរិះគន់មកលើលោក គប្បីពិនិត្យឱ្យបានល្អិតល្អន់ជាមុនសិន ប្រសិនបើអានមិនយល់ ត្រង់ចំណុចណា អាចមកសួររដ្ឋាភិបាលរបស់លោកវិញបន្ថែមបាន»៕ (Smeyy)


Veng Sambo

កម្លាំង MP (Military Police) ជាកម្លាំងការពារ សន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងមន្ត្រី IOT និងAOT និងថ្នាក់ដឹកនាំ UNជាដើម និងមានជំនាញ​ សង្កេតការណ៍​ មានបទពិសោធន៍​ច្រេីនមកពី​បេសកកម្ម​អង្គការសហប្រជាជាតិ៕


Soy Sopheap Official 5h  · ថៃ នឹងទិញយន្តហោះ និងផលិតផលកសិកម្ម និងថាមពល របស់សហរដ្ឋអាមេរិក ដែលមានតម្លៃជាង ២០ ពាន់លានដុល្លារ

ព័ត៌មានអន្តរជាតិថៃ នឹងទិញយន្តហោះ និងផលិតផលកសិកម្ម និងថាមពល របស់សហរដ្ឋអាមេរិក ដែលមានតម្លៃជាង ២០ ពាន់លានដុល្លារ

facebook sharing button Sharetwitter sharing button Tweetpinterest sharing button Pinemail sharing button Emailsharethis sharing button Share

បរទេស ៖ ក្របខ័ណ្ឌមួយត្រូវបានដាក់ ឱ្យដំណើរការសម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងប្រទេសថៃ ដោយសម្គាល់កញ្ចប់ពាណិជ្ជកម្មដ៏សំខាន់ ដែលប្រទេសថៃនឹងទិញផលិតផលកសិកម្ម និងថាមពលរបស់សហរដ្ឋអាមេរិក និងយន្តហោះដែលមានតម្លៃជាង ២០ ពាន់លានដុល្លារ ។


យោងតាម The Nation ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមឯកសារ ដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃអាទិត្យ (26 តុលា) សហរដ្ឋអាមេរិក និងថៃ បានព្រមព្រៀងគ្នាបង្កើតក្របខ័ណ្ឌ សម្រាប់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ដែលនឹងអនុញ្ញាតឱ្យ អ្នកនាំចេញពីប្រទេសទាំងពីរ អាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមក ដែលមិនធ្លាប់មានពីមុនមក ។


កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទៅវិញទៅមកនេះ ត្រូវបានបង្កើតឡើងនៅលើទំនាក់ទំនងសេដ្ឋកិច្ចដ៏យូរអង្វែងរវាងប្រទេសទាំងពីរ រួមទាំងសន្ធិសញ្ញាស្តីពីមិត្តភាព និងទំនាក់ទំនងសេដ្ឋកិច្ចឆ្នាំ ១៩៦៦ រវាងសហរដ្ឋអាមេរិក និងប្រទេសថៃ និងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគ អាមេរិក-ថៃ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០២ ។


លក្ខខណ្ឌសំខាន់ៗនៃកិច្ចព្រមព្រៀងអាមេរិក-ថៃ ស្តីពីពាណិជ្ជកម្មទៅវិញទៅមក រួមមានៈ


ប្រទេសថៃ នឹងលុបចោលការរឹតបន្តឹងពន្ធលើទំនិញប្រហែល ៩៩ ភាគរយ ដែលគ្របដណ្តប់លើផលិតផល ឧស្សាហកម្ម អាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិក ។

សហរដ្ឋអាមេរិកនឹងរក្សាអត្រាពន្ធចំនួន 19 ភាគរយដោយអនុលោមតាមបទបញ្ជាប្រតិបត្តិលេខ 14257 ចុះថ្ងៃទី 2 ខែមេសា ឆ្នាំ 2025 សម្រាប់ទំនិញដែលមានប្រភពមកពីប្រទេសថៃ ហើយនឹងផ្តល់អត្រា 0 ភាគរយសម្រាប់ផលិតផលដែលបានបញ្ជាក់នៅក្នុងឧបសម្ព័ន្ធទី 3 នៃបទបញ្ជាប្រតិបត្តិលេខ 14346 ចុះថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2025 ទាក់ទងនឹងពន្ធគយដែលអាចធ្វើទៅបានលើប្រទេសជាដៃគូ។

សហរដ្ឋអាមេរិក និងថៃនឹងសហការគ្នាដើម្បីដករបាំងពាណិជ្ជកម្មមិនមែនពន្ធរបស់ថៃដែលប៉ះពាល់ដល់ពាណិជ្ជកម្មទ្វេភាគី រួមទាំងការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការសម្រួលដល់ការនាំចូលយានយន្តដែលផលិតដោយសហរដ្ឋអាមេរិកស្របតាមស្តង់ដារសុវត្ថិភាព របស់សហព័ន្ធអាមេរិក ដើម្បីទទួលយកការបញ្ជាក់ពីរដ្ឋបាលចំណីអាហារ និងឱសថ (US FDA) ដើម្បីបើកទីផ្សារសម្រាប់ឧបករណ៍វេជ្ជសាស្ត្រ និងផលិតផលឱសថរបស់សហរដ្ឋអាមេរិកគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ថៃ ដើម្បីផ្តល់អាជ្ញាប័ណ្ណដល់សហរដ្ឋអាមេរិក។

ប្រទេសថៃនឹងដោះស្រាយ និងទប់ស្កាត់របាំងពាណិជ្ជកម្មសម្រាប់អាហារ និងផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារប្រទេសថៃ រួមទាំងការបង្កើនល្បឿន នៃការចូលប្រើប្រាស់សាច់ និង ផលិតផលបសុបក្សី របស់សហរដ្ឋអាមេរិក ដែលបញ្ជាក់ដោយសេវាកម្ម ត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ (FSIS) និងការធានានូវតម្រូវការ ដែលដាក់លើផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក (រួមទាំងគ្រាប់ធញ្ញជាតិស្ងួតរបស់ម៉ាស៊ីនចម្រោះជាមួយនឹងសារធាតុរំលាយ ពីពោតសហរដ្ឋអាមេរិក) គឺផ្អែកលើវិទ្យាសាស្ត្រ និងផ្អែកលើហានិភ័យ។ ប្រទេសថៃប្តេជ្ញាទទួលយកវិញ្ញាបនបត្រទីភ្នាក់ងារ និយតកម្មរបស់សហរដ្ឋអាមេរិក ក្រោមការរៀបចំដែលមានស្រាប់។

សហរដ្ឋអាមេរិក និងថៃ នឹងបញ្ចប់ការប្តេជ្ញាចិត្ត ទាក់ទងនឹងការការពារសិទ្ធិការងារ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួមទាំងការធ្វើវិសោធនកម្មច្បាប់ ដើម្បីធានាសេរីភាពក្នុងការបង្កើតសមាគម និងសិទ្ធិចរចាជាសមូហភាពរបស់កម្មករ ត្រូវបានការពារយ៉ាងពេញលេញ ការពង្រឹងការអនុវត្តច្បាប់ការងារ និងការដោះស្រាយការរំលោភលើវិស័យដែលមានហានិភ័យខ្ពស់ដូចជា ពលកម្មបង្ខំ និងពលកម្មកុមារ៕


PVN News   4h  · ខ្ញុំ​សូមគោរព​ សុំ​ អង្វរ​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ បងប្អូន​ MMO និង​ អ្នក​ប្រេីប្រាស់​បណ្ដាញ​សង្គម​ រួមទាំង​ អ្នក​សារព័ត៌មាន​មួយ​ចំនួន​ ដែល​ កំពុង​យក​រូបថត​ នាយករដ្ឋមន្ត្រី​ថៃ​ មកផ្សាយ​ វាយប្រហារ​ លេបខាយ​ ដៀមដាម​ ឌឺដង​ បែបនេះ​ បែបនោះ​ មេត្តា​ យោគយល់​ អាណិត​ ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ ថ្នាក់​ដឹកនាំ​របស់​ជាតិ​យេីង​ផង​ ជាពិសេស​ មេត្តា​អាណិត​ដល់​ វីរៈកងទ័ពចំនួន​ ១៨​ នាក់​ ដែល​ កំពុង​ស្ថិត​នៅ​ឃុំខ្លួន​នៅ​ប្រទេស​ថៃនៅឡេីយ​ ។  ការ​ចុះ​ហត្ថលេខា​លេី​កិច្ចព្រមព្រៀង​សន្តិភាព​ ម្សិលម៉ិញ​ មិន​ទាន់​គ្រប់គ្រាន់​ទេ​ នៅ​មាន​ការងារ​បច្ចេកទេស​ ការងារ​មនុស្សធម៌​ ការងារ​ច្បាប់​ និង​ និតិវិធី​ផ្សេងៗ​ទៀត​ច្រើន​ដែល​ត្រូវ​សហការ​ជាមួយ​ថៃ​អនុវត្តន៍​ ។  បេី​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ បងប្អូន​ MMO អ្នកប្រេីបណ្ដាញសង្គមមួយ​ចំនួន​ នៅតែ​បន្ត​ចាក់​សាំងលេីភ្លេីង​បែបនេះ​ តេី​ពេល​ណា​យេីងបានសុខ​ ?  កន្លង​មកយេីង​ធ្វើ​បានល្អហេីយ​ សូមបន្តធ្វេីល្អ​តទៅទៀត​ ដេីម្បី​កិត្តិយស​ជាតិ​យេីង​ ។


Smeyy  is with Smeyy Smeyy. 40m  · 🚨*ប្រទេសថៃ 🇹🇭 មានករណីក្រុមឧទ្ទាមផ្តាច់ទឹកដី ភាគខាងត្បូង ខេត្ត Narathiwat បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក ក្នុងរថយន្ត Pick-up មួយគ្រឿង បណ្តាលឱ្យកងកម្លាំងការពារស្ម័គ្រចិត្តថៃ រងរបួសធ្ងន់-ស្រាលចំនួន ៣នាក់ និងដាច់ខ្យល់ស្លា.ប់នៅមន្ទីរពេទ្យ ចំនួន ១នាក់។ *ហេតុការណ៍ ឧបទ្ទវហេតុបំផ្ទុះគ្រាប់បែកនេះ កើតឡើងនៅវេលារសៀល ថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ ឋិតនៅឃុំ Riang ក្រុង Rueso ខេត្ត Narathiwat រីឯ ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព បាត់ទៅហើយ៕

No comments:

Post a Comment