ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Thursday, October 23, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២៥

 ធី សុវណ្ណថា Thy Sovantha   14m  ·  🚨ម៉ោងនេះ ផ្អើល ឯកឧត្តម អ៊ុច បូររិទ្ធ បង្ហាញសាលក្រមICJ ចំពោះមុខប្រតិភូថៃ នៅប្រទេសស្វីស មន្ត្រីសភាIPUទាំងអស់ គាំទ្រកម្ពុជា👍...@ថា]

Smeyy  is with Smeyy Smeyy. 6h  · 🚨*ព័ត៌មានក្តៅៗ : ទីប្រឹក្សានៃក្រសួងការបរទេសថៃ លោក Prasas Prasasvinitchai បានបញ្ជាក់ប្រាប់សារព័ត៌មានថៃ នៅវេលាយប់ ថ្ងៃទី២២ តុលា ២០២៥នេះថា៖ «កិច្ចប្រជុំ (JBC) រវាងកម្ពុជា-ថៃ កំពុងសម្រេចបានលទ្ធផលល្អប្រសើរ ប៉ុន្តែ លោកមិនទាន់អាច បង្ហាញអំពីព័ត៌មានលម្អិតពិស្តារបាននៅឡើយទេ ដោយសារមានព័ត៌មានរសើបជាច្រើនទៀត តម្រូវទាមទារឱ្យលោកពិភាក្សា ជាមួុយនឹងថ្នាក់លើរបស់ថៃ 🇹🇭 ជាមុនសិន»។ *ពេលអ្នកសារព័ត៌មាន សួរនាំលោកអំពីការសាងសង់របងព្រំដែនជាមួយនឹងកម្ពុជា 🇰🇭 លោកបានឆ្លើយយ៉ាងខ្លីថា៖ «ចាំបន្តិចសិន ដោយសារ លោកប្រញាប់ចូលទៅប្រជុំ»៕ 

Khaosod English

Thailand, Cambodia Agree to Survey Disputed Border Villages

Thai and Cambodian border officials reached agreements on surveying disputed territory after two days of talks that extended late into Wednesday night in Chantaburi, with both sides pledging to use modern technology and establish temporary markers in contested areas.

Ambassador Prasas Prasasvinitchai, Thailand's border affairs advisor, and Cambodia's Border Affairs Minister Lam Chea co-chaired the Joint Boundary Commission meeting on October 21-22.

The key breakthrough involves the disputed segment between boundary pillars 42-47, covering Chouk Chey-Nong Chan village and Prey Chan-Nong Ya Kaeo village areas.

Both sides finalized technical instructions for joint surveys and temporary marker placement, though the statement emphasized markers are "for survey purposes only" and don't prejudice the final international boundary.

After surveys are completed and approved, both governments will consult on "appropriate mechanisms for adjustment of land occupation."

The delegations also agreed to:

- Replace 15 boundary pillars to original locations

- Relocate three submerged pillars to agreed positions

- Adopt LiDAR technology to accelerate mapping work

- Ensure survey team safety and clear landmines in work areas

The talks, described as "friendly and cordial," ran hours past their scheduled 4:30 PM conclusion on Wednesday.

The next commission meeting is set for early January 2026 in Siem Reap, 


Khaosod English   5h  · Allegations linking the minister to transnational scam networks threaten to undermine the government’s credibility ahead of the planned parliamentary dissolution. #ThaiPolitics #ThaiGovernment #thailand

Khaosod English A marathon Thai-Cambodia Joint Boundary Commission (JBC) meeting extended 5+ hours beyond schedule (from 4:30 PM to 9:40 PM) on October 22, with no resolution reached. Thai delegation chair Ambassador Prasan Prasanvinichai declined to provide substantial details, stating all information must first be reported to the Ministry of Foreign Affairs.

He characterized the discussions as "frank exchanges" where both sides presented their own approaches and proposals, covering past work and high-level coordination frameworks. Some topics require further consideration and cannot be disclosed publicly.

Khaosod English 17h  · BREAKING: PM Anutin Charnvirakul signs an order to strictly revoke permission for gambling on poker and "Pai Phae" (a type of card game) disguised as sports. He reveals that the government's policy is not to promote all forms of gambling.

Khaosod English   19h  · Following Paetongtarn Shinawatra's resignation, Pheu Thai's interim Party Executive Committee meeting today selected Chusak Sirinil to serve as acting party leader until the election of a new party leader and a new Party Executive Committee at the Pheu Thai Party's extraordinary general meeting on October 31

ស៊ីស៊ីថាមស៍   15h  · កូនថាក់ស៊ីនប្រកាស«លាលែង»តំណែងជាមេបក្សភឿថៃ បាងកក៖ កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺលោកស្រី ផែថងថាន នៅថ្ងៃពុធទី ២២ ខែ តុលា នេះបានប្រកាសចុះចេញពីតំណែងជាមេបក្សភឿថៃ លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាការលាលែងរបស់ខ្ញុំនឹងអនុញ្ញាតឱ្យគណបក្សភឿថៃកាន់តែប្រសើរឡើង ហើយបក្សភឿថៃអាចនឹងបន្តឈ្នះឆ្នោតម្តងទៀត។ លោកស្រីអះអាងទៀតថាទោះបីជាលោកស្រីមិនបានដឹកនាំបក្សទៀតក៏ដោយក៏លោកស្រីនៅតែជួយជ្រោមជ្រែងបក្សដដែល។

អ្នកនយោបាយជើងចាស់ ​​​Chusak Sirinil ដឹកនាំ​បក្ស​​ភឿថៃ​​​បណ្តោះអាសន្ន​​បានផុស ២ ម៉ោង មុន នៅ ថ្ងៃពុធ ២២ តុលា ២០២៥ដោយ Rann Reuy

គ​​​​​ណៈ​កម្មាធិការ​ប្រតិបត្តិនៃគណបក្ស​​​ភឿថៃ​ បាន​ជ្រើសរើស​លោក Chusak Sirinil ដែល​ជា​​​​សមាជិក​​បក្ស​មាន​វ័យចំណាស់​ឲ្យ​ដឹកនាំ​ការ​​​​ចាត់ចែង​​ការ​ងារ​​បណ្តោះអាសន្ន រហូតដល់​មាន​ការ​ជ្រើស​រើស​មេដឹកនាំ​ថ្មី​របស់​​គណបក្ស​ បន្ទាប់​ពីការលាលែង​​របស់​លោកស្រី​ ផែថងថា ស៊ីណាវ៉ាត្រ​ នៅព្រឹកថ្ងៃទី​២២ខែ​តុលា​នេះ​។​

​យោ​ង​សេចក្តីរាយការណ៍​របស់​សារ​ព័ត៌មានថៃ Khaosod ​​​​​ការ​សម្រេចនេះ​បាន​កើត​ឡើង​ភ្លាមៗ​​នៅ​​​ស្នាក់​ការកណ្តាល​របស់​​គណបក្ស​ភឿថៃ​នៅថ្ងៃ​ទី២២​ខែ​តុលា​នេះ ដែល​ លោក Chusak Sirinil ​នឹង​បន្ត​ដឹកនាំ​គណបក្ស​ភឿថៃ​ក្នុង​នាម​ជា​​ប្រធានស្តីទី​រហូតដល់​​ការ​បោះឆ្នោតជ្រើស​រើស​មេដឹកនាំ​ថ្មី​​​។

​អំឡុង​ពេល​​គណបក្ស​ភឿថៃ​កាន់​អំណាច លោក Chusak Sirinil បាន​កាន់តូនាទីស្នូល​ជា​​រដ្ឋមន្ត្រី​​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ហើយ ក្នុងតួនាទីនេះ លោក​ក៏ធ្លាប់​មើល​ការ​ខុសត្រូវ​លើ​​នាយកដ្ឋាន​​​ស៊ើប​​​អង្កេតពិសេស (DSI) បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​​​​បាន​​បណ្តេញ​​​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Tawee Sodsong ពី​​​តួនាទី​ត្រួតពិនិត្យ​នេះ​​កាល​ពីខែ​ឧសភា​២០២៥។ យោង thaipbsworld។

​តាមសេចក្តីរាយការណ៍​នេះ គណបក្ស​ភឿថៃ​ដែល​បង្កើត​ឡើង​ដោយ​​ក្រុមគ្រួសារ​របស់​​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែល​កំពុង​ជាប់​ពន្ធនាគារ​នោះ គ្រោង​រៀបចំ​​​​សមាជ​វិសាមញ្ញ​​​​នៅថ្ងៃ​ទី​៣១ខែ​តុលា​នេះ ដើម្បី​សម្រេច​ជ្រើស​រើស​​អ្នក​ដឹកនាំ​ថ្មី​។

​គណបក្ស​នានា​ក្នុង​​ប្រទេសថៃ​ បាន​ចាប់ផ្តើម​រៀបចំ​​​រចនាសម្ព័ន្ធ​ថ្មី​របស់​ពួកគេ​ ដើម្បី​ត្រៀម​បោះឆ្នោត​នៅ​​សកល​​ដែល​គេ​រំពឹង​ទុក​ថា នឹង​រៀបចំ​ឡើង​នៅក្នុងខែមេសាឆ្នាំ​២០២៦ ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រកាស​ពី​បំណង​រំលាយសភា​មុន​កាល​កំណត់​៤ខែ​ទៀតនោះ ​ការ​បោះឆ្នោត​​នៅប្រទេសថៃ​អាច​នឹងធ្វើឡើង​នៅមុន​​​ពេលវេលា​ជាក់ស្តែង​ដែលបាន​ព្រម​ព្រៀង​រវាង​នាយករដ្ឋមន្ត្រី​ អានុទីន ចានវីរៈគុល និង​គណបក្ស​ប្រជាជន ​ដែលជា​បក្ស​ប្រឆាំង​ធំបំផុត៕​ រ៉ាន់ រើយ

ព្រំដែន កម្ពុជា ថៃ៖ ទាំង ថៃ ទាំង សៀម ព្រម រក្សា MOU 2000 et MOU 2001 ដើម្បីផ្ទៀងផ្ទាត់ខ្សែព្រំដែនចាស់ឡើងវិញ ដើម្បីការពារកុំឲ្យផ្ទុះសង្រ្គាមព្រំដែន ដើម្បីសន្តិភាព។ ខ្ញុំតែងតែផ្សាយអំពីសង្រ្គាមនៅអ៊ុយក្រែន តាំងពីឆ្នាំ ២០២២ ពីព្រោះវាដូចគ្នាពេក ជាមួយកម្ពុជាយើង ដែលមានសង្រ្គាមព្រំដែន ជាមួយ ថៃ ឆ្នាំ ២០០៨។ អ៊ុយក្រែនជាមហាអំណាចយោធា សេដ្ឋកិច្ច បច្ចេកវិជ្ជា ធំនៅ អឺរ៉ុប អ៊ុយក្រែនជាប្រទេសមានផ្ទៃដី ធំជាងគេបង្អស់នៅ ទ្វីបអឺរ៉ុប ដូច្នេះ អ៊ុយក្រែនមានអំណូត ខ្លាំងណាស់ ហ៊ាន លុប MOU ឆ្នាំ ២០១៩ ចោល រួចលើកទ័ព ១,២ លាននាក់ចូលទៅឈ្លានពានប្រទេស រុស្សី នៅឆ្នាំ ២០២២ ធ្វើឲ្យប្រទេសរុស្សី ដកទ័ព ចេញពី ទ្វីបអាហ្រ្វិក និង រើសទ័ពស៊ីឈ្នួល ចូលមកធ្វើសង្រ្គាម កំទេចប្រទេស អ៊ុយក្រែន ដូចសព្វថ្ងៃនេះ ពីព្រោះ អ៊ុយក្រែន ទាមទារយកទឹកដី ចាស់ ឡើងវិញ !!

ធី សុវណ្ណថា Thy Sovantha   5m  ·  💥ចំនុចអស្ចារ្យបំផុត ការបោះបង្គោល ចន្លោះ ៤២-៤៧ (ជោគជ័យ-ព្រៃចាន់) កម្ពុជាអូសថៃ ឲ្យឯកភាពទទួលស្គាល់ខ្សែព្រំដែនអន្តរជាតិ👍 ...@ថា

Cambo Defence ដើម្បីជាការរៀបចំកងទ័ពអាកាសឡើងវិញក្នុងពេលអនាគត អ៊ុយក្រែននឹងបញ្ជាទិញយន្តហោះចម្បាំង Saab Gripen E ពី 100 ទៅ 150 គ្រឿង ដែលមានតម្លៃប្រមាណ 10 ពាន់លានដុល្លារពីស៊ុយអែត ក្រោមកិច្ចព្រមព្រៀងការពារជាតិថ្មីដែលបានចុះហត្ថលេខារវាងប្រធានាធិបតីអ៊ុយក្រែន Zelenskyy និងនាយករដ្ឋមន្ត្រីស៊ុយអែត Kristersson ។ អ៊ុយក្រែនអាចនឹងទទួលបាន Gripens C/D នៅឆ្នាំ 2026 ។ ក្រុមហ៊ុន Saab គ្រោងនឹងបង្កើនការផលិតយន្តហោះនេះទៅចំនួន 30 គ្រឿងក្នុងមួយឆ្នាំចំពេលមានការកើនឡើងនៃការបញ្ជាទិញ។

News4Khmer

🚨ដំណឹងល្អ ៖ សៀ.មលែងមានអីប្រកែកទៀតហើយ ក្រោយប្រជុំ (JBC) រវាងកម្ពុជា-ថៃ ថៃបានយល់ព្រម បោះបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោល ជំនាន់បារាំង រីឯភូមិជោគជ័យ-ព្រៃចាន់ កំណត់តាមខ្សែព្រំដែនចន្លោះបង្គោល ៤២-៤៧ 🇰🇭❤️🙏

Cambonomist 36m  · ក្រោយពីមានកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ រយៈពេល ២ថ្ងៃ ពោលគឺនៅថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី នៃប្រទេសថៃ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើចំណុចសំខាន់ៗជាច្រើន ដោយក្នុងនោះ ពាក់ព័ន្ធនឹងករណីដ៏ចម្រូងចម្រាស់តាមព្រំដែននៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ ភាគីទាំងពីរក៏បានឯកភាពគ្នាលើការពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស សម្រាប់ការចុះវាស់វែងរួមគ្នា និងបោះបង្គោលជាបណ្ដោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47។ 

Bron Sambor 1h  · អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ម្នាក់ទៀតហើយ ត្រូវលាលែងពីតំណែង ក្រោយជាប់សង្ស័យពាក់ព័ន្ធក្រុម Scam

Lath Lan   7m  · ព័ត៌មាននៃកិច្ចប្រជុំ (JBC) រវាងកម្ពុជា-ថៃ លើកនេះល្អ ថៃយល់ព្រម បោះបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោល ជំនាន់បារាំង រីឯភូមិជោគជ័យ-ព្រៃចាន់ កំណត់តាមខ្សែព្រំដែនចន្លោះបង្គោល ៤២-៤៧

 Pu Titya 13m  · ជាលទ្ធផលនៃកិច្ចប្រជុំGBCនៅម៉ាឡេសុីនៅព្រឹកនេះ កម្ពុជា-ថៃបានឯកភាពសម្រួលអាវុធធុនធ្ងន់ឱ្យត្រឡប់ទៅមូលដ្ឋានដើមវិញ (ប្រភព ក្រសួងការពារជាតិ)

NHIM NAK 5m  ·   អ៊ុយក្រែនទិញយន្តហោះចម្បាំង Gripen E ១៥០គ្រឿង តម្លៃជាង២១ពាន់លានដុល្លារ ពីស៊ុយអែត

Hun Manet 

បងប្អូនជនរួមជាតិជាទីស្រលាញ់។ 

ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនខ្លះៗអំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍បច្ចេកទេស និងច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។ 

បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លានិងកង់ឡានរបស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ បានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងភូមិទាំងពីរ។ បញ្ហានេះក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេសដែលតាមដានបញ្ហានេះ។ 

គោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមានកុំឱ្យរីករាលដាល ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើននិងកាន់តែមានកម្រិតធ្ងន់ធំធ្ងរ ក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ក្នុងការស្វែងរកដំណោះស្រាយ ព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាឱ្យបានឆាប់។ 


ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដោយសារវិធីសាស្ត្រត្រជាក់ដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅពេលកន្លងមក ពេលខ្លះមិនអាចទទួលបាននូវលទ្ធផលដែលយើងចង់បានភ្លាមៗ។ ខណ:ដែល ការស្វែងរកដំណោះស្រាយហាក់ដូចជាគ្មានលទ្ធផល ហើយសកម្មភាពជាក់ស្តែងនៅទីនោះកាន់តែធ្ងន់ធ្ងរទៅៗ ដែលធ្វើឱ្យបងប្អូនមួយចំនួនអាចមានអារម្មណ៍អស់សង្ឃឹម និង គិតថានឹងគ្មានដំណោះស្រាយណាមួយនោះទេ។ បន្ថែមលើនេះ សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការរាវមីន ការបែងចែកដីឱ្យប្រជាពលរដ្ឋថៃ ឬការបំផ្លាញអគារ នៅក្នុងកន្លែងដែលកងទ័ពថៃបានហ៊ុមព័ទ្ធរួចទៅហើយ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ថាប្រហែលជានឹងគ្មានដំណោះស្រាយ ហើយអ្នកខ្លះរហូតដល់មានការយល់ច្រឡំថារាជរដ្ឋាភិបាលកម្ពុជាបានលួចឯកភាពកាត់ដីខ្មែរអោយគេដើម្បីប្ដូរយកបទឈប់បាញ់ឬ កិច្ចព្រមព្រៀងសន្តិភាព។ 

ខ្ញុំសូមបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ឬការចរចាសន្តិភាពនោះទេ។ កម្ពុជាមិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ 

បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ប៉ុន្តែការដោះស្រាយណាមួយដែលអាចទទួលយកបាន គឺត្រូវផ្អែកលើគោលការណ៍តម្លាភាព មានការឯកភាពគ្នា ដោយគ្មានការបង្ខិតបង្ខំរវាងភាគីទាំងពីរ និងដោយប្រើប្រាស់យន្តការដែលបានឯកភាពគ្នា ព្រមទងផ្អែកលើមូលដ្ឋានសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ 

នៅក្នុងន័យនេះ ការងារវាស់វែង និងខណ្ឌសីមា គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណ:កម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ JBC បានធ្វើការរួមគ្នាប្រកបដោយផ្លែផ្កា ជាច្រើនក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ទោះបីមិនទាន់បានចប់សព្វគ្រប់ក៏ដោយ។ 

នៅក្នុងកិច្ចប្រជុំ JBC រយៈពេលពីរថ្ងៃពេញ (២១-២២ តុលា) ដែលទើបបញ្ចប់នៅរំលងអាធ្រាតចូលថ្ងៃ ២៣ តុលា ២០២៥ នេះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយដោយតម្លាភាព និងត្រឹមត្រូវតាមគោលការណ៍ដែលបានឯកភាពគ្នា ក្នុងបំណងឈានទៅដោះស្រាយបញ្ចប់ជម្លោះនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ (ចន្លោះបង្គោលព្រំដែនលេខ ៤២ និង ៤៧) ។ 

ដើម្បីស្វែងរកដំណោះស្រាយនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោល បណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។ លទ្ធផលដែលទទួលបាន នឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ធ្វើការដោះស្រាយបន្ត។ 

មានតែវិធីសាស្ត្រនេះទេ ទើបភាគីទាំងពីរអាចឈានទៅរកដំណោះស្រាយមួយ ដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដែលកើតមាននៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។ 

PVN News   53m  · ក្រោយការចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសន្តិភាពកម្ពជា-ថៃនៅថ្ងៃទី២៦តុលា​២០២៥ថៃនឹងដោះលែងកងទ័ពកម្ពុជា១៨នាក់​ !

Kosal Chum 1h  · ខ្ញុំធ្លាប់ជាសិស្សគាត់កាលរៀនបរិញ្ញាបត្រច្បាប់ ខ្ញុំពិតជាគោរពស្រឡាញ់គាត់ដោយកត្តា ៖ - ចំណេះដឹង , គុណធម៌ , សុជីធម៌ និងសាមញ្ញភាពរបស់គាត់ ។ ក្នុងតួនាទីជារដ្ឋមន្ត្រីទទួលកិច្ចការព្រំដែន ឯកឧត្តម ឡាំ ជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ។      ក្នុងបេសកកម្មជាប្រវត្តិសាស្ត្ររយ:ពេល២ថ្ងៃមកនេះ ឯកឧត្តមឡាំ ជា និងសហការីបានអង្គុយ១០ម៉ោងប្រជុំកិច្ចការព្រំដែនជាមួយភាគីថៃ ដែលកំពុងស្ថិតក្នុងសីតុណ្ហភាពក្តៅ តែជាលទ្ធផលបានធ្វើឲ្យមានស្នាមញញិមគ្រប់គ្នា ៕

Smeyy   1h  · 🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់អំពីលទ្ធផល នៃកិច្ចប្រជុំ (GBC) ជាមួយនឹងកម្ពុជា នៅវេលារសៀល ថ្ងៃទី២៣ តុលា ២០២៥នេះថា៖ «ប្រទេសថៃ 🇹🇭 ចង់ឃើញការរីកចម្រើនយ៉ាងច្បាស់លាស់លើបញ្ហាទាំងអស់ ដែលបានកើតឡើងមុននឹងពិចារណាបញ្ចប់អរិភាព លោកជំរុញឱ្យភាគីកម្ពុជា 🇰🇭 ត្រូវតែបង្ហាញភាពស្មោះត្រង់របស់ខ្លួន ក្នុងការប្រកាន់ខ្ជាប់នូវលទ្ធផលនៃកិច្ចប្រជុំ (GBC)លើកនេះ ដើម្បីសុខសន្តិភាពនៃប្រទេសទាំងពីរ និងតំបន់អាស៊ានទាំងមូល»។ *លោកសង្កត់ធ្ងន់ថា៖ «ក្នុងនាមរដ្ឋាភិបាល និងក្នុងនាមលោកជារដ្ឋមន្ត្រីការពារជាតិថៃ 🇹🇭 លោកនឹងយកចិត្តទុកដាក់បំផុតចំពោះផលប្រយោជន៍ជាតិ ប្រជាជនថៃ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសថៃ»៕ (Smeyy)

Um Sam An   51m  · យើងសង្ស័យថា លោក ហ៊ុន ម៉ាណែត នឹងអាចកាត់ដីខ្មែរអោយថៃដូរយកសន្តិភាពនិងអំណាច។ សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅប្រទេសថៃ បញ្ជាក់ថា នឹងសាងសង់បង្គោលព្រំដែនថ្មីចំនួន១៥បង្គោល ដែលយើងសង្ស័យថា បង្គោលព្រំដែនថ្មីទាំងនេះនឹងមិនបានបោះនៅទីតាំងចាស់នោះទេគឺអាចនឹងបោះបង្គោលព្រំដែនថ្មីទាំងនេះចូលដីខ្មែរ។ ការវាស់វែងនិងបោះបង្គោលចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ អាចនឹងមិនបោះនៅទីតាំងចាស់ដូចជាបង្គោលលេខ៤២និង៤៣ត្រូវបានថៃរំកិលចូលមកដីខ្មែរជាង២គីឡូម៉ែត្រកន្លះកន្លងមក។ ចំណុច ៦.ខ ស្តីពីការកែសម្រួលការកាន់កាប់ដី។ សារព័ត៌មាន Khaosod English សរសេរថា កម្ពុជាបានស្នើសុំមិនប្រើពាក្យ "ផ្លាស់ប្តូរទីលំនៅ ដកចេញ ឬបំផ្លាញ" រចនាសម្ព័ន្ធ ប៉ុន្តែត្រូវប្រើឃ្លា «កែសម្រួលការកាន់កាប់ដីធ្លី»នៅភូមិជោគជ័យនិងភូមិព្រៃចាន់។ ការកែសម្រួលការកាន់កាប់ដីធ្លីឬផ្លាស់ប្តូរទីលំនៅឬបំផ្លាញ"រចនាសម្ព័ន្ធឬផ្ទះសម្បែងគឺអាចមានន័យថា  ការកែសម្រួលការកាន់កាប់ដីធ្លីរបស់ពលរដ្ឋខ្មែរឬផ្លាស់ប្តូរទីលំនៅឬជម្លៀសពលរដ្ឋខ្មែរចេញពីនៅភូមិជោគជ័យនិងភូមិព្រៃចាន់។ ចំណុចចុងក្រោយនេះគឺជាចំណុចគួរអោយសង្ស័យ ដែលកម្ពុជាអាចអោយអនុញ្ញាតអោយពលរដ្ឋថៃមករស់នៅភូមិជោគជ័យនិងភូមិព្រៃចាន់ហើយជម្លៀសពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនិងភូមិព្រៃចាន់ទៅនៅតំបន់ផ្សេងឬដូរដីខ្មែរនឹងដីខ្មែរដូចជាធ្លាប់បានធ្វើជាមួយវៀតណាម។ កម្ពុជាប្រើពាក្យ «ការកែសម្រួលការកាន់កាប់ដីធ្លីរបស់ពលរដ្ឋខ្មែរ» ជំនួស«ការផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋខ្មែរ» ដូចកម្ពុជាធ្លាប់ប្រើពាក្យ «ការកែសម្រួលលេណដ្ឋាន» ជំនួស«ការលុបលេណដ្ឋាន» ។

Tea Sokha 54m  · ទីក្រុងកូឡាឡាំពួរ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ(GBC) ភាគីថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ(GBC) ក្រោមការសម្របសម្រួល និងរៀបចំធ្វើទ្បើងនៅទីក្រុងកូទ្បាទ្បាំពួរ ប្រទេសម៉ាឡេស៊ី។

ក្រសួងការពារជាតិ  38m  · សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖  បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កាលពីព្រឹកមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាង ឯកឧត្តម Mohamed Khaled Bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ ភាគីទាំងបីបានឯកភាពគ្នាក្នុងការបន្តខិតខំថែរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញរវាងប្រទេសកម្ពុជា និងថៃ តាមរយៈយន្តការសំខាន់ៗដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលព្រឹកមិញនេះ។ ភាគីកម្ពុជាក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាពរបស់ម៉ាឡេស៊ីក្នុងការជួយសម្របសម្រួលដល់ការចរចារវាងកម្ពុជា និងថៃកន្លងមក៕ ថ្ងៃព្រហស្បតិ៍ ២កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ - ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី Press Release Unofficial Translation  H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public and both domestic and international media outlets of the following:  Following the conclusion of the 2nd Special Meeting of the Cambodia-Thailand General Border Committee (GBC), which held on the morning of October 23, 2025, His Excellency General Tea Seiha, Deputy Prime Minister, Minister of National Defence of the Kingdom of Cambodia, attended a tri-lateral meeting with His Excellency Mohamed Khaled Bin Nordin, Minister of National Defence of Malaysia, and His Excellency General Nattaphon Nakphanit, Minister of National Defence of the Kingdom of Thailand. The three parties agreed to continue their efforts to maintain the momentum for the restoration of peace between Cambodia and Thailand through key mechanisms adopted during the 2nd Special GBC Meeting this morning. Cambodia also expressed appreciation for the effective efforts of Malaysia in facilitating recent negotiations between Cambodia and Thailand. October 23, 2025, Kuala Lumpur, Malaysia

Khmer press   6m  · ប្រមុខការពារជាតិកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលគ្រោងចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ដែលរាប់បញ្ចូលការដោះលែងទាហានកម្ពុជាទាំង១៨នាក់

ពូ ការ៉េបួន 6m  ·  នាយករដ្ឋមន្រ្តីកម្ពុជា «គ្មានការលួចកាត់ដី» ជាថ្នូរនឹងបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្ដិភាពឡើយ, ភូមិជោគជ័យ និងព្រៃចាន់ ត្រូវប្រគល់ជូនគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ ដើម្បីវាស់វែងរួមគ្នា តាមសន្ធិសញ្ញា១៩០៧

Chuon Hem 3h  · រំលឹកអនុស្សាវរីយ៌ភ្នំទ្រព្យ នេះជាថ្ងៃទី២នៃសង្គ្រាម៥ថ្ងៃ ពោលគឺព្រឹកថ្ងៃទី២៥ ក្រោយកងទ័ពសៀម ដណ្ដើមយកបានភ្នំទ្រព្យ ពួកគេសប្បាយរីករាយជាខ្លាំង ក្រោយទទួលបានជ័យជំនះ។ ប៉ុន្តែក្នុងថ្ងៃដដែល វេលាម៉ោងប្រមាណ ១០.៣០ទៅ១១. ត្រូវកំលាំងអន្តរាគមន៍កងទ័ពកម្ពុជាកំទេចពួកគេទាំងអស់ ហើយកងទ័ពកម្ពុជាចូលកាន់កាប់វិញ។ ដូច្នេះ អ្នកហ៊ោកហូញ្ជ្រៀវទាំងអស់នេះ មិនមានដង្ហើមដក រហូតមកដល់ពេលនេះទេ។ ប្រភពវីដេអូរបស់ថៃ SMC សាំង សុង

Smeyy   31m  · 🚨*ព័ត៌មានក្តៅៗ : អតីតតារាស្ថាបនិកប៉ាតាយ៉ាថៃ 🇹🇭 នាង Boom Pattaya Wongphudee បានត្រឡប់មកវិញជាថ្មី ម្តងទៀតហើយ។  នៅថ្ងៃទី២៣ តុលា ២០២៥នេះ នាងកំពុងដាក់ពាក្យស្នើសុំទៅកាន់ការិយាល័យចុះបញ្ជីមូលនិធិ នៅទីក្រុងបាងកក ដើម្បីចុះបញ្ជី «មូលនិធិអង្គការល្អ» របស់នាង ក្នុងគោលបំណង ដើម្បីជួយដល់សាលារៀន មន្ទីរពេទ្យ និងពលរដ្ឋថៃ ដែលរងគ្រោះដោយជំងឺ ក៏ដូចជាគ្រោះទឹកជំនន់ និងបាក់ដីផងដែរ។ *បញ្ជាក់៖ កន្លងមក នាងមានការជិតស្និទ្ធនឹងសកម្មភាពយោធាថៃ 🇹🇭 ដូច្នេះ សម្រាប់បទបញ្ញត្តិ នៅក្នុងពាក្យស្នើសុំ ធ្វើមូលនិធីថ្មីរបស់នាង គឺមិនអនុញ្ញាតឱ្យនាងធ្វើសកម្មភាពណាមួយ ពាក់ព័ន្ធនឹងនយោបាយនោះឡើយ៕ (Smeyy)

KPT International 13m  · 🚨ប៉ូលិសថៃនៅខេត្ត Songkhla ភាគខាងត្បូង បានរកឃើញគ្រាប់បែកចំនួន៣៩គ្រាប់ ដែលលាក់ទុកនៅក្នុងឃ្លាំងមួយ ខណៈគោលបំណងនិងផែនការពាក់ព័ន្ធគ្រាប់បែកនេះនៅមិនទាន់ដឹងទេ។ តាមពិតទៅគ្រាប់បែកនេះត្រូវបានរកឃើញតាំងពីថ្ងៃទី២១មកម្ល៉េះ ប៉ុន្តែព័ត៌មានទើបបញ្ចេញកាលពីថ្ងៃទី២៣ប៉ុណ្ណោះ។ វាជាប្រភេទគ្រាប់បែក M79 ដែលផ្ញើចេញពីស្រុក Yi Ngor នៃខេត្ត Narathiwat ទៅកាន់ស្រុក Mae Sot ខេត្ត Tak ប៉ុន្តែត្រូវបានស្តុកទុកក្នុងស្រុក Bang Klam ខេត្ត Songkhla ដោយមិនដឹងមូលហេតុ។ យ៉ាងណាមន្ត្រីថៃ បានបើកការស៊ើបអង្កេតលើករណីនេះរួចហើយ ខណៈគេក៏នៅមិនទាន់បញ្ជាក់ច្បាស់ដែរថា នរណានៅពីក្រោយរឿងនេះ៕ ប្រភព៖ The Nation

News4Khmer 36m  · 🔴រដ្ឋមន្រ្តីការពារជាតិ ទៀ សីហា ៖ កម្ពុជា-ថៃ ឯកភាពសម្រួលអាវុ.ធធុ.នធ្ងន់ និងយុទ្ធោបករណ៍ ឲ្យត្រឡប់ទៅ មូលដ្ឋានដើមវិញ ក្រោមការត្រួតពិនិត្យរបស់អាស៊ាន (មានវិដេអូ👇)

Cambonomist 4h  · រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា លោកមានទំនុកចិត្តខ្ពស់ថា ការប្រកាសនៃទំនាក់ទំនងកម្ពុជា-ថៃ នឹងត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៥ ខែតុលា នៅប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានប្ដូរវេនអាស៊ាន លោកអាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី។ ដោយឡែក នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឯណោះវិញ នៅពេលដែលត្រូវបានអ្នកសារព័ត៌មានសួរនាំ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ នេះ លោកបានបដិសេធ ដោយមិនធ្វើអត្ថាធិប្បាយអ្វីនោះឡើយ។ នេះបើយោងតាមការរាយការណ៍ដោយកាសែតថៃ Khaosod ។

NHIM NAK 1h  · កម្ពុជា និងថៃ សម្រេច សំរួលអាវុធធនធ្ងន់ ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធឧបករណ៍ អោយត្រលប់ទៅមូលដ្ឋានដើមវិញ និងឯកភាពដោះមីនមនុស្សធម៌  និងដោះលែងទាហានកម្ពុជា១៨រូប ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រុងកូឡាឡាំពួរ នៅក្នុងការផ្សាយពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាពីសន្និសីទព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ចេញពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ បានសម្រេច គឺដើម្បីកាត់បន្ថយភាពតាងតឹងផ្នែកយោធា សំរួលអាវុធធនធ្ងន់ ដែលមានសមត្ថភាព បំផ្លាញខ្លាំង និងយុទ្ធឧបករណ៍ អោយត្រលប់ទៅមូលដ្ឋានដើមវិញ និងឯកភាពដោះមីនមនុស្សធម៌  និងយល់ព្រមដោះលែងទាហានកម្ពុជា១៨រូប ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្រុងកូឡាឡាំពួរ។ កិច្ចប្រជុំពិសេសលើកទី២ នៃ(GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ៕ ប្រភព និងរូបភាព៖ ទទក

Nokor Borei ម៉ែន ណាត

#គួរឈ្វេងយល់ ៖ ចំពោះចំណុចមួយចំនួន ដែលលទ្ធផលនៃកិច្ចប្រជុំ​គណៈ​កម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) រវាង​កម្ពុជា-ថៃ នៅប្រទេសថៃ ថ្ងៃទី​២១​-​២២ ខែ​តុលា ហើយ​ដែលសរសេរចេញ​ជាសេចក្តីប្រកាសព័ត៌មានរួម បញ្ជាក់ថា ភាគីកម្ពុជា បាន​បំពេញ​បំណង​ចង់បាន​របស់​ថៃ ចាញ់ប្រៀប​ថៃ ដើម្បីបញ្ចៀសការទន្ទ្រានរបស់ថៃ មកលើបូរណភាពទឹកដីខ្មែរបន្ថែមទៀត ។

ទី១. នៅត្រង់​ចំណុចទី៣ នៃសេចក្តីប្រកាសព័ត៌មាន JBC ថា «... សាងសង់បង្គោលព្រំដែន​ឡើងវិញ នូវ​បង្គោល​ចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំង​ដែលភាគីទាំងបានឯកភាពនៅលើទីតាំងដើម»។ 

ចំណុចនេះ ដើម្បីជម្រះមន្ទិលសង្ស័យបាន លុះត្រាតែរដ្ឋាភិបាលកម្ពុជា និងថៃ ត្រូវស្នើសុំកិច្ចសហការពីប្រទេស​បារាំង សុំឲ្យគេជួយទាំងអ្នកជំនាញ ទាំងបច្ចេកទេស ទាំង​ផែនទី​ផ្ទៀងផ្ទាត់ និង ឯកសារពាក់ព័ន្ធនានាដូចជា​ របាយការណ៍លំអិត អំពីទីតាំងបង្គោលព្រំដែននីមួយៗ រួមទាំននិយាមការបង្គោល ជាដើម។

ទី២. នៅត្រង់​ចំណុចទី​៦ នៃសេចក្តីប្រកាសព័ត៌មាន JBC ថា «ពាក់ព័ន្ធនឹងការចុះវាស់វែង និងខណ្ឌសីមា​ព្រំដែន​នៅលើដីជាក់ស្តែង ក្នុង​កំណាត់ខ្សែ​ព្រំដែន ចន្លោះបង្គោលលេខ ៤២-៤៧ នៅក្នុងតំបន់ភូមិនជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រែចាន់-ណងយ៉ាកែវ​៖» ដែលភ្ជាប់ចំណុច ក, ខ, គ និង ឃ។

នៅគ្រប់ចំណុចលំអិតទាំងអស់នៃចំណុចទី៦ នៃសេចក្តីប្រកាសព័ត៌មាន JBC មានពាក្យ ២ ម៉ាត់ «វាស់វែង និងខណ្ឌសីមា​ព្រំដែន​នៅលើដីជាក់ស្តែង» ហើយនិង «ធ្វើការ​កែសម្រួល​កាន់កាប់​[ដី] និង [ដី]​អាស្រ័យផល​​របស់​ភាគីទាំងពីរ»។ ក្នុងន័យនេះ គឺថា ភូមិនជោគជ័យ និង ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នឹងប្រឈមការបាត់បង់ផ្នែកខ្លះទៀត ទៅខាងភាគីថៃ ពីព្រោះ គេសំអាងថា «ភាពជាក់ស្តែង ឈរជើង​នៅលើទីតាំងជាក់ស្តែង» ខណៈដែលភាគីកម្ពុជា មិនទាំងហានប្រើពាក្យថា «ថៃចូលទន្ទ្រាន រួចឈរជើងនៅតំបន់ខ្លះ ក្នុងទឹកដីកម្ពុជា ផងទេ។ 

តាមរយៈការកត់សម្គាលនេះ រដ្ឋាភិបាលកម្ពុជា ច្បាស់ជាមិនអាចទទួលបានកិច្ចព្រមព្រៀងសន្តិភាព​ស្មើភាព និង យុត្តិធម៌ ពីភាគីបានទេ។ 

មើលទៅ តាមយន្តការដោះស្រាយកម្ពុជា​-ថៃ ខាងលើ រដ្ឋាភិបាលកម្ពុជា ត្រូវបំភ្លេចចោលការដាក់ពាក្យបណ្តឹងប្តឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ ពីព្រោះទំនងជា «ខ្លាចភាគីថៃ ខឹងសម្បា ឬអន់ចិត្ត»។ 

យើងខ្ញុំយល់ថា រដ្ឋាភិបាលកម្ពុជា ត្រូវពិចារណាជំហររបស់ខ្លួន​ឡើង​វិញ មិន​ត្រូវ​ទទួល​យក​លក្ខខណ្ឌ​របស់ថៃ ទេ វា​ប្រាស់ចាក​ពីខ្លឹមសារដើម​នៃ​សន្ធិសញ្ញាបារាំង​-សៀម ឆ្នាំ១០៩៤ និងឆ្នាំ១៩០៧ និងផែនទី​បារាំង ខ្នាត ១/២០០.០០០ ស្តីពីការកំណព្រំដែនគោក​កម្ពុជា​-ថៃ។

កម្ពុជា ត្រូវពិនិត្យលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធ រួមទាំង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ស្តីពីកម្ពុជាផង ដើម្បីជាយន្តការដោះស្រាយរឿងព្រំដែនជាមួយថៃ។

ជាថ្មីម្តងទៀត រដ្ឋាភិបាលកម្ពុជា ត្រូវប្រញាប់ដាក់ពាក្យបណ្តឹង​ប្តឹងថៃ ទៅតុលាការអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីខ្មែរ និង ទាមទារយុត្តិធម៌​ជូនពលរដ្ឋខ្មែរ។

អត្ថបទដោយ ម៉ែន ណាត


ស៊ីស៊ីថាមស៍

 ក្រុមជ្រុលនិយមថៃចេញ«បាតុកម្ម»ប្រឆាំងនឹងវត្តមានលោកដូណាល់ត្រាំក្នុងកិច្ចព្រមព្រៀងសន្តិភាព

ថៃ៖ មានយ៉ាងហើចណាស់ក្រុមជ្រុលនិយមថៃសរុបប្រមាណ ៥០ នាក់បាននាំចេញចុះផ្លូវចេញបាតុកម្មប្រឆាំងនឹងវត្តមានលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក្នុងការធ្វើម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ ដែលគ្រោងនឹងធ្វើឡើងក្នុងកិច្ចប្រជុំអាស៊ានលើកទី ៤៧ នៅសប្តាហ៍ក្រោយនេះ។

យោងតាមកាសែតថៃ THAIPOST និង Thailandindepth បានរៀបរាប់ថា ចលនាជាតិនិយមថៃ កាលពីថ្ងៃទី ២២ ខែតុលា មានគ្នាប្រមាណ ៥០ នាក់ ហៅខ្លួនឯងថាជនជាតិថៃស្នេហាជាតិបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាម៉េរិកប្រចាំប្រទេសថៃ ដើម្បីដាក់លិខិតទៅប្រធានាធិបតី ដូណាល់ ត្រាំ ដោយបញ្ជាក់ថា ថៃត្រូវតែដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយខ្លួនឯង ដោយមិនអនុញ្ញាតឱ្យបរទេសលូកដៃចូល។ 

ប្រភពដដែលបានរៀបរាប់ទៀតថាទោះបីជាព័ត៌មាននេះមិនត្រូវបានផ្សព្វផ្សាយទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយថៃធំៗក៏ដោយ ប៉ុន្តែវាត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងទំព័រព័ត៌មានក្នុងស្រុក និងក្រុមសាធារណៈជាច្រើនបានផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នេះពីស្ថានទូត។ 

គួរកត់សម្គាល់ថាបើគ្មានអ្វីប្រែប្រួលនោះទេរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បញ្ជាក់ថាសេចក្តីថ្លែងការណ៍កិច្ចព្រមព្រៀងសន្តិភាពនៃទំនាក់ទំនងកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី ២៥ ខែតុលាខាងមុខនេះ នៅប្រទេសម៉ាឡេស៊ី ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ធ្វើជាប្រធាន៕


DAP News 1h  · រដ្ឋមន្រ្តីការពារជាតិ ទៀ សីហា៖ កម្ពុជា-ថៃ ឯកភាពសម្រួលអាវុធធុនធ្ងន់ និងយុទ្ធោបករណ៍ ឲ្យត្រឡប់ទៅ មូលដ្ឋានដើមវិញ


នយោបាយប្រទេសថៃ៖ វឹកវរ ឈ្លោះគ្នាពេញប្រទេសថៃ ដោយសារ ពួកគេកំពុងឃោសនារកសម្លេងឆ្នោតចាប់ពីពេលនេះតទៅ៖ របៀបពួកគេឃោសនា រឿង បាត់លុយ ៣ លានដុល្លា ដោយសារ កាលត្រកូលគ្រួសារតាក់ស៊ីន ធ្វើជានាយករដ្ឋមន្រ្តី អាម្សៀ នេះគាត់ យកលុយ តាក់ស៊ីន ទៅកសាងផ្លូវ ជួយកងទ័ពសៀមច្បាំងជាមួយ ខ្មែរ។ ឥលូវនេះ ពួកតាកស៊ីន ក្លាយជា ពួកប្រឆាំងវិញម្តង បែរ ជាអាម្សៀនេះ នៅគាំទ្រកងទ័ពសៀម គាំទ្ររដ្ឋាភិបាល អានុធីនទៅវិញឆ្កុយ។ ដូច្នេះ គេត្រូវចោទថា ថាបាត់លុយផង ខាងរដ្ឋាភិបាលថៃ ចោទថា បើកមូលនិធីខុសច្បាប់ត្រូវមានទោស...


Bayon TV News 17m  · ឯកឧត្តម ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ នៅ​ល្ងាច​ថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ២០២៥​នេះ​ អញ្ជើញ​ដឹកនាំ​គណៈប្រតិភូកម្ពុជា​ធ្វើ​មាតុភូមិ​និវត្តន៍​ ក្រោយពី​អញ្ជើញ​ជាសហប្រធាននៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ​ ( GBC) នៅ​ប្រទេសម៉ាឡេស៊ី​។


ធី សុវណ្ណថា Thy Sovantha   16m  ·   លក្ខខណ្ឌថៃ.៤ មាន២ កម្ពុជា.ថៃឯកភាព ១ដកអាវុធធន់ធ្ងន់ ២បង្ក្រាបបទល្មើសឆ្លងដែន ការដោះមីន និងជម្លៀសប្រជាជន កម្ពុជាមិនឯកភាពទេ👍...@ថា


ទីក្រុងសៀមរាប  ·  Sovannarith Ork  · 2d  · @highlight #ប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរលោក សំ ប៉ូលី បានជម្រាបលាពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៧ ខែតុលា បន្ទាប់ពីលោកបានបម្រើការនៅស្ថាប័ននេះ អស់រយៈពេលជាង២៨ឆ្នាំ។ ការជម្រាបលានេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី០៨ ខែតុលា បានប្រកាសជូនដំណឹងលាពីប្រិយមិត្ត ពីព្រោះមិនអាចបន្តបន្តបេសកកម្មផ្សព្វផ្សាយទៀតបាន ដោយសារតែការផ្លាស់ប្ដូរគោលនយោបាយចនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា បុគ្គលិកនៃវិទ្យុអាស៊ីសេរីទាំងអស់បានបញ្ជាក់ថា នឹងវិលមកជួបប្រិយមិត្តរបស់ខ្លួនវិញចនៅថ្ងៃទី១៧ ខែវិច្ឆិកា តាមរយៈមធ្យោបាយថ្មី។


Karpit 9m  · សម្តេចតេជោ ហ៊ុន សែន ផ្តាំអ្នកកាសែតថៃ គួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងថៃ ក្រោយពេលអានកាសែតថៃ The Nation ចុះផ្សាយពីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេចមានការចាំបាច់ធ្វើការណែនាំពួកគេឲ្យមានវិជ្ជាជីវៈក្នុងសរសេរ។ អ្វីដែលសម្តេចគួរណែនាំទៅក្រុមកាសែតថៃនោះគឺថា គួរផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍ផ្ទៃក្នុងថៃល្អជាង មកគិតពីអនាគតនយោបាយផ្ទៃក្នុងកម្ពុជា។ លើបណ្តាញសង្គមនាយប់ថ្ងៃទី២៣តុលានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងថា «ខ្ញុំកាន់អំណាចតាំងពីអ្នកកាសែតថៃខ្លះមិនទាន់ចាប់កំណើត ឬនៅដើរស្រាតនៅឡើយ។ ខ្ញុំស្គាល់នូវអ្វីដែលហៅថានយោបាយផ្ទៃក្នុងកម្ពុជា ក្នុងពេលដែលអ្នកកាសែតថៃមួយចំនួនមិនទាំងស្គាល់សភាពការណ៍ថៃខ្លួនឯងផង មកខំសរសេរវាយតម្លៃសភាពការណ៍កម្ពុជា»។ សម្តេចតេជោបន្តថា ខ្ញុំចង់ប្រាប់លោកអ្នកតាមដានឲ្យបានដិតដល់នូវអ្វីដែល និងកើតឡើងក្រោយរដ្ឋាភិបាលអាយុ៤ខែ? ក្រោយរំលាយសភានិងក្រោយការបោះឆ្នោតនាដើមឆ្នាំ២០២៦។ រឿងនៅកម្ពុជាពួកយើងចេះចាត់ចែងកិច្ចការខ្លួនឯងហើយ មិនចាំបាច់សរសេរបង្វែរសាច់រឿងពីថៃ មកកម្ពុជាទេ។ (បើលេងកុំខឹង បើខឹងកុំលេង)៕


The Nation Thailand   29m  · Marking the 34th anniversary of the 1991 Paris Peace Accords, exiled opposition leader Sam Rainsy has declared the creation of the Independent Cambodian Government of October 23 under the Cambodia National Resistance Council (CNRC). Rainsy vowed to restore democracy and national sovereignty, accusing the Hun family of colluding with criminals and calling Cambodia a “mafia state.” The CNRC praised the US for recent sanctions on figures linked to Chinese tycoon Chen Zhi, urging global cooperation to dismantle scam networks and foreign military influence.


RFI ខេមរភាសា / RFI Khmer   47m  · នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានចូលរួមរម្លឹកខួប ៣៤ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍(២៣ តុលា ១៩៩១-២៣ តុលា ២០២៥)។ ហ្វេសប៊ុកស្ថានទូតបារាំងប្រចាំកម្ពុជាបានសរសេរថា កាលពី៣៤ឆ្នាំមុន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ត្រូវបានចុះហត្ថលេខា។ កិច្ចព្រមព្រៀងនេះបានបិទបញ្ចប់ជម្លោះ ដែលកើតមានជាច្រើនឆ្នាំ ហើយបានបើកផ្លូវទៅកាន់ការវិលត្រលប់មកវិញនៃសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។  តាមស្ថានទូត ប្រទេសបារាំង បានស្វាគមន៍ និងបានធ្វើជាសហប្រធានសន្និសីទ ដែលនាំទៅដល់ការចុះហត្ថលេខាខាងលើ គូសបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងពេញលេញនូវមរតកនៃគោលការណ៍នានានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ដែលចារឹកក្នុងរដ្ឋធម្មនុញនៃប្រទេសកម្ពុជា។ គោលការណ៍ទាំងនេះនៅតែជាតម្លៃសំខាន់សម្រាប់ការអភិវឌ្ឍប្រកប ដោយស្ថិរភាព ចីរភាព និងដែលគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។


A JA A-អាចារ្យ អេ  44m  · កាន់ ចមផ្លាំង ប្រកែងលែងរួច និយាយលែងចេញ ឆែកចុះឆែកឡើង មូលនិធិរបស់ កាន់ ចមផ្លាំង មិនមែនជារបស់វាទេ វាគ្រាន់តែជាអ្នកដើរទីផ្សារប៉ុណ្ណោះ ម្ចាស់មូលនិធិពិតប្រាកដគឺ រដ្ឋមន្ត្រីក្រសួងកសិកម្មសៀមលោក ថាំម៉ាណាត់ ព្រុំផៅ ដែលធ្លាប់ជាប់គុកនៅអូស្ត្រាលី 6ឆ្នាំ ពីបទជួញដូរគ្រឿងញៀន អតីតជាអង្គរក្សពិសេសរបស់ស្ដេចថៃ ហើយពេលនេះត្រូវតំណាងរាស្ត្របក្សប្រជាជនថៃ បកអាក្រាតថា មានជាប់ពាក់ព័ន្ធជាមួយមេឧក្រិដ្ឋកម្មបោកអនឡាញ ( Scammers ) ហើយអាចយកមូលនិធិ ដែលមានឈ្មោះថា កាន់ ចមផ្លាំង ជាកន្លែងដែលលាងលុយទៀតផង ខណះពេលនេះពិធីករសៀម ប៉ុស្តិ៍លេខ3 នំ កាន់ឆ័យ ដែលធ្លាប់បរិច្ចាគលុយអោយទៅ កាន់ ចមផ្លាំង និងប្រជាជនសៀមជាច្រើនទៀត ដែលធ្លាប់បរិច្ចាគ បានចេញមកទាមទារអោយ កាន់ ចមផ្លាំង ចេញមកបកស្រាយ និងបង្ហាញបញ្ជីចំណាយចំណូលទាំងអស់ ហើយប្រជាជនមិនសុខចិត្ត ព្រោះពួកគេបរិច្ចាគលុយអោយ កាន់ ចមផ្លាំង មិចចុងក្រោយឈ្មោះមេឧក្រិដ្ឋជន ជាអ្នកទទួលបានទៅវិញ គួរកត់សម្គាល់ថាសង្គ្រា*មជាយដែន ខ្មែរ-ថៃ អាចជារឿងដែលនិពន្ធដោយ កាន់ ចមផ្លាំង និង ម៉ាណាត់ ព្រុំផៅ ដែរឬទេ ដើម្បីបង្វែងដាននៃការលាងលុយ?


Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា   15m  · [Announcement] សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស ស្តីពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ១. រដ្ឋាភិបាលជប៉ុនសូមស្វាគមន៍ ចំពោះវឌ្ឍនភាពកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលបានធ្វើឡើងនាថ្ងៃទី២៣ ខែតុលា នៅប្រទេសម៉ាឡេស៊ី ដែលបានពិភាក្សាអំពីការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឯកភាពគ្នាលើការបង្កើតក្រុមសង្កេតការណ៍អាស៊ាន(AOT) ដែលជាការរួមចំណែកក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់កាន់តែមានភាពច្បាស់លាស់។ ២. រដ្ឋាភិបាលជប៉ុនក៏សូមសម្តែងនូវការគោរព ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានដែលបានគាំទ្រដល់ការពិភាក្សារវាងប្រទេសកម្ពុជានិងថៃ។ ៣. ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធីតាមរយៈការសន្ទនា។ ក្នុងន័យនេះ ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា។

Um Sam An   17m  · រដ្ឋមន្ត្រីក្រសួងការពារជាតិថៃនាយឧត្តមសេនីយ៍ Natthaphon Narkphanit បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែតុលាឆ្នាំ២០២៥ លទ្ធផលនៃកិច្ចប្រជុំ GBC ថា ប្រទេសថៃបានបញ្ចុះបញ្ចូលកម្ពុជាដោយជោគជ័យ ឱ្យឆ្ពោះទៅមុខជាមួយនឹងលក្ខខណ្ឌចំនួន ៤ គឺការដកអាវុធធុនធ្ងន់ ការដោះមីន ការបង្ក្រាបការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត និងការគ្រប់គ្រងព្រំដែន។  ការគ្រប់គ្រងព្រំដែនរួមគ្នាលើដីខ្មែរគឺមានន័យថាខ្មែរយកដីខ្លួនឯងទៅដាក់គ្រប់គ្រងរួមគ្នាជាមួយថៃដូចជានៅភូមិជោគជ័យ ភូមិព្រៃចាន់  និងតំបន់ចំនួន១៧ទៀតពីខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុង។ ដើម្បីអោយថៃព្រមចុះកិច្ចព្រមព្រៀងសន្តិភាពនាចុងខែតុលានេះ កម្ពុជាសុខចិត្តអោយថៃគ្រប់គ្រងរួមគ្នាលើដីខ្មែរឬការកាត់ដីខ្មែរអោយថៃដូរយកសន្តិភាពនិងអំណាច។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅប្រទេសថៃមិនបានលើកឡើងពីភ្នំទ្រព្យនិងច្រកអានសេះនោះទេគឺហាក់ដូចជាកម្ពុជាបោះបង់ចោលភ្នំទ្រព្យនិងច្រកអានសេះ។ កម្ពុជាធ្លាប់លើកឡើងថាប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របីនិងមុំបីមិនជជែកទ្វេរភាគីនោះទេគឺទុកប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ព័ត៌មានលម្អិត សូមមើលក្នុងខមិន

No comments:

Post a Comment