Fresh News ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត (Video inside)
(បន្ទាយមានជ័យ)៖ បន្ទាប់ពីស្ងប់ស្ងាត់៣យប់ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត។
កាលពីថ្ងៃ១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ បុគ្គលថៃ ជ្រុលនិយម បើកដៃដោយកងទ័ពថៃ និងអាជ្ញាធរខេត្តស្រះកែវ បានចាក់សំឡេងរំខានពលរដ្ឋភូមិជោគជ័យ និងព្រៃចាន់រួចម្តងមកហើយ។ បន្ទាប់ពីមានការប្រតិកម្មជាច្រើនពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏ដូចជាអ្នកសិទ្ធិមនុស្ស សមាជិកព្រឹទ្ធសភា និងអ្នកនយោបាយថៃ ពួកគេបានផ្អាកការចាក់សំឡេងរំខាននេះចំនួន៣យប់មកហើយ។
នៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បុគ្គលជ្រុលនិយមរបស់ថៃ បើកដៃដោយយោធាថៃ និងអាជ្ញាធរខេត្តស្រះកែវ បានបន្តចាក់សំឡេងរំខានពលរដ្ឋនៅភូមិជោគជ័យ ទីកន្លែងដែលថៃ បានរំលោភបំពានព័ទ្ធបន្លាលួសយកដីចម្ការ ស្រែ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។
ការចាក់សំឡេងរំខានពេលនេះ គេប្រើឧបករណ៍បំពងសំឡេងចំនួន៤រថយន្ត។ របៀបនៃការចាក់សំឡេងនេះ ពួកគេបានស្ទួចឧបករណ៍មួយចំនួនឡើងទៅលើកម្ពស់៣០ម៉ែត្រ ហើយឧបករណ៍បំពងសំឡេង៣រថយន្តទៀតដាក់នៅខាងក្រោម។ ឧបករណ៍បំពងសំឡេងដែលគេចាក់នេះ ត្រូវបានបញ្ជាក់ថា មានកម្រិតរលកសំឡេងរង្វង់ ៥០០ដេស៊ីបែល ដែលជាកម្រិតរលកសំឡេងខ្ពស់បំផុត ហើយអាចឭចម្ងាយប្រមាណ៣០គីឡូម៉ែត្រ។
ជាទូទៅត្រចៀករបស់មនុស្សអាចទទួលកម្រិតរលកសំឡេងរង្វង់ ១០០ដេស៊ីបែលប៉ុណ្ណោះ។ កម្រិតរលកសំឡេងរហូតដល់៥០០ដេស៊ីបែល នឹងធ្វើឱ្យមនុស្សបែកក្រដាសត្រចៀក ឈឺក្បាល វិលមុខ និងក្អួតចង្អោរ។
ការចាក់សំឡេងរំខានបែបនេះ គឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ហើយជាទម្រង់នៃការធ្វើទារុណកម្មស្មារតី ដែលអនុសញ្ញាស្តីពីការធ្វើទារុណកម្មហាមឃាត់។
ភូមិជោគជ័យ និងភូមិព្រៃចាន់ មានប្រជាពលរដ្ឋជាង៣ពាន់នាក់ ក្នុងនោះក៏មានចាស់ជរា ជនមានពិការភាព អ្នកមានជំងឺ ជនមានពិការភាព ស្ត្រីសម្រាលកូន ស្ត្រីមានផ្ទៃពោះ និងក្មេងតូច។ រលកសំឡេងដ៏ខ្លាំងក្លានេះ ពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ។
ការចាក់សំឡេងនេះ មិនឭដល់អ្នកភូមិរបស់ថៃទេ ព្រោះឧបករណ៍ដាក់មុខសំដៅមកភូមិកម្ពុជា ហើយអ្នកភូមិនៅថៃ មានចម្ងាយឆ្ងាយពីកន្លែងចាក់សំឡេងនេះ។
អ្នកតាមដានព្រឹត្តិការណ៍ព្រំដែនខ្មែរ-ថៃ អំពាវដល់ឧត្តមស្នងការអន្តរជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ត្រូវចាត់វិធានការបន្ទាន់ ដើម្បីបញ្ឈប់ទង្វើរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនេះ៕
News4Khmer
🔴កម្រិតរលកសំឡេង ដែលចោរសៀ.ម កំពុងចាក់រំខានអ្នកភូមិ ជោគជ័យ នៅល្ងាចនេះ មានក្នុងកម្រិតដល់ទៅ «៥០០ដេស៊ីបែល» គឺមានកម្រិតលាន់ឮខ្លាំងណាដ់ ខ្លាំងជាងសំឡេងរំខានពីថ្ងៃទី ១០ តុលា ទៀត!
នៅ អង្គការសហប្រជាជាតិ គេមិនគិតរឿង យំស្រែកទេ គេគិតរឿង ភស្តុតាង បើថា ខ្មាំងចាក់ភ្លេងរំខាន ចឹង វាស់ឲ្យ បរទេសគេមើល។ យើងមានទូរស័ព្ទ យើងបញ្ចូល Sound Meter App បើ អាច សុំខ្ចីគេ ពី រោងចក្រកាត់ដេរ គេមានឧបករណ៍វាស់សម្លេង រាងបែបនេះ។
PNN News រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃបានចាប់ផ្តើមចាក់សំឡេងមេក្រូចំនួន ៤ ឡានធំតម្រៀបគ្នា និងមានសំឡេងឭខ្លាំងៗ នៅទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីបន្តរំខានប្រជាពលរដ្ឋជាថ្មីទៀត
ពីបងប្អូនអ្នកសារព័ត៌មានដែលប្រចាំការនៅបន្ទាយមានជ័យ, នៅវេលាម៉ោង ៥៖៣០នាទីល្ងាចនៃថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នេះ ថៃបានចាប់ផ្តើមចាក់សំឡេងមេក្រូចំនួន ៤ ឡានធំតម្រៀបគ្នា និងមានសំឡេងឭខ្លាំងៗ នៅទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីបន្តរំខានបងប្អូនប្រជាពលរដ្ឋជាថ្មីទៀតហើយ។ យោងតាមប្រភពព័ត៌មាន កម្រិតទំហំសំឡេងដែលចេញពីឧបករណ៍នេះអាចឭខ្លាំងជាងឧបករណ៍បំពងសំឡេងដែលគេបានប្រើប្រាស់កាលពីយប់ថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដែលបង្កឱ្យមានការរិះគន់ជុំទិសលើទម្រង់នៃការបំភិតបំភ័យ និងការយាយីផ្លូវចិត្តដែលជាទម្រង់នៃការធ្វើទារុណកម្មមួយដែលត្រូវបានពិភពលោកប្រឆាំងតាមរយៈអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម។
រូបថតដោយ គល់ រ៉េននី ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP
អវតារ ស. ·
ទីភ្នាក់ងារចារកម្មជាតិថៃ ( National Intelligence Agency ) ឬ ហៅថាស្ថាប័នចារកិច្ចជាតិថៃ ដែលដឹកនាំដោយលោក ថាណាកន បូរ៉ាត់ Thanakorn Buaras គ្រប់គ្រងលើបណ្ដាញចារកម្ម ១.៦០០ នាក់ បានធ្វើអោយធ្លាយឯកសារសម្ងាត់ក្នុងជំលោះជាមួយកម្ពុជា :
- ថៃមិនថយចេញទៅក្រោយវិញឡើយពីតំបន់ដែលខ្លួនកំពុងឈរជើង ។
- ប្រែក្លាយបន្លាលួសជាព្រុំដែនថ្មីនៅពេលខាងមុខ ។
- គោលដៅទាំង ១៧ ទីតាំងតាមបណ្ដោយព្រុំដែនត្រាតជាមួយកម្ពុជាថៃត្រូវតែយកអោយបាន ។
....
៣ ចំណុចខាងលើនេះបើកម្ពុជាយល់ព្រមទើបមានការចុះហត្ថលេខាសន្តិភាពនៅពេលខាងមុខក្រោមអធិបតីភាពរបស់លោកប្រធានាធិបតី TRUMP !
កម្ពុជាអន់ណាស់ទៅឬដែលត្រូវកាត់ដីអោយចោរ ? មើលទៅគ្មានជំរើសស៊ូលើសមរភូមិឡើយ !
พลอากาศเอกเสกสรร คันธา ผบ.ทอ. คนใหม่ รับทราบ ความคืบหน้าของการผลิตโดรน Kamikaze Bomber KB-5E.  ที่วิจัยและสร้างโดยทีมโรงเรียนนายเรืออากาศปัจจุบันเข้าสู่สายการผลิตแล้วเร่งผลิต 32 ลำ ในปลายปีนี้ พร้อมประกอบเป็นฝูงดปฏิบัติการยึดคืนแผ่นดินไทย
Air Chief Marshal Seksan Kantha, the new Commander-in-Chief of the Royal Thai Air Force, acknowledged the progress of the production of the Kamikaze Bomber KB-5E drone.  Researched and developed by the Royal Thai Air Force Academy team, it is now in production and is being expedited to produce 32 aircraft by the end of this year, ready to be assembled into a squadron for operations to reclaim Thai soil.
Lim Cheavutha
TOP NEWS: កម្ពុជា-ថៃ ឯកភាពគ្នាលើពង្រៀងឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយមាន លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន ជាសាក្សី
Fresh News
TOP NEWS: កម្ពុជា-ថៃ ឯកភាពគ្នាលើពង្រៀងឯកសារស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយមាន លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន ជាសាក្សី
DAP News 1h · ⭕️Breaking News: កិច្ចព្រមព្រៀងសន្តិភាពៈ ថៃយល់ ព្រមដោះលែងទាហានកម្ពុជា ១៨នាក់ដែលថៃចាប់ខ្លួន។
Fresh News 1h · កិច្ចព្រមព្រៀងសន្តិភាព៖ ភាគីថៃយល់ព្រមដោះលែងទាហានកម្ពុជាទាំង១៨នាក់ បន្ទាប់ពីចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតី ដូណាល់ ត្រាំ
Sopheak Sorn 37m · កិច្ចព្រមព្រៀងសន្តិភាព៖ ភាគីថៃយល់ព្រមដោះលែងទាហានកម្ពុជាទាំង១៨នាក់ បន្ទាប់ពីចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតី ដូណាល់ ត្រាំ (ភ្នំពេញ)៖ កម្ពុជា-ថៃ បានឈានដល់ការឯកភាពគ្នាលើឯកសារនៃកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខារវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាចុងខែតុលានេះ។ ក្នុងកិច្ចព្រមព្រៀងនេះ ភាគីថៃ នឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលថៃបានចាប់ខ្លួន១ថ្ងៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
SBM News
១, ថៃ នឹងដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ដោយមិនត្រូវរង់ចាំទៀតឡើយ។
២, កម្ពុជា-ថៃ នឹងដកអាវុធធន់ធ្ងន់ចេញពីព្រំដែនទាំងអស់គ្នា។
៣, កម្ពុជា-ថៃ នឹងដំឡើងកម្រិតការទូត ពង្រឹងទំនាក់ទំនង ស្តារទំនុកចិត្តជាមួយគ្នាទៅវិញទៅមកឡើងវិញ។
៤, កម្ពុជា-ថៃ ត្រូវដោះស្រាយបញ្ហាព្រំដែនជាមួយគ្នាដោយសន្តិវិធី។
ទាំងអស់ខាងលើនេះ គឺជាលក្ខខណ្ឌសំខាន់ៗដែលត្រូវបានព្រាងចូលទៅក្នុងឯកសារមួយហៅថា «កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។ ការពិភាក្សាគ្នាអំពីការបង្កើតកិច្ចព្រមព្រៀងសន្តិភាពនេះ បានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានតំណាង៤ភាគី គឺកម្ពុជា ថៃ ម៉ាឡេស៊ី និងអាម៉េរិក។
ក្រោយត្រឡប់ពីម៉ាឡេស៊ី មកដល់កម្ពុជាវិញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីការបរទេស បានផ្ដល់បទសម្ភាសដល់ទូរទស្សន៍ជាតិកម្ពុជា អំពីលទ្ធផលនៃការចរចា។ បើតាមលោកឧបនាយករដ្ឋមន្ត្រី កិច្ចព្រមព្រៀងសន្តិភាពនេះ គ្រោងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃផ្ទាល់ ហើយ [អ្វីដែលពិសេសនោះ] គឺចូលរួមចុះហត្ថលេខាក្នុងនាមជាសាក្សីដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន។
ពិធីចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃជាផ្លូវការ នឹងដំណើរការឡើង នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសម៉ាឡេស៊ី នៅចុងខែតុលា ឆ្នាំ២០២៥នេះ។ លោក ប្រាក់ សុខុន មិនភ្លេចបញ្ជាក់ចំណុចសំខាន់នោះទេថា ការរៀបចំបង្កើតកិច្ចព្រមព្រៀងសន្តិភាពនេះ មានការជំរុញ និងបញ្ចុះបញ្ចូលដោយប្រធានាធិបតីមហាអំណាចអាម៉េរិក៕
ប្លែកៗចាប់អារម្មណ៍ 36m · ដំណឹងល្អ! ថៃនឹងដោះលែងទាហានខ្មែរ ១៨នាក់ នៅក្រោយការចុះកិច្ចព្រមព្រៀង ចំពោះមុខលោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំពីថ្ងៃទី២៦-២៨ ខែតុលាខាងមុខ។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានអោយដឹងថា តាមរយ:កិច្ចព្រមព្រៀងសន្តិភាពដែលសម្រេចបានក្នុងកិច្ចប្រជុំនាថ្ងៃទី១៧ តុលា នៅម៉ាឡេស៊ីនោះ ភាគីថៃបានយល់ព្រមដោះលែងទាហានកម្ពុជា១៨នាក់ ដែលថៃបានចាប់ខ្លួន និងបច្ចុប្បន្នស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន។
Smeyy 18m · 🚨*ព័ត៌មានក្តៅៗ : អតីតមេបញ្ជាការយោធភូមិភាគ២ថៃ 🇹🇭 ប៊ុនស៊ីន ផាតក្លាង បានធ្វើការថ្លែងបញ្ជាក់ប្រាប់សារព័ត៌មានថៃ វេលារសៀល ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះថា៖ «រាល់ពេលដែលលោកចុះទៅពិនិត្យព្រំដែនកម្ពុជា-ថៃម្តងៗ លោកមិនដែលមានអារម្មណ៍ភ័យខ្លាចនោះទេ លោកនឹងដឹកនាំកូនទាហានក្រោមឱវាទរបស់លោក ចុះត្រួតពិនិត្យព្រំដែន និងប្រើប្រាស់ប្រព័ន្ធ (GPS) ដើម្បីធ្វើការកំណត់ទីតាំងទាហានខ្មែរ 🇰🇭 ឈរជើង»។ *លោកសង្កត់ធ្ងន់ៗថា៖ «ការប៉ះទង្គិចគ្នា រវាងកម្ពុជា-ថៃ នឹងកើតមានឡើងម្តងទៀត លោកកំពុងបញ្ជាឱ្យកងទ័ពថៃ 🇹🇭 ត្រៀមខ្លួនសម្រាប់ស្ថានការណ៍ប្រយុទ្ធ និងគ្រឿងសព្វាវុធ លោកនឹងធ្វើការសងសឹកមកលើយោធាកម្ពុជា»៕ (Smeyy)
Thmey Thmey 33m · លោក ប្រាក់ សុខុន៖ ភាគីថៃថានឹងដោះលែងយោធិនខ្មែរទាំង១៨នាក់មិនបង្អង់ ក្រោយឯកសារដែលព្រមព្រៀងដោយកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខា
Sompong Nondhasa 2m · ข้อตกลงสันติภาพ ...ไทยตกลงปล่อยตัวทหารกัมพูชา 18 นายที่ถูกไทยจับกุม...นายปรัก สุคน รองนายกรัฐมนตรีและรัฐมนตรีว่าการกระทรวงการต่างประเทศของกัมพูชา ให้สัมภาษณ์วันนี้... An agreement of peace ... Thailand agrees to release 18 Cambodian soldiers arrested by Thailand... Cambodia's Deputy Prime Minister and Minister of Foreign Affairs, Mr. Prak Sukun, interviewed today...
Viral Post 6m · កម្ពុជា-ថៃ ឯកភាពគ្នាលើសេចក្តីព្រាងឯកសារមួយ ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីទាំងពីរ ក្នុងកិច្ចប្រជុំអាស៊ាន ដោយចូលរួមជាសាក្សី លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
News4Khmer
#កិច្ចព្រមព្រៀង “សន្តិភាពសន្តិភាព កម្ពុជា-ថៃ” មាន4ចំនុច អ្វីដែលពិសេស លោកដូណាំត្រាំ និង ប្រធានអាស៊ាន ចូលរួមចុះហត្ថលេខាធ្វើជាសាក្សី👇
១, ថៃ នឹងដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ដោយមិនត្រូវរង់ចាំទៀតឡើយ។
២, កម្ពុជា-ថៃ នឹងដកអាវុធធន់ធ្ងន់ចេញពីព្រំដែនទាំងអស់គ្នា។
៣, កម្ពុជា-ថៃ នឹងដំឡើងកម្រិតការទូត ពង្រឹងទំនាក់ទំនង ស្តារទំនុកចិត្តជាមួយគ្នាទៅវិញទៅមកឡើងវិញ។
៤, កម្ពុជា-ថៃ ត្រូវដោះស្រាយបញ្ហាព្រំដែនជាមួយគ្នាដោយសន្តិវិធី។
ទាំងអស់ខាងលើនេះ គឺជាលក្ខខណ្ឌសំខាន់ៗដែលត្រូវបានព្រាងចូលទៅក្នុងឯកសារមួយហៅថា «កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។ ការពិភាក្សាគ្នាអំពីការបង្កើតកិច្ចព្រមព្រៀងសន្តិភាពនេះ បានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានតំណាង៤ភាគី គឺកម្ពុជា ថៃ ម៉ាឡេស៊ី និងអាម៉េរិក។
ក្រោយត្រឡប់ពីម៉ាឡេស៊ី មកដល់កម្ពុជាវិញ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីការបរទេស បានផ្ដល់បទសម្ភាសដល់ទូរទស្សន៍ជាតិកម្ពុជា អំពីលទ្ធផលនៃការចរចា។ បើតាមលោកឧបនាយករដ្ឋមន្ត្រី កិច្ចព្រមព្រៀងសន្តិភាពនេះ គ្រោងចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃផ្ទាល់ ហើយ [អ្វីដែលពិសេសនោះ] គឺចូលរួមចុះហត្ថលេខាក្នុងនាមជាសាក្សីដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន។
ពិធីចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃជាផ្លូវការ នឹងដំណើរការឡើង នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសម៉ាឡេស៊ី នៅចុងខែតុលា ឆ្នាំ២០២៥នេះ។ លោក ប្រាក់ សុខុន មិនភ្លេចបញ្ជាក់ចំណុចសំខាន់នោះទេថា ការរៀបចំបង្កើតកិច្ចព្រមព្រៀងសន្តិភាពនេះ មានការជំរុញ និងបញ្ចុះបញ្ចូលដោយប្រធានាធិបតីមហាអំណាចអាម៉េរិក៕
A JA A-អាចារ្យ អេ 26m · បក្សនយោបាយរបស់ អភិសិទ្ធ វិជ្ជាជីវះ អតីតនាយករដ្ឋមន្ត្រីសៀម មានឈ្មោះថា ប្រាក់ឆាធិប៉ាត (ប្រែជាខ្មែរប្រជាធិបតេយ្យ) ហើយក៏ជាបក្សអាវលឿង ចំនុចដែលសំខាន់គឺ អ្នកដែលបង្កើតបក្សនេះគឺ ឃួង អភ័យវង្ស ជាអតីតចៅហ្វាយខេត្តបាត់ដំបង ក្រោយទៀតក៏ក្លាយជានាយករដ្ឋមន្ត្រីសៀម បើបងប្អូនឆ្ងល់ហេតុអីចៅហ្វាយខេត្តបាត់ដំបង ក្លាយជានាយករដ្ឋមន្ត្រីសៀម ទុកអោយឆ្ងល់លេង បងប្អូនណាចង់ដឹងឆែកមើលខ្លួនឯង
ខ្ញុំស្ដាប់មិនច្រឡំទេដឹង...!!! ភាគីថៃយល់ព្រមដោះលែងទាហានកម្ពុជាទាំង១៨នាក់ បន្ទាប់ពីចុះហត្ថលេខាសន្តិភាព នៅចំពោះមុខប្រធានាធិបតី ដូណាល់ ត្រាំ។ ប្រសាសន៍របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
PNN News
6m
·
ភាគីថៃនឹងដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវចាប់ខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
“ឯកសារសន្តិភាព ឬកិច្ចព្រមព្រៀងសន្តិភាព មានចំណុចមួយចំនួនដូចជា៖
-ការប្តេជ្ញាចិត្តរបស់ប្រទេសយើងទាំងពីរ ក្នុងការគោរពបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់
-ការគោរពគ្នាទៅវិញទៅមក ជាពិសេសការគោរពគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យរបស់ប្រទេសនីមួយៗ
-ការតាំងចិត្តសម្រាប់ការស្តារទំនុកទុកចិត្តរវាងគ្នាទៅវិញទៅមក (ការស្តារទំនាក់ទំនងការទូតឡើងវិញ ដោយសារកន្លងទៅយើងបានទម្លាក់កម្រិតការទូតមកត្រឹមថ្នាក់លេខាធិការរបស់ស្ថានទូត)
-ការរួមគ្នា និងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងនោះក៏មានបញ្ហាការឆបោកតាមបច្ចេកវិទ្យា (Online Scam)
-ការបោសសម្អាតមីននៅតាមព្រំដែន (ក្រុមការងារនឹងធ្វើការកំណត់តំបន់ណាត្រូវដោះមុន តំបន់ណាត្រូវដោះក្រោយ)
-ការដកអាវុធធុនធ្ងន់ទាំងឡាយចេញពីព្រំដែន ហើយបញ្ជូនទៅកាន់មូលដ្ឋានទ័ពរៀងៗខ្លួនវិញ
-ភាគីថៃនឹងដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវចាប់ខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមិនរង់ចាំទៀតទេ
-ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
-ការគោរពនូវគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាជម្លោះផ្សេងៗ
-ការអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណារួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ ក្នុងការស្តារទំនាក់ទំនងជាប្រក្រតីភាពឡើងវិញ នាំមកវិញនូវសុខសន្តិភាព វិបុលភាព សម្រាប់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ”។ ប្រភព និងរូបភាព៖ក្រសួងព័ត៌មាន
“The peace document, or peace agreement, includes several key points as follows:
-The commitment of both countries to strictly uphold the ceasefire.
-Mutual respect, particularly for the principles of sovereignty, territorial integrity, and independence of each nation.
-The commitment to restoring mutual trust — including the restoration of diplomatic relations, which had previously been downgraded to the level of embassy secretary
-Cooperation and joint efforts to combat transnational crimes, including online scams.
-The clearance of landmines along the border, with a joint working group tasked to determine which areas will be prioritized for clearance.
-The withdrawal of all heavy weapons from the border and their return to respective military bases.
-The Thai side will release, without further delay, all 18 Cambodian military personnel who have been detained since July 29, 2025.
-The peaceful resolution of border issues, with full respect for the principle of non-use of force in settling disputes.
-The reaffirmation of both sides’ commitment to work together as permanent neighbors to restore normal relations, and to bring back peace and prosperity for the peoples and nations of both countries.”
—Speech by His Excellency Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, delivered on October 18, 2025, at Techo International Airport
Um Sam An 1h · ថៃកំពង់ធ្វើផ្លូវថ្មីមួយខ្សែទៀតនៅភូមិជោគជ័យ ដែលកាត់ទៅរកតភ្ជាប់ជាមួយភូមិព្រៃចាន់ និង ភូមិយ៉ាកែវ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ខណៈពេលកម្ពុជា-ថៃ បានឯកភាពលើឯកសារកិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខារួមនៅប្រទេសម៉ាឡេស៊ី ចុងខែនេះ ដែលរំពឹងថានឹងធ្វើឡើងក្រោមអធិបតីភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការបញ្ជាក់របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។ បន្ទាប់ពីការចុះកិច្ចព្រមព្រៀងសន្តិភាព ភាគីនីមួយៗត្រូវឈរជើងនៅកន្លែងដដែលគឺមានន័យថា ទាហានថៃនៅតែឈរជើងគ្រប់គ្រងនៅភូមិជោគជ័យ ភូមិព្រៃចាន់ ភ្នំទ្រព្យ ប្រាសាទតាមាន់ធំ និងច្រកអានសេះដដែល រីឯទាហានកម្ពុជាគ្មានសិទ្ធិចូលទៅគ្រប់គ្រងនៅតំបន់ទាំងនោះទេ។ ដូច្នេះ កម្ពុជាយល់ព្រមកាត់តំបន់ទាំងនោះទៅអោយថៃ លើកលែងតែកម្ពុជាប្តឹងតំបន់ទាំងនោះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
Insophal Khmer Autho·
អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ! ឈ្វេងយល់ពីភាសាការទូតសំខាន់ៗ !
១.ងារផ្លូវការរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកគឺ លោកប្រធានាធិបតី “ Mr. President” មិនហៅ “ His Excellency” ឯកឧត្តម” ទេ ។
២.តើអ្វីទៅជាកិច្ចព្រមព្រៀងឈប់បាញ់ “Ceasefire Agreement.” ? កិច្ចព្រមព្រៀងឈប់បាញ់ មានន័យថាកិច្ចព្រមព្រៀងនេះនៅមិនទាន់រឹងមាំទេ ព្រោះអាចផ្ទុះអាវុធឡើងវិញគ្រប់ពេល ដែលភាគីថៃព្យាយាមធ្វើឱ្យភាគីកម្ពុជាអស់ការអត់ធ្មត់ បង្កការផ្ទុះអាវុធឡើងវិញ ជាលេសដើម្បីពួកគេបង្កសង្គ្រាមជាមួយកម្ពុជា វាយគ្រប់គ្រងតំបន់ផ្សេងៗរបស់កម្ពុជា។
៣.តើអ្វីទៅជាកិច្ចព្រមព្រៀងសន្តិភាព “Peace Agreement.”? កិច្ចព្រមព្រៀងសន្តិភាពជាឯកសារគតិយុត្តិអន្តរជាតិ ប្រទេសហត្ថលេខីមានកាតព្វកិច្ចត្រូវតែគោរព។ នេះជាឯកសារផ្លូវច្បាប់អន្តរជាតិមួយសម្រាប់ចងភាគីថៃមួយទៀត បន្ថែមពីលើ MoU ឆ្នាំ២០០០។
៤.សំណួរសួរថាបន្ទាប់ពីចុះហេត្ថលេខារួច ហើយភាគីថៃមិនគោរព តើមានវិធានការអ្វីចំពោះភាគីថៃ?
ចម្លើយៈ គឺថៃរំលោភច្បាប់អន្តរជាតិ ដែលមិនអាចប្រកែកបាន ដូច្នេះអាស៊ាន UN ជាពិសេសសហរដ្ឋអាម៉េរិក នឹងដាក់សម្ពាធលើរដ្ឋាភិបាលថៃ ដូចជាសម្ពាធសេដ្ឋកិច្ច។
៥.បើថៃមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ធ្វើឱ្យភាគីថៃ អស់ឥទ្ធិពលនៅក្នុងអាស៊ាន ថៃនឹងបាក់មុខលើឆាកអន្តរជាតិ ថៃបង្ហាញពិភពលោកឱ្យឃើញកាន់តែច្បាស់ពីគំនិតចក្រពត្តិរបស់ខ្លួននៅក្នុងតំបន់ ! ថៃជាប្រទេសដែលពិភពលោកស្អប់ខ្ពើម !
៦.សំណួរសួរថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងរួច តើភាគីថៃប្រគល់ទឹកដីឱ្យកម្ពុជាវិញដែរឬទេ?
ចម្លើយៈ
៦.១.នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពបានបញ្ជាក់ច្បាស់ហើយថា “ដោះស្រាយេជម្លោះដោយសន្តិភាព” បើដោះស្រាយដោយសន្តិភាព គឺថៃត្រូវគោរពផែនទីបារាំងសៀមខ្នាត ១/២០០.០០០ ។ បើថៃមិនសុខចិត្តមានតែឡើងទៅតុលាការ ICJ ។
៦.២.បើដោះស្រាយតាមច្បាប់ និងតុលាការអន្តរជាតិ ICJ គឺច្បាស់ណាស់ថាយកផែនទីខ្នាត១/២០០.០០០ ដូច្នេះកម្ពុជានឹងទទួលបានទឹកដីវិញទាំងអស់។ ច្បាស់ណាស់ថា អន្តរជាតិមិនយកផែនទីឯកតោភាគីរបស់ថៃនោះទេ ព្រោះជាគំរូអាក្រក់ដល់ពិភពលោក ដែលប្រទេសធំអាងអំណាច ចេះតែគូសផែនទីយកទឹកដីប្រទេសតូចៗ គឺខូចសណ្តាប់ធ្នាប់ពិភពលោក។
ជាទីបញ្ចប់សូមគោរពនឹងកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ មិនគិតពីការនឿយហត់របស់សម្តេចនាយករដ្ឋមន្ត្រី និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ដើម្បីបញ្ចៀសសង្គ្រាមបង្ហូរឈាម ស្វែករកសន្តិភាពជូនជាតិមាតុភូមិក្នុងមនសិការស្នេហាជាតិខ្ពស់ !
១៨ តុលា ២០២៥ !






























































































No comments:
Post a Comment