Pheng Vannak · ម៉ោង២២:៤៣នាទីយប់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៥ ឮសំឡេងថៃផ្ទុះអាវុធចំនួន៣គ្រាប់នៅក្នុងទឹកដីថៃទល់មុខភូមិអូរ៣ជាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជិតបង្គោលសីមាលេខ៤៤។ ខ្ញុំបាទធ្វើសេចក្ដីរាយការណ៍ពីភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ
យើងមិនដឹងថាបង្គោលព្រំដែនថ្មីចែសនេះត្រូវបានបោះដោយមានការឯកភាពពីភាគីកម្ពុជាឬអត់ទេ? ឬក៏ថៃលួចរកិលបង្គោលព្រំដែននេះចូលមកដីខ្មែរឬអត់?តើបង្គោលព្រំដែនថ្មីចែសនេះស្ថិតក្នុងចំណោមបង្គោលព្រំដែនចំនួន ២៤ ដែលភាគីប្រទេសទាំងពីរបានឯកភាពគ្នាជួសជុលបង្គោលព្រំដែនចំនួន ២៤ បង្គោល ក្នុងចំណោម ៤២ បង្គោល ដែលបានឯកភាពគ្នា ដោយជួសជុលឱ្យដូចគំរូដើមនៃបង្គោលព្រំដែនសម័យបារាំងឬយ៉ាងណា?
ចាប់តាំងពីឆ្នាំ២០០៦ ភាគីទាំងពីរបានចុះវាស់វែង និងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំង ៧៤ ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ចន្លោះឆ្នាំ១៩១៩-១៩២០ ដោយទទួលបានលទ្ធផលបានឯកភាពគ្នាលើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនចំនួន ៤២ បង្គោល និងពុំទាន់ឯកភាពគ្នាចំនួន ៣២ បង្គោល។
មានបង្គោលព្រំដែនចំនួន៣២ មិនទាន់ឯកភាពទេ ដោយសារទីតាំងបង្គោលខ្លះបានបាត់បង់ និងកន្លែងខ្លះទីតាំងមិនពិតប្រាកដ(មានន័យថាថៃរំកិលបង្គោលចូលដីកម្ពុជា) ជាមួយគ្នានេះ ភាគីប្រទេសទាំងពីរក៏បានឯកភាពគ្នាជួសជុលបង្គោលព្រំដែនចំនួន ២៤ បង្គោល ក្នុងចំណោម ៤២ បង្គោល ដែលបានឯកភាពគ្នា ដោយជួសជុលឱ្យដូចគំរូដើមនៃបង្គោលព្រំដែនសម័យបារាំង។
នៅពេលបារាំងធ្វើព្រំដែនជាមួយសៀមនៅឆ្នាំ ១៩០៨ និង ១៩០៩ ប្រើប្រាស់បន្ទះដែកក្រាស់ធំបោះនៅលើដើមឈើជាតម្រុយព្រំដែន ទើប ១០ ឆ្នាំក្រោយមក នៅឆ្នាំ ១៩១៩ ដល់ ១៩២០ បានចុះបោះបង្គោលព្រំដែនដោយចាក់ជាបេតុងនៅលើដីជាក់ស្តែង។
Um Sam Anស្ថានិកដឹកអាចម៍និងលោក ណាត ស្រ៊ីអ៊ីន មេបញ្ជាការរងភូមិភាគទី២ បានចុះពិនិត្យផ្លូវបេតុងដែលមានប្រវែងជាច្រើនគីឡូម៉ែត្រដែលទាហានខ្មែរបានសាងសង់មុនផ្ទុះសង្រ្គាមនៅលើភ្នំទ្រព្យ។ យើងអាចមើលឃើញទាហានខ្មែរសរសេរអក្សរលើផ្លូវបេតុងនេះ «២៩-១២-២៤» ដែលមាន័យថា ផ្លូវបេតុងនេះបានសាងសង់ដោយទាហានខ្មែរតាំងពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤។ ផ្លូវបេតុងនេះឡើងពីទឹកដីខ្មែរដោយវែងឆ្ងាយហើយឆ្លងកាត់តំបន់តាសុឹមនិងចាក់ច្រែងដែលខុសពីជណ្តើររ៉តនិងជណ្តើរដែកដែលជាផ្លូវកាត់។ សព្វថ្ងៃនេះ ទាហានថៃកំពុងគ្រប់គ្រងនៅលើកំពូលភ្នំទ្រព្យ រីឯទាហានខ្មែរគ្រប់គ្រងនៅចង្កេះភ្នំទ្រព្យ។
គ្មានសម័យណា ដែលថៃហ៊ានឈ្លានពានទឹកដីខ្មែរស្រេចចិត្តដោយគ្មានការរារាំងដូចសម័យសម្តេចធិបតីនោះទេ។ រដ្ឋាភិបាលបន្តលាក់បាំងព័ត៌មានពីការបាត់បង់ភ្នំទ្រព្យដើម្បីងាយស្រួលក្នុងការកាត់ភ្នំទ្រព្យអោយថៃដើម្បីដូរយកសន្តិភាពនិងអំណាច។
Smeyy 11m · 🚨*ព័ត៌មានក្តៅៗ : មុននេះបន្តិច នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានធ្វើការថ្លែងបញ្ជាក់ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ ជាលើកដំបូងរបស់ខ្លួន នៅថ្ងៃពុធ ទី១ ខែតុលា ឆ្នាំ២០២៥នេះថា៖ «រដ្ឋាភិបាលថៃ បានធ្វើការបញ្ជូនគោលនយោបាយទៅកាន់សភាថៃរួចរាល់អស់ហើយ ដោយប្រទេសថៃ 🇹🇭 សម្រេចអនុម័តក្នុងការបែងចែកនូវកញ្ចប់ថវិកាបន្ទាន់ចំនួន ៨៦៤លានបាត ក្នុងការរៀបចំដើម្បីពង្រឹងដល់កងទ័ពថៃ សម្រាប់ការត្រៀមលក្ខណៈ ក្នុងស្ថានភាពនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ»៕
Bron Sambor 5m · សហរដ្ឋអាមេរិក សម្រេច បិទស្ថានទូត នៅប្រទេសថៃ តែសេវា ធ្វើលិខិតឆ្លងដែន និងទិដ្ឋាការ នៅតែបន្តធ្វើ បន្ទាប់ ពីបិទទ្វារ
ស៊ន សុភក្រ្ត-Sorn Sopheak 2h · នាយករដ្ឋមន្ត្រី Anutin Charnvirakul នៅថ្ងៃនេះ បានចេញមកអួតថា រដ្ឋាភិបាលខ្លួនបានអនុញ្ញាតឱ្យជនភៀសខ្លួនមីយ៉ាន់ម៉ា ធ្វើការនៅក្នុងប្រទេសថៃ និងបានជូនសារមកកម្ពុជាថា ថៃមិនប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម ដោយគ្មានកម្មករកម្ពុជានោះទេ។ គណៈរដ្ឋមន្ត្រីថៃ អនុញ្ញាតឱ្យជនភៀសខ្លួនមីយ៉ាន់ម៉ា ចាកចេញពីជំរំរបស់ពួកគេ និងធ្វើការជាកម្មកររហូតដល់មួយឆ្នាំ។ តែជាច្រើនឆ្នាំ សេដ្ឋកិច្ចមួយផ្នែកធំ និងមានការរីកចំរើន គឺដោយសារកម្លាំងពលកម្មរបស់ជនជាតិខ្មែរនេះឯង។
Smeyy 57m · 🚨*សូមកុំពុលជាមួយនឹងពួក Page MMO ជជុះ ស្ថានទូតអាម៉េរិក ប្រចាំទីក្រុងបាងកកមិនបានធ្វើការបិទស្ថានទូតខ្លួននៅលើដីថៃទេ គ្រាន់តែគេផ្អាក ធ្វើបច្ចុប្បន្នភាពលើគេហទំព័រ បើស្អប់គេ សូមកុំបំពុលប្រជាជនឯង 🙏🏻❤️
Sony Sin 2h · 01.10.2025. យោងតាមកាសែត The Nation ដ៏ធំរបស់ថៃ បានចុះផ្សាយថា សហរដ្ឋអាមេរិក បានសម្រេចបិទស្ថានទូត របស់ខ្លួននៅប្រទេសថៃ ដោយរក្សាត្រឹមមន្ត្រីប្រចាំការប៉ុណ្ណោះ ! មូលហេតុខ្លីខ្លឹម ដោយប្រកាសថា «កង្វះថវិកា» តែសម្រាប់សេវាធ្វើលិខិតឆ្លងដែន និងទិដ្ឋាការនៅតែបន្តធ្វើបានធម្មតា...!
Smeyy 1h · 🚨*ព័ត៌មានផ្លូវការពីស្ថានទូតអាម៉េរិក 🇺🇸 ប្រចាំនៅទីក្រុងបាងកក : នៅពេលនេះ សេវាលិខិតឆ្លងដែន និងទិដ្ឋាការ ដែលបានកំណត់ពេលនៅសហរដ្ឋអាម៉េរិក, ស្ថាតទូត និងស្ថានកុងស៊ុលសហរដ្ឋអាម៉េរិក នៅបរទេស នឹងបន្តដំណើរការ នៅពេលដែលស្ថានភាពអនុញ្ញាត ដោយរង់ចាំការយល់ព្រមពីសភា អំពីថវិកាប្រចាំឆ្នាំ។ ដូច្នេះ ស្ថានទូតអាម៉េរិកប្រចាំទីក្រុងបាងកក នឹងលែងធ្វើបច្ចុប្បន្នភាពនៅលើគេហទំព័រនេះបន្តទៀតហើយ រហូតដល់មានកិច្ចប្រតិបត្តិការរបស់រដ្ឋាភិបាលបន្តឡើងវិញ (លើកលែងតែព័ត៌មានចាំបាច់ ដែលពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពបន្ទាន់)៕ (Smeyy)
ពលរដ្ឋខ្មែរ 🥰🇰🇭 សុវណ្ណ រតនៈ · 6m · តើសហរដ្ឋអាមេរិច អាចនៅពីក្រោយសៀម ដូចនៅពីក្រោយអ៊ីស្រាអែល ប្រកាសឲ្យគោរពបទឈប់បាញ់ ប៉ុន្តែអ៊ីស្រាអែលនៅតែបន្តឈ្លានពាន ដូចដែលសៀមនៅតែមិននៅគោរពបទឈប់បាញ់ នៅបន្តឈ្លានពានខ្មែរមែនដែរឬទេ? ចម្លើយ÷ អាចជាការពិត ព្រោះហេតុផលពីរយ៉ាង ទី1. នៅក្នុងសង្គ្រាម ខ្មែរ.សៀម រយ:ពេល 4យប់ 5ថ្ងៃ នៅថ្ងៃទី3 និងទី4 សៀមស្ទើរតែបរាជ័យនៅក្នុងសមរភូមិប្រយុទ្ធទៅហើយ ទើបតាត្រាំ ចេញមុខមកធ្វើជាអ្នកមកអន្តរាគមន៍ឱ្យមានបទឈប់បាញ់ បើសិនជាតាត្រាំ ពិតជាចង់មកអន្តរាគមន៍ពិតមែន គឺមិនលើសថ្ងៃទី3ឡើយ តែក្រោយសៀម ប្រើប្រាស់យន្តហោះចម្បាំងអាមេរិចF-16 ទម្លាក់គ្រាប់បែកគ្រប់ធុន និងប្រើប្រាស់គ្រាប់បែកចង្កោម ( ខុសច្បាប់សង្គ្រាម ) ហើយខ្មែរនៅតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទប់ទល់ជាប់ ដោយមិនប្រើប្រាស់សព្វាវុធចិន KS-1C បាញ់ទម្លាក់ ទើបឃើញតាត្រាំចេញមុខធ្វើជាប្រកាសអោយមានបទឈប់បាញ់ ( បើតាមការមើលឃើញរបស់ខ្ញុំ ទី1. តាត្រាំ ចង់ដឹងពីសមត្ថភាពកងទ័ពរបស់កម្ពុជា ដែលធ្លាប់ធ្វើសមយុទ្ធជាមួយចិននិងសមត្ថភាពអាវុធរបស់កម្ពុជា ទិញមកពីចិន និងទី2. ខ្លាចកម្ពុជាប្ដឹងព្រោះលក់យន្តហោះឲ្យទៅសៀមយកមកធ្វើសង្គ្រាមឈ្លានពានខ្មែរ និងខ្លាចជាប់ការសង្ស័យថានៅក្រោយសៀម ពីព្រោះនៅក្នុងប្រទេសសៀមគឺមានមូលដ្ឋានទ័ពអាមេរិក)។ ទី2. សៀមបំពានបទឈប់បាញ់និងឈ្លានពានខ្មែរ ថ្ងៃទី 27 ខែ09 ឆ្នាំ2025 ប៉ុន្តែខាងសហរដ្ឋអាមេរិក បែរជាស្ងប់ស្ងាត់ ទាំងប្រធានាធិបតីអាមេរិក ជាអ្នកអន្តរាគមន៍ បទឈប់បាញ់ ហើយឥឡូវនេះពាក់ព័ន្ធនឹងការអាប់ដេតព័ត៌មាននៅស្ថានទូតអាមេរិកនៅប្រទេសខ្មែរនិងប្រទេសសៀម ខាងស្ថានទូតអាមេរិច បានប្រកាសថា ការធ្វើបច្ចុប្បន្នភាពព័ត៌មាន គឺសម្រាប់តែសុវត្ថិភាពនិងព័ត៌មានបន្ទាន់ ( ចំណុចនេះខ្ញុំយល់ថា អាមេរិច កំពុងគេចវេស មិនហ៊ានថ្កោលទោសសៀម ដែលបំពានបទឈប់បាញ់ ដែលជាថែរក្សាភាពស្ងប់ស្ងាត់ អាមេរិច មិនសាកសមជាមហាអំណាចសោះ )។ ទាំងអស់នេះគ្រាន់តែជាការសរសេររៀបរាប់ដើម្បីបងប្អូនបានស្វែងយល់ ខ្ញុំមិនមែនចោទសហរដ្ឋអាមេរិកទេ ប៉ុន្តែខ្ញុំពិតជាសង្ស័យមែន បើខ្មែរបំពានបទឈប់បាញ់វិញ ខ្ញុំយល់ថា មិនលើសពី 24 ម៉ោងទេ គេប្រាកដជាថ្កោលទោសមកលើយើង ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើយើង និងគាំទ្រសង្គ្រាមសៀមស្របច្បាប់តែម្ដង ប៉ុន្តែសម្រាប់យើងវិញ ខ្ញុំខំតាមដានរហូត រយៈពេលបួនថ្ងៃហើយ បែរជាថ្ងៃនេះទទួលបានព័ត៌មានពីស្ថានទូតថាមិនមានការធ្វើបច្ចុប្បន្នភាពព័ត៌មាន ព្រោះបញ្ហាខ្វះលុយទៅវិញ។ ប៉ុន្តែបងប្អូនកុំទោរម្នេញ ពួកយើងមានរាជរដ្ឋាភិបាលយើង កងទ័ពយើង ប្រជាជនយើង ចិត្តមួយ គំនិតមួយ ដើម្បីការពារជាតិយើង ខ្ញុំក៏បន្តមើលអនុព័ន្ធយោធា ដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ផងដែរ ដែលកំពុងសង្កេតបទឈប់បាញ់ និងមិនចាញ់មហាអំណាចដែលខ្លាចថៃ ហើយកន្លងមកថៃក៏ញញើតអនុព័ន្ធយោធាដែរ បើគ្មានអានុព័ន្ធយោធាមិនដឹងទៅជាយ៉ាងណាទេថៃ បង្ករឿងមិនចេះចប់ឡើយ។ សូមគោរពអរគុណក្នុងការចំណាយពេលវេលាអាន បើអ្វីដែលខ្ញុំសរសេរមានចំណុចលើសលួសខ្វះខាតនៅត្រង់ចំណុចណា សូមមេត្តាអធ្យាស្រ័យ នឹងជួយកែលម្អមសូមគោរពអរគុណ៕
ស៊ន សុភក្រ្ត-Sorn Sopheak 5m · យើងរួមគ្នាផ្សាយព័ត៌មានពិត មានឯកសារយោងត្រឹមត្រូវ និងច្បាស់លាស់។ អាមេរិកមិនបានដកទូតចេញពីថៃ កម្ពុជា និងឡាវនោះឡើយ គ្រាន់តែផ្អាកមិនធ្វើបច្ចុប្បន្នភាពព័ត៌មានជាទៀងទាត់លើ Facebook ដោយសារបញ្ហាថវិកា !
Pheng Vannak News 21m · កុំទម្លាប់ផ្សាយព័ត៌មានមិនពិតកុំអោយគេមេីលងាយយេីងសហរដ្ឋអាមេរិកមិនបានបិទស្ថានទូតឬដកទូតចេញពីថៃទេ សូុមកុំផ្សាយព័ត៌មានក្លែងក្លាយ
ឈី វ៉ា "Ms Chhi Va" 24m · រដ្ឋបាលខេត្ត សូមជម្រាបថា ÷ នៅត្រឹមវេលាម៉ោង ១៨:៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានភាពព្រំដែន(កម្ពុជា-ថៃ) ក្នុងភូមិសាស្ត្រខេត្តកោះកុង ស្ថិតក្នុងស្ថានភាពស្ងប់ស្ងាត់ធម្មតា។ សូមបងប្អូនប្រជាពលរដ្ឋ ជ្រាបជាព័ត៌មាន !
















































































No comments:
Post a Comment