ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Wednesday, August 27, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២៥

 ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK) 12m  · សៀមចាញ់ខ្មែរនៅលើឆាកអន្តរជាតិទៀតហើយគឺ រឿងចោទខ្មែរពាក់ព័ន្ធនឹងគ្រាប់មីន ដែលទាហ៊ានវាដើរជាន់ដាច់ជើង។ ប្រធានអនុសញ្ញាអូតាវ៉ា បានច្រានចោលការចោទប្រកាន់របស់សៀម និងទទួលយកការបលស្រាយរបស់កម្ពុជា។

ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK) 12m  · សៀមចាញ់ខ្មែរនៅលើឆាកអន្តរជាតិទៀតហើយគឺ រឿងចោទខ្មែរពាក់ព័ន្ធនឹងគ្រាប់មីន ដែលទាហ៊ានវាដើរជាន់ដាច់ជើង។ ប្រធានអនុសញ្ញាអូតាវ៉ា បានច្រានចោលការចោទប្រកាន់របស់សៀម និងទទួលយកការបលស្រាយរបស់កម្ពុជា។

ក្រុមកេរដំណែលខ្មែរ - Kerdomnel Khmer Group (KDNK) 10m  · សៀមបានបង្វែជម្លោះប្រដាប់អាវុធតាមព្រំដែន មកជាការដុតកំហឹងប្រជាជនខ្មែរអោយស្អប់រដ្ឋាភិបាលខ្លួនឯង ពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅភូមិជោគជ័យ។ សូមកុំចាញ់បោកអាសាសន៍សៀមនេះអោយសោះ។ សេណារីយោវាដូចរឿងភាគក្នុងកុនអញ្ចឹង អស់ពីមួយចូលមួយ។

Yous Sitha 1h  ·  🔴មេីលរបៀបធ្វេីការរបស់ទាហ៊ានថៃនៅ​ថ្ងៃនេះ​ គឺវាអោយពលរដ្ឋវាមកឈរនៅទីតាំងមួយ​ ឆ្ងាយពីបន្លាលួស​ រួចសំដែងល្ខោនថតLiveបង្ហោះផ្សាយបោកអន្តរជាតិ​ ។

ខាន់ ភូមិន្ទ 16m  · ដំបូងបន្លាលួសកង់ឡានបញ្ឆោត​ៗនៅទីវាលដល់មិនមានអ្នកចាប់អារម្មណ៍​ ក៏ទៅព័ទ្ធតាមស្រុក​ ភូមិ​ ខ្មែរក៏ផ្ទុះកំហឹងlive ព្រាតតែនៅតែមិនអាចដុតកំហឹងកងកម្លាំង​ ថ្នាក់ដឹកនាំបាន​ដោយសារជួរមុខស្តាប់មេគ្រប់ជាន់ថ្នាក់🙏

Thailand's Foreign Affairs Minister Maris Sangiampongsa has accused Cambodia of using civilians as "human shields" to provoke tensions along the border.

សភាពការណ៍ព្រំដែនកម្ពុជា ថៃ៖ ក្រសួងការបរទេសថៃដាក់បណ្តឹងទៅ UN ថាកម្ពុជាប្រើប្រាស់ ខែលមនុស្ស ដើម្បីបង្ករការវឹកវរតាមព្រំដែន។ ជាការវាយបកវិញ ខ្ញុំសូមជម្រាបថា ប្រទេសថៃសព្វថ្ងៃនេះ គ្រាន់តែ អំបូរជនជាតិ តៃ Tais មានដល់ទៅ ២៤ ក្រុមជនជាតិ បើសរុបរួមគឺ មានជាង ៧០ ក្រុមជនជាតិ ដូច្នេះនេះជា វិបត្តិធំបំផុតនៃ ជនជាតិនៅក្នងប្រទេស អាស៊ានមួយនេះ ដែលតែងតែធ្វើសង្រ្គាមឈ្លានពានសមាជិក អាស៊ានដូចគ្នា ដែលនាំ ASEAN ក្លាយជា អង្គការតែ ១ គត់លើលោកនេះ ដែលខ្សោយបំផុត អន់ថយបំផុត គ្មានតុលាការ គ្មានយោធា គ្មានរូបិយវត្ថុ គ្មានច្បាប់ ពីព្រោះ តែប្រទេស ថៃ មិនគោរពច្បាប់។ វិបត្តិប្រទេសថៃ ទាមទារឲ្យមានការ បោះឆ្នោតឡើងវិញ Re- Election តែ ពួកគេ បែរជាជ្រើសរើស ការធ្វើសង្រ្គាមឈ្លានពានលើកម្ពុជា លើម៉ាឡេ លើភូមារ និង ឡាវ ទៅវិញ ៕ Thailand's Foreign Affairs Minister Maris Sangiampongsa has accused Cambodia of using civilians as "human shields" to provoke tensions along the border.

Sunrise Forward 25m  · មហិច្ឆតាថៃនៅឃុំអូរបីជាន់ មិនបញ្ចប់ត្រឹមនេះទេ សូមបងប្អូនប្រុងប្រយ័ត្ន ជាពិសេស ការនិយាយ កាយវិការ ទង្វើររបស់យើង គេកំពុងចាប់ចំណុចខ្សោយយើង អន្តរជាតិក៏កំពុងសម្លឹងមើលយើង ត្រូវចាំថាយើងជាជនរងគ្រោះ រៀបចំខ្លួនជាជនរងគ្រោះ

បញ្ហារបងព្រំដែន កម្ពុជា ថៃ៖ សព្វថ្ងៃនេះ ទូតអ៊ុយក្រែនប្រចាំនៅ បាងកក ប្រទេសថៃ ដែលមីនក្តី ដ្រូនក្តី រថក្រោះទំនើបធុន T84 ស្បែកជើងការពារមីន...សុទ្ធតែនាំចូលពី អ៊ុយក្រែន ដោយសារ អ៊ុយក្រែនមានជំលោះជាមួយ រុស្សី។ ក្នុងបរិបទនេះ ដែល ប្រជាជនកម្ពុជា ត្រូវតែដឹងអំពីការពិត fack កុំជឿតាមការបោកប្រាស់ fake របស់ខ្មាំង ជាពិសេសពួកខ្មាំង ទាមទារធ្វើរបងព្រំដែន កម្ពុជា ថៃ ដើម្បីបង្ហាញសកលោកថា កម្ពុជារំលោភទឹកដីថៃ កម្ពុជាជាប្រទេសបំពានច្បាប់អន្តរជាតិ។ ប្រជាជនកម្ពុជា មេដឹកនាំកម្ពុជា ត្រូវតែរក្សាឲ្យមានថា យើង ជាជនរងគ្រោះ ចំណែក ប្រទេសថៃ ជាខ្មាំងឈ្លានពាន តើសុខគ្នាបែបម៉េច? ខ្ញុំលើកអំពីប្រទេស អ៊ុយក្រែន លើកទ័ព ១,២ លាននាក់ទៅ ឈ្លានពានប្រទេសរុស្សី ក្រោយពី អ៊ុយក្រែន កសាងរបងព្រំដែន ជាប់រុស្សី ពេលដែលរុស្សីវាយបកវិញ អ៊ុយក្រែន ក្លែងខ្លួនធ្វើជាជនរងគ្រោះ ចោទថា រុស្សីឈ្លានពាន !!  នេះជាគំរូ របងព្រំដែន ក្នុងតំបន់នេះ ជាមួយ គំរូរបងព្រំដែន នៅ អ៊ុយក្រែន និងមានការ ដាក់លេខរៀង ដើម្បីបងប្អូនខ្មែរជៀសវាងការ ទាមទារធ្វើរបងព្រំដែនជាមួយ ថៃ មុនការ ស្វែងរកបង្គោលព្រំដែនចាស់ៗ មកដាក់ឲ្យចំ ទីតាំងចាស់ឡើងវិញ !! របងព្រំដែន ត្រូវតែទុកចន្លោះ តំបន់ស អាច ៦មែត្រ ឬ ៥០ មែត្រមិនអាចធ្វើ របងទោល Single Wall ទាមការទាមទាររបស់ ភាគី ថៃ បានឡើយ !!!

Kham Phouri 6h  · ដឺណេសិនថៃ​ ផ្សាយពីវត្តមាន​ លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចូលគាល់ព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ នៅទីក្រុងប៉េកាំង ដើម្បីពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ លោកប្រធានាធិបតី Xi បានពណ៌នាទំនាក់ទំនងចិន-កម្ពុជាថាជា "មិត្តភាពដែកថែប" ដែលបានទប់ទល់នឹងការសាកល្បងនៃពេលវេលា និងជា "មិនអាចកាត់ថ្លៃបាន" សម្រាប់ប្រជាជនទាំងពីរ។

ខេមបូចា ព័ត៌មាន 4m  · UPDATES: កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែសីហានេះ បន្ទាប់ពីកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ដោយទទួលបានលទ្ធផលវិជ្ជមានមួយចំនួនគួរឱ្យកត់សម្គាល់ ប៉ុន្តែអ្នកនាំពាក្យក្រសួងកាពារជាតិ មិនបញ្ជាក់ថា ចំណុចវិជ្ជមានមួយចំនួននោះ គឺអ្វីខ្លះ។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ។ (រូបភាព៖ ក្រសួងការពារជាតិ)

ទូច សុខៈ 1m  · English Belove👇 កម្ពុជាបានតវ៉ាជាផ្លូវការតាមផ្លូវទូតប្រឆាំងនឹងយោធាថៃបន្តរាយបន្លាលួស និងដាក់កង់ឡានលើដីខ្មែរ! ✍️យើងនឹងកត់ត្រាគ្រប់រឿងរ៉ាវនៃការឈ្លានរបស់ថៃ ក្នុងសៀវភៅ«កម្ពុជាឈ្នះថៃសម័យតេជោធិបតី» ទុកសិក្សាស្រាវជ្រាវសម្រាប់អ្នកជំនាន់ក្រោយ និងជាមេរៀនពិសោធន៍ ធ្វើជាមូលដ្ឋានពង្រីកយុទ្ធសាស្ត្រតទល់នឹងបច្ចាមិត្តនាពេលណាៗទៀត។

Kampuchea Thmey Daily   1m  · កម្ពុជា ជំរុញឱ្យរដ្ឋាភិបាល និងយោធាថៃ ឈប់រំលោភបំពាន ឈប់រាយបន្លាលួស និងគោរពកាតព្វកិច្ចអន្តរជាតិ។ អ្នកនាំពាក្យការបរទេស

Khmer Knowledge

សារព័ត៌មាន​ថៃបានផុសរូបចេញពីកាម៉េរាសុវត្ថិភាព​ ដែលនៅលេីរូបនោះបញ្ជាក់ថាទឹកដីកម្ពុជាទៀតហេីយ​ តែការពិតគឺវាចឹងមែន​ វាយកកាម៉េរាលួសមកដាក់លេីដីយេីង។

25 Aug BE 2568 at 13:04:08 

48PTA5204722996

Sunrise Forward 39m  · 27/08/25មេទាហានធំថៃនិយាយថា លោកបានអោយសេនាធិការទាហាន ចុះមើលស្ថានភាពនៅភូមិនងចាន់ម្សិលមិញហើយ ពិតជាទឹកដីថៃ លោកនិងធ្វើរបង ជញ្ជាំងនៅទីនោះដើម្បីការពារអធិបតេយ្យថៃ និងការពារការឈ្លានពាន

ស៊ន សុភក្រ្ត-Sorn Sopheak 2h  · ជនសង្ស័យជាង៥២០០នាក់ និងកាំភ្លើងរាប់ពាន់ដើម រួមទាំងគ្រាប់បែកខ្ទង់ម៉ឺនគ្រាប់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការ១០ថ្ងៃបង្រ្កាបអាវុធ និងគ្រឿងផ្ទុះខុសច្បាប់ទូទាំងប្រទេសថៃ!

Bron Sambor 8m  · នៅថៃកំពុងមានការជជែកគ្នាដោយសារឃើញរូបថត នៅលើប្រពន្ធ័ផ្សព្វផ្សាយ ដោយរូបមេភូមិភាគ២ ថៃ មុខស្ងួត ដូចមិនពេញចិត្តចំពោះលទ្ធផលប្រជុំ ចំណែកមុខមេទ័ពភូមិភាគ៤ កម្ពុជាវិញញញឹមឡើងស្រស់ ដូចជាពេញចិត្តចំពោះលទ្អផលប្រជុំនេះណាស់ ។ជាមួយគ្នានេះមានប្រជាជនមួយចំនួនក៏បានលើកជាសំនួរថា "តើលទ្ធផល ប្រជុំព្រំដែនកម្ពុជា-ថៃ លទ្ធផលយ៉ាងណាហើយ? "

ក្រសួងការពារជាតិ   1h  · សេចក្តីប្រកាសព័ត៌មានរួម ស្ដីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ A  Joint Press Release on the Outcomes of the Extraordinary Meeting of the Regional Border Committee (RBC) between the 4th Military Region of the Kingdom of Cambodia and the 2nd Army Area of the Kingdom of Thailand,  held on August 27, 2025, with Thailand as the host

Samdech Thipadei Hun Manet, Prime Minister of Cambodia   2h  · សេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងការពារជាតិ ស្ដីពីលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីថៃធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង  មេបញ្ជាការយោធភូមិភាគទី៤ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈ ប្រតិភូថៃដឹកនាំដោយ  ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការ ព្រំដែនថ្នាក់យោធភូមិភាគ (RBC)។  កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)  បានចាប់ផ្តើមនៅម៉ោង១១៖០០នាទីព្រឹក និងបានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖៥៣នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។  ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ Press Release of The Ministry of National Defense about the results of the Extraordinary Meeting of the Cambodia-Thailand Regional Border Committee (RBC) between the 4th Military Region of Cambodia and the 2nd Army Area of Thailand on August 27, 2025, with Thailand as the host. The Cambodian delegation was led by Lieutenant General Pov Heng, Commander of the 4th Military Region and Co-Chairman of the RBC Extraordinary Meeting. The Thai delegation was led by His Excellency Lieutenant General Boonsin Padklang, Commander of the 2nd Army Area and Co-Chairman of the RBC Extraordinary Meeting. The meeting commenced at 11:00 AM and successfully concluded at 11:53 AM on the morning of August 27, 2025.  During this Extraordinary Meeting, both sides agreed to maintain regular communication between all military regions, army areas and units along the Cambodia-Thailand border and strive to resolve all issues peacefully and avoid clashes.  Both sides also emphasized the importance of further strengthening relations at all levels in order to build trust and promote good neighborliness. They further underscored the positive momentum and progress achieved through these engagements in advancing cooperation across all sectors, with the shared aim of returning to normalcy. ថ្ងៃទី២៧ សីហា ២០២៥

Sopheak Sorn 3h  · លោកឧត្តមសេនីយ៍ទោ វិរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការរងកងទ័ពភូមិភាគ២ថៃ ក៏បានអមដំណើរជាមួយមេភូមិភាគរបស់ខ្លួន មកចូលរួមប្រជុំ RBC ជាមួយមេបញ្ជាការភូមិភាគ៤កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះផងដែរ។ ឧត្តមសេនីយ៍យោធាម្នាក់នេះ ជាបេក្ខភាពឡើងកាន់តំណែងជំនួសលោក ប៊ុនស៊ីង បាតឃ្លាំង។  ការប្រយុទ្ធគ្នា៥ថ្ងៃ មេទ័ពថៃរូបនេះ គឺជាអ្នករៀបចំកម្លាំង និងយុទ្ធសាស្រ្តយ៉ាងច្រើននៅតាមសមរភូមិ។  ខ្ញុំសង្ឃឹមថា ពេលលោកឡើងកាន់ជាមេបញ្ជាការភូមិភាគ២ថៃ នឹងធ្វើឲ្យសភាពការណ៍តាមព្រំដែនកាន់តែធូរស្រាល ហើយមិនផ្លោងសម្តីអួតក្អេងក្អាង ចង់បញ្ឆេះសង្គ្រាមដូចមេរបស់ខ្លួន។

Daily Sabay 26m  · ធ្ឦាប់ប្រាប់ហើយមុនថ្ងៃចាប់ខ្លួន៥ ថ្ងៃ ថា ការផ្សាយរបស់ប្អូនមិនបានចំណេញអ្វីដល់ជាតិមាតុភូមិទេ ជាពិសេសកងទ័ព ស្រាប់តែបែកានុងមកវិញ ថាគេចេះធ្វើការហើយ គេមានបទពិសោធការងារ៥ឆ្នាំមកហើយ ដឹកជ្រៅ ដឹងរាក់ហើយ ។ ខ្ញុំមានមនោសញ្ចេតនា ចង់ពន្យល់គាត់ឲ្យចេះបទបាទ បន្តិច ព្រោះតំបន់កងទ័ព វាងាយនឹងផុយស្រួយណាស់ ប្រសិនបើយើងមិនបានរៀនសូត្រពីច្បាប់ស្តីពីសន្តិសុខជាតិនោះ ? ។  ឥឡូវលទ្ធផលបានហើយ ផ្លែផ្កាដែលយើងធ្វើការ ដោយមិនបានឆ្លងកាត់ សាលាព័ត៌មាន និងវិជ្ជាជីវត្រឹមត្រូវនោះ ។ នេះមិនមែនជា អ្នកក្លាហានទេ គឺជាខ្លាក្រដាស់សុទ្ធសាធ ។ សង្ឃឹមថា ប្អូននឹងចេះរៀនធ្វើការ ឲ្យបានត្រឹមត្រូវ តាមសេចក្តីប្រកាសរបស់ក្រសួងបានផ្តល់ជូន ៕

អ៊ុំ រាត្រី Oum Reatrey 25m  · ប្រតិភូសារព័ត៌មានអន្តរជាតិ​Channelnewsasia  (CNA )សិង្ហបុរី​ ចុះថតទិដ្ឋភាពព័ត៌មាន នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  ខេត្តបន្ទាយមានជ័យ នាថ្ងៃពុធ ទី ២៧ ខែសីហា ឆ្នាំ២០២៥ ៕

Veng Sambo   3h  · ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនៈ អគ្គនាយករងមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានអមដំណើរឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បេសកជនពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន បានចុះពិនិត្យវត្តតាមន្តសែនជ័យ បានរងការខូចខាតយ៉ាងខ្លាំង ដែលទាហានសៀម បានទម្លាក់គ្រាប់បែកប្រភេទMK-82 ពីដ្រូន កាលពីថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៥។ ក្នុងដំណើរចុះពិនិត្យ ប្រតិភូបាននាំយកអំណោយចែកជូនវរកងទ័ពជួរមុខ ប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តនេះផងដែរ៕

THAI PRESS   1m  · รัฐบาลเขมร อนุญาตให้สำนักข่าวต่างประเทศเข้าทำข่าวได้ ล่าสุด CNA ของสิงคโปร์ เข้าพื้นที่ชายแดนไทย-เขมร ซึ่งเป็นครั้งแรกไปรอบเดือนกว่า ตั้งแต่มีเหตุการณ์ปะทะ . แต่... ก็ยังไม่อนุญาตให้นำกล้องไปบันทึกภาพอยู่ดี ให้เพียงนักข่าวเข้าไปเก็บข้อมูล(ที่เซตไว้)ได้เท่านั้น Khmer government allows foreign news agencies to do news. Recently, Singapore's CNA entered the Thai-Khmer border area. This is the first time in over a month since the clash.

វ៉ាន់ សារាយ Vann Saray 22m  · សមាជិកសភារបស់ស៊ុយអែត ទាមទារឱ្យរដ្ឋាភិបាលស៊ុយអែត ផ្អាកការលក់យន្តហោះចម្បាំងទៅឱ្យថៃ និងប្រទេសមិនមានប្រជាធិបតេយ្យ។ ក្នុងរបបប្រជាធិបតេយ្យ សមាជិកសភាតែងតែទាមទារ តែរដ្ឋាភិបាលជាអ្នកសម្រេច។ កិច្ចព្រមព្រៀងរដ្ឋាភិបាលបានចុះទៅហើយ តែបើមានសំឡេងក្នុងសភាប្រឆាំងច្រើន។ សភា ក៏អាចបង្អាក់ដំណើររបស់រដ្ឋាភិបាល។

Phan Phana   3h  · ប្រពន្ធរបស់លោក មាស សារ៉ា ស្នើសុំដល់លោក ហ៊ុន ម៉ាណែត មេត្តាដោះលែងប្ដីរបស់គាត់ ដែលត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី 26 ខែសីហា ឆ្នាំ 2025 នៅពេលគាត់បានទៅឡាយផ្ទាល់នៅកន្លែងកើតហេតុពីសកម្មភាពរបស់ពលរដ្ឋខ្មែរប្រឈមមុខជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោក មាស សារ៉ា ត្រូវបានក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណកាលពីពេលថ្មីៗនេះ។

Tep Sokha 45m  · សូមបងប្អូនជនរួមជាតិ កុំប្រកែកគ្នាអីក្នុងពេលនេះត្រូវប្រមូលអារម្មណ៍ ហើយធ្វើចិត្តឲ្យត្រជាក់ ចូរចំណាយពេលវេលាបន្តិចដើម្បីអាននូវអត្ថបទវិភាគ១នេះហើយពិចារណាទាំងអស់គ្នា  សូមអរគុណសន្តិភាព🙏♥️🙏

Lam Lay 3h  · ទី១៖ ឈប់ចោទ?  រឿងបទឈប់បាញ់ប្រហែលជាថៃ នឹងលែងចោទកម្ពុជាទៀតហើយ បន្ទាប់ពីកម្ពុជាទទួលបានភាពស្អាតស្អំពី គណៈកម្មការអនុសញ្ញាអូតាវ៉ា ដែលនៅពីក្រោយខ្នង ថៃបានបង្កើតរូបភាពបន្លំភ្នែកអន្តរជាតិរាប់ភ្លេច? ចំពោះការចោទប្រកាន់លើរឿងដាក់មីននេះ គឺជារឿងធំណាស់ សម្រាប់កម្ពុជាក្នុងជម្លោះនេះ ដ្បិតប្រសិនបើ គណៈកម្មការអនុសញ្ញាអូតាវ៉ា ពិតជាបានរកឃើញថា កម្ពុជាប្រើប្រាស់មីនថ្មីពិតមែន នោះលទ្ធផលនឹងមិនល្អឡើយសម្រាប់កម្ពុជា ហើយថៃកាន់តែបានលេស។ ប៉ុន្តែអ្វីៗហាក់មិនរលូនតាមបំណងថៃឡើយ ដោយការចេញមកបញ្ជាក់ច្បាស់ៗពី គណៈកម្មការអនុសញ្ញាអូតាវ៉ា ចំពោះភាពស្អាតស្អំរបស់កម្ពុជា ហើយ “ការឈ្លានពានមកកម្ពុជាពីសំណាក់ថៃកាន់តែលាតត្រដាងលើឆាកអន្តរជាតិ ពិសេស គឺកម្ពុជាប្ដឹងទៅតុលាការអន្តរជាតិ ICJ បើទោះបីជា ថៃពុំចូលខ្លួនទៅដោះស្រាយក៏ដោយ”។ ជំហរកម្ពុជាថ្លែងដោយសម្ដេចធិបតិ គឺសង្កត់ធ្ងន់ណាស់ថា រឿងនេះត្រូវតែបញ្ចប់ ដោយមិនបណ្ដោយឱ្យមានភាពស្រពិចស្រពិលទៀតទេ? ឈុតឆាកនេះ! គឺជាអ្វីដែលកម្ពុជាចង់បាន ទោះថៃមិនព្រមក៏បាន! ហើយប្រសិនជាថៃនៅបន្តឈ្លានពានទៀត នោះលទ្ធផល ថៃប្រាកដជាកាន់តែចាញ់។ ស្នូរការទូត គឺមានសំឡេងបែបនេះ។ មួយៗមែនតែច្បាស់ៗ! ទី២៖ ដូរល្បែងចោទ? មុននេះតែបន្តិច! ការសែត “The Nation Thailland (27,Aug,2025)” បានផ្សាយថា “កងទ័ពភូមិន្ទថៃ កាលពីថ្ងៃពុធបានចោទប្រកាន់កម្ពុជា ពីបទបំភ្លៃការពិត និងញុះញង់អ្នកភូមិឱ្យឈ្លានពានចូលទឹកដីថៃនៅ Ban Nong Chan ក្នុងខេត្តស្រះកែវ ដោយបំពានលើ MOU  ឆ្នាំ២០០០។” នេះគឺជារឿងចោទថ្មី! ហើយជារឿងរសើបណាស់! ដ្បិតថៃដូរល្បែងចោទម្ដង? តំបន់ដែលធ្លាប់ប៉ះទង្គិចគ្នា បែរជាថៃមិនដាក់លួស បែរជាមកដាក់ចំផ្ទះប្រជាពលរដ្ឋកម្ពុជា? ភូមិជោគជ័យ គឺជាកន្លែងដែលថៃចោទ ខណៈដែលបងប្អូនខ្លះបន្ទោសរាជរដ្ឋាភិបាលថានៅស្ងៀម? បើសិក្សាឱ្យស៊ីជម្រៅទៅ! នេះ គឺជាល្បិចចោទរបស់ថៃ ដើម្បីរកលេសណាមួយ បង្កើតសេណារីយូថ្មី ឱ្យឈ្នះកម្ពុជាលើផ្លូវច្បាប់វិញម្ដង ខណៈដែលកម្ពុជាចេះតែដើរតាមពីក្រោយភាគីដែលចេះតែចោទ? ងាយយល់! ចោទរឿងមីន គឺដើម្បីយកលេសវាយកម្ពុជា? ចុះពេលនេះ ចង់ចោទថាកម្ពុជាបញ្ជូនប្រជាជនទៅដណ្ដើមដីថៃ រួចឈ្លានពានកម្ពុជាម្ដង? ត្រង់នេះហើយដែលកម្ពុជាគួរតែរក្សាជំហរឱ្យជាប់ ហើយធន់ជាមួយនឹងមនុស្សដូចថៃ? ម្ដងនេះ ប្រសិនជាយើងអាចរក្សាជំហរបានជាប់លើការចេះតែចោទថៃម្ដងទៀតនោះ ករណីធំៗ ដែលថៃឈ្លានពានមកកម្ពុជា គឺគ្រប់គ្រាន់ណាស់ទៅហើយ លើរឿងឈ្លានពានដីខ្មែរ រំលោភសិទ្ធមនុស្សអន្តរជាតិ បំផ្លាញសម្បត្តិបេតិកភណ្ឌ ប្រើអាវុធប្រឆាំងមនុស្ស ប្រើសារធារតុគីមីខុសច្បាប់ និងមានច្រើនករណីទៀត? ហើយបើសួរថា យើងឈឺចាប់ទេ បើថៃនៅតែបន្តបែបនេះលើប្រជាជនកម្ពុជា ផ្ទះសម្បែងខ្លួន? ប្រាកដណាស់ឈឺហួសថ្លែង! ហើយយើងក៏មិនអាចបិទសិទ្ធហាមចោរ មិនឱ្យចូលមកលួចដែរ តែយើងត្រូវការពារ ហើយការពារដោយភាពត្រឹមត្រូវ ជាជាងយកកំហឹងទប់កំហល់ ឬ “យកសាំង ចាក់លើភ្លើងថែម”។ សំណួរ! តើថៃព្រមស្ដាប់អន្តរជាតិទេ? កន្លែងនេះ! យើងអាចមានច្រក២ សម្រាប់ពិចារណា។ ទី១-ផ្លូវច្បាប់ក៏យើងដើរ ប្ដឹង ICJ ឬ ICC  ហើយទី២-ផ្លូវការទូត ប្ដឹងទៅអ្នកដែលមានឥទ្ធិពលលើថៃ លើសេដ្ឋកិច្ចថៃ ដោយមានអាមេរិក និងចិនជា ឧទាហរណ៍។ បើមិនស្ដាប់អន្តរជាតិ មានតែទៅប្ដឹងដល់ឪថៃ?  ទី៣៖ ដំណើរការ? រឿងក្ដីទៅ ICJ ឬ ICC ទាំងអស់នេះ មាននិតិវិធីជាដំណាក់កាល ខណៈដែលកម្ពុជារក្សាជំហរកិច្ចចរចាគ្រប់មុំ រក្សាបទឈប់បាញ់ ហើយសំខាន់ គឺរក្សាភស្តុតាងទាំងអស់ ដឹកដៃថៃចូលច្បាប់អន្តរជាតិ។ ដូច្នេះហើយ ដំណើរការទាំងនេះ គ្មាននរណាអាចធ្វើល្អ បានទាំងព្រមឡើយ។ ដៃម្ខាង! ទប់ដោយកងកម្លាំង (ទ័ព)។ ដៃម្ខាង! ប្រមូលភស្តុតាងច្បាប់ (ទូត) ដៃម្ដងទៀតទប់ចរន្តទឹកចិត្តប្រជាជន (ប្រជាជន) និងម្ខាងទប់សេដ្ឋកិច្ចក្នុងស្រុក (ក្រពះ)។ ដំណើរការទាំងនេះ ប្រសិនបើយើងរក្សាជំហរបានតែមួយ នោះនឹងលឿនដូចរន្ទៈ! តែបើយើងមិនសាមគ្គីគ្នាទេ នោះរឿងទាំងអស់នេះ នឹងកាន់តែអូសបន្លាយ។ ប្រសិនជារវល់តែអូសបន្លាយ យើងគ្រប់គ្នា សុទ្ធតែដឹងថា “ល្បិចបន្លាយពេល គឺជាអន្ទាក់ថៃ”។  ទី៤៖ សាមគ្ដីជាកូនសោ។ កម្លាំងសាមគ្ដីរបស់បងប្អូនគ្រប់សំឡេង គឺជាអ្វីដែលជាតិកំពុងត្រូវការពេលនេះ ហើយការស្តីបន្ទោសដាក់គ្នាទៅវិញទៅមក គឺពុំមែនជារឿងចំណេញឡើយ។ ថៃនឹងមានផែនការទៅជាយ៉ាងណា ក៏ដឹង?  មានល្បិចបែបណាទៀត ក៏មិនដឹង? តែយើងដឹងតែមួយគត់ “យើងកាន់តែមាំ ថៃកាន់តែស្រុត”។  ដោយក្ដីគោរពរាប់អាន ពីខ្ញុំបាទ ឡាំ ឡាយ អ្នកកាន់ចុងប៊ិកអង្គរ!

Sunrise Forward 15m  · Breaking News ពត៍មានបឋមវេលាម៉ោង15:50នាទី ថ្ងៃទី27/08/25 មានទាហានថៃជាន់គ្រាប់មីន នៅក្បែរប្រាសាទតាក្របី តំបន់កំពូលភ្នំ350

Bron Sambor 13m  ·   យោងតាមសារព័ត៌មានថៃផ្សាយនៅមុននេះថា មានទាហានថៃម្នាក់ទៀតហើយ ជាន់មីនស្លាប់ នៅភ្នំ៣៥០ ជិតប្រាសាទតាក្របី [ម៉ោង១៥:៥០នាទី ២៧-សីហា-២០២៥]

ប្រាក់ ហន 2d  · កាលពី ថ្ងៃ ២៥.០៧.២០២៥ អា ចោរសៀមបានទំលាក់គ្រប់មកលេីកន្លែងស្នាក់នៅកងពលលេខ.៣ ឆេះៗទាំងផ្ទះស្នាក់នៅនិងម៉ូតូ ខ្ញុំ ១ គ្រឿងនិងបស់របរមួយចំនួនអស់៕

ท่านเปาบุ้นจิ้น 10m  · อีกแล้ว! รายที่6 ทหารเราที่ปราสาทตาควาe ลาดตะเวนไปในเส้นทางเดิมที่เดินทุกวัน ขาไปปลอดภัยดี ขากลับกลับทางเดิม เหยียuโดนกับระเบิa  ขณะนี้กำลัง นำส่งโรงพยาบาล ใครมีเลือดกรุ๊ปโอ  ช่วยไปบริจาคด้วย🇹🇭 ‎ Again! The 6th. Our soldiers at Takwae Castle. Ladtawen on the same path that we walk every day. The leg is safe. The leg goes back to the same path. Yewu got hit by a rabi. Currently being transported to the hospital Who has O blood, please donate 🇹🇭

Karpit 1h  · ថៃកាន់តែក្តៅ! លោក Gary Franchi ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន បាននិយាយក្នុងសេចក្តីរាយការណ៍កាលពីថ្ងៃទី២៦ ខែសីហាថា ក្រុមសភាអាមេរិក កំពុងស៊ើបអង្កេតការរំលោភម្តងហើយម្តងទៀតរបស់ប្រទេសថៃលើបទឈប់បាញ់របស់លោកប្រធានាធិបតី Donald Trump ជាមួយកម្ពុជា។ លោកថា ប្រទេសថៃ ក្បត់អាមេរិក ដោយមានកិច្ចព្រមព្រៀង​សព្វាវុធ​សំខាន់ៗ​ ដូចជា ទិញនាវា​មុជ​ទឹក​ជាមួយ​ចិន និង​យន្តហោះ​ចម្បាំង​ជាមួយ​ស៊ុយអែត។ លោក Gary Franchi បាននិយាយថា ការស៊ើបអង្កេតនេះកើតឡើងបន្ទាប់ពីបេសកកម្មដ៏គ្រោះថ្នាក់របស់មិត្តរួមការងាររបស់លោក គឺលោក Michael B. Alfaro ទៅកាន់ព្រំដែនកម្ពុជា-ថៃ ជាកន្លែងដែលលោកបានចងក្រងឯកសារអំពីគ្រួសារដែលជាប់គាំងនៅពីក្រោយទាហានថៃរាយបន្លាលួស ដាក់កងឡាន កុមារដែលត្រូវបានផ្លាស់ទីលំនៅ និងទាហានកម្ពុជាចំនួន ១៨ នាក់នៅតែត្រូវបានចាប់ខ្លួនដោយកងកម្លាំងយោធាថៃ បំពានដោយផ្ទាល់លើកិច្ចព្រមព្រៀងបទឈប់បាញ់របស់លោក Trump ។

យូ សារ៉ាវុឌ្ឍន៏ 8h  · បេក្ខភាពទូតអាមេរិកប្រចាំថៃ ស្នើអាមេរិក និង ប្រទេសនានា បង្កកប្រាក់ថៃ 265.62  Billions សម្រាប់សងកម្ពុជា ! --- លោក ភូ លីវុឌ្ឍ ជនជាតិខ្មែរ ដែលធ្លាប់ឈរឈ្មោះ ជាបេក្ខជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ ក្នុងអំឡុងឆ្នាំ២០១៧ បានសរសេរលើបណ្តាញសង្គមផ្ទាល់ខ្លួន នៅថ្ងៃទី២៦ ខែសីហា ២០២៥ ម្សិលមិញនេះថា ៖ “គិតត្រឹមដេីមសប្តាហ៍ទី ២ ខែសីហា ឆ្នាំ២០២៥នេះ ថៃ មានលុយតំកល់ក្នុងធនាគារ សហរដ្ឋអាមេរិក និង ធនាគារសម្ព័ន្ធមិត្ត ចំនួន ២៦៥,៦២ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ($265.62Billions) គ្រប់គ្រាន់ល្មមនឹងសងការខូចខាត ដែលថៃ បានឈ្លានពាន កម្ពុជា ក្នុងខែកក្កដា ២០២៥ មុននេះ ។  បើតាមលោក ភូ លីវុឌ្ឍ សំណងទាំងនោះរួមមាន ៖ ១- ជួសជុលប្រាសាទបេតិកភណ្ឌពិភពលោក វត្តអារាម សាលារៀន ផ្ទះសម្បែងប្រជាជន ១- អាជីវកម្មដែលបានខូចខាត ៣- ព្យាបាលរបួស ជម្ងឺផ្សេងៗ ដែលបង្កឡេីងដោយការឈ្លានពាន ជាពិសេសជម្ងឺចិត្តជូនដល់ប្រជាជន កម្ពុជា ២០នាក់ ដែលថៃ បានចូលមកចាប់ខ្លួនក្រោយបទឈប់បាញ់បានចូលជាធរមាន ។ ការទារសំណងនេះ គឺដេីម្បីបង្ហាញទៅពិភពលោកថា កម្ពុជា មិនមែនជាប្រទេស ដែលងាយស្រួលឈ្លានពាននោះទេ ហេីយក៏ជាសារជូនទៅអ្នកនយោបាយ ថៃទាំងអស់ថា ការបង្វែរបញ្ហាផ្ទៃក្នុង ថៃ មកព្រំដែន កម្ពុជា មានតម្លៃថ្លៃណាស់ ហេីយមិនគួរលេងទៀតទេ“ ៕

กลวิต นาตาล 12m  · เมื่อเวลา 15.45 น. เกิดเหตุกำลังพลเหยียบกับระเบิด PMN-2 ขณะออกไปเดินลาดตระเวนในเขตปฏิบัติการของฝ่ายเรา ณ บริเวณพื้นที่ด้านขวาของปราสาทตาควาย เป็นเหตุให้มีกำลังพลได้รับบาดเจ็บ จำนวน 3 นาย ดังนี้ 1. พลทหาร อดิศร ป้อมกลาง สังกัด ร.23 พัน.1 ได้รับบาดเจ็บบริเวณขาขวาท่อนล่างขาด 2. จ่าสิบเอก ณัฐพงศ์ สีชิน สังกัด ร้อย.อวบ.ที่ 2 สนาม ร้อย.ร.221 มว.3 ถูกสะเก็ดระเบิดเข้าบริเวณหลัง บาดเจ็บเล็กน้อย 3. พลทหาร ธรรณ์ณธร เทากระโทก ร้อย.อวบ.ที่ 1 สนาม ร้อย.ร.221 มว.3 บาดเจ็บที่ข้อมือซ้าย  เบื้องต้นกำลังพลที่ได้รับบาดเจ็บ หน่วยในพื้นที่ได้เข้าดำเนินการช่วยเหลือ และนำตัวส่งโรงพยาบาลเพื่อเข้ารับการรักษาเรียบร้อยแล้ว

At 3:45 pm Infantry forces stepped on with PMN-2 bomb while patrolling in our area of operation near the right side of Takwai Castle. It resulted in 3 injured troops. 1. Soldier of Adidorn, Fort Klang, Sangkat Rao. 23 thousand. 1 injured in lower right leg area. 2. Sergeant Major Natthaphong Sisin Sangkat Roi. Chubby. 2nd place in Sanam Roi. ร. 221 months. 3 were bombed into the back area. Minor injuries. 3. Soldier Tharnathorn Thaakratok Roi. Chubby. 1st place in Sanam Roi. ร. 221 months. 3 injured to the left wrist Initially, the wounded militants, local units responded and transported to hospital for treatment.

Khmer News 8h  · 🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Maris Sangiampongsa បាន ថ្លែងថា ៖ លោកមិនបញ្ជូន ឯកអគ្គរាជទូតថៃ ត្រឡប់មកជាន់ទឹកដីកម្ពុជាវិញនោះទេ ដោយសារតែ... ! ចុច Link ខាងក្រោមដើម្បីអានព័ត៌មានលម្អិត..👇

MSJ TV 5m  · Breaking News: មេបញ្ជាការភូមិភាគទី២ថៃ លោក Boonsin  ប្រកាសថ្កោលទោសកម្ពុជា ថារំលោភកិច្ចព្រមព្រៀងឈប់បាញ់ និងសន្ធិសញ្ញាអូតាវ៉ា បន្ទាប់ពីកូនទាហ៊ានថៃដើរល្បាតជាន់មីនផ្ទុះដាច់ជើងស្ដាំម្ខាងនៅចំណុចភ្នំ៣៥០ ជិតប្រាសាទតាក្របី ស្រុកផាន់ដុងរ៉ាក់ ខេត្តសុរិន្ទ នាថ្ងៃទី២៧ សីហា ២០២៥នេះ ។ មេបញ្ជាការភូមិភាគទី២ បានឲ្យដឹងទៀតថា  ថៃបានត្រៀមផែនការយោធា ក្នុងការតវ៉ាជាមួយកម្ពុជានាពេលអនាគត។

I Love Cambodia Hot News TV 8m  · 🔴UPDATE: មិនមែនទាហានតែម្នាក់ទេ គឺទាហានថៃ 3 នាក់បានរងរបួស បន្ទាប់ពីបានជាន់មីន ជិតប្រាសាទតាក្របីខណៈកំពុងល្បាត ដោយម្នាក់ដាច់ជើងស្តាំ ម្នាក់របួសកដៃឆ្វេង និងម្នាក់ទៀតរបួសចំខ្នង🇹🇭🐍👇🏻

Ourn Sarath   16m  · ពិតជារីករាយខ្លាំងណាស់ ឃើញខ្មែរត្រូវគ្នានិងសាមគ្គីគ្នាបែបនេះ  ប្អូន មាស សារ៉ា បានសរសេរសារក្នុងផេករបស់ប្អូនថា  សូមអរគុណ ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ នឹង លោក ពូ ផែន វណ្ណៈ ដែរបាន ជួយ.ខ្ញុំបាទ មាស សារ៉ា ( អ្នកដែលតែងតែវា.យ.ប្រ.ហារខ្ញុំ បែរជាមកជួយខ្ញុំក្នុងពេលនេះទៅវិញ ) សូមអរគុណ បងប្អូនទាំងអស់គ្នា ទាំងក្នុងប្រទេសនឹងក្រៅប្រទេស ដែរបារម្ភខ្ញុំ សូមអរគុណ បងប្អូន🙏🙏🙏🙏

Hok Nave 1h  · សហរដ្ឋអាមេរិក បដិសេធកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង F-35 ឱ្យទៅថៃ បើទោះបីជាសម្ព័ន្ធមិត្ត ឯស៊ុយអែត ជាស្អី? ព្រហើនម្លេះ? ប្រយ័ត្នត្រូវដកចេញពីសមាជិកណាតូ ត្រូវរុស្ស៊ីវាយរលាយប្រទេស. កុំព្រហើន.

Rithy Hangmeas 19m  · ចៅហ្វាយខេត្តស្រ:កែវហៅពលរដ្ឋថៃមកធ្វើបណ្ណ័កម្មសិទ្ធដីតែពលរដ្ឋសួរចៅ ហ្វាយខេត្តថាដីគាត់នៅត្រង់ណា..?

No comments:

Post a Comment