ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Wednesday, September 10, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៥

 Apsara TV11 35m  · ទាហានកម្ពុជាទាំង១៨រូបដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងពីភាគីថៃមានសុវត្តិភាព និងសុខភាពល្អ ភ្នំពេញ៖តាមរយៈជំនួបរវាង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិនាថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២៥បានបញ្ជាក់ថាទាហានកម្ពុជាទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ ក្រសួងការពារជាតិបានឱ្យដឹងថាក្នុងជំនួបពិភាក្សាការងារនេះ លោក Jurg Montani បានបញ្ជាក់ប្រាប់ថា ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។  លោកបានបញ្ជាក់ប្រាប់ផងថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពបានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ”។ រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។  សូមរំលឹកដែរថាការចុះសួរសុខទុក្ខជាលើកទី២ របស់គណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ចំពោះនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទនេះដែរ ធ្វើឡើងក្រោយត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺក្រោយបទឈប់បាញ់ចូលជាធរមាន៕ដោយ៖ម៉ាដេប៉ូ


PNN News   28m  · តាមការគ្រោងទុក នៅវេលាម៉ោងប្រមាណ៩និង៣០នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅGBCកម្ពុជា-ថៃ នឹងប្រព្រឹត្តទៅនៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា


ចៅ សុខា 8h  · នាយករដ្ឋមន្ត្រី Anutin Charnvirakul បញ្ជាក់នៅរសៀលថ្ងៃអង្គារនេះថា គ្មានការព្យាបាលបែបវីអាយភីសម្រាប់អ្នកទោសថាក់ស៊ីន ស៊ីណាវ៉ាត្រាទេ។ លោកបន្ថែមថា ការដាក់ពន្ធនាគារលោក ថាក់ស៊ីន គឺស្របតាមច្បាប់។ លោកនឹងមិនជ្រៀតជ្រែកឡើយ ហើយបញ្ជាក់ថាអ្នករាល់គ្នានឹងទទួលបានយុត្តិធម៌។ Prime Minister Anutin Charnvirakul confirms on Tuesday afternoon that there's no such thing as a "VIP" treatment for inmate Thaksin Shinawatra.  He added that Thaksin's imprisonment is in accordance with the law. He won't interfere and emphasizes that everyone will receive justice.

ក្រុមការងារបណ្តាញសង្គម​ អបក Kou Samedy  added 6 new photos — with Kou Samedy. 1m  · ការចុះសួរសុខទុក្ខជាលើកទី២របស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានទទួលព័ត៌មានថា ទាហានកម្ពុជាទាំង ១៨រូបដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា នៅយប់ថ្ងៃទី៩ ខែកញ្ញា  ឆ្នាំ២០២៥នេះ បណ្តាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិ បង្ហោះផ្សាយនូវជំនួបរវាងឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ជួបពិភាក្សាជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ និងបានប្រាប់ឱ្យដឹងអំពីសុខទុក្ខរបស់ទាហានកម្ពុជាទាំង១៨រូប ដែលថៃចាប់ខ្លួនកាលពីពេលកន្លងទៅ។ ខ្លឹមសារនៃជំនួបបានឱ្យដឹងថា ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jurg Montani ប្រធានគណៈប្រតិភូថ្នាក់តំបន់ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។ នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជាលើកទី២នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ គឺក្រោយបទឈប់បាញ់ចូលជាធរមាន។ ចំពោះការចុះសួរសុខទុក្ខលើកទី២ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នោះ បានទទួលព័ត៌មានថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោក Jurg Montani បានបញ្ជាក់ដែរថា ក្រុមការងារគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានប្រគល់សារដំណឹងគ្រួសារ ដែលកាកបាទក្រហមកម្ពុជាទទួលបានពីភរិយា បងប្អូន និងកូនៗរបស់ពួកគាត់ទាំង១៨នាក់ ហើយពួកគាត់ទាំង១៨នាក់ក៏បានសរសេរសារតបត្រឡប់មកវិញ ដោយស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ លោកមានប្រសាសន៍សង្កត់ធ្ងន់ថា «សារដំណឹងគ្រួសារនេះ មិនមាននរណាម្នាក់ដឹងពីខ្លឹមសារនៅក្នុងលិខិតក្រៅពីសាមីខ្លួន និងក្រុមគ្រួសារតែប៉ុណ្ណោះ សូម្បីតែមន្ត្រីបុគ្គលិករបស់កាកបាទក្រហមកម្ពុជា ក៏មិនអាចដឹងបានដែរ ព្រោះនេះជាការសម្ងាត់។ ដោយឡែកពាក់ព័ន្ធជាមួយរូបភាពវីរយុទ្ធជន គឺយើងមិនអាចបញ្ចេញរូបភាពបានទេ គឺស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។» សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសក្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។  រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ក្រសួងការពារជាតិ   15m  · ថ្ងៃនេះជា ថ្ងៃទី៤៣ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។  រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ It has been 43 days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law. It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible. The Royal Government and the Ministry of National Defense, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances. គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ As of September 10, 2025

Kampuchea Thmey Daily   4m  · ដើម្បីបន្ថយកម្ដៅនៅព្រំដែន កម្ពុជា-ថៃ ឯកភាពកែសម្រួលសព្វាវុធ និងសម្ភារៈ ក្នុងរយៈពេល៣សប្ដាហ៍ ក្រោយកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃនាព្រឹកនេះ ដោយមានការសង្កេតការណ៍ពីអនុព័ន្ធយោធា។ ប្រមុខការពារជាតិថ្លែង នៅក្រោយកិច្ចប្រជុំ។

ក្រសួងការពារជាតិ   13m  · សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖  សូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីលទ្ធផលនៃកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១១:១៥នាទី នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ  ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះ ហត្ថលេខាលើកំណត់ហេតុរួម និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី១នេះ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។  អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជា ព័ត៌មាន៕          ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ខេត្តកោះកុង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ Press Release  Spokesperson of the Ministry of National Defense of the Kingdom of Cambodia: The Ministry of National Defence would like to inform the public, as well as national and international journalists, of the results of the 1st Special Meeting of the Cambodia-Thailand General Border Committee (GBC), which took place this morning and concluded at 11:15 AM, in Khemarak Phumen, Koh Kong Province, Kingdom of Cambodia. The meeting was led by His Excellency General Tea Seiha, Deputy Prime Minister and Minister of National Defense of the Kingdom of Cambodia, and His Excellency General Nattaphon Nakphanit, Acting Minister of National Defense of the Kingdom of Thailand. The first special meeting of the Cambodia-Thailand GBC adopted and signed the Agreed Minutes and the Joint Press Statement of this 1st Special meeting. This outcome affirmed a strong commitment to fully and effectively implement the outcomes of the significant documents. Based on the above information, we kindly inform the public and media, both domestically and internationally, to be aware of these developments.   September 10, 2025, in Koh Kong Province.

Kosal Chum 1h  · ធ្វើនយោបាយត្រូវហ៊ានទទួលយករឿងបី ៖ រត់ចោលស្រុក , ស្លាប់ និងជាប់គុក ។  ចំពោះលោក ថាត់សុីនសុីណាវ៉ាត់ត្រា បន្ទាប់ពីរត់ចោលស្រុកច្រើនឆ្នាំ គាត់ក្លាហានជ្រើសយកការជាប់គុកនៅក្នុងប្រទេសវិញ ។ ចង់ឃើញម្សៀរមួយនោះក្លាហានបែបហ្នឹង ៕

Thmey Thmey   42m  · រដ្ឋមន្រ្តីការពារជាតិ៖ ក្នុងកិច្ចប្រជុំGBC កម្ពុជា-ថៃ បានពិភាក្សាគ្នាពីករណីទាហានដែលបានចាប់ខ្លួន និង​ឆ្ពោះទៅរកការដោះលែងឱ្យបានឆាប់

ប៉ៃ ឆេងហ៊ៅ 11m  · ថៃត្រូវដោះលែងទាហានខ្មែរមកមុនសិន បើមិនទាន់ដោះលែងផង ឲ្យខ្មែរដក់កងទ័ពចេញពីកន្លែងឈជើងមិចកើត? បើសៀមកំពូលល្បិចយ៉ាងនេះ

DAP News 6m  · ក្រុមការងារ នៃគណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ នឹងជួបប្រជុំគ្នា បន្តក្នុងរយៈពេល៣សប្តាហ៍ទៀត ដើម្បីរៀបចំធ្វើផែនការ សកម្មភាព ដែលមានលក្ខណៈ ជាក់ស្តែងនិងជាជំហានៗ ក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)

ស៊ន សុភក្រ្ត-Sorn Sopheak 58m  ·  ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ៖ កិច្ចប្រជុំ GBC កម្ពុជា-ថៃ បានពិភាក្សាអំពីការដោះលែងយោធា១៨នាក់ ដើម្បីឈានដល់ការដោះលែងឲ្យបានឆាប់!

SBM News   3h  ·  ថៃ​ប្រកាសផ្អាក​កិច្ចចរចា​តំបន់ទាមទារ​ត្រួតស៊ីគ្នា​ រហូត​ដល់​បញ្ហា​ព្រំដែន​ត្រូវ​បាន​ដោះស្រាយ លម្អិត👇

រាជធានីបាងកក៖ រដ្ឋមន្ត្រីក្រសួងថាមពលថ្មីរបស់ប្រទេសថៃ លោក អាត់ថៈភុន ឫកភិបុល (อรรถพล ฤกษ์พิบูลย์) បានបញ្ជាក់ថា ការពិភាក្សាវាងកម្ពុជា-ថៃ​អំពីការរុករកថាមពលនៅក្នុងតំបន់ទាមទារ​ត្រួតស៊ីគ្នា​​ក្នុងឈូងសមុទ្ទថៃ ត្រូវបានផ្អាក រហូតដល់ជម្លោះទឹកដីត្រូវបានដោះស្រាយ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីថ្ងៃទី៩កញ្ញា...។

លោក អាត់ថៈភុន ឫកភិបុល (อรรถพล ฤกษ์พิบูลย์) 

លោក អាត់ថៈភុន ឫកភិបុល (อรรถพล ฤกษ์พิบูลย์) 

លោក អាត់ថៈភុន បានចែករំលែកជំហររបស់គាត់លើជម្លោះតំបន់ទាមទារត្រួតស៊ីគ្នា (OCA) រវាងថៃ និងកម្ពុជា ដោយបញ្ជាក់ថា ការរុករកថាមពលនៅក្នុងតំបន់មិនអាចដំណើរការបានរហូតដល់ជម្លោះទឹកដីដែលកំពុងបន្តត្រូវបានដោះស្រាយ។ លោក​បាន​បន្ទរ​សម្ដី​របស់​លោកនាយក​រដ្ឋមន្ត្រី អនុទីន ឆានវីរគុល ដោយ​សង្កត់ធ្ងន់​ថា៖«ថៃ​នឹង​មិន​ព្រមបាត់​ដី​សូម្បីមួយ​សង់ទីម៉ែត្រ​ការ៉េ​របស់​ខ្លួន​ឡើយ។ ដូច្នេះ ការពិភាក្សាអំពីការរុករកថាមពលត្រូវផ្អាក រហូតដល់បញ្ហាសន្តិសុខជាតិ និងអធិបតេយ្យភាពត្រូវបានដោះស្រាយដោយក្រសួងការបរទេស»។

រដ្ឋមន្ត្រីក្រសួងថាមពលថ្មីរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា៖«ការពិភាក្សាអំពីការរុករកថាមពលនឹងមិនដំណើរការរហូតដល់បញ្ហាព្រំដែនជាតិត្រូវបានដោះស្រាយ។ សន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាអាទិភាពសំខាន់បំផុត»។ នៅពេលសួរអំពីសំណើរបស់រាជរដ្ឋាភិបាលមុនសម្រាប់កិច្ចព្រមព្រៀងចែករំលែកប្រាក់ចំណេញ៥០-៥០ រវាងប្រទេសថៃ និងកម្ពុជា សម្រាប់ទុនបម្រុងប្រេងនៅតំបន់ទាមទារត្រួតស៊ីគ្នា លោក អាត់ថៈភុន បានឆ្លើយតបថា នឹងមិនមានការរីកចម្រើនលើបញ្ហានេះទេរហូតដល់ជម្លោះទឹកដីត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា តំបន់ទាមទារ​ត្រួតស៊ីគ្នា​នៅ​ក្នុងឈូងសមុទ្ទថៃ ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ២៦ ០០០គីឡូម៉ែត្រការ៉េ ត្រូវបានគេជឿថា មានស្តុកប្រេង និងឧស្ម័នសំខាន់ៗ ដែលប៉ាន់ស្មានថា មានរហូតដល់៥០០លានបារ៉ែល។ ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ រវាងប្រទេសថៃ និងកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍផ្នែកនៃតំបន់ទាមទារ​ត្រួតស៊ីគ្នានេះ និងបង្កើតព្រំដែនសមុទ្ទក៏ដោយ ក៏វឌ្ឍនភាពបានជាប់គាំងដោយសារតែជម្លោះ ដែលកំពុងបន្តលើព្រំដែនសមុទ្ទ៕

Lim Cheavutha   1h  · ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ៖ កម្ពុជា-ថៃ បានពិភាក្សាអំពីការបើកច្រកព្រំដែនមួយចំនួនតាមសំណើភាគីជប៉ុន ក្នុងកិច្ចប្រជុំ GBC !

ព្រំដែនកម្ពុជា ថៃ៖ ក្នុងកិច្ចប្រជុំកិច្ចការព្រំដែនថៃ កម្ពុជាព្រឹកមិញនេះ ភាគីទាំង ២ ឯកភាពបើកព្រំដែនខ្លះឡើងវិញ តាមសំណើរ " Japan ជប៉ុន"​សូមស្តាប់ឲ្យទាន់ផងថា មិនមែនថៃ មិនមែនកម្ពុជាសុំទេ ពីព្រោះកិច្ចការនយោបាយ ការទូត ប្រទេសនីមួយៗត្រូវរក្សាតម្លៃរៀងៗខ្លួន Value Ethnic . ជំលោះកម្ពុជា ថៃ ជាង ៣ ខែមកនេះ ប្រទេស ជប៉ុនខាតបង់ច្រើន មហិមាររាប់ពាន់លានដុល្លា ដោយសារជប៉ុននាំទំនិញជប៉ុនចូលថៃ ប្រមាណ ៥០០០ លានដុល្លា/ឆ្នាំ បន្ទាប់ជប៉ុននាំបន្តពីថៃ ចូលកម្ពុជា នៅពេលបិទច្រកព្រំដែន កម្ពុជា ថៃ ធ្វើឪ្យ ចរន្តទំនិញ បុកគ្នាកក !!! កុញ ដូចរទេះភ្លើង !!!

Smeyy 10m  · 🚨*ជប៉ុន ដើរតួនាទីសម្របសម្រួល កម្ពុជា-ថៃ ពិចារណាបើកច្រកព្រំដែន (មួយចំនួន) ថៃ ហាក់បន្ទន់ឥរិយាបថ ចំពោះរឿងយោធិនកម្ពុជា ១៨រូប រឿងពហិការ ផ្តើមចេញពីខ្លួនយើង សូមឱ្យមានរឿងល្អៗក្នុងខែកញ្ញានេះ៕

Hok Nave 31m  · ចាប់ខ្លួន 18 នាក់ ទម្លាក់គ្រាប់ខ្ទេចផ្ទះ សាលារៀន វត្តអារាម មន្ទីរពេទ្យនិងប្រាសាទ ប្រជាជនភៀសសឹកនិងកងទ័ពស្លាប់និងរបួស ព័ទ្ធបន្លាលួស កង់ឡាន. ឥលូវបានបើកព្រំដែនវិញ?

Thmey Thmey   1h  · អ្នកសង្កេតកាណ៍អន្តរកាល(IOT) ពីម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន មកដល់កម្ពុជា ក្នុងបេសកកម្មពិនិត្យស្ថានភាពក្រោយបទឈប់បាញ់ កម្ពុជា ស្វាគមន៍វត្តមាន ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយកនាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតកាណ៍អន្តរកាល IOT (HOM) ព្រមទាំងតំណាង មកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលមកដល់កម្ពុជា នៅរសៀលថ្ងៃទី១០កញ្ញានេះ នៅ អាកាសយានដ្ឋានអន្តរជាតិតេជោ។ បើតាមការផ្សាយរបស់ក្រសួងការពារជាតិ វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT)  នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួលក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះព្រំដែនកម្ពុជា-ថៃ។  «ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។»។ ក្រសួងការពារជាតិបន្ថែមដូច្នេះ ដោយបញ្ជាក់ទៀតថា សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់៕

Khmerload   1h  · អ្នកនាំពាក្យក្រសួងការពារជាតិថៃ 🇹🇭គ្មានវិជ្ជាជីវៈ នាងប៊ូម ប៉ាណាដា ប្រកាសតាមអ៉ិនធើណែត រកវត្តមាន លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងកិច្ចប្រជុំ GBC នៅខេត្តកោះកុង ។ ទង្វើររបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃអ្នកនាំពាក្យក្រសួងការពារជាតិ របៀបនេះគឺមិនគោរពដល់កិច្ចប្រជុំ(GBC)កម្ពុជា-ថៃ នៅខេត្តកោះកុង មានចរឹតពាលគ្មានការអប់រំ ៕ ដកស្រង់ពី៖ វប្បធម៌ខ្មែរ Khmer Culture

វ៉ាន់ សារាយ Vann Saray 31m  · តស៊ូមតិដើម្បីបានការផ្សាយ! ពួកយើងខ្ញុំបំពេញការងារក្នុងវិស័យសារព័ត៌មាននេះជាង១០ឆ្នាំមកហើយ សមល្មមយល់បានអ្វីដែលគួរផ្សាយ និងមិនគួរផ្សាយ។ សូមមេត្តាអនុញ្ញាតឱ្យយើងខ្ញុំបានផ្សាយ ស្របតាមគោលការណ៍សេរីភាពសារព័ត៌មានផង។ ដូចសំណេរលើកមកបង្ហាញនេះ គ្រាន់តែថតរូបមុនកិច្ចពិភាក្សាចាប់ផ្តើមប៉ះពាល់អ្វីដល់ខ្លឹមសារជជែក។ ទោះបីកម្រិតកិច្ចប្រជុំកំពូលអាស៊ាន កំពូលនានា ក៏គេអនុញ្ញាតឱ្យថតរូបភាពមុនចាប់ផ្តើមកិច្ចប្រជុំរង្វង់៥នាទីអីដែរ ដើម្បីអ្នកព័ត៌មានបានរូបភាពផ្សាយ។

Nokor Koktlork ម៉ែន ណាត 14m  · អ្នក​ឃ្លាំមើល​ចាត់ទុក​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត ​ថា​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច ​និង​គំនិត​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ----- (The Cambodia Daily / 09-9-2025) អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក ម៉ែន ណាត ចាត់ទុក​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ជា​ច្បាប់​បម្រើ​នយោបាយ​មិន​ប្រជាធិបតេយ្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បម្រើ​គំនិត​ផ្ដាច់ការ​គាប​សង្កត់​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។ ថ្ងៃ​ចន្ទ ទី​៨ ខែ​កញ្ញា នេះ ជា​ថ្ងៃ​រាជរដ្ឋាភិបាល​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ដក​សញ្ជាតិ​ជាតិ ឬ​កំណើត​ខ្មែរ​ខ្លួនឯង​ហើយ។ លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ជំទាស់ ធ្លាប់​ហៅ​ស្ថាប័ន​ជាតិ​កំពូលៗ​ដែល​ចាក់​បណ្តោយ​ឱ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​តាម​ចិត្ត ជា​ស្ថាប័ន​ទីងមោង ឬ​អាយ៉ង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​នេះ គួរតែ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ស្ដីពី​ការ​ដក​សញ្ជាតិ​ខ្មែរ​ទៅ​លើ​ជនបរទេស​ទាំងឡាយ​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាមរយៈ​ច្បាប់​សញ្ជាតូបនីយកម្ម ជាជាង​ការ​ប្រើ​ច្បាប់​នេះ​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ​ខ្លួនឯង។ លោក ម៉ែន ណាត លើកឡើង​ថា រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ពី​ពលរដ្ឋ​ម្ចាស់​ប្រទេស ត្រូវ​ធានា​ការពារ​នូវ​ជាតិ​សាសន៍​របស់​ខ្លួន និង​ផល​ប្រយោជន៍​គ្រប់​ផ្នែក និង​គ្រប់​កាលៈទេសៈ មិន​គួរ​ប្រើ​ឱកាស​ដែល​ខ្លួន​ដឹកនាំ​ប្រទេស បង្កើត​ច្បាប់​កម្ចាត់​ម្ចាស់​ប្រទេស ឬ​ប្រើ​ច្បាប់​ដើម្បី​ចង​ពលរដ្ឋ​ឱ្យ​នៅ​ក្រោម​គំនាប​អំណាច​នយោបាយ​របស់​ខ្លួន​នោះ​ទេ។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ បញ្ជាក់​ថា ច្បាប់​នេះ​មិនមែន​កំពុងតែ​គំរាម​ក្រុម​ប្រឆាំង​ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ទេ ប៉ុន្តែ​ក៏​កំពុង​គំរាម​អ្នកគាំទ្រ​បក្ស​កាន់​អំណាច​ដូច​គ្នា​ដែរ ដូច្នេះ​ច្បាប់​នេះ​មិន​បម្រើ​ផល​ប្រយោជន៍​ខ្មែរ​ក្នុង​ក្រុម​ណា​មួយ​ឡើយ ក្រៅតែ​ពី​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន។ ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ ត្រូវ​ប្រមុខរដ្ឋ​ស្តីទី​លោក ហ៊ុន សែន ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៥ បន្ទាប់ពី​ត្រូវ​បាន​កែប្រែ​ទៅ​លើ​មាត្រា​១ មាត្រា​៧ មាត្រា​១៦ មាត្រា​២៨ មាត្រា​២៩ និង​មាត្រា​៣៤ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​កាលពី​ថ្ងៃទី​២៥ ខែ​សីហា និង​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៥ កន្លង​ទៅ។ មាត្រា​២៩​ថ្មី នៃ​ច្បាប់​នេះ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​អាច​ត្រូវ​បាន​ដក​សញ្ជាតិ​ខ្មែរ​ក្នុង​ករណី​ដូចជា ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ឬ​ធ្វើ​សកម្មភាព​គប់គិត​គ្នា​ជាមួយ​បរទេស ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ផល​ប្រយោជន៍​ស្នូល​ប្រទេស​កម្ពុជា។ របប​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​នយោបាយ​ទោល​ដោយ​ត្រកូល​ហ៊ុន អ្នកវិភាគ​បស្ចិម​ប្រទេស​ខ្លះ​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ថា «រាជវង្ស ហ៊ុន»។ បន្ថែម​ពី​នេះ ការ​ធ្វើ​សកម្មភាព​ ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​សន្តិសុខ​ជាតិ និង​ការ​ចូល​បម្រើ​កងទ័ព​នៃ​រដ្ឋ​បរទេស​ដោយ​ស្ម័គ្រចិត្ត ឬ​បំពេញ​តួនាទី​ជា​មន្ត្រី​សាធារណៈ​នៃ​រដ្ឋ​បរទេស មិន​ព្រម​លាឈប់ ទោះបី​មាន​បញ្ហា​ពី​រាជរដ្ឋាភិបាល​កម្ពុជា។ លើស​ពី​នេះ គឺ​បាន​ទទួល​សញ្ជាតិ​ខ្មែរ​ដោយ​ការ​ក្លែង​បន្លំ ឬ​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត និង​ចុងក្រោយ ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ឧក្រិដ្ឋ ឬ​បទមជ្ឈិម ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ដល់​អង្គ​ព្រះមហាក្សត្រ ការ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ ឬ​អំពើ​ភេរវកម្ម។ បច្ចុប្បន្ន​នេះ មាន​ជន​ទុច្ចរិត​ជនជាតិ​ចិន ជាច្រើន ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​គោរមងារ​ឧកញ៉ា។ ច្បាប់​នេះ កំណត់​ថា ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​ប្រជាពលរដ្ឋ​ខ្មែរ​រូប​នោះ​មាន​អាយុ ១៨​ឆ្នាំ​យ៉ាងតិច និង​មាន​សញ្ជាតិ​មួយ​ផ្សេង​ទៀត ហើយ​ការ​ដក​សញ្ជាតិ​ខ្មែរ​នេះ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​នាយករដ្ឋមន្ត្រី។ ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ ត្រូវ​បាន​រៀបចំ​ឡើង​បន្ទាប់ពី​ព្រះមហាក្សត្រ​ខ្មែរ​ បាន​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា កន្លង​ទៅ។ ការ​អនុវត្ត​ច្បាប់​កែ​ថ្មី​នេះ ធ្វើឡើង​ចំ​ពេល​ទស្សនកិច្ច​ផ្លូវការ ៣​ថ្ងៃ​នៃ​ប្រធានាធិបតី​សាធារណរដ្ឋ​ហ្វីលីពីន លោក Ferdinand Marcos Jr នៅ​ប្រទេស​កម្ពុជា។ ក្នុង​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី Marcos Jr មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធំៗ​បី គឺ​ការ​ផ្គត់ផ្គង់​សេវា​អាកាសចរណ៍​ រវាង​ប្រទេស​ទាំង​ពីរ កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បង្កើន​ការ​អភិវឌ្ឍ​ការ​អប់រំ​កម្រិត​ឧត្ដមសិក្សា៕

Pu Tuy 56m  · នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក Anutin Charnvirakul បានប្រកាសពីទំហំទ្រព្យសម្បត្តិ ដល់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ មានសរុបចំនួន ៣,៩ពាន់លានបាត ប្រហែល ១២៤លានដុល្លារអាមេរិក ដែលជាការលាតត្រដាងបង្ហាញតម្លាភាពសម្រាប់មន្ត្រីរដ្ឋាភិបាលថៃ។ លោក Anutin Charnvirakul គឺជាមហាសេដ្ឋីសំណង់ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ និងធ្លាប់ធ្វើជាប្រធានក្រុមហ៊ុន Sino-Thai Engineering ដែលជាក្រុមហ៊ុនសំណង់ដ៏ធំបំផុតមួយរបស់ប្រទេសថៃ។ ក្នុងចំណោមទ្រព្យសម្បត្តិរបស់លោក Anutin Charnvirakul មានដូចជា៖ - យន្តហោះឯកជន៣គ្រឿង - ទូកល្បឿនលឿន២គ្រឿង - អចលនទ្រព្យដ៏ប្រណិតមួយកន្លែងនៅទីក្រុងបាងកក - លុយ ១,០៩ពាន់លានបាត ជាប្រាក់សុទ្ធ និងប្រាក់បញ្ញើនៅគណនីធនាគារជាង២០ - ការវិនិយោគតម្លៃប្រហែល ៦៥៥លានបាត - ដីមួយចំនួន - រថយន្តទំនើបចំនួន ៤គ្រឿង - នាឡិកា២២គ្រឿង - បន្ដោងប្រណិត ២៤គ្រាប់ - ប៉សឺឡែន Benjarong របស់ខ្សែរាជវង្ស ដែលមានអាយុកាលតាំងពីសតវត្សទី១៣៕

อิสานบ้านเฮา  · 

อีสาน วันนี้

📍 หลักเขตแดนไทย–กัมพูชา 73 หลัก แท้จริงมี 74 หลัก

🔹 แต่ก่อนเป็น ต้นไม้ 75 ต้น 🌳 (ค.ศ.1908–1909 หรือ พ.ศ.2451–2452)

🔹 จากนั้นมีแนวคิดเปลี่ยนมาเป็น หลักแดนปูน 73 หลัก 🪨➕หลักย่อย 2 หลัก คือ 22A และ 22B รวมเป็น 75 หลัก

🔹 แต่เนื่องจาก หลักที่ 22A และ 22B อยู่ใกล้กันมาก 📏 จึงตัด 22A ออก (ค.ศ.1919–1920 หรือ พ.ศ.2462–2463)

✅ ดังนั้น สรุปได้ว่า หลักเขตแดนระหว่างไทยกับกัมพูชา จริง ๆ มี 74 หลัก คือ หลักที่ 1–73 หลัก ➕ หลัก 22B อีก 1 หลัก

📌 จุดเริ่มต้นที่: หลักเขตแดนที่ 1 บริเวณอำเภอภูสิงห์ จังหวัดศรีสะเกษ 🗺️

📌 จุดสิ้นสุดที่: หลักเขตแดนที่ 73 อำเภอคลองใหญ่ จังหวัดตราด 🏝️

📏 รวมทั้งหมด: 74 หลัก

โดยจัดวางตามลักษณะภูมิประเทศ ได้แก่

- ตามสันปันน้ำ: 34 หลัก ⛰️

- ตามแนวลำน้ำ: 19 หลัก 🌊

- เป็นเส้นตรงระหว่างหลักต่อหลัก: 21 หลัก 📐

🤝 หลักเขตที่ไทยกับกัมพูชาเห็นตรงกันมี 45 หลัก

- เป็นสันปันน้ำ 15 หลัก ⛰️ ได้แก่ 2, 3, 4, 5, 7, 12, 13, 14, 15, 18, 19, 27, 69, 70, 72

- เป็นเส้นตรง 12 หลัก 📐 ได้แก่ 37, 40, 41, 45, 52, 53, 54, 55, 56, 57, 58, 59

- เป็นคลอง 18 หลัก 🌊 ได้แก่ 29, 30, 31, 32, 43, 44, 49, 50, 51, 60, 61, 62, 63, 64, 65, 66, 67, 68

⚔️ หลักเขตที่เห็นไม่ตรงกัน 29 หลัก (รวม 22B)

- เป็นสันปันน้ำ 18 หลัก ⛰️ (รวม 22B) ได้แก่ 1, 6, 8, 9, 10, 11, 16, 17, 20, 21, 22, 22B, 23, 24, 25, 26, 28, 71

- เป็นเส้นตรง 11 หลัก 📐 ได้แก่ 33, 34, 35, 36, 38, 39, 42, 46, 47, 48, 73

- เป็นคลอง: ❌ ไม่มี

📝 หมายเหตุ:

1️⃣ ระยะทางชายแดนทางบกจาก ช่องบก ถึง หลักแดนที่ 73 = 798 กิโลเมตร

2️⃣ ระยะทางจาก ช่องบก ถึง หลักเขตแดนที่ 1 (จังหวัดศรีสะเกษ) = 196 กิโลเมตร ใช้สันปันน้ำเป็นเขตแดน ไม่มีหลักเขต

3️⃣ ดังนั้น ระยะทางจาก หลักเขตแดนที่ 1–73 = 798 – 196 = 602 กิโลเมตร

Cr. ขอบคุณข้อมูลและภาพจากเพจผู้พันเบิร์ด Wanchana Sawasdee

#กองทัพบก

#สำนักโฆษกกระทรวงกลาโหม

📍 Thailand-Cambodia border main 73 digits. There are 74 digits.

🔹 Before, it was 75 trees 🌳 (July. .. 1908–1909 or BC ศ. 2451–2452)

🔹 Then there is an idea to change to 73 digits cement land digits. คือ➕2 sub-digits are 22A and 22B total to 75 digits.

🔹 But since the main 22A and 22B are very close to each other, อยู่ I cut 22A off (July). .. 1919–1920 BC .. 2462–2463)

✅ So, in conclusion, the border digits between Thailand and Cambodia actually have 74 digits, which is the 1–73 digits ➕ another 22B digits.

📌 Starting point at: 1st area, Phusing district, Sisaket province. 🗺️

📌 The end point: the main area of 73, Khlong Yai district, Trat province. 🏝️

ร Total: 74 digits

By arrangement of the terrain features, including

- Along the water span: 34 digits ⛰️

- Along the stream: 19 digits 🌊

- It's a straight line between digit by digit: 21 digits หลัก

🤝 The main districts that Thailand and Cambodia agree to have 45 digits.

- It is 15 digits of water ⛰️ These are 2, 3, 4, 5, 7, 12, 13, 14, 15, 18, 19, 27, 69, 70, 72

- It's a straight line of 12 digits 3, These are 37, 40, 41, 45, 52, 53, 54, 55, 56, 57, 58, 59

- It is 18 digits canal 🌊 are 29, 30, 31, 32, 43, 44, 49, 50, 51, 60, 61, 62, 63, 64, 65, 66, 67, 68

⚔️ 29 mismatched district principals (total 22B)

- There are 18 digits of water ⛰️ (Total 22B) are 1, 6, 8, 9, 10, 11, 16, 17, 20, 21, 22, 22B, 23, 24, 25, 26, 28, 71

- It's a 11-digit straight line , These are 33, 34, 35, 36, 38, 39, 42, 46, 47, 48, 73

- is canal : ❌ none

📝 Take notes:

1️⃣ The distance of land border from the main channel to the 73rd mainland = 798 kilometers.

2️⃣ Distance from the mainland to the main area 1 (Sisaket province) = 196 kilometers. Using the water share as a territory, no main area.

3️⃣ Thus, the distance from main territory 1–73 = 798 – 196 = 602 kilometers.

Cr. Thank you for the information and photos from Colonel Wanchana Sawasdee page.

Smeyy 50m  · 🚨*បន្ទាប់ពីប្រជុំ (GBC) ចប់ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានធ្វើការបញ្ជាក់ពន្យល់ដល់ប្រជាជនថៃ នាថ្ងៃទី១០ កញ្ញា ២០២៥នេះថា៖ «លោកចង់ឱ្យប្រជាជនថៃ 🇹🇭 មេត្តាយោគយល់ចំពោះអ្វីដែលរដ្ឋាភិបាលថៃ កំពុងធ្វើនៅពេលនេះ លោកកំពុងព្យាយាមរក្សាស្ថិរភាពព្រំដែនល្អជាមួយនឹងកម្ពុជា 🇰🇭 ដើម្បីទប់ស្កាត់ការស្អប់ខ្ពើម និងរើសអើងគ្នា ពិសេសរឿងរបងបន្លាលួសនៅភូមិជោគជ័យ នាពេលកន្លងមក»។ បន្ទាប់ពី ថ្លែងបែបនេះចប់ ប្រជាជនថៃ 🇹🇭 បានបង្ហាញការខឹងសម្បាចំពោះលោកជាខ្លាំង ដោយសារពលរដ្ឋជ្រុលនិយមថៃ មិនចង់ឱ្យលោកបន្ទន់ឥរិយាបថបែបនេះ ជាមួយកម្ពុជាឡើយ៕

ស៊ីស៊ីថាមស៍   47m  · យន្តហោះកងទ័ពអាកាសម៉ាឡេស៊ី Lockheed C-130 Hercules ចូលចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយនាំយកនូវក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor  នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និង ជាប្រធានបេសកកម្ម​ IOT (HOM)  និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន។ វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។

Bron Sambor 28m  · យន្តហោះ កងទ័ពអាកាសម៉ាឡេស៊ី Lockheed C-130 Hercules បានដឹកក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor  នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម​ IOT (HOM)  និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ចេញពីមូលដ្ឋានទ័ពអាកាស Subang ម៉ាឡេស៊ី ចូលចត នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ។ វត្តមាន របស់ ក្រុមអ្នកសង្កេតការណ៍ (IOT) នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្ម របស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ដែលបច្ចប្បន្ន មានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យ និងយូរអង្វែង ជាមួយ នឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៥

No comments:

Post a Comment