គ្រូ 2m · មុននេះបន្តិចសារព័ត៌មានថៃចុះផ្សាយព្រោងព្រាតថា ទាហានខ្មែរយើងដើរជាន់មីនខ្លួនឯងនៅប្រាសាទតាក្របី ពិតឬមិនពិតនេះជាព័ត៌មានបឋមដែលយើងទទួលបានពីខាងថៃ សូមរងចាំព័ត៌មានផ្លូវការពីក្រសួងការពារជាតិកម្ពុជា
ប៉ៃ ឆេងហ៊ៅ Today Thailand rejected a request to have more observers by ASEAN Chair, H. E Anwar Ibrahim! What will happen tomorrow? Is Thailand planning to provoke war?
វ៉ាន់ សារាយ Vann Saray 7h · នាយករដ្ឋមន្ត្រីកម្ពុជា ទទួលសំណើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាក់អ្នកសង្កេតការណ៍អន្តរជាតិនៅកម្ពុជា ខណៈនាយករដ្ឋមន្ត្រីស្តីទីថៃ បដិសេធ។ តើនរណាចង់បានសន្តិភាព
ធី សុវណ្ណថា Thy Sovantha 19m · យប់មិញ ផ្គរលាន់១ឌឺង នៅតាក្របី ព័ត៌មានថៃផ្អើល ផ្សាយខ្មែរបាញ់មុន ១ម៉ោងលុបព័ត៌មានអស់ ពូៗយើង ដូរវេនគ្នាយាម សម្រាន្តលក់ធម្មតាៗ...@tha
Chan Born 1m · Shared with Public សភាពការណ៍ព្រំដែន កម្ពុជា ថៃ៖ នាយករដ្ឋមន្ត្រីកម្ពុជា ទទួលសំណើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដាក់អ្នកសង្កេតការណ៍អន្តរជាតិនៅកម្ពុជា ខណៈនាយករដ្ឋមន្ត្រីស្តីទីថៃ បដិសេធ ។ រដ្ឋាភិបាលថៃ ធ្វើនយោបាយសម្រាប់ការ ធ្វើសង្រ្គាម ដើម្បីបង្កើតខ្សែព្រំដែនថ្មី The war for new boundary line ចំណែក កម្ពុជា ធ្វើនយោបាយ សន្តិភាព ដើម្បី រក្សាខ្សែព្រំដែនមិនកែប្រែ The Cambodia approach to make peace for maintain border line in according to Uti Possidetis.
Angkor Fresh
យោធាថៃ ថាកម្ពុជាលួចសាងសង់រូបសំណាកតាអ៊ុំក្នុងឆ្នាំ២០១១ ហើយខ្លួនតវ៉ាចំនួន ៦៥ដង តែកម្ពុជាមិនឆ្លើយតប
រឿងតំបន់អានសេះ ខេត្តព្រះវិហារ ខាងយោធាថៃបាននិពន្ធរឿងថ្មី ដោយមេបញ្ជាការរងភូមិភាគ២ ថៃ លោកឧត្តមសេនីយNutt Sri-In ថា អំឡុងសង្គ្រាមស៊ីវិលមុនឆ្នាំ១៩៩៩ ប្រជាជនកម្ពុជាបានទៅរស់នៅតំបន់អានសេះនេះ ហើយខាងប្រទេសថៃក៏អនុញ្ញាតក្នុងនាមមនុស្សធម៌។
ក្រោយមក នៅឆ្នាំ១៩៩៩ អាជ្ញាធរខេត្តព្រះវិហារ និងខេត្ត Ubon Ratchathani បានព្រមព្រៀងបើកច្រកបណ្ដោះអាសន្ន។ ក្នុងពេលនោះ កម្ពុជាបានបើកផ្សារនៅទីតាំងដែលប្រជាជនកម្ពុជាកំពុងរស់នៅ ចំណែកថៃ សុខចិត្តទៅបើកផ្សារក្នុងទឹកដីខ្លួនឯង ៣០០ម៉ែត្រពីព្រំដែន។ ប្រជាជនកម្ពុជា ចេះតែទៅរស់នៅ កើនផ្ទះពីប្រហែល ៣០ផ្ទះ ដល់ជាង ១០០ផ្ទះ សព្វថ្ងៃនេះ។
នៅឆ្នាំ២០១១ ខណៈកំពុងជាប់ដៃ រឿងជម្លោះប្រាសាទព្រះវិហារ កម្ពុជាបានលួចសង់សំណង់រឹងមាំ គឺរូបសំណាកតាអ៊ុំ។ ក្រោយពេលដឹងរឿង ថៃបានព្យាយាមតវ៉ាសរុប ៦៥ដង គ្រប់វិធីសាស្ត្រទាំងតាមយោធា និងក្រសួងការបរទេស តែកម្ពុជាធ្វើព្រងើយកន្តើយ។
នៅឆ្នាំ២០១២ រដ្ឋាភិបាលទាំង២ បានព្រមពញរៀងគ្នា តម្លើងច្រកបណ្ដោះអាសន្ននេះ ជាច្រកព្រំដែនអចិន្ត្រៃយ៍។ អ្នកវិនិយោគជាច្រើន មកសាងសង់កាស៊ីណូបន្តបន្ទាប់។ យោធាថៃ ខំប្រឹងតវ៉ាដែរ ឱ្យប្ដូរកន្លែងប្រជាពលរដ្ឋរស់នៅវិញ តែកម្ពុជាមិនព្រម។ មន្ត្រីសន្តិសុខថៃ បានផ្ដល់មតិឱ្យបិទច្រកអានសេះនេះ តែខេត្តបដិសេធ ខ្លាចប៉ះពាល់ពាណិជ្ជកម្ម និងទេសចរណ៍។ បច្ចុប្បន្ន ថៃគិតថាបើទៅមុខទៀត អាចបាត់បង់ ទើបទាមទារមកវិញ។
មតិនាងខ្ញុំជាម្ចាស់ Angkor Fresh សុំសួរសំណួរមួយចំនួន សូមខាងយោធាថៃឆ្លើយឱ្យចេញមក៖
១. ច្បាស់ទេ ថារង្វង់មូល តាអ៊ុំ ប៉ុណ្ណាណី កម្ពុជាលួចសង់បានសម្រេច ថៃមិនហ៊ានធ្វើអី?
២. តើការតវ៉ា ៦៥ដងនោះ ដាក់ទៅណាខ្លះ? ហើយគេអត់ឆ្លើយចឹង សុខចិត្តដែរ?
៣. ជាង ២០ឆ្នាំហើយ ទើបនឹកឃើញទាមទារ? តើយោធាថៃ អន់ណាស់មែនទេ ដែលអាចទ្រាំបានជាង ២០ឆ្នាំ?
សរុបសេចក្ដី ចម្លើយយ៉ាងខ្លី តំបន់អានសេះ ជាទឹកដីខ្មែរ ១០០% ហើយប្រជាជនខ្មែរ បានរស់នៅ និងសាងសង់ផ្ទះលើទឹកដីខ្មែរ។
Lai Channy ខ្ញុំបានមើលវីដេអូមុនរបស់បង បងបានរាយកាណ៍ថាទាហានសៀមព័ទ្ធផ្ទះប្រជាពលរដ្ឋរួមទាំងបន្ទាយមួយនៅក្នុងភូមិ។ នោះមិនមែនជាបន្ទាយទេ វាជាប៉ុស្តិ៍យាមច្រកទល់ដែនប៉ុណ្ណោះ។ សូមមេត្តាប្រើពាក្យ "បន្ទាយ និងច្រកយាម"ឲ្យត្រឹមត្រូវដើម្បីជៀសវាងការយល់ច្រលំពីសាធារណជន
Sakarach Nov
វាព័ទ្ធយកដី និងផ្ទះប្រជាជនខ្មែរ អ្ន្កកណាក៏ដឹងហេីយ ចឹងប៉ុស្តិ៍យាមតូចមួយ ក៏នៅក្នុងនោះដែរ តែអាអូន វាផ្សាយថាបាត់បន្ទាយ។ បន្ទាយឈ្មោះអី? ស្គាល់ពាក្យបន្ទាយអត់? ចឹងបានថា អោយរៀនខ្មែរថែម។
Sakarach Nov
វាព័ទ្ធយកដី និងផ្ទះប្រជាជនខ្មែរ អ្ន្កកណាក៏ដឹងហេីយ ចឹងប៉ុស្តិ៍យាមតូចមួយ ក៏នៅក្នុងនោះដែរ តែអាអូន វាផ្សាយថាបាត់បន្ទាយ។ បន្ទាយឈ្មោះអី? ស្គាល់ពាក្យបន្ទាយអត់? ចឹងបានថា អោយរៀនខ្មែរថែម។
Um Sam An Page អ៊ុំ សំអាន
4h CCN TV ត្រូវបានក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណហើយទោះបីជាអ្នកយកព័ត៌មាន CCN TV ផ្សាយព័ត៌មានពិតក៏ដោយ។ បងប្អូនដែលជាពលរដ្ឋខ្មែរមានចំនួន៦ខ្នងផ្ទះនិងពលរដ្ឋខ្មែរមានដីចំនួន២០០គ្រួសារ សូមតវ៉ាអោយហើយទៅ ប្រសិនបើឆាប់ៗនេះលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត សម្រេចកាត់ដីខ្មែរនៅតំបន់នោះទៅអោយថៃដើម្បីប្តូរយកសន្តិភាព អំណាចនិងផលប្រយោជន៍ផ្ទាល់ខ្លួនហើយពលរដ្ឋខ្មែរនៅតំបន់នោះនៅតែតវ៉ាទៀត ពួកគេនឹងត្រូវតុលាការចោទពីបទញុះញង់និងបង្កអោយមានផលប៉ះពាល់ដល់អសន្តិសុខជាតិដែលត្រូវផ្តន្ទទោសដាក់គុកយ៉ាងតិច១០ឆ្នាំនិងផាកពិន័យយ៉ាងតិច១០លានរៀល។ បងប្អូនអាចមិនជឿខ្ញុំ ប៉ុន្តែរឿងប្រហាក់ប្រហែលគ្នានេះបានកើតឡើងជាក់ស្តែងនិងរួចរាល់ហើយចំពោះពលរដ្ឋខ្មែរដែលបានបាត់បង់ទឹកដីទៅវៀតណាមហើយខ្ញុំបានដឹងហេតុការណ៍ជាក់ស្តែង នៅលោក ហ៊ុន សែន បានកាត់ទឹកដីខ្មែរនោះទៅអោយវៀតណាម។
យោធាថៃបានយកបន្លាលួសនិងយកស្បៃខ្មៅមកបាំងបន្ថែមលើលួសបន្លានិងកង់ឡានដោយរំលោភយកដីខ្មែរនិងហ៊ុំពទ្ធ័យកផ្ទះពលរដ្ឋខ្មែរចំនួន៦ខ្នង បន្ទាយទាហានមួយនិងប៉ុស្តិ៍យាមមួយ។ ថៃនិយាយថា ដីរបស់ពលរដ្ឋខ្មែរ២០០គ្រួសារជាដីរបស់ថៃដែលពលរដ្ឋខ្មែររំលោភយកដីថៃ។ កន្លែងកើតហេតុនេះនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
Wassana Nanuam 1d · “รองแม่ทัพณัฏฐ์“ เปิด”ความจริง” ณ ช่องอานม้า !! ไล่ ไทม์ไลน์ ช่องอานม้า ชี้ “มนุษยธรรม-ความไม่เด็ดขาด” ของไทยเรา ทำให้เกิดช่องโหว่ ไม่ผลักดันเขมร กลับออกไปจากดินแดนไทย หลังปิดศูนย์อพยพฯ จนเขมรยึดพื้นที่ ขยายจาก 30 หลัง เป็นกว่า 100 หลัง เผย ช่วงสู้รบ เขมรแอบมาสร้างอนุสาวรีย์ตาอม จากชั่วคราว เป็นถาวร ไทยประท้วง 65 ครััง เขมรเพิกเฉย จนสร้างเสร็จ แถมปี2555 สร้างคาสิโน รอ หวังยกระดับ เป็น “จุดผ่านแดนถาวร” แต่ฝ่ายทหารคัดค้าน ยื่นข้อเสนอ ให้ย้ายชุมชนเขมร ออกไป ก่อน เสนอปิดจุดผ่อนปรนฯ แต่เขมรไม่ยอม แถมทาง จ. อุบลราชธานี คัดค้าน หวั่นกระทบการค้า-ท่องเที่ยวชายแดน ตั้งคำถาม “มนุษยธรรม” และ “กระทบการค้า-ท่องเที่ยวชายแดน” ทำให้เราเพิกเฉย ต่อประเด็นความมั่นคง จนเกิดปัญหาใหญ่ระยะยาว ชึ้ เป็นบทเรียน ทุกภาคส่วนของไทย ต้อง แก้ไขท่าที ในปัจจุบันและอนาคต พลตรี ณัฏฐ์ ศรีอินทร์ รองแม่ทัพภาค 2 โพสต์ ว่า “ช่องอานม้า…ความจริงมีหนึ่งเดียว” ช่องอานม้า ต.โซง อ.น้ำยืน จ.อุบลราชธานี เป็นช่องเขาลักษณะคล้ายอานม้า เดิมเป็นช่องทางธรรมชาติ ชักลากไม้นำเข้าจากฝั่งกัมพูชา อ.จอมกระสาน จ.พระวิหาร ห้วงสงครามกลางเมืองภายในกัมพูชา ชาวกัมพูชาหลบหนีภัยการสู้รบเข้ามาบริเวณชายแดน ไทยได้เอื้อเฟื้อพื้นที่จัดตั้งศูนย์อพยพตามหลักมนุษยธรรม โดยมีหน่วยงานของสหประชาชาติอำนวยการ หลังการสู้รบ เราได้ส่งคืนผู้อพยพกลับประเทศ แต่มีส่วนหนึ่ง ปักหลักตั้งถิ่นฐานอยู่ ไม่ยอมกลับ ด้วยหลักมนุษยธรรมที่สากลนำมากล่าวอ้าง และความไม่เด็ดขาดของเรา ทำให้ไม่สามารถผลักดันกลุ่มคนเหล่านี้ ออกจากพื้นที่ได้หมด และยืดเยื้อจนเป็นปัญหา ถึงปัจจุบัน ปี 2542 จ.อุบลราชธานี และ จ.พระวิหาร เห็นชอบ เปิดช่องอานม้า เป็นจุดผ่อนปรนเพื่อการค้า กำหนดให้ ตลาดฝั่งกัมพูชาอยู่บริเวณชุมชนเดิมนี้ ในขณะที่ตลาดฝั่งไทยลึก เข้ามาจากแนวเขตแดนประมาณ 300 เมตร คนกัมพูชาขึ้นมา จับจองพื้นที่ขยายชุมชน จากประมาณ 30 หลัง เป็นกว่า 100 หลังในปัจจุบัน ปี 2554 ในขณะมีข้อขัดแย้งพื้นที่เขาพระวิหาร กัมพูชาใช้ห้วงเวลาที่เราติดตรึงการรบ แอบสร้างอนุสาวรีย์ตาอม และปรับปรุงมาเรื่อยๆจากแบบชั่วคราว จนเป็นแบบถาวร ทั้งการขยายบ้านเรือน การสร้างอนุสาวรีย์ ฝ่ายทหารเรา ได้พยายามแก้ไขด้วยการเจรจาและประท้วงผ่านกลไกทางทหาร และกระทรวงการต่างประเทศรวม 65 ครั้ง แต่ฝ่ายกัมพูชาเพิกเฉย ซึ่งสร้างความอึดอัดแก่ฝ่ายทหารในพื้นที่เป็นอย่างมาก ปี 2555 รัฐบาลสองฝ่าย เห็นชอบให้ยกระดับเป็นจุดผ่านแดนถาวร มีนักลงทุนมาสร้างกาสิโน รอ แต่หน่วยงานความมั่นคงไม่เห็นด้วย ยื่นข้อเสนอให้ย้ายชุมชนลงไปด้านล่าง แต่ ฝ่ายกัมพูชาไม่ยินยอม ทำให้การยกระดับ ไม่สามารถดำเนินการได้ ฝ่ายความมั่นคงเห็นว่าในอนาคตจะเกิดปัญหา จึงเสนอขอให้ปิดจุดผ่อนปรนฯ แต่ จ.อุบลราชธานี คัดค้าน เนื่องจากเห็นว่าจะกระทบต่อการค้าและการท่องเที่ยวชายแดน หวังว่าคำกล่าวอ้าง “เพื่อมนุษยธรรม” และ “กระทบการค้าและการท่องเที่ยวชายแดน” ซึ่งทำให้เราเพิกเฉย ต่อประเด็นความมั่นคง แล้วส่งผลให้เกิดปัญหาใหญ่ในระยะยาว จะเป็นบทเรียนให้ทุกภาคส่วนของไทยเราได้ตระหนักและแก้ไขท่าทีทั้งในปัจจุบันและอนาคต
Sakarach Nov
រាប់សិបឆ្នាំហេីយ ថៃវាដែលហ៊ានចូលព័ទ្ធដីខ្មែរទេ? ជួយឆ្លេីយផង ហេតុអ្វីពេលនេះវាហ៊ាន? សង្រ្គាម 2008 និង 2011 ក៏វាមិនដែលបានសូម្បីមួយចង្អាម។ យេីងដឹងគ្រប់គ្នា។ សង្រ្គាម 5 ថ្ងៃ ក៏វាមិនបានអីដែរ។ ចុះហេតុអ្វីពេលនេះ វាហ៊ានធ្វេីបែបនេះ? យប់ហេីយ ខ្ញុំរវល់ការងារផង កូនឈឺផង ថាមិនចង់និយាយអ្វីទាំងអស់ តែទ្រាំមិនបាន។ ខ្ញុំហ៊ានយកក្បាលមកធានា ថាបេីវាយកដីទាំងនោះបាន (រួមទាំងភ្នំទ្រព្យ និងដីនៅកន្លែងផ្សេងទៀត ដែលវាព័ទ្ធយក)។ តែអ្នកដែលនិយាយថា ថៃយកដីអស់ហេីយនោះ ត្រូវយកក្បាលមកធានាដូចគ្នា ជាពិសេស តា ជាម សុខ ។ ថៃវាទេីបតែធ្វេីបែបនេះ ដោយសារមានបទឈប់បាញ់ទេ។ វាធ្វេីដេីម្បីញុះញ៉ុង បង្កេីនកំដៅ ព្រោះវាបាក់មុខមកយូរហេីយ។ ជាង ៨០ ឆ្នាំចុងក្រោយនេះ ជាចាញ់ប្រៀបខ្មែររហូត វារង់ភាពអាម៉ាស់រហូត តាំងពីបារាំងយក ៣ ខេត្តដែលជប៉ុនកាត់អោយវាមកអោយខ្មែរវិញ ខណ:ដែល ៣ខេត្តដែលវាយកពី ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី គឺនៅដដែល តែរបូតតែខ្មែរ។ វាចាញ់ក្តីនៅ ICJ រឿងព្រះវិហារ រហូតដល់សម័យខ្មែរក្រហម សម័យជំរុំ សង្គ្រាម ២០០៨ និង២០១១ វាចាញ់រហូត។ វាឈឺចាប់ណាស់ ហេីយលេីកនេះ គឺសង្គ្រាមចំថ្ងៃខួបកំណេីត អាអត់កំណេីតស្តេចវាទៀត។ ចឹងវាសុំលេងមួយទំហឹងលេងគិតច្បាប់ទំលាប់អីហេីយ។ តែវាកាន់តែលេង វាកាន់តែខុស ខុសធ្ងន់ទៅៗ ហេីយអាចមានវិបត្តិរាំរ៉ៃផ្ទៃក្នុងដូចជំនាន់រដ្ឋប្រហារ ថាក់ស៊ីនចឹង។ ខ្ញុំនិយាយហេីយនិយាយទៀតថា ថៃមិនមែនបងធំនៅ Asean ទេ តែថៃជាភ្នំភ្លេីងនៅ Asean។ គ្រប់តំបន់ដែលវាចូលមកយកទាំងអស់ (ទាំងអានសេះ និងតំបន់ផ្សេងៗទៀត) រហូតព័ទ្ធយកទាំងផ្ទះប្រជាជនខ្មែរយេីងទៀត សួរថា បេីដីនោះដីម៉ែស្តេចវាមែន ម៉េចខ្មែររស់នៅជាង ២០០ឆ្នាំហេីយ វាមិនមកយក? កាលបារាំងកាត់ដីនោះមកខ្មែរវិញ ម៉េចវាមិនយកអោយហេីយទៅ ម៉េចមកយកពេលនេះ? ព្រោះវាចង់រករឿង វាចង់ប្រេីច្បាប់ព្រៃ ព្រោះសង្គ្រាមមួយចំអិនកំពិស វាចាញ់ប្រៀបខ្មែររហូត ហេីយវាក៏មិនដែលធ្វេីសង្គ្រាមរយ:យូរជាមួយខ្មែររាប់រយឆ្នាំហេីយ ដូចនេះ វាចង់បង្ហាញអោយប្រជាជនវាឃេីញថា វានៅតែខ្លាំងជាងខ្មែរ។ តែថ្នាក់ដឹកនាំកម្ពុជា តាំងពីសម័យសម្តេចតា ស៊ីហនុ មក រហូតដល់សម្តេច តេជោ មិនដែលធ្វេីសង្គ្រាមរយ:ពេលយូរជាមួយវាទេ។ សូម្បីពេលជប៉ុនកាត់ ៣ ខេត្តអោយវា ក៏ខ្មែរយេីងមិនធ្វេីសង្គ្រាមជាមួយវាដែរ។ ខ្មែរឈ្នះវារហូតលេីសង្រ្គាមការទូត និងយន្តការអន្តរជាតិ។ ចឹងលេីកនេះ ក៏ដូចគ្នា គឺយេីងនឹងឈ្នះដោយប្រេីច្បាប់ដោះស្រាយ។ ដោយហេតុនេះហេីយ ទេីបលេីកនេះ វាលេងគ្រប់ក្បាច់ ដេីម្បីអោយខ្មែរផ្ទុះកំហឹង ច្រឡោតទោតទង បេីកការវាយប្រហារជាមួយវាទៀត។ ខ្ញុំលឺអ្នកខ្លះថា ថៃយកគម្រូតាម រ៉ូស្សី ខ្ញុំចេះតែសេីច។ ថៃមានអំណាចដូចរ៉ូស្សី? មួយវិញទៀត ខ្ញុំធ្លាប់និយាយហេីយថា អាអត់កំណេីត Rama 10 នេះ វាឡេីងមក វាចង់បង្កេីតស្នាដៃប្រវត្តិសាស្ត្រជូនប្រជាជនវា កុំអោយគេដៀលវាថា អត់កំណេីត។ តែចាំពាក្យខ្ញុំទុកណា តិចទៀត វាចាញ់ខ្មែរ ហេីយវាដកទ័ពចេញទាំងអស់ដូចជំនាន់ឪពុកវាដកទ័ពចេញពីប្រាសាទព្រះវិហាចឹង។ មុនពេលស្លាប់ ឪពុកវាមិនអស់ចិត្តរឿងព្រះវិហារ ក៏សាកល្បងម្តងទៀតនៅឆ្នាំ ២០០៨ និង ២០១១។ ខ្ញុំសុំនិយាយប៉ុណ្ណឹងសិនចុះ មិនហ៊ានបកស្រាយអាថ៍កំបាំងទេវតាច្រេីនពេកទេ ទុកអោយទេវតាបកស្រាយពេលក្រោយចុះ តែត្រូវចាំរាល់ការបកស្រាយរបស់ខ្ញុំផង ចាំផ្ទៀងមេីល។
ការវិវត្តិន៍ស្ថានការណ៍នយោបាយប្រទេសសៀមៈ ថ្ងៃសុក្រនេះ តុលាការបន្តការចោទប្រកាន់លើ លោក តាក់ស៊ីន អំពី អំពើរក្បត់ជាតិ ក្បត់សាសនា និង ក្បត់ព្រះមហាក្សត្រ ដែលកាលពីម្សិលមិញ គឺកាត់ទោស កូនស្រីរបស់គាត់ ជានាយករដ្ឋមន្រ្តី អំពីអំពើរក្បត់ជាតិដូចគ្នាដែរ។ ផែនការបំបែករដ្ឋឯករាជ្យរបស់តាក់ស៊ីន គឺផ្តាច់ទឹកដីតំបន់ ឈៀងម៉ៃ ឈៀងរ៉ៃ ជារួមគឺជាប់ព្រំដែនជាមួយ ភូមារ ដែលនេះ វាបង្ករជាសង្រ្គាមព្រដែន បិទព្រំដែន ថៃ ភូមារ ការបិទ Calling Center បណ្តេញជនជាតិថៃ ជាង ១ ម៉ឺននាក់ចេញពី ភូមារ គឺជាផែនការប្រឆាំងការបះបោរ Counter-Insurgency របស់ រដ្ឋាភិបាលយោធាសៀម។ ក្រុមគ្រួសារតាក់ស៊ីន ដូចគ្នាដែរ ចរចារជាមួយ ម៉ាឡេ ជាមួយកម្ពុជា សុទ្ធតែស្ថិតក្រោមការ ឃ្លាំមើលរបស់ ទ័ពសៀម ដែលគេហៅថា ទង្វើក្បត់ជាតិរបស់ គ្រួសារតាក់ស៊ីន រហូតឈាន ដល់ រដ្ឋប្រហារគ្មានឈាម bloodless coup ទំលាក់ ផៃថុងឋាន និង ការចាប់ឃុំខ្លួន ផៃថុងឋាន ពេលនេះ គឺដើម្បី ឲ្យឪកាសនាយករដ្ឋមន្រ្តីស្តីទី ឡើងជា នាយករដ្ឋមន្រ្តី ៕
KhmerLeaks KL 1m · 13ចំណុចមិនគោរពផង មកសុំថែម3ចំណុចទៀត បានការស្អី? Don't Thai To Me!
Chan Born 1m · Shared with Public ពត៍មានក្លែងក្លាយ៖ ក្រុមប្រឆាំងខ្មែរនៅ បារាំងបាននិងកំពុងផ្សព្វផ្សាយពត៍មានផែនទីក្លែងក្លាយ ដោយពួកគេ យកខ្សែ Google Map មកធ្វើជាខ្សែព្រំដែនរដ្ឋ រវាង កម្ពុជា ថៃ។ តាមការវិភាគ ប្រមាណ ៩០%នៃពត៍មានខាងសៀម គឺ យកចេញពី ប្រភពបក្សប្រឆាំងរបស់កម្ពុជានៅ បារាំង អាមេរិក និងនៅ ថៃ ជប៉ុន កូរ៉េ អូរស្រ្តាលី។
ស៊ន សុភក្រ្ត-Sorn Sopheak 8m · ប្រមុខការទូតកម្ពុជា បានប្រាប់បណ្តាអង្គទូតថា តាមការសង្កេត គឺមានការរំលោភបំពានខ្លះៗ ពីភាគីថៃ ដោយក្នុងនោះមានការរាយបន្លាលួស ការជីកលេណដ្ឋាន និងការឈូសឆាយជាដើម ព្រមទាំងមានការពង្រីកទៅក្រៅតំបន់ជម្លោះផងដែរ!
Thmey Thmey 19m · កម្ពុជា-ថៃ អាចកំណត់ព្រំដែនអាទិភាព សម្រាប់ការបោសសម្អាត ពិសេសនៅតំបន់ដែលមានមនុស្សរស់នៅ និងបម្រើដល់ប្រយោជន៍សេដ្ឋកិច្ច សង្គម ករណីដោះមីននៅតាមព្រំដែន! លោក ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជា-ថៃ អាចស្រាវជ្រាវ រិះរកកំណត់ព្រំដែនអាទិភាព សម្រាប់ការបោសសម្អាតមីនប្រឆាំងមនុស្ស ពិសេសតំបន់ដែលមានមនុស្សរស់នៅ និងទីតាំងណាដែលការបោសសម្អាតនោះ បម្រើដោយផ្ទាល់ដល់តម្រូវការសេដ្ឋកិច្ច សង្គម ការពារដោយផ្ទាល់អាយុជីវិតពលរដ្ឋស៊ីវិល និងគាំទ្រដល់ស្ថិរភាពតំបន់ផងដែរ។ ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ធ្វើឡើងក្នុងជំនួបបញ្ជាក់ការវិវត្តថ្មីៗនៃបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាមួយបណ្តាអង្គទូតបរទេសនិងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២១ខែសីហា។ ហើយខ្លឹមសារនេះ ត្រូវបាន លោក នង សាកល អនុរដ្ឋលេខា និងជាអ្នកនាំពាក្យក្រសួង ប្រកាសក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែសីហានេះ។ ពាក់ព័ន្ធនឹងករណីនេះ ប្រមុខការទូតកម្ពុជា សង្ឃឹមថា នឹងទទួលបានការឆ្លើយតបជាវិជ្ជមានពីភាគីថៃ។ លោក នង សាកល បញ្ជាក់បន្ថែមក្នុងសន្និសីទកាសែតនៅព្រឹកនេះ។
Fresh News 10m · ក្រសួងការពារជាតិ៖ កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការប្រកបដោយដោយស្មោះត្រង់ និងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី សមាជិកអាស៊ានដទៃទៀត និង អាមេរិក ចិន ដើម្បីធានាការអនុវត្តបទឈប់បាញ់
Thmey Thmey 20m · សុខមាន តែងតែនឹកដល់ទឹកមុខដ៏ឈឺចាប់របស់ម្តាយយោធិនមួយរូប ដែលមានអាយុ៧៤ឆ្នាំទៅហើយ បែរជាត្រូវយំសោករាល់ថ្ងៃ រង់ចាំការវិលត្រឡប់របស់កូនដែលថៃចាប់ខ្លួន ក្រោយបទឈប់បាញ់ «ខ្ញុំគិតដល់ទឹកមុខដ៏សែនឈឺចាប់ និងអួលណែនទ្រូងរបស់ស្រ្តីវ័យ៧៤ម្នាក់ យំស្រណោះនឹកកូនប្រុសរាល់ថ្ងៃ ដែលត្រូវបានយោធាថៃចាប់ខ្លួនតាំងពីថ្ងៃទី២៩ ខែកក្កដាមក។ ស្រី្តចំណាស់នោះ ជាម្តាយរបស់វីរកងទ័ព ភេម ចាន់ធា ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ទឹកមុខ និងក្រសែភ្នែកគាត់បង្ហាញយ៉ាងច្បាស់ ថា គាត់បារម្ភ និងភ័យខ្លាចក្នុងចិត្តជានិច្ច ខ្លាចគេធ្វើបាបកូន ដោយទន្ទឹងចាំដំណឹងកូនប្រុសដែលមានសុខភាពល្អត្រឡប់មកជួបម្តាយ និងសាច់ញាតិវិញទាំងទឹកភ្នែករាល់ថ្ងៃ។ នេះជាអារម្មណ៍ឈឺចាប់មួយ និងជាមហាសមុទ្រទឹកភ្នែកដែលខ្ញុំមិនធ្លាប់ទទួលមុនមកពីការឃ្លាតឆ្ងាយរវាងម្តាយ និងកូន ដូចជាមនុស្សជាទីស្រឡាញ់របស់ខ្លួនទាំងមិនសុខទុក្ខយ៉ាងណាទល់សព្វថ្ងៃ។»។ កញ្ញា អ៊ូ សុខមាន ជានិពន្ធនាយិការងនៃសារព័ត៌មានឌីជីថលថ្មីៗ
The Cambodia Daily Khmer 10h · យោធាថៃ ថាសង្គ្រាម ៥ថ្ងៃ ខ្លួនរងការវាយប្រហារតាមផ្លូវអាកាស ខណៈកម្ពុជាអះអាងថាខ្លួនជាអ្នករងគ្រោះ ⏰ ផ្សាយថ្ងៃទី២១ ខែ០៨ ឆ្នាំ២០២៥ យោធាថៃ ប្រាប់អ្នកសង្កេតការណ៍អាស៊ានថា ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃ ខ្លួនបានរងការវាយប្រហារតាមផ្លូវអាកាសដោយកងទ័ពកម្ពុជា តាមបន្ទាត់ព្រំដែននៅតំបន់កាបជើង ដែលជាហេតុធ្វើឱ្យកងទ័ពថៃ វាយបកត្រឡប់ទៅវិញ មុននឹងបញ្ចប់នៅពាក់កណ្តាលយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នោះ។ កាសែតថៃ ខៅស៊ុត (Khaosod) ចុះផ្សាយខ្លឹមសាររបាយការណ៍យោធាថៃ នៅថ្ងៃទី២០ សីហា នេះថា ភាគីកម្ពុជា មិនត្រឹមតែវាយប្រហារលើទីតាំងយោធាថៃ ក្នុងខេត្តសុរិន្ទ ទេ សូម្បីទីតាំងជនស៊ីវិលក្នុងខេត្តនេះ ក៏ត្រូវភាគីកម្ពុជាវាយប្រហារដែរ ដែលធ្វើឱ្យប្រជាជនថៃ ស្លាប់ ៧នាក់ និងរងរបួស ១០នាក់។ ជុំវិញបញ្ហានេះ ក្រសួងការពារជាតិកម្ពុជា បានអះអាងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថា ភាគីថៃ គឺជាអ្នកបាញ់ស្រោច និងផ្លោងចូលទឹកដីកម្ពុជាមុននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ចាប់តាំងពីម៉ោង ០៣ និង ១០នាទីព្រឹក រហូតដល់ម៉ោង ០៥ និង ០៧នាទីព្រឹក។ អ្នកនាំពាក្យរូបនេះអះអាងថា ទាហានថៃ បានវាយប្រហារតាមតំបន់ព្រំដែនក្នុងភូមិភាគ៤ រួមមានតាមាន់ធំ ជប់គគីរ ថ្មដូន វាលឥន្ទ្រីយ៍ ៥មករា តាថាវ ភ្នំខ្មោច និងតំបន់អានសេះ ខណៈតំបន់ ៥មករា ត្រូវពួកគេវាយសម្រុកយ៉ាងខ្លាំងក្លា ដើម្បីដណ្តើមកាន់កាប់វត្តកែវគិរីស្វារៈ ប៉ុន្តែត្រូវបរាជ័យ។ ក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ដោយសារការឈ្លានពានរបស់ថៃ ប្រជាជនខ្មែរជាង ១៣នាក់ម៉ឺននាក់ ស្មើនឹងជាង ៣ម៉ឺនគ្រួសារ (៣៩៨២៨គ្រួសារ) ត្រូវបានជម្លៀស គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ក្នុងនោះរួមមាន ស្ត្រីមានផ្ទៃពោះ ចាស់ជរា ជនពិការ និងកុមារផងដែរ។ ជាងនេះទៅទៀត សាលារៀនជាង ៦០០កន្លែងក្នុងខេត្តចំនួន៥ ត្រូវបានបិទទ្វារ ដែលនាំឱ្យប៉ះពាល់ដល់សិស្ស ១៥ម៉ឺននាក់ និងគ្រូបង្រៀន ៦ពាន់នាក់។ បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត ខណៈភូមិដ្ឋាន ទ្រព្យសម្បត្តិពលរដ្ឋខ្មែរ និងសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ គឺប្រាសាទព្រះវិហារ ក៏រងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរថែមទៀត។ ជុំវិញបញ្ហានេះ របាយការណ៍ក្រសួងការពារជាតិកម្ពុជា បង្ហាញថា សង្គ្រាមកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃ កងទ័ពថៃ បានប្រើយន្តហោះចម្បាំង F-16 និងយន្តហោះ Gripen ដោយទម្លាក់គ្រាប់បែក Mk-82 និងគ្រាប់បែក MK-84 លើទឹកដីកម្ពុជា។ បន្ថែមពីនេះ ទាហានថៃ ក៏បានប្រើដ្រូនទម្លាក់គ្រាប់បែក M261 និងទម្លាក់គ្រាប់បែក M472 រួមទាំងដ្រូនអត្តឃាត និងដ្រូនឈ្លបការណ៍ផងដែរ។ របាយការណ៍ដដែល បញ្ជាក់ថា យោធាថៃ ក៏បានប្រើកាំភ្លើងត្បាល់ កាំភ្លើងធំ គ្រាប់បែកចង្កោម និងប្រើយន្តហោះបញ្ចេញផ្សែងពុលមកលើទឹកដីកម្ពុជា ថែមទៀត ខណៈកម្ពុជាមិនបានប្រើអាវុធធុនធ្ងន់វាយបកទៅលើថៃ វិញនោះទេ។ ក្រសួងការពារជាតិ បញ្ជាក់ថា កម្ពុជាប្ដេជ្ញាចិត្តដោះស្រាយវិវាទរវាងប្រទេសទាំងពីរដោយសន្តិវិធី ស្របតាមផ្លូវច្បាប់ និងតាមការទូត ប៉ុន្តែកម្ពុជាក៏ប្ដេជ្ញាការពារខ្លួនពីការឈ្លានពានផងដែរ ដើម្បីការពារទឹកដី និងប្រជាជនកម្ពុជា ស្របតាមធម្មនុញ្ញរបស់ខ្លួន៕
យុវជន៧មករា 28m · អ្នកនាំពាក្យក្រសួងការបរទេស៖ ប្រមុខការទូតកម្ពុជាបានបញ្ជាក់ប្រាប់បណ្តាអង្គទូតថា កម្ពុជាជឿថា សន្តិភាពមិនអាចស្តារបានវិញទេ បើប្រជាជននៅតែភ័យខ្លាច ហើយភៀសខ្លួនចេញពីផ្ទះសម្បែង !
Koh Santepheap Daily 5m · អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ព័ត៌មានមិនពិតពីមន្ត្រីថៃកំពុងតែពេញនិយមដើម្បីធ្វើចិត្តសាស្ត្រមកពលរដ្ឋកម្ពុជាជឿរ តែមិនមានធ្វើបាននោះទេ
News4Khmer 37m · ក្រសួងការពារជាតិ ចេញសេចក្តីប្រកាសអំពីកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) អ្វីដែលគួរឲគត់សម្គាល់គឺក្រសួងរបស់យើងបានដាក់ផ្ទៃក្រហម!
Fresh News 4m · លោក ប៉ែន បូណា៖ សូមពលរដ្ឋខ្មែរចងចាំថា អាវុធដ៏ស័ក្តិសិទ្ធិ ក្នុងការយកឈ្នះសង្គ្រាមចិត្តសាស្ត្រ គឺអត់ធ្មត់ កុំជ្រួលច្របល់តាមខ្សែញាក់គេ ហើយបន្តជឿជាក់លើថ្នាក់ដឹកនាំយើង ដែលបន្តដោះស្រាយដោយភាពវៀងវៃ
Kampuchea Thmey Daily 43m · រឿងថៃចង់ដោះមីននៅព្រំដែន, ប្រមុខការទូតកម្ពុជាប្រាប់អង្គទូតនិងអង្គការអន្តរជាតិ ៦៤រូបថា កម្ពុជា-ថៃ អាចដោះមីនបានលុះត្រា តែត្រូវបោះបង្គោលព្រំដែនច្បាស់សិន។ អ្នកនាំពាក្យការបរទេស។
Fresh News 5h · ក្រសួងការពារជាតិ៖ នៅថ្ងៃនេះកិច្ចប្រជុំ RBC នឹងប្រព្រឹត្តទៅនៅខេត្តស្រះកែវប្រទេសថៃ ដោយភាគីកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក សំអូន មេបញ្ជាការភូមិភាគទី៥ ចំណែកថៃ ដឹកនាំដោយ មេបញ្ជាការភូមិភាគទី១ របស់ថៃ
Koh Santepheap Daily 4h · អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា: សូមបងប្អូនរក្សាភាពនឹងនរ អត់ធ្មត់ ដើម្បីយកឈ្នះសង្គ្រាមចិត្តសាស្ត្រថៃ ហើយស្រាវជ្រាវរកប្រភពឲ្យច្បាស់លាស់
SEATV News 24 Hours 5h · ចាប់ពីថ្ងៃនេះក្រសួងការបរទេសកម្ពុជា នាំអង្គទូតបរទេស និងទីភ្នាក់ងារUN ៦៣នាក់ ដើម្បីទៅពិនិត្យអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ
Thmey Thmey 1h · សត្វក៏ត្រូវការសន្តិភាពដូចម្ចាស់ខ្លួនដែរ! រូហ្សី ហ៊ានថាបែបនេះ ក្រោយតាមសង្កេតសកម្មភាពសុនខមួយក្បាល «មានសាច់រឿង និងសោនាដកម្មជាច្រើនដែលដក់ជាប់ក្នុងអារម្មណ៍របស់ខ្ញុំ ពេលខ្ញុំបានទៅដល់តំបន់ប៉ះពាល់ដោយជម្លោះព្រំដែន និងច្រកព្រំដែនពាណិជ្ជកម្មដូង។ ប៉ុន្តែ ខ្ញុំបាននឹកអាណិតទៅដល់សត្វសុនខមួយក្បាល ដែលបានត្រឡប់ចូលមកមាតុភូមិវិញដូចគេដូចឯងដែរ ជាមួយម្ចាស់ដែលជាគ្រួសារពលករធ្វើការនៅថៃរាប់ឆ្នាំ។ សុនខមួយក្បាលនោះ មានសភាពញ័ររន្ថាន់ ជើងទាំងបួនរបស់វាទន់ទោរ ដើរសឹងមិនរួច បើសិនម្ចាស់វាមិនជំរុញ។ ពេលចូលមកដល់ទឹកដីកម្ពុជាហើយ វានៅតែញ័រមិនបាត់ ទឹកមុខភ័យខ្លាច។ ម្ចាស់វាប្រាប់ថា វាភ័យដោយសារមិនដែលបានឃើញមនុស្សណែនណាន់តាន់តាប់បែបនេះទេ។ មួយសន្ទុះក្រោយមក វារាងបាត់ញ័រ បន្ទាប់ពីការលួងលោម និងការឱបក្រសោបរបស់ម្ចាស់វា។ នេះសរបញ្ជាក់ឱ្យឃើញថា សត្វក៏ត្រូវការសន្តិភាពដែរ៕ កញ្ញា តេង យ៉ាលីរូហ្សី ជាអ្នកកាសែត Cambodianess ព័ត៌មានជាភាសាអង់គ្លេសនៃសារព័ត៌មានឌីជីថលថ្មីៗ
ស៊ន សុភក្រ្ត-Sorn Sopheak 1h · តុលាការថៃ បានច្រានចោលសំណុំរឿងប្រមាថព្រះមហាក្សត្រលោក Thaksin Shinawatra ដោយសម្រេចឱ្យអតីតនាយករដ្ឋមន្ត្រីរូបនេះរួចផុតពី ការចោទប្រកាន់!
ធី សុវណ្ណថា Thy Sovantha 26m · សង្គមថៃ ស្ថានភាពផ្ទុះ សប្តាហ៍នេះ សវនាការ២ ប្រឆាំងគ្រួសារត្រកូល Shinawatra ពលរដ្ឋថៃ២ក្រុម បាតុកម្មប្រឆាំងគ្នា...@tha
ស៊ន សុភក្រ្ត-Sorn Sopheak 1h · សភាពការណ៍នៅតាមព្រំដែន គិតត្រឹមវេលាថ្ងៃត្រង់នេះ បន្តស្ងប់ស្ងាត់! កងទ័ពយើង នៅតែត្រៀមប្រយ័ត្នខ្ពស់បំផុត!
Smeyy 32m · 🚨*ក្រោយពីមាន ករណីបំផ្ទុះគ្រាប់បែក នៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ ប្រទេសម៉ាឡេស៊ី បានជំរុញឱ្យប្រជាជនម៉ាឡេស៊ី ពន្យារពេលក្នុងការធ្វើដំណើរទៅប្រទេសថៃ ប្រសិនបើមិនមានការចាំបាច់៕
ថេង សាវឿន-Theng Savoeun · Following 1h · អ្នកវិភាគយុទ្ធសាស្រ្តកម្ពុជា អាចដឹងមុនទៅហើយអំពីលទ្ធផលរបស់លោក ថាក់ស៊ីន ដែលត្រូវតុលាការថៃមិនចាត់ការព្រោះតែនេះកលល្បិចថៃឈ្លានពានខ្មែរ
Sophal Battambang 32m · ថាក់ស៉ីននិយាយថាខ្ញុំចង់រួមចំណែកដល់ប្រទេសជាតិ។ អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយទៅកាន់ក្រុមអ្នកច្បាប់របស់គាត់បន្ទាប់ពីតុលាការព្រហ្មទណ្ឌបានច្រានចោលការចោទប្រកាន់របស់គាត់តាមមាត្រា 112 និងច្បាប់ស្តីពីឧក្រិដ្ឋកម្មឆ្នាំ 2017 ដោយនិយាយថា "ចាប់ពីពេលនេះតទៅខ្ញុំនឹងរួមចំណែកដល់ប្រទេសជាតិឱ្យអស់ពីលទ្ធភាព" ។
Ourn Sarath 2h · ថៃកំពុងមានបញ្ហាផ្ទៃក្នុងយ៉ាងជម្រូងចម្រាស់រង្គោះរង្គើ ប៉ុន្តែពួកគេព្យាយាមសម្របសម្រួលដើម្បីបានកម្លាំងរឹងមាំទប់ទល់សត្រូវជុំទិស
សៅ សភារដ្ឋ 1h · ក្រឡាប់ចាក់មែនទែនហេីយ ពីមុនប្រមាថតែឆ្កែស្តេចមិនបានផង នេះប្រមាថដល់ស្តេចហេីយ នៅរួចខ្លួន ស្តេចគេចិត្តល្អណាស់ ន៎
Cambonomist 3h · BREAKING: តុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃទី ២២ ខែសីហានេះ បានសម្រេចឱ្យ លោក ថាក់ស៊ីន រួចទោសក្នុងសំណុំរឿង ប្រមាថព្រះមហាក្សត្រ និងច្រានចោល សំណុំរឿងបទឧក្រិដ្ឋកម្មតាមប្រព័ន្ធកុំព្យូទ័រ ដែលលោកធ្លាប់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េកាលពីឆ្នាំ២០១៥។ ប្រភព៖ Khaosod
Jinglong Cambodia Chann Kimleng 5h · ពុកម៉ែបងប្អូនដែលចង់អោយជីងឡុងជួយទិញបន្ទះការពារគ្រាប់រឺអាវក្រៅកងទ័ពសូមដាក់លេខទូរស័ព្ទក្នុងឆាតទេីបមានរបស់អោយ8ថ្ងៃទៀតមាន
Phalla Phorn 3h · មូលហេតុ ដែលបងប្អូនភៀសសឹកនៅខ្លាចមិនហ៊ានត្រលប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺព្រោះតែករណីផ្សែងគីមី ឬផ្សែងពុលដែលបានបាញ់ទៅលើបរិយាកាសដោយពួកនោះ
Chea Savy 3h · ថាក់សុីនថាហានដាក់ទោសគាត់ គាត់នឹងបាតុកម្មទំលាក់ស្តេចអោយបានហើយរំលាយ រាជវង្សចោលតែម្តង.
October 10, 2024
Revealing 6 behaviors of Thaksin and Pheu Thai that "political singer" Thirayut views as being in the nature of overthrowing the government.
"Political singer" who filed the petition "Move Forward Party's case of overthrowing the government" has filed a new petition with the Constitutional Court to consider whether Thaksin and Pheu Thai Party have overthrown the government based on 6 behaviors.
This morning (October 10), Mr. Thirayut Suwannakasorn filed a petition directly with the Constitutional Court, requesting a ruling ordering Mr. Thaksin Shinawatra, the first defendant, and the Pheu Thai Party (PTP), the second defendant, to cease actions that constitute the exercise of rights and freedoms that would lead to the overthrow of the democratic regime with the King as Head of State, in accordance with Article 49 of the Constitution.
Mr. Thirayut's petition has a total of 65 pages and 443 pages of supporting documents. When combined with the petition and the documents he photocopied to the court today, a total of 10 sets, the total documents are 5,080 pages.
Mr. Thirayut explained that the reason for filing the petition directly with the Constitutional Court was that on September 24th, he had filed a petition through the Attorney General (OAG) requesting a referral to the Constitutional Court for a ruling. However, the OAG failed to take any action within 15 days, with the deadline expiring on October 9th. Therefore, he exercised his right as a citizen to file the petition directly with the Constitutional Court.
There are six instances of Mr. Thaksin's behavior and actions and actions that this "political singer" believes could be considered attempts to overthrow the government. Among these are the opening of the Chan Song La house to discuss the 31st Prime Minister and the order to expel the Palang Pracharath Party (PPRP) from the coalition government.
KPT International 1h · 🚨តុលាការថៃ ពន្យល់មូលហេតុដែលលោក ថាក់ស៊ីន រួចផុតពីទោស ប្រមាថព្រះមហាក្សត្រ ទីបំផុត តុលាការថៃ បានចេញសាលក្រមថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ មិនមានទោសពីបទប្រមាថព្រះមហាក្សត្រទេ ហើយថែមទាំងពន្យល់ច្បាស់ៗអំពីហេតុផលនៅពីក្រោយសេចក្តីសម្រេចនេះទៀតផង។ ហេតុផលដែលតុលាការមិនចោទប្រកាន់លោកថាក់ស៊ីន ព្រោះថា តុលាការមិនបានរកឃើញថា បទសម្ភាសន៍ដែលអតីតនាយករដ្ឋមន្ត្រីថៃរូបនេះផ្តល់ឲ្យប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៥ គឺជាការសំដៅទៅព្រះមហាក្សត្រ Bhumibol Adulyadej (រាមាទី៩) ដោយចំៗឬប្រើប្រាស់ពាក្យរាជានិយមណាមួយនោះទេ ប៉ុន្តែផ្ទុយទៅវិញ បទសម្ភាសនោះគឺសំដៅទៅលើបុរសទីបីដូចជាគាត់, ទីប្រឹក្សា, ទាហាន និងមនុស្សនៅក្នុងរង្វង់ព្រះបរមរាជវាំងជាដើម។ ម្យ៉ាងក្នុងអំឡុងពេលពិនិត្យមើលសេចក្តីថ្លែងការណ៍ តុលាការរកឃើញថា វីដេអូឃ្លីបនេះមិនបានបង្ហាញថា លោក ថាក់ស៊ីន វាយប្រហារឬរិះគន់ព្រះមហាក្សត្រឡើយ ហើយមតិមហាជនទូទៅក៏មិនបានបកស្រាយបែបនោះដែរ។ លើសពីនេះទៅទៀត ក្នុងពេលពិនិត្យមើលទំព័រ Facebook និង YouTube ដែលបានចែករំលែកបទសម្ភាសវីដេអូនោះ តុលាការរកឃើញថា អ្នកដែលចែករំលែកវីដេអូដំបូងគេ គឺយល់ថា វាគ្រាន់តែជាការវាយប្រហារទៅលើរដ្ឋប្រហារនិងការដណ្តើមអំណាចដោយយោធាប៉ុណ្ណោះ និយាយរួមគឺមិនពាក់ព័ន្ធព្រះមហាក្សត្រឡើយ៕ ប្រភព៖ The Nation
វ៉ាន់ សារាយ Vann Saray 1h · ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា អញ្ជើញដឹកនាំបណ្តាអង្គទូតប្រចាំនៅកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងអង្គការមិនមែនរដ្ឋាភិបាល ចុះពិនិត្យមើលសកម្មភាពទន្ទ្រានកាន់កាប់ដីជាឯកតោភាគីរបស់យោធាថៃ កាលពីពេលថ្មីៗនេះ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
MECH SEYHA 2h · កត់ត្រាប្រវត្តិសាស្រ្ត អុកមួយជើងនេះធ្ងន់ណាស់ អាចធ្វើអោយស្តេចថៃធ្លាក់រឹទ្ធិ ព្រោះចូលអន្ទាក់ការពារថាក់សុីន ច្រលំការពារទូក ចោលសេះ។ នរណាជាសេះ? Sath Chhun នាយករដ្ឋមន្ត្រីថៃក៏គេចផុតរឿងដកដំណែងរបស់តុលាការ ដែរ បើមើលសេណារីយោ លើកទីមួយនេះ។ ជាការបង្រួបបង្រួមកំលាំងជាតិ ទប់ទល់ចលនានយោបាយអតិតបក្សឆ្ពោះទៅមុខ
MECH SEYHA
បើរៀនប្រវត្តិសាស្រ្ត និងយល់យុទ្ធសាស្រ្តនយោបាយ និងឃើញក្បួនដើរមួយជើងនេះ ជាង500ឆ្នាំមិនដែលជួបម្តង។ ពួកនោះស្មានចិត្តដៃគូខុសរហូត។ សម្តេចតេជោលើសពីទេវតាដើរដីទៅទៀត មនុស្សទេព🙏គុជ មុនិន្ទ
ស្ដេចសៀមមិនល្ងង់ទេ។ ព្រោះថាក់ស៊ីននៅមានប្រយោជន៍លុយរាប់លាន។ មនុស្សត្រូវប្រើអស់ប្រយោជន៍។ ជាពិសេសមនុស្សក្បត់។ ណាមួយខាងអាវលឿងក៏ មិននៅស្ងៀមចំពោះការសម្រេចចិត្តរបស់ស្ដេចនិងតុលាការដែរ។
រឿងភាគក្នុងប្រទេសថៃ អាចវែងជាងរឿងកុនក្នុងប្រទេសឥណ្ឌា។ Simon Hak ពេលខ្លះយើងចេះតែច្រលំថាគេបែកគ្នា យើងវិញទេដែលគិតខុស! អុឹង ម៉េង លី
ថាក់សុីនគាត់លួសវាំងស្តេចដែរទៅចាញ់ល្បែងនៅអាឡឺម៉ង់ ហេីយប្រព្រឹត្តិរឿងខុសច្បាប់ច្រេីននៅអាឡឺម៉ង់ អញ្ចឹងហេីយទេីប ថាក់សុីននិងគ្រួសារគាត់មានឥទ្ធិពល លោកគ្រូ Ratha Cheav
មិនអោយការពារយ៉ាងម៉េច បើកាលនៅស្ទាវខ្ចីលុយគេចាយហឺហានៅអាល្លឺម៉ង់ គ្រាន់តែឪងាប់បាត់ឡើងធ្វើស្តេចប្រកាសលើកលែងទោសអោយថាសុីនចូលស្រុកវិញ Un Sariem
បើដូចសព្វថ្ងៃនេះ ថាក់ ស៊ីន និង អស់លុយ ស្តេចមួរមុខ ជាប់គុក ថាក់ ស៊ីនដដែល.....អាម៉ី អាថោង អ្នកអមគមទាំងឡាយក៏វេទនា...។
Chhun Thou
ស្តេចថៃវាច្បាស់ណាស់នឹងជួយផាត់សុិន100%ពីព្រោះផាត់សុិនធ្លាប់ជួយវាសងលុយអោយអាលីម៉ង់ ប្រហែលជិតមួយពាន់លាន់ដុល្លា បូកបងស្តេចសៀម +វាចាញ់ល្បែង+រដ្ឋាភិបាលសៀមធ្វើផ្លូវអត់អោយលុយគេ កាលនោះលុយ70លាន$ថ្លៃធ្វើផ្លូវ តុលាការអាលីម៉ង់ចេញបញ្ជាថៃសងទាំងកាទាំងដើម រ័ត្ន ចាន់ក្រចាប់លើ ប៉ៃលិន
អុករបស់សម្តេចតេជោមួយក្តានេះ បែកទូកសេះ ក៏បែកខុនដែរ បែកខ្ទេច រាជរដ្ឋាភិបាល មេទ័ពនិងរបរាជានិយម🇹🇭ពេលធ្លាក់ចុះខ្លាំងព្រោះពិភពលោក🌍មើលឃើញយល់ដឹងពីសង្គម🇹🇭បច្ចុប្បន្ន ដែលទង្វើឈ្លានពានមកលើកម្ពុជា🇰🇭ដោយច្បាស់ក្រឡែតរហូតមកដល់ពេលនេះ ៚៕ Malin Hay
ចាប់ពីពេលនេះទៅប្រជាជនថៃអាចជេប្រមាថស្តេចខ្លួនបានហេីយព្រោះលែងមានទោសឬជាប់គុកច្រវះអីហេីយ🫣 អបអរសាទរប្រជាជនថៃ👏👏👏
ធី សុវណ្ណថា Thy Sovantha 🚨 អ្នកនាំពាក្យទ័ពភូមិភាគ២ថៃ ថា÷ ផេកព័ត៌មាន ភូមិភាគ២ថៃ ជាផេកក្លែងក្លាយ ព័ត៌មានថៃផ្សាយបន្តរាល់ថ្ងៃ ក៏ជាព័ត៌មានក្លែងក្លាយ ..ចប់..@tha
អវតារ ស. 2h · អាមេរិកហៅមេទ័ពអាកាសថៃ Punpadkee Pattanakul ទៅបំពាក់មេដាយ Legion of merit , នៅប៉ង់តាហ្គោន ជាការលួងចិត្តត្បិតថៃតវ៉ាអន់ចិត្ត F-16 ហោះប្រាំជើងទំលាក់ ១០ គ្រាប់ខ្នាតធំ ស្អុយ ៦ ផ្ទ្ទុះតែ ៤ និងបញ្ហាម៉ាស៊ីនយន្តហោះផ្សេងទៀតមិនដំណើរការ ...នេះខ្មែរមិនទាន់តផង ? ចុះបើខ្មែរដាក់វិញ..តិចច្រឡំថាគ្មានយន្តហោះ ? ប៉ុនឡាវនៅមានយន្តហោះប្រយុទ្ធ ១៥ គ្រឿង ..! ... ២១ សីហា
BTV News 1h · ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២២សីហានេះ បានដឹកនាំគណៈប្រតិភូអង្គទូតចំនួន ៣៩ប្រទេស និងអង្គការអន្តរជាតិចំនួន២១ ប្រចាំប្រទេសកម្ពុជា អញ្ជើញពិនិត្យសកម្មភាពទន្ទ្រានកាន់កាប់យកដី ជាឯកតោភាគីរបស់យោធាថៃ តាមរយៈការរាយបន្លាលួស សំណាញ់ រនាំង និងដាក់កងឡាន ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
DAP News 2h · កិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃជោគជ័យ , ភាគីទាំង២ប្តេជ្ញាមុតមាំអនុវត្តបទឈប់បាញ់ និងស្តារប្រក្រតីភាពព្រំដែនវិញ
Sophal Battambang 1h · រឿងប្រយ័ត្ន ថ្នាក់ដឹកនាំលោកគិតហើយ ពេលនេះគឺដោះស្រាយចរចារ បើម្នាក់ៗចេះស្រែកថាកុំជឿវា សួរថាចង់ធ្វើម៉េចវិញ? រឺបាញ់គ្នាទៀត?
Mono Tep 1h · យុទ្ធសាស្រ្តបំបែកបំបាក់ផ្ទៃក្នុងថៃរបស់លោកហ៊ុនសែនត្រូវបានបរាជយ័យ ! ថ្ងៃនេះតុលាការថៃសម្រេចឱ្យលោក ថាក់សុីន រួចពីបទចោទប្រមាថស្តេចថៃ យុទ្ធសាស្រ្តលោកហ៊ុនសែនប្រើបំបែកផ្ទៃក្នុងថៃទទួលបរាជយ័យ ។ ថៃមិនត្រឹមតែមិនចូលអន្ទាក់លោកហ៊ុនសែនប៉ុណ្ណោះទេថែមទាំងរួមកម្លាំងគ្នា ប្រើលុយឧកញ៉ាខ្មែរច្បាំងកម្ចាត់លោកហ៊ុនសែនយកដីខ្មែរបានទៀតផង ដោយបានភ្លើងខៀវពី សាភានិងស្តេចថៃ លើកទ័ពវាយលុក ព័ទ្ធបន្លាលួសយកប្រាសាទនិងដីខ្មែរ លោកហ៊ុនសែនបិទមាត់យករួចខ្លួន នេះជាការប្រមាថជីវិតកងទ័ពដែលបានខិតខំច្បាំងពលីកម្មការពារទឹកដី។ ប្រជាជនថៃនិងស្តេចថៃមិនលើកលែងឱ្យលោកហ៊ុនសែនដែលលូកដៃចូលផ្ទៃក្នុងថៃនិងប្រមាថស្តេចថៃ ។ ពាក្យ (អាចោរសៀម) ពាក្យនេះ ក្នុងនាមជាមេដឹកនាំកំពូលមិនត្រូវប្រើទេ ប្រជាជនសាមញ្ញប្រើ គេអាចទទួលយកបានតែលោកហ៊ុនសែនជាមេដឹកនាំកំពូលប្រើធ្វើឱ្យសៀមផ្ទុះកំហឹងចងគំនុំសងសិកមកលើពលករខ្មែរ ដោយ (ប្រមាថមើលងាយខ្មែរជាពូជអ្នកសុំទាន) ពាក្យនេះខ្មែរយើងពិបាកទទួលយកដូចគ្នា ហើយប្រជាជាតិសៀមនិងស្តេចមិនលើកលែងឱ្យលោកហ៊ុនសែនជាដាច់ខាត ភ្លើងសង្រ្គាមពាក្យសម្តី បង្កពីបុគ្គលពីរនាក់ ធ្វើឱ្យជាតិសាសន៍ទាំងពីរច្បាំងបង្ហូឈាម អ្នកខាតធំគឺខ្មែរ ជនភៀសសឹករាប់កាននាក់ ពលករត្រឡប់មកពីថៃជាងមួយលាននាក់អត់ការងារធ្វើ កងទ័ពរបួសនិងស្លាប់មិនដឹងចំនួន សង្រ្គាមនឹងចប់ទៅបាន ប្រទេសមានសន្តិភាពលុះត្រាណាគ្មានហ៊ុនសែនដឹកនាំប្រទេស៕ សុំបន្ថែម នានអ្នកមិនយល់ពីសំណេរខ្ញុំចោទខ្ញុំថាកាន់ជើងសៀម ខុស គ្មានអ្នកណាស្អប់សៀមជាងខ្ញុំទេ ខ្ញុំសុខចិត្តជិះយន្តហោះវាងមិនជាន់ដីថៃជាង៣០ឆ្នាំ ។ សំណេរខ្ញុំចង់ប្រាប់មេដឹកនាំខ្មែរថា បើចង់ឈ្នះសត្រូវពីក្រៅ ត្រូវបង្រួបបង្រួមជាតិ មិនមែនធ្វើច្បាប់ដកសញ្ជាតិខ្មែរ ចាប់ខ្មែរគ្នាឯងដាក់គុកខណៈមានសង្រ្គាមជាមួយបរទេសនោះទេ ៕
Mono Tep 18h · ក្រសួងព័ត៍មានហាមផ្សាយ សៀមព័ទ្ធរបងយកដីខ្មែរ និងកងទ័ពខ្វះស្បៀង សព្វាវុធ ខ្លាចបាក់មុខថ្នាក់ដឹកនាំ ! តែកងទ័ពថាជនរួមជាតិកុំខ្វល់មុខពួកវាមិនសំខាន់ជាងទឹកដីទេ ត្រូវបន្តនាំគ្នាផ្សាយការពិត ទើបអាចការពារទឹកដីខ្មែរបានគង់វង្ស ៕
ចៅ រតនៈ 20h · សម្ភារៈសម្រាប់ កងទ័ពជួរមុខ អាវក្រោះ និង សន្ទះស្មាច់ការពារគ្រាប់កម្រិត៥ ចំនួន ៦ អាវ, សាម៉ែលឆ្លុះពេលយប់បាន ដែលអាចថតជាវិដេអូ កម្រិតគុណភាព 4k ចំនួន ២២ឈុត !!! នាងខ្ញុំសូមថ្លែងអំណរគុណ ចំពោះបងប្អូនខ្មែរ ជាសប្បុរសជន ដែលរស់នៅ សហរដ្ឋអាមេរិក ........ជួបបងៗកងទ័ពឆាប់ៗ
Mono Tep 18h · ក្រសួងព័ត៍មានហាមផ្សាយ សៀមព័ទ្ធរបងយកដីខ្មែរ និងកងទ័ពខ្វះសព្វាវុធ ខ្លាចបាក់មុខថ្នាក់ដឹកនាំ!
ผู้พิทักษ์1 2h · ไทย-กัมพูชา ลงนามข้อตกลงร่วมกัน คลายความตึงเครียดชายแดน สระแก้ว - การประชุมคณะกรรมการชายแดนส่วนภูมิภาค (RBC) ระหว่างไทยและกัมพูชา ซึ่งจัดขึ้นที่สโมสรค่ายสุรสิงหนาท มณฑลทหารบกที่ 19 อ.อรัญประเทศ จ.สระแก้ว ได้สิ้นสุดลงแล้ว โดยใช้เวลาในการหารือกว่าหนึ่งชั่วโมง หลังจากการประชุมเสร็จสิ้น กองทัพภาคที่ 1 ได้เปิดให้สื่อมวลชนเข้าบันทึกภาพการลงนามบันทึกข้อตกลงร่วมกัน ซึ่งบรรยากาศเป็นไปอย่างราบรื่นและดูเหมือนจะช่วยลดความตึงเครียดลงได้อย่างเห็นได้ชัด สำหรับการประชุมในครั้งนี้ ได้มีการนำเอา ข้อตกลงหยุดยิงทั้ง 13 ข้อ จากการประชุมคณะกรรมการชายแดนทั่วไป (GBC) ที่กรุงกัวลาลัมเปอร์ ประเทศมาเลเซีย เมื่อวันที่ 7 สิงหาคมที่ผ่านมา มาหารือเพื่อส่งเสริมสันติภาพและความร่วมมือในพื้นที่ชายแดน ซึ่งรวมถึงข้อตกลงสำคัญเกี่ยวกับการหยุดยิง การจัดตั้งคณะผู้สังเกตการณ์ และการหลีกเลี่ยงการกระทำที่อาจนำไปสู่ความขัดแย้ง Thailand-Cambodia sign a mutual agreement to relieve border tensions. Sakaew - Meeting of Regional Border Board (RBC) between Thailand and Cambodia held at Surasing Nat Camp Club, 19th Army District. Aranpradesh province. The pool is finished. Took over an hour to discuss. After the conference, the 1st Regiment opened the press to record the MOU signing. The atmosphere was smooth and seemed to have significantly reduced the tension. For this meeting, all 13 ceasefire agreements were adopted from the General Border Commission (GBC) meeting in Kuala Lumpur, Malaysia last August 7. The discussions were discussed to promote peace and cooperation in the border areas, including key ceasefire agreements, setting up observer groups, and avoiding actions that could lead to conflict.
Sin Rozeth 2h · នៅថ្ងៃនេះក្នុងប្រទេសថៃគឺតុលាការបានសម្រេចទម្លាក់ចោលការចោទប្រកាន់លោកថាក់ស៊ីន ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ ថាក់ស៊ីន ក៏នៅតែមានឥទ្ធិពល ក្នុង ឆាក នយោបាយ ព្រោះប្រជាជនថៃ ក៏នៅតែគាំទ្រ គាត់ ជា ច្រើនដែរ ។ ហេតុអ្វី ? ព្រោះ គាត់ គឺក៏ធ្លាប់បានធ្វើឱ្យ ជីវភាព និងប្រទេសរបស់ពួកគេគឺប្រែប្រួល ទៅ ល្អ។ ការសម្រេចលើកនេះ គឺក៏ជារឿងល្អ របស់ ប្រទេស ថៃ ដែលចង់ក្នុងការបញ្ចប់ការឈ្លោះទាស់ទែងគ្នា នៅក្នុង នយោបាយ ថ្នាក់ប្រទេស និងចង់រកឯកភាពផ្ទៃក្នុងជាតិមួយ ។ កាលណា ប្រទេសមួយ មានសាមគ្គីផ្ទៃក្នុងគ្នានឹងគ្នាល្អ ក៏នឹងធ្វើឱ្យមាន ភាពល្អ solidarity ជាមួយនឹងប្រទេសដទៃទៀតក៏ល្អផងដែរ។
Sin Rozeth 2h · នៅថ្ងៃនេះក្នុងប្រទេសថៃគឺតុលាការបានសម្រេចទម្លាក់ចោលការចោទប្រកាន់លោកថាក់ស៊ីន ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ ថាក់ស៊ីន ក៏នៅតែមានឥទ្ធិពល ក្នុង ឆាក នយោបាយ ព្រោះប្រជាជនថៃ ក៏នៅតែគាំទ្រ គាត់ ជា ច្រើនដែរ ។ ហេតុអ្វី ? ព្រោះ គាត់ គឺក៏ធ្លាប់បានធ្វើឱ្យ ជីវភាព និងប្រទេសរបស់ពួកគេគឺប្រែប្រួល ទៅ ល្អ។ ការសម្រេចលើកនេះ គឺក៏ជារឿងល្អ របស់ ប្រទេស ថៃ ដែលចង់ក្នុងការបញ្ចប់ការឈ្លោះទាស់ទែងគ្នា នៅក្នុង នយោបាយ ថ្នាក់ប្រទេស និងចង់រកឯកភាពផ្ទៃក្នុងជាតិមួយ ។ កាលណា ប្រទេសមួយ មានសាមគ្គីផ្ទៃក្នុងគ្នានឹងគ្នាល្អ ក៏នឹងធ្វើឱ្យមាន ភាពល្អ solidarity ជាមួយនឹងប្រទេសដទៃទៀតក៏ល្អផងដែរ។
Bun ViChet សុំស្គាល់បងៗយកពត៍មាន ក្រសួងការពារជាតិផង គាត់ទៅយកពត៍មានពិតដោយវិធីសាស្រ្តណា បើមិនដែលឃើញចេញ Live ស្ថានភាពផ្ទាល់ៗតាមព្រំដែនផង ឃើញតែធ្វើសន្និសិត ចេញពីភ្នំពេញ ហើយអង្គុយតែបដិសេដនៅOffice អ្នកសារពត៍មានគេ ចុះទៅដល់ផ្ទាល់ៗ
CCN TV ពត៍មានប្រចាំថ្ងៃ ខ្ញុំបាទ មាស សារ៉ា រហ័សនាមមាត់រហ័សំដីត្រង់ សុំថ្លែងអំណរអរគុណ..ដល់បងប្អូនពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស..ដែលបានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនបន្តិចបន្តួចដល់រូបខ្ញុំ..!! ខ្ញុំគ្មានអ្វីតបស្នងទេមានតែប្រឹងក្រោកឈរ...ដើម្បីបន្តនូវកិច្ចការងារមួយចំនួន..ឡើងវិញនៅពេលឆាប់ៗខាងមុខនេះ...!!! 22.08.2025
ដើមរាំង-Dermrang daily 44m · Breaking៖ ថៃអះអាងថា ខ្លួនគ្មានគម្រោងបើកកិច្ចប្រជុំរដ្ឋសភា ដើម្បីប្រកាសសង្គ្រាម ជាមួយកម្ពុជានោះឡើយ! នៅថ្ងៃទី២២.០៨.២០២៥ ថៃ បានប្រកាសបដិសេធចោល រាល់ពាក្យចចាមអារ៉ាមដែលថា ថៃ នឹងបើកកិច្ចប្រជុំសភា ដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជា!!។ ប្រភពពីThe nation ។ មជ្ឈមណ្ឌល Ad hoc Centre for Thailand-Cambodia Border Situation បញ្ជាក់ថា ថៃគ្មានគម្រោងបើកកិច្ចប្រជុំរដ្ឋសភា ដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជានោះទេ។ ការចេញមកបញ្ជាក់ នៅពេលនេះក្រោយមាន(ឃ្លីបវីដេអូ)លើផេក"Bong Ah Run" អះអាងថា ថៃនឹងបើកកិច្ចប្រជុំសភា ដើម្បីប្រកាសសង្គ្រាមប្រឆាំងនឹងកម្ពុជា។ មជ្ឈមណ្ឌល Ad hoc Centre for Thailand-Cambodia Border Situation បញ្ជាក់ថា 1. មិនទាន់មានកិច្ចប្រជុំរដ្ឋសភា ឬផ្សេងៗ នៅប្រទេសថៃ ប្រកាសសង្គ្រាមជាមួយប្រទេសណាឡើយ រួមទាំងកម្ពុជាផងដែរ ក៏ដូចជាគ្មានចំណាត់ការណាមួយ ដែលមានចេតនានាំឱ្យមានសង្គ្រាមឡើយ.។ 2. ការចោទប្រកាន់ថា ថៃ "មិនស្វែងរកសន្តិភាព" ឬ"ការវាយប្រហារប្រឆាំងនឹងកម្ពុជា" ជាការប្រឌិតទាំងស្រុង ដែលហានិភ័យបង្កការយល់ច្រលំ នៅក្នុងសហគមន៍អន្តរជាតិ និងមិនមានប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។ 3. ថៃ ប្តេជ្ញាចិត្តចំពោះគោលការណ៍របស់ខ្លួនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ក្នុងក្របខណ្ឌទ្វេភាគីដែលមានស្រាប់៕
ឯ. វុឌ្ឍី 1h · យន្តការអន្តរជាតិជាអាវុធដ៏មុតស្រួចដែលថៃខ្លាចបំផុត ការបដិសេធរបស់ថៃចំពោះសំណើប្រធានអាស៊ានក្នុងការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ាន ចូលក្នុងតំបន់ជម្លោះ មិនមែនជារឿងចម្លែកនោះទេ ព្រោះជាអ្វីដែលថៃខ្លាចរអារបំផុត ដោយធ្លាប់ទទួលមេរៀនពីរដងរួចមកហើយ គឺនៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣។ ដូច្នេះមានតែការអត់ធ្មត់ ទប់ទល់សង្គ្រាមចិត្តសាស្ត្រ និងព័ត៌មាន ទើបអាចផ្តល់ឱកាសឱ្យយន្តការអន្តរជាតិដំណើរការទៅបានដោយរលូន និងមានប្រសិទ្ធភាព។ ជារៀងរាល់ថ្ងៃ ភស្តុតាងដែលថៃរំលោភបទឈប់បាញ់ត្រូវបានអន្តរជាតិមើលឃើញផ្ទាល់ភ្នែក នៅលើដីជាក់ស្តែង ដោយមិនមានការប្រឌិត និងរៀបចំឆាកសម្តែងនោះឡើយ។ ប្រវត្តិសាស្ត្រនៅខាងយើង សច្ច:ភាពនៅខាងយើង អន្តរជាតិនឹងនៅខាងយើង ជោគជ័យប្រាកដជានៅខាងយើង នាពេលអនាគតខាងមុខ។ យោងតាមបណ្តាញសារព័ត៌មាន Fresh News សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រមុខការទូតកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្តីទីថៃបដិសេធសំណើប្រធានអាស៊ាន ក្នុងការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ាន ចូលក្នុងតំបន់ជម្លោះ ខណៈនាយករដ្ឋមន្ត្រីកម្ពុជាបានយល់ព្រមទាំងស្រុង។ សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងរំលឹកពីប្រវត្តិយ៉ាងដូច្នេះថា៖ «បច្ចុប្បន្នថៃបដិសេធនឹងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានចង់បន្ថែមអ្នកសង្កេតការណ៍ ដើម្បីពិនិត្យការបទឈប់បាញ់ជាក់ស្ដែង។ បញ្ហារបស់ថៃនាពេលបច្ចុប្បន្ននេះ ធ្វើឱ្យខ្ញុំនឹកឃើញអំពីរឿងរ៉ាវថៃចូលមកតំបន់ប្រាសាទព្រះវិហារ ចំនួន៤លើក នៅឆ្នាំ២០០៨ ២០០៩ ខែកុម្ភៈ២០១១ និងខែមេសា ២០១១ ដែលនាំឱ្យកម្ពុជាយើងប្ដឹងទៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃ០៤ កុម្ភៈ ២០១១។ កាលណោះ UNSC ក៏បានប្រជុំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានចាត់ខ្ញុំឱ្យចូលប្រជុំក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដើម្បីបកស្រាយការពិតរបស់ថៃ។ UNSC ក៏បានសម្រេចឱ្យមានការឈប់បាញ់ដែលមានន័យថា គឺថៃឈប់បំពានទឹកដីកម្ពុជា ព្រមទាំងបានចាត់ឱ្យប្រធានអាស៊ានចាត់ចែងពិនិត្យការឈប់បាញ់។ ពេលនោះរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ជាប្រធានអាស៊ាន បានកោះប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ រួមទាំងរដ្ឋមន្រ្តីការបរទេសថៃដើម្បីឱ្យមានការឈប់បាញ់។ បន្ទាប់មករដ្ឋមន្រ្តីការបរទេស ឥណ្ឌូនេស៊ី បានធ្វើសំណើរបញ្ជូនអ្នកសង្កេតការណ៍មកមើលការឈប់បាញ់ចំនួន៨លើក តាមការសម្រេចរបស់ UNSC។ កម្ពុជាយើងតែងតែឯកភាពជានិច្ចទាំង៨លើក ឯថៃវិញតែងតែរកមូលហេតុផ្សេងៗបដិសេធមិនទទួលទាំង៨លើក។ កម្ពុជាក៏ទៅប្ដឹងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃ២៤ មេសា ២០១១។ ក្រោយពីពិនិត្យឯកសារ និងសិក្សាសភាពការណ៍ជាក់ស្ដែងនៅលើសមរភូមិ ICJ ក៏បានសម្រេចឱ្យថៃដកកងទ័ពចេញឱ្យអស់ពីតំបន់ប្រាសាទព្រះវិហារនៅថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលធ្វើឱ្យយើងឈ្នះថៃជាលើកទី២ នៅប្រាសាទព្រះវិហារ និងសរុមមកខ្ញុំមើលឃើញថា សភាពការណ៍បច្ចុប្បន្ននៅព្រំដែនកម្ពុជា-ថៃ ក៏អាចដូចនឹងសភាពការណ៍ឆ្នាំ២០០៨ ២០១១។ ដូចនេះជ័យជម្នះរបស់កម្ពុជា លើថៃ នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ជាមេរៀនមួយសម្រាប់ថៃ៕ The international mechanism is a sharp weapon that Thailand fears the most. Thailand's rejection of the ASEAN Chairman's proposal to deploy an ASEAN observer group in the conflict zone is not surprising, as it is what Thailand fears most, having learned its lessons twice before, in 1964 and 2013. Therefore, only by being patient and resisting psychological and information warfare can we allow the international mechanism to operate smoothly and effectively. Every day, evidence of ceasefire violations by Thailand is directly witnessed on the ground by the international community, without any fabrication or staged acts. History is on our side. Truth is on our side. The international community will be on our side. Success will surely be on our side in the near future. According to Fresh News, His Excellency Issa Vithes Panha Hor Namhong, a personal advisor to the King and former Cambodian Minister of Foreign Affairs, issued a statement on July 22, 2025, after the acting Thai Prime Minister rejected the ASEAN Chairman's proposal to deploy an ASEAN observer group in the conflict zone, a proposal that the Cambodian Prime Minister had fully accepted. His Excellency Issa Vithes Panha Hor Namhong recalled the history as follows: "Currently, Thailand is rejecting the Malaysian Prime Minister, who is the ASEAN Chairman, and wants to add observers to monitor the actual ceasefire. Thailand's current problem reminds me of the four times Thailand entered the Preah Vihear temple area in 2008, 2009, February 2011, and April 2011, which led Cambodia to file a complaint with the United Nations Security Council (UNSC) on February 4, 2011. At that time, the UNSC also held a meeting where Samdech Akka Moha Sena Padei Techo Hun Sen, as Prime Minister, assigned me to attend the UNSC meeting to clarify the truth about Thailand. The UNSC decided to call for a ceasefire, which meant that Thailand would stop violating Cambodian territory. It also assigned the ASEAN Chairman to arrange for the ceasefire to be monitored. At that time, the Indonesian Minister of Foreign Affairs, as the ASEAN Chairman, convened a meeting of all ASEAN Foreign Ministers, including the Thai Foreign Minister, to arrange for the ceasefire. Then, the Indonesian Foreign Minister made a proposal to send observers to monitor the ceasefire eight times, in accordance with the UNSC's decision. Cambodia always agreed all eight times, while Thailand always found various excuses to reject all eight times. Cambodia also filed a complaint with the International Court of Justice (ICJ) on April 24, 2011. After examining the documents and studying the actual situation on the battlefield, the ICJ decided on November 11, 2013, to order Thailand to withdraw all troops from the Preah Vihear temple area, which made us win against Thailand for the second time at Preah Vihear temple. Overall, I see that the current situation on the Cambodia-Thailand border could be similar to the situation in 2008 and 2011. Thus, Cambodia's victories over Thailand in 1962 and 2013 are a lesson for Thailand."
ក្រសួងការពារជាតិ 1h · សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ Press Release on the Outcomes of the Extraordinary Meeting of the Cambodia-Thailand Regional Border Committee (RBC) between the 5th Military Region of Cambodia and the 1st Army Area of Thailand, held on 22 August 2025 in Sa Kaeo Province, the Kingdom of Thailand.
Bron Sambor 6h · ម្សិលមិញកូនស្រី ថ្ងៃនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ បានទៅដល់តុលាការព្រហ្មទណ្ឌ Ratchada ហើយ នាព្រឹកថ្ងៃទី២២ ខែសីហា នេះ ដើម្បីស្តាប់សាលក្រម របស់ តុលាការ លើករណីប្រមាថ មហាក្សត្រថៃ កាលពីឆ្នាំ២០១៥កន្លងទៅ ដែលអាចធ្វើអោយ លោក ប្រឈមមុខ ជាប់ពន្ធនាគាររហូតដល់១៥ ឆ្នាំ ប្រសិនបើតុលាការ រកឃើញកំហុស។ ចំណែក នៅខាងក្រៅតុលាការ វិញ គេសង្កេតឃើញមានក្រុមអាវក្រហម ដែលជាក្រុមអ្នកគាំទ្រ លោក ថាក់ស៊ីន ក៏កំពុង ធ្វើការប្រមូលផ្តុំជាបន្តបន្ទាប់ ផងដែរ ។
យូ សារ៉ាវុឌ្ឍន៏ 3h · លោក ថាក់ស៊ីន ត្រូវតុលាការលើកលែងទោស ពីបទប្រមាថព្រះមហាក្សត្រ --- តុលាការព្រហ្មទណ្ឌថៃ បានប្រកាសមិនបានរកឃើញកំហុស លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ នៅក្នុងឆ្នាំ ២០១៥ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ ។ នៅឆ្នាំ២០១៥ លោក ថាក់ស៊ីន បានចេញពីសេចក្តីថ្លែងការណ៍មួយ ដែលគាត់បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានកូរ៉េខាងត្បូង ពាក់ព័ន្ធរដ្ឋប្រហារយោធានៅក្នុងឆ្នាំ២០១៤ លើលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលជាប្អូនស្រី។ សកម្មភាពនេះ ត្រូវបានតុលាការថៃ ចោទប្រកាន់ថាបាន ប្រមាថព្រះមហាក្សត្រ ៕
KPT International 32m · 🚨នាយករដ្ឋមន្ត្រីស្តីទីថៃ ប្រញាប់ចេញមុខបដិសេធថា រឿងថាក់ស៊ីន រួចទោស មិនពាក់ព័ន្ធរដ្ឋាភិបាលទេ ភ្លាមៗបន្ទាប់ពីតុលាការប្រកាសថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ រួចផុតទោសប្រមាថព្រះមហាក្សត្រនោះ ស្រាប់តែនាយករដ្ឋមន្ត្រីស្តីទីថៃ ភូមិថាម វិឆាយ៉ាឆៃ ចេញមុខអះអាងជាសាធារណៈថា សាលក្រមរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន គឺមិនពាក់ព័ន្ធអ្វីជាមួយរដ្ឋាភិបាលឡើយ។ លោក ភូមិថាម ដែលបច្ចុប្បន្នក៏កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ បានអះអាងបែបនេះទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងបាងកក នៅថ្ងៃសុក្រទី២២ខែសីហាឆ្នាំ២០២៥។ ទន្ទឹមនោះ លោកជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ កុំភ្ជាប់ករណីនេះទៅនឹងបញ្ហាផ្លូវច្បាប់ដែលកំពុងបន្តទៀត ព្រោះការធ្វើដូច្នេះអាចបំពានលើសមត្ថកិច្ចរបស់តុលាការ។ លោកបញ្ជាក់យ៉ាងច្បាស់ថា គ្មានការជាប់ពាក់ព័ន្ធនយោបាយអ្វីទេក្នុងសាលក្រមនេះ ព្រោះវាអាស្រ័យលើការសម្រេចរបស់តុលាការ៕
CHHUN military 6m · នេះជាព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងសន្តិសុខជាតិ។ ក្រសួងព័ត៌មានសូមប្រកាសក្រើនរម្លឹកសារជាថ្មីដល់អ្នកប្រើប្រាស់ បណ្តាញសង្គមឱ្យបញ្ឈប់ជាបន្ទាន់ នូវការបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយ ការញុះញង់ ការបំភ្លៃព័ត៌មាន ដែលនាំឱ្យកងទ័ពបាក់ទឹកចិត្ត ប៉ះពាល់ដល់សុវត្ថិភាព និងអាយុជីវិតកងទ័ព ឬបង្កមហន្តរាយដល់សន្តិសុខជាតិ។
Khmer Knowledge 1h · កម្ពុជាស្នើវិធានការស្តារប្រក្រតីភាពជាមួយប្រទេសថៃ ដោយផ្តើមពីការពិភាក្សាបើកច្រកព្រំដែនឡើងវិញ។ សញ្ញាល្អជាអ្វីដែលធ្វេីឱ្យប្រទេសទាំងពីរមានសន្តិភាព។
Sakarach Nov 2h · នេះ គេហៅថា ធ្វេីតាមច្បាប់ព្រោះខ្មែរជាពូជអ្នកជា មិនមែនពូជមនុស្សព្រៃទេ។ យេីបាន៣ខេត្តមកវិញ ក៏ធ្វេីតាមច្បាប់ ។ យេីងឈ្នះក្តីព្រះវិហារ ក៏ធ្វេីតាមច្បាប់។ ២០០៨ និង ២០១១ ក៏ធ្វេីតាមច្បាប់ ។ ២០២៥នេះ ក៏ធ្វេីតាមច្បាប់ ។ មានតែចោរទេដែលខ្លាចច្បាប់។ យេីងមិនដែលឈ្នះវា ដោយកម្លាំងបាយទេ យេីងឈ្នះកម្លាំងបញ្ញា។
យូ សារ៉ាវុឌ្ឍន៏ 30m · មន្ត្រីជាន់ខ្ពស់ជប៉ុននឹងមកបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី កម្ពុជា និងថៃ រយៈពេល ៥ថ្ងៃ ដើម្បីជំរុញឱ្យការអនុវត្តបទឈប់បាញ់ --- លោក សឺហ្សឺគី ហ៊ីដេអូ (SUZUKI Hideo) ឯកអគ្គរាជទូតនៃកិច្ចសហប្រតិបត្តិការមេគង្គដែលជាមន្ត្រីជាន់ខ្ពស់ជប៉ុន នឹងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ កម្ពុជា និងថៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដោយគ្រោងប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ។ រាជរដ្ឋាភិបាលជប៉ុនជឿជាក់ថា ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយបាននិងកំពុងធ្វើការ ដើម្បីឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ព្រមទាំងអំពាវនាវឱ្យមានការអនុវត្តដោយប្រាកដប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ ៕
Grand News
Fresh Exclusive៖ តើថៃកំពុងលេងល្បិចអ្វី ទើបបដិសេធសំណើដាក់ពង្រាយអ្នកសង្កេតការណ៍អន្តរជាតិ?
(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ បានបដិសេធសំណើរបស់ប្រធានអាស៊ាន ក្នុងការដាក់ពង្រាយ ក្រុមសង្កេតការណ៍អាស៊ាន ចូលក្នុងតំបន់ជម្លោះ ខណៈនាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមទាំងស្រុង។ ហេតុអ្វីបានជា ថៃបដិសេធគន្លឹះសន្តិភាព ខណៈដែលថ្លែងថា ខ្លួនចង់បានសន្តិភាពនោះ?
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយ ដើម្បីដឹងថាតើ ថៃកំពុងលេងល្បិចអ្វី និងតើយុទ្ធសាស្ត្រណា ដែលកម្ពុជាត្រូវប្រើដើម្បីការពារអធិបតេយ្យភាព និងទទួលបានសន្តិភាពក្នុងតំបន់?
ក្នុងពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតក្នុងស្ថានភាពកាន់តែ «ផុយស្រួយ» បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្តូរវេនបច្ចុប្បន្ន បានដាក់សំណើរកការបង្កើតក្រុមសង្កេតការណ៍អាស៊ាន (ASEAN Observation Team) ក៏ដូចជាការពង្រឹងដំណើរការចំពោះក្រុមសង្កេតការណ៍បណ្ដោះអាសន្ន (Interim Observation Team) ដោយសារក្រុមទាំងពីរនេះ គឺជាយន្តការសំខាន់បំផុតសម្រាប់ តាមដាន និងត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងមានភាពស្មោះត្រង់។ ប៉ុន្តែខណៈនាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមទាំងស្រុងតាមសំណើនោះនាយករដ្ឋមន្ត្រីស្តីទីថៃ បែរជានិយាយខ្ទាស់សំណើមិនឱ្យមានការដាក់ពង្រាយក្រុមសង្កេតការណ៍បរទេសនោះទៅវិញ។ អ្វីដែលថៃកំពុងបដិសេធនេះ គឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែតថា អ្វីដែលថៃអះអាងចង់ស្វែងរកសន្តិភាពពិតប្រាកដនោះ គឺជាសម្តីក្លែងក្លាយតែប៉ុណ្ណោះ។
ការបញ្ជួនក្រុម ASEAN Observation Team ចូលទៅត្រួតពិនិត្យក្នុងតំបន់ជម្លោះ គឺជាគន្លឹះសំខាន់ក្នុងការទប់ស្កាត់អំពើបំពានឈប់បាញ់គ្នា និងជាជំហានឈានទៅរកការបញ្ចប់ជម្លោះ រវាងប្រទេសទាំង២ ជាពិសេស បើថៃពិតប្រាកដចង់បានសន្តិភាពមែននោះ ប៉ុន្តែការផ្តល់ចម្លើយបដិសេធរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham Wechayachai បាននាំឱ្យសំណួរ លេចឡើងមួយដ៏សំខាន់៖ «តើអ្វីជាមូលហេតុពិត ដែលស្ថិតនៅពីក្រោយសេចក្តីបដិសេធរបស់ថៃនោះ»? អ្វីទាំងនេះ ទំនងជាប់ពាក់ព័ន្ធទាំងផ្នែកយោធា, នយោបាយក្នុងស្រុក, និងយុទ្ធសាស្ត្រការទូតនៃថៃ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* ASEAN Observation Team គន្លឹះសន្តិភាព ដែលថៃមិនចង់ឃើញ
ក្រុមសង្កេតការណ៍អាស៊ាន (ASEAN Observation Team) គឺជាកម្លាំងពិសេសរបស់អាស៊ាន ដែលមានភារកិច្ចក្នុងកាតព្វកិច្ចដូចតទៅនេះ៖
១. ត្រួតពិនិត្យស្ថានភាពក្នុងតំបន់ជម្លោះ
២. កត់ត្រាបំពានបទឈប់បាញ់ពីភាគីទាំងពីរ
៣. រាយការណ៍ដោយឯករាជ្យទៅកាន់ប្រធានអាស៊ាន និងស្ថាប័នអន្តរជាតិ
ប្រសិនបើក្រុមនេះត្រូវបានដាក់ពង្រាយ សេចក្តីស្នើរបស់ថៃ និងកម្ពុជា ដែលចង់បានការពិតនិងតម្លាភាព ថាតើភាគីណាជាអ្នករំលោភបំពាននោះ នឹងត្រូវបានគេដឹងយ៉ាងច្បាស់ដោយពិតប្រាកដ។ នេះមានន័យថា ថៃមិនអាចប្រើទ្រឹស្តីបញ្ចេញព័ត៌មានបោលបញ្ឆោត ឬកុហក ដូចជារឿងផ្ទុះមីន ឬក៏អាចប្រើល្បិចកល «លួចបន្តិចម្តង» Salami Slicing Tactic នោះទៀតបានឡើយ។
* ហេតុផលដែលថៃបដិសេធសំណើប្រធានអាស៊ាន
១. ការភ័យខ្លាចបាត់ការគ្រប់គ្រងសកម្មភាពយោធា៖ ថៃចង់រក្សាអំណាចរបស់ខ្លួននៅក្នុងតំបន់ជម្លោះ ដោយមិនចង់ឱ្យមានភាគីទីបីចូលត្រួតពិនិត្យសកម្មភាពរបស់កងទ័ពថៃឡើយ។ បើសិនជាមានការដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ាន ចូលទៅក្នុងតំបន់ជម្លោះនោះគឺថៃ នឹងអស់មានលេសធ្វើព័ត៌មានកុហកក្លែងក្លាយ និងពួកគេ មិនអាចប្រើប្រាស់ល្បិចកល Salami Slicing tactic ដែលលួចយកទឹកដីខ្មែរបន្តិចម្តងៗនោះទៀតបានហើយ។ វាក៏នឹងបង្ហាញជាភស្តុតាងច្បាស់ថា ថៃគឺជាភាគីដែលរំលោភបទឈប់បាញ់គ្នាមិនអាចបិទបាំងទៀតបានឡើយ។
២. ថៃចង់កុហកពិភពលោកថា ខ្លួនគឺជាប្រទេស «សន្តិភាព» ប៉ុន្តែមិនមែនទេ៖ ថៃពេលនេះ កំពុងប្រើយុទ្ធសាស្ត្រ និយាយយ៉ាងនេះ ប៉ុន្តែបែរជាធ្វើផ្សេង។ នៅលើឆាកអន្តរជាតិ ថៃបានអះអាងថា ថៃចង់ស្វែងរកសន្តិភាពណាស់ ប៉ុន្តែថៃបានបដិសេធមិនឱ្យមានក្រុម សង្កេតការណ៍អាស៊ាន ដែលជាគន្លឹះនៃសន្តិភាពពិតប្រាកដឡើយ។ សេចក្តីបដិសេធមិនឱ្យមានក្រុមសង្កេតការណ៍អាស៊ានចូលទៅក្នុងតំបន់ជម្លោះ កំពុងបង្ហាញថា ថៃចង់រក្សាអំណាចក្នុងការរៀបចំនិងគ្រប់គ្រងព័ត៌មានក្លែងក្លាយរបស់ខ្លួន ដើម្បីបោកបញ្ឆោតសាធារណមតិជាតិនិងអន្តរជាតិ។
៣. ឥទ្ធិពលកម្លាំងយោធាខាងក្នុងដែលជាក្រុមមានអំណាច៖ មានសញ្ញាបង្ហាញថា កងទ័ពថៃ គឺជាក្រុមដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលភិបាលថៃ។ អ្វីៗទាំងអស់ គឺកងទ័ពថៃដែលទទួលបានការយល់ព្រមនិងគាំទ្រទាំងស្រុងពីព្រះរាជវាំងថៃ ដែលជាក្រុមមានអំណាចសម្រេចជួសលើរាជរដ្ឋាភិបាលថៃ ដែលមានតែឈ្មោះតែប៉ុណ្ណោះ។ ដូច្នេះការបញ្ជូនក្រុមសង្កេតការណ៍អាស៊ានចូលទៅក្នុងតំបន់ជម្លោះ នឹងអាចប៉ះពាល់ដល់ «អំណាច» របស់កងទ័ព ក្នុងតំបន់ប្រតិបត្តិការរបស់គេនៅលើទឹកដីសម្បត្តិវប្បធម៌បុរាណខ្មែរ នៅក្បែរប្រាសាទតាមាន់ និងតាក្របី ជាដើម។
* តួនាទីសហរដ្ឋអាមេរិក និងចិន ក្នុងការជំរុញឱ្យកិច្ចព្រមព្រៀងឈប់បាញ់ អនុវត្តបានប្រសិទ្ធភាព
ពិភពលោកបានឃើញច្បាស់ហើយថា ប្រសិនបើចង់បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ ឱ្យបានពិតប្រាកដ និងប្រកបដោយប្រសិទ្ធភាព គន្លឹះសំខាន់គឺត្រូវជំរុញអាស៊ាន ឱ្យបញ្ជូនក្រុមសង្កេតការណ៍អាស៊ាន (ASEAN Observation Team) ចូលត្រួតពិនិត្យតំបន់ជម្លោះ។ ការចូលរួមសកម្មរបស់អាស៊ាន នឹងធ្វើឱ្យមានតម្លាភាពលើកិច្ចព្រមព្រៀងឈប់បាញ់ និងជួយទប់ស្កាត់ការចោទប្រកាន់បំពានពីភាគីទាំងពីរ។
បច្ចុប្បន្ននេះ ថៃកំពុងព្យាយាមទប់ស្កាត់ មិនឱ្យមានការបញ្ជួនក្រុមសង្កេតការណ៍អាស៊ានចូលត្រួតពិនិត្យតំបន់ជម្លោះ ប៉ុន្តែ ប្រសិនបើអាស៊ានសម្រេចចិត្តចូលរួមសកម្មសហរដ្ឋអាមេរិក ដែលជាដៃគូពិភាក្សាអាស៊ាន (ASEAN Dialogue Partner) វានឹងមិនអាចស្ងៀមស្ងាត់បានទេ។ ដូច្នេះទោះបីជាសហរដ្ឋអាមេរិក មានសម្ព័ន្ធភាពយោធាជិតស្និទ្ធជាមួយថៃក៏ដោយ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅតែអាចប្រើ សម្ពាធយោធា និងសម្ពាធសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីជំរុញថៃឱ្យសហការជាមួយអាស៊ាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដោយគ្មានអំពើរំលោភបំពាន។ នេះជាជំហានដ៏សំខាន់ក្នុងការនាំទៅរកសន្តិភាពដ៏ច្បាស់លាស់ និងអាចរក្សាបានយូរអង្វែង។
ម្យ៉ាងទៀតសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានគេមើលឃើញដែរថា ក៏ជា ដៃគូយុទ្ធសាស្ត្រសំខាន់បំផុតរបស់កម្ពុជា។ ចិនអាចប្រើឥទ្ធិពលសេដ្ឋកិច្ច និងទំនាក់ទំនងយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីជំរុញថៃ ឱ្យទទួលយកក្រុមសង្កេតការណ៍អាស៊ានដូចគ្នា។ ការចូលរួមសកម្មរបស់ចិន អាចក្លាយជាមធ្យោបាយសំខាន់ក្នុងការបង្កើនសម្ពាធលើថៃ ឱ្យគោរពតាមសេចក្តីសម្រេចរបស់អាស៊ាន និងសហការជាមួយអន្តរជាតិ។
ដូច្នេះទោះបីជាថៃបដិសេធការបញ្ជួនក្រុមសង្កេតការណ៍អាស៊ានក៏ដោយ ប៉ុន្តែបើសហរដ្ឋអាមេរិក និងចិន ចូលរួមសកម្មនិងប្រើឥទ្ធិពលពេញទំហឹងតម្លាភាពនៃកិច្ចព្រមព្រៀងឈប់បាញ់នឹងត្រូវបានធានា។ ប្រសិនបើថៃ ពិតប្រាកដចង់បានសន្តិភាពតាមដែលថៃនិយាយនោះ មេដឹកនាំថៃ នឹងមិនអាចបដិសេធសំណើនេះបានឡើយ។
ក្នុងសេចក្តីសន្និដ្ឋានជារួម៖ បើថៃពិតប្រាកដចង់បានសន្តិភាព ថៃមិនគួរបដិសេធ សំណើដាក់ពង្រាយក្រុមសង្កេតការណ៍អាស៊ានឡើយ។ ការបដិសេធនេះ បង្ហាញថា ថៃនៅចង់រក្សាអំណាចលើការធ្វើព័ត៌មានក្លែងក្លាយរបស់ខ្លួន និងការគ្រប់គ្រងលើសកម្មភាពយោធាក្នុងកលល្បិច «លួចបន្តិចម្តង» Salami Slicing Tactic។ សម្រាប់កម្ពុជា គន្លឹះដ៏សំខាន់គឺត្រូវបង្កើនសម្ពាធអាស៊ាន និងរកកិច្ចសហការជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក និងចិន ជាមធ្យោបាយចម្បង ដើម្បីជំរុញថៃឱ្យទទួលស្គាល់តួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ានដាក់ពង្រាយក្នុងតំបន់ជម្លោះតាមបណ្តោយព្រំដែនក្នុងពេលនេះ៕
Fresh News









































































No comments:
Post a Comment