ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Sunday, November 30, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២៥

 Aplus Tripz 38m  · សាកសពជនរងគ្រោះដោយទឹកជំនន់ ត្រូវបានដម្កល់ទុកក្នុងទូកុងទ័នរចំនួន6ទូធំៗ ដើម្បីធ្វើកោសល្យវិច័យរកសាច់ញាតិ នៅភាគខាងត្បូងប្រទេសសៀម🇹🇭 មន្ត្រីប៉ូលីសបានពង្រឹងសន្តិសុខនៅជុំវិញអង្គភាពកុងតឺន័រចំនួន 6 នៅមជ្ឈមណ្ឌល កោសល្យវិច័យអត្តសញ្ញាណDNA នៅសាកលវិទ្យាល័យ Prince of Songkhla (PSU) ដែលជាកន្លែងផ្ទុក និងកំណត់អត្តសញ្ញាណដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅក្នុងស្រុក Hat Yai។ មន្ត្រីកោសល្យវិច្ច័យ និងបុគ្គលិកមកពីភ្នាក់ងារជាច្រើនបានធ្វើការពិនិត្យពេញមួយថ្ងៃនៅថ្ងៃទី 29 ខែវិច្ឆិកា។ ទន្ទឹមនឹងនេះ ប៉ូលីសខេត្ត Songkhla បានដាក់ពង្រាយអ្នកស៊ើបអង្កេតជាង 40 នាក់ទៅកាន់តំបន់នោះ ដើម្បីទទួលរបាយការណ៍មនុស្សបាត់ខ្លួន និងផ្ទៀងផ្ទាត់ព័ត៌មានពីសាច់ញាតិដែលជឿថាមនុស្សជាទីស្រលាញ់របស់ពួកគេអាចត្រូវបាននាំទៅកាន់មន្ទីរពេទ្យ Songkhlanakarin។ មជ្ឈមណ្ឌលនេះបើកចំហសម្រាប់សាច់ញាតិសាកសួរ ផ្តល់ព័ត៌មានផ្ទៃខាងក្រោយ និងកំណត់អត្តសញ្ញាណបុគ្គល។  វីដេអូជាច្រើនក្រោយប្រជាជនមានinternet បានបង្ហោះក្នុងបណ្តាញសង្គមពីការរងគ្រោះដ៏វេទនាបែបណាក៏មាន ដោយទឹកជំនន់នៅប្រទេសសៀមភាគខាងត្បូង សាកសពអណ្តែតទឹកគ្រប់កន្លែង ឃើញតែក្រុមសង្គ្រោះជាអ្នកស្មគ្រ័ចិត្ត ឯកជន និងបរទេស តែគ្មានឃើញក្បាលពួកទាហានអត់ប្រយោជន៏សៀម រឺប៉ូលីសសៀម ចុះទៅជួយប្រជាជនថៃភាគខាងត្បូងនោះទេ មិនជួយហើយ បង្កើតរូបAI ធ្វើដូចខ្លួនចុះទៅជួយ តែត្រូវគេជេរទាំងនគរ ក៏ចេញសុំទោស ដោយសាររូបAI ក្នុងឈុតប្រយុទ្ធ មិនឈុតសង្គ្រោះ។  ប្រជាជនថៃភាគខាងត្បូង ត្រូវបានគេរើសអើង មិនជួយ ទុកអោយលង់ទឹកស្លាប់រាប់រយនាក់ ។

Samdach Seng Ratana   1h  · អ្នកណា​គាំទ្រ​ ផែង​ វណ្ណៈ​ និង​ តាន់​ គឹមសួរ​ អ្នក​នោះ​កំពុង​ចូលរួម​ក្បត់ជាតិ​និង​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ

ក្រសួងការពារជាតិ   40m  · សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជូននូវករណីនៃការផ្ទុះមីន ដែលជនជាតិចិនបានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដូចខាងក្រោម៖  យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។ ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ដែលអាជ្ញាធរថៃបានផ្សាយថាជាជនរងគ្រោះក្នុងឧបទ្ទវហេតុជាន់មីននោះត្រូវបានក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធនូវការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ។ ក្រសួងការពារជាតិសូមគូសបញ្ជាក់ថា ប្រទេសកម្ពុជាគោរពអនុវត្តច្បាប់អន្តរជាតិ និងមិនដែលដាក់មីនថ្មីនោះទេ។  លើសពីនេះ ប្រទេសកម្ពុជាមិនត្រឹមតែបានខិតខំប្រឹងប្រែងបោសសម្អាតមីនដែលនៅសេសសល់ពីសង្គ្រាម ដើម្បីការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការងារដោះមីននៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិផងដែរ។ ពាក់ព័ន្ធនឹងការងារដោះមីនមនុស្សធម៌តាមព្រំដែនកម្ពុជា-ថៃ ក្រុមការងាររបស់អង្គភាព CMAC និង TMAC, ក្នុងនាមជាសេនាធិការឱ្យក្រុមការងារ JCTF, បានចុះទៅសិក្សាវាយតម្លៃ និងបន្តប្រជុំពិភាក្សាលើទីតាំងសាកល្បងនៅក្នុងតំបន់អាទិភាពនៅព្រំដែន ដោយទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។ ក្នុងន័យនេះ ភាគីកម្ពុជាជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អជាមួយថៃ និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕  ថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥

Hun Manet   18m  · សូមបងប្អូនជនរួមជាតិស្ដាប់ការបកស្រាយរបស់មន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ពាក់ព័ន្ធនឹងការងារវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ថៃ ជាពិសេសការចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង  ខ្ញុំសង្ឃឹមថាការបកស្រាយពន្យល់នេះ នឹងផ្តល់នូវភាពកក់ក្តៅ និងជំនឿទុកចិត្តលើការខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយម៉ត់ចត់និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ត្រីជំនាញព្រំដែនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើង ដោយជានិច្ចកាលតែងតែតម្កល់នូវឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំ។ 

Mum Oudom សំណួរទី 1សួរថា តើបុរសម្នាក់នោះជាជនជាតិ ចិនពិតប្រាកដ ដែរឬទេ ឬគ្រាន់តែប្លែកបន្លំឯកសារដើម្បីចោទមកកម្ពុជា មែនដែរឬទេ? សំណួរទី 2 សួរថាតើបុរសម្នាក់នោះ ដើរទៅតំបន់មីន ដើម្បីអ្វី? សំណួរទីបីសួរថា នៅពេលពលរដ្ឋខ្មែរ លួច ឆ្លងដែន ទៅប្រទេសថៃ ហេតុអ្វី មិនជាន់មីន ម្ដេចជាន់តែកងទ័ពថៃហ្នឹង ជនបរទេស? សំណួរទី 4 ហេតុអ្វីភាគីថៃនៅតែឱ្យកងទ័ពដើរល្បាត ចូលមក តំបន់ហាមឃាត់ តំបន់មានព្រៃមីន ដែលដូចជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ទាល់តែសោះ។ គឺមានន័យថាថៃមិនគោរពកិច្ចព្រមព្រៀងនោះទេ។ អស់ពី ឱ្យកងទ័ពថៃ ខ្លួនឯងដើរជាន់មីន ឥឡូវប្រើឱ្យ ជនស៊ីវិល ហើយថ្លៃបន្លំឯកសារថាជនបរទេស មកពីណាក៏ មិនដឹង រួចហើយបំរុងចោទមកលើ កម្ពុជា និងលាបពណ៌មកកម្ពុជា ប្រទេសថៃបច្ចុប្បន្ននេះ មិនដឹងជា ប្រទេសស្អី ខ្លួនឯង ទទួលកម្មពៀរ ជួបគ្រោះធម្មជាតិ ទឹកជំនន់ផង ,វិបត្តិនយោបាយខ្លួនឯងផង, ប្រជាជន ចេញមកបាតុកម្មផង, អ្នកវិនិយោគទុន ធំៗខាតបង់ការរកស៊ីជាមួយកម្ពុជាផង, ចង់ញុះញង់ បង្ករឱ្យមានរលកសង្គ្រាមលើកទី 2 ជាមួយ នឹង កម្ពុជា ។ កម្ពុជាបានឈ្នះម្ដងហើយ , មិនថាសង្គ្រាមការទូត, មិនថាសង្គ្រាមយុទ្ធសាស្ត្រកងទ័ពការពារខ្លួន, មិនថាសង្គ្រាមព័ត៌មាន, មិនថា សង្គ្រាមបណ្ដាញសង្គម, មិនថាសង្គ្រាមចិត្តសាស្ត្រ, មិនថាសង្គ្រាមទិញក្បាលខ្មែរក្បត់ជាតិ និងការលាបពណ៌ផ្សេងៗទៀត ពីសំណាក់ ចោសៀមដើម្បីបង្កសង្គ្រាមឲ្យមានរលកសង្គ្រាមលើកទី 2 ជាមួយកម្ពុជា។ កម្ពុជាមានសិទ្ធិស្វាយការពារខ្លួន។ ពីសំណាក់ ប្រទេសដែលចង់ឈ្លានពានកម្ពុជា ដើម្បីការពារ ប្រជាពលរដ្ឋ និងដែនអធិបតេយ្យភាព ក៏ដូចជា ភាពថ្លៃថ្នូររបស់កម្ពុជា

Hout Songhak 39m  · ជនជាតិចិន ជាន់មីននៅចម្ការមីនកម្ពុជា និងគ្មានប្រវត្តិចូលមកកម្ពុជា​​ (ចេញផ្សាយថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ​​ ម៉ោង ៩:០០ នាទី ព្រឹក)  -ក្រសួងការពារជាតិ បានបដិសេធការចោទប្រកាន់របស់ថៃ ករណីជនជាតិចិនឈ្មោះ Shi Jingui បានជាន់មីនដាច់ជើង។ ក្រសួងបញ្ជាក់ថា ជនជាតិចិនរូបនេះ បានជាន់មីនចាស់នៅក្នុងទឹកដីចម្ការមីនរបស់កម្ពុជា ដែលសល់មីនចាស់ជាច្រើនពីសម័យសង្រ្គាម។ «កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា ដែលមានគ្រាប់មីនចាស់មិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្គ្រាមជាយូរឆ្នាំមកហើយ។» នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិ។  ក្រសួងការពារជាតិ អះអាងថា ជនជាតិចិនឈ្មោះ SHI JINGUI កាន់លិខិតឆ្លងដែនលេខ 2356975263 ត្រូវបានក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថាពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ។ កម្ពុជា ជំរុញឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នារួចមកហើយ ដោយការងារដោះមីនមនុស្សធម៌នៅតាមព្រំដែន ត្រូវធ្វើឡើងតាមរយៈក្រុមការងារ JCTF និងស្របតាម SOP ដែលបានឯកភាពគ្នា៕

BVTV plus news ជនជាតិចិនដែលថៃផ្សាយថាជាន់មីនខ្មែរនៅថ្ងៃទី២៩ ខែវិច្ឆិកា នៅព្រំដែនពុំមានឈ្មោះនៅក្នុងប្រព័ន្ធទិន្នន័យកត់ត្រាអ្នកដំណើរចេញ-ចូលប្រទេសកម្ពុជារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នោះឡើយ

Chuon Hem 14h  · មួលហេតុដែលយើងអាណិតអាសូនិងបន់ស្រន់ខេត្តភាគខាងត្បូង ឡាយ៉ា ណារ៉ាធីវ៉ាត់ ផាត់ថានី និងមួយផ្នែក ខេត្តសុងខ្លា ខាងលើនេះឲ្យបានសុខសប្បាយ ព្រោះដឹងថាបងប្អូនក្នុងខេត្តខាងលើ មិនមានចរឹកពន្យុសទាហានសៀមឲ្យធ្វើការឈ្លានពានមកលើកម្ពុជានោះទេ ដូចប្អូងដឹងស្រាប់ហើយ......។ រូបភាពខូចខាតក្រោយពេលទឹកជំនន់នៅខេត្តខេត្តភាគខាងត្បូងនិងមួយផ្នែកនៃសុងខ្លា បូករួមទាំងវត្ថុដែលមានខ្លិនស្អុយ។ល។

ធី សុវណ្ណថា Thy Sovantha   56m  ·  💥ផ្ទុះហើយ មិញនេះ ថៃបាញ់ប្លោងកាំភ្លើងធំ120mm ជាច្រើន.គ្រាប់ ទៅភូមា.វិញ ខាងថៃរបួស៤នាក់ ខូចផ្ទះ១ខ្នង ...@ថា

HENG Ratana 1h  · បញ្ហាផ្ទុះគ្រាប់មីនប្រឆាំងមនុស្សរបួសដាច់ជេីងម្ខាងនិងរងរបួសដៃព្រមទាំងផ្ទៃមុខ​ ជនជាតិចិនម្នាក់ភេទប្រុស​ វេលាម៉ោងប្រមាណ​៣:២០នាទីព្រឹកទៀបភ្លឺ  នៅថ្ងៃទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នៅភូមិសាស្រ្តចម្ការមីនកម្ពុជាលេខBS:22575 ក្បែរបង្គោលសីមាលេខ៤៨​ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។  ក្រោយឧបទ្ទវហេតុគ្រោះថ្នាក់ផ្ទុះមីនជនជាតិចិនម្នាក់នេះភ្លាម​ ខាងភាគីថៃបានបំពងសំឡេងវាយប្រហារលាបពណ៌កម្ពុជា​ថា​ ជនជាតិចិនលួចឆ្លងដែនពីកម្ពុជាទៅថៃ​ និងជាពិសេស ចោទប្រកាន់ថា​ កម្ពុជាមិនសហកាដោះមីនតាមបណ្តោយព្រំដែន​ជាដេីម...។ ដោយការចោទប្រកាន់ទាំងឡាយនោះបានបន្សល់នូវចម្ងល់និងភស្តុតាងមួយចំនួនគួរពិចារណាស្វែងយល់ការពិតយ៉ាងច្រេីន។  សុំបញ្ជាក់តំបន់នេះជាចម្ការមីនចាស់របស់កម្ពុជាសំណល់សង្គ្រាមដោយមានភស្តុតាងច្បាស់លាស់ទាំងប្រភេទគ្រាប់មីន​ ភូមិសាស្ត្រមានទំនប់​ជីក មានលេណដ្ឋានកងទ័ពមានរបងបន្លាលួស​ចាស់​ និងជាព្រៃក្រាស់​ ។ ការដាក់គ្រាប់មីនបានកេីតឡេីងតាំងពីក្នុងពាក់កណ្តាលទសវត្សរ៍១៩៨០ដល់ដេីមទសវត្សរ៍​១៩៩០។  ករណីផ្ទុះមីនជនជាតិចិនម្នាក់នេះ​ ធ្វេីឱ្យមនុស្សម្នាទាំងឡាយនឹកឃេីញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលទាហ៊ានថៃបានដឹកជនភៀសខ្លួនកម្ពុជាដែលមានឯកសារខ្លះបានបញ្ជាក់ថា​ មានចំនួនប្រមាណជាង៤៣.០០០នាក់មានទាំងទារក​ ក្មេងចាស់ប្រុសស្រី​ យកមកចាក់ចោលនៅតំបន់ភ្នំខ្មោច​ ដោយបង្ខំឱ្យដេីរឆ្លងកាត់ចម្ការមីនមកកម្ពុជាវិញ​ បណ្តាលឱ្យជាន់គ្រាប់មីនរបួស​និងស្លាប់​យ៉ាងច្រេីន។  អ្នកខ្លះមានចម្ងល់ថា​ "ថៃតែងតែជាន់មីន​ថ្មី​ ហេតុអ្វីចិនជាន់មីនចាស់"?  នេះជារឿងរ៉ាវប្រវត្តិសាស្ត្រត្រូវតែរំលឹកចងចាំនិងមិនអាចបំភ្លេចបាន!!

Smeyy  is with Smeyy Smeyy. 1h  · 🚨*សូមពុកម៉ែបងប្អូនខ្មែរ 🇰🇭 កុំជឿតាមការបង្ហោះពួកថៃ 🇹🇭 ឱ្យសោះ គ្មានប្រភពព័ត៌មានផ្លូវការពីរដ្ឋាភិបាល បង្ហោះថា៖ ខ្មែរព្រមបើកច្រកព្រំដែនជាមួយថៃទេ វាព្រុសតែរឿងព្រំដែនដដែលៗ ១លានឆ្នាំ ក៏ខ្មែរមិនបើកដែរ៕

Smeyy  is with Smeyy Smeyy. 2h  · 🚨*ព័ត៌មានក្តៅៗ : វេលាព្រឹកមុននេះបន្តិច នៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងយោធាមីយ៉ាន់ម៉ា 🇲🇲 និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោយបានធ្វើឱ្យផ្លាតគ្រាប់កាំ.ភ្លើ.ងធំ ចំនួន (៥គ្រាប់) ចូលមកក្នុងព្រំដែនថៃ Mae Sot ខេត្ត Tak បណ្តាលឱ្យពលរដ្ឋស៊ីវិលរងរបួស ចំនួន ៤នាក់។ ក្នុងនោះ កងកម្លាំងទ័ពពិសេសថៃ 🇹🇭 (Ratchamanu) ក៏បានបា.ញ់ព្រមានទៅលើមីយ៉ាន់ម៉ា 🇲🇲 ចំនួន ៤ដង ដើម្បីជាការឆ្លើយតបផងដែរ រួចក៏ស្ងប់ស្ងាត់ទៅវិញ។ *បញ្ជាក់៖ គិតត្រឹមម៉ោងនេះ កងកម្លាំងថៃ 🇹🇭 ក៏ដូចជាអាជ្ញាធរថៃ កំពុងតែរឹតបន្តឹងសន្តិសុខព្រំដែនរវាងថៃ-មីយ៉ាន់ម៉ា ក្នុងកម្រិតខ្ពស់ និងយកចិត្តទុកដាក់បំផុត៕ (Smeyy)

News Today 1h  · យោធាមីយ៉ាន់ម៉ានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបាញ់កាំភ្លើងធំចំនួន ៥ គ្រាប់ប្លោងចូលទឹកដីថៃនៅព្រំដែនមេសូត ខេត្តតាក បណ្តាលឲ្យរបួសមនុស្ស ៤ នាក់ ។ នេះបើយោងតាមកាសែត Khaosod ។  កងទ័ពមកពីកងកម្លាំងពិសេសរាជម៉ានុរបស់ថៃ បានបាញ់គ្រាប់ផ្សែងព្រមានចំនួន ៤ គ្រាប់ជាការតបតវិញ ប៉ុន្តែមិនហ៊ានបាញ់សងគ្រាប់កាំភ្លើងធំទៅមីយ៉ាន់ម៉ាទេ ។ ការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រឆាំងរបបយោធា និងយោធាមីយ៉ាន់ម៉ាកាន់តែកើនខ្លាំងឡើងនៅតំបន់ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា ។ រូបភាពពី Khaosod

Khaosod English   2h  · Five Myanmar Artillery Shells Hit Thai Side of Mae Sot Border, Injuring Four Residents along the Mae Sot border in Tak province were jolted in fear this morning, November 30, as five heavy artillery shells from fighting inside Myanmar flew across the border and landed on Thai soil. Four people on the Thai side — all Myanmar migrant workers — were injured. Troops from the Ratchamanu Special Task Force fired four warning smoke rounds in response, while fierce clashes between anti-junta forces and the Myanmar military continued just across the border. Thai authorities have tightened security along the entire Mae Sot frontier. #maesot #TakThailand 

Sok Heng Ok hit back. Why don’t Thai soldiers fire back aggressively like they did with Cambodian? Haha 11m Reply Tanatkorn Korrnn Sok Heng វាជាគ្រោះថ្នាក់មួយ។ ភូមា​បាន​ច្បាំង​នឹង​ពួក​ការ៉ែន។ វា​មិន​ពាក់ព័ន្ធ​នឹង​ប្រទេស​ថៃ​ទេ។ ថៃ​ទើប​បាញ់​ព្រមាន។ ឯងល្ងង់ណាស់មិនយល់អ្វីទាំងអស់? ហើយ​អ្វី​ដែល​សំខាន់​បំផុត​នោះ សព្វាវុធ​របស់​ថៃ គឺ​សម្រាប់​តែ​សម្លាប់​ទាហាន​ខ្មែរ​ប៉ុណ្ណោះ មិន​មែន​ជាតិ​សាសន៍​ដទៃ​ទេ។ ព្រោះ​ជាតិ​សាសន៍​ដទៃ​មិន​អាក្រក់​ដូច​ខ្មែរ​ទេ។ បើ​ប្រទេស​ស្មោកគ្រោក​នៅ​តែ​មាន​បញ្ហា​ជាមួយ​ថៃ អាវុធ​ថៃ​នឹង​សម្លាប់​ខ្មែរ​ថែម​ទៀត។ កុំ​ប្រាប់​ខ្ញុំ អ្នក​ជឿ​ថា​ទាហាន​ថៃ​រាប់​ពាន់​នាក់​បាន​ស្លាប់ ខណៈ​ទាហាន​ខ្មែរ​តែ ៥ នាក់​ប៉ុណ្ណោះ​ដែល​ស្លាប់។ បើអ្នកជឿ នោះអ្នកពិតជាល្ងង់ណាស់។ ចំណែក​គ្រោះ​ធម្មជាតិ​វិញ គឺ​ជា​អ្វី​ដែល​មិន​អាច​គ្រប់​គ្រង​បាន។ ថ្ងៃណាមួយ ប្រទេសរបស់អ្នកនឹងប្រឈមមុខនឹងគ្រោះមហន្តរាយធ្ងន់ធ្ងរដូចប្រទេសដទៃទៀតក្នុងអាស៊ាន។

ធី សុវណ្ណថា Thy Sovantha   2h  · ២០០៨គណៈកម្មការព្រំដែនខ្មែរ រកឃើញបង្គោល៥៨-៥៩ ខុសទីតាំងដើម បច្ចុប្បន្ន.កម្ពុជាជំរុញថៃឲ្យឯកភាព រំកិលបង្គោលខុស ទៅទីតាំងដើមវិញ👍..@ថា

Khan Chansophal 6h  · ល្បិចសៀមនៅស្ទើ ឲ្យចិនOnline ដែលខ្លួនចាប់បាន មិនយកដាក់គុក ហើយបង្ហើបឲ្យរត់ឆ្លងចូលដីខ្មែរ ក្នុងភូមិសាស្ត្រចំការមីន។ ទូតចិននៅស្រុកសៀមក៏មិននៅស្ងៀមដែរ និងស្រាវជ្រាវរឿងនេះ។

Sambath Show added a post to the album ព័ត៍មានអន្ដរជាតិ. 1h  · ថៃបាញ់ប្លោងកាំភ្លើងធំ120mm ជាច្រើន-គ្រាប់ ទៅភូមា-វិញ ខាងថៃរបួស៤នាក់ ខូចផ្ទះ១ខ្នង ខណៈកម្ពុជារង់ចាំមើល...។

A 120mm smoke round is a mortar or tank projectile designed to create a smoke screen for concealing troop movement. These rounds function by ejecting smoke-generating submunitions, often using red phosphorus or white phosphorus, after being deployed from the mortar at a specific altitude. The smoke can obscure both the visible and infrared spectrums and lasts for a significant duration. 

ព្រំដែន ថៃ ភូមារ៖ ទីក្រុងបាងកក បានចេញបទបញ្ជាឲ្យបាញ់កាំភ្លើងត្បាល់ធុន ១២០ មម ចំនួន ០៥ គ្រាប់ទៅទឹកដីភូមារវិញ តែ បាញ់ជា គ្រាប់ផ្សែង Smoke Round ដែលគោលបំណងនៃគ្រាប់នេះ គឺបាញ់សម្រាប់ លាក់បាំងគោលដៅ មុខសញ្ញារបស់កងទ័ព។ តាមការវិភាគ គ្រាប់កាំភ្លើងត្បាល់ ០៥ គ្រាប់នេះ បាញ់ចេញ  ពីដីភូមារ ដោយកងទ័ព ការ៉ែន ដែលជាសម្ព័ន្ធរបស់ កងទ័ពថៃ។ គោលបំណងការែនបាញ់ចូលដីថៃ ដើម្បីសុំទ័ពថៃជួយអន្តាគមន៍។ ក្រុងបាងកក ក៍បានបញ្ជាឲ្យបាញ់ជាគ្រាប់ផ្សែង ដើម្បី លាក់បាំងគោលដៅទ័ព ក្រែងមានការវាយប្រហារពី កងទ័ពដ្រូន ឬ កងយន្តហោះចម្បាំង ។

Nokor Borei ម៉ែន ណាត

ពលរដ្ឋ​​បារម្ភ​រឿង​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន ​ជាមួយ​ថៃ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បិទ​ព័ត៌មាន

(TFA Khmer / 28-11-2025)

ប្រជាពលរដ្ឋ​មួយ​ចំនួន​ បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ផង និង​ការ​ឈឺចាប់ ពាក់ព័ន្ធ​នឹង​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​ ជាមួយ​ប្រទេស​ថៃ ដែល​សម្រេច​បាន​ភាគច្រើន​រួច​ហើយ។ ពួកគាត់​បារម្ភ​ថា ការបោះបង្គោល​ព្រំដែន​នេះ រដ្ឋាភិបាល​ហាក់​លាក់លៀម​ មិន​ឱ្យ​ពលរដ្ឋ​បានដឹង និង​បញ្ចេញមតិ ដោយ​ពួកគាត់​សង្ស័យ អាច​មក​ពី​កម្ពុជា​បាត់បង់​ទឹកដី​មួយ​ផ្នែក​ទៅ​ភាគី​ថៃ ខណៈ​មួយ​ចំនួន​ទៀត បារម្ភ​ថា ការ​បោះបង្គោល​ព្រំដែន​នេះ អាច​ជា​ការ​ធ្វើ​សម្បទាន​នយោបាយ​របស់​មេដឹកនាំ​កម្ពុជា ដើម្បី​ដូរ​យក​សន្តិភាព។

ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​នៅ​មិនទាន់​បាន​ទទួល​ព័ត៌មាន​សំខាន់ និង​ច្បាស់លាស់​ណាមួយ ចេញពី​រដ្ឋាភិបាល​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន ជាមួយ​ប្រទេស​ថៃ​នោះ​ឡើយ។

ពលរដ្ឋ​នៅ​ឃុំ​អូរបីជាន់ លោកស្រី ចាន់ ស្រីមុំ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ថា ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​ប្រទេស​ថៃ ហាក់​ធ្វើឡើង​ដោយ​តក់ក្រហល់ និង​ខ្វះ​តម្លាភាព ខណៈ​តំបន់​ដែល​ថៃ​រាយ​បន្លា​លួស និង​ដាក់​កង់ឡាន​ព័ទ្ធ​យក​ដី និង​ផ្ទះ​របស់​ពលរដ្ឋ​នោះ រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បាន​ដោះស្រាយ​ឱ្យ​ដាច់​ស្រេច​នៅ​ឡើយ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ដោយ​បង្ហាញ​អំពី​ការ​វិវឌ្ឍន៍​ក្នុង​ប្រតិបត្តិ​ការ​ចុះ​វាស់វែង និង​បោះ​បង្គោល​បណ្ដោះអាសន្ន របស់​ក្រុម​វាស់វែង​ចម្រុះ​កម្ពុជា​-​ថៃ នៅ​កំណាត់​ខ្សែ​ព្រំដែន ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤២ ដល់​៤៧ មាន​ប្រវែង​ប្រមាណ ៧​គីឡូម៉ែត្រ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ និង​បង្គោល​លេខ​៥២ ដល់​៥៩ ដែល​មាន​ប្រវែង​ប្រមាណ ៨.៣​គីឡូម៉ែត្រ ស្ថិត​ក្នុង​ឃុំ​កំរៀង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដោយ​ភាគី​ប្រទេស​ទាំងពីរ បាន​បោះបង្គោល​បណ្ដោះអាសន្ន​សរុប​ចំនួន ១៦៦​បង្គោល។

ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​មួយចំនួន​លើកឡើង​ថា នៅក្នុង​ការ​បោះ​បង្គោលព្រំ​ដែន​បណ្ដោះអាសន្ន​នេះ ពួកគាត់​មិនទាន់​ជឿទុកចិត្ត​លើ​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ ដោយសារ​ពួកគាត់​បាន​តាមដាន​រឿង​នេះ ចេញពី​សារព័ត៌មាន​របស់​ប្រទេស​ថៃ និង​បាន​សង្កេតឃើញ​ក្រុម​បច្ចេកទេស​របស់​ថៃ ជា​អ្នក​បង្ហោះ​ដ្រូន ដើម្បី​វាស់វែង និង​ដៅ​តម្រុយ ខណៈ​ភាគី​កម្ពុជា បាន​ត្រឹម​តែ​ឈរ​មើល​នៅ​សងខាង​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​ម្នាក់ទៀត នៅ​ខេត្ត​កំពង់ចាម លោក ចាន់ សុខុម លើកឡើង​ថា រដ្ឋាភិបាល​បាន​បិទបាំង​ព័ត៌មាន​សំខាន់​មួយចំនួន ពាក់ព័ន្ធ​នឹង​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​ភាគី​ថៃ​នេះ មាន​ដូចជា ការប្រើប្រាស់​ផែនទី​មាត្រដ្ឋាន និង​ខ្វះ​ការ​ចូលរួម​ឃ្លាំមើល​ពី​សំណាក់​ប្រជាពលរដ្ឋ អ្នក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​ជាដើម។

ដោយឡែក ពលរដ្ឋ​ម្នាក់ទៀត នៅ​រាជធានី​ភ្នំពេញ លោក លន់ សេនី យល់ឃើញ​ថា ទោះបីជា​បញ្ហា​ព្រំដែន​គឺជា​រឿង​រសើប និង​មាន​ភាពស្មុគស្មាញ​យ៉ាងណាក្ដី ក៏​រដ្ឋាភិបាល គួរតែ​បញ្ចេញ​ព័ត៌មាន​សំខាន់​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង ដើម្បី​ឱ្យ​ពួកគាត់​ក្ដោប​ស្ថានការណ៍​បាន​ច្បាស់លាស់ ដូចដែល​ប្រទេស​ជិត​ខាង​កម្ពុជា បាន​ធ្វើ​កន្លង​មក​ដែរ។

ចំណែកឯ​សកម្មជន​បរិស្ថាន និង​សង្គម កញ្ញា លីម គីមស័រ បារម្ភ​ថា ការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​ប្រទេស​ថៃ​នេះ អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​មួយ​ផ្នែក នៅក្នុង​ទីតាំង​ដែល​យោធា​ថៃ​បាន​រាយ​បន្លា​លួស កាល​ពី​ពេល​កន្លងទៅ ដែល​កត្តា​នេះ អាច​នឹង​ធ្វើ​ឱ្យ​កម្ពុជា ចាញ់​ប្រៀប​ទៅលើ​ភាគី​ថៃ​។ នៅក្នុង​ចំណុច​នេះ កញ្ញា​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ពី​ភស្តុតាង​ច្បាស់លាស់ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ជាជាង​ការ​គំរាម​មិន​ឱ្យ​ពលរដ្ឋ​និយាយ ឬ​សួរដេញដោល​ពី​បញ្ហា​នេះ ឬ​ទៅ ដែល​ធ្វើ​ឱ្យ​ពួកគាត់ ទៅ​ស្វែងរក​ព័ត៌មាន​ពី​ប្រភព​ខាងក្រៅ ដើម្បី​តាមដាន។

ពាក់ព័ន្ធ​និង​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ថា ការ​វាស់វែង និង​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ជាមួយ​ថៃ នៅ​ពេល​នេះ មិន​បាន​ធ្វើឡើង​ដោយ​ប្រញាប់ប្រញាល់​ក្នុង​រយៈពេល​ខ្លី​នោះ​ឡើយ ដោយ​លោក​អះអាង​ថា កិច្ចការ​នេះ ជា​ការងារ​បច្ចេកទេស​ដែល​បន្ត​ពី​អ្វី​ដែល​ក្រុមការងារ​បច្ចេកទេស​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​បាន​រួម​គ្នា​ធ្វើ​ជិត ២០​ឆ្នាំ​មក​ហើយ។

ទោះជា​បែប​នេះ​ក្ដី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ថៃ លោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) បាន​ប្រកាស​កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​ថា នៅពេលដែល​ការ​​​បោះបង្គោល​ព្រំដែន​នៅ​តំបន់​ភូមិ​ណងចាន់ ដែល​ខ្មែរ​ហៅថា​ភូមិ​ជោគជ័យ ត្រូវ​បាន​បញ្ចប់ ពលរដ្ឋ​ខ្មែរ​ជាង ២០០​គ្រួសារ ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ក្រហម នឹង​ត្រូវ​តែ​ចាក​ចេញ​ពី​តំបន់​នោះ ដើម្បី​ការពារ​អធិបតេយ្យភាព រវាង​ប្រទេស​ទាំងពីរ​។ ចំពោះ​ការ​លើកឡើង​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​ថៃ​នេះ លោក ហ៊ុន ម៉ាណែត មិនបាន​ឆ្លើយ​តប ឬ​បញ្ជាក់​ពី​គោលជំហរ​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ។

ប្រជាពលរដ្ឋ​លើកឡើង​ថា នៅក្នុង​ការ​បោះ​បង្គោលព្រំ​ដែន ពួកគាត់​មិនអាច​ទុកចិត្ត​មេដឹកនាំ​កម្ពុជា បាន​នោះ​ទេ ដោយសារ​នៅក្នុង​បរិបទ​ដែល​កម្ពុជា មាន​ជម្លោះព្រំដែន​ជាមួយ​ថៃ មេដឹកនាំ​កម្ពុជា មាន​គោលជំហរ​ខ្លាំង​ពី​ដំបូង ប៉ុន្តែ​ក្រោយមក បែរជា​ទន់ជ្រាយ និង​មិន​ច្បាស់លាស់ ហើយ​បណ្ដោយ​ឱ្យ​យោធា​ថៃ​បណ្ដេញ និង​រំលោភបំពាន​មក​លើ​ពល​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​តាម​អំពើ​ចិត្ត៕

The Cambodia Daily Khmer   2d  · លោក ហ៊ុន ម៉ាណែត ហៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​មក​រៀន​ពី​បច្ចេកទេស​កិច្ចការ​ព្រំដែន​ឱ្យ​ច្បាស់លាស់ ⏰ ផ្សាយថ្ងៃទី២៨ ខែ១១ ឆ្នាំ២០២៥ 👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2025/11/28/12/47/85906/ 🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f 🔽 នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក ទៅ​កម្ពុជា​ដោយ​ផ្ទាល់ ឬ​ចាត់​អ្នក​តំណាង​មក​សិក្សា​ពី​អ្នក​បច្ចេកទេស​លើ​កិច្ចការ​ព្រំដែន​ក៏បាន ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​និយាយ​ពី​កិច្ចការ​ព្រំដែន​សម​ហេតុផល។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង លោក​មិន​ចង់​ឆ្លើយឆ្លង​ជាមួយ​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​នោះ​ទេ។ លោក​អះអាង​ថា រហូត​មក​ដល់​ពេលនេះ ការ​និយាយ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន​របស់​ក្រុម​ប្រឆាំង ដូចជា​លោក អ៊ុំ សំអាន ជាដើម ហាក់ដូចជា​គ្មាន​អ្វី​ច្បាស់លាស់ ឬ​អាច​យក​ជា​ការ​បាន​ឡើយ ទាំង​មូលដ្ឋាន​បច្ចេកទេស​ផែនទី ទាំង​មូលដ្ឋាន​ច្បាប់ និង​ឯកសារ​យោង​នានា។ នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា ទោះ​លោក​មិន​ចង់​ឆ្លើយតប​ជាមួយ​ក្រុម​ប្រឆាំង​ពី​បញ្ហា​ព្រំដែន​ក៏ដោយ ប៉ុន្តែ​ពេល​ខ្លះ​ក៏​មាន​ការ​ចាំបាច់​ក្នុង​ការ​លើកឡើង​នូវ​ចំណុច​មួយ​ចំនួន​ដែរ ដើម្បី​កុំ​ឱ្យ​ពួកគេ​ប្រឌិត​រឿង​មិន​ពិត​ក្នុង​ចេតនា​កេង​ចំណេញ​នយោបាយ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ច្រឡំ​មក​លើ​រាជរដ្ឋាភិបាល​នោះ។ នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ អតីត​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ស្រុក អះអាង​ថា តំបន់ Pong Nam Ron គឺជា​តំបន់​ដែល​ជាប់​នឹង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ហើយ​ក៏​ជា​អតីត​តំបន់​មូលដ្ឋាន​យោធា​ខ្មែរក្រហម​ដែល​លោក អៀង សារី បាន​កាន់កាប់ និង​មាន​លោក អ៊ី ឈាន ជា​មេទ័ព​នា​សម័យ​សង្គ្រាម​ស៊ីវិល​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០។ ប្រភព​ដដែល បញ្ជាក់​ថា ពេល​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ទទួលស្គាល់​ព្រំដែន​ថ្មី​នៅ​តំបន់​នោះ ដែល​ធ្វើ​ឱ្យ​ខ្មែរ​បាត់បង់​ទឹកដី​ជាច្រើន​គីឡូម៉ែត្រ​ការ៉េ​ទៅ​ប្រទេស​ថៃ ក្រោយ​បញ្ចប់​ការ​បោះ​បង្គោល​រណប​បណ្ដោះអាសន្ន​ពី​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ ដល់​បង្គោល​ព្រំដែន​លេខ​៥៩ កាលពី​ពេល​ថ្មីៗ​នេះ។ យ៉ាងណាក៏ដោយ អតីត​មេ​ខ្មែរក្រហម និង​ជា​អតីត​អភិបាល​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ដែរ​ថា តំបន់​ចន្លោះ​ព្រំដែន​លេខ​៥២ និង​៥៩ កាលពី​សម័យ​សង្គ្រាម​ត្រូវ​បាន​កាន់កាប់​ដោយ​លោក សុន សេន មិនមែន​លោក អៀង សារី ទេ គ្មាន​ការ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ឡើយ ក្នុង​នាម​លោក​ជា​សាក្សី​រស់​ម្នាក់​ដែល​ធ្លាប់​កាន់កាប់​តំបន់​នោះ។ អតីត​មេ​ខ្មែរក្រហម​រូប​នេះ​ចាត់ទុក​ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ប្រឆាំង ដែល​ថា​លោក​ធ្លាប់​អះអាង​ពី​ការ​បាត់បង់​ទឹកដី​ខ្មែរ​រាប់​រយ​ម៉ែត្រ​នៅ​តំបន់ Pong Nam Ron ជាប់​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ទៅ​ប្រទេស​ថៃ ថា​ជា​ការ​ប្រឌិត ញុះញង់ កេង​ចំណេញ​នយោបាយ​ក្នុង​ចេតនា​បង្ក​ចលាចល​សង្គម​ប៉ុណ្ណោះ។ ជុំវិញ​បញ្ហា​នេះ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​រាយការណ៍​កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ថា ក្រុម​ចម្រុះ​ថៃ-កម្ពុជា បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ប្រវែង​ជាង ៨​គីឡូម៉ែត្រ (៨,៣​គីឡូម៉ែត្រ) និង​ដាំ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ និង​លេខ​៥៩ ក្នុង​ស្រុក​ពុងណាំរ៉ុន ខេត្ត​ចាន់បុរី កាលពី​ថ្ងៃ​អង្គារ ដើម​សប្តាហ៍​នេះ។ កាសែត​ថៃ ដដែល​នេះ​បញ្ជាក់​ថា បេសកកម្ម​នេះ​សម្រេច​បាន ១០០% ដោយ​បាន​ដំឡើង​បង្គោល​ចំនួន ១៦៦​បង្គោល ខណៈ​ចំណុច​សំខាន់​បំផុត​នោះ គឺ​ការ​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នេះ គឺ​ផ្អែក​លើ​ទីតាំង​កំណត់​ព្រំដែន​ដើម​ដែល​បាន​បង្កើត​ឡើង​ជាង ១២០​ឆ្នាំ​មុន មិនមែន​ប្រើប្រាស់​តាម​ផែនទី​ខ្នាត ១/២០០០០០ នោះ​ទេ។ ជុំវិញ​បញ្ហា​នេះ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃទី​២៦ វិច្ឆិកា អំពី​ការងារ​ចុះ​វាស់វែង និង​បោះ​បង្គោល​បណ្ដោះអាសន្ន​នេះ​ថា​ជា​ការ​វាស់វែង​ឈរ​លើ​មូលដ្ឋាន​នៃ​ឯកសារ​គតិយុត្តិ ដែល​បន្សល់​ទុក​ពី​អាណាព្យាបាល​បារាំង៕

VAYO FM Radio  23h  · រដ្ឋសភាអនុម័តលើកញ្ចប់ថវិកាសម្រាប់ចាយក្នុងឆ្នាំ២០២៦ដែលផ្ដល់អាទិភាពលើការការពារជាតិ! ---- សេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆន្ទហើយ ដោយទទួលបានសំឡេងគាំទ្រ១០៨សំឡេង។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានស្នើសុំក្នុងគម្រោងចំណាយថវិការដ្ឋសរុបចំនួន៤០,៩១៣ប៊ីលានរៀល ស្មើនឹង១៨,៨៥ភាគរយនៃផលិតផលសរុបក្នុងស្រុក(ផ.ស.ស.) ឬកើនចំនួន៧,៨ភាគរយធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។ ចំពោះសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦នេះ មានគោលបំណងដោយផ្ដល់អាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្ដរភាពនៃកិច្ចប្រតិបត្ដិការរបស់ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះនិងជាក់ស្ដែងនានា ដែលត្រូវបន្ដអនុវត្ដនៅឆ្នាំ២០២៦។  បើតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦នេះ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាបន្តហ៊ុមព័ទ្ធដោយអន្តរកាលនៃពហុវិបត្តិ ដែលមិនចំណុះនឹងការគ្រប់គ្រងរបស់កម្ពុជានោះឡើយជាអាទិ៍៖ ការប្រែប្រួលយ៉ាងរហ័សនៃរបត់គោលនយោបាយពាណិជ្ជកម្មសកល ដែលកាន់តែមានទំនោរទៅរកចរន្តគាំពារនិយម និងឯកតោនិយម តាមរយៈគោលនយោបាយពន្ធគយបដិការ ការបន្តបិទខ្ទប់ព្រំដែនគោករវាងកម្ពុជា-ថៃ។ ទាក់ទងនឹងការបង្កើនកញ្ចប់ថវិការដ្ឋសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៦នេះទៀតសោត បើតាមអ្នកស្រាវជ្រាវកម្ពុជាចាត់ទុកថាជារឿងសមស្រប។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុវាយោថា ការបង្កើននេះស៊ីសង្វាក់គ្នាទៅនឹងកំណើនរបស់សេដ្ឋកិច្ចក៏ដូចជាផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ដូច្នេះមិនត្រឹមតែលោកទេប៉ុន្ដែប្រជាពលរដ្ឋខ្មែរនឹងអបអរសាទរចំពោះការបង្កើនថវិកាសម្រាប់វិស័យការពាជាតិ ខណៈកម្ពុជាកំពុងមានបញ្ហាប្រឈមជាមួយភាគីថៃ។ ជារួមការបង្កើនកញ្ចប់ថវិកាជាតិនេះ គឺជារឿងចាំបាច់ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ប៉ុន្ដែលោកបណ្ឌិត ជ័យ តិច បានស្នើថា ការប្រើប្រាស់ថវិកាសម្រាប់វិស័យការពារជាតិត្រូវតែពិនិត្យឱ្យបានល្អិតល្អន់ ដើម្បីធានានូវប្រសិទ្ធភាពនិងប្រសិទ្ធផល សមស្របនឹងបរិបទបច្ចេកវិទ្យានិងមេរៀនដែលទទួលបានពីការប្រយុទ្ធគ្នាជាមួយថៃ។ ក្នុងន័យនេះលោកចង់សំដៅទៅលើសម្ភារៈក៏ដូចជាសព្វាវុធដែលចាំបាច់ត្រូវពង្រឹងបន្ថែម ដូចជាអាវុធប្រើប្រាស់បច្ចេកវិទ្យាទំនើប ដ្រូន មីស៊ីល អាវុធការពារដែនអាកាស រួមទាំងយន្ដហោះប្រយុទ្ធជាដើម។ លោកអំពាវនាវដែរថាក្រសួងការពារជាតិចាំបាច់ត្រូវមានកំណែទម្រង់ ដោយកាត់ចោលនូវអង្គភាពឬស្ថាប័នដែលមិនចាំបាច់ មន្ដ្រីនៅអង្គភាពខ្លះដែលមិនចាំបាច់ ការកែសម្រួលឱ្យទាន់បច្ចេកវិទ្យាសម័យបច្ចុប្បន្ន៕ 


អ៊ុក ចន្ថា កវីនិពន្ធនាយសមុទ្រ 52m  · #សៀមបញ្ជាឲ្យបាញ់គ្រាប់ផ្សែង១២០មីល្លីម៉ែត្រទៅភូមាព្រោះគ្រាប់ភូមាធ្លាក់ត្រូវភូមិថៃ៥គ្រាប់របួសពលរដ្ឋថៃ ទីក្រុងបាងកកបានបញ្ជាឱ្យបាញ់ផ្លោងផ្សែង ១២០ មីល្លីម៉ែត្រជាការឆ្លើយតប បន្ទាប់ពីមានការបាញ់កាំភ្លើងត្បាល់ចំនួន ៥ គ្រាប់នៅក្នុងទីក្រុង ម៉ែសូត ដោយបានបំផ្លាញទ្រព្យសម្បត្តិ និងធ្វើឱ្យជនស៊ីវិលពីរនាក់រងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នានៅតាមព្រំដែន។ មេបញ្ជាការយោធភូមិភាគទី៣ លោកឧត្តមសេនីយ៍ទោ Worathep Boonya បានបញ្ជាក់ថា កងកម្លាំងថៃត្រូវបានបញ្ជាឱ្យបាញ់គ្រាប់ផ្លោងសងសឹកនៅថ្ងៃនេះ បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិច នៅទល់មុខខេត្ត Tak បណ្តាលឱ្យមានគ្រាប់យុទ្ធភ័ណ្ឌធ្លាក់មកលើទឹកដីថៃ។ តេីសៀមនិងភូមាអាចមានសង្រ្គាមសងសឹកនិងគ្នាទេ? ៚ចន្ថា

Sony Sin 7h  · ល្បិចថោកទាបអាកំពូជចោរសៀម ព្រលែងចិនអនឡាញពីស្រុកវាដែលគ្មានបញ្ជីចេញចូលនៅកម្ពុជា វាដឹកដៃនាំផ្លូវឆ្លងដែនមកព្រំដែនខ្មែរ~សៀម ឲ្យជាន់មីនតាមគ្រោងការវារៀបទុក ដើម្បីញុះឲ្យចិនមានកំហឹងលើមិត្តដែកថែបកម្ពុជា ជាល្បែងដ៏គ្រោះថ្នាក់មួយដែលវាហ៊ានយកមកលេង!

GRK News 1m  · ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់លោក ផែង វណ្ណៈ ចំពោះមុខឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាមួយគ្នានេះ កងរាជអាវុធហត្ថ បន្តគាំទ្រការចូលរួមកិច្ចសហការ ដើម្បីបម្រើប្រជាជន ការពារឯករាជ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស សំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងស្មារតីនិងសម្ភារ។ ខ្លឹមសារនៃកិច្ចសន្យាមានដូចខាងក្រោម៖ ១-បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៀត។ ២-លុបចោលអត្ថបទនិងរូបភាពទាំងអស់ ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើករណីខាងលើនេះ។ ៣-ថ្កោលទោសចំពោះជនទាំងឡាយណា ដែលឆ្លៀតយកព័ត៌មានខាងលើ ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ក្នុងបំណងបង្កចលាចលសង្គម បំផ្លាញសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។ ៤-រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពិត ដើម្បីរួមចំណែកកែលម្អចំណុចអវិជ្ជមានក្នុងសង្គម។ សូមគោរពជូនជ្រាបជាព័ត៌មាន។ សូមគោរពអរគុណ។


VAYO FM Radio   7h  · អ៊ុយក្រែនវាយប្រហារកម្ទេចកងនាវាស្រមោលដឹកប្រេងរបស់រុស្ស៊ីនៅសមុទ្រខ្មៅ ........................... មន្ត្រីអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើក Sea Baby drones របស់កងទ័ពជើងទឹកអ៊ុយក្រែន បានចេញធ្វើប្រតិបត្តិការវាយប្រហារ ប្រឆាំងនាវាដឹកប្រេងពីរគ្រឿងគឺ Kairos និង Virat ដែលស្ថិតក្នុងក្រុមនៃកងនាវាស្រមោលរបស់រុស្ស៊ី ពេលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅ។ យោងតាមវីដេអូបង្ហោះដោយសារព័ត៌មានBBC បានបង្ហាញពីយន្តហោះគ្មានមនុស្សបើកធ្វើដំណើរតាមទឹក ឆ្លងកាត់រលកសមុទ្រតម្រង់ទៅរកនាវា ហើយបានបំផ្ទុះបណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅនៅលើផ្ទៃទឹក និងផ្សែងខ្មៅខ្មួលខ្មាញ់បាញ់ទៅលើអាកាស។ អាជ្ញាធរតួកគីបាននិយាយថា ពួកគេបានជួយសង្រ្គោះនាវាទាំងពីរគ្រឿងនោះ ដោយទូករបស់តួកគីពីរគ្រឿងបានចូលទៅពន្លត់ភ្លើង។ នាវាទាំងពីរគ្រឿងដែលស្ថិតនៅក្នុងបញ្ជីខ្មៅនោះ ត្រូវបានគេរាយការណ៍ថា ជាផ្នែកមួយនៃកងនាវាស្រមោលរបស់រុស្ស៊ី ដែលសំដៅទៅលើនាវាដឹកប្រេងរាប់រយគ្រឿងដែលរុស្ស៊ីប្រើ ដើម្បីគេចពីទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់ក្រុងមូសស្គូ លើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២។ កងនាវាស្រមោលភាគច្រើន ត្រូវបានបង្កើតឡើងដោយនាវាដឹកប្រេងចាស់ៗ ដែលភាគច្រើនមិនដឹងថានរណាជាម្ចាស់កម្មសិទ្ធិពិតប្រាកដ ឬការធានារ៉ាប់រង​ច្បាស់លាស់នោះទេ។ រុស្ស៊ីធ្វើដូច្នេះ ដើម្បីបំភាន់ភ្នែកអន្តរជាតិ ដើម្បីអាចបញ្ចេញប្រេងលក់យកលុយមកគាំទ្រសេដ្ឋកិច្ចនិងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ការវាយប្រហារនេះ ត្រូវបានគេមើលឃើញថា ជាការព្រមានទៅកាន់រុស្ស៊ីថា ការដឹកប្រេងតាមសមុទ្រខ្មៅប្រឈមមុខនឹងហានិភ័យ នៃការវាយប្រហារដោយផ្ទាល់ មិនមែនគ្រាន់តែទណ្ឌកម្មរបស់លោកខាងលិចនោះទេ។ ការវាយប្រហារនេះទៀតសោត បានបង្ហាញពីការកើនឡើងនៃភាពតានតឹងបន្ថែមទៀត រវាងរុស្ស៊ីនិងអ៊ុយក្រែន បើទោះបីជាប្រទេសទាំងពីរ កំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា លើសេចក្តីព្រាងផែនការសន្តិភាពដ៏ចម្រូងចម្រាស ដែលដាក់ដោយលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកក៏ដោយ។  បើតាមប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយនៅថ្ងៃសៅរ៍ថា គណៈប្រតិភូមួយក្រុម ដឹកនាំដោយមន្ត្រីសន្តិសុខជាន់ខ្ពស់ Rustem Umerov កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីបន្តការចរចាលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។ គណៈប្រតិភូអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងជួបជាមួយមន្ត្រីអាមេរិកនៅរដ្ឋ Florida នៅថ្ងៃអាទិត្យ។ ចំណែកលោក Steve Witkoff បេសកជនក្រៅប្រទេសរបស់លោកត្រាំវិញ មានគម្រោងជួបចរចាជាមួយភាគីរុស្ស៊ីនៅទីក្រុងមូស្គូនាសប្តាហ៍ក្រោយនេះ៕ ​

Truy Vichheka អញ្ជើញអ្នកសារព័ត៌មានចូលបំភ្លឺ ដូចឃាត់ខ្លួនជនសង្ស័យទៅហើយ ។ ឯណាទៅសិទ្ធិអ្នកសារព័ត៌មាន ។ លើកនេះ បងប្អូនយើង លើកក្រោយជាអ្នកណាទៀតទៅ?

RFI ខេមរភាសា / RFI Khmer   6h  · នៅព្រឹកថ្ងៃអាទិត្យទី៣០ខែវិច្ឆិកានេះ ក្រសួងការពារជាតិកម្ពុជា បានចេញមកបញ្ជាក់អំពីហេតុការណ៍ដែលបុរសជនជាតិចិនម្នាក់ បានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ភាគីថៃបានចោទប្រកាន់ថា មីនដែលជនជាតិចិនបានជាន់នោះ ជាមីនថ្មីដែលដាក់ដោយភាគីកម្ពុជា។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានបដិសេធចោលការចោទប្រកាន់នេះ ដោយអះអាងវិញថា ឧបទ្ទវហេតុជនជាតិចិនជាន់មីន គឺកើតឡើងនៅក្នុងតំបន់ចម្ការមីនកម្ពុជា ដែលជាគ្រាប់មីនសេសសល់ពីសម័យសង្រ្គាម។

ធី សុវណ្ណថា Thy Sovantha   21m  ·  🎉អបអរសាទរ មន្ត្រីព្រំដែនខ្មែរ រកឃើញបង្គោល.៤៣ ជិតភូមិព្រៃចាន់ ដីកប់លើ០.៥m នៅកណ្តាលវាលស្រែថៃ បញ្ជាក់ថា÷ថៃធ្វើស្រែចូលដីខ្មែរ👍..@ថា

No comments:

Post a Comment