ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Tuesday, November 25, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥

 សភាពការណ៍សឹកអ៊ុយក្រែន សមរភូមិ Pokrovsk -ជាទូទៅស្ថានការណ៍នយោបាយអ៊ុយក្រែន មានការប្រែប្រួលខ្លះ ក្រោយពីផែនការសន្តិភាពអាមេរិកសម្រាប់ អ៊ុយក្រែន ២៨ ចំណុចដាក់ចេញទៅ មានបាតុកម្ម មានការប្រឆាំងអាមេរិកពាសពេញសកលលោក ដូច្នេះ ខាងអាមេរិកគេ កែទៅវិញថា នោះជាផែនការរបស់ រុស្សី មិនមែនជាផែនការរបស់ អាមេរិកទេ។ សង្រ្គាមរុស្សី អ៊ុយក្រែន ៤ ឆ្នាំនេះ បណ្តាលឲ្យអ៊ុយក្រែនបាត់បង់ទឹកដីប្រមាណ ២៥% ដោយសារចាញ់សង្រ្គាម រវាង ៧០ប្រទេស ទល់ជាមួយ រុស្សីអ៊ីរ៉ង់ រុស្សីកូរ៉េខាងជើង ក្នុងបរិបទនេះ ប្រទេសជាច្រើនចេញមុខមក ដោះស្រាយរកសន្តិភាពសម្រាប់អ៊ុយក្រែន ដែលភាគីធ្វើផែនការសន្តិភាពនោះមាន អ៊ុយក្រែនខ្លួនឯង ទាមទារលុយប្រមាណ ២០០ម៉ឺន លានដុល្លា គឺយកគំរូតាមកម្ពុជាពេលមានកិច្ចព្រមព្រៀងសន្តិភាពត្រូវ បរទេសទាំងអស់ ផ្ទេរលុយមកកសាងប្រទេសអ៊ុយក្រែនឡើងវិញ មានផែនការសន្តិភាពរបស់ រុស្សី ផែនការសន្តិភាពរបស់ចិន ផែនការសន្តិភាពរបស់ អាមេរិក ដែលផែនការសន្តិភាពអាមេរិក ល្អជាងគេ សមហេតុផលជាងគេបង្អស់ គឺឲ្យអ៊ុយក្រែន ចាញ់សង្រ្គាម ប្រគល់ទឹកដីទៅរុស្សី ពីព្រោះ សង្រ្គាម ៤ ឆ្នាំនេះ អស់ដីតាំងពី ៥% មកដល់ ២៥% បើធ្វើសង្រ្គាមបន្ត វាអាចអស់ដី ច្រើនថែមទៀត ។ អ៊ុយក្រែនយល់ព្រមភ្លាម តែ ទាស់គ្នារឿង កសាងអ៊ុយក្រែន ឡើងវិញ គឺ អាមេរិក ទាមទារយក រ៉ែកម្រនៅអ៊ុយក្រែន ដើម្បីទូទាត់ថ្លៃជំពាក់គ្រាប់ អាវុធ...ហេតុនេះ អ៊ុយក្រែនតវ៉ា ប្រឆាំង។ ភាគីអ៊ុយក្រែននៅតែ ចរចេស ចេញរបាយការណ៍បោកប្រាស់សកលលោក ថាខ្លួនឈ្នះ គ្រប់គ្រងទីក្រុង POkrovsk ជា ឧទា. ដើម្បីសំដែងថា អ៊ុយក្រែននៅតែខ្លាំង មិនចាំបាច់មានអាមេរិក !! អ៊ុយក្រែន មាន បារាំង អគ្លេស អាល្លឺម៉ង់ជា ខ្នង...៕

សម្តេច ធិបតី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនជនរួមជាតិ។ 

បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ 

ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។ 

ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។  ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ 

ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ 

ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧  និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន÷ 

១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែន​លេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ? 

ខ្ញុំសូមបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។ 

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។ 

កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។ 

ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ 

២. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ? 

ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។ 

រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។

៣. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី? 

ខ្ញុំបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ។ 

ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។ 

កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ 

ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ 

ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។ 

ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។ 



Fresh News   12m  · ពលរដ្ឋភូមិព្រៃចាន់ និងជោគជ័យ វិលត្រឡប់ទៅផ្ទះសម្បែងវិញហើយក្រោយសភាពការណ៍ស្ងប់ស្ងាត់ (បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ ភូមិព្រៃ ចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានវិលត្រឡប់ ទៅ ផ្ទះ សម្បែងរបស់ខ្លួនបណ្តើរៗហើយនៅថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បន្ទាប់ពីពួកគេឃើញសភាពការណ៍ស្ងប់ស្ងាត់។ ប្រជាពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ ត្រូវបានជម្លៀសចេញពីភូមិឋានជាបន្ត បន្ទាប់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានហេតុការណ៍កងទ័ពថៃ បាញ់ ប្រហារលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស ៣នាក់។ ជាមួយការវិលត្រឡប់ទៅវិញរបស់ប្រជាពលរដ្ឋនេះ គេបានឃើញអាជ្ញាធរខេត្តជាក្រុមការងារគ្រប់គ្រងមណ្ឌលសុវត្ថិភាពនៅវត្តចាន់ស៊ីសាមគ្គីរតនារាម បានរៀបចំរថយន្តជួយដឹកជញ្ជូនប្រជាពលរដ្ឋទៅផ្ទះសម្បែងរបស់គាត់ផងដែរ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ មានចំនួនសរុបជិត ១ពាន់គ្រួសារ។ កំលុងពេលភៀសមកស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌល សុវត្ថិភាព ក្នុង វត្តចាន់ស៊ីសាមគ្គី រត នា រាម ប្រជាពលរដ្ឋទាំងអស់ទទួលបានការយកចិត្តទុកដាក់ ខ្ពស់ ពី សំណាក់អាជ្ញាធរតាមរយៈការរៀបចំកន្លែងស្នាក់ ផ្តល់ស្បៀងអាហារ ថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ៕


ខ្មែរក្រោមគឺខ្មែរសុទ្ឋ 2h  ·  🇹🇭ស្តេចថៃបានបញ្ជាអោយមានការចល័តកម្លាំងទាំងអស់ទាំងកំលាំងទ័ពជើងទឹក ជើងគោក នឹងជើងអាកាសពីព្រំដែនសិ ននឹងកំលាំងនគរបាលខេត្តក្រុងបន្ទាន់ដើម្បីជម្លៀសពលរដ្ឋលិចទឹកទៅកាន់តំបន់សុវត្ថិភាព


KPT International

នាយករដ្ឋមន្ត្រី លោក អានុទីន ឆានវីរៈគុល បានប្រកាសដាក់ខេត្តសុងក្លា (Songkhla) ក្នុង​គ្រាអាសន្ននៅថ្ងៃអង្គារ​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ ខណៈដែលទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក បន្តបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងគំរាមកំហែងដល់សុវត្ថិភាពសាធារណៈ។

យោង​តាម​សារព័ត៍មាន​ថៃ The Standard ការប្រកាស​ដែលមានសុពលភាពចាប់ពីថ្ងៃទី២៥​ខែវិច្ឆិកា​ឆ្នាំ២០២៥ ដល់ថ្ងៃទី២៥​ខែកុម្ភៈ​ឆ្នាំ២០២៦ ធ្វើឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា ដែលបង្ក​ឲ្យ​មានទឹកជំនន់«ដ៏មហន្តរាយ» នៅតាមស្រុកជាច្រើន។ អាជ្ញាធរបាន​លើក​ឡើង​ថា ស្ថានភាពនេះបានរំខានយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់ និងបង្កការខូចខាតយ៉ាងធំធេង​ដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន។

រដ្ឋាភិបាលបាន​ប្រកាស​ថា វិធានការបន្ទាន់គឺចាំបាច់ដើម្បីធានាសុវត្ថិភាពសាធារណៈ រក្សាសណ្តាប់ធ្នាប់ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងស្តារឡើងវិញ ដោយកត់សម្គាល់ថា នីតិវិធីរដ្ឋបាលធម្មតាមិនគ្រប់គ្រាន់ដើម្បីដោះស្រាយទំហំនៃគ្រោះមហន្តរាយនេះឡើយ។

នៅក្រោមព្រះរាជក្រឹត្យស្តីពីការគ្រប់គ្រងរដ្ឋបាលក្នុងស្ថានភាពគ្រាអាសន្ន គណៈរដ្ឋមន្ត្រីបានអនុម័តបទបញ្ជានេះ និងបានតែងតាំងអគ្គមេបញ្ជាការកងទ័ព ជាមន្ត្រីទទួលបន្ទុកគ្រប់គ្រង និងសម្របសម្រួលប្រតិបត្តិការសង្គ្រោះបន្ទាន់នៅក្នុងខេត្តសុងក្លា។

រដ្ឋាភិបាលថៃ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួននឹងបន្តផ្តល់អាទិភាពដល់ជំនួយឆាប់រហ័ស ការកាត់បន្ថយការខូចខាត និងការស្តារឡើងវិញរយៈពេលវែង ខណៈដែលស្ថានភាពទឹកជំនន់នៅតែធ្ងន់ធ្ងរនៅឡើយ៕

สำนักข่าวไทย   25m  · กองทัพบกโดยกรมการทหารช่าง จัดกำลังพลพร้อมรถสายพานเอนกประสงค์ (Extreme V) จำนวน 1 คัน ออกเดินทางไปอำเภอหาดใหญ่ จังหวัดสงขลา เพื่อสนับสนุนภารกิจช่วยเหลือประชาชนที่ได้รับผลกระทบจากสถานการณ์น้ำท่วม The army by the Department of Military Mechanic has provided a unit with 1 multi-purpose belt car (Extreme V) is on its way to Hat Yai district, Songkhla province to support the mission to help the 

ធី សុវណ្ណថា Thy Sovantha   5m  ·   💥សាហាវ ថៃបង្ហាញគម្រោង វាយកម្ពុជា១០០ថៃ្ង ចំណាយ ៩ទ្រីលានដុល្លា នឹងវាយដល់ភ្នំពេញ (ពូៗថា÷ ថៃមិនអាចឆ្លងភ្នំដងរែក.រួចទេ)👍 ...@ថា

Smeyy  is with Smeyy Smeyy. 21m  · 🚨*ព័ត៌មានក្តៅៗ : នៅវេលារសៀល ថ្ងៃទី២៥ វិច្ឆិកា ២០២៥នេះ កងទ័ពភូមិន្ទថៃ 🇹🇭 តាមរយៈនាយកដ្ឋានវិស្វកម្មយោធាថៃ បានបញ្ចេញនូវប្រភេទរថយន្ត (Extreme V) ទៅកាន់ស្រុក Hat Yai ខេត្ត Songkhla ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្គ្រោះប្រជាជនថៃ ពីគ្រោះទឹកជំនន់។ រថយន្ត (Extreme V) គឺជាប្រភេទយានជំនិះមួយប្រភេទ ដែលផលិតឡើងដោយក្រុមហ៊ុន «ST Engineering» ដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី 🇸🇬 វាអាចមានសមត្ថភាពខ្ពស់ អាចធ្វើដំណើរឆ្លងកាត់ទឹកបានយ៉ាងរលូន វាជាជម្រើសល្អបំផុត ក្នុងការជួយផ្លាស់ទីមនុស្ស នៅក្នុងតំបន់ដែលមានកម្រិតទឹកខ្ពស់បានយ៉ាងមានប្រសិទ្ធភាព៕ (Smeyy)

ពូ ការ៉េបួន នាយករដ្ឋមន្ត្រីសៀម ប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ក្នុងខេត្តសុងក្លា និងតែងតាំងអគ្គមេបញ្ជាការជាមន្រ្តីច្បាប់ និងជាប្រធាន ទទួលខុសត្រូវ ក្នុងការដោះស្រាយស្ថានការណ៍ គ្រាអាសន្ននេះ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ

Smeyy  is with Smeyy Smeyy. 5h  · 🚨*ព័ត៌មានក្តៅៗ : មេបញ្ជាការកងទ័ពជើងអាកាសថៃ លោក Seksan Kantha បានប្រកាសនៅថ្ងៃទី២៥ វិច្ឆិកា ២០២៥ ពីវិមានរដ្ឋាភិបាលថៃ មុននេះហើយ គឺមិនមែនប្រកាសគំរាមកំហែង ប្រទេសណាមួយដូចរាល់ដងឡើយ លោកបានប្រកាសថា៖ «កងទ័ពជើងអាកាសថៃ 🇹🇭 បានត្រៀមខ្លួនយ៉ាងពេញលេញ ក្នុងការដាក់ពង្រាយយន្តហោះរួចហើយ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះប្រជាជនថៃ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ នៅខេត្តភាគខាងត្បូង នៃប្រទេសថៃ»។ *លោកសង្កត់ធ្ងន់ថា៖ «វាគឺជារឿងបន្ទាន់ សម្រាប់កងទ័ពជើងអាកាសថៃ 🇹🇭 ដើម្បីពន្លឿនការជួយសង្គ្រោះ ពិសេស អ្នកដែលជាប់គាំង ដែលចេញទៅណាមិនរួច ដែលឋិតនៅតំបន់គ្រោះថ្នាក់ កំពុងរង់ចាំការជួយសង្គ្រោះពីពួកយើង»៕ (Smeyy)


KBN News Komsan 4h  · នាយករដ្ឋមន្ត្រីថៃ ៖ «ជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរ» ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរទេ ជម្លោះធ្វើឱ្យប្រទេសថៃរងផលប៉ះពាល់ ហើយលោកកំណត់គោលដៅបង្កើនទំនាក់ទំនងការទូតល្អជាមួយប្រទេសជិតខាងទាំងអស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២៥ ខែវិច្ឆិកា ។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងតំបន់ឃ្លងតឺយ ទីក្រុងបាងកក លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងភរិយា បានចូលរួមកម្មវិធី Dinner Talk ស្តីពីប្រធានបទ «Thailand The Next 4 Year» ហើយលោកនិយាយថា ជម្លោះព្រំដែនកម្ពុជា-ថៃត្រូវតែបញ្ចប់ក្នុងរយៈពេល៤ឆ្នាំ ពីព្រោះគ្មានផលល្អសម្រាប់ប្រទេសទាំងពីរ ។ លោកនឹងធ្វើឱ្យស្ថានការណ៍ត្រឡប់មករកភាពប្រក្រតីវិញ ដោយមេដឹកនាំកម្ពុជា-ថៃគួរតែដោះស្រាយរកប្រភពបញ្ហា និងផ្តោតលើមូលហេតុ ហើយពេលដំណើរការត្រូវបានបញ្ជាក់ដោយវិទ្យាសាស្ត្រ ភាគីទាំងសងខាងនឹងព្រមទទួលយក ។


ប្រយុទ្ធ

អត្ថបទវិភាគ៖ សេណារីយ៉ូរឿងគ្រាប់មីន គឺជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង» របស់ភាគីថៃ

ម្តងហើយម្តងទៀត ភាគីថៃតែងតែយកប្រធានបទស្តីពីការដើរជាន់មីននៃទាហានរបស់ខ្លួនមកធ្វើជាលេស ក្នុងការចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី។ គោលដៅសំខាន់បំផុតរបស់ភាគីថៃ គឺបង្កើតលេស ដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍ពីការឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យភាពកម្ពុជា ក៏ដូចជាការបំពានមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។

ប៉ុន្តែ ល្បិចរបស់ថៃប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯង ឬបើនិយាយតាមសុភាសិតខ្មែរវិញគឺ «តម្រិះជិះកឯង»។ ហេតុអ្វី? ពីព្រោះសកម្មភាពដដែលៗរបស់ថៃ បាននិងកំពុងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់អំពីគោលដៅទុច្ចរិតរបស់ខ្លួនទៅវិញទេ។

ទី១៖ នរណាក៏ដឹងដែរថា កម្ពុជាគឺជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ដោយក្នុងអំឡុងពេលនោះ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានកប់យ៉ាងច្រើននៅក្នុងដី ពិសេសក្នុងតំបន់ដែលមានសង្គ្រាមផ្ទុះខ្លាំង ដូចជាតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជាថៃជាដើម ដែលជាទីតាំងធ្លាប់មានការប្រយុទ្ធគ្នាពីអតីតកាល។

ទី២៖ ក្រោយទទួលបានសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះនាចុងទសវត្សរ៍ទី៩០ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការដោះមីន និងគ្រាប់មិនទាន់ផ្ទុះដែលជាកាកសំណល់សង្គ្រាមចេញពីទឹកដីរបស់ខ្លួន ដោយបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាស្តីពីការហាមប្រាមការប្រើប្រាស់ គ្រាប់មីនប្រឆាំងមនុស្ស។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានដោះមីន និងគ្រាប់មិនទាន់ផ្ទុះជាង៤លានគ្រាប់ រហូតបានក្លាយជាប្រទេសគំរូមួយក្នុងលោក ក្នុងការដោះមីន និងកាកសំណល់សង្គ្រាម ដែលទទួលបានការកោតសរសើរពីអង្គការសហប្រជាជាតិ។ បណ្តាប្រទេសជាច្រើនបានមកសិក្សាបទពិសោធន៍ដោះមីនពីកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជូនកងទ័ពមួកខៀវនិងអ្នកជំនាញ ដោះមីនទៅជួយបណ្តាប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ទី៣៖ ការដើរជាន់មីនពីសំណាក់ទាហានថៃបង្ហាញរូបភាពពីរយ៉ាងគឺ៖ ម្យ៉ាង ប្រសិនបើការផ្ទុះមីនកើតឡើងនៅលើទឹកដីថៃ ច្បាស់ណាស់ថា គឺជាការទទួលខុសត្រូវរបស់ថៃ។ ប្រសិនបើថៃមិនបានដាក់មីននោះ ដោយខ្លួនឯងទេ ការផ្ទុះមីនមិនអាចកើតមានជាដាច់ខាតពីព្រោះប្រទេសថៃមិនធ្លាប់មានសង្គ្រាមស៊ីវិលទេ។ ការចោទថាទាហានកម្ពុជាលួចចូលទៅដាក់មីនក្នុងទឹកដីថៃគឺជារឿងដែលមិនអាចជឿបានទាល់តែសោះពីព្រោះកងទ័ពថៃត្រូវបានដាក់ពង្រាយគ្រប់ទិសទីក្នុងទីតាំង ដែលថៃអះអាងថាជាដែនអធិបេតយ្យភាពរបស់ខ្លួន។ ដូច្នេះ តើទាហានកម្ពុជាអាចលួចចូលទៅដាក់មីនលើដីថៃបានយ៉ាងដូចម្តេច? ម្យ៉ាងទៀត ប្រសិនបើការផ្ទុះនោះស្ថិតនៅលើដីខ្មែរ ប្រាកដណាស់ថានោះគឺជាមីនដែលសល់ពីសង្គ្រាមដែលទាហានថៃទន្ទ្រានចូលនិងដើរជាន់។ សម្មិតកម្មទី២ នេះហាក់ដូចជាសមទំនងណាស់ ពីព្រោះកងទ័ពថៃធ្វើសកម្មភាពរុករានរហូតក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់ដូចជាការដាក់បន្លាលួស និងការចល័ត កម្លាំងចុះឡើងដោយមិននៅស្ងៀមមួយកន្លែងដូចមានចែងក្នុងកិច្ចព្រមព្រៀងឈប់បាញ់ឡើយ។

ទី៤៖ ថៃតែងយកគ្រាប់មីនថ្មីមកបង្ហាញដោយអះអាងថា នោះជាមីនដែលដាំដោយកងទ័ពកម្ពុជា។ ត្រង់ចំណុចនេះ យើងគួរកត់សម្គាល់ថា នេះគឺជាឈុតឆាកច្រើនជាងការពិត។ ម្យ៉ាងទៀត មីនថ្មីឬចាស់មិនមែនជាហេតុផលដើម្បីទម្លាក់កំហុសទៅលើភាគីណាទេ។ អ្វីដែលសំខាន់នៅត្រង់ថា តើអ្នកណាជាអ្នកដាក់មីនទាំងនោះ? ក្នុងគោលបំណងអ្វី? តើអ្នកណាទទួលផលចំណេញពីបញ្ហានេះ? ក្នុងន័យនេះ បើចោទថាកម្ពុជាជាអ្នកដាក់មីន តើសមទំនងទេ បើកម្ពុជាសុំតែសុខ។ កម្ពុជាចង់បានតែសន្តិភាព។ កម្ពុជាធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចៀសការផ្ទុះអាវុធ ហើយកម្ពុជាគ្រាន់តែការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ។ តែបើថៃវិញ ធ្វើសកម្មភាពគំរាមកំហែង ចល័តកងទ័ព ដាក់បន្លាលួស បាញ់ចំពាមកៅស៊ូគ្រាប់ឃ្លីមកលើទាហានកម្ពុជា រួមទាំងការបាញ់គ្រាប់កាំភ្លើងពិតផងរាប់ដងមិនឈ្នះ។ ទាំងអស់នេះសុទ្ធសឹងជាសកម្មភាព បង្កហេតុ។ ដូច្នេះ ការដាក់មីនដើម្បីបង្កើតលេស បង្កើតសេណារីយ៉ូបង្កសង្គ្រាមជាមួយកម្ពុជា និងមួលបង្កាច់កម្ពុជា គឺជារឿងសមទំនងជាង។

សរុបមកវិញ ការផ្ទុះគ្រាប់មីនជាបន្តបន្ទាប់ និងការបំប៉ោងរឿងគ្រាប់មីនដើម្បីទម្លាក់កំហុសមកលើកម្ពុជាត្រូវគេមើលឃើញជាទូទៅថា ជាសេណារីយ៉ូរបស់ថៃដើម្បីបង្កហេតុ និងបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ នេះជាករណីតែមួយគត់ ដែលថៃគិតថាអាចយកប្រៀបលើកម្ពុជានៅលើឆាកអន្តរជាតិ។ ប៉ុន្តែ វាគឺជាការភាន់ច្រឡំដ៏ធំមួយរបស់ភាគីថៃ ពីព្រោះរឿងនេះមិនពិបាកយល់ឡើយសម្រាប់ក្រុមអ្នកវិភាគ និងតាមដាន បញ្ហាកម្ពុជាថៃ។ សូមកុំភ្លេចថា ទន្ទឹមនឹងការរៀបចំសេណារីយ៉ូដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថៃខ្លួនឯងបានបង្ហាញភស្តុតាងជារៀងរាល់ថ្ងៃថា ខ្លួនជាអ្នកគំរាមកំហែងឱ្យផ្ទុះសង្គ្រាម ជាអ្នកបង្កហេតុ ជាអ្នកបំពាន បទឈប់បាញ់ និងបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព តាមរយៈពាក្យសម្តី និងសកម្មភាព ដែលមន្ត្រី ទាំងយោធានិងស៊ីវិលបាននិយាយ និងការផ្សព្វផ្សាយជារៀងរាល់ថ្ងៃរបស់សារព័ត៌មានថៃ។ ភស្តុតាងទាំងនេះ ត្រូវបានសហគមន៍អន្តរជាតិកត់ត្រាទុកយ៉ាងច្បាស់លាស់ ហើយដែលធ្វើឱ្យការរៀបចំសេណារីយ៉ូ របស់ថៃក្លាយជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង»៕

ដោយ៖ វង្ស មករា សាស្ត្រាចារ្យ និងអ្នកវិភាគ

LaiLy-ឡៃលី 5h  ·  ទូកចម្បាំងសៀម ដែលប្រចាំការនៅក្បែកោះកុង ដើម្បីគំរាមខ្មែរ ពេលនេះបកត្រឡប់ទៅជួយការងារទឹកជំនន់ហើយ ទាហានសៀមអើយកុំបារម្ភអីទៅជួយប្រជាជនទៅ ខ្មែរមិនឈ្លានពានអ្នកណាទេ

ធី សុវណ្ណថា Thy Sovantha   37m  ·  🎉អបអរសាទរ អ្នកភូមិជោគជ័យ-ព្រៃចាប់ ៨០០គ្រួសារ បានត្រឡប់ទៅផ្ទះ ទៅភូមិ.វិញ ដោយឃើញ.ស្ថានភាពធូរស្រាល👍 ...@ថា

Kampuchea Thmey Daily   1h  ·  ទីបំផុត ពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ជាង ៨០០ គ្រួសារ បានវិលត្រឡប់ទៅគេហដ្ឋានវិញហើយ បន្ទាប់ពីស្ថានភាពធូរស្រាល។ នេះបើតាមអ្នកនាំពាក្យខេត្ត។

កូនខ្មែរ - Kon Khmer's News

អ្នកកាសែតថៃចេញមុខរិះគន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា "គិតតែពីជាតិនិយម" និងបិទបាំងការពិត ជុំវិញជម្លោះជាមួយកម្ពុជា ៖ 

(បាងកក)៖ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ សារព័ត៌មានថៃដែលផ្សាយជាភាសាអង់គ្លេស Khaosod English បានចុះផ្សាយអត្ថបទវិចារណកថាមួយដែលមានចំណងជើងថា "កំណត់ត្រារបស់អ្នកកាសែតថៃម្នាក់ ជុំវិញជម្លោះថៃ-កម្ពុជាដែលកំពុងបន្ត"។ អត្ថបទនេះបានបង្ហាញពីទស្សនៈរិះគន់យ៉ាងចំៗទៅលើប្រព័ន្ធផ្សព្វផ្សាយថៃបច្ចុប្បន្ន ដែលកំពុងដើរតួនាទីដុតបញ្ឆេះកំហឹងជាតិនិយម និងបោះបង់ចោលវិជ្ជាជីវៈសារព័ត៌មាន ដើម្បីតែការពារមុខមាត់របស់ប្រទេសខ្លួន។

នៅក្នុងអត្ថបទនោះ អ្នកនិពន្ធបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយថៃជាច្រើនបានប្រែក្លាយខ្លួនពីស្ថាប័នឯករាជ្យ ទៅជាផ្នែកមួយនៃ "ក្រុមថៃ" (Team Thailand)។ ក្រោមលេសថា "ស្រលាញ់ជាតិ" ពួកគេបានស្ម័គ្រចិត្តបិទបាំង ឬផ្សាយយ៉ាងតិចតួចបំផុតនូវព័ត៌មានណាដែលឆ្លុះបញ្ចាំងពីចំណុចអវិជ្ជមានរបស់ភាគីថៃ ដោយជ្រើសរើសផ្សាយតែព័ត៌មានដែលពួកគេយល់ថាមានប្រយោជន៍សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះ។

ជាឧទាហរណ៍ជាក់ស្តែង អ្នកនិពន្ធបានលើកយកករណីស្ត្រីកម្ពុជាម្នាក់ដែលបានឆ្លងដែនខុសច្បាប់ និងបានចោទប្រកាន់ថាត្រូវបានទាហានថៃចំនួន ៧ នាក់ចាប់រំលោភ។ ករណីដ៏រសើបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃធ្វើការផ្សាយយ៉ាងលាក់លៀម និងមិនយកចិត្តទុកដាក់ បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសបដិសេធ និងចាត់ទុកថាជា "ព័ត៌មានក្លែងក្លាយ"។

លើសពីនេះ អត្ថបទដដែលបានគូសបញ្ជាក់ពីគ្រោះថ្នាក់នៃ "លទ្ធិជាតិនិយមជ្រុល" (Ultra-nationalism) ដែលកំពុងគ្របដណ្តប់លើសង្គម។ មានវោហារសាស្ត្រសង្គ្រាមត្រូវបានលើកឡើងថា ថៃត្រូវតែយកឈ្នះកម្ពុជាឱ្យបានដាច់ស្រេចនិងឆាប់រហ័ស ដើម្បីបញ្ចប់ជម្លោះ។ ទន្ទឹមនឹងនោះ ក៏មានសេចក្តីរាយការណ៍ថា ភាគីកម្ពុជាមិនបាននៅស្ងៀមនោះទេ ដោយកំពុងមានការនាំចូលអាវុធថ្មីៗពីប្រទេសមួយចំនួននៅអឺរ៉ុបផងដែរ។

អ្នកកាសែតរូបនេះក៏បានលាតត្រដាងពីបទពិសោធន៍ផ្ទាល់ខ្លួនថា ដោយសារតែការព្យាយាមនិយាយការពិត ឬមានទស្សនៈខុសប្លែក រូបគាត់ត្រូវបានគេចោទប្រកាន់ថាជា "អ្នកកាសែតថៃដែលមានបេះដូងខ្មែរ"។ លោកបានព្រមានថា ការបង្កើតវប្បធម៌ស្អប់ខ្ពើម និងការបែងចែក "បក្សពួក" បែបនេះ ធ្លាប់បានបង្កឱ្យមានសោកនាដកម្មដ៏សាហាវឃោរឃៅក្នុងប្រវត្តិសាស្ត្រថៃរួចមកហើយ។

ជាចុងក្រោយ អត្ថបទវិចារណកថានេះបានសន្និដ្ឋានថា ប្រព័ន្ធផ្សព្វផ្សាយដែលគិតតែពីការពារជាតិដោយងងឹតងងុល មិនមែនកំពុងបម្រើជាតិទេ ប៉ុន្តែពួកគេកំពុងបង្កើត "សង្គមដែលខ្វះការត្រិះរិះពិចារណា" ហើយសង្គមបែបនេះនឹងក្លាយជាសង្គមដែលងាយរងគ្រោះបំផុតនៅពេលអនាគត៕

ប្រភព៖ Khaosod English (ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥)

ព្រំដែនកម្ពុជា ថៃ៖ តើស្តេចសៀមបញ្ជាដកទ័ពពីព្រំដែន កម្ពុជា ថៃ ទៅជួយសង្រ្គោះប្រជាជននៅភាគខាងត្បូងថៃ មែនដែរឬទេ? ជាចម្លើយ នោះមិនមែនជាការ ការពិតទេ តែជាការក្លែងភេទ ដោយសារ ទី (១) កងរថក្រោះ រថពាសដែកមួយចំនួន បានដកទៅភាគខាងត្បូង តាំងពី ១ ខែមុនពេលមានកិច្ចព្រមព្រៀងដកកាំភ្លើងធំចេញពីព្រំដែន ទៅចូលបន្ទាយវិញ។ ទី(២) រូបភាពដែល កងទ័ពសៀមបង្ហាញ សុទ្ធតែជារូបភាពក្លែងក្លាយទាំងអស់ ដូចជា នាវាផ្ទុកយន្តហោះនោះ គឺជា នាវាកញ្ចាស់តាំងនៅសារៈមន្ទីរដែលវាលែងដំណើរការជាង ២០ ឆ្នាំ វាសម្រាប់ដឹកទេសចរដើរកំសាន្ត ធ្វើជាភោជ្ជនីដ្ឋានបណ្តែតទឹក តែសៀម គេថាយកនាវានោះចេញទៅជួយសង្រ្គោះមនុស្សលង់ទឹក ភៀសខ្លួន ទី (៣) គេបង្ហាញរូបភាព យាន្តវិស្វកម្មក្លែងភេទ ដែលយាន្តនេះ ក៍ជា យាន្តបុរាណផងដែរ ដោយសារ វាមានល្បឿនយឺត ដែលជាទូទៅគេប្រើសម្រាប់មន្ទីរពេទ្យ ដឹកខ្មោច ឬដឹកអ្នកជំងឺ មិនមែនដើម្បីប្រយុទ្ធឡើយ។ ដូច្នេះ ពួកសៀម វានៅតែរក្សា កម្លាំងប្រយុទ្ធ សម្ភារៈសឹក គ្រឿងចក្រវិស្វកម្មនៅតាមព្រំដែន កម្ពុជា ថៃដដែល-- គ្រឿងចក្រនេះជាប្រភេទគ្រឿងចក្រក្លែងភេទ អាចបើកលើដី អាចបើកក្នុងទឹក អាចជាទីបញ្ជាការ អាចជាមន្ទីរពេទ្យ....គេហៅថា Amphibious ឬ Cammouflage 


VAYO FM Radio

ពលរដ្ឋថៃរងគ្រោះដោយទឹកជំនន់ផ្ញើសារប្រាប់លោកអានុទិនថា«យើងត្រូវការជម្លៀសជាបន្ទាន់មិនមែនគ្រាន់តែមកថតរូបទេ»

អ្នកស្រុក​មកពីខេត្តសុងក្លា ជាខេត្តដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ នៅភាគខាងត្បូងប្រទេសថៃ បានសរសេរលិខិតមួយច្បាប់ ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីថៃ លោកអានុទិន ឆាន់វីរ៉ាគុលដោយនិយាយថា ពួកគេត្រូវការការជម្លៀសចេញជាបន្ទាន់ មិនមែនគ្រាន់តែទៅទស្សនាដើម្បីថតរូបនោះទេ ដោយសង្កត់ធ្ងន់ថា ការទៅទស្សនាបែបនេះ មិនបានជួយមនុស្សដែលកំពុងរង់ចាំការសង្គ្រោះនៅលើដំបូលផ្ទះរបស់ពួកគេឡើយ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក Faozee Lateh ជាអ្នកស្រុក Chana ខេត្តសុងក្លា បានបង្ហោះលិខិតចំហមួយផ្ញើទៅកាន់នាយករដ្ឋមន្រ្តីនិងប្រព័ន្ធផ្សព្វផ្សាយ ដោយរៀបរាប់ពីស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនិងតម្រូវការជំនួយបន្ទាន់បំផុត។ មនុស្សជាច្រើននៅតែជាប់នៅក្នុងផ្ទះរបស់ពួកគេ ខណៈកម្រិតទឹកនៅតែបន្តហក់ឡើងយ៉ាងឆាប់រហ័ស។ អគ្គិសនី ទឹកប្រើប្រាស់ និងបណ្តាញទូរសព្ទចល័តនៅក្នុងតំបន់ជាច្រើនត្រូវបានកាត់ផ្តាច់ទាំងស្រុង។ មនុស្សច្រើនរាប់មិនអស់រស់នៅក្នុងភាពភ័យខ្លាច និងភាពមិនប្រាកដប្រជា ដោយគ្មានមធ្យោបាយណាមួយដើម្បីហៅរកជំនួយឡើយ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ពួកគេមិនទាន់បានឃើញវិធានការច្បាស់លាស់ មានប្រសិទ្ធភាពពីរដ្ឋាភិបាលកណ្តាលនៅឡើយទេ។ នេះបើតាមការផ្សព្វផ្សាយរបស់Khaosod English នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៥។

ទោះបីជាប្រទេសថៃមានរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយក្នុងស្រុកក៏ដោយ ការពិតគឺថាតំបន់ជាច្រើនកំពុងប្រឈមមុខនឹងស្ថានភាពដែលហួសពីសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងស្រុក។ ការទុកឱ្យពួកគេដោះស្រាយអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង នៅពេលដែលអគ្គិសនីដាច់ កម្រិតទឹកជំនន់ខ្ពស់ ផ្លូវត្រូវបានកាត់ផ្តាច់ និងការទំនាក់ទំនងស្មើសូន្យនោះ គឺជាការបង្ខំឱ្យប្រជាពលរដ្ឋប្រឈមមុខនឹងជោគវាសនារបស់ពួកគេតែម្នាក់ឯង ជាការបរាជ័យដែលជៀសមិនរួចរបស់រដ្ឋ។

ពលរដ្ឋថៃបានរិះគន់លោកអានុទិនថា «ក្នុងនាមជានាយករដ្ឋមន្ត្រី អ្នកមានកាតព្វកិច្ច និងសិទ្ធិអំណាចដោយផ្ទាល់ក្នុងការបញ្ជាឱ្យមានវិធានការសង្គ្រោះបន្ទាន់ជាប្រព័ន្ធ រហ័ស និងមានប្រសិទ្ធភាព។ ប៉ុន្តែអ្វីដែលសាធារណជនឃើញឥឡូវនេះ គ្រាន់តែជាការចុះទៅបំពេញទស្សនកិច្ច ដែលផ្តោតលើការថតរូបនិងជិះទូកមើលជុំវិញតំបន់លិចទឹកប៉ុណ្ណោះ។ សកម្មភាពបែបនេះ មិនអាចជួយរំដោះមនុស្សដែលកំពុងរង់ចាំការជួយសង្គ្រោះនៅលើដំបូលផ្ទះ នៅក្នុងសាលារៀន និងនៅក្នុងទីតាំងដាច់ស្រយាលច្រើនរាប់មិនអស់នោះទេ។ គ្មាននរណាម្នាក់ត្រូវការរូបថតនៅពេលនេះទេ ពួកគេត្រូវការវិធានការជម្លៀសសង្គ្រោះបន្ទាន់ពិតប្រាកដ ហើយពួកគេត្រូវការវាឥឡូវនេះ មិនមែនបន្ទាប់ពីសន្និសីទសារព័ត៌មាន មិនមែនបន្ទាប់ពីការប្រជុំ និងការវាយតម្លៃម្តងហើយម្តងទៀតនោះទេ»។

«ប្រជាជនកំពុងប្រឈមមុខនឹងកាលៈទេសៈស្លាប់រស់ ប៉ុន្តែអ្វីដែលពួកគេទទួលបាន គឺភាពស្ងៀមស្ងាត់ ការពន្យារពេល និងការរំពឹងទុកថាអាជ្ញាធរមូលដ្ឋានដោះស្រាយអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង ទោះបីជាវិបត្តិនេះ ហួសពីសមត្ថភាពរបស់ពួកគេក៏ដោយ»។

រដ្ឋាភិបាលត្រូវតែប្រកាសជាបន្ទាន់ នូវផែនការជម្លៀសចេញដ៏ច្បាស់លាស់មួយ ដូចជាផ្លូវជម្លៀសចេញ ចំណុចជួបជុំគ្នា និងជម្រកសុវត្ថិភាពដែលអាចចូលទៅដល់បានភ្លាមៗ។ ទូកសង្គ្រោះ ឡានដឹកទំនិញ ឧទ្ធម្ភាគចក្រ និងក្រុមគ្រូពេទ្យត្រូវតែដាក់ពង្រាយទៅកាន់តំបន់ដាច់ស្រយាលទាំងអស់ ដោយមិនចាំបាច់រង់ចាំសំណើ។ អ្នកជំងឺ មនុស្សចាស់ កុមារ និងជនពិការត្រូវតែជម្លៀសចេញជាប្រព័ន្ធ មិនមែនទុកពួកគេចោលឱ្យរង់ចាំរហូតដល់ទឹកហក់ឡើងដល់ដំបូលផ្ទះរបស់ពួកគេដូចដែលកំពុងកើតឡើងនៅពេលនេះទេ៕ ​

Mekong News 47m  · ដំណឹង​ថ្មី​៖ មិនត្រឹម​តែរារាំងទប់ទល់បានជាមួយទ័ពរុស្ស៌ីបានទេ អ៊ុយក្រែន​រំដោះផ្ទៃដីជាង ៤៣០ គីឡូម៉ែត្រការ៉េភាគខាងជើងនៃទីក្រុង Pokrovsk ជាលទ្ធផលនៃសកម្មភាពវាយបកវិញ – នេះបើ​តាម អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន Oleksandr Syrskyi កងកម្លាំងការពារជាតិអ៊ុយក្រែនបានរំដោះផ្ទៃដីជាង ៤៣០ គីឡូម៉ែត្រការ៉េភាគខាងជើងនៃទីក្រុង Pokrovsk ជាលទ្ធផលនៃសកម្មភាពវាយបកវិញនៅក្នុងតំបន់ Dobropillia នេះបើយោងតាមលោក Syrskyi។ លោកបានជម្រាបដល់អ្នកចូលរួមអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ដែលមានអរិភាព។ លោកបានកត់សម្គាល់ថាស្ថានភាពប្រតិបត្តិការ-យុទ្ធសាស្ត្រនៅតែស្មុគស្មាញ។ សត្រូវនៅតែបន្តវាយប្រហារទីក្រុងសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពល ខណៈពេលដែលកំពុងបង្កើនសកម្មភាពវាយលុកតាមបណ្តោយខ្សែបន្ទាត់សមរភូមិ។ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមទ្រង់ទ្រាយធំមក ភេរវកររុស្ស៊ីបានបើកការវាយប្រហារយន្តហោះគ្មានមនុស្សបើក Shahed ជាង ១១២,០០០ គ្រឿង ដោយកំណត់គោលដៅលើអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបណ្តាលឱ្យមានការស្លាប់របស់កុមារ និងជនស៊ីវិល។ ចាប់ពីចុងខែសីហាដល់ខែតុលាឆ្នាំនេះ ទោះបីជាមានសម្ពាធពីសត្រូវក៏ដោយ កងកម្លាំងការពារជាតិបានគ្រប់គ្រងសកម្មភាពវាយបកវិញនៅក្នុងតំបន់ Dobropillia។ ជាលទ្ធផល អង្គភាពអ៊ុយក្រែនបានបំបែកក្រុមវាយលុករបស់សត្រូវ។  ការខាតបង់របស់រុស្ស៊ីមានចំនួនជាង ១៣.០០០ នាក់បានស្លាប់និងរងរបួស។

No comments:

Post a Comment