ស៊ន សុភក្រ្ត-Sorn Sopheak BREAKING: កងទ័ពឈ្លានពានថៃ នឹងបើកការវាយប្រហារមកលើកម្ពុជាសារជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា
ពត៍មានទាក់ទងកិច្ចការស្តេចសៀម មាននៅទីនេះ
News4Khmer Thai News : អតីតអភិបាលរងក្រុងបាងកកបានជំរុញឱ្យរដ្ឋាភិបាលពន្យារពេលការចូលនិវត្តន៍ជាកាតព្វកិច្ចរបស់មេបញ្ជាការតំបន់កងទ័ពទីពីរ ដោយព្រមានថា ៖ ប្រទេសថៃអាចបាត់បង់ផលប្រយោជន៍ក្នុងជម្លោះព្រំដែនជាមួយកម្ពុជាប្រសិនបើគាត់ត្រូវបានជំនួស !
យូ សារ៉ាវុឌ្ឍន៏ 13h · ចុមកន្តុមឆែប! ធ្លាប់តែឃេីញក្នុងរឿងខ្មែរពីបុរាណ ឥឡូវជួបផ្ទាល់ហេីយ ឧត្តមសេនីយ៍ ណាត ស្រ៊ីឥន្ទ មេទ័ពរងភូមិភាគ២ ថៃ គឺជាខ្មែរ មានដើមកំណើត ពីខេត្តបាត់ដំបង ក្រោយឆ្នាំ១៩៧៩ គាត់បានទៅស៊ីឈ្នួលធ្វើការនៅថៃ ដែលមានថៅកែជាដង្ខៅកាប់គោ។ ដោយសារតែថៅកែស្រឡាញ់អាណិតគាត់ខ្លាំង បានឲ្យគាត់ធ្វើការផង និងរៀនផង រហូតគាត់រៀនសូត្របានខ្ពង់ខ្ពស់ ខាងផ្នែកយោធា ហើយមានតួនាទីធំនៅក្នុងជួរមន្រ្តីរាជការថៃ។ គាត់បានមកនាំយកម្តាយ និងបងប្អូនទាំងអស់ទៅរស់នៅទឹកដីថៃ ។ ហើយជាពិសេស គាត់ គឺជាអ្នកចាំយកការសំឡេងតាមអេកូមទ័ពខ្មែរ ហើយបកប្រែឲ្យទាហានសៀមដឹងពីស្ថានភាពច្បាំងរបស់ទ័ពខ្មែរ ។ តាមការព្យាករណ៍ គាត់អាចនឹងជំនួសតំណែងមេទ័ពភូមិភាគ២ លោក ផាតថ្លាង ដែលនឹងត្រូវចូលនិវត្តឆាប់ៗនេះ ។ នេះបើយោងតាមសម្តីរបស់មេបញ្ជាការខ្មែរម្នាក់សុំអត់បញ្ចេញឈ្មោះ #ដែលធ្លាប់បាននិយាយឆ្លងឆ្លើយជាមួយគាត់ដោយផ្ទាល់និងសួរពីប្រវត្តិរបស់លោក កាលពីចប់ជម្លោះព្រុំដែនដូចគ្នាកាលពីឆ្នាំ២០០៨
ផ្ទះតារា Home Stars · Following 11h · នេះគឺលោកឧត្តមសេនីយ៍ ណាត ស្រ៊ីឥន្ទ មេទ័ពរងភូមិភាគ២ របស់ប្រទេសថៃ ដែលមានដើមកំណើតជាជនជាតិខ្មែរ។ លោកមានស្រុកកំណើតនៅខេត្តបាត់ដំបង ហើយបានភាសខ្លួនទៅធ្វើការនៅក្នុងប្រទេសថៃ ក្រោយឆ្នាំ១៩៧៩ ដោយបានទៅស៊ីឈ្នួលអោយដង្ខៅកាប់គោដែលសំបូរទ្រព្យមួយរូប នៅក្នុងខេត្តមួយ នៅក្នុងប្រទេសថៃ។ ដោយសារតែការឧស្សាហ៍ព្យាយាម និង ភាពស្មោះត្រង់ លោក ណាត ស្រ៊ីឥន្ទ ក៏ត្រូវបានថៅកែថៃស្រឡាញ់អាណិត និង ចាត់ទុកដូចជាកូនចិញ្ចឹម ហើយបានជួយផ្គត់ផ្គង់ទំនុកបម្រុងអោយបានចូលរៀនភាសាថៃ និង ភាសាបរទេស រហូតបានប្រលងជាប់ផ្នែកយោធាជាន់ខ្ពស់ នៅក្នុងប្រទេសថៃ។ លោកត្រូវបានគេផ្ដល់សញ្ជាតិ និង បានប្ដូរឈ្មោះកំណើតមកជាឈ្មោះ ណាត ស្រ៊ីឥន្ទ ដូចបច្ចុប្បន្ន និង ត្រូវបានគេតែងតាំងអោយមានតួនាទីធំក្នុងជួររាជការ និង ក្នុងជួរកងទ័ពថៃ ក្រោយពីបញ្ចប់ការសិក្សាផ្នែកយោធាជាន់ខ្ពស់ នៅក្នុងប្រទេសថៃ។ លោកបាននាំម្ដាយ និង បងប្អូនទៅរស់នៅក្នុងប្រទេសថៃ និង ទទួលបានសញ្ជាតិថៃទាំងគ្រួសារជាយូរមកហើយ ខណៈដែលនៅប្រទេសថៃ គ្រួសាររបស់លោកក៏មានស្ថានភាពដូចអភិជន និងទទួលបានការគោរព ដែលពិបាកអោយលោក និងគ្រួសារ ហ៊ានទទួលស្គាល់ថា លោក និង គ្រួសារ មានដើមកំណើតខ្មែរ ដោយបើកចំហរ។ បច្ចុប្បន្ន លោកត្រូវបានតែងតាំងជាមេបញ្ជាការរងភូមិភាគ២ ដែលមានតួនាទី ចាំចាប់យកសំឡេងតាមអេកូមពីកងទ័ពខ្មែរ ហើយបកប្រែឲ្យទាហានសៀមស្ដាប់ ដើម្បីដឹងពីស្ថានភាពចម្បាំងរបស់កងទ័ពខ្មែរ។ តាមការព្យាករណ៍ លោកអាចនឹងជំនួសតំណែងមេទ័ពភូមិភាគ២ លោកផាតថ្លាង ដែលនឹងត្រូវចូលនិវត្តឆាប់ៗ ប្រសិនបើលោកបង្ហាញអោយថ្នាក់ដឹកនាំថៃ មើលឃើញពីភាពស្មោះត្រង់។
Chan Born
23 July at 19:17
ស្ថានភាពព្រំដែន៖ ថ្ងៃនេះ ២៣ កក្កដា ២០២៥ តាមពត៍មានពីស្រុកសៀមថាមានទ័ព ៥ នាក់រងបួសដោយជាន់មីននៅម្តុំច្រកអានសេះ ដែលមានម្នាក់របួសធ្ងន់ដាច់ជើងស្តាំ។ តាមការវិភាគពត៍មាន នេះជាល្បិចពាលស៊ីពាល ដោយសារ ការប្រកួតដំណែងជាមេបញ្ជាការភូមិភាគទី២ នេះមានចំនួនច្រើនគ្នាណាស់ ដែលនោះ មេបញ្ជាការរងម្នាក់ គឺជា ជនជាតិខ្មែរពីដើម ក្រោយមកចូលសញ្ជាតិថៃ និងបានសញ្ជាតិអាមេរិក។ គាត់នេះជាជនក្បត់ជាតិធំបំផុតរបស់កម្ពូជា ដោយសារគាត់ហ៊ានក្បត់ជាតិខ្មែរ ក្បត់ដូនតាខ្មែរ លើកទ័ពឈ្លានពានធ្វើសង្រ្តាមជាមួយខ្មែរតាំងពីឆ្នាំ ២០០៨ តរហូតមក។ ពេលនេះ ប្រវត្តិរូបរបស់គាត់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ វាឲ្យ ស្តេចសៀម មានការព្រួយបារម្ភ ពីព្រោះជននេះ ពេលនេះក្បត់ខ្មែរ ថ្ងៃក្រោយក៍អាចនឹងក្បត់សៀមដែរ ដូច្នេះ បានជា មេភូមិភាគទីនេះ យកមីនទៅបង្កប់តាមព្រំដែន ដើម្បីឲ្យទ័ពខ្មែរសុរិន្ទ និងទ័ពក្រោមបញ្ជារបស់មេបញ្ជាការរងនេះ ស្លាប់ របួស ស្អប់មេបញ្ជាការខ្លួន រួចងាកទៅគាំទ្រឲ្យ មេភូមិភាគទី២ សព្វថ្ងៃ បន្តដំណែង !! នេះជាល្បិច ពាលស៊ីពាល។
មេបញ្ជាការរងភូមិភាគទី២ ជាខ្មែរលើ(ថៃដើមកំណើតខ្មែរ)
តើស្ថានភាពព្រំដែនខ្សែភ្នំដងរ៉ែកអាចស្ងប់ទេ បើគាត់បានកាន់តំណែងជាមេបញ្ជាការភូមិភាគ២ ?
ឧត្តមសេនីយ៍ ណាត ស្រ៊ីឥន្ទ បច្ចុប្បន្នជាមេបញ្ជាការរងយោធភូមិភាគ២នៃប្រទេសថៃ កាន់តំណែងបន្ទាប់ពីនាយ បង្កង ឬ តា បង្កង ឬ មេទ័ព ប៊ុនស៊ីន ផាតខ្លាង។ ណាត កើតក្នុងត្រកូលគ្រួសារខ្មែរលើ មុខរបរធ្វើស្រែ នៅស្រុកថាទូម ខេត្តសុរិន្ទ ប្រទេសថៃ។ ណាត មិនសូវចេះនិយាយច្រើនទេ តែជាមនុស្សនិយាយត្រង់ ហើយម៉ឺងម៉ាត់។
Chan Born
19 July at 07:01
ថ្ងៃនេះ សូមផ្សាយប្រវត្តិជនក្បត់ជាតិខ្មែរ ម្នាក់ទៀត ក្រោយពីបានផ្សាយរួចកាលពីខែមុន គឺ មេភូមិភាគទី ៤ ឈ្មោះ ដាបឈួនដែលក្បត់ជាតិ កាត់ទឹកដីឲ្យសៀមសម័យសម្តេចតាទួត។ ឥលូវនេះ យើងមកស្គាល់ជនក្បត់ជាតិនេះម្តង ឈ្មោះ ណាត ស្រីអ៊ិន សព្វថ្ងៃជា មេបញ្ជាការភូមិភាគទី២ របស់ទ័ពសៀម។ ម្តាយគាត់ជាជនជាតិខ្មែរ ឪពុកជាជនជាតិសៀម ទៅរស់នៅអាមេរិកសម័យសង្រ្គាមស៊ីវិល បានសញ្ជាតិ ថៃអាមេរិកកាំង ! មានសញ្ញាប័ត្រអនុបណ្ឌិត ៣ ជំនាញខាង វិទ្យាសាស្រ្តយោធានៅអាមេរិក។ គាត់នេះដែលដឹកនាំទ័ពវាយប្រហារឈ្លានពានកម្ពុជាក្នុងសង្រ្គាមឆ្នាំ ២០០៨ ដល់ ២០១១ និង ពេលនេះ ឆ្នាំ ២០២៥ ក៍បាន នឹងកំពុងដឹកនាំបញ្ជាទ័ពស្រួច ទ័ពចារកម្មយ៉ាងសកម្ម តាមបណ្តោយព្រំដែន ដើម្បីកាត់ផ្តាច់ទឹកដី ចូលទៅជាមួយ ថៃ ដូចសម័យ ដាបឈួន ដែរ !!។ បងប្អូនខ្មែរ មើលវីដេអូឃើញ ទាហានសៀមនិយាយភាសាខ្មែរ ? នោះហើយជា កងទ័ពរបស់ ណាត ស្រីអ៊ិន។ ពេលនេះ ណាត ស្រីអ៊ិន កំពុងតែដឹកនាំចលនាមហាជនដើម្បីប្តឹងកម្ពុជាថា ដាក់មីន ក្នុងទឹកដី ថៃ ៕
CHN Channel News 11m · ចលនាបាតុកម្មទាមទារទុកមេទ័ពភូមិភាគ២ « អាបាតឃ្លាំង» ដោយបាតុករសៀមស្រែកថា «ប្រទេសថៃកំពុងច្បាំង មិនត្រូវប្តូរមេទ័ព» ហើយមានបាតុករខ្លះស្រែកថា «សូមតែងតាំងអាបាតឃ្លាំងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ» រដ្ឋាភិបាលកម្ពុជា🇰🇭 ត្រូវតាមដានករណីនេះឲ្យដិតដល់បំផុត!នេះជាឈ្នួនសង្រ្គាមថ្មីឆាប់ៗ
សភាពការណ៍នយោបាយថៃ៖ ពេលនេះកំពុងមានការវិភាគ វែកញែក តែងតាំងរដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសថៃ ដោយត្រូវ យក មេភូមិភាគទី២ ឡើងជារដ្ឋមន្រ្តី? ឬ មួយដកដំណែង ដាក់មេភូមិភាគទី២ ចូលនិវត្តន៍? ។ មនុស្សមួយក្រុមស្នើរបន្តអណត្តិ មេភូមិភាគទី២ ចំណែក ខ្មែរយើងគាំទ្របក្សប្រឆាំងរដ្ឋាភិបាល ពួកគេសម្តែងការគាំទ្រ មេបញ្ជាការរងភូមិភាគទី២ ឈ្មោះ ណាត ស្រីអ៊ិន ដោយសារពួកសំអាងថា ជនរូបនេះ មានសញ្ជាតិជាខ្មែរ កាត់សៀម។ តាមពិត ជននេះ ជាជនក្បត់ជាតិ ដែលមានដើមកំណើតខ្មែរ រួចទៅរៀននៅ ថៃ និង រៀនផ្នែកយោធានៅ អាមេរិក មានសញ្ញាប័ត្រអនុបណ្ឌិតចំនួន ០៣ ពី សាលាយោធាអាមេរិក ។ ដូច្នេះជាការវាយតម្លៃសន្តិសុខកម្ពុជាយើង គឺ ជាការវាយតម្លៃសភាពការណ៍ បើសិនជាសមរង្សី ត្រូវបានជ្រើសរើសជា នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលនិរទេសប្រចាំប្រទេសថៃ ដូច្នេះ ណាត ស្រី អ៊ិន នេះ នឹងត្រូវបានតែងតែងជា រដ្ឋមន្រ្តីក្រសួងការពារជាតិនៃរដ្ឋាភិបាលនិរទេសរបស់ សម រង្សី ។
News4Khmer 4m · យោធាសៀម ព័ទ្ធរបងលួសបន្លា ហើយប្រើគ្រឿងចក្រវាយផ្ទះពលរដ្ឋខ្មែរនៅ ណងចាន់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ ការបន្តឈ្លានពានដោយយោធារបស់ថៃមកលើកម្ពុជាមិនមែនជាជម្លោះព្រំដែនទៀតទេ វាគឺជាការបំពានដោយចេតនានៃច្បាប់អន្តរជាតិ និងជាសកម្មភាពដែលចង់បំភ័យប្រទេសជិតខាង។ Thailand’s continued military aggression against Cambodia is no longer a border dispute — it is a deliberate violation of international law and a calculated act of intimidation against a peaceful neighbour.
News Feed posts
Kdaily News
បក្សភឿថៃ ស្នើតុលាការពន្យារពេលចេញសាលក្រមសំណុំរឿង ផែថងថាន ដោយយកលេសប្រទេសកំពុងមានវិបត្តិព្រំដែន
ថៃ៖ សមាជិកបក្សភឿថៃ Cherdchai Tantisirin បានស្នើដល់តុលាការធម្មនុញ្ញ សុំពន្យារពេល៦ខែទៀត ជុំវិញការប្រកាសសាលក្រមលើសំណុំរឿងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ដោយលើកហេតុផលថា បច្ចុប្បន្នប្រទេសកំពុងជួបវិបត្តិព្រំដែនជាមួយកម្ពុជា ចាំដោះស្រាយចប់សិនសឹមចេញសេចក្តីសម្រេច។
ថ្លែងមុនការប្រជុំបក្សនៅថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ លោក Cherdchai អះអាងថា ប្រទេសថៃមិនមែនកំពុងមានត្រឹមវិបត្តិព្រំដែនទេ ប៉ុន្តែក៏មានបញ្ហាពន្ធនិងបញ្ហាក្នុងស្រុកផ្សេងទៀតត្រូវដោះស្រាយផងដែរ ជាពិសេសគ្រឿងញៀនតែម្តង។ ដូច្នេះហើយ ការដែលមាននាយករដ្ឋមន្ត្រីកំពុងបំពេញការងារ គឺប្រសើរជាងនាយករដ្ឋមន្ត្រីស្តីទី។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបពីតុលាការនៅឡើយទេ។
មុននេះដែរ នាយករដ្ឋមន្ត្រីស្តីទី ភូមិថាំ វិឆាយ៉ាឆៃ បានអះអាងថា ផែថងថាន នឹងមិនព្រមចុះចេញដាច់ខាត នាងនឹងត្រូវតតាំងជាមួយសំណុំរឿងក្នុងតុលាការ ដែលអាចប្រកាសសាលក្រមប្រហែលជានៅចុងខែសីហាឬចុងខែកញ្ញា។
ការចេញមុខបញ្ជាក់របស់លោក ភូមិថាំ គឺដើម្បីឆ្លើយតបទៅពាក្យចចាមអារ៉ាមដែលថា ផែថងថាន អាចចុះចេញពីតំណែង ដើម្បីចៀសវាងសាលក្រមរបស់តុលាការធម្មនុញ្ញ ពោលគឺនឹងលាលែងបន្ទាប់ពីសភា អនុម័តច្បាប់ថវិកាសារពើពន្ធឆ្នាំ២០២៦ នៅក្នុងការអានលើកទីពីរនិងទីបីរបស់ខ្លួន នៅថ្ងៃទី១៣, ១៤និង១៥ខែសីហា។
សូមជម្រាបថា រលកកម្ដៅនយោបាយដ៏ខ្លាំង នឹងកើតមាននៅក្នុងខែសីហាដល់ខែកញ្ញា ដែលពោរពេញដោយសេចក្តីសម្រេចមានកម្រិតនយោបាយខ្ពស់ប៉ះលើក្រុមគ្រួសារលោក ថាក់ស៊ីន ដែលអាចកែប្រែទិដ្ឋភាពនយោបាយរបស់ប្រទេសថៃឡើងវិញផងដែរ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ប្រឈមសាលដីការរហូតដល់ទៅ២ គឺទីមួយសំណុំរឿងព្រហ្មទណ្ឌប្រមាថស្តេចនិងសំណុំរឿងមួយទៀត ពាក់ព័ន្ធការកុហកតុលាការថាមានជំងឺដើម្បីគេចវេសពីការជាប់ពន្ធនាគារ។
សំណុំរឿងទាំងពីរនេះនឹងសម្រេចដោយតុលាការកំពូលនិងតុលាការព្រហ្មទណ្ឌ នៅថ្ងៃទី២២ខែសីហា និងថ្ងៃទី៩ខែកញ្ញាតាមលំដាប់រៀងគ្នា។ ក្នុងករណីមានពិរុទ្ធ លោកថាក់ស៊ីន អាចប្រឈមមានទោសអតិបរមាដល់់៣០ឆ្នាំ ពីសំណុំរឿងទាំងពីរ។
ចំណែកករណីលោកស្រី ផែថងថាន វិញ តុលាការធម្មនុញ្ញដែលជាស្ថាប័នមើលការខុសត្រូវរដ្ឋធម្មនុញ្ញ និងត្រូវបានគេមើលឃើញថា មានទំនោរលំអៀងទៅរកក្រុមយោធា ក៏គ្រោងនឹងចេញសាលក្រមសម្រេចក្នុងរង្វង់ពេលនោះដែរ៕
Koh Santepheap Daily 2h · ទាហានសៀមឯកសណ្ឋានប៉ារ៉ាប្រមាណ២០ទៅ៣០នាក់បានយកលួសបន្លាមកហ៊ុមព័ទ្ធបិទផ្លូវចូលផ្ទះប្រជាពលរដ្ឋ៣ទៅ៤ខ្នង និងផ្លូវចូលច្រកណង់ចាន់ កាលពីល្ងាចថ្ងៃទី១២ សីហា ឆ្នាំ២០២៥ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ (ដោយ ៖ ប៊ុន ធឿន)👇
Fresh News 18m · ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំម៉ាឡេស៊ី លោក Edgard D. Kagan ជំរុញឱ្យថៃ គោរពតាមបទឈប់បាញ់ជាមួយកម្ពុជា
Vath Ta Na 32m · គណបក្សមួយរបស់ថៃ ស្នើឱ្យរដ្ឋាភិបាលថៃ លុបចោលបទឈប់បាញ់ទាំង១៣ចំណុច និងផ្តល់សិទ្ធឱ្យកងទ័ពប្រើច្បាប់ អាជ្ញារសឹកទូលទាំងប្រទេស។ ឆ្កួត!
ធី សុវណ្ណថា Thy Sovantha 11m · មេចលនាឥស្លាម៤ខេត្ត ភាគខាងត្បូងប្រទេសថៃ ត្រៀមប្រកាសជារដ្ឋឯករាជ្យ បញ្ចូលជារដ្ឋសហព័ន្ធជាមួយម៉ាឡេស៊ី ថៃបញ្ជូនទ័ពទៅបន្ទាន់...@tha
News4Khmer 2h · Hot News Thailand: អតីតនាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin ប្រាប់ឲ្យរដ្ឋាភិបាលថៃប្ដឹងកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ព្រោះមានភស្តុងតាងច្បាស់ៗនៅក្នុងដៃហើយ !
Koh Santepheap Daily 24m · ក្រសួងការងារ ៖ គិតចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតដល់ព្រឹកថ្ងៃទី១៣ ខែសីហានេះ ពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកកម្ពុជាវិញសរុបមានចំនួន ៩១៣ ៨២២នាក់
Soy Sopheap Official 10m · ប្រធានក្រុមហ៊ុន វិរៈ ប៊ុនថាំ៖ ពុំមានគោលការណ៏ ដឹកទំនិញរបស់ ថៃ ចូលតាមឡាវមកកម្ពុជា ចូលតាមច្រកអន្តរជាតិត្រពាំងក្រៀលទេ មានតែដឹកទំនិញមកពីចិន។
Jompay Media សូមទស្សនាវីដេអូខាងក្រោមខំមិន👇 ថៃ កោះប្រជុំបន្ទាន់នៅខេត្តភាគខាងត្បូង និងត្រៀមកម្លាំង ដើម្បីទប់ទល់ជាមួយក្រុមបះបោរផ្តាច់ខ្លួន (មានវីដេអូ)
Vath Ta Na 7m · ក្រុមរដ្ឋម៉ូស្លីម៤ខេត្ត ភាគខាងត្បូងថៃ ចង់ប្រកាសឯករាជ្យរួបរួមជាមួយសហព័ន្ធម៉ាឡេស៉ី ឥឡូវថៃ និងម៉ាឡេស៊ីបញ្ជូនទ័ពទៅរៀងៗខ្លួន។ថៃវិនាស៚🙏
VD7NEWS 16m · ក្រុមចលនាឥស្លាម៤ខេត្ត ភាគខាងត្បូងប្រទេសថៃត្រៀមប្រកាស ជារដ្ឋឯករាជ្យ ដោយបញ្ចូលជារដ្ឋសហព័ន្ធជាមួយប្រទេសម៉ាឡេស៊ី ថៃបានបញ្ជូនទ័ពទៅបន្ទាន់... ដោយសារក្រុមផ្ដាច់ខ្លួនភាគខាងត្បូង បានចល័តអាវុធត្រៀមបើកការវាយប្រហារ
Bron Sambor 28m · បណ្តាញសារព័ត៌មានថៃបានផ្សាយថា រយះពេល ២៨ ថ្ងៃទាហានថៃដើរជាន់មីនផ្ទុះ ៥ ករណី តែបើមើល លើផែនទី ដែលថៃ យកមកផ្សព្វផ្សាយ គឺសុទ្ធតែបង្ហាញថាករណីផ្ទុះទាំងនេះ គឺកើតនៅក្នុងដីថៃទាំងអស់ តែបើពិនិត្យលើការថ្លែងការណ៍ ផ្សេងៗ របស់ថ្នាក់ដឹកនាំថៃវិញ គ្រប់ករណី គឺចោទមកលើកម្ពុជា រហូត តែបើយើង មើលលើកាលបរិច្ឆេទវិញ នៅចន្លោះ ថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្តដា ដែលទាហានថៃ រាប់ពាន់នាក់ ចល័តមកឈ្លានពានកម្ពុជា គឺស្ទើតែគ្មានករណី ដើរជាន់មីនផ្ទុះទៅវិញ !គិតទៅ ជាតិសាសន៍ មួយនេះ ពិតជា ពូកែបោកប្រាស់ មែន ។ -Don't Thai to me -Don't Thai to the world
Sothea Phon 52m · 💥Breaking #ពេលនេះមកដល់មែន! ផ្ទះម៉ែអញ! មិចហែងមកយកស្រស់ៗ ចោសៀមពទ្ធ័លួស ដាក់កង់ឡានយកផ្ទះខ្ញុំហេីយ 13/8/2025 អាណាហ៊ានខមិនអោយអញលុប អញ ជេរអត់ទុកមុខហែងស្គាល់រឺមិនស្គាល់ទេ នេះដីផ្ទះអញវាយកហេីយ មិនអោយយកអីចេញសូម្បីលីអូ1
Chan Born 10m · Shared with Public បញ្ហាខ្សែផែនទីព្រំដែនកម្ពុជា ថៃ៖ ជាគោលការណ៍របស់កម្ពុជាទាមទារយកផែនទី ១/២០០ ០០០ ដែលបន្សល់ទុកជាង ១០០ ឆ្នាំដោយ អាណានិគមន៍បារាំង ជាភាគីនៃ មហាអំណាចសកលោក The World Empire ដែលហៅថា ផែនទីអនុសញ្ញាព្រំដែនបារាំង សៀម ឆ្នាំ ១៩០៤-១៩០៧ ចំណែកប្រទេសថៃ ក្រោយពីរដ្ឋប្រហារយោធាឆ្នាំ ១៩៣២ បានដូរឈ្មោះប្រទេសសៀម ទៅជាថៃ ដើម្បីគេចចេញពីការ ទទួលខុសត្រូវ Responsibility លើសន្ធិសញ្ញាខាងលើ រួច គូសផែនទីថ្មីជាឯកតោភាគី ស្របជាមួយ ឬ ខុសគ្នាបន្តិបបន្តួចជាមួយផែនទី Google Map or 1/50 000. នេះជាផែនទីឃោសនាការរបស់ ថៃ ដែលចោទថា មីនផ្ទុះក្នុងទឹកដីថៃ !!! តាមពិត គឺជាទឹកដីកម្ពុជា ៕
Ren Chanrith - រិន ចន័្ទរិទ្ធិ is with Soy Sopheap. 47m · ប៊ុនសុីង ផាតក្លាង បានប្រកាសថា ឈប់ទទួលជំនួយពីមហាជនដើម្បីប្រមូលថវិកាទៅទិញបន្លាលួសទៀតហើយ ដោយលោកបានអះអាងថា កងទ័ពមានថវិកាគ្រប់គ្រាន់ហើយ។(KHAOSOD) ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោកផាតក្លាង ត្រូវមួយដំបងពីលោកនាយដ្ឋមន្ត្រីស្តីទី លោក ភូមថាំ ដោយលោកភូមថាំបានប្រាប់មេភូមិភាគ២ថា «រដ្ឋាភិបាលថៃមានកញ្ចប់ថវិកាគ្រប់គ្រាន់សម្រាប់យោធា»។
Nhoem Pheakdey 54m · សៀមប្រកាសបិទសាលា នៅតាមព្រំដែនខេត្តសុរិន្ទ ឲ្យប្រជាជនជម្លៀសចេញ វាត្រៀមទៀតហើយ
ស៊ន សុភក្រ្ត-Sorn Sopheak 13m · នៅថ្ងៃទី១២-១៣ ខែសីហា កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកបានរាយលួសបន្លា និងដាក់កង់ឡាននៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ! ក្រសួងការពារជាតិកម្ពុជា សូមអំពាវនាវឲ្យថៃ រើចេញវិញជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
Thmey Thmey 15m · កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ បានប្រដាប់ដោយអាវុធ ធ្វើសកម្មភាព ចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ នៅថ្ងៃទី១២ និងទី១៣ ខែសីហានេះ ដោយពួកគេ បានរាយលួសបន្លា ព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ នៃយោធភូមិភាគទី៥។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានៅ រសៀលថ្ងៃទី១៣ សីហានេះ។ ឆ្លើយតបនឹងទង្វើនេះ តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា អំពាវនាវឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនទូទៅ(GBC) ពិសេសត្រង់ ចំណុចទី២ និងចំណុចទី៤ ឡើយ។
វ៉ាន់ សារាយ Vann Saray 1h · បណ្តាញផ្សព្វផ្សាយរបស់ថៃ ពិតជាបោះបង់ចោលនូវវិជ្ជាជីវៈសារព័ត៌មានអស់ហើយ។ ថៃរ៉ាត់ ឬរដ្ឋថៃ ជាបណ្តាញសារព័ត៌មានធំមួយនៅក្នុងប្រទេសថៃ។ ក្នុងប្រទេសមានជម្លោះអ្នកសារព័ត៌មាន គ៏ចូលរួមផ្សាយ ដើម្បីកាត់បន្ថយអរិភាពរវាងប្រទេស ក៏ដូចប្រជាជននៃប្រទេសទាំងពីរ។ សារព័ត៌មាននេះ បានយកវីដេអូទាហានខ្មែរហូបបាយទៅនិយាយបញ្ចេញបញ្ចូលលេបខាយ រហូតផ្លែផ្ការឿងហូបត្រីខកំប៉ុងផលិតនៅប្រទេសថៃ។ ឃើញផ្សាយបែបនេះពិតជាហួសចិត្ត។ ទង្វើបែបនេះ មិនចម្លែកទេ ដែលធ្វើឱ្យខ្មែរខឹងសម្បាពហិការទំនិញរបស់ថៃ។
វ៉ាន់ សារាយ Vann Saray 1h · បណ្តាញផ្សព្វផ្សាយរបស់ថៃ ពិតជាបោះបង់ចោលនូវវិជ្ជាជីវៈសារព័ត៌មានអស់ហើយ។ ថៃរ៉ាត់ ឬរដ្ឋថៃ ជាបណ្តាញសារព័ត៌មានធំមួយនៅក្នុងប្រទេសថៃ។ ក្នុងប្រទេសមានជម្លោះអ្នកសារព័ត៌មាន គ៏ចូលរួមផ្សាយ ដើម្បីកាត់បន្ថយអរិភាពរវាងប្រទេស ក៏ដូចប្រជាជននៃប្រទេសទាំងពីរ។ សារព័ត៌មាននេះ បានយកវីដេអូទាហានខ្មែរហូបបាយទៅនិយាយបញ្ចេញបញ្ចូលលេបខាយ រហូតផ្លែផ្ការឿងហូបត្រីខកំប៉ុងផលិតនៅប្រទេសថៃ។ ឃើញផ្សាយបែបនេះពិតជាហួសចិត្ត។ ទង្វើបែបនេះ មិនចម្លែកទេ ដែលធ្វើឱ្យខ្មែរខឹងសម្បាពហិការទំនិញរបស់ថៃ។
VAYO FM Radio កាលពីថ្ងៃទី១២-១៣សីហានេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃប្រដាប់ដោយអាវុធធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានរាយលួសបន្លាព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ នៅក្នុងទិសទី១យោធភូមិភាគទី៥។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ។
រូបភាព៖ វីដេអូប្រជាពលរដ្ឋ
ស៊ន សុភក្រ្ត-Sorn Sopheak
BREAKING: កងទ័ពឈ្លានពានថៃ នឹងបើកការវាយប្រហារមកលើកម្ពុជាសារជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា
(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មានដែលទុកចិត្តបានរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរថៃ បានធ្វើការបិទសាលារៀន និងឱ្យកូនសិស្សវិលត្រឡប់ទៅផ្ទះវិញ ដើម្បីត្រៀមធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដាន ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ទៅទីកន្លែងមានសុវត្ថិភាព។
យោងតាមប្រភពព័ត៌មានដដែល, កងទ័ពថៃបានគ្រោងនឹងវាយប្រហារមកលើកម្ពុជានៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយកងទ័ពថៃបានចល័តកម្លាំងទ័ព និងសព្វាវុធជាច្រើនចូលមកក្នុងតំបន់ព្រំដែនកម្ពុជាថៃ ក្នុងនោះមានរថក្រោះជាច្រើនគ្រឿង ដើម្បីធ្វើសកម្មភាពឈ្លានពានដោយប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា។
ទង្វើនេះបង្ហាញថា ភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតលើបទឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងចំណុចសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី៕
Chan Born
ភូមិសាស្រ្តនយោបាយតំបន់ អូរ ៣ ជាន់ ៖ កាលពីថ្ងៃទី១២-១៣សីហានេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃប្រដាប់ដោយអាវុធធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ ដោយបានរាយលួសបន្លាព្រមទាំងដាក់កង់ឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ នៅក្នុងទិសទី១យោធភូមិភាគទី៥។ មូលហេតុនាំឲ្យទ័ពសៀម ឈ្លានពានតំបន់ ៣ ជាន់ ដោយសារ ទ័ពសៀម ដើរតាមផែនទី Google Map/ 1. 50 000 ឬ ផែនទី កងទ័ពអាមេរិកកាំង។ បើគិតតាមផែនទីកម្ពុជា ខ្នាត ១/២០០ ០០០ ឬហៅថា ផែនទី សន្ធិសញ្ញាព្រំដែន បារាំងសៀម វាត្រូវតែ ស្ថិតនៅចំ អូរទី ២ ( សូមមើលផែនទី)។ សូមបងប្អូនកុំមានការព្រួយបារម្ភខ្លាំងពេក រាជរដ្ឋាភោបាល បានប្តឹងទៅ ក្រុមប្រឹក្សាសន្តិសុខរួចហើយ ចំណែកផែនទីនេះ ក៍ជាផ្នែកមួយ ក្នុងយុទ្ធនាការប្រឆាំងការឈ្លានពាន ដើម្បីគាំទ្រដល់ ប្រតិបត្តិការសឹកនៅថ្ងៃខាងមុខ។
Fresh News
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃ បានចូលរាយបន្លាលួស នៅតំបន់អូរបីជាន់ ថ្ងៃទី១២-១៣ ខែសីហានេះ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមរយៈសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានទាមទារឲ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ដែលបាននិងកំពុងរំលោភបំពានលើបទឈប់បាញ់ ជាពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ នៃកិច្ចព្រមព្រៀងរបស់គណៈកម្មាការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៉ី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី១២ និងថ្ងៃទី១៣នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ បានប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ ដែលបានរាយលួសបន្លា ព្រមទាំងដាក់កងឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទិសទី១ នៃយោធភូមិភាគទី៥»។
កម្ពុជា ទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌនូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថៃ GBC ជាពិសេសត្រង់ចំណុចទី២ និងទី៤។
ចំណុចទាំងពីរខាងលើ បានកំណត់ថា «ភាគីទាំងពីរព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង១២អធ្រាត្រម៉ោងក្នុងតំបន់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាត ទៅទីតាំងរបស់ភាគីម្ខាងទៀតឡើយ និងភាគីទាំងពីរឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយ ដែលអាចនាំឲ្យមានតានតឹង ក្នុងនោះរួមមាន ការធ្វើសកម្មភាពយោធាក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត នៅពេលបទឈប់បាញ់ចូលជាធរមាន។ ភាគីទាំងពីរឯកភាពគ្នាមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានឲ្យហួសពីទីតាំងរបស់ខ្លួនឡើយ»។
ជាមួយគ្នានេះ ស្របតាមការឯកភាពគ្នាក្នុង MoU 2000 ដោយគោរពឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារមាត្រា៥ ត្រូវរក្សាស្ថានភាពដដែល ហាមធ្វើសកម្មភាពណាមួយដែលនាំឲ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែន។ ចំពោះតំបន់ណាដែលមិនទាន់ឯកភាពគ្នា ត្រូវរង់ចាំចរចា ការដោះស្រាយគណៈកម្មាធិការចម្រុះខ័ណ្ឌសីម៉ា និងបោះបង្គោលព្រំដែនគោកព្រំដែនកម្ពុជា ថៃ JBC។
កម្ពុជា សូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្លួននូវការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៉ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន៕
*** សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមនាំគ្នាប្រើប្រាស់បណ្តាញទំនាក់ទំនង CoolApp របស់ខ្មែរដើម្បីបង្ហាញពីជាតិនិយមរបស់យើង និងសុវត្ថិភាពក្នុងដែនប្រទេសកម្ពុជាយើង !
ធី សុវណ្ណថា Thy Sovantha 14m · ត្រឹមល្ងាចនេះ ទ័ពថៃជម្លៀសប្រជាជនថៃ ព្រំដែនខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ឡើងស្ងាត់ភូមិ... ត្រៀម ត្រៀម...@tha
វ៉ាន់ សារាយ Vann Saray 24m · ថ្ងៃនេះ កម្ពុជា ចេញព័ត៌មានវ៉ៃស្កាត់មុនទៀតហើយ។ យើងរង់ចាំមើល តើថៃ នៅបន្តបំផ្ទុះសង្គ្រាមតាមបំណងគេទៀតឬយ៉ាងណា?
Ren Chanrith កម្ពុជាត្រូវការសន្តិភាព។ មតិមហាជននៅកម្ពុជា បូករួមទាំងលិខិតចំហរបស់សម្តេចធិបតីហ៊ុនម៉ាណែត ដែលគាំទ្រការតែងតាំងលោកប្រធានាធិបតីDonald J. Trump ជាជ័យលាភីនៃពានរង្វាន់ណូបែលសន្តិភាព សបញ្ជាក់ឱ្យឃើញថា កម្ពុជាគឺជាប្រទេស ដែលត្រូវការសន្តិភាព ប៉ុន្តែជាសន្តិភាព១០០% ដោយគ្មានការឈ្លានពានពីប្រទេសណាឡើយ។
បងប្អូនខ្មែរយើងត្រូវសូត្រធម៍នេះ"កម្ពុជាត្រូវការសន្តិភាព តែបើកម្ពុជាធ្វើសង្រ្គាមជាមួយថៃ ទោះជាតម្លៃណាក៍ដោយ កម្ពុជាត្រូវតែឈ្នះ!!"
Khan Chan Sophal 1h · ខ្ញុំត្រៀមដូរលុយ ២មុឺនរៀល ចំនួន 500$ ដែលមានក្នុងដៃ ទុកចែកជូន បងប្អូនជិះគោយន្តចាក់ប្រេងម៉ាស៊ូត ចូលជុំរំ យប់នេះហើយ! ក្នុង១គោយន្ត ទទួលបាន ២មុឺនរៀល ។ បើអាបាតឃ្លាំង ឃើញវាប្រកាសឲ្យ ប្រជាជនវា បិទសាលារៀនវានៅខេត្តសុរិន្ទ ជាប់ព្រំដែន ទៀតហើយ! យប់នេះខ្ញុំនៅក្រុងសំរោង។ សង្ឃឹមថា សប្បុរសជន ណាមានចិត្ត និងចុះទៅដោយផ្ទាល់ដើម្បី ចូលរួមឃើញពួកគាត់អ្នកអត់ៗ បើកគោយន្តតាមផ្លូវ ជួយពួកគាត់ផងណា 🙏🌷ដែលយើងឃើញមានក្មេងតូចរងេករងាក ចាស់ជរា ជួយគាត់ទៅ បានបុណ្យណាស់ ។ សូមទេវតារន្ទះបាញ់ ⚡️សូមបាញ់ក្បាលអាស្តេចវា ឲ្យក្ស័យជីវ៉ាទៅ និង ពួកអាមេទ័ពរបស់ពួកវា មួយចំនួនធំឲ្យឡាប់តៃហោងទៅ! កុំឲ្យពួកវា មាន៧០លោភលន់ បំពានខ្មែរមិនឈប់ឈរសោះ
Kdaily News 6m · ឯកឧត្តម កែវ រ៉េមី ៖ ស្ទីលនេះ គឺស្ទីលចាស់ដូច ៧០ឆ្នាំមុន គឺករណីប្រាសាទព្រះវិហារដែលកាលណោះថៃចូលមកកាន់កាប់ប្រាសាទហើយចាញ់ក្តីនៅឡាអេ តែមិនព្រមដកទ័ពថយទេ បើគង់តែបានអង្គការសហប្រជាជាតិគំរាមដកប្រទេសថៃចេញពីអង្គការសហប្រជាជាតិ ម្ល៉េះសមថៃមិនព្រមដកទ័ពចេញទេ។ យ៉ាងណាមិញ, ខ្ញុំមើលឃើញលើកនេះដូចគ្នាចង់វាយយើងដើម្បីកាន់កាប់មុនការសម្រេចរបស់ ICJ ។ តើលើកនេះអង្គការសហប្រជាតិនៅតែខ្លាំងដែរឬទេ? បើអត់ទេ តើយើងត្រូវធ្វើយ៉ាងដូចម៉្តេច? ៕ ប្រភពហ្វេសប៊ុក keo ramy
I Love Cambodia Hot News TV 6m · 🔴ផាតក្លាងចុះចែក«យ័ន្តការពារ» ខ្លួនដល់ទាហាននៅខេត្តសូរិន
តាមរយៈវីដេអូដែលចេញផ្សាយដោយទំព័រផ្លូវការរបស់មេទ័ពភូមិភាគ២នៅល្ងាចថ្ងៃទី ១៣ ខែ សីហានេះ 👇🏻
Sothea Phon 4h · 💥សៀមគំរាមទៀតហើយ! កងទ័ពពិសេសជើងគោកថៃនិយាយថាត្រៀមរួចហើយបើផ្ទុះលើកនេះគេនឹងវ៉ៃដល់ក្រុងប៉ោយប៉ែត ប្រភព: Amarin TV
Somny Saing is in Phnom Penh. 34m · #ចែករំលែក ព័ត៌មានថ្មីក្តៅៗ ថៃនឹងរៀបគម្រោងវ៉ៃខ្មែរម្ដងទៀតនៅវេលាថ្ងៃពុធយប់នេះ ពួ/កទាហានថៃបានជម្លៀសប្រជាជនខ្លួននៅតាមតំបន់ព្រំដែនដើម្បីវ៉ៃកម្ពុជាយើង
Khan Chan Sophal 15m · តោះបងប្អូនយើង share ឲ្យនាយករដ្ឋមន្ត្រី ម៉ាឡេសុី Malaysia 🇲🇾 ដឹងផង និងគាត់សន្យាថា និងបើកផ្កាយរណប មើលស្ថានការណ៍ ស្រុកខ្មែរ ដែលយប់នេះសៀមមានគម្រោងអាក្រក់វាយប្រហារ ដល់ទឹកដីយើងទៀតហើយ ។
Koh Santepheap Daily 1h · តើកូនស្រីលោកថាក់ស៊ីន លោកស្រីផែថងថាន ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីវប្បធម៌ និងដែលត្រូវតុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្ត្រីនោះអាចនឹងទទួលបានតំណែងត្រឡប់មកវិញឬយ៉ាងណា? នេះជាចម្ងល់ដ៏ធំមួយដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិកំពុងរង់ចាំអ៊ុតលទ្ធផល ខណៈដែលតុលាការត្រៀមប្រកាសសាលក្រមនៅថ្ងៃទី២៩ ខែសីហាខាងមុខនេះ។ ឥឡូវនេះ មិនត្រឹមតែកូនស្រីទេដែលមានបញ្ហា សូម្បីតែលោកថាក់ស៊ីនក៏កំពុងជាប់បណ្ដឹងដូចគ្នា។
🔴គិតត្រឹមម៉ោង៧:២៥នាទីយប់នេះ សភាពការណ៍នៅតាមសមរភូមិជួរមុខ ក្នុងខេត្ត ព្រះវិហារ និងឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ តែកងទ័ពយើងត្រៀមខ្ពស់បំផុត!
News4Khmer 1h · 🔴ចាប់ពីយប់នេះតទៅ អ្នកដែលថតរូបបង្ហោះការចល័តនូវគ្រឿងសព្វាវុធ យុទ្ធោបករណ៍ លេណដ្ឋាន មិនខុសអ្វីពីពួកលិញគិញសម្ងាត់លក់ក្បាលឱ្យសៀ.មទេ បើចង់ជួយកងទ័ពយើង សូមនាំគ្នាបង្ហាញសារជូនពរទ័ពយើង !
แจ้งข่าวศรีสะเกษ
ชาวบ้านยังคงไม่ว่างใจ สถานการณ์ชายแดน กลับเข้าบ้านรอบที่2 แต่ยังเตรียมสิ่งของที่จำเป็นไว้บนรถยนต์ ตลอดเวลา
บรรยากาศที่บ้านภูมิซรอล ต.เสาธงชัย อ.กันทรลักษ์ พบว่ามีชาวบ้านที่ขนข้าวของอพยพออกจากหมู่บ้านไปเมื่อวาน(12 ส.ค. 68) เริ่มทยอยเดินทางกลับเข้ามาที่บ้าน แต่ยังคงเอาสิ่งของที่จำเป็นติดไว้บนรถยนต์ตลอดเวลา หากมีสถานการณ์เปลี่ยนแปลงจะสามารถย้ายออกจากหมู่บ้านได้เร็ว
โดยเมื่อบ่ายวานนี้ ได้เดินทางออกจากหมู่บ้านไปยังที่ปลอดภัย ตามแผนการอพยพ ที่เคยปฏิบัติมาเพื่อความสบายใจของคนในครอบครัว เนื่องจากยังมีเหตุหลายปัจจัยที่ทำให้เกิดความวิตกกังวล อาจเกิดเหตุการณ์ไม่คาดคิดขึ้นได้ จนกระทั่งเมื่อเช้าวันนี้ชาวบ้าน ได้เดินทางกลับเข้ามาในหมู่บ้าน เพื่อฟังประกาศอย่างเป็นทางการ จากผู้นำฯ ให้เกิดความเข้าใจตรงกัน
.ด้านนางอ้อย อายุ 66 ปี บอกว่าเมื่อคืนวันที่ 12 ส.ค. 68 ตนอพยพไปนอนบ้านญาติ ในต่างอำเภอ เพราะตนได้รับข้อมูลมาว่าเขมรเตรียมพร้อมแล้ว พวกตนจึงไม่ไว้ใจทหารกัมพูชากลัวว่าจะเกิดเหตุเหมือนครั้งที่ผ่านมา เนื่องจากเหตุการณ์มันเกิดขึ้นเร็วมาก วันนี้ตนกลับเข้ามาเซ็นเอกสารให้ผู้ใหญ่บ้านแล้วก็จะรีบออกไปอีก มันน่ากลัวมากตั้งแต่เกิดมาตนก็ไม่เคยเห็นเป็นแบบนี้ ทำให้ตนกับครอบครัวยังคงเกิดการผวา และวิตกกังวลเป็นอย่างมาก ในขณะที่โรงเรียนตามแนวชายแดน ในอำเภอกันทรลักษ์ มีกำหนดเปิดเรียนในวันที่ 14 ส.ค.2568 นี้
ผู้สื่อข่าวสอบถามไปยังชาวบ้านหลายคน ต่างบอกว่า ไม่ได้ตื่นตระหนก ตามที่สื่อต่างๆ รายงาน แต่ใครไม่อยู่ในสภาพของคนชายแดนจะไม่รู้หลอกว่ามันน่ากลัวแค่ไหน ดังนั้นเพื่อความปลอดภัยของ ชาวบ้านในระแวกนี้ เขาจะคิดเรื่องความปลอดภัยมาเป็นอันดับแรก จึงมีการอพยพ ออกไปก่อนเมื่อวานนี้(12 ส.ค.68) เพราะจากข่าวที่รายงานไปก่อนหน้านี้ หลายๆ สื่อก็จะเห็นว่า ทหารกัมพูชาเชื่อถือไม่ได้ และไม่มีความจริงใจอะไรเลย ทำให้ชาวบ้านในระแวกชายแดน จึงต้องมีความพร้อมในการอพยพอยู่ตลอดเวลา วอนขอให้รัฐบาลเร่งเจรจาและแก้ไขปัญหาชายแดนให้เสร็จโดยเร็ว เพื่อจะใช้ชีวิตได้ตามปกติต่อไป. See less
Sisaket News·
Villagers remain uneasy about the border situation, returning home for a second time, but keeping essential items in their vehicles at all times.
At Ban Phum Soron, Sao Thong Chai Subdistrict, Kantharalak District, villagers who evacuated the village yesterday (August 12, 2015) have begun to gradually return home. However, they continue to keep essential items in their vehicles at all times, ensuring that if the situation changes, they can move out quickly.
Yesterday afternoon, they left the village to a safe place, following the evacuation plan they had previously followed for their families' peace of mind. Several factors remain, raising concerns and the possibility of unforeseen events. This morning, villagers returned to the village to hear an official announcement from the village leader to ensure a shared understanding.
Ms. Oi, 66, said that on the night of August 12, 2015, she evacuated to a relative's house in a different district because she had received information that Cambodia was prepared. She therefore distrusted the Cambodian soldiers, fearing a repeat of the previous incident, as the situation unfolded so quickly. She returned today to sign documents for the village headman and then rushed out again. It was so terrifying. I've never seen anything like this in my life. This has caused me and my family to remain extremely frightened and anxious. Meanwhile, schools along the border in Kantharalak District are scheduled to open on August 14, 2025.
Reporters interviewed several villagers, who all said they weren't as alarmed as media reports. However, those who haven't lived in the border area wouldn't understand how terrifying it is. Therefore, for the safety of the villagers in this area, safety is their top priority. Therefore, they evacuated yesterday (August 12, 2025). From previous reports, many media outlets have suggested that the Cambodian military is unreliable and lacks sincerity. Therefore, villagers in the border area must be prepared to evacuate at all times. They urge the government to expedite negotiations and resolve the border issue as quickly as possible so that normal life can resume. See less
Asking for the cooperation of the citizens. "Don't panic". Please follow the news from official and reliable channels only.
.
According to Thailand and Cambodia have reached a joint ceasefire agreement at the General Border Committee (GBC), the tension situation around the Thai-Cambodia border has relaxed and people have now returned to their homeland.
.However, in recent times, there has been a spread of news from unofficial social media channels containing content stating that there will be more conflicting incidents, which such information is not factual and may cause confusion, panic and affect the order of society.
.In order to prevent receiving misleading or distorted information, the public is asked to use discretion in receiving news information and follow the information only from official channels such as the “Army” page and “Army 2nd” page. The authorities are directly responsible for the situation in the area and can verify the facts correctly and in a timely manne
រាជបុត្រ សូរ្យកាយ្យ
ធ្លាប់តែឃេីញក្នុងរឿងខ្មែរពីបុរាណ ឥលូវជួបផ្ទាល់ហេីយឧត្តមសេនីយ៍ ណាត ស្រ៊ីឥន្ទ មេទ័ពរងភូមិភាគ២ថៃ គឺជាខ្មែរ មានដើមកំណើត ពីខេត្តបាត់ដំបង ក្រោយឆ្នាំ១៩៧៩ គាត់បានទៅស៊ីឈ្នួលធ្វើការនៅថៃ ដែលមានថៅកែជាដង្ខៅកាប់គោ។ ដោយសារតែថៅកែស្រឡាញ់អាណិតគាត់ខ្លាំង បានឲ្យគាត់ធ្វើការផង និងរៀនផង រហូតគាត់រៀនសូត្របានខ្ពង់ខ្ពស់ ខាងផ្នែកយោធា ហើយមានតួនាទីធំនៅក្នុងជួរមន្រ្តីរាជការថៃ។ គាត់បានមកនាំយកម្តាយ និងបងប្អូនទាំងអស់ទៅរស់នៅទឹកដីថៃ។
ហើយជាពិសេស គាត់គឺជាអ្នកចាំយកការសំឡេងតាមអេកូមទ័ពខ្មែរ ហើយបកប្រែឲ្យទាហានសៀមដឹងពីស្ថានភាពច្បាំងរបស់ទ័ពខ្មែរ។
តាមការព្យាករណ៍ គាត់អាចនឹងជំនួសតំណែងមេទ័ពភូមិភាគ២ លោកផាតថ្លាង ដែលនឹងត្រូវចូលនិវត្តឆាប់ៗនេះ។
គណបក្ស ឆន្ទ:ខ្មែរ ខេត្តបាត់ដំបង
30 July at 14:57
ឯកឧត្តម សេង ម៉ារឌី សមាជិកព្រឹទ្ធសភា និងជាអនុប្រធាន គណបក្ស ឆន្ទ:ខ្មែរ និងអមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត និងគណ:ប្រតិភូអញ្ជើញចូលរួគោរពវិញាណក្ខន្ធ លោក ឈឿន ចាន់ណា មានឋានន្តរស័ក្តិជា ព្រិន្ទបាលឯក នៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥ លោកបានបូជាសាច់ស្រស់ឈាមស្រស់ការពារជាតិ កម្មវិធីនេះព្រិទ្ធទៅ នៅឃុំ ខ្នាចរមាស ស្រុក បវេល ខេត្តបាត់ដំបង
RFI ខេមរភាសា / RFI Khmer
14 July at 17:05 លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានព្រមានវាយខ្នោះសមាជិកព្រឹទ្ធសភា លោក គង់ មុនីកា និងលោក សេង ម៉ារ៉ាឌី មកពីគណបក្សឆន្ទៈខ្មែរ ដោយមិនចាំបាច់ដកសញ្ជាតិ ប្រសិនបើពួកគេហ៊ានប្រព្រឹត្តអំពើក្បត់ជាតិ។ ការព្រមានរបស់លោក ហ៊ុន សែន គឺក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាព្រឹកថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ សេចក្តីស្នើច្បាប់នេះត្រូវបានអនុម័ត ដោយសំឡេង ៥៨ នៃចំនួនសមាជិកព្រឹទ្ធសភាដែលមានវត្តមានសរុបចំនួន៦០រូប។
Sakoun Sok 5h · ខ្ញុំសើចធ្លាយផោម ពេលរឿងភូតមួយ បានផ្សាយថា ឧត្តមសេនីយទោ ណាត ស្រីអឹន នាយរងបញ្ជាការ នៃ ភូមិភាគ ២ នៃ ថៃលែន ជាខ្មែរអ្នកខេត្តបាត់ដំបង។ រឿងនេះភូតខ្លួនឯងទេ លោកស្មែរអើយ។ --- ឧ. ណាត កើតនៅខេត្តសុរិន្ទ ជាពលរដ្ឋថៃ គ្មានមនោសញ្ចេតនាអី មកទាក់ទងនិងស្មែរទេ។ កុំត្រដរយករឿងភូតមកភូតតគ្នាអី លោកម្ចាស់ស្មែរអើយ។ --- ណាត បានបញ្ចប់ការសិក្សានៅ សាលានាយទាហានត្រៀម ដោយជោគជ័យ។ ការសិក្សានេះមានរយៈពីរឆ្នាំ។ រួចបន្ដទៅសិក្សានៅ បណ្ឌឹតសភាយោធា ចុល្លាចោមក្លាវ ចំនួនបួនឆ្នាំទៀត ទើបបានក្លាយជានាយទាហានពេញលេញ។ --- ណាត ចូលសាលាត្រៀម ជំនាន់ទី ២៧ និង បញ្ចប់ចុល្លាចោមក្លាវ ជំនាន់ទី ៣៨ ។ គឺក្នុងអំឡុងឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៩០ ។ បើគ្មានកំណើតជាថៃ គេមិនឲ្យចូលរៀននៅចុល្លាចោមក្លាវទេ ឱលោកស្មែរភូតតគ្នាអើយ។ --- នាយទាហានជំនាន់ទី ៣៧ និង ៣៨ ជាអនាគតមេដឹកនាំកងទ័ពថៃ។ ឧ. ណាត ប្រហែលមិនក្លាយជា មេបញ្ជាការភូមិភាគ ២ ទេ ព្រោះមានបេក្ខជនពីររូប ជាទាហាន ជំនាន់រាមច្បងគាត់។ ទោះយ៉ាងណា ឧ. ណាត ជាបុត្រារាជអង្គរក្សថៃ កុំចេះតែស្រម័យអី។
Thmey Thmey 10m · ពលរដ្ឋ ចាប់ផ្ដើមចាកចេញពីព្រំដែនតំបន់ អូរស្មាច់ គោកមន បន្សាយរាក់ ទៅកាន់ទីសុវត្ថិភាព នាម៉ោង៩យប់ថ្ងៃទី១៣ ខែ សីហា ដោយ៖ មឿន ម៉ាក់ថុង
Fresh News
ព័ត៌មានពីផ្ទៃក្នុងថៃ៖ មេយោធាភូមិភាគ២ និងឧត្តមសេនីយ៍យោធា នឹងកោះប្រជុំនៅថ្ងៃទី១៥ សីហាខាងមុខ ដើម្បីគិតគូររកលេសសមស្របទម្លាក់កំហុសលើកម្ពុជារឿងបង្កប់គ្រាប់មីន
(ភ្នំពេញ}៖ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារនៅក្នុងប្រទេសថៃដែលគួរឱ្យជឿទុកចិត្តបាន បានឱ្យដឹងអំពីផែនការឧបាយកលបង្កជម្លោះរបស់កងទ័ពថៃ ដើម្បីយកលេសបើកការវាយលុកសងសឹកចូលបូរណភាពទឹកដីកម្ពុជាសាជាថ្មី។ ក្នុងការរៀបចំផែនការនេះ មេយោធភូមិភាគ២ របស់ថៃលោកឧត្តមសេនីយ៍ ប៊ុនស៉ីន ផាត់ខ្លាំង និងបណ្តាអនុប្រធានរបស់យោធាថៃ នឹងមានការបើកកិច្ចប្រជុំមួយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នាពេលខាងមុខ ដើម្បីគិតគូរនិងបង្កើតលេសសមស្របមួយដែលអាចជាភាពអាចជឿជាក់បានថា «កម្ពុជាបាននិងកំពុងយកការលបកប់គ្រាប់មីន» ដែលពួកថៃជាអ្នកបង្កើតឡើង។
យោងតាមប្រភពព័ត៌មានដដែល, នៅក្នុងសកម្មភាពនេះ ក្រុមជំនាញដោះមីនរបស់យោធាថៃនិងស្រាវជ្រាវរកគ្រាប់មីនចាស់ៗ ដែលមិនទាន់ផ្ទុះក្នុងដីខ្មែរ យកទៅកែឆ្នៃបង្កប់ក្នុងទឹកដីថៃដោយកងទ័ពថៃដែលនឹងត្រូវពាក់ឯកសណ្ឋានកងទ័ពកម្ពុជាដែលពួកគេប្រមូលទិញពីផ្សាររ៉ុងក្លឿ នាពេលកន្លងមកដើម្បីប្រើប្រាស់បន្លំជាទាហានកម្ពុជាដូចជាទាហានថៃបន្លំពាក់ឯកសណ្ឋានទាហានកម្ពុជាដើម្បីបាញ់ចំពាមកៅស៊ូ យកទៅពាក់សពទាហានថៃកាឡៃថាសពទាហានកម្ពុជា និងធ្វើសកម្មភាពផ្សេងទៀតដើម្បីចោទមកលើទាហានកម្ពុជា។ ក្រោយពីរៀបចំផែនការលួចបង្កប់មីនដោយខ្លួនឯងនេះរួច ពួកគេនឹងធ្វើឱ្យមានការផ្ទុះមីនជារៀងរាល់ថ្ងៃ ដើម្បីដាក់ការចោទប្រកាន់ថា កម្ពុជាជាអ្នកប្រព្រឹត្ត។ ក្នុងទិដ្ឋភាពនេះ កងទ័ពថៃនឹងនាំអ្នកសង្កេតការណ៍ដែលជាប្រទេសសមាជិកនៃអនុសញ្ញាអូតាវ៉ា (Ottawa Convention) ឱ្យចូលរួមដើម្បីពិនិត្យមើល និងជាភស្តុតាង ហើយនិងធ្វើការចោទប្រកាន់ត្រង់មកទាហានកម្ពុជាចំៗតែម្តងថាបានលួចដាក់គ្រាប់មីនថ្មីៗ។ បន្តពីនេះទៀត ពួកទាហានថៃនឹងរង់ចាំឱកាសលទ្ធផលនៃការប្រជុំ RBC ពេលខាងមុខ បរាជ័យ ថៃនឹងបើកការវាយលុកកម្ពុជាតែម្តង ដោយយកហេតុផលប្រឌិតថា កម្ពុជារំលោភបទឈប់បាញ់ដោយបានបង្កប់គ្រាប់មីន។
ប្រភពព័ត៌មានដដែលបានបង្ហាញនូវក្តីអាណិតជាពន់ពេកចំពោះប្រទេសកម្ពុជា និងកងទ័ពកម្ពុជាដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធីបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ប៉ុន្តែត្រូវបានកងទ័ពថៃរំលោភបំពាន មួលបង្កាច់ និងបង្កហេតុទម្លាក់កំហុសមកលើរហូត។
ប្រភពព័ត៌មាននេះ ក៏បានអំពាវនាវដល់ប្រទេសមហាអំណាច និងបណ្តាប្រទេសអាស៊ាន ក្នុងនោះរួមមានប្រទេសម៉ាឡេស៊ី ដែលមានផ្កាយរណបជួយពិនិត្យលើសកម្មភាពកងទ័ពនៃប្រទេសទាំងពីរនៅតាមព្រំដែន ពិនិត្យមើលថាតើនរណាជាអ្នកដាក់មីនពិតប្រាកដ បន្ថែមពីលើអ្នកសង្កេតការណ៍អន្តរជាតិដើម្បីអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ព្រោះមានការក្លែងបន្លំនៃគ្រាប់មីន និងម្យ៉ាងទៀត គ្រាប់មីនទាំងនេះមិនមែនជាមីនផ្តាច់មុខ ផលិតដោយកម្ពុជានោះទេ ប៉ុន្តែអាចរកទិញនៅកន្លែងណាក៏បានដែរ។ ជាមួយគ្នានេះ ចំពោះការក្លែងខ្លួនជាកងកម្លាំងកងទ័ពកម្ពុជា និងពាក់ឯកសណ្ឋានកងទ័ពកម្ពុជាគឺគេអាចធ្វើបាន ព្រោះទាហានកម្ពុជាគោរពបានយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ រហូតកងទ័ពថៃចូលមកចាប់នៅក្នុងបន្ទាយ ដោយមិនបានតដៃ ដោយសារតែចង់បានដំណោះស្រាយដោយសន្តិវិធី។
ក្រសួងការពារជាតិសៀម ចេញសេចក្ដីប្រកាសច្រានចោលព័ត៌មានដែលកម្ពុជាផ្សាយថា ភាគីថៃត្រៀមវាយលុកកម្ពុជានៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤សីហានេះថាជាព័ត៌មានមិនពិតលក្ខណៈញុះញង់។
Phatriya Yuen Yong
ការពិតត្រូវបានលាតត្រដាង! ឧត្តមសេនីយ៍ឯក Boonsin Phadklang បានជំរុញឱ្យមានសង្រ្គាមជាមួយកម្ពុជា ដែលបណ្តាលឱ្យមានទាហាន និងជនស៊ីវិលរាប់ពាន់នាក់ស្លាប់ ជាថ្នូរនឹងតំណែងជារដ្ឋមន្ត្រីការពារជាតិ។
ខ្ញុំចង់លាតត្រដាងការពិតដែលលាក់ទុកយូរមកហើយ ប៉ុន្តែខ្ញុំមិនអាចទ្រាំមើលទាហានជាតិរបស់ខ្ញុំរាប់ពាន់នាក់ទៀតស្លាប់ទៀតទេ ទាំងអស់ដោយសារតែភាពលោភលន់របស់ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង។ មិត្តជិតស្និទ្ធរបស់ខ្ញុំ ដែលជាទាហានក្នុងជួរកងទ័ព បានប្រាប់ខ្ញុំថា ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រើពាក្យថា ការពារអធិបតេយ្យភាពជាតិ ជាឧបករណ៍ផ្សព្វផ្សាយ ជាថ្នូរនឹងតំណែងជារដ្ឋមន្ត្រីការពារជាតិ ក្រោយចូលនិវត្តន៍។
មិត្តជិតស្និទ្ធរបស់ខ្ញុំបានប្រាប់ខ្ញុំមុនពេលជម្លោះជាមួយកម្ពុជាចាប់ផ្តើមថា ឧត្តមសេនីយ៍ឯក Boonsin Phadklang មិនមានប្រជាប្រិយគ្រប់គ្រាន់ និងមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដូច្នេះហើយលោកត្រូវបង្កើតព្រឹត្តិការណ៍ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរបបរាជានិយម។
នៅពេលដែលផែនការនេះត្រូវបានអនុវត្តជាលើកដំបូង វាមិនទទួលបានការចាប់អារម្មណ៍ពីសាធារណជនច្រើននោះទេ ដោយសារប្រជាជននៃប្រទេសទាំងពីរមានជីវភាពរស់នៅរួមគ្នា និងមិនចង់ឱ្យជម្លោះកាន់តែកើនឡើង។ ដើម្បីធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង បានបញ្ជាម្តងហើយម្តងទៀត ឲ្យទាហានរបស់ខ្លួនបង្ករឿងដល់យោធាកម្ពុជា ដែលបណ្តាលឲ្យទាហានខ្មែរម្នាក់ស្លាប់។ ពេលឃើញថាស្ថានការណ៍មិនបានដោះស្រាយ លោកបានបញ្ជាឲ្យបិទព្រំដែនដើម្បីបង្កការខឹងសម្បារពីសាធារណជន។ លោកក៏មានគម្រោងធ្វើឲ្យទាហានខ្លួនឯងរងរបួសជាច្រើននាក់ដោយការជាន់មីនដែលបណ្តាលឲ្យមានរបួស។
ប៉ុន្តែទិដ្ឋភាពដ៏គ្រោះថ្នាក់បំផុតនៃផែនការនេះគឺការជំរុញទាហានវ័យក្មេង និងគ្មានបទពិសោធន៍ ឱ្យចូលប្រយុទ្ធជាមួយកម្ពុជា។ ទាហានជើងចាស់ដែលដឹងតំបន់ព្រំដែនកម្ពុជាត្រូវបានគប់គ្រាប់មីនមិនហ៊ានចូល។
ដូចដែលឧត្តមសេនីយទោ Boonsin Phadklang រំពឹងទុក គាត់បានទទួលការគាំទ្រពីគ្រប់ទិសទី ប៉ុន្តែទាហានវ័យក្មេងរាប់ពាន់នាក់ដែលទើបតែបញ្ចប់ការសិក្សាបានស្លាប់។ ពួកគេមិនបានដឹងទេថា នេះជាផ្នែកមួយនៃផែនការរៀបចំដោយ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ឃ្លាំង ដែលលោភលន់ចង់បានអំណាច។
អ្វីដែលឧត្តមសេនីយឯក Boonsin Phadklang មិននឹកស្មានដល់នោះគឺថា ប្រទេសនេះនឹងមិនត្រឹមតែបាត់បង់កងទ័ពរាប់ពាន់នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំបន់ជាច្រើនដែលលោកបានគ្រប់គ្រងពីមុនមកផងដែរ។
ពេលនេះ ឧត្តមសេនីយឯក Boonsin Phadklang កំពុងបង្កើតសង្រ្គាមមួយទៀត ដើម្បីទទួលបានប្រជាប្រិយភាពឡើងវិញ រហូតដល់លោកចូលនិវត្តន៍។ ប៉ុន្តែអ្វីដែលខ្ញុំបារម្ភបំផុតគឺទាហានក្មេងៗដែលទើបតែរៀនចប់។ គេមិនដឹងថាប៉ុន្មានពាន់នាក់ទៀតនឹងស្លាប់។
👉 នេះបើតាមសំណេររបស់ លោកពីតា (Pita) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party)។
วันนี้…หัวใจของคนไทยทั้งประเทศเต้นแรงไปพร้อมกัน ❤️
สมเด็จพระกนิษฐาธิราชเจ้า กรมสมเด็จพระเทพรัตนราชสุดาฯ สยามบรมราชกุมารี ម្ចាស់ក្សត្រី សុរិន្ទដន ได้พระราชทานสายรัดห้ามเลือด (Tourniquet) จำนวน 900 ชุด อย่างเร่งด่วนแก่ทหารแนวหน้า เพื่อใช้ในสถานการณ์ฉุกเฉินในสนามรบ
ในฐานะที่ทรงเป็นทั้งพระอาจารย์ผู้ประสิทธิ์ประสาทความรู้แก่เหล่าทหาร และทรงดำรงพระยศเป็น “พลเอก” แห่งกองทัพบกไทย พระองค์จึงทรงตระหนักถึงภารกิจอันหนักหน่วงของทหารกล้า และทรงมีพระราชหฤทัยห่วงใยในสวัสดิภาพของกำลังพลทุกนายอยู่เสมอ
แม้คลื่นลมเบื้องหน้าดูสงบ แต่ใต้ท้องมหาสมุทรยังคงปั่นป่วน
การเตรียมความพร้อมจึงต้องดำเนินไปอย่างเข้มข้น เพราะเป้าหมายสำคัญยิ่งกว่าชัยชนะ คือ การที่ทหารทุกนายจะต้องมีชีวิตรอดกลับบ้านอย่างปลอดภัย 🏠🇹🇭
ภัยจากทุ่นระเบิดที่ถูกฝังอย่างไร้มนุษยธรรมในพื้นที่ฝั่งไทยโดยฝ่ายตรงข้าม อาจทำให้ทหารได้รับบาดเจ็บเสียเลือดอย่างรุนแรง และอาจเสียชีวิตได้ภายในเวลาเพียง 2-3 นาที ก่อนที่จะสามารถนำส่งไปยังหน่วยพยาบาล
ชุดอุปกรณ์ทางการแพทย์ในภาวะสงครามพระราชทานนี้ จะติดตัวทหารทุกนาย เป็นทั้งกำลังใจและเครื่องมือช่วยชีวิตในภาวะวิกฤติ เพื่อให้พ้นจากอันตรายและได้กลับสู่ครอบครัวอย่างปลอดภัย
บริษัท โปรเมดิกส์ และพสกนิกรชาวไทยทุกคนขอถวายพระพรชัยมงคล
ขอพระองค์ทรงพระเจริญยิ่งยืนนาน 🙏💜
ស៊ន សុភក្រ្ត-Sorn Sopheak ថៃមានផែនការលួចបង្កប់មីនដោយខ្លួនឯង រួចពួកគេនឹងធ្វើឱ្យផ្ទុះជារៀងរាល់ថ្ងៃ ដើម្បីទម្លាក់ការចោទប្រកាន់ថា កម្ពុជាជាអ្នកប្រព្រឹត្ត!
Soy Sopheap Official 1h · ថៃ កំពុងប្រើយុទ្ធសាស្ត្រ ព័ត៌មាន ពិតដូចមិនពិត មិនពិតដូចពិត។ ខ្ញុំយល់ថាថៃបើនៅតែព្រហើន នឹងរអិលចូលកឧក្រិដ្ឋកម្មសង្រ្គាម បេតិកភណ្ឌ វប្បធម៌ មនុស្សធម៌
Chan Born 1m ថ្ងៃមិញនេះ អគ្គមេបញ្ជាការទ័ពសៀម ព្រះរាជទានឧបករណ៍ឃាត់ឈាមចំនួន ៩០០ ឈុត ជាបន្ទាន់ទៅ ព្រំដែនកម្ពុជាថៃ សម្រាប់ទាហានទ័ពស្រួច ដែលសង្ឃឹមថា វានឹងជួយរុំរបូស ឃាត់ឈាមកុំឲ្យទាហានសៀមងាប់ភ្លាមៗ។ សំអាងលើ ការរាយបន្លាលួស ការឈួសផ្លូវសម្រាប់រថក្រោះឡើងភ្នំ ការជំលៀសប្រជាជនចេញពីព្រំដែន និងការព្រះរាជទាន អាវុធ គ្រាប់ គ្រឿងបរិក្ខាពេទ្យ ទាំងនេះ បញ្ជាក់ថា សៀមពិតជានឹងវាយលុកកម្ពុជាឆាប់ៗនេះ ៕
សេនាធិការក្តាមដែក- General of Tanks
សម្តេចទាំងទ្វេរហាក់ស្ងប់ស្ងាត់ តែត្រូវចាំ’’ព្យុះដ៏កាចសាហាវតែងតែកើតចេញពីមហាសមុទ្រដ៏ស្ងប់ស្ងាត់’’ គ្មានអ្នកណាប៉ាន់ស្មានក្រឡាអុកតេជោបានឡើយ!
Cheng HengKheang សម័យហ្វេសប៊ុក ព័ត៌មានលឿនរហ័ស ដោយការមេីលឃេីញជាក់ស្តែងពីពលរដ្ឋ ឧទាហរណ៍បេីសិនជាការពិត? មានពលរដ្ឋឃេីញដ្រូនហោះ រាយការណ៍ជូនសមត្ថកិច្ច ពេលខ្លះសមត្ថកិច្ចរវល់មិនលេីកទូរសព្ទឬមិនបានចូ់លមេីលផេក។ ដូច្នេះមានតែពលរដ្ឋថតបង្ហោះ នេះជាការពិតសម្រាប់រូបខ្ញុំផ្ទាល់ ពេលខ្លះព័ត៌មានចេញយឺតណាស់។ សព្វថ្ងៃតាំងពីប្រទេសមានសង្គ្រាម ជនជាតិសៀមបានបង្កេីតអាខោនFBខ្មោចជាច្រេីនចេតនាបំផុសបំផុលបំភ្លៃព័ត៍មានផងដែរ។ សូមអភ័យទោសចំពោះការលេីកឡេីងរបស់ខ្ញុំបាទ!
Fresh News
ពលរដ្ឋនៅតំបន់ប្រឈមខ្លាំងក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សម្រុកចេញពីលំនៅឋានទៅទីតាំងសុវត្ថិភាព ក្រោយដឹងផែនការវាយប្រហាររបស់ទាហានថៃមកលើកម្ពុជា (Video inside)
Huy Bunleng News
ឃើញរូបភាពនេះអាណិតប្រជាជនយើងណាស់បងប្អូនអើយ ពិសេសក្មេងៗនិងមនុស្សចាស់ជរា ជម្លៀសចេញពីផ្ទះតាមព្រំដែនខេត្តឧត្តរមានជយ័និងខេត្តព្រះវិហារទៀតហើយយប់ថ្ងៃ១៣សីហា២០២៥ ក្រោយទទួលព័ត៌មានពីផែនការទាហានឈ្លានពានសៀម គ្រោងវាយប្រហារមកលើកម្ពុជាសារជាថ្មី ។
ប្រទេសសៀម នឹងជាប់ឈ្មោះជាប្រទេសបង្កើតឧក្រិដ្ឋកម្មសង្គ្រាម៕(រូបថតពី ប្អូនសាន្ត ប៊ុនធឿន)
ដើមរាំង-Dermrang daily
Breaking៖ ក្រសួងការបរទេសថៃ នឹងលើកយកបញ្ហាគ្រាប់មីន មកប្រាប់អ្នកការទូតជាង៥០ប្រទេស!
ក្រសួងការបរទេសថៃ កំពុងរៀបចំសេចក្តីបំភ្លឺបន្ទាន់ ជូនអ្នកការទូតមកពីជាង ៥០ប្រទេស រួមទាំងអ្នកបរិច្ចាគសំខាន់ៗចូលរួមអនុសញ្ញាអូតាវ៉ា មុននឹងនាំពួកគេ ទៅកាន់ព្រំដែន ដើម្បីមើលស្ថានភាពជាក់ស្ដែង។
ប្រភពពីThe nation នៅថ្ងៃទី១៣.០៨.២០២៥។
លោក រ៉ាស ឆាលីច័ន្ទ ជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេស បានបញ្ជាក់នៅថ្ងៃពុធនេះថា ក្រសួងរបស់លោក នឹងតវ៉ាផ្លូវការជាមួយកម្ពុជា។
លោក បានប្រកាសថា នៅថ្ងៃសុក្រ ទី១៥ ខែសីហា តំណាងការទូតមកពីប្រជាជាតិ និងអង្គការ ដែលពាក់ព័ន្ធនឹងអនុសញ្ញាអូតាវ៉ា នឹងត្រូវបានអញ្ជើញឱ្យចូលរួមសេចក្តីបំភ្លឺ ពិសេសអំពីឧប្បត្តិហេតុនេះ។
នៅថ្ងៃ សៅរ៍ទី១៦ ខែសីហា នេះ រដ្ឋមន្ត្រីការបរទេសថៃ នឹងដឹកនាំប្រតិភូចូលខេត្តស៊ីសាកេត ដើម្បីបញ្ជាក់ដោយផ្ទាល់ពីបុគ្គលិកនៅលើដី។
លោក Ras បញ្ជាក់ថា រដ្ឋមន្ត្រីបានចូលរួមយ៉ាងសកម្ម ជាមួយបណ្តាប្រទេសក្នុងអនុសញ្ញាអូតាវ៉ា មិនធ្លាប់មានចាប់តាំង ពីហេតុការណ៍គ្រាប់មីនលើកដំបូងបានកើតឡើង។
លោក បានកត់សម្គាល់ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា ថៃ បានស្នើឱ្យប្រតិបត្តិការបោសសម្អាតមីន ប៉ុន្តែកម្ពុជា បដិសេធការផ្តល់ជូននេះ។
គួរំលឹកថា កាលពីព្រឹកទី១២.០៨.២០២៥ ទាហានថៃម្នាក់ បានជាន់មីនផ្ទុះដាច់ជើង ត្រង់ចំណុច ខាងលិចប្រាសាទតាមាន់ធំ ហើយរឿងនេះ កំពុងក្លាយជាប្រធានបទក្ដៅ ព្រោះថៃ បានចោទប្រកាន់កម្ពុជា ថាដាក់មីថ្មីធ្វើឱ្យទាហានថៃ រងគ្រោះជាបន្តបន្ទាប់!។
ការជាន់មីន ពីសំណាក់ទាហានថៃ នៅក្បែរព្រំដែន ក្នុងរយៈពេល១ខែនេះ គឺមាន៤ករណីហើយ។
ទី១៖ នៅថ្ងៃទី១៦ កក្កដា ២០២៥។
២៖ នៅថ្ងៃទី២៣ កក្កដា ២០២៥។
៣៖ នៅថ្ងៃទី៩ សីហា ២០២៥ ពោលគឺ៣ករណីនេះ បណ្ដាលឱ្យទាហានថៃ ចំនួន១១នាក់របួសធ្ងន់។
និងទី៤៖ នៅថ្ងៃទី១២.០៨.២០២៥ របួសធ្ងន់ម្នាក់ទៀត។
-ពាក់ព័ន្ធការផ្ទុះមីននេះដែរ ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍ ដោយចោទប្រកាន់មកលើកម្ពុជា ថាបានដាក់មីនថ្មី និងរំលោភអនុសញ្ញាអូតាវ៉ា។
-យ៉ាងណាក្ដីការចោទប្រកាន់នេះ ត្រូវបានកម្ពុជា បដិសេធចោល ដោយថា ជាការចោទប្រកាន់ ទាំងពុំបានស៊ើបអង្កេតឱ្យច្បាស់លាស់ពីសំណាក់បរទេស និយាយជារួម ភាគីថៃ សន្និដ្ឋានខ្លួនឯង ចោទប្រកាន់មកលើកម្ពុជា ដោយខ្លួនឯង៕
តាំង គីមឡេង 2m · បងប្អូនមេត្តាបន្ថយល្បឿន សម្រាប់រថយន្ត ព្រោះបងប្អូនភៀសសឹកចាកចេញដោយគោយន្តខ្លាចគ្រោះថ្នាក់ពួកគាត់ ព្រោះបងប្អូនខ្លះមានភ្លេីង ខ្លះអត់🙏🇰🇭
ឈាមតែមួយរួមគ្នា ការពារទឹកដី 5h · សកម្មភាពទាហានថៃបំពានរាយបន្លាលួស ឈ្លានពានចូលជ្រៅក្នុងទឹកដីកម្ពុជានៃឃុំអូរបីជាន់ បន្ទាយមានជ័យៈ យោធាថៃកាលពីរសៀលថ្ងៃទី 12ខែសីហាឆ្នាំ 2025 បានបន្តរាយបន្លាលួស ចូលជ្រៅក្នុងទឹកដីកម្ពុជានៃចំនុចច្រករបៀងណងចាន់ក្នុងឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដែលមានចំងាយពីផ្លូវជាតិលេខ58ប្រមាណជាជាង100ម៉ែត្រ។
ច្បាប់ពាណិជ្ជកម្មសម្រាប់យន្តហោះ F-16 ជាប្រភេទយន្តហោះ សម្រាប់សង្រ្គាមការពារជាតិ និងប្រឆាំងភេរវកម្ម ដូច្នេះ កងទ័ពសៀម ប្រើប្រាស់យន្តហោះនេះ ជាការរំលោភច្បាប់ពាណិជ្ជកម្មធ្ងន់ធ្ងរ ដោយសារ (១) កងទ័ពសៀមគ្មានការចុះបញ្ជីជាកងទ័ពជាតិ ពីព្រោះកងទ័ពថៃដែលចុះបញ្ជី-- វាដូចគ្នាជាមួយ កងទ័ពអាហ្វាហ្គានីស្ថាន និងកងទ័ពតាលីបង់ (២) យន្តហោះ F-16 ត្រូវតែប្រើប្រាស់សម្រាប់សង្រ្គាមការពារជាតិ ការពារទឹកដី ដូច្នេះ ប្រទេសថៃគ្មានភស្តុតាងផ្លូវច្បាប់ដែលថា កងទ័ពកម្ពុជាកំពុងឈ្លានពានទឹកដី ថៃឡើយ។ ទី៣ យន្តហោះ F-16 សម្រាប់ធ្វើសង្រ្គាមប្រឆាំង រដ្ឋភេរវកម្ម ឬ ក្រុមទ័ពឧទ្ទាមក្រៅច្បាប់ គ្រាកម្ពុជាមានកាបោះឆ្នោតដោយសេរី យុត្តិធម៍ មានអ្នកសង្តេតការណ៍អន្តរជាតិ និងមាន គណបក្សនយោបាយ ៥០ បក្សចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ ។ ច្បាប់យន្តហោះ F-16 ត្រូវបានគេកំពុងប្រើនៅ សង្រ្គាមអ៊ុយក្រែន រុស្សី និងសង្រ្គាម ឥណ្ឌា បាគីស្ថាន ដូច្នេះ បានជា អ៊ុយក្រែនគ្មានសិទ្ធិប្រើយន្តហោះ F-16 ចំណែក ប៉ាគីស្ថាន ក៍គ្មានសិទ្ធិប្រើ F-16 នេះដែរ រហូតឈានដល់ការបញ្ជប់សង្រ្គាម ឥណ្ឌា ប៉ាគីស្ថាន ៕






























































No comments:
Post a Comment