ក្រសួងការពារជាតិ Cambodian National Defense Ministry : ថៃមានផែនការ.​វា.យ.លុក​មកលើ​ប្រទេស​កម្ពុជា​នៅយប់នេះ (03-08-2025) ដោយបានប្រាប់ឱ្យ​ពលរដ្ឋ​ខ្លួនតាមព្រំដែនជម្លៀសចេញឱ្យអស់...អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធា​ថៃ​ រៀបចំផែនការវាយលុកនៅតាមបណ្តោយព្រំដែន​កម្ពុជា​ ចាប់ពីតំបន់ប្រាសាទតាមាន់​ ដល់ប្រាសាទតាក្របី​ ប្រាសាទព្រះវិហារ​ រហូតដល់តំបន់អានសេះ....

Sunday, October 26, 2025

ព្រំដែន កម្ពុជា៖ ថៃ--ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២៥

Cam Post Media 5m  · BREAKING NEWS ៖ បែបខ្លាចលោក ដូណាល់ ត្រាំ ខឹង នាយករដ្ឋមន្ត្រីថៃ អានុទីន ប្ដូរចិត្តឈប់លើកពេលវិញ ហើយបង្ខំចិត្តហោះទៅម៉ាឡេស៊ី យប់នេះដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែតុលា ក្រោមអធិបតីភាពលោក ត្រាំ៕

DAP News 15m  · នាយករដ្ឋមន្ត្រីថៃ លោក អនុទីន បានចាកចេញទៅកាន់ទីក្រុងគូឡាឡាំពួរ ប៉ុន្តែនឹងត្រឡប់មកវិញភ្លាមៗបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា។ ការចុះហត្ថលេខានឹងធ្វើឡើងនៅព្រឹកថ្ងៃស្អែក។ Khaosod English

The Cambodia Morning Post 7m  · ផេកព័ត៌មានធំៗរបស់ថៃ បានបិទកម្ពុជា មិនឱ្យមើលឃើញទៀតហើយ ដោយមិនដឹងមូលហេតុ !

Fresh News   20m  · ជនភៀសសឹកជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៤២២គ្រួសារ ស្មើ ៤,៣៣៤នាក់ បន្តទទួលបានការផ្គត់ផ្គង់ម្ហូបពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

News4Khmer 8m  · ដំណឹងល្អ ៖ លោក ដូណាល់ ត្រាំ ប្រកាសថា កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នឹងចុះហត្ថលេខាភ្លាមៗពេលលោកអញ្ជើញដល់ប្រទេសម៉ាឡេស៊ី។ លោក ដូណាល់ ត្រាំ គ្រោងអញ្ជើញដល់ប្រទេសម៉ាឡេស៊ី នៅម៉ោងជាង១០ព្រឹកថ្ងៃនេះ!

Pheng Vannak 28m  · មកខេត្ត​ ឧត្តរមានជ័យ​ ជួបកងទ័ពជួរមុខ​ឈរជើង​នៅ​ប្រាសាទ​ខ្នា​ គាត់​បាន​ឃ្លាតឆ្ងាយ​ពី​ប្រពន្ធ​កូន​ ៥ខែហេីយ​ព្រោះ​បុព្វហេតុ​ការពារ​បូរណភាពទឹកដី​ ។  ថ្ងៃ​នេះ​ រង់ចាំ​ទទួល​ដំណឹង​ល្អ​ពី​ប្រទេស​ម៉ាឡេស៊ី​ ។   ២៦.១០.២០២៥

LinaPek  · Follow 22h  · បើសិនជាអាចផ្អែកលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសបាន មិនបាច់វែងឆ្ងាយទេ តែនេះវាហួសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺរហូតដល់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឯណោះ

Bron Sambor 32m  · ក្នុងពេលធ្វើដំណើរតាមយន្តហោះពិសេស របស់ លោក ដូណាល់ ចេ. ត្រាំ មកកាន់ ប្រទេសម៉ាឡេសុី បានសរសេរលើបណ្តាញសង្គម X(Twitter) របស់គាត់ថា៖ "ខ្ញុំកំពុងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលខ្ញុំ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដ៏អស្ចារ្យ ដែលខ្ញុំមានមោទនភាព បានធ្វើជាអាជ្ញាកណ្តាល (អន្តរការី) រវាងកម្ពុជា និងថៃ ។ គួរឱ្យសោកស្ដាយ ព្រះមាតាជាតិនៃប្រទេសថៃ បានសោយទិវង្គត។ ខ្ញុំសូមផ្ញើរការចូលរួមរំលែកទុក្ខ របស់ខ្ញុំចំពោះប្រជាជនថៃដ៏ឧត្ដុង្គឧត្ដម។ ខ្ញុំនឹងជួបជាមួយនាយករដ្ឋមន្ត្រីដ៏អស្ចារ្យរបស់ពួកគេនៅពេលដែលខ្ញុំចុះចត។ ដើម្បីសម្របសម្រួលដល់មនុស្សគ្រប់គ្នាសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ បន្ទាប់ពីខ្ញុំទៅដល់ ជួបគ្នាឆាប់ៗ! ពី Donald J. Trump (DJT)

សារព័ត៌មាន NP 4m  · BREAKING:ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ ប្រកាសថា កិច្ចព្រមព្រៀងសន្តិភាព​ (កម្ពុជា-ថៃ)នឹងចុះហត្ថលេខាភ្លាមៗពេលលោកអញ្ជើញដល់ប្រទេសម៉ាឡេស៊ី។👇

Travel Cambodia  · Following 2d  · ទើបតែ១៩ឆ្នាំ ចូលជាទាហានទើបបាន 2ខែសោះ ក៏ត្រូវមកបានធ្វើសង្គ្រាមជាមួយថៃ 5យប់ 6 ថ្ងៃ ឈរជើងនៅប្រាសាទតាក្របី តទល់ជាមួយសៀម ការពារជាតិ ពិតជាក្លាហានណាស់ ម្តាយសួរកូន «ភ័យអត់កូន »កូនតបទាំងញញឹម «ដំបូងភ័យ តែក្រោយមកលែងភ័យ ត្រូវតែបា ញ់វា បើមិនបា ញ់វា វាបា ញ់យើង»។ មួយឃ្លានេះពិតជាគួរឲ្យអាណិតក្មួយណាស់ មីងឮហើយទប់ទឹកភ្នែកមិនបានទេ ឥលូវក្មួយ​ធ្វើបានហើយ ក្មួយជាវីរបុរសវ័យក្មេងរបស់មីង សូមឲ្យក្មួយជោគជ័យនិងសុខសវត្ថិភាពមកផ្ទះវិញ។ មិនមែនព្រោះតែលុយជាង ៣០០$ ទើបព្រមឃ្លាតឆ្ងាយផ្ទះ ឃ្លាតមនុស្សជាទីស្រលាញ់ ហើយស្ម័គ្រចិត្តចូលបម្រើជាតិទេ តែគាត់លះបង់ដើម្បីទឹកដីខ្មែរ។ Cr.Sao Pisey

គ្រូ ថាអីចេះខុស លក្ខខណ្ឌទាំង៤ចំណុចដែលសៀមទាមទារពីកម្ពុជាជាថ្នូរនឹងការដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះ ទាល់តែកម្ពុជាព្រមធ្វើតាមយ៉ាងហោច២ចំណុច គឺ ដកអាវុធធន់ធ្ងន់ និងដោះមីន ទើបសៀមព្រមលែងទាហានខ្មែរ

គ្រូ 28m  · ថាអីចេះខុស លក្ខខណ្ឌទាំង៤ចំណុចដែលសៀមទាមទារពីកម្ពុជាជាថ្នូរនឹងការដោះលែងទាហានកម្ពុជាទាំង១៨នាក់នោះ ទាល់តែកម្ពុជាព្រមធ្វើតាមយ៉ាងហោច២ចំណុច គឺ ដកអាវុធធន់ធ្ងន់ និងដោះមីន ទើបសៀមព្រមលែងទាហានខ្មែរ

ច្បាស់ណាស់ អនុទីនបញ្ជាក់ច្បាស់ហើយ ថៃព្រមដោះលែងទាហានខ្មែរទាំង 18រូប លុះត្រាតែកម្ពុជាព្រមដកអាវុធធន់ធ្ងន់ចេញ និងយល់ព្រមដោះមីននៅក្នុងតំបន់មានជម្លោះ!

Sothea Phon ប្រភព:ផ្ទុះ​គ្រាប់​បែក​ចង្កោម​ នៅ​ខេត្ត​ព្រះវិហារ​ បណ្ដាល​ឱ្យ​កុមារាម្នាក់​ស្លាប់ និង​បុរសម្នាក់​របួស​ធ្ងន់ ព្រះ​វិហារ​៖​ កាលពីថ្ងៃទី២៥ ខែតុលា មានករណីផ្ទុះគ្រាប់បែកចង្កោមនៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបណ្តាលឱ្យកុមារាអាយុ១០ឆ្នាំម្នាក់ស្លាប់​ និងបុរសម្នាក់របួសធ្ងន់។ នេះ​បេី​តាមអាជ្ញាធរ​មីន។ អាជ្ញាធរមីន​ អំពាវនាវដល់ប្រជាពលរដ្ឋ​ កុំប៉ះពាល់ ដំ គប់លេង​ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ជាពិសេសត្រូវ​រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។ ប្រភព​៖​ អាជ្ញាធរ​មីន។ Sothea Phon 6m  · 💥ខេត្តព្រះវិហារ÷ មានករណីផ្ទុះគ្រា.ប់.បែ.កចង្កោម បណ្តាលអោយក្មេងអាយុ១០ឆ្នាំម្នាក់ស្លា.ប់ និងបុរសម្នាក់រងរបួស 25/10/2025

Chan Born 1m  · Shared with Public ទាហាន១៨នាក់ដែលពួកខ្មាំងវាចាប់ទៅនឹងត្រូវដោះលែងដោយគ្មានលក្ខខណ្ឌ គ្មានដូរអីដូចពួកបំពុលផ្សាយដើម្បីចោទថាខ្មែរបាត់បង់ទឹកដីទេ

DAP News 10m  · នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានមានប្រសាសន៍ថា “ការផ្សះផ្សាមិនមែនជាសម្បទានទេ ប៉ុន្តែជាទង្វើនៃភាពក្លាហាន” ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរបស់ប្រទេសថៃ និងកម្ពុជា បន្ទាប់ពីជម្លោះព្រំដែន។ លោក​បាន​លើក​ឡើង​ចំណុច​នេះ​ក្នុង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​គូឡាឡាំពួ​កាលពី​ថ្ងៃ​អាទិត្យ (២៦ តុលា)។ នេះបើតាម CNA

NHIM NAK 4m  · ពួកវាចា.ប់ទាហាន១៨រូបយើងទៅដោយប្រើល្បិ.ច.ថោ.កទាបនិងខុ.សច្បាប់បែរជាមកដាក់លក្ខខណ្ឌក្នុងការដោះលែងទៅវិញ។ឈឺចាប់!

Cam Post Media 4m  · #នាយករដ្ឋមន្ត្រីថៃ លើកឡើងនៅថ្ងៃទី២៦ តុលា ២០២៥នេះថា «ទាក់ទិននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងកម្ពុជា នៅចំពោះមុខសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី  ចប់រួចរាល់ហើយមានការគោរពតាមលក្ខខណ្ឌគ្នាទៅវិញទៅមក ប្រទេសថៃ នឹងប្រគល់ទាហាន ១៨រូប ដែលកំពុងឃុំខ្លួន បញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយថៃនឹងរៀបចំឱ្យមានការពិនិត្យសុខភាពពួកគេត្រឹមត្រូវផងដែរ»។

Mengly Seng 7m  · Breaking News: នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់អំពីគោលជំហររបស់ថៃថា ៖ ទាក់ទិននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងកម្ពុជា នៅចំពោះមុខសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ចប់រួចរាល់ ហើយមានការគោរពតាមលក្ខខណ្ឌគ្នាទៅវិញទៅមក ប្រទេសថៃ នឹងប្រគល់ទាហាន ១៨រូប ដែលកំពុងឃុំខ្លួន បញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយថៃនឹងរៀបចំឱ្យមានការពិនិត្យសុខភាពពួកគេត្រឹមត្រូវផងដែរ លោកសង្កត់ធ្ងន់ថា៖  ប្រទេសថៃ មិនចង់ធ្វើជាសត្រូវជាមួយនឹងប្រទេសណាឡើយ ប្រសិនបើនៅជុំវិញប្រទេសថៃ ពោរពេញដោយសត្រូវគ្រប់ទិស វានឹងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងកិច្ចសហប្រតិបត្តិការរបស់ថៃ នៅក្នុងចំណោមប្រទេស ក្នុងតំបន់ជាក់ជាមិនខាន (*បញ្ជាក់៖ ពេលនេះ ប្រជាជនថៃ កំពុងខឹងសម្បានឹងលោក Anutinខ្លាំងណាស់ ដោយពួកគេ ចោទប្រកាន់រដ្ឋាភិបាលលោក Anutin ថាក្បត់ជាតិ និងធ្វើឱ្យថៃ អាម៉ាស់មុខលើឆាកអន្តរជាតិ)៕

RFI ខេមរភាសា / RFI Khmer   4m  · ក្នុងសារលិខិតអបអរសាទរទីម័រខាងកើតដែលបានក្លាយជាសមាជិកផ្លូវការទី១១របស់អាស៊ាននៅថ្ងៃទី២៦ ខែតុលានេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសមិទ្ធផលដ៏ត្រចះត្រចង់មួយនេះ ចំពោះរដ្ឋាភិបាលទីម័រខាងកើត និងប្រជាជននៃប្រទេសនេះទាំងមូល។ ចំពោះលោក ហ៊ុន សែន ការចូលរួមជាសមាជិកពេញសិទ្ធិរបស់ទីម័រខាងកើត គឺចំពេលវេលា និងមានតម្លៃសម្រាប់ការពង្រឹងការឯកភាពរបស់សមាគមអាស៊ាន ខណៈពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពកាន់តែស្មុគស្មាញ។ ក្នុងន័យនេះលោក ហ៊ុន សែន បញ្ជាក់ថា ការចូលរួមរបស់ទីម័រខាងកើតនៅក្នុងសហគមន៍អាស៊ាន នឹងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរួមនៃតំបន់មួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព។ បន្ថែមពីនេះ ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះក៏មិនភ្លេចរំលេចថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងទីម័រខាងកើតនឹងកាន់តែរឹងមាំ ក្រោមរូបភាពជាសមាជិករបស់អាស៊ាន និងថា លោករង់ចំាធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលទីម័រខាងកើត ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពឋិតថេរសម្រាប់ប្រទេសទាំងពីរ និងសហគមន៍អាស៊ាន។ គួរបញ្ជាក់ថា លោក ហ៊ុន សែន បានដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងការសម្របសម្រួលឲ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិទី១១របស់សហគមន៍អាស៊ាន។ នៅគ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ កម្ពុជាបានយល់ព្រមជាគោលការណ៍ក្នុងការទទួលយកទីម័រខាងកើតជាសមាជិកទី១១ និងបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត៕ ប្រភពរូបភាព៖ SHS

Fresh News   12m  · សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ។ (ម៉ាឡេស៊ី)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ។

BVTV plus news 7m  · កិច្ចព្រមព្រៀង សន្តិភាព ជិតចាប់ផ្តើមហើយអាម៉េរិក ប្រើពាក្យ Cambodia-Thailand Peace Deal ទោះជាឯកសារថា Joint Declaration ក៏ដោយ

Trump arrives in Malaysia to witness signing of Thailand-Cambodia 'peace deal' US President Donald Trump arrives in Kuala Lumpur to witness the signing of a "peace deal" between Thailand and Cambodia, who have a long-standing border dispute

Thai-Cambodia peace deal to be signed upon Trump's arrival in Malaysia Tensions between Thailand and Cambodia erupted in July into the deadliest military clashes in decades.BANGKOK: US President Donald Trump will witness the signing of a peace deal between Thailand and Cambodia as soon as he arrives Sunday (Oct 26) in Malaysia, he said while en route to Asia.

Thailand's prime minister, who had requested the signing be moved earlier due to the death of the Kingdom's queen mother, will be on hand "when we land", Trump said in a post on his Truth Social from aboard Air Force One.

អាម៉េរិកបោះមេ ប្រើពាក្យ Cambodia-Thailand Peace Deal ទោះជាឯកសារថា Joint Declaration ក៏ដោយ

Cambodia Today ទោះអាមេរិកថាកិច្ចព្រមព្រៀង​តែបើលិខិតផ្លូវការដាក់សេចក្តីប្រកាសគឺជាសេចក្តីប្រកាសហើយ មិនមែនកិច្ចព្រមព្រៀងនោះទេ! សេចក្តីប្រកាស គ្មានផ្លូវច្បាប់ដូចកិច្ចព្រមព្រៀងនោះទេ និយាយ​ជារួម​ គឺហាក់គ្មានលទ្ធផល ពិជាក់ស្តែង!

ឈី សកល សូមជួយពន្យល់ឱ្យបងប្អូនខ្មែរយើងយល់ផង តើ Peace Deal និង Joint Declaration ហ្នឹង ខុសគ្នាយ៉ាងម៉េច

Russia claims Ukraine peace deal 'close' — as it rejects ceasefire and escalates attacks

រមណយដ្ឋាន សង្រ្គាម The War Resort 1h  · ផ្ទុះគ្រាប់បែកចង្កោម នៅខេត្តព្រះវិហារ ស្លាប់ក្មេងអាយុ១០ឆ្នាំម្នាក់ និងបុរសម្នាក់រងរបួសធ្ងន់ ដែលសង្ស័យគ្រាប់បន្សល់ទុក ពីការទម្លាក់ពីយន្តហោះ Grippen និង F-16 របស់ថៃ ។

ព័ត៌មានថ្មី ទាន់ហេតុការណ៍ Cam Hot News 23m  · អ្នកណាមិនរំភើប ពេលឮបែបនេះ ! លោក ដូណាល់ ត្រាំ ប្រកាសច្បាស់ៗថា កងទ័ព១៨រូបរបស់កម្ពុជា...  លោក ដូណាល់ ត្រាំ ប្រកាសច្បាស់ៗថា កងទ័ព១៨រូបរបស់កម្ពុជា នឹងត្រូវដោះលែង តាមរយៈកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ៕

BVTV plus news សម្តេច ហ៊ុន សែន៖ នេះការប្រមូលផលដើមរដូវកាលនៃយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម

ក្រោយការហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ សម្តេច ហ៊ុន សែន ថា នេះជាការប្រមូលផលដើមរដូវនៃ

យុទ្ធសាស្រ្ត ស្ងាត់តែមិនស្ងៀមរបស់សម្តេច ហ៊ុន ម៉ាណែត "ការរក្សាឲ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង"។ សម្តេច ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះ ក្រោយតាមដានការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅគូឡាឡាំពួរ នាថ្ងៃទី២៦ខែតុលានេះ ដោយមានលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។

ស៊ន សុភក្រ្ត-Sorn Sopheak  · Following 1h  · សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលចុះហត្ថលេខានៅថ្ងៃនេះ គឺជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ តាមបណ្តាញសង្គម សម្តេចបានកោតសរសើរចំពោះយុទ្ធសាស្រ្តសម្តេចធិបតី ដោយលើកឡើងដូច្នេះថា៖ «នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ (ស្ងាត់តែមិនស្ងៀម) របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមការជួយរៀបចំរបស់របស់នាយករដ្ឋមន្ត្រីម៉ាឡេសុីដែលជាប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ»។  សម្តេចតេជោ បានបន្តទៀតថា «ការរក្សាឲ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេសទាំងជាមួយប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់យើង»។

BVTV plus news 18m  · នៅពីក្រោយ រូបភាពវីដេអូផ្សាយផ្ទាល់ ពេញពិភពលោក គឺដឹកនាំ ដោយឯកឧត្តម នេត្រភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រឹងប្រែង នឹងសហការយ៉ាងល្អ របស់ថ្នាក់ដឹកនាំការងារ ក្នុងការផ្សាយផ្ទាល់ សូមជូនពរឯកឧត្តមនិងក្រុមការងារមានសុខភាពល្អ ❤️🙏

Samdech Hun Sen of Cambodia   2h  · សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្ដីពី លទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥

Khan Chan Sophal   1h  · នៅពេលសៀមដោះលែង ទាហានយើង ១៨រូប ខ្ញុំសូមឲ្យមាន សម្តេចសង្ឃនិមន្តទៅប្រោះព្រំ ជូនពួកគាត់ 🌷និងមេភូមិភាគ ត្រៀមខោអាវទាហាន ស្លៀកជូនពួកគាត់វិញ ព្រោះចោរសៀម បោះចោលអស់ហើយ។

Insophal Khmer Author 1h  · ឈ្វេងយល់ភាសាការទូត ដ៏មានឥទ្ធិពលរបស់លោក ដូណាល់ត្រាំ ធ្វើឱ្យអនុទីន រត់បាតជើងសព្រាតឡើងយន្តហោះ ភ្លេចទាំងស្លៀកលីអូ ! ១. សំណេររបស់លោកដូណាល់ត្រាំ “ខ្ញុំកំពុងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដ៏អស្ចារ្យ ដែលខ្ញុំមានមោទនភាពក្នុងការសម្របសម្រួលរវាងប្រទេសកម្ពុជា និងប្រទេសថៃ...”។   ភាសាការទូតដែលលោកដូណាល់ត្រាំសង្កត់ធ្ងន់នោះគឺ “...កិច្ចព្រមព្រៀងសន្តិភាពដ៏អស្ចារ្យ...” មានន័យថា កិច្ចព្រមព្រៀងនេះពុំមែនចេះតែបញ្ជូនតំណាងឱ្យមកចុះហត្ថលេខាជំនួសនាយករដ្ឋមន្ត្រីបាននោះទេ ! ២.ខ្ញុំនឹងជួបនាយករដ្ឋមន្ត្រីដ៏ខ្ពង់ខ្ពស់របស់ពួកគេនៅពេលយើងចុះចត។ ដើម្បីអនុវត្តឱ្យសមរម្យសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងនឹងធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ នៅពេលមកដល់។  ភាសាការទូតនៅក្នុងប្រយោគនេះគឺ៖ o “...ខ្ញុំនឹងជួបនាយករដ្ឋមន្ត្រីដ៏ខ្ពង់ខ្ពស់របស់ពួកគេ (ថៃ)នៅពេលខ្ញុំទៅដល់...”។ ចំណុចនេះលោកដូណាល់ត្រាំ បានសង្កត់ធ្ងន់ទៅលើនាយករដ្ឋមន្ត្រីថៃតែម្តង ! បើពុំនោះទេលោកអាចប្រើពាក្យ “...នាយករដ្ឋមន្ត្រីទាំងពីរ...”។ o “...យើងនឹងធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗនៅពេលមកដល់...” មានន័យថា អ្វីដែលលោកអនុទីនស្នើសុំប្តូរពេលនោះគឺគ្មានទេ ដូច្នេះលោកអនុទីនត្រូវតែមកចូលរួម ព្រោះលោកបានបញ្ជាក់ថា “...នេះជាព្រឹត្តិការណ៍ដ៏សំខាន់...”។ គ្រាន់តែអានសំណេររបស់លោកដូណាល់ត្រាំចប់ អនុទីនរត់ឡើងយន្តហោះពិសេស ភ្លេចទាំងស្លៀកលីអូ ! កុំព្រហើន ! ចង់ក្រឡិចក្រឡុចជាមួយលោកត្រាំមែន? ត្រូវដឹងថាលោកត្រាំ អត់ចេះរញ៉េរញ៉ៃ តាប៉ែដូចថៃទេ ! ២៦ តុលា ២០២៥ !

TOP 24 shared a Page. 2h  · «ទាហានខ្មែរទាំង១៨នាក់នឹងត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ»។ នេះជាការថ្លែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ក្នុងអំឡុងពេលនៃការមានកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ដោយនិយាយចំៗមិនលាក់លៀមលោក ដូណាល់ ត្រាំ បានអះអាងថាលោកបានយកបញ្ហាពន្ធគយមកជជែកជាមួយមេដឹកនាំកម្ពុជា-ថៃ ដើម្បីជំរុញឲ្យប្រទេសទាំងពីរបញ្ចប់ការផ្ទុះសង្គ្រាមដាក់គ្នាទៅវិញទៅមក។ ចៅហ្វាយសេតវិមានរូបនេះ ក៏មិនភ្លេចបញ្ជាក់ពីជំហររបស់អាមេរិកក្នុងការជំរុញឲ្យមានសន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ាន និងក្នុងពិភពលោកទាំងមូល៕ See less

BVTV plus news 1h  · អូហ៊ូ….ស៊ីញ៉េស្អាតណាស់កិច្ចព្រមព្រៀងសន្តិភាពនេះ ឯកឧត្តមហ៊ុនម៉ាណែត អរគុណលោកប្រធានា ធិបតីដូណាល់ត្រាំ ដែលបានសរសើរ❤️🇰🇭🙏


Smeyy  is with Smeyy Smeyy. 22m  · 🚨*ព័ត៌មានក្តៅៗ : ថ្នាក់ដឹកនាំនៃវិស័យឯកជនថៃ កំពុងជំរុញឱ្យរដ្ឋាភិបាលថៃរបស់លោក Anutin Charnvirakul ក្នុងការអនុវត្តការកាត់បន្ថយពន្ធ និងការអនុគ្រោះ ដោយថ្នាក់ដឹកនាំឯកជន បានព្រមានចំៗថា៖ «ការបិទច្រកព្រំដែនជាមួយនឹងកម្ពុជា 🇰🇭 កំពុងធ្វើឱ្យប្រទេសថៃ 🇹🇭 ខាតបង់សេដ្ឋកិច្ចរបស់ខ្លួន រហូតដល់ ១០០ពាន់លានបាតឯណោះ នៅចុងឆ្នាំ២០២៥នេះ»។ ក្នុងនោះ វិស័យឯកជនរបស់ថៃ បានបង្ហាញសំណើជាបន្ទាន់ចំនួន ៣សំណើ ទៅកាន់ខុទ្ទកាល័យសេដ្ឋកិច្ចថៃ 🇹🇭 ដោយទាមទារឱ្យមានការបន្ធូរបន្ថយជាបន្ទាន់ ដោយប្រគល់បញ្ហានេះ ឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ពន្លឿនក្នុងការដោះស្រាយ ជាមួយនឹងក្រុមធុរកិច្ចសំខាន់ៗរបស់កម្ពុជាឱ្យបានឆាប់បំផុត។ *ខណៈដែលការទូត និងការបិទព្រំដែនជាមួយកម្ពុជាបច្ចុប្បន្ននេះ កំពុងរារាំងបង្កជាឧបសគ្គរាំងស្ទះ ដល់ពាណិជ្ជកម្មនាំចេញ-នាំចូលរបស់ថៃ ដោយគិតជាទឹកប្រាក់ប្រចាំខែ ចំនួនប្រមាណជា ១៥ពាន់លានបាត។ (Smeyy) (អរគុណ ប្រជាជនខ្មែរយើង ស្រុះដៃគ្នាល្អណាស់ 🇰🇭 យើងកំពុងតែបានធ្វើឱ្យថៃស្គាល់ថ្នាំខ្លាំងហើយ រួមគ្នាពហិការបន្តទៀត ❤️💪🏻)៕

Jinglong Cambodia Chann Kimleng   1h  · ចង់បានសន្តិភាព​ សូមកុំឌឺដងគ្នា​ រឿងប្តូរកន្លែងប្តូរឈ្មោះ​ រដ្ឋាភិបាលគួរត្រួតពិនិត្យfb អ្នកឌឺដងអោយបញ្ឈប់លុបចេញទៅ​ មិនចំនេញទេសន្តិភាព

TEA Seiha/ទៀ សីហា   2h  · អរគុណសន្តិភាព🇰🇭  កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ បានចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាស្ថាពរ ដែលបានផ្តើមចេញពីកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ  ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន​ នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី បទឈប់បាញ់មួយក៏បានចូលជាធរមាន ការពិភាក្សានិងការរៀបចំផែនការអនុវត្តជាច្រើនត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។  កិច្ចព្រមព្រៀងសន្តិភាព ជាកិច្ចព្រមព្រៀងជាផ្លូវការ និងទូលំទូលាយជាងកិច្ចព្រមព្រៀងឈប់បាញ់ មានគោលបំណងដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាម ឬជម្លោះ រួមមានការពិភាក្សាអំពី៖ ការដាក់អាវុធចុះ និងស្ដារទំនាក់ទំនងសង្គម  សិទ្ធិមនុស្ស   ឆ្ពោះទៅរកសុខដុមនិងទំនាក់ទំនងល្អឡើងវិញ។  កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា និងការជួយសម្របសម្រួលដោយបណ្តារប្រទេសជាមិត្ត បានពូនជ្រំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃនេះ។ នេះហើយជាតម្លៃសន្តិភាព នេះហើយអ្វីដែលកម្ពុជាតែងតែឱ្យតម្លៃជាទីបំផុត។

The Breaking Connect 47m  · กองกำลังนเรศวร-ฝ่ายความมั่นคง เพิ่มความเข้มงวดแนวชายแดน อ.แม่สอด จ.ตาก หลังทหารเมียนมาเข้าควบคุมพื้นที่โครงการ KK-Park ทำให้มีชาวต่างชาติและบุคคลที่เกี่ยวข้องหลบหนีข้ามฝั่งเข้ามาในพื้นที่จังหวัดตาก เจ้าหน้าที่ตั้งศูนย์ปฏิบัติการส่วนหน้าและพื้นที่พักรอการคัดกรอง 2 แห่ง เพื่อดำเนินการคัดแยกและดูแลตามหลักมนุษยธรรม ภายใต้อธิปไตยไทย --- #TheBreakingConnect #KKPark #แม่สอด #ตาก #ชายแดนไทยเมียนมา #คัดกรองผู้อพยพ #ความมั่นคง #ช่วยเหลือมนุษยธรรม Nareswan forces-Security department increase the strictness of the district border line. Mae Sot, province. Tak, after Myanmar soldiers took control of the KK-Park project area, causing foreigners and concerned persons to flee across the banks into the area of Tak province. Officials set up front operation center and 2 screening resting areas to perform segregation and care according to humanitarian principles under the Thai Empire.

Seng Dara 333 1h  · ចុះហត្ថលេខារួច អ្វីៗនឹងបានធូរស្រាលមកវិញខ្លះ តែមិនមែនចប់នៅឡើយទេ ព្រោះសៀមមិនដេកស្ងៀមឡើយ ចរិតលោភលន់ចង់បានដីខ្មែរ ១លានឆ្នាំទៀតក៏មិនបោះបង់ ដូនតាខ្មែរផ្តាំថា សៀមមិនចោលក្បួន....

Re-IDEA 32m  · នាយករដ្ឋមន្រ្តីថៃមិនយល់ពិធីការ ដែលចង់អង្គុយជិតប្រធានាធិបតីលោកដូណាល់ត្រាំ ដើម្បីអួតទៅប្រជាជនថៃ តែបែរជាបំផ្លាញឈ្មោះប្រទេសថៃទៅវិញ ដូចយកទង់ជាតិថៃហែកចោលកណ្តលវាល ។ មុនធ្វើជានាយករដ្ឋមន្ត្រីគួរតែអានពិធីការឱ្យអស់សិន។

Wilarn Niemwongse

Even if the checkpoints are opened, those who welcome Khmer to work are traitors.

If you want to come back, Khmer must compensate Thai by using the ratio of 1:50,000. The monks who invaded Thailand must move out. The monks who attacked Nong Jan, Nong Ya Kaew, any village, any forest, go out. The Khmer soldiers who occupied castles must retreat down the hill and dig out all the bombs. The more you return the temple, the better.

Setthapong Thumvimutti

Platri Nat, the deputy commander of the 2nd division gave an interview since before the clash that in the end of every conflict, it ended at the negotiation table. What more can we get on the negotiation table? What else do we want to see? We want to see Khmer invading by force. What do we have to exchange for? How many lives are left for our soldiers? From now on, let's go to the diplomatic recording. Let's do our best. Also, I congratulate the military family of the front line. We will be able to go back to see each other in a while.

Nitiwat Daorueng

Even if I don't sign, I can't penetrate deep anyway.

Actually, sign like this. If they break in with heavy weapons when we take out the heavy weapons, then we can put them back to the max. No one can stop them for the second round.

Anirut Pornbawornkul

War should not happen at all. War is only about losses. You can avoid it. If it can end, it must end. But what needs to continue is to protect our sovereignty. Don't lose it as it was in the past. But don't trust neighbors like this. Teach your children that Khmer can't get along.

Vanichaya Khalomsug

Whatever you want to post, just post it. It's just to keep your manners. I can understand, but.

#Don't forget that Khmer people shot Thai people first. It caused Thai people to fight. Destroyed hospitals, schools, gas stations, seven, soldiers are broke. It's not friendly and we shouldn't be friendly with this kind of relationship.

มีตังค์ จ้าา

I have signed the document. Will Khmer do it this time? If not, we will continue to fight. But we have to make up our minds. The third country will come in as predicted before.

ประสิทธิ์ วาทา

Look at today's performance, if it doesn't improve, the disadvantage means he only stays for 4 months, not asking for 4 years.

Kim Sok យុទ្ធសាស្ត្រ ថាក់ស៊ីន និង ថៃ កើបផលចុងរដូវ ស្រូវពេញទឹក

យុទ្ធសាស្ត្រ ហ៊ុន សែន ប្រមូលផលដើមរដូវ ស្រូវមិនគ្រប់ទឹក

ពេលមានអ្នកសួរខ្ញុំ កាលពីដើមខែសីហា ថារវាងលោក ហ៊ុន សែន និង លោក ថាក់ស៊ីន ភាគីណាឈ្នះ ? ពេលនោះខ្ញុំឆ្លើយថា ទោះបីជាលោក ថាក់ស៊ីន ដេកគុក ក៏លោក ថាក់ស៊ីន ដេកចាំមើលសិល្បៈនៃលោក ហ៊ុន សែន និង រដ្ឋបាលខុសច្បាប់ របស់លោក ហ៊ុន ម៉ាណែត ចុះកិច្ចព្រមព្រៀង ដែលអាចបកស្រាយកាត់ទឹកដី នៃប្រទេសកម្ពុជា ឲ្យភាគីថៃដែរ ។ 

ជាក់ស្ដែងណាស់ កិច្ចព្រមព្រៀងសន្តិភាព កើតក្រោយពីកងទ័ពថៃគ្រប់គ្រងនៅគ្រប់សមរភូមិ និង រាយបន្លាលួសព័ន្ធយកដីពលរដ្ឋខ្មែរ ហើយថែមទាំងចែកដីទាំងនោះ ទៅឲ្យពលរដ្ឋថៃផង ។ ខ្លឹមសារកិច្ចព្រមព្រៀង អត់បញ្ជាក់ថា បើមានភាគីណារំលោភ តើទៅណាទៀត ? 

នេះជាការប្រមូលផលចុងរដូវ ស្រូវពេញទឹក នៃសិល្បៈយុទ្ធសាស្ត្រ របស់លោក ថាក់ស៊ីន និង ភាគីថៃ ។ រីឯ យុទ្ធសាស្ត្រស្ងាត់ របស់លោក ហ៊ុន សែន ដែលបោកប្រជាពលរដ្ឋខ្មែរ ថា មិនស្ងៀមនោះ ត្រូវរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តសកម្មភាពមិនស្ងៀមសម្រួលប្រគល់ដីខ្មែរ ដែលថៃគ្រប់គ្រងឲ្យទៅថៃ ហើយស្រែកបំភ័ន្ដពលរដ្ឋខ្មែរ ថា សន្តិភាព ។

ក្នុងជម្លោះកម្ពុជា-ថៃ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សារភាពចុះចាញ់ និង សុំចរចា តាំងពីដើមសីហាម្ល៉េះ ។ នៅលើពិភពលោកនេះ គ្មានកិច្ចព្រមព្រៀងសន្តិភាពទេ នៅពេលភាគីម្ខាងសារភាពចុះចាញ់ទៅហើយនោះ ។ គឺវាមានតែកិច្ចព្រមព្រៀង ដែលភាគីសារភាពចាញ់ កាត់ទឹកដីឲ្យអ្នកឈ្នះ ទោះបីជាចែងចំណងជើងពាក្យ « សន្តិភាព » បន្លំភ្នែកក៏ដោយ ។ នេះហៅថា លោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រប្រមូលផលដើមរដូវ ស្រូវមិនគ្រប់ទឹក ៕

Frères d'armes 21m  · អបអរសាទរ​ “កិច្ចព្រមព្រៀងសន្តិភាព”​ ត្រូវបានចុះហត្ថលេខាជាផ្លូវការហេីយ​ សន្តិភាពនឹងមានសម្រាប់យេីង​ទាំងអស់គ្នា​  ថ្ងៃទី២៦​ តុលា​ ២០២៥​ ប្រទេសម៉ាឡេស៉ី ។  Félicitations !🎉 L’accord de paix a été officiellement signé. La paix est désormais l’affaire de nous tous. Le 26 octobre 2025, en Malaisie.

ធី សុវណ្ណថា Thy Sovantha   34m  ·    🎉ខ្ញុំជឿថា÷ ទ័ព១៨រូប នឹងត្រូវដោះលែង ស្ថានភាពព្រំដែន នឹងត្រឡប់ ទៅរកប្រក្រតី.ឆាប់ៗ ទ័ពយើងក៏អាចប្តូរវេនគ្នា ទៅលេងផ្ទះ.បាន👍...@ថា

Viral Post 2h  · មិនចេះខ្មាស់គេគ្រាន់តែនាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានម៉ាឡេស៊ី រៀបចំឲ្យអង្គុយជាប់លោក ដូណាល់ ត្រាំ ក៏នាយករដ្ឋមន្រ្តីថៃ ច្រណែនដែរ សុំប្តូរកន្លែងអង្គុយវិញ។

ធី សុវណ្ណថា Thy Sovantha   5m  ·   ✈️ម៉ោងនេះ អនុទីន ត្រៀមហោះទៅថៃ.វិញ សើចសប្បាយនៅម៉ាឡេសុី ទៅដល់ថៃ មិនដឹង យ៉ាងណា.យ៉ាងណីទេ👍good luck,bro ...@ថា

Sophal Battambang 15m  · ឈប់ឌឺដង ដៀមដាមគ្នាទៀតទៅ វាគ្មានចំណេញអីនោះទេ ព្រោះរាល់ទង្វើទោះយើងមិននិយាយក៏គេមើលឃើញដែរ @SPBTB 🙏🙏

ខាន់ ភូមិន្ទ បើច្រកព្រំដែនខ្មែរ-ថៃបើកវិញឆាប់ៗនេះ តើបងប្អូននៅបន្តពហិការផលិតផលសៀមដែរឬទេ?សម្រាប់ខ្ញុំដាច់ខាត​ មិនប្រេីទាល់តែសោះ❌@highlight

เรารักพลโทบุญสิน บุษ บุษยา  · 59m  · #ข้อ4น่ากลัวมาก❗❗ ไทย - กัมพูชา จับมือกันแล้ว!!!  โดนัลด์ ทรัมป์ - นายกมาเลเซีย เป็นสักขีพยาน  วันนี้ 26 ต.ค. 68 นายอนุทิน ชาญวีรกูล นายกรัฐมนตรี และ ฮุน มาเนต นายกรัฐมนตรีกัมพูชา ได้ลงลงนามปฏิญญาสันติภาพ ไทย-กัมพูชา ที่กัวลาลัมเปอร์ ประเทศมาเลเซีย โดยมี โดนัลด์ เจ. ทรัมป์ ประธานาธิบดีสหรัฐอเมริกา และ  ดาโต๊ะซรี อันวาร์ อิบราฮิม นายกรัฐมนตรีมาเลเซีย ร่วมเป็นสักขีพยาน  สำหรับปฏิญญา 4 ข้อ ที่ไทย - กัมพูชา ลงนามข้อตกลงร่วมกัน   1. ถอนอาวุธหนัก ออกจากแนวชายแดน  2. เก็บกู้วัตถุระเบิด  3. ร่วมมือกันปราบปรามสแกมเมอร์  4. หาแนวทางบริหารพื้นที่ซับซ้อนร่วมกัน ไม่ให้เกิดปัญหา #ข้อ4น่ากลัวมาก❗❗ Thailand - Cambodia. Hand in hand!!! Donald Trump - Malaysian Prime Minister witnesses. Today, 26 October 68 Prime Minister Anuthin Chanvirkun and Cambodia Prime Minister Hun Manet signed the Thai-Cambodia Peace Covenant at Kuala Lumpur, Malaysia. With Donald J. U.S. President Trump and Malaysian Prime Minister Datosri Anwar Ibrahim testify. For 4 promises, Thailand - Cambodia signed a mutual agreement. 1. Taking heavy weapons out of border line. 2. Collecting explosives. 3. Let's work together to fight scammers. 4. Finding ways to manage the complex area together. No problem.

វិភាគសង្រ្គាមការទូត៖ ខ្ញុំឃើញមានការវែកញែកពិធីការទូតច្រើនណាស់នៅស្រុកខ្មែរ តែមិនសូវ Logic សោះ ឥលូវខ្ញុំប្រាប់បងប្អូនថា ជនជាតិសៀម គេយល់ឃើញបែបណាអំពី ការទូតនាយករដ្ឋមន្រ្តីជនជាតិថៃនេះ? គេថា នាយករដ្ឋមន្រ្តី អានុទីន ទៅ ចាប់ដៃ ជាមួយ ភាគីទី ៣ ដែលជា ពួកគាំទ្រការឈ្លានពានថៃ !។ មួយទៀតគេថា នាយករដ្ឋមន្រ្តីថៃនេះ មានអណត្តិតែ ៤ ខែគត់ ម៉េចបានជាទៅធ្វើកិច្ចការជាច្រើន ដើម្បីកាន់អំណាច ដល់ទៅ ៤ ឆ្នាំ ?-- ចំណុចហ្នឹងដែលខ្ញុំ តែងតែផ្សាយថា ថៃ ឈ្លោះជាមួយ សៀម គេវិភាគ សមហេតុ សមផល ជាងយើងមួយចំនួន...។ ក្នុងសង្រ្គាម ខ្មាំងខាងក្រៅមិនគួរឲ្យបារម្ភទេ អ្វីដែលបារម្ភគឺខ្មាំងខាងក្នុង គ្នាឯងនេះ សូម មើលរឿង តេជោ យ៉ត តេជោ ដំឌិន....

BVTV plus news 1m  · ដោយក្ដីគោរព និងសូមអរគុណ ជាទីបំផុត ចំពោះសម្ដេច ដែលបានប្រឹងប្រែង នាំយកសន្តិភាព និងរក្សាសន្តិភាព ជូនប្រជាជនកម្ពុជា សូមសម្ដេច មានសុខភាពល្អ អាយុយឺនយូរ ជយោ! ស្ថាបនិក រក្សាសន្តិភាពកម្ពុជា!  ជយោ! សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា! ជយោ កម្ពុជាដ៏រុងរឿង!

Jarm - จาม   3h  · คิดเห็นอย่างไร อนุทิน-ฮุนมาเนต เซ็นแล้ว ปฏิญญา ไทย-กัมพูชา โดนัลด์ ทรัมป์ เซ็นด้วย หนูประกาศเริ่มกระบวนการ ปล่อย 18 ทหารเขมร ‎ What do you think? Anutin-Hunmanet signed. Thai-Cambodia contract. Donald Trump signed too. I announce to start the process of releasing 18 Khmer soldiers.

News4Khmer 2h  ·  ដំណឹងមហាសែនរំភើប! តាមការបព្ជាក់របស់ សាច់ញាតិវិរកងទ័ពខ្មែរដែលសៀ.មបានចាប់ទៅ គាត់កំពុងធ្វើដំណើរមកភ្នំពេញហើយ ដើម្បីត្រៀមទទួល វិរកងកងទ័ពយើង មានន័យថា “វិរកងទ័ពយើងនឹងបានវិលត្រឡប់មកមាតុភូមិឆាប់ៗនេះ”

Ren Chanrith

អ្វីដែលត្រូវបានសរសេរជាក់ស្តែង លើឯកសារនេះគឺ "សេចក្តីប្រកាសរួមរវាងកម្ពុជានិងថៃ..."។ ទោះយ៉ាងណាក៏ដោយ លោកប្រធានាធិបតីអាមេរិកDonald J. Trumpបានបោះមេ ដោយហៅឯកសារនេះថាជា"កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ"។

ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា សាព័ត៌មានកម្ពុជានិងសាព័ត៌មានបរទេសនានា ហៅតាមលោកដូណាល់ត្រាំ។ សូម្បីតែប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលរួមទាំងរដ្ឋមន្ត្រីការបរទេសទាំងអស់នៃប្រទេស ដែលជាសមាជិកនៃសហគមន៍អាស៊ានទាំងមូល(លើកលែងតែប្រទេសថៃ) នាំគ្នាហៅឯកសារនេះថាជា"កិច្ចព្រមព្រៀងសន្តិភាព" ខណៈដែលរាជរដ្ឋាភិបាលថៃនិងសាព័ត៌មានថៃនានាហៅឯកសារនេះថា "សេចក្តីប្រកាសរួម" យោងតាមសំណេរនៃខ្លឹមសារដើមនៃឯកសារ។

ក្នុងន័យការទូត "សេចក្តីប្រកាសរួមស្តីពីបទឈប់បាញ់" និង"កិច្ចព្រមព្រៀងសន្តិភាព"គឺមានទំងន់នៃខ្លឹមសារខុសគ្នា។ 

"សេចក្តីប្រកាសរួម"គ្រាន់តែបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំង២ក្នុងការសម្រេចឱ្យបាននូវសន្តិភាព ហើយអាចជាសន្តិភាពបណ្តោះអាសន្ន មិនមែនជាសន្តិភាពអចិន្ត្រៃយ៍រវាងប្រទេសទាំង២ទេ។ "កិច្ចព្រមព្រៀងសន្តិភាព" គឺសំដៅលើការសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍និងយូរអង្វែង ហើយជាលិខិតូបករណ៍មានអានុភាពផ្នែកខាងច្បាប់ជាង។ កិច្ចព្រមព្រៀងសន្តិភាព ជាឯកសារពិស្តារ ដែលមានចែងពីកាតព្វកិច្ខនៃរដ្ឋដែលជាហត្ថលេខី ហើយមានចែងពីផលវិបាកនិងអានុភាពផ្លូវច្បាប់ជាតិនិងច្បាប់អន្តរជាតិ ប្រសិនបើភាគីហត្ថលេខីណាមួយហ៊ានរំលោភបំពាន។

បើឯកសារនោះមិនមែនជាឯកសារនៃកិច្ចព្រមព្រៀងសន្តិភាព ហេតុអ្វីលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងប្រធានាធិបតីម៉ាឡេសុី អាន់វ៉ា អុីប្រាហ៊ីម ប្រធានអាស៊ាន ហៅឯកសារនោះថាជាកិច្ចព្រមព្រៀងសន្តិភាព? ងាយយល់ទេ គឺលោកដូណាល់ត្រាំនិងលោកអាន់វ៉ា មានចេតនាបន្ថែមទំងន់និងអានុភាពលើឯកសារនោះ ដើម្បីបង្ហាញទៅកាន់ភាគីកម្ពុជាជាពិសេសភាគីថៃ ថាទោះជាឯកសារនេះមិនទាន់ដល់កំរិតកិច្ចព្រមព្រៀងសន្តិភាព ភាគីទាំង២ត្រូវអនុវត្តនូវបទឈប់បាញ់ ដកអាវុធធុនធ្ងន់ពីជាយដែនរៀងៗខ្លូននិងសម្រួលចំនួនកងទ័ពឡើងងវិញ ដើម្បីទុកឱកាសប្រទេសទាំង២ (កម្ពុជា-ថៃ) ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងដោយផ្អែកលើយន្តការណ៍ ដែលមានស្រាប់។

កុំឱ្យសាំញាំច្រើន ហេតុអ្វីមិនសរសេរលើឯកសារនោះជាកិច្ចព្រមព្រៀងសន្តិភាព? មានហេតុផល២យ៉ាងគឺ៖

១.យោងតាមស្ថានភាពជាក់ កម្ពុជានិងថៃនៅមានបញ្ហាស្មុគ្រស្មាញខាងព្រំដែន ដែលអាចត្រូវការពេលវេលាយូរទៀតដើម្បីដោះស្រាយ ដូច្នេះប្រទេសទាំង២មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីចុះកិច្ចព្រមព្រៀងសន្តិភាពទេ។

២. ថៃមិនទាន់ចង់ចុះកិច្ចព្រមព្រៀងជាមួយកម្ពុជាទេ។ ដូច្នេះក្នុងឯកសារនេះ ដែលសរសេរសម្រាលមកជា"សេចក្តីប្រកាសរួម" អាចជាគំនិតពីខាងភាគីថៃ។ ត្រង់ចំណុចនេះ លោកដូណាល់ត្រាំនិងលោកអាន់វ៉ា អាចព្យាយាមសម្រួលជាមួយថៃ ដើម្បីឱ្យភាគទាំង២(កម្ពុជា-ថៃ)អាចមកកាន់តុចរចាសន្តិភាព។

សរុបមក ទោះឯកសារនេះជាសេចក្តីប្រកាសរួម ឬជាកិច្ចព្រមព្រៀងសន្តិភាព ក៏យើងមិនអាចបដិសេធទេ ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានខិតខំនាំមកនូវសន្តិភាពជូនប្រជាជនកម្ពុជាគ្រប់រូប។ កុំខ្វល់ថា សន្តិភាពនោះគឺជាសន្តិភាពអចិន្រៃយ៍ឬបណ្តោះអាសន្ន! អ្វីដែលសំខាន់នោះគឺកិច្ចព្រមព្រៀងលើកនេះបានបង្ហាញពីភាពជោគជ័យផ្នែកការទូតរបស់កម្ពុជា ដែលកម្ពុជាអាចយកបេះដូងមហាអំណាចអាមេរិក ជាខ្នងបង្អែក ដើម្បីតទល់ជាមួយការឈ្លានពានរបស់ថៃ។ (ដូចមើលក្នុងវីដេអូLiveនៅថ្ងៃនេះ អាមេរិកក្នុងអាណត្តិរបស់លោកដូណាល់ត្រាំ ពិតជាយកចិត្តទុកដាក់លើការដោះស្រាយជម្លោះរវាងកម្ពុជានិងថៃ ហើយអាមេរិកពិតជាចាត់ទុកបញ្ហាកម្ពុជា-ថៃជារឿងសំខាន់) ។

ជាចុងក្រោយ ដោយផ្អែកលើឯកសារដែលគេហៅថា "សេចក្តីប្រកាសរួម" ឬ"កិច្ខព្រមព្រៀងសន្តិភាព" ភាពតានតឹងនៅតាមព្រំដែនរវាងកម្ពុជានិងថៃនឹងត្រូវបានបន្ធូរបន្ថយនិងធូរស្បើយ ដែលទុកឱកាសឱ្យកម្ពុជានិងថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ជាឧភតោភាគី យោងតាមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងនានា និងយន្តការណ៍ដែលមានស្រាប់រវាងប្រទេសទាំងពីរ ។

ដោយសេចក្តីគោរព ពីខ្ញុំបាទ រិន ច័ន្ទរិទ្ធិ

អ្នតាមដានជម្លោះកម្ពុជា-ថៃដ៏សាមញ្ញម្នាក់


Um Sam An

 សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅប្រទេសថៃ មិនបានបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនដោយប្រើប្រាស់ផែនទីខ្នាត ១/២០០ ០០០ ឬ MOU ឆ្នាំ២០០០ ឬសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤និង១៩០៧ នោះទេ។ សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំនៃ JBC គ្រាន់តែសរសេរពីការធានាសុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា៣ នៃ MOU ឆ្នាំ២០០០។ ដូច្នេះ MOU ឆ្នាំ២០០០ ប្រើសម្រាប់តែការធានាសុវត្ថិភាពពីគ្រាប់មីនតែប៉ុណ្ណោះ រីឯការវាស់វែងនិងការបោះបង្គោលព្រំដែនគឺមិនបញ្ជាក់ពីការប្រើប្រាស់ផែនទីខ្នាត ១/២០០ ០០០ ឬ MOU ឆ្នាំ២០០០ នោះទេ។ ចំណុចនេះហើយដែលថៃអះអាងថាខ្លួនមិនបានឯកភាពលើការប្រើប្រាស់

ផែនទីខ្នាត ១/២០០ ០០០ នោះទេ ផ្ទុយពីលោក ហ៊ុន ម៉ាណែត ដែលសរសេរលើហ្វេសប៊ុកថា កិច្ចប្រជុំនៃ JBC បានឯកភាពលើការប្រើប្រាស់ផែនទីខ្នាត ១/២០០ ០០០ ។ 

ដោយសារសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំនៃ JBC មិនបានបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនដោយប្រើប្រាស់ផែនទីខ្នាត ១/២០០ ០០០ ឬ MOU ឆ្នាំ២០០០ ដែលជាហេតុនាំអោយថៃមានលេសប្រើប្រាស់ផែនទីខ្នាត ១/៥០ ០០០ និងផែនទីពីផ្កាយរណបដើម្បីបន្តគ្រងគ្រងភូមិជោគជ័យនិងភូមិព្រៃចាន់តទៅទៀតដោយមិនព្រមប្រគល់ភូមិទាំង២មកអោយកម្ពុជានោះទេ។ 

បន្ទាប់ពីសេចក្តីប្រកាសរួមឬកិច្ចព្រមព្រៀងសន្តិភាពក្លែងក្លាយនៅប្រទេសម៉ាឡេសុីនាថ្ងៃនេះ ថៃនឹងបន្តបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យនិងភូមិព្រៃចាន់និងបន្តផ្តល់ប្លង់រឹងបន្ថែមទៀតដល់ពលរដ្ឋថៃនៅភូមិជោគជ័យនិងភូមិព្រៃចាន់។ កិច្ចព្រមព្រៀងសន្តិភាពក្លែងក្លាយបាត់ដីឬការកាត់ដីអោយថៃដូរយកសន្តិភាពក្លែងក្លាយនិងអំណាចគឺជាគំនិតរបស់លោក ហ៊ុន សែន ព្រោះលោក ហ៊ុន សែន បានកាត់ទឹកដីអោយវៀតណាមច្រើនជាងថៃរាប់រយដងក៏គាត់មិនស្តាយផង។

ការបាត់ភូមិជោគជ័យនិងភូមិព្រៃចាន់គឺជាកំហុសរបស់លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ដោយប្រើយុទ្ធសាស្រ្តអត់ធ្មត់និងបណ្តោយអោយថៃមកគ្រប់គ្រងភូមិទាំង២ដោយគ្មានការរារាំង។

สำนักข่าวไทย “อนุทิน” เผยคุย “ทรัมป์” ตอบรับในหลักการคำเชิญเยือนไทย เชื่อ กัมพูชาไม่กล้าบิดพลิ้วปฏิญญา หลัง “ประธานอาเซียน-ประธานาธิบดีสหรัฐ” ลงชื่อเป็นพยาน

"Anuthin" reveals that "Trump" responded in the principle of Thai invitation. He believes Cambodia does not dare to break the promise after "ASEAN President-US President" signed up as a witness.

Cher Elm Merry 22m  · ◾It's a document that confirms Once in the reign of King Rama VIII and Field Marshal Por. Phibunsongkhram is the Prime Minister. "Mueang Sri Sophon” (Cambodia) used to be a district of the province called “Phibun Songkhram Province”.And it 's Thailand’s territory, acording to this evidence .. . Stories, old pictures in the past.

ប្រជាជនកម្ពុជាមួយភាគចង់បានសន្តិភាពដើម្បីត្រឡប់ចូលទៅធ្វើពលករនៅប្រទេសថៃវិញ ចំណែកសៀមហាមដាច់ខាតនាំពលករខ្មែរចូលទៅវិញ

Thmey Thmey   10m  · កម្ពុជា-ថៃ ឯកភាពឈប់ផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទគ្នាទៅវិញទៅមកតាមមធ្យោបាយរដ្ឋាភិបាល ឬមិនមែនរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពតានតឹង, កាត់បន្ថយភាពអវិជ្ជមានរបស់សាធារណជន និងពង្រឹងបរិយាកាសសម្រាប់កិច្ចចរចាប្រកបដោយសន្តិភាព។ 

Smeyy   1h  · 🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់អំពី ក្តីរំពឹងរបស់លោក មកកាន់កម្ពុជា វេលារសៀលថ្ងៃទី២៦ តុលា ២០២៥មុននេះថា៖ «លោកជឿជាក់ថា ភាគីកម្ពុជា 🇰🇭 នឹងគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ដូចដែលថៃគោរពដែរ ដោយសារកិច្ចព្រមព្រៀងនេះ មានវត្តមានប្រធានអាស៊ាន និងប្រធានាធិបតីអាម៉េរិក ជាសាក្សីសំខាន់»។ *លោកបន្ថែមថា៖ «លោកកំពុងតែសម្របសម្រួលកិច្ចការងារ ជាមួយនឹងកងទ័ពថៃ 🇹🇭 ចំពោះទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ នៅពេលនេះ មិនទាន់អាចបង្កើតឡើង បានពេញលេញនៅឡើយទេ ដោយសារនៅមានបញ្ហាជាច្រើនទៀត ដែលកម្ពុជា ត្រូវអនុវត្តជាជំហានៗជាមួយនឹងថៃ»៕ (Smeyy)

ស៊ន សុភក្រ្ត-Sorn Sopheak 2h  · យើងទើបទទួលបានកិច្ចព្រមព្រៀងសន្តិភាព, សារឌឺដង និងពេបជ្រាយ សូមផ្អាកសិន ដើម្បីបន្តអនុវត្តកិច្ចព្រមព្រៀងនេះដោយរលូន។ អាណិតនាយករដ្ឋមន្រ្តីរបស់យើង ខំប្រឹងឡើងសក់ប្រែពណ៌អស់ហើយ គឺដើម្បីជាតិ និងប្រជាជន។

บ่าวน้อย อุบล 3m  · เหลี่ยมจัดเขมรคบไม่ได้! เปิด 8 ข้อตกลงสันติภาพไทย-เขมร "ฮุนเซน" ขยับทันที หลัง "อนุทิน-ฮุนมาเนต" ลงนาม👉แล้วทำไมไทยบอกว่าเจรจา 4 ข้อทำไมฮุนเซนขยับบอกว่า 8 ข้อ👈👉เหลี่ยมจัดอีกแล้วเรายังไปตามน้ำเขาอีกงานนี้เสียแน่ Khmer can't get along! Open 8 Thai-Khmer peace agreement. "Hunsen" moved immediately after "Anutin-Hunmanet" signed. 👉Then why Thai said that there are 4 negotiations. Why Hunsen moved to say that there are 8 agreements? 👈👉Liam did it again. We still follow the mountain water. This one will be ruined.

เรารักพลโทบุญสิน บุษ บุษยา  · 1h  · รัฐบาลควรชี้แจงกับประชาชนนะ ว่าใช้แผนที่ไหนในการเจรจา เพราะกองทัพไทยยืนยันใช้1:50000 ถ้า...รัฐบาลตกลงกับเขมรใช้1:200000 เท่ากับว่าเป็นการแตะต้องดินแดนอธิปไตยของไทย ระวังเนปาลโมเดล จะไม่มีแผ่นดินจะอยู่!!! The government should clarify to the people what map to use for negotiations. Because Thai army confirmed to use 1:50000. ...ា ...... Government agreed with Khmer spending 1:200000 is equal to touching Thai sovereign territory. Beware Nepal model. There will be no land to live!!!

No comments:

Post a Comment