News Today 9m · នៅម៉ោង៦ល្ងាចនេះ ទាហានថៃប្រើកាំភ្លើងយន្តបាញ់ ៥ គ្រាប់ទៀតចូលភូមិព្រៃចាន់ ។ យោងតាមអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ ។
ស៊ន សុភក្រ្ត-Sorn Sopheak 16m · UPDATE: អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ចំនួន២លើក ដែលមកទល់ពេលនេះនៅបន្តធ្វើសកម្មភាពយោធានៅឡើយ
Neth Pheaktra 57m · បច្ចុប្បន្នភាព៖ នៅម៉ោង៥៖៥៤នាទីនេះ យោធាថៃនៅតែបន្តបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់, របាយការណ៍បឋម ពលរដ្ឋខ្មែរស្លាប់ម្នាក់ និងរបួសច្រើននាក់
Meas Saborn 9m · សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៖ សូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត។ ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។
សភាពការណ៍ប្រទេសថៃ៖ បណ្តាគណបក្សនានាកំពុងវីវក់ មមាញឹកក្នុងការឃោសនាបោះឆ្នោត។ នាយករដ្ឋមន្រ្តី អានុទិន ដែលគាំទ្រដោយ យោធាសៀម ត្រូវបានយោធាសៀមឲ្យ សម្លៀកបំពាក់កងទ័ពស្លៀក១ កំប្លេ និងឲ្យ ប្រើប្រាស់ យន្តហោះ ឧទ្ធម្ភាចក្រយោធា ដើម្បីចុះទៅឃោសនារកសម្លេងឆ្នោត។ ពួកយោធា សៀម រៀបចំជា សេណារីយោផ្ទុះមីន ដាច់កជើងម្នាក់ រៀបចំជាគ្រាប់មីន ៥ គ្រាប់ដាក់ឃ្លាតគ្នាប្រមាណ ១ មែត្រ ហើយ នាយករដ្ឋមន្រ្តីចុះទៅ សួរសុខទុក្ខយំ សោក។ ឈុត សម្តែងមួយទៀត គឺ យកភ្នំ អានសេះ មកធ្វើជា ភ្នំត្រប់-ភូ ម៉ាក់ ឃឿ ដោយភ្នំនោះ គេបានរៀបចំជួសជុលឡើងវិញ បំពាក់ទង់ជាតិថៃ ឡើងវិញ និងមានរៀបចំ ជាជញ្ជាំងដុំឥដ្ឋការពារផង ដើម្បីឃោសនាថា ពួកគេគ្រប់គ្រង ១០០% នៅតំបន់ជំលោះព្រំដែន។ គណបក្ស អានុទីន ជាបក្សក្រីក្រជាងគេ បានសម្លេងឆ្នោតតិចជាងគេដោយ សារគ្មានលុយឃោសនា ដូច្នេះ អ្នកគាំទ្ររបស់ អានុទីន គឺជា ប្រជាជនក្រីក្រតាមព្រំដែន តែបក្សនេះ មានយោធាសៀម គាំទ្រពេញទំហឹង។ កាលបោះឆ្នោតនៅ អ៊ុយក្រែន ហ្សាណែនស្គី Zelenskyy ជាប់ឆ្នោត ដោយសារ កងទ័ព ណាតូ ជួយ ដឹកជញ្ជូនសព្វាវុធ ជួយបើកស្នាក់ការ ណាតូ នៅទីក្រុងគៀវ និង ជួយទ័ព ១ ម៉ឺននាក់ រាល់ឆ្នាំដើម្បីធ្វើសមយុទ្ធ វាយប្រហារលើកងទ័ពរុស្សីនៅតាមព្រំដែន ដូច្នេះ ប្រជាជនគាំទ្រ ហ្សាណែនស្គី ភ្លូកទឹកភ្លូកដី
អ៊ុយក្រែន៖ ពីម្សិលថ្ងៃទី ១១ វិច្ឆិកា ២០២៥ គឺជាខួបរំដោះបានទីក្រុង Kherson មកវិញ ដោយ កងទ័ពអ៊ុយក្រែន។ ជាការឃោសនារបស់ រដ្ឋាភិបាលអ៊ុយក្រែន តែងតែសរសេរថា រំដោះបាន Kherson ដែលជាការ បន្លំមហាជន និង ជនបរទេស ដោយសារ Kherson ជា រដ្ឋផង និង ជាទីក្រុងផង។ តាមពិត គឺ រំដោះបានទីក្រុង មិនមែន រដ្ឋទាំងមូលទេ ពីព្រោះកងទ័ពរុស្សី កំពុងកាន់កាប់ ទឹកដីភាគច្រើន នៃរដ្ឋនេះ ត្បិតថា វាជា ខ្សែការពារសម្រាប់ គ្រីមៀ ជៀសវាងការវាយប្រហារចេញពី Kherson ចូលមក គ្រីមៀ។
Smeyy is with Smeyy Smeyy. 25m · 🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានថ្លែងបញ្ជាក់ រម្លឹកឡើងវិញជាថ្មី នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖ «ភាគីកម្ពុជា 🇰🇭 គ្មានឱកាសសម្រាប់ការចរចាបន្ថែមទៀតជាមួយប្រទេសថៃទេ ប្រសិនបើ កិច្ចព្រមព្រៀងសន្តិភាព ត្រូវបានលុបចោល ហើយសហរដ្ឋអាម៉េរិក 🇺🇸 មិនពេញចិត្តជាមួយនឹងថៃ ប្រទេសថៃ 🇹🇭 បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកដៃគូទីផ្សារថ្មី»។ *លោកបន្ថែមថា៖ «លោកនឹងបំភ្លឺទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី 🇲🇾 លោក Anwar Ibrahim ពាក់ព័ន្ធនឹងចំណុចទាំងបួន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព 🕊️ លែងមានន័យសម្រាប់ថៃទៀតហើយ»។ *លោកសង្កត់ធ្ងន់ថា៖ «លោកក៏មិនអើពើជាមួយនឹងការដំឡើងពន្ធគយរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump ផងដែរ លោកមិនអនុញ្ញាតឱ្យរឿងពន្ធគយនេះ មករារាំងដល់ថៃ ឬធ្វើជាថ្នូរក្នុងការដោះដូរអធិបតេយ្យភាពណាមួុយរបស់ថៃបានឡើយ ចំពោះការត្រៀមខ្លួនផ្នែកយោធាថៃវិញ ប្រាកដណាស់ កងទ័ពថៃ 🇹🇭 បានត្រៀមខ្លួនរួចរាល់អស់ហើយ»៕
News4Khmer 8m · BREAKING-នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា កម្ពុជានឹងមិនអាចបន្តការចរចាបានទៀតទេ ហើយបើសហរដ្ឋអាមេរិកមិនពេញចិត្តជាមួយនឹងថៃ ថៃក៏មិនខ្វល់ទៀតឡើយ ព្រោះថាថៃបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកដៃគូរទីផ្សារថ្មី!
ស៊ន សុភក្រ្ត-Sorn Sopheak 1h · មិនទាន់មានពន្លឺ និងព័ត៌មានច្បាស់ការណ៍ដែលថៃដោះលែងទាហានយើងទាំង១៨នាក់នៅថ្ងៃនេះឡើយ។ យើងគ្រាន់តែត្រៀមតាមច្រកសំខាន់ៗប៉ុណ្ណោះ ជាពិសេសនៅច្រកប៉ោយប៉ែត។
Bron Sambor ពីមុនគេនិយមនិយាយ " Don’t Thai to me !"តែឥឡូវ គេប្តូរមកនិយាយពាក្យ "Real or Thai..?"វិញ ក៏ព្រោះតែ ជនជាតិនេះ ក្រឡេចក្រឡុច ណាស់
Viral Post 2h · ធ្វើតាមការណាត់របស់សៀម ! ដឹងថាវាមិនប្រគល់ឲ្យទេ ! តែកុំឲ្យវាចោទយើងថា មិនមកទទួល បានជាវា មិនប្រគល់ឲ្យ។ តែឯងមិនឲ្យ នោះឆាកអន្តរជាតិ គេកាន់តែដឹងពីអានិយាយបាតដៃខ្នងដៃរបស់ឯងហើយ ។
គង់ សុផាត ពិត50% ចាំពួកគាត់មកដល់សិន ទើបថាពិត100% ព្រោះសៀមពិបាកជឿណាស់ ប៉ុន្តែមានឡានមកចាំនៅច្រកព្រំដែនពិតមែន ព្រោះកន្លែងការងារខ្ញុំនៅជាប់ច្រកព្រំដែននឹង រងចាំភាគីសៀមដោះលែងពិតមែន រងចាំមើលសិនបាទ
គង់ សុផាត ពិត50% ចាំពួកគាត់មកដល់សិន ទើបថាពិត100% ព្រោះសៀមពិបាកជឿណាស់ ប៉ុន្តែមានឡានមកចាំនៅច្រកព្រំដែនពិតមែន ព្រោះកន្លែងការងារខ្ញុំនៅជាប់ច្រកព្រំដែននឹង រងចាំភាគីសៀមដោះលែងពិតមែន រងចាំមើលសិនបាទ
NS News
ព័ត៌មានក្តៅ៖ នាយករដ្ឋមន្ត្រីថៃ បានប្រកាសថាកម្ពុជានឹងមិនអាចបន្តការចរចាបានទៀតទេ ហើយបើសហរដ្ឋអាមេរិកមិនពេញចិត្ត ថៃក៏មិនខ្វល់ ព្រោះថាថៃបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកដៃគូរទីផ្សារថ្មី!
ថ្ងៃទី ១២ ខែវិច្ឆិកានេះ លោកអនុទីន បានបញ្ជាក់ជាថ្មីថា ការខកខានរបស់កម្ពុជាក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងនេះនឹងមិនមានឱកាសសម្រាប់ការចរចាបន្ថែមទៀតទេ។
លោកបានចង្អុលបង្ហាញថា ប្រសិនបើសេចក្តីប្រកាសរួមសន្តិភាពត្រូវបានលុបចោល ហើយប្រសិនបើសហរដ្ឋអាមេរិកមិនពេញចិត្ត ហើយប្រើប្រាស់ពន្ធរបស់លោក Trump ដើម្បីដាក់សម្ពាធលើប្រទេសថៃ ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីរុករកទីផ្សារថ្មីៗ។
លោកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអនុទីន ឆាន់វីរៈគុល បានលើកឡើងបែបនេះក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្សាសិក្សាការពារជាតិលើកទី ៦៨ នៅវិទ្យាស្ថានសិក្សាការពារជាតិ នៅថ្ងៃទី១២នេះ
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា កាលពីថ្ងៃទី១១ ម្សិលមិញ យើងបានជួបជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ដើម្បីវាយតម្លៃស្ថានភាព ហើយថ្ងៃនេះយើងបានចុះហត្ថលេខាលើសេចក្តីប្រកាសនេះ ប៉ុន្តែប្រទេសចុះហត្ថលេខារបស់យើងមិនបានអនុវត្តតាមនោះទេ។
លោកបន្តថា ប្រសិនបើពួកគេមិនអនុវត្តតាមទេ យើងត្រូវតែត្រឡប់មកវិញ ហើយពិភាក្សាអំពីអ្វីដែលត្រូវធ្វើ។ លោកផ្ទាល់បានច្រៀងបទ "My Way" ដោយនិយាយថា អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងអង្គុយជាមួយពួកគេ ហើយបន្ទាប់មកនិយាយថា "យើងនឹងត្រឡប់មកវិញ ហើយពិភាក្សាម្តងទៀត"។
លោកអានុទីនបន្ថែមថា អ្វីដែលយើងចង់បានគឺចំណុចសំខាន់ៗទាំងបួន៖ តែកម្ពុជា បែរជាមិនអនុវត្តតាម ដូច្នេះយើងធ្វើវា។ យើងនឹធ្វើវាទាំងអស់ហើយ ពីព្រោះយើងចង់បានសន្តិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
លោកអានុទីនអះអាងថា បើនិយាយរឿងពាណិជ្ជកម្ម និងពន្ធគយ លោកមិនខ្វល់ទេ។ យើងមិនអាចពឹងផ្អែកលើជីវិតរបស់យើងនៅក្នុងប្រទេសតែមួយបានទេ។ យើងត្រូវប្រើប្រាស់ចំណុចខ្លាំងរបស់យើងដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយពិភពលោក ហើយបន្ទាប់មកកំណត់បទប្បញ្ញត្តិថ្មី។ តើយើងអាចធ្វើអ្វីបាននៅក្នុងស្រុក? តើយើងអាចបង្កើតតម្រូវការបន្ថែមទៀតបានទេ? ប្រសិនបើពួកគេប្រើពន្ធគយ យើងត្រូវស្វែងរកទីផ្សារថ្មី ហើយប្រហែលជានិយាយជាមួយប្រទេសដែលរងផលប៉ះពាល់។
នៅទីបំផុត អ្នកដែលរងទុក្ខគឺជាអ្នកទិញ។ យើងជាអ្នកផលិត ដូច្នេះយើងត្រូវងាកទៅរកការទិញផលិតផលរបស់យើងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
LaiLy-ឡៃលី 2h · មកដល់ម៉ោងជិត១រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្មានតម្រុយនៃការប្រគល់យោធាទាំង១៨រូបរបស់យើងឡើយ។ អស់លោកអាចឃុំរូបកាយ តែមិនអាចបង្ខំឱ្យខ្មែរលះបង់ភក្តីភាពចំពោះជាតិ និងទឹកដីឡើយ។
Chan Born 1m · Shared with Public ប្រទេសថៃ៖ ព្រះមហាក្សត្រសៀមយាងទៅ បេកាំង ប្រទេសចិនជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ៥០ ឆ្នាំ ដែលជាការភ្ជាប់ទំនាក់ទំនង ជាមួយចិន។
Smeyy is with Smeyy Smeyy. 🚨*ព័ត៌មានក្តៅៗ : មេបញ្ជាការបញ្ជាការដ្ឋានគ្រប់គ្រងប្រតិបត្តិការដែនអាកាសថៃ លោក Rawin Thanomsingh បានប្រកាសពីមូលដ្ឋានកងទ័ពជើងអាកាសថៃ 🇹🇭 នៅខេត្ត Nakhon Rachasima នារសៀល ថ្ងៃទី១២ វិច្ឆិកា ២០២៥នេះថា៖ «យន្តហោះចម្បាំងប្រភេទ (F-16) បានត្រៀមលក្ខណៈរួចរាល់អស់ហើយ នៅក្នុងប្រតិបត្តិការហោះហើរ សម្រាប់បេសកកម្មក្នុងការគ្រប់គ្រងស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីការពារសុខសន្តិភាព និងអធិបតេយ្យភាពថៃ ស្របតាមបទបញ្ជារបស់ អគ្គមេបញ្ជាការនៃកងទ័ពភូមិន្ទថៃ»។
ប្រទេសថៃ៖ ថ្ងៃនេះ កងទ័ពថៃ បង្ហាញជាសាធារណៈ យន្តហោះចម្បាំង ៣ ប្រភេទ សុទ្ធតែជាប្រភេទទំនើបៗ ដោយសារមាន មុខងារ ២ បញ្ចូលគ្នាតែ ១ គឺ មុខងារទំលាក់គ្រាប់បែក Bomber (B) និង មុខងារប្រយុទ្ធ Fighter (F). យន្តហោះទាំង ៣ ប្រទេស រួមមាន F-5 ផលិតដោយកងទ័ពអាមេរិក, F-16 ផលិតដោយកងទ័ពអាមេរិក និង Grippen ផលិតដោយ កងទ័ពស៊ុយអែត ទ្វីបអឺរ៉ុប។ គោលបំណងដែល កងទ័ពថៃ បង្ហាញឲ្យប្រជាជនថៃ ប្រជាជនកម្ពុជាមើលឃើញ ដោយសារ ប្រទេសថៃ កំពុងឃោសនារកសម្លេងឆ្នោត ដែលគ្រោងបោះឆ្នោត ឆ្នាំក្រោយ មិនមែនសម្រាប់វាយប្រហារកម្ពុជា ឬ បង្ខំកម្ពុជាឲ្យប្រគល់ទឹកដីតាមព្រំដែន ឬ បង្ខំកម្ពុជាដកបណ្តឹងពី ICJ ឡើយ។ កងទ័ពថៃ ក៍មិនហ៊ានប្រើប្រាស់យន្តហោះចម្បាំងអាមេរិក ស៊ុយអែតជាលើកទី ២ ដែរ ដោយសារ ធ្លាប់មានការប្រើកាលលើកទី ១ ទើបអាមេរិកដាក់លក្ខណ្ឌហាមប្រើប្រាស់ យន្តហោះអាមេរិកប្រឆាំងរដ្ឋឯករាជ្យ ពីព្រោះកិច្ចសន្យាទិញ គឺដើម្បីប្រឆាំងរដ្ឋភេរវកម្ម រដ្ឋបេះបោរផ្តាច់ទឹកដី និងដើម្បីការពារជាតិ មិនសម្រាប់ឈ្លានពានឡើយ។ ស៊ុយអែត ក៍ដូចគ្នា ដែរ ស៊ុយអែតជាប្រទេសទ្វីបអឺរ៉ុប មិនអាចចូលមករកស៊ី ប្រកួតជាមួយ អាមេរិក ជាមួយ ចិនបានឡើយ៕
Hout Songhak 54m · សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស Telegraph បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ ដែលសរសេរចំណងជើងថា ថៃបញ្ជូនរថក្រោះទៅព្រំដែនកម្ពុជា បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំ ត្រូវរលាយ។ (រូបថត៖ Telegraph) ចំពោះខ្លឹមសារសំខាន់នៅក្នុងអត្ថបទនោះ, Telegraph សរសេរថា ថៃបានបញ្ជូនរថក្រោះនិងកាំភ្លើងធំ ទៅកាន់ព្រំដែនរបស់ខ្លួនជាមួយកម្ពុជាវិញហើយ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ ត្រូវរលាយត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបានចុះហត្ថលេខា។ បទឈប់បាញ់ដែលមានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជួយអ្នកសម្របសម្រួល បានបរាជ័យកាលពីថ្ងៃចន្ទ បន្ទាប់ពីទាហានថៃ៤នាក់ រងរបួសដោយសារផ្ទុះមីន ក្នុងនោះមានម្នាក់ដាច់ជើង នៅតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំងពីរ។ ក្រោយមក លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ក៏ប្រកាសជាឯកតោភាគីផ្អាកកិច្ចព្រមព្រៀងនេះតែម្តង។ យ៉ាងណា ជុំវិញបញ្ហានេះផងដែរ ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ បានព្រមានថា ការផ្អាកកិច្ចព្រមព្រៀងនេះ អាចបង្កហានិភ័យរុញភាពតានតឹងកម្ពុជា-ថៃឲ្យឈានដល់កម្រិតឡើងកម្តៅខ្ពស់ដូចកាលពីមុន។ ថ្លែងនៅថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី Mohd Nizam Jaffar ព្រមានថា កាលបរិច្ឆេទច្បាស់ៗជាច្រើនត្រូវបានកំណត់ក្នុងកិច្ចព្រមព្រៀងនេះ ហើយប្រសិនបើមិនមានអ្វីត្រូវបានអនុវត្តតាមកាលបរិច្ឆេទទាំងនោះទេ ស្ថានការណ៍អាចនឹងវិលទៅរកសភាពដើមវិញ។ លោក Mohd Nizam Jaffar អះអាងថា ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ហើយខ្លួននៅតែរក្សាជំហរ ចង់ឃើញដំណើរការសន្តិភាពនិងបទឈប់បាញ់បន្តទៅមុខដូចការគ្រោងទុក៕ អត្ថបទ៖ សុខ សុវណ្ណ
អំពីយន្តហោះ F-16 ជាប្រភេទយន្តហោះទំនើបនាសម័យនេះ និងមានតម្លៃថោក ប្រមាណ ២០០ លានដុល្លា/គ្រឿង មានមុខ ២ គឺ ទំលាក់គ្រាប់ និង បាញ់ប្រយុទ្ធ។ រាដាយន្តហោះចាប់ទៅ មុខត្រង់បាន ៤០០ គម និង ឆ្វេង ស្តាំបានប្រមាណ ៨០ គម ចាប់សញ្ញាទាំងលើផ្ទៃទឹក ផ្ទៃអាកាស ផ្ទៃដីមាន ១៦ គោលដៅ ដូច្នេះ គេហៅវាថា F-16.។ កងទ័ពឥណ្ឌា និង កងទ័ពប៉ាគីស្ថានប្រយុទ្ធគ្នាប៉ុន្មានខែមុននេះ ត្រូវបានបញ្ឃប់ជាបន្ទាន់ ដោយសាររំលោភកិច្ចសន្យាទិញ F-16 បើភាគីណាមួយ រំលោភ ដូច្នេះ វានឹងក្លាយជា Toy ភ្លាមព្រោះ អាមេរិកប្រូក្រាម Programmer រួចអស់ ចង់ឲ្យធ្លាក់ គឺធ្លាក់ គ្រាន់តែចុច តេឡេ បញ្ជា ! និង ហាមការបំពាក់អាវុធណាក៍ដោយ ដែលមិនមែនជាអាវុធ របស់ អាមេរិក។ នៅ អ៊ុយក្រែន កងទ័ពអ៊ុយក្រែន ស្នើរសុំទិញ ៤៦០ គ្រឿងដើម្បីយកទៅ វាយប្រហារ កងទ័ពរុស្សី ការស្នើរសុំនេះ ប្រើពេល ៣ ឆ្នាំ គឺអាមេរិក ហាមមិនឲ្យទៅអ៊ុយក្រែនជាដាច់ខាត ពីព្រោះ អ៊ុយក្រែន ទិញយន្តហោះ F-16 តែបំពាក់គ្រាប់ អាល្លឺម៉ង់ បារាំង អ៊ីតាលី..។ សរុប មកវិញ ប្រទេសថៃ ត្រូវតែ គោរពស្តាប់តាម អាមេរិក បើមិនដូច្នេះទេ រដ្ឋប្រហារដោយកងទ័ពអាកាសថៃនឹងកើតមានជាសត្យានុម័ត្ត ឬ មួយ អាមេរិកចេញបំរាម លក់អាវុធ ទៅឲ្យថៃ និង ទណ្ឌកម្មសេដ្ឋកិច្ច។ ដូច្នេះ ខ្មែរយើង កុំខ្លាច កុំភ័យ ជាមួយ F-16 or F-5 របស់ កងទ័ពថៃ កងទ័ពសៀម..៕
ស៊ីស៊ីថាមស៍ 48m · BREAKING NEWS៖ ថៃប្រកាសឈប់រកស៊ីជាមួយអាម៉េរិក បើហានយកពន្ធមកគំរាមរឿងព្រំដែនជាមួយកម្ពុជា ថៃ៖ នាយករដ្ឋមន្រ្តីថៃអនុទីន នៅរសៀលថ្ងៃទី ១២ ខែ វិច្ឆិកានេះបានព្រមានសហរដ្ឋអាម៉េរិកថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូរកស៊ីថ្មីជាមួយប្រទេសថៃ លោកបញ្ជាក់ថាបើអាម៉េរិកហានយកពន្ធគយមកគំរាមថៃក្នុងរឿងព្រំដែនជាមួយកម្ពុជាថៃនឹងផ្អាកការរកស៊ីជាមួយសហរដ្ឋអាម៉េរិក។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីថៃរូបនេះធ្វើឡើងក្នុងអធិបតីភាពក្នុងពិធីបើកវគ្គសិក្សាសិក្សាការពារជាតិលើកទី ៦៨ នៅវិទ្យាស្ថានសិក្សាការពារជាតិថៃ។ យោងតាមប្រព័ន្ធផ្សព្វថៃបានរាយការណ៍ថា លោកអនុទីនបានបញ្ជាក់ជាថ្មីថា កម្ពុជានឹងមិនអាចស្នើសុំឱកាសទីពីរដើម្បីចរចាបានទេ លោកថា ប្រសិនបើសេចក្តីប្រកាសរួមត្រូវបានលុបចោល ហើយសហរដ្ឋអាម៉េរិកមិនពេញចិត្ត ហើយពន្ធរបស់លោក ត្រាំ ត្រូវបានប្រើប្រាស់ដើម្បីដាក់សម្ពាធលើប្រទេសថៃ លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកទីផ្សារថ្មីជំនួសអាម៉េរិក។ បើតាមលោកអនុទីនលោកមិនខ្វល់ថាការចរចាពាណិជ្ជកម្ម និងពន្ធគយនឹងទៅជាយ៉ាងណានោះទេ។ ប្រសិនបើយើងមិនអាចលក់ទៅឱ្យប្រទេសនេះបានទេ យើងត្រូវតែលក់ទៅឱ្យប្រទេសដទៃទៀត។ យើងមិនអាចពឹងផ្អែកជីវិតរបស់យើងនៅក្នុងប្រទេសអាម៉េរិកតែមួយបានទេ។ យើងអាចប្រើប្រាស់ភាពខ្លាំងរបស់យើងដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសផ្សេងបានក្រៅពីអាម៉េរិកបាន៕
បណ្ឌិត សេង សារី 32m · នេះជាតំបន់ទាំង ១១ ដែលទាហានថៃអះអាងថាបានវៃយកបានពីកម្ពុជា ហេីយពេលនេះថៃប្រកាសឈប់គោរពតាមកិច្ចព្រមព្រៀងព្រមប្រោញអីទាំងអស់។ អ្វីដែលរដ្ឋាភិបាលកម្ពុជាគួរធ្វេីគឺ នៅស្ងៀមៗ ដោយគ្រាន់តែបេីកឱកាសឲ្យវីរៈអ្នកសារពត៌មានអនឡាញ វីរៈ MMO វីរៈអ្នកលក់ឡេ និងពលរដ្ឋទូទៅបានទៅពិនិត្យតំបន់ទាំង ១១នោះ ដេីម្បីឲ្យដឹងថាតេីថៃកុហក់ ឬវាយកបានមែន? សូមបងប្អូនដែលស្គាល់ឈ្មោះតំបន់ទាំងនេះជាភាសាខ្មែរ សរសេរដាក់ក្នុខម្មិនផង សូមអរគុណទុកជាមុន! ប្រភព៖ TNN
ធី សុវណ្ណថា Thy Sovantha
🚨មេទ័ពថៃUkrisd ប្រកាស÷ចូលមកដោះមីន១៣ទីតាំង នៅតំបន់ប្រឈម រួមតាំងតំបន់ប្រាសាទតាក្របី (កម្ពុជាបដិសេធ ព្រមាន.ហាមដាច់ខាត)...@ថា
Thmey Thmey Breaking News៖ ទាហានថៃ បាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះ។
SBM News 7m · ដំណឹងជួរមុខ! កងទ័ពថៃ បើកការបាញ់ប្រហារលើកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យនៅល្ងាចថ្ងៃ១២វិច្ឆិកានេះ។ ទីភ្នាក់ងារអង្គភាពយើងខ្ញុំ កំពុងស្ថិតនៅទីនោះ នឹងបន្តរាយការណ៍ពីរឿងនេះ។
Amra Premium 12m · 🚨 ព័ត៌មានបន្ទាន់: សភាពការណ៍នៅឯភូមិ ព្រៃចាន់កំពុងតែក្តៅគគុក ផ្ទុះហើយ 💥🙏តានតឹង
Amra Premium ព័ត៌មានមានបឋម: ពេលនេះមានពលរដ្ឋខ្មែរ៥នាក់ បានរងរបួស ដោយសារទាហានថៃចាប់ផ្តើមបាញ់មុន។
ពូ ការ៉េបួន 9m · ទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឲ្យពលរដ្ឋមួយចំនួនរងរបួស នៅភូមិព្រៃចាន់ (បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា នាវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទាហានថៃ បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឲ្យពលរដ្ឋកម្ពុជាចំនួន៥នាក់រងរបួស ក្នុងភូមិសាស្ដ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
Khan Chan Sophal 10m · 🔴សៀមកាន់តែគឃ្លើនហើយបងប្អូន ! អនុទីន ប្រកាសឈប់រកសុីជាមួយ USA 🇺🇸 ហើយ បើហ៊ានអាមេរិក មិនព្រមបន្ថយពន្ធខ្លួន។ BREAKING: ទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឲ្យពលរដ្ឋមួយចំនួនរងរបួស នៅភូមិព្រៃចាន់ (បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិចថា នាវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទាហានថៃ បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឲ្យពលរដ្ឋកម្ពុជាចំនួន៥នាក់រងរបួស ក្នុងភូមិសាស្ដ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
ลี่ กันทรลักษ์ ทันข่าว 16m · ▪️มาลี"เเถลงอีกรอบ เเนะ เสียมควรอยู่นิ่งๆ! เขมรเหน็บแรง ถาม “ทำไมทหารไทยไม่อยู่นิ่งๆ” ออกไปลาดเดินลาดตระเวนทำไม ควรทำตามข้อตกลง เวลาเกิดอะไรขึ้นก็มีแต่มาโทษฝั่งกัมพูชา แบบนี้ไม่ได้นะ ทหารกัมพูชาอยู่เฉยๆไม่เห็นมีคัยเป็นอะไรสักคน ทหารเสียมก็คนอยู่เฉยๆเช่นกัน. มาลี กล่าวไว้ ▪️Mali"s down again. Siem should stay still! Khmer is angry. They ask "Why the Thai soldiers are not still?" Why are they going out to patrol? They should follow the agreement. When something happens, they blame Cambodia. They can't do this. Cambodian soldiers are just idle. They don't see anything wrong with anyone. Siamese soldiers are just idly too.
Keat Chanpisith 23m · វាមកហើយ ទាហាន ថៃ បា.ញ់ ចូលភូមិព្រៃចាន់កំពុងក្តៅហើយ ប្រជាជនកំពុងរត់ទៅរក ត្រង់សេ ហើយ
Neth Pheaktra 20m · BREAKING៖ ទាហានថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បង្កឱ្យមានការរបួសពលរដ្ឋខ្មែរ ៥ នាក់។ នេះបើយោងតាមអាជ្ញាធរមូលដ្ឋានរាយការណ៍បឋម។ Thai soldiers opened fire on civilians in Prey Chan village, Ou Beychoan commune, Ou Chrov district, Banteay Meanchey province, at around 4pm, injuring five civilians, according to preliminary information from local authorities.
Sam Oeun 10m · ផ្លូវការ ថៃបាញ់ស្រោច លើប្រជាជនខ្មែរ នៅភូមិព្រៃចាន់របួស៥នាក់ របួសធ្ងន់និងស្រាល់ ទ័ពប្រុងជើងការក្នុងលាណដ្ឋាន
Chea Savy 40m · កុំជ្រើមពេក ២ថ្ងៃទៀតចិននឹងធ្វើអោយសៀមយំមិនចេញ ព្រោះចិនមិនអាចធ្វើតាមបំណងចោបានឡើយ ភាពអំនួតសៀមពឹងចិន១០០%ចុងក្រោយតែ១%ចិនមិនអោយផង បញ្ជាក់ចិនស្អប់ចរិកអ្នកនយោបាយណាដែលមិនស្មោះត្រង់ណាស់ . មួយរយៈនេះចិនធ្វើអោយសៀមទុកចិត្ត? តែថ្ងៃ១៤ខាងមុខដឹងគ្នាហើយណាចោសៀមប្រាក់ក៍បង់ថង់ក៍ដាច. ហេតុផលងាយយល់ទេ គឺសិក្សាតាមទំនាយសៀមរលាយប្រទេស៚
ស៊ន សុភក្រ្ត-Sorn Sopheak 36m · ពួកវាបាញ់អា 12ក្បៀស ចូលភូមិព្រៃចាន់ បណ្តាលឲ្យពលរដ្ឋ៥នាក់ របួស! ១២ វិច្ឆិកា ២០២៥!
ក្រសួងការពារជាតិ
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖
វេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន ៥រូប។ ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥
ព្រំដែនកម្ពុជា ថៃ៖ កងទ័ព ថៃ និង កងទ័ព សៀម អាច បាញ់កាំភ្លើងយន្តធុនធ្ងន់ប្រភេទ M2 Browning ដែលផលិតនៅ អាមេរិក ឬ មួយ កាំភ្លើងយន្ត ផលិតក្នុងប្រទេស ថៃ Locally Made ចំនួន ០៣ បណ្តាលឲ្យប្រជាពលខ្មែរ ០៥ រងរបួស នៅ ភូមិព្រៃចាន់។ បើករណីការធ្វើ កោសល្យវិច្ឆ័យ ឃើញថា ជាអាវុធផលិតនៅអាមេរិក គឺបានន័យថា ថៃមានបំណង ចាក់ឆ្លឹសឲ្យខ្មែរស្អប់អាមេរិក។ បើសិនជាការធ្វើវិភាគ ឃើញថាជាកាំភ្លើងផលិតក្នុងស្រុក នោះ មានន័យថា ប្រទេសថៃ ជាប្រទេសគាំទ្រ ភេរវកម្ម Terrorism ។ កាំភ្លើង ១២,៧ មម ផលិតនៅ អាមេរិក បាញ់ចម្ងាយ ៧,៤០០ មែត្រ ចំណែកកាំភ្លើង ១២,៧ មម ផលិតនៅ រុស្សី បាញ់ចម្ងាយ ៧,០០០ មែត្រ។
BVTV plus news 17m · ប្រជាជននៅភូមិព្រៃចាន់ម្នាក់ បានស្លាប់ បន្ទាប់ពីការបាញ់ប្រហាររបស់ទាហានថៃមក លើភូមិព្រៃចាន់យ៉ាងកម្រោល សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង
Prak Vanda 22m · គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ ស្ថានភាពព្រំដែននៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់ជាធម្មតា ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលខេត្ត។
Sothea Born 21m · ឈឺចាប់ ជាមួយ តិ-រិ-ច្ឆាន។ ការឈឺចាប់នេះ ធ្វើអោយយើងទាំងអស់គ្នា ប្រឹងប្រែង ពង្រឹងស្មារតី សាមគ្គី កុំបាក់ស្បាត កុំបែកបាក់។ ថ្ងៃនេះយើងខ្យោយ គេវៃក្បាលយើងបាន យើងត្រូវតែ តស៊ូរ រួបរូម សមគ្គីគ្នា។ គ្រួសារយើងក្រ យើងកុំបន្ទោសឪពុកម្តាយយើង តែយើងត្រូវកសាង ជាមួយគ្នា។
ធី សុវណ្ណថា Thy Sovantha 16m · 🥹មិញនេះ គាត់ស្លាប់.ហើយ ប្រជាជនខ្មែរម្នាក់ រងរបួសធ្ងន់ដោយការបាញ់ ប្រហារពីទ័ពថៃ ភូមិព្រៃចាន់ RIP🇰🇭🙏... @ថា
Mrr Duk 12,11,2025 សុខភាពការណ៍ល្ងាចនេះដូចជាមិនស្រួលទេបានត្រៀមរួចរាល់សម្រាប់ការពារប្រទេសជាតិនិងប្រជាជនគ្មានពាក្យថាស្ដាយក្រោយទេសម្រាប់ពួកខ្ញុំឲ្យតែក្រុមគ្រួសារបានរស់នៅសុខស្រួល។ សុំវត្ថុស័កសិទ្ធការពារនៅភ្នំដងរែកនេះតាមឃុំក្រងថែរក្សាពួកខ្ញុំនៅជួរមុខឲ្យឈ្នះអស់មានសត្រូវទាំងពួង។( ពូជសាសន៍ថោកទាបរកលេខដាក់គ្មាន ប្រជាជនខ្ញុំមានកំហុសអ្វី បើខ្លាំងតតាំងជាមួយពួកអញ់មកកុំធ្វើបាបប្រជាជន សង្ឃឹមថាលើកនេះនឹងដាច់ស្រេចចុះ)។
San Buntheoun 29m · សូមបងប្អូនជនរួមជាតិចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពលរដ្ឋស្លូតត្រង់យើងម្នាក់បានបាត់បង់អាយុជីវិតទៅហើយដោយសារ បើកការបា.ញ់ប្រ.ហារពីយោធាថៃ
Huy Bunleng News 50m · អាជ្ញាធរខេត្តបន្ទាយមានជយ័៖ ក្រៅពីអ្នករបួស មានពលរដ្ឋយើងម្នាក់ហើយបានស្លា.ប់ដោយទាហានថៃបើកការបា.ញ់ប្រហារនៅភូមិព្រៃចាន់ រសៀលថ្ងៃ12,11,2025នេះ!
Biography-kh 20m · បឋម❗ពលរដ្ឋខ្មែរពីរនាក់ដែលរងគ្រោះដោយការបាញ់ប្រហារពីទាហានសៀម បានបាត់បង់ជីវិតហើយ ប្រភព: SBT NEWS
Ren Chanrith 54m · ពិតជាឈឺចាប់ណាស់ មេទ័ពសៀមបានប្រាប់បណ្តាញសាព័ត៌មាននានា ថាយោធាថៃមិនបានបាញ់ចូលភូមិណងចាន់ បណ្តាលឱ្យអ្នកភូមិ៥នាក់រងរបួសទេ ហើយថា ខាងកម្ពុជាជាអ្នកបង្ករហេតុបាញ់ខ្លួនឯង រួចទម្លាក់កំហុសលើកងទ័ពថៃ ក្នុងចេតនាអុចអាលឱ្យមានការប្រឈមុខដាក់គ្នា។ បើតាមសំដីលោកវរៈសេនិយ៍ទោColonel Richa Sooksuwanon អ្នកនាំពាក្យរងនៃកងទ័ពថៃ។
BVTV plus news 5m · នៅម៉ោង៥៖៥៤នាទីនេះ ថៃនៅតែបន្តបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់, របាយការណ៍បឋម ពលរដ្ឋខ្មែរស្លាប់ម្នាក់ និងរបួសច្រើននាក់!
Vea Sna 13m · របួស៥ យកបាន៣នាក់ចេញមក ស្លាប់១ សល់២មិនទាន់យកចេញ😡😭
Neth Pheaktra 10m · បច្ចុប្បន្នភាព៖ នៅម៉ោង៥៖៥៤នាទីនេះ យោធាថៃនៅតែបន្តបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់, របាយការណ៍បឋម ពលរដ្ឋខ្មែរស្លាប់ម្នាក់ និងរបួសច្រើននាក់
Hun Manet 8m · ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។ ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។ ខ្ញុំសូមអោយភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ខ្ញុំសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវអោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។ ជាមួយគ្នានេះ ខ្ញុំសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត ។ កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។
Kong Sothanarith
ភាពសាហាវរបស់ថៃ!!
1-បាញ់ប្រហារលើជនស៊ីវិលកម្ពុជា ដែលមានតែបាតដៃទទេ គ្មានអាវុធ។
2-បាញ់ប្រហារច្រើនម៉ោង គឺចាប់ពីម៉ោង៣ កន្លះរសៀល ដល់ម៉ោងជិត ៦ល្ងាច។
3- ប្រើអាវុធធុន RPD ដែលជាអាវុធស្វ័យប្រវត្តិគាំទ្រថ្មើជើងសម្រាប់កងទ័ព ប្រឆាំងការវាយលុកជាហ្វូង។
4- ជម្រើសនៃការប្រើប្រាសអាវុធបែបនេះ បញ្ជាក់ពីកម្រិតនៃភាពព្រៃផ្សៃរបស់ទាហានថៃ មិនសក្តិសមនឹងភាពស៊ីវីល័យក្នុងប្រទេសឡើយ។ វាបង្ហាញពីកម្រិតអប់រំសីលធម៌ផ្នែកយោធាកម្រិតទាប។
5- ជម្រើសនៃការប្រើប្រាស់អាវុធនេះ ហាក់ដូចជាចាត់ទុកពលរដ្ឋខ្មែរជាសត្វ និងត្រូវវាយប្រហារកំទេចជាហ្វូង។
6- ជម្រើសនៃការប្រើប្រាស់អាវុធ និងប្រភេទអារវុធនេះ បង្ហាញពីភាពអមនុស្សធម៌កម្រិតខ្ពស់របស់ទាហានថៃ ក្រុមយោធាថៃ និងរដ្ឋាភិបាលថៃ ដែលគ្មានការគ្រប់គ្រង គ្មានសណ្តាប់ធ្នាប់ និងគ្មានវិន័យកងទ័ពត្រឹមត្រូវតាមស្តង់ដារ។
7-ជម្រើសនៃការប្រើប្រាស់អាវុធ បង្ហាញពីលក្ខណៈបែបព្រៃនៃកងទ័ពថៃ។
ទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យ 1h · សេចក្តីក្រើនរំលឹក : « ហាមថតរូបភាពឬវីដេរអូ ចល័តទ័ព ទីតាំងអាវុធ ទីតាំងលេណដ្ឋាន និងសកម្មភាពប្រយុទ្ធ របស់កងទ័ពយើងនៅលើបណ្តាញសង្គម 🚫 » ។ រូបថត ឬ វីដេអូ សូមបងប្អូន កុំPost កុំShare គ្រប់រូបភាពណា ដែលអាចប៉ះពាល់ដល់សុវត្ថិភាព កងទ័ពយើងជួរមុខ ។ សូមមេត្តា កុំបំផុសព័ត៌មានក្លែងក្លាយ និង វីដេអូចាស់បំពុល ... សូមចូលរួមទាំងអស់គ្នាបងប្អូន យើងធ្វើបានល្អហើយ 🙏🏻
វេជ្ជ- ហែន ភារៈ 39m · បងប្អូនថតកុនរឿងសង្រ្គាមខ្មែរ-សៀមសម័យលង្វែកត្រូវប្រយ័ត្នអោយមែនទែនកាលនោះខ្មែរចាញ់សៀមដោយសារសៀមបាញ់កាំភ្លើងធំរាប់ពាន់ដើមចូលបន្ទាយ។ល។
News Today 9m · នៅម៉ោង៦ល្ងាចនេះ ទាហានថៃប្រើកាំភ្លើងយន្តបាញ់ ៥ គ្រាប់ទៀតចូលភូមិព្រៃចាន់ ។ យោងតាមអ្នកនាំពាក្យខេត្តបន្ទាយមានជ័យ ។
ស៊ន សុភក្រ្ត-Sorn Sopheak 16m · UPDATE: អ្នកនាំពាក្យក្រសួងការពារជាតិ៖ យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ចំនួន២លើក ដែលមកទល់ពេលនេះនៅបន្តធ្វើសកម្មភាពយោធានៅឡើយ
Neth Pheaktra 57m · បច្ចុប្បន្នភាព៖ នៅម៉ោង៥៖៥៤នាទីនេះ យោធាថៃនៅតែបន្តបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចាន់, របាយការណ៍បឋម ពលរដ្ឋខ្មែរស្លាប់ម្នាក់ និងរបួសច្រើននាក់
Meas Saborn 9m · សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៖ សូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត។ ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។
ធី សុវណ្ណថា Thy Sovantha ម៉ិចដែរ បងប្អូន.ក្បាលរឹង នៅចង់បញ្ចុះតំលៃ៥០០៛ ចង់ច្រាសរបស់សៀម ទៀតទេ? ល្មមភ្ញាក់ខ្លួន.ហើយ🥹... @ថា





























































































No comments:
Post a Comment