Thursday, February 27, 2020

កាំជ្រួច FN 6 និង FN 16

FN-6 or Feinu-6 (Chinese: 飞弩-6; pinyin: Fēi Nú-6; literally: "Flying Crossbow-6") is a third generation passive infrared homing (IR) man portable air defence system (MANPADS). It was developed by China, and is their most advanced surface-to-air missile offered in the international market. Specially designed to engage low flying targets, it has a range of 6 km and a maximum altitude of 3.8 km. The FN-6 is in service with the People's Liberation Army (PLA), and has also been exported to Malaysia, Cambodia, Sudan and Peru. Based on FN-6, China has developed a number of other MANPADS, such as HN and FY series, as well as other vehicle-based short-range air defense systems such as FN and FB series.

ហេតុអីចាំបាច់ទិញកាំជ្រូចប្រភេទនេះប្រើ បើតាមការសិក្សាគេរកឃើញថា ទសវត្សឆ្នាំ ៨០ អត្រាយន្តហោះធ្លាក់ដោយសារកាំជ្រួចមានតែ ២៥%?  ដោយសារពីដើមមិញ គេប្រើរាដាធម្មតា គឺ គេចាប់យកសម្លេង ដើម្បីកំណត់ទីតាំង ល្បឿងហោះ និង កំពស់ហោះ ដូច្នេះមិនចេញជារូបភាពឲ្យ អ្នកបាញ់មើលឃើញច្បាស់។ ម្យ៉ាងណាណោះ យន្តហោះ ហោះខ្ពស់ៗ ផុតពីរាដា ឬ ហោះទាបៗ ក្រោមរាដាមិនអាចចាប់បាន ចំណែកកាំជ្រួច FN ៦ គឺជាកាំជ្រួចបាញ៉គោលដៅ ទាបបំផុត ពី ១៥ ម ទៅ ៣,៨០០ ម ពីដី។
កាំជ្រួច Fēi Nú-6  (FN 6) គឺជាកាំជ្រួចលីស្មាការពារអាកាស ប្រើកាំរស្មីក្រហមសម្រាប់នាំផ្លូវក្បាលគ្រាប់សំដៅគោលដៅផ្ទៃអាកាស ផលិតនៅប្រទេសចិន ជាប្រភេទកាំជ្រួចទំនើប បាញ់ពីផ្ទៃដី ទៅអាកាស ដែលគេប្រើពេញនិយមនៅលើទីផ្សារអន្តរជាតិ។
កាំជ្រួច Fēi Nú-6 អាចមានបំពាក់ កែវយឺតមើលពេលយប់ (បើសិនជាមានការបញ្ជាទិញ) បានន័យគេអាចមើលឃើញគោលដៅ ពេលយប់-- ដើម្បីគំទេចគោលដៅផ្ទៃអាកាស គេត្រូវការពត៍មាន ៣ គឺ ចម្ងាយគោលដៅ កំពស់ហោះគោលដៅ និង ល្បឿនគោលដៅ។

កាំជ្រួច Fēi Nú-6 មានបំពាក់នូវ ប្រព័ន្ធរករកគោលដៅ ដោយប្រើ កាំរស្មីក្រហម។ កាំរស្មីក្រហម មាននៅគ្រប់គោលដៅលើផ្ទៃដី និងផ្ទៃអាកាស ជាពិសេងមានបំពាក់ ឧបករណ៍ស្វែងរកកាំរស្មីស្វាយអ៊ុលត្រា ដូចជា យន្តហោះមួយគ្រឿង មានចំណុចក្តៅ (សីតុណ្ហភាពខ្ពស់) និងចំណុចពណ៍លឿង ចំណុចពណ៍ខៀវ ដូច្នេ កាំជ្រួច កាំជ្រួច Fēi Nú-6 អាចគូសចេញជារូបភាព Image បាននៅលើ អេក្រង់ ដែលភាសាបច្ចេកទេសគេហៅថា Infrared Imaging គឺរូបភាពកាំរស្មីក្រហម។ ដោយសារបច្ចេកវិជ្ជាបែបនេះ ធ្វើឲ្យ កាំជ្រួច Fēi Nú-6 មានអត្រាកំទេចគោលដៅ ដល់ទៅ ៧០%  (70% hit probability ) បានន័យថា បាញ់ ១០គ្រាប់ កំទេចគោលដៅបាន ៧គ្រឿង !

 កាំជ្រួច (FN 6) ផលិតឡើងជាពិសេសសម្រាប់គោលដៅហោះរយៈកំពស់ទាបៗ ក្នុងចម្ងាយ ៦ គម និងកំពស់ ៣,៨ គម។ កាំជ្រួច (FN 6) កំពុុងដាក់ឲ្យប្រតិបត្តិក្នុងជួរកងទ័ពរំដោះប្រជាមានិតចិន ក៍មាននាំចេញទៅកាន់ប្រទេស ម៉ាឡេស៊ី កម្ពុជា ស៊ូដង់ បេរូ ផងដែរ។ តាមបទពិសោធន៍ពី កាំជ្រួច (FN 6) ប្រទេសចិនបានផលិតចេញជា ប្រព័ន្ធកាំជ្រួចលីស្មាការពារអាកាសជាច្រើនប្រភេទផ្សេងទៀត ដូចជា សេរី HN និង FY ក័ដូចជាប្រទេសបំពាក់លើយាន្តប្រយុទ្ធចម្ងាយខ្លី រួមមាន NF និង FB ជាដើម។

Specifications (FN-6) ចំនុចពិសេសនៃកាំជ្រួច  (FN-6)
  • Weight 16 kg ទម្ងន់ ១៦ គ.ក
  • Length 1495mm ប្រវែង ១,៥០ម
  • Diameter 72mm ទំហំកាណុង ៧២មម
  • Maximum firing range 6,000 meters ចម្ងាយបាញ់អតិប្បរិមា ៦០០០ ម
  • Engine Single Stage Solid Rocket Motor ប្រភេទថាមពល )ប្រេងស្ងួត)
  • Flight altitude 3,800 meters កំពស់កាំជ្រួចហោះ ៣,៨០០ម
  • Speed 600m/s ល្បឿនក្បាលគ្រាប់ ៦០០ម/វិនាទី
  • Guidanc system infrared homing ប្រភេទទូបញ្ជាៈ ប្រើកាំរស្មីក្រហម
  • អត្រាកំទេចគោលដៅ ៧០%
ជាប្រភេទកាំជ្រួចដែលទំនើបជំនាន់ទី៣ ដោយសារនៅ ក្បាលគ្រាប់មានបំពាក់ (១) ប្រព័ន្ធរុករកកាំរស្មីក្រហម ឬ កំដៅចេញពីយន្តហោះ ឧទ្ធម្ភាចក្រ ( Infrared Seeker) ដែលប្រព័ន្ធនេះមិនច្រឡំជាមួយ កំដៅផ្កាភ្លើង ឬ ដុំភ្លើងក្លែងក្លាយបាញ់ចេញពី យន្តហោះ ឬឧទ្ធម្ភាចក្រ ឬកំដៅព្រះអាទិត្យ កំដៅបាញ់ចេញពីផ្ទៃដីឡើយ។
  • ស៊ីរី ថ្ងៃទី ២៥ កុម្ភៈឆ្នាំ  ២០១៣៖ ពួកបេះបោរក្នុងសង្រ្គាមស៊ីវិល បានប្រើកាំជ្រួចនេះ បាញ់កំទេចឧទ្ធម្ភាចក្រ ធុន Mi Mi 8 ឬ Mi 17
  • ស៊ីរី ១៨ សីហា ២០១៣ៈ ពួក ISIS ប្រើកាំជ្រួចនេះ បាញ់ទំលាក់ យន្តហោះ MiG ២១ របស់ទ័ព រដ្ឋាភិបាលស៊ីរី។
  • អ៊ីរាក់ៈ ១០តុលា ឆ្នាំ ២០១៤ ពូក ISIL/ISIS បាញ់ទំលាក់យន្តហោះ Mi Mi 35 របស់ទ័ពអាកាស អ៊ីរ៉ាក់។ និងថ្ងៃទី ៨ តុលា ២០១៤ មានការបាញ់ទំលាក់ដោយកាំជ្រួចដូចគ្នាទៅលលើ ឧទ្ធម្ភាចក្រ Bell ៤០៧។
  • អ៊ីរាក់ ថ្ងៃទី ២១ តុលា ២០១៥ ពួក ISIS នៅ អ៊ីរាក់ បានបាញ់ទីលាក់យន្តហោះ F-16 មកពីប្រទេស ហ្សកដង់ ដែលទៅទំលាក់គ្រាប់បែកនៅតំបន់ ISIS
ខាងក្រោមនេះជារូបភាពស្តីពីពត៍មានទូទៅសម្រាប់ជាការស្វែងយល់បន្ថែម

No comments:

Post a Comment