នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Monday, December 29, 2025

ប្រព័ន្ធបោះឆ្នោត អ៊ុយក្រែន

ឯកសារនានាពាក់ព័ន្ធបញ្ហាអនុយក្រែន រួមមាន
  1. កងទ័ពជើងអាកាស អ៊ុយក្រែន
  2. កងទ័ពជើងទឹក អ៊ុយក្រែន
  3. កងទ័ពជើងគោក អ៊ុយក្រែន
  4. ប្រភេទទ័ព អ៊ុយក្រែន
  5. ភូមិសាស្រ្តនយោបាយ អ៊ុយក្រែន
  6. ប្រព័ន្ធបោះឆ្នោត អ៊ុយក្រែន

ប្រព័ន្ធបោះឆ្នោត អ៊ុយក្រែន Elections in Ukraine Elections in Ukraine are held to choose : គោលបំណងនៃការសិក្សាតូចនេះ ដើម្បី ស្វែងយល់បរិបទ បដិវត្តន៍ពណ៍នៅ អ៊ុយក្រែន និង កម្ពុជា។ នៅ អ៊ុយក្រែន NDI អឺរ៉ុប មានអគ្គបញ្ជាការទ័ព បើកការិយាល័យនៅ ក្រុង គៀវ ប្រទេស អ៊ុយក្រែន ដើម្បីធានា សុវត្ថិភាព អ្នកបោះឆ្នោត រៀបចំការបោះឆ្នោត ការឃោសនានានា ចំណែក IRI ដែលជា វិទ្យាសា្ថនអាមេរិក សហការណ៍ជាមួយ USAIDs ក្នុងការរៀបចំកិច្ចបោះឆ្នោត ការឃោសនា និង សន្តិសុខ ដូចគ្នាដែរ។ អង្គការទាំង ២ ធ្វើសកម្មភាព ដូចគ្នាជាមួយ បក្ស រង្សី​ និង​បក្ស កឹម សុខា ដែល បង្កើតជា បក្ស សាង គ្រោះជាតិ។

ការវិវត្តន៍លទ្ធបោះឆ្នោតឆ្នាំ ២០១៤, ឆ្នាំ ២០២៩, និង លទ្ធផលនៃបដិវត្តន៍ពណ៍ឆ្នាំ ២០១៤, សង្រ្គាមឆ្នាំ ២០១៩, សង្រ្គាម ឆ្នាំ ២០២២ 

ការវិវត្តន៍លទ្ធបោះឆ្នោតឆ្នាំ ២០១៤, ឆ្នាំ ២០២៩, និង លទ្ធផលនៃបដិវត្តន៍ពណ៍ឆ្នាំ ២០១៤, សង្រ្គាមឆ្នាំ ២០១៩, សង្រ្គាម ឆ្នាំ ២០២២ 

  1.  the president (head of state), បោះឆ្នោតប្រធានាធិបតី
  2. Verkhovna Rada (legislature), and បោះឆ្នោតសភា រដ្ឋ
  3. local governments. បោះឆ្នោត សភាឃុំសង្កាត់
  4. Referendums may be held on special occasions.  បោះឆ្នោតប្រជាមតិ
Ukraine has a multi-party system, with numerous parties in which often not a single party has a chance of gaining power alone, and parties must work with each other to form coalition governments.

  1. បេក្ខភាពប្រធានាធិបតី ចំណាយ ២៤ លានដុល្លាលើ ការផ្សាយតាមទូរទស្សន៍ អំឡុងពេល ឃោសនា
  2. ការបង្កើនចំនួនក្រុម និងចំនួនអ្នកសង្កេតការណ័ដើម្បីគៀបសង្កត់សម្លេងឆ្នោត និង ដើម្បី ជួយបោះឆ្នោតតាមទីតាំង ដូចជា ការបោះឆ្នោត ឆ្នាំ ២០១៩ មានកំណើត ១៤​ដង ច្រើនជាង ការបោះឆ្នោត ២០១៤ ដូចជា មណ្ឌល ក មានអ្នកបោះឆ្នោត ១០០ នាក់ ដែល ៤០ នាក់់គាំទ្រ បក្ស ១ និង ៦០ នាក់ជាសមាជិកគាំទ្រ បក្ស លេខ ២ ដូច្នេះ :គណបក្ស លេខ ១ ត្រូវបញ្ជូនអ្នកសង្កេតការណ៍ច្រើនក្រុម ច្រើនចំនួន ទៅជួយបោះឆ្នោតក្នុងទីតាំងនោះ ។
  3. កាត់បន្ថយបេក្ខជនបច្ចេកទេស ដោយសារ ប្រើប្រព័ន្ធច្បាប់ ដើម្បីរារាំងជនទាំងនោះ-- អាចជាការរំខានដល់ការ ឃោសនាបោះឆ្នោត។
  4. ប្រឆាំងការទិញសន្លឹកឆ្នោត ដោយបង្កើតច្បាប់ផាកពិន័យធ្ងន់ធ្ងរទ្វេឡើង។ អ៊ុយក្រែនចំណាយ ២២០ លានដុល្លា/ ៥ ឆ្នាំ ទៅ លើ អ្នកបោះឆ្នោត ៣៨ លាននាក់ ដុច្នេះ ប្រមាណជាង ១ ដុល្លា/ម្នាក់/ឆ្នាំ។ តែចំណាយខ្លាំង ខ្ពស់ លើ ទូរទស្សន៍ ដែលមាន ២០០ ដុល្លា/វិនាទី ឬ ៧២០,០០០ ដុល្លា/ម៉ោង
  5. ចលនា ធំៗ ០២ ជួយឲ្យ បក្ស ហ្សាណែនស្គីជាប់ឆ្នោត គឺ វិទ្យាស្ថាន NDI and IRI ដែល Natioal Democratic Instuitute តំណាង  អឺរ៉ូប និង International Republican Institute តំណាង អាមេរិក។
  6. ការបោះឆ្នោតជាទូទៅ នៅ អ។ុយក្រែន មានភាពសេរី តែ គ្មានយុត្តិធម៍ ដោយសារ ការចំណាយខ្ពស់ លើការ ឃោសនា ការចុះឈ្មោះ ។ សម្រាប់ សមាជិក ក្រុមប្រឹក្សាស្រុក ១ នាក់ ចំណាយ ៥ លានដុល្លា​!! លើការ ឃោសនា ដោយជិះកង់អគ្គីសនី ដោយបង្ហាញពីការស្រលាញ់បរិស្ថាន ស្និតជាមួយ អឺរ៉ុប មានការរីកចម្រើនផ្នែកបច្ចេកវិជ្ជា។
  7. ជានយោបាយរបស់ NDI and IRI ការគំទេចបក្សចាស់ៗចោល ឬ ការបង្កើតបក្សថ្មី គឺជារឿង ចាំបាច់ មានសារៈសំខាន់ ដើម្បី អន្លងចិត្តអ្នកបោះឆ្នោត ដែលនេះទំនងជាមួលហេតុនាំឲ្យមាន ការរំលាយបក្សសង្រ្គោះជាតិចោល បង្កើតបក្សសង្រ្គោះជាតិថ្មី ១ ដែលមានមេដឹកនាំ ក្មេងៗ លំនាំ គំរូ នៅ អ៊ុយក្រែន និង ទំនងជា ការប្រឆាំង បក្សប្រហារ របស់ កឹម សុខា និង សម រង្សី វិញដែរ !
បញ្ជីឈ្មោះ ប្រធានាធិបតីអ៊ុយក្រែន

បញ្ជីឈ្មោះ ប្រធានាធិបតីអ៊ុយក្រែន
សង្រ្គាមផ្ទូះឡើង ដោយសារតែ តុល្យភាពកម្លាំង នេះបើតាមទ្រឹស្តី មូលហេតុនៃសង្រ្គាម ជាក់ស្តែង គណបក្សស្និត អាមេរិក មាន ២២ % គណបក្សស្និត អឺរ៉ុប មាន ២១ % នៃសម្លេងគំាទ្រក្នុងការបោះឆ្នោតតំណាងរាស្រ្តនៅ អ៊ុយក្រែន ខែ តុលា ឆ្នាំ ២០១៤ បន្ទាប់ពី មានសង្រ្គាម រុស្សី អ៊ុយក្រែន ខែ កុម្ភៈ ឆ្នាំ ២០១៤ ខណៈដែល បគ្សគាំទ្រ រុស្សី មាន ៩ % ចំណែក រដ្ឋាភិបាលផ្តាច់ខ្លួន មិនបានចូលរួមការបោះឆ្នោត បួករួមទាំង តំបន់ គ្រីមៀ នេះ សំដៅថា ជាតុល្យភាព សន្លឹកឆ្នោត និង តុល្យភាពកម្លាំងអាវុធ។
ប្រព័ន្ធបោះឆ្នោត អ៊ុយក្រែន
ប្រព័ន្ធបោះឆ្នោត អ៊ុយក្រែន

ប្រព័ន្ធបោះឆ្នោត​អ៊ុយក្រែន

ការស្ទង់មតិសាធារណជន ដោយ IRI របស់ អាមេរិក នៅកម្ពុជា ឆ្នាំ ២០១០
US democracy assistance programs in Ukraine after the Orange Revolution

វ៉ាស៊ីនតោន —  អង្គការ​របស់​អាមេរិកាំង​ចំនួន​ពីរ​ដែលធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​សម្តែង​ការ​ខកចិត្ត​នឹង​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្រោយ​ពី​ការវិនិយោគ​ជាង​២​ទសវត្សរ៍និង​បាន​លើក​ទឹកចិត្ត​យុវជន​ឲ្យ​ចូលរួម​ធ្វើសកម្មភាព​សង្គម។

ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃពុធ​ដែល​រៀបចំ​តាម​អនឡាញ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI)​ របស់​សហរដ្ឋ​អាមេរិក​លោក ​Derek Mitchell​ បាន​ថ្លែង​ថា​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​បាន​ដើរ​ថយ​ក្រោយ​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ក្នុង​នោះ​មាន​កម្ពុជា​ភូមា​និង​ថៃ​ជាដើម។​ប៉ុន្តែ​រូបភាព​វិជ្ជមាន​នោះ​គឺ​ពលរដ្ឋ​ជាច្រើន​ជាពិសេស​ក្រុម​យុវជន​បាន​យល់​ពី​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​និង​បាន​ចេញ​មក​តវ៉ា​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​និង​សេចក្តី​ថ្លែថ្នូរ។
ប្រព័ន្ធបោះឆ្នោត អ៊ុយក្រែន


ប្រព័ន្ធបោះឆ្នោត អ៊ុយក្រែន
វិទ្យាស្ថាន ​NDI ​ជា​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​មិន​រកប្រាក់ចំណេញ​និង​មិនប្រកាន់​គណបក្ស ​ដែល​មានទីស្នាក់ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។ វិទ្យាស្ថាននេះ​ធ្វើការ​នៅ​ជុំវិញពិភពលោក​ក្នុងការ​លើកស្ទួយ​និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។ NDI បាន​ធ្វើប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពីឆ្នាំ​១៩៩២​ប៉ុន្តែ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បណ្តេញ​បុគ្គលិក​អន្តរជាតិ​របស់​វិទ្យាស្ថាន​នេះ​ចេញពី​ប្រទេស​កម្ពុជា​នៅ​ខែសីហា​ឆ្នាំ​២០១៧។

លោក Derek Mitchell​ ចាត់ទុកថា​ការ​បណ្តេញ​អង្គការ​នេះ​ចេញ​មិន​ឲ្យ​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​រឿង ​«គួរ​ឲ្យ​ខកចិត្ត​ខ្លាំង​ណាស់»។ លោក Mitchell​ ដែល​ធ្លាប់​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩៤​ចាត់ទុក​ថា​ពេល​នោះ​គឺ​ជា «ពេលវេលា​ប្រកប​ដោយ​ក្តី​សង្ឃឹម»។

លោក Derek Mitchell បាន​បញ្ជាក់បន្ថែម​ថា៖ «យើង​ដឹង​ថា​ពេលនោះ​គឺជា​ពេល​វេលា​លំបាក​ដោយ​សារ​សោកនាដកម្ម​នៃ​ប្រវត្តិសាស្រ្ត​កម្ពុជា​ដែល​ប្រទេស​កម្ពុជា​ទើបតែ​ចាកចេញ​ប៉ុន្តែ​ពិត​ជា​មាន​ឋាមពល​និង​ការ​រំភើប​និង​ភាព​បន្ទាន់​ដើម្បី​រិះរក​វិធី​រៀបចំ​សង្គម​មួយដែល​នឹង​នាំ​ឲ្យ​មាន​ស្ថិរភាព​ជាងមុន​និង​មិន​វិល​ត្រឡប់​ទៅ​រក​អំពើ​ហិង្សា​និង​សោកនាដកម្ម​និង​អំពើ​ពុករលួយ​ហើយ​ព្យាយាម​បង្ក​ឱកាស​ឲ្យ​មនុស្ស​ជំនាន់​ថ្មី​ចាប់ផ្តើម​ជាថ្មី»។

ការ​បណ្តេញ​អង្គការ​ NDI ​ចេញត្រូវ​បាន​គេមើល​ឃើញ​ថា​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​មួយ​ប្រឆាំង​នឹង​សារព័ត៌មាន​ឯករាជ្យ​អ្នកនយោបាយ​ប្រឆាំង​និង​សង្គម​ស៊ីវិល​ ហើយ​វា​កើត​មាន​ឡើង​នៅ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ឆ្នាំ​២០១៨​ដែល​ជា​ការប្រកួត​ប្រជែង​យ៉ាង​ប្រកៀក​ប្រកិតគ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាគណបក្ស​ប្រឆាំង​ដ៏ធំ។

រីឯ​វិទ្យាស្ថាន​អន្តរជាតិ​សាធារណរដ្ឋ​ (IRI) ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​រកប្រាក់ចំណេញ​និង​មិន​ប្រកាន់​គណបក្ស ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិកដែរ​នោះ​ក៏​បាន​សម្តែង​ការខកចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។

លោក Daniel Twining ប្រធាន​ IRI បាន​ថ្លែង​បន្ថែម​ក្នុងវេទិកា​អនឡាញ​ដែរ​ថា៖​ «ខ្ញុំ​សោកស្តាយ​ដែល​រដ្ឋាភិបាល​មិន​មាន​អារម្មណ៍​ស្វាគមន៍​ពួកយើង​នៅ​ទីនោះ។ វាជារឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បន្តិច​ដោយសារ​យើង​ក៏ធ្វើការ​នៅ​ឡាវ។ យើង​ក៏ធ្វើការ​ជាមួយ​នឹង​គណបក្ស​កុម្មុយនីស្ត​វៀតណាម។ ការណ៍​នេះ​មិនមែន​មាន​ន័យ​ថា​ NDI ឬ​IRI​ធ្វើការ​តែ​ក្នុង​សង្គម​ដែល​ខុស​ពី​កម្ពុជា​ទេ។ តាមពិត​ទៅ​យើង​ធ្វើការ​នៅ​ក្នុង​សង្គម​ជាច្រើន​ដែល​ស្រដៀង​នឹង​កម្ពុជា​ដែរ»។​

វិទ្យាស្ថាន ​IRI ​បាន​ចាប់ផ្តើម​ការងារ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩២​ដោយ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​នឹង​គណបក្ស​នយោបាយផ្សេងៗនិង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ពង្រឹង​ស្ថាប័ន​និង​គុណតម្លៃប្រជាធិបតេយ្យ​ប៉ុន្តែ​បាន​បញ្ចប់​បេសកកម្ម​នៅ​មុន​ពេល​ដែល​មាន​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែល​កើត​មាន​តាំងពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នៅ​ចុងឆ្នាំ​២០១៧។

ទោះបីជាយ៉ាងនេះ​ក៏ដោយ​លោក ​Derek Mitchell​ បាន​បញ្ជាក់​ថា​វិទ្យាស្ថាន ​NDI​ រង់ចាំ​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​នៅពេល​ណា​ដែល​អាច​វិល​វិញ​បាន​ប៉ុន្តែ​មាន​ក្តីសង្ឃឹម​តិចតួច​ដោយសារ​អង្គការ​នេះ​នឹង​មិនធ្វើការ​នៅ​ក្រោម​ស្ថានភាព​ដែលមាន​ការដាក់​សម្ពាធ​ទេ។

លោក ​Mitchell​ បាន​បន្ថែម​ថា៖​ «យើង​ធ្វើការ​តែ​នៅកន្លែង​ណា​ដែល​ត្រូវគេ​ស្វាគមន៍​តែប៉ុណ្ណោះ។ យើង​មិន​ទៅ​ធ្វើការ​ដែល​លាក់លៀម​ទេ។ យើង​នឹង​មិន​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ណាមួយ​ដោយ​របៀប​វិទ្ធង្ស​នា​ទេ។ យើង​បើកចំហ​ដល់​ប្រទេស​ណា​ដែល​ចង់​ដើរ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ»។​

យ៉ាងណា​ក៏ដោយ​អ្នកជំនាញ​ទាំងពីរ​បាន​សម្តែង​ក្តី​សង្ឃឹម​លើ​ពលរដ្ឋ​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​ពួកគេ​មាន​ឋាមពល​និង​បានលើកទឹកចិត្ត​ពួកគេ​ឲ្យ​បន្ត​ធ្វើសកម្មភាព​នៅ​តាម​មូលដ្ឋាន​ដើម្បី​ចូលរួម​សកម្មភាព​នយោបាយ​និង​សង្គម។

លោក ​Twining​ បាន​បញ្ជូន​សារ​ដល់​យុវជន​ថា៖ «ដូច្នេះ​សូម​សកម្ម​ឡើង​ដោយ​ចូលរួម​ការងារ​សង្គម​និង​ប្រមូល​មិត្តភក្តិ​និង​រៀបចំ​គ្នាឡើង។ ការរៀបចំ​ចាត់តាំង​គឺ​ជារឿង​សំខាន់ណាស់​ពីព្រោះ​ធ្វើកិច្ចការ​អ្វី​តែម្នាក់​ឯង​គឺពិបាក​ប៉ុន្តែ​នៅពេល​ដែល​អ្នក​អាច​ធ្វើ​ការងារ​ជាក្រុម​ជាផ្នែក​មួយ​នៃ​សហគមន៍​គឺអ្នក​ផ្តល់​ភាព​អង់អាច​ដល់​ខ្លួន​អ្នក​និង​មិត្តភក្តិ​ហើយ​នៅក្នុង​ប្រទេស​មួយ​ដែល​ពលរដ្ឋ​២ភាគ៣​គឺ​ជា​យុវជន​គឺអ្នកនយោបាយ​នឹង​ស្តាប់​អ្នក​និង​ឆ្លើយតប​តាម​ការអំពាវនាវ​របស់​អ្នក​និង​សកម្មភាព​របស់​អ្នក»។

លោក Derek Mitchell បាន​បន្ថែម​ថា៖ «ការងារ​ដ៏​សំខាន់បំផុត​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​មិនមែន​ប្រធានាធិបតី​ឬ​អ្នកនយោបាយ​ទេ គឺ​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ជាមូលដ្ឋាន​ដែល​កើតឡើង​ពីក្រោម​ឡើង​ទៅ​លើ… ហើយ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​អ្នកគ្រប់គ្នា​ដែល​ចង់ជឿជាក់​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឬ​នៅ​ទីកន្លែង​ណា​ក៏ដោយ​គឺ​ពួកគេ​គួរតែ​ចាប់ផ្តើម​ពី​ថ្នាក់​មូលដ្ឋាន»៕
គំរូចម្លងការបោះឆ្នោតនៅ អ៊ុយក្រែន ចូលមក កម្ពុជា
គំរូចម្លងការបោះឆ្នោតនៅ អ៊ុយក្រែន ចូលមក កម្ពុជា



No comments:

Post a Comment