ស្តេច កន អាយុ ២៦ ឆ្នាំ ឡើងស់ោយរាជ្យឆ្នាំ ១៥០៤ ហែរព្រះធាតុ ព្រះមាតា ពីខេត្ត អាសន្ទុក (កំពង់ធំ ) មកបញ្ចុះនៅ ចតុមុខវិញ។ ស្រាប់តែឆ្នាំ ១៥១២ ដល់ ឆ្នាំ ១៥២៥ ចេញពត៍មានថា មានសង្រ្គាមផ្ទៃក្នុង ដឹកនាំដោយស្តេច កន ហៅថា ស្តេច។ ពត៍មានផ្សេងៗ ថាស្តេច កន ជាជនជាតិ ចាម មកពី នគរចម្ប៉ា ចុះហេតុអ្វី អ្នកនយោបាយខ្មែរ គោរពស្រលាញ់ស្តេចកន កោតសរសើរស្តេចកន ជាស្តេចដឹកនាំប្រទេស រីកចម្រើនសម័យលង្វែក រហូតមានបោះជាប្រាក់ស្លឹក ចាយជាលើកដំបូងក្នុងប្រវត្តិសាស្រ្តខ្មែរ? គេថា កាលណាកម្ពុជា រកស៊ីធ្វើជំនួយ ជាមួយ ប្រទេស ម៉ាឡេ ចាម ពួកអឺរ៉ុប បើសេរដ្ឋកិច្ចរីកចម្រើន ប្រជាជនស្រលាញ់រាប់អាន ហេតុអ្វីសោយរាជ្យបានតែ ប៉ុន្មានឆ្នាំ ត្រូវគេធ្វើឃាដ? ចំណុចនេះ ដែលខ្ញុំជា Blogger យល់ឃើញថា ស្តេចកន ពិតdជាស្តេចចាមមែន ជាស្តេចបោក យកឈ្មោះស្តេច ស្រីសុគន្ធបទ មកធ្វើជាឈ្មោះខ្លួនឯងបំណងបោករាស្រ្តខ្មែរ។ ឆ្នាំ ១៦០០ នៃ គ.ស ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១,២ លាននាក់ដូច្នេះ ឆ្នាំ ១៥៩១ ដែល សៀមវាយលុក នគរលង្វែក គឺកម្ពុជា ទំនងមានប្រជាជន ១ ,១ លាននាក់ ធៀបជាមួយ ប្រជាជន សៀម Siam មាន ២,៤ លាននាក់។ ប្រទេស សៀម ជានិច្ចកាលមាន សង្រ្គាម ត្រូវ ភូមារ ឈ្លានពាន ហេតុអ្វី សៀម មានទ័ព មកវាយកម្ពុជា? បើយោងតាមការវិភាគប្រវត្តិសាស្រ្តដូចមាន ផែនទី ភ្ជាប់ខាងក្រោម គឺ អាណាចក្រ ប៉ាតានី Patani Kingdom គ្រប់គ្រងទាំង ប្រទេសសៀម ទាំង ភូមារ និង តំបន់ អាស៊ានសព្វថ្ងៃ ASEAN មានន័យថា កម្ពុជា ទាក់ទង ជំនួញជាមួយ ពួក អឺរ៉ុបនៅ វៀតណាម និង ហ្វីលីពីន ចង់នាំសាសនាគ្រឹស្តចូលកម្ពុជា ជាហេតុនាំឲ្យ ម៉ាឡេនៅ សៀម លើកទ័ពមកវាយកម្ពុជាផង ទ័ព ភូមារដែលកាន់ពុទ្ធសាសនា ក៍វាយប្រហារសៀមផងដែរ គឺ សៀម ចែកទ័ពជា ០២ ផ្លូវ ទ័ព សៀម ឥស្លាមសម្រាប់វាយ លង្វែក និង ទ័ពសៀមឥស្លាម វាយ ភូមារ ។ វិភាគបែបនេះ ព្រោះស្តេច សុរិយោពណ៍ ទ្រង់ដកទ័ពពី ខេត្តបាត់ដំបង ពោធិសាត់់ និង បរិបូរណ៍ដោយវាយ បើកផ្លូវឈាមរត់ចេញពីការឡោមព័ទ្ធចូលមកជួយ ក្រុងលង្វែក ពេលមកដល់ ក្រុងលង្វែក គ្មានមន្រ្តី គ្មានស្តេចគ្រប់គ្រងទេ ព្រោះរត់ចោលសមរភូមិ ចំណែកទ័ពជើងទឹក ត្រូវសៀម ព័ទ្ធនៅ សមរភូមិ បន្ទាយមាស និង មាត់ជ្រូក ស្តេច សុរិយោពណ៍ ក្រោយពីការតស៊ូទឹកចុងក្រោយ ជាមួយកាំភ្លើងធំសៀមផ្លោងពីចម្ងាយមិនបាន ក៍ដកទ័ពរត់ទៅ ពឹង វៀតណាម និង ហ្វីលីពីន ហេតុអ្វីមិនពឹង ចាម? ដូច្នេះ ប្រាកដណាស់ គឺពួកទ័ពចាម មិនបានច្បាំង ជួយខ្មែរទេ មានតែរង់ចាំឪកាស គ្រប់គ្រងខ្មែរ ។
ផែនទី កម្ពុជា សម័យលង្វែក ចែកជា ០៣ រដ្ឋ នៅឆ្នាំ ១៥២៥ ស្តេច កន
- ១៤៨៣ ព្រះស្តេចកន គ.ស ១៤៨៣-១៥២៥
- ១៥០៨ ស្រីជេដ្ឋា កន រឺ កៅ ១៥០៨-១៥?? ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី (ស្ដេចកន) (ឆ្នាំ១៥០៨-ឆ្នាំ១៥២៥)
- ១៥០៩ សង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែក បានផ្ដើមឡើងនៅឆ្នាំនៅ គ.ស.១៥០៩-១៥២៦ ដែលចាប់ផ្ដើមនៅក្នុងរជ្ជកាលព្រះបាទ ស្រីសុគន្ធបទ ព្រះស្រីជេដ្ឋា និង ព្រះបាទចន្ទរាជាទី១ ។
- ១៥១២ សង្គ្រាមគ្នាឯងនេះផ្ដើមឡើង ដោយសារតែការមានអបិយជំនឿខ្លាំងពេកទើបបណ្ដាលអោយកើតមានសង្គ្រាមដូច្នេះ ។
- ១៥១៦ បរមរាជាទី២, អង្គចន្ទទី១ ចន្ទរាជា ១៥១៦-១៥៦៦
- ១៥១៦ ចម្បាំងព្រះបាទស្រីជេដ្ឋានិងព្រះចន្ទរាជា (១៥១៦-១៥២៥)
- ១៥១៦ បរមរាជាទី៣,
- ១៥២៥ ស្តេច កន សុគត ក្នុងសង្រ្គាម
- ១៥៦៦ បរមិន្ទរាជា បរមិន្ទរាជា ១៥៦៦-១៥៧៦
- ១៥៧៦ បរមរាជាទី៤ រឺ ជ័យជេដ្ឋាទី១ សត្ថាទី១ ១៥៧៦-១៥៩៤
- ១៥៨៤ បរមរាជាទី៥រាជ្យទី១ ពញាតន់ ១៥៨៤-១៥៩៤
- ១៥៨៦ ជ័យជេដ្ឋាទី១ (បរមរាជាទី៥) រាជ្យទី១ ១៥៨៦ - ១៥៩៤
- ១៥៩៤ ព្រះបាទរាមាជើងព្រៃ ( ១៥៩៤,៩៥គ.ស )
- ១៥៩៦ ព្រះបាទពញាតន់ ( ១៥៩៦,៩៩គ.ស )
- ១៥៩៩ ព្រះបាទពញាអន ( ១៥៩៩,១៦០០គ.ស )
- ព្រះបាទចន្ទរាជា(១៥១៦ - ១៥៦៦) ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ នៅក្នុងឱកាសដែលស្ដេចកនធ្វើគុតព្រះបាទស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែនក្នុងឆ្នាំ ១៥១២ នោះ ព្រះអង្គចន្ទរាជាកំពុងគង់នៅក្រុងអយុធ្យាស្រុកសៀមឯនោះ។ នៅពេលទទួលបានដំណឹងនេះភ្លាម ព្រះអង្គក៏រកមធ្យោបាយមករំដោះរាជបល្ល័ង្ក។ ក្នុងអំឡុងសង្គ្រាមនេះ ប្រជារាស្ត្របានសុំឲ្យព្រះចន្ទរាជាឡើងសោយរាជ្យ។ ព្រះអង្គក៏ព្រមឡើងគ្រងរាជ្យសិន ដោយមានព្រះនាមសម្រាប់រាជ្យថា ព្រះបរមរាជាចន្ទរាជា នៅគ.ស ១៥១៦។ រហូតដល់ឆ្នាំ ១៥២៦ ជោគជ័យត្រូវបានទាំងស្រុងមកលើព្រះចន្ទរាជា ដោយស្ដេចកនត្រូវចាប់បានហើយសម្លាប់ចោល។ ចាប់ពីឆ្នាំ ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ ១៥២៩ ព្រះអង្គយាងទៅគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។ ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមាត្រឡែងកែង ព្រះគោ និងប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវី ... ឲ្យចងក្រង និងសរសេរឯកសារគ្រប់ប្រភេទសម្រាប់កុលបុត្រ កុលធីតាខ្មែរជំនាន់ក្រោយ។ ប៉ុន្តែនៅឆ្នាំ ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ ព្រះចេតិយតម្កល់អដ្ឋិធាតុរបស់ព្រះអង្គស្ថិតនៅលើភ្នំព្រះរាជទ្រព្យសព្វថ្ងៃ។
- ព្រះបាទបរមរាជា (១៥៦៦ - ១៥៧៦) ព្រះបាទបរមរាជា ជាបុត្រច្បងរបស់ព្រះចន្ទរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀមដើម្បីដណ្ដើមយកអាណាខែត្រខ្មែរ ដែលសៀមបានយកទៅ។ នៅឆ្នាំ ១៥៧០ ព្រះអង្គបានយាងទៅគង់នៅរាជធានីអង្គរដើម្បីប្រមូលទ័ពទៅរំដោះយកខែត្រនគររាជសីមា ហើយដាក់មន្ត្រីខ្មែរឲ្យនៅត្រួតត្រាទីនោះ។ នៅឆ្នាំ ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេក ស្ដេចសៀមបង្ខំចិត្តចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរ ហើយព្រមប្រគល់ខែត្រនគររាជសីមា ខេត្តចន្ទបុរី និងខេត្តបស្ចឹមបុរីឲ្យមហាក្សត្រខ្មែរវិញ។ ចម្បាំងខ្មែរសៀមលើកនោះ គឺខ្មែរស៊ើបការណ៍ដឹងថាស្ដេចសៀមរវល់តែធ្វើចម្បាំងជាមួយលាវ (សៀមជួយភូមាដោយបង្ខំចិត្តក្នុងចម្បាំងជាមួយលាវ)។ ព្រះបាទបរមរាជាទ្រង់សោយទិវង្គតនៅ គ.ស ១៥៧៦។ នៅឆ្នាំ១៥៧១ស្ដេចនគរលានជាងបញ្ជូនមន្ត្រី២នាក់និងពល១ ០០០នាក់មកបបួលស្ដេចខ្មែរប្រជល់ដំរីភ្នាល់ដាក់នគរ។
- ព្រះបាទសត្ថាទី១ (១៥៧៦ - ១៥៨៦) ព្រះបាទសត្ថាទី១ ជាបុត្រាទី២របស់ព្រះបរមរាជាត្រូវបានសោយរាជសម្បត្តិបន្ត ឯបុត្រាប្អូន ព្រះបាទស្រីសុរិយោពណ៌ជាឧបរាជ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងពីអាស៊ីអាគ្នេយ៍។ នៅឆ្នាំ ១៥៨៦ ព្រះបាទសត្ថាទី១ ដាក់រាជសម្បត្តិឲ្យបុត្រាច្បងព្រះនាមជ័យជេដ្ឋាទី១។
- ព្រះបាទជ័យជេដ្ឋាទី១ (១៥៨៦ -១៥៩៣ព្រះបាទជ័យជេដ្ឋាទី១ ជាបុត្រាច្បងរបស់ព្រះបាទសត្ថាទី១ បានឡើងគ្រងរាជសម្បត្តិ ដោយមានព្រះជន្មទើបតែ ១១ ព្រះវស្សា ឯបុត្រាទី២ព្រះនាមពញាតន់ មានព្រះជន្ម ៦ ព្រះវស្សាជាមហាឧបរាជ។ ចំណែកព្រះបាទស្រីសុរិយោពណ៌ ជាមហាឧភយោរាជ។ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ដែលបណ្ដាលមកពីវិបត្តិរាជវង្សានុវង្ស មន្ត្រីសេនាបតី និងប្រជារាស្ត្រគ្មានជំនឿនឹងគោរពព្រះរាជាវ័យក្មេង គ្មានព្រះរាជតំរិះបន្តិចសោះ ធ្វើឲ្យប្រទេសជិតខាង ជាពិសេសប្រទេសសៀមលើកទ័ពមកវាយលុកចូលប្រទេសខ្មែរជាច្រើនលើកច្រើនសា។ ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ ១៥៩៣។
- ១.របងដី : ការពារទឹកចូលរាជធានី
- ២.របងទឹក : សម្រាប់យកទឹកប្រើប្រាស់ក្នុងរាជធានី
- ៣. របងឬស្សី : មានកម្រាស់២សិន (៨០ម៉ែត្រ) ក្រាស់ខ្មឹក សម្រាប់ការពារខ្មាំងសត្រូវ។
- នៅកណ្តាលរាជធានីលង្វែក ព្រះបាទចន្ទរាជាបានសាងវត្តមួយឈ្មោះវត្តត្រឡែងកែង ដែលនៅសល់រហូតមកដល់សព្វថ្ងៃ។ ក្រៅពីបន្ទាយលង្វែក ព្រះបាទចន្ទរាជាបានបញ្ជាឱ្យកសាងវត្តអារាមជាច្រើននៅ ខេត្តពោធិ៍សាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិពា្វន)។
- ទីតាំងភូមិសាស្ត្រ រាជធានីលង្វែក ជាទីតាំងប្រវិត្តសាស្រ្តខ្មែរមួយដែលសព្វថ្ងៃស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាកន្លែងយុទ្ធសាស្រ្តមួយដោយមានទន្លេ បឹង ជាពិសេសព្រែក។ បន្ទាយលង្វែកត្រូវបានកសាងឡើងនៅក្នុងរាជធានី ដោយជីកបុកគ្រឹះរៀបថ្ម៦ហត្ថជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្ដារធ្វើបន្ទាយកម្ពស់១៤ហត្ថ កម្រាស់ខ្នងលើ១០ហត្ថ ជើងទេរខាងក្រោម២២ហត្ថ (១ហត្ថ=កន្លះម៉ែត្រ)។ ព្រះចន្ទរាជាបញ្ជាឱ្យមន្រ្តីឧកញ៉ាសេនាបតីកេណ្ឌរាស្រ្តកាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសង់បន្ទាយ និងរាជវាំង។ ទ្រង់បញ្ជាឱ្យគេធ្វើកំពែងការពារ៥ជាន់ ព្រមទាំងដាំរបងឫស្សីយ៉ាងក្រាស់។ ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហានកាំភ្លើងធំ ហើយនៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ។ កំពែងទី២ ដាក់ទាហានកាំភ្លើងវែង សាលាជំនុំ សាលាដំបូង និងសាលាឧទ្ធរណ៍។ កំពែងទី៣ដាក់ទាហានអាវុធខ្លី មានដាក់ផ្គាក់ កាំបិត។ កំពែងទី៤ ដាក់ទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។ ចំណែកកំពែងទី៥ មានរោងបញ្ចក្សេត្រ និងដំណាក់សំរឹទ្ធ វិមានកម្សាន្ត រោងភិរម្យ ក្រុមបាគូ បុរោហិត និងក្រុមមហាតលិកនៅ។ ក្នុងកំពែងនេះដែរ មានរាជវាំងកំពូលប្រាំបិទមាស និងលាបម្រ័ក្សណ៍សម្រាប់ព្រះមហាក្សត្រាធិរាជផ្ទុំ ហើយមានតម្កល់វត្ថុស័ក្តិសិទិ្ធគឺ ព្រះកែវ ឬព្រះត្រឡែងកែង និងព្រះគោចំនួន១២ ដែលនៅក្នុងពោះព្រះគោទាំងនោះមានរក្សានូវគម្ពីរក្បួនសាស្រ្តាដ៏មានតម្លៃលើសលប់។ តាមជំនឿរបស់ខ្មែរ ព្រះគោ និងព្រះកែវជាបងប្អូនបង្កើតនឹងគ្នា ដែលអ្នកស្រុកតែងតែគោរពបូជាទុកជាវត្ថុស័ក្ដិសិទ្ធិ។ ដោយសារនៅក្នុងបន្ទាយលង្វែកមានរូបព្រះគោ ព្រះកែវ ប្រជាជនសម័យនោះមានជំនឿថា នេះជាបន្ទាយមួយយ៉ាងមាំសម្រាប់ការពារសត្រូវផង និងឃ្លាំងវប្បធម៌ជាតិផងបន្ទាប់ពីសម័យអង្គរ។
- បន្ទាយលង្វែកត្រូវបានបែកបាក់នៅឆ្នាំ១៥៩៣ ដោយហេតុព្រះបាទសត្ថាទី១ ដែលជាចៅរបស់ព្រះចន្ទរាជា(អង្គចន្ទ) បានផ្ទេររាជសម្បត្តិឱ្យបុត្រាច្បងគឺព្រះបាទជ័យជេដ្ឋាទី១ ដែលទើបមានព្រះជន្ម១១វស្សា និងដកតួនាទីឧបរាជពីអនុជរបស់ទ្រង់គឺព្រះស្រីសុរិយោទ័យ ឱ្យបុត្រាទី២ ដែលទើបមានព្រះជន្ម៦វស្សា។ បញ្ហានេះធ្វើឱ្យប្រជារាស្ត្រលែងគាំទ្រ ហើយបះបោរគ្រប់កន្លែង។ ឮដំណឹងនេះ សៀមបានលើកទ័ពមកវាយខ្មែរតែមិនបានសម្រេច។ ក្រោយមក សៀមបានប្រើល្បិចបាចប្រាក់ឌួងចូលក្នុងព្រៃឬស្សី ឱ្យប្រជារាស្ត្រខ្មែរកាប់ឆ្ការ ទីបំផុតសៀមក៏វាយកម្ទេចបន្ទាយលង្វែកបាននៅឆ្នាំ១៥៩៣។
- •ប្រទេសកម្ពុជាធ្លាក់ជាប្រទេសតូច ទន់ខ្សោយក្រោមចំណុះសៀម
- •ប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតយ៉ាងច្រើន
- •សៀមប្រមូលយកគម្ពីរ ក្បូនខ្នាត វត្ថុមានតម្លៃ ហើយចាប់ និងសម្លាប់អ្នកប្រាជ្ញខ្មែរគ្មានសល់។
No comments:
Post a Comment