នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Friday, April 15, 2022

សង្គ្រាមវៀតណាម Vietnam War

  1. កាលបរិច្ឆេទី 1 វិច្ឆិកា 1955 – 30 មេសា 1974 (19 ឆ្នាំ, 5 ខែ, 4 សប្ដាហ៍ និង 1 ថ្ងៃ)ទីតាំងវៀតណាមខាងត្បូង វៀតណាមខាងជើង កម្ពុជា លាវលទ្ធផលជ័យជំនះវៀតណាមខាងជើង
  2. How តើលទ្ធផល បែបណា ?ការដកកងទ័ពអាមេរិក​​ពីឥណ្ឌូចិន រដ្ឋាភិបាលកុម្មុយនិស្តដណ្ដើមអំណាចបាន​នៅវៀតណាមខាងត្បូង កម្ពុជា និង លាវ វៀតណាមខាងត្បូង​​ត្រូវ​បានបញ្ចូលគ្នា​ដោយវៀតណាមខាងជើងការប្រែប្រួល ។ ទឹកដីការបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូងទៅជា​សាធារណរដ្ឋសង្គមនិយមវៀតណាម
  3. Who? ចូលរួមក្នុងសង្រ្គាម ? ដែល ភាគីសេរី មានទ័ព ១,៨ លាននាក់ រួមមាន កងកម្លាំងប្រឆាំង-កុម្មុយនិស្ត វៀតណាមខាងត្បូង  សហរដ្ឋ  កូរ៉េខាងត្បូង  អូស្ត្រាលី  នូវែលសេឡង់  ថៃ  សាធារណរដ្ឋខ្មែរ  ព្រះរាជាណាចក្រលាវ  ហ៊្វីលីពីន  អេស្ប៉ាញ  តៃវ៉ាន់ ចំណែកភាគី កុម្មុយនីស្ត មានទ័ព ០,៧ លាននាក់ រួមានដូចជា  វៀតណាមខាងជើង  វៀតកុង  ខ្មែរក្រហម  បទេសលាវ  សហភាពសូវៀត  ចិន  កូរ៉េខាងជើង ឆែកូស្លូវ៉ាគី  គុយបា  ប៊ុលហ្គារី
(Wiki Pedia) សង្គ្រាមវៀតណាម (Vietnamese: Chiến tranh Việt Nam)គឺជាការប៉ះទង្គិចយោធាសម័យសង្គ្រាមត្រជាក់ដែលបានកើតឡើងនៅវៀតណាម លាវ និង កម្ពុជា ចាប់ពី ១ វិច្ឆិកា ១៩៥៥ រហូតដល់ការធ្លាក់សៃហ្គននៅថ្ងៃ៣០ ​​​​​​​​​​​​​​​​​មេសា ១៩៧៥។ សង្គ្រាមនេះបានបន្តពីសង្គ្រាមឥណ្ឌូចិនលើកទីមួយ និងត្រូវបានប្រយុទ្ធគ្នារវាង វៀតណាមខាងជើង គាំទ្រដោយសម្ព័ន្ធមិត្តកុម្មុយនិស្តរបស់ខ្លួន និងរដ្ឋាភិបាលវៀតណាមខាងត្បូង គាំទ្រដោយសហរដ្ឋ និង បណ្ដាប្រទេសប្រឆាំងកុម្មុយនិស្ត[២៨] វៀតកុង (ក៏បានស្គាល់ថាជារណសិរ្សសង្គ្រោះជាតិ រឺ រ.ស.ជ.) រណសិរ្សរួមកុម្មុយនិស្តវៀតណាមខាងត្បូងប្រដាប់អាវុធស្រាលដឹកនាំដោយពួកខាងជើង ភាគច្រើនបានប្រយុទ្ធនឹងសង្គ្រាមទ័ពព្រៃប្រឆាំងនឹងកងកម្លាំងប្រឆាំងកុម្មុយនិស្តក្នុងតំបន់នេះ។ កងទ័ពប្រជាជនវៀតណាម (កងទ័ពវៀតណាមខាងជើង) បានភ្ជាប់ខ្លួនទៅក្នុងសង្គ្រាមតាមអនុសញ្ញា នៅពេលទាំងប៉ុន្មាននោះធ្វើឲ្យមានអង្គភាពជាច្រើនចូលទៅក្នុងសមរភូមិ។ កងកម្លាំងស.រ. និង វៀតណាមខាងត្បូងបានពឹងផ្អែកលើឧត្តមភាពអាកាស និង កម្លាំងបាញ់ប្រហារលើសលប់ដើម្បីធ្វើប្រតិបត្តិការស្វែងរកនិងកម្ទេច ដែលពាក់ព័ន្ធនឹងកងកម្លាំងលើដី កងកាំភ្លើងធំ និងការវាយប្រហារអាកាស

រដ្ឋាភិបាលស.រ.បានយល់ថាការពាក់ព័ន្ធនៅក្នុងសង្គ្រាមជាផ្លូវមួយដើម្បីទប់ស្កាត់ការដណ្ដើមបានវៀតណាមខាងត្បូងដោយកុម្មុយនិស្តជាផ្នែកនៃយុទ្ធសាស្ត្រធំនៃភាពមានក្នុងរបស់ខ្លួន។ រដ្ឋាភិបាលវៀតណាមខាងជើង និង វៀតកុងបានកំពុងប្រយុទ្ធគ្នាដើម្បីបង្រួបបង្រួមវៀតណាមឡើងវិញក្រោមការដឹកនាំរបស់កុម្មុយនិស្ត។ ពួកគេបានបង្ហាញថាការប៉ះទង្គិចគ្នាជាសង្គ្រាមអាណានិគម ​ដើមឡើយបានប្រយុទ្ធនឹងបារាំង ដែលនៅពីក្រោយខ្នងដោយស.រ. និងក្រោយមកប្រឆាំងនឹងវៀតណាមខាងត្បូង ដែលខ្លួនបានចាត់ទុកថាជារដ្ឋអាយ៉ងស.រ.។​[២៩] ពួកទីប្រឹក្សាយោធាអាមេរិកបានមកដល់នៅអ្វីដែលនៅពេលនោះគឺជាសហភាពឥណ្ឌូចិនចាប់ផ្ដើមនៅការពាក់ព័ន្ធស.រ. ១៩៥០បានរឹតតែធំឡើងនៅដើមទសវត្ស១៩៦០ ដែលមានកម្រិតកងទ័ពកើនឡើងបីដងនៅឆ្នាំ១៩៦១ និងកើនឡើងបីដងទៀតនៅឆ្នាំ១៩៦២។[៣០] ពួកអង្គភាពតស៊ូស.រ.ត្រូវបានដាក់ពង្រាយចាប់ដើមដំបូងនៅឆ្នាំ១៩៦៥។ ប្រតិបត្តិការជាច្រើនបានឆ្លងកាត់ព្រំដែនអន្តរជាតិ ជាមួយលាវ និង កម្ពុជាបានទម្លាក់គ្រាប់បែកដ៏ច្រើន។ ការពាក់ព័ន្ធក្នុងសង្គ្រាមរបស់អាមេរិកបានដល់កំពូលនៅឆ្នាំ១៩៦៨ នៅក្នុងពេលនៃការវាយលុកតេត។ បន្ទាប់ពីនេះ កងកម្លាំងលើដីស.រ.ត្រូវបានដកចេញបន្តិចម្ដងៗជាផ្នែកនៃគោលនយោបាយដែលគេស្គាល់ថាជាវៀតណាមនីយកម្ម។ ទោះបីកិច្ចព្រមព្រៀងសន្តិភាពប៉ារីស បានចុះហត្ថលេខាដោយគ្រប់ភាគីទាំងអស់នៅ ខែមករា ឆ្នាំ១៩៧៣ ក៏ដោយ ក៏ការប្រយុទ្ធបានបន្ត។

ការពាក់ព័ន្ធខាងយោធាស.រ.បានបញ្ចប់នៅថ្ងៃ១៥ សីហា ១៩៧៣ ជាលទ្ធផលមួយនៃវិសោធនកម្មខេស-ឆឺចបានអនុម័តដោយសមាជស.រ.។[៣១] ការកាន់កាប់សៃហ្គនដោយកងទ័ពប្រជាជនវៀតណាមនៅខែមេសា ១៩៧៥ បានកត់សម្គាល់នូវទីបញ្ចប់នៃសង្គ្រាម ហើយវៀតណាមខាងជើង និងត្បូងត្រូវបានបង្រួបបង្រួមគ្នាឡើងវិញនូវឆ្នាំបន្ទាប់។ សង្គ្រាមនេះបានតម្រូវអោយចំណាយមនុស្សដ៏ច្រើនជាចំណែកនៃអត្រាមរណភាព (សូមមើលសហេតុភាពសង្គ្រាមវៀតណាម)។ ការប៉ាន់ប្រមាណនៃពួកទាហាន និងអសេនិកជនវៀតណាមបានស្លាប់ប្រែប្រួសខុសគ្នាចាប់ពី៨០០០០០[៣២]ដល់៣,១លាននាក់។[១៧][២០] មួយចំនួន ខ្មែរ២០០០០០–៣០០០០០នាក់ [២១][២២][២៣] លាវ២០០០០–២០០០០០នាក់ [៣៣][៣៤][៣៥][៣៦][៣៧][៣៨] និងពួកសមាជិកបម្រើការស.រ. ៥៨២២០នាក់ ក៏បានស្លាប់ក្នុងការប៉ះទង្គិចនេះដែរ។

No comments:

Post a Comment