នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Wednesday, November 2, 2022

បរិបទ អាស៊ាន ASEAN CONTEXT (ផែនទី MAP)

 បរិបទ អាស៊ាន  ASEAN CONTEXT  (ផែនទី MAP)


បញ្ជីឈ្មោះ អង្ករល្បីៗ

ទេសចរណ៍ អាស៊ាន រួមមាន ទេសចរណ៍ អាស៊ាន បួក ៣ និង ទេសចរណ៍ ប្រទេស ទន្លេ ៣ (ទន្លេមេគង្គ ទន្លេចៅព្រះ និង ទន្លេអាយ៉ាវឌី

ទេសចរណ៍ សំដៅដល់សកម្មភាពទាំងឡាយណារបស់បុគ្គល ដែលធ្វើដំណើរ ចាក់ចេញពីទីលំនៅរបស់ខ្លួន ដោយចំណាយពេលលើសពី ១យប់ តែតិចជាង ១ឆ្នាំ ក្នុងគោលបំណងដើរលេងកំសាន្ត លំហែកាយ ធូរៈកិច្ច កម្មសិក្សាស្រាវជ្រាវ សាសនា កីឡា សុខភាព។ល[៤]។ ទេសចរអន្តរជាតិគឺសំដៅលើភ្ញៀវទេសចរណ៍ជាជនជាតិបរទេស។ ទេសចរជាតិ គឺសំដៅលើភ្ញៀវទេសចរណ៍ជាជនជាតិខ្មែរ។ ទេសចរជាតិមាន ២គឺ៖ ទេសចរជាតិដើរលេងក្នុងស្រុក និងទេសចរជាតិដើរលេងក្រៅស្រុក។ ផលិតផលទេសចរណ៍សំដៅលើធនធានដែលមានស្រាប់ ឬធនធានដែលកែច្នៃឡើង ដើម្បីបំពេញតម្រូវការរបស់ទេសចរ។ ប្រភេទទេសចរណ៍ យោងទៅតាមសកម្មភាពមានដូចជា៖
  1. ទេសចរណ៍ជនជាតិ សំដៅលើការធ្វើដំណើរកម្សាន្តក្នុងគោលបំណងអង្កេតមើលវប្បធម៌សកម្មភាព និងជីវិតរស់នៅរបស់ជនជាតិបរទេស ឬភាគតិច (exotic people) ដូចជាការធ្វើដំណើរទៅប្រទេស panama ដើម្បីសិក្សារអំពីជនជាតិភាគតិច San Blas Indian ឬក៏នៅប្រទេសឥណ្ឌា ដើម្បី ស្វែងយល់អំពីជីវិតរស់នៅ របស់ជនជាតិភាគតិច Assam ដែលរស់នៅតំបន់ ដាច់ស្រយាល ។ សកម្មភាពរបស់អ្នកទេសចរនៅក្នុងប្រទេស Ethnic Tourism នេះជាទូទៅរួមមានការដើរអង្កេតមើលផ្ទះសម្បែងរបស់ជនជាតិភាគតិច ការទស្សនារបាំ និងពិធីផ្សេងៗ និងអាចចូលរួមក្នុងពិធីប្រារព្ធសាសនាផ្សេងៗ។
  2. ទេសចរណ៍ប្រវត្តិសាស្រ្ត គឺជាការធ្វើដំណើរកម្សាន្តទៅទស្សនាប្រាង្គប្រសាទ និងសារៈមន្ទីផ្សេងៗ ដែលបង្ហាញនូវភាពរុងរឿងពីអតីតកាល ដូចជា ទីក្រុង Rome ប្រទេស Egypt និងប្រទេស Greece ដំណើរកម្សាន្តតាមប្រាសាទនានា សាសនាព្រមទាំងការសំដែងសិល្បៈ ដែលឆ្លុះបញ្ចាំងអំពីរបៀបរស់នៅដែលទាក់ទង និងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងសម័យបុរាណ។
  3. ទេសចរណ៍វប្បធម៌ គឺជាការធ្វើដំណើរម្សាន្ត ដើម្បីស្វែងយល់អំពីជីវិតរស់នៅ និងពណ៍សម្បុល របស់ប្រទេសគោលដៅ ដែលខុសពីជីវិតរស់នៅរបស់ខ្លួន និងដើម្បីដោះដូរចំណះដឹង និងគំនិតរបស់ខ្លួន។ ជាទូទៅសកម្មភាព ដែលទាក់ទង និងទេសចរណ៍វប្បធម៌នៅក្នុងប្រទេសគោល-ដៅរួមមាន ការញុំាម្ហូបអាហារ ក្នុងអាហារដ្ឋានអ្នកស្រុក ការទៅទស្សនាពិធីប្រារព្ធតាម ទំនៀមទំលាប់ផ្សេងៗ។ ការសំដែងរបាំប្រពៃណីព្រមទាំងការដាក់តាំងនូវរូបចម្លាក់ និងផលិតផលផ្សេងៗមានក្បាច់រចនាពីបុរាណ។
  4. ទេសចរណ៍កែច្នៃ ទាក់ទង និងការចូលរួមលេងកីឡាផ្សេងៗ ដូចជាការងូតទឹកក្តៅ ដែលអាចព្យាបាលជំងឺ ការដេកហាលថ្ងៃ ព្រមទាំងការទាក់ទងផ្នែកសង្គមដទៃទៀត ក្នុងគោលបំណងលំហែកាយ តំបន់ទាំងនេះច្រើនតែធ្វើការផ្សព្វផ្សាយជា 4S tourism (sand,sea,sun,and sex)តាមរយះរូបភាពស្រស់ស្អាតដែលធ្វើអោយយើងមានចិត្តចង់ទៅលេងកន្លែងនោះដូចជាការ ជិះស្គី ឆ្នេរសមុទ្រដែលមានដើមដូងដុះអម និងកន្លែងវាយកូនហ្គោល ការផ្សព្វផ្សាយបែបនេះគឺ ផ្សព្វផ្សាយ ដើម្បីទាក់ទាញអ្នកទេសចរណ៍ដែលមានគោលបំណង ដើម្បីលំហែកាយ។
  5. ទេសចរណ៍ពាណិជ្ចកម្ម សំដៅលើការធ្វើពាណិជ្ជកម្មចូលរួមក្នុងមហាសន្និបាតក្នុងអង្គប្រជុំ និងក្នុងសិក្ខាសាលាផ្សេងៗ ទេសចរណ៍ពាណិជ្ជកម្ម អាចបូកបញ្ចូលទេសចរណ៍មួយ ឬពីប្រភេទដែលនិយាយខាងលើ ។ ក្នុងប្រទេសទូទៅទាំងឡាយអាចមានប្រភេទទេសចរណ៍ច្រើនជាងមួយប្រភេទ។ ឧទាហរណ៍ រមណីយដ្ឋាននៅរដ្ឋ Hawai បានអភិវឌ្ឍទេសចរណ៍ប្រភេទកែច្នៃ ប្រភេទបរិស្ថាន និងប្រភេទវប្បធម៌ដោយអាស្រ័យទៅលើប្រភេទនៃសកម្មភាពដែលអ្នកទេសចរចង់បាន។ អ្នកទេសចរ ដែលទៅលំហែរកាយពេលវិស្សមកាលនៅក្នុងប្រទេសឥណ្ឌា ក្រៅពីលំហែរកាយទាក់ទងនឹងទេសចរណ៍ប្រភេទកែច្នៃនៅឆ្នេរសមុទ្រ នៅក្នុងប្រទេសនោះគាត់មានឱកាសដើរមើលជីវិត រស់នៅរបស់ជនជាតិភាគតិចឥណ្ឌាព្រមទាំងអាចធ្វើដំណើរតាមភូមិដើម្បីអង្កេតមើលសកម្មភាព និងជីវិតរស់នៅរបស់ប្រជាជន ដែលរស់នៅតាមជនបទនោះទៀតផង។
  6. ទេសចរណ៍បរិស្ថាន មានលក្ខណៈស្រដៀងនឹង (Ethnic tourism) ដែលទាក់ទាញភ្ញៀវទេសចរអោយទៅលេងតំបន់ដាច់ស្រយ៉ាលមួយចំនួនប៉ុន្តែសង្កត់ធ្ងន់ទៅលើធនធាន ដែលទាក់ទាញអារម្មណ៍បែបធម្មជាតិដែលអ្នកទេសចរទាំងនោះរួមមានការថតរូប (Taking Photographs) ការដើរដោយថ្មើរជើង (Hiking) ការឡើងភ្នំ (climbing) ការជិះទូកលេង (Canoeing) និងការបោះជំរុំ (Camping)។
  7. អេកូរទេសចរណ៍ អេកូរទេសចរណ៍ គឺជាការធ្វើដំណើរទៅកាន់តំបន់ធម្មជាតិដែលមិនធ្វើអោយមានការ រំខានឬក៏កខ្វក់ដល់តំបន់ធម្មជាតិនោះដោយមានគោលដៅជាក់លាក់ ក្នុងការសិក្សាស្ញើចស- សើរ និងកំសាន្តជាមួយនិងទេសភាព រុក្ខជាតិព្រៃភ្នំសត្វក៏ដូចជាវប្បធម៌អតីត និងបច្ចុប្បន្ន ដែលមាននៅក្នុងកន្លែងទាំងនោះ។
  8. ទេសចរណ៍សហគមន៍ ទេសចរណ៍សហគមន៍ គឺជាប្រភេទទេសចរណ៍ ដែលផ្តល់ឪកាសដល់សហគមន៍មូលដ្ឋានមានសិទ្ធអំណាចគ្រប់គ្រង់ និងមានសិទ្ធចូលរួមអភិវឌ្ឍ និងគ្រប់គ្រង់ព្រមទាំងទទួលបានផលប្រយោជន៍សំខាន់ៗពីទេសចរណ៍។
  9. ទេសចរណ៍សង្គម ទេសចរណ៍សង្គម ជាប្រភេទមួយនៃទេសចរណ៍ដែលបង្កើតឡើងដោយរដ្ឋាភិបាលសំរាប់បង្កលទ្ធភាពដល់ស្រទាប់មហាជន សិស្ស និស្សិត យុវវ័យ អ្នកចូលនិវត្តន៍ ជនពិការ និង ពលរដ្ន ប្រទេសនេះ ធ្វើដំណើរកំសាន្តលំហែជាទេសចរណ៍ ក្នុងទេសចរណ៍តិច(low season) កម្មវត្ថុសំខាន់នៃទេសចរណ៍សង្គម ក្នុងសេវាកម្ម ដែលបំរើឲ្យ ទេសចរណ៍សង្គម ដឹកជញ្ចូន ស្នាក់នៅ ចំណីអាហារ សម្រាកលំហែ មជ្ឈមណ្ឌលសម្រាប់ការផ្តល់ ការទស្សនា ប្រាង្គប្រសាទ សម្បត្តិវប្បធម៌ អរិយធម៌ ឧស្សាហកម្មទេសចរណ៍ និងធនធានផ្សេងៗនៃទេសចរណ៍ ដែលបំរើនូវសេចក្តីត្រូវការក្នុងប្រព័ន្ធទេសចរណ៍ប្រភេទនេះ។
  10. ទេសចរណ៍ជំនួញ ជាប្រភេទទេសចរណ៍ ដែលភ្ញៀវក្រៅពីមានលំនៅផ្ទាល់ខ្លួនអាចមានលំនៅជាក់លាក់ ឬក៏ពុំប្រាកដសម្រាប់ស្នាក់នៅក្នុងប្រទេសដទៃដើម្បីធ្វើជំនួញ។ គ្រប់ភ្ញៀវឲ្យតែមកក្នុងការងារដែលទាក់ទងទៅនិងរបរជំនួញ យើងអាចចាត់ចូលទៅក្នុងប្រភេទទេសចរណ៍ជំនួញបានទាំងអស់ដូចជាអ្នកមកសិក្សាពីទីផ្សារចង់វិនិយោគជាដើម។
  11. ទេសចរណ៍សមាជ ទេសចរណ៍ប្រភេទនេះទាមទារឲ្យមាននូវ ច្រើនសេវាច្រើនផ្នែកព្រមទាំង អ្នកដែលមានជំនាញ ហើយនិងអ្នកមានសមត្ថភាពដែល។ ជាទូទៅត្រូវការស្នាក់នៅយ៉ាងតិចពី៣ យប់ទៅ៤យប់។ មិនចំពោះតែអ្នកមកចូលរួមសមាជទេ តែគេអាចរាប់បញ្ចូលប្រភេទ ទេសចរណ៍ជំនួញផងដែរគឺចំពោះអ្នកដែលមកស្នាក់នៅក្នុងសណ្ឋាគារសម្រាប់មកចួររួមសមាជ សន្និសីទ សន្និបាត ឬប្រជុំក្នុងសណ្ឋាគារ ដើម្បីពិភាក្សាការងារជួញដូរ ឬពិព័រណ៍ជំនួញផ្សេងៗ។ ចំពោះភ្ញៀវយើងរាប់បញ្ចូលទាំងទេសចរអន្តរជាតិ និងទេសចរក្នុងស្រុកដែលធ្វើដំណើរពីទីក្រុងនានា។ ពួកគេត្រូវការសណ្ឋាគារសម្រាប់ស្នាក់នៅ និងម្ហូបអាហារសម្រាប់ ទទួលទានប៉ុណ្ណោះទេតែគេអាចត្រូវការសេវាកម្មផ្សេងៗពីក្រុមហ៊ុនទេសចរណ៍ផងដែរ ដូចជាការទស្សនាក្នុងក្រុង ការដើរកម្សាន្តចុងសប្តាហ៍ ការចូលរួមពិធីបង្ហាញម៉ូត ទស្សនាសិល្បះ មើលល្ខោន។-ល-។ នៅអឺរ៉ុប ទេសចរណ៍ប្រភេទនេះកំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ចំណែកនៅឯទ្វីបអាស៊ីវិញមានប្រទេសមួយចំនួនដូចជា ជប៉ុន ហ្វីលីពីន ម៉ាឡេស៊ី ឥណ្តូនេស៊ី សិង្ហបុរី និងថៃ ដែលដំណើរការទេសចរណ៍ប្រភេទនេះដែរ។
  12. ទេសចរណ៍សិក្សា ទេសចរណ៍ប្រភេទនេះ យើងពុំរាប់បញ្ចូលប្រភេទសិក្សារយះពេលយូរ ក្នុងមហាវិទ្យាល័យ ឬសកលវិទ្យាល័យឡើយ។ យើងចាត់ទុកទេសចរណ៍សិក្សា តែចំពោះទេសចរម្នាក់ ឬ មួយក្រុម ដែលមករៀនវគ្គបំពាក់បំប៉នជំនាញភាសា ឬមកធ្វើកម្មវិធីសិក្សារយះពេលខ្លី ពីមួយខែទៅបីខែប៉ុណ្ណោះ។
  13. ទេសចរណ៍នយោបាយ ដោយសារបញ្ហានយោបាយ សេដ្ឋកិច្ច និងបេសកកម្ម ធ្វើឲ្យយើងចាប់អារម្មណ៍ទៅលើទេសចរណ៍មួយប្រភេទដែលស្ថិតនៅក្នុងប្រភេទជាផ្លូវការដែរ។ ទេសចរណ៍ប្រភេទនេះគេសង្កេតឃើញមានដូចជា អ្នកកាទូត គណៈប្រតិភូ អ្នកកាសែត អ្នកសារព័ត៌មាន។ល។ ប្រទេសមួយចំនួនបានដើរតួនាទី យ៉ាងសំខាន់ក្នុងការទទួលទេសចរណ៍ប្រភេទនេះ ដោយ សារគេមានទីក្រុងធំៗ និងទំនើបៗដូចជា Genf Brussel, New York។
  14. ទេសចរណ៍កីឡា និងសិល្បៈ​ទេសចរណ៍កីឡា និងសិល្បះជាទេសចរណ៍មួយប្រភេទដែលពុំសូវមានសកម្មភាពជារៀងរាល់ពេលទេ។ ទេសចរណ៍ប្រភេទនេះ មានសកម្មភាពលុះត្រាតែមានកម្មវិធីប្រកួតកីឡា ឬប្រលងសិល្បៈទើបមានទេសចរមក។ ដោយរាប់បញ្ចូលទាំងអ្នកមកចូលរួមប្រកួត ព្រមទាំងអ្នកចូលមកទស្សនាផងដែរ។
  15. ទេសចរណ៍វិស្សមកាល ទេសចរណ៍វិស្សមកាល គឺជាប្រភេទទេសចរណ៍មួយដែលចូលរួម ដោយទេសចរនៅពេលសម្រាកពីការងារ ការសិក្សាដែលស្ថិតនៅក្នុងកំឡុងពេលវិស្សមកាល ឬពេលសម្រាក។ ចំពោះទេសចរណ៍សង្គម (Social Tourism) យើងមិនចាត់ចូលទៅក្នុងប្រភេទទេសចរណ៍វិស្សមកាលទេ។ គោលបំណងនៃទេសចរណ៍វិស្សមកាល ផ្តើមចេញពីចំណុចចង់ឃើញ ចង់ស្គាល់ ដែលជាកត្តាផ្លាស់ប្តូរទីកន្លែង បរិស្ថាន។
  16. ទេសចរណ៍ ម្ហូបអាហារ​ កម្ពុជាកំពុងរៀបចំ ផែនទី ម្ហូបអាហារ)
  17. ទេសចរណ៍ សុខាភិបាល

No comments:

Post a Comment