ព្រំដែនកម្ពុជា​ ថៃ៖​ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ អានុទីននាយករដ្ឋមន្រ្តីថៃ ផ្លូវការ និងនាយករដ្ឋមន្រ្តីសៀមស្រម៉ោល បានរួមគ្នា កែប្រែខ្សែព្រំដែនសិប្បនិម្មិត ទៅជាខ្សែព្រំដែនអចិន្រ្តៃយ៍ ដែលពត៍មានបង្ករឲ្យប្រជាជនកម្ពុជាមានការឈឺចាប់ជាមួយ រដ្ឋាភិបាលកម្ពុជាខ្លួនឯង នេះជាបំណងរបស់់ សៀម របស់ ថៃ។ ដូច្នេះ អ្នកឃោសនា ត្រូវតែផ្សព្វផ្សាយពត៍មាន វាយបក ប្រតិកម្មរហ័ស តបទៅវិញថា កម្ពុជាប្រកាន់យកជានិច្ច " គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម Franco-Siam Treaty 1904-1907 កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន (fait accompli to Fact On the Ground)។ នៅ តុលាការ នៅ អង្គការសហប្រជាជាតិគេ កាត់សេចក្តីសំអាងលើ ផែនទីអន្តរជាតិ មិនយក Fait Accompli ឡើយ។

Tuesday, August 6, 2024

កងវិស្វកម្ម H ពិនិត្យវាយតម្លៃបញ្ចប់សុពភាពការងារស្ថាបនា

ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២៤​ 

កងវិស្វកម្ម H អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស រតនគីរី​ រសៀល ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២៤​ ឯកឧត្តម ឧត្តមសេនីយ៍ទោ​ ទិត្យ​ សុវណ្ណាតារា​ នាយករង​ តំណាង​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ប៉ុល​ សុគុណ​ អគ្គនាយករង​ និងសហការី​ បានចូលរួមជាមួយគណៈកម្មាការ​ អន្តរក្រសួង​ រួមមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ នឹងក្រសួងអភិវឌ្ឍន៍ជនបទ​ ដឹកនាំដោយ​ ឯកឧត្តម​ ផូ​ ផារិទ្ធ​ រដ្ឋលេខាធិការ​ ក្រសួងអភិវឌ្ឍន៍ជនបទ​ ពិនិត្យវាយតម្លៃបញ្ចប់សុពភាពការងារស្ថាបនា ស្ពានបេតុង​ ១កន្លែង​ និងដាឡូមុខបួន​ ១កន្លែង​ ស្ថិតក្នុងភូមិកែងសាន់​ ឃុំសេដា​ ស្រុកលំផាត់​ ខេត្តរតនគីរី​ លទ្ធផលជារួម​គណៈកម្មាការឯកភាពទទួលយកការងារបញ្ចប់សុពលភាពនេះ១០០%។

ផែនទី ខេត្ត រតនគីរី

កងវិស្វកម្ម អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

No comments:

Post a Comment