នៅថ្ងៃទី២ ខែមិថុនា ​ឆ្នាំ ២០២៦ នេះ កម្ពុជាផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមច្បាប់សមុទ្ររបស់UN។ សម្ដេចធិបតីថ្លែងក្នុងសារពិសេស។ កម្ពុជាបង្ហាញជំហររឹងមាំ លើសន្តិសុខសមុទ្រ និងការគោរពច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជា បេសកជនពិសេស របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម និងថ្លែងបទអន្តរាគមន៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ " ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ក្នុងរនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃផ្លូវទឹក ដែលមានសុវត្ថិភាព និងសន្តិសុខ ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់សន្តិភាព សុវត្ថិភាព អន្តរជាតិស្ថេរភាពសេដ្ឋកិច្ចសកល និងការអភិវឌ្ឍប្រកបដោយចេរភាព ដើម្បីឆ្លើយតបទៅនឹងការគម្រាមគំហែងដែលកំពុងកើតឡើងចំពោះសន្តិសុខសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី សុខ ស៊ីផាន់ណា បានបង្ហាញនូវអតិភាពសំខាន់ៗចំនួនបី រួមមាន៖ទី១៖ដោះស្រាយវិវាតដោយសន្តិវិធីរាល់វិវាទសមុទ្រ​ត្រូវតែដោះស្រាយតាមរយៈការសន្ទនានិងការទូត​កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍សេរីភាពនៃការធ្វើនាវាចរ​និងការឆ្លងកាត់ដោយស្របច្បាប់​ដែលត្រូវតែគោរពឲ្យបានពេញលេញស្របតាមច្បាប់អន្តរជាតិទៀតជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ 1982 UNCLOS។ ទី2 បង្កើនជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព​ឯកឧត្តមទេសរដ្ឋមន្ត្រី​បានអំពាវនាវឲ្យមានការពន្លឿន ឲ្យមានការគាំទ្របន្ថែម​ដល់បណ្ដារដ្ឋជាប់សមុទ្រដែលកំពុងអភិវឌ្ឍលើផ្នែកអនុវត្តច្បាប់សមុទ្រ​សន្តិសុខកំពង់ផែ​និងនាវាចរ ការយល់ដឹងអំពីដែនសមុទ្រ​និងការចែករំលែកព័ត៌មានឲ្យបានទាន់ពេលវេលាដើម្បីទប់ស្កាត់បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាពទី3 វិធីសាស្រ្តរួមបញ្ចូលគ្នានិងការបង្ការ ក្រុមប្រឹក្សាសន្តិសុខ គួរតែអនុវត្តវិធីសាស្រ្ត ដែលបង្កើតភាពធន់ក្នុងរយៈពេលវែង ដោយផ្អែកលើបរិយាប័ននិងសន្តិភាពជាមួយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខស៊ីផាន ណា ក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការការពារច្បាប់អន្តរជាតិនិងជម្រុញការសន្ទនាដោយសន្តិវិទ្យុ ពង្រឹងសន្តិសុខសមុទ្រជាពិសេសការប្រយ័ត្ត ប្រឆាំង និងបទល្មើសឆ្លងដែន កម្ពុជានៅតែបន្តស្វាគមន៍នាវាបរទេសមកកាន់មូលដ្ឋានទ័ពជើងទឹករាម ដែលបានធ្វើទំនើបកម្មរបស់ខ្លួនសម្រាប់ការធ្វើសមយុទ្ធរួមគ្នា ការផ្ដល់ជំនួយមនុស្សធម៌និងកិច្ចសហប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងនិងបទល្មើសផ្សេងៗ ឯកឧត្តម សុខ ស៊ីផាន់ណា បានបញ្ជាក់ពីថាការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង UNCLOS (UNCLOS)និងBBNJ នាពេលកន្លងមក គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្ត មិនងាករា របស់កម្ពុជា ចំពោះសណ្ដាប់ធ្នាប់សមុទ្រដែលផ្អែកលើច្បាប់ និង ការគ្រប់គ្រងធានធានសមុទ្រដោយការទទួលខុសត្រូវ៕

Tuesday, August 28, 2018

ការិយាល័យព័ត៌មានភូមិសាស្រ្ត និងផែនទី

អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត មានតួនាទី និងភារកិច្ច
ជា​សេនាធិការ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ លើ​កិច្ចការ​សុរិយោដី និង​ភូមិសាស្រ្ត
 សិក្សា​ស្រាវជ្រាវ កសាង​គំរោង​លិខិត​បទដ្ឋាន​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី
 កសាង​ទិសដៅ និង​ផែនការ ដើម្បី​បំរើ​ការងារ​លើ​វិស័យ​សុរិយោដី និង​ភូមិសាស្រ្ត
ធ្វើ​ការងារ​វាស់វែង និង​គូរ​ផែនទី​សុរិយោដី
 ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​ដីធ្លី​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា
 ធ្វើ​​ការងារ​អភិរក្ស​សុរិយោដី និង​ធ្វើ​អធិការកិច្ច​ក្នុង​តួនាទី​ភារកិច្ច និង​សមត្ថកិច្ច​របស់​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្រ្ត
កំណត់​ព្រំប្រទល់​ក្បាលដី
 អភិរក្ស​ទ្រព្យ​សម្បត្តិរដ្ឋ
សហការ​ជាមួយ​នាយកដ្ឋាន​បុគ្គលិក និង​មជ្ឈដ្ឋាន​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​បណ្តុះ​បណ្តាល បច្ចេកទេស និង​មុខ​ជំនាញ​ដល់​មន្រ្តី​រាជការ​ក្រោមឱវាទ
 ធ្វើ​ជាសេនាធិការ​ឲ្យ​ក្រសួង​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អន្តរជាតិ និង​បណ្តា​ប្រទស​នានា​លើ​ផ្នែក​បច្ចេកទេស វិទ្យាសាស្រ្ត​បំរើ​ឲ្យ​វិស័យ​សុរិយោដី និង​ភូមិសាស្រ្ត
សហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​នានា​ក្នុងការ​គ្រប់គ្រង​និង​ប្រើប្រាស់​ដីធ្លី
នាយកដ្ឋាន​គ្រប់គ្រង​ដីធ្លី មាន​តួនាទី និង​ភារកិច្ច
សិក្សា​ស្រាវជ្រាវច្បាប់ លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នឹង​ដីធ្លី
ចងក្រង​គោលការណ៍​វិធានការ និង​ការ​ណែនាំ​ពាក់ព័ន្ធ​នឹង​ការងារ​សុរិយោដី
កសាង​ផែនការ និង​កម្មវិធី​ការងារ​សុរិយោដី
លើក​គំរោង​សហប្រតិបត្តិការ​លើវិស័យ​បច្ចេកទេស​វិទ្យាសាស្រ្ត
កំណត់​ចំណាត់​ថ្នាក់ដី និង​វាយ​តំលៃដី
លើក​សំណើ​អំពី​នយោបាយដីធ្លី និង​បដិរូប​ដីធ្លី ។
នាយក​ដ្ឋាន​អភិរក្ស​សុរិយោដី មាន​តួនាទី និង​ភារកិច្ច
កាន់កាប់ និង​គ្រប់គ្រង​ឯកសារ​សុរិយោដី
ពិនិត្យ​ផ្ទៀងផ្ទាត់ សំណុំ​លិខិត​សញ្ញា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​អចលនវត្ថុ
ធ្វើ​ការ​អភិរក្ស​ទ្រព្យ​សម្បត្តិ​រដ្ឋ
ចុះ​បញ្ជី​ដីធ្លី ធ្វើ​លេខា​ចារឹក និង​ចរន្តការ​រាល់​ការវិវត្តន៍​អំពី​លក្ខណៈរូប និង​គតិយុត្ត​របស់​អចលនវត្ថុ
រក្សា​ឯកសារ និង​ប័ណ្ណសារដ្ឋាន​ភូមិបាល
ផ្តល់​ព័ត៌មាន​ដីធ្លី
នាយក​ដ្ឋាន​បច្ចេកទេស មាន​តួនាទី និង​ភារកិច្ច
ណែនាំ​បច្ចេកទេស​វាស់វែង លើ​ការងារ​សុរិយោដី​រាជធានី ខេត្ត
គ្រប់គ្រង​ទិន្នន័យ​ដីធ្លី តាម​ប្រព័ន្ធ​សុរិយោដី​ទំនើប
ធ្វើ​ការ​វាស់វែង កំណត់​ព្រំ​ក្បាលដី និង​គូរ​ប្លង់​ក្បាលដី
បកស្រាយ​រូបថត ធ្វើ​អត្តសញ្ញាណ​ក្បាលដី
សិក្សា និង​កំណត់​នីតិវិធី​នៃ​ការ​កសាង​ប្លង់​សុរិយោដី ។
នាយកដ្ឋាន​ភូមិសាស្រ្ត មាន​តួនាទី និង​ភារកិច្ច
ចាត់​តាំង​អនុវត្តភារកិច្ច​វាស់វែង ដាំ​បង្គោល​ប្រឹថពី​វិភាគ បណ្តាញ​ពហុកោណគោល និង​គូរផែនទី​គោល​ជា​មូលដ្ឋាន​ទូទាំង​ប្រទេស
គ្រប់គ្រង​ផែនទី​គ្រប់ប្រភេទ​របស់​ព្រះរាជាណាចក្រកម្ពុជា សំដៅ​ឲ្យ​ឯកភាព​ទូទាំង​ប្រទេស
ចាត់តាំង ស្រាវជ្រាវ​វិទ្យាសាស្រ្ត​បច្ចេកទេស​វាស់វែង ថតរូប គូរ និង​បោះពុម្ព​ផ្សាយ​ផែនទី​គ្រប់​ប្រភេទ
សហការ​ជាមួយ​នាយកដ្ឋាន​បុគ្គលិក និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​បណ្តុះ​បណ្តាល​មន្រ្តី បុគ្គលិក​ផ្នែក​ភូមិសាស្រ្ត
ធ្វើ​ជាសេនាធិការ​ឲ្យ​គណៈកម្មការ​កំណត់​ព្រំដែន​រាជរដ្ឋាភិបាល អំពី​ការងារ​ខ័ណ្ឌ​ព្រំសីមា និង​បោះ​បង្គោល​ព្រំដែន​រដ្ឋ
ធ្វើ​ជាសេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល​ក្នុង​ការវាស់​វែង កំណត់ និង​កែ​តម្រូវ​ព្រំប្រទល់​រដ្ឋបាល​ក្នុង​ប្រទេស
ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​ព័ត៌មាន​ភូមិសាស្រ្ត និង​ធ្វើសកម្មភាព​ចាត់ចែង​ការងារ​ខាង​វិទ្យាសាស្រ្ត​វាស់វែង និង​ផ្តល់ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត
បង្កើត​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត​ជាតិ ឯកភាព​គ្នា​មួយ​សម្រាប់​ព្រះរាជាណាចក្រកម្ពុជា
កសាង​ផែនទី ជា​ពិសេស​ផែនទី​គោល ផែនទី​ឋាន​លេខា​នៃ​ព្រះរាជាណាចក្រកម្ពុជា
គ្រប់គ្រង និង​ត្រួតពិនិត្យ​ក្នុងការ​បោះ​ពុម្ពផលិត​ផែនទី​គ្រប់​ប្រភេទ​សម្រាប់​ធ្វើ​អាជីវកម្ម ។
នាយកដ្ឋាន​បច្ចេក​វិទ្យា​ព័ត៌មាន​សុរិយោដី មាន​តួនាទី និង​ភារកិច្ច
សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេក​វិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​បម្រើ​ឲ្​យប្រព័ន្ធ​ចុះ​បញ្ជី​ដីធ្លី
គ្រប់គ្រង​ការងារ​បច្ចេក​វិទ្យា​ព័ត៌មាន​សុរិយោដី ការងារ​ប្រព័ន្ធ​ព័ត៌មាន​ដីធ្លី ការងារ​ថែរក្សា​ទិន្នន័យ​ចុះបញ្ជី​ដីធ្លី និង​ផែនទី​សុរិយោដី
រៀបចំ​ការ​បណ្តុះ​បណ្តាល​ផ្នែក​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្រ្ត ការងារ​សុរិយោដី និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ
រៀបចំ​កំណត់​លក្ខណៈ​បច្ចេកទេស​នៃ​ឧបករណ៍​សម្ភារៈ និង​កម្មវិធី​ព័ត៌មាន​វិទ្យា សម្រាប់​បម្រើ​ការងារ​សុរិយោដី
ធ្វើ​ទំនាក់​ទំនង​សហប្រតិបត្តិការ​ជាមួយ​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន និង​ដៃគូ​អន្តរជាតិ លើ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍
អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការ​ប្រគល់​ជូន​របស់​អគ្គនាយដ្ឋាន​សុរិយោដី និង​ភូមិសាស្រ្ត ។
នាយកដ្ឋាន​កិច្ចការ​វិវាទដីធ្លី មាន​តួនាទី និង​ភារកិច្ច
ទទួល​សំណុំ​រឿង​ពី​គណៈកម្មការ​សុរិយោដី​ថ្នាក់​រាជធានី ខេត្ត និង​បណ្តឹង​ទាមទារ​ផ្សេងៗ​ទាក់ទង​នឹង​វិវាទ​ដីធ្លី
ធ្វើ​ការ​ស៊ើ​អង្កេត​តាម​ការ​ណែនាំ​របស់​ប្រធាន​គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ
តាមដាន​ត្រួតពិនិត្យ និង​ធ្វើ​ស្ថិតិ​នូវរាល់​ករណី​វិវាទដីធ្លី​ក្នុង​យន្តការ​គណៈកម្មការ​សុរិយោដី​ដែល​កើត​មាន​ឡើង​ទូទាំង​ប្រទេស រួមមាន​វិវាទ​ដីធ្លី​ដែល​កើត​មាន​នៅ​ក្រៅ​តំបន់​វិនិច្ឆ័យ និង​វិវាទ​ដីធ្លី​ដែល​កើត​មាន​ក្នុង​តំបន់​វិនិច្ឆ័យ​ដែល​មិន​អាចដោះ​ស្រាយ​បាន​នៅ​គណៈកម្មការ​ដ្ឋបាល
សហការ​ជាមួយ​ស្ថាប័ន​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ស្វែងរក​ការគាំទ្រ​ផ្នែក​ថវិកា និង​បច្ចេកទេស​នានា​លើ​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី
រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​ការងារ​ដោះស្រាយ​វិវាទដីធ្លី
រៀបចំ​វគ្គបណ្តុះ​បណ្តាល និង​ផ្សព្វផ្សាយ​វិធីសាស្រ្ត​ដោះ​ស្រាយវិវាទ​ដីធ្លី
លើក​ផែនការ​ថវិកា និង​ផែនការ​សកម្មភាព​របស់​នាយកដ្ឋាន  ។

តួនាទី និងភារកិច្ច

  • ប្រមូល រៀបចំ និងចងក្រងទិន្នន័យជាប្រចាំ នូវព័ត៍មានភូមិសាស្ត្រ ដើម្បីបញ្ចូលក្នុងប្រព័ន្ធព័ត៍មាន វិទ្យា
  • រៀបចំផែនទីសម្រាប់បម្រើដល់ការងារសម្របសម្រួលការគ្រប់គ្រង អភិរក្ស និងអភិរឌ្ឍតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធ
  • រាយការណ៍ជាប្រចាំជូនប្រធាននាយកដ្ឋានអំពីសកម្មភាពការងារការិយាល័យ
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលប្រធាននាយកដ្ឋានប្រគល់ជូន ឬតាមការចង្អុលណែនាំពី អគ្គលេខាធិការ អ.ទ.ស

สิงหาคม 24, 2559
ព្រឹកថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបំប៉នមុខវិជ្ជាឋានលេខា សេនាធិការផែនទី និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទ័ពព្រៃ ឆ្នាំ២០១៦ នៅសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគទី៥ ។
បានអញ្ជើញចូលរួមមាន ឯកឧត្តម តំណាងនាយកដ្ឋានភូមិសាស្ត្រ នាយកដ្ឋាន ផ្គត់ផ្គង់ ក្រសួងការពារជាតិ ឯកឧត្តម មេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការ បណ្តាកងឯកភាពចំណុះ ការិយាល័យជំនាញ អាជ្ញាធរមូលដ្ឋាន នាយក នាយករង នាយ ពលទាហាន និងកម្មសិក្សាការី សរុបចំនួន៤២៥នាក់។  មានប្រសាសន៏នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានសម្តែងនូវការកោតសរសើរ ចំពោះ យោធាចារ្យ និងកម្មសិក្សាការីទាំងអស់ វគ្គបំប៉នមុខវិជ្ជាឋានលេខាសេនាធិការផែនទី ដែលបានយកចិត្តទុកដាក់ហ្វឹកហាត់រៀនសូត្រខ្លឹមសារមេរៀន និងការអនុវត្តជាក់ស្តែង ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលបំប៉នកម្មសិក្សាការី គោរពអនុវត្តបានមឹុងម៉ាត់ បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អប្រសើរ ។
 ឯកឧត្តម ឧត្តមសេនីយ៍ឯកមេបញ្ជាការ បានផ្សព្វផ្សាយសភាពការណ៏ថ្មីមួយចំនួនដែលកើតមានឡើងនៅក្នុងតំបន់ នៅផ្ទៃក្នុងប្រទេសដែលពាក់ព័ន្ធនិងឧបាយកលទុច្ចរឹតរបស់ពួកអមិតក្នុងគោលដៅរុញច្រានឲ្យប្រទេសជាតិ វិលត្រឡប់ទៅកាន់សង្គ្រាមដូច្នេះចាំបាច់ត្រូវចូលរួមថែរក្សាការពារសន្តិភាពដែលកំពុងមានជាដាច់ខាត និងបានផ្តាំផ្ញើដល់កម្មសិក្សាការី ដែលបានបញ្ចប់វគ្គបំប៉ន ត្រូវពាំនាំចំណេះដឹង ទៅបំពេញភារកិច្ចជូនកងឯកភាពរបស់ខ្លួន ទន្ទឹមនោះត្រូវចែករំលែកចំណេះដឹងនេះ ដល់នាយ ពលទាហាន ក្នុងកងឯកភាព សំដៅពង្រីកសមត្ថភាពសម្រេចបានភារកិច្ចរបស់ថ្នាក់លើប្រគល់ជូន ។ ចំពោះកម្មសិក្សាការី វគ្គហ្វឹកហ្វឺនបំប៉នជំនាញទ័ពព្រៃ ដែលជាកម្លាំងមានភារកិច្ចសំខាន់បំរើឲ្យការសម្រេចភារកិច្ចរបស់កងឯកភាពដំបូងបង្អស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បចេ្ចកទេសយុទ្ធវិធីជំនាញ ធ្វើជាមូលដ្ឋានឲ្យការដកពិសោធន៏ពេលអនុវត្តជាក់ស្តែងទទួលបានជោគជ័យក្នុងពេលបំពេញបេសកកម្ម គោរពបទវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាលា សាមគ្គីឯកភាព ឲ្យបានស្អិតរមួត ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អប្រសើរ។ នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការ បានផ្តល់កិត្តិយសជូនកម្មសិក្សាការី វគ្គបំប៉នមុវិជ្ជាឋានលេខា សេនាធិការផែនទី ឧបត្ថម្ភថវិកាជូនអង្គពិធីចំនូន ២ ០០០ ០០០ រៀល។

เมื่อ ๒๔ ส.ค.๕๙ พล.อ.บุน เซง รอง ผบ.ทบ./ผบ.ภท.๕ เป็นประธานปิดหลักสูตรทบทวนการใช้เข็มทิศ และแผนที่ภูมิศาสตร์ พร้อมเปิดหลักสูตรทบทวนความเชี่ยวชาญการรบแบบกองโจร ประจำปี ๒๐๑๖ ณ โรงเรียนฝึกพลทหาร ภท.๕ โดยมี นขต.ภท.๕ และผู้เข้ารับการฝึกเข้าร่วมพิธีดังกล่าวจำนวน ๔๒๕ นาย พล.อ.บุน เซง ได้กล่าวชื่นชมครูฝึก และผู้เข้ารับการฝึกหลักสูตรทบทวนการใช้เข็มทิศ และแผนที่ภูมิศาสตร์ทุกนายที่เอาใจใส่และตั้งใจฝึกอบรมเนื้อหาและการปฏิบัติได้เป็นอย่างดี ในห้วงระยะเวลาการฝึกอบรมผู้เข้ารับการฝึกได้ปฏิบัติตามระเบียบวินัยทหารและคำสั่งของโรงเรียนเป็นอย่างดี พร้อมกันนี้ได้กล่าวถึงสถานการณ์ปัจจุบันที่เกิดขึ้นในภูมิภาค และในประเทศ ที่เกี่ยวข้องกับแผนการของผู้ไม่หวังดีประสงค์ทำลายประเทศชาติให้กลับสู่ภาวะสงคราม เพราะฉะนั้นเราต้องรักษาและดูแลความสงบสุข และฝากย้ำให้ผู้เข้ารับการฝึกทุกนายที่สำเร็จหลักสูตรดังกล่าวไปแล้วให้นำความรู้ที่ได้ไปปรับใช้กับภารกิจหน้าที่ที่ได้รับมอบหมายอย่างเต็มความสามารถ ส่วนผู้เข้ารับการฝึกหลักสูตรทบทวนความเชี่ยวชาญการรบแบบกองโจร อันเป็นกำลังสำคัญในการปฏิบัติการให้สำเร็จกับภารกิจของกองกำลังหลักทั้งหมด ต้องมีความเอาใจใส่และตั้งใจฝึกฝนด้านเทคนิค ยุทธวิธี ความเชี่ยวชาญ อย่างเต็มความสามารถเพื่อให้ประสบผลสำเร็จอย่างเต็มที่ในการปฏิบัติงาน และเคารพระเบียบวินัย คำสั่งการของโรงเรียน ต้องมีความสามัคคี และเป็นอันหนึ่งอันเดียวกัน โอกาสนี้ได้มอบเงินให้กับคณะหลักสูตรทบทวนการใช้เข็มทิศ และแผนที่ภูมิศาสตร์ จำนวน ๒,๐๐๐,๐๐๐ เรียล

No comments:

Post a Comment